សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត

នយោបាយ​ និង ការអភិវឌ្ឍន៍

ទេសរដ្ឋមន្រ្តី លី ធុជ បានផ្ញើសារអបអរសាទរខួប៣០ឆ្នាំរបស់អង្គការ MAG ដែលបានចូលរួមដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា

2022/12/05 09:50:38 am        157
 ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានផ្ញើសារជូនលោក Alexey Kruk ប្រធានអង្គការ MAG ប្រចាំកម្ពុជា និងក្រុមការងារ MAG ទាំងអស់ ក្នុងឱកាសប្រារព្ធខួប ៣០ឆ្នាំ នៃការងារសកម្មភាពមីននៅកម្ពុជា ដែលជាការងារដ៏អស្ចារ្យ ក្នុងការជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ និងការចូលរួមចំណែកក្នុងការកសាងអនាគតរបស់កម្ពុជា។ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរដល់អង្គការ MAG ដែលទទួលបានការរីកចម្រើនយ៉ាងខ្លាំង និងបានកសាងសុច្ឆន្ទៈដ៏លេចធ្លោនៅក្នុងសហគមន៍ ព្រមទាំងជូនពរឲ្យអង្គការ MAG ទទួលបានជោគជ័យជាច្រើនឆ្នាំបន្ថែមទៀត និងរួមចំណែកមិនអាចកាត់ថ្លៃបានសម្រាប់កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តផ្តល់ការគាំទ្រ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការ MAG រហូតដល់ប្រទេសកម្ពុជារួចផុតពីសំណល់ជាតិផ្ទុះពីសង្គ្រាមទាំងអស់។ឯកឧត្តមមានប្រសាសន៍លើកឡើងថា “ក្នុងឆ្នាំ ១៩៩២ ខណៈពេលដែលភាគីប្រដាប់អាវុធពាក់ព័ន្ធនៅតែមានទស្សនៈផ្សេងគ្នាអំពីរបៀបជួយដល់ការធានាសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា នៅពេលនោះ យើងបានឯកភាពលើតម្រូវការមនុស្សធម៌ជាបន្ទាន់មួយ នោះគឺការចាប់ផ្តើមបោសសម្អាតមីន ដើម្បីមាតុភូមិនិវត្តន៍ និងសុវត្ថិភាពរបស់ប្រជាជនកម្ពុជា។ ចាប់តាំងពីពេលនោះមក សកម្មភាពមីន បានវិវត្តន៍ពីដំណាក់កាលកសាងឡើងវិញជាមួយនឹងជម្លោះប្រដាប់អាវុធដែលកំពុងបន្តរហូតដល់ដំណាក់កាលអភិវឌ្ឍន៍ឥឡូវនេះ”។ឯកឧត្តមបន្តទៀតថា “ទោះបីជាមានព្រឹត្តិការណ៍អកុសលនៅឆ្នាំ ១៩៩៦ ដែលអង្គការ MAG បានបាត់បង់វីរបុរសដ៏អស្ចារ្យចំនួនពីររូប ដោយសារខ្មែរក្រហម គឺលោក Christopher Howes និងលោក Huon Hourth ប៉ុន្តែឆន្ទៈរបស់អ្នកដោះមីនដ៏ក្លាហានរបស់អង្គការ MAG បានបន្តការខិតខំប្រឹងប្រែង ដើម្បីបោសសម្អាតមីនដោយមិនស្ទាក់ស្ទើរឡើយ។ ខ្ញុំពិតជាសូមអរគុណចំពោះការលះបង់របស់អង្គការ MAG មិនអាចបំភ្លេចបាន”។ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា “ឆ្នាំនេះ គឺជាខួបលើកទី ៣០ នៃការបង្កើតអង្គការ MAG នៅកម្ពុជា សូមឲ្យយើងប្រើប្រាស់ព្រឹត្តិការណ៍នេះ ដើម្បីចងចាំ និងអរគុណដល់វីរបុរសដែលបាត់បង់ជីវិតរបស់យើងទាំងអស់ ដែលបានលះបង់ជីវិតសម្រាប់សកម្មភាពមីន និងសូមអរគុណដល់វីរបុរសកំចាត់មីនរបស់យើង ដែលបន្តធ្វើការដោយមិនភ័យខ្លាច និងឥតឈប់ឈរ ដើម្បីកំចាត់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះពីប្រទេសជាតិរបស់យើង”៕

