BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

អ្នកនាំពាក្យ គ.ជ.ប៖ សំណើកែលម្អការបោះឆ្នោតរបស់បក្សចំនួន ៤ មានចំណុចមិនស្របច្បាប់កម្ពុជា

2022/09/02 01:17:57 pm        258
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ជាថ្មីថា សំណើរបស់គណបក្សនយោបាយចំនួន ៤ ស្តីពីបំណងកែលម្អប្រព័ន្ធបោះឆ្នោត មានចំណុចមិនស្របតាមផ្លូវច្បាប់របស់កម្ពុជា។ការបញ្ជាក់របស់ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បែបនេះ បន្ទាប់ពីតំណាង​គណបក្សនយោបាយចំនួន៤ នៅថ្ងៃទី២ ខែកញ្ញានេះ បានធ្វើសន្និសីទសារព័ត៌មាន​ពាក់ព័ន្ធទាក់ទង​នឹង​សំណើស្តីពីការស្នើវិសោធនកម្មច្បាប់ ​ដើម្បីកែលម្អប្រព័ន្ធបោះឆ្នោត។ ឯកឧត្តម ហង្ស ពុទ្ធា បានប្រាប់BTV ឱ្យដឹងថា បើទោះបី គជប បានពិភាក្សា និង​បកស្រាយទៅលើ​សំណើរ​បស់គណបក្សនយោបាយទាំងនោះ ​តាមផ្លូវច្បាប់​ និងការទទួលខុសត្រូវរបស់ស្ថាប័ន ​គជប រួចរាល់ក្តី ​ប៉ុន្តែសកម្មភាពទទូចទាមទារទៅលើសំណើទាំងនោះនៅតែមានដដែល។ បន្ថែមពីលើនេះ​ ឯកឧត្តម​ បញ្ជាក់ជាថ្មីថា ក្នុងសំណើចំនួន ១៧ចំណុចរបស់គណបក្សនយោបាយ​ទាំង​៤នោះ មានចំណុចផ្ទុយ​ពីច្បាប់របស់កម្ពុជា ​ដូចជាសំណើបង្កើតមណ្ឌលបោះឆ្នោតនៅក្រៅ​ប្រទេស​ជាដើម។ទាក់ទងនឹងបញ្ហានេះ លោក សាខុន ប៉ូរិន អ្នកសម្របសម្រួលក្រុមអ្នកសង្កេតការណ៍ជាតិ ដែលមាន​ឈ្មោះថា កែវភ្នែកយុត្តិធម៌ ​លើកឡើងថា ក្នុងនាមរូបលោកដែលបានចូល​រួម​សង្កេត​ការណ៍​បោះ​ឆ្នោត​តាំងពី ឆ្នាំ២០០៣មក ពោលគឺជារៀងរាល់​អាណត្តិ​គណៈកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត​តែងតែកែលម្អដោយការសម្រួលនូវបទបញ្ជា​ និង​នីតិវិធីនៃដំណើរការបោះឆ្នោត ​ជាបន្តបន្ទាប់។យ៉ាងណាមិញ ពាក់ព័ន្ធសំណើខាងលើ ​ក្នុងជំនួបកាលពីថ្មីៗនេះ គ.ជ.ប បានបំភ្លឺជូនដល់ភាគី​គណបក្ស​នយោបាយថា ​ចំណុចខ្លះមិនពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ ​គ.ជ.ប ឡើយ ពោលគឺទាក់ទង​នឹងស្ថាប័នរដ្ឋសភា ​ដែលជាស្ថាប័នរៀបចំច្បាប់ ​និងស្ថាប័ន​ក្រសួងមហាផ្ទៃ រួមទាំងពាក់ព័ន្ធ​នឹង​អាជ្ញាធរដែនដី៕អត្ថបទ សេក ឧត្តម

ប្រមុខរដ្ឋស្តីទីកម្ពុជាជួបពិភាក្សាការងារមួយចំនួនជាមួយឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា

2022/09/01 02:35:14 pm        421
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យលោកស្រី UIKU Kocaefe ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ​ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន នៅវិមានព្រឹទ្ធសភា។ថ្លែងនៅក្នុងកិច្ចជំនួបនោះលោកស្រីឯកអគ្គរដ្ឋទូតបានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់​ចំពោះ​ទំនាក់ទំនង ​និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ ​លើវិស័យនយោបាយ ពាណិជ្ជកម្ម ​ការវិនិយោគ​ និងវិស័យអប់រំ។ លោកស្រីបន្តថា​ សភាតួកគីបានបង្កើតក្រុមមិត្តភាពរវាងប្រទេសទាំងពីរ ហើយនឹងមានការ​ផ្លាស់ប្តូរ​គណៈប្រតិភូកម្រិតខ្ពស់រវាងសភានៃប្រទេសទាំងពីរ ​ដើម្បីជំរុញការយល់​ដឹងរួមគ្នា និងបង្កើន​នូវ​ទំនាក់ទំនង ​និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ជាមួយគ្នានេះ លោកជំទាវ​បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់របស់​ប្រទេសកម្ពុជា​នៅ​ក្នុងតំបន់​អាស៊ី។ ជាមួយគ្នានោះដែរ​លោកស្រី ឯកអគ្គរដ្ឋទូត​ ក៏បាន​សម្តែង​នូវការអបអរសាទរចំពោះ​ប្រទេស​កម្ពុជា​ក្នុងតួនាទីជាប្រធានអាស៊ាន ប្តូរវេន​ ដែលជាដំណាក់ដ៏លំបាកក្នុងការដោះស្រាយ​បញ្ហា​ក្នុងតំបន់ ​និងលើសកលលោក។ ​ទោះបីជាយ៉ាងនេះក្តី ក៏ប្រទេសកម្ពុជាបានដើរតួនាទីដ៏សំខាន់​នេះប្រកបដោយទទួលបានជោគជ័យ។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ​សម្តេចប្រមុខរដ្ឋស្តីទី​ បានលើកឡើងថា​ ក្នុងនាមប្រជាជនកម្ពុជា និង​ក្នុងនាមសម្តេចផ្ទាល់ សម្តេច បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល​តួកគី​ដែល​បាន​រួមចំណែក​ដ៏​ថ្លៃថ្លាជួយអភិវឌ្ឍលើគ្របើវិស័យ ​ដែល​ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា​មានការរីកចម្រើន​ខាងសង្គម-សេដ្ឋកិច្ចដូចពេលបច្ចុប្បន្ននេះ។សម្តេច បានថ្លែងអំណរគុណ​ចំពោះរដ្ឋាភិបាលតួកគីដែល​បានគាំទ្រ​កម្ពុជា​ក្នុងតួនាទី​ជា​ប្រធាន​អាស៊ានប្តូរវេន ​និង​បាន​អញ្ជើញ​ចូលរួមកិច្ចប្រជុំត្រីភាគី(កម្ពុជា-តួកគី​ និងលេខាធិការដ្ឋានអាស៊ាន) អាស៊ាន-តួកគីលើកទី៤ ​នៅទីក្រុងភ្នំពេញ​ ក្នុង​ឱកាស​កិច្ចប្រជុំ​រដ្ឋមន្រ្តីការបរទេស អាស៊ាន​លើក​ទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធកាលពីថ្ងៃទី០៣ ​ដល់ថ្ងៃទី០៥ ​ខែសីហា ឆ្នាំ២០២២​ កន្លងទៅនេះ។សម្តេច ប្រមុខរដ្ឋស្តីទី បានគូសបញ្ជាក់ថា ​ព្រឹទ្ធសភា រដ្ឋសភា​ រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិ​នៃព្រះរាជាណាចក្រកម្ពុជាត្រៀមខ្លួន​ជានិច្ច ​ដើម្បី​ធ្វើកិច្ចសហប្រតិបត្តិការដ៏​ជិតស្និទ្ធ​ជាមួយ​នឹង​លោកស្រីក៏ដូចជាស្ថានទូតតួកគី​ ដើម្បីរួម​ចំណែក​ពង្រឹងពង្រីក​ចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​នាំមកនូវផល​ប្រយោជន៍ទៅវិញទៅមកជូនប្រជាជន ​និងប្រទេសទាំងពីរ៕ អត្ថបទ៖ បាន ចក់

