TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

សមាជិកក្រុមប្រឹក្សាសង្កាត់លេខ៣ ចេញថ្កោលទោសជនក្បត់ជាតិ៣ជំនាន់ទណ្ឌិត សម រង្ស៊ី ដែលប្រមាថព្រះមហាក្សត្រ

2022/10/27 01:16:13 pm        394
សមាជិកក្រុមប្រឹក្សាសង្កាត់លេខ៣ បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទណ្ឌិតក្បត់ជាតិ សម រង្ស៊ី «ជនក្បត់ជាតិ ៣ជំនាន់ » ដែលបានប្រើពាក្យសម្តីប្រមាថយ៉ាងធ្ងន់ធ្ងរ មកលើព្រះចេស្តាព្រះមហាក្សត្រ នៃព្រះរាជាណាណាចក្រកម្ពុជា ។

សមាជិកក្រុមប្រឹក្សាឃុំអណ្ដូងថ្ម ចេញថ្កោលទោសជនក្បត់ជាតិ៣ជំនាន់ទណ្ឌិត សម រង្ស៊ី ដែលប្រមាថព្រះមហាក្សត្រ

2022/10/27 01:08:50 pm        887
ព្រះសីហនុ៖ សមាជិកក្រុមប្រឹក្សាឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទណ្ឌិតក្បត់ជាតិ សម រង្ស៊ី «ជនក្បត់ជាតិ ៣ជំនាន់ » ដែលបានប្រើពាក្យសម្តីប្រមាថយ៉ាងធ្ងន់ធ្ងរ មកលើព្រះចេស្តាព្រះមហាក្សត្រ នៃព្រះរាជាណាណាចក្រកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន កោតសរសើរ និងអរគុណថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដែលចេញសេចក្តីថ្លែងការថ្កោលទោសអ្នកទាំងឡាយណាដែលមានចេតនាប្រមាថព្រះមហាក្សត្រ តាមការស្នើរសុំរបស់សម្តេច

2022/10/27 11:12:29 am        288
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសកោតសរសើរ និងថ្លែងអំណរគុណថ្នាក់ដឹកនាំគណបក្សភ្លើងទៀនដែលបានចេញសេចក្តីថ្លែងការថ្កោលទោសអ្នកទាំងឡាយណាដែលមានចេតនាប្រមាថព្រះមហាក្សត្រតាមការស្នើរសុំរបស់សម្តេច។សម្តេចតេជោ ហ៊ុន​ សែន បានសរសេរលើបណ្តាញសង្គមfacebookនៅមុននេះបន្តិចថា «ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដែលបានចេញសេចក្តីថ្លែងការថ្កោលទោសអ្នកទាំងឡាយណាដែលមានចេតនាប្រមាថព្រះមហាក្សត្រ តាមការស្នើរសុំរបស់ខ្ញុំកាលពីម្សឹលមុិញថ្ងៃ២៦តុលា២០២២នៅខេត្តកំពង់ឆ្នាំង»៕

សម្ដេចតេជោ ហ៊ុន សែន គ្រោងជួបប្រធានាធិបតីអ៊ុយក្រែនតាមទូរស័ព្ទនៅប៉ុន្មានថ្ងៃខាងមុខនេះ

2022/10/27 10:46:27 am        587
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គ្រោងជួបប្រធានាធិបតីអ៊ុយក្រែនតាមទូរស័ព្ទនៅប៉ុន្មានថ្ងៃខាងមុខនេះ។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា «បេសកកម្មជួយប្រជាជនដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀងវគ្គទីមួយត្រូវបានបញ្ចប់ពីម្សិលមិញ។ មកដល់ផ្ទះវិញ បំណុលត្រូវសង មានយ៉ាងច្រើន ដោយឯកសារត្រូវពិនិត្យសម្រេច និងចុះហត្ថលេខានៅរង់ចាំ»។សម្តេចតេជោបញ្ជាក់ថា ការងារទាក់ទងនឹងការប្រជុំអាស៊ាន ក្នុងឋានៈជាប្រធានប្តូរវេនឆ្នាំ២០២២ បូកជាមួយនឹងការចូលរួមប្រជុំG 20 និងការចូលរួមប្រជុំAPECត្រូវបានដោះស្រាយមួយភាគធំ។សម្តេចបន្តថា «ប្រសិនគ្មានការប្រែប្រួល និងការសម្របសម្រួលពេលវេលាតាមផ្លូវការទូត ដែលកំពុងធ្វើនោះទេ ខ្ញុំនឹងជួបប្រធានាធិបតីអ៊ុយក្រែនតាមទូរស័ព្វនៅប៉ុន្មានថ្ងៃខាងមុខនេះ»៕

ផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន៧៧% និងសង់ស្ពានឆ្លងកាត់ផ្លូវជាតិ សម្រេចបាន ៨៨%

2022/10/27 10:11:18 am        585
ភ្នំពេញ ៖ ការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន ៧៧% រួមទាំងស្ពានឆ្លងកាត់ទន្លបាសាក់ ឆ្លង​កាត់​ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ សម្រេចបាន ៨៨% ។ថ្លែង​ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ​កន្លង​មក​របស់​ក្រសួង​សាធារណការ​ និងដឹកជញ្ជូន” នាទីស្ដីការគណៈរដ្ឋមន្រ្ដី នៅព្រឹកថ្ងៃទី២៧​ ខែតុលា ឆ្នាំ​២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ឱ្យ​ដឹង​ថា ផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន ៧៧% រួមទាំងស្ពានឆ្លងកាត់ទន្លបាសាក់ ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ២ និងផ្លូវជាតិលេខ២២ សម្រេចបាន ៨៨% ។សូមជម្រាបថា ផ្លូវក្រវាត់ក្រុងមួយខ្សែនេះ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់​ទៅ​កាន់​ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ហើយ​នឹង​ប្រែក្លាយ​ទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយ​សម្រាប់​បម្រើ​ឱ្យ​វិស័យ​ដឹក​ជញ្ជូន​រវាង​រាជ​ធានី​ភ្នំពេញ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ដោយ​ឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ១ ត្រង់​ចំណុច​គីឡូ​ម៉ែត្រ​លេខ ២៤+៨៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ពិសេស​ជាង​នេះទៅទៀត ខ្សែផ្លូវនេះក៏បានភ្ជាប់ទៅចំណតផែកុងតឺន័រថ្មី របស់​កំពង់ផែ​ស្វ័យត​ភ្នំពេញ នៅក្នុងស្រុកកៀនស្វាយ ក៏ដូចជាបំពេញឱ្យការតភ្ជាប់ផ្លូវអាស៊ានហាយវ៉េយ និង​ផ្លូវ​របៀង​សំខាន់​ៗ ជារបៀងកណ្តាល និងរបៀងសេដ្ឋកិច្ចភាគខាងត្បូង របស់​មហា​អនុ​តំបន់​មេគង្គ​ផង​ដែរ។គួររំលឹកដែរថា គម្រោងផ្លូវក្រវាត់ក្រុងទី៣នេះ ត្រូវបានប្រារព្ធពិធីបើកការដ្ឋានសាងសង់ កាល​ពី​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ២០១៩ ដែលអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. ក្នុងតម្លៃ ២៦៧,៦៧ លានដុល្លារអាមេរិក និង​អនុវត្ត​ការងារ​ត្រួត​ពិនិត្យ​គម្រោងដោយក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd. ក្នុងតម្លៃ ៥,៣៨ លានដុល្លារអាមេរិកក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

គណបក្សភ្លើងទៀន ប្រកាសថ្កោលទោសជនដែលប្រមាថព្រះចេស្តាព្រះមហាក្សត្រ បន្ទាប់ពីជនក្បត់ជាតិ សម រង្ស៊ី បានប្រមាថថា ព្រះមហាក្សត្រជាក្បត់ជាតិ

2022/10/27 10:05:22 am        269
ភ្នំពេញ៖ គណបក្សភ្លើងទៀន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍ដោយបានថ្កោលទោសចំពោះជនដែលបានប្រមាថព្រះមហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងថាគណបក្សភ្លើងគោរពនូវព្រះរាជតួនាទីដ៏ខ្ពង់ខ្ពស់នៃអង្គព្រះមហាក្សត្រដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ការប្រកាសផ្កោលទោសនេះ ធ្វើឡើងបន្ទប់ជនក្បត់ជាតិ៣ជំនាន់ គឺទណ្ឌិតសម រង្ស៊ី ទើបតែបានថ្លែងប្រមាថព្រះចេស្តារព្រះមហាក្សត្រថា គ្មានមនសិការស្នេហាជាតិ និងជាជនក្បត់ជាតិថែមទៀត៕

