TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី
TOP STORY | ខណៈព្រំដែនកំពុងមានការផ្ទុះអាវុធ, សម្តេចតេជោ ហ៊ុន សែន ប្រាប់ពលរដ្ឋឲ្យជឿទុកចិត្ត​លើ​រាជរដ្ឋាភិបាល និងកងទ័ព

នយោបាយ​ និង ការអភិវឌ្ឍន៍

អាស៊ាន-ចិន បើកកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥

2022/11/11 02:35:10 pm        454
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មេដឹកនាំអាស៊ាន-ចិន បានបើកកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ (25th ASEAN-China Summit) នៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំចង្អៀតនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១

2022/11/11 02:25:06 pm        486
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀតនៃកិច្ចប្រជុំកំពូលអាស៊ាន​លើកទី៤១ នៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

ផ្សាយផ្ទាល់ពិសេស ! កិច្ចពិភាក្សាលើរឿងរ៉ាវនានាជុំវិញកិច្ចប្រជុំកំពូលអាស៊ី

2022/11/11 02:07:53 pm        32
សូមទស្សនាការផ្សាយផ្ទាល់តាមរយៈLink:https://web.facebook.com/BTVCambodia/videos/8223510557722366

ប្រតិភូភរិយាបណ្តាប្រទេសសមាជិកអាស៊ាន និងប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក ទស្សនកិច្ចស្វែងយល់ពីបណ្ណាល័យសម្តេចម៉ែ