ប្រមុខការពារជាតិកម្ពុជាបញ្ជាក់ជាថ្មីថា កម្ពុជាមានសិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​កសាង​ទំនើបកម្ម​កងទ័ព​នៅ​ក្នុង​មូលដ្ឋានសមុទ្ររាម

2022/09/01 10:56:57 am        636
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា កម្ពុជាមានសិទ្ធិគ្រប់គ្រាន់​ក្នុង​ការ​កសាង​ទំនើបកម្ម​នៅ​ក្នុង​មូល​ដ្ឋាន​សមុទ្រ​រាម ខណៈប្រទេសខ្លះ បានចោទប្រកាន់ម្តងហើយម្តងទៀតបែបផ្សេងៗនោះ គឺ​ជា​ចេតនា​អាក្រក់​មក​លើកម្ពុជាតែប៉ុណ្ណោះ។ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីចូលរួមពិធីប្រគល់ និងទទួលរថយន្ត ១៥០គ្រឿង និង​សម្ភារៈ​ជា​ច្រើន​ទៀត ជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិចិន ជូនក្រសួងការពារជាតិកម្ពុជា នា​ព្រឹក​ថ្ងៃ​ទី១ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ការ​កសាង​ទំនើប​កម្ម​សមុទ្រ​រាម​នេះ​គឺ​ដើម្បី​បង្កើន​សមត្ថភាព​របស់​កង​ទ័ព​ជើង​ទឹក​កម្ពុជា​ឲ្យ​កាន់​តែ​រីក​ចំរើន​បន្ថែម​ទៀត តែប៉ុណ្ណោះ ហើយការចោទ​ប្រកាន់​ថា​កន្លែង​នេះ​សម្រាប់​ដាក់​មូលដ្ឋាន​កង​ទ័ព​ចិន​នោះ គឺជាការញុះញង់បង្កើតបញ្ហាដល់កម្ពុជា ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ពន្យល់​ម្តង​ហើយ​ម្តង​ទៀត​យ៉ាងណាក៏ពួកគេមិនស្តាប់ដែរដោយសារតែពួកគេភ្នែកនៅល្អ តែធ្វើជាខ្វាក់។សម្តេចពិជ័យសេនាទៀ បាញ់ បានបញ្ជាក់បន្ថែមទៀតថា ការកសាងនូវមូលដ្ឋានសមុទ្ររាមនេះ គឺដើម្បីការពារអធិបតេយ្យកម្ពុជា បូរណភាពទឹកដីកម្ពុជា បង្កើនសមត្ថភាពកងទ័ពកម្ពុជា ខណៈ​គម្រោងការ កសាងនេះ​បានត្រៀម​យូរ​ណាស់​មក​ហើយ​ប៉ុន្តែ​ទើប​ធ្វើ​យ៉ាង​សកម្ម​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ដោយសារតែតម្រូវការចាំបាច់។សូមបញ្ជាក់ថា បញ្ហាសមុទ្ររាមនេះ ត្រូវបាន​សហរដ្ឋ​អាមេរិក​ធ្វើ​ការ​ចោទ​ប្រកាន់​ដល់​កម្ពុជា​ដោយ​គ្មាន​​ហេតុផលច្បាស់លាស់ម្តងហើយម្តងទៀតថា កម្ពុជា​កសាង​ទំនើបកម្ម​នៅ​មូលដ្ឋាន​សមុទ្ររាម​នេះ​គឺដើម្បី​ដាក់មូលដ្ឋានកងទ័ពរបស់ចិន ខណៈ​ការ​កសាង​នេះ​គឺ​ដោយ​សារ​តែ​ជា​ជំនួយ​របស់​ចិន​នោះ។​ យ៉ាងណាក៏ដោយកម្ពុជាមិនបានខ្វល់ ចំពោះការចោទប្រកាន់ទាំងនោះឡើយ ដោយសារ​តែ​ការ​កសាងនេះ គឺដើម្បីផលប្រយោជន៍របស់កម្ពុជា និងដើម្បីការពារដែនសមុទ្រ ដែន​អធិបតេយ្យ​របស់​កម្ពុជា​តែ​ប៉ុណ្ណោះ៕ អត្ថបទ៖ បាន ចក់

