គណៈកម្មការអន្តរក្រសួងចុះពិនិត្យវាយតម្លៃការងារថែទាំផ្លូវចំនួន៨ខ្សែ ក្នុងខេត្តពោធិ៍សាត់
ឯកឧត្តម កែវ រតនៈ បញ្ជាក់ជាថ្មីថាបច្ចុប្បន្នកម្ពុជាពុំបាននាំចូលអគ្គិសនី ប្រេងសាំង និង​ឧស្ម័ន​ពី​ប្រទេស​ថៃ​នោះទេ
ទំនប់អូរតេធិបតី ត្រៀមផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋរាប់ពាន់គ្រួសារបន្ថែមទៀតក្នុងខេត្តមណ្ឌលគិរី
រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិល ចុះពិនិត្យអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីត្រៀម​ផ្តល់​វិញ្ញា​បន​ប័ត្រ​ដល់ប្រតិបត្តិករ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់«មន្ទីរពេទ្យជាតិតេជោសន្ដិភាព»

2023/01/19 07:35:59 am        523
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់«មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ដែលមានទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រមទាំងសំណេះសំណាលជាមួយកម្មករសំណង់នៅក្នុងការដ្ឋានមន្ទីរពេទ្យនេះប្រមាណ ១.២០០នាក់។អគារ«មន្ទីរពេទ្យជាតិតេជោសន្ដិភាព»មានចំនួន១១អគារដែលមានអគារព្យាបាល និងសង្គ្រោះបន្ទាន់(E)មានទំហំ ៧,៤៨០ ម៉ែត្រការ៉េ,អគារព្យាបាលកម្រិតធ្ងន់(H1និង H2)មានគ្រែសរុបចំនួន៥២៧គ្រែ, អគារព្យាបាលកម្រិតស្រាល(H3,H4,H5,H6និងH7)មានគ្រែសរុប៨,៩៦៩ គ្រែ,គ្រែបុគ្គលិកពេទ្យប្រចាំការមានចំនួន៤៦គ្រែនិងគ្រែបុគ្គលិកស្នាក់នៅចំនួន២០៦ គ្រែ,អគារបច្ចេកទេស(T1),អគារបច្ចេកទេស (T2),អគារផ្គត់ផ្គង់និងព័ត៌មាន(A)មានទំហំ២,៨៣៥ ម៉ែត្រការ៉េ,អគារស្នាក់នៅសម្រាប់បុគ្គលិក (S)មានគ្រែសរុបចំនួន ២៣៤ គ្រែ។ ចំណតរថយន្តមានផ្ទៃក្រឡា ៧,០២៦ ម៉ែត្រការ៉េ ដែលអាចចត រថយន្តបានចំនួន ២១០ គ្រឿង មានសួនច្បារព័ណ៌បៃតងទំហំ ៤,៤៩០ ម៉ែត្រការ៉េ ។មន្ទីរពេទ្យជាតិតេជោសន្ដិភាពនេះស្ថាបនាដោយក្រុមហ៊ុន ស៊ីជេអ៊ីស៊ី CJEC.co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ។ មន្ទីរពេទ្យជាតិតេជោសន្ដិភាពនេះត្រូវបានរដ្ឋបាលរាជធានីភ្នំពេញបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ។មន្ទីរពេទ្យជាតិដ៏ធំមួយនេះគ្រោងនឹងបញ្ចប់ការសាងសង់ រួចជាស្ថាពរនិងដាក់ឲ្យដំណើរការជាផ្លូវការនៅខែមិថុនាឆ្នាំ២០២៣។ «មន្ទីរពេទ្យជាតិ តេជោសន្ដិភាព» នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅប្រទេស កម្ពុជាដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ ជូនប្រជាពលរដ្ឋទូទាំងប្រទេស ។ ក្នុងករណីមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំមន្ទីរពេទ្យជាតិដ៏ធំមួយនេះអាចមានលទ្ធភាពទទួលអ្នកជំងឺដោយមិនមានការព្រួយបារម្ដនោះទេដោយមន្ទីរពេទ្យនេះបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដារ៕

ទស្សនៈអ្នកអាន៖ «ច្បាប់នៅលើលោកនេះ​គ្មានការ​អត់ឱន​ចំពោះ​អ្នក​ដែល​ចេញ​សែក​ស្អុយ​ ដើម្បី​សងលុយជំពាក់គេទេ»!

