BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

ប៉ាគីស្ថានចង់ឱ្យកម្ពុជាបើកស្ថានទូតនៅទីក្រុងឥស្លាមម៉ាបាត និងចង់ជំរុញកិច្ចសហការវិនិយោគលើវិស័យសេដ្ឋកិច្ចនិងវិស័យដទៃទៀត

2022/08/06 01:14:13 pm        710
ភ្នំពេញ៖ ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាត​ឱ្យចូលជួបសំដែងការគួរសមនិងពិភាក្សា នៅវិមានសន្តិភាពព្រឹកថ្ងៃទី៦សីហា ឯកឧត្តម ប៊ីឡាវ៉ាល ប៊ូតូ ហ្សាដារី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន​បានជម្រាបជូនសម្ដេចអំពីគោលបំណងចង់ឱ្យកម្ពុជាបើកស្ថានទូតនៅទីក្រុងឥស្លាមម៉ាបាត និងចង់ជំរុញឱ្យមានកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសេដ្ឋកិច្ចនិងវិស័យដទៃទៀតរវាងប្រទេសទាំង២។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានបញ្ជាក់ថា ជាមួយ​នឹងការសាទរវាយ​តម្លៃខ្ពស់​ចំពោះជោគជ័យដែលកម្ពុជាបានដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ​នឹង​ដៃគូ​ពាក់ព័ន្ធបានយ៉ាងល្អ ឯកឧត្តម ក៏បានអញ្ជើញសម្ដេចតេជោ​ទៅធ្វើទស្សនកិច្ច​ផ្លូវការ​ការ​នៅប៉ាគីស្ថាន និងសុំសម្ដេចពិចារណាបើកស្ថានទូតនៅទីក្រុងអ៊ីស្លាម៉ាបាតផងដែរ។ ឯកឧត្តម ហ្សាដារី បានគោរពថ្លែងនូវការអបអរសាទរ​ជូនចំពោះសម្ដេចតេជោ​ដែល​កម្ពុជាបានដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទទួលបានជោគជ័យ។ជាការឆ្លើយតបសម្ដេចតេជោ បានថ្លែងអំណរគុណដល់ឯកឧត្តម ហ្សាដារី ដែលបាន​អញ្ជើញមក​ចូលរួម​ប្រជុំនៅរាជធានីភ្នំពេញ ​ហើយសម្ដេច មានប្រសាសន៍ថា កិច្ចប្រជុំនៅពេលនេះ​គឺ​ចំពេល​ដែល​មានការ​ចម្រូងចម្រាស់​យ៉ាងខ្លាំង​ដូចជាករណីនៅប្រទេសមីយ៉ាន់ម៉ា ​ករណីសមុទ្រចិនខាងត្បូង ករណីសង្គ្រាម នៅប្រទេសអ៊ុយក្រែជាដើម។ ​ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងបានរួមគ្នា​ធ្វើការ​រហូត​ទទួល​បាន​ជោគជ័យ។សម្ដេច ក៏បានទទួលយកនូវការអញ្ជើញសម្ដេចទៅ​ទស្សនកិច្ចជាផ្លូវការ​នៅប្រទេសប៉ាគីស្ថាន​ហើយ​ក៏​បានទទួលឆ្លើយតប​ជាវិជ្ជមាន​ចំពោះការស្នើសុំឱ្យពិចារណា​បើកស្ថានទូតកម្ពុជា​នៅ​ទីក្រុងអ៊ីស្លាម៉ាបាត។ឆ្លើយតបទៅនឹងសក្កានុពល​នៃកិច្ចប្រតិបត្តិការរវាងប្រទេសទាំងពីរសម្ដេច​បានលើកទឹកចិត្ត​ឲ្យ​ឯកឧត្ដម ហ្សាដារី ជំរុញលើកទឹកចិត្តឱ្យវិនិយោគិនប៉ាគីស្ថាន​មកកម្ពុជា​ដើម្បីពិនិត្យ​មើល​លទ្ធភាព​បង្កើតកិច្ចសហប្រតិបត្តិការលើវិស័យដែលអាចធ្វើទៅបាន ​ជាពិសេសលើវិស័យដែលឯកឧត្តម​បាន​លើកឡើងនោះគឺវិស័យសេដ្ឋកិច្ច ​ពាណិជ្ជកម្មទេសចរណ៍ និងវិនិយោគជាដើម ៕