2022/11/11 02:04:37 pm        442
ភ្នំពេញ៖ ប្រតិភូភរិយាថ្នាក់ដឹកនាំបណ្តាប្រទេសសមាជិកអាស៊ាន និងភរិយារបស់ប្រធានវេទិកា​សេដ្ឋកិច្ចពិភពលោក នាព្រឹកថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០២២នេះ បានអញ្ជើញ​ទស្សនកិច្ចស្វែង​យល់​ពីបណ្ណាល័យសម្តេចម៉ែ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា​ ដែលដើរតួនាទីជាស្ថាប័នមួយ គាំពារដល់ការអប់រំ, ការសិក្សាស្រាវជ្រាវ និងការអភិរក្សប្រវត្តិសាស្ត្រកម្ពុជា។ដំណើរទស្សនកិច្ចមកកាន់បណ្ណាល័យសម្តេចម៉ែ ក្រោមវត្តមានលោកជំទាវ Iriana Joko Widodo ភរិយាប្រធានាធិបតីឥណ្ឌូនេស៊ី, លោកជំទាវ Sichanh Viphavanh ភរិយានាយករដ្ឋមន្ត្រី នៃប្រទេសឡាវ, លោកជំទាវ Louise Araneta Marcos ភរិយាប្រធានាធិបតីហ្វីលីពីន, លោកជំទាវ Naraporn Chan-o-cha ភរិយារបស់នាយករដ្ឋមន្ត្រីថៃ និងលោកជំទាវ Hildegard Schwab-Stoll ភរិយា​របស់ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) អមដំណើរដោយ​លោកជំទាវ ខេង សំវ៉ាដា ភរិយាឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រី្តការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា។សូមបញ្ជាក់ផងដែរថា បណ្ណាល័យសម្តេចម៉ែ បើកសម្ភោធជាផ្លូវការនាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ តម្កល់​សៀវភៅរាប់ពាន់ក្បាល រួមជាមួយនឹងឯកសារ ​និងវត្ថុសិល្បៈ និងប្រវត្តិសាស្ត្រមិនអាច​កាត់ថ្លៃ​បានជាច្រើន ស្តីអំពីប្រវត្តិសាស្ត្រកម្ពុជា ​ឯកសារដែលតម្កល់ទុកនៅក្នុងបណ្ណាល័យ រួមមាន៖ បណ្ណសារឯកសារខ្មែរក្រហម របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែល​គួបផ្សំ​នូវឯកសារប្រមាណជាង ១លាន៧សែនទំព័រ ​ស្តីពីរបបខ្មែរក្រហម ​ក៏ដូចជាឯកសារសោទស្សន៍ដែលជាបទសម្ភាសន៍ កត់ត្រាទុកនូវបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមថែមទៀតផង។ បន្ថែមលើសពីនេះទៅទៀត បណ្ណាល័យក៏មានតម្កល់ទុកសៀវភៅ, ឯកសារជាក្រដាស, ឯកសារសោទស្សន៍ និងសម្ភារនានាស្តីពី ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ ឯកសារទាំងអស់នេះ ត្រូវបានប្រមែប្រមូលចងក្រងដោយឯកអគ្គរាជទូត ហូលី យ៉ូ អេ. ហែលដ្រេស ក្នុងអំឡុងពេលដែលលោកសិក្សាស្រាវជ្រាវចងក្រងឯកសារស្តីពីសែស្រឡាយរាជវង្ស និង​ប្រវត្តិសាស្ត្រប្រទេសកម្ពុជា។ ជាចុងបញ្ចប់ បណ្ណាល័យសម្តេចម៉ែ មានតាំងបង្ហាញនូវពិព័រណ៍រូបភាពប្លង់ស្ថាបត្យកម្ម នៃវិទ្យាស្ថានស្លឹករឹត។ វិទ្យាស្ថានស្លឹករឹត ​គឺជាចក្ខុវិស័យរបស់លោក ឆាំង យុ ដែលនឹងជាទីតាំង​អចិន្ត្រៃយ៍​របស់មជ្ឈមណ្ឌលឯកសារកម្ពុជា​ ដោយនឹងមានរួមបញ្ចូលនូវសារមនី្ទរ, មជ្ឈមណ្ឌលស្រាវជ្រាវ, សាកលវិទ្យាល័យ, បណ្ណាល័យ និងបណ្ណសារដ្ឋាន។ វិទ្យាស្ថានស្លឹករឹត គឺជាស្នាដៃរចនា​របស់ស្ថាបត្យករដ៏ល្បីល្បាញ ​លោកស្រី ហ្សាហា ហាឌីដ។បណ្ណាល័យសម្តេចម៉ែ​ គាំទ្រយ៉ាងមុតមាំចំពោះការយល់ឃើញថា ​ការអប់រំ គឺជាការផ្លាស់ប្ដូរ​មុខមាត់ថ្មី។ ការអប់រំផ្ដល់នូវឱកាសមួយឈានទៅសម្រេចការផ្លាស់ប្តូរ​ និងផ្តល់សេរីភាពដល់បុគ្គល, សហគមន៍ និងប្រជាជាតិ។ ការអប់រំ អាចបញ្ឈប់ការកកើតឡើងវិញ នៃអំពើហិង្សា, ភាពអមនុស្សធម៌ និងការគាបសង្កត់នៅក្នុងប្រវត្តិសាស្ត្រ។ ទន្ទឹមនឹងនេះដែរ ការអប់រំ អាចផ្ដល់ជាឱកាសមួយ ដើម្បីនឹងរំពៃជាថ្មីក្នុងការបង្កើត​ជា​អនាគតថ្មីមួយ៕អត្ថបទ រដ្ឋា

ប្រធានាធិបតីកូរ៉េខាងត្បូង និងលោកជំទាវ បានមកដល់កម្ពុជាហើយ

2022/11/11 01:22:10 pm        696
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម យូន សកយ៉ល -Yoon Suk-yeol, ប្រធានាធិបតីកូរ៉េខាងត្បូង និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កូរ៉េខាងត្បូង មកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣។

អាស៊ានអនុញ្ញាតឱ្យទីម័រឡេស្តេចូលជាសមាជិកអាស៊ានទី១១

2022/11/11 12:20:46 pm        518
ភ្នំពេញ៖ ប្រមុខដឹកនាំអាស៊ាន នៅថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍ ជុំវិញសំណើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ។សេចក្តីថ្លែងការណ៍ បញ្ជាក់ថា ជាគោលការណ៍ ​ទៅម័រឡេស្តេ ត្រូវបាន​អនុញ្ញាត​ឱ្យចូលរួមជាសមាជិកទី១១ របស់អាស៊ាន។

