សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចពញាចក្រី ហេង សំរិន ប្រធាន AIPA លើកទី៤៣ អញ្ជើញបើកសម័យប្រជុំពេញអង្គទី២

2022/11/23 11:53:20 am        310
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា និងជាប្រធានសភា​បណ្តា​ប្រទេសសមាជិកអាយប៉ា (AIPA) លើកទី៤៣ នៅថ្ងៃទី២៣​ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញ​ក្នុងពិធីបើកសម័យប្រជុំពេញអង្គលើកទី២​ នៃមហាសន្និបាតអន្តរសភាអាស៊ាន។ពិធីបើកសម័យប្រជុំពេញអង្គលើកទី២ នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣នេះ ធ្វើឡើង​នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ប្រធានសភាអាយប៉ារួមមាន ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន សិង្ហបុរី ថៃឡង់ដ៍ វៀតណាម ប្រទេសព្រុយណេ ព្រមទាំង​បណ្តាប្រទេស​សង្កេតការណ៍​ សមាជិកសភាប្រទេសជាភ្ញៀវ អង្គការ សមាគម និងស្ថាប័នស្រាវជ្រាវមួយចំនួន។សម័យប្រជុំពេញអង្គលើកទី២ ​នាពេលនេះ ជាថ្ងៃទី៤នៃមហាសន្និបាតអន្តរសភាអាស៊ាន-អាយប៉ា មានសេចក្តីថ្លែងការណ៍ ​និងអនុម័តលើរបាយការណ៍មួយចំនួនរួមមាន៖ទី១៖ គណៈកម្មាធិការសមាជិកសភាស្ត្រីអាយប៉ា (វ៉ាយប៉ា)ទី២៖ គណៈកម្មាធិការសមាជិកសភាវ័យក្មេងអាយប៉ា (វ៉ាយភីអេ)ទី៣៖ គណៈកម្មាធិការនយោបាយទី៤៖ គណៈកម្មាធិការកិច្ចការសេដ្ឋកិច្ចទី៥៖ គណៈកម្មាធិការកិច្ចការសង្គមកិច្ចនិងទី៦៖ គណៈកម្មាធិការរៀបចំ និងសវនការអាយប៉ា-អាស៊ាន។បន្ទាប់ពីនោះ មានពិធីប្រគល់ទង់សភាសង្កេតការណ៍អាយប៉ា, កិច្ចពិភាក្សាជាមួយសភា​សង្កេតការណ៍ រួមទាំងកិច្ចប្រជុំគណៈកម្មាធិការបូកសរុបផងដែរ។មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ បានប្រារព្ធធ្វើក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាប័ន្ន ​និងភាពធន់» ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។អន្តរសភាអាស៊ាន (AIPA) ជាវេទិកាសភាបណ្ដាប្រទេសជាសមាជិកអាស៊ានដែល​បានប្រមូល​ផ្តុំនូវមតិ​ យោបល់ និងទស្សនៈរបស់តំណាងពលរដ្ឋ ក្នុងការលើកកម្ពស់យន្តការសភា ក្រោម​ចក្ខុវិស័យ​ទូលំទូលាយ និងកិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ ​ដើម្បីដោះស្រាយបញ្ហារួម ដែល​ប៉ះពាល់​ដល់តំបន់អាស៊ីអាគ្នេយ៍ ​ក៏ដូចជាពិភពលោក ​សំដៅធានាឱ្យមានសន្តិសុខ ស្ថិរភាព និង​វិបុលភាព​ប្រកដោយចីរភាព៕ អត្ថបទ៖ សេក ឧត្តម

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ចាប់ផ្ដើមពិភាក្សាគ្នាលើបញ្ហាសន្តិសុខតំបន់ និងសកល

2022/11/23 10:54:13 am        418
សៀមរាប៖ សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លេីកទី៩ នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសុខា ខេត្តសៀមរាប។ កិច្ចប្រជុំនេះ ពិភាក្សាគ្នាផ្តោតលើបញ្ហាសន្តិសុខតំបន់ និងសកល ជាពិសេសការលេីកកម្ពស់យន្តការពហុភាគីនិយមក្នុងវិស័យការពារជាតិ។

សម្ដេចតេជោ៖ ដើម្បីឲ្យតំបន់មានសន្តិសុខ អាស៊ានត្រូវពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ

