TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី បិទមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជា

2022/10/10 03:31:50 pm        629
ភ្នំពេញ ៖ នៅរសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីពិធីបិទមហាសន្និបាតកាយឫទ្ធិជាតិកម្ពុជា ដែលពិធីនេះធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ​សម្តេចតេជោ ហ៊ុន សែន មានសេចក្តីរីករាយ និងសូមចូលរួមអបអរសាទរកាយឫទ្ធិជាតិកម្ពុជា​ដែល​សម្រេច​បាននូវលទ្ធផលគួរជាទីមោទនៈនៃមហាសន្និបាតកាយរឹទិ្ធជាតិកម្ពុជា ក្នុងរយៈពេលពេញមួយថ្ងៃមកនេះ។សម្តេចតេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងអប់រំយុវជន និងកីឡា និងកាយរឹទ្ធិ​ជាតិកម្ពុជាដែលបានខិតខំប្រឹងប្រែងជំរុញចលនាកាយឫទ្ធិជាតិកម្ពុជាឱ្យមានការរីកចម្រើនដូចបណ្តាប្រទេសនានា ដោយបានកសាងកម្លាំងបន្តវេនប្រកបដោយសក្តានុពល និងមានភក្តីភាព​ជាមួយរាជរដ្ឋាភិបាល​ក្នុងកិច្ចអភិវឌ្ឍជាតិមាតុភូមិ ។សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែផ្តល់អាទិភាព​លើការពង្រឹង​សកម្មភាពបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ តាមរយៈសកម្មភាពចលនាកាយឫទ្ធិកម្ពុជា​ដែល​ជាកម្លាំងចលករសម្រាប់ ការងារអប់រំ ការហាត់ពត់លត់ដំ ទាំងប្រាជ្ញា ស្មារតី ព្រមទាំងកាយសម្បទា ប្រកបដោយសក្តានុពល រួមជាមួយចំណេះដឹង សីលធម៌ល្អ ចរិយាសម្បត្តិថ្លៃថ្នូរ ក្លាយជាពលរដ្ឋគំរូ ស្របតាមចក្ខុវិស័យអង្គការពិភពលោកនៃចលនាកាយឫទ្ធិ គឺការកសាង ពិភពលោក​មួយប្រកប​ដោយសមត្ថភាព​សម្រាប់យុវជនទាំងបច្ចុប្បន្ន និងអនាគត ។ដូច្នេះ ការពង្រឹងភាពជាអ្នកដឹកនាំនិងការបណ្តុះបណ្តាលជំនាញកាយរឹទិ្ធកម្មដល់មេដឹកនាំកាយរឹទិ្ធនៅ​ថ្នាក់ជាតិ ថ្នាក់រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ជាពិសេសមេកងឯកភាព ដែលជាសកលវិទ្យាធិការ នាយក នាយិកា គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទូទាំងប្រទេស ពិតជាបានរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការអភិវឌ្ឍធនធានមនុស្ស និងពិតជាបានឆ្លើយតបទៅនឹង គោលនយោបាយ​ជាតិស្តីពីការ​អភិវឌ្ឍ​យុវជនកម្ពុជា ។ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់ការលើកទឹកចិត្តលើចំណុចសំខាន់ៗចំនួនប្រាំពីរ ដើម្បីភាពរីកចម្រើននៃចលនាកាយឫទ្ធិជាតិកម្ពុជា។ ចុងបញ្ចប់សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរ និងប្រកាសទទួលស្គាល់ក្រុមប្រឹក្សា និង គណៈកម្មាធិការប្រតិបតិ្តកាយឫទ្ធិជាតិកម្ពុជាអាណត្តិទី ៤ ឆ្នាំ ២០២២-២០២៦ តាមស្មារតីអង្គមហាសន្និបាត និងបានអំពាវនាវសប្បុរសជន វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល សូមបន្តចូលរួមឧបត្ថម្ភជាធនធាន និងមធ្យោបាយនានា ដើម្បីជំរុញចលនាអប់រំ តាមប្រព័ន្ធកាយឫទ្ធិកម្ម រួមចំណែកលើកកម្ពស់​ការ​អប់រំចំណេះដឹង ជំនាញនិងសីលធម៌ក្នុងស្រទាប់យុវជនកម្ពុជាប្រកបដោយ ប្រសិទ្ធភាព៕ អត្ថបទៈ មុត​ សុទ្ធ​

រសៀលនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបិទមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជា

2022/10/10 10:50:47 am        297
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត បិទមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជា នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ។ព័ត៌មានលម្អិត BTV នឹងផ្សាយជូននាពេលបន្តបន្ទាប់៕

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឹម៉ង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

2022/10/10 10:25:44 am        225
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យឯកឧត្តម Stefan Anton Messerer ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋ សហព័ន្ធអាល្លឹម៉ង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ឯកឧត្តម Stefan Anton Messerer​ ត្រូវបានរដ្ឋាភិបាលអាល្លឺម៉ង់ តែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ហើយឯកឧត្តម Stefan Anton Messerer​ ក៏ធ្លាប់បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលថ្មីៗនេះ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អាល្លឺម៉ង់ ឱ្យកាន់តែល្អប្រសើរ។ឯកអគ្គរដ្ឋទូតថ្មីរបស់អាល្លឺម៉ង់រូបនេះ ក៏បានអញ្ជើញចូលជួបថ្នាក់ដឹកនាំនៅតាមស្ថាប័នកំពូលៗរបស់ជាតិ ក៏ដូចជាតាមក្រសួងស្ថាប័ននានាផងដែរ និងបានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការរួមចំណែកធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។អាល្លឺម៉ង់ គឺជាប្រទេសមួយដែលបានរួមចំណែកជាច្រើន ក្នុងការអភិវឌ្ឍកម្ពុជាក្រោយងើបចេញពីភ្លើងសង្គ្រាម។ រយៈពេលប្រមាណ ២៨ឆ្នាំមកនេះ អាល្លឺម៉ង់ បានគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា លើវិស័យបោសសម្អាតមីន ការអប់រំ វប្បធម៌ អភិបាលកិច្ចល្អ ការអភិវឌ្ឍជនបទ ថាមពល ការការពារសង្គម និងវិមជ្ឈការ ចូលរួមចំណែកយ៉ាងច្រើនក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។គួរបញ្ជាក់ថា សម្រាប់វិស័យសេដ្ឋកិច្ច ប្រទេសទាំងពីរ នៅតែបន្តទទួលបានទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំ និងរីកចម្រើន ខណៈប្រទេសអាល្លឺម៉ង់ គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា ក្នុងចំណោមប្រទេសសមាជិកសហគមន៍អឺរ៉ុប ជាមួយទំហំពាណិជ្ជកម្មទ្វេភាគីលើសពី១ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

គ.ជ.ប បិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ និងបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត

2022/10/10 10:09:28 am        268
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) បានប្រកាសបិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ និងបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត។

ព្រឹទ្ធសភា កំណត់យកថ្ងៃទី១១ ខែតុលា បើកសម័យប្រជុំលើកទី៩ព្រឹទ្ធសភានីតិកាលទី៤

2022/10/10 09:51:48 am        619
ភ្នំពេញ៖ ព្រឹទ្ធសភាសម្រេចយកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បើកសម័យប្រជុំលើកទី៩នីតិកាលទៅ៤ ដើម្បីពិនិត្យឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៤ ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន ខណៈសេចក្តីព្រាងច្បាប់នេះ នឹងផ្តល់ឱកាសដល់អ្នកវិនិយោគិនបរទេសមកធ្វើការរកស៊ីនៅកម្ពុជាកាន់តែងាយស្រួលបន្ថែមទៀត។ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាបានថ្លែងថា សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាននេះ គឺមានអត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ដោយសារតែច្បាប់នេះ គឺនឹងបើកទូលាយចំពោះលម្ហូរអ្នកវិនិយោគបរទេសមកកម្ពុជាឲ្យកាន់តែច្រើន ហើយក៏ផ្តល់ឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា កាន់តែច្រើនបន្ថែមទៀតផងដែរ។ឯកឧត្តម ម៉ម ប៊ុននាង បញ្ជាក់បន្ថែមទៀតថា ក្រោយសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាននេះរួជាស្ថាពរ កិច្ចការរកស៊ីរបស់អ្នកវិនិយោគក៏ផ្តល់ភាព ងាយស្រួល ហើយក៏អាចកាត់បន្ថយបងប្អូនប្រជាពលរដ្ឋចំណាក់ស្រុកទៅក្រៅប្រទេសផងដែរ៕(អត្ថបទ៖បាន ចក់)

