សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត

នយោបាយ​ និង ការអភិវឌ្ឍន៍

សភាកម្ពុជា និងសភាឡាវ ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយទ្វេភាគី និង​នៅលើ​វេទិកាសភាអន្តរជាតិ

2022/11/25 11:18:04 am        432
ភ្នំពេញ៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន ប្រធានរដ្ឋសភាឡាវ អញ្ជើញ​ចុះហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​កាន់​តែទូលំ​ទូលាយ​ទ្វេភាគី និងនៅលើវេទិកាសភាអន្តរជាតិ។បន្ទាប់ពីបាន​អញ្ជើញចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាធ្វើ​ជា​ម្ចាស់​ផ្ទះ​រួច​មក ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន (Saysomphone PHOMVIHANE) ប្រធាន​រដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បាន​បន្ត​ដឹក​នាំ​គណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ក្នុង​ការ​ជំរុញ​លើក​កម្ពស់​ទំនាក់​ទំនង​រដ្ឋសភា រដ្ឋាភិបាល និងប្រជាពលរដ្ឋប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។នាឱកាស​នោះ ភាគីទាំង២ បានអញ្ជើញក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) រវាងរដ្ឋសភាប្រទេសទាំងពីរ រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងឡាវ ក្នុង​ការ​ពង្រឹង​​​ពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយឡើង នៅគ្រប់កម្រិត ទាំង​ក្របខណ្ឌទ្វេភាគីនិងពហុភាគីនៅលើវេទិកាអន្តរសភានានា សំដៅ​បម្រើ​ដល់​ផល​ប្រយោជន៍​ប្រទេស​ទំាង​សងខាង ស្របតាមសភាពការណ៍ជាក់ស្តែង។បើតាម​ជំនួបទ្វេភាគី ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន បានកោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះជោគជ័យនៅក្នុងការរៀបចំកិច្ចកំពូលអាស៊ានលើកទី៤០ និង៤១ ព្រមទំាង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ និងមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ ដែលកម្ពុជាធ្វើជាម្ចាស់រៀបចំ ដែល​ធ្វើ​ឱ្យកិត្យានុភាពរបស់កម្ពុជាកាន់តែរន្ទឺឡើងនៅលើឆាកអន្តរជាតិ។ ឯកឧត្តមប្រធានរដ្ឋសភាឡាវ បញ្ជាក់ថា ជោគជ័យរបស់កម្ពុជានាពេលនេះ ជាមេរៀន និង​បទ​ពិសោធន៍​សំខាន់មួយ សម្រាប់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងមហា​សន្និបាត​អាយប៉ា​ លើកទី៤៥ របស់ប្រទេសឡាវ នៅក្នុងឆ្នាំ២០២៤ខាងមុខ។ ទន្ទឹម​គ្នានេះ សម្តេចប្រធានរដ្ឋសភា មានសេចក្តីសោមនស្សរីករាយ ជាខ្លាំង​ដែល​ឯកឧត្តម​ប្រធាន​រដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់ បានមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅម្ពុជា និង​ចូល​រួម​មហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្តេច​ប្រធានរដ្ឋសភា បានចាត់ទុកការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ កម្ពុជា-ឡាវ ទាំងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ នឹងរួម​ចំណែក​បន្ថែម​ទៀត​ដល់​ការ​ពង្រឹង និងលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់វិស័យ ដែលមានជាង៦០ឆ្នាំមកនេះ កាន់តែរឹងមាំទ្វេដងថែមទៀត។បន្ថែម​លើសពីនេះ ភាគីទាំងពីរ បានសន្យាថា​នឹង​ខិតខំ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋ​ និង​ប្រជាជន​ប្រទេស​ទាំងពីរ ឱ្យកាន់តែរឹងមាំនិងសកម្មឡើងទៀតនៅលើគ្រប់វិស័យ។ នៅ​ក្នុង​ជំនួបទ្វេភាគីនេះ ប្រធានរដ្ឋសភាប្រទេសទំាងពីរបាន ផ្លាស់ប្តូរ​ព័ត៌មាន​គ្នាទៅ​វិញ​ទៅ​មក​លើ​ស្ថានការណ៍នយោបាយ សង្គម សេដ្ឋកិច្ច ពិសេសអំពីរដ្ឋសភាទាំងពីរទៅវិញទៅមក។ប្រធាន​រដ្ឋសភាប្រទេសទាំងពីរបានគាំទ្រចំពោះ វឌ្ឍនភាព នៃកិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល នៃ​ប្រទេសទាំងពីរ ដែលបានឈានដល់កម្រិត “ភាព​ជា​ដៃគូ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ និងយូរអង្វែង” ដោយបានផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ឆ្លៀត​ក្នុង​ឱកាស​នោះដែរ សម្តេចប្រធានរដ្ឋសភា បានទទួលសំណើរបស់ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរវាងប្រធានរដ្ឋសភាឡាវ តំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) ដែលរដ្ឋសភាឡាវនឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខផងដែរ។ អត្ថបទ៖ សេក ឧត្តម

បទវិចារណកថា៖ សហរដ្ឋអាម៉េរិក ប្រើអំណាចតុលាការតាមឆន្ទៈដើម្បីចាប់ខ្លួនមន្ត្រីនៃប្រទេសផ្សេងទៀត

