ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត
សម្ដេចតេជោ ជំរុញឱ្យកម្ពុជា-កូរ៉េខាងត្បូងលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងឱកាសខួប៣០ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ
ទូតកូរ៉េខាងត្បូងជម្រាបសម្ដេចតេជោថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូងនឹង​បើកការដ្ឋាន​សាង​សង់​នៅ​ឆ្នាំ២០២៦
គណៈកម្មការអន្តរក្រសួងចុះពិនិត្យវាយតម្លៃការងារថែទាំផ្លូវចំនួន៨ខ្សែ ក្នុងខេត្តពោធិ៍សាត់

នយោបាយ​ និង ការអភិវឌ្ឍន៍

ស្ពានអាកាសឬស្សីកែវ បើកឱ្យធ្វើចរាចរណ៍បណ្តោះអាសន្នចាប់ពីថ្ងៃនេះទៅហើយ

2023/03/01 12:58:08 pm        248
ភ្នំពេញ ៖ ស្ពានអាកាសឫស្សីកែវ ដែលត្រូវធ្វើដំណើរនៅលើផ្លូវជាតិលេខ៥ ក្នុងទិសដៅចរាចរណ៍ពីជើងទៅត្បូង និងពីត្បូងទៅជើង ត្រូវបានបើកឱ្យធ្វើចរាចរណ៍ជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី១ ខែមីនានេះតទៅហើយ។រដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី បានដាក់ឱ្យប្រេីប្រាស់ជាបណ្តោះអាសន្ន នូវស្ពានអាកាសឬស្សីកែវ ។នេះជាសមិទ្ធផលថ្មីមួយទៀត ក្រោមម្លប់សុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ។ គេបានមើលឃើញថា នៅព្រឹកថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣ នេះ ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៥ មានភាពល្អប្រសើរខ្លាំង ដោយប្រជាពលរដ្ឋធ្វើដំណើរទៅមកដោយរលូនមិនកកស្ទះចរាចរណ៍នោះទេ។ ស្ពានអាកាសនេះបានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ មានបណ្ដោយ៤៨៣ម៉ែត្រ ទទឹង១៥,៨ម៉ែត្រកម្ពស់ ៥ម៉ែត្រ នៅលើបណ្ដោយផ្លូវជាតិលេខ៥ នៅ ចន្លោះស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប ដែលបាននឹងកំពុងសាងសង់ជិតរួចរាល់ផងដែរ។ គម្រោងនៃការសាងសង់ស្ពានអាកាសឫស្សីកែវ បានប្រើប្រាស់រយៈពេលសាងសង់១៥ខែ។(ដោយ៖ ប្រាក់ វ៉ាន់ដា)

ឯកឧត្តម វេង សាខុន៖ សុខសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាំកម្ពុជាឱ្យរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