រដ្ឋលេខាធិការក្រសួងអប់រំ និងអភិបាលខេត្តតាកែវ បើកវិញ្ញាសាប្រឡងសញ្ញាមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ២០២២ នៅវិទ្យាល័យជាស៊ីមតាកែវ

2022/12/05 09:43:08 am        387
តាកែវ៖ ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ព្រមទាំងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃច័ន្ទទី ៥ ខែធ្នូ ឆ្នាំ២២០២នេះ បានអញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ២០២២ នៅវិទ្យាល័យជាស៊ីមតាកែវ។យោងតាមការបញ្ជាក់ពីលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បានឱ្យដឹងថា សម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ នៅទូទាំងខេត្តតាកែវ មានមណ្ឌលប្រឡងចំនួន ១៧មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មាន០៥មណ្ឌល និងថ្នាក់វិទ្យាសាស្រ្ត ១២មណ្ឌល ស្មើនឹងបន្ទប់ប្រឡង ៣៨៩បន្ទប់ និងមានបេក្ខជនសរុប ៩៥៧១នាក់ និងស្រី ៥០២២នាក់ ដោយឡែកបេក្ខជន ចំណេះទូទៅសរុប ចំនួន ៨១៥៩នាក់ បេក្ខជនស្វៃរិនចំណេះទូទៅ ចំនួន ១១៦១នាក់ បេក្ខជនបំពេញវិជ្ជា ចំនួន ១៨៦នាក់ និងបេក្ខជនស្វៃបំពេញវិជ្ជាចំនួន ៦៥នាក់ ៕

លោកជំទាវ មិថុនា ភូថង ប្រាប់ដល់បេក្ខជនប្រឡងបាក់ឌុបត្រូវប្រឹងប្រែងអស់ពីសមត្ថភាព

2022/12/05 09:33:02 am        276
កោះកុង៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី៥ ខែធ្នូនេះ បានលើកទឹកចិត្តដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សា ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដែលខ្លួនមាន ចៀសវាងល្មើសនឹងបទបញ្ជាប្រឡង។ការជំរុញទឹកចិត្តរបស់អភិបាលខេត្តកោះកុងនៅពេលនេះ ធ្វើឡើងអំឡុងលោកជំទាវ មិថុនា ភូថង អញ្ជើញកាត់វិញ្ញាសារប្រឡងនៅវិទ្យាល័យចំណេះបច្ចេកទេសតេជោសែនកោះកុង។លោកជំទាវ សូមជូនពរក្មួយៗសិស្សានុសិស្សជាបេក្ខជនប្រឡងទទួលបានជោគជ័យល្អទាំងអស់គ្នា។លោកជំទាវ មិថុនា ភូថង ក៏ថ្លែងឱ្យដឹងជាមុនថា ថ្នាក់ដឹកនាំខេត្ត នឹងឧបត្ថម្ភថវិកា៤លានរៀល និងកុំព្យូទ័រយួរដៃ១គ្រឿង ប្រសិនបើបេក្ខជនប្រឡងជាប់បាននិទ្ទេសA។ មួយវិញទៀតនោះ អាចទទួលបានអាហារូបករណ៍ពីសកលវិទ្យាល័យផ្សេងទៀតផងដែរ។លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បង្ហាញថា ខេត្តកោះកុង មានមណ្ឌលប្រឡងចំនួន៣មណ្ឌល គឺទី១មណ្ឌលនៅវិទ្យាល័យចំណេះបច្ចេកទេសតេជោសែនកោះកុង ទី២មណ្ឌលនៅអនុវិទ្យាល័យ ជា ស៊ីម សាមគ្គី និងទី៣ មណ្ឌលសាលាបឋមសិក្សាទីរួមខេត្ត។សម្រាប់សិក្សាឆ្នាំ២០២១-២០២២ មានបេក្ខជនប្រឡងសរុបចំនួន១.០៥៨ ក្នុងនោះមានថ្នាក់វិទ្យាសាស្រ្ត និងវិទ្យាសាស្រ្តសង្គម។ ចំពោះដំណើរការប្រឡងថ្ងៃដំបូង ប្រព្រឹត្តដោយក្រោមបរិយាកាសសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ៕(ដោយ៖ ឈឹម មករា)

