TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ៖ ការបាញ់មីស៊ីល ឆ្លងប្រទេសជប៉ុន​ពី​សំណាក់​កូរ៉េខាង​ជើង​មិនមែន​ជា​ការ​លេង​សើច​នោះ​ទេ

2022/10/06 09:41:14 am        588
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការបាញ់​កាំជ្រួច​មីស៊ីល​ឆ្លង​ប្រទេសជប៉ុនពីសំណាក់ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃទី៤កន្លងទៅថ្មីៗនេះ មិន​មែន​ជា​ការ​លេងសើចនោះទេ ដោយបញ្ហា​នេះ​គឺ​បាន​កំពុង​គំរាម​កំហែង​យ៉ាង​ខ្លាំង​ចំពោះ​សន្តិសុខ​ក្នុង​តំបន់​ក៏​ដូចជាពិភពលោកនោះ។ថ្លែង​នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ថ្លែងបើកសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ​២០២២» នៅសណ្ឋាគារ សុខាភ្នំពេញនាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា​បាន​ថ្កោល​ទោស​រួច​មក​ហើយ​ទាក់​ទង​នឹង​ការ​បាញ់​កាំជ្រួច​មីស៊ីល​របស់ប្រទេសកូរ៉េ ខាងជើងនេះ ដែលកត្តានេះ​កម្ពុជា​នៅ​តែ​ប្រកាន់​គោល​ជំហ​របស់​ខ្លួន​ដដែល​។ នៅក្នុងអំឡុងពេលជួបពិភាក្សាទ្វេភាគី ជាមួយឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋ​មន្រ្តី​គុយបា កាលពីថ្ងៃទី៤ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា សម្តេច​ថ្កោលទោសការបាញ់ម៉ីស៊ីលឆ្លងកាត់ប្រទេសជប៉ុន ដែលបាន​ធ្វើ​ឡើង​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យកូរ៉េ ។ សម្តេចបានសង្កត់ធ្ងន់ថា «ឥរិយាបទរបស់​សាធារណ​រដ្ឋ​ប្រជា​មានិត​ប្រជាធិបតេយ្យកូរ៉េ គឺប្រកបដោយគ្រោះថ្នាក់ និងជាការបំពាន​មួយ​ទៀត​ទៅ​លើ​សេចក្តី​សម្រេច​នៃ​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»៕ អត្ថបទ៖ បាន ចក់

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបើកសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២»

2022/10/06 08:08:17 am        829
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» នៅសណ្ឋាគារសុខា ភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២។សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា» គឺជាវេទិកាដ៏មានសារៈសំខាន់ប្រមូលផ្តុំអ្នកជំនាញ បើកកិច្ចពិភាក្សាលើប្រធានបទនានា ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងសង្គម ដើម្បីជាធាតុចូលសម្រាប់ដោះស្រាយបញ្ហាប្រឈម និងស្វែងរកកាលានុវត្តភាពសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា។សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» រៀបចំធ្វើឡើងក្រោមមូលបទ «ការស្តារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩»។សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២នេះ មានការចូលរួមពីថ្នាក់ដឹកនាំប្រហែល ៤០០នាក់ មកពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃរាជរដ្ឋាភិបាលកម្ពុជា ស្ថានទូតបរទេស តំណាងបេសកកម្មការទូតបរទេសនានា ប្រចាំកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នអប់រំ វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិនៅប្រទេសកម្ពុជាផងដែរ។ក្នុងពិធីបើកសន្និសីទនៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាគន្លឹះពាក់ព័ន្ធនឹងវិបត្តិជំងឺកូវីដ១៩ ក៏ដូចជាយុទ្ធសាស្ត្រមួយចំនួនរបស់រាជរដ្ឋាភិបាល ក្នុងការស្តារប្រទេសក្រោយវិបត្តិនៃជំងឺឆ្លងសាកលមួយនេះ។  ក្នុងសន្និសីទនេះ ក៏នឹងមានការជជែកពិភាក្សាទៅលើប្រធានបទសំខាន់ៗមួយចំនួនទៀតផងដែរ៕

