BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ ហ៊ុន សែន ៖ អាស៊ាន​ត្រូវ​តែផ្តល់សារៈសំខាន់កាន់តែខ្លាំងថែមទៀត​ដល់ការរក្សាបានប្រព័ន្ធ​ពាណិជ្ជកម្មឈរ​លើវិធាន​ច្បាប់

2022/09/14 09:59:12 am        362
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​បានផ្តល់​ជាយោបល់​ជូន​មេដឹកនាំ​អាស៊ាន​ត្រូវតែ​ផ្តល់​សារៈ​សំខាន់កាន់តែខ្លាំង​ថែម​ទៀត​ដល់​ការ​រក្សាបាន​នូវ​ប្រព័ន្ធពាណិជ្ជកម្មឈរ​លើវិធានច្បាប់។សម្ដេចតេជោ​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បាន​​ផ្តល់​ជាយោបល់​យ៉ាង​ដូច្នេះ​ក្នុង​ពេល​អញ្ជើញ​ជា​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​បើក​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី៥៤​ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​នៅ​ខេត្តសៀមរាប​ទឹក​ដី​អង្គរ​នា​ព្រឹក​ថ្ងៃ​ទី​១៤​កញ្ញា​នេះ។​ សម្ដេចបានមានប្រសាដន៍ថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ ជាមួយ​មូល​បទ​«អាស៊ាន​រួម​គ្នា​ធ្វើ​ដោះ​ស្រាយ​បញ្ហា​ប្រឈ​ម​ទាំង​អស់​គ្នា​»​ បាន​ផ្ដោត​អាទិភាព​លើ​ការ​ធានា​ឲ្យ​បាន​នូវ​ប្រសិទ្ធ​ភាព​របស់​អាស៊ាន​ក្នុង​ការឆ្លើយតបចំពោះបញ្ហាប្រឈម និងហានិភ័យ ជាពិសេស​ពន្លឿន​ការ​ស្ដារ​ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឡើង​វិញ​ប្រកប​ដោយ​ចីរភាព បរិយាប័ន្ន និងភាពធន់ ហើយ​ក្នុង​ពេល​ដែល​ពិភព​លោក​កំពុង​ប្រឈម​នឹង​ឧបសគ្គ​ជា​ច្រើន​ក្នុង​ការ​អភិវឌ្ឍន៍​ អាស៊ាន​ត្រូវ​តែ​ផ្ដល់​សារៈ​សំខាន់​កាន់​តែខ្លាំង​ថែម​ទៀត​ដល់​ការ​រក្សា​ឲ្យ​បាន​នូវ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ឈរ​លើវិធាន​ច្បាប់ គោលការណ៍​សកលភាវូបនីយកម្ម និងយន្តការពហុភាគីនិយម។ សម្ដេចតេជោមានប្រសាសន៍ថា “ ក្នុងពេលដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​ឧបសគ្គជា​ច្រើន​ក្នុង​ការ​អភិវឌ្ឍ, អាស៊ាន ត្រូវតែផ្តល់សារៈសំខាន់កាន់តែខ្លាំងថែមទៀត ដល់ការក្សា​ឱ្យ​បាន​នូវ​ប្រព័ន្ធ​ពាណិជ្ជកម្ម ឈរលើវិធានច្បាប់, គោលការណ៍សកលភាវូបនីយកម្ម, យន្តការ​ពហុភាគី​និយម និង សេរីភាវូបនីយកម្មពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់, ការប្រឆាំង​នឹង​ការ​គាំពារ​និយម, ការលើកកម្ពស់ភាពធន់រឹងមាំនៃច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល, ការតភ្ជាប់ និង​ភ័ស្តុ​ភារ​កម្ម, ការកសាងសេដ្ឋកិច្ចឌីជីថល, កិច្ចការពារបរិស្ថាន, ការប្រើប្រាស់ថាមពលស្អាត និងការ អភិវឌ្ឍប្រកបដោយចីរភាព និងការរក្សាសន្តិសុខស្បៀង ទន្ទឹមគ្នានឹងការប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លងកូវីដ-១៩ និងកិច្ចខិតខំប្រឹងប្រែងឱ្យបានខ្លាំងជាងមុន ក្នុងការស្តារឡើងវិញសេដ្ឋកិច្ច តំបន់ និងសកលលោកដែលមានភាពធន់ និងចីរភាព។សម្ដេចបានបន្ថែមទៀតថា “ ចក្ខុវិស័យអាស៊ាន ក្រោយឆ្នាំ២០២៥ ដែលអាស៊ានកំពុងរៀបចំនេះ គួរផ្តោតការគិតគូជាយុទ្ធសាស្ត្រលើ បញ្ហាថ្មីៗ រួមមាន៖ ការវិវត្តរីកចម្រើននៃវិស័យ​សេដ្ឋកិច្ច​ឌីជីថល និងការកាត់បន្ថយគម្លាត ឌីជីថលក្នុងតំបន់, ការ​ពង្រឹង​ភាពធន់​អាស៊ាន​ទៅ​នឹង​គ្រោះ​មហន្តរាយ និងជំងឺឆ្លងរាតត្បាត នានា, ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង, ការ​ការពារ​ពលករ​ចំណាកស្រុក, ការ អភិវឌ្ឍពលកម្មជំនាញ និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ជាដើម។”សម្ដេចបន្តថា អាស៊ានគួរបន្តបង្កើនការភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅដោយឈរលើ​គោលការណ៍​សមភាព និង​ការ​ផ្ដល់ផល​ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក តាមរយៈ​ការ​ទាញ​យក​ផល​ទៅវិញ​ទៅមក​ជាអតិបរមា​ពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីតំបន់​អាស៊ាន​ និង​អាស៊ាន​បូក១​ដែល​មាន​ស្រាប់​ដោយ​ការដំ​ឡើង​កម្រិ​ត​បន្ថែម​ ជាពិសេស​ការ​អនុវត្ត​អោយ​បាន​ពេញ​លេញ​ និង​មាន​សិទ្ធភាព​នូវ​កិច្ច​ព្រមព្រៀង​ស្ដីពីភា​ពជា​ដៃ​គូ​សេដ្ឋកិ​ច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​(អាសិប)ដែលបានចូលជាធរមានកាលពីថ្ងៃទី១ខែមករាឆ្នាំ ២០២២កន្លងទៅនេះ​។​ សម្ដេច​សង្ឃឹម​ជឿជាក់ថា អាស៊ាន​នឹង​បន្ត​ធ្វើដំ​ណើរ​ទៅមុ​ខប្រ​កបដោ​យភាពរឹងមាំ សាមគ្គី​ភាព​ និង​មិត្តភាព ដើម្បីជំនះរា​ល់​បញ្ហា​ប្រឈម​នានា​ និង​ការ​កសាង​សហគមន៍​អាស៊ាន​ប្រកប​ដោយ​បរិយាប័ន្ន​យ៉ាង​ពិត​ប្រាកដ​ស្រប​តាម​ស្មារតី​ស្នូល​រប​ស់អា​ស៊ានគឺ"ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និង សហគមន៍តែមួយ"និងឈរលើជំហរនៃការឯកភាពគ្នាសម្រាប់កិច្ចសហប្រតិបត្តិការ ហ្នឹង​ដើម្បី​ផល​ប្រយោជន៍ទៅវិញទៅមកជាពិសេសប្រយោជន៍រួមរបស់ប្រជាជននិងតំបន់របស់យើង៕ អត្ថបទ៖ មុត សុទ្ធ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសបើកកិច្ចប្រជុំ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ

2022/09/14 08:42:05 am        518
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន បានអញ្ជើញជាអធិបតីភាពប្រកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាខេត្តសៀមរាប​ នៅព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ។ កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់សម្រាប់អាស៊ាន និងប្រទេសជាដៃគូរបស់អាស៊ាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងឆ្លើយតបនឹងវិបត្តិដែលកំពុងកើតមានលើសាកលលោកនាពេលបច្ចុប្បន្នបណ្តាលមកពីការប្រកួតប្រជែងឥទ្ធិពលនយោបាយ ការរាតត្បាតជំងឺកូវីដ១៩ និងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន។ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន បានថ្លែងសុន្ទរកថាគន្លឹះក៏ដូចជាផ្តល់នូវទស្សនទានមួយចំនួន ដើម្បីជាធាតុចូលសម្រាប់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ក៏ដូចជារដ្ឋមន្ត្រីសេដ្ឋកិច្ចប្រទេសដៃគូ យកទៅជជែកស្វែងរកកាលានុវត្តន៍ភាពសេដ្ឋកិច្ច និងដោះស្រាយវិបត្តិ៕

កម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌G20 នៅទីក្រុងBorobudur, Yogyakarta, Indonesia

2022/09/14 08:21:32 am        504
ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ក្នុងនាមជាប្រធានប្តូរវេនអាស៊ានផ្នែកវប្បធម៌ និងសិល្បៈ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌ G20 ក្រោមប្រធានបទស្ដីពី “វប្បធម៌ដើម្បីការរស់នៅប្រកបដោយចីរភាព” (Culture for Sustainable Living) នៅទីក្រុងវប្បធម៌Borobudur នៃប្រទេសឥណ្ឌូនេស៊ី។កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីបណ្តារដ្ឋមន្ត្រីវប្បធម៌នៃបណ្ដាប្រទេសG20, តំណាងសហគមន៍អាស៊ាន (កម្ពុជា), តំណាង EU, UNESCO និងបណ្តាប្រទេសដៃគូសន្ទនាមួយចំនួនទៀត។កិច្ចប្រជុំពិភាក្សាបានផ្តោតលើចំណុចសំខាន់ៗមួយចំនួន ដូចតទៅ៖• បទអន្តរាគមន៍នៃគោលនយោបាយអទិភាពក្នុងវិស័យវប្បធម៌នៃបណ្តាប្រទេសG20 ក៏ដូចជាការស្តារឡើងវិញនូវវិស័យវប្បធម៌បន្ទាប់ពីជំងឺរាតត្បាតសកលកូវីត-១៩ បម្រែបម្រួលអាកាសធាតុ ផលវិបាកនៃសង្គ្រាម និងវិបតិ្តសកលមួយចំនួនទៀតដែលប៉ះពាល់ដល់វិស័យវប្បធម៌• បទអន្តរាគមន៍រដ្ឋមន្ត្រីវប្បធម៌នៃបណ្តាប្រទេសG20 និងប្រទេសនានា បានសង្កត់ធ្ងន់ទៅលើតួនាទីវប្បធម៌ក្នុងការរួមចំណែកពង្រឹងដល់ការរស់នៅប្រកបដោយចីរភាព (Culture for Sustainable Living)  • កិច្ចពិភាក្សាលើគំនិតផ្តួចផ្តើមរបស់ឥណ្ឌូនេស៊ី ស្តីពីការបង្កើតមូលនិធិសម្រាប់ស្តារវិស័យសិល្បៈ និងវប្បធម៌ សកល(Global Arts and Culture Recovery