ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត
សម្ដេចតេជោ ជំរុញឱ្យកម្ពុជា-កូរ៉េខាងត្បូងលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងឱកាសខួប៣០ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ
ទូតកូរ៉េខាងត្បូងជម្រាបសម្ដេចតេជោថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូងនឹង​បើកការដ្ឋាន​សាង​សង់​នៅ​ឆ្នាំ២០២៦
គណៈកម្មការអន្តរក្រសួងចុះពិនិត្យវាយតម្លៃការងារថែទាំផ្លូវចំនួន៨ខ្សែ ក្នុងខេត្តពោធិ៍សាត់

នយោបាយ​ និង ការអភិវឌ្ឍន៍

ព្រឹកនេះ រដ្ឋសភាប្រជុំជាវិសាមញ្ញ នីតិកាលទី៦ ដើម្បីអនុម័តរបៀបវារៈចំនួន២

2023/02/28 08:28:24 am        289
ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹក​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភាពេលផ្តើម​សម័យ​ប្រជុំចំនួន ៩៨រូប។របៀបវារៈ សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ មានចំនួន២ ដែលមានលទ្ធផល​ដូចខាង​ក្រោម៖១- ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ ឯកឧត្តម ទី ថានី ជាតំណាងរាស្រ្ត​មណ្ឌល​ខេត្តពោធិ៍សាត់ជំនួសឯកឧត្តម ខូយ សុខា ដែលបានទទួលមរណភាព២- ការបោះឆ្នោតជ្រើសតាំង ឯកឧត្តម យិន ប៊ុនណាង ជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក។

សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនទទួលយកការសុំទោសពីសុន ឆ័យ ឡើយ

2023/02/28 08:15:41 am        228
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារតាមប្រព័ន្ធតេឡេក្រាម ដោយភ្ជាប់រូបភាពជំនួបពិភាក្សារបស់លោក សយ សុភាព និងលិខិតសុំទោសរបស់លោក សុន ឆ័យ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។សារសម្តេចតេជោ ហ៊ុន សែន ឆ្លងឆ្លើយជាមួយលោក សយ សុភាព ក្នុងពេលសម្តេចទស្សនកិច្ចផ្លូវការនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កាលពីថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០២៣ថា សម្តេចមិនទទួលយកការសុំទោសនោះឡើយ។ យើងចង់បញ្ចប់វប្បធម៌លាបពណ៍-និងការប្រមាថ។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “យើងទទួលយកមិនបាន នូវការចោទប្រកាន់ថា យើងជាអ្នកលួចសន្លឹកឆ្នោត”។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា “យើងធ្លាប់បានគេសុំទោសច្រើនដងហើយ តែរឿងច្រំដែលនៅតែកើតឡើង ទើបយើងចង់បញ្ចប់វប្បធម៌រឿងដដែលហើយសុំទោសតាមផ្លូវតុលាការដើម្បីឲ្យមនុស្យអាក្រក់វារាងចាល។ ភាពខ្លួនឯងបានដឹងច្បាស់ហើយតើសម រង្ស៊ី ធ្លាប់បានសុំទោសខ្ញុំតែទីបំផុតវាកើតដដែល។ អ្នកគាំទ្រវា គឺដូចគ្នាដែលយើងត្រូវតែប្រើផ្លូវច្បាប់ដើម្បីបញ្ចប់រឿងច្រំដែលនេះ”៕

បក្សនយោបាយបី ចូលរួមប្រកួតប្រជែងបោះឆ្នោតក្រុមប្រឹក្សាក្រុង-ស្រុកថ្មី ខណៈការឃោសនា នឹងចាប់ផ្តើមចុងខែមីនា