សម្តេចពញាចក្រី ហេង សំរិន អញ្ជើញក្នុងពិធីបើកកិច្ចប្រជុំប្រឆ្នាំលើកទី៣០នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) នៅប្រទេសថៃ

2022/10/27 09:59:05 am        237
សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា បាន​អញ្ជើញ​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ ​លើកទី៣០ នៃ​វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) នៅទីក្រុងបាងកក ប្រទេសថៃ។នៅ​ល្ងាច​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា បាន​ដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមពិធីបើកកិច្ចប្រជុំប្រចំាឆ្នាំលើកទី៣០ នៃវេទិកា​សភា​អាស៊ី-ប៉ាស៊ីហ្វិកដែលសភាប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះ នៅរដ្ឋសភាថៃ នាទីក្រុងបាងកក ក្រោម​អធិបតី​ភាព ឯកឧត្តម ឈួន លីកផៃ (Chuan Leekpai) ប្រធានរដ្ឋសភា នៃ​ព្រះរាជាណា​ចក្រ​ថៃ និងជាប្រធាន APPF លើកទី៣០។ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បាន​ប្រារព្ធ​ធ្វើ​ឡើង​ក្រោម​មូល​បទ សភា និងការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺកូវីដ-១៩ ដើម្បី​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ សន្តិភាព និងសន្តិសុខ» រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំជាផ្លូវការ ឯកឧត្តម ឈួន លីកផៃ បានស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​វត្ត​មាន​គ្រួសារ APPF និងបណ្តាប្រទេសជាមិត្ត រួមទំាងអង្គការជាដៃគូ អ្នកអង្កេតការណ៍ទំាងអស់ ដែល​បាន​មក​ជួបជុំគ្នានាឱកាសនេះ ក្រោយពីជំងឺកូវីដ-១៩ បានធូរស្រាល។ ឯកឧត្តម បាន​លើក​ឡើង​ថា ការជួបជុំ​នេះ​មាន​សារៈសំខាន់​ណាស់​នៅ​ក្នុង​កា​រ​ពង្រឹង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ពហុភាគី​និយម ដែលជាសំឡេងរបស់តំណាងពលរដ្ឋក្នុងការប្រយុទ្ធប្រឆំាង រាល់បញ្ហាតំបន់ និង​ពិភព​លោក​កំពុងជួបប្រទះ ដូចជាការស្តារឡើងវិញនូវសង្គម និងសេដ្ឋកិច្ច​ក្រោយ​ពី​ការ​រាត​ត្បាត​ជា​សកល​ពីជំងឺកូវីដ-១៩ និងអំពើបញ្ហាប្រឈមផ្សេងៗ ដែលបានកំពុង​កើត​មាន​ជា​បន្ត​បន្ទាប់​ក្នុង​តំបន់ និងពិភពលោក។ឯកឧត្តម ប្រធាន APPF លើកទី៣០ បានលើកឡើងថា ក្នុងរយៈពេល៣០ឆ្នាំមកនេះ APPF បាន​ដើរ​តួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញនូវវប្បធម៌សន្ទនា និង​កិច្ច​សហប្រតិបត្តិការ​ដែល​ជា​កត្តា​សំខាន់ក្នុងការកសាងនិងអភិវឌ្ឍប្រកបដោយចីរភាព និងជា​ការ​ចូល​រួម​ ដើម្បី​ធ្វើ​ឱ្យ​គោល​ដៅ​អភិវឌ្ឍ​ប្រកប​ដោយចីរភាពឆ្នាំ២០៣០សម្រេចតាមផែនការ។យ៉ាងណាមិញ ក្នុងការដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាចូលរួមកិច្ចប្រជុំ APPF លើកទី​៣០​នេះ សម្តេចពញាចក្រី ហេង សំរិន នឹងអញ្ជើញថ្លែ​ង​សុន្ទរកថា​ទៅ​កាន់​កិច្ច​ប្រជុំ​គណៈកម្មការ​នយោបាយ និងសន្តិសុខ នៅថ្ងៃទី២៧ ខែតុលា នេះផងដែរ។វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បានផ្តួចផ្តើមបង្កើតឡើងដោយ អតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម Yasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ មានគោលបំណងប្រមូលផ្តុំសភាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បីដោះស្រាយបញ្ហារួម ក្នុងតំបន់ ជាពិសេស ការថែរក្សា និងលើកកម្ពស់សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់និងសកលលោក។ មកដល់ពេលនេះវេទិកាសភាមួយនេះ មានសមាជិកចំនួន២៨ប្រទេស ដោយសភាកម្ពុជាបានចូលជាសមាជិក APPF នៅឆ្នាំ១៩៩៥ និងធ្លាប់បានធ្វើជាម្ចាស់កិច្ចប្រជុំ APPF លើកទី២៧ នៅខេត្តសៀមរាប កាលពីឆ្នាំ២០១៩៕ អត្ថបទ សេក ឧត្តម