Fund) ដែលបង្ហាញពីសារសំខាន់ក្នុងការរៀបចំមូលនិធិអន្តរជាតិមួយដើម្បីជួយអន្តរាគមន៍លើវិស័យវប្បធម៌ដល់ប្រទេសនានាក្រោយវិបត្តិសកល។ នៅក្នុងបទអន្តរាគមន៍ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគាំទ្រដល់សកម្មភាពនានាទាក់ទងទៅនឹងវិស័យវប្បធម៌ ដែលបានលើកឡើងក្នុងបទអន្តរាគមន៍នៃសមាជិកនៃកិច្ចប្រជុំដែលឆ្លើយតបយ៉ាងសមស្របទៅនឹងសភាពការណ៌បច្ចុប្បន្ន ពិសេសគឺការអំពាវនាវឱ្យពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ជ្រាបវប្បធម៌នៅក្នុងសកម្មភាពអភិវឌ្ឍន៍ប្រកបដោយចីរភាព ការលើកទឹកចិត្តឱ្យមានការវិនិយោគប្រកបដោយចីរភាព ដែលផ្តល់តម្លៃនិងរួមចំណែកក្នុងកិច្ចការពារធនធានវប្បធម៌ ដល់អ្នកបម្រើការក្នុងវិស័យវប្បធម៌ សិល្បៈ និងបេតិកភណ្ឌ ព្រមទាំងលើកទឹកចិត្តដល់ការផ្លាស់ប្តូររបៀបរស់នៅថ្មីក្នុងសង្គម ដោយឈរលើមូលដ្ឋាននៃវិញ្ញាតិ្តវប្បធម៌ សមធម៌ និងបរិយាប័ន។ ស្មារតីនេះ ក៏ស្របគ្នាទៅនឹងខ្លឹមសារសំខាន់នៃសេចក្តីថ្លែងការណ៍សៀមរាបទីក្រុងវប្បធម៌អាស៊ាន (Siem Reap – ASEAN City of Culture) ដែលបានអនុម័តនាពេលថ្មីៗកន្លងទៅនេះ ក៏បានផ្តោតសំខាន់ស្តីពីការលើកកម្ពស់សហគមន៍អាស៊ានប្រកបដោយការច្នៃប្រឌិត និងការសម្របខ្លួនដើម្បីគាំទ្រដល់ចរន្តសេដ្ឋកិច្ចវប្បធម៌ក្នុងបរិបទថ្មី។លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានជម្រាបជូនអង្គប្រជុំអោយបានជ្រាបផងដែរ អំពីការរៀបចំសន្និសីទអន្តរជាតិ ស្តីពីការការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បតិ្តវប្បធម៌ខុសច្បាប់ - ទស្សនៈពីអាស៊ាន នៅទីក្រុងសៀមរាប កាលពីសប្តាហ៍កន្លងទៅ ដែលបានទទួលលទ្ធផលប្រកបដោយផ្លែផ្កាគួរជាទីពេញចិត្ត។ លោកជំទាវបណ្ឌិតសភាចារ្យ បានផ្តល់ការគាំទ្រដល់ប្រទេសឥណ្ឌូនេស៊ី និងបណ្ដាប្រទេសG20 ដែលបានផ្តួចផ្តើមគំនិតក្នុងការបង្កើតមូលនិធិសកលក្នុងការស្តារវិស័យសិល្បៈ និងវប្បធម៌សកលដើម្បីជួយគាំទ្រដល់បណ្តាប្រទេសនានា សំដៅធ្វើអោយវិស័យវប្បធម៌ក្លាយជាកម្លាំងចលករមួយសំខាន់ ក្នុងការស្ថាបនាសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ក្នុងអំឡុងនៃកិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌G20នេះ លោកជំទាវបណ្ឌិតសភាចារ្យ បានឆ្លៀតទទួលជួបប្រជុំទ្វេភាគីជាមួយរដ្ឋមន្ត្រីវប្បធម៌នៃប្រទេសសឹង្ហបុរី និងប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពង្រឹងកិច្ចសហប្រតិបតិ្កការទ្វេភាគី និងបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធលើវិស័យសិល្បៈវប្បធម៌ ដែលជាអទិភាពនៃការផ្តល់អត្ថប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងសងខាង៕ ដោយ៖ រដ្ឋា