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន

2022/10/05 01:43:39 pm        751
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹង ឯកឧត្តម ឧត្តមសេនីយ៍ឯក ROMEO S BRAWNER JUNIOR មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ច និងចូលរួមពិព័រណ៌ការពារដែនគោកអន្តរជាតិ (Land Forces International Land Defence Exposition) នៅក្នុងប្រទេសអូស្ត្រាលី។ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អ ដែលមានកន្លងមករវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ជាពិសេសការសម្រេចបាននូវលទ្ធផលជាក់ស្តែងនៃកិច្ចសហការរវាងអង្គភាពចំណុះកងទ័ពទាំងពីរ និងការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស។ ជាមួយគ្នានេះដែរ លោកឧត្តមសនីយ៍ ក៏បានលើកឡើងអំពីគោលគំនិតក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនាពេលអនាគត។ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ROMEO S BRAWNER JUNIOR បានឯកភាពចំពោះការវាយតម្លៃរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកិច្ចសហប្រតិបត្តិការកន្លងមក ព្រមទាំងបានបញ្ជាក់ការគាំទ្រចំពោះគោលគំនិតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកងទ័ពទាំងពីរបន្ថែមទៀតនៅពេលអនាគត។ក្រៅពីនេះ មេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ ក៏បានចែករំលែកអំពីបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាអាទិ៍ ការដាក់ចេញនូវវិធានការផ្សេងៗ និងការចូលរួមរបស់កងទ័ពក្នុងយុទ្ធនាការចាក់វ៉ាក់សាំង៕

សម្តេចតេជោ ហ៊ុន សែន ថ្កោល​ទោស​កូរ៉េខាងជើង​ក្រោយប្រទេស​នេះ​បាញ់​មីស៊ីល​ឆ្លងកាត់​ប្រទេស​ជប៉ុន

2022/10/05 12:01:50 pm        564
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​សម្តែងការសោកស្តាយ និងធ្វើការថ្កោល​ទោស​ចំពោះ​ការបាញ់​​មីស៊ីល​ពី​សំណាក់​ប្រទេស​កូរ៉េខាង​ជើងឆ្លងកាត់​ប្រទេសជប៉ុនកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ម្សិលមិញនេះ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែល ដែលបានឲ្យដឹងនាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះថា ក្នុងអំឡុងពេលជួបពិភាក្សាទ្វេភាគី ជា​មួយ​ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្រ្តីគុយបា ដែលកំពុងទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃ​អង្គារទី០៤ ខែតុលា ឆ្នាំ២០២២សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបសមភាគីថា សម្តេចថ្កោលទោសការបាញ់ម៉ីស៊ីល ឆ្លង​កាត់​ប្រទេសជប៉ុន ដែលបានធ្វើឡើងដោយសាធារណរដ្ឋប្រជាមានិតប្រជាធិប-តេយ្យកូរ៉េ ។តាមរយៈសេចក្តីប្រកាសព័ត៌មានខាងលើនេះសម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រសាសន៍ថា «ឥរិយាបទរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ គឺប្រកបដោយគ្រោះថ្នាក់ និងជា​ការ​បំពាន​មួយ​ទៀតទៅលើសេចក្តីសម្រេចនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានបញ្ចេញទស្សនៈ ចំពោះសង្គ្រាមនៅអ៊ុយក្រែនផងដែរ។ កម្ពុជា​យល់​អំពី​ហេតុផលប្រវត្តិសាស្រ្តយល់អំពីការព្រួយបារម្មណ៍ផ្នែកសន្តិសុខ និងភាពស្មុគស្មាញ​នៃ​បញ្ហា ប៉ុន្តែ​សម្តេច​តេជោ​នាយករដ្ឋ​មន្រ្តី​បាន​មាន​ប្រសាសន៍ថា​ កម្ពុជា​មិន​យល់​ស្រប​ចំពោះ​ការ​ចូល​លុកលុយប្រទេសអ៊ុយក្រែន និងការភ្ជាប់ជាតំបន់ចំណុះ ពីប្រទេសអធិបតេយ្យ​មួយ​នោះ​ទេ​។​ សម្តេច​តេជោ​បាន​សង្កត់ធ្ងន់ទៀតថា« កម្ពុជា ក្នុងនាមជាប្រទេសតូច ប្រកាន់នូវការគោរព​អធិបតេយ្យ​បូរណភាពដែនដី និងឯករាជ្យភាពនយោបាយ នៃរដ្ឋសមាជិក និងធម្មនុញ្ញអ.ស.ប»។បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឲ្យដឹងផងដែរថា នៅក្នុងកិច្ចជំនួប រវាង​សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីគុយបា ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិ ពាក់ព័ន្ធ​នឹង​បញ្ហាតំបន់ និងអន្តរជាតិ និងបានប្តេជ្ញា ពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ(កម្ពុជា-គុយបា​) ចំណងមិត្តភាព និងសហប្រតិបត្តិការលើវិស័យជាច្រើន មានដូចជា វិស័យអប់រំ សុខាភិបាល វប្បធម៌ កសិកម្ម ពាណិជ្ជកម្ម និងទំនាក់ទំនងលើឆាកអន្តរជាតិជាដើម៕ អត្ថបទ៖ បាន ចក់

