ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងពង្រីកការស្ថាបនាផ្លូវនៅតំបន់ដាច់ស្រយាល តាមតម្រូវការពលរដ្ឋ
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ​នៅ​ជាមួយ​កងទ័ព​ជួរ​មុខ​គាំទ្រ​គ្រប់​មធ្យោបាយ​ទាំង​អស់
សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានមកដល់កម្ពុជាហើយ

2022/11/12 08:32:15 am        1150
ភ្នំពេញ៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានអញ្ជេីញមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លេីកទី១០ ។  ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងប្រជុំទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ានឆ្នាំ២០២២ នារសៀលនេះនៅសណ្ឋាគារសុខាភ្នំពេញ ៕

អគ្គលេខាធិការអង្គការសហប្រជាជាតិ ថ្កោលទោសចំពោះការបន្តកើនឡើងអំពើហិង្សានៅមីយ៉ាន់ម៉ា

2022/11/11 06:22:33 pm        498
ភ្នំពេញ៖ ក្នុងពេលចូលរួមកិច្ចប្រជុំជាមួយមេដឹកនាំអាស៊ាន-អង្គការសហប្រជាជាតិ នៅថ្ងៃទី១១ ខែវិច្ឆិកា ក្នុងរាជធានីភ្នំពេញ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្កោលទោសចំពោះស្ថានការណ៍បន្តកើនឡើងអំពើហិង្សា និងបញ្ហាសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា។

មេដឹកនាំកម្ពុជា និងកូរ៉េខាងត្បូង ឯកភាពគ្នាជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ ជាពិសេសការមិនយកពន្ធជាន់គ្នា

2022/11/11 04:51:38 pm        558
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន បាននិងកំពុងដឹកនាំដំណើរការកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ សម្តេចតេជោ បានទទួលជួបលោកប្រធានាធិបតីកូរ៉េខាងត្បូង យូន ស៊ុក យុល(Yoon Suk yeol )នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកានេះ ដើម្បីពិភាក្សាគ្នាពាក់ព័ន្ធទៅលើកិច្ចការតំបន់ អន្តរជាតិ ជាពិសេសកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង២។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនោះ ថ្នាក់ដឹក នាំទាំងពីរ​បានពិភាក្សាគ្នាលើបញ្ហាតំបន់ផង​ និងបញ្ហាទ្វេភាគីផង។ឯកឧត្តមប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានសម្ដែងនូវការគាំទ្រចំពោះមជ្ឈភាពអាស៊ាន និង​បាន​សម្ដែងនូវការពេញចិត្តជាមួយនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ​ជាពិសេសលើវិស័យពាណិជ្ជកម្ម ​ការវិនិយោគ ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​និងរដ្ឋាភិបាល​ វិស័យឯកជន ទំនាក់ទំនង​រវាងប្រជាជន និងប្រជាជន​ដែលក្នុងរយៈពេល​ត្រឹមតែ២៥ឆ្នាំប៉ុណ្ណោះ​ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ​បានកើនឡើង​ជាង២០ ដង។ក្នុងន័យនេះ ​ឯកឧត្តម Yoon Suk yeol ​បានជម្រាបជូនសម្ដេចតេជោថា​ កូរ៉េ ចាត់ទុកការអភិវឌ្ឍ​របស់​កម្ពុជា​ដោយចីរភាព។ក្នុងន័យនេះ​ជំនួយ​ក្រៅប្រទេសរបស់កូរ៉េមកកាន់កម្ពុជា​មាន​ការកើនឡើង​ទ្វេដង​សម្រាប់​ជួយ​ដល់កម្ពុជា​ដល់ការអភិវឌ្ឍ​ហើយកូរ៉េនឹងជំរុញឲ្យអ្នកវិនិយោគទុន​កូរ៉េមក​កម្ពុជា​កាន់តែច្រើនឡើង​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ​និងទំនាក់ទំនង​រវាងប្រទេសទាំងពីរបន្ថែម​ទៀត ជាពិសេសដើម្បីក្តាប់យកឱកាសនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ​គឺ​ការមិនយកពន្ធជាន់គ្នារវាងប្រទេសទាំងពីរ៕

អាស៊ាន-កូរ៉េខាងត្បូង បើកកិច្ចប្រជុំកំពូលលើកទី២៣

2022/11/11 04:28:21 pm        473
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មេដឹកនាំអាស៊ាន-ប្រធានាធិបតីកូរ៉េខាងត្បូង បានបើកកិច្ចប្រជុំកំពូលលើកទី២៣ (23th ASEAN-Republic Korea Summit) នៅសណ្ឋាគារសុខាភ្នំពេញ។

ឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអញ្ជើញមកដល់កម្ពុជាហើយ

2022/11/11 02:50:41 pm        439
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម Antonio Guterres បានអញ្ជើញមកដល់កម្ពុជាហើយ ។