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រកាសបើកកិច្ចប្រជុំ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ

2022/09/14 07:12:25 am        112
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន នឹងអញ្ជើញជាអធិបតីភាពប្រកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាខេត្តសៀមរាប។ កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់សម្រាប់អាស៊ាន និងប្រទេសជាដៃគូរបស់អាស៊ាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងឆ្លើយតបនឹងវិបត្តិដែលកំពុងកើតមានលើសាកលលោកនាពេលបច្ចុប្បន្នបណ្តាលមកពីការប្រកួតប្រជែងឥទ្ធិពលនយោបាយ ការរាតត្បាតជំងឺកូវីដ១៩ និងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន។ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន នឹងថ្លែងសុន្ទរកថាគន្លឹះក៏ដូចជាផ្តល់នូវទស្សនទានមួយចំនួន ដើម្បីជាធាតុចូលសម្រាប់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ក៏ដូចជារដ្ឋមន្ត្រីសេដ្ឋកិច្ចប្រទេសដៃគូ យកទៅជជែកស្វែងរកកាលានុវត្តន៍ភាពសេដ្ឋកិច្ច និងដោះស្រាយវិបត្តិ៕

សម្តេចតេជោ៖ លោក ខឹម វាសនា គួរចេញឆ្លើយតប ខណៈមានការចោទបង្កើតព្រឹត្តិការណ៍តាមការបញ្ជា

2022/09/13 01:48:32 pm        461
សៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា លោក ខឹម វាសនា ប្រធានគណបក្ស​សម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ (LDP) គួរចេញបកស្រាយចំពោះការចោទប្រកាន់ថា​បានបង្កើតព្រឹត្តិការណ៍ កៀរគរមនុស្សទៅប្រមូលផ្ដុំនៅ​ក្នុង​ចម្ការជិតភ្នំគូលែន ដើម្បីគ្របរឿង​រ៉ាវភ្នំតាម៉ៅ ដែលកំពុងមានការចាប់អារម្មណ៍ តាមការបញ្ជារបស់សម្ដេច។ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ​ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយ ដ្ឋានអង្គរ ​ទៅរស់នៅតំបន់រុនតាឯក នាព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ​ សម្ដេចតេជោ ​ហ៊ុន សែន បានឆ្លៀតថ្លែងលើកឡើងពីបញ្ហានយោបាយ និងបញ្ហាលោក ខឹម វាសនា ដែលបានបង្កើត​ព្រឹត្តិការណ៍ ​កៀរគរអ្នកគាំទ្រទៅរស់នៅប្រមូលផ្តុំនៅចម្ការក្បែរជើងភ្នំគូលែន​ ក្នុងស្រុកបន្ទាយស្រី កាលពីពេលកន្លងទៅថ្មីៗនេះ។ពាក់ព័ន្ធនឹងករណីនេះ សម្តេចតេជោ បានផ្តាំទៅលោក ខឹម វាសនា គួរចេញឆ្លើយតបចំពោះ ការ លើកឡើងថា​ ការបង្កើតព្រឹត្តិការណ៍ជើងភ្នំគូលែន ​របស់លោក ខឹម វាសនា គឺធ្វើតាមបញ្ជា​របស់​សម្តេច ដើម្បី​បន្សាប​បញ្ហា​ភ្នំតាម៉ៅ ​ដូច្នេះដើម្បីកុំឱ្យក្លាយជាអាយ៉ង​សម្ដេច ​គឺលោក ខឹម វាសនា ត្រូវតែចេញបកស្រាយចំពោះបញ្ហានេះ ។លោក ខឹម វាសនា កាលពីចុងខែមុន បានឃោសនាកៀរគរឱ្យអ្នកគាំទ្រខ្លួនទៅប្រមូលផ្ដុំគ្នានៅដី ចម្ការ​របស់ខ្លួន​ នៅក្បែរជើងភ្នំគូលែន ​ដោយបាននិយាយថា នឹងមានទឹកលិចផែនដី តែទោះជាយ៉ាងណា ​ការប្រមូលផ្ដុំនោះ ត្រូវបានរំសាយវិញ​អស់ហើយ បន្ទាប់ពីអាជ្ញាធរ​ព្រមាន​ចាត់វិធានការ៕អត្ថបទ៖ មុត សុទ្ធ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតថៃបញ្ចប់អាណត្តិនៅកម្ពុជា