កម្ពុជា-ចិន ប្រារព្ធពិធីនាំចេញផ្លែមៀនស្រស់ផ្លូវការនៅព្រឹកថ្ងៃនេះ

2022/10/27 09:06:56 am        508
ភ្នំពេញ៖ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ មានរៀបចំពិធីសម្ភោធការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា និងមានការអញ្ញេីញចូលរួមពីថ្នាក់ដឹកនាំមន្រ្តីរាជការ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងមន្ទីរកសិកម្មខេត្តចំនួន៤មកពីខេត្តកណ្តាល ប៉ៃលិន បន្ទាយមានជ័យ និងខេត្តបាត់ដំបង ព្រមទាំងសហគមន៍កសិកម្មមៀននានាសរុបចំនួនប្រមាណជាង១០០នាក់។ សូមរម្លឹកថា នៅខែមិថុនា ឆ្នាំ២០១៩ កម្ពុជាបានចាប់ផ្តើមស្នើសុំចរចាលក្ខខណ្ឌតម្រូវកួតតាមនាម័យរីកទីផ្សារ នាំចេញផ្លែមៀនកម្ពុជាទៅកាន់ប្រទេសចិន ដោយភ្ជាប់ជាមួយឯកសារបច្ចេកទេសសម្រាប់ការវិភាគសមាសភាពតង។ បន្ទាប់មកនៅខែសីហា ឆ្នាំ២០២១ អត្ថរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាជិតចិន (GAI បានផ្ញើ លិខិតឆ្លើយតបស្តីពីលទ្ធផលនៃការធ្វើវិភាគហានិភ័យសមាសភាពចម្រៃលើដីណាំមៀនកម្ពុជា ដោយ បានបញ្ចាក់ជាមានសមាសភាពចង្រៃចំនួន៨ រឺជវចហាមឃាត់ដោយប្រទេសចិន។បន្ទាប់ពីការចរចារួច ភាគីទាំងពីរបានយល់ព្រមដកចេញរុយចោះផ្លែឈើចំនួន២ប្រភេទចេញពីបញ្ជីហាមឃាត់របស់ប្រទេសចិន។កម្ពុជាបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់យ៉ាងខ្ពស់លេីការងារខាងលេី។ បន្ទាប់ពីការចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យបើកទីផ្សារអស់រយៈពេលជាង៣ឆ្នាំ រួចមក នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ អត្ថរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាជិតចិន (GACC) បានអនុម័តចុះបញ្ជីជាផ្លូវការនូវចម្ការមៀនចំនួន៧៤ និងរោងចក្រវេចខ្ចប់ចំនួន៨ សម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន។

កាយរឹទ្ធិជាតិកម្ពុជារៀបចំបោះជំរំថ្នាក់ជាតិ អភិវឌ្ឍធនធានយុវជនស្របតាមបំណិនសតវត្សរ៍ទី២១