2023/03/01 12:32:19 pm        168
កឧត្តម វេង សាខុន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋាន ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម បានមានប្រសាសន៍ថា សុខសន្តិភាព នាំឱ្យរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ថ្លែងក្នុងពីធីបុណ្យឆ្លងឧបដ្ឋានសាលា និងសម្ពោធសមិទ្ធផលនានា នៅវត្តកំពង់រាំង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃពុធទី០១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម វេង សាខុន មានប្រសាសន៍ថា អតីតកាល ដែលប្រទេសជាតិយើងបានឆ្លងកាត់ពីដំណាក់កាលដ៏សែនលំបាកក្នុងភ្លើងសង្រ្គាម ហើយបានចាប់ដំណើរការពីបាតដៃទទេ និងបោះជំហ៊ានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ។ ក្រោមម្លប់នៃសន្តិភាព និងស្ថិរភាពសង្គម ដែលជាពិសេសស្រុកតំបែរនេះ បានទទួលនូវការអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធជាច្រើនដូចជា ផ្លូវថ្នល់ ស្ពាន អគ្គិសនី សាលារៀន មន្ទីរពេទ្យ វត្តអារាម វិហារ សារ៉ាវជាដើម។ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋនៅស្រុកតំបែរដែលទទួលបាននូវសមិទ្ធផលថ្មីមួយទៀតក្នុងវិស័យពុទ្ធចក្រ។ឯកឧត្តមបានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរ តែងតែគិតគូរពីជីវភាព និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។ ឯកឧត្តមក៏បានលើកឡើងពីការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រជាសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្ រនិងងាយរងគ្រោះ ជួយដល់ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ពលករ ដើម្បីបង្កើនតម្លៃបន្ថែមក្នុងការងារក្នុងវិស័យឧស្សហកម្ម ដោយផ្តល់កន្លែងស្នាក់នៅ និងហូបចុកសមរម្យ។លើសពីនេះរាជរដ្ឋាភិបាលបានផ្តល់ការគាំទ្ររបបសន្តិសុខសង្គមជូនដល់បុគ្គលិក សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងផ្តល់ការការពារសិទ្ធិក្នុងការងារតាមរយៈមេធាវីសម្តេចតេជោ។ ក្រៅពីនេះរាជរដ្ឋាភិបាលកំពុងគិតគូរពង្រីកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបន្ថែមទៀតដូចជាផ្លូវល្បឿនលឿន កំពង់ផែទឹកជ្រៅ និងព្រលានយន្តហោះអន្តរជាតិខ្នាតធំ ដើម្បីពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យមានភាពធន់ និងធានាបាននូវចីរភាព។ បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏កំពុងជំរុញការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដែលជួយសម្រួល និងពន្លឿនដល់ការអភិវឌ្ឍន៍ ជាពិសេសប្រជាជនគ្រប់ទីកន្លែងងាយស្រួលទំនាក់ទំនង និងទទួលព័ត៌មានឆាប់រហ័ស។ ជាមួយនឹងការដាក់សម្ពោធឧបដ្ឋានសាលានេះ ឯកឧត្តមបាននាំយកថវិការបស់ឯកឧត្តម និងលោកជំទាវ ព្រមទាំងសប្បុរសជន ជាង ១៩លានរៀល ប្រគេនដល់ព្រះសង្ឃ ព្រះចៅអធិការវត្តកំពង់រាំងសម្រាប់បន្តការកសាងវត្ត៕

ភាពតានតឹងរវាងចិន-អាម៉េរិក បន្តជះឥទ្ធិពលដល់ទំនាក់ទំនងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

2023/03/01 11:37:07 am        402
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា ថ្លែងថា ភាពតានតឹងរវាងចិន-អាម៉េរិក បន្តជះឥទ្ធិពលដល់ទំនាក់ទំនងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ការថ្លែងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងពេអញ្ជើញក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផល​ការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ ធ្វើឡើងនាទីស្តីការក្រសួងការបរទេស នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ។នាឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន ថ្លែងថា ក្នុងរយៈពេលប៉ុន្មានចុងឆ្នាំក្រោយនេះ ពិភពលោកកាន់តែវិវត្តន៍ទៅរកប្រព័ន្ធអន្តរជាតិ ដែលមានលក្ខណៈសកល ពហុប៉ូល និងស្មុគស្មាញ។ ឯកឧត្តម ប្រាក់ សុខុន បញ្ជាក់ថា ការវិវត្តន៍នេះបានកើតឡើងតាមរូបភាពចមម្រុះ បង្កជាភាពតានតឹងរវាងចិន និងសហរដ្ឋអាម៉េរិក ហើយភាពតានតឹងក៏​បន្តជះឥទ្ធិពលដល់ទំនាក់ទំនង់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។ឯកឧត្តម ប្រាក់ សុខុន គូសបញ្ជាក់ថា ការប្រកួតប្រជែងនេះបានបង្កើតឡើងនូវស្ថានភាពដ៏លំបាក​សម្រាប់ប្រទេសមធ្យម និងតូច ក្នុងការកែសម្រួលយុទ្ធសាស្ត្រ និងការប្រកាន់នូវជំហររបស់ខ្លួន ដើម្បីឆ្លើយតបនឹងការប្រែប្រួលទាំងនោះ និងការពារផលប្រយោជន៍ជាតិរៀងៗខ្លួន។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ថ្លែងបន្តថា ជាមួយគ្នានេះ កត្តាខាងក្រៅជាច្រើនទៀត ក៏ជះឥទ្ធិពលមក​លើ​ដំណើរ​វិវត្តន៍នេះ តួយ៉ាងផលប៉ះពាល់ធ្ងន់ធ្ងរ និងចំម្រុះដែលបណ្តាលមកពីជម្ងឺរាលដាលកូវីដ-១៩, ការប្រែប្រួលអាកាសធាតុ និងបញ្ហាសន្តិសុខមិនប្រពៃណីផ្សេងទៀត។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បន្ថែមថា ភ្នក់នៃភាពតានតឹងដែលមានស្រាប់ ឬកំពុងធ្លាក់ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរប្រកបដោយគ្រោះថ្នាក់ បន្តធ្វើឲ្យសហគមន៍អន្តរជាតិខ្វល់ខ្វាយ និងចំណាយ​ធនធាន ពេលវេលាសន្ធឹកសន្ធាប់ ក៏ដូចជាវិបត្តិ និងសង្គ្រាមនៅតំបន់ខ្លះនាំឲ្យ​រង្គោះរង្គើ​ដល់របៀប​របបសកលលោកផ្អែកលើច្បាប់អន្តរជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព សន្តិសុខ និងស្ថេរភាពនៃតំបន់ទាំងនោះ៕