2022/11/24 03:36:16 pm        680
លោកស្រី Meng Wanzhou ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញកាលពីខែ កញ្ញា ២០២១ កន្លងទៅ ក្រោមកិច្ចព្រមព្រៀងជាមួយ ក្រសួងយុត្តិធម៌អាម៉េរិក ក្នុងការព្យួរចោលបទចោទ​ប្រកាន់​ប្រឆាំងនឹងលោកស្រី ប្រទេសចិនចាត់ទុកជាជ័យជម្នះដ៏ធំធេង ។ ការធ្វើដំណើរមកស្រុកកំណើតវិញនេះ បានក្លាយទៅជាការឃោសនាបែបជាតិនិយមពេញទី ។ ទន្ទឹមនោះ កម្រាលព្រំក្រហម និងហ្វូងមនុស្សដែលគ្រវីទង់ជាតិចិន​បានរង់ចាំលោកស្រីនៅ​លើ​កម្រាលព្រំ​នៅទីក្រុង Shenzhen ភាគខាងត្បូង ហើយក៏ជាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនបច្ចេក​វិទ្យាយក្ស Huawei ។ ព្រឹត្តិការណ៍នេះ ក៏ត្រូវបានផ្សាយបន្តផ្ទាល់ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋផងដែរ ខណៈការផ្សាយផ្ទាល់តាមអ៊ីនធឺណិតដោយទូរទស្សន៍ CCTV បានបន្តរហូតដល់រយៈពេល ៦ ម៉ោង ហើយទាក់ទាញអ្នកទស្សនាជាង ៨៣ លាននាក់ ។គួររំលឹកថា​ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ខណៈពេល​ត្រៀម​ធ្វើ​ដំណើរ​​ចេញ​ពី​ទីក្រុង ហុងកុង​ទៅកាន់​ទីក្រុង ម៉ិចស៊ីក នៅ​អាកាសយាន្ត​ដ្ឋាន​អន្ដរជាតិទីក្រុង Vancouver លោកស្រី Meng​ ត្រូវបាន​ចាប់ខ្លួនដោយអាជ្ញាធរ ​កាណាដា តាម​សំណើ​ធ្វើ​បត្យាប័ន​របស់សហរដ្ឋអាម៉េរិក។ ការ​ពិត​លោកស្រី ត្រូវ​បាន​តុលាការ​សហរដ្ឋអាម៉េរិក ចេញ​ដីកា​ចាប់​ខ្លួន តាំង​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ​ឆ្នាំ​២០១៨ មក​ម្ល៉េះ។ ដោយ​យោងតាមរដ្ឋអាជ្ញា​​តុលាការ​កាណាដា លោកស្រី Meng ត្រូវ​បានចោទប្រកាន់ពី​បទ​បោកបន្លំ​ស្ថាប័ន​អន្ដរជាតិ​ជា​ច្រើន​កន្លែង។ប៉ុន្តែទំាងទីក្រុងប៉េកាំង និងក្រុមហ៊ុន Huawei បានច្រានចោលរាល់ការចោទប្រកាន់​ពីទី​ក្រុងវ៉ាស៊ីនតោន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានលើកឡើងថា​ លោកស្រី Meng គឺជាជនរង​គ្រោះដោយ​គ្មាន​កំហុសនៃ “ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ” ដោយសហរដ្ឋអាម៉េរិក​ដើម្បី​កម្ទេចឧស្សាហកម្មបច្ចេកវិទ្យាកំពូលៗរបស់ចិន ។ ក្រោយត្រលប់មកដល់មាតុប្រទេសវិញ​នាយកប្រតិបត្តិហិរញ្ញវត្ថុក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou បាន​បង្ហាញការដឹងគុណ​ចំពោះប្រទេសចិន, គណបក្សកុម្មុយនិស្ដចិន និងរដ្ឋាភិបាលចិន​ដែលបានចូលរួមចំណែក​ធ្វើឱ្យលោកស្រីមានសេរីភាពឡើងវិញ បន្ទាប់ពីជាប់ឃុំនៅក្នុងផ្ទះនៅ​ឯ​ប្រទេស​កាណាដា អស់រយៈពេលជាង ៣ឆ្នាំមកនេះ។ ថ្លែងនៅលើយន្ដហោះក្នុងដំណើរផ្លូវឆ្ពោះមកកាន់ប្រទេសចិន​ លោកស្រី Meng Wanzhou បានបញ្ជាក់​បន្ថែម​ដូច្នេះថា «បើគ្មានប្រទេសដ៏ខ្លាំងមួយទេ​ ម្ល៉េះខ្ញុំប្រហែលជាមិនត្រូវបានដោះលែងឡើយ»។សម្រាប់ទីក្រុងប៉េកាំង ​ការវិលត្រឡប់របស់លោកស្រី​ Meng Wanzhou ​មកកាន់ប្រទេសចិនវិញ បន្ទាប់ពី​ការធ្វើបត្យាប័នជាយូរមកហើយ​ជាមួយ​សហរដ្ឋអាម៉េរិក​ ត្រូវបាន​អបអរ និងចាត់ទុក​ជា​ជ័យជម្នះ​ដ៏ធំធេងមួយ ។ដោយឡែក ប្រធាន​នាយកដ្ឋានសត្វព្រៃ​ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើកម្ពុជា ត្រូវបានឃាត់ខ្លួន​នៅអាម៉េរិក បើតាមក្រសួងកសិកម្ម ​បានបញ្ជាក់ថា តាមការប្រកាសចុះថ្ងៃទី១៦ ​ខែវិច្ឆិកា​ ឆ្នាំ២០២២ លើ​គេហទំព័ររបស់ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក។ លោក គ្រី ម៉ះផល ប្រធានរដ្ឋបាលព្រៃឈើកម្ពុជា ត្រូវ​បានចោទប្រកាន់​ពី​បទសមគំនិតក្នុង​ការរត់​ពន្ធ​សត្វស្វាក្តាម​ទៅ​សហរដ្ឋអាម៉េរិក។ អំឡុង​ពេលលោក​កំពុងរង់ចាំ​បន្តដំណើរទៅ​ចូល​រួមកិច្ច​ប្រជុំ​អនុសញ្ញា​ការពារសត្វ ​និងរុក្ខជាតិជិតផុតពូជ ​CITES(សាយតេស) ​នៅប្រទេសប៉ាណាម៉ា។ក្រោយការឃាត់ខ្លួនលោក​ គ្រី ម៉ះផល​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ ក៏បានបញ្ជាក់​ឲ្យ​ដឹងដែរថា ក្រសួងប្រកាន់ខ្ជាប់នូវគោលការណ៍​ និងច្បាប់ដែលមានចែងនៅក្នុងអនុសញ្ញា សាយតេស។ ក្រសួងកសិកម្មបានចាត់ទុកថា ​វាជារឿងដ៏គួរឱ្យហួសចិត្តជាទីបំផុត ​ដែលលោក គ្រី ម៉ះផល ត្រូវ​បាន​ឃាត់ខ្លួនក្រោមបទចោទប្រកាន់នេះ ​ខណៈពេលដែលលោកកំពុងធ្វើដំណើរទៅចូលរួម​កិច្ច​ប្រជុំផ្លូវការដើម្បីការពារសត្វ ​និងរុក្ខជាតិជិតផុតពូជ ​នៅឯវេទិកាអង្គការសហប្រជាជាតិ និង​ខណៈពេលដែលប្រទេសទាំងពីរ ​គឺកម្ពុជា ​និងសហរដ្ឋអាមេរិកកំពុងមានទំនាក់ទំនង​សហប្រតិបត្តិការយ៉ាង​ជិតស្និទ្ធ។ទន្ទឹមនេះ ក្រសួងកសិកម្មអះអាងថា នៅកម្ពុជា ​សត្វស្វាក្តាមជាប្រភេទសត្វសម្បូរ ​និងមានវត្តមាន​នៅទូទាំងប្រទេស ​ទាំងក្នុងព្រៃធម្មជាតិទាំងក្នុងតំបន់ជាយក្រុង ​និងទីក្រុង ​ដូចជានៅរមណីដ្ឋានវត្តភ្នំ ក្នុងរាជធានីភ្នំពេញជាដើម។ សត្វស្វាក្តាមត្រូវបានចិញ្ចឹមនៅ​កម្ពុជា ​តាំងពីឆ្នាំ២០០៥មកម្ល៉េះ​ ហើយ​ត្រូវបាននាំចេញ​សម្រាប់​គោលដៅ​វេជ្ជសាស្ត្រ ​ជាពិសេសសម្រាប់ដំណាក់កាលធ្វើពិសោធន៍ ​ដើម្បីផលិតឱសថ​ វ៉ាក់សាំង ឬគ្រឿង​សំអាង។ ​សត្វស្វាក្តាមទាំងនេះមិនមែន​ត្រូវ​បាន​ចាប់​ពីព្រៃ ​ហើយ​បញ្ចូន​ចេញ​ទៅ​ក្រៅ​ប្រទេសនោះទេ។ ចំណែកកសិដ្ឋានដែលចិញ្ចឹមសត្វស្វាក្តាមទាំងនេះទៀតសោត ​ទម្រាំ​បាន​ការទទួលស្គាល់តាមផ្លូវច្បាប់ ​គឺសុទ្ធតែតម្រូវឱ្យគោរពតាមបទដ្ឋានអនាម័យ និង​វិធីសាស្ត្រ​ចិញ្ចឹមត្រឹមត្រូវ ​ដើម្បីរក្សាឱ្យបាននូវហ្សេនេទិករបស់វាមិនឱ្យផុតពូជនោះឡើយ។ យ៉ាងណាមិញ សមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជាបានអនុញ្ញាតឱ្យនាំចេញសត្វស្វាក្តាម ដោយផ្អែកលើច្បាប់​និងបទប្បញ្ញត្តិជាតិ និងអន្តរជាតិ។ ចំពោះការនាំចូលទៅសហរដ្ឋអាមេរិក ក្រុមហ៊ុនដែលប្រកបអាជីវកម្មនាំចេញសត្វស្វាក្តាមនេះ ត្រូវអនុវត្ត​ទៅតាមនីតិវិធីរបស់សហរដ្ឋអាមេរិក។ ករណីនេះក្រសួង និងរាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញានឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីស្វែង​រកយុត្តិធម៌ជូនមន្ត្រីរបស់ខ្លួន​ ជាពិសេសអ្នកដែល ​បំពេញកាតព្វកិច្ចផ្លូវការតំណាងប្រទេស ស្របតាម​អនុសញ្ញាអន្តរជាតិ។ កម្ពុជាតាមរយៈក្រសួងការបរទេស បានទាមទារឱ្យរដ្ឋាភិបាល​សហរដ្ឋអាម៉េរិកដោះលែងមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម លោក គ្រី ម៉ះផល ជាបន្ទាន់ និង​អនុញ្ញាត​ឱ្យលោកស្នាក់នៅក្នុងស្ថានទូតខ្មែរ​ប្រចាំ​រដ្ឋធានីវ៉ាស៊ីនតោន ​ អំឡុងពេល​រង់ចាំការកាត់​ទោស​នៅ​តុលាការ។ ​ក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ​កំពុងសម្របសម្រួលតាមច្រកការទូត និង​តាមផ្លូវច្បាប់ ដើម្បីការពារ ​និងស្វែងរកយុត្តិធម៌ជូនមន្រ្តីរដ្ឋបាលព្រៃឈើ ​នៃក្រសួងកសិកម្ម ដោយ​សាររឿងចោទប្រកាន់ករណីជួញដូរសត្វស្វានោះផងដែរ។ថ្លែងកាលពីថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០២២ លោក ជុំ សុន្ទរី ​អ្នកនាំពាក្យក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ ​បានបញ្ជាក់យ៉ាងដូច្នេះ «ចំពោះករណីមន្រ្តីរបស់យើងត្រូវឃាត់ខ្លួននៅ​ញូវយ៉ក ខ្ញុំសូមជម្រាបថា ក្រសួងការបរទេស​ និងស្ថានទូតកម្ពុជានៅវ៉ាស៊ិនតោន និងញូវយ៉ក កំពុងធ្វើការ​សម្របសម្រួល​តាមច្រកការទូត​ និងស្វែងរកយុត្តិធម៌ជូនមន្រ្តីរបស់យើង។ ក្នុងពេលជាមួយគ្នានេះ ​ស្ថានទូតយើងក៏កំពុងស្វះស្វែងដើម្បីបានចូលជួបសាម៉ីខ្លួន ហើយក៏កំពុងរកមេធាវីការពារក្តីនេះ »។គួរបញ្ចាក់ថា ក្រុមអ្នកជំនាញនយោបាយកម្ពុជាមួយចំនួនបានលើកឡើង​ ការឃាត់ខ្លួននេះ គឺរឿង​គួរឱ្យហួសចិត្តជាទីបំផុត​ ដែលលោកត្រូវបានឃាត់ខ្លួនក្រោមបទចោទប្រកាន់នេះ ខណៈដែល​លោក​កំពុងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំផ្លូវកា​រ ដើម្បីការពារសត្វ និងរុក្ខាជាតិជិតផុតពូជ​នៅ​ឯវេទិកាអង្គការសហប្រជាជាតិ​ និងខណៈពេលដែលកម្ពុជា​និងអាម៉េរិកកំពុងមានទំនាក់ទំនង​សហប្រតិបត្តិការល្អបែបនេះ។ អ្នកជំនាញនយោបាយកម្ពុជាជាច្រើនលើកឡើងដូឆ្នេះថា ​ប្រសិនបើលោក គ្រី ប៉ះផល មិនមាន​កំហុសមែននោះ ​យើងសង្ឃឹមថា រដ្ឋាភិបាល​ និងតុលាការអាម៉េរិក និងរកយុត្តិធម៌ជូន​មន្ត្រីកម្ពុជា​របស់យើង ​ដើម្បីវិលត្រឡប់មកកាន់មាតុប្រទេសវិញឲ្យ​បានឆាប់រហ័ស សូមកុំឱ្យដូចពាក្យ​គេ​និយាយថា​ រ​ដ្ឋាភិបាលនិងតុលាការអាម៉េរិក​ប្រើ​អំណាចផ្ទាល់ខ្លួន​ និង​តែងតែ​ចាប់​មន្ត្រី​បម្រើការ​នៅ​ប្រទេសនានា​ដែល​មិន​ជា​រណបរបស់ខ្លួន៕