2022/11/23 10:21:16 am        439
 ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ បានថ្លែងថា ដើម្បីឲ្យក្នុងតំបន់អាស៊ាន មានសន្តិសុខប្រកបដោយភាពសុខ ដុម ប្រទេសជាសមាជិកទាំងអស់ ត្រូវពង្រឹងនូវកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ ដែល​ផ្អែក​លើការជឿទុកចិត្ត និងប្រជាជនជាស្នូល ។ក្នុងឱកាសអញ្ជើញជាអធិបតី បើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ ( 9th ADMM-Plus) សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា មូលបទកិច្ចប្រជុំឆ្នាំនេះ គឺ​ផ្ដោត​សំខាន់​ទៅ​លើ​សន្តិសុខប្រកបដោយភាពសុខដុម ដែលនេះជាគំនិតថ្មីមួយ សម្រាប់តំបន់នេះ ដោយ​យើងត្រូវទទួលស្គាល់ និងរំលេចអំពីសារសំខាន នៃការអាស្រ័យគ្នាទៅវិញទៅមក សម្រាប់​សន្តិភាព និងស្ថិរភាព ។សម្ដេចតេជោ បានបន្តថា ជាការកត់សម្គាល់ ភាពផ្សារភ្ជាប់ ការអាស្រ័យគ្នាទៅវិញទៅមក និង​សន្តិសុខ​ប្រកបដោយកិច្ចសហប្រតិបត្តិការ បានក្លាយជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងស្ថិរភាព​នៅ​ក្នុង​តំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ប្រធានអាស៊ានឆ្នាំ២០២២ បានសង្កត់ធ្ងន់ថា ទំនាក់ទំនង និងកិច្ចពិភាក្សាគ្នា ដោយបើកចំហ ស្មោះត្រង់ និងប្រកបដោយបរិយាបន្ន គឺជាមាគ៌ាឆ្ពោះទៅរកការបំបាត់ភាពតានតឹង ការ​បង្ការ​ជម្លោះ​នាពេលអនាគត និងការកសាង “សន្តិសុខប្រកបដោយភាពសុខដុម” ដោយផ្អែក​លើ​ការ​គោរព​គ្នា ការយោគយល់គ្នា ការជឿទុកចិត្តគ្នា និងការគោរពប្រយោជន៍គ្នាទៅវិញទៅមក ដោយ​យើង​ត្រូវ​រួមគ្នាដោះស្រាយបញ្ហាប្រឈម នៃសន្តិសុខជាប្រពៃណី និងមិនមែន​ជា​ប្រពៃណី​របស់​យើង៕ អត្ថបទ៖ បាន សុខរិទ្ធិ

សម្ដេចតេជោ ចែករំលែកបទពិសោធន៍ ៣ចំណុច អំពីដំណើរការសន្តិភាពនៅកម្ពុជា ក្នុងកិច្ចប្រជុំ ADMM-Plus លើកទី៩

2022/11/23 10:09:42 am        496
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា​ប្រធានអាស៊ាន​ឆ្នាំ២០២២ បានចែករំលែកនូវបទពិសោធន៍សង្ខេបចំនួន ៣ចំណុច នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ ( 9th ADMM-Plus) អំពី​ដំណើរ​ការ​សន្តិភាព​នៅ​ក្នុង​ប្រទេសកម្ពុជា ។ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំ ADMM-Plus នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នា​ខេត្ត​សៀមរាប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាក្នុងនាមជាជនរងគ្រោះ នៃ​សង្គ្រាម​ស៊ីវិលបីទសវត្សរ៍ មានបទពិសោធមួយចំនួន ដើម្បីចែករំលែកជាមួយប្រទេសដទៃទៀត ក្នុង​ការ​ធ្វើឲ្យមានសន្តិភាព កសាងសន្តិភាព រក្សាសន្តិភាព និងកសាង​ប្រទេស​ជាតិ​នៅ​ក្រោយ​សង្គ្រាម ។សម្ដេចតេជោបន្តថា ដោយបានរៀនសូត្រអំពីដំណើរការសន្តិភាពនៅកម្ពុជា ជាពិសេស​ក្រោម​គោល​​នយោបាយ ឈ្នះ ឈ្នះ នៅទសវត្សរ៍ឆ្នាំ១៩៩០ សូមសង្ខេបចំនួន៣ចំណុច ពាក់ព័ន្ធ​ដំណើរ​ការ​សន្តិភាព​នៅកម្ពុជា មានទី១. ត្រូវតែរក្សាទ្វាឲ្យបើកចំហជានិច្ច សម្រាប់កិច្ចពិភាក្សានយោបាយ និង​ការចរចាប្រកបដោយបរិយាបន្ន, ទី២. ត្រូវធានានូវសុវត្ថិភាព យុត្តិធម៌ និងសុខុមាល​ភាព​របស់​គ្រប់​ភាគីទាំងអស់ និងទី៣. ត្រូវមានភាពម្ចាស់ការ ខណៈដែលកំពុង​ទទួល​ខុសត្រូ​វ​លើ​ដំណើរ​ការ​សន្តិភាព ។ ភាពជាម្ចាស់នៃប្រទេសជាតិ គឺពិតជាសំខាន់ណាស់ ចំពោះ​ការចរចា​សន្តិភាព។ប្រធានអាស៊ានឆ្នាំ២០២២ បានរំលឹកថា កាលពី១០ឆ្នាំមុន សម្ដេចក៏ធ្លាប់បានស្នើឲ្យមាន តំបន់​ដែល​គ្មានស​ង្គ្រាមស៊ីវិល ឬតំបន់ដែលគ្មានជម្លោះ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ នៅពេលនោះ គ្មាន​រដ្ឋសមាជិកអាស៊ានណាមួយ បានគិតអំពីការកើតសង្គ្រាមឡើងវិញ នៃ​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​តំបន់​នោះទេ ។សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប៉ុន្តែបច្ចុប្បន្ននេះ មីយ៉ាន់ម៉ា កំពុង​រំកិល​ទៅ​រក​សង្គ្រាម​ស៊ីវិល ដោយនៅផ្នែកខ្លះ នៃប្រទេសមីយ៉ាន់ម៉ា សង្គ្រាមស៊ីវិលបានកើតឡើងទៅហើយ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

គណៈកម្មាធិការនយោបាយ AIPA ចេញសេចក្តីព្រាងលើកិច្ចសហប្រតិបត្តិការពហុភាគីនិយម និងការទូតសភាលើបញ្ហាដែនសមុទ្រ