ក្រសួងការពារជាតិកម្ពុជា ទទួលបានអំណោយរថយន្ត​ និងសម្ភារៈមួយចំនួនធំ ពីក្រសួងការពារជាតិចិន

2022/09/01 08:45:19 am        525
ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ និងទទួលរថយន្ត ១៥០គ្រឿង និងសម្ភារៈជាច្រើនទៀត ជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិចិន ជូនក្រសួងការពារជាតិកម្ពុជា ដើម្បីប្រើប្រាស់តាមតម្រូវការ ជាពិសេសក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ,រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលឆាប់ៗខាងមុខនេះ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយប្រធានាធិបតីនៃប្រទេសឡាវ

2022/08/31 02:34:43 pm        445
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម បណ្ឌិត ថងលុន ស៊ីសុលីត អគ្គលេខាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ក្នុងជំនួបនេះ ឯកឧត្តម ប្រធានាធិបតីឡាវ បានសម្តែងនូវការស្វាគមន៍ប្រកបដោយក្តីរីករាយ​ចំពោះ​ការ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងនាមជាមេបញ្ជាការ​កង​ទ័ពជើងគោក ​នៃកងយោធពលខេមរភូមិន្ទ ​និងក៏បានថ្លែងនូវការអបអរសាទរ និង​កោត​សរសើរ​ចំពោះ​ការបំពេញតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ជាពិសេស ភាព​ជា​អ្នកដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការស្វែងរកដំណោះស្រាយសម្រាប់បញ្ហាតំបន់ និងសាកល ​ដែលកំពុងមានភាព​ស្មុគស្មាញ​។ឯកឧត្តមប្រធានាធិបតីឡាវ ​បានបញ្ជាក់បន្ថែមថា ឡាវ-កម្ពុជា ជាអ្នកជិតខាងភូមិផងរបងជាមួយគ្នា ដែល​មានបំណងប្រាថ្នារួម ​គឺសេចក្តីសុខសាន្ត ​និងការអភិវឌ្ឍរីកចម្រើនទាំងអស់គ្នា។ ​ក្នុងន័យនេះ ឯកឧត្តម បានបង្ហាញនូវការគាំទ្រចំពោះទិសដៅនៃការពង្រឹង ​និង​ពង្រីកបន្ថែមទៀតនូវកិច្ច​សហប្រតិបត្តិការ​លើវិស័យការពារជាតិ ​ដូចអ្វីដែល​ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាន​ពិភាក្សា និងឯកភាពគ្នាជាមួយប្រធានអគ្គសេនាធិការ ​នៃកងទ័ពប្រជាជនឡាវ ​ដើម្បីសុខសន្តិភាព និង​ទំនាក់ទំនង​កាន់តែល្អជិតស្និទ្ធរវាងប្រទេសទាំងពីរ។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ​លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែង​នូវក្តីរីករាយ​ចំពោះកិច្ច​ស្វាគមន៍ដ៏កក់ក្តៅរបស់​ ឯកឧត្តម ប្រធានាធិបតីឡាវ និង​បានថ្លែងអំណរគុណចំពោះការ​គាំទ្រ​ដល់​ទិសដៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ សំដៅធ្វើយ៉ាង​ណាបន្តថែរក្សាចំណងសាមគ្គីភាព​ មិត្តភាព ការទុកចិត្តគ្នា និងកិច្ចសហការឱ្យ​បានស្អិតរមួតបន្ថែម​ទៀត ដើម្បីកសាង​ និងការពារមាតុភូមិទាំងពីរលើមូលដ្ឋាននៃ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់​ជ្រុងជ្រោយ និងយូរអង្វែង”។ ក្នុងឱកាសនោះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ​ក៏បានថ្លែងអំណរគុណចំពោះប្រទេសឡាវ និងប្រជាជនឡាវ ដែលបានគាំទ្រកម្ពុជាក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន​ឆ្នាំ២០២២ ជា​ពិសេសវិធានការរបស់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយលើបញ្ហាតំបន់ជាដើម៕

