BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ ស្នើអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ជួយចុះបញ្ជីដំណាំភូមិសាស្ត្ររបស់កម្ពុជា

2022/09/16 12:51:38 pm        399
ភ្នំពេញ៖ នៅវិមានសន្តិភាពព្រឹកថ្ងៃទី១៦កញ្ញានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានអនុញ្ញាតឱ្យលោកDaren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ចូលជួបសំដែងការគួរសម​និងពិភាក្សាការងារផងដែរ។នៅក្នុងជំនួបនេះលោក Daren Tang បានគោរពជម្រាបជូនសម្ដេចតេជោថា លោកបានមកកម្ពុជាជាច្រើនដងហើយ ឃើញកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។លោក Daren Tang សូមសម្ដែងនូវការគោរព និងអបអរសាទរជូនចំពោះសម្ដេចតេជោ និង​ប្រជាជនកម្ពុជា។ លោក ក៏បានគោរពជម្រាបជូនសម្ដេចបន្ថែមថា អង្គការកម្មសិទ្ធិបញ្ញាពិភពលោក​កាលពីដើមឡើយ គឺជាអង្គការបច្ចេកទេស ប៉ុន្តែពេលនេះ បាន​នឹងកំពុងប្រែក្លាយខ្លួនទៅជាអង្គការអភិវឌ្ឍ​គាំទ្រការ​អភិវឌ្ឍរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជា នៅពេលនេះ គឺដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានផង និងដើម្បីស្វែងយល់​ និងស្វែងរក​វិធីជួយ​គាំទ្រ​ដល់កម្ពុជាផង។ជាការឆ្លើយតប សម្ដេចតេជោ បានស្នើសុំឲ្យអង្គការកម្មសិទ្ធិបញ្ញាពិភពលោក​ជួយដល់កម្ពុជា​ក្នុងការ​ចុះបញ្ជីដំណាំភូមិសាស្ត្ររបស់កម្ពុជា​ ហើយក៏បានជម្រាបជូនលោក និងប្រតិភូអំពីការកត់សម្គាល់​របស់សម្ដេចនោះរួមមាន៖ ពាណិជ្ជកម្មរវាង​ប្រទេស​នៅក្នុងតំបន់​មានការកើនឡើង​នៅអំឡុង​ពេល​កូវីដ១៩ នោះ​ស​បញ្ចាំង​ឲ្យ​ឃើញថា តំបន់ពាណិជ្ជកម្មសេរី អាស៊ាន (AFTA)គឺ​ចាប់ផ្ដើមដំណើរការ​សកម្មភាពនៅពេលមានជំងឺកូវីដ១៩ ។ជាឧទាហរណ៍​ពាណិជ្ជកម្មរវាងកម្ពុជា ​វៀតណាម ,កម្ពុជា ថៃ, កម្ពុជា ឡាវ មា​នការកើនទ្បើងគួរឱ្យកត់សម្គាល់។កំណត់សម្គាល់មួយទៀត​គឺសង្គ្រាមនៅប្រទេសអ៊ុយក្រែន គឺជារឿងមួយ​ ប៉ុន្តែការដាក់​ទណ្ឌកម្ម​ហួសហេតុ​ពេក​នាំ​ទៅ​ដល់វិបត្តិដែល​មិនត្រឹម​តែ​នៅប្រទេស​ អឺរ៉ុប​ទេ​ ប៉ុន្តែវិបត្តិជាពិសេស​វិបត្តិសេដ្ឋកិច្ច​រីករាល​ដាលដល់​ប្រទេសដទៃទៀត​នៅក្រៅទ្វីបអឺរ៉ុបក្នុងនោះរួមមានទាំងកម្ពុជាផង៕

សម្តេច ហេង សំរិន និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបាននិវត្តន៍មកដល់មាតុប្រទេសវិញ