កម្ពុជារៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធបញ្ចប់ដោយជោគជ័យ

2022/08/06 12:55:29 pm        849
ភ្នំពេញ៖ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ទៅដោយជោគជ័យ មានលទ្ធផលវិជ្ជមានជាច្រើន។កិច្ចប្រជុំនេះ ចាប់ផ្តើមពីថ្ងៃទី៣១ខែកក្កដា ដល់ថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២២។ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ក្នុង​នាម​ជាប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅ​ឆ្នាំ២០២២ នៅថ្ងៃទី០៦ខែសីហានេះ ​បានធ្វើសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្ដី​ការបរទេស​អាស៊ាន លើកទី៥៥ ​និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីស្ដីក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ។ឯកឧត្តមរដ្ឋមន្រ្តីការបរទេស​ បានថ្លែងថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន គឺបានពិនិត្យ​ពី​វឌ្ឍនភាព​អាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន ​ និងពិភាក្សារបញ្ហានៅក្នុងតំបន់ និង​ក្រៅតំបន់។ ជាលទ្ធផលនៅក្នុងកិច្ចប្រជុំ គឺអាស៊ានបានឯកភាពគ្នាលើចំណុចជាច្រើនរួមមាន៖ដាក់ឲ្យដំណើរការ​មូល​និធិអាស៊ាន​ដើម្បីឆ្លងតបទៅនឹងជំងឺកូវីដ-១៩ ​ដោយអាស៊ាន​បានប្តេជ្ញារួមគ្នាអនុវត្តកិច្ចព្រម​ព្រៀង​សេដ្ឋកិច្ចជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយដែលបានចូលជាធរមាននៅដើមឆ្នាំនេះ និង​ជំរុញការតភ្ជាប់នៅក្នុងតំបន់តាមរយៈផែនការមេស្តីពីការតភ្ជាប់អាស៊ាននៅឆ្នាំ២០២៥ជាដើម។នៅឆ្នាំ២០២២ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន​លើកទី៥៥ និង​កិច្ចប្រជុំពាក់ព័ន្ធ ​ចាប់ពីថ្ងៃទី៣១ខែកក្កដា ​ដល់ថ្ងៃទី៥ ខែសីហាឆ្នាំ២០២២។​ កិច្ចប្រជុំនេះ គឺមាន​ថ្នាក់រដ្ឋមន្រ្តីការបទេសចូលរួមជិត ៤០ ប្រទេស៕ អត្ថបទ៖ទូច សោភ័ណ

លោកជំទាវ ឱ វណ្ណឌីន៖ ជនជាតិនីហ្សេរីយ៉ាដែលកើតជំងឺអុតស្វាសម្រាកព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀតនាពេលកន្លងមក បានជាពីជំងឺ និងបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យហើយ

2022/08/06 12:22:11 pm        596
ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន អ្ននាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ថា ជនជាតិនីហ្សេរីយ៉ាដែលកើតជំងឺអុតស្វាសម្រាកព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀតនាពេលកន្លងមក បានជាពីជំងឺ និងបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យហើយ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ។លោកជំទាវបញ្ជាក់ថា ជនជាតិនីហ្សេរីយ៉ានោះបានទទួលលទ្ធផលតេស្ត អវិជ្ជមានវីរុសអុតស្វា បញ្ជាក់ពីមន្ទីរពិសោធ៍ប៉ាស្ទ័រកម្ពុជានាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។លោកជំទាវបន្តថា បច្ចុប្បន្ន បុគ្គលរូបនេះ ត្រូវបានប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចរួចហើយដែរ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់ទៅតាមការចាត់ចែងរបស់សមត្ថកិច្ច។លោកជំទាវអំពាវនាវសូមបងប្អូនសាធារណជនចូលរួមបន្តអនុវត្តវិធានការការពារខ្លួនពីការចម្លងជំងឺអុតស្វាតាមការណែនាំក្រើនរំលឹកបន្ថែមទៀតរបស់ក្រសូងសុខាភិបាល ដែលបានចេញផ្សាយពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ កន្លងមកនេះ។ សូមកុំភ្លេចបន្តអនុវត្តវិធានការ “៣ការពារ និង ៣កុំ និងចាក់វ៉ាក់សាំងកូវីដ-១៩” ជាពិសេសដូសជំរុញ (ទី៣, ទី៤, និងទី៥) ពេលដល់វេនលោកអ្នកឱ្យបានគ្រប់ៗគ្នា ដើម្បីសុខភាពផ្ទាល់ខ្លួនលោកអ្នក និងអ្នកជាទីស្រឡាញ់របស់លោកអ្នក៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារចំនួន២