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីប្រទេសឡាវ

2022/08/31 02:16:16 pm        563
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាច្រើនជាមួយឯកឧត្តម បណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ ក្នុងឱកាសនៃការបំពេញទស្សនកិច្ច​ផ្លូវការ​របស់​គណៈប្រតិភូជាន់ខ្ពស់ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅរដ្ឋធានីវៀងចន្ទន៍ប្រទេសឡាវ។នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីឡាវ បានស្វាគមន៍ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ​របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោក នៃកង​យោធពលខេមរភូមិន្ទ ដែលជាផ្នែកមួយនៃការអនុវត្តនូវការ​ប្តេជ្ញា​ចិត្តរួមរបស់ប្រទេសទាំងពីរ ក្នុងការ​បន្តលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរីកចម្រើនក្នុងក្របខ័ណ្ឌនៃ “ភាពជាដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ និងយូរអង្វែង”។នៅក្នុងជំនួប ឯកឧត្តម នាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីទំនាក់ទំនងសាមគ្គីភាពដែលមានប្រវត្តិ​ដ៏យូរលង់​រវាងប្រទេសទាំងពីរ និងបានបញ្ជាក់អំពីការគាំទ្រ​ចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការ​រវាង​កងទ័ពនៃប្រទេសទាំងពីរ ឱ្យបានកាន់​តែ​ជិតស្និទ្ធ និងប្រកបដោយការទុកចិត្តទៅវិញទៅមក ដែលជាការចូលរួមចំណែកយ៉ាង​សំខាន់ក្នុងការកសាងព្រំដែនមិត្តភាពសន្តិភាព និងវិបុលភាពរួម ជា​ពិសេសការបង្កលក្ខណៈដល់តម្រូវការរបស់ប្រជាជន​នៃប្រទេសទាំងពីរក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ច និងសេវាសុខាភិបាលជាដើម។ជាមួយគ្នានោះដែរ​ ឯកឧត្តមផនខាំ វីផាវ៉ាន់ ​ក៏បានថ្លែង​នូវការអបអរសាទរ​ និងកោតសរសើរ​ចំពោះ​សមត្ថភាព និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាម​ជាប្រធាន​អាស៊ានឆ្នាំ២០២២ ជា​ពិសេសភាព​ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រឈមដោះស្រាយបញ្ហាតំបន់ និងសាកលដែល​កំពុង​កើតមាន ​ប្រកប​ដោយ​ភាពត្រឹមត្រូវផងដែរ។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ឯកឧត្តម នាយករដ្ឋមន្ត្រីឡាវ ​ចំពោះការគាំទ្រ​ដល់ការជំរុញកិច្ចសហប្រតិបត្តិការរវាង​កងទ័ពនៃប្រទេសទាំង​ពីរឱ្យតែស្អិតរមួត​ ដែលកត្តាចូលរួមយ៉ាងសំខាន់ក្នុងការពង្រឹងចំណងមិត្តភាព​ សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការល្អរវាងប្រទេស ​និងប្រជាជនទាំងពីរឱ្យកាន់តែរឹងមាំ និងយូរអង្វែង​តទៅអនាគត។ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរចំពោះការភិវឌ្ឍរីកចម្រើន​យ៉ាងឆាប់​រហ័សលើគ្រប់វិស័យរបស់ប្រទេសឡាវ ​ក្រោមការដឹកនាំរបស់បក្ស និងរដ្ឋាភិបាលនៃសាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ ​ព្រមជាមួយនឹងការអរគុណចំពោះប្រទេសឡាវ ​និងប្រជាជនឡាវ ដែលបានគាំទ្រកម្ពុជាក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២នេះផងដែរ៕

