TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញដល់ប្រទេសថៃដោយសុវត្ថិភាពដើម្បីចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី៣០

2022/10/26 11:02:12 am        159
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដល់ទីក្រុងបាងកក ក្នុងការអញ្ជើញចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី៣០ ដែលនឹងប្រារព្ធធ្វើឡើងពីថ្ងៃទី២៦-២៩ ខែតុលា ឆ្នាំ២០២២ នៅព្រឹកថ្ងៃពុធ ទី២៦ ខែតុលាឆ្នាំ២០២២នេះ ។ នៅអាកាសយានដ្ឋានអន្តរជាតិដនមឿង សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់ថ្នាក់ដឹកនាំសភាប្រទេសថៃ និងឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ និងសហការី។តាមគម្រោង នៅរសៀលថ្ងៃនេះ សម្តេចប្រធានរដ្ឋសភាមានកម្មវិធីបន្តបន្ទាប់ រួមមាន៖ ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាប្រទេសឡាវ ឯកឧត្តម សាយ សំភូន ភូមវិហាន  អនុញ្ញាតឱ្យ ឯកឧត្តមអគ្គលេខាធិការអន្តរសភាអាស៊ាន (AIPA) ចូលជួបសម្តែងការគួរសម និងបន្ទាប់មកទៀត សម្តេចនឹងអញ្ជើញចូលរួមពិធីបើកជាផ្លូវការ កិច្ចប្រជុំប្រចំាឆ្នាំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី៣០ ផងដែរ៕

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ចេញអធិបញ្ជាឲ្យព្រះរាជអាជ្ញាចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ លេីជនក្បត់ជាតិ សម រង្ស៉ី ប្រមាថលើអង្គព្រះមហាក្សត្រ

2022/10/26 10:09:07 am        229
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញអធិបញ្ជាឲ្យលោកច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតលេីឈ្មោះ សម រង្ស៉ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ យងតាមលិខិតចុះថ្ងៃទី២៥ ខែុលា ឯកឧត្តម កេីត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានជម្រាបជូនលោកច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញថា នៅក្នុងវីដេអូមួយដែល ត្រូវបានបង្ហោះក្នុងបណ្តាញសង្គម Facebook កាលពីពេលថ្មីៗនេះ ឈ្មោះ សម រង្ស៊ី បាននិយាយប្រមាថយ៉ាងធ្ងន់ធ្ងរ បំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ថា "មិនមានមនសិការជាតិ" និង "ក្បត់ជាតិ"។សម្ដីដែលឈ្មោះ សម រង្ស៊ី បាន និយាយនៅក្នុងវីដេអូដែលត្រូវបាននិងកំពុងផ្សព្វផ្សាយជាសាធារណៈតាមរយៈបណ្ដាញសង្គមនេះ គឺជាការប្រមាថ យ៉ាងធ្ងន់ធ្ងរបំផុតចំពោះ អង្គព្រះមហាក្សត្រ ដោយបានធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរ ទូទាំងប្រទេស។ ទង្វើនេះ គឺជាការរំលោភបំពានម៉ាត្រា ៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់ កំពូលរបស់ជាតិ ដែលចែងថា "អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ" ហើយអំពើនេះ ក៏ត្រូវ បានកំណត់ជាបទ "ប្រមាថចំពោះអង្គព្រះមហាក្សត្រ"បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាម បញ្ញត្តិនៃមាត្រា៤៣៧ ស្ទួន នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។យោងតាមមាត្រា២៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងយុត្តិធម៌សូម ឯកឧត្ដមព្រះរាជអាជ្ញា ចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតចំពោះអំពើប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះ អង្គព្រះមហាក្សត្រ ខាងលើ ដោយអនុវត្តស្របតាមនីតិវីធីជាធរមាន៕

អាស៊ានព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ានាពេលថ្មីៗនេះ និងការវាយប្រហារគ្រាប់បែកនានា