2022/09/16 12:26:54 pm        355
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា និវត្តន៍មកកាន់មាតុប្រទេសវិញប្រកកបដោយសុវត្ថិភាព បន្ទាប់ពីបានបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ និងនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៅប្រទេសទាំងពីរ ធ្វើឡើងក្នុង​គោល​បំណង​ពង្រឹងពង្រីកចំណងមិត្តភាព​ និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិក៏ដូចជា នីតិប្រតិបត្តិនៃព្រះរាជាណាចក្រកម្ពុជា​ និងសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ដូចជា​ព្រះរាជា​ណាចក្រកម្ពុជា ​និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ​ ឱ្យកាន់តែរឹងមាំឡើង៕

សម្ដេចតេជោរំលឹកថា អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ៊្សូអាបេ បានបន្សល់នូវសមិទ្ធផលយ៉ាងច្រើនដល់កម្ពុជា

2022/09/16 11:35:11 am        322
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរំលឹកជូនប្រតិភូមកពីប្រទេសជប៉ុនថា អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ៊្សូអាបេ បានបន្សល់ទុកនូវសមិទ្ធផល​យ៉ាងច្រើនដល់​ប្រទេសកម្ពុជា។ក្នុងឱកាសអនុញ្ញាតឱ្យលោកបណ្ឌិត គីតាអូកា ហ្ស៊ីនអ៊ីឈិ (KITAOKA Shinichi) ​ទីប្រឹក្សាពិសេស​របស់ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន​ (ចៃកា-JICA) ​ចូលជួប​សំដែង​ការគួរសម​និង​ពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៦ កញ្ញានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានរំលឹកថា ​ឯកឧត្តម អាបេ គឺជាអ្នកមានគុណសម្រាប់ប្រទេសយើងទាំងពីរ។ឯកឧត្តម បានបន្សល់ទុកនូវ​សមិទ្ធផល​យ៉ាងច្រើន​សម្រាប់ប្រទេសកម្ពុជា​ក្នុងនោះរួមទាំង​ស្ពានគីស៊ូហ៊្សូណា ​ស្ពានអ្នកលឿង ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ ហើយក្រៅពីជួយដល់​កម្ពុជា​តាមរយៈជំនួយរដ្ឋាភិបាល ​ឯកឧត្តម ​អាបេក៏បានជួយកម្ពុជា កសាងសាលារៀនដល់កម្ពុជា​តាមរយៈ​សមាគម​សភាជប៉ុនកម្ពុជាផងដែរ។សម្ដេច បានបន្ថែមថា លោក អាបេ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការងារតំបន់ក៏ដូចជាការងារ​មនុស្សធម៌ផងដែរ ​ដោយគាត់តែងតែឆ្លៀតប្រជុំ មេគង្គជប៉ុនយ៉ាងទៀងទាត់ទោះមានការបើមាន​ញឹក​យ៉ាងណាក៏ដោយ ​ហើយរាល់ពេលក្នុងកិច្ចប្រជុំ ឯកឧត្តម​តែងតែ​លើកឡើងអំពីសុំការគាំទ្រ​លើ​បញ្ហាការចាប់ជម្រិតជនជាតិជប៉ុន ដោយប្រទេសកូរ៉េខាងជើង។សម្ដេច មានប្រសាសន៍ទៀតថា ការចាកចេញរបស់ឯកឧត្តម អាបេ គឺជាការ បាត់បង់​មិត្តភ័ក្ដិ​ម្នាក់ដែល​បានជួយកម្ពុជាក្នុងគ្រាលំបាក។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានឱ្យដឹងថា ក្នុងជំនួបនេះលោកបណ្ឌិត គីតាអូកា ហ្ស៊ីនអ៊ីឈិ បានគោរព​និងដឹងគុណយ៉ាង​ជ្រាលជ្រៅចំពោះសម្តេច​ដែលបាន​ផ្ញើសារ​ថ្លែងមរណៈទុក្ខចំពោះការបាត់បង់​លោក អាបេ ស៊ីនហ្សូ។គួរបញ្ជាក់ថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន​ (ចៃកា-JICA) ជាទីភ្នាក់ងាររដ្ឋាភិបាល ឯករាជ្យមួយ​ដែសម្របសម្រួល​ ជំនួយអភិវឌ្ឍន៍ផ្លូរការ (ODA) សម្រាប់រដ្ឋាភិបាល ​នៃប្រទេស ជប៉ុន ។ អង្គការនេះ ​ត្រូវបានបង្កើតឡើង ដើម្បីជួយដល់កំណើនសេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេស​កំពុង​អភិវឌ្ឍន៍​និង លើកកម្ពស់កិច្ចសហប្រតិបត្តិការ អន្តរជាតិ៕