សម្តេចតេជោផ្ញើសារជាថ្មី ទៅប្រទេសមួយចំនួនសូមកុំសាងកំហុសទី៣ ចំពោះកម្ពុជា

2023/03/01 09:44:18 am        453
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានផ្ញើសារជាថ្មី ទៅកាន់ប្រទេសមួយចំនួនថា សូមកុំសាងកំហុសទី៣ចំពោះយើងខ្ញុំអី។ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធ អគារសិក្សាថ្មី២ខ្នងនិងប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រនាព្រឹក ថ្ងៃទី១ ខែ មីនា ឆ្នាំ២០២៣ ជាមួយនឹងការរាប់ថយក្រោយសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ដែលនៅដល់តែ៦៥ថ្ងៃទៀត​ព្រមជាមួយនឹងការរំលឹកពីអតីតកាល នៃការលំបាករបស់កម្ពុជាដែលបន្សល់ទុក ដោយរបួសស្នាម​នៃសង្គ្រាមពីអតីតកាល សម្តេចក៏បានរំលឹកជាថ្មីទៅកាន់ប្រទេសមួយចំនួនថា សូមកុំសាងកំហុសទី៣ ចំពោះយើងខ្ញុំអី!។ វាលំបាកណាស់សម្រាប់យើងដែល​ការចាប់ផ្តើមចេញពីបាតដៃទទេ…..រហូតដល់៥:០៩ត្រង់ពាក្យសុំកុំសាងកំហុសទី៣នៅកម្ពុជា។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា នេះគឺជាពាក្យដែលហ៊ុនសែននិយាយ ជាមួយ ប្រទេសមួយចំនួនដែលបានមកជួបជាមួយសម្ដេច ហើយតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ ប៉ុន្តែអ្នកខ្លះបានទទួលស្គាល់ថា នេះជាកំហុសដ៏ធំដែលប្រទេសខ្លួនឲ្យធ្វើមក​លើកម្ពុជាក៏ប៉ុន្តែមិនបាន​និយាយជាចំហរក្នុងអង្គប្រជុំនោះទេគ្រាន់តែជាការខ្សឹបប្រាប់សម្ដេច ក្នុងពេលជូនដំណើរចេញតែប៉ុណ្ណោះ។ សម្ដេចថារឿងនេះគឺជាកំហុសដ៏ធំរបស់ពួកគេដែលបានធ្វើមកលើយើងប៉ុន្តែពួកគេមិនដែលបានសុំទោស ឬក៏សម្ដែងការសោកស្ដាយនោះទេ។ សូមបញ្ជាក់ថា ក្នុងបញ្ហានេះហើយ ទើបរាល់វេទិកានានាសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋ​មន្ត្រី​តែងតែរំលឹកឲ្យជនរួមជាតិ ទោះក្នុងតម្លៃណាក៏ដោយត្រូវ រួបរួមសាមគ្គីគ្នាថែរក្សាសុខសន្តិភាព ដែលរកបានដោយលំបាក មកដល់ពេលនេះឲ្យខាងតែបាន៕ មុត សុត