កម្ពុជាប្រគល់ញញួរជូនប្រធានសភា នៃប្រទេសឥណ្ឌូនេស៊ី ធ្វើជាប្រធានអាយប៉ាលើកទី៤៤ ឆ្នាំ២០២៣ ខាងមុខ

2022/11/24 02:26:20 pm        246
ភ្នំពេញ៖ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាប្រធានប្តូរវេន បានបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានអាយប៉ាលើកទី៤៣ បានប្រគល់ញញួរ ជូនទៅប្រធានសភា នៃប្រទេសឥណ្ឌូនេស៊ី ធ្វើជាប្រធានអាយប៉ាលើកទី៤៤ ឆ្នាំ២០២៣ ខាងមុខ។នៅក្នុងឱកាសបិទបញ្ចប់នៃមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា AIPA43) ​នៅថ្ងៃទី២៤ខែ វិច្ឆិកានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ​ប្រធានអាយប៉ាលើកទី៤៣ មាន​ប្រសាសន៍​ថា អាយប៉ា នៅតែមានសារៈសំខាន់ ​និងសមស្របក្នុងការកសាងភាពជាដៃគូជាមួយ ​ភាគីខាងក្រៅ ដើម្បី​ទទួលបាននូវកម្លាំង​ចលករថ្មីបន្ថែមទៀត។ ​ពេលនេះ​គឺ​ជាព្រឹត្តិការណ៍ ដ៏សំខាន់ថ្មីមួយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់អាយប៉ា ​ដែលយើង​បាន​ទទួល​សមាជិក​សភា​សង្កេតការណ៍ថ្មីបន្ថែមទៀត៕