2023/01/18 02:36:24 pm        506
លោក ថាច់ សេដ្ឋា គឺជាអ្នកនយោបាយ ប៉ុន្តែរឿងរ៉ាវ​ដែល​កើត​ឡើង​ចំពោះ​គាត់​ពេល​នេះ​គឺ​ជា​រឿង​ផ្ទាល់​ខ្លួន មិនមែនជារឿងនយោបាយនោះឡើយ។ អ្នកចូលចិត្តលេងល្បែងហើយជំពាក់លុយគេ មិន​មែនជារឿងចម្លែក ចំណែកអ្នកចេញសែកស្អុយ (សែកគ្មានលុយ) ដើម្បី​សងថ្លៃ​ជំពាក់​គេ​ហើយ​ត្រូវ​សមត្ថកិច្ចចាប់ខ្លួនតាមដីការបស់តុលាការក៏មិនមែនជារឿងថ្មីថ្មោងនោះដែរ។ មិន​ថា​តែ​នៅ​កម្ពុជា​ទេ សូម្បីតែប្រទេសផ្សេងណាក៏ដោយ ក៏គេត្រូវ​ចាត់​វិធាន​ការ​បែប​នេះ​ដោយ​មិន​លើក​លែង​ឡើយ​ ចំពោះជនបោកប្រាស់ដែលចេញសែកស្អុយដើម្បីសងលុយជំពាក់​ ពីព្រោះ​នេះ​ជា​អំពើ​បោ​​កប្រាស់។នៅកម្ពុជា មាន​ករណី​បែប​នេះ​ធ្លាប់​បាន​កើត​ឡើង​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​ចំពោះ​បុគ្គល​ជា​ច្រើន​ដែល​ជាអ្នករកស៊ី រឺមន្ត្រីគ្រាក់ៗពាក់ផ្កាយ ។ល។ ​រឿងបែបនេះរឹត​តែ​មិនមែន​ជា​រឿង​នយោបាយ​ទាល់​តែសោះ។ ដូច្នេះ សូមអ្នកនយោបា​យ​មួយ​ចំនួន និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​មួយ​ក្តាប់​តូច ក៏ដូចជាអ្នកដែលតាំងខ្លួនថាជាអ្នកវិភាគឯករាជទាំងឡាយ «មើលឲ្យជាក់ សឹមញាក់​ចិញ្ចឹម»​ នេះប្រសិនបើចង់ឲ្យសម្តីរបស់ខ្លួនមានតម្លៃដែលគេអាច​ស្តាប់​បាន។ ការនិយាយទាំង​ទទឹង​ទិស​ដោយមិនបានដឹងសាច់រឿង និងមិនបានស៊ើបអង្កេតសូម្បីតែបន្តិច គឺជាពាក្យ​សម្តី​មុសារ​ដែល​និយាយដើម្បីស៊ីអារម្មណ៍និងបម្រើឲ្យរបៀបវារៈនយោបាយរបស់ខ្លួនតែប៉ុណ្ណោះ។នៅកម្ពុជា ពិតជាសម្បូរណាស់អ្នកនយោបាយ សង្គមស៊ីវិល និង​អ្នក​វិភាគ​ឯករាជ​ដែល​ផ្អៀង​ផ្កាប់​មុខ​ ហើយចូលចិត្តនិយាយតាមការយល់ឃើញរបស់ខ្លួន ដោយ​មិន​បាន​ផ្អែក​លើ​ការ​ស្រាវជ្រាវ ដើម្បី​រក​ព័ត៌មានពិត យកមកធ្វើជាមូលដ្ឋានសោះឡើយ។ ក្រុមអ្នកនយោបាយ សង្គមស៊ីវិល និង​អ្នក​វិភាគផ្កាប់មុខ ទាំងអស់នោះ គឺជាប្រភពបំពុលសង្គមដ៏គួរឲ្យខ្លាច។ ពួកគេ​មិន​បាន​នាំ​ព័ត៌មាន​ពិត​ ដើម្បី​ឲ្យប្រជាពលរដ្ឋយល់សាច់រឿង នោះទេ ប៉ុន្តែពួកគេចូលចិត្ត​និយាយ​ឲ្យ​មនុស្ស​យល់​ច្រឡំ ច្របូកច្របល់ ដោយគ្មានមូលដ្ឋានសំអាងច្បាស់លាស់។ឲ្យតែមានរឿងអ្វីកើតឡើងចំពោះអ្នកនយោបាយប្រឆាំង ពួកគេក៏ផ្តើមសន្និដ្ឋានភ្លាមថា ជា​រឿង​នយោបាយ មិនថារឿង នោះជារឿងព្រហ្មទណ្ឌ រឿងរដ្ឋប្បវេណី រឿងផឹកស៊ីវ៉ៃតប់គ្នា ឬសូម្បី​តែ​គ្រោះ​ថ្នាក់​ចរាចរណ៍ក៏ពួកគេអាច​អូស​ចូលក្នុងរឿង នយោបាយដែរ។តើនៅក្នុងប្រទេសណាមួយដែលអ្នកនយោបាយមានអភ័យឯកសិទ្ធិអាចរួចផុតពីសំណាញ់ច្បាប់? តើ​នៅប្រទេសណាដែលអ្នកចេញសែកស្អុយដើម្បីសងលុយជំពាក់គេត្រូវរួចខ្លួន រាប់ទាំង​អ្នក​នយោបាយ​ផង? គឺប្រាកដជាគ្មានឡើយនៅលើលោកីយ៍យើង នេះ។ ប៉ុន្តែចម្លែកអីតែនៅកម្ពុជា ក្រុមអង្គការសង្គមស៊ីវិលដែលជ្រកក្រោម​ស្លាកការពារសិទ្ធិមនុស្សមួយ​ចំនួន​បែរ​ជា​ការពារ​អ្នក​នយោបាយ​ប្រព្រឹត្តល្មើសច្បាប់ទៅវិញ ដោយខិតខំទាញ​រឿង​រ៉ាវ​គ្រប់​បែប​យ៉ាង​ឲ្យ​ចូល​ក្នុង​រឿង​នយោបាយ ដើម្បីទម្លាក់កំហុសទៅលើរដ្ឋាភិបាលគណបក្សកាន់អំណាច។មហាជនទូទៅតែងតែកត់សំគាល់ឃើញាក្រុមនេះតែងអនុវត្តនូវស្តង់ដាពីរក្នុងគ្រប់បញ្ហា៖ « នៅ​ម្ខាង គេអំពាវនាវឲ្យមាននីតិរដ្ឋនិងចង់ឲ្យគ្រប់គ្នាស្មើភាពចំពោះមុខច្បាប់ ប៉ុន្តែនៅម្ខាងទៀត ពួក​គេ​ចេញ​មុខកាងអ្នកនយោបាយនិងសកម្មជនប្រព្រឹត្តខុសច្បាប់ ព្រោះតែ​អ្នក​នោះ​ជា​គូ​កន​របស់​ខ្លួន»។ «នៅម្ខាង ពួកគេអំពាវនាវឲ្យអាជ្ញាធរ​អនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងចំពោះជនល្មើស ប៉ុន្តែ​នៅ​ម្ខាង​ទៀត ពួកគេចង់ឲ្យបន្ធូរបន្ថយ ឬលើកលែងទោសចំពោះបក្សពួក និងគូក​ន​របស់​ខ្លួន​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់»។ «នៅម្ខាង