សម្ដេចតេជោ ផ្ដាំទៅក្រុមប្រឆាំងផ្កាប់មុខ គប្បីប្រឹងរៀនសូត្របន្ថែម ដើម្បីឈានទៅកាន់អំណាចនៅជាតិក្រោយ

2022/10/09 05:52:02 pm        550
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដាំទៅក្រុមប្រឆាំងផ្កាប់មុខ គប្បីប្រឹងរៀនសូត្របន្ថែម ដើម្បីឈានទៅកាន់អំណាចនៅជាតិក្រោយ។ក្នុងផេកហ្វេសប៊ុកផ្លូវរបស់​សម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី០៩ ខែតុលាឆ្នាំ២០២២ បានសរសេររៀបរាប់ថា ដើម្បីចូលរួមចំណែកជួយក្រុមប្រឆាំងផ្កាប់មុខឲ្យមាន​ចំណេះដឹង​ដែល​អាចឈានទៅកាន់អំណាចនៅជាតិក្រោយ។ ​សូមអស់លោកបើកមើលមាត្រាទី២១ ជំពូក២ នៃរដ្ឋធម្មនុញ្ញដែលចែងអំពីព្រះមហាក្សត្រ។ បន្ទាប់ទៅសូមអានមាត្រាទី២០ជំពូកទី៣ នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រិត្តទៅនៃគណៈរដ្ឋមន្ត្រី។ដោយសារតែខ្វះការចេះដឹងទើបបានតែចេះតែជាប់គុកនិងរត់ចោលស្រុកហើយមកចោទគេថាផ្តាច់ការ។សម្ដេចតេជោ បានសរសេរទៀតថា គប្បីប្រឹងរៀនសូត្របន្ថែមដើម្បីឈានទៅកាន់អំណាចនៅជាតិក្រោយ និងសូមកុំវក់ជាមួយល្បែងច្រើនពេក។នេះជាបំណងល្អរបស់ខ្ញុំសម្រាប់ក្រុមល្ងង់៕

ថៃនឹងផ្តល់ឱ្យនិស្សិតកម្ពុជាទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតលើវិស័យវិទ្យាសាស្ត្រនៅសាលាល្បីៗ

2022/10/07 12:08:44 pm        514
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សាវិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្ត នៃប្រទេសថៃ បានសន្យា​នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែនថា នឹងផ្តល់អាហារូបករណ៍ឱ្យនិស្សិតកម្ពុជា ទៅ​សិក្សាថ្នាក់​អនុបណ្ឌិត និងថ្នាក់បណ្ឌិត លើវិស័យវិទ្យាសាស្ត្រ និងបច្ចេកទេស នៅសាកលវិទ្យាល័យល្បីៗ​នៅប្រទេសថៃ ។ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ អនេក ឡៅថាំម៉ាថាស់ (Anek Laothamatas) រដ្ឋមន្ត្រីក្រសួង ឧត្តមសិក្សា​វិទ្យាសាស្ត្រស្រាវជ្រាវ ​និងនវានុវត្តន៍ នៃព្រះរាជាណាចក្រថៃ ក្នុងពេលចូលជួប​សំដែង​ការគួរសម និងពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា នៅព្រឹកថ្ងៃទី៧ខែតុលានេះ បានគោរពអញ្ជើញប្រតិភូកម្ពុជាទៅធ្វើទស្សនកិច្ចជា ផ្លូវការ​នៅប្រទេសថៃ ដើម្បីពិនិត្យមើលលទ្ធភាពលើវិស័យដែលអាចពង្រីក ​និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យអប់រំ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ។សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះប្រទេសថៃ ​ដែលតែងតែបានផ្ដល់​អាហារូបករណ៍​ផ្ដល់កិច្ចសហប្រតិបត្តិការ ​លើការស្រាវជ្រាវខាង​វិស័យវិទ្យាសាស្ត្រ​ បច្ចេកវិទ្យា និង​វិស័យសុខាភិ បាល។សម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជា ត្រូវការឲ្យនិស្សិតទៅសិក្សាជំនាញ ថ្នាក់អនុបណ្ឌិត និងថ្នាក់ បណ្ឌិត រួមទាំងការ​ស្រាវជ្រាវផងដែរ។ ក្នុងន័យនេះសម្ដេច បានស្នើឲ្យមានការបន្តការ​ពិភាក្សា​ជាមួយ ស្ថាប័នពាក់ព័ន្ធ ​ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អ និងស៊ីជម្រៅ៕សម្រួល៖ យន់ វ៉ាន់

