BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជា-រុស្សី ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

2022/08/05 01:06:36 pm        702
ភ្នំពេញ៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Sergey Lavrov (សឺហ្គេ ឡាវរ៉ូវ) រដ្ឋមន្រ្តីការបរទេសរុស្សី បានអញ្ជើញ​ចុះហត្ថលេខាស្តីពីការ​ពង្រឹងកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរលើគ្រប់វិស័យ ខណៈលោកមកអញ្ជើញ​ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅរាជធានីភ្នំពេញ។

សម្តេចតេជោ៖ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបានទាន់ពេល ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ប្រទេសជាតិ

2022/08/05 11:55:14 am        323
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប្រសិនបើមិន បានគិត និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើមាត្រាខ្លះឲ្យបានទាន់ពេលទេ ប្រទេសអាចនឹងមានគ្រោះថ្នាក់ ព្រោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ គឺដើម្បីបំពេញបន្ថែមនូវភាពចន្លោះប្រហោង ដើម្បីរក្សាសុវត្ថិភាព របស់ប្រទេសជាតិ ។នៅក្នុងឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែសីហា នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ការធ្វើវិសោធន​កម្មរដ្ឋ ធម្មនុញ្ញ លើកទី១០នេះ គឺពិតជាត្រឹមត្រូវ ហើយពុំបានកាត់​បន្ថយអំណាចរដ្ឋ​សភានោះឡើយ។រដ្ឋសភាបានសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ក្នុងសម័យប្រជុំលើកទី៧ នីតិកាលទី៦ ស្ដីពីការធ្វើវិសោធនកម្មលើកទី១០ ​នៃរដ្ឋធម្មនុញ្ញ ​ដោយយល់ឃើញថា គឺមិនបាន​ធ្វើ​ឱ្យប៉ះ ពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ​និងរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ តាមបែបរបប ​សភានិយមប៉ុណ្ណោះទេ​ ហើយបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់​ប្រព័ន្ធ​ប្រជាធិបតេយ្យសេរី ពហុបក្ស ​ដែលមានប្រជាពលរដ្ឋជាម្ចាស់អំណាចថែមទៀត។វិសោធនកម្មច្បាប់ធម្មនុញ្ញ មាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ ​នៃព្រះរាជាណាចក្រកម្ពុជា ​និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម​ សំដៅធានានូវដំណើរ ​ការជាប្រក្រតី នៃស្ថាប័នជាតិ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ​នៃព្រះរាជាណាចក្រកម្ពុជា ​បានបញ្ជាក់ថា​ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ​ អាចជាលើកចុងក្រោយ៕ អត្ថបទ៖ បាន ចក់

សម្តេចតេជោ ហ៊ុន សែន ៖បញ្ហាដាក់ទណ្ឌកម្មដល់រុស្ស៊ីបង្កើតវិបត្តិសកល

2022/08/05 10:50:44 am        606
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការដាក់ទណ្ឌកម្មដល់រុស្ស៊ីបង្កើតវិបត្តិសកល និងមិនមែនជាជម្រើសល្អនោះទេ។ថ្លែងក្នុងពិធីប្រគល់-ទទួល សញ្ញាបត្របណ្ឌិតកិត្តិយស ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បាន រំលឹកពីការជំនួបរវាងសម្តេចជាមួយបណ្តារដ្ឋមន្ត្រីការបរទេសនានា ជាពិសេសប្រទេសមហាអំណាចដូចជា៖ សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ជាដើមនោះ សម្តេចតែងតែលើកឡើងឱ្យមានការពិចារណាឡើងវិញ ពីការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី។សម្ដេច ហ៊ុន សែន ប្រកាសថា ពេលនេះអឺរ៉ុបចាប់ផ្តើមប្រើប្រាស់ធ្យូងថ្មឡើងវិញ ឆ្លើយតបទៅនឹងវិបត្តិថាមពល ហើយកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់លើការប្រែប្រួលអាកាសធាតុ ដែលសន្យាឈប់ផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្ម ក៏លែងមានន័យអ្វីទៀតដែរ៕

