គណៈកម្មការអន្តរក្រសួងចុះពិនិត្យវាយតម្លៃការងារថែទាំផ្លូវចំនួន៨ខ្សែ ក្នុងខេត្តពោធិ៍សាត់
ឯកឧត្តម កែវ រតនៈ បញ្ជាក់ជាថ្មីថាបច្ចុប្បន្នកម្ពុជាពុំបាននាំចូលអគ្គិសនី ប្រេងសាំង និង​ឧស្ម័ន​ពី​ប្រទេស​ថៃ​នោះទេ
ទំនប់អូរតេធិបតី ត្រៀមផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋរាប់ពាន់គ្រួសារបន្ថែមទៀតក្នុងខេត្តមណ្ឌលគិរី
រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិល ចុះពិនិត្យអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីត្រៀម​ផ្តល់​វិញ្ញា​បន​ប័ត្រ​ដល់ប្រតិបត្តិករ

នយោបាយ​ និង ការអភិវឌ្ឍន៍

មន្រ្តីជាន់ខ្ពស់បារាំងមកទស្សនកិច្ចនៅកម្ពុជាពីរថ្ងៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយកម្ពុជា

2023/01/24 02:27:38 pm        403
ភ្នំពេញ៖ លោក អូលីវៀ បិច Olivier Becht រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ការទាក់ទាញវិនិយោគិន និងជនជាតិបារាំងនៅបរទេស នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាចំនួនពីរថ្ងៃ ២៤-២៥ ខែមករា ឆ្នាំ២០២៣នេះ ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងបារាំង។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជា ដែលបានផ្ញើឱ្យ​ទូរទស្សន៍​BTV នាថ្ងៃទី២៤ ​ខែមករានេះ ​បានឲ្យដឹងថា ​ដំណើរទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ជំនួបរវាង​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ និងលោកប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង នៅទីក្រុងប៉ារីស៍ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។សេចក្តីប្រកាសព័ត៌មានបានបន្តថា លោក អូលីវេ នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ​នយោបាយ​កម្ពុជាជាច្រើនរូប រួមមាន​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ក្នុងដំណើរទស្សនិច្ចនេះ លោករដ្ឋមន្ត្រីប្រតិភូនឹងមានជំនួបផ្សេងៗ​ជាមួយ​សហគមន៍​បារាំង​នៅ​កម្ពុជា ​ពិសេស​តំណាង​សហគមន៍​ធុរកិច្ចបារាំង​ដ៏រស់រវើក។ ប្រជាពលរដ្ឋបារាំងចំនួន៥ ០០០នាក់​ដែលកំពុងរស់នៅកម្ពុជា បានចុះបញ្ជីជាមួយស្ថានទូត។លោករដ្ឋមន្ត្រីប្រតិភូនឹងចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់ឡើងវិញនូវស្តូបរំលឹក​ដល់​វិញ្ញាណក្ខន្ធ​យុទ្ធជនពលីកម្ពុជា​ និងបារាំងនៅក្នុងសង្គ្រាម​លោកលើកទី១ តាមការសម្រេច​របស់​រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងប្រព្រឹត្តិទៅក្រោមវត្តមានរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ។ក្រៅពីនេះលោក អូលីវៀ នឹងទៅពិនិត្យដំណើរការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដែលទទួលបានហិរញ្ញប្បទានពីទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD) ធ​នាគារ​វិនិយោគអឺរ៉ុប និង​សហភាពអឺរ៉ុបផងដែរ។ ដោយឡែកនៅសៀមរាប លោកនឹងទស្សនាប្រាសាទអង្គរ ​ជាពិសេសការដ្ឋានជួសជុល​ប្រាសាទ​មេបុណ្យខាងលិច ​ដែលផ្តល់ហិរញ្ញវត្ថុដោយប្រទេសបារាំង៕អត្ថបទ៖ បាន ចក់

សម្តេចតេជោ៖ ដំណាក់កាលកូវីដ១៩ គឺបានផ្តល់ឱកាសឲ្យកម្ពុជា មានការលូតផ្លោះនៃប្រព័ន្ធឌីជីថល