បុគ្គលិកអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តកោះនរា

2022/09/15 11:20:22 am        600
ភ្នំពេញ៖ អគ្គនាយដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ដឹកនាំដោយលោក ជែម ម៉ូ នាយកប្រតិបត្តិ និងអ្នកស្រី ស្បោង សំបូរ ប្រធានរដ្ឋបាល នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំបុគ្គលិកគ្រប់ផ្នែកទាំងអស់ ចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តកោះនរា សង្កាត់និតោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ថ្នាក់ដឹកនាំ និងបុគ្គលិក នៃអគ្គនាយដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន តែងចូលរួមកាន់បិណ្ឌជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសលផលបុណ្យ និងជួបជុំសាច់ញាតិបងប្អូន ។គួរបញ្ជាក់ថា ពិធីកាន់បិណ្ឌឆ្នាំ២០២២នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី១១-២៤ ខែ កញ្ញា ឆ្នាំ២០២២៕

ឡាវស្នើប្រធានសភាកម្ពុជា ជួយជំរុញអ្នកវិនិយោគកម្ពុជាទៅបណ្ដាក់ទុនក្នុងប្រទេសខ្លួន

2022/09/15 10:10:53 am        331
ភ្នំពេញ៖ ប្រធានរដ្ឋសភាឡាវ ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន បានស្នើទៅសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជួយជំរុញអ្នកវិនិយោគកម្ពុជា ធ្វើការបណ្ដាក់ទុននៅក្នុងប្រទេសឡាវ រួមទាំងបន្តផ្ដល់នូវអាហារូបករណ៍ដល់មន្ត្រីឡាវ បានមកសិក្សានៅកម្ពុជា ។ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសឡាវ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ សម្តេចមហាពញាចក្រី បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាឡាវ ដោយភាគីទាំងពីរបានឯកភាពគ្នា បង្កើនកិច្ចសហប្រតិបត្តិកា ឱ្យកាន់តែមានប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយឡើង តាមរយៈការខិតខំអនុវត្តរាល់កិច្ចព្រមព្រៀង ដែលរដ្ឋសភាប្រទេសទំាងពីរធ្លាប់បានឯកភាពគ្នានាពេលកន្លងមក ។ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរ បានឯកភាពគ្នាឱ្យមន្រ្តីជំនាញពិនិត្យសិក្សា ត្រូវធ្វើការកែសម្រួលកិច្ចព្រមព្រៀមចាស់ ឬត្រូវបង្កើតកិច្ចព្រមព្រៀងថ្មីតែម្តង ដើម្បីឱ្យឆ្លើយតបនឹងសភាពការណ៍ជាក់ស្តែង ក្នុងការបម្រើផលប្រយោជន៍ដល់ប្រទេសទាំងសងខាង ហើយភាគីទាំងពីរ បានសន្យាខិតខំ ជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ច ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ឱ្យកាន់តែសកម្មឡើងនៅគ្រប់កម្រិត រួមទំាងថ្នាក់បច្ចេកទេស នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរ និងបានសន្យាបន្តថែរក្សាសាមគ្គីជាប្រពៃណី និងបងប្អូនល្អ នៅក្នុងការគំាទ្រគ្នានៅលើវេទិការអន្តរសភានានា។ ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន បានស្នើសម្តេចប្រធានរដ្ឋសភា ជួយជំរុញអ្នកវិនិយោគទុនកម្ពុជា ឱ្យមកបណ្ដាក់ទុននៅក្នុងប្រទេសឡាវបានច្រើនឡើង និងបានស្នើបន្តផ្តល់អាហារូបករណ៍ ដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវ តាមរយៈក្រុមមិត្តភាពសភាប្រទេសទំាងពីរ ។ជាការឆ្លើយតប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលយកសំណើនេះ និងលើកឡើងថា មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងបក្សរដ្ឋ រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ គឺជាទ្រព្យដ៏មានតម្លៃមហាសាល ដែលផ្តល់នូវឧត្តមប្រយោជន៍ឧត្តុង្គឧត្តមដល់ការអភិវឌ្ឍសង្គមជាតិ និងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជន ។ ក្នុងថ្ងៃដដែលនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយរដ្ឋមន្ត្រីឡាវ ។ ក្នុងឱកាសនោះ សម្តេច មានប្រសាសថា គោលបំណងនៃដំណើរទស្សនកិច្ចនេះ ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដែលមានជាយូរមកហើយ ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមមួយកម្រិតទៀត ៕ (ដោយ៖ បាន សុខរិទ្ធិ)