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋគុយបា

2022/10/05 11:47:51 am        419
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស(Manuel Marrero Cruz) ​នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋគុយបា ជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា ​ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ ​ដើម្បីពង្រឹង​និងពង្រីកទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការទ្វេភាគី៕ 

នាយករដ្ឋមន្រ្តីគុយបា នឹងផ្តើមបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៦ខែតុលា

2022/10/04 12:08:41 pm        344
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីគុយបា លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នឹងផ្តើមទស្សនកិច្ចនៅកម្ពុជា​រយៈពេល​បីថ្ងៃ​គឺចាប់ពីថ្ងៃទី៤ ​ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ ក្នុង​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការទ្វេភាគី ​រវាងកម្ពុជា ​និងគុយបាឲ្យកាន់តែល្អប្រសើបន្ថែមទៀត ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ ដែលទូរទស្សន៍BTVទទួលបាននាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ បានឲ្យដឹងថា តបតាម​ការ​អញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី ​នៃព្រះរាជាណាចក្រ​កម្ពុជាលោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋគុយបា នឹងដឹកនាំ​គណៈប្រតិភូជាន់​ខ្ពស់​មក​បំពេញទស្សនកិច្ច​ ផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ខែតុលា ឆ្នាំ២០២២នេះ។សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ក្នុងអំឡុងទស្សនកិច្ច លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នឹងចូល ក្រាបបង្គំគាល់ ​ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ ​នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា ​នៅព្រះបរមរាជវាំង។ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស ក៏នឹងចូលជួបសម្តែងការគួរសមជាមួយ ​សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ​និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។សេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងទៀតថា លោកនាយករដ្ឋមន្រ្តី ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នឹងជួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ក្រោយជំនួប​ពិភាក្សាទ្វេភាគី នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរនឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះ ហត្ថលេខាលើ​ឯកសារមួយចំនួន​ ដែលនឹងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត​ ក្នុងវិស័យ កីឡា អប់រំ និងវប្បធម៌ ​ក៏ដូចជាវិស័យផ្សេងៗទៀតផងដែរ។ក្នុងដំណើរទស្សនកិច្ចនេះ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស ​ក៏នឹងអញ្ជើញដាក់កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ ​នៅវិមានឯករាជ​ និងមណ្ឌល ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ​អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។តាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់បន្ថែមទៀតថា ​ដំណើរទស្សនកិច្ចរបស់លោក​ ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នឹងបញ្ជាក់ជាថ្មីអំពីទំនាក់ទំនងយូរអង្វែង​ និងប្រកប​ដោយមិត្តភាបរវាងកម្ពុជា និង​គុយបា ក៏ដូចជានឹង​គូស​បញ្ជាក់​ពី​តម្រូវការក្នុងការពង្រឹង ​និង​ពង្រីកបន្ថែមទៀតនូវកិច្ច​សហប្រតិបត្តិការ ​ដើម្បី​ផលប្រយោជន៍កាន់​តែប្រសើរសម្រាប់ប្រទេស ​និងប្រជាជនទាំងពីរ៕ អត្ថបទបាន ចក់

សម្តេចតេជោ ហ៊ុន សែន ៖ យើងមានភាពទន់ខ្សោយផ្នែកកីឡាក៏ដោយចុះ តែមិនត្រូវមានភាពទន់ខ្សោយសីលធម៌ផ្នែកគ្រប់គ្រងកីឡាទេ