សម្តេចតេជោ អំពាវនាវដល់បណ្ដាបក្សនយោបាយគោរពសិទ្ធិពលរដ្ឋ និងប្រជាធិបតេយ្យ

2023/03/01 09:38:26 am        516
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពាវនាវដល់បណ្ដាបក្សនយោបាយឱ្យគោរពដល់សិទ្ធិប្រជាពលរដ្ឋ និងប្រជាធិបតេយ្យ ខណៈពួកគេបានបន្តរិះគន់ និងប្រមាថទៅលើក្រុមយុវជនសង្គមស៊ីវិលដែលធ្លាប់គាំទ្របក្សប្រឆាំងរិះគន់រដ្ឋាភិបាល ប៉ុន្ដែពេលនេះបែរមកគាំទ្រគណបក្សប្រជាជន បែរជាក្រុមបក្សនយោបាយប្រឆាំងទាំងនោះនាំគ្នារិះគន់ និងប្រមាថទៅវិញដែលសកម្មភាពនេះបានបង្ហាញពីការមិនគោរពលទ្ធិប្រជាធិបតេយ្យពិតប្រាកដនោះទេ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងពេលអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួន ២ ខ្នង និងប្រគល់សញ្ញាបត្រដល់និស្សិត វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជិត៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងនិងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ។សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កន្លងទៅនេះ ក្រុមយុវជនសង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលធ្លាប់គាំទ្របក្សប្រឆាំង និងធ្វើសម្មភាពរិះគន់រាជរដ្ឋាភិបាលលើបញ្ហាផ្សេងៗ បាននាំគ្នាមកគាំទ្រសម្មភាព និងការងារជាមួយរាជរដ្ឋាភិបាល ប៉ុន្ដែក្រុមយុវជនសង្គមស៊ីវិលទាំងនេះត្រូវបានទទួលការប្រមាថ ពីគណបក្ស និងបុគ្គលមួយចំនួនទៅវិញ។សម្ដេចតេជោ បានអំពាវនាវដល់បណ្ដាបក្សប្រឆាំង និងបុគ្គលដែលរិះគន់ទាំងនោះ សូមគោរព​សិទ្ធប្រជាពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា គោរពនូវការសម្រេចចិត្តរបស់​ប្រជាពលរដ្ឋ ទើបមិនមានបញ្ហា។ សម្ដេចតេជោ ស្នើឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងប្រតិកម្មរបស់ក្រុមយុវជន ដែលក្រុមយុវជនទាំងនេះ ធ្លាប់ធ្វើសកម្មភាពបាតុកម្ម ប្រឆាំងរាជរដ្ឋាភិបាល ដូច្នេះប្រយ័ត្នក្រុមយុវជនសង្គមស៊ីវិលទាំងនេះធ្វើបាតុកម្មប្រឆាំងត្រលប់ទៅវិញខណៈបច្ចុប្បន្ននេះក្រុមយុវជនគ្រាន់តែធ្វើសេចក្ដីថ្លែងការណ៍ឆ្លើយតបប៉ុណ្ណោះ។សម្ដេចតេជោ ក៏បានអំពាវនាវដល់ក្រុមយុវជន សង្គមស៊ីវិលដែលបានចេញពីបក្សប្រឆាំង ហើយមកគាំទ្ររាជរដ្ឋាភិបាល សូមកុំមានប្រតិកម្មណាមួយបែបហិង្សា ប៉ុន្ដែអាចចេញសេចក្ដីថ្លែងការណ៍ពន្យល់៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា និងប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