2022/09/13 01:34:25 pm        319
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានជួបពិភាក្សាការងារមួយ​ចំនួនជាមួយលោក ប៉ាន់យ៉ារ៉ាក់ ភូលថុប (Panyarak Poolthup) ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ ក្រោយបញ្ចប់បេសកកម្មការទូតរបស់លោកនៅព្រះរាជាណាចក្រកម្ពុជា។ថ្លែងនៅក្នុងកិច្ចជំនួននោះលោក ប៉ាន់យ៉ារ៉ាក់ ភូលថុប បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ដ៏ល្អរវាងកម្ពុជា-ថៃ​ ដែលបានអនុវត្តកន្លងមក ទោះបីនៅក្នុងកាលៈទេសៈនៃការ​រីករាល​ដាលនៃជំងឺកូវីដ-១៩ ដោយសកម្មភាពពាណិជ្ជកម្មដោះដូរទំនិញរវាងប្រទេសទាំងពីរនៅ​តែមានដំណើរការឥតអាក់ខាន ហើយភាព​ជិតស្និទ្ធ​នេះក៏នឹងបន្តពង្រឹង ​និងពង្រីកបន្ថែមទៀត ជាលំដាប់តទៅអនាគត។ជាមួយគ្នានោះលោក ឯកអគ្គរាជទូតក៏បានសម្តែងនូវការកោតសរសើរដល់ការអភិវឌ្ឍ​រីកចម្រើន​ដ៏ឆាប់រហ័សលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា​ រួមទាំងវិស័យការពារជាតិ ​នៅក្រោមការដឹកនាំដ៏​ប៉ិនប្រសប់​របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈកាលកន្លងមកនេះផងដែរ។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកទ្បើងអំពី​ទំនាក់​ទំនង​មិត្តភាព​រឹងមាំ​រវាងប្រទេស​ និងប្រជាជនទាំងពីរ (កម្ពុជា-ថៃ) ​ទាំងក្នុងទំនាក់ទំនងទ្វេភាគី ក៏ដូចជា​កិច្ចសហប្រតិបត្តិការល្អក្នុងវេទិកាតំបន់ និងអន្តរជាតិជាដើម។នៅក្នុងកិច្ចជំនួបនោះដែរលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ​ក៏បានថ្លែងអំណរគុណ លោក​ឯកអគ្គ​រាជទូតចំពោះកិច្ចខិតខំប្រឹងប្រែង​ និង​សមិទ្ធផល​ការងារ​ជាច្រើនក្នុងការពង្រឹង និងលើក​កម្ពស់​ទំនាក់ទំនងរវាងប្រទេស​ កងទ័ព ​និងប្រជាជនទាំងពីរ ព្រមជាមួយនឹងការអរគុណ​រាជ​រដ្ឋាភិបាល​ និងប្រជាជនថៃ​ ចំពោះជំនួយអភិវឌ្ឍន៍ដែលបានផ្តល់ដល់កម្ពុជា និងការជួយ​ឧបត្ថម្ភ​គាំទ្រគ្នាទៅវិញទៅមកក្នុងវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាការគាំទ្ររបស់ប្រទេសថៃ​ដល់ការបំពេញ​តួនា​ទី​ជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជា ដោយរាប់ទាំងវិធានការនៅក្នុងការ​ដោះស្រាយ​វិបត្តិ​នៅមីយ៉ាន់ម៉ាជាដើមនោះ។ ទាំងនេះ​គឺបាន​ឆ្លុះបញ្ចាំង​អំពីស្មារតីមិត្តភាព, ការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក​រវាង​ប្រទេស ​និងប្រជាជនយើងទាំងពីរ​ ក្នុងនាមជាប្រទេសជិតខាងភូមិផងរបង​ជាមួយគ្នា និងជា​សមាជិក​អាស៊ានដូចគ្នា៕អត្ថបទ៖បាន ចក់

កម្ពុជា-ក្វាតេម៉ាឡា បង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ ផ្តោតលើការអភិរក្សប្រាសាទ

