គណៈកម្មការអន្តរក្រសួងចុះពិនិត្យវាយតម្លៃការងារថែទាំផ្លូវចំនួន៨ខ្សែ ក្នុងខេត្តពោធិ៍សាត់
ឯកឧត្តម កែវ រតនៈ បញ្ជាក់ជាថ្មីថាបច្ចុប្បន្នកម្ពុជាពុំបាននាំចូលអគ្គិសនី ប្រេងសាំង និង​ឧស្ម័ន​ពី​ប្រទេស​ថៃ​នោះទេ
ទំនប់អូរតេធិបតី ត្រៀមផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋរាប់ពាន់គ្រួសារបន្ថែមទៀតក្នុងខេត្តមណ្ឌលគិរី
រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិល ចុះពិនិត្យអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីត្រៀម​ផ្តល់​វិញ្ញា​បន​ប័ត្រ​ដល់ប្រតិបត្តិករ

នយោបាយ​ និង ការអភិវឌ្ឍន៍

ជប៉ុននឹងបញ្ជូនអាជ្ញាកណ្តាល៤០នាក់ មកជួយកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

2023/02/23 10:27:24 am        290
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការរីករាយ និងអរគុណការដែលភាគីជប៉ុន បានសន្យាថា នឹងបញ្ជូនអាជ្ញាកណ្តាល៤០នាក់​មកជួយកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម រួមនឹងកិច្ចការជួយដល់កុមារកំព្រាជាបន្តទៀត។នៅក្នុងជំនួប សំដែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣កុម្ភៈនេះ លោក តាកេ ហ្សឹសឺកិ (TAKEI Shunsuke )រដ្ឋលេខាធិការ​ក្រសួងការបរទេសជប៉ុននិង លោកស្រី មីណាមីណុ យូកូ (MINAMINO Yuko ) ម្ចាស់បទចម្រៀង”ឥន្ទធនូ​សម្រាប់ថ្ងៃស្អែក” ជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈសម្រាប់ខួប៧០ឆ្នាំមិត្តភាព​រវាងកម្ពុជា-ជប៉ុន បានគោរពជំរាបជូនសម្តេចថា ជប៉ុននឹងបញ្ជូនអាជ្ញាកណ្តាលចំនួន ៤០នាក់​មកជួយកម្ពុជាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម រួមនឹងកិច្ចការជួយដល់កុមារកំព្រាផងដែរ។សូមជម្រាបជូនថា លោកស្រី មីណាមីណុ ជាតារាសម្ដែងនិងជាតារាចម្រៀងដ៏ល្បីល្បាញម្នាក់​នៅ​ប្រទេសជប៉ុនតាំងពីឆ្នាំ ១៩៨៥ រហូតមកដល់បច្ចុប្បន្ន។ជាការឆ្លើយតប សម្ដេចតេជោ ក៏បានសំដែងនូវសេចក្តី រីករាយជាមួយនឹងទំនាក់ទំនងកិច្ច​សហប្រតិបត្តិការរវាង​ប្រទេសទាំងពីរនិងបានថ្លែងអំណរគុណដល់ភាគីជប៉ុន​ដែលបានលើក​ទឹកចិត្តឲ្យអ្នកវិនិយោគ មកវិនិយោគនៅកម្ពុជា បញ្ជូនអាជ្ញាកណ្ដាលមកពិនិត្យការប្រកួតកីឡា sea games និងជំនួយដទៃទៀត។សម្ដេចក៏បានថ្លែងអំណរគុណជូនចំពោះលោកស្រីមីណាមីណុ ដែលបាននិពន្ធ និងសម្ដែង​បទ​ចម្រៀងឥន្ធនូរសម្រាប់ថ្ងៃស្អែកដែល​ឆ្លុះបញ្ចាំង​អំពីតថភាពរបស់កម្ពុជាពីអតីតកាល។លោកស្រីធ្លាប់បានអញ្ជើញមកប្រទេសកម្ពុជាចំនួន ០២ លើក តាមរយៈកម្មវិធី «ទូរទស្សន៍២៤ម៉ោង» នៅឆ្នាំ ១៩៨៩ (មុនពេលជប៉ុនបើកស្ថានទូតឡើងវិញ) និងកម្មវិធី «មេឃមួយទៀត» នៅឆ្នាំ ២០១៣។ លោកស្រី និងក្រុមការងារបានបង្កើតបទចំរៀង «ឥន្ទធនូសម្រាប់ថ្ងៃស្អែក» ដើម្បីបញ្ចូនសារ និងចាក់ បញ្ចាំងនៅក្នុងមហោស្រពប្រចាំឆ្នាំ ជប៉ុន-កម្ពុជាគីហ្សូណា ឆ្នាំ២០២២ ដើម្បីត្រៀមសម្រាប់អបអរ សាទរខួបអនុស្សាវរីយ៍លើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន នៅឆ្នាំ ២០២៣។ លោកស្រីជាបុគ្គល ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយកម្ពុជា និងមានបំណងធ្វើអ្វីមួយពិសេស ដើម្បីលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ជប៉ុន និង ហេតុនេះ លោកស្រីបាននិពន្ធបទចំរៀង «ឥន្ទធនូ សម្រាប់ថ្ងៃស្អែក នេះឡើង ដោយផ្អែកលើការចងចាំរបស់ខ្លួនជាមួយនឹងកុមារី ដែលជាក្មេង កំព្រាមួយក្រុម នៅពេលលោកស្រីបានអញ្ជើញមកកម្ពុជា ជាលើកតំបូងនៅឆ្នាំ ១៩៨៩៕