2023/03/01 07:24:07 am        455
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកទី១ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់​អគារ​សិក្សាចំនួន២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ជិត ៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងនិងពិព័រណ៌កោះពេជ្រ។អគារសិក្សានៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ ដែលសម្ពោធដាក់ឱ្យប្រើ​ប្រាស់នេះ មានឈ្មោះថា «អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹង និងអគារមហា​វិទ្យាល័យវិស្វកម្មសំណង់»។ អគារទាំងពីរនេះ ត្រូវបានសាងសង់ឡើង ក្រោមក្រប​ខ័ណ្ឌ​នៃកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍​អាស៊ី។ ក្នុងនោះ អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹង មានកម្ពស់ ៧ជាន់ និង​៧៣បន្ទប់ មានបណ្តោយ ៤៨ម៉ែត្រ និងទទឹង ២១ម៉ែត្រ គិតជាផ្ទៃក្រឡាសរុបជាង ៧ពាន់ម៉ែត្រការ៉េ។ រីឯអគារមហាវិទ្យាល័យវិស្វកម្មសំណង់មានកម្ពស់ ៣ជាន់ និង​២០បន្ទប់ មានបណ្តោយ ២៨ម៉ែត្រ និងទទឹង ១៤ម៉ែត្រ គិតជាផ្ទៃក្រឡាសរុប ១,៧៣៨ម៉ែត្រការ៉េ។សម្រាប់និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រវិញ រួមមានថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សរុបចំនួន ៤,៦១៧នាក់ ក្នុងនោះនារី ១,២៨១នាក់។វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គឺជាគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ ដែលបាននិងកំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់ក្នុង​ការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស្វកម្ម សម្រាប់រួមចំណែកដល់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចកម្ពុជា។ គិតចាប់តាំងពីឆ្នាំ១៩៨១ មកដល់បច្ចុប្បន្ននេះ និស្សិតបានបញ្ចប់​ការសិក្សាពីវិទ្យា​ស្ថាន​បច្ចេកវិទ្យាកម្ពុជាសរុប ១៤,៩៦៨នាក់ នារី ២,៨៦០នាក់។ អតីតនិស្សិតទាំង​នោះ​បាននិងកំពុងបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការ​មិន​មែនរដ្ឋាភិបាល និងប្រកបអាជីវកម្មផ្ទាល់ខ្លួន ប្រកបដោយសមត្ថភាពវិជ្ជាជីវៈខ្ពស់ មានឧត្តមភាព សេចក្តីថ្លៃថ្នូរ និងប្រកបដោយកិត្តិយស៕

ម្ចាស់សត្វក្ងោក ថ្លែងអំណរគុណដល់សម្តេចតេជោ បន្ទាប់ពីមន្រ្តីកសិកម្ម នាំយកសត្វក្ងោកជូនគាត់វិញ

2023/02/28 02:56:45 pm        681
ភ្នំពេញ៖ ម្ចាស់សត្វក្ងោកដែលត្រូវបានមន្រ្តីក្រសួងកសិកម្ម ធ្វើការរឹបអូសយក កាលពីកន្លងទៅ បានថ្លែង​អំណរអគុណចំពោះ​សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្ទាប់ពី​សម្តេច បាន​អន្តរាគមន៍ បញ្ជាឱ្យមន្រ្តីកសិកម្មទាំងនោះ យកសត្វក្ងោកជូនទៅដល់ផ្ទះគាត់វិញ។លោកយាយ និងកូនស្រី ម្ចាស់ក្ងោក រស់នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានលើកឡើងថា​ពួកគាត់ពិតជាសប្បាយចិត្តយ៉ាងខ្លាំង​បន្ទាប់សត្វជាទីស្រលាញ់​របស់ពួកគាត់ ដែលបាន​ចិញ្ចឹម​ជាច្រើនឆ្នាំមកហើយ ត្រូវបានគេយកមកឱ្យពួកគាត់វិញ បន្ទាប់ពីមន្រ្តី​កសិកម្ម​រឹបអូស​ដោយចោទ ប្រកាន់ថា ការចិញ្ចឹមរបស់ពួកគាត់ខុសច្បាប់។តាមរយៈសារតេលេក្រាម នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញបទបញ្ជាផ្ទាល់មាត់ឱ្យមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រគល់​សត្វក្ងោកដែលប្រជាជនចិញ្ចឹមទៅអោយម្ចាស់ដើមវិញ និងត្រូវដោះស្រាយនៅថ្ងៃនេះតែម្តង។សម្តេចតេជោ បានបញ្ជាក់ថា «សូមឱ្យអ្នកទទួលខុសត្រូវ ដែលបានយកសត្វក្ងោកចេញពីផ្ទះរបស់ក្រុមគ្រួសារចិញ្ចឹញក្ងោក យកទៅជូនដល់ផ្ទះវិញតែម្តង គឺខ្ញុំមិនយល់ស្របជាមួយទង្វើបែបនេះឡើយ»។សម្តេចតេជោ ហ៊ុន សែន បន្តថា យើងគួរលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋចិញ្ចឹមសត្វដែលជិតផុតពូជ ជាជាងទៅចាប់យក សត្វដែលប្រជាពលរដ្ឋខំចិញ្ចឹមមកទុកនៅទីកន្លែងមួយ ដែលមិនយូរប៉ុន្មានសត្វនោះនឹងស្លាប់ ប្រសិនបើខ្វះការថែទាំ និងយកចិត្តទុកដាក់៕