2022/09/13 12:27:18 pm        236
ភ្នំពេញ៖ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការតំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​ជួបសម្តែង​ការគួរសម និងពិភាក្សាការងារ​ជាមួយ​ឯកឧត្តម Carlos Humberto Jiménez Licona ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋក្វាតេម៉ាឡា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាន​នៅទីក្រុងបាងកក, នាទីស្តីការក្រសួងព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ។ជាកិច្ចចាប់ផ្តើមឯកឧត្តម Carlos Humberto Jiménez Licona ​បានជម្រាបជូនថា សាធារណរដ្ឋក្វាតេម៉ាឡា ស្ថិតនៅអាមេរិកខាងត្បូង គឺមានអារ្យធម៌មួយដែលហៅថា​ វប្បធម៌ម៉ាយ៉ា ដែលមានអាយុកាលជាង ២០០០ឆ្នាំមកហើយ។ ជួបទ្វេភាគីថ្ងៃនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត មានបំណងធ្វើកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ ដូចជា​ការផ្លាស់ប្តូរអ្នកជំនាញលើការជួសជុល និងអភិរក្សប្រាសាទ ​ដោយសារសម្បតិ្តបេតិកភណ្ឌ របស់​សាធារណរដ្ឋក្វាតេម៉ាឡា មានទំហំធំ។ ដូច្នេះឯកឧត្តម ចាប់អារម្មណ៍លើសម្បតិ្តបេតិកភណ្ឌរបស់កម្ពុជា ជាពិសេសប្រាសាទនៅតំបន់អង្គរ ដែលនាពេលថ្មីៗនេះ​ ឯកឧត្តម រួមនិងក្រុមការងារ បានធ្វើទស្សនកិច្ច​ និងចង់បញ្ជូនអ្នកជំនាញ​បច្ចេកទេស​ជួសជុល ​មកផ្លាស់ប្តូរបទពិសោធន៍រវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះក្រសួងវប្បធម៌​នៃសាធារណរដ្ឋក្វាតេម៉ាឡា ក៏សុំឲ្យមានកិច្ចសហប្រតិបតិ្តការ​ជាមួយ​ក្រសួងវប្បធម៌ ​និងវិចិត្រសិល្បៈ ​នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើកិច្ចសហប្រតិបតិ្តការរួមគ្នា​ក្នុងថ្ងៃអនាគត។ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា ​សម្បតិ្តបេតិកភណ្ឌ​ នៅសាធារណរដ្ឋក្វាតេម៉ា មាន​ការ​ជីកកកាយ​រកវត្ថុ​បុរាណ ដ៏សំបូរបែបនាសម័យម៉ាយ៉ា ​នេះជា​ចំណុច​មួយដែលត្រូវធ្វើការរួមគ្នា ដើម្បី​ទប់ស្កាត់នូវការលួចជួញដូរវត្ថុបុរាណដោយខុសច្បាប់ ដែលជាឧក្រិដ្ឋកម្មខុសច្បាប់។ វប្បធម៌ ពិតជា​មានអត្ថន័យ​ធំធេង ​សម្រាប់ពិភពលោក ​និងសម្រាប់មនុស្សទាំងអស់គ្នាក្នុងជីវិត និងមានអ្នកខ្លះមិនទទួលនោះទេ ​ក៏ប៉ុន្តែត្រូវមានទំនាក់ទំនងគ្នា ​នេះជាអ្វីដែលវប្បធម៌មាន។ជាការឆ្លើយតបឯកឧត្តម សោម សុគន្ធ ​សូមស្វាគមន៍ចំពោះគំនិតនៃការលើកឡើងរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត​ ហើយថ្នាក់ដឹកនាំក្រសួង​ និងត្រៀមធ្វើការជាមួយគ្នា ​ជាពិសេសលើវិស័យវប្បធម៌ ពាក់ព័ន្ធលើការងារអភិរក្ស ​ថែរក្សាវប្បធម៌របស់ប្រទេសរៀងៗខ្លួន៕អត្ថបទ រដ្ឋា 

សម្ដេចតេជោ ហ៊ុន សែន ជំរុញប្រែក្លាយតំបន់រុនតាឯកជាក្រុងមួយរបស់ខេត្តសៀមរាប

2022/09/13 12:16:58 pm        208
សៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស​ពី​ទស្សនវិស័យជំរុញប្រែក្លាយតំបន់អភិវឌ្ឍន៍រុនតាឯក ទៅជាក្រុងមួយរបស់ខេត្តសៀមរាប និងបាន​បញ្ជាឲ្យក្រសួង ស្ថាប័ន ពាក់ព័ន្ធ ​និងអាជ្ញាធរខេត្ត កសាងហេដ្ឋារចនាសម្ព័ន្ធនានា​សម្រាប់បម្រើ​ប្រយោជន៍​របស់ប្រជាពលរដ្ឋ។ក្នុងពេលថ្លែងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ទីពីក្នុងតំបន់ទី១ និងទី២ នៃ រមណីយដ្ឋានអង្គរ មករស់នៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី នៅថ្ងៃទី១៣ ខែកញ្ញា នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានណែនាំឲ្យក្រសួង ​ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្ត​ធ្វើការ​អភិវឌ្ឍផ្លូវ រៀបចំប្រព័ន្ធទឹកស្អាត បណ្ដាញអគ្គិសនី ​សាងសង់មន្ទីរពេទ្យ សាលារៀនពីបឋម​សិក្សា ដល់វិទ្យាល័យ រៀបចំឲ្យមានផ្សារ ​រៀបចំប្រព័ន្ធសេវាទូរស័ព្ទ រួមទាំងការកសាង​នូវហេដ្ឋា​រចនា​សម្ព័ន្ធ​ចាំបាច់ផ្សេងៗទៀត។ជាមួយនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យពលរដ្ឋរស់នៅទីតាំងថ្មីនេះ ខិតខំប្រែក្លាយ​តំបន់​អភិវឌ្ឍន៍រុនតាឯក ​ឱ្យទៅជាតំបន់ទេសចរណ៍ ​ដែលមានភាពទាក់ទាញ ​ដើម្បីបង្កើតជាប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់គ្រួសារ ។តាមរបាយការណ៍គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា នេះ ​បាន​បញ្ចប់​ការវាស់ វែងក្បាលដី និងស្រង់ព័ត៌មានអ្នកកាន់កាប់ដី នៅភូមិគោលដៅទាំង១១៤ភូមិ ក្នុងឃុំចំនួន១៧ សង្កាត់ចំនួន៧ ក្រុងចំនួន១ ​និងស្រុកចំនួន៤ ដោយវាស់វែងក្បាលដីបានសរុប ៩៣,៣៥១ក្បាលដី ទំហំ ១០,៩៤៥ហិកតា។ ក្នុងនោះក្បាលដីមាន​សំណង់​ ចំនួន៣៩,០៤០ក្បាលដី, ក្បាលដីគ្មាន​សំណង់​ចំនួន ៤៧,៣៤០ក្បាលដី ​និងក្បាលដីស្រែចម្ការ ចំនួន ៦,៩៩១ក្បាលដី ៕ អត្ថបទ៖ បាន សុខរិទ្ធិ