អាស៊ាន និងប្រទេសដៃគូចំនួន៨ ចាប់ផ្តើម​កិច្ចប្រជុំ​រដ្ឋមន្រ្តីការបរទេស​អាស៊ាន​នៃកិច្ច​ប្រជុំ​កំពូលអាស៊ី-បូព៌ា លើកទី១២

2022/08/05 10:05:50 am        264
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ បណ្តារដ្ឋមន្រ្តីការបរទេសអាស៊ាន ចាប់​ផ្តើម​បើក​កិច្ច​ប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៃកិច្ចកំពូលអាស៊ី-បូព៌ាលើកទី១២ ដែលមាន​រដ្ឋមន្រ្តីការ​បរទេស​មកពីប្រទេសចំនួន៨ ចូលរួម ដូចជា ចិន អាមេរិក ជប៉ុន ឥណ្ឌា អូស្រ្តាលី ញ៉ូវហ្សឺឡែន រុស្សី និងសាធារណរដ្ឋកូរ៉េ។ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៃកិច្ចកំពូលអាស៊ី-បូព៌ាលើកទី១២ មាន​គោល​បំណង​ឲ្យ​មេដឹកនាំ​ក្នុង​តំបន់ និងក្រៅតំបន់ ជួបគ្នាជជែកលើបញ្ហានយោបាយ សន្តិសុខ សេដ្ឋកិច្ច និង​ការ​ប្រឈម​ក្នុងតំបន់អាស៊ីប៉ាស៊ីហិក និងមានតួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ឲ្យ​កាន់តែជិតស្និទ្ធ។

សម្តេចតេជោ៖ តម្លៃសន្តិភាពបានធ្វើ​ឲ្យថ្នាក់ដឹកនាំ​ប្រទេស​មហាអំណាច​មួយចំនួន​មកកាន់ប្រទេសកម្ពុជា

2022/08/05 09:37:15 am        656
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​បានថ្លែងថា​ តម្លៃសន្តិភាព ​​គឺជាកត្តាចាំបាច់បំផុតក្នុងការការពារជីវិតរបស់ប្រជាពលរដ្ឋ និង​មួយវិញ​ទៀត​កត្តាសន្តិភាពនេះហើយដែលបានធ្វើឲ្យថ្នាក់ដឹកនាំប្រទេសមហាអំណាច និង​ប្រទេស​អ្នក​មាន​មួយ​ចំនួន​មានទំនុកចិត្តដោយសម្រេចមកប្រទេសកម្ពុជា ជាពិសេស​ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​ឆ្នាំ២០២២នេះតែម្តង។ ថ្លែងនៅក្នុងពិធីដែលសម្តេចទទួលសញ្ញាបត្របណ្ឌិត កិត្តិយស ផ្នែកអភិវឌ្ឍន៍ ពី​សាកល​វិទ្យាល័យ​​ភូមិន្ទភ្នំពេញនាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បាន​លើកឡើងថា សន្តិភាពពិតជាមានការចាំបាច់បំផុតក្នុងការអភិវឌ្ឍប្រទេស និង​ការពារ​ជីវិត​របស់​ប្រជាពលរដ្ឋ ហើយ​ប្រសិន​បើ​​កម្ពុជា​ពុំ​មាន​សុខ​សន្តិភាព​នេះ​កម្ពុជា​ក៏​មិន​អាច​រៀប​ចំ​កិច្ច​ប្រជុំ​អាស៊ាន និងអាស៊ានបូកជាមួយប្រទេសមហាអំណាច និងប្រទេស​អ្នក​មាន​នៅ​លើ​ពិភព​លោក​នេះ​បាន​ដែរ​។នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី​នៃ​កម្ពុជា​ក៏​បាន​សូម​អធ្យាស្រ័យ​ចំពោះ​បងប្អូន​ដែលរស់នៅរាជធានីភ្នំពេញផងដែរ ដែលប៉ុន្មាន​ថ្ងៃ​នេះ​រាជ​ធានី​ត្រូវ​បាន​បិទ​ផ្លូវ​មួយ​ចំនួន​ ដោយសារតែកម្ពុជាយើងបានរៀបចំកិច្ចប្រជុំអាស៊ាន។ សម្តេច​បាន​លើក​ឡើង​ថា​ ការ​បិទ​ផ្លូវមួយចំនួន ដើម្បីសម្រួលចរាចរណ៍ក្នុងធ្វើដំណើរដល់ឥស្សរជន និងថ្នាក់​ដឹកនាំ​ប្រទេស​ជា​មិត្ត​បាន​រំខាន​ដល់បងប្អូនក៏ពិតមែន ប៉ុន្តែវា​កិត្តិយសដល់ប្រទេសកម្ពុជាយើងទាំងមូល៕ អត្ថបទ៖ បាន ចក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