សម្តេចពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យគណៈប្រតិភូក្រុមសភាសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ទទួលបន្ទុកអាស៊ាន ចូលជួបសម្តែងការគួរសម

2023/02/22 11:01:49 am        305
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ហ្កាប្រីអែល កាតស្មារ៉ែក (Mrs. Gabriele KATZMAREK) ប្រធានគណៈប្រតិភូក្រុមសភាសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ទទួលបន្ទុកអាស៊ាន ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។

យុវជនអង្គការសង្គមស៊ីវិលថ្កោលទោស ទណ្ឌិត សម រង្ស៊ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរដល់ព្រះមហាក្សត្រ

2023/02/22 10:51:56 am        651
ភ្នំពេញ៖ ក្រុមយុវជនអង្គការសង្គមស៊ីវិល នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ចេញលិចិតថ្កោលទោសចំពោះទណ្ឌិត សម រង្ស៊ី ប្រើពាក្យប្រមាថយ៉ាងធ្ងន់ធ្ងរដល់ព្រះចេស្តា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ម្ដងហើយម្ដងទៀត។ក្រុមយុវជនអង្គការសង្គមស៊ីវិល បានលើកឡើងថា ពួកគេទាំងអស់គ្នាជាយុវជនអង្គការសង្គមស៊ីវិល​ដែលតែងតែរិះគន់រាជរដ្ឋាភិបាលដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ ពេលនេះមិនអាចឈរ​អោបដៃមើលទណ្ឌិត សម រង្ស៊ី ប្រើពាក្យប្រមាថយ៉ាងធ្ងន់ធ្ងរដល់ព្រះចេស្តា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ម្ដងហើយម្ដងទៀត បាននោះទេ។ ក្រុមយុវជនសង្គមស៊ីវិល បញ្ជាក់ថា ជាក់ស្ដែងការពោលពាក្យថា «ក្បត់ជាតិ និងគ្មានមនសិកា​ស្នេហាជាតិ»​ទៅកាន់ព្រះមហាក្សត្រ ក្នុងអត្ថបទដែលសរសេរដោយទណ្ឌិត សម រង្ស៊ី គឺជា​ពាក្យពេចន៍​ប្រមាថយ៉ាងធ្ងន់ធ្ងរ​ដែលធ្វើឱ្យប្រជានុរាស្ត្រ​គ្រប់រូបទទួលការអាម៉ាស់យ៉ាងធ្ងន់ធ្ងរមិន​អាច​ទទួលយកបាន។ ក្រុមយុវជនបន្ថែមថាសម្រាប់ទណ្ឌិត សម រង្ស៊ី ដែលពោលពាក្យប្រមាថអង្គព្រះមហាក្សត្រខ្មែរ គឺមិនមែន លើកទី១ ទី២ ប៉ុន្តែជាទម្លាប់របស់គាត់បាត់ទៅហើយ។ ការបណ្តុះមនោគមវិជ្ជា​នយោបាយ​បោកបញ្ឆោតរបស់គាត់នេះ គឺមិនខុសពីការបំបែកបំបាក់ជាតិសាសន៍ខ្លួនឯង និងបង្ហាញដល់អន្តរជាតិឱ្យមើលងាយប្រជាជាតិខ្មែរក្នុងន័យអវិជ្ជមាននោះឡើយ។ក្រុមយុវជនបន្ថែមថា អង្គព្រះមហាក្សត្រកំពុងគង់ជាម្លប់ត្រជាក់ត្រជុំដល់​ប្រជានុរាស្ត្រគ្រប់​មជ្ឈដ្ឋាន និង បំពេញព្រះរាជកិច្ចយ៉ាង​ឧត្ដុងឧត្ដម ក្នុងការអំពាវនាវដល់ប្រជានុរាស្ត្រខ្មែរឱ្យចូលរួមបំពេញ​កាតព្វកិច្ចបោះឆ្នោតក្នុងការសម្រេចជោគវាសនារបស់ប្រទេសជាតិខ្លួន មិនគួរណាទណ្ឌិត សម រង្ស៊ី មកប្រើពាក្យប្រមាថផ្ទុយពីព្រះរាជតម្រិះដ៏ត្រឹមត្រូវរបស់ទ្រង់ដូចនេះសោះ។ក្រុមយុវជន បានអំពាវនាវដល់ប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាន ជាពិសេស សិស្ស និស្សិត បញ្ញាវន្ត និងមន្ត្រីរាជការចូលរួមការពារ តម្លៃជាតិសាសន៍ខ្មែរ ហើយស្នើសា្ថប័នពាក់ព័ន្ធមេត្តាចាត់វិធាន​ការតាមផ្លូវច្បាប់ទៅលើទណ្ឌិត សម រង្ស៊ី មកដាក់ទោសតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទុកជាមេរៀនសម្រាប់អ្នកនយោបាយនានាកុំឱ្យយកខ្លួនបៀត និងយកគំរូតាមទណ្ឌិត សម រង្ស៊ី៕អត្ថបទ៖ វ៉ន ដារ៉ា