2023/02/27 01:59:20 pm        224
ភ្នំពេញ៖ គណបក្សនយោបាយបី នឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុកថ្មី ខណៈការឃោសនានឹងចាប់ផ្តើមចុងខែមីនាខាងមុខ។ បើតាមឯកឧត្តម ហង្ស ពុទ្ធា សមាជិកនិងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ថា ដើម្បីឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សាក្រុង-ស្រុកថ្មីទាំង៥ ដែលស្ថិតក្នុងខេត្តចំនួនបី រួមមាន៖ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ គ.ជ.ប បានបន្តអនុវត្តលើនីតិវិធីចុះឈ្មោះអ្នកបោះឆ្នោតដែល​ជាសមាជិក​ក្រុមប្រឹក្សា-ឃុំ-សង្កាត់ សរុបចំនួន២៤៦រូប មកពី៣៦ឃុំ-សង្កាត់ ដោយការ​ចុះឈ្មោះបោះឆ្នោត​នឹងបញ្ចប់នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ។ ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា បន្ទាប់ពីការចុះឈ្មោះបានបញ្ចប់ គ.ជ.ប នឹងឈានទៅរកការ​រៀបចំ​ការ​យុទ្ធនាឃោសនាបោះឆ្នោតដល់គណបក្សនយោបាយដែល​បាន​ចូលរួម​ប្រកួតប្រជែង​ប្រព្រឹត្តទៅ​ដោយ​សុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ ខណៈយុទ្ធនាការឃោសនានឹងចាប់ផ្តើម​នាចុងខែមីនា​ខាងមុខ ដែលមានរយៈពេល៨ថ្ងៃ។ឯកឧត្តម ហង្ស ពុទ្ធា គូសបញ្ជាក់ទៀតថា ​អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត បណ្តា​គណបក្ស​នយោបាយទាំងអស់ត្រូវប្រកាន់ខ្ជាប់​អនុវត្តតាមបទបញ្ជា ​នីតតិវិធីរបស់ គ.ជ.ប ក៏ដូចជា​អត់ធ្មត់ និង​បញ្ជៀស​ការប្រើប្រាស់វោហាស័ព្ទផ្ទុយពីច្បាប់ដាក់គ្នាទៅវិញទៅមកផងដែរ។ គួរបញ្ជាក់ថា ​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុកថ្មីទាំង៥នោះ ដូចជា​ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន​ នៃខេត្តកណ្តាល, ក្រុងឧដ្តុងម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ ​នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ ​នៃខេត្តក្រចេះ។ ក្នុងនោះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តនីមួយៗ ​បានដំណើរចាប់ឆ្នោតលេខរៀង និង​ទទួល​បានការស្នើចូលរួមប្រកួតប្រជែងរបស់គណបក្សនយោបាយចំនួនបីរួចរាល់ កាលពីពេលថ្មីៗ​កន្លងទៅ។ គណបក្សនយោបាយបីដែលចូលរួមប្រកួតប្រជែងជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ មានដូចជា គណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច​ និងគណបក្សភ្លើងទៀន ខណៈក្នុងចំណោម​គណបក្សនយោបាយនីមួយៗ មានបេក្ខជនពេញសិទ្ធិចំនួន ១៩រូប៕ អត្តបទ៖ ឧត្តម

ឯកឧត្ដម វេង សាខុន៖ ម្លប់សន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោ ប្រែក្លាយប្រទេសដ៏កំសត់មួយទៅប្រទេសអភិវឌ្ឍន៍ និងកិត្យានុភាព