ប្រមុខការទូតអ៊ុយក្រែនអរគុណកម្ពុជា នូវជំហរប្រកបដោយគោលការណ៍ ចំពោះសង្គ្រាមនៅអ៊ុយក្រែន

2022/11/11 11:49:10 am        270
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូលេបា បានអរគុណកម្ពុជាយ៉ាង​ជ្រាលជ្រៅ​ចំពោះការប្រកាន់យកជំហរប្រកបដោយគោលការណ៍​ចំពោះ​សង្គ្រាមនៅអ៊ុយក្រែន ភាពសប្បុរសក្នុងការជួយអ្នកដោះមីនរបស់អ៊ុយក្រែន និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា​ដែល​អាចធ្វើឱ្យអ៊ុយក្រែន ចូលជា​សមាជិក​នៃ​សន្ធិសញ្ញាមិត្តភាព ​និងកិច្ចសហប្រតិបត្តិការ​នៅក្នុងតំបន់​អាស៊ីអាគ្នេយ៍។យោងតាមលទ្ធផល ស្តីពីកិច្ចជំនួបរវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងកាបរទេស និងសហប្រតិបត្តិការអន្តរជាតិជាមួយលោក ​ឌីមីត្រូ គូលេបា រដ្ឋមន្រ្តីក្រសួង​កាបរទេសអ៊ុយក្រែន​ កាលពីថ្ងៃទី១០ ខែវិច្ឆិកា​ម្សិលមិញនេះ បានឲ្យដឹងថា​ នៅក្នុងកិច្ចជំនួបនោះ លោកឌីមីត្រូ គូលេបា បានសម្តែងការអបអរសាទរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចំពោះភាព​ជោគជ័យរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន និងជូនពរកម្ពុជាទទួល​ជោគជ័យ​ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ ប្រមុខការទូតរូបនេះ« បានអរគុណកម្ពុជាយ៉ាងជ្រាលជ្រៅ​ចំពោះការប្រកាន់យក​ជំហរប្រកប​ដោយ​គោលការណ៍​ចំពោះសង្គ្រាមនៅអ៊ុយក្រែន ភាពសប្បុរសក្នុងការជួយអ្នកដោះមីនរបស់​អ៊ុយក្រែន និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា​ដែលអាចធ្វើឱ្យអ៊ុយក្រែន ចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តមប្រាក់ សុខុន បានអបអរសាទរអ៊ុយក្រែន ​ដែលបានចូលជា​សមាជិក​នៃសន្ធិសញ្ញាមិត្តភាព​ និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាមួយគ្នានោះដែរ ​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលឹកពីកិច្ចពិភាក្សាតាម​ប្រព័ន្ធ​ទូរស័ព្ទប្រកបដោយផ្លែផ្កានាពេលថ្មីៗនេះរវាង​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងឯកឧត្តម វ៉ូឡូឌីមៀ ហ្សេលឡិនស្គី ប្រធានាធិបតីអ៊ុយក្រែន​ កាលពីថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ។ នៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីនូវជំហរ​ជា​គោលការណ៍របស់កម្ពុជា​ចំពោះសង្គ្រាមនៅអ៊ុយក្រែន ​និង​សង្ឃឹមថា ដំណោះស្រាយ​ដោយ​សន្តិភាពដើម្បីបញ្ចប់សង្រ្គាមនេះ ​ នឹងអាចកើតមានក្នុងពេលឆាប់ៗ ដើម្បីអ៊ុយក្រែនទទួល​បាន​សន្តិភាព និងស្ថិរភាព ​និងការអភិវឌ្ឍ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ក៏បានបញ្ជាក់ពីការត្រៀមខ្លួនរបស់​កម្ពុជា​ក្នុងការ​បណ្តុះបណ្តាល​អ្នកដោះមីនអ៊ុយក្រែន ​ដោយ​សហការជាមួយ​ប្រទេស​ជ​ប៉ុន​ផងដែរ។ បើតាមសេចក្តីជូនដំណឹង​ក៏បានបញ្ជាក់ផងដែរថា ​ប្រមុខការទូតនៃប្រទេសទាំងពីរ(កម្ពុជា-អ៊ុយគ្រែន) បានកត់សម្គាល់អំពីកំណើននៃទំនាក់ទំនង​ជាមិត្តភាពកម្ពុជា-អ៊ុយក្រែន ដែល​បាន​ឆ្លុះបញ្ចាំង​តាមរយៈជំនួបកំរិតខ្ពស់​សំខាន់ៗ​ នាពេលថ្មីៗនេះ ការឯកភាពគ្នា​លើការ​តែង​តាំង​និង​ផ្លាស់ប្តូរឯក-អគ្គរាជ/រដ្ឋទូតទៅវិញទៅមកក្នុងពេលឆាប់ៗ និងការព្រមព្រៀង​ក្នុងការបង្កើត​អោយ​មាន​កិច្ចពិគ្រោះយោបល់​ទ្វេភាគីរវាងក្រសួង​ប្រទេសទាំងពីរជាដើម៕ អត្ថបទ៖ បាន ចក់

