សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត

នយោបាយ​ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំ MGMAC និងវេទិកា AMF ឆ្នំា២០២២នៅភ្នំពេញ ក្លាយជាវេទិកាយ៉ាងសំខាន់ក្នុងការជំរុញភាពជាដៃគូជិតស្និទ្ធនៅក្នុងតំបន់

2022/12/02 12:12:58 pm        229
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានរៀបចំកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន MGMAC និងវេទិកាអភិបាលក្រុងអាស៊ាន AMF ឆ្នំា២០២២ បានថ្លែងថា កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នំា២០២២នេះ បានក្លាយជាវេទិកា យ៉ាងសំខាន់ ដើម្បីបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តបន្តនឹងឆ្ពោះទៅមុខបន្ថែមទៀត របស់រាជធានី និងរដ្ឋធានីអាស៊ាន ព្រមទំាងជំរុញភាពជាដៃគូជិតស្និទ្ធនៅក្នុងតំបន់។កិច្ចប្រជុំអភិបាលរាជធានី- រដ្ឋធានីអាស៊ាន ឆ្នាំ២០២២ និងវេទិកាអភិបាលក្រុងអាស៊ាន បានប្រកាស​បើកជាផ្លូវការ ​នាព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២២នេះ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយមានតំណាងទីក្រុង និងខេត្តចូលរួមប្រមាណ ៨០ទីក្រុង​ក្នុងតំបន់អាស៊ាន និងក្រៅអាស៊ាន មានជាង ៣០ទីក្រុងធំៗចូលរួម។ប្រធានបទនៃវេទិកា និងកិច្ចប្រជុំទាំងពីរខាងលើ ត្រូវបានជ្រើសរើសឡើងស្របតាមមូល​បទ​ប្រចាំឆ្នាំរបស់អាស៊ាន ដែលព្រះរាជាណាចក្រកម្ពុជាជាម្ចាស់ផ្ទះ គឺ អាស៊ានរួមគ្នាធ្វើ ៖ ដោះស្រាយ​បញ្ហាប្រឈមទាំងអស់គ្នា និងស្របទៅតាមបរិបទការងាររបស់ទីក្រុង ដែលក្នុងនោះវេទិកាអភិបាល​ក្រុងអាស៊ាន​ ធ្វើឡើងក្រោមប្រធានបទ ​ការពង្រឹងកិច្ចសហការអាស៊ាន តាមរយៈការជំរុញការ​កសាង​ទីក្រុងឆ្លាត ​មានភាពធន់ ​និងមានចីរភាព ប្រកបដោយបរិវត្តកម្ម និងបរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី ។ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ​នាពេល​នេះ រដ្ឋបាលរាជធានីភ្នំពេញ ​មានក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ​អាស៊ាន​ មិនថានៅកម្រិត ថ្នាក់​ជាតិ ​ឬកម្រិតថ្នាក់ក្រោមជាតិ នៅតែបន្តពង្រឹង និងពង្រីកស្មារតី នៃកិច្ចសហប្រតិបត្តិការ​រួមគ្នានេះ ដើម្បីប្រជាជាតិអាស៊ាន ​ប្រជាជននៃបណ្តារាជធានី-រដ្ឋធានីអាស៊ាន និងដើម្បីឈានទៅ​សម្រេច​បានសហគមន៍អាស៊ានមួយ ដែលកាន់តែមានភាពស្អិតរមួតលើគ្រប់វិស័យ។ឯកឧត្តម បញ្ជាក់ថា តាមរយៈលទ្ធផលនៃវេទិកា និងកិច្ចប្រជុំនេះ ភាគីពាក់ព័ន្ធទំាងអស់នឹង​បន្តពិភាក្សា​ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗរួមគ្នា