សម្តេចតេជោ​ ហ៊ុន សែន៖ កត្តា២ នាំអោយផ្អាកព្រះរាជពិធីបុណ្យថ្នាក់ជាតិឆ្នាំនេះ គឺកត្តាកូវីដ-១៩មិនទាន់ចប់ និងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា

2022/09/15 07:39:07 am        410
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារជូនជនរួមជាតិ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះស្តីពីការផ្អាកព្រះរាជពិធីបុណ្យអុំទូកថ្នាក់ជាតិ នៅឆ្នាំ២០២២ តែអនុញ្ញតិឲ្យមានការរៀបចំនៅថ្នាក់ខេត្ត- ក្រុង និងមូលដ្ឋាននីមួយៗជាធម្មតា។សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើទៅក្រុមអ្នកវិភាគដ៏ឆ្កួតលីលាមួយចំនួន ដែលបានរិះគន់សម្តេច និងរាជរដ្ឋាភិបាលពីការផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅថ្នាក់ជាតិផងដែរ ដោយសម្តេចបញ្ជាក់ថា ការផ្អាកនេះ ដោយសាររាជរដ្ឋាភិបាលមើលឃើញពីចំណុចជាច្រើន ក្នុងនោះក៏មានការមិនទាន់ចប់ នៃករណីឆ្លងរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជាផងដែរ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការប្រមូលផ្តុំប្រជាជនដ៏ច្រើនរាប់លាននាក់នៅរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក គឺជាហានិភ័យខ្ពស នៃការចម្លង និងឆ្លង ជំងឺកូវីដ-១៩ កាន់តែធ្ងន់ធ្ងរចូលទៅក្នុងសហគមន៍ប្រជាជនជាថ្មីនិងនាំផលលំបាក ដែលយើងមនអាចនឹកស្មានដល់។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការគិតគូរមួយទៀតនោះ អំពីការផ្អាកព្រះពិធីបុណ្យអុំទូកនៅថ្នាក់ជាតិ គឺមិនចង់រំខានដល់ប្រជាពលរដ្ឋដែលត្រូវចំណាយពេលនាំទូកពីបណ្តាខេត្តនានា មកកាន់រាជធានីភ្នំពេញ ក្នុងពេលវេលាដែលត្រូវបង្កបង្កើនផលនោះទេ។  នេះមូលហេតុងាយយល់ ដែលប្រជាជនកម្ពុជា បានឆ្លងកាត់នារយៈកាលកន្លងមក។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការផ្អាកព្រះរាជបុណ្យអុំទូកនៅថ្នាក់ជាតិឆ្នាំ២០២២នេះ គឺដើម្បីត្រៀមខ្លួនរៀបចំកិច្ចប្រជុំកំពូលអាស៊ាន​ និងកិច្ចប្រជុំពាក់ព័ន្ធ​ ដែលចាប់ផ្តើមពីថ្ងទី១០ ខែវិច្ឆិកា ឆ្នាំ២០២២តទៅ ក្នុងនោះ ពីថ្ងៃទី០៧,០៨,០៩​ ខែវិច្ឆិកា នឹងមានទស្សកិច្ចផ្លូវការជាបន្តបន្ទាប់រួមមាន៖ នាយករដ្ឋមន្ត្រីវៀតណាម, នាយករដ្ឋមន្ត្រីចិននិងប្រធានាធិបតីហ្វីលីពីនផងដែរ។សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់អ្នកវិភាគទាំងឡាយដែលវិភាគថា រដ្ឋាភិបាល ហ៊ុន សែន អស់លុយទើបមិនហ៊ានរៀបចំព្រះរាជពិធីបុណ្យអុំទូក សូមអោយបន្តវិភាគតទៅទៀតចុះ ។ សម្តេចជឿជាក់ថា ប្រជាពលរដ្ឋនឹងយល់ពីគោលបំណងរបស់រាជរដ្ឋាភិបាល ក្នុងការផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅថ្នាក់ជាតិឆ្នាំ២០២២នេះ។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា យើងមិនខ្វះលុយគ្រាន់តែរៀបចំព្រះរាជពិធីបុណ្យអុំទូកនោះទេ តែអ្វីដែលកម្ពុជាផ្អាកព្រះរាជពិធីអុំទូកនៅថ្នាក់ជាតិនាពេលនេះ គឺយោងលើកត្តាធំៗចំនួន២ ដែលសម្តេចបានរៀបរាប់រួមមកហើយរួមមាន៖កត្តាកូវីដ-១៩ និងកិច្ច ប្រជុំកំពូលអាស៊ាន​ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រទេសធំៗ និងមហាអំណាចនានា នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅថ្ងៃនោះ៕