2022/11/22 01:44:56 pm        586
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងនាមជាប្រធានកិច្ចប្រជុំ ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការនយោបាយនៃមហាសន្និបាតអាយប៉ា ដែលកិច្ចប្រជុំនេះ មានការអញ្ជើញ​ចូលរួមពីសំណាក់គណៈប្រតិភូសមាជិកសភានៃបណ្តាប្រទេសសមាជិកអាយប៉ារួមមាន៖ ប្រទេសព្រុយ ណេ ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន សិង្ហបុរី ថៃឡង់ដ៍ វៀតណាម និងព្រះរាជាណាចក្រកម្ពុជា។កិច្ចប្រជុំគណៈកម្មាធិការនយោបាយ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចម្បងដើម្បីពង្រឹងកិច្ច សន្ទនា AIPA-ASEAN និងភាពជាដៃគូក្នុងការដោះស្រាយបញ្ហាប្រឈមរួមគ្នា និងធ្វើសកម្មភាពរួមគ្ន ដើម្បីពង្រឹង មជ្ឈភាពអាស៊ានក្នុងការលើកកម្ពស់សន្តិភាព វិបុលភាព សណ្ដាប់ធ្នាប់អន្តរជាតិដោយផ្អែក លើច្បាប់អន្តរជាតិ និងពហុភាគីនិយមបើកចំហរ និងប្រកបដោយបរិយាប័ន្ន។ ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី កិច្ចប្រជុំគណៈកម្មាធិការនយោបាយបានបញ្ចប់ទៅ ដោយ រលូន ក្នុងបរិយាកាស សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ ដោយអង្គប្រជុំបានឯកភាពបញ្ចូលសេចក្តី ព្រាងចំនួន ០៥ សម្រាប់ដាក់ជូនមហាសន្និបាតអោយប៉ាលើកទី៤៣ អនុម័ត្តក្នុងកិច្ចប្រជុំពេញអង្គដែលនឹង ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២២។សេចក្តីព្រាងសេចក្តីសម្រេចសំខាន់ៗចំនួន ០៥ ក្នុងនោះរួមមាន៖១. សេចក្តីព្រាងសេចក្តីសម្រេចស្ដីពី «របាយការណ៍កិច្ចប្រជុំក្រុមសមាជិកសភា អាយប៉ា លើកទី ១៣» (Report of the 13th AIPA Caucus)។២.សេចក្តីព្រាងព្រាងសេចក្តីសម្រេច “របាយការណ៍កិច្ចប្រជុំទល់មុខគ្នារវាងថ្នាក់ដឹកនាំអាយប៉ា និង ប្រមុខដឹកនាំអាស៊ាន នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១» ( Report of the ASEAN-AIPA Leader's Interface during the 40th and 41st ASEAN SUMMIT)។ ៣. សេចក្តីព្រាងសេចក្តីសម្រេចស្ដីពី «ការលើកកម្ពស់សន្តិភាព វិបុលភាព និងពហុភាគីនិយម (Promoting Peace, Solidarity and Multilateralism through ASEAN Centrality)។ ៤. សេចក្តីព្រាងសេចក្តីសម្រេចស្ដីពី «ការលើកកម្ពស់ការទូតសភាក្នុងបញ្ហាសន្តិសុខដែនសមុទ្រ និងការកសាងស្ថេរភាពតំបន់នៅអាស៊ីអាគ្នេយ៍» (Enhancing Parliamentary Diplomacy on Maritime Security to Forster Regional Stability in Southeast Asia)។៥. សេចក្តីព្រាងសេចក្តីសម្រេចស្ដីពី «ការប្រើប្រាស់ការទូតសភាដើម្បីអនុវត្តចំណុចកុងសង់ស៊ីសទាំង ៥» (Parliamentary Diplomacy for the Implementation for Five-Point Consensus)៕ អត្ថបទ៖ ឧត្ដម

មហាសន្និបាតអាយប៉ា ចាប់ផ្តើមជជែកពីបញ្ហាមីយ៉ាន់ម៉ា ខណៈស្ថានការណ៍ប្រទេសនេះមានការវិវត្តជាវិជ្ជមាន