អាស៊ាន-ចិន បើកកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥

2022/11/11 02:35:10 pm        454
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មេដឹកនាំអាស៊ាន-ចិន បានបើកកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ (25th ASEAN-China Summit) នៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំចង្អៀតនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១

2022/11/11 02:25:06 pm        486
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀតនៃកិច្ចប្រជុំកំពូលអាស៊ាន​លើកទី៤១ នៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

ផ្សាយផ្ទាល់ពិសេស ! កិច្ចពិភាក្សាលើរឿងរ៉ាវនានាជុំវិញកិច្ចប្រជុំកំពូលអាស៊ី

2022/11/11 02:07:53 pm        32
សូមទស្សនាការផ្សាយផ្ទាល់តាមរយៈLink:https://web.facebook.com/BTVCambodia/videos/8223510557722366

ប្រតិភូភរិយាបណ្តាប្រទេសសមាជិកអាស៊ាន និងប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក ទស្សនកិច្ចស្វែងយល់ពីបណ្ណាល័យសម្តេចម៉ែ

2022/11/11 02:04:37 pm        442
ភ្នំពេញ៖ ប្រតិភូភរិយាថ្នាក់ដឹកនាំបណ្តាប្រទេសសមាជិកអាស៊ាន និងភរិយារបស់ប្រធានវេទិកា​សេដ្ឋកិច្ចពិភពលោក នាព្រឹកថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០២២នេះ បានអញ្ជើញ​ទស្សនកិច្ចស្វែង​យល់​ពីបណ្ណាល័យសម្តេចម៉ែ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា​ ដែលដើរតួនាទីជាស្ថាប័នមួយ គាំពារដល់ការអប់រំ, ការសិក្សាស្រាវជ្រាវ និងការអភិរក្សប្រវត្តិសាស្ត្រកម្ពុជា។ដំណើរទស្សនកិច្ចមកកាន់បណ្ណាល័យសម្តេចម៉ែ ក្រោមវត្តមានលោកជំទាវ Iriana Joko Widodo ភរិយាប្រធានាធិបតីឥណ្ឌូនេស៊ី, លោកជំទាវ Sichanh Viphavanh ភរិយានាយករដ្ឋមន្ត្រី នៃប្រទេសឡាវ, លោកជំទាវ Louise Araneta Marcos ភរិយាប្រធានាធិបតីហ្វីលីពីន, លោកជំទាវ Naraporn Chan-o-cha ភរិយារបស់នាយករដ្ឋមន្ត្រីថៃ និងលោកជំទាវ Hildegard Schwab-Stoll ភរិយា​របស់ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) អមដំណើរដោយ​លោកជំទាវ ខេង សំវ៉ាដា ភរិយាឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រី្តការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា។សូមបញ្ជាក់ផងដែរថា បណ្ណាល័យសម្តេចម៉ែ បើកសម្ភោធជាផ្លូវការនាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ តម្កល់​សៀវភៅរាប់ពាន់ក្បាល រួមជាមួយនឹងឯកសារ ​និងវត្ថុសិល្បៈ និងប្រវត្តិសាស្ត្រមិនអាច​កាត់ថ្លៃ​បានជាច្រើន ស្តីអំពីប្រវត្តិសាស្ត្រកម្ពុជា ​ឯកសារដែលតម្កល់ទុកនៅក្នុងបណ្ណាល័យ រួមមាន៖ បណ្ណសារឯកសារខ្មែរក្រហម របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែល​គួបផ្សំ​នូវឯកសារប្រមាណជាង ១លាន៧សែនទំព័រ ​ស្តីពីរបបខ្មែរក្រហម ​ក៏ដូចជាឯកសារសោទស្សន៍ដែលជាបទសម្ភាសន៍ កត់ត្រាទុកនូវបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមថែមទៀតផង។ បន្ថែមលើសពីនេះទៅទៀត បណ្ណាល័យក៏មានតម្កល់ទុកសៀវភៅ, ឯកសារជាក្រដាស, ឯកសារសោទស្សន៍ និងសម្ភារនានាស្តីពី ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ ឯកសារទាំងអស់នេះ ត្រូវបានប្រមែប្រមូលចងក្រងដោយឯកអគ្គរាជទូត ហូលី យ៉ូ អេ. ហែលដ្រេស ក្នុងអំឡុងពេលដែលលោកសិក្សាស្រាវជ្រាវចងក្រងឯកសារស្តីពីសែស្រឡាយរាជវង្ស និង​ប្រវត្តិសាស្ត្រប្រទេសកម្ពុជា។ ជាចុងបញ្ចប់ បណ្ណាល័យសម្តេចម៉ែ មានតាំងបង្ហាញនូវពិព័រណ៍រូបភាពប្លង់ស្ថាបត្យកម្ម នៃវិទ្យាស្ថានស្លឹករឹត។ វិទ្យាស្ថានស្លឹករឹត ​គឺជាចក្ខុវិស័យរបស់លោក ឆាំង យុ ដែលនឹងជាទីតាំង​អចិន្ត្រៃយ៍​របស់មជ្ឈមណ្ឌលឯកសារកម្ពុជា​ ដោយនឹងមានរួមបញ្ចូលនូវសារមនី្ទរ, មជ្ឈមណ្ឌលស្រាវជ្រាវ, សាកលវិទ្យាល័យ, បណ្ណាល័យ និងបណ្ណសារដ្ឋាន។ វិទ្យាស្ថានស្លឹករឹត គឺជាស្នាដៃរចនា​របស់ស្ថាបត្យករដ៏ល្បីល្បាញ ​លោកស្រី ហ្សាហា ហាឌីដ។បណ្ណាល័យសម្តេចម៉ែ​ គាំទ្រយ៉ាងមុតមាំចំពោះការយល់ឃើញថា ​ការអប់រំ គឺជាការផ្លាស់ប្ដូរ​មុខមាត់ថ្មី។ ការអប់រំផ្ដល់នូវឱកាសមួយឈានទៅសម្រេចការផ្លាស់ប្តូរ​ និងផ្តល់សេរីភាពដល់បុគ្គល, សហគមន៍ និងប្រជាជាតិ។ ការអប់រំ អាចបញ្ឈប់ការកកើតឡើងវិញ នៃអំពើហិង្សា, ភាពអមនុស្សធម៌ និងការគាបសង្កត់នៅក្នុងប្រវត្តិសាស្ត្រ។ ទន្ទឹមនឹងនេះដែរ ការអប់រំ អាចផ្ដល់ជាឱកាសមួយ ដើម្បីនឹងរំពៃជាថ្មីក្នុងការបង្កើត​ជា​អនាគតថ្មីមួយ៕អត្ថបទ រដ្ឋា