2022/08/06 12:20:40 pm        515
នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២២ បន្ទាប់ពីបានពិភាក្សាការងារជាមួយ ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា(HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេសជប៉ុនរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ រួមមាន ៖១- លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនដែល មានទឹកប្រាក់ចំនួន៤១៣៨៨០០០០០០ យ៉េន សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍ ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែក្រុងព្រះសីហនុជំហានទី១ រវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រ កម្ពុជា និងឯកឧត្តម ហាយ៉ាហ្ស៊ី យ៉ូហ៊ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេស ជប៉ុន។២- កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងខាងលើ រវាងឯកឧត្ដម ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី កាមេ ហាវឺ ប្រធាន តំណាង JICA ប្រចាំកម្ពុជា។ឥណទានសម្បទាននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីក និងធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ និង​ដើម្បី​ប្រែក្លាយ​កំពង់​ផែ​នេះ​ទៅ​ជាកំ​ពង់​ផែ​ទឹក​ជ្រៅស្នូ​ល​សម្រាប់​ប្រទេសកម្ពុជា និងក្នុងតំបន់ ស្របតាម​ការ​ប្តេជ្ញា​ចិត្ត​របស់​នាយករដ្ឋ​មន្ត្រី​ នៃ​ប្រទេស​ទាំង​ពីរ​កាល​ពី​ដើម​ឆ្នាំនេះ៕ 

លោក វ៉ាង យី៖ អាមេរិកត្រូវបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនលើបញ្ហាកោះតៃវ៉ាន់

2022/08/06 12:04:59 pm        177
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៥ ខែសីហា ម្សិលមិញនេះ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បាននិយាយថា អាមេរិកត្រូវបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនក្នុងបញ្ហាកោះតៃវ៉ាន់។ លោកលើកឡើងថា គោលជំហររបស់ចិន គឺមានគោលដៅធានាការពារយ៉ាងម៉ឺងម៉ាត់ ចំពោះទង្វើទាំងឡាយដែលជាលេសរបស់អាមរិក។លោកបញ្ជាក់ថា ការណ៍ដែលអាមេរិកយកបញ្ហាកោះតៃវ៉ាន់មកប្រឆាំងនឹងចិន គឺគ្រាន់តែជាការស្រមើស្រម៉ៃតែប៉ុណ្ណោះ ហើយលោកបានចាត់ទុកថា នេះជាទង្វើកាន់តែរារាំងដល់ការស្តារភាពល្អប្រសើរឡើងវិញរបស់ចិនដូចគ្នា។ អាមេរិកមិនគួរបង្កើតកំហុសដូចមុនមកធ្វើជាលេសបានទេ ខណៈលោក វ៉ាង យី ថា អាមេរិកធ្លាប់ប្រព្រឹត្តកំហុសធ្ងន់ធ្ងរម្តងរួចទៅហើយ កាលពីទស្សនកិច្ចរបស់លោក Newt Gingrich ទៅកាន់កោះតៃវ៉ាន់។លោក វ៉ាង យី បាននិយាយទៀតថា អាមេរិកនៅអាចកែកំហុសរបស់ខ្លួន ដោយត្រូវគោពអធិបតេយ្យភាព និងបូរណភាពទឹកដីចិន ក៏ដូចជាការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសចិនលើបញ្ហាតៃវ៉ាន់៕

រដ្ឋមន្ត្រីការបរទេសជប៉ុន ដាក់បាច់ផ្កាគោរពវិញ្ញាណក្ខន្ធជនជាតិជប៉ុនដែលទទួលមរណភាពនៅកម្ពុជា