អភិបាលខេត្តកំពង់ចាមបេីកប្រអប់វិញ្ញាសាប្រឡងបាក់ឌុប នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម

2022/12/05 09:26:55 am        320
ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងឯកឧត្តម ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធាន គណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តកំពង់ចាម​ បានអញ្ជើញបេីកប្រអប់វិញ្ញាសានៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ដែលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រព្រឹត្តទៅនៅថ្ងៃទី០៥ ទី៦ ខែធ្នូ ឆ្នាំ២០២២។ គូសបញ្ជាក់ផងដែរថា ចំពោះបេក្ខជន សរុបទាំងអស់ក្នុងខេត្តកំពង់ចាមមានចំនួនបេក្ខជន៨៤០៤នាក់ ក្នុងខេត្តកំពង់ចាមមានមណ្ឌល ១៤មណ្ឌល ផ្នែកវិទ្យាសាស្ត្រមានចំនួន៩មណ្ឌល ផ្នែកវិទ្យាសាស្ត្រសង្គម ៥មណ្ឌល ហើយគ្រប់មណ្ឌលប្រឡងមានកងកម្លោះសមត្ថកិច្ចបានប្រចាំការ ការពារយ៉ាងល្អ ដោយពុំមានបាតុភាពអ្វីកើតឡើងឡើយ៕

ភាពស្ងប់ស្ងាត់នៃការដំណើរការសំណេរនាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៥ ធ្នូ ២០២២

2022/12/05 09:18:31 am        279
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ នៃដំណើរការសំណេរនៃវិញ្ញាសាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានភាពស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់របៀបរៀបរយល្អទាំងនៅក្នុង និងក្រៅមណ្ឌល ដំណើរការប្រឡងបានប្រព្រឹត្តទៅតាមពេលវេលាដែលបានកំណត់។វិញ្ញាសាទី១នៅព្រឹកថ្ងៃទី១ នៃដំណើរការសំណេរពីម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ គឺមុខវិជ្ជាប្រវត្តិវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងមុខវិជ្ជាផែនដី និងបរិស្ថានវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ករណីរកឃើញថាបានប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ៕ (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)

ឯកឧត្តម ជា សុមេធី អញ្ជើញបើកវិញ្ញាសារប្រឡងបាក់ឌុបនៅខេត្តព្រៃវែង

2022/12/05 09:09:37 am        234
ព្រៃវែង៖ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាកលខេត្តព្រៃវែង បានអញ្ជើញបើកវិញ្ញាសារប្រឡងបាក់ឌុបនៅខេត្តព្រៃវែង នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ។ឯកឧត្តមបានជូនពរដល់ក្មួយៗបេក្ខជន-បេក្ខនារីត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២១-២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ទាំងអស់ បានប្រឡងជាប់ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា។សូមបញ្ជាក់ថា ការប្រឡងឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជាជាពិសេស សារាចរណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយសហការណ៍ជាមួយមន្ត្រីសុខាភិបាលនូវវិធានសុខាភិបាល ៣ការពារនិង៣កុំ ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ និងការចូលរួមសម្របសម្រួលពីយុវជនស្ម័គ្រចិត្ត កម្លាំងនគរបាល និងកងរាជអាវុធហត្ថផងដែរ។ឯកឧត្តមបញ្ជាក់ថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា២០២១-២០២២ ត្រូវប្រឹងប្រែងឱ្យអស់សមត្ថភាពដែលបានសិក្សាកន្លងមក ដើម្បីទទួលបានជោគជ័យទាំងអស់គ្នា ហើយឈានទៅបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យបន្ថែមទៀត និងមានឱកាសយកចំណេះវិជ្ជាទាំងអស់នេះទៅបម្រើប្រយោជន៍សង្គមនិងប្រទេសជាតិ ដើម្បីតបស្នងចំពោះប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអប់រំ ក្នុងការបណ្ដុះ បណ្ដាលធនធានមនុស្សដ៏មានសក្ដានុពលនេះ សំដៅការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យបានកាន់តែរីកចម្រើនទៅថ្ងៃអនាគតបន្ថែមទៀត៕