2023/02/27 01:11:45 pm        85
កំពង់ចាម៖ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងអស់កម្លាំងកាយចិត្ត ដើម្បីប្រែក្លាយប្រទេសដ៏កំសត់មួយនេះ មកជាប្រទេសដែលមានធនធានពេញក្នុងដៃ សាមគ្គីភាព និង ឯកភាពផ្ទៃក្នុងយ៉ាងពេញលេញសម្រាប់ប្រជាពលរដ្ឋយើងទាំងអស់បានរស់នៅជួបជុំគ្រួសារ បងប្អូន កូនចៅយ៉ាងមានសេចក្តីសុខក្រោមម្លប់សុខសន្តិភាព។ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាលាធម្មសភា និងសមិទ្ធផលនានា ព្រមទាំងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ៣០០នាក់ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវត្តគីរីមហាវ័នស្រក ស្ថិតនៅឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ឯកឧត្ដម វេង សាខុន បញ្ជាក់ថា ម្លប់សន្តិភាពនេះហើយ បានបន្តនាំមកនូវព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសំខាន់ៗជាបន្តបន្ទាប់ ដូចជា ប្រទេសយើងនឹងជាម្ចាស់ផ្ទះក្នុងព្រឹត្ត​ការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ នាខែឧសភាខាងមុខនេះ។ ទន្ទឹមនឹងនោះឯកឧត្តមរដ្ឋមន្ត្រីប្រតិភូបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមកជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅឃុំស្រក និងទូទាំងស្រុកកំពង់សៀម និងជូនពរដល់ប្រជាពលរដ្ឋឱ្យជួបតែពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។ឯកឧត្តមក៏បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះពុទ្ធបរិស័ទ សប្បុរសជន គណៈកម្មការអាចារ្យវត្ត និងជាពិសេសក្រុមការងារចុះមូលដ្ឋានភូមិ និងឃុំស្រកទាំងអស់ដែលបានសាមគ្គីគ្នាយ៉ាងល្អរៀបចំពិធីសម្ពោធនេះឡើងប្រកបដោយបរិយាកាសសប្បាយរីករាយ ដើម្បីរួមគ្នាលើកស្ទួយផ្នែកពុទ្ធចក្ររបស់យើង។ឯកឧត្តមបន្ថែមថា បរិយាកាសសប្បាយរីករាយនេះអាចប្រព្រឹត្តទៅបាន ក៏ដោយសារកិច្ចខិតខំប្រឹងប្រែងលះបង់ទាំងកំលាំងកាយចិត្ត និងជីវិតរបស់ភាពជោគជ័យមួយទៀត ដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោសម្រេចបានគួរជាទីមោទនៈបំផុត គឺការយកឈ្នះលើជំងឺឆ្លងកូវីដ-១៩ តាមរយៈយុទ្ធនាការបញ្ជាទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មិនឱ្យខ្វះ និងការចាក់ស្រោចវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋយើងទាំងអស់នៅគ្រប់មូលដ្ឋាន។មួយវិញទៀត ដើម្បីរក្សាលំនឹងដល់ជីវភាពគ្រួសារក្រីក្រក្នុងកិច្ចគាំពារសង្គម មកដល់ពេលនេះ រាជរដ្ឋាភិបាលក៏បានចំណាយថវិកាជាសាច់ប្រាក់អស់ជាង ១ពាន់លានដុល្លាររួចហើយផងដែរ។ រាជរដ្ឋាភិបាលមិនត្រឹមតែមានលទ្ធភាពក្នុងការរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសយើងនោះទេ ហើយថែមទាំងបាន និងកំពុងបន្តការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាផ្លូវល្បឿនលឿនជាច្រើនខ្សែជាបន្តបន្ទាប់ ផ្លូវរថភ្លើង ស្ពាន ប្រលានយន្តហោះ កំពង់ផែ មន្ទីរពេទ្យ សាលារៀន។ល។ នៅថ្ងៃអនាគត រាជរដ្ឋាភិបាលនឹងបញ្ចេញកញ្ជប់កម្មវិធីឧបត្ថម្ភគាំទ្រជាច្រើនទៀត ដើម្បីអភិវឌ្ឍន៍ប្រទេសយើងឱ្យកាន់តែរីកចម្រើនថែមទៀត។មុននឹងបញ្ចប់ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋយើងទាំងអស់នៃឃុំស្រក និង​ទូទាំងស្រុកកំពង់សៀម ខេត្តកំពង់ចាមត្រូវបន្តគាំទ្រ និង​បោះឆ្នោតជូនសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ សូមជម្រាបជូនថា ដើម្បីចូលរួមសងថ្លៃជំពាក់គេក្នុងការកសាងសមិទ្ធផលក្នុងវត្តគិរីមហាវ័នស្រក ឯកឧត្តមបានប្រគេនជូនព្រះចៅអធិការវត្តនូវបច្ច័យសរុបចំនួន ៥ ៤៥០ដុល្លារ។ ហើយចំពោះប្រជាពលរដ្ឋដែលបានចូលរួមចំនួន ៣០០នាក់ គឺម្នាក់ៗទទួលបាន ២០ ០០០រៀលផងដែរ៕

លោក ហ៊ុន ម៉ាណែត៖ បក្សប្រជាជនកម្ពុជាប្រកាន់ខ្ជាប់ដោយឥតងាករេ ក្នុងការបន្តអភិវឌ្ឍន៍ប្រទេស

2023/02/27 11:19:44 am        251
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជន​គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានថ្លែងថា គណបក្សប្រជាជនកម្ពុជានឹងបន្តប្រកាន់ខ្ជាប់​នូវបុព្វហេតុឥតងាករេរបស់ខ្លួនក្នុងការបន្តអភិវឌ្ឍន៍​ប្រទេសឱ្យរីកចម្រើនជឿនលឿនទៅមុខបន្ថែម ទៀត ។ថ្លែងនៅក្នុងឱកាសអញ្ជើញក្នុងពិធីបិទវគ្គបណ្តុះបណ្តាល «កម្មវិធីកសាងគ្រូឧទ្ទេស គ្រូជំនួយ​ថ្នាក់រាជធានី-ខេត្ត» នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ជានិមិត្តរូប​នៃគុណភាពក្នុងការដឹកនាំ និងគ្រប់គ្រងប្រទេស ដែលឆ្លុះបញ្ចាំងតាមរយៈការសម្រេចបាន​នូវសមិទ្ធផល​ប្រវត្តិសាស្ត្រជាច្រើនក្នុងគ្រប់វិស័យ ហើយក៏មានសមត្ថភាពគ្រប់គ្រាន់​ក្នុងការដាក់​ចេញនូវចក្ខុវិស័យច្បាស់លាស់ ដើម្បីបន្តនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុខសន្តិភាព សុភមង្គល និងវឌ្ឍនភាពជានិច្ចនិរន្តរ៍។លោកបន្តថា« ជាមួយនឹងការបោះជំហានទៅកាន់អនាគតកាលប្រកបដោយភាពភ្លឺស្វាង និងក្តីសង្ឃឹម គណបក្សប្រជាជនកម្ពុជា ក៏នឹងបន្តប្រកាន់ខ្ជាប់នូវបុព្វហេតុឥតងាករេរបស់ខ្លួនក្នុង​ការបន្តអភិវឌ្ឍប្រទេសឱ្យរីកចម្រើនជឿនលឿនទៅមុខ នៅក្រោមការដឹកនាំដ៏មានទេព​កោសល្យប៉ិនប្រសប់ និងពោរពេញដោយបទពិសោធន៍ជាក់ស្តែងរបស់ សម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ព្រមជាមួយនឹងការចូលរួមរបស់សមាជិក-សមាជិកា ក៏ដូចជាប្រជាពលរដ្ឋគ្រប់ស្រទាប់»។ជាមួយគ្នានោះដែរ លោក ហ៊ុន ម៉ាណែត ក៏បានកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងគោរពវិន័យ រហូតឈានដល់ការបិទបញ្ចប់​វគ្គបណ្តុះបណ្តាល ប្រកបដោយជោគជ័យ និងសូមថ្លែងអំណរគុណចំពោះក្រុមគ្រូឧទ្ទេសទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការបង្ហាត់បង្ហាញយ៉ាងក្បោះក្បាយជូនដល់សិក្ខាកាម ប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ សំដៅធ្វើយ៉ាងណាលើកកម្ពស់សមត្ថភាព​សិក្ខាកាមជាសមាជិកបក្សឱ្យ​ស័ក្តិសម​ជាកម្លាំងបន្តវេណប្រកបដោយឧត្តមភាព ដែលមាន​ភារកិច្ចចូលរួមបំពេញគ្រប់ភារកិច្ចដែលជាតិ ប្រជាជន និងបក្សប្រគល់ជូន៕អត្ថបទ៖ បាន ចក់

សម្តេចតេជោ បញ្ជាក់ជាថ្មី កុំឱ្យមានការភ័ន្តច្រឡំអំពីកាលបរិច្ឆេទថ្ងៃចាប់ផ្តើមនៃនបាយឈ្នះ-ឈ្នះ

2023/02/27 10:47:41 am        227
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា «សូមឱ្យបំបាត់ការភ័ន្តច្រឡំ អំពីកាលបរិច្ឆេទនៃនយោបាយ ឈ្នះ ឈ្នះ ដែលថា នយោបាយឈ្នះ-ឈ្នះបានចាប់ផ្តើមនៅឆ្នាំ១៩៩៨ នោះ។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និង គរុនិស្សិតបច្ចេកទេស ជ័យលាភី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស សរុបចំនួន ៥.៤៥០ នាក់ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វា នាព្រឹកថ្ងៃទី២៧កុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នយោបាយឈ្នះ-ឈ្នះ បានចាប់ផ្តើមអនុវត្តកាលនៅឆ្នាំ​១៩៩៨ នោះជាការខុស និងសូមឱ្យមានការកែតម្រូវក្នុងក្របខណ្ឌទូទាំងប្រទេស។សម្តេចបញ្ជាក់ថា នយោបាយ ឈ្នះ-ឈ្នះ បានចាប់ផ្តើម នៅឆ្នាំ១៩៩៦ និងបញ្ចប់នៅឆ្នាំ១៩៩៨។សម្តេចតេជោ បានបន្តរំលឹកថាខ្មែរក្រហមបើទោះខ្លាំងយ៉ាងណាក៏ដោយ ក៏មិន អាចគ្រប់គ្រង​កម្លាំងរបស់ខ្លួនបាន ទាំងអស់ដែរ។ សម្តេចថា អ៊ុនតាក៏ចូលមកកម្ពុជា និងចាយលុយ អស់យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ បានដកចេញពីកម្ពុជាវិញ ដោយបន្សល់ទុកឱ្យកម្ពុជា មានតំបន់ត្រួតត្រាច្រើន និងមានការផ្ទុះអាវុធគ្រប់ទីកន្លែង។សម្តេចបានប្រកាសថា នយោបាយឈ្នះ ឈ្នះ និងការកាត់ទោស មេដឹកនាំជាន់ខ្ពស់ និង អ្នកទទួលខុសត្រូវខ្ពស់បំផុត ខ្មែរក្រហម មិនមែនចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទេ។ ទាក់ទងនឹងនយោបាយឈ្នះ-ឈ្នះនេះ សម្តេចក៏បានផ្ញើសារដល់គ្រូអួត ខាងកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងប៉ារីស សូមយល់ឱ្យច្បាស់ កុំ ចេះតែប៉ប៉ោចប៉ប៉ោចតាម ប្រព័ន្ធផ្សព្វផ្សាយ ដោយ មិនដឹងរឿងពិតជាក់ស្តែង៕