ពួកគេអំពាវនាវឲ្យមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ស្ថិត​នៅ​អព្យាក្រឹត្យ ប៉ុន្តែពួកគេខ្លួនឯង ដែលជាសង្គមស៊ីវល ឬជាអ្នកវិភាគឯករាជ បែរជា​ផ្អៀង​ក្រឡាប់​មេឃ»។ «នៅម្ខាង ពួកគេតាំងខ្លួនជាអ្នកការពារសិទ្ធិមនុស្សនិងចង់ឲ្យគេគោរព សិទ្ធិ​របស់​ខ្លួន​គ្រប់​បែប​យ៉ាង ប៉ុន្តែនៅម្ខាងទៀត ពួកគេចេញ​មុខ​ការពារ​អ្នក​បញ្ចេញ​មតិ​បំពាន​ ឬ​ប្រមាថ​ដល់​អ្នក​ដទៃ​យ៉ាង​កំរោល ឬពួកគេខ្លួនឯងនិយាយសន្និដ្ឋានទម្លាក់កំហុសលើគេដោយគ្មានភស្តុតាង»។ដោយហេតុតែបេសកកម្មរបស់ពួកគេគឺដើម្បីតែទម្លាក់កំហុសមកលើអាជ្ញាធររដ្ឋាភិបាល ពួ​ក​គេ​ពិត​ជា​បា​ន​បង្ហាញ​នូវ​ភាព​ទុច្ចរិត​យ៉ាង​ចំហ​ និង​ឥត​អៀន​ខ្មាស​បែប​នេះ​ហើយ​ទើប​បាន​ជា​សម្តី​របស់​ពួក​គេ​ចេះតែបន្តសាបដូចទឹកទន្លេដោយមនុស្សកាន់តែតិចទៅៗឲ្យតម្លៃនិងយកត្រចៀកស្តាប់។ងាកមកនិយាយពីករណី ថាច់ សេដ្ឋា វិញ ! នរណាក៏ដឹងដែរថា គាត់​ជា​អ្នក​ញៀន​ល្បែង​មិន​ចាញ់​អេង ឆៃអ៊ាង ឡើយ។ ​ គេអាចស្រមៃឃើញថា មនុស្សដែលញៀនល្បែង យក​កាស៊ីណូ​ជា​ផ្ទះ​សម្បែង តើជាមនុស្សប្រភេទណា? នៅពេលដែលចាញ់ល្បែងអស់ពីខ្លួន មធ្យោបាយ​មាន​តែ​មួយ​ គឺ​ខ្ចី​ប្រាក់ពី​ប្រភពណាក៏ដោយឲ្យតែអាចខ្ចីបាន។ ​អេង ឆៃអ៊ាង និង ថាច់ សេដ្ឋា អាចមាន​សំណាង​ជាង​អ្នកញៀនល្បែងដទៃដោយសារតែខ្លួនជ្រកក្រោមស្លាកបក្សប្រឆាំង ដែល​អាច​ប្រមូល​លុយ​បាន​ពីអ្នកគាំទ្រក្រោមបុព្វហេតុនយោនបាយ។ ប៉ុន្តែតាមការពិត លុយដែល​ប្រមូល​បាន​ភាគ​ច្រើន​គឺ​យក​ទៅលេងល្បែង។ ទោះជាយ៉ាងណា លុយដែល​បាន​មក​ពី​ការ​បោក​ប្រាស់​អ្នកគាំទ្រ​នៅតែ​មិ​នគ្រប់គ្រាន់សម្រាប់ចាយទៅលើកាស៊ីណូឡើយ។ ហេតុដូច្នេះហើយបានជា ថាច់ សេដ្ឋ លង់​ខ្លួន​នឹងបំណុលវ័ណ្ឌករហូតដល់ចេញសែកស្អុយឲ្យម្ចាស់បំណុល។នៅពេលតុលាការកោះហៅម្តងជាពីរដងតាមពាក្យបណ្តឹងរបស់ម្ចាស់បំណុល តែ​មិន​ព្រម​ចូល​ខ្លួន​ទៅ​បំភ្លឺ ជម្រើសខាងផ្លូវច្បាប់នៅសល់តែមួយគត់ គឺដីកា​នាំ​ខ្លួន​ហើយ​នេះ​គឺ​ជា​នីតិ​វិធី​ស្រប​ច្បាប់​របស់​តុលាការ។នៅពេលដែលជាប់ផុងក្នុងសំណាញ់ច្បាប់ ថាច់ សេដ្ឋា ក៏ដូច​ជាបក្ស​ប្រឆាំង និង​គូកន​ក៏​ខំ​ប្រឹង​កាឡៃ​ថា​ជារឿង នយោបាយដើម្បីបង្វែរចំណាប់អារម្មណ៍មហាជនអោយមានការយល់ច្រឡំថា «បក្ស​ប្រឆាំងមិនមែនជាជំរកសុវត្តិភាពរបស់ជនល្មើសច្បាប់ រឺ ជនញៀនល្បែងស៊ីសង។ល។ ចំណែក​ឯគូកនរបស់គេដែលជ្រកក្រោមស្លាកសង្គមស៊ីវិល អ្នកវិភាគឯករាជ រួមទាំង​សារព័ត៌មាន​ក្បត់​វិជ្ជាជីវៈមួយចំនួនក៏នាំគ្នាបំពងសំឡេងបន្ថែម ដើម្បីកាឡៃទៅជារឿងនយោបាយ ក្នុង​គោល​បំណង​ទាក់​ទាញក្តីអាណិតអាសូរពីអ្នកដែលមិនដឹងសាច់រឿងពិត។ ប៉ុន្តែល្បិច​កល​ដដែល​ៗ​នេះ​ពិ​ត​ជាគ្មានប្រសិទ្ធភាពទៀតឡើយ ពីព្រោះសម័យនេះ ប្រជាពលរដ្ឋ​មាន​ការ​យល់​ដឹង​ច្រើន​ជាង​មុន ដោយម្នាក់ៗចេះពិចារណា ចេះស្រាវជ្រាវ និងចេះផ្ទៀងផ្ទាត់ព័ត៌មានច្រើនជាងមុន។សូមចងចាំថា បច្ចុប្បន្នប្រជាពលរដ្ឋយល់ច្បាស់ណាស់ថា អ្វីដែលកើតឡើងចំពោះអ្នកនយោបាយ មិន​មែន​សុទ្ធតែជារឿងនយោបាយឡើយ។ ម្យ៉ាងទៀត អ្នកនយោបាយ​ដែល​ប្រព្រឹត្ត​ខុស​ក៏​មិន​អាច​គេច​ផុត​ពីសំណាញ់ច្បាប់បានដែរ ជាពិសេស ជនណាក៏ដោយ ទោះនៅក្នុងប្រទេសណាក៏ដោយ ឲ្យតែប្រព្រឹត្តអំពើបោកប្រាស់ តាមរយៈការចេញសែកស្អុយដើម្បីសងលុយជំពាក់គេ គឺត្រូវ​តែ​ទទួល​ទោស​ដោយចៀសមិនផុតឡើយ។ នេះគឺជាក្រឹត​ក្រម​ដែល​គេបាន និង​កំពុង​អនុវត្ត​នៅ​ជុំវិញ​ពិភព​លោក​រាប់ទាំងក្នុងបណ្តាប្រទេសប្រជាធិបតេយ្យធំៗផងដែរ។ដូច្នេះ ថាច់ សេដ្ឋា ដែលចាញ់ល្បែងអស់ពីខ្លួន ហើយជំពាក់លុយគេ គ្មានអ្វីសង រហូត​ដល់​ចេញ​សែក​ស្អុយ ប្រាកដណាស់ថា ត្រូវតែទទួលការកាត់ទោសជាកំហិត ហើយបើមិនដូច្នោះទេ វាជាគំរូដ៏អាក្រក់ ដល់អ្នកដទៃ៕ដោយ: អ្នកនយោបាយតុកាហ្វេ