សកម្មភាពគណៈមេប្រយោគទូទាំងប្រទេសប្រចាំការសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖០៥ ធ្នូ ២០២២

2022/12/05 09:01:43 am        242
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសថា គណៈមេប្រយោគ ទូទាំង ប្រទេស ប្រចាំការ កំពុង មាន ភាព មមាញឹក ក្នុង ការ បំពេញ ការងារ ដើម្បី ទំនាក់ទំនង ជាមួយ គណៈមេប្រយោគ ទូទាំង ប្រទេស ប្រចាំ មណ្ឌល រាជធានី ខេត្ត ប្រមូល ព័ត៌មានឆ្លើយតបសំណួរ និងដោះស្រាយបញ្ហាបច្ចេកទេសព្រមទាំងផ្សព្វផ្សាយព័ត៌មាននានាអំពីដំណើរការប្រឡងសញ្ញាបត្រមធ្យម សិក្សា ទុតិយភូមិឲ្យទាន់ពេលវេលាតាមរយៈគេហទំព័រ និងទំព័របណ្ដាញសង្គមហ្វេកប៊ុកផ្លូវការក្រសួង អប់រំ យុវជន និង កីឡា។ គួរ កត់ សំគាល់ ផង ដែរ ថា សម្រាប់ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មានបេក្ខជនសរុបចំនួន១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់ មាន២២១មណ្ឌល ដែលត្រូវជា៥១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន១៧ ២៤០ នាក់ ជំនួយការអប្បមាទដែលជាគរុសិស្ស និងគរុនិស្សិត ចំនួន២៧៥៦នាក់។ អង្គភាពប្រឆាំងអំពើពុករលួយ បានឯកភាពចូលរួមសង្កេតការណ៍ ដោយបានចាត់ថ្នាក់ដឹកនាំ និងមន្រ្តីចំនួន៣៥០នាក់ និងអ្នកសង្កេតការណ៍រាជធានី ខេត្តចំនួន២៧០០នាក់៕

សកម្មភាពអ្នកសារព័ត៌មានក្នុងដំណើរការបើកស្រោមវិញ្ញាសានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

2022/12/05 08:55:56 am        430
ភ្នំពេញ៖ អ្នកសារព័ត៌មានមកពីអង្គភាពនានា បានចូលរួមយកព័ត៌មាន និងធ្វើបទសម្ភាសន៍ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយវត្តមានឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានអញ្ជើញបើកហឹបរិញ្ញាសាដោយផ្ទាល់ក្នុងដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖០៥ ធ្នូ ២០២២ នៅមណ្ឌលប្រឡងវិទ្យាល័យ ព្រះស៊ីសុវត្ថិ។ សូមជម្រាបថា ដើម្បីធានាឱ្យការប្រឡងប្រព្រឹត្តទៅដោយរលូន ដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ក្រសួងអប់រំ យុវជន និងកីឡា បានពង្រឹងកិច្ចសហការជាមួយក្រសួងស្ថាប័នដូចជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអគ្គីសនីកម្ពុជា។ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨ ១៣៤នាក់ ស្រី ៦៨ ៧៧១នាក់ មណ្ឌលប្រឡងសរុប ២២១មណ្ឌល ត្រូវជា ៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន ២៧ ៧៥៣ នាក់។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕

ឯកឧត្តម ហ៊ុន ម៉ា​នី អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​កៅស៊ូ DBST ប្រវែង​ជាង​ ១៥​គីឡូម៉ែត្រ