2022/10/04 10:13:54 am        187
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ខណៈវិស័យកីឡានៅក្នុងទ្វីបអាស៊ីកំពុងទន់ខ្សោយហើយនោះ ហេតុអ្វីក្រមសីលធម៌ នៃការគ្រប់គ្រងកីឡាមានភាពទន់ខ្សោយបន្ថែមទៀត? ជាក់ស្តែងដូចហេតុការណ៍ដែលបានកើតឡើងនៅក្នុងការប្រកួតបាលទាត់មួយ នៅប្រទេសឥណ្ឌូនេស៊ី​ កាលពីកន្លងទៅថ្មីៗនេះយ៉ាងដូច្នេះដែរ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយខ្វះក្រមសីលធម៌ បានណ្តាលឲ្យមានសោកនាដកម្ម ប្រើហិង្សា និងរត់ជាន់គ្នាដោយបានធ្វើឲ្យមនុស្សស្លាប់ជាច្រើននាក់។ ថ្លែងក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចពិតជាមានការងឿងឆ្ងល់ចំពោះវិស័យកីឡានៅតំបន់ស៊ីមានភាពទន់ខ្សោយជាងទ្វីបអាមេរិកឡាទីន និងអឺរ៉ុប ជាពិសេសកីឡាបាលទាត់តែម្តង ខណៈប្រជាជននៅតំបន់អាស៊ីមានច្រើនជាងតំបន់អឺរ៉ុបទៅទៀត។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា ខណៈវិស័យកីឡានៅតំបន់អាស៊ីយើងទាំងមូលមានភាពទន់ខ្សោយហើយនោះ ហេតុអ្វីក្រុមសីលធម៌ នៃការគ្រប់គ្រងកីឡាវាមាន ភាពទន់ខ្សោយដែរ។ ដូច្នេះសម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រទេសជាសមាជិកទាំងអស់គប្បីពង្រឹង នូវក្រមសីលធម៌នៃការគ្រប់គ្រងកីឡានេះឲ្យល្អ ដោយជៀសវាងឲ្យបាននូវការប្រើប្រាស់អំពើហិង្សាដាក់គ្នា៕(ដោយ៖ បាន ចក់)

សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាស​បើកមហាសន្និបាត​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី (OCA) លើកទី៤១

2022/10/04 09:34:24 am        678
សុន្ទរកថាទាំងស្រុងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ដែលប្រារព្ធឡើងនៅសណ្ឋាគារសុខា ភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ ។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១