អាស៊ែបៃហ្សង់ចង់ជំរុញទំនាក់ទំនងនីតិប្រតិបត្តិជាមួយកម្ពុជា ជាពិសេសស្វែងរកសក្តានុពលបន្ថែមទៀត

2022/11/24 02:07:26 pm        399
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញមកចូលរួមកិច្ចប្រជុំអាយប៉ានៅកម្ពុជា ​លោកជំទាវ Shiha Ali Gizi Gafarova ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ ត្រូវបាន​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ទទួលជួបពិភាក្សាការងារ។ក្នុងជំនួបនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ វិច្ឆិកានេះ លោកជំទាវ Shiha Ali Gizi Gafarova បានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ​សម្ដេចប្រធានព្រឹទ្ធសភា សម្ដេចប្រធាន​រដ្ឋសភា ​ដែលបានគាំទ្រ​អាស៊ែបៃហ្សង់​ឱ្យបានក្លាយជាអ្នក​សង្កេតការណ៍​របស់​អាយប៉ា។ លោកជំទាវបានគោរពជម្រាបជូនសម្ដេចតេជោថា៖រយៈពេល៣ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវ បានជួបពិភាក្សាការងារ និងបានសង្កេតឃើញអំពីសក្តាពលនៃកិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​នីតិបញ្ញត្តិជាពិសេសរវាង​យុវជន និងយុវជន។ជាមួយគ្នានោះដែរ លោកជំទាវ ក៏បានជម្រាបជូនសម្ដេចតេជោ ​ពីគោលបំណងជំរុញទំនាក់ទំនង​រវាង​នីតិប្រតិបត្តិជំរុញការអនុវត្ត​អនុស្សារណៈដែល​បានចុះរួចហើយ និងស្វែងរកសក្តានុពល​បន្ថែមទៀត​ជាមួយការជំរុញការតភ្ជាប់ទំនាក់ទំនងរវាងអាយប៉ា និងបណ្ដាញសភា​នៃ​បណ្ដា​ប្រទេស​មិនចូល​បក្សសម្ព័ន្ធ។ជាការឆ្លើយតប សម្ដេចតេជោ បានយល់ស្របជាមួយនឹងការវាយតម្លៃរបស់លោកជំទាវ​ Shiha Ali Gizi Gafarova ​និងបានសំដែង​ការ​គាំទ្រ​ចំពោះការលើកឡើងរបស់លោកជំទាវ៕អត្ថបទ៖ មុត​ សុទ្ធ

សម្ដេចតេជោ ស្នើឥណ្ឌូនេស៊ីពិនិត្យលទ្ធភាពជំរុញវិនិយោគមកដាក់ទុនលើវិស័យស្រូវអង្ករ

2022/11/24 01:55:42 pm        398
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីកម្ពុជា ​បានស្នើ ទៅកាន់ភាគីឥណ្ឌូនេស៊ី​ឲ្យ​ពិនិត្យ​មើលលទ្ធភាព​ ជំរុញអ្នកវិនិយោគទុនរបស់ឥណ្ឌូនេស៊ី​ ឱ្យមកបណ្ដាក់ទុនវិនិយោគ លើវិស័យ​ស្រូវអង្ករនៅកម្ពុជាហើយនាំអង្ករចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ីវិញ។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញលើកឡើងបែបនេះ ខណៈទទួលជួប​ពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត ពាន់ ម៉ាហារ៉ានី ប្រធានរដ្ឋសភាឥណ្ឌូនេស៊ី នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២៤វិច្ឆិកានេះ។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ មហារ៉ានី បានពិភាក្សាគ្នាលើបញ្ហាតំបន់ បញ្ហាពិភពលោក រួមជាមួយ​ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងឥណ្ឌូនេស៊ី។ក្នុងប្រធានបទនេះ លោកជំទាវបានគោរពវាយតម្លៃខ្ពស់ចំពោះការរៀបចំនិងការដឹកនាំ​ក្នុងភាព​ជាប្រធានអាស៊ានកិច្ចប្រជុំកំពូលអាស៊ាន ​កិច្ចប្រជុំកំពូលពាក់ព័ន្ធនិងកិច្ចប្រជុំ ​អាយប៉ា ទទួលបាន​ជោគជ័យ​និងបាននាំមកជូនតំបន់អាស៊ាននូវវឌ្ឍនភាពយ៉ាងច្រើន។លោកជំទាវ មហារ៉ានី ក៏បានសំដែងនូវសេចក្តីរីករាយជាមួយទំនាក់ទំនងរវាងប្រទេសទាំង​ពីរ​ដែលជា​ទំនាក់ទំនង​ជាប្រវត្តិសាស្ត្រ ​ហើយនៅមានសក្តានុពលព​ង្រីកទំនាក់ទំនង​នេះថែមទៀត ឈរលើ​មូលដ្ឋានដែលមានស្រាប់​ តាមរយៈជំរុញទំនាក់ទំនងរវាងសភានិងសភា​ ប្រជាជននិង​ប្រជាជន ​ជាមួយកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនិងវិស័យដទៃទៀត​ដែលអាចធ្វើទៅបាន។ជាការឆ្លើយតប ​សម្ដេចតេជោបានយល់ស្របជាមួយការវាយតម្លៃរបស់លោកជំទាវ មហារ៉ានី ហើយ​សម្ដេច​បាន​មានប្រសាសន៍ថា ​ការតភ្ជាប់តាមរយៈការហោះហើរត្រង់ ​អាចជំរុញ​ទំនាក់ទំនង​រវាង​សភា​និងសភា ​រវាងប្រជាជននិងប្រជាជនរួមជាមួយការជំរុញវិស័យទេសចរណ៍ផង។ចំពោះករណីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម​សម្ដេចតេជោ បានស្នើសុំឲ្យពិនិត្យមើល​លទ្ធភាព​ការ​ជំរុញ​អ្នក​វិនិយោគឥណ្ឌូនេស៊ី ​មក​ដាក់ទុន​សង់ឃ្លាំងសំងួត ​ម៉ាស៊ីនសំងួត និង​ម៉ាស៊ីនកិនស្រូវ​ដើម្បីប្រមូលទិញស្រូវពីប្រជាជន​សំងួត កិន​និង​នាំចេញ​ទៅប្រទេសឥណ្ឌូនេស៊ី ​ហើយក្រុមហ៊ុនឥណ្ឌូនេស៊ី អាចសហការ​ជាមួយកសិករកម្ពុជា​ឲ្យ​ដាំ​ស្រូវ​ដែល​ក្រុមហ៊ុនត្រូវការ៕អត្ថបទ៖ មុត​ សុទ្ធ​