សម្តេចតេជោ៖ កម្ពុជានឹងចុះកិច្ចព្រមព្រៀងទីផ្សាសេរីជាមួយប្រទេសអារ៉ាប់អេមីរ៉េត នាពេលដ៏ខ្លីខាងមុខនេះ

2023/02/27 10:39:15 am        160
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះកម្ពុជា នឹងចុះកិច្ចព្រមព្រៀងទីផ្សាសេរីជាមួយប្រទេសអារ៉ាប់អេមីរ៉េត ហើយក៏កំពុងត្រៀមខ្លួនចុះទីផ្សាសេរីនេះជាមួយប្រទេសមួយចំនួនទៀតផងដែរ ខណៈបច្ចុប្បន្នកម្ពុជាបានចុះកិច្ចព្រមព្រៀងទីផ្សាសេរីជាមួយប្រទេស ចំនួនពីររួចមកហើយ គឺប្រទេសចិន និងកូរ៉េខាងត្បូង។ថ្លែងនៅក្នុងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេសជ័យលាភី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស សរុបចំនួន ៥.៤៥០នាក់ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ​ជ្រោយចង្វារ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជានឹងមានកិច្ច​ព្រមព្រៀង​ទីផ្សាសេរីជាមួយប្រទេសជាមិត្តជាច្រើនទៀតដើម្បីផល ប្រយោជន៍របស់ប្រជាជន និងប្រទេសកម្ពុជា ហើយក៏ស្របពេលដែលកម្ពុជា​កំពុងផ្តល់ឱកាសកាន់តែច្រើន​ក្នុងការបណ្តុះ​បណ្តាល​ជំនាញដល់ប្រជាជនរបស់ខ្លួនផងដែរ។សូមបញ្ជាក់ថា កម្ពុជាបានចុះកិច្ចព្រមព្រៀងទីផ្សាសេរីជាមួយ និងប្រទេសចិន កាលពីថ្ងៃទី១ ខែ មករា ឆ្នាំ២០២២កន្លងទៅនេះ ខណៈជាមួយប្រទេសកូរ៉េខាងត្បូងនាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ហើយបាន ចុះកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាតំបន់(RCEP) នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ផងដែរ។ ក្រោយកម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសខាងលើនេះ បានជំរុញឲ្យពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជាកាន់តែច្រើនបន្ថែមទៀត។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា ការដែលបរទេសសម្រេចមក​ដាក់ទុនធ្វើការ​វិនិយោគជាមួយប្រទេសកម្ពុជានេះគឺដោយសារកម្ពុជាមានសុខសន្តិភាព គ្មានអំពើភេរវកម្ម គ្មានភាពវឹកវរអំពីស្ថានភាពនយោបាយជាដើម៕អត្ថបទ៖ បាន ចក់