ក្រសួងការបរទេស ជំរុញឲ្យមន្រ្តីពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាទាក់ទាញវិនិយោគិនមកកាន់កម្ពុជា

2023/02/28 01:00:36 pm        331
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជំរុញដល់មន្រ្តីការទូតនៅបរទេសត្រូវពង្រឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីទាក់ទាញ​វិនិយោគិនមកកាន់កម្ពុជា។នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញក្នុងពិធីបើកសិក្ខាសិលាស្ដីពីការពង្រឹង​សមត្ថភាពជំនាញឌីជីថល សម្រាប់មន្ត្រីការទូតកម្ពុជា ដោយសិក្ខាសាលនេះមាន​ការអញ្ជើញ​ចូលរួមពីឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសនានា និងអគ្គកុងស៊ុលចំនួនជាង៤០០នាក់។ នាឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា នាពេលបច្ចុប្បន្នបច្ចេកវិទ្យាត្រូវ​បាន​ប្រទេសជាច្រើនប្រើប្រាស់ទាញយកផលប្រយោជន៍រៀងៗខ្លួន មិនថាទាំងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលកត្តានេះទាមទារឲ្យមន្រ្តីការទូតទាំងអស់មានបទពិសោធន៍​និងសមត្ថភាពពង្រឹងឲ្យបាននូវការការពារកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ។ឯកឧត្តម ប្រាក់ សុខុន បញ្ជាក់ថា បច្ចេកវិទ្យាជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ដែលមន្រ្តីការទូត​ទាំងក្នុង និងក្រៅប្រទេសត្រូវពង្រឹងសមត្ថភាពលើបច្ចេកវិទ្យាសំដៅ​ទាញយកផលប្រយោជន៍​តាមរយៈផ្តល់ព័ត៌មាន និងប្រឹក្សាយោបល់តាមប្រព័ន្ធអេឡិកត្រូនិចទៅកាន់វិនិយោគិនបរទេស។ ជាមួយគ្នា ឯកឧត្តម ប្រាក់ សុខុន ថ្លែងថា បច្ចេកវិទ្យាគឺជាឧបករណ៍ដើម្បីផ្សព្វផ្សាយ​អំពីការខិតខំ​របស់រាជរដ្ឋាភិបាល និងប្រឆាំងព័ត៌មានក្លែងក្លាយ ដូចនេះមន្ត្រីការទូតទាំងអស់ត្រូវចែករំលែក​រាល់ព័ត៌មាននៅសកម្មភាពដល់សាធារណជន​ និងពង្រឹងវិសាលភាពកម្ពុជា ក្នុងគោលបំណង​ផ្តល់ប្រយោជន៍ជូនជាតិ និងមាតុភូមិ។ បន្ថែមលើសពីនេះ ឯកឧត្តម ប្រាក់ សុខុន បានលើកទឹកចិត្តឲ្យមន្ត្រីការទូតទាំងអស់យក​គោល​នយោបាយយុទ្ធសាស្ត្រ​បដិវត្តន៍​ឧស្សាហកម្មបច្ចេកវិទ្យារបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រ​ដល់​ធនធានមនុស្ស ក៏ដូចជាការជំរុញវិស័យនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា​កាន់តែមានភាពរីកចម្រើន៕ 