2022/10/26 10:04:37 am        168
ភ្នំពេញ៖ អាស៊ានមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ានាពេលថ្មីៗនេះ រួមទាំងការបំផ្ទុះគ្រាប់បែកនៅពន្ធនាគារអ៊ិនសេន ការវាយប្រហារគ្នាក្នុងរដ្ឋការ៉ែន និងសេចក្តីរាយការណ៍ថ្មីៗបំផុត ស្តីពីការវាយប្រហារតាមអាកាសនៅរដ្ឋកាជីន ចំលើទីប្រជុំជនស៊ីវិលដែលបណ្តាលឲ្យមានអ្នករងរបួស និងស្លាប់ជាច្រើននាក់។អាស៊ានប្រកាសថា «យើងមានក្តីសង្វេគជាពន់ពេកចំពោះកំណើនអ្នកស្លាប់ និងរបួសកាន់តែច្រើនឡើង និងការរងទុក្ខវេទនាដ៏ធំធេងរបស់ប្រជាជនសាមញ្ញនៅក្នុងប្រទេស  មីយ៉ាន់ម៉ាយើងកត់សម្គាល់ឃើញដោយភ័យព្រួយនូវការប្រយុទ្ធដ៏ខ្លាំងក្លា ក្នុងរយៈពេលថ្មីៗនេះ ដែលមិនត្រឹមតែធ្វើឱ្យស្ថានភាពមនុស្សធម៌នៅទូទាំងប្រទេសមីយ៉ាន់ម៉ា កាន់តែយ៉ាប់យ៉ឺនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្ទុយនឹងស្មារតីនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន និងធ្វើឱ្យប៉ះពាល់ផងដែរដល់កិច្ចប្រឹងប្រែងរបស់បេសកជនពិសេសនៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ក្នុងការនាំមកនូវវឌ្ឍនភាពសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច នេះ។ទន្ទឹមគ្នានេះ អាស៊ាន បានជំរុញយ៉ាងខ្លាំងឲ្យមានការអត់ធ្មត់ជាអតិបរមា និងបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា ហើយសូមអំពាវនាវជាបន្ទាន់ដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសភាគីដែលមានកម្លាំងខ្លាំងក្លាលើ មូលដ្ឋានជាក់ស្តែង ឱ្យចាត់វិធានការជាក់លាក់ ដើម្បីបង្កលទ្ធភាពឲ្យមានកិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន និងស្ថាបនា  ស្វែងរកដំណោះស្រាយដោយសន្តិវិធី និងការបង្រួបបង្រួមជាតិនៅប្រទេសមីយ៉ាន់ម៉ា និងដើម្បីសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។(ដោយ សេក ឧត្តម)

សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ,បណ្តាបក្សនយោបាយនានា និងប្រជាពលរដ្ឋខ្មែរងើបប្រឆាំងការប្រមាថព្រះមហាក្សត្រ និងមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

2022/10/26 08:16:24 am        236
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ,បណ្តាបក្សនយោបាយនានា និងប្រជាពលរដ្ឋខ្មែរគ្រប់រូប ងើបឡើងប្រឆាំងនឹងការប្រមាថព្រះមហាក្សត្រ និងមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាល និងផ្តល់ស្រូវពូជ ជូនដល់ប្រជាកសិករចំនួន ៣.៤៦០ គ្រួសារ ថែមទៀត ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃពុធទី២៦ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាសឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទប្រុងប្រៀប ត្រៀមខ្លួនទប់ទល់នឹ ងចលនាប្រមាថយ៉ាងធ្ងន់ធ្ងរលើព្រះករុណា ព្រះមហាក្សត្រ និងមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាល ព្រមទាំងអំពាវនាវដល់បក្សនយោបាយនានា និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ងើបឡើងប្រឆាំងនឹងជនក្បត់ជាតិឈ្មោះទណ្ឌិត សម រង្ស៊ី ហៅ«អាក្បត់ជាតិ ៣ជំនាន់»។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សំឡេងខ្សែអាត់ និងវីដេអូ សន្ទនារវាងបុគ្គលទណ្ឌិត សម រង្ស៊ី និងគូកន នៅក្រៅប្រទេស មានទិសដៅប្រមាថយ៉ាងធ្ងន់ធ្ងរលើព្រះករុណា ព្រះមហាក្សត្រ និងមានគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ព្រមទាំងមានបំណងប្តូររបបនៅកម្ពុជា។សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ប្រជាពលរដ្ឋឱ្យរួមគ្នាការពារសន្តិភាព ដែលយើងរកបានដោយលំបាក។ សម្តេចបញ្ជាក់ថា «មានសន្តិភាព ទើបយើងមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ»៕

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យបក្សភ្លើងទៀនបញ្ជាក់អំពីជំហរខ្លួនចំពោះការប្រមាថព្រះមហាក្សត្រពីសំណាក់ជនក្បត់ជាតិ សម រង្ស៊ី