AIPA សម្រេចអនុម័តឲ្យអាមេរិក និងប្រទេសមួយចំនួនទៀតក្លាយជាសភាសង្កេតការណ៍ពេញសិទ្ធិ

2022/11/24 11:16:40 am        340
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៤៣ បានថ្លែងបញ្ជាក់ថា កិច្ចប្រជុំរបស់ AIPA ក្នុងរយៈពេល ប៉ុន្មានថ្ងៃមកនេះ ទទួលបានលទ្ធផលល្អគួរជាទីមោទនៈ ខណៈកិច្ចប្រជុំនេះ បានសម្រេចអនុម័តទាំងស្រុងឲ្យសហរដ្ឋអាមេរិក នេប៉ាល់ និងអាហ្សេវ៉ៃហ្សង់ ក្លាយជាសភាសង្កេតការណ៍ពេញសិទ្ធ។ថ្លែងនៅក្នុងសន្និសីទ ស្តីពីពិធីបិទ មហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៤៣ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសណ្ឋាគារ សុខាភ្នំពេញ សម្តេចពញាចក្រី ហេង សំរិន បានលើកឡើងថា អន្តរសភា អាយប៉ា គឺជាវេទិការបស់បណ្តាប្រទេសអន្តរសភា នៃសមាជិកអាស៊ាន ដែលតំណាងឲ្យប្រជាជន នៅក្នុងតំបន់អាស៊ានជិត ៧រយលាននាក់ ក្នុងវិស័យនីតិបញ្ញត្តិ ហើយបានបើកមហាសន្និបាតប្រចាំឆ្នាំ លើកទី៤៣ ដែលបានប្រព្រឹត្តិលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានេះ គឺទទួលបានលទ្ធផលជាច្រើនគួរជាទីគប់ចិត្ត និងប្រកបដោយផ្លែផ្កា ដែលកើតចេញពីការសម្រេចរួមគ្នាពីសមាជិកទាំងអស់ដែលបានចូលរួមនោះ។សូមបញ្ជាក់ថា សភានៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៤៣ ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន» ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈកិច្ចប្រជុំនេះបានប្រមូលផ្តុំនូវមតិយោបល់គ្នា ក្នុងការដោះស្រាយរួមគ្នា រាល់បញ្ហាក្នុងតំបន់ និងពិភពលោក។អន្តរសភា អាយប៉ា គឺជាវេទិការបស់បណ្តាប្រទេសអន្តរសភា នៃសមាជិកអាស៊ាន ដែលតំណាងឲ្យប្រជាជននៅក្នុងតំបន់អាស៊ានជិត ៧រយលាននាក់ក្នុងវិស័យនីតិបញ្ញត្តិ ហើយការបើកកិច្ចប្រជុំរួមគ្នាដ៏ធំនេះ គឺក្នុងគោលបំណងប្រមូលនូវមតិ យោបល់ ទស្សនៈក្នុងនាមតំណាងពលរដ្ឋ ក្រោមចក្ខុវិស័យទូលំទូលាយ ដើម្បីដោះស្រាយបញ្ហារួមរបស់ពិភពលោក ដែលបានជះឥទ្ធិពលដល់អាស៊ីអាគ្នេយ៍ និងក៏ដើម្បី ជំរុញឲ្យមានសន្តិសុខ ស្ថិរភាព និងវិបុលភាពជាដើមផងដែរ។មហាសន្និបាតអន្តរសភាអាស៊ាន AIPA គឺជាព្រឹត្តិការណ៍ដ៏ធំ ដែលប្រតិភូសមាជិកសភាទាំងអស់ក្នុងតំបន់ជួបជុំគ្នាក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងទស្សនវិស័យនានា នៅក្នុងគ្រួសាររបស់ខ្លួន(AIPA) ដើម្បីជាប្រយោជន៍រួមដល់ប្រជាជននៅក្នុងតំបន់អាស៊ានទាំងមូល ក៏ដូចជាប្រជាជាតិនៅក្នុងពិភពលោកទាំងអស់ផងដែរ។សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ាន AIPA ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺបានជួបប្រជុំគ្នាដោយផ្ទាល់ជាលើកដំបូង បន្ទាប់ពីកិច្ចប្រជុំលើកទី៤១ដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ និងលើកទី៤២ ប្រទេសប្រុយណេធ្វើជាម្ចាស់ផ្ទះនោះ បានត្រឹមតែប្រជុំតាមរយៈវិដេអូពីចម្ងាយដោយសារតែបញ្ហារាតត្បាតនូវមេរោគកូវីដ១៩៕ អត្ថបទ៖ បាន ចក់