គ.ជ.ប អំពាវនាវឱ្យពលរដ្ឋត្រៀមទៅចុះឈ្មោះបោះឆ្នោតដែលនឹងចាប់ផ្តើមពីថ្ងៃទី២០ខែតុលានេះ

2022/10/06 01:54:59 pm        537
ភ្នំពេញ៖ ការចុះឈ្មោះបោះឆ្នោត នឹងចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា នេះ តទៅហើយ ដែលអ្នក​នាំពាក្យ​គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅថ្ងៃនេះ បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ ​ដែល​មិនទាន់មាន ឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា។ឯកឧត្តម ហង្ស ពុទ្ឋា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់ BTVថា គិតមកដល់ពេលនេះ គ.ជ.ប បានត្រៀមលក្ខណៈរួចរាល់សម្រាប់ដំណើរការចុះឈ្មោះបោះឆ្នោត ដែលមាន​រយៈពេល៥០ថ្ងៃ ​គឺចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា ​ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។ ការចុះឈ្មោះនេះ មានសារសំខាន់ណាស់​ ដើម្បីរៀបចំបញ្ជីឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើស​តាំង​តំណាងរាស្ត្រនីតិកាលទី៧ ​នៅថ្ងៃទី២៣ ​ខែកក្កដា ឆ្នាំ២០២៣។ឯកឧត្តម ​បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានអាយុ១៨ឆ្នាំឡើងទៅ ​ដែលមិនទាន់មាន ឈ្មោះក្នុង​បញ្ជីបោះឆ្នោត ​ត្រូវទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា ដើម្បីមានសិទ្ធិចូលរួមបោះឆ្នោត​សម្រេច​ជោគវាសនារបស់ប្រទេសជាតិ។ដើម្បីចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវបំពេញលក្ខខណ្ឌដូចជា ​ត្រូវបង្ហាញខ្លួន ​និងមាន អត្តសញ្ញាប័ណ្ណ​សញ្ជាតិខ្មែរ (អ.ខ) ​ដែលមានសុពលភាព ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យការចុះ ឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ​នៅចំពោះមុខក្រុមចុះឈ្មោះបោះឆ្នោត ដែលទទួល​បន្ទុក​ជាមន្រ្តីចុះឈ្មោះ បោះឆ្នោត​ ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការ​ចុះឈ្មោះបោះឆ្នោត​នៅការិយាល័យចុះឈ្មោះ​ បោះឆ្នោតណាមួយក្នុងឃុំ-សង្កាត់ដែលខ្លួនកំពុងរស់នៅ។ ត្រូវមានអាយុពី១៨ឆ្នាំឡើង ​គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ​ដែលជាថ្ងៃបោះឆ្នោត និង​មាន​លំនៅឋាន ឬទីសំណាក់ក្នុងឃុំ/សង្កាត់​ ដែលសាមី​ខ្លួនត្រូវចុះឈ្មោះបោះឆ្នោត ជាដើម ៕អត្ថបទ៖ ទូច សោភ័ណ

សម្តេចតេជោ៖ កុំគិតថាការឧបត្ថម្ភពលរដ្ឋក្រីក្ររងផលប៉ះពាល់ដោយកូវីដ-១៩ជារឿងនយោបាយឱ្យសោះ