2023/01/23 10:01:43 am        718
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា ដំណាក់កាល​ដែលកម្ពុជា ជួបវិបត្តិកូវីដ១៩ ក៏បានក្លាយឲ្យកម្ពុជាមានដំណាក់កាលលូតផ្លោះ នៃប្រព័ន្ធឌីជីថល ខណៈគ្រានោះ​ ការសិក្សារបស់សិស្សានុសិស្ស​ទូទាំងប្រទេស​បានធ្វើឡើង​តាមរយៈប្រពន្ធអនឡាញ។ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុង ពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ​ឯកទេសនៃកម្ពុជា (CUS) ជិត៧.០០០នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅ​មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កាលដែលកម្ពុជាជួបវិបត្តិកូវីដ១៩ គឺមាន​សិស្សានុសិស្ស​ទូទាំងប្រទេសេសជិតបីលាននាក់ បានធ្វើការរៀនតាមប្រព័ន្ធអនឡាញ។ នេះសបញ្ជាក់ឲ្យឃើញថា បញ្ហាឌីជីថលនៅកម្ពុជា គឺមានការរីកចំរើនខ្លាំង ពេលដែលកម្ពុជា​ក៏ដូចជាពិភពលោកទាំងមូលជួបនូវវិបត្តិសកលនោះ។ជាមួយគ្នានោះដែរសម្ដេចតេជោហ៊ុន សែន ក៏បានលើកឡើងផងដែរថា កម្ពុជានឹងធ្វើការពង្រឹង​នូវ​ប្រព័ន្ធឌីជីថលនេះឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យសេវាកម្មនេះ​ក្លាយទៅ​ជា​ទំនើបកម្មក្នុងការរៀនសូត្រ ​និងកិច្ចការងារជាតិជាច្រើនទៀត។សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានប្រកាសផងដែរថា កម្ពុជានឹងប្រើប្រាស់ប្រព័ន្ធឌីជីថល​នេះ​ដើម្បីប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយព្រោះការទូទាត់ផ្សេងៗ​ត្រូវធ្វើឡើងតាម Online ដោយ​អ្នកផ្តល់សេវា​ និងអ្នកទទួលសេវាមិនចាំបាច់ជួបមុខគ្នាដូចគ្នាមុននោះឡើយ៕អត្ថបទ៖ បាន ចក់

ពីរថ្ងៃក្នុងថ្ងៃចូលឆ្នាំចិន ភ្ញៀវទេសចរដើរកម្សាន្តនៅខេត្តសៀមរាបប្រមាណ ៧២.៩១៥ នាក់

2023/01/23 07:56:20 am        573
សៀមរាប៖ ចំនួនភ្ញៀវទេសចរ ដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប គិតចាប់ពីថ្ងៃទី ២១-២២ ខែ មករា ឆ្នាំ២០២៣ មានចំនួនប្រមាណ ៧២.៩១៥ នាក់ ។នេះបើយោងតាមមន្ទីរទេសចរណ៍ខេត្ដសៀមរាបចេញផ្សាយ ដែលទូរទស្សន៍BTV News ទទួលបាននៅថ្ងៃនេះ ។ក្នុងរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានឱ្យដឹងថា ទេសចរជាតិ និងបងប្អូន​ប្រជាពលរដ្ឋ​ក្នុងខេត្ត មានចំនួនប្រមាណ ៦៤.០០០ នាក់ ដែលធ្វើដំណើរកម្សាន្តជា​លក្ខណៈគ្រួសារ​ទៅកាន់ ៖- រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៤២.៥០០ នាក់ - រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ៥.៦០០ នាក់- តំបន់ទន្លេសាបមានចំនួនប្រមាណ ២.៥០០ នាក់- សហគមន៍ទេសចរណ៍-អេកូទេសចរណ៍និងតំបន់ផ្សេងៗមានចំនួនប្រមាណ ១៣.៤០០ នាក់ ។ក្នុងនោះ ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ៨.៩១៥ នាក់ ៕ 

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីសំណេះសំណាល និងប្រគល់សញ្ញាបត្រជូននិស្សិត CUS ជិត៧ពាន់នាក់

2023/01/23 07:44:54 am        504
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត ៧ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC។និស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រនេះរួមមាន៖ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួនសរុប ៦,៧៩១នាក់ នារី ២,៩៤០នាក់ មកពី សាខា (ភ្នំពេញ កំពង់ចាម កំពង់ធំ និងកំពត)។ ក្នុងចំណោមនិស្សិតជ័យលាភីនេះ មាននិស្សិតអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ចំនួន ១៧៨នាក់ នារី ១០៥នាក់ផងដែរ។ក្នុងចំណោមនិស្សិតជ័យលាភីទាំងអស់ អ្នកមានការងារធ្វើ មានចំនួន ៦,៥៦២នាក់ ស្មើនឹងជិត ៩៧ភាគរយ រួមមានកម្រិតបរិញ្ញាបត្ររង ចំនួន ៤០៦នាក់ ស្មើនឹងជាង ៩២ភាគរយ, កម្រិតបរិញ្ញាបត្រ ចំនួន ៤,២៧៩នាក់ ស្មើជាង ៩៦ភាគរយ, កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១,៨៧៦នាក់ ស្មើនឹងជិត ៩៩ភាគរយ និងកម្រិតបណ្ឌិត ចំនួន ១នាក់ ស្មើ ១០០%៕

ឯកឧត្តម វង សូត ណែនាំ​ក្រុមការងារ​ជីក​ស្ដារ​ប្រឡាយ​ត្រូវ​ធ្វើតាម​លក្ខណៈ​បច្ចេកទេស​ធានា​ដល់​ការរំដោះ​ទឹក