ឥណ្ឌូនេស៊ី កោតសរសើរការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជាក្នុងរយៈពេល៥ឆ្នាំចុងក្រោយ

2023/01/18 10:22:00 am        235
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា បាន​កោត​សរសើរ​ការ​អភិវឌ្ឍ​រីក​ចម្រើន​របស់កម្ពុជា ដែលនាំដល់ការធានាបានខឿនសេដ្ឋកិច្ចកាន់តែរឹងមាំ។ ការថ្លែងកោតសរសើររបស់ឯកឧត្តម ស៊ូឌីម៉ាន់ ហាសេង (Sudirman Haseng) ឯក​អគ្គ​រដ្ឋ​ទូត​សាធារណ​រដ្ឋ​ឥណ្ឌូនេស៊ីប្រចាំកម្ពុជា ធ្វើឡើង​ក្នុង​ពេល​អញ្ជើញ​ចូល​ជួប​សម្តែង​ការ​គួរ​សម​ចំពោះ​សម្តេ​ចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា នៅវិមានរដ្ឋសភា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ​២០២៣នេះ។ នាឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​សម្តេច​​ប្រធានរដ្ឋសភា ដែលបានគាំទ្រ និង​ផ្តល់កិច្ចសហការល្អនាពេលកន្លងមក ក្នុង​ការ​ជំរុញ​ឱ្យ​បេសកកម្ម​ការ​ទូតរបស់ឯកឧត្តមទទួលបានជោគជ័យ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគោរពស្នើ សូម​សម្តេចប្រធានរដ្ឋសភា និងមន្រ្តីរាជការទាំងអស់បន្តគាំទ្រ និង​ផ្តល់​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​បន្ត​ទៀត​ដល់​ឯកអគ្គរដ្ឋទូតថ្មីសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលនឹង​មក​ដល់​កម្ពុជា​នា​ពេល​ខាង​មុខ​នេះ​។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ពីជោគជ័យរបស់កម្ពុជា នៅ​ក្នុង​ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ព្រមទាំងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) នាពេលកន្លងមកនេះ។ ឯកឧត្តមបញ្ជាក់ថា​ ជោគជ័យ​របស់​កម្ពុជា​នោះ​នឹង​ជំរុញ​ដល់​ប្រទេស​ឥណ្ឌូនេស៊ី ឱ្យខិតខំរៀបចំកិច្ចប្រជុំខាងលើនេះបន្តពីកម្ពុជាឱ្យបានល្អប្រសើរផងដែរ។ ទន្ទឹមគ្នានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើងថា​ នៅក្នុង​រយៈ​ពេល​បំពេញ​បេសកកម្ម​នៅ​កម្ពុជា​ ៥ឆ្នាំកន្លងមកនេះ សង្កេតឃើញថា​ កម្ពុជាមានការអភិវឌ្ឍរីកចម្រើននៅទូទាំងប្រទេស ពិសេស​នៅរាជធានីភ្នំពេញ ដែលជាសញ្ញាមួយបញ្ជាក់ថា​ នៅពេលខាងមុខដ៏ខ្លីនេះ កម្ពុជា​នឹង​មាន​ខឿន​សេដ្ឋកិច្ចរឹងមាំជាមិនខានឡើយ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែល​បាន​យក​នាម​របស់​អតីត​ប្រធានាធិបតីឥណ្ឌូនេស៊ី ដាក់ឈ្មោះផ្លូវពីរខ្សែនៅក្នុងរាជធានីភ្នំពេញ ដែល​បង្ហាញ​ពី​ចំណង​មិត្តភាពដ៏រឹងមាំនិងជិតស្និទ្ធ នៃប្រទេសទំាងពីរ។ ក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​អាណត្តិ​ការ​ទូត​របស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបាន​រួម​ចំណែក​ដល់​ការ​បន្ត​ថែ​រក្សា​ទំនាក់​ទំនង​មិត្ត​ភាព​ជា​ប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឥណ្ឌូនេស៊ី ឱ្យ​មាន​ការ​រីក​ចម្រើន​ថែម​មួយ​កម្រិត​។​ បេសកកម្មការទូតរបស់ឯកឧត្តម នៅកម្ពុជា​ ពិតជាបាន​បង្ក​លក្ខណៈ​សម្បត្តិ​កាន់​តែ​ប្រសើរ​ថែម​ទៀត​ក្នុងការលើកស្ទួយវឌ្ឍនភាព នៃ​ចំណងការទូតរវាងប្រទេសទាំងពីរ ឱ្យ​កាន់​តែ​មាន​សន្ទុះ​ខ្លាំងក្លាមួយកម្រិតទៀត។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា រដ្ឋសភាកម្ពុជាពេញចិត្ត និងអបអរ​សាទរ​ចំពោះ​សមិទ្ធ​ផល​ទំាង​ឡាយ ដែលរដ្ឋាភិបាល នៃ​ប្រទេសទាំងពីរសម្រេចបាន ដែល​ពិត​ជា​បាន​នំា​មក​នូវ​ផល​ប្រយោជន៍​ដល់​ប្រជាជាតិទាំងសងខាង។ ដោយឡែកនៅក្នុងក្របខណ្ឌស្ថាប័ននីតិប្បញ្ញត្តិ ក៏មាន​កិច្ច​សហប្រតិបត្តិការល្អជាមួយគ្នា តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ទស្សន​កិច្ច​សិក្សា​ស្វែង​យល់​លើ​ការងារ​នីតិកម្ម និង​ការគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភារវាងរដ្ឋសភា នៃប្រទេសទាំងពីរ។ គិតមកដល់ពេលនេះ កម្ពុជា-ឥណ្ឌូនេស៊ី មានទំនាក់ទំនងការទូតជាមួយគ្នាជាង៦០ឆ្នាំមកហើយ ហើយ​ថ្នាក់​ដឹកនាំរបស់យើង តែងបានធ្វើការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ដើម្បីពង្រឹង​ចំណង​មិត្តភាព និងកិច្ចសហប្រតិបត្តិការជាច្រើនវិស័យ។ ឆ្លៀតឱកាសនេះ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណរដ្ឋាភិបាលឥណ្ឌូនេស៊ី ដែល​បាន​រួម​ចំណែក​ក្នុង​ដំណើរការកសាងសន្តិភាព និង​ការ​អភិវ​ឌ្ឍ​នៅ​កម្ពុ​ជា​តាម​រយៈ​ជំនួយ​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​ការ​លើកកម្ពស់សមត្ថភាពកងទ័ព ជំនួយផ្នែកអាកាសចរណ៍ស៊ីវិល និងជំនួយ​មនុស្ស​ធម៌​ផ្សេង​ៗ​ច្រើន​ទៀត នាពេលកន្លងមកផងដែរ។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា និវត្តន៍​មកដល់​កម្ពុជា​វិញហើយ ដោយសុវត្ថិភាព