2022/12/04 11:27:54 am        629
​កំពង់ស្ពឺ ៖ ឯកឧត្តម ហ៊ុន ម៉ា​នី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​នា​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​កៅស៊ូប្រភេទ DBST ប្រវែង​ជាង ​១៥​គីឡូម៉ែត្រស្ថិតនៅ​ភូមិ​តាំង​ហោង ឃុំ​អម​លាំង ស្រុក​ថ្ពង​។​ ការដ្ឋាន​សាងសង់​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ស្រទាប់ប្រភេទ DBST នេះ​មាន​ប្រវែងជាង ១៥​ម៉ែត្រ ទទឹង ៦​ម៉ែត្រ និង​ចិញ្ចើម​ដី​ល្បាយ​ថ្ម ១​ម៉ែត្រ​សងខាង ព្រមទាំង​ស្ថាបនា​ស្ពាន​ដែលមាន​ទទឹង ៩​ម៉ែត្រ ប្រវែង ១០​ម៉ែត្រ​មួយកន្លែង ស្ពាន​ប្រវែង ​១៥​ម៉ែត្រ ២​កន្លែង ស្ពាន​ប្រវែង ​១៨​ម៉ែត្រ ១​កន្លែង ស្ពាន​ប្រវែង ​២៤​ម៉ែត្រ ១​កន្លែង និង​លូ​មូល​ភ្លោះ​មុខ ​១​ម៉ែត្រ​ប្រវែង ១២​ម៉ែត្រ​ចំនួន ៦​កន្លែង និង​លូ​បណ្ដោយ​ផ្លូវ​មុខកាត់ ១​ម៉ែត្រ ប្រវែងជាង ១៤​ម៉ែត្រដែល​ចំណាយ​ថវិកា​សរុប​ចំនួន ៣៥.​០០០.០០០.០០០​រៀល (​សាប​សិប​ប្រាំ​ប៊ី​លាន​រៀល​គត់​) ដែលជា​ថវិកា​ឥណទាន​បន្ថែម​របស់រ​ដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ​សម្រាប់​រដ្ឋបាល​ខេត្តកំពង់ស្ពឺ ហើយ​គម្រោង​នេះ​ស្ថាបនា​សាងសង់​ដោយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពង់ស្ពឺ​៕ អត្ថបទ៖ ហួត រដ្ឋា

ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត ស្នើ​ក្រុមការងារ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​