សម្ដេចតេជោ៖ បក្សនយោបាយនានា គួរកុំយកបញ្ហាដូរលំនៅពលរដ្ឋចេញពីអង្គរ ទៅឃោសនារកសន្លឹកឆ្នោត

2022/09/13 12:05:20 pm        205
សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស​អំពាវនាវ​ដល់គ្រប់បក្សនយោបាយទាំងអស់ កុំយកអ្វីដែលសម្តេច និង​រាជរដ្ឋាភិបាល​បានធ្វើដើម្បី​ជាតិ និងប្រជាជននៅតំបន់រុនតាឯក ធ្វើជាអាវុធសម្រាប់​វាយប្រហារ​សម្តេច​យកសន្លឹកឆ្នោត ក្នុងពេលបោះឆ្នោតនាពេលខាងមុខនេះ ។ក្នុងពិធិជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ទីពីក្នុងតំបន់ទី១ និងទី២ នៃរមណីយដ្ឋានអង្គរ មករស់នៅក្នុងភូមិតានី ឃុំរុនតាឯក នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ​ការដោះស្រាយរបស់សម្ដេចនាពេលនេះ គឺជា​តម្រូវការរបស់ជាតិ មិនមែនដោះស្រាយបញ្ហាគណបក្ស ហើយបង្កឲ្យបក្សដទៃ យកធ្វើជាអាវុធនោះទេ ។សម្ដេចតេជោ បានបន្តថា ក្នុងចំណោមពលរដ្ឋស្ម័គ្រចិត្តមករស់នៅតំបន់រុនតាឯកនេះ ពីមុនមាន​ចំនួន១៨គ្រួសារ អត់ព្រមចេញ ​ដែលគាំទ្រដោយគណបក្សយុវជនកម្ពុជា ដោយសម្ដេច​បានប្រាប់​ទៅប្រធានគណបក្សមួយនេះ​ ឲ្យបញ្ឈប់សកម្មភាពនយោបាយ ព្រោះថារឿងនេះមិនមែនរឿង​គណបក្ស រឿងនយោបាយទេ ​គឺរឿងទាក់ទិននឹងការរៀបចំសណ្ដាប់ធ្នាប់ នៅក្នុងតំបន់សៀមរាប ។ជាមួយនេះ សម្ដេចតេជោ ហ៊ុន សែន បានអរគុណពលរដ្ឋ ដែលបានស្ម័គ្រចិត្តចាក់ចេញ ពី​តំបន់អង្គរ មករស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ​ដើម្បីការពារនូវបេតិកភណ្ឌរបស់ជាតិ ៕អត្ថបទ៖ បាន សុខរិទ្ធិ

សម្តេចតេជោ ៖ លោក ហ៊ុន ម៉ាណែត​មានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ក្នុងការដឹកនាំ​ប្រទេស​ និង​គណបក្សប្រជាជន