2022/10/06 12:21:47 pm        297
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើដល់បណ្ដាគណបក្សនយោបាយ និងសង្គមស៊ីវិលទាំងឡាយ ​កុំធ្វើការលើកឡើងថា ​ជំនួយឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋក្រីក្រ ដែល​រងផលប៉ះពាល់ដោយសារកូវីដ-១៩ ​ជាការឃោសនាបោះឆ្នោតឱ្យសោះ ។ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ​ឆ្នាំ២០២២​ ក្រោមប្រធានបទ «ការស្ដារកម្ពុជាឡើងវិញពីវិបត្តិនៃជំងឺកូវីដ-១៩៖ ​ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់​ពី​ជំងឺកូវីដ-១៩ » សម្ដេចតេជោ ​ហ៊ុន សែន បានប្រកាសបន្តជំនួយសង្គមដល់ពលរដ្ឋប៉ះពាល់ដោយ​កូវីដ-១៩នេះ រយៈពេល១ឆ្នាំទៀតយ៉ាងតិច​ និងបានស្នើដល់បណ្តាបក្សនយោបាយ ​សង្គមស៊ីវិល កុំគិតថា​ការធ្វើរបស់ ​រាជរដ្ឋាភិបាល ជា​ល្បែង​ដើម្បី​ទាញ​យកសន្លឹកឆ្នោត​នៅឆ្នាំ២០២៣​ខាងមុខឱ្យសោះ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រុមគ្រួសារទាំងអស់ ដែលគ្រប់លក្ខខណ្ឌទទួល និងទទួល​បានផលប្រយោជន៍ គឺមិនមែនជាបញ្ហាលេងសើច ​បញ្ហានយោបាយទេ ​ប៉ុន្តែជាការទទួលខុសត្រូវ ខ្ពស់ធំណាស់ចំពោះមុខប្រវត្តិសាស្រ្ត៕អត្ថបទ៖ មុត សុទ្ធ

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារទៅអ្នកភូមិព្រះដាក់កុំមានការព្រួយបារម្ភ «មិនមានឱ្យរុះរើ ចាកចេញទៅរុនតាឯកទេ»