2022/10/26 08:04:39 am        369
កំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់ថ្នាក់ដឹកនាំកំពូលៗ និងសមាជិក-សមាជិការបស់គណបក្សភ្លើងទៀន ទាំងអស់ត្រូវចេញមុខមកពន្យល់ និងបញ្ជាក់ឲ្យបានច្បាស់លាស់ជូនដល់បងប្អូនប្រជាពលរដ្ឋថា តើទណ្ឌិតក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រនាពេលប៉ុន្មានថ្ងៃនេះត្រូវ ឬខុស?ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាល និងផ្តល់ស្រូវពូជ ជូនដល់ប្រជាកសិករចំនួន ៣.៤៦០ គ្រួសារ ថែមទៀត ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃពុធទី២៦ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា «ដោយបញ្ហានេះមិនមែនជារឿងលេងសើចនោះទេ សម្រាប់ប្រទេសជាតិ ដែលព្រះមហាក្សត្រ គឺជាបាវចនាជាតិ តែបែរជាមានជន់ក្បត់ជាតិមកប្រមាថយ៉ាងធ្ងន់ធ្ងរបែបនេះទៅវិញ»។សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ,លោក សុន ឆ័យ និងលោក ថាច់ សេដ្ឋា មន្ត្រីគណបក្សភ្លើងទៀន សូមចេញមុខបកស្រាយពីទំនាក់រវាងគណបក្សភ្លៀងទៀន និងទណ្ឌិតសម រង្ស៊ី ដែលកំពុងប្រមាថព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរជាទីបំផុត បើមិនមិនចង់មានបញ្ហាដល់គណបក្សភ្លើងទៀន។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចមិនបានគំរាមគំហែងលើនរណាម្នាក់ ឬបក្សណាមួយទេ។ អ្វីដែលសម្តេចសួរទៅលោក ទាវ វណ្ណុល,លោក សុន ឆ័យ និងលោក ថាច់ សេដ្ឋ ដោយសារបុគ្គលឈ្មោះទណ្ឌិត សម រង្ស៊ី តែងអះអាងថា «ភ្លើងទៀនខ្លួនជាអ្នកបង្កើត និងជាស្មារតីរបស់ខ្លួន» ហើយមេដឹកនាំជាន់ខ្ពស់ នៃគណបក្សភ្លើងទៀន ក៏មិនដែនចេញមុខបដិសេដ្ឋរឿងនេះឡើយ៕

សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញសំណេះសំណាល និងផ្តល់ស្រូវពូជជូនដល់ប្រជាកសិករចំនួន ៣.៤៦០ គ្រួសារថែមទៀតរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅក្នុងខេត្តកំពង់ឆ្នាំង

2022/10/26 07:20:20 am        355
កំពង់ឆ្នាំង៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធទី២៦ ខែតុលា ឆ្នាំ២០២២បន្តអញ្ជើញសំណេះសំណាល និង ផ្តល់ស្រូវពូជ ជូនដល់ប្រជាកសិករចំនួន ៣៤៦០ គ្រួសារ ថែមទៀត ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅក្នុងខេត្តកំពង់ឆ្នាំង៕

លោក ហ៊ុន ម៉ានី ដៀលឱ្យទណ្ឌិត សម រង្ស៊ីថា ជាមនុស្សគ្មានសីលធម៌បង្ហាញចរិកស្មោកគ្រោក​ជាន់ឈ្លីរាជបល្ល័ង្គ

2022/10/25 01:38:59 pm        300
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានដៀលឱ្យទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ថាជាមនុស្សគ្មានសីលធម៌បែបអនាថា បង្ហាញចរិក​ស្មោកគ្រោក ដែលបានជាន់ឈ្លីរាជបល្ល័ង្គរបស់កម្ពុជា ខណៈទង្វើដែល​ទណ្ឌិតក្បត់ជាតិ​បានធ្វើម្តង​ហើយម្តងទៀតនេះ​ គឺមិនអាចលើកលែងឲ្យបាននោះឡើយ។តាមរយៈផេកហ្វេសបុកផ្ទាល់របស់លោក នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា «ទង្វើស្មោកគ្រោកជាន់ឈ្លីរាជបល្ល័ង្គរបស់កម្ពុជា ​ជាបន្តបន្ទាប់ បង្ហាញ​ពី​សីលធម៌​បែបអនាថា ភាពអន់ និងអវិជ្ជារបស់ទណ្ឌិត សម រង្សី»។លោកបន្តថា«ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ខ្ញុំពិតជាមិនអាចទទួលយកបាននូវពាក្យសម្តី​អគតិប្រមាថ​ដ៏ធ្ងន់ធ្ងរបំផុត ​របស់ទណ្ឌិត សម រង្ស៊ី ដែលលើកឡើងក្នុងវីដេអូខ្លីដែលត្រូវ​បាន​ផ្សព្វផ្សាយ​នាពេល​ថ្មីៗនះ ចំពោះព្រះករុណាព្រះមហាក្សត្រ ​នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព​សម្ការៈដ៏ខ្ពង់ខ្ពស់​បំផុតរបស់ប្រជារាស្ត្រ ​ដែលព្រះអង្គជានិមិត្តរូបនៃឯកភាពជាតិ​ ថាគ្មានមនសិការជាតិ និងក្បត់ជាតិ»។ លោក ហ៊ុន ម៉ានី បានបន្ថែមទៀតថា «ការប្រើប្រាស់ពាក្យសម្តី និងទង្វើស្មោកគ្រោកជាន់ឈ្លីរាជ​បល្ល័ង្គ​របស់កម្ពុជាជាបន្តបន្ទាប់ ​បានសបញ្ជាក់ពីចរិត​ដ៏គឃ្លើន​ និង​អាកប្បកិរិយាក្បត់ជាតិ របស់​ទណ្ឌិតម្នាក់នេះ ​ដែលមិនអាចអត់ឱនឲ្យបានជាដាច់ខាត។ ទង្វើនេះ មិនត្រឹមតែជាការបង្ហាញពីសីលធម៌បែបអនាថា​ នៃការដឹកនាំរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំងជាការបើកដៃឲ្យបរទេសផ្តើមមាក់ងាយមកលើកិត្តិយសជាតិរបស់យើង»។ ជាមួយគ្នានោះលោក ហ៊ុន ម៉ានី ក៏សូមឲ្យទណ្ឌិតក្បត់ជាតិបីជំនាន់នេះ បញ្ឈប់នូវវិធីសាស្រ្ត​បែប​កខ្វក់ និងគ្មានការទទួលខុសត្រូវ ​ជាពិសេសការជាន់ឈ្លីរាជបល្ល័ង្គរបស់កម្ពុជា ​ក៏ដូចជាការអុចអាល ញុះញង់​សព្វបែបយ៉ាងដែលរំខានដល់ប្រជាពលរដ្ឋ​ដែលកំពុងរួមរស់យ៉ាង​សុខសាន្ត ​ក្នុងសន្តិភាព និង​ការអភិវឌ្ឍក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាជាបន្ទាន់ ព្រោះថា​ការ​ធ្វើនយោបាយរបៀបលោកនេះ ហើយដែលធ្វើអោយប្រទេសកម្ពុជា​យើង​បាត់បង់មុខមាត់ និង​ផលប្រយោជន៍ ​ដែលលោកផ្ទាល់មិនដែលចេះទទួលខុសត្រូវឡើយ៕អត្ថបទ៖ បាន ចក់

ការប្រារព្ធខួប ១០០ព្រះវស្សា នៃទិវាប្រសូតរបស់ព្រះបរមរតនកោដ្ឋ គឺរំលឹកដល់​ព្រះរាជបូនីយកិច្ច​របស់ព្រះអង្គ