អ្នកនាំពាក្យ៖ កម្ពុជាត្រូវការសារព័ត៌មាន ដើម្បីបង្រួបបង្រួមជាតិ មិនត្រូវការសារព័ត៌មាន បំបែកបំបាក់ជាតិ

2023/02/21 04:50:19 pm        432
ភ្នំពេញ៖ ឯកឧត្តម ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា កម្ពុជា ត្រូវការសារព័ត៌មាន ដែលផ្សព្វផ្សាយព័ត៌មាន ដើម្បីបង្រួបបង្រួមជាតិ មិនត្រូវការជាដាច់ខាត នូវសារព័ត៌មាន​ ដែលផ្សព្វផ្សាយ ក្នុងគោលបំណងអាក្រក់ បំបែកបំបាក់ជាតិ ។នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋ បាលខេត្តកោះកុង នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០៣ ឯកឧត្តម ផៃ ស៊ីផាន មានប្រសាសន៍ថា ការបាត់នូវវិទ្យុវីអូឌី មិនបានធ្វើឲ្យសេរីភាពសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជាស្លាប់នោះទេ ប៉ុន្តែផ្ទុយទៅវិញ ​បានពង្រឹងនូវវិជ្ជាជីវៈ ​សីលធម៌នៃសារព័ត៌មាននៅកម្ពុជា ដោយរាជរដ្ឋាភិបាល​បានផ្ដល់ និងពង្រឹងនូវវេទិកា ​នៃការផ្ដល់ព័ត៌មាន តាមរយៈការឆ្លងឆ្លើយមន្ត្រីរាជរដ្ឋាភិបាល ។ ឯកឧត្តមបន្តថា​ គោលនយោបាយរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ​បានឆ្លើយតប និងការពង្រឹង​នូវលំហសេរីភាព ប្រជាធិបតេយ្យ ​ហើយគោលនយោបាយរបស់កម្ពុជា គឺខិតខំពង្រឹងរក្សា​នូវស្ថិរភាពនយោបាយ ​ដើម្បីការពារសន្តិភាព​ ហើយថ្នាក់ក្រោមជាតិ​ ត្រូវអនុវត្តលម្អបន្ថែម ចំនួន​២ចំណុច ទី១. ការផ្ដល់សេវាកម្មឲ្យដល់ពលរដ្ឋ ​និងទី២. ការអភិវឌ្ឍនូវគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ។គួរបញ្ជាក់ថា ជាបន្តបន្ទាប់ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក​ និងក្នុងពិធីផ្សេងៗ ​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ​បានថ្លែងថា ​ការបិទវិទ្យុវីអូឌី គឺ​សេរីភាពសារព័ត៌មាននៅកម្ពុជា ពុំស្លាប់នោះទេ ​ប៉ុន្តែផ្ទុយទៅវិញ​ គឺដើម្បីពង្រឹងវិជ្ជាជីវៈ និង​ក្រមសីលធម៌សារព័ត៌មាន​ ហើយអំពាវនាវកុំឲ្យបរទេសលូក​ដៃក្នុងរឿងនេះ ព្រោះជារឿង​ផ្ទៃក្នុងរបស់កម្ពុជា ៕ អត្ថបទ បាន សុខរិទ្ធិ