2022/08/05 08:02:44 am        526
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រទី៥ ខែសីហា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ពិធីប្រគល់សញ្ញាបត្រនេះ គឺធ្វើឡើងចំថ្ងៃខួបកំណើតរបស់សម្តេចតេជោ គម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ។សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមួយរូបរបស់កម្ពុជា បានលះបង់អស់កម្លាំងកាយចិត្ត និងបញ្ញាញាណ ជាមួយទឹកចិត្ត ឆន្ទៈមនសិកាស្នេហាជាតិ និងប្រជាជនយ៉ាងជ្រាលជ្រៅ ក្នុងការកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជា។ កម្ពុជា ជាប្រទេសដែលបានរងការយាយី និងបំផ្លាញខ្ទេចខ្ទីព្រោះតែភ្លើងសង្គ្រាម។ក្នុងនាមជាមេដឹកនាំទទួលខុសត្រូវខ្ពស់លើជោគវាសនាជាតិ និងប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ១៩៨៥មក សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ និងប្តូរផ្តាច់យ៉ាងខ្លាំងក្លាបំផុត។ ក្រោមកិច្ចប្រឹងប្រែងដោយមិនខ្លាចនឿយហត់ និងឥតសន្សំសំចៃកម្លាំងកាយចិត្ត និងបញ្ញាញាណ សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជាដែលរុំព័ទ្ធដោយផ្សែងនៃភ្លើងសង្គ្រាម រុំព័ទ្ធដោយភាពក្រីក្រ ក្លាយទៅជាប្រទេសមួយមានសុខសន្តិភាព មានការអភិវឌ្ឍ និងទទួលបានភាពរីកចម្រើនគួរឱ្យកត់សម្គាល់៕

រដ្ឋមន្រ្តីការបរទេសអាស៊ាន ជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌា

2022/08/04 02:37:50 pm        493
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការ​ក្រសួងការ​បរទេស ​និងសហប្រតិបតិ្តការអន្តរជាតិ តំណាងឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ​បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយ​ ឯកឧត្តម ស៊ូប្រាម៉ានយ៉ាំ ចៃហ្សុនកា រដ្ឋមន្រ្តីការបរទេសឥណ្ឌា ដើម្បីពិភាក្សាពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើ​គ្រប់​វិស័យ​រវាងអាស៊ាន និងឥណ្ឌា។

កម្ពុជាដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកលើកទី២៣

2022/08/04 01:11:46 pm        389
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋ​មន្រ្តីក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការ​បរទេស​អាស៊ានបូកលើកទី២៣ ​ដែលដៃគូ រួមមាន៖ ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុន និងឯកឧត្តម ផាក ជីន រដ្ឋមន្រ្តីការបរទេសសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាពីបញ្ហាក្នុងតំបន់ ​និងសកលលោក រួមទាំង​ការពង្រឹងលើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសម្រាប់រដ្ឋមន្រ្តីការបរទេសអាស៊ានបូក៕