ឱ្យកាន់តែមានប្រសិទ្ធភាព។​ឯកឧត្តម បន្ថែមថា កិច្ចសហប្រតិបត្តិការតាមរយៈការចែករំលែកចំណេះដឹង បទពិសោធន៍ និង​ឧត្តមានុវត្តន៍ជាមួយគ្នា គឺជារឿងចាំបាច់ជាងពេលណាៗទាំងអស់ ដើម្បីធ្វើយ៉ាងណាអាច​ឱ្យយើង​ធ្វើដំណើរទៅមុខរួមគ្នា ឈានទៅសម្រេចបានកំណើន និងវិបុលភាពរួម នៃទីក្រុងក្នុងតំបន់។ ឯកឧត្តម បញ្ជាក់ថា ប្រធានបទសម្រាប់កិច្ចប្រជុំទាំង២នាពេលនេះ គឺសុទ្ធសឹងតែផ្តោតសំខាន់លើ​កិច្ច​សហប្រតិបត្តិការរួមគ្នា ​ដើម្បីសម្រេចបានគោលដៅរួម​ ពោលគឺការកសាងទីក្រុងឆ្លាត មាន​ភាពធន់ និងមានចីរភាព ជាពិសេសការ​ឆ្លុះបញ្ចាំង​ពីមូលបទនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ ដែលទើបកន្លងផុតទៅថ្មីៗនេះ ​គឺអាស៊ានរួមគ្នាធ្វើ ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ។សូមបញ្ជាក់ថា វេទិកា AMF និងកិច្ចប្រជុំ MGMAC នេះ មានសារសំខាន់ក្នុងការអនុញ្ញាតឱ្យបណ្ដា​រដ្ឋបាលថ្នាក់ក្រោមជាតិ ​ទាំងនៅថ្នាក់រាជធានី ឬរដ្ឋធានី ខេត្ត ក៏ដូចជាក្រុង ស្រុក របស់ប្រទេស​ជាសមាជិកអាស៊ានអាចជួបប្រជុំគ្នាជជែកលើបញ្ហាប្រឈម ក៏ដូចជាចែករំលែកបទពិសោធន៍​ល្អៗ​ដែលខ្លួនមាន​ ដែលជាដំណោះស្រាយអាចយកអនុវត្តបាន ជាពិសេសក្នុងកាលៈទេសៈនៃការស្តារ​ឡើង​វិញរបស់ទីក្រុងនីមួយៗនៅក្រោយវិបត្តិជំងឺកូវីដ-១៩។ វេទិកា​ និងកិច្ចប្រជុំនេះ គឺបានចូលរួមជំរុញកិច្ចសហប្រតិបត្តិការ សន្តិភាព សាមគ្គីភាព និង​សុខដុមនីយកម្ម​រវាងរដ្ឋបាលមូលដ្ឋានរបស់ប្រទេសជាសមាជិកអាស៊ាន ជាមួយនឹងរដ្ឋបាល​មូលដ្ឋាន នៃបណ្ដាប្រទេសជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន។ ចំពោះរាជធានីភ្នំពេញ និងរដ្ឋបាលថ្នាក់ក្រោមជាតិកម្ពុជាវិញ វេទិកា និងកិច្ចប្រជុំទាំងពីរ គឺផ្ដល់ឱកាសដល់រដ្ឋ​បាល​រាជធានីភ្នំពេញ និងបណ្ដាទីក្រុងនិងខេត្តរបស់កម្ពុជា ក្នុងការបង្កើនទំនាក់ទំនងជាមិត្តភាព សាមគ្គីភាព ​និងកិច្ចសហប្រតិបត្តិការជាមួយបណ្តារាជធានី រដ្ឋធានី និងខេត្ត ក្រុងនៃ​ប្រទេសជាសមាជិកអាស៊ាន។គួរំលឹកផងដែរថា វេទិកាអភិបាលក្រុងអាស៊ានលើកទី១ បានធ្វើឡើងកាលពីថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០១១ នៅទីក្រុងសូរ៉ាបាយ៉ា ប្រទេសឥណ្ឌូនេស៊ី ខណៈកិច្ចប្រជុំអភិបាលរាជធានី និង​រដ្ឋធានីអាស៊ាន លើកទី១ ធ្វើឡើងកាលពីថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០១៣ នៅរដ្ឋធានី ហ្សាការតា ប្រទសឥណ្ឌូនេស៊ី ​ក្រោមប្រធានបទ អាស៊ានឆ្ពោះទៅកាន់មូលដ្ឋាន៖ រួមចំណែកដល់​សហគមន៍អាស៊ាន ឆ្នាំ២០១៥៕អត្ថបទ៖ ប្រាក់ វ៉ាន់ដា