សម្តេចតេជោ លើកទឹកចិត្តឱ្យកងទ័ពកម្ពុជា សិង្ហបុរីចែករំលែក ចំណេះដឹងគ្នាទៅវិញទៅមក

2023/02/28 11:13:24 am        304
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីកម្ពុជា បានអនុញ្ញាតអោយលោក (David Neo)មេបញ្ជាការកងទ័ព​ជើងគោកនៃប្រទេសសិង្ហបុរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ក្នុងជំនួបនៅវិមានសន្តិភាព បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យ​ដឹងថា ឯកឧត្តម នីអូ បានគោរពសម្ដែងនូវសេចក្តីរីករាយជាមួយទំនាក់ទំនង​និងកិច្ច​សហប្រតិបត្តិការនៃប្រទេសទាំងពីរ ជាពិសេសរវាងកងទ័ពនិងកងទ័ព ហើយឯកឧត្តមបាន​សូមគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមបានពិភាក្សាជាមួយឯកឧត្តម ហ៊ុន ម៉ាណែត កាលពីថ្ងៃម្សិលមិញហើយក៏បានកំណត់នូវគោលដៅនៃកិច្ចសហប្រតិបត្តិការ​នៅពេលខាងមុខ​ឱ្យកាន់​តែខ្លាំងឡើងថែមទៀត។ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង​កង​ទ័ពទាំងពីរហើយសម្ដេចបានលើកទឹកចិត្តឲ្យកងទ័ពទាំងពីរបន្តកិច្ចសហប្រតិបត្តិការ រួមទាំងការ​ចែករំលែកបទពិសោធន៍ព័ត៌មាន និងវិស័យអភិវឌ្ឍន៍ធនធានមនុស្សដល់គ្នាទៅវិញទៅមក។សូមបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចផ្លូវការលើកទី២ របស់លោក ដេវីដ នីអូ មកកម្ពុជា​ដែល​ទស្សនកិច្ចនេះនឹងជំរុញដល់កិច្ចសហប្រតិបត្តិការលើកកម្ពស់ទំនាក់ទំនងរវាងកងទ័ពជើងគោកទាំង ពីរឱ្យកាន់តែសកម្មស៊ីជម្រៅនិងរឹងមាំថែមទៀត៕