2022/11/22 01:15:16 pm        292
ភ្នំពេញ៖ នៅថ្ងៃនេះ គណៈកម្មាធិការនយោបាយនៃមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ា លើកទី៤៣ (AIPA-43) ចាប់ផ្តើមជជែកពីបញ្ហានយោបាយក្នុងតំបន់ ​និងសកលលោក ខណៈរបៀបវរៈបន្ទាន់គឺបញ្ហាមីយ៉ាន់ម៉ា។ ក្នុងពេលរដ្ឋសភាធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ា លើកទី៤៣ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានបន្តដំណើរការកិច្ចប្រជុំរបស់សម័យប្រជុំពេញអង្គទី១ រួមមាន កិច្ច​ប្រជុំគណៈកម្មាធិការនយោបាយ, កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច, កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច និងកិច្ចប្រជុំគណៈកម្មាធិការរៀបចំ។ បើតាមឯកឧត្តម ឃុត ដារ៉ា អ្នកនាំពាក្យមហាសន្និបាតអាយប៉ា លើកទី៤៣ បានឲ្យដឹងថា ដោយ​មានការ​ស្នើសុំពីប្រធានសភាឥណ្ឌូនេស៊ី ស្តីពីរបៀបវរៈបន្ទាន់របស់មីយ៉ាន់ម៉ា មហាសន្និបាត​អាយប៉ាលើកទី៤៣ បានស្វាគមន៍ និងបញ្ជូលរបៀបវរៈនេះចូលក្នុងគណៈកម្មាធិការនយោបាយ​ដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី។យ៉ាងណាមិញ ពាក់ព័ន្ធនឹងបញ្ហាមីយ៉ាន់ម៉ា និងតាមរយៈមហាសន្និបាតអាយប៉ា ដែលជាក្របខណ្ឌ​នីតិបញ្ញត្តិ នឹងរួមចំណែកផ្តល់ជាទស្សនៈ យោបល់ តំណាងប្រជាពលរដ្ឋជិត៧០០លាននាក់​ក្នុង​តំបន់អាស៊ាន។គួរបញ្ជាក់ថា កាលពីថ្មីៗនេះ បេសកជនពិសេសនៃប្រធានអាស៊ានទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា បាន​ស្វាគមន៍ការដោះលែងអ្នកទោសទ្រង់ទ្រាយធំ ​ដោយក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃប្រទេសមីយ៉ាន់ម៉ា ដែល​ក្នុងនោះរួមមាន អតីតមន្រ្តីជាន់ខ្ពស់មីយ៉ាន់ម៉ាជាច្រើនរូប ​សកម្មជនគណបក្សនយោបាយ អតីត​ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅមីយ៉ាន់ម៉ា ​សាស្ត្រាចារ្យ សន ធើណែល ជាអតីត​ទីប្រឹក្សានយោបាយ សេដ្ឋកិច្ច និងអ្នកកាសែត ​ហើយជាផលិតករភាពយន្តជប៉ុនផងដែរ។ បេសកជនពិសេស ​បានចាត់ទុកការដោះលែងអ្នកទោសទ្រង់ទ្រាយធំនេះថា កាយវិកាដ៏សំខាន់​ក្នុង​ទិសដៅត្រឹមត្រូវ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ចាប់ផ្ដើមដំណើរការសន្ទនា ក្នុង​ចំណោមភាគីពាក់ព័ន្ធទាំងអស់នៅប្រទេសមីយ៉ាន់ម៉ា។ អាស៊ាន បានបញ្ជាក់ថា នេះគឺជាសញ្ញាបង្ហាញពីសុឆន្ទៈក្នុងការស្វែងរកដំណោះស្រាយដោយ​សន្តិវិធី​ចំពោះវិបត្តិបច្ចុប្បន្ន ​និងជាការវិវត្តវិជ្ជមានស្របតាមស្មារតី នឹងបំណងប្រាថ្នា​នៃកិច្ចព្រមព្រៀង​ជាឯកឆន្ទ៥ចំណុច៕ អត្ថបទ សេក ឧត្តម

សម្តេចតេជោ៖ UNដាក់គោលដៅអភិវឌ្ឍន៍៨ តែកម្ពុជាបានស្នើឱ្យ​បញ្ចូលគ្រាប់មីន​ជាអាទិភាព​ផងដែរ

2022/11/22 09:43:27 am        530
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធាន​អាជ្ញាធរមីន​បាន​បញ្ជាក់អំពីគោលដៅអភិវឌ្ឍន៍ដោយចីរភាព ជាពិសេស​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​របស់អង្គការសហប្រជាជាតិមានត្រឹម៨គោលដៅប៉ុណ្ណោះ ប៉ុន្តែកម្ពុជា​បាន​ដាក់​ចេញ​រហូត​ដល់​៩គោលដៅ សម្រាប់​ផែនការ​អភិវឌ្ឍន៍​ជាតិ​សំខាន់ៗ​របស់​ខ្លួន​នោះ​គឺ​បាន​ដាក់​បញ្ចូល​បញ្ហា​គ្រាប់មីន​ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាគោលដៅអាទិភាពផងដែរ។សម្ដេចតេជោប្រមុខរាជរដ្ឋា ភិបាល​បាន​មាន​ប្រសាសន៍យ៉ាងដូច្នេះ​ក្នុង​ពេល​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​ក្នុងពិធី បិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ដែលបានធ្វើឡើង នៅ​សាល​មហោស្រពកោះពេជ្រនាព្រឹកថ្ងៃទី២២វិច្ឆិកានេះ។សម្តេចបានគូសបញ្ជាក់ថា៖កម្ពុជាបានដាក់បញ្ចូលបញ្ហាគ្រាប់មីនជាគោលដៅអភិវឌ្ឍន៍ដោយចីរភាពទៅក្នុងផែនការយុទ្ធសាស្ត្រជាតិសំខាន់ៗរបស់ខ្លួនរហូតដល់ ៩ចំណុច ខណៈ​UNបាន​ដាក់ត្រឹម​តែ ៨គោលដៅ ហើយគោលដៅ​អភិវឌ្ឍន៍​ដោយចីរភាព​UN​បាន​ដាក់​ចេញ​ត្រឹម​តែ​១៧​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​កម្ពុជាបានដាក់ចេញរហូតដល់ ១៨គឺបន្ថែមមីន១ទៀត។សូមជម្រាបថា អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន កាល​ពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានបើកសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាព​មីន​នៅ​កម្ពុជា ក្រោមប្រធានបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ហើយនៅថ្ងៃទី២២ វិច្ឆិកា​នេះ គឺជាពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ក៏ដូចជាបង្ហាញនូវសមិទ្ធផលស្នាដៃ៣០ឆ្នាំ នៃ​សកម្មភាពកំចាត់មីននៅកម្ពុជា។ ពិធីដ៏ប្រពៃនេះក៏មានការអញ្ជើញចូលរួមពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា តំណាង​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ ប្រចាំកម្ពុជា, ឯកអគ្គរដ្ឋទូត ស្ថានទូត ប្រចាំកម្ពុជា, លោកឧកញ៉ា លោក លោកស្រី តំណាងវិស័យឯកជន ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ, ប្រតិបត្តិករសកម្មភាពមីន តំណាង​អង្គការ​សង្គមស៊ីវិល តំណាងអ្នកទទួលផល តំណាងជនរងគ្រោះដោយសារមានផងដែរ ហើយ​គោល​បំណង នៃខួប៣០ ឆ្នាំដែលបានរៀបចំ​មហាសន្និបាត​នេះ​ គឺ​ដើម្បី​អបអរ​សាទរ​នូវ​សមិទ្ធ​ផល​ជា​ប្រវតិ្តសាស្រ្ត នៃសកម្មភាពមីន រយៈពេល ៣០ឆ្នាំកន្លងមក ដែលយើងទាំងអស់គ្នា រាជរដ្ឋាភិបាល​កម្ពុជា ដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត អង្គការជាតិ អន្តរជាតិ និងសហគមន៍​សកម្មភាព​មីន ទាំងអស់ បានផ្តល់ការគាំទ្រ ចូលរួមពោរពេញដោយសុឆន្ទះ ចិត្តសប្បុរស អាណិត​អាសូរ ការលះបង់ និងការប្តេជ្ញាចិត្តខ្ពស់ ចំពោះការដោះស្រាយការគំរាមកំហែងពីគ្រាប់មីន និង​សំណល់​ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា៕ អត្ថបទ៖ មុត សុទ្ធ