2023/01/17 03:19:31 pm        515
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ដំណើរត្រឡប់មកដល់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជាវិញហើយដោយ​សុវត្ថិភាព បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋម៉ាល់ឌីវ ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់។ 

មតិអ្នកតាមដានសង្គម៖ កុំសន្និដ្ឋានថាជារឿងនយោបាយ ត្រូវមើលសំណុំរឿងសិន ថាតើ ថាច់ សេដ្ឋា បានប្រព្រឹត្តបទល្មើសអ្វី?

2023/01/17 03:13:04 pm        853
ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៦ មករា ២០២៣ ម្សិលមិញ បានធ្វើឱ្យមជ្ឈដ្ឋាន​អ្នកតាមដាន​នយោបាយ និង សង្គម មានការចាប់អារម្មណ៍ យ៉ាងខ្លាំងនៅពេលមានព័ត៌មានថា ​សមត្ថកិច្ចបានចុះនាំខ្លួនលោក ថាច់ សេដ្ឋា តាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ ៣៨ “ឈ១” ព្រ.ទ ចុះថ្ងៃទី១៦ មករា ២០២៣ របស់ចៅក្រមស៊ើបសួរ។អ្នកខ្លះគ្រាន់តែឮនិងឃើញព័ត៌មាននេះភ្លាម បានធ្វើបុរេវិនិច្ឆ័យភ្លាមមួយរំពេចថាជារឿងនយោបាយ ពីព្រោះគាត់ជាអ្នកនយោបាយ ជាអនុប្រធានគណបក្សភ្លើងទៀន។ ម្យ៉ាងទៀត វាជាពេលវេលាក្តៅ រដូវក្តៅ នៅមុនពេលការបោះឆ្នោតជាតិខិតជិតចូលមកដល់។មុននឹង​វិនិច្ឆ័យ​របៀបនេះ អ្នកទាំង នោះគួរពិនិត្យនិងសួររកហេតុផលឱ្យបានច្បាស់លាស់ជាមុនសិន ថាតើ លោក ថាច់ សេដ្ឋា បានប្រព្រឹត្តអ្វីខ្លះពាក់ព័ន្ធបុគ្គលឯកជន ដទៃទៀតដែលធ្វើឱ្យខាត ប្រយោជន៍របស់គេ។អស់លោកអស់អ្នកទាំងនោះ មានបានសួរទេថាតើ លោក ថាច់ សេដ្ឋា បានចេញសែក ​ដែល​ភាសាច្បាប់ហៅ ថា “ឧបករណ៍អាចជួញដូរបាន” នៅក្នុងអំឡុងឆ្នាំ២០១៩ ទេ? តើបាន​បំពេញ​កាតព្វកិច្ចតាមការ ​សន្យារបស់គាត់ហើយឬនៅ? នេះគឺជា​ទំនាក់ទំនង​ទំនាស់​ដែល​ក្លាយ​ជា​បទល្មើសព្រហ្មទណ្ឌរវាងបុគ្គលនិងបុគ្គល ​វាមិនមែន​ជារឿង​នយោបាយឡើយ ​ផ្ទុយទៅវិញ វាជា​រឿងរបស់អ្នកនយោបាយដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។បើអាងខ្លួនជាអ្នកនយោបាយ ហើយប្រព្រឹត្តផ្ទុយនឹងច្បាប់ ​ប៉ះពាល់នឹងផលប្រយោជន៍​ របស់អ្នកដទៃ តើសង្គមមួយនេះវានឹងក្លាយទៅជាយ៉ាងណា? ​តើអ្នកវិនិយោគជាតិនិងបរទេស គេជឿទុកចិត្តប្រព័ន្ធច្បាប់យើងទេ? ជាក់ស្តែងណាស់ តាម​សាវតា​ដែល​ដីកា​បង្គាប់​ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ ​បានបញ្ជាក់ថា លោក ថាច់ សេដ្ឋា ក្រៅពីអ្នក​នយោបាយ​លោក​ក៏ជាមន្ត្រីពាណិជ្ជកម្មនៅរាជធានីភ្នំពេញ ​ជា​គ្រូបង្រៀន ជា ចាង ហ្វាង កាសែត ថែមទៀត។ អាចដីកានេះរៀបរាប់មិនអស់ផង លោក ថាច់ សេដ្ឋា ជាអ្នកញៀន ល្បែងស៊ីសង​ថែមទៀត ពីព្រោះគេឧស្សាហ៍ឃើញលោកលេងល្បែងនៅកាស៊ីណូជា ​ច្រើន​លើក​ច្រើន​សារ​ណាស់។ បើអញ្ចឹង គ្មានអ្វីចម្លែកទេ​សម្រាប់លោក ថាច់ សេដ្ឋា​ហើយក៏មិនពាក់ព័ន្ធ​នឹង​រឿងនយោបាយនោះដែរ។អ្នកនយោបាយគ្មានអភ័យឯកសិទ្ធិទេ ហើយរិតតែមិនមានទៀត​នៅពេលអ្នកនយោបាយ​ប្រព្រឹត្តបទល្មើស​ព្រហ្មទណ្ឌដែលប៉ះពាល់អ្នកដទៃ និងផលប្រយោជន៍របស់អ្នកដទៃ ពី​ព្រោះប្រទេសជាតិ ត្រូវការពង្រឹងនិងគោរពគោលការណ៍នីតិរដ្ឋ និងយុត្តិធម៌សង្គមទាំងអស់គ្នា។លោក ថាច់ សេដ្ឋា ក៏ធ្លាប់បួសរៀនក្នុងសំណាក់ព្រះពុទ្ធសាសនា ដែរ ស្គាល់ច្បាស់ពីទ្រឹស្តី​បុណ្យបាប កម្មផល បើបានប្រព្រឹត្តហើយ ​ទទួលខុសត្រូវទៅពីព្រោះនេះជាផល​ដែលកើត​ចេញពីកម្មរបស់ខ្លួនទេ មិន អាចឱ្យអ្នកដទៃទទួលជំនួស ឬបង្វែរទៅជារឿង នយោបាយឡើយ។ជាងនេះទៅទៀត​ គួរខិតខំរកមេធាវីដែលមានសមត្ថភាព មានបទពិសោធន៍​ការពារក្តី​របស់​ខ្លួនទៅ ជា​ជាងចំណាយពេលឥតប្រយោជន៍ប្រែក្លាយឱ្យទៅជារឿងនយោបាយ​ និងធ្វើឱ្យ​សាធារណៈជនដែលមិនបាន​តាមដាន ​ដឹងរឿងពិតមានការភាន់ច្រឡំ។ការប្រែក្លាយបទល្មើសព្រហ្មទណ្ឌធម្មតា​ ឱ្យទៅជារឿងនយោបាយតាមរយៈការលាបពណ៌​ បង្ខូច ​បង្កាច់​ កាឡៃ​ការ​ពិត​ប្រឌិត​បន្ថែមមកលើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា​និងរាជរដ្ឋាភិបាលនឹង អាចនាំឱ្យមានចំណាត់ការតាមផ្លូវច្បាប់ថែមទៀត ទៅលើអ្នកប្រព្រឹត្តល្មើស។ ហើយការធ្វើរបៀបនេះ នឹងនាំឱ្យមាន ស្ថានទម្ងន់ទោសលើលោក ថាច់ សេដ្ឋា​ថែមទៀតក៏អាចថាបាន៕ ដោយ៖ ម្ចាស់ស្រុក