ពិធី​ចុះហត្ថលេខា​ផ្តល់​ជំនួយឥតសំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ​របស់​ជប៉ុន

2022/12/02 10:26:56 am        94
​ភ្នំពេញ៖ រដ្ឋាភិបាល​ជប៉ុន​បាន​ឯកភាព​ផ្តល់​ជំនួយឥតសំណង​ សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ គូ​សាណូ​ណិ ថវិកា​សរុប​ចំនួន ១៧១,៦៤១​ដុល្លារ​អាមេរិក​សម្រាប់​ការ​សាង​សង់​អគារ​មត្តេយ្យសិក្សា​ ១​ខ្នង ២​បន្ទប់នៅ​សា​លាម​ត្តេ​យ្យ​សិក្សា​បណ្តុះ​កុមារក្នុង​ខេត្តបាត់ដំបង និង​ការសាងសង់​អគារសិក្សា ​១​ខ្នង ៥​បន្ទប់នៅ​អនុវិទ្យាល័យ​តានី​ក្នុង​ខេត្តកោះកុង​។​ ​នៅ​ថ្ងៃទី​០១ ខែធ្នូ លោក តា​និ​ណៃ អ៊ិ​ឈិ​តុ​ម៉ុ ឧ​ប​ទូត​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​អ្នកតំណាង​មកពី​ស្ថាប័ន​ទាំង២ បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​ជំនួយឥតសំណង​នេះ​។ យើង​ជឿជាក់ថា ជំនួយឥតសំណង​នេះនឹង​លើកកម្ពស់​គុណភាព​ជីវិត​របស់​ប្រជាជន​ ដែល​រស់នៅក្នុង​ទីតាំង​គម្រោង​នីមួយៗ​៕

ទស្សនាទិដ្ឋភាព នៃពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន

2022/12/02 09:56:45 am        298
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ។ខាងក្រោមនេះ ជាទស្សនាទិដ្ឋភាព នៃពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន៖ 

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកវេទិកាអភិបាលក្រុងអាស៊ាន

2022/12/02 09:31:02 am        264
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ាន បានកំណត់មូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដែលមានគោលបំណងរួមគ្នាដោះស្រាយបញ្ហាប្រឈមរបស់ អាស៊ាន ព្រមទាំងពង្រឹងសកលភាវូបនីយកម្ម និង ជំរុញការសម្រេចបាននូវរបៀបវារៈនៃការធ្វើ សមាហរណកម្មតំបន់ ក្រោមចក្ខុវិស័យអាស៊ាន ឆ្នាំ២០២៥ ។ជាមួយស្មារតីបុរេសកម្ម, កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កាលពីខែវិច្ឆិកាកន្លងទៅថ្មីៗនេះ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញនេះផ្ទាល់ប្រកប ដោយភាពជោគជ័យ ដ៏ត្រចះត្រចង់ ដោយមានការអនុម័ត និងកត់សម្គាល់ឯកសារលទ្ធផលចំនួន១០១។ក្នុងនោះ,ថ្នាក់ដឹកនាំអាស៊ាន បានទទួលស្គាល់វឌ្ឍនភាព នៃការអនុវត្ត ផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ និងបានកំណត់ ទិសដៅអនាគតសម្រាប់ការពង្រឹងការតភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥ តាមរយៈសេចក្ដីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ស្តីពីរបៀបវារៈតភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥ ។ថ្នាក់ដឹកនាំអាស៊ាន ក៏បានស្វាគមន៍ចំពោះ របាយការណ៍នគរូបនីយកម្មអាស៊ាន ប្រកបដោយ ចីរភាព ដែលនឹងពង្រឹងចំណេះ ដឹងទៅលើនិន្នាការនគរូបនីយកម្ម ប្រកបដោយចីរភាព ទូទាំង តំបន់អាស៊ាន និង ផ្សារភ្ជាប់យុទ្ធសាស្ត្រនគរូបនីយកម្មអាស៊ាន ប្រកបដោយចីរភាព ទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងរបៀបវារៈអភិវឌ្ឍទីក្រុងថ្មី ក្នុងន័យនេះ, សម្តេចសង្ឃឹមថា កិច្ចពិភាក្សាទី២ នារសៀលនេះ នឹងផ្តល់ឱកាសល្អៗ សម្រាប់ឱ្យភាគីពាក់ព័ន្ធទាំងអស់ពិភាក្សាលើ បញ្ហាប្រឈម និងកាលានុវត្តភាពនៃនគរូបនីយកម្ម ប្រកបដោយចីរភាពក្នុងតំបន់អាស៊ាន។បន្ថែមលើនេះ, បណ្តាញទីក្រុងឆ្លាតអាស៊ាន (ASCN) ដែលត្រូវបានបង្កើតឡើងនៅក្នុង ឆ្នាំ២០១៨ បាន និង កំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការឈានទៅសម្រេចនូវចក្ខុវិស័យអាស៊ាន ឆ្នាំ២០២៥, ផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC)ឆ្នាំ២០២៥ និង ផែនការ ការងារលើកទី៣ ស្ដីពីគំនិតផ្តួចផ្តើម សម្រាប់សមាហរណកម្មអាស៊ាន និង ការប្តេជ្ញាសម្រេចឱ្យ បាននូវរបៀបវារៈអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ និង របៀបវារៈអភិវឌ្ឍទីក្រុងថ្មី។សម្តេចមានប្រសាសន៍ថា ក្របខណ្ឌបណ្តាញទីក្រុងឆ្លាតអាស៊ាននេះ បានជំរុញការអនុវត្ត ផែនការសកម្មភាពទីក្រុងឆ្លាត (SCAPs) និងបានសម្រួលដល់ការអភិវឌ្ឍថ្នាលបច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍វិនិយោគទីក្រុង ឆ្លាតអាស៊ាន តាមរយៈការផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធន៍, ការពង្រឹងភាពជាដៃគូ និង ការ- ផ្សារភ្ជាប់គម្លាតផ្នែកធនធាន ។ក្នុងស្មារតីនេះ, ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២ នេះ សម្តេចបានវាយតម្លៃខ្ពស់ និង សូមស្វាគមន៍ ចំពោះការពង្រីកសមាជិកភាពបន្ថែមដល់ទៅ ៣ ទីក្រុង បន្ថែមទៀត នៃសមាជិកអាស៊ាននីមួយៗ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ៕