សម្តេចតេជោ ហ៊ុន សែន ៖កម្ពុជាមិនអនុញ្ញាតឱ្យមានវត្តមាន មូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីកម្ពុជាទេ

2022/11/24 10:30:29 am        460
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយលរដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីជូនភាគីអាមេរិកពីជំហរម៉ឺងម៉ាត់របស់កម្ពុជា មិនអនុញ្ញាតឱ្យមានវត្តមាន មូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីកម្ពុជា។នៅចំពោះមុខឯកឧត្តម​តំណាងរាស្ត្រ ហ្គ្រឺហ្គូរី មីក (Gregory W. Meeks) ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន និងឯកឧត្ដមតំណាងរាស្ត្រ ហ្គ្រឺហ្គូរី មីក បានសម្តែងនូវ សេចក្តីពេញចិត្តចំពោះការវិវត្តនៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក ព្រមទាំងបានពិភាក្សា និងមានទស្សនៈដូចគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។ ឆ្លើយតបនឹងកង្វល់របស់សហរដ្ឋអាមេរិកទាក់ទងនឹងមូលដ្ឋានកងទ័ពជើងទឹករាម សម្តេចតេជោនាយករដ្ឋមន្ត្រី បានអះអាងបញ្ជាក់ជាថ្មីពីជំហរម៉ឺងម៉ាត់របស់កម្ពុជា មិនអនុញ្ញាតឱ្យមានវត្តមាន មូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីកម្ពុជា ដូចដែលត្រូវបានហាមឃាត់ដោយរដ្ឋធម្មនុញ្ញ និងបានធានាអំពីតម្លាភាពក្នុងការប្រើប្រាស់កំពង់ផែនេះ ផងដែរ៕

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ទទួលជួបពិភាក្សាការងារ ជាមួយ ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់

2022/11/24 10:15:17 am        389
ភ្នំពេញ៖  សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Sahiba Gafarova ប្រធានរដ្ឋសភា នៃសធារណរដ្ឋអាស៊ែបៃហ្សង់ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលលោកជំទាវប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ នៅព្រះរាជាណាចក្រកម្ពុជា៕

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចពិភាក្សាជាមួយគណៈប្រតិភូប្រទេសអូស្ត្រាលី ដែលជាប្រទេសដៃគូសង្គេតការណ៍មហាសន្និបាតអាយប៉ា

2022/11/23 02:51:28 pm        567
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ក្នុងនាមជាប្រធានកិច្ចប្រជុំ ឯកឧត្តម ហ៊ុន ម៉ានី ​បានបន្តអញ្ជើញដឹកនាំកិច្ចពិភាក្សាជាមួយគណៈប្រតិភូប្រទេសអូស្ត្រាលី ដែលជា​ប្រទេសដៃគូសង្គេតការណ៍មហាសន្និបាតអាយប៉ា លើប្រធានបទ៖ «ការវិនិយោគក្នុងសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងការស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩ »។ សមាសភាពដែលចូលរួមក្នុងកិច្ចពិភាក្សានេះ រួមមាន លោកជំទាវ Deborah O’Neill សមាជិកព្រឹទ្ធសភា ​និងជាប្រធានគណៈប្រតិភូប្រទេសអូស្ត្រាលី ​ព្រមទាំង ឯកឧត្តម លោកជំទាវ ជាគណៈប្រតិភូសមាជិកសភាវ័យក្មេងមកពីប្រទេសព្រុយណេ ​ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន សិង្ហបុរី ថៃឡង់ដ៍ វៀតណាម និងព្រះរាជាណាចក្រកម្ពុជា។ថ្លែងប្រសាសន៍ដឹកនាំកិច្ចពិភាក្សា ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ភាពសំខាន់នៃប្រធានបទ និង​កិច្ចពិភាក្សាថ្ងៃនេះ ​ដែលអនុញ្ញាតឱ្យសមាជិកសភាមកពីប្រទេសសមាជិក AIPA ​និងសភាអូស្ត្រាលី បាន​បញ្ជាក់សារថ្មីអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងគ្នា ​តាមរយៈ ការថ្លែងសារ​របស់ប្រទេសនីមួយៗ​ទាក់ទង​នឹងចំណងជាមួយប្រទេសអូស្រា្តលី។ ជាមួយគ្នានេះ ឯកឧត្តម បង្ហាញការជឿជាក់ថា កិច្ចពិភាក្សាដ៏មានតម្លៃនេះ នឹងក្លាយជាវេទិកា​ដ៏សំខាន់​មួយទៀត​ដែលនឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការអាស៊ាន-អូស្ត្រាលី កាន់តែស៊ីជម្រៅ ជាពិសេស​ក្នុងការរក្សា ​និងលើកកម្ពស់សន្តិភាព ស្ថិរភាព ​និងវិបុលភាពក្នុងតំបន់ ក៏ដូចជាបន្ត​ស្វែងរកផ្នែកនៃសហប្រតិបត្តិការថ្មីៗ ដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចសង្គមក្រោយ វិបត្តិកូវីដ១៩ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នាឱកាសនេះដែរ ឯកឧត្តម ក៏បានរំលឹកពីភាពជាដៃគូយ៉ាងជិតស្និត​ប្រកបដោយការគោរពគ្នា ការ​យោគយល់គ្នា និងផ្តល់ផលប្រយោជន៍ទៅវិញ​ទៅមក ​រវាងអាស៊ាន និងអូស្ត្រាលី ចាប់តាំងពីឆ្នាំ ១៩៧៤ មកម្លេះ។ ជាមួយគ្នានេះ ឯកឧត្តម បានមានប្រសាសន៍សង្គត់ធ្ងន់ថា ៖«បើទោះបីជាមានបញ្ហាប្រឈមជាច្រើន រួមទាំង​ជំងឺរាតត្បាត COVID-19​ និងផលប៉ះពាល់នៃវិបត្តិនេះក៏ដោយ ​ក៏ទំនាក់ទំនងរវាងអាស៊ាន និង​អូស្ត្រាលីនៅតែរឹងមាំលើសសរស្តម្ភ​នយោបាយសន្តិសុខ ​សេដ្ឋកិច្ច និងសង្គមវប្បធម៌»៕ 