សម្តេចតេជោ៖ អ្នកដែលចង់កំចាត់សម្តេចចោល គឺមិនទាន់ចាប់កំណើតក្នុងផ្ទៃម្តាយគេនោះទេ

2023/02/27 10:32:30 am        198
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងជាថ្មីម្តងទៀតថា នាពេលបច្ចុប្បន្ន​នេះអ្នក ដែលចង់កំចាត់សម្តេចចោលនោះ គឺមិនទាន់បានចាប់កំណើតក្នុងផ្ទៃម្តាយ​របស់គេនោះទេ ខណៈសម្តេចបានមានប្រសាសន៍បែបនេះ គឺចង់ចំអកឲ្យបុគ្គលពាលម្នាក់ ដែលកំពុងរត់ចោលស្រុកនោះ។ថ្លែងនៅក្នុងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេសជ័យលាភី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស សរុបចំនួន ៥.៤៥០នាក់ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅមណ្ឌលសន្និបាត និងពិព័រណ៍​អន្តរជាតិជ្រោយចង្វារ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា មានកូនក្មេង​ម្នាក់(បុគ្គល ស៊ន ដារ៉ា) ដែលកំពុងរស់នៅក្រៅប្រទេសនោះ កំពុងធ្វើឬក និង​មហិច្ឆតា​ស្មើនឹងមេរបស់ខ្លួន ហើយក៏បានតាំងខ្លួនថា ចង់កំចាត់សម្តេចចោលផងដែរនោះ។ទាក់ទងនឹងក្មេងពាលម្នាក់នេះសម្តេចតេជោ ក៏បានមានប្រសាសន៍នាពេលកន្លងទៅផងដែរ ដោយសម្តេចបានលើកឡើងថា សម្តេចពិតជាគួរឲ្យហួសចិត្ត ចំពោះបុគ្គល ស៊ន ដារ៉ា បានលើកជាយោបល់បើកការចរចាជាមួយសម្តេចដោយភ្ជាប់មកជាមួយ​លក្ខខ័ណ្ឌ​៤​ ក្នុងនោះលក្ខខ័ណ្ឌទីមួយគឺ ស៊ន ដារ៉ា ត្រូវតែធ្វើជាបេក្ខជននាយករដ្ឋមន្ត្រី របស់គណបក្ស​ប្រជាជនទើប ស៊ន ដារ៉ា ព្រមចូលរួមជាមួយគណបក្សប្រជាជន។ ស៊ន ដារ៉ា បាននិយាយថា​គាត់ជា​សត្វ ឥន្ទ្រី​ដែលពេលមុនគាត់ថា ហ៊ុន ម៉ាណែត ជាសត្វគីង្គក់។នេះជាការប្រៀបធៀបបែបប្រមាថ។ គាត់បានបន្ថែមថា ព្រហ្មលិខិតបានបង្កើត ហ៊ុន សែន មកសម្រាប់បង្រ្កាបប៉ុល ពតឯព្រះបាន​បង្កើតស៊ន ដារ៉ាមកដើម្បីបង្រ្កាបហ៊ុន សែន។ ពេលនោះសម្តេចបាន ផ្តាំទៅ ស៊ន ដារ៉ាវិញថា កុំថាឡើយចង់ក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្យប្រជាជន សូម្បីតែចង់ក្លាយជា​សមាជិក​គណបក្យប្រជាជនក៏មិនបានផងព្រោះ ស៊ន ដារ៉ា កំពុងមានរឿងនៅតុលាការ។សម្តេចបាន​សង្កត់ធ្ងន់ទៀតថា«ក្មួយលើកខ្លួនឯងហួសជ្រុលហើយ។ ឯពាក្យក្មួយថា​ព្រះបង្កើតក្មួយ​មកដើម្បីបង្រ្កាបហ៊ុន សែនតាមការគិតរបស់ពូអ្នកដែលបង្រ្កាបហ៊ុន សែន បានមកដល់ពេលនេះមិនទាន់កើតចេញពីផ្ទៃម្តាយនៅឡើយទេ។ ក្មួយកំពុងចាត់ទុកខ្លួនឯងជាសត្វឥន្ទ្រីជាអ្នកមានបុណ្យតើក្មួយចេះ​ខ្មាសអៀន​ទេ​នៅពេលនិយាយដល់រឿងរបៀបនេះ។ ឈប់បានឈប់ទៅក្មួយអាណិតឪពុកម្តាយដែល​ខំដង្ហើយហៅកូន។សព្វថ្ងៃក្មួយជួយខ្លួនឯងមិនបានផងចង់ក្លាយខ្លួនជានាយករដ្ឋមន្ត្រី ឬចង់មកបង្ក្រាបហ៊ុន សែន គឺរឿងយល់សប្តិទាំងថ្ងៃ»។ក្នុងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងគរុនិស្សិត​បច្ចេកទេសជ័យ​លាភីនោះដែរ សម្តេចតេជោ ក៏បានចំអកឲ្យបុគ្គលស៊ន ដារ៉ា និងមេរបស់ខ្លួន ថាមិនទាន់ដឹងអីផងអាមេ និងអាកូន ដណ្តើមគ្នាធ្វើជានាយករដ្ឋមន្រ្តីបាត់ហើយ៕អត្ថបទ៖ បាន ចក់