2022/10/04 09:20:53 am        421
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ភ្នំពេញ។មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់ការជជែកពិភាក្សាលើព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ី ហើយត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ។ មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី មានប្រតិភូផ្នែកកីឡាប្រមាណ ៣៣៦រូប មកពី ៥៥ប្រទេសជុំវិញពិភពលោក។ ក្នុងនោះមានប្រតិភូមកពីបណ្តាប្រទេសក្រុមប្រឹក្សាអូឡាំពិកអាស៊ី ចំនួន ៤៥ប្រទេស ព្រមទាំងប្រទេសចលនាអូឡាំពិកអន្តរជាតិ ចូលរួមសង្កេតការណ៍ប្រមាណ ១០ប្រទេសទៀត។ ក្រៅពីនោះ ក៏មានប្រតិភូថ្នាក់ដឹកនាំគណៈកម្មាធិការអូឡាំពិកអន្តរជាតិមួយចំនួនទៀតផងដែរ។សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដោយបានអញ្ជើញចូលរួមក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីដ៍មានសារៈ សំខាន់នេះ។សម្តេចតេជោបានស្វាគមន៍ព្រះអង្គម្ចាស់ទាយាទ ព្រះអង្គម្ចាស់ ឯកឧត្តមប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី និងសមាជិក សមាជិកាដែលបានអញ្ជើញមកចូលរួមក្នុងមហាសន្និបាតក្រុម ប្រឹក្សាអូឡាំពិកអាស៊ីលើកទី ៤១ នៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ។សម្តេចតេជោក៏សូមថ្លែងអំណរគុណក្រុមប្រឹក្សាអូឡាំពិកអាស៊ី ដែលបានផ្តល់សេចក្តីទុកចិត្ត និងគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី ៤១ នេះ នៅព្រះរាជាណាចក្រកម្ពុជា។សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងឆ្នាំ ២០២២ នេះ គឺជាពេលវេលាមួយដ៏សមស្រប និងមានសារៈ សំខាន់សម្រាប់កម្ពុជា ក្នុងការផ្លាស់ប្ដូរយោបល់ និងការដក ស្រង់នូវបទពិសោធន៍ជាក់ស្តែង ព្រមទាំងធាតុចូលល្អៗដែល នឹងទទួលបានតាមរយៈការធ្វើបទបង្ហាញដោយអ្នកជំនាញន វិស័យកីឡានិងកិច្ចពិភាក្សាពាក់ព័ន្ធនឹងវិស័យនេះ ពីព្រោះនៅឆ្នាំ ២០២៣ កម្ពុជាត្រូវបានផ្ដល់ការគាំទ្រធ្វើជាប្រធានក្រុម ប្រឹក្សាកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ហើយនឹងរៀបចំការ ប្រកួតកីឡាកម្រិតអន្តរជាតិដ៍ធំនេះនៅព្រះរាជាណាចក្រកម្ពុជា។ឆ្នាំនេះ គឺជាឆ្នាំដ៏មមាញឹក និងមានសារៈសំខាន់សម្រាប់ ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានប្តូរវេន អាស៊ានកម្ពុជា មានការតាំងចិត្តខ្ពស់ឈរលើគោលការណ៍កិច្ចសហប្រតិបត្តិ ការសន្តិសហវិជ្ជមាននិងស្មើមុខស្មើមាត់ រួមចំណែកដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលអាចកើតឡើងជាយថាហេតុនៅ ក្នុងតំបន់ ដើម្បីធានាសុខសន្តិភាព សុខដុមនីយកម្ម និងភាព ជាដៃគូគ្រប់ជ្រុងជ្រោយ សំដៅជំរុញល្បឿន និងចីរភាពនៃការ អភិវឌ្ឍសម្រាប់ជោតវាសនា សន្តិសុខតំបន់ ការអភិវឌ្ឍ និង វិបុលភាពរួម ។ដើម្បីរួមចំណែកដល់ការលើកកម្ពស់វិស័យ កីឡា និងការត្រៀមខ្លួនបានល្អ ក្នុងរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំ ឱ្យទទួលបានជោគជ័យខ្ពស់ សម្តេចតេជោ ហ៊ុន សែន បានផ្ដល់ការលើកទឹកចិត្តជាចំណុចគន្លឹះមួយចំនួនដូចខាងក្រោម: ១- សម្តេចសូមលើកទឹកចិត្តឱ្យមានកិច្ចពិភាក្សា និងចែករំលែកនូវ ឧត្តមានុវត្តន៍ល្អៗនៅក្នុងមហាសន្និបាតនេះ ពាក់ព័ន្ធទៅនឹង ការរៀបចំព្រឹត្តិការណ៍កីឡាធំៗ ការគ្រប់គ្រង និងការអភិវឌ្ឍ បច្ចេកទេសកីឡា ដើម្បីធ្វើឱ្យវិស័យកីឡាកាន់តែប្រសើរក្នុង តំបន់អាស៊ីយើងនេះ។២- សូមក្រុមប្រឹក្សាអូឡាំពិកអាស៊ីបង្កើនការធ្វើពិធកម្ម សកម្មភាពកីឡាឱ្យបានកាន់តែច្រើនទៀត នៅតាមបណ្ដាប្រទេស សមាជិក ដើម្បីលើកកម្ពស់វិស័យកីឡានៅតំបន់អាស៊ី និងបង្កើន ការផ្សារភ្ជាប់វិស័យកីឡាទៅនឹងវិស័យសេដ្ឋកិច្ច ជាពិសេស ទេសចរណ៍កីឡា ដែលត្រូវបានចាត់ទុកជាប្រភេទទេសចរណ៍ បៃតង ដើម្បីពង្រឹងមិត្តភាព សាមគ្គីភាពដែលរួមចំណែកដល់ ការកសាងសុខសន្តិភាពប្រកបដោយចីរភាពក្នុងតំបន់។៣- គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាពិសេស គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ត្រូវបង្កើនកិច្ចសហការទាំងបច្ចេកទេស និងបទពិសោធន៍ជាមួយក្រុមប្រឹក្សាអូឡាំពិកអាស៊ី គណៈ កម្មាធិការជាតិអូឡាំពិកនៃប្រទេសសមាជិក ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ និងស្ថាប័នកីឡាអន្តរជាតិក្នុងការបណ្តុះបណ្តាល និងការអភិវឌ្ឍ កម្រិតបច្ចេកទេសកីឡាដល់អត្តពលិកកម្ពុជាឱ្យបានដល់កម្រិត ដែលអាចធ្វើទៅបាន ដើម្បីឱ្យអត្តពលិកកម្ពុជាអាចចូលរួម កាន់តែទូលំទូលាយ ក្នុងព្រឹត្តិការណ៍អន្តរជាតិនានានៅថ្ងៃ អនាគត។៤- អំពាវនាវដល់បណ្តាប្រទេសសមាជិកនៃ ក្រុមប្រឹក្សាអូឡាំពិកអាស៊ីមេត្តាផ្តល់នូវការគាំទ្រក្នុងគ្រប់ទម្រង់ តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យការរៀបចំការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ នៅព្រះរាជាណា ចក្រកម្ពុជាទទួលបានជោគជ័យខ្ពស់៕