ក្រសួងស្ថាប័ននានាថ្កោលទោសជនក្បត់ជាតិ សម រង្ស៊ី បន្ទាប់ពីប្រមាថអង្គព្រះមហាក្សត្រសារជាថ្មី

2023/02/21 12:59:15 pm        466
ភ្នំពេញ៖ ក្រសួង ស្ថាប័ននានា របស់រាជរដ្ឋាភិបាល រួមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលបាន​ប្រមាថជាថ្មីម្តងទៀតដល់ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​របស់​ប្រជារាស្ត្រខ្មែរទូទាំងប្រទេស។តាមរយៈសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងអង្គភាពនានា ដែលបានចេញ នៅថ្ងៃទី២១ ខែកុម្ភៈ នេះ បានលើកឡើងថា ​ការបង្ហោះតាមបណ្តាញសង្គមរបស់ ទណ្ឌិតក្បត់ជាតិ​៣ជំនាន់នេះ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយចោទប្រកាន់​យ៉ាង​គឃ្លើនលើ ព្រះអម្ចាស់ជីវិតតម្កល់ លើត្បូង គឺជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុតដែលមិនអាចលើកលែងបាន ដោយ​មាត្រា៧ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ» និងបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោស តាមបទប្បញ្ញត្តិនៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។ជាមួយគ្នានោះដែរ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងអង្គភាពនានាទាំងនោះ ក៏សូមសំណូមពរដល់ អាជ្ញាធរ​មានសមត្ថកិច្ច មេត្តាចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់​ ចំពោះទណ្ឌិត​អន្ធពាល សម រង្ស៉ី ដែលនៅតែបន្តប្រព្រឹត្តអំពើអសីលធម៌ និងបំពានច្បាប់ជាធរមាន យ៉ាងគឃ្លើននេះ ។ក្នុងនាមថ្នាក់ដឹកនាំ ក្រសួងស្ថាប័ន ក៏សូមប្តេជ្ញាគាំទ្រ ​និងដង្ហែរតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុត នៃអង្គព្រះមហាក្សត្រ ព្រះប្រមុខរដ្ឋ ជាទីគោរពសក្ការៈ និងស្រឡាញ់ ​ដ៏ជ្រាលជ្រៅបំផុត ចំពោះទឹក​ព្រះទ័យស្នេហាជាតិដ៏ល្អបរិសុទ្ធ និង ព្រះរាជតួនាទីដ៏ត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ពួកគេក៏សូមប្រកាសគាំទ្រយ៉ាង ​ពេញទំហឹងចំពោះយុទ្ធនាការ ដែលប្រកាសដោយសម្តេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ក្នុងការកម្ចាត់ចោលនយោបាយជ្រុល និយមរបស់ជនក្បត់ជាតិ​បី​ជំនាន់​ឲ្យអស់ពីកម្ពុជាដើម្បីរក្សា ​សន្តិភាព ស្ថិរ ​ភាពសង្គម និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ​ខ្មែរផងដែរ ៕អត្ថបទ៖ បាន ចក់

ប្រមុខការទូតកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅថៃក្នុងសប្តាហ៍នេះ

2023/02/21 10:56:30 am        403
 ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ នៅថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ការបរទេសនៃព្រះរាជាណាចក្រថៃ។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីទាំងពីរ នឹងមានជំនួបទ្វេភាគីដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការកំពុងលូតលាស់លើគ្រប់វិស័យដូចជា៖ វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការងារ ការតភ្ជាប់ អប់រំ សុខាភិបាល និងវប្បធម៌។ល។

សម្តេចតេជោ ហ៊ុន សែន វាយតម្លៃលទ្ធផលដ៏ប្រសើរដែល ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីសម្រេចបានក្នុងឆ្នាំ២០២២