សម្តេចតេជោ៖ សម័យបក់ផ្លិតបានទៅឆ្ងាយចង់អស់ពីយើងគ្រប់ៗគ្នាហើយនាពេលបច្ចុប្បន្ន

2023/02/27 10:17:07 am        250
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា សម័យបក់ផ្លិតវាបានទៅឆ្ងាយ​ពីយើងគ្រប់គ្នាចង់អស់ហើយ ខណៈសព្វថ្ងៃគឺមានភ្លើងអគ្គិសនីស្ទើតែគ្រប់ទីកន្លែង ពោលគឺ​ជាង៩០ភាគរយ​នៃភូមិនៅទូទាំងប្រទេសតែម្តង។ថ្លែងនៅក្នុងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេសជ័យលាភី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស សរុបចំនួន ៥.៤៥០នាក់ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សព្វថ្ងៃនេះអគ្គិសនីស្ទើតែមានគ្រប់ទីកន្លែង ហើយប្រជាពលរដ្ឋបានប្រើប្រាស់ នូវកង្ហា និងម៉ាស៊ីនត្រជាក់ជំនួសនូវផ្លិត ដោយកាលមុនទៅទៅណាកន្លែងណាក៏មានផ្លិតជាប់នឹងដៃដែរ។នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យជាបន្តបន្ទាប់ ហើយវិស័យ​អគ្គិសនី ទឹកស្អាត ក៏បានកំពុងពង្រីងជាបន្តបន្ទាប់បន្ថែមទៀតឲ្យគ្រប់ភូមិឃុំ នៅទូទាំងប្រទេស៕អត្ថបទ៖ បាន ចក់

សម្ដេចតេជោ ហ៊ុន សែន ប្រើប្រាស់យុទ្ធវិធី ៣ យ៉ាង ធ្វើឱ្យអង្គការចាត់តាំងខ្មែរក្រហមរលាយ