សម្តេចតេជោ ហ៊ុន សែន ភ្ញាក់ផ្អើល​ចំពោះព័ត៌មាន​ផ្សាយ​រឿងមិនពិត​ទាក់ទងនឹង​កិច្ច​ជំនួប​សម្តេច​ជា​មួយអគ្គ UN និងលោក ចូ បៃឌិន

2022/11/22 09:26:04 am        505
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានការភ្ញាក់ផ្អើល បន្ទាប់​ពី​មាន​ការ​លើក​ឡើង​របស់​ជនអគតិ ឬសារព័ត៌មានមួយក្តាប់តូចបានផ្សាយថា អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ(UN) បានបញ្ជាសម្តេច ឲ្យធ្វើនេះធ្វើនោះ(ទាក់ទងសិទ្ធិមនុស្ស) ខណៈ​សម្តេច​អះអាង​​ថា ពេលដែលសម្តេចបានជួបជាមួយលោកអគ្គលេខាធិការរូបនេះ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នោះ​និយាយ​តែ​អំពីបញ្ហាគ្រាប់មីន បញ្ហាសាលាក្តីខ្មែរក្រហម និងបញ្ហា​ការ​បញ្ជូន​កង​ទ័ព​មួក​ខៀវ​ទៅ​ក្រៅ​ប្រទេសជាដើមនោះ។ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាព​មីន​នៅ​កម្ពុជា ក្រោមប្រធានបទ«ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២​នេះ​ សម្តេចតេជោ នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា សម្តេចពិតជាមានការភ្ញាក់ផ្អើល ក្រោយព័ត៌មាន ផ្សាយទាក់ទង​កិច្ច​ជំនួបរបស់សម្តេចជាមួយ លោក Antionio Guterres នៅកម្ពុជា ក្នុង​ពេល​ប្រជុំ​កំពូល​អាស៊ាន​លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាកាលពីប៉ុន្មានថ្ងៃមុននោះ ដោយ​មិន​បាន​ពិភាក្សា រឿងអ្វីដូចដែលក្រុមទាំងនោះបានផ្សព្វផ្សាយនោះឡើយ ហើយ​សម្តេច​ពិត​ជា​ឆ្ងល់​យ៉ាង​ខ្លាំង​មិន​ដឹងថា បានព័ត៌មានបែបបំភ្លើសនេះមកពីណា។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏មានការហួសចិត្តចំពោះការផ្សព្វផ្សាយពី​​​ជំនួប​រវាង​សម្តេចតេជោ ជាមួយលោកប្រធានាធិបតីអាមេរិកចូ បៃឌិន ដែរថា ការជំនួបនោះលោក បៃឌិន បាន​លើក​ឡើងអំពីកញ្ញា សេង ធារី (អប្សារាក្បាលត្រងោល) ដែលកំពុងជាប់គុក និង​បាន​ដាក់​គំនាប​ដល់សម្តេច​រឿងនេះរឿងនោះ គឺគ្មានទាល់តែសោះ ដោយ​ការ​ផ្សាយ​របស់​ពួក​គេទាំ​ង​នោះ​មិន​ដឹង​បានព័ត៌មានមកពីខាងណានោះទេ។សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវ​គោរព​អំពី​ក្រម​សីល​ធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មានផង ខណៈការផ្សព្វផ្សាយរបស់អ្នកព័ត៌មានទាំង នោះ​គ្មាន​ការ​ពិត​​ទាល់​តែ​សោះ ខណៈកិច្ចជំនួបរវាងសម្តេច ជាមួយអគ្គលេខាធិការអង្គការ សហប្រជាជាតិ និង​ប្រធានាធិប​តីអា​មេរិក កាលពីកន្លងទៅថ្មីៗ​នេះ​មិន​បាន​និយាយ​គ្នា​ដូច​ការ​ផ្សព្វ​ផ្សាយ​របស់​សារ​ព័ត៌មាន​ទាំង​នោះឡើយ៕ អត្ថបទ៖ បាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសបិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា

2022/11/22 09:05:53 am        602
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី បិទ​សន្និបាត​ជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា នៅមជ្ឈមណ្ឌលកោះពេជ្រ។ពិធីបិទសន្និបាតមីនព្រឹកនេះ មានការអញ្ជើញចូលរួមពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា តំណាង​កម្ម​វិធី​អភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា, ឯកអគ្គរដ្ឋទូត ស្ថានទូត ប្រចាំកម្ពុជា, លោក​ឧកញ៉ា លោក លោកស្រី តំណាងវិស័យឯកជន ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ, ប្រតិបត្តិករ​សកម្មភាព​មីន តំណាងអង្គការសង្គមស៊ីវិល តំណាងអ្នកទទួលផល តំណាង​ជន​រង​គ្រោះ​ដោយសារ​មីន​ផងដែរ។គោលបំណង នៃខួប៣០ ឆ្នាំក៏ដូចជាពិធីបិទមហាសន្និបាតនេះ គឺដើម្បី​អបអរសាទរ​នូវ​សមិទ្ធផល​ជា​ប្រវតិ្តសាស្រ្ត នៃសកម្មភាពមីន រយៈពេល ៣០ឆ្នាំកន្លងមក ដែលកម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ ចំពោះ​ការ​ដោះស្រាយការគំរាមកំហែងពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖- សម្តេចតេជោ ហ៊ុន សែន កោតសរសើរដល់អាជ្ញាធមីន, ប្រតិបត្តិករដោះមីន, អង្គការ-សមាគម​ដៃគូ និងប្រទេសជាមិត្ត ដែលបានប្រឹងប្រែង​ធ្វើកិច្ចការ​ពាក់ព័ន្ធ​នឹង​សកម្មភាព​មីន​នៅ​កម្ពុជា ប្រកប​ដោយ​លទ្ធផលល្អប្រសើរ គួរជាទៅមោទនៈ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មីនជាបញ្ហាមួយ ដែល​ត្រូវ​បាន​យក​ចិត្តទុក​ដាក់​នៅ​លើ​ពិភព​លោក ជាពិសេសប្រទេស ដែលធ្លាប់ញាំញីដោយសង្គ្រាម ហើយកម្ពុជា​ក៏​បាន​ដាក់​ចេញ​គោល​ដៅ​សំខាន់​ សម្រាប់សកម្មភាពមីននេះផងដែរ។- សម្តេចតេចជោ ហ៊ុន សែន ប្រកាសថា ជំនួបរវាងសម្តេច និង​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាតិ លោក Antionio Guterres នៅកម្ពុជា ក្នុងពេលប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធនានា មិនមានការពិភាក្សា ឬ​ដាក់​គំនាប​មក​កម្ពុជា​ពាក់ព័ន្ធ​បញ្ហា​នយោបាយ​ផ្ទៃ​ក្នុងកម្ពុជាឡើយ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជា-អង្គការសហប្រជាជាតិ បានពិភាក្សាគ្នា និង​ផ្តល់​ធាតុ​ចូល ពាក់ព័ន្ធសកម្មភាពមីន, សាលាក្តីខ្មែរក្រហម និងបញ្ហាសកល ដែលពិភពលោក និង​តំបន់ កំពុងជួបប្រទះ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម គឺ​ជា​ការងារ​មួយ​យ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការជួយកាត់បន្ថយគ្រោះថ្នាក់ ដែលប្រែក្លាយ​ដី​រង​ផល​ប៉ះពាល់​ទាំងនោះឱ្យក្លាយជាដីសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្មវិធី​សកម្មភាព​មីន​មនុស្ស​ធម៌​នៅ​កម្ពុជា​ចាប់​ផ្តើម​ឡើង​នៅ​ឆ្នាំ​១៩៩២ ដើម្បីឆ្លើយតបបន្ទាន់នឹងការធ្វើមាតុភូមិនិវត្តន៍ របស់ជនភៀសខ្លួន។- សម្តេចតេជោ ហ៊ុន សែន បន្តថា ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព នៅឆ្នាំ១៩៩៧ កម្ពុជា​បាន​ចុះហត្ថលេខា និងបានក្លាយជារដ្ឋភាគី នៃអនុសញ្ញាស្តីពីការហាម ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស (ឬហៅកាត់ថា អនុសញ្ញាអូតាវ៉ា) ក្នុងឆ្នាំ២០០០។- សម្ដេចតេជោ មានប្រសាសន៍ថា សន្តិភាព​បានរួម​ចំណែក​យ៉ាង​ខ្លាំង​ក្លា​ដល់​កិច្ច​ដំណើរ​ការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ ការគោរពសិទ្ធិ និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់មនុស្ស ដែលធ្វើឱ្យ​ប្រជាជន​កម្ពុជា​បាន​យល់​យ៉ាង​ច្បាស់​អំពី​គុណ​តម្លៃ​ នៃ​សុខ​សន្តិភាព និងប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ការពារ​មិន​ឲ្យ​បាត់​បង់​ទៅ​វិញ​ជា​ដាច់ខាត ទោះបី​ក្នុង​តម្លៃ​ណា​ក៏​ដោយ​។- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងនាមជារដ្ឋភាគី កម្ពុជាមានមោទនភាពណាស់ ដោយ​បាន​ក្លាយជាសមាជិកដ៏សកម្ម និងហ្មត់ចត់ក្នុងកិច្ចការបោសសម្អាតមីន និងមាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ ចំពោះកាតព្វកិច្ចរបស់ខ្លួន។- សម្តេចតេជោ ហ៊ុន សែន បានសម្តែងដោយមោទនភាពថា ក្នុងឋានៈជាម្ចាស់ផ្ទះ កម្ពុជា​បាន​នាំ​ពិ​ភព​លោកឲ្យវិលត្រលប់មកកាន់ទីកំណើតដើម នៃចលនា​ហាម​ប្រាម​ការ​ប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស​នេះ ហើយបាននាំយកតថភាពពិត និងរូបភាពពិតរបស់អនុសញ្ញានេះ មកដាក់​បង្ហាញ​ចំពោះ​មុខ​កិច្ច ប្រជុំតែម្តង។- សម្តចេតេជោ ហ៊ុន