2023/02/21 09:32:15 am        472
ភ្នំពេញ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ដែលកិច្ចប្រជុំនេះមានវត្តមានស្ត្រីជាតំណាងមកពីបណ្តាស្ថាប័ន អង្គភាពជាង៦០០នាក់។សម្តេចបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា បច្ចុប្បន្ន ស្ត្រី បានចូលរួមចំណែកក្នុងកិច្ចការងារជាច្រើនវិស័យ។លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងជារដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានគោរពរាយការណ៍ ដោយសង្ខេបអំពីលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២២ របស់ក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងនោះប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីចំនួន ១២ រូប បានចូលក្រាបបង្គំគាល់ថ្វាយព្រះពរជ័យក្នុងឱកាស ព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៦ ព្រះវស្សា យាងចូល ៨៧ព្រះវស្សា សម្តេចព្រះមហាក្សតី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងទូលថ្វាយរបាយ ការណ៍លទ្ធផលការងារឆ្នាំ២០២១ និងផែនការសកម្មភាពឆ្នាំ២០២២ និងអនុសាសន៍ ១២ ចំណុច របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញឱ្យអនុវត្តឆ្នាំ២០២២ ដោយព្រះអង្គបានកោតសរសើរចំពោះលទ្ធផលដែលសម្រេចបានក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេច តេជោនាយករដ្ឋមន្ត្រី និងជាអនុប្រធានកិត្តិយស កស.ក.ជ. ដែលបានឧបត្ថម្ភគាំទ្រដ៏រឹងមាំក្នុងការ ជំរុញសកម្មភាពការងាររបស់ ក.ជ.ក.ស ឱ្យទទួលសមិទ្ធផលជាបន្តបន្ទាប់ ក្នុងការលើកកម្ពស់សិទ្ធិ សេរីភាព សេចក្តីថ្លៃថ្នូរ តួនាទីរបស់ស្ត្រី និងមានជីវភាពរស់នៅកាន់តែប្រសើរ។របាយការណ៍ក៏បានបង្ហាញអំពីលទ្ធផលដែលសម្រេចជាច្រើនទៀតនៅលើវិស័យផ្សេងៗ ជាពិសេសការអភិវឌ្ឍសមត្ថភាពស្ត្រីជាថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការអភិវឌ្ឍសមត្ថភាពដល់ស្ត្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារី នៅថ្នាក់ជាតិ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដោយថ្នាក់ដឹកនាំស្ថាប័ន ហើយក្រសួងកិច្ចការនារី បានរៀបចំកម្មវិធីអភិវឌ្ឍន៍សមត្ថភាពមន្ត្រីកិច្ចការនារីក្នុងការអនុវត្តការងារ ការស្វែងរកការគាំទ្រមតិ ការបញ្ជ្រាបយេនឌ័រ និងបរិយាបន្ន សីលធម៌សង្គម និងភាពជាអ្នកដឹកនាំ និងដាក់បញ្ចូលទៅក្នុងកម្មវិធីវិនិយោគ ឃុំ សង្កាត់ និងសមាហរណកម្មផែនការឃុំ សង្កាត់ ថ្នាក់ ក្រុង ស្រុក ខណ្ឌ។លោកជំទាវបន្តថា៖នៅឆ្នាំ២០២២ មន្ត្រីរាជការស្ត្រី មានចំនួន ៦៨២២ នាក់ នៃមន្ត្រីរាជការសរុប ២៨៥៤២នាក់ បានទទួលការពង្រឹងសមត្ថភាពលើចំណេះដឹង និងជំនាញផ្សេងៗ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ក្នុងវិស័យសេដ្ឋកិច្ចនៅកម្ពុជា ស្ត្រីបានក្លាយជាកម្លាំងចលករដែលបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ជាតិ និងការអភិវឌ្ឍសង្គម។ កម្លាំងពលកម្មស្រ្តីមានប្រមាណ ៨៤ % ហើយស្រ្តីប្រមាណ ៦១% ជាម្ចាស់អាជីកម្ម ឬ អ្នកធ្វើធុរកិច្ច ដែលជាអត្រាខ្ពស់ក្នុងតំបន់។នៅឆ្នាំ២០២២ ស្ត្រីជាម្ចាស់ក្រុមហ៊ុន មានកើនឡើងចន្លោះពី ២០%ទៅ ២២% និងស្ត្រីជាម្ចាស់សហគ្រាសកើនពីចន្លោះពី ៣០% ទៅ ៣២%។ទោះជាយ៉ាងណា លោកជំទាវបញ្ជាក់ថា៖ទន្ទឹមនឹងលទ្ធផលសម្រេចបាននេះ នៅមានបញ្ហាប្រឈម និងកង្វល់មួយចំនួនដែលត្រូវបន្តរួមគ្នាដោះស្រាយ តាមរយះយន្តការបញ្ជ្រាបយេនឌ័រនៅថ្នាក់ជាតិ និងក្រោមជាតិ កិច្ចការពារសិទ្ធិស្ត្រី តម្រូវឱ្យមានការអភិវឌ្ឍធនធានមនុស្ស និងការធ្វើទំនើបកម្មស្ថាប័ន ពង្រីកវិសាល ភាពការងារ ដើម្បីឆ្លើយតបទៅការវិវត្តន៍ថ្មីៗ និងបញ្ហារបស់ស្ត្រី និងក្មេងស្រី មានជាអាទិ៍ បទពិសោធន៍ ចំណេះដឹង ជំនាញ ទីផ្សារការងារ និងមុខរបរ និងសុវត្ថិភាពពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថលដើម។លោកជំទាវបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រីនិងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានផ្តល់អាទិភាពខ្ពស់ក្នុងការជំរុញ និងលើកកម្ពស់សមភាពយេនឌ័រ និងស្ថានភាពស្រ្តីលើគ្រប់វិស័យ និងគ្រប់កម្រិត ក្នុងការអនុវត្តច្បាប់ គោលនយោបាយ និងវិធានការនានា តាមរយៈយន្តការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹងទាំងស្មារតី និងថវិកាដល់ដំណើរការសកម្មភាពរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ឱ្យសម្រេចបាននូវវឌ្ឍនភាពជាទីមោទនៈ ក្រោមសុខសន្តិភាពជាតិ។សូមជំរាបជូនថា«ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី»បានបង្កើតឡើងតាំងពីឆ្នាំ២០០៦មកហើយតែងតែបានបើកកិច្ចប្រជុំជាទៀងទាត់រៀងរាល់មួយឆ្នាំម្តង ៕(ដោយ៖ មុត សុទ្ធ)