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសឡាវ

2022/09/14 11:52:57 am        452
ភ្នំពេញ៖ បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានឹងបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅប្រទេសឡាវ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត។នៅពេលអញ្ជើញដល់រដ្ឋធានីវៀងច័ន្ទ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បានទទួលការស្វាគមន៍​យ៉ាងក្តៅបំផុតពីថ្នាក់ដឹកនាំរដ្ឋសភាប្រទេសឡាវ។ បន្ទាប់មកសម្តេចប្រធានរដ្ឋសភា បាន​ជួប​ពិភាក្សា​ការងារទ្វេភាគី ​ជាមួយឯកឧត្តមបណ្ឌិត សាយ សំផន ភូមិវិហាន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ ៕

AFTA បើកកិច្ចប្រជុំពិភាក្សាគ្នាលើកទី៣ ស្ដីពីស្ថានភាពពាណិជ្ជកម្មរបស់អាស៊ាន

2022/09/14 10:55:44 am        617
សៀមរាប៖ រដ្ឋមន្រ្តីក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន ហៅកាត់ថា AFTA នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំពិភាក្សាគ្នាលើកទី ៣៦ ស្តីពី​ស្ថាន​ភាព​ពាណិជ្ជ​កម្ម​របស់​អាស៊ាន​។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំ​ការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​ និង​ជា​រដ្ឋមន្រ្តីក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរីអាស៊ានសម្រាប់កម្ពុជា។គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជា​ប្រធាន​អាស៊ាន បានថ្លែងបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ច​ប្រជុំពាក់ព័ន្ធ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា ប្រារព្ធធ្វើ​ឡើង​នៅ​សណ្ឋាគារ​សុខា​ខេត្ត​សៀមរាប។ក្នុងនាម​ជាប្រធានអាស៊ានឆ្នាំ ២០២២ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីអាទិភាពលើការ​ធានាឲ្យបាននូវប្រសិទ្ធភាពរបស់អាស៊ាន ក្នុងការឆ្លើយតបចំពោះបញ្ហាប្រឈម និងហានិភ័យ ជាពិសេសពន្លឿនការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់ ក្នុងពេលដែលពិភពលោកកំពុងប្រឈមឧបសគ្គជាច្រើនក្នុងការអភិវឌ្ឍន៍។សម្តេចបញ្ជាក់ថា អាស៊ានត្រូវតែផ្ដល់សារៈសំខាន់កាន់តែខ្លាំងថែមទៀតដល់ការរក្សាឲ្យបាននូវ​ប្រព័ន្ធពាណិជ្ជកម្មឈរលើវិធានច្បាប់គោលការណ៍ សកលភាវូបនីយកម្ម និងយន្តការ​ពហុភាគី​និយម​៕