ទេសរដ្ឋមន្រ្តី លី ធុជ៖ សម្តេចតេជោ តែងតែចាត់ទុកការងារបោសសម្អាតមីន ជាការងារស្នូល និងអាទិភាព

2022/08/31 12:08:58 pm        291
កំពង់ឆ្នាំង៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តែងតែចាត់ទុកការងារ​បោស​សម្អាតមីន ​ជាការងារស្នូល និងអាទិភាព ក្នុងបុព្វហេតុសង្រ្គោះ ស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ នេះជាលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពីវិស័យសកម្មភាពមីននៅកម្ពុជា និងការអនុវត្តគម្រោង​សម្តេចតេជោ​សម្រាប់​សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដើម្បីខេត្តកំពង់ឆ្នាំងអស់មីន។កិច្ចប្រជុំនេះ មានការចូលរួមពី លោក អម សុភា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការ​សកម្មភាពមីន​ខេត្តកំពង់ឆ្នាំង តំណាង លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត​កំពង់ឆ្នាំង​ តំណាងអង្គភាពស៊ីម៉ាក់ មន្ទីរជុំវិញខេត្ត​ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលស្រុក និងក្រុមការងាររៀបចំផែនការសកម្មភាពមីន។ឯកឧត្តម​ទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ​បេសកកម្មនៃការងារបោសសម្អាតមីននេះ គឺជាការ​អនុវត្តនូវទស្សនវិស័យ និងគោលបំណងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការ​បញ្ចប់​នូវការ​ឈឺចាប់ ការភ័យខ្លាច និងទុក្ខលំបាករបស់ប្រជាជនកម្ពុជា​ ដែលបង្កឡើងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្រោយសង្រ្គាម។ឯកឧត្តម បន្តទៀតថា សម្តេចតេជោ តែងតែចាត់ទុកការងារបោសសម្អាតមីន ជាការងារស្នូល និងអាទិភាព ក្នុងបុព្វហេតុសង្រ្គោះ ស្តារ កសាង និងការអភិវឌ្ឍប្រទេសជាតិ​ ហើយខេត្តកំពង់ឆ្នាំង គឺជាខេត្តអាទិភាពមួយ​ ក្នុងចំណោមខេត្តដទៃទៀត សម្រាប់ការអនុវត្តគម្រោងសម្តេចតេជោ​សម្រាប់​សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព​ បង្កើតស្នាមញញឹម” ដែលនឹងត្រូវប្រកាសជាខេត្តអស់មីន ក្នុងខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ។ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ បន្ត​គាំទ្រ​ការដឹកនាំ​របស់សម្តេចតេជោនាយករដ្ឋមន្រ្តី​ ដើម្បីបន្តរក្សាសន្តិភាព​ និងការអភិវឌ្ឍជាតិមាតុភូមិ៕ 

សម្ដេចតេជោ ហ៊ុន សែន ដាក់ចេញវិធានការដាច់ណាត់ ចំពោះការប្រមូលផ្ដុំរបស់លោក ខឹម វាសនា នៅតំបន់ភ្នំគូលែន