2023/02/27 10:06:48 am        195
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា កាលពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៧៥ ប្រទេសកម្ពុជាបែងចែកជាពីរ ដល់ឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ជារបបប្រល័យពូជសាសន៍ប៉ុល ពត ក៏ប៉ុន្ដែ ប៉ុល ពត ក៏គ្មានសមត្ថភាពគ្រប់គ្រងទឹកដីទាំងអស់ដែរ។ឆ្នាំ ១៩៧៩ ដល់ឆ្នាំ១៩៩៣ កម្ពុជាមួយបានបែងចែកតំបន់ត្រួតត្រា ៤ តំបន់ ឡើងវិញ ក្នុងនោះតំបន់គ្រប់គ្រងទី១ គឺរដ្ឋកម្ពុជា តំបន់ត្រួតត្រាទី២ គឺខ្មែរក្រហម តំបន់ត្រួតត្រាទី៣ គឺហ្វុនសិនប៉ិកតំបន់ត្រួតត្រាទី៤ គឺរណសិរ្សរំដោះជាតិប្រជាពលរដ្ឋខ្មែរ។ សម្ដេចបញ្ជាក់ថា ក្នុងឆ្នាំ១៩៩៣ កម្លាំង៣ បានរួបរួមគ្នា គឺ រដ្ឋកម្ពុជា ហ៊្វុនស៊ិនប៉ិច និងរណសិរ្សរំដោះជាតិប្រជាពលរដ្ឋខ្មែរ មកចូលរួមរដ្ឋាភិបាលចម្រុះជាមួយគ្នា ប៉ុន្ដែពេលនោះប្រទេសកម្ពុជានៅតែបែងចែកជាតំបន់ត្រួតត្រា ២ និងកម្លាំងប្រដាប់អាវុធ ២ រដ្ឋាភិបាល ២ ទៅទៀត ដោយ ខៀវ សំផន បោះទាំងលុយចាយនៅតំបន់អន្លង់វែង។ រវាងរដ្ឋាភិបាលដែលម្ខាងដែលចេញពីការបោះឆ្នោតរៀបរៀងដោយអ៊ុនតាក់តាមរយៈការបោះឆ្នោត ក្នុងតំណាក់កាលនោះ ក៏បានសាកល្បងប្រើកម្លាំងយោធា រៀបទាំងការសាកល្បងវាយចូលប៉ៃលិន ប៉ុន្ដែទីចុងបំផុតមិនអាចឈរជើងបានទេ។ សម្ដេចតេជោបញ្ជាក់ថា ដូច្នេះសម្ដេចបានប្រើនូវយុទ្ធសាស្រ្ដនយោបាយ ឈ្នះ ឈ្នះ ដែលដាក់ចេញ ចំណុចសំខាន់ចំនួន ៣ បន្ទាប់ពីសម្ដេចបានហៅអ្នកពាក់ព័ន្ធនាពេលនោះមកជួប ក្នុងនោះទី១ ធានាជីវិត និងរូបកាយរបស់គេ អ្នកដែលផ្ដាច់ខ្លួនចេញពីខ្មែរក្រហមមិនត្រូវបានចាប់ចង់ ធ្វើបាប ឬសម្លាប់ទេ ទី២ធានាអាជីព និងមុខរបរ បានសេចក្ដីថា អ្នកចុះចូលបើធ្លាប់ធ្វើការងារអ្វីគឺបន្ត​ធ្វើការងារនោះវិញ និងទី៣ ធានាកម្មសិទ្ធិលើទ្រព្យសម្បត្តិរបស់គេ ទាំងចលនទ្រព្យ និងអចលនទ្រព្យ។ ចំណុចទាំង៣នេះ គឺគ្រប់គ្រាន់ដើម្បីធ្វើឱ្យអង្គការចាត់តាំង នយោបាយ និងយោធារសប់ខ្មែរក្រហម រលំរលាយ។ អ៊ីចឹង ការធ្វើនយោបាយ ឈ្នះ ឈ្នះ មិនមែនធ្វើតែ​នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ទេ គឺដំណើការនេះប្រតិបត្តិករ​ទាំងឡាយត្រូវផ្សងព្រេង​ជាមួយគ្រោះថ្នាក់ ដើម្បីគោលដៅក្នុងការបញ្ចប់សង្គ្រាម រហូតទទួលបានជោគជ័យ ដែលកម្ពុជាមិនធ្លាប់មានក្នុងរយៈពេល ៥០០ ឆ្នាំកន្លងមកនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គោព្រៃជំទង់កម្ពុជា ចេញទៅប្រកួតជើងឯក U23 អាស៊ាន នៅឥណ្ឌូនេស៊ី ខណៈត្រូវជួបឡាវស្អែក
07/15/2025 03:07 PM
សម្តេច ឃួន សុដារី៖ កម្ពុជាមានឆន្ទៈមោះមុតចូលរួមការពារសុខសន្តិភាពតំបន់ ពិភពលោក តាមការសន្ទនា និងកិច្ចសហប្រតិបត្តិការដោយយកពលរដ្ឋជាស្នូល
07/15/2025 03:07 PM
សម្តេចប្រធានរដ្ឋសភាកម្ពុជា និងប្រធានរដ្ឋសភាទីម័រឡេស្តេពិភាក្សាគ្នាជំរុញទំនាក់ទំនងការទូតសភា ពង្រីកវិស័យទេចរណ៍ ពាណិជ្ជកម្ម និងអប់រំប្រទេសទាំងពីរ
07/15/2025 03:07 PM
ក្រសួងការងារកម្ពុជា និងអង្គការសហប្រជាជាតិ ឯកភាពបន្តលើកកម្ពស់ការងារសមរម្យ និងការគាំពារសង្គមនៅកម្ពុជា
07/15/2025 03:07 PM
ការស្លាប់របស់ទាហានអ៊ីស្រាអែលកើតឡើង ខណៈសម្ពាធកើនឡើងលើលោក Netanyahu
07/15/2025 02:07 PM
អ្នកតាំងទីលំនៅអ៊ីស្រាអែលវាយបុគ្គលិកទូរទស្សន៍CNN នៅតំបន់កាន់កាប់ West Bank
07/15/2025 02:07 PM
របាយការណ៍៖ ចិនកំពុងពង្រីកការទូតទូទាំងសកលលោក បន្ទាប់ពីអាមេរិក ដកខ្លួន
07/15/2025 02:07 PM
ប្រមុខការទូតរុស្ស៊ី ជួបជាមួយមេដឹកនាំចិន លោក Xi ខណៈលោក Putin ត្រៀមទស្សនកិច្ចនៅចិន ដើមខែកញ្ញា
07/15/2025 02:07 PM
UN៖ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព 'កំពុងយឺតយ៉ាវ' ខណៈមនុស្ស ៨០០លាននាក់ រស់ក្នុងភាពក្រីក្រ
07/15/2025 02:07 PM
ភាពតានតឹងពន្ធរវាង BRICS និងអាមេរិក ជះស្រមោលលើកិច្ចប្រជុំ G20 នៅអាហ្វ្រិកខាងត្បូង សប្ដាហ៍នេះ
07/15/2025 02:07 PM