2023/01/21 02:21:16 pm        771
ស្វាយរៀង៖ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន ​និង​យុវនីតិសម្បទា ក្នុងពេល​ចុះ​ពិនិត្យ​ការងារ​ជីក​ស្ដារ​ប្រឡាយ​រំដោះ​ទឹក​នៅ​ជុំវិញ​ផ្ទះ​អតីត​យុទ្ធជន ​៤០០​ខ្នង​ក្នុង​ភូមិ​ជីកដី ឃុំ​អណ្ដូង​ត្របែក ស្រុក​រមាសហែក ខេត្តស្វាយរៀង​ថ្ងៃទី​២១ មករា ឆ្នាំ​២០២៣ នេះ​បាន​ណែនាំ​ដល់​ក្រុមការងារ​ជីក​ស្ដារ​ប្រឡាយ​រំដោះ​ទឹក​ត្រូវ​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​ប្លង់​គោល​ ដើម្បី​ធានា​ដល់​ការ​រំដោះ​ទឹក ​និង​សំណល់​រាវ​។​ ​ឯកឧត្តម​បាន​បញ្ជាក់ថា ​គោលនយោបាយ​លើកកម្ពស់​សុខុមាលភាព​របស់​អតីត​យុទ្ធជន​គ្រួសារ អតីត​យុទ្ធជន​ត្រូវ​បាន​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់ ពិសេស​ជម្រក​ស្នាក់នៅ ក្នុង​នោះ​ខេត្ត​ស្វាយរៀង​ត្រូវ​បាន​រាជរដ្ឋាភិបាល​ផ្ដល់​ផ្ទះ​ចំនួន ​៤០០​ខ្នង​សម្រាប់​អតីត​យុវជន គ្រួសារ​អតីត​យុទ្ធជន និង​គ្រួសារ​មានគុណ​បំណាច់​ចំពោះ​ប្រទេសជាតិ ក្នុង​នោះ​រដ្ឋ​បាល​ខេត្ត​រួម​ និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ស្រុក ក្រុង​បាន​ចូលរួម​ឧបត្ថម្ភ​បន្ថែម​លើ​ស្បៀងអាហារ ​ពូជ​ដំណាំ​ ពូជ​សត្វ ​ដើម្បី​ធ្វើ​ការ​ដាំដុះ ​និង​ចិញ្ចឹម ​សំដៅ​កែ​លំអ​បន្ថែម​លើ​របប​ដែល​រាជរដ្ឋាភិបាល​ឧបត្ថម្ភ ជាក់ស្ដែង​ថ្ងៃនេះ​ក្នុងនាម​រូប​ខ្ញុំ​ផ្ទាល់ ក្រុម​គ្រួសារ និង​សហការី​បាន​ផ្ដល់​ថវិកា​ចំនួន ​១​ម៉ឺន ​៧​ពាន់​ដុល្លារ​សម្រាប់​ជីក​ស្តារ​ប្រឡាយ​រំដោះ​ទឹក​ចេញពី​ភូមិ​ជា​សក្ខីភាព។ ​​អតីត​ព្រិន្ទបាលឯក ម៉ី ស៊ឿ​ន និង​លោក ព្រំ សា​វី យុទ្ធជន​ពិការ​បាន​មាន​ចំណាប់អារម្មណ៍​ដោយ​សំដែង​នូវ​ការ​សប្បាយ​រីករាយ​ ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បាន​ផ្តល់​ទីជម្រក​ស្នាក់នៅ ពិសេស​ថ្ងៃនេះ​តាមរយៈ​ឯកឧត្ដម ​វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន​ និង​យុវនីតិសម្បទា​ បាន​ផ្ដល់​ថវិកា​ជួយ​ជីស្តារ​ប្រឡាយ​រំដោះ​ទឹក​ចេញពី​ភូមិ ខណៈ​ដែល​នៅ​រដូវវស្សា​ក្នុង​ភូមិ​ទាំងមូល​ បាន​រង​ប៉ះពាល់​ជំនន់​ទឹកភ្លៀងធ្វើ​ឲ្យ​ភោគផល​ដំណាំ​ខូច​ខាត ពិសេស​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ និង​សត្វ ផ្ទះសំបែង ​និង​កន្លែង​ស្នាក់នៅ​ផង​ដែរ​។ ​សូម​បញ្ជាក់​ថា​ ប្រព័ន្ធ​រំដោះ​ទឹក​ដែល​ក្រុមការងារ​កំពុក​ជីក​ស្ដារ​នេះ​ គឺជា​ការឆ្លើយតប​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​អតីត ​និង​យុវនីតិ​សម្បទា ចំពោះ​តំណាង​គ្រួសារ​អតីតយុទ្ធជន​បាន​ស្នើសុំ នៅក្នុង​ពិធី​ចែក​អំណោយ​ដល់​អតីត​យុទ្ធជន​ដែល​រស់នៅ​ក្នុងភូមិ​ជីកដី​តំបន់​ផ្ទះ ​៤០០​ខ្នង​កាលពី​កាលពី​ប៉ុន្មាន​ខែ​មុននេះ៕ ​អត្ថបទ៖ ភា សារិទ្ធ