សែន បន្តថា តាំងពីកម្ពុជាចាប់ផ្តើមស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ រាជ​រដ្ឋាភិបាល​បានកំណត់យកសកម្មភាពមីន ជាផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​គោល​នយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ និងផែនការយុទ្ធសាស្រ្តជាតិសំខាន់ៗ។ ដោយមើលឃើញពីសារសំខាន់នេះកម្ពុជា បាន​សម្រេច​ដាក់បញ្ចូលសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចូល​ជា​គោល​ដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ថ្ងៃអនាគត កម្ពុជាគឺជាប្រទេសដែលគ្មានមីន ហើយ​ការ​គំរាម​កំហែង​ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម ត្រូវបានកាត់បន្ថយឲ្យនៅកម្រិតអប្បបរមា និង​មាន​ការ​អភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធនធានមនុស្ស ប្រព្រឹត្តទៅដោយសុវត្ថិភាព។ ផែន​ការ​យុទ្ធសាស្រ្ត​នេះ ជាផែនទីតម្រង់ទិស ដោះស្រាយបញ្ហាមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម និង​ឆ្លើយ​តប​ទៅ​នឹងការគំរាមកំហែងដែលនៅសេសសល់ក្រោយឆ្នាំ ២០២៥។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ជាមួយនឹងចំណេះដឹង និងបទពិសោធន៍ ក្នុងរយៈពេល ៣​ទសវត្សរ៍ កម្ពុជាបានប្រែក្លាយពីប្រទេសដែលរងគ្រោះដោយសារគ្រាប់មីន ទៅជា​ប្រទេស​ដែល​ចែក​រំលែក​បទពិសោធន៍លើឆាកអន្តរជាតិ នៅតាមបណ្តា​ប្រទេស​ដែល​កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលគណៈប្រតិភូមកពីបណ្តាប្រទេសជាច្រើន បាន​មក​ទស្សនា​ប្រទេសកម្ពុជា ដើម្បីរៀនសូត្រ និងទទួលបទពិសោធន៍។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការប្តេជ្ញាចិត្តរបស់កម្ពុជា បានធ្វើឱ្យមជ្ឈដ្ឋានជាតិ-អន្តរជាតិ​ស្ញប់ស្ញែងនូវបេសកកម្មរបស់កម្ពុជា ក្នុងការចូលរួម​ប្រកប​ដោយ​កិត្តិយស​ដ៏​ឧត្តុង្គ​ឧត្តម​បំផុត សម្រាប់មនុស្សជាតិលើពិភពលោកក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ដែល​ទង់​ជាតិ​កម្ពុជា​បន្ត​បង្ហូត​ខ្ពស់ត្រដែត ស្មើមុខស្មើមាត់ ស្មើសិទ្ធិ ស្មើភាពជាមួយ​បណ្តា​ប្រទេស​បរិច្ចាគ​កង​កម្លាំង​ទាំងអស់។- សម្តេចតេជោ ហ៊ុន សែន បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃប្រាយុទ្ធ ច័ន្ទអូចា លើ​បញ្ហា​ដោះមីន​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ផ្តល់សុវត្ថិភាពដល់ប្រជាពលរដ្ឋទាំងសងខាង ទោះ​តំបន់​នោះមិន​ទាន់ឯកភាពក្នុងការកំណត់ព្រំដែនក៏ដោយ ហើយ​កិច្ច​ការ​បន្ទាប់​គណៈកម្មាធិការ​ព្រំដែន​ប្រទេសទាំងពីនឹងធ្វើការជាមួយគ្នា។- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាបន្តកសាងស្នាដៃដ៏ធំធេងជាច្រើនដូចជា ការ​បោស​សម្អាតមីន ការកំទេចគ្រាប់ ការស្ថាបនាសំណង់ផ្តេក-បញ្ឈរ ក្នុង​តំបន់​បេសកកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់។ ស្នាដៃរបស់វីរយុទ្ធនារីកម្ពុជា នាឆ្នាំ២០២២ នេះ បាន​ទទួល​លំដាប់​លេខ​រៀង​ទី២ ក្នុងបណ្តាសហគមន៍អាស៊ាន និងលំដាប់លេខ១២ ក្នុងចំណោម ១២០​ប្រទេស​បរិច្ចាគ​កង​កម្លាំង​។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់អ្នកនយោបាយ និងក្រុមជ្រុលនិយមមួយចំនួន គប្បី​កុំ​មាន​ការ​ធ្វើអ​ត្ថាធិប្បាយលើសហួសហេតុ ភូតកុហក់ បំភ្លៃបំផ្លើស ពាក់ព័ន្ធ​ជំនួប​ទ្វេភាគី​រវាង​សម្តេច​តេជោ ហ៊ុន សែន ជាមួយលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ក្នុងពេល​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤០-៤១ និងកិច្ចកំពូលពាក់ព័ន្ធនានានៅកម្ពុជា។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ជំនួបរវាងសម្តេច និងលោក Antionio Guterres អគ្គ​លេខា​ធិការUN ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការលើវិស័យមីន, តុលាការកូនកាត់ (សាលាក្តី​ខ្មែរ​ក្រហម) និងសកម្មភាពមនុស្សធម៌ក្រោមឆ័ត្រអង្គការសហប្រជាជាតិ តាមរយៈ​បញ្ជូន​កម្លាំង​ទៅ​រក្សា​សន្តិភាពប្រទេសដែលញាំញីដោយសង្គ្រាម។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា បើគ្មានការប្រែប្រួលទេ រដ្ឋមន្ត្រីការពារជាតិចិន និងជួបសន្ទនាជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លើទឹកសៀមរាបអង្គរ ក្នុងពេលកម្ពុជា កំពុង​រៀបចំ​កិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការពារជាតិអាស៊ាន។សង្កថាសម្ដេចតេជោ ហ៊ុន សែន ចប់នៅម៉ោង ៩និង០៣នាទី 