អ្នកនាំពាក្យ គ.ជ.ប៖ បញ្ជីឈ្មោះបោះឆ្នោតត្រូវបានរៀបចំដោយសុក្រឹត ខណៈអ្នកមានឈ្មោះក្នុងបញ្ជី ជាង៩លាននាក់

2023/02/20 02:00:31 pm        567
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា បញ្ជីឈ្មោះបោះឆ្នោតសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ត្រូវបានរៀបចំឡើង ដោយមានភាពសុក្រឹត ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីជាង ៩លាននាក់។ មុនមួយថ្ងៃ នៃការប្រកាសសុពលភាពលើបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២២ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់BTVថា ស្អែកនេះ គ.ជ.ប នឹងប្រកាស​សុពលភាពលើ​បញ្ជី​ឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដែលនឹងត្រូវប្រើប្រាស់សម្រាប់ការបោះឆ្នោតជ្រើសតាំង​តំណាង​រាស្ត្រនី​តិកាលទី៧ ឆ្នាំ២០ ២៣ ។ គ.ជ.ប បានបញ្ចប់ដោយរលូន ដោយមានកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីអនុម័តបទបញ្ជា និងនីតិវិធីលើការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ​និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២។ ឯកឧត្តម បានបន្តថា បន្ទាប់ពីមានការចូលរួមពីភាគីពាក់ព័ន្ធទៅលើការរៀបចំបញ្ជីឈ្មោះបោះ ឆ្នោត​ឆ្នាំ២០២២ គិតមកដល់ពេលនេះ ​ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះផ្លូវការ​ ដែលនឹងត្រូវចូលរួម បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាពេលខាងមុខ ចំនួនជាង៩លាន២សែននាក់។ឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់ទៀតថា ​ដើម្បីផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវ ​នៃឈ្មោះ និងទិន្នន័យ របស់​ប្រជាពលរដ្ឋនីមួយៗ ​ភាគីពាក់ព័ន្ធបានយល់ព្រមនឹងទទួលយក ក៏ដូចជាតែងតែអញ្ជើញ​ចូលរួម​តាម ​ដានរាល់កិច្ចប្រជុំជាមួយ គ.ជ.ប​ រហូតដល់ដំណាក់កាលបិទផ្សាយ​បញ្ជីបោះឆ្នោតដំបូង ដោយ​កន្លងមក នេះ ក៏មានករណីប្តឹងតវ៉ា ​និងជំទាស់ ​ត្រូវបានដោះស្រាយបញ្ចប់ និងទទួលយក​ពីភាគីពាក់ព័ន្ធផងដែរ ៕អត្ថបទ៖ សេក ឧត្តម

ខេត្តស្វាយរៀង ត្រូវបានប្រកាសជាខេត្តអស់មីនទី៨ ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”