ព្រឹទ្ធសភា៖ វិសោធនកម្មច្បាប់ធម្មនុញ្ញលើកទី១០ ស្របតាមលទ្ធិប្រជាធបិតេយ្យ និងដើម្បីបម្រើ ប្រយោជន៍ប្រជាជន

2022/08/04 12:42:52 pm        476
ភ្នំពេញ៖ ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាជាតិ បានលើកឡើងថា​ការធ្វើវិសោធនកម្ម​ច្បាប់​ធម្មនុញ្ញលើកទី១០ ធ្វើឡើងស្របតាមលទ្ធិប្រជាធិបតេយ្យ ​ដើម្បីបម្រើផលប្រយោជន៍របស់​ប្រជាជន ហើយព្រឹទ្ធសភានឹងបើកកិច្ចប្រជុំពេញអង្គ ​ដើម្បីពិនិត្យ និងឲ្យយោបល់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ស្អែកនេះ ។បន្ទាប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាពរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ម៉ម ប៊ុននាង បានថ្លែងថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងសំខានចំនួន២ ក្នុងនោះទី១. ធានា​ឲ្យស្ថាប័នកំពូលរបស់ជាតិ ​ពិសេសស្ថាប័ននីតិប្រតិបត្តិ ដែលមានបេសកកម្មដឹកនាំ​ការងារ​ទូទៅ​របស់រដ្ឋ ​មានដំណើរការប្រព្រឹត្តិទៅដោយរលូន​ និងប្រកបដោយនិរន្តរភាពនៃគ្រប់កាលៈទេសៈ និងទី២.ធានាការពារ និងថែរក្សាឲ្យបាននូវសន្តិភាព ​សន្តិសុខសង្គម ​សណ្ដាប់ធ្នាប់សាធារណៈ និងស្ថិរភាពនយោបាយរបស់ប្រទេសជាតិ ​នៅគ្រប់កាលៈទេសៈ ដើម្បីជាគ្រឹះសម្រាប់ការអភិវឌ្ឍ​ប្រទេសជាតិ​លើគ្រប់វិស័យ​ និងសម្រាប់ជាឧត្តមប្រយោជន៍ជាតិ សេចក្តីសុខសាន្តរបស់​ប្រជាជនកម្ពុជា​ទាំងមូល ។ឯកឧត្តម បន្តថា ការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនេះ គឺធ្វើឡើងយ៉ាងត្រឹមត្រូវ​ស្របតាម​គោលការណ៍ ​និងនីតិវិធីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ​ដែលជារបបដឹកនាំប្រទេស តាមបែបរបប​សភានិយម ព្រមទាំងជាការលើកកម្ពស់នូវគោលការណ៍ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលប្រជាជនកម្ពុជា​បង្ហាញឆន្ទៈ ​និងប្រើសិទ្ធិអំណាចរបស់ខ្លួន ​តាមរយៈការបោះឆ្នោត ស្របតាម​គោលការណ៍​ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ​ ព្រមទាំងច្បាប់ និងបទដ្ឋានគតិយុត្ត​ជាធរមាន​របស់ជាតិ ។សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា បាន​ពិនិត្យ​ពិភាក្សាលើរបៀបវារៈមួយចំនួន ​នោះរួម ​មាន១. ពិនិត្យ និងសម្រេចលើសំណើរបស់​គណៈកម្មការ​នីតិកម្ម ​និងយុត្តិធម៌ ​សុំដាក់សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ​ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវ​ដំណើរការ​ជាប្រក្រតីនៃស្ថាប័នជាតិទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាលើកទី៩ នីតិកាលទី៤ រួមទាំងបានពិនិត្យ និងសម្រេចសេចក្តីព្រាងច្បាប់មួយចំនួនទៀត ។បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ​បានកំណត់យកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ​ដើម្បីបើកសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា​ នីតិកាលទី៤ ដើម្បីស្តាប់​របាយ​ការណ៍​របស់គណៈកម្មាធិការអចិន្រ្តៃយ៍ ​ស្តីពីសកម្មភាព ​និង​លទ្ធផលការងារ​ របស់​ព្រឹទ្ធសភា នៅ​ចន្លោះសម័យប្រជុំព្រឹទ្ធសភាលើកទី៨​ និងលើកទី៩ នីតិកាលទី៤ និងពិនិត្យ ហើយឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ទាំងបួនខាងលើនេះ ៕អត្ថបទ៖ បាន សុខរិទ្ធិ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៖ សេវា internet ផ្ដាច់មុខតាមបុរីត្រូវលុបចោលទាំងអស់ នឹងត្រូវអនុញ្ញាតឱ្យសេវា internet ផ្សេងទៀតចូលបាន ដើម្បីដោះស្រាយបញ្ហា Internet