2022/08/06 11:19:13 am        266
ភ្នំពេញ៖ ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុន នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញដាក់បាច់ផ្កាដើម្បីគោរពវិញ្ញាណក្ខន្ធនៅមុខចេតិយ លោក ណាកាតា អាត្ស៊ឹហ៊ិតុ (អ្នកស្ម័គ្រចិត្តនៃអង្គការសហប្រជាជាតិ) និង លោកតាកាតា ហារឹយឹគិ (មន្រ្តីនគរបាលស៊ីវិលនៅក្នុងអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិនៅកម្ពុជា(អ៊ុនតាក់)) ដែលបានទទួលមរណភាព កំឡុងពេលបំពេញបេសកកម្មនៃប្រតិបត្តិការថែរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅកម្ពុជាពីឆ្នាំ១៩៩២ ដល់១៩៩៣។ នេះបើយោងតាមផេកហ្វេសបុករបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា៕

អាស៊ាន បន្តមិនអញ្ជើញមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំ បើមិនមានការវិវឌ្ឍជាវិជ្ជមាន

2022/08/06 11:10:11 am        367
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានថ្លែងថា ប្រទេសជាសមាជិកអាស៊ានចំនួន៩ នឹងបន្តមិន​អញ្ជើញ​មន្ត្រី​រដ្ឋាភិបាលមីយ៉ាន់ម៉ា ចូលរួមក្នុងកិច្ចប្រជុំនានារបស់អាស៊ាន ដរាបណា​នៅ​មិនទាន់​មានការប្រែប្រួលជាវិជ្ជមាន លើកិច្ចព្រមព្រៀងឯកច្ឆន្ទទាំង ៥ចំណុច ។ ក្នុង​សន្និសីទសារព័ត៌មានស្ដីពីលទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និង​កិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា ជំហរ​របស់អាស៊ានច្បាស់លាស់ ក្នុងពេលថ្នាក់ដឹកនាំទាំង១០ ទៅទីក្រុងចាកាតា បានចុះកិច្ច​ព្រមព្រៀងជាឯកច្ឆន្ទចំនួន ៥ចំណុច ដែលក្នុងនោះមាន៣ចំណុចអទិភាព ទី១. ការបញ្ឈប់​អំពើហិង្សា, ទី២. ការផ្ដល់ជំនួយមនុស្សធម៌ និងទី៣. អំណោយ​ផលដល់​ដំណើរ​ការ​នយោបាយ​អាច​ចាប់​ផ្ដើមបាន ។ ឯកឧត្តមបានបន្តថា កាលពីឆ្នាំកន្លងទៅ បន្ទាប់ចុះកិច្ចព្រមព្រៀងបានប៉ុន្មានខែ រដ្ឋមន្ត្រីការ​បរទេស​មីយ៉ានម៉ា បានចូលរួមកិច្ចប្រជុំ ហើយសមាជិកផ្សេងៗឲ្យគាត់ពន្យល់ តើមីយ៉ាន់ម៉ា​មាន​បំណង​ធ្វើអ្វី ក្នុងការអនុវត្តនូវកិច្ចព្រមព្រៀងឯកច្ឆន្ទទាំង៥ចំណុច ដោយ​អា​ស៊ាន​មាន​ភាព​ច្បាស់​លាស់​ណាស់ គឺវឌ្ឍនភាពត្រូវតែមាន ពាក់ព័ន្ធការអនុវត្តកិច្ចព្រមព្រៀងទាំងនេះ ។ អាស៊ាន​ក៏​មាន​កិច្ច​ប្រជុំបន្ទាន់ ពិនិត្យកិច្ចព្រមព្រៀងទាំង៥ចំណុច គឺមិនមានឃើញអ្វីប្រែប្រួលនោះទេ ។រដ្ឋមន្ត្រីការបរទេស បានបន្ថែមថា មិនមានកងសង់ស៊ីសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន កាល​ពី​ឆ្នាំក​ន្លងទៅ សមាជិកក៏គោរពទៅតាមការសម្រេចចិត្តរបស់ប្រធាន គឺប្រុយណេ ក្នុងការ​អញ្ជើញ​តំណាង​អ្នក​មិននយោបាយមកចូលរួមកិច្ចប្រជុំ តែរបបណៃពីដោបានបដិសេធ ដោយ​អាស៊ាន​នៅ​តែ​អនុវត្តគោលការណ៍ដដែល ដរាបណានៅមីយ៉ាន់ម៉ា មិនមានការ​ប្រែប្រួល​ជាវិជ្ជមាន​លើ