2022/10/25 11:26:17 am        463
សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា​ស្ថាបនិក​មូល​និធិមុទិតា និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ហើយក៏ជា​អ្នក​ផ្តួចផ្តើម​រៀបចំពិធីបុណ្យ និងប្រារព្ធខួប១០០ព្រះវស្សា នៃទិវាប្រសូតរបស់ព្រះបរមរតនកោដ្ឋ បាន​មានបន្ទូល និងថ្លែងថា ការដែលធ្វើខួបគម្រប់ ១០០ព្រះវស្សា នៃទិវាប្រសូតរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋដ៏អធិកអធមនាថ្ងៃទី៣១ ខែតុលាខាងមុខនេះ គឺ​ដើម្បី​រំលឹក​ដល់ព្រះរាជបូនីយកិច្ចរបស់ព្រះអង្គ ជាពិសេស ស្នាព្រះហស្ថព្រះអង្គ​ដែល​ដណ្តើម​បាន​ឯករាជ្យ​ពី​កណ្តាប់ដៃអណានិគមនិយមបារាំងនេះតែម្តង។ មានបន្ទូលនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា ទាក់ទង និង​ការ​រៀបចំ​ព្រះ​រាជ​កម្ម​វិធី​«១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នាសាល​មហោ​ស្រព​ចតុម្មុខ​មង្គល សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី បានលើកឡើងថា ការសហការ​គ្នា​រវាង​មូលនិធិមុទិតា និងសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីរៀប​ចំ​ខួប​១០០​ព្រះវស្សា​ នៃ​ការ​ប្រសូត​របស់អតីតព្រះ មហាវីរៈក្សត្រនេះ គឺដើម្បីរំលឹកដល់ព្រះគុណបំណាច់របស់ព្រះអង្គ ប្រាប់​ដល់ក្មេងៗជំនាន់ក្រោយ អំពីស្នាព្រះហស្ថ​ជា​ច្រើន​របស់​ព្រះអង្គ​ដែល​បាន​សន្សល់​ទុក​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ នៅក្នុងកិច្ចសម្ភាសន៍ទាក់ទងនឹងកម្មវិធីខាងលើនេះដែរ លោក ហ៊ុន ម៉ានី ប្រធានសហភាព​សហព័ន្ធ​យុវជនកម្ពុជា លើកឡើងថា ការរៀបចំព្រះរាជកម្មវិធី«១០០ព្រះវស្សា នៃព្រះបិតា​ឯករាជ្យ​ជាតិ​ខ្មែរ»នេះ គឺជាការបង្ហាញនូវកតញ្ញូកតវេទីចំពោះព្រះបិតាឯករាជ្យខ្មែរ ដែល​ព្រះ​អង្គ​បាន​កសាង​មក ទុកឲ្យពួក យើង ដែលជាមនុស្សជំនាន់ក្រោយនេះ។ សូមបញ្ជាក់ថា មូលនិធិមុទិតា និង ស.ស.យ.ក. បានចូលរួមជាមួយរាជរដ្ឋាភិបាល និង​ស្ថាប័ន​ជាតិ​នានា ដើម្បីសហការរៀបចំ ព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ក្រោម​ព្រះ​រាជា​ធិបតីដ៏ខ្ពស់ខ្ពស់ជាទីបំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ​២០២២ នៅសាលមហោស្រព ចតុម្មុខមង្គល វេលាម៉ោង០៥ និង៣០នាទី រសៀល ដែល​ត្រូវ​ជា​ខួប​គម្រប់ ១០០ព្រះវស្សានៃទិវាប្រសូតរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ។ ទស្សនីយភាពនៃព្រះរាជកម្មវិធី«១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» នេះ ក៏នឹង​មាន​ការ​សម្តែង​សិល្បៈ ទស្សនីយភាព របាំថ្វាយព្រះពរ និងចម្រៀង​ដែល​ជា​ស្នា​ព្រះហស្ថ​ព្រះ​រាជ​និពន្ធ​របស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលបានបង្កប់នូវអត្ថន័យអត្ថន័យ និង​កម្រង​អនុស្សាវរីយ៍ ដ៏សែនជ្រាលជ្រៅរបស់ព្រះអង្គផងដែរ៕ អត្ថបទ៖ បាន ចក់