សម្តេចតេជោ៖ ការថែរក្សាឯកភាព សាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ាន គឺជាអាទិភាពចម្បងបំផុត

2022/11/11 11:16:26 am        324
ភ្នំពេញ៖ ក្នុងឋានៈជាប្រធានអាស៊ាន ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការថែរក្សាឯកភាព សាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ាន គឺជាអាទិភាពចម្បងបំផុត ដើម្បីធានាឱ្យតំបន់ មានចីរភាព និងភាពធន់ សម្រាប់ព្រឹត្តិការណ៍ដែលអាចកើតមាននាពេលអនាគត។ថ្លែងបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា នេះ សម្តេចតេជោ ហ៊ុន សែន បានរម្លឹកថា ឆ្នាំនេះ ជាឆ្នាំវិសេសវិសាលរបស់អាស៊ាន​ ខួបអនុវស្សាវរីយ៍ ៥៥ឆ្នាំ នៃវឌ្ឍនភាព ​និងការអភិវឌ្ឍ ចាប់តាំងពីការបង្កើតសមាគម ដែលបានឆ្លងកាត់ផ្លូវដ៏វែងឆ្ងាយ ក្នុង នាមជាអង្គការថ្នាក់តំបន់ ក៏ដូចជាគ្រួសារ និងបងប្អូន ។ អាស៊ាន រួមគ្នាសម្រេចបាននូវគោលបំណងចម្បង ក្នុងការកសាងសហគមន៍អាស៊ាន ប្រកបដោយ​សុខ​សន្តិភាព ទំនើបកម្ម ភាពធន់ និងបរិយាបន្ន ។តែខណៈធ្វើដំណើរទៅមុខ ក៏មិនត្រូវភ្លេចនូវ​អតីតកាល និងគុណតម្លៃ ដែលអាស៊ានបានកសាង និងថែរក្សានោះទេ ។សម្តេចតេជោ បានបញ្ជាក់ថា នាថ្ងៃខានស្អែកនេះ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចសន្ទនាសកល អាស៊ានលើកទី២ ដើម្បីចែករំលែកទស្សនៈស៊ីជម្រៅ និងពិភាក្សា​លើទិសដៅឆ្ពោះទៅកាន់ការ​ស្តារ​សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន ​និងការកសាងអាស៊ានប្រកបដោយចីរភាព​ និងភាពធន់ ក្នុងសម័យកាលក្រោយ វិបត្តិនៃជំងឺកូវីដ-១៩ ។ សម្តេចសង្ឃឹមថា អ្នកទាំងអស់គ្នា ​អាចចូលរួមស្ដាប់ទស្សនៈពីមេដឹកនាំ ​និងដៃគូអាស៊ាន ក៏ដូចជា​ការយល់ឃើញពីស្ថាប័នអន្តរជាតិ និងតំបន់ ​តើតំបន់អាស៊ានអាចឆ្លងកាត់បញ្ហាប្រឈម​ និង កសាងសហគមន៍កាន់តែរឹងមាំសម្រាប់គ្រប់ៗគ្នា ​បានយ៉ាងដូចម្តេច ៕អត្ថបទ៖ មុត សុទ្ធ