សម្តេចតេជោ៖ កម្ពុជា-ថៃ ឯកភាពគ្នាក្នុងការរៀបចំពិនិត្យនិងបោះបង្គោលព្រំដែនឡើងវិញ

2023/01/20 01:07:14 pm        736
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកអគ្គរាជទូតថៃ បានឯកភាពគ្នាថា នឹងជំរុញឱ្យគណៈកម្មការព្រំដែនរួម រៀបចំពិនិត្យបង្គោលព្រំដែន និងបោះបង្គោលព្រំដែនរវាង​ប្រទេសទាំង២ឡើងវិញ។ក្នុងឱកាសអនុញ្ញាតឲ្យឯកឧត្តមបណ្ឌិត ឆឺតគៀតអាត់ថាកន ឯកអគ្គរដ្ឋរាជទូតថៃថ្មី ចូលជួប​សំដែង​ការគួរសមនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២០មករានេះដែរ ​សម្តេចតេជោ ​ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​ និងឯកអគ្គរាជទូត បានឯកភាពគ្នា​ក្នុងការជំរុញឲ្យ​គណៈកម្មការព្រំដែនរួម ដើម្បីរៀបចំ​ពិនិត្យ​បង្គោលព្រំដែន និងបោះបង្គោលព្រំដែនឡើងវិញ ​ព្រមទាំងការដោះមីនចេញ​ពី​ព្រំដែន ​ដើម្បី​សុវត្ថិភាព​របស់​ប្រជាជន​ទាំងសងខាង ​ក្នុងការចេញចូលរកស៊ី ​និងត្រួតពិនិត្យព្រំដែន​នៅ​កន្លែងចាំបាច់​ដើម្បីជំរុញការឆ្លងកាត់របស់​ប្រជាពលរដ្ឋ និងការឆ្លងកាត់ទំនិញជាពិសេស​ដោយ​ចាត់ទុក​ការបើកច្រកព្រំដែនស្ទឹងបត់ គឺត្រូវធ្វើឱ្យ​លឿន ហើយច្រកផ្សេងៗទៀត​ក៏ត្រូវជំរុញបើក​ដោយ​ពុំរង់ចាំ​កាល​កំណត់នោះទេ។សម្ដេចតេជោ នាយករដ្ឋមន្ត្រី​ក៏​បាន​ថ្លែង​អំណរគុណ​ចំពោះភាគីថៃ ដែលបានជំរុញការវិនិយោគ ការ​បណ្តុះបណ្តាលធនធានមនុស្ស និងអស់​គុណ​ដល់ព្រះអង្គម្ចាស់សុរិនថន ដែលបានផ្ដល់​អាហារូបករណ៍​និង​ការ​ហ្វឹកហ្វឺន​ដល់​មជ្ឈមណ្ឌល​កំពង់ឈើទាល នៅខេត្តកំពង់ធំ និងខេត្តកំពង់ស្ពឺ។ជាមួយគ្នានោះដែរសម្ដេច បានឯកភាពគ្នាជាមួយភាគីថៃ ជំរុញឲ្យក្រសួងយុត្តិធម៌​ពិចារណាបញ្ជូន​អ្នកទោស​ដែល​ស្ម័គ្រ​ចិត្តត្រឡប់​ទៅ​ប្រទេស​របស់​គេវិញដោយ​មិន​រង់ចាំការ​ធ្វើ​បត្យាប័ន និងផ្លាស់ប្ដូរ​អ្នកទោសទៅវិញទៅមកដោយយោងទៅលើការស្ម័គ្រចិត្ត៕អត្ថបទ៖ មុត​ សុទ្ធ

សម្តេចតេជោ សម្រេចដាក់ឈ្មោះផ្លូវពីរខ្សែនៅកម្ពុជា តាមឈ្មោះអតីតប្រធានាធិបតីឥណ្ឌូនេស៊ី