2022/08/04 11:50:10 am        636
ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសថា សេវា internet ផ្ដាច់មុខនៅតាមបុរី ត្រូវលុបចោលទាំងអស់ នឹងត្រូវអនុញ្ញាតឱ្យសេវា internet ផ្សេងទៀតចូលបាន ដើម្បីដោះស្រាយបញ្ហា Internet។ថ្លែងក្នុងសន្និសីទវឌ្ឍនភាពក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានប្រកាសថា នៅសប្ដាហ៍ក្រោយនេះ ក្រុមការងារក្រសួង នឹងសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះដោះប្រព័ន្ធស្រូបសេវាទូរស័ព្ទចេញទាំងអស់ចេញពីតាមបុរី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរខួបលើកទី៨០ឆ្នាំ ទិវាឯករាជ្យរបស់វៀតណាម
08/21/2025 08:08 PM
បេឡារុស៖ របៀបបំពាក់ប្រព័ន្ធមីស៊ីលជាមួយនឹងក្បាលគ្រាប់នុយក្លេអ៊ែរ កំពុងត្រូវបានស្វែងយល់
08/21/2025 08:08 PM
រដ្ឋមន្ត្រីការបរទេស៖ ចិនសម្លឹងដល់កិច្ចសហប្រតិបត្តិការផ្នែកកសិកម្ម និងជីករ៉ែ ជាមួយប៉ាគីស្ថាន
08/21/2025 08:08 PM
រដ្ឋាភិបាល៖ អង្គការណាតូនឹងបង្កើតមូលដ្ឋានភស្តុភារ នៅស៊ុយអែត
08/21/2025 08:08 PM
​ការថែទាំផ្លូវមានសារៈសំខាន់ណាស់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅជនបទ
08/21/2025 08:08 PM
រុស្ស៊ីធ្វើសមយុទ្ធបាញ់មីស៊ីល នៅសមុទ្រជប៉ុន
08/21/2025 07:08 PM
​ ផ្នែកខ្លះរបស់រុស្ស៊ី ប្រឈមនឹងកង្វះប្រេងសាំង បន្ទាប់ពីអ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេង
08/21/2025 07:08 PM
សរទរដូវជិតមកដល់ ប៉ុន្តែកូរ៉េខាងត្បូង នៅតែស្ថិតក្នុងអាកាសធាតុក្តៅហួតហែង
08/21/2025 07:08 PM
អតីតពលការិនីត្រឡប់មកពីប្រទេសថៃ បីនាក់បងប្អូន ទទួលបានការងារធ្វើភ្លាមៗ នៅក្នុងខេត្តស្វាយរៀង ដោយម្នាក់ៗទទួលបានប្រាក់ឈ្នួលប្រចាំខែជិត ៥០០ដុល្លាអាមេរិក
08/21/2025 06:08 PM
ឯកឧត្តម ឃឹម ហ្វីណង់៖ទោះបីជាថ្លៃស្រូវបច្ចុប្បន្ននៅតែបន្តជាបញ្ហាប្រឈមតែការចូលរួមប្រមូលទិញស្រូវពីរោងម៉ាស៊ីនដៃគូពិតជាបានជួយកាត់បន្ថយយ៉ាងច្រើនដល់ការកកស្ទះនៅតាមទីវាល
08/21/2025 06:08 PM