2022/08/31 09:07:24 am        998
ភ្នំពេញ៖ ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកការរដ្ឋានសាងសង់ស្ពានអាកាសចំនួនពីរបន្ថែមទៀត នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១សីហានេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដាក់​ចេញ​វិធានការ​ដាច់ណាត់ ចំពោះ​ការ​ប្រមូល​ផ្ដុំ​នៅ​ចំការ​របស់​លោក ខឹម វាសនា នៅតំបន់ភ្នំគូលែន​ដោយ​៖ទី១- ប្រុងប្រយ័ត្នការជ្រៀតចូល នៃក្រុមបាតដៃទី៣ បង្កហេតុនៅកន្លែងប្រមូលផ្តុំ​ដោយគ្មានច្បាប់ទម្លាប់​ទាំងនោះ ទី២- ហាមទៅចាប់យកដីស្នាក់នៅតំបន់រុនតាឯក ដែលរាជរដ្ឋាភិបាលកំពុងផ្តល់​ជូនប្រជាពលរដ្ឋ​ដែលចាកចេញពី​តំបន់អង្គរ។

សម្ដេចតេជោ ហ៊ុន សែន៖ ខេត្តកណ្តាលនឹងបង្កើតក្រុងថ្មី១ បន្ថែមទៀត គឺក្រុងល្វាឯម

2022/08/31 08:45:04 am        600
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​មាន​ប្រសាសន៍​ពី​ការ​អភិវឌ្ឍ​ដែល​ផ្តើម​ពី​ការរីកចម្រើន កំណើនយានយន្ត និងប្រជាពលរដ្ឋជាច្រើន ក្នុង​បញ្ហា​នេះ​សម្តេច​បាន​រម្លឹក​ពី​ការ​កាត់​ដី​ពង្រីក​វិសាលភាព​ក្រុង​ភ្នំពេញ​ដែល​កាត់​ចេញ​ពី​ខេត្ត​កណ្តាល​ហើយ​ទន្ទឹម​នឹង​ការ​រីក​ចម្រើន​នៅ​រាជធានី​ភ្នំពេញ​នេះ​សម្តេច​ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ខេត្ត​កណ្តាល​នឹង​ត្រូវ​បង្កើត​ឱ្យ​មាន​ក្រុង​១​ទៀតនោះ គឺក្រុងល្វាឯម ពោលគឺមិនកាត់ឱ្យរាជធានីភ្នំពេញទៀតទេ។ សម្តេចតេជោ ប្រមុខ​រាជ​រដ្ឋាភិបាល​បាន​អញ្ជើញ​មាន​ប្រសាសន៍​បែប​នេះ​ខណៈ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បើកការដ្ឋានសាងសង់ ស្ពានអាកាស ចំនួន០២កន្លែងបន្ថែមទៀត ក្នុងរាជធានីភ្នំពេញ។សម្ដេចបានបញ្ជាក់ថា ការបង្កើត​ស្រុក​ល្វាឯម​នៃ​ខេត្ត​កណ្ដាល​ឱ្យ​ទៅ​ជា​ក្រុង​១​ទៀត​ដែល​នឹង​មិន​កាត់​ឱ្យ​ទៅ​រាជធានី​ភ្នំពេញ​បន្ថែម​ទៀត​នោះ​ដើម្បី​ទុក​លទ្ធភាព​ឱ្យ​ខេត្ត​កណ្តាល​មាន​ពន្ធ​អាករ​ផង​ដែរ ព្រោះខេត្តកណ្តាលត្រូវបានកាត់ចូលរាជធានីភ្នំពេញអស់ច្រើនហើយ។សូមបញ្ជាក់ថា ខេត្តកណ្តាលមាន ក្រុងតាខ្មៅ និងស្រុកចំនួន១០ ។ ប៉ុន្តែ​នៅ​ពេល​ខាង​មុខ​តាម​រយៈ​ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចខេត្តកណ្តាលនឹងមានក្រុងចំនួន២គឺក្រុងតាខ្មៅ និង​ក្រុង​ល្វាឯម និងស្រុកចំនួន៩ ពោលគឺស្រុកលើកដែក កៀនស្វាយ កណ្ដាលស្ទឹង ស្អាង កោះធំ ពញាឮ អង្គស្នួល មុខកំពូលនិងស្រុកខ្សាច់កណ្តាល៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញ ២បន្ថែមទៀតនៅរាជធានីភ្នំពេញ