ភរិយាថ្នាក់ដឹកនាំអាស៊ាន និងភរិយារបស់ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក បានអញ្ជើញទស្សនាបណ្ណាល័យសម្តេចម៉ែ

2022/11/11 10:51:47 am        378
ភ្នំពេញ៖ ភរិយាថ្នាក់ដឹកនាំអាស៊ាន និងភរិយារបស់ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក បានអញ្ជើញទស្សនាបណ្ណាល័យសម្តេចម៉ែ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូននាយករដ្ឋមន្ត្រីចិន ចូលក្រាបថ្វាយបង្គំគាល់

2022/11/11 10:35:10 am        359
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ព្រះបរមរាជានុញ្ញាត ជូន ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ចូលក្រាបថ្វាយបង្គំគាល់ នៅវេលាព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋបាលខេត្តសៀមរាប ត្រៀមសម្របសម្រួលកន្លែងស្នាក់នៅ និងផ្គត់ផ្គង់​អាហារ​ជូន​បង​ប្អូនភៀសខ្លួនពី​​ខេត្ត​ឧត្តរមានជ័យ និងខេត្តព្រះវិហារ
07/25/2025 07:07 AM
TOP STORY | សម្ដេចតេជោ៖ថាក់ សុីន ប្រើប្រាស់សង្រ្គាមដើម្បីសងសឹក ហ៊ុន សែន ដែលលទ្ធផលចុងក្រោយគឺប្រជាជនជាអ្នករងគ្រោះ
07/25/2025 12:07 AM
ប្រធានអាស៊ានប្តូរវេន អំពាវនាវដល់មេដឹកនាំកម្ពុជា និងថៃ អនុវត្តបទឈប់បាញ់ជាបន្ទាន់ និងសន្ទនាដោយសន្តិវិធី
07/24/2025 11:07 PM
ទេសរដ្ឋមន្រ្តី គន់ គីម ចុះសួរសុខទុក្ខ និងរៀបចំបញ្ជូនអំណោយជូនជនភៀសសឹកក្នុងខេត្តឧត្តរមានជ័យ
07/24/2025 10:07 PM
កុមារខ្វះអាហារូបត្ថម្ភទទួលការព្យាបាលនៅមន្ទីរពេទ្យហ្កាហ្សា ខណៈវិបត្តិអត់ឃ្លានកាន់តែអាក្រក់ខ្លាំង
07/24/2025 09:07 PM
ហ៊្សកដានី បញ្ជូនជំនួយចូលទៅកាន់តំបន់ហ្កាហ្សា ស្របពេលដែលភាពអត់ឃ្លានកាន់តែអាក្រក់ខ្លាំង
07/24/2025 09:07 PM
រថយន្តក្រុងធ្វើដំណើរទៅកាន់ទីក្រុង Sweida ប្រទេសស៊ីរី ដើម្បីជម្លៀសជនស៊ីវិល
07/24/2025 09:07 PM
ថៃបាននឹងកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរប្រឆាំងនឹងបេតិកភណ្ឌពិភពលោក និងរំលោភបំពានច្បាប់អន្តរជាតិ
07/24/2025 09:07 PM
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពបូជា និងបួងសួងឱ្យបារមីលោកឧកញ៉ា ឃ្លាំង មឿង តាមជួយបីបាច់ថែរក្សាប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើន ពិសេសក្នុងបេសកកម្មការពារបូរណភាពទឹហកដីពីសត្រូវឈ្លានពាន
07/24/2025 09:07 PM
កម្ពុជាគាំទ្រគំនិតផ្តួចផ្តើមរៀបចំចុះ MoU ជាមួយបង់ក្លាដែស លើកិច្ចសហប្រតិបត្តិការវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
07/24/2025 09:07 PM