2022/12/04 11:03:03 am        481
ត្បូងឃ្មុំ៖ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ជំរុញ​ដល់​សមាសភាព​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​តំបែរ និង​ស្រុក​ពញាក្រែក ទទួលបន្ទុក​លើ​ការងារ​យុវជន​ឲ្យ​បន្ត​សកម្មភាព​បម្រើ​ប្រជាពលរដ្ឋ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅ​ថ្នាក់មូលដ្ឋានឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ថ្លែង​បែបនេះក្នុង​ពិធី​ប្រកាស​សមាសភាព​ក្រុមការងារ​គណបក្ស​ចុះ​មូល​ដ្ឋា​ន​ស្រុក​តំបែរ និង​ស្រុក​ពញាក្រែក ទទួលបន្ទុក​លើ​ការងារ​យុវជន​នា​ថ្ងៃទី​០៣ ខែ​ធ្នូ ឆ្នាំ​២០២២​។ ក្នុង​ពិធី​នេះដែរ ឯកឧត្តម​បណ្ឌិត​ក៏បាន​ស្នើ​ដល់​ក្រុម​សមាសភាព​ថ្មី ​ត្រូវ​បន្ត​ចូលរួមចំណែក​បំពេញភារកិច្ច​ស្របតាម​គោលការណ៍​ចាត់តាំង ​របស់​គណបក្ស​ប្រជាជន​កម្ពុជាឱ្យ​កាន់តែ​សកម្ម​បន្ថែមទៀត ​ជា​ពិ​សេស​ក្នុងការ​ត្រៀមលក្ខណៈ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រនីតិកាល​ទី​៧ នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ខាងមុខនេះ​។​ឯកឧត្ដម​បញ្ជាក់បន្ថែម​ថា កម្លាំង​ពិត​នៃ​ជ័យជម្នះ និង​ភាពរឹងមាំ​របស់​ថ្នាក់កណ្តាល ដើម្បី​ថ្នាក់កណ្តាល​អាចមាន​លទ្ធភាព​ដាក់ចេញ​ នូវ​គោលនយោបាយ​បម្រើឱ្យ​សេចក្តីត្រូវការ​របស់​ថ្នាក់មូលដ្ឋាន​វិញ ហើយ​ការពង្រឹង​ការងារ​យុវជន​នៅ​ថ្នាក់មូលដ្ឋាន​រឹត​តែមាន​សារៈសំខាន់ ខណៈដែល​សន្ទុះ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​ថ្មី​កំពុងមាន​កំណើន​គួរឱ្យកត់សម្គាល់ ជាពិសេស​ក្នុង​ស្រទាប់​យុវជន​នៅ​ទូទាំងប្រទេស​។ក្នុង​ន័យ​នេះ ទោះបី​គណបក្ស​ប្រជាជន​កម្ពុជា​បានទទួល​ជោគជ័យ​លើសលប់​ នៅក្នុង​ការបោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់កាលពី​ខែមិថុនា ឆ្នាំ​២០២២ កន្លងទៅ ក៏​យើងទាំងអស់គ្នា​ជា​សមាជិក​គណ​បក្សចាំបាច់​ត្រូវខិតខំ​ឱ្យបាន​ខ្លាំងក្លា​បន្ថែមទៀត ទាំង​លើ​ការងារ​ពង្រឹង​រចនាសម្ព័ន្ធ​, ការងារ​កសាង​សមាជិក និង​ការងារ​ឃោសនា​-​អប់រំ ក៏ដូចជា​កិច្ចការ​សង្គម និង​មនុស្សធម៌​ផ្សេងៗ ដើម្បី​ថែរក្សា និង​បង្កើន​ប្រៀប​ឈ្នះ​របស់​គណបក្ស​ឱ្យមាន​និរន្តរ​ភាពរឹងមាំ​៕ អត្ថបទ៖ ថុង សីហា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការពារជាតិនិយាយថា កងកម្លាំងរុស្ស៊ីបានកាន់កាប់ភូមិអ៊ុយក្រែនចំនួនបី នៅទូទាំងតំបន់ជួរមុខ
07/18/2025 02:07 PM
អ៊ីស្រាអែល វាយកម្ទេចអគារស៊ីវិលរាប់ពាន់ខ្នងនៅតំបន់ហ្កាហ្សា ក្នុងការតាមប្រមាញ់ក្រុមហាម៉ាស
07/18/2025 02:07 PM
អ៊ីស្រាអែលបានបដិសេធមិនបន្តទិដ្ឋាការសម្រាប់ប្រធានទីភ្នាក់ងារUN យ៉ាងតិច ៣ នៅហ្កាហ្សា
07/18/2025 02:07 PM
រលកកម្ដៅដ៏ខ្លាំងក្លានឹងបន្តកើតឡើងនៅទូទាំងប្រទេសហ្វាំងឡង់ នាចុងសប្តាហ៍នេះ
07/18/2025 02:07 PM
ហ្វីលីពីន និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធជើងទឹករួមគ្នានៅក្នុងដែនទឹកជម្លោះសមុទ្រចិនខាងត្បូង
07/18/2025 02:07 PM
សហរដ្ឋអាមេរិក ចង់កែប្រែក្រុម G20 ទៅកម្រិតមូលដ្ឋានវិញ ពេលខ្លួនធ្វើប្រធានប្ដូរវេននៅឆ្នាំក្រោយ
07/18/2025 02:07 PM
កម្ពុជាផ្សព្វផ្សាយជាផ្លូវការ របាយការណ៍​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​វិធានការ​កែ​ទម្រង់​មុត​ស្រួច​ជា​កញ្ចប់
07/18/2025 02:07 PM
ភាពអត់ឃ្លានកាន់តែជ្រៅនៅស៊ូដង់ ខណៈការកាត់ជំនួយធ្វើឱ្យមនុស្សរាប់លាននាក់គ្មានអាហារចម្អែតក្រពះ
07/18/2025 02:07 PM
រយៈពេល២០ថ្ងៃ គ.ប.ឆ.ប. បង្ក្រាបបទល្មើសតាមប្រព័ន្ធ​បច្ចេក​វិទ្យា​២០​ទីតាំង​ឃាត់​មនុស្ស​ជាង​១ពាន់នាក់
07/18/2025 01:07 PM
ការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជាក្នុងបញ្ជីបេតិកភណ្ឌនាំមកប្រយោជន៍នយោបាយ សេដ្ឋកិច្ច និង​ទេសចរណ៍
07/18/2025 01:07 PM