2022/08/31 07:29:49 am        347
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។ស្ពានអាកាសដែលសាងសង់បន្ថែមនេះ ទី១ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។ ទី២ ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ។ស្ពានអាកាសទាំងពីរនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាសរុប ៤៦,៧៧៥.០០០ដុល្លាអាមេរិក។ ក្នុងនោះស្ពានអាកាសចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ចំណាយថវិកា ៣៦,៧៧៥,០០០ដុល្លារ និងចំណាយពេលសាងសង់ ៣៦ខែ។ ដោយឡែកស្ពានអាកាសចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ចំណាយថវិកា ១០,០០០,០០០ដុល្លារអាមេរិក ចំណាយពេលសាងសង់ ១៦ខែ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្រះសង្ឃ និងពុទ្ធបរិសទ្ធនៅសៀមរាប រួមគ្នាយកអំណោយចែកជូនវីរកងទ័ពនៅព្រំដែនកម្ពុជា-ថៃ
08/17/2025 05:08 PM
សម្ដេច ម៉ែន សំអន អញ្ជើញចូលថ្វាយបង្គំ ថ្វាយភួងផ្កា ថ្វាយរបាំ ដល់ព្រះប្រតិមាទើបប្រទះឃើញ នៅសារមន្ទីរខេត្តកំពង់ធំ
08/17/2025 04:08 PM
សម្តេច ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនជាតិ និងប្រជាពលរដ្ឋ នៅប្រាសាទសំបូរព្រៃគុក
08/17/2025 04:08 PM
លោក Trump នឹងជួបលោកZelensky នៅអាមេរិក បន្ទាប់ពីកិច្ចពិភាក្សាដោយជោគជ័យ ជាមួយលោក Putin
08/17/2025 03:08 PM
ចំនួនអ្នកស្លាប់កើនឡើង ខណៈចំហេះព្រៃនៅតែបន្តឆាបឆេះពាសពេញអឺរ៉ុបភាគខាងត្បូង
08/17/2025 03:08 PM
ទឹកជំនន់នៅភាគខាងជើងប្រទេសចិន សម្លាប់មនុស្ស៨នាក់ និងបាត់ខ្លួន៤នាក់
08/17/2025 02:08 PM
បណ្ដាប្រទេសអារ៉ាប់ និងឥស្លាម ថ្កោលទោសការលើកឡើងរបស់លោក Netanyahu ដែលចង់ពង្រីកអ៊ីស្រាអែលកាន់តែអស្ចារ្យ
08/17/2025 01:08 PM
BREAKING NEWS! រញ្ជួយដីដ៏ខ្លាំងក្លាវាយប្រហារឥណ្ឌូនេស៊ី បានបណ្តាលឲ្យមនុស្សរាប់សិបនាក់រងរបួស និងពីរនាក់របួសធ្ងន់
08/17/2025 01:08 PM
ពលរដ្ឋខ្មែរនិងព្រះសង្ឃ ជាង ១០០០អង្គ/នាក់ ជួបជុំគ្នាបាតុកម្ម សុំឱ្យសហគមន៍អន្តរជាតិ អន្តរាគមន៍ឱ្យប្រទេសថៃ គោរពបទឈប់បាញ់ និងដោះលែងកងទ័ពកម្ពុជាដោយឥតលក្ខខណ្ឌ
08/17/2025 01:08 PM
មន្ត្រីសង្ឃខេត្តសៀមរាប នាំយកជំនួយសប្បុរសជននៅអាមេរិក ជូនកងទ័ពជួរមុខ ក្នុងខេត្តឧត្តរមានជ័យ
08/17/2025 01:08 PM