2022/10/27 07:56:37 am        393
កំពង់ធំ៖ នៅល្ងាចថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២ កាយរឹទ្ធិជាតិកម្ពុជា បានរៀបចំពិធីបើកការបោះជំរំថ្នាក់ជាតិលើកទី៥ ក្រោមវត្តមានឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានកាយរឹទ្ធិជាតិកម្ពុជា ។ការបោះជំរំកាយរឹទិ្ធថ្នាក់ជាតិលើកទី៥” នេះរៀបចំឡើងជាថ្នាលសិក្សា ចល័ត និងជា​មជ្ឈម​ណ្ឌលប្រមូលផ្តុំកាយរឹទិ្ធ ដើម្បីជួបជុំយុវជនកាយរឹទិ្ធធើ្វសកម្មភាពរួមគ្នា និងអភិវឌ្ឍធនធាន​យុវជន​​កាយរឹទិ្ធឱ្យ​មានសក្តានុពល​ពេញលេញ​ខាង​ផ្លូវកាយ(Physical) ផ្លូវបញ្ញា(Intellectual) ផ្លូវអារម្មណ៍ (Emotional) ផ្លូវសង្គម(Social) និង​ផ្លូវចិត្ត/ស្មារតី(Spiritual) ដើម្បីឱ្យក្លាយ​ទៅជា​ពលរដ្ឋ​​ដែលមានទំនួល​ខុស​ត្រូវ និងទៅ​ជា​សមាជិក​ក្នុង​សហគមន៍តាមមូលដ្ឋានរស់នៅសហគមន៍ជាតិ និងអន្តរជាតិ​ ដោយឈរលើមូលដ្ឋាន រៀន​ដោយ​អនុវត្តជាក់ស្តែងលើបំណិនសតវត្សរ៍ទី២១។តាមរយៈកម្មវិធី និងសកម្មភាពត្រូវបានរៀបចំឡើងនៅក្នុង “ការបោះជំរំ​កាយរឹទិ្ធ​ថ្នាក់ជាតិលើកទី៥” ក្រសួង​អប់រំ យុវជន និងកីឡា ទទួលបាន៖- យុវជនកាយរឹទិ្ធ ដែលជាធនធានមនុស្សប្រកបដោយសក្តានុពល និងមានតម្លៃសម្រាប់សង្គមជាតិ និង​​សហគមន៍​របស់ពួកគេ។- យុវជនកាយរឹទិ្ធ មានការយល់ដឹងលើបំណិនសតវត្សរ៍ទី២១ និងមានសមត្ថភាពប្រកួតប្រជែងក្នុង​ទីផ្សារ​ការងារ​។- យុវជនកាយរឹទ្ធិ មានបំណិនសហប្រតិបត្តិការឆ្លងបណ្តាញ​ និងការ​ដឹកនាំប្រកបដោយឥទ្ធិពលឈាន​មុខ និងកសាងភាពជាគម្រូល្អដល់យុវជនដទៃទៀត ព្រមទាំងចេះជួយ​ចែករំលែក​បទពិសោធន៍ បង្ហាត់​បង្រៀន និងអប់រំដល់មិត្តភ័ក្តរបស់ខ្លួន។- យុវជនកាយរឹទិ្ធ មានភាពរហ័សរហួន និងលទ្ធភាពបត់បែន មានគំនិតផ្តួចផ្តើម សហគ្រិនភាព និង​ការ​វិភាគ​ព័ត៌មាន​បានស៊ីជម្រៅនៅក្នុងសហគមន៍។សូមបញ្ជាក់ថា ការបោះជំរំថ្នាក់ជាតិលើកទី៥ក្នុងឆ្នាំនេះ របស់កាយរឹទ្ធជាតិកម្ពុជា បានរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកទេសកំពង់ឈើទាល ស្ថិតនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ និងមានយុវជនកាយរឹទ្ធចូលរួមសរុបប្រមាណ ៤៥០នាក់ មកពី២៥រាជធានី-ខេត្ត៕(ដោយ៖ គង់ រ៉េន)

អ្នកវិភាគ៖ ការប្រមាថអង្គព្រះមហាក្សត្ររបស់ទណ្ឌិត សម រង្ស៊ី គឺជាការជាន់ឈ្លីប្រវត្តិសាស្រ្តខ្មែរ