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ប្រារព្ធពិធីឈាបនកិច្ចអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង៤៩រូប នៅតំបន់X១៦

2022/12/02 08:23:23 am        221
ត្បូងឃ្មុំ៖ ពិធីឈាបនកិច្ចអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង ៤៩ រូប ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ពិធីនេះ ធ្វើឡើងនៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្មX១៦ ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២។

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២២)

2022/12/02 07:21:29 am        405
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្ញើសារអបអរសាទេសខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២២)រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខ របស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមគ្នា ជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេង ពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។មហាជ័យជម្នះ ៧ មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារកសាងមាតុភូមិរបស់ខ្លួនឡើងវិញ។ ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧ មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»៕

ឯកឧត្ដម ជា សុផារ៉ា នឹងអញ្ជើញប្រារព្ធពិធីឈាបនកិច្ចអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា៤៩រូប នៅថ្ងៃទី២ធ្នូស្អែកនេះ

2022/12/01 01:32:18 pm        303
ភ្នំពេញ៖ អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសង្រ្គោះជាតិកម្ពុជា ៤៩រូប ដែលពលីក្នុងសមរភូមិ ត្រូវបានធ្វើមាតុភូមិនិវត្តន៍ពីទឹកដីវៀតណាមមកបញ្ចុះនៅលើទឹកដីកម្ពុជាវិញ ​នៅ​ចំណុច​តំបន់​ប្រវត្តិសាស្រ្តយោធា X16 ឃុំកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកង​យោធពលខេមរភូមិន្ទ​និង​ជា​ប្រធានក្រុមការងារ​សាងសង់​តំបន់​ប្រវត្តិសាស្រ្តយោធា X16 បានអញ្ជើញទៅ​ទទួល​ដោយផ្ទាល់​នូវអដ្ឋិធាតុពីសាធារណរដ្ឋសង្គមនិយមវៀតណាម។បន្ទាប់ពីដង្ហែឆ្លងព្រំដែនវៀតណាម​ និងប្រារព្ធពិធីតាមប្រពៃណីសាសនានៅថ្ងៃនេះ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងអញ្ជើញ​ប្រារព្ធ​ពិធី​ឈាបនកិច្ច​អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជាទាំង៤៩រូប ​នៅថ្ងៃទី ២ ធ្នូ ស្អែកនេះ៕ 

ពិធីដង្ហែអដ្ឋិធាតុយុទ្ធជនកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩ រូប ពីទឹកដីវៀតណាមមកកម្ពុជា