2022/10/06 10:44:04 am        710
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើរសារពិសេសជូនប្រជាពលរដ្ឋរស់នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលទទួលបានព័ត៌មានមិនច្បាស់ថាមានការរុះរើ ឬដោះដូរលំឋានពួកគាត់មកកាន់តំបន់រុនតាឯក និងអំពាវនាវឲ្យប្រជាពលរដ្ឋស្ងប់ចិត្ត។អញ្ជើញមានប្រសាសន៍​ក្នុងឱកាសបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ ២០២២ ក្រោមប្រធានបទ «ការស្ដារកម្ពុជាឡើងវិញពីវិបត្តិនៃជំងឺកូវីដ-១៩៖ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីជំងឺកូវីដ-១៩»សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានឆ្លៀតផ្ញើសារទៅកាន់ប្រជាពលរដ្ឋនៅភូមិ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលបានមកជួបជុំតវ៉ាមិនឱ្យមានការរុះរើផ្លាស់ប្តូរលំនៅដ្ឋានចេញពីភូមិព្រះដាក់ទៅនៅរុនតាឯក ថាសូមកុំមានការព្រួយបារម្ភ គឺមិនមានការប៉ះពាល់ណាមួយឃុំព្រះដាក់នោះទេ។សម្តេចបានបន្តជំរាបជូនពីការគិតគូរលើផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធអង្គរដែលមានបារាយណ៍ខាងលិចនិងខាងកើត។បារាយណ៍លិចអត់មានបញ្ហាទេ ប៉ុន្តែបារាយណ៍ខាងកើតមានបញ្ហាកង្វះទឹក និងមានបារាយណ៍១ទៀត ហៅថាបារាយណ៍រលីស ដែលយើង កំពុងតែសិក្សាថា តើយើងអាចដាក់ទឹកបានប៉ុន្មាន ដើម្បីទ្រទ្រង់ឲ្យអង្គរនេះ ដែលឯកអគ្គរដ្ឋទូតជប៉ុន ដែលស្ថិតនៅជាសហប្រធានICCនៅទីនេះ ក៏បានដឹងហើយៗចំណុចដែលយើងត្រូវធ្វើដោយមានការប្រុងប្រយ័ត្ន។បញ្ហាសំខាន់នៅទីនេះ គឺមិនទាមទារដាក់ទឹករហូតដល់៣០លានម៉ែត្រគូប ដែលទាញយកប្រជាជនទាំងអស់ចេញពីឃុំព្រះដាក់ក៏អត់ដែរ។ យើងបានគិតគូរយ៉ាងល្អិតល្អន់អំពីបញ្ហានេះ។សម្តេចបន្តថា «ប្រហែលជាតម្រូវការរបស់យើងមានត្រឹមសិក្សាទៅលើទាក់ទងជាមួយនឹងរឿងបាតអាងតែប៉ុណ្ណោះ ដែលយើងអាចនឹងដាក់ទឹកបានប៉ុន្មាន នឹងត្រូវដោះស្រាយជាមួយប្រជាពលរដ្ឋដែលកំពុងទទួលផលនៅទីនោះយ៉ាងម៉េច? ដើម្បីម្ខាងការពារសម្រាប់ប្រជាជនដែលរស់នៅទីនោះ ឯម្ខាងទៀត គឺដើម្បីដោះស្រាយការពារអង្គររបស់យើង»។សម្តេចបញ្ជាក់ថា «អ្វីដែលជាកិច្ចការបន្ទាន់របស់យើងនៅពេលនេះ គឺអ្នកដែលរស់នៅ ក្រោយឆ្នាំ១៩៧៩ ដែលរស់នៅព័ទ្ធជុំវិញប្រាសាទ តាំងទីលំនៅដោយខុសច្បាប់ ឬអាចថាមិនស្របជាមួយលក្ខខណ្ឌតម្រូវរបស់អង្គការយូនីស្កូ សម្រាប់បេតិកភណ្ឌ យើងកំពុងបន្តចាប់ឆ្នោត និងរៀបចំដីសម្រាប់ការសាងសង់លំនៅឋាន ខណៈពេលនេះរុនតាឯកនៅសល់ត្រឹម២០០ឡូត៍ប៉ុណ្ណោះ ដែលត្រូវរក្សាជាដីបំរុងទុក។ក្រៅពីនេះត្រូវទៅរៀបចំនៅតំបន់ពាក់ស្នែង។ដូច្នេះសូមប្រជាពលរដ្ឋនៅឃុំព្រះដាក់មានការស្ងប់ចិត្តព្រោះរាជរដ្ឋាភិបាលមិនអាចទៅធ្វើទទឹងទិសរុះរើលំនៅដ្ឋានដែលកំពុងរស់នៅរាប់រយឆ្នាំមកហើយនោះទេ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អគ្គស្នងការដ្ឋាននគរបាលជាតិ កែសម្រួលសមាសភាពក្រុម​ព័ត៌មានទាន់​ហេតុការណ៍​ជាមួយ​ជន​បរទេស
08/06/2025 02:08 PM
អ៊ីស្រាអែល ថាក្រុមហាម៉ាសបង្អត់អាហារចំណាប់ថ្នូរ ខណៈ UN ថាអ៊ីស្រាអែល បង្អត់អាហារជនប៉ាឡេស្ទីន
08/06/2025 01:08 PM
កាណាដា សាទរកិច្ចប្រជុំពាណិជ្ជកម្មជាមួយម៉ិកស៊ិក ខណៈការដំឡើងពន្ធរបស់អាមេរិក ខិតកាន់តែជិត
08/06/2025 01:08 PM
ការវិភាគរបស់ BBC៖ រុស្ស៊ី បង្កើនការវាយប្រហារទ្វេដងលើអ៊ុយក្រែន ចាប់តាំងពីលោក Trump ចូលកាន់តំណែង
08/06/2025 01:08 PM
PRESS BRIEFING -Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand (11:00 AM, August 6, 2025 )
08/06/2025 01:08 PM
អ្នកនំាពាក្យ៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ៦៨ហើយ បានប្រកាស​លុបបំណុល​ជូនយោធិន​ពលី
08/06/2025 01:08 PM
ខេត្តចំនួន៦នៅកម្ពុជា ប្រកាសមានតម្រូវការកម្លាំងពលកម្មចំនួនជាង ២ម៉ឺនកន្លែង
08/06/2025 12:08 PM
អង្គការសុខភាពពិភពលោក ផ្គត់ផ្គង់វេជ្ជសាស្រ្តនិងឈាមទៅកាន់តំបន់ហ្កាហ្សា ខណៈតម្រូវការកើនឡើង
08/06/2025 12:08 PM
លីបង់ ប្រគល់ភារកិច្ចដល់កងទ័ពដោយកំណត់អាវុធដល់កម្លាំងរដ្ឋ ក្នុងការប្រជែងជាមួយក្រុមហេសបូឡា
08/06/2025 12:08 PM
ខណៈអាមេរិក បង្កើនសម្ពាធដំឡើងពន្ធ រោងចក្រកាត់ដេរនៅឥណ្ឌា នៅតែបន្តផ្គត់ផ្គង់យីហោអាមេរិក
08/06/2025 12:08 PM