កម្ពុជា-វៀតណាម ប្ដេជ្ញាបំពេញចំណុចខ្វះខាត នៃកិច្ចព្រមព្រៀងមួយចំនួនឲ្យកាន់តែល្អប្រសើរ

2022/09/14 10:25:19 am        500
ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងឯកឧត្តម ផាម ម៉ិញជិញ នាយករដ្ឋមន្ត្រីវៀតណាម បានប្ដេជ្ញារួមគ្នា ខិតខំបំពេញនូវចំណុចខ្វះខាតមួយចំនួននៃកិច្ចព្រមព្រៀមនានា រវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ ដើម្បីបម្រើដល់ផលប្រយោជន៍ ប្រជាជនទាំងសងខាង ។ក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជួបពិភាក្សាការងារជាមួយឯកឧត្ដម ផាម ម៉ិញជិញ ដោយភាគីទាំងពីរ បានលើកឡើងពីសារៈសំខាន់ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងកម្ពុជា-វៀតណាម  បានផ្តល់ផលប្រយោជន៍ដល់ប្រជាជនទំាងសងខាង ។ ជាមួយនេះភាគីទាំងពីរ បានប្តេជ្ញាចិត្តរួមគ្នាជំរុញទំនាក់ទំនងរវាងបក្សរដ្ឋ និងប្រជាជន នៃប្រទេសទំាងពីរ ឲ្យកាន់តែរឹងមាំថែមទៀត ជាពិសេសរួមគ្នាក្នុងការអនុវត្តរាល់កិច្ចព្រមព្រៀមដែលមានស្រាប់ ឲ្យកាន់តែមានប្រសិទ្ធភាព ហើយចំណុចណាបានអនុវត្តល្អ បន្តខិតខំឲ្យកាន់តែល្អ ចំណុចណាពុំទាន់មានលទ្ធផលល្អ នឹងខិតខំធ្វើឲ្យប្រសើរឡើង ។ ក្នុងឱកាសនោះ នាយករដ្ឋមន្រ្តីវៀតណាម ស្នើសម្តេចប្រធានរដ្ឋសភា បន្តគំាទ្រ និងជំរុញដល់វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចប្រទេសទំាងពីរឲ្យកាន់តែមានកំណើនឡើង ខណៈនៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម មានទំហំទឹកប្រាក់ប្រមាណ ១០ពាន់លានដុល្លារ ហើយនៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មសម្រេចបានប្រមាណ ៧ពាន់លានដុល្លារទៅហើយ ហើយបច្ចុប្បន្ននេះ មានគម្រោងវិនិយោគរបស់ប្រទេសវៀតណាមចំនួន ១៨៨ កំពុងវិនិយោគនៅកម្ពុជា ។ សម្តេចមហាពញាចក្រី ហេង សំរិន បានបញ្ជាក់ថា បើទោះបីស្ថិតក្នុងដំណាក់កាលប្រឈមវិបត្តិជំងឺកូវីដ-១៩ ក្តី កម្ពុជា-វៀតណាម ក៏នៅតែបន្តអនុវត្តយ៉ាងមានប្រសិទ្ធភាពលើគ្រប់វិស័យ ជាអាទិ៍ វិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល វប្បធម៌ ជាដើម ៕ ដោយ៖ បាន សុខរិទ្ធិ