2023/02/20 11:21:54 am        204
ស្វាយរៀង ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ខេត្តស្វាយរៀង ត្រូវបានប្រកាសជាខេត្តអស់មីន ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងមានបានទទួលការគាំទ្រពី គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានមានប្រសាសន៍ថា បន្ទាប់ពីទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្រ្តី កាលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ អាជ្ញាធរមីន បានដាក់ពង្រាយកម្លាំងបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ ធ្វើការបោសសម្អាតមីនចុងក្រោយដែលបានដឹងនៅខេត្តស្វាយរៀង ក្នុងទំហំផ្ទៃដីសរុបជាង ១២.៣៨៦.៩២៧ ម៉ែត្រក្រឡា ស្មើនឹង ១៣៩ ចម្ការមីន និងបានឈានដល់ការប្រកាសជាខេត្តអស់មីនទី៨។ឯកឧត្តមបន្តទៀតថា ទោះបីខេត្តស្វាយរៀង ត្រូវបានប្រកាសជាខេត្តមីនក៏ពិតមែន ប៉ុន្តែខេត្តស្វាយរៀង នៅបន្តរងការគំរាមដោយសារគ្រាប់បែកចង្កោម និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ក្នុងទំហំផ្ទៃដីសង្ស័យប្រមាណជាង ១០៩ គីឡូម៉ែត្រក្រឡា ស្មើនឹង ៧៧១ ចម្ការគ្រាប់ ទៀត ស្ថិតនៅពាសពេញខេត្ត។ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងថា ថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្រ្តដែលប្រជាជនខេត្តស្វាយរៀងទាំងមូល បានទទួលនូវសេរីភាពរួចចាកផុតពីគម្រាមកំហែងដោយសារមីន ហើយកម្ពុជា មុននឹងឈានដល់ថ្ងៃនេះ យើងទាំងអស់គ្នា ត្រូវគោរពដឹងគុណ កត្តញ្ញូតាធម៌ និងចងចាំជានិច្ចចំពោះស្នាដៃជាប្រវត្តិសាស្រ្ត និងវីរភាពដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោ ជារដ្ឋបុរស បិតាសន្តិភាព និងជាស្ថាបនិកនយោបាយ ឈ្នះ ឈ្នះ ក្នុងនោះក៏មានការចូលរួមផងដែរ ពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលជាវីរៈនារីដ៏ឆ្នើមរបស់កម្ពុជាយើង។ នយោបាយ ឈ្នះ ឈ្នះ និងការរក្សាបាននូវសុខសន្តិភាព បានធ្វើជាមូលដ្ឋានគន្លឹះដ៏សំខាន់សម្រាប់ប្រតិបត្តិករបោសសម្អាតមីនទាំងអស់ មានលទ្ធភាពចូលដល់គ្រប់ទីកន្លែង នៃទឹកដីកម្ពុជា ដោយគ្មានការភ័យខ្លាច។ យើងទាំងអស់គ្នា ត្រូវមានសុទិដ្ឋិនិយម មានក្តីសង្ឃឹម និងត្រូវសម្លឹងមើលទៅមុខជានិច្ច ដោយបន្តឈរឱបយកពន្លឺក្រោមម្លប់សន្តិភាព។ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះម្ចាស់ជំនួយ ប្រទេសជាមិត្តដ៏ឆ្នើមរបស់យើង និងសប្បុរសជន ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយឧបត្ថម្ភគាំទ្រដល់ការងារសកម្មភាពមីនមនុស្សធម៌ រយៈពេល ៣០ ឆ្នាំ មកនេះ។ យើងទាំងអស់ក៏មិនអាចបំភ្លេចបានដែរ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ប្រតិបត្តិករបោសសម្អាតមីនជាតិ និងអន្តរជាតិ ក៏ដូចជាអង្គការស្ម័គ្រចិត្តមួយចំនួនទៀត ជាពិសេសវីរបុរស-វីរនារីដោះមីនយើង ដែលបានបំពេញការងារក្រោមពន្លឺថ្ងៃយ៉ាងក្តៅ និងទាំងប្រថុយប្រថានអាយុជីវិត ក្នុងការជួយសង្រ្គោះជីវិត និងរំដោះផ្ទៃដីជូនប្រជាពលរដ្ឋ សម្រាប់កសាងភូមិដ្ឋាន ធ្វើស្រែចំការ និងកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា។ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរ ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ក៏ដូចជាសម្របសម្រួលដល់ការងារសកម្មភាពមីនក្នុងភូមិសាស្រ្តខេត្តស្វាយរៀង។សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមក្នុងខេត្តស្វាយរៀង ចំនួន ៤១ គីឡូម៉ែត្រក្រឡា ស្មើនឹង ៤១៩ ចម្ការមីន/គ្រាប់ បានបោសសម្អាតរួច ដោយរកឃើញ និងបានកំទេចចោលមីនប្រឆាំងមនុស្សចំនួន ៣៥៦៩ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១៣២ គ្រាប់ និងសំណល់ជាតិផ្ទុះផ្សេងទៀតចំនួន ៧១៨៤៣ គ្រាប់៕

សម្តេចតេជោ៖ អាចលើកលែងបានដល់អ្នកដើរតាម សម រង្ស៊ី តែមិនលើកលែងឱ្យ សម រង្ស៊ី ជាដាច់ខាត