សម្ដេចតេជោ៖ កម្ពុជានៅតែមានលទ្ធភាពដោះស្រាយបញ្ហាគ្រោះមហន្តរាយ និងពុំមានក្ស័យធន

2022/10/25 10:34:29 am        255
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា ពុំមានក្ស័យធន ក្នុងការដោះស្រាយបញ្ហាគ្រោះមហន្តរាយ ដល់ពលរដ្ឋរងគ្រោះនោះទេ ហើយ​ការទទួលបាននូវស្បៀងអាហារជាបន្តបន្ទាប់ ពីសប្បុរសជននានា មិនមែនជា​ការ​រាយ​អង្គាស ដូចការចោទប្រកាន់របស់ពួកប្រឆាំងនោះដែរ ។ក្នុងពិធីចែកស្បៀងអាហារ និងពូជស្រូវ ដល់​ប្រជាពលរដ្ឋ​រ​ង​គ្រោះដោយ​ទឹកជំនន់​ជាង​ ៥ពាន់​គ្រួសារ​ នៅខេត្តពោធិ៍សាត់ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សម្ដេតេជោនាយករដ្ឋមន្ត្រី បាន​ថ្លែង​អំណរ​គុណ ដល់ព្រះសង្ឃ សប្បុរសជននានា ដែលបានចូលរួមនូវស្បៀងអាហារ សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋរ​ង​គ្រោះដោយសារទឹកជំនន់ នៅឆ្នាំ២០២២នេះ ដែលសម្ដេចបានចាត់ទុកថា នេះ​ជា​ប្រពៃណី​របស់ពលរដ្ឋខ្មែរ ដែលតែងតែជួយគ្នាក្នុងគ្រាលំបាក ។សម្ដេចតេជោ បានបន្តថា សម្រាប់ការទទួលនូវស្បៀងអាហារ ពីសប្បុរសជន ជាការ​ចូលរួ​ម​ដោយ​ទឹក​ចិត្ត​សប្បុរសធម៌ មិនមានការរាយអង្គាស ដូចការចោទប្រកាន់របស់ពួកប្រឆាំង មក​លើ​រាជរដ្ឋាភិបាល ។ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសពីការចូលរួមបន្ថែមពីសប្បុរសជន ដែល​បាន​ចូល​រួមនូវអង្ករចំនួន ៥០០តោន ចំពោះរាជរដ្ឋាភិបាល ហើយសម្ដេច​បាន​បែងចែក​អង្ករ​ទាំងអស់​នោះ​ទៅខេត្តពោធិ៍សាត់ បន្ទាយមានជ័យ កំពង់ធំ ព្រៃវែង និងកំពង់ឆ្នាំង សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ។គួរបញ្ជាក់ថា សម្ដេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតី ចែកស្បៀងអាហារ និង​ស្រូវ​ពូជ ដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ រួចរាល់ហើយ នៅខេត្តបន្ទាយមានជ័យ បាត់ដំបង និង​ខេត្ត​ពោធិ៍សាត់ និងគ្រោងបន្តចែកពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ព្រៃវែង និងខេត្តកំពង់ធំ ៕ អត្ថបទ៖  បាន សុខរិទ្ធិ

សម្តេចតេជោ៖ អ្នកពោធិ៍សាត់សូមបន្តបោះឆ្នោត ជូនគណបក្សប្រជាជន​កម្ពុជា​នៅ​ឆ្នាំ​២០២៣​ជា​បន្តទៀត