យោធាចារ្យបារាំងបង្កើនការហ្វឹកហ្វឺនជំនាញបោសសម្អាតមីនជូនទ័ពមួកខៀវកម្ពុជា

2023/01/16 04:18:16 pm        633
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមករានេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិការ​ជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅមជ្ឈមណ្ឌលជាតិរក្សា​សន្តិភាព បាន​ទទួល​ជួប​ពិភាក្សា​ការងារជាមួយយោធាចារ្យបារាំង២រូប លើការងារបង្កើនការបណ្តុះបណ្តាល​ជំនាញបោសសម្អាតមីនជូនទ័ពមួកខៀវកម្ពុជាត្រៀមចេញបេសកកម្មរក្សាសន្តិភាពអង្គភាពសហប្រជាជាតិនៅក្រៅប្រទេស។នៅក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ថ្លែងស្វាគមន៍យ៉ាងកក់ក្តៅបំផុតជូន​ចំពោះ​យោធាចារ្យបារាំងទាំងអស់​ ដែលមកកម្ពុជា ជួយ​ហ្វឹកហ្វឺន​បច្ចេកទេសបោសសម្អាតមីន​ដល់កងទ័ព​កម្ពុជា​ និងបានថ្លែងអំណរគុណចំពោះមិត្តបារាំង ដែលតែងតែផ្តល់វគ្គបណ្តុះបណ្តាល​លើជំនាញ​ជាច្រើន ជាពិសេសការបណ្តុះបណ្តាលផ្នែកភាសាបារាំងផងដែរ ដែលបង្កលក្ខណៈឲ្យទ័ពមួកខៀវ​កម្ពុជា ចេះនិយាយភាសាបារាំង ​មានទំនាក់ទំងល្អ ក្នុងចំណោមកងកម្លាំងមួកខៀវUN មកពី​បណ្តាប្រទេស​និយាយភាសាបារាំង ។នៅក្នុងវគ្គហ្វឹកហ្វឺនជំនាញបោសសម្អាតមីនថ្មីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានស្នើឱ្យ​យោធាចារ្យបារាំង ​ជ្រើសរើសមេរៀនល្អៗសំខាន់​ មកបណ្តុះបណ្តាលទ័ពខៀវកម្ពុជារយៈពេល៤​សប្តាហ៍នេះ ​ដោយផ្តោតទាំងការសិក្សា ទ្រឹស្តី ​និងការអនុវត្តផ្ទាល់​ ដើម្បីបង្កើនសមត្ថភាពរបស់​កងកម្លាំង​មួកខៀវកម្ពុជាក្នុងការចូលរួមបំពេញបេសកកម្មសន្តិភាព ក្រោមឆ័ត្ររបស់អង្គការ​សហប្រជាជាតិអោយកាន់តែល្អប្រសើរបន្ថែមទៀត ។យ៉ាងណាក៏ដោយ នៅក្នុងជំនួបពិភាក្សានេះ ​ក្រុមយោធាចារ្យបារាំងបានបង្ហាញការប្តេជ្ញាចិត្ត ខិតខំ​ជួយបណ្តុះបណ្តាលកងកម្លាំងមួកខៀវកម្ពុជាឱ្យអស់ពីកម្លាំងកាយ ​និងកម្លាំងចិត្ត ដើម្បីបំពេញ​បេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ ជាពិសេសការងារបោសសម្អាតមីននៅកម្ពុជា ឆ្ពោះទៅកាន់កម្ពុជាគ្មានមីនក្នុងឆ្នាំ២០២៥ផងដែរ។សូមបញ្ជាក់ថា នេះជាលើកទី២ ​ហើយយោចារ្យបារាំង​ ក្រុមនេះ បានមក​បណ្តុះបណ្តាល​វគ្គបោស​សម្អាតមីន ​ដល់កងកម្លាំងមួកខៀវកម្ពុជា​មុននឹងចេញបំពេញបេសកកម្មសន្តិភាព​របស់អង្គការ​សហប្រជាជាតិ៕ អត្ថបទ ស៊ុម សុខជា

សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋម៉ាល់ឌីវ

2023/01/16 01:57:02 pm        331
នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា ចាប់ផ្ដើមបំពេញទស្សកិច្ចផ្លូវការ នៅសាធារណរដ្ឋម៉ាល់ឌីវ ដោយការទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ដោយរបស់ ឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី ប្រធានាធិបតីសាធារណរដ្ឋម៉ាល់ឌីវ នៅវិមានប្រធានាធិបតី នៅទីក្រុងម៉ាល សាធារណរដ្ឋម៉ាល់ឌីវ។សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាស និងថតរូបអនុស្សាវរីយ៍ និងបានអញ្ជើញចូលរួមប្រជុំការងារជាមួយ ប្រធានាធិបតីម៉ាល់ឌីវ ឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី ផងដែរ។ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសម៉ាល់ឌីវនាពេលនេះ នឹងផ្ដល់កាលានុវត្តភាពសម្រាប់ភាគីទាំងពីរធ្វើការពិនិត្យមើលឡើងវិញនូវដែនវិសាលភាពទាំងមូលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្វែងរកអភិក្រមថ្មីៗ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ សុខាភិបាល វប្បធម៌ កសិកម្ម និងការអភិវឌ្ឍធនធានមនុស្ស ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។ខណៈនេះដែរសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី បាននឹងកំពុងធ្វើសន្និសីទសារព័ត៌មានរួមគ្នា ពីវិមានប្រធានាធិបតីនៃសាធារណរដ្ឋម៉ាឌៀវ ផងដែរ។ https://fb.watch/i4HuuYb0zo/

គ.ជ.ប ទើបទទួលបានមួយបណ្តឹងពាក់ព័ន្ធនឹងការលុបឈ្មោះពលរដ្ឋចេញ​ពីបញ្ជីឈ្មោះបោះឆ្នោតដំបូង

2023/01/16 12:25:50 pm        356
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បញ្ជាក់​ថា គ.ជ.ប ទើប​ទទួលបានមួយបណ្តឹងពាក់ព័ន្ធ​នឹងការលុបឈ្មោះពលរដ្ឋចេញពីបញ្ជី​ឈ្មោះបោះឆ្នោត​ដំបូង។ បើតាម ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និង​ជាអ្នកនាំពាក្យ គ.ជ.ប ​បានឲ្យដឹង ​នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះថា ​បន្ទាប់ពីការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូងបានដំណើរការ​ទៅតាម​បណ្តាឃុំ-សង្កាត់នៅទូទាំងប្រទេស ​គិតមកដល់ពេលនេះមានរយៈពេល៤ថ្ងៃ មានប្រជាពលរដ្ឋ​បានអញ្ជើញពិនិត្យដោយផ្ទាល់ ​និងតាមប្រព័ន្ធអនឡាញជាបន្តបន្ទាប់។ ឯកឧត្តម បន្តថា​ ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតដំបូងនេះ ​សង្កេតឃើញមាន ប្រជាពលរដ្ឋ​ភាគច្រើន​បានពិនិត្យតាមប្រព័ន្ធ​ ដើម្បីកាត់បន្ថយពេលវេលា ​និងការធ្វើដំណើរទៅតាមទីតាំងឃុំ-សង្កាត់របស់ខ្លួន។ ជាមួយគ្នានេះ ឯកឧត្តម បញ្ជាក់ថា រយៈពេល៤ថ្ងៃកន្លងមកនេះ គ.ជ.ប បាន​ទទួល​បណ្តឹងមួយ​ករណី​តែ​ប៉ុណ្ណោះនៅខេត្តប៉ៃលិន​ ពាក់ព័ន្ធនឹងការលុបឈ្មោះចេញពីបញ្ជី​ឈ្មោះបោះឆ្នោតដំបូង។ យ៉ាងណាមិញឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ទៀតថា​ ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និង​បញ្ជីឈ្មោះ​អ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ​ក្នុងគោលបំណង ដើម្បីឱ្យ​ប្រជាពលរដ្ឋទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ ​និងទិន្នន័យផ្សេងៗរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ព្រមទាំង​អាចសុំកែតម្រូវ តាមរយៈការប្តឹងតវ៉ា ឬ ប្តឹងជំទាស់។ ឯកឧត្តម បន្ថែមថា ​ការប្តឹងតវ៉ាលើបញ្ជីឈ្មោះបោតះឆ្នោតដំបូងមានរយៈពេល១០ថ្ងៃ ហើយ​ប្រជាពលរដ្ឋរូបណាដែលពិនិត្យឃើញទិន្នន័យរបស់ខ្លួនមិនត្រឹមត្រូវអាចប្តឹងទៅក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងមូលដ្ឋានរបស់ខ្លួន។ យោងតាមរបាយការណ៍របស់ គ.ជ.ប បង្ហាញថា ​ចំនួនអ្នកចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោត​ឆ្នាំ២០២២ ដែលនឹងត្រូវប្រើសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ​នីតិកាលទី៧ នៅ​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានជាង៩លាន៧សែននាក់ ខណៈអ្នកដែលនឹងត្រូវលុបឈ្មោះចេញ​ពីបញ្ជីជិត ២៨ម៉ឺននាក់៕អត្ថបទ សេក ឧត្តម 