2023/02/20 11:17:33 am        199
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស នៅមជ្ឈមណ្ឌល​ពិព័រណ៍ពាណិជ្ជកម្មជ្រោយចង្វារ នាព្រឹកថ្ងៃទី២០កុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកពីបញ្ហានយោបាយដោយថា ចាប់ពីពេលនេះតទៅមិនអនុញ្ញាត ឱ្យអ្នកណាប្រមាថ និង​លាបពណ៌​​មកលើគណបក្សប្រជាជនដោយមិនតបតវិញនោះទេ។សម្តេចតេជោ បានរំលឹកពីការដែលអ្នកនិយាយវាយប្រហារមកលើសម្តេចទាំង​ពេលកន្លងមក និង​បច្ចុប្បន្ន ជាពិសេសការវាយប្រហារបំភ្លៃការពិតទៅលើទាក់ទំនាក់ទំនង​ដ៏ល្អរវាងសម្តេច និង​ប្រធានាធិបតិបារាំង ដែលបានធ្វើការជាមួយគ្នាយ៉ាង​ជិតស្និទ្ធទាំងកិច្ចការទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិដែលសម្តេចមិនអាចនិយាយចេញអស់ព្រោះជារឿងអាថ៌កំបាំង។ទោះជាយ៉ាងណាក៏ដោយសម្តេចថា ចាប់ពីពេលនេះតទៅសម្តេចផ្តាំតកូន តចៅមិនអត់ឱនមេក្លោង ជនក្បត់ជាតិ សម រង្ស៊ី ។គួរបញ្ជាក់ថា ការដែលសម្តេចតេជោ ហ៊ុន សែន បានរំលឹកពីបញ្ហាដោយសារក្រុមអ្នកមាន​ចរិត​ប្រឆាំង​ផ្កាប់មុខតែងតែបបំភ្លៃប្រឌិតព័ត៌មាន ​ឬវិភាគវាយ​បរិហារ មកលើសម្តេច និង​ក្រុមគ្រួសារតាម​មហិច្ឆតា​ចិញ្ចឹម​ចិត្ដ​ចង់ផ្តួលរំលំសម្តេច និងរាជរដ្ឋាភិបាលកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការពិនិត្យឡើងវិញ៖ ភាពយន្តឯកសារពីតំបន់ហ្កហ្សារបស់ BBC បំពានគោលការណ៍ណែនាំអំពីភាពត្រឹមត្រូវ
07/14/2025 08:07 PM
មនុស្សជាច្រើននាក់ស្លាប់ក្នុងអគ្គិភ័យនៅមជ្ឈមណ្ឌលសង្គ្រោះ ក្នុងរដ្ឋ Massachusetts
07/14/2025 08:07 PM
ជំនួយការរបស់លោក Netanyahu ប្រឈមនឹងការចោទប្រកាន់ផ្លូវការ ជុំវិញការបែកធ្លាយព័ត៌មានយោធា
07/14/2025 08:07 PM
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន នឹងចូលរួមកិច្ចប្រជុំរបស់ EU
07/14/2025 08:07 PM
អ៊ីរ៉ង់៖ ការដាក់ទណ្ឌកម្មជាថ្មីរបស់ UN នឹងជួបជាមួយការឆ្លើយតបយ៉ាងសមស្រប
07/14/2025 07:07 PM
វិមានក្រឹមឡាំង៖ ការបញ្ជូនអាវុធ និងគ្រាប់រំសេវទៅអ៊ុយក្រែនពីអាមេរិក កំពុងបន្តមានធម្មតា
07/14/2025 07:07 PM
នគរបាលឃាត់ខ្លួនមនុស្ស ៨នាក់ ក្រោយមានការប៉ះទង្គិចរបស់ក្រុមប្រឆាំងជនអន្តោប្រវេសន៍ ក្នុងទីក្រុងនៅអេស្ប៉ាញ
07/14/2025 07:07 PM
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Chen Zhou អនុរដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងអន្តរជាតិចិន
07/14/2025 07:07 PM
EU នឹងត្រៀមបញ្ជីពន្ធ ២៤,៥២ពាន់លានដុល្លារ សម្រាប់ទំនិញរបស់អាមេរិក
07/14/2025 06:07 PM
សេដ្ឋកិច្ចកម្ពុជានៅបន្តរឹងមាំ៖ ២២ខែនៃរាជរដ្ឋាភិបាលអាណតិ្តទី៧របស់សម្តេចធិបតី រោងចក្រសហគ្រាសកើនជាង៥,៣ពាន់ដែលបង្ហាញពីភាពរឹងមាំ និងជំនឿទុកចិត្ត
07/14/2025 06:07 PM