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា

2022/11/22 07:58:26 am        536
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី បិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ដែលពិធីនេះត្រូវប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ សូមជម្រាបថា អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានបើកសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ក្រោមប្រធានបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ហើយនៅថ្ងៃទី២២ វិច្ឆិកានេះ គឺជាពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ក៏ដូចជាបង្ហាញនូវសមិទ្ធផលស្នាដៃ៣០ឆ្នាំ នៃសកម្មភាពកំចាត់មីននៅកម្ពុជា។ ពិធីបិទសន្និបាត នាព្រឹកនេះ មានការអញ្ជើញចូលរួមពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា, ឯកអគ្គរដ្ឋទូត ស្ថានទូត ប្រចាំកម្ពុជា, លោកឧកញ៉ា លោក លោកស្រី តំណាងវិស័យឯកជន ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ, ប្រតិបត្តិករសកម្មភាពមីន តំណាងអង្គការសង្គមស៊ីវិល តំណាងអ្នកទទួលផល តំណាងជនរងគ្រោះដោយសារមានផងដែរ។ គោលបំណងនៃខួប៣០ ឆ្នាំក៏ដូចជាពិធីបិទមហាសន្និបាតនេះគឺដើម្បីអបអរសាទរនូវសមិទ្ធផលជាប្រវតិ្តសាស្រ្ត នៃសកម្មភាពមីន រយៈពេល ៣០ឆ្នាំកន្លងមក ដែលយើងទាំងអស់គ្នា រាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត អង្គការជាតិ អន្តរជាតិ និងសហគមន៍សកម្មភាពមីន ទាំងអស់ បានផ្តល់ការគាំទ្រ ចូលរួមពោរពេញដោយសុឆន្ទះ ចិត្តសប្បុរស អាណិតអាសូរ ការលះបង់ និងការប្តេជ្ញាចិត្តខ្ពស់ ចំពោះការដោះស្រាយការគំរាមកំហែងពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចរាជធានីភ្នំពេញបង្ក្រាបទីតាំងបទល្មើសឆបោកតាមអនឡាញ២កន្លែងទៀតឃាត់ខ្លួនមនុស្សបាន១៣៣នាក់
07/18/2025 09:07 PM
នាយករដ្ឋមន្ត្រីបារាំង ប្រឹងប្រែងបន្ទន់ជំហរប្រឆាំង ចំពោះច្បាប់ថវិការបស់លោក ដើម្បីបញ្ចៀសវិបត្តិថ្មី
07/18/2025 08:07 PM
អ៊ីរ៉ង់៖ ប្រទេសអឺរ៉ុបគ្មានមូលដ្ឋានសីលធម៌ និងផ្លូវច្បាប់ ដើម្បីអនុវត្តទណ្ឌកម្មមានឡើងវិញភ្លាមៗ
07/18/2025 08:07 PM
វិមានក្រឹមឡាំង ប្រាប់ថា រុស្ស៊ីបានបង្កើតអភ័យឯកសិទ្ធិជាក់លាក់ បន្ទាប់ពី EU ចេញទណ្ឌកម្មថ្មី
07/18/2025 07:07 PM
បទបញ្ជាបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងជួយទាក់ទាញអ្នកវិនិយោគកាន់តែច្រើនថែមទៀតមកកាន់កម្ពុជា
07/18/2025 07:07 PM
កម្ពុជា-ហ្វីលីពីន ឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស
07/18/2025 07:07 PM
មន្ត្រីរាជការក្រសួងប្រៃសណីយ៍ ចូលរួមដាំដើមកោងកាងចំនួន៥៥០ ដើម ក្រោមប្រធានបទ “ឌីជីថល ផ្សារភ្ជាប់បរិស្ថាន”
07/18/2025 07:07 PM
លោក Zelenskyy៖ លោកបានពិភាក្សាអំពីការផ្គត់ផ្គង់មីស៊ីល និងការបណ្តុះបណ្តាលអ្នកបើកយន្តហោះជាមួយលោក Macron
07/18/2025 07:07 PM
ប្រធានការិយាល័យសិទ្ធិមនុស្ស UN ជំរុញឲ្យមានការទទួលខុសត្រូវ ចំពោះការសម្លាប់ នៅទីក្រុង Sweida របស់ស៊ីរី
07/18/2025 07:07 PM
រុស្ស៊ីចាប់ខ្លួនស្ត្រីសញ្ជាតិអាមេរិក-រុស្ស៊ី នៅអាកាសយានដ្ឋាន ពីបទរត់ពន្ធកាំភ្លើង
07/18/2025 07:07 PM