2022/10/25 10:16:16 am        234
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងការអរគុណ​ដល់​ប្រជាពលរដ្ឋ​ខេត្តពោធិ៍សាត់​ដែល​កន្លងមកបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយ៉ាងភ្លូកទឹកភ្លូកដី និយាយដោយឡែក និងជារួមប្រជាពលរដ្ឋកម្ពុជានៅទូទងប្រទេស ហើយសម្ដេច​ក៏​សង្ឃឹម​ជឿជាក់​ថា ប្រជាពលរដ្ឋ​នៅ​ខេត្តពោធិ៍សាត់​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​នឹង​បន្ត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអំពាវនាវទៅកាន់ពលរដ្ឋយ៉ាងដូច្នេះ ខណៈ អញ្ជើញ​ចុះ​ជួបសំណេះសំណាល ចែកស្រូវពូជ និង​ស្បៀង​ជូន​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់​នៅខេត្តពោធិ៍សាត់ជាង ៥០០០គ្រួសារ នៅ​ព្រឹកថ្ងៃទី២៥ខែតុលា ឆ្នាំ២០២២នេះ។សម្តេចបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមិនដែលចោលប្រជាជនម្តងណាទេ ដូច្នេះ​សូម​បន្ត​បោះឆ្នោត​ជូន​គណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣ខាងមុខជានេះបន្តទៀត។សម្តេចតេជោ ហ៊ុន សែន បានបន្តផ្តាំផ្ញើ ថ្លែងអំណរ​គុណ​ជូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​គាំទ្រ​បោះឆ្នោត​ជូន​គណបក្សប្រជាជនកម្ពុជាកន្លងមក និងសូមបន្តគាំទ្រ តទៅទៀត​។​ សម្តេច​បញ្ជាក់​ថា អត្រាអ្នកបោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ខេត្តពោធិ៍សាត់​មាន​អត្រា​ខ្ពស់​ណាស់​រហូត​ដល់​ជាង៩៣% ហើយសង្ឃឹមថា​៩៣%​ដែល​បោះជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កន្លង​ទៅ​នឹង​នៅ​តែ​បន្ត​បោះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​ពេល​ខាង​មុខ​។​ សម្តេច​មាន​ប្រសាសន៍​ថា បើទោះបីជាពួកបក្សប្រឆាំងថាសម្តេចដើរឃោសនាបោះឆ្នោត ប៉ុន្តែសម្តេច​ថា​បើបង​ប្អូន​ធ្លាប់​បាន​បោះឆ្នោតឆ្នោតជូនហើយ អ៊ីចឹងសូមបន្តបោះទៀតទៅ មិនខុសអីទេ ព្រោះ​ច្បាស់​ណាស់​ថា​ការ​ដែលគេថាមុខដដែលៗនោះ គឺពិតណាស់ ,មុខដដែលៗ​នេះ​ហើយ​ដែល​បាន​យក​អង្ករ យកស្រូវ​ពូជ​មក​ចែក​ជូន​ប្រជាពលរដ្ឋ​ពេល​មាន​គ្រោះ​មហន្តរាយ​ផ្សេង​ៗ​ ខណៈ​មុខ​ពួក​ប្រឆាំង​​មិ​ន​ដឹងនៅឯណា ពោលគឺចាំតែដល់​ខែ​បោះឆ្នោត​ទើប​មក​រក​សន្លឹក​ឆ្នោត​។​ សម្តេចថា គេថាអ្នកកាន់អំណាចមុខដដែលៗ ប៉ុន្តែពួកបក្សប្រឆាំងក៏មុខដដែលៗដូចគ្នា៕ អត្ថបទ៖ មុត សុទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកស្រុកនៅកាតេម៉ាឡាភាគអាគ្នេយ៍ ដោះស្រាយលំនៅឋានដែលរងការបំផ្លាញដោយរញ្ជួយដី
07/31/2025 12:07 PM
អ្នកជំងឺនៅដេកឈឺ មន្ទីរពេទ្យគ្មានបុគ្គលិក ខណៈគិលានុបដ្ឋាយិកានីហ្សេរីយ៉ា ចាប់ផ្តើមធ្វើកូដកម្ម
07/31/2025 12:07 PM
ក្រុមហេសបូឡា ច្រានចោលការអំពាវនាវឱ្យដកអាវុធ ដោយនិយាយថាការទាមទារនេះជួយដល់អ៊ីស្រាអែល
07/31/2025 12:07 PM
អ្នកស្វែងរកជំនួយជាង៧០នាក់ត្រូវបានសម្លាប់ ខណៈទុរ្ភិក្សកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា
07/31/2025 12:07 PM
រដ្ឋមន្ត្រីរបស់អ៊ីស្រាអែល និយាយបង្ហើបពីការដាក់បញ្ចូលឧបសម្ព័ន្ធផ្នែកជាច្រើននៅតំបន់ហ្កាហ្សា
07/31/2025 12:07 PM
ចក្រភពអង់គ្លេស ព្រមានពីទំនិញឡើងថ្លៃកប់ពពកថែមទៀត ដោយសារឥទ្ធិពលពន្ធអាករក្នុងស្រុក
07/31/2025 11:07 AM
អ៊ុយក្រែន គ្រោងផ្លាស់ការហ្វឹកហ្វឺនយោធាទៅក្រោមដី គេចពីការវាយប្រហារយ៉ាងសន្ធាប់របស់រុស្ស៊ី
07/31/2025 11:07 AM
នាយករដ្ឋមន្ត្រីប៉ូឡូញ បង្ហើបពីសញ្ញាជាច្រើនដែលថាសង្រ្គាមនៅអ៊ុយក្រែន អាចនឹង "ផ្អាក" ក្នុងពេលឆាប់ៗ
07/31/2025 11:07 AM
បុគ្គលិកជំនួយ៖ វិធានការថ្មីរបស់អ៊ីស្រាអែល មិនបានជួយអ្វីសោះក្នុងការបញ្ឈប់វិបត្តិអត់ឃ្លាននៅហ្កាហ្សា
07/31/2025 11:07 AM
អំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានឯកឧត្តម នូ ស៊ីថា នាំ​យក​ទៅប្រគល់ជូនវីរកងទ័ព នៅខេត្តប៉ៃលិន
07/31/2025 11:07 AM