2022/12/01 11:42:30 am        557
ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ កម្ពុជា-វៀតណាម បានរៀបចំធ្វើពិធីប្រគល់ និង​ទទួល​អដ្ឋិធាតុ​យុទ្ធជនកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩រូប ធ្វើ​មាតុភូមិ​និវត្តន៍​ពី​ប្រទេស​វៀតណាម មកកាន់ប្រទេសកម្ពុជា។ ពិធីនេះ ធ្វើឡើង​នៅតំបន់​ប្រវត្តិសាស្រ្ត​យោធា​តេជោ​កោះថ្ម X១៦ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី ក្រោមអធិបតី​នាយ​ឧត្តម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមេរភូមិន្ទ និ​ង​លោក​អនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការជំនាញរបស់រដ្ឋាភិបាលវៀតណាម។បន្ទាប់ពីធ្វើពិធីប្រគល់ និងទទួលរួច កម្ពុជាបានធ្វើ​ពិធី​ដង្ហែ​អដ្ឋិធាតុ​យុទ្ធជន​កម្លាំង​ប្រដាប់​អាវុធ​សាមគ្គី​សង្គ្រោះជាតិកម្ពុជា ៤៩ រូប ពីទឹកដីវៀតណាម​ចូលមក​តំបន់​ប្រវត្តិ​សាស្រ្ត​យោធា​តេជោ​កោះថ្ម X១៦។  

ដំណឹងល្អ..! រយៈ១០​ថ្ងៃក្នុងខែធ្នូនេះ ប្រេងសាំងធម្មតាតម្លៃ ៤.២០០រៀល/លីត្រ(ចុះ ១៥០រៀល) និងប្រេងម៉ាស៊ូតតម្លៃ ៤.៦៥០រៀល/លីត្រ (ចុះ ៣៥០រៀល)

2022/12/01 11:24:33 am        254
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ តាមស្ថានីយនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី០១-១០ ខែធ្នូ ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៤.២០០រៀល/លីត្រ(ចុះ ១៥០រៀល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៤.៦៥០រៀល/លីត្រ (ចុះ ៣៥០រៀល)៕

សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឲ្យគណៈប្រតិភូបេសកកម្មសុឆន្ទៈ នៃសភាប្រើភាសាបារាំង ចូលជួបសម្តែងការគួរសម

2022/12/01 11:09:56 am        451
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម Christophe-André Frassa ប្រធានគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង (APF) ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូបេសកកម្មសុឆន្ទៈនៃសភាប្រើភាសាបារាំង (APF) បំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រុស្ស៊ីចាប់ខ្លួនស្ត្រីសញ្ជាតិអាមេរិក-រុស្ស៊ី នៅអាកាសយានដ្ឋាន ពីបទរត់ពន្ធកាំភ្លើង
07/18/2025 07:07 PM
ផ្លូវជនបទបញ្ចប់សុពលភាពនៅខេត្តពោធិ៍សាត់ បានរក្សាគុណភាពល្អសម្រាប់ការរស់នៅរបស់ប្រជាជន
07/18/2025 06:07 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ​ និងលោកជំទាវ អញ្ជើញចូលរួមអបអរសាទរព្រឹត្តិការណ៍នៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក​
07/18/2025 06:07 PM
មេដឹកនាំហ្វីលីពីន នឹងពិភាក្សាអំពីពាណិជ្ជកម្ម និងសន្តិសុខ អំឡុងទស្សនកិច្ចនៅអាមេរិក ខណៈពន្ធគយលេចឡើងស្ទុងៗ
07/18/2025 06:07 PM
អ៊ីរ៉ង់ច្រានចោលការអះអាងរបស់អាមេរិកដែលថា ខ្លួនបញ្ជូនអាវុធទៅឲ្យក្រុមហ៊ួទី នៅប្រទេសយេម៉ែន
07/18/2025 06:07 PM
អ៊ីស្រាអែល បដិសេធរបាយការណ៍អំពីការវាយប្រហារពេលយប់ នៅស៊ីរី
07/18/2025 06:07 PM
សេចក្ដីព្រាងចំនួន ៤ ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តនៅថ្ងៃនេះ
07/18/2025 06:07 PM
អាជ្ញាធរខេត្តកោះកុង បំភ្លឺថាមិនមានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានការស្រាវជ្រាវករណីឃាតកម្ម
07/18/2025 05:07 PM
សម្ដេចធិបតី៖បូជនីយដ្ឋានចងចាំនៃកម្ពុជានឹងក្លាយជាការចងចាំជាសាកល និងជាមជ្ឈមណ្ឌលអន្តរជាតិ
07/18/2025 05:07 PM
លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ជួបសំណេះសំណាល​ជាមួយ​និស្សិត​ជ័យ​លាភី​អាហា​រូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសហុងគ្រីចំនួន ១៦រូប
07/18/2025 05:07 PM