2022/10/26 12:29:30 pm        325
ភ្នំពេញ៖ បន្ទាប់ពីទណ្ឌិតជាប់ទោសក្បត់ជាតិ សម រង្ស៊ី បានប្រមាថអង្គព្រះមហាក្សត្រ ជាថ្មីម្តងទៀត អ្នកវិភាគ នយោយនៅកម្ពុជា បានចាត់ទុកការប្រមាថនេះ ថាជាការជាន់ឈ្លីប្រវត្តិសាស្រ្ត និងគ្រឹះវប្បធម៌ និងអរិយធម៌ខ្មែរ ។លោកបណ្ឌិត គិន ភា អ្នកវិភាគនយោបាយនៅកម្ពុជា បានប្រាប់BTV នៅថ្ងៃនេះថា ការចេញសារ ប្រតិបត្តិកម្មដូចទឹកបាក់ទំនប់ របស់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ​និងប្រជាពលរដ្ឋខ្មែរ គឺជាការ​ខឹងសម្បា ទោមនស្ស​ទៅ​នឹងការប្រមាថមាក់ងាយអង្គព្រះមហាក្សត្រ ​ពីសំណាក់ទណ្ឌិតក្រត់ជាតិ សម រង្ស៊ី ព្រោះថា ​ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ​គឺជាការ​ជាន់ឈ្លីប្រវត្តិសាស្រ្ត និង​គ្រឹះវប្បធម៌​ អរិយធម៌ខ្មែរ។ លោកបណ្ឌិត បានបញ្ជាក់ថា ប្រវត្តិសាស្រ្តខ្មែរ​ គឺចងភ្ជាប់ជាមួយរបបរាជានិយម ​ហើយវប្បធម៌ អរិយធម៌ ​ទំនៀមទម្លាប់​ប្រពៃណីខ្មែរ​ ក៏ចងភ្ជាប់ជាមួយរបបរាជានិយម​ផងដែរ ​ដូច្នេះបុគ្គល ដែលបានប្រមាថអង្គព្រះមហាក្សត្រ ​គឺជាបុគ្គលអត់សាសនា និងជាមនុស្សអត់​ស័ក្ដិសម​ទទួល​បាន​សញ្ជាតិជាខ្មែរ ​និងមិនត្រូវឲ្យជាន់ទឹកដីខ្មែរនោះទេ។កាលពីពេលថ្មីៗនេះ ទណ្ឌិត សម រង្ស៉ី បានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ​ព្រះករុណា ព្រះបាទសម្តេច ​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ​នៃព្រះរាជាណាចក្រកម្ពុជា ថា «មិនមានមនសិការជាតិ និងក្បត់ជាតិ» ។ ទង្វើនេះ ​គឺជាការំលោភបំពានមាត្រា៧ នៃ​រដ្ឋធម្មនុញ្ញ ​នៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់​កំពូលរបស់ជាតិ ​ដែលចែងថា «អង្គព្រះមហាក្សត្រ ​មិនអាចនរណារំលោភបំពាន បានឡើយ» ៕អត្ថបទ៖ ទូច សោភ័ណ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy៖ រុស្ស៊ីពិតជាមិនអើពើនឹងនរណាម្នាក់ដែលព្យាយាមបញ្ចប់សង្រ្គាមនោះឡើយ
07/30/2025 06:07 PM
រដ្ឋអាជ្ញាកូរ៉េខាងត្បូង ស្វែងរកដីកាថ្មី ដើម្បីសាកសួរអតីតប្រធានាធិបតី លោក Yoon
07/30/2025 06:07 PM
TOP STORY | សម្ដេចតេជោ៖កោតសរសើរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់កម្ពុជាគោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងល្អ
07/30/2025 06:07 PM
ព្យុះត្រូវពិកបង្ខំឲ្យពលរដ្ឋ ២៨ម៉ឺននាក់ ជម្លៀសខ្លួន និងបិទសេវាកម្មដឹកជញ្ជូននៅក្រុងសៀងហៃ ប្រទេសចិន
07/30/2025 06:07 PM
បារាំង និង ប្រទេសចំនួន ១៤ ផ្សេងទៀត ជំរុញឲ្យមានការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន
07/30/2025 06:07 PM
ជនប៉ាឡេស្ទីនព្យាយាមដណ្តើមជំនួយនៅទីក្រុង Beit Lahiya តំបន់ហ្កាហ្សាស្រ្ទីប
07/30/2025 06:07 PM
រដ្ឋមន្រ្តីសុខាភិបាល «ក្នុងនាមសមាជិកគ្រួសារមួយ ជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា និងសូមផ្តាំផ្ញើសួរសុខទុក្ខ ជូនបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ»
07/30/2025 06:07 PM
វ៉េណេស៊ុយអេឡា បានស្តីបន្ទោសមន្ត្រីអាមេរិក ពីការ «ចាប់ជំរិត» កុមារ
07/30/2025 06:07 PM
អង្គភាពសង្រ្គោះបន្ទាន់យោធាអេស្ប៉ាញ ព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅតំបន់ Caceres
07/30/2025 05:07 PM
មនុស្សយ៉ាងតិច ៥នាក់ បានស្លាប់ នៅក្នុងការប៉ះទង្គិចគ្នារវាងកងកម្លាំងអ៊ូហ្គង់ដា និងខាងត្បូងខាងត្បូង
07/30/2025 05:07 PM