សម្តេចតេជោ៖ ទេសចរណ៍ដែលមកដល់សិង្ហបុរី សូមឲ្យតភ្ជាប់បានមកដល់កម្ពុជាផង

2023/02/28 10:08:35 am        292
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតអោយឯកឧត្តម ឡោ ភីតម៉េង (LAU Peet Meng )ប្រធានស្ថាប័នចារកម្មស៊ីវិល នៃប្រទេសសិង្ហបុរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ក្នុងជំនួបនៅវិមានសន្តិភាព បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា ឯកឧត្តម ឡោ ភីតម៉េង បានគោរពជំរាបជូនសម្តេចតេជោថា ឯកឧត្តមបានមកកាន់កម្ពុជា កាលពីឆ្នាំ២០២០ ហើយឥឡូវនេះ ឯកឧត្តមឃើញ​មានការរីកចម្រើនយ៉ាងខ្លាំងជាមួយសុខសន្តិភាព ស្ថេរភាព នៅកម្ពុជា។ឯកឧត្តមបានគោរពសម្ដែងនូវការអបអរសាទរជូនដល់សម្ដេចតេជោដែលបានរៀបចំដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានជោគជ័យ ជាពិសេសពេលដែលពិភពលោក​កំពុងជួបប្រឈមបញ្ហាជំងឺកូវីដ-១៩ បញ្ហានៅប្រទេសមីយ៉ាន់ម៉ា បញ្ហានៅអ៊ុយក្រែននិងបញ្ហា​សមុទ្រចិនខាងត្បូងជាដើម។ឯកឧត្តម បានបន្ថែមថា សម្ដេចតេជោមិនត្រឹមតែដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធបានជោគជ័យទេ ប៉ុន្តែថែមទាំងបានរួមចំណែកជួយរកសន្តិភាព​សម្រាប់តំបន់​និងពិភព​លោកផងដែរ។ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានសូមគោរព សុំអនុសាសន៍អំពីសម្ដេចតេជោដើម្បីធ្វើយ៉ាងណា​ជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសិង្ហបុរីឲ្យកាន់តែខ្លាំងឡើង។ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមឡោ ភីតម៉េង ចំពោះការ​វាយតម្លៃលើវឌ្ឍនភាពរបស់កម្ពុជានិងវឌ្ឍនភាពលើកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ហើយសម្ដេចបានមានប្រសាសន៍ថា ជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធបានមកពីការចូលរួមពីអ្នកចូលរួមពាក់ព័ន្ធទាំងអស់។ក្នុងន័យនេះ សម្ដេចក៏បានថ្លែងអំណរគុណដល់សិង្ហបុរីផងដែរ ដែលបានចូលរួមធ្វើ​ឲ្យកិច្ច​ប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទទួលបានជោគជ័យ។សម្ដេចក៏បានផ្ដល់អនុសាសន៍ឲ្យឯកឧត្តម ឡោ ភីតម៉េង សូមឲ្យសិង្ហបុរីលើកទឹកចិត្តជំរុញ​ការតភ្ជាប់ ជាពិសេសការតភ្ជាប់​តាមផ្លូវអាកាសដែលទេសចរណ៍មកដល់សិង្ហបុរីហើយ ឲ្យបានមក​ដល់​កម្ពុជាផង ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ​អប់រំនិងកិច្ច​សហប្រតិបត្តិការលើការផ្ដល់សេវាសុខាភិបាលផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញបទបញ្ជា ៩ ចំណុច ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
07/15/2025 10:07 PM
សម្តេចប្រធានរដ្ឋសភាកម្ពុជាចែករំលែកអនុសាសន៍៥ចំនុច ក្នុងការលើកកម្ពស់វប្បធម៌សន្ទនា កសាងសុខសន្តិភាព ដល់កិច្ចប្រជុំ AIPA
07/15/2025 08:07 PM
សហគមន៍ជនបទយេម៉ែនកំពុងជួបការលំបាកខ្លាំង ស្របពេលដែលគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរទៅ
07/15/2025 08:07 PM
ប៉េរ៉ូបើកឡើងវិញតំបន់បុរាណវិទ្យាអាយុកាល ៣.៨០០ឆ្នាំ Penico ដល់ភ្ញៀវទេសចរ
07/15/2025 08:07 PM
រដ្ឋមន្ត្រីសុខាភិបាល បន្តរំលឹក «គំនិត ពេលវេលា និងសុចរិតភាព គឺជាកត្តាគន្លឹះឈានទៅរកភាពជោគជ័យយូរអង្វែង ទាំងក្នុងជីវិតការងារ ទាំងក្នុងជីវិតបុគ្គលម្នាក់ៗ»
07/15/2025 08:07 PM
UN ៖ ជនប៉ាឡេស្ទីន ៨៧៥នាក់ ត្រូវបានសម្លាប់នៅជិតទីតាំងចែកចាយជំនួយក្នុងតំបន់ហ្កាហ្សា
07/15/2025 08:07 PM
វិមានក្រឹមឡាំង៖ សេចក្តីថ្លែងការណ៍របស់លោក Trump ស្តីពីរុស្ស៊ី និងលោក Putin គឺធ្ងន់ធ្ងរ និងត្រូវការការវិភាគ
07/15/2025 08:07 PM
បារាំង៖ សន្និសីទ UN នឹងពិភាក្សា អំពីហ្កាហ្សាក្រោយសង្គ្រាម និងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន
07/15/2025 07:07 PM
កូរ៉េខាងត្បូងកោះអញ្ជើញមន្ត្រីអនុព័ន្ធការពារជាតិជប៉ុន ដើម្បីតវ៉ា ជុំវិញការអះអាងសិទ្ធិលើកោះ
07/15/2025 07:07 PM
លោក Netanyahu ស្ថិតក្រោមសម្ពាធនយោបាយកាន់តែខ្លាំង ក្រោយមានគណបក្សដកខ្លួន
07/15/2025 07:07 PM