សម្តេចពិជ័យសេនា ទៀ បាញ់ ធ្វើសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន

2022/11/23 02:43:05 pm        256
សៀមរាប៖ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា​ ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានធ្វើសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន។គួរបញ្ជាក់ថា ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាប ។ជាប្រធានអាស៊ានប្តូវេន​ សម្តេចពិជ័យសេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​​ បានទទួលស្វាគមន៍​ និង​ជំនួបទ្វេរភាគី​ ជាមួយរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងអគ្គលេខាធិការអាស៊ាន​ ដែលបានអញ្ជើញមកចូលរួមប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក នៅសណ្ឋាគារសុខាសៀមរាប។  ព័ត៌មានលម្អិត BTV នឹងផ្សាយជូននាពេលបន្តបន្ទាប់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចរាជធានីភ្នំពេញបង្ក្រាបទីតាំងបទល្មើសឆបោកតាមអនឡាញ២កន្លែងទៀតឃាត់ខ្លួនមនុស្សបាន១៣៣នាក់
07/18/2025 09:07 PM
នាយករដ្ឋមន្ត្រីបារាំង ប្រឹងប្រែងបន្ទន់ជំហរប្រឆាំង ចំពោះច្បាប់ថវិការបស់លោក ដើម្បីបញ្ចៀសវិបត្តិថ្មី
07/18/2025 08:07 PM
អ៊ីរ៉ង់៖ ប្រទេសអឺរ៉ុបគ្មានមូលដ្ឋានសីលធម៌ និងផ្លូវច្បាប់ ដើម្បីអនុវត្តទណ្ឌកម្មមានឡើងវិញភ្លាមៗ
07/18/2025 08:07 PM
វិមានក្រឹមឡាំង ប្រាប់ថា រុស្ស៊ីបានបង្កើតអភ័យឯកសិទ្ធិជាក់លាក់ បន្ទាប់ពី EU ចេញទណ្ឌកម្មថ្មី
07/18/2025 07:07 PM
បទបញ្ជាបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងជួយទាក់ទាញអ្នកវិនិយោគកាន់តែច្រើនថែមទៀតមកកាន់កម្ពុជា
07/18/2025 07:07 PM
កម្ពុជា-ហ្វីលីពីន ឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស
07/18/2025 07:07 PM
មន្ត្រីរាជការក្រសួងប្រៃសណីយ៍ ចូលរួមដាំដើមកោងកាងចំនួន៥៥០ ដើម ក្រោមប្រធានបទ “ឌីជីថល ផ្សារភ្ជាប់បរិស្ថាន”
07/18/2025 07:07 PM
លោក Zelenskyy៖ លោកបានពិភាក្សាអំពីការផ្គត់ផ្គង់មីស៊ីល និងការបណ្តុះបណ្តាលអ្នកបើកយន្តហោះជាមួយលោក Macron
07/18/2025 07:07 PM
ប្រធានការិយាល័យសិទ្ធិមនុស្ស UN ជំរុញឲ្យមានការទទួលខុសត្រូវ ចំពោះការសម្លាប់ នៅទីក្រុង Sweida របស់ស៊ីរី
07/18/2025 07:07 PM
រុស្ស៊ីចាប់ខ្លួនស្ត្រីសញ្ជាតិអាមេរិក-រុស្ស៊ី នៅអាកាសយានដ្ឋាន ពីបទរត់ពន្ធកាំភ្លើង
07/18/2025 07:07 PM