លោក ហ៊ុន ម៉ាណែត ចំអកឲ្យទណ្ឌិត សម រង្ស៊ីថាធ្វើនយោបាយតាមបែបស៊ីអារម្មណ៍​ម្តងទៅលិចម្តងទៅកើត

2022/09/14 10:22:12 am        410
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ហើយ​ក៏​ជា​បេក្ខភាព​នាយករដ្ឋ​មន្រ្តី​នាពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជា បានចំអកឲ្យទណ្ឌិត សម រង្ស៊ី ដែល​បច្ចុប្បន្នកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះថា ធ្វើនយោបាយតាមបែបស៊ីអារម្មណ៍ ហើយចូលចិត្តនិយាយដើមក្មេងដោយគ្មានភាពខ្មាស់អៀន ខណៈទណ្ឌិតរូបនេះធ្វើការវាយប្រហារ​ដល់លោកម្តងហើយម្តងទៀត ដោយគ្មានទឡ្ហីករណ៍ច្បាស់លាស់នោះ។យោងតាមវិដេអូខ្លីបលោក ប្រហែលជិត១២នាទី ដែលបានបង្ហោះនាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា លោកអ៊ុំម្នាក់គឺចង់សំដៅដល់(ទណ្ឌិត សម រង្ស៊ី)ដែលចូលចិត្តធ្វើបាបក្មេង និងវាយប្រហារកូនក្មេងនោះ ជា​អ្នក​នយោបាយ​ជើង​ចាស់​គ្មាន​ចក្ខុវិស័យ និងគ្មានគោលដៅច្បាស់លាស់នោះទេ ម្តង​ទៅ​លិច​ម្តង​ទៅ​កើត​តាម​តែ​អារម្មណ៍​របស់​ខ្លួន​ដូច្នេះហើយបានជាគណបក្សរបស់ខ្លួនកាន់តែថយទៅៗនោះ។លោកហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់បន្ថែមទៀតថា« លោកអ៊ុំ (ទណ្ឌិតសម រង្ស៊ី) តែងតែវាយ​ប្រហារ​មើល​ងាយ​រូបខ្ញុំ ដែលជាក្មេងជំនាន់ក្រោយជាច្រើនលើកច្រើនសារមកហើយ ហើយកាល​ពី​ម្សិល​មិញ​ក៏​ចេញមកមើលងាយខ្ញុំទៀត បន្ទាប់ពីឪពុក​របស់​ខ្ញុំ​មាន​ប្រសាសន៍​ពាក់​ព័ន្ធ​នឹង​រឿង​បេក្ខភាព​បន្តវេន។ កន្លងមកខ្ញុំគ្មានពេលឆ្លើយតបជាមួយលោកអ៊ុច្រើនទេ ដោយសារ​ពេល​វេលា​របស់​ខ្ញុំ​គឺ​ត្រូវចំណាយទៅលើការងារដែលមានប្រយោជន៍សម្រាប់ជាតិ និងប្រជាជន​ជាង​ការ​ស្តាប់​សម្តី​អត់​មាន​ហេតុ​ផលរបស់លោកអ៊ុំ។ ប៉ុន្តែលើកនេះខ្ញុំសូមយកឱកាសនេះ​និយាយ​បន្តិច​ពាក់ព័ន្ធ​នឹង​ចំណុច​មួយចំនួនដែលលោកអ៊ុំ បានលើកយកមកវាយប្រហារ និងមើលងាយ​ខ្ញុំ​ដដែល​ជា​ដដែល​មិន​ចេះចប់ ដើម្បីអោយលោកតា លោកយាយ អ៊ុំពូមីងបងប្អូន បានស្តាប់ទាំងអស់គ្នា»។ លោកហ៊ុន ម៉ាណែត បានបន្ថែមទៀតថា លោកមិនចង់ធ្វើការវាយប្រហារដល់នណាម្នាក់នោះទេ ប៉ុន្តែ​លោកក៏មានសិទ្ធឆ្លើយតប និងបញ្ជាក់​ហេតុ​ផល​ទៅ​វិញ​ចំពោះ​អ្នក​ដែល​បាន​វាយ​ប្រហារ​ដល់​លោក ដើម្បីឲ្យជនរួមជាតិធ្វើការវិនិឆ័យ ខណៈទណ្ឌិត សម រង្ស៊ី ធ្វើការ​ចោទ​ប្រកាន់​ម្តង​ហើយ​ម្តង​ទៀត​ថា កាលដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ជ្រើសរើស​យក​រូប​លោក​ជា​បេក្ខភាព​នាយ​ករដ្ឋ​មន្ត្រី​នាពេលអនាគត គឺធ្វើអោយបាត់ឱកាសយុវជនផ្សេងទៀតជាច្រើន, ជាមនុស្ស​មាន​អាយុ​ក្មេង​មិន​ដឹង​អី, ជាមនុស្សមិនរីកចម្រើនព្រោះនិយាយតែពីអតីតកាល និង​ជា​មនុស្ស​គ្មាន​ស្នាដៃ​អ្វី​ជា​ដើ​ម​នោះ៕  សូមស្ដាប់ប្រសាសន៍លោក ហ៊ុន ម៉ាណែតតាមរយៈ៖ https://t.me/btvnewscambodia/55079