ប្រធានាធិបតីកូរ៉េខាងត្បូង និងលោកជំទាវ បានមកដល់កម្ពុជាហើយ

2022/11/11 01:22:10 pm        696
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម យូន សកយ៉ល -Yoon Suk-yeol, ប្រធានាធិបតីកូរ៉េខាងត្បូង និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កូរ៉េខាងត្បូង មកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាច្រានចោលទាំងស្រុងការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការផ្ទុះគ្រាប់មីន
07/23/2025 10:07 PM
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញប្រកាសដាក់ឱ្យប្រើប្រាស់នីតិវិធីប្រតិបត្តិស្តង់ដាជាតិ សម្រាប់ប្រព័ន្ធកត់ត្រាជំងឺមហារីក បែបប្រជាសាស្ត្រ
07/23/2025 08:07 PM
ជំនួយស្បៀងអាហារដល់ពលរដ្ឋនីហ្សេរីយ៉ា ១,៣លាននាក់ ស្ថិតក្នុងហានិភ័យ ដោយសារអស់ស្តុក
07/23/2025 08:07 PM
ឯកឧត្តម ហេង រតនា៖គ្រាប់មីនដែលទាហានថៃជាន់បណ្តាលឲ្យដាច់ជើងនៅតំបន់មុំបីជាមីនចាស់បើមីនថ្មីមិនត្រឹមតែដាច់ជើងទេគឺអាចដល់ស្លាប់
07/23/2025 08:07 PM
ម្លប់ ទឹក និងភេសជ្ជៈ ជួយតំបន់បាល់កង់ទប់ទល់នឹងរលកកម្តៅធ្ងន់ធ្ងរនារដូវក្តៅ
07/23/2025 08:07 PM
គណៈប្រតិភូអ៊ុយក្រែនជួបប្រធានាធិបតីទួរគីលោក Erdogan មុនកិច្ចប្រជុំជាមួយរុស្ស៊ី
07/23/2025 08:07 PM
អ៊ីតាលី និងអាល់ហ្សេរី ព្រមព្រៀងធ្វើការ ដើម្បីដោះស្រាយបញ្ហាអំពើភេរវកម្ម និងជនអន្តោប្រវេសន៍
07/23/2025 08:07 PM
EU នឹងដាក់វិធានការតបតលើទំនិញអាមេរិក ដើម្បីបញ្ចៀសការដំឡើងពន្ធ
07/23/2025 08:07 PM
ទិវាវាយតម្លៃទទួលស្គាល់ គាំទ្រដល់ SME ប្រើប្រាស់សេវាកម្មវាយតម្លៃទទួលស្គាល់ក្នុងដំណើរការអាជីវកម្ម
07/23/2025 08:07 PM
បាតុករលីបង់ នៅទីក្រុងបេរូតនាំគ្នាតវ៉ាប្រឆាំងវិបត្តិស្រេកឃ្លាននៅតំបន់ហ្កាហ្សា
07/23/2025 07:07 PM