2022/09/13 10:06:03 am        501
សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​លើក​ឡើង​ថា ទោះបីជាលោកហ៊ុន ម៉ាណែត ជាកូន​អ្ន​កណា​ក៏​ដោយ​ក៏​សម្តេច​គាំទ្រ​ឲ្យ​ធ្វើ​ជា​បេក្ខ​ភាព​នាយករដ្ឋម​ន្ត្រីនាពេលអនាគតដែរ ពីព្រោះថា លោកហ៊ុន ម៉ាណែត ជាមនុស្ស​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សមនឹងធ្វើជាអ្នកដឹកនាំប្រទេស និងសមជាអ្នក​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បែប​នេះ​គឺ​ជា​ការ​ឆ្លើយ​តប​បន្ទាប់​ពី​ក្រុម​អ្នក​វិភាគ​ច្រំ​ដែល​ៗ​មួយចំនួន ដែលបានលើកឡើងម្តងហើយម្តងទៀតថា ការដាក់លោកហ៊ុន ម៉ាណែត ជា​បេក្ខភាពនាយករដ្ឋមន្រ្តីនាពេលខាងមុខ គឺជាបក្សពួកនិយម និងលើក​បន្ទុក​ដល់​កូន​ខ្លួន​ឯង​នោះ។ថ្លែងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​អាជ្ញាធរជាតិអប្សរា ស្ថិតនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាបើលោកហ៊ុន ម៉ាណែត គ្មាន​សមត្ថភាព និងគ្មានភាពជាអ្នកដឹកនាំទេនោះ ក៏សម្តេចមិនគាំទ្រឲ្យដឹកនាំដែរ ពីព្រោះ​ថា​សម្តេច​មិន​អនុញ្ញាតឱ្យនរណាម្នាក់ មកបំផ្លាញគណបក្សប្រជាជនកម្ពុជា និងរាជ​រដ្ឋាភិបាល​នោះ​ទេ ខណៈគណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសឲ្យមានសុខសន្តិភាព និង​ការ​អភិវឌ្ឍ​រហូត​ដល់​សព្វ​ថ្ងៃ។សូមជម្រាបថា លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៤​ ខែធ្នូ  ឆ្នាំ២០២១ កន្លង​ទៅ​ត្រូវ​បាន​សន្និបាត​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា បានបោះឆ្នោតជ្រើសតាំងជាបេក្ខជននាយករដ្ឋមន្ត្រី។ ការ​បោះឆ្នោត​ជ្រើស​តាំង​លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយកររដ្ឋមន្រ្តីបន្តវេនពីសម្តេចតេជោនេះ គឺមានសមាជិក-សមាជិកា គណៈកម្មាធិការកណ្តាលចំនួន៧៧៥នាក់៕ អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវលីម ដារ៉ែន ជួន ណារិន្ទ ផ្តល់ម៉ូតូ២០គ្រឿង និងអំណោយមួយចំនួន ទៅកាន់វរៈនគរបាល និងកងទ័ពការពារព្រំដែន
08/16/2025 06:08 PM
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកណ្តឹងស្រុកបាទី ខេត្តតាកែវនិងរដ្ឋបាលឃុំកណ្តឹងប្រារព្វពិធីផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និង ពិធីបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវិរះកងទ័ពកម្ពុជាដែលបានពលីជីវិតក្នុងសមរភូមិ
08/16/2025 06:08 PM
ហ្វីលីពីន និងអូស្ត្រាលី ចាប់ផ្តើមសមយុទ្ធដ៏ធំបំផុតមិនធ្លាប់មាន នៅជិតសមុទ្រចិនខាងត្បូង
08/16/2025 05:08 PM
ទីក្រុងគីវ៖ រុស្ស៊ីបាញ់យាន ៨៥គ្រឿង និងមីស៊ីល ១គ្រាប់ លើអ៊ុយក្រែន ប៉ុន្មានម៉ោងក្រោយមានជំនួប Trump-Putin
08/16/2025 05:08 PM
ផ្ទុះរោងចក្រ នៅតំបន់ Ryazan របស់រុស្ស៊ី បណ្ដាលឲ្យមនុស្ស ១១នាក់ស្លាប់ និង ១៣០នាក់របួស
08/16/2025 05:08 PM
នាយករដ្ឋមន្ត្រីដាណឺម៉ាក និយាយថា លោក Netanyahu បានប្រែទៅជាបង្ក «បញ្ហាដោយខ្លួនលោកផ្ទាល់»
08/16/2025 05:08 PM
ឯកឧត្តមសាស្ត្រាចារ្យ ប៉ិច សុធី អញ្ជើញបើកសន្និសីទប្រចាំឆ្នាំលើកទី១ របស់សមាគមគ្រូពេទ្យបង្កកំណើតកម្ពុជា
08/16/2025 04:08 PM
មេដឹកនាំអឺរ៉ុបស្វាគមន៍កិច្ចប្រឹងប្រែងរបស់លោក Trump ប៉ុន្តែបញ្ជាក់ថា សម្ពាធលើរុស្ស៊ី ត្រូវតែមានបន្ត
08/16/2025 04:08 PM
មេភូមិភាគ៣កម្ពុជាស្នើថៃជៀសវាងសកម្មភាពទាំងឡាយដែលនាំឲ្យមានភាពតានតឹងនៅតាមព្រំដែនជាយថាហេតុ
08/16/2025 04:08 PM
[UPDATE] ក្រុមអ្នកជួយសង្គ្រោះប៉ាគីស្ថាន ពិបាកស្រង់សាកសព ក្រោយភ្លៀងរដូវមូសុង សម្លាប់មនុស្សយ៉ាងតិច ៣២០នាក់
08/16/2025 03:08 PM