2023/01/20 12:56:47 pm        296
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចជ្រើសរើសយកផ្លូវពីរខ្សែ នៅក្នុងប្រទេសកម្ពុជា ដាក់ឈ្មោះអតីតប្រធានាធិបតីឥណ្ឌូនេស៊ី ស៊ូកាណូ និងអាលីអាឡាតាស់ ដើម្បីជាការចងចាំគុណបំណាច់របស់ថ្នាក់ដឹកនាំទាំងពីរនេះ ដែលបានជួយកម្ពុជា ឱ្យមានសន្តិភាពរហូតដល់ថ្ងៃនេះ ។សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម ស៊ូឌីម៉ាន់ ហាសេង ឯកអគ្គរដ្ឋទូតឥណ្ឌូ នេស៊ី ប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម និងជម្រាបលា នៅថ្ងៃទី២០ ខែមករានេះ បាន​រំលឹកពីគុណ សម្បត្តិរបស់អតីតប្រធានាធិបតីឥណញ្ឌូនេស៊ី ដែលមានទំនាក់ទំនងល្អ ចាប់ផ្ដើម​កសាង​ទំនាក់ទំនង​ជាមួយព្រះករុណា ព្រះបរមរតនកោដ្ឋ ​ហើយបន្តបន្ទាប់មកទៀត ទំនាក់ទំនងនេះ ត្រូវបានពូនជ្រុំ ជាពិសេស ក្នុងឱកាសជួយខ្នះខ្នែង ក្នុងការពាំនាំសុខសន្តិភាពជូនដល់កម្ពុជា តាម​រយៈការនាំ​ទៅដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងធ្វើឲ្យកម្ពុជាមានសុខ​សន្តិភាព​រហូត​មកដល់ពេលនេះ ។ នេះបើតាមការឱ្យដឹងរបស់​ឯកឧត្ដម ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយក​រដ្ឋមន្ត្រី ។សម្ដេចតេជោ បានសំដែងការអរគុណចំពោះការពីសំណាក់ប្រធានាធិបតីឥណ្ឌូនេស៊ី ចំពោះជោគ ជ័យ និង​ការដឹកនាំអាស៊ានរបស់សម្ដេច ​និងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធកន្លងមក ​ប្រកបដោយជោគជ័យ​ ហើយក៏បានអរគុណផងដែរ ចំពោះការវាយតម្លៃប្រកប​ដោយ​វិជ្ជមានដល់ការរីកចម្រើនរបស់កម្ពុជា។សម្តេចតេជោ បានបញ្ជាក់ថា ​ជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន​ លើកទី៤០-៤១ មិន អាច​កាត់ផ្ដាច់ពីការចូលរួមពីប្រទេសឥណ្ឌូនេស៊ី ​និងប្រទេសជាមិត្តដទៃទៀតទេ ជាពិសេសការ​ដែលប្រទេសឥណ្ឌូនេស៊ី ​បានគាំទ្រឲ្យប្រទេសទីម័រខាងកើត​ បានចូលជាសមាជិកអាស៊ាន ហើយអាច​នឹងចូលរួម ប្រជុំកំពូលនៅក្នុងឆ្នាំនេះ។សម្ដេចតេជោ បានអរគុណចំពោះឥណ្ឌូនេស៊ី ដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិ សេស​ក្នុងការ​ហ្វឹកហ្វឺន​កសាងសមត្ថភាពដល់កងទ័ពកម្ពុជា​ ពីសំណាក់កងទ័ពឥណ្ឌូនេស៊ី ។ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ​បានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ​ជាពិសេសសម្ដេចតេជោដែល បាន​សម្រេចដាក់ឈ្មោះផ្លូវពីរខ្សែ ដោយយកឈ្មោះថ្នាក់ដឹកនាំរបស់ឥណ្ឌូនេស៊ី ​គឺឯកឧត្តមស៊ូកាណូ និង​ឯកឧត្តម អាលីឡាតាស់ ដែលជាការបង្ហាញអំពីទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ រវាងប្រទេសទាំងពីរ។ឯកឧត្តម បានអរគុណចំពោះការជួយសម្រួលក្នុងការចាក់វ៉ាក់សាំង​ជូនដល់ប្រជាជនឥណ្ឌូនេស៊ី ដែលរស់​នៅក្នុងប្រទេសកម្ពុជា ។ឯកឧត្តម បានបញ្ជាក់ថា ក្នុងរយៈពេលជាង៤ឆ្នាំ ​ដែលបំពេញភារកិច្ចនៅក្នុងប្រទេសកម្ពុជា បាន​កត់សម្គាល់​ឃើញការរីកចម្រើនជាលំដាប់របស់ប្រទេសកម្ពុជា​ ជាពិសេសលើសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើន​ និងសាទរចំពោះជោគជ័យ ​នៃកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម បន្ទាប់ពីបានងើប ផុតពីវិបត្តិកូវីដ-១៩ ៕ អត្ថបទ៖ មុត សុទ្ធ 

គណៈកម្មាធិការបក្សប្រជាជនកម្ពុជា តាមក្រសួងនិងរាជធានី-ខេត្តចេញញ្ញត្តិថ្កោលទោស​បក្សភ្លើងទៀន

2023/01/20 12:44:09 pm        440
ភ្នំពេញ៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា នៅតាមក្រសួង ស្ថាប័ន និងតាមរាជធានី-ខេត្ត បានចេញញត្តិដាច់ដោយឡែកពីគ្នា គាំទ្រចំពោះសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា និងថ្កោលទោស យ៉ាងដាច់អហង្ការចំពោះគណបក្សភ្លើងទៀន ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ​បំផុតដល់ភាពត្រឹមត្រូវ​ និងសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា។យោងតាមញ្ញត្តិរបស់ក្រសួង ស្ថាប័ន និងតាមរាជធានី-ខេត្ត ដែលBTV​ ទទួលបាន បានបញ្ជាក់ថា សេចក្តីថ្លែងការណ៍​របស់គណបក្សភ្លើងទៀន ​កាលពីពេលថ្មីៗនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង​ចំពោះសេចក្តីថ្លៃថ្នូរ ​របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចស្រប​ទៅ​តាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ។ញ្ញត្តិទាំងនោះ បានបញ្ជាក់បន្ថែមថា «ការថ្លែងការណ៍របស់គណបក្សភ្លើងទៀន ​គឺជាការប្រមាថ កាតទាន និងចោទប្រកាន់ទាំងបំពាន​ ខុសពីការពិត ​ទៅលើគណបក្សប្រជាជនកម្ពុជា ដែលមិន​អាចទទួលយកបានឡើយ និងបានសំណូមពរឱ្យមានវិធានការច្បាប់ចំពោះគណបក្សភ្លើងទៀន និង​គ្រប់បុគ្គលបានប្រព្រឹត្តល្មើសច្បាប់ ។សេចក្តីថ្លែងការណ៍ទាំងនោះ បានបញ្ជាក់ទៀតថា ​សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន មាន​ចរិត​បំផ្លើស​ផ្ទុយ​ពីការពិត មានចេតនាទុច្ចរិត​ ទម្លាក់កំហុសដោយអសុទ្ធចិត្ត ​មួល​បង្កាច់​ផ្ទុយ​ពី​សច្ចភាព ​ចំពោះរាជរដ្ឋាភិបាលកម្ពុជា ​និងចំពោះគណបក្សប្រជាជនកម្ពុជា ដែល​ជា​គណបក្ស​កំពុងកាន់អំណាច និងដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ នៅក្នុងឱកាសអញ្ជើញពិនិត្យមើលវឌ្ឍនភាព ​នៃការសាងសង់ «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ ​សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី និងជាប្រធាន​គណបក្សប្រជាជនកម្ពុជា ​បានប្រកាសថា​ ចាប់ពីថ្ងៃនេះតទៅ​ សម្តេចនឹងមិនមានការលើកលែង ឬអត់ឱន ដល់អ្នក ​ដែលជេរប្រមាថគណបក្សប្រជាជនកម្ពុជា ​និងរាជរដ្ឋាភិបាលឡើយ និង​បាន​ផ្ដាំផ្ញើ​ដល់បរទេសកុំឱ្យលូកដៃ ​ចូលក្នុងករណីនេះ ​ពីព្រោះប្រទេសកម្ពុជាជាប្រទេសឯករាជ្យ ។នៅក្នុងញ្ញត្តិរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ​ក្រសួង​ និងរាជធានី-ខេត្ត ​និងក្រុមមេ ធាវី ​របស់រាជរដ្ឋាភិបាល ​ក៏បានប្រកាសគាំទ្រយ៉ាង​ពេញទំហឹង​លើប្រសាសន៍របស់ ​សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីកម្ពុជា ​ចំពោះវិធានការនានា ​ដើម្បីការពារភាពស្អាតស្អំ និងកិត្តិយស​ជូនគណបក្សប្រជាជនកម្ពុជាផងដែរ។ ក្នុងញ្ញត្តិក៏បានប្ដេជ្ញាចិត្តរួបរួមសាមគ្គីគ្នាជុំវិញរាជរដ្ឋាភិបាល​ ក្រោមដំបូល​ នៃរដ្ឋធម្មនុញ្ញ និង​ក្រោមម្លប់ នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ​ ដ៏ខ្ពង់ខ្ពស់បំផុត ​ដើម្បីចូលរួមការពារសន្តិ ភាព និង​បន្តអភិវឌ្ឍន៍​ប្រទេសជាតិឲ្យកាន់តែរីកចំរើនបន្ថែមទៀតផងដែរ៕អត្ថបទ៖ បាន ចក់ 

សម្តេចតេជោ៖ ចាប់ពីថ្ងៃនេះតទៅនឹងមិនលើកលែងដល់អ្នកជេរប្រមាថគណបក្សប្រជាជននិង​រាជរដ្ឋាភិបាល​ឡើយ

2023/01/19 01:28:09 pm        559
ភ្នំពេញ៖ សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​ បាន​បញ្ជាក់​ថា ចាប់ពីថ្ងៃនេះតទៅ នឹងមិនមាន​ការលើកលែង អត់ឱន ដល់អ្នក​ដែលជេរប្រមាថ​គណបក្សប្រជាជនកម្ពុជា និង​រាជរដ្ឋា​ភិបាល​ឡើយ។ សម្ដេច​ ក៏បាន​​ផ្ដាំផ្ញើ​ដល់​បរទេស​កុំ​លូក​ដៃចូល​ក្នុង​ករណី​នេះ​ពីព្រោះ​ប្រទេស​កម្ពុជា​ជា​ប្រទេស​ឯករាជ្យ​។សម្ដេចតេជោ មាន​ប្រសាសន៍​ក្នុងឱកាស​អញ្ជើញ​ពិនិត្យ​មើល​វឌ្ឍនភាពនៃការសាងសង់ «មន្ទីរពេទ្យជាតិ​​តេជោសន្ដិភាព» និង​សំណេះសំណាលជាមួយ​កម្មករ​សំណង់នៅក្នុង​ការដ្ឋាន​មន្ទីរពេទ្យនេះប្រមាណ ១២០០ នាក់ស្ថិតនៅសង្កាត់គោករកា ​ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែកមរានេះ។ សម្ដេច​ បាន​​ទទូច​ចំពោះ​អ្នក​ទាំង​ឡាយកុំយក​​រឿង​អ្វីៗ​សុទ្ធតែជារឿង​នយោបាយ​ទាំងអស់​ ដូចជា​ករណី​បុគ្គល​ចេញ​សែកគ្មាន​ប្រាក់​ គឺ​តុលាការ​ត្រូវ​ចាត់​វិធានការ​​តាម​ច្បាប់​។ ប៉ុន្ដែ​បើ​នៅ​បន្ត​ជេរប្រមាថ​ដល់​គណបក្ស​ប្រជាជន ​និង​រាជរដ្ឋា​ភិបាល​ គឺ​នឹង​​ចាត់វិធានការតាម​តុលាការ​មិនលើក​ឡែងឡើយ​​​។ក្នុង​ឱកាស​នេះ​សម្តេចតេជោ ហ៊ុន សែន ក៏បាន​ប្រកាសលើកលែងទោសដល់លោក ហូរ វ៉ាន់ ដែល​កំពុង​ដង្ហែតាមតាមទណ្ឌិតមេឧទ្ទាមនៅក្រៅប្រទេស ​ប្រសិន​បើចង់ចូលមកកាន់ប្រទេសកម្ពុជា និង​ប្រកាស​លើកលែងទោស។ ប៉ុន្តែ​សម្ដេច​ បញ្ជាក់ថា​ ចំពោះ​ករណី​អ្នក​ដែល​ជេរប្រមាថ​គណបក្ស​ប្រជាជន​កម្ពុជា សម្ដេច ​បញ្ជាក់​ថា​ ចាប់ពីថ្ងៃនេះតទៅនឹង​មិន​លើកលែង​ឡើយ​ដោយ​សម្ដេច​បញ្ជា​ឱ្យនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា​ពិនិត្យ​លើ​ក្រុម​ជេរប្រមាថនេះ៕អត្ថបទ៖ វ៉ន ដារ៉ា

ថៃប្តេជ្ញានឹងជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា-ថៃ ឱ្យកាន់តែរឹងមាំ

2023/01/19 10:00:48 am        505
ភ្នំពេញ៖ ឯកអគ្គរាជទូតថ្មីប្រទេសថៃប្រចាំកម្ពុជា ប្តេជ្ញានឹងជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា-ថៃឱ្យកាន់តែរឹងមាំ។ការប្តេជ្ញារបស់ឯកឧត្តម ឈើតគៀត អាតថាករ ឯកអគ្គរាជទូតថ្មីថៃប្រចាំកម្ពុជា ក្នុងពេលអញ្ជើញសម្តែងការគួរសមចំពោះសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភា។នាឱកាសនោះ ឯកឧត្តម ឯកអគ្គរាជទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យឯកឧត្តម ជួបសម្តែងការគួរសម និងជាការផ្តល់កិត្តិយសយ៉ាងធំធេង ដែលបានមកបំពេញបេសកកកម្មការទូតនៅកម្ពុជា។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនឥតឈររបស់កម្ពុជា និងសូមអបអរសាទរចំពោះជោគជ័យដែលកម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងមហាសន្និបាតអន្តរសភាអាស៊ាន(AIPA)។ជាមួយគ្នា ឯកឧត្តម ឯកអគ្គរាជទូត ប្តេជ្ញាថានឹងខិតខំបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ នៅក្នុងការ​ពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ និងរវាងរដ្ឋសភាប្រទេសទាំង​ពីរ​ឱ្យកាន់តែរឹងមាំផងដែរ។សម្តេចប្រធានរដ្ឋសភា មានសេចក្តីសោមនស្សរីករាយ និងសូមស្វាគមន៍ អបអរសាទរចំពោះ ឯកឧត្តម ឯកអគ្គរាជទូត ដែលត្រូវបានរាជរដ្ឋាភិបាលថៃ តែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញ​សមត្ថភាពប្រចាំកម្ពុជា។ សម្តេចប្រធានរដ្ឋសភា គូសបញ្ជាក់ថា ប្រទេសទាំងពីរ​បាន​ភ្ជាប់ចំណងការទូតជាមួយគ្នាជាង៧៣ឆ្នាំមកហើយ ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ ត្រូវបានបន្តពូនជ្រុំដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរជាបន្តបន្ទាប់។សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា បេសកកម្មការទូតរបស់ឯកអគ្គរាជទូត​នៅកម្ពុជា​នេពេលនេះ ពិតជាមានសារសំខាន់ដល់ការបន្តជំរុញ លើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ច​សហប្រតិបត្តិការរវាងប្រទេសជិតខាងទំាងពីរ ដែលមានស្រាប់ឱ្យបានកាន់តែ​ល្អប្រសើរថែម​មួយកម្រិតទៀត។សម្តេចប្រធានរដ្ឋសភា លើកឡើងថា បច្ចុប្បន្នទំនាក់ទំនងមិត្តភាពជាប្រពៃណី និង​កិច្ច​សហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានការរីកចម្រើនយ៉ាងខ្លាំងគួរអោយកត់សម្គាល់ ទាំងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ទេសចរណ៍រួមទំាងវិស័យ​ផ្សេងៗ​ទៀតជាច្រើន។ ជាក់ស្តែងរាជរដ្ឋាភិបាលទាំងពីរ បានដាក់ចេញនូវផែនការដើម្បីសម្រេច​បានទំហំពាណិជ្ជកម្មទ្វេភាគី ចំនួន១៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៥ ហើយការអនុវត្តជាក់​ស្តែងមានកំណើនវិជ្ជមាន។ ដោយឡែកសម្រាប់រដ្ឋសភានៃប្រទេសទាំងពីរ បានបន្តអនុវត្តជាមួយគ្នាយ៉ាងខ្ជាប់ខ្ជួននូវ​គោល​ការណ៍គាំទ្រគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការទាំងនៅលើវេទិកាអន្តរសភាក្នុងតំបន់ និងសកលលោក ហើយការគាំទ្រគ្នាទៅវិញទៅមកលើវិស័យការទូតសភារបស់រដ្ឋសភា​ប្រទេស​ទាំងពីរបាននាំមកនូវប្រសិទ្ធភាពយ៉ាងធំធេងដល់ការ រួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការ​របស់​ស្ថាប័ន​នីតិប្រតិបត្តិ​ប្រទេសទាំងពីរផងដែរ៕អត្ថបទ សេក ឧត្តម 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការពិនិត្យឡើងវិញ៖ ភាពយន្តឯកសារពីតំបន់ហ្កហ្សារបស់ BBC បំពានគោលការណ៍ណែនាំអំពីភាពត្រឹមត្រូវ
07/14/2025 08:07 PM
មនុស្សជាច្រើននាក់ស្លាប់ក្នុងអគ្គិភ័យនៅមជ្ឈមណ្ឌលសង្គ្រោះ ក្នុងរដ្ឋ Massachusetts
07/14/2025 08:07 PM
ជំនួយការរបស់លោក Netanyahu ប្រឈមនឹងការចោទប្រកាន់ផ្លូវការ ជុំវិញការបែកធ្លាយព័ត៌មានយោធា
07/14/2025 08:07 PM
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន នឹងចូលរួមកិច្ចប្រជុំរបស់ EU
07/14/2025 08:07 PM
អ៊ីរ៉ង់៖ ការដាក់ទណ្ឌកម្មជាថ្មីរបស់ UN នឹងជួបជាមួយការឆ្លើយតបយ៉ាងសមស្រប
07/14/2025 07:07 PM
វិមានក្រឹមឡាំង៖ ការបញ្ជូនអាវុធ និងគ្រាប់រំសេវទៅអ៊ុយក្រែនពីអាមេរិក កំពុងបន្តមានធម្មតា
07/14/2025 07:07 PM
នគរបាលឃាត់ខ្លួនមនុស្ស ៨នាក់ ក្រោយមានការប៉ះទង្គិចរបស់ក្រុមប្រឆាំងជនអន្តោប្រវេសន៍ ក្នុងទីក្រុងនៅអេស្ប៉ាញ
07/14/2025 07:07 PM
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Chen Zhou អនុរដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងអន្តរជាតិចិន
07/14/2025 07:07 PM
EU នឹងត្រៀមបញ្ជីពន្ធ ២៤,៥២ពាន់លានដុល្លារ សម្រាប់ទំនិញរបស់អាមេរិក
07/14/2025 06:07 PM
សេដ្ឋកិច្ចកម្ពុជានៅបន្តរឹងមាំ៖ ២២ខែនៃរាជរដ្ឋាភិបាលអាណតិ្តទី៧របស់សម្តេចធិបតី រោងចក្រសហគ្រាសកើនជាង៥,៣ពាន់ដែលបង្ហាញពីភាពរឹងមាំ និងជំនឿទុកចិត្ត
07/14/2025 06:07 PM