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UN៖ មនុស្សយ៉ាងហោចណាស់១.៧៦០នាក់ត្រូវបានសម្លាប់ ខណៈស្វែងរកជំនួយនៅហ្កាហ្សា
08/16/2025 10:08 AM
លោកTrump មិនជឿនោះទេថា លោក Xi នឹងមានចំណាត់ការលើកោះតៃវ៉ាន់
08/16/2025 10:08 AM
ក្រុមអ្នកតវ៉ានៅទីក្រុងAnchorage ធ្វើបាតុកម្មដើម្បីអ៊ុយក្រែន ខណៈលោកTrump ជួបលោក Putin
08/16/2025 10:08 AM
លោកPutin និយាយបង្ហើបពី«កិច្ចព្រមព្រៀង»ប៉ុន្តែលោកTrumpថា«គ្មានកិច្ចព្រមព្រៀងទេ រង់ចាំរហូតដល់មានកិច្ចព្រមព្រៀង»
08/16/2025 09:08 AM
លោកTrump៖ គ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានឈានដល់ជាមួយលោកPutin ជុំវិញការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនឡើយ
08/16/2025 09:08 AM
រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសធ្វើបទបង្ហាញអំពីការវិវត្តថ្មីៗនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ដល់សមាជិកអង្គទូតបរទេស និងទីភ្នាក់ងារ UN ប្រចាំកម្ពុជា
08/16/2025 09:08 AM
[BREAKING NEWS] លោក Trump និងលោក Putin ធ្វើសន្និសីទសារព័ត៌មានរួមគ្នានៅអាឡាស្កា ក្រោយជំនួបទល់មុខគ្នា
08/16/2025 06:08 AM
[BREAKING NEWS] លោក Trump និងលោក Putin បានបញ្ចប់កិច្ចប្រជុំដែលចាប់ផ្តើមដោយការចាប់ដៃគ្នាយ៉ាងកក់ក្តៅ ផ្ដោតលើសង្គ្រាមដ៏បង្ហូរឈាមនៅក្នុងប្រទេសអ៊ុយក្រែន
08/16/2025 05:08 AM
ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជាចូលរួមកម្មវិធីជាមួយវិស័យឯកជននិងទីភ្នាក់ងារជំនាញនៃប្រទេសម៉ាឡេស៊ី
08/15/2025 10:08 PM
បុរសប៉ាឡេស្ទីនជម្លៀសខ្លួនពិបាកស្វែងរកស្បៀងអាហារសម្រាប់ក្រុមគ្រួសាររបស់លោកនៅតំបន់ហ្កាហ្សា
08/15/2025 08:08 PM