ស្ពានបេតុងខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាបចាប់ផ្តើមតភ្ជាប់តួស្ពានហើយនៅព្រឹកនេះ

2023/01/16 09:17:28 am        755
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ ការដ្ឋានសាងសង់ស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប សម្រេចលទ្ឋផលដល់ដំណាក់កាលនៃការតភ្ជាប់តួស្ពានទាំងមូលហើយ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ពុង ឃាវសែ។តាមផែនការ គម្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នុងខែមេសា ឆ្នាំ២០២៣ ខាងមុខ ។ ស្ពានបេតុងខ្សែកាបថ្មីនេះ ឆ្លងកាត់ទន្លេសាបពីក្រុងរណបជ្រោយចង្វារ និងផ្លូវជាតិលេខ៦ មកកាន់ផ្លូវជាតិលេខ ៥ ។ ស្ពានថ្មីនេះនឹងជួយសម្រួលឱ្យការដឹកជញ្ជូនទំនិញ និងការធ្វើដំណើរផ្សេងៗចេញពីខេត្តនានាមកកាន់រាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅកាន់ខេត្តនានា ដែលកំពុងមានកំណើនការធ្វើចរាចរណ៍ជាប្រចាំ។គម្រោងស្ពានខ្សែកាបឫស្សីកែវនេះ មានរចនាបទទំនើប ដែលមានសរសរធំចំនួន ៤បង្គោល មានកម្ពស់រហូតដល់ ៤០ម៉ែត្រ សម្រាប់ព្យួរខ្សែកាប។ ស្ពានបេតុងនេះ ស្ថាបនានៅអមជាមួយស្ពានបេឡេ មានប្រវែង ៩២២ ម៉ែត្រ មានទទឹង ២០,៥ ម៉ែត្រ។ ដោយឡែក ចិញ្ចើមស្ពានសម្រាប់ថ្មើរជើង មានទទឹង ១,២៥ ម៉ែត្រសងខាង។កម្ពស់សរសរស្ពានសម្រាប់ព្យួរខ្សែកាបធៀបនឹងកម្រាលស្ពាន ៣៤ ម៉ែត្រ។ គន្លងខ្សែយានយន្តមានទទឹង៣.៧៥ ម៉ែត្រ។ គន្លងធ្វើចរាចរណ៍ ២ខ្សែទៅ ២ខ្សែមក។កម្ពស់នាវាចរក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ ម៉ែត្រ។ កម្ពស់នាវាចរក្រោមស្ពានអប្បរមានៅរដូវប្រាំង ២០,៥ ម៉ែត្រ ដោយមានបំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរណ៍។ ស្ពាននេះចំណាយថវិកាសាងសង់ប្រមាណ ៣៥លានដុល្លារសហរដ្ឋអាមេរិក៕ (ដោយ៖ ប្រាក់ វ៉ាន់ដា / ថត ៖ ប៉ាន់ បូនី)

ទឹកជន់លិចផ្ទះប្រជាពលរដ្ឋនៅសង្កាត់គងនយបានស្រកចុះបណ្តើរៗហើយ

2023/01/16 09:12:10 am        354
ភ្នំពេញ៖ លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញបានឱ្យដឹងថា ទឹកលិចជន់ចូលផ្ទះប្រជាពលរដ្ឋនៅសង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានស្រកចុះបណ្តើរៗហើយ មកទល់ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ ហើយប្រជាពលរដ្ឋអាចទៅកាន់លំនៅឋានវិញបានខ្លះៗហើយដែរ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការពិនិត្យឡើងវិញ៖ ភាពយន្តឯកសារពីតំបន់ហ្កហ្សារបស់ BBC បំពានគោលការណ៍ណែនាំអំពីភាពត្រឹមត្រូវ
07/14/2025 08:07 PM
មនុស្សជាច្រើននាក់ស្លាប់ក្នុងអគ្គិភ័យនៅមជ្ឈមណ្ឌលសង្គ្រោះ ក្នុងរដ្ឋ Massachusetts
07/14/2025 08:07 PM
ជំនួយការរបស់លោក Netanyahu ប្រឈមនឹងការចោទប្រកាន់ផ្លូវការ ជុំវិញការបែកធ្លាយព័ត៌មានយោធា
07/14/2025 08:07 PM
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន នឹងចូលរួមកិច្ចប្រជុំរបស់ EU
07/14/2025 08:07 PM
អ៊ីរ៉ង់៖ ការដាក់ទណ្ឌកម្មជាថ្មីរបស់ UN នឹងជួបជាមួយការឆ្លើយតបយ៉ាងសមស្រប
07/14/2025 07:07 PM
វិមានក្រឹមឡាំង៖ ការបញ្ជូនអាវុធ និងគ្រាប់រំសេវទៅអ៊ុយក្រែនពីអាមេរិក កំពុងបន្តមានធម្មតា
07/14/2025 07:07 PM
នគរបាលឃាត់ខ្លួនមនុស្ស ៨នាក់ ក្រោយមានការប៉ះទង្គិចរបស់ក្រុមប្រឆាំងជនអន្តោប្រវេសន៍ ក្នុងទីក្រុងនៅអេស្ប៉ាញ
07/14/2025 07:07 PM
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Chen Zhou អនុរដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងអន្តរជាតិចិន
07/14/2025 07:07 PM
EU នឹងត្រៀមបញ្ជីពន្ធ ២៤,៥២ពាន់លានដុល្លារ សម្រាប់ទំនិញរបស់អាមេរិក
07/14/2025 06:07 PM
សេដ្ឋកិច្ចកម្ពុជានៅបន្តរឹងមាំ៖ ២២ខែនៃរាជរដ្ឋាភិបាលអាណតិ្តទី៧របស់សម្តេចធិបតី រោងចក្រសហគ្រាសកើនជាង៥,៣ពាន់ដែលបង្ហាញពីភាពរឹងមាំ និងជំនឿទុកចិត្ត
07/14/2025 06:07 PM