បទវិចារណកថា៖« ទោះបីត្រឹមជាប្រទេសតូចមួយ តែកម្ពុជាមិនចង់ធ្លាក់ក្នុងល្បែងនយោបាយរបស់មហាអំណាចឡើយ »

2022/10/03 03:34:30 pm        730
សណ្ដាប់ធ្នាប់ពិភពលោកនាពេលបច្ចុប្បន្នហាក់បន្ដស្ថិតនៅក្នុងភាពផុយស្រួយនៅឡើយ ពោល​ប្រសិន​បើប្រទេសណាមួយធ្វេសប្រហែសក្នុងទំនាក់ទំនងការទូត ឬមានភាពក្មេងខ្ចីក្នុង​បញ្ហា​ភូមិសាស្ដ្រនយោបាយ ហើយដើរតាមខ្សែញាក់របស់មហាអំណាច មិនយូរមិនឆាប់រដ្ឋទាំងនោះ​នឹងក្លាយជាជនរងគ្រោះព្រោះមហាអំណាចជាក់ជាពុំខាន។ សម្រាប់រដ្ឋតូចៗទាំងអស់នៅក្នុងពិភពលោកនិយាយជារួម និងសម្រាប់កម្ពុជានិយាយដោយឡែក ក្នុងករណីដែល​មហាអំណាចមើលឃើញថា​មានផលប្រយោជន៍ គេនឹងព្យាយាមគ្រប់បែបយ៉ាង​ដើម្បីនៅក្បែរហើយទាញយកផលប្រយោជន៍នោះ ​ដោយព្យាយាម​បញ្ចុះបញ្ចូល ឬណែនាំឱ្យធ្វើ​តាមអ្វី​ដែលគេចង់បាន។ ផ្ទុយទៅវិញបើរដ្ឋតូចៗបដិសេធសំណើរបស់គេ មហាអំណាចក៏ចាប់ផ្ដើម​ចោទប្រកាន់ រិះគន់ ទម្លាក់កំហុស ដោយសារតែគេមិនអាចទាញ​យកផលចំណេញ​តាមការចង់​បាន។ ត្រង់ចំណុចនេះ កម្ពុជាក៏ធ្លាប់ត្រូវបានមហាអំណាចរិះគន់មិនសំចៃមាត់ និងព្យាយាម​អូសទាញ​ឱ្យកម្ពុជាដើរតាមអ្វីដែលពួកគេគូសវាស ​ដោយយកបញ្ហាប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ធ្វើជាលេស។ ​ ជាក់ស្ដែងកម្ពុជា​ធ្លាប់ត្រូវបានសហរដ្ឋអាមេរិករិះគន់មិនទម្លាក់ដៃ។ ទោះបីកម្ពុជាបានព្យាយាមអភិវឌ្ឍខ្លួនឱ្យល្អប្រសើរយ៉ាងណាក្ដី អាមេរិកនៅតែមើលឃើញ​កំហុស​របស់កម្ពុជា ​ដូចជាជុំវិញបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនេះឯង។​ មួយវិញទៀត គឺការ​ធ្វើទំនើបកម្មមូលដ្ឋានទ័ពជើងទឹករាម ​ដែលគ្រាន់តែជាការអភិវឌ្ឍសមត្ថភាពយោធាបន្ថែម ប៉ុន្ដែ​អាមេរិកបានទម្លាក់កំហុសថា កម្ពុជាកំពុងត្រៀមបើកដៃឱ្យចិនដាក់មូលដ្ឋានទ័ព ទាំងដែល​កម្ពុជាធ្លាប់​បានពន្យល់ជាច្រើនដង ព្រមទាំងយករដ្ឋធម្មនុញ្ញមកអះអាងទៀត ក៏ភាគីអាមេរិកមិនជឿទុកចិត្ដ។នោះក៏ព្រោះតែអាមេរិកខ្លាចកម្ពុជាបម្រើផលប្រយោជន៍យោធាណាមួយដល់ប្រទេសចិន ដែលធ្វើ​ឱ្យខ្លួន​កាន់តែពិបាកប្រជែងជាមួយចិននៅក្នុងតំបន់។ ការណ៍នេះបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា អាមេរិកខ្លាចខាតផល​ប្រយោជន៍របស់គេតែប៉ុណ្ណោះ ទើបចេះតែព្យាយាមអូសទាញឱ្យ​កម្ពុជា​​ធ្វើតាមខ្លួន។ តែការពិតគ្រប់យ៉ាងមិនដូចអាមេរិកគិតនោះទេ វាគ្រាន់ជាការសង្ស័យ​តែម្ខាង​ប៉ុណ្ណោះ។ក្នុងពេលថ្មីៗនេះ អគ្គរដ្ឋទូតអាមេរិកលោក Partrick Murphy ក៏បង្ហាញការមិនពេញចិត្ដបន្ថែមទៀត ជុំវិញ​ស្ថានភាពនៅកម្ពុជា គឺពាក់ព័ន្ធនឹងខេត្ដព្រះសីហនុ។ តាមរយៈបណ្ដាញសង្គមTwitter អគ្គរដ្ឋទូតរូប​នេះថា ខេត្ដព្រះសីហនុរបស់កម្ពុជា​មានបញ្ហាជាច្រើនទាក់ទងនឹងមនុស្ស រួមមាន​ការគ្មានសុវត្ថិភាពនៃការធ្វើដំណើរតាមទូក ការជួញដូរមនុស្ស ជាមជ្ឈមណ្ឌល​នៃកន្លែង​បោកបញ្ឆោតមនុស្ស ​អគារត្រូវបោះបង់ចោល និងជាប់ស្អិតដោយកាស៊ីណូ។ លោកបន្ថែមថា វាមានតម្រូវការពិតប្រាកដសម្រាប់ដោះស្រាយពពកព្យុះនៅទីនេះ។ ប៉ុន្ដែអភិបាលរងខេត្ដព្រះសីហនុ ក៏បានចេញការឆ្លើយតបភ្លាមៗផងដែរជុំវិញការលើក​ឡើង​បែប​នេះ។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ដព្រះសីហនុ ​បាននិយាយថា អាជ្ញាធរតែង​តែយក​ចិត្ដទុកដាក់ ពិនិត្យលើបញ្ហាសុវត្ថិភាពជាចម្បងទៅលើគ្រប់បញ្ហាទាំងអស់ដើម្បីសុវត្ថិភាពពលរដ្ឋ។ ជាក់ស្ដែងមិនថាការធ្វើដំណើរតាមសមុទ្រ បញ្ហាជួញដូរមនុស្ស រួមនឹងការឆបោកតាមប្រព័ន្ធ​អ៊ីនធឺណេត​ជាដើម ​អាជ្ញាធរបានបង្កើតយន្ដការជាបន្ដបន្ទាប់ដើម្បីលុបបំបាត់ មានទាំង​ការចូលរួម​ជាមួយមិត្ដអន្ដរជាតិថែមទៀតផង។ លោកអភិបាលរងខេត្ដព្រះសីហនុសង្កត់ធ្ងន់ថា​ ល្គឹកណាខេត្ដកំពុងព្យាយាមអភិវឌ្ឍខ្លួនឱ្យក្លាយ​ជាខេត្ដគំរូសម្រាប់កំណើនសេដ្ឋកិច្ច ​បច្ចេកវិទ្យាកម្រិតខ្ពស់ និងតំបន់សេដ្ឋកិច្ចពិសេស​ឧស្សាហកម្ម​ដែល​រួម​ចំណែកប្រកបដោយចីរភាព ច្បាស់ណាស់នឹងមានបញ្ហាមួយចំនួនកើតឡើងទន្ទឹមពេលគ្នា។ តែយ៉ាងណាខេត្ដក៏កំពុងទន្ទឹងរង់ចាំការដោះស្រាយបញ្ហាប្រឈមទាំងអស់នេះឱ្យបានឆាប់ៗប្រកបដោយប្រសិទ្ធភាព។ អ្វីដែលសំខាន់បំផុតនោះ លោកអភិបាលរងរំលេចថា អាជ្ញាធរកម្ពុជាអាច​នឹង​មានកំហុសចំពោះប្រទេសមួយចំនួន ដែលចង់ឃើញកម្ពុជាធ្លាក់ក្នុងភាពលំបាកនៃភាពតានតឹង​ផ្នែក​ភូមិសាស្ដ្រនយោ បាយ។ មែនទែនទៅ ស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រមួយដែលត្រូវបានមហាអំណាចប្រទាញប្រទង់គ្នា កម្ពុជា​ប្រៀបបីដូចជាកូនក្រមុំដ៏ស្រស់ស្អាតម្នាក់ដែលមហាអំណាចណាក៏ចង់បានយកធ្វើជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្លួនដែរ។ ក្នុងស្ថានភាពបែបនេះប្រាកដណាស់ថា វាជាការលំបាកខ្លាំងសម្រាប់ប្រទេស​តូច​មួយដូចកម្ពុជាក្នុងការប្រកាន់ជំហរនយោបាយការបរទេសដើម្បីគេចផុតពីឥទ្ធិពលរបស់មហាអំណាច។ តែទោះជាយ៉ាងនេះក៏ដោយ កម្ពុជាដែលមានមេដឹកនាំដ៏ខ្លាំងពូកែ និងមានបទ​ពិសោធន៍ម្នាក់​នៅក្នុងឆាកនយោបាយ បានជ្រើសរើសជំហរដ៏ឆ្លាតវៃមួយក្នុងការសម្របសម្រួល​ជាមួយ​មហាអំណាចទាំងអស់ដើម្បីទាញយកផលប្រយោជន៍​សម្រាប់កសាងប្រទេសផង និង​សម្រាប់រកសេចក្តីសុខជូនប្រជាពលរដ្ឋរបស់ខ្លួនផង៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សហរដ្ឋអាមេរិកប្រកាសគាំទ្រផ្នែកភស្តុភា និងបច្ចេកទេសដើម្បីបង្កើតក្រុមការងារអ្នកសង្កេតការណ៍អាស៊ានឲ្យបានលឿនបំផុតតាមដានការអនុវត្តបទឈប់បាញ់
08/06/2025 11:08 PM
សម្ដេចធិបតី រំភើបដោយក្នុងមួយរយៈនេះបានឃើញស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិរបស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងពិភពលោក
08/06/2025 10:08 PM
ប្រមុខការពារជាតិកម្ពុជា៖ កិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋាន GBC កម្ពុជា-ថៃ រយៈពេល៣ថ្ងៃនេះប្រកបដោយភាពវិជ្ជមាន
08/06/2025 10:08 PM
អភិបាលខេត្តបន្ទាយមានជ័យនាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់បងប្អូនជនភៀសសឹកមកពីសមរភូមិមុខខេត្តឧត្តរមានជ័យ ព្រះវិហារ ចំនួន៣ទីតាំង
08/06/2025 09:08 PM
កម្ពុជាបើកសម្ពោធពិព័រណ៍ម៉ាស៊ីន និងសម្លៀកបំពាក់ដ៏ធំបំផុតនៅក្នុងស្រុក
08/06/2025 09:08 PM
ថ្មប៉ប្រះទឹក Great Barrier របស់អូស្រ្តាលី បាត់បង់ផ្កាថ្មជាប់កំណត់ត្រាក្រោយរលកកម្តៅសមុទ្រ
08/06/2025 09:08 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យព្យាយាមពន្លត់ភ្លើងឆេះព្រៃធំបំផុតនៅឆ្នាំនេះនៅភាគខាងត្បូងបារាំង
08/06/2025 09:08 PM
កង្វះខាតទឹកស្អាតនៅតែវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា ស្របពេលដែលជនប៉ាឡេស្ទីន ពិបាកស្វែងរកទឹកប្រើប្រាស់
08/06/2025 09:08 PM
វិមានក្រឹមឡាំងចាត់ទុកជំនួបរវាងលោក Putin និងលោក Witkoff ថាមានលក្ខណៈស្ថាបនា មុនឱសានវាទទណ្ឌកម្មអាមេរិក
08/06/2025 08:08 PM
កងទ័ពជើងទឹករុស្ស៊ី និងចិន ហ្វឹកហាត់យុទ្ធវិធីបំផ្លាញ «នាវាមុជទឹកសត្រូវ» ប៉ុន្មានថ្ងៃក្រោយមានបញ្ជារបស់លោក Trump ឲ្យផ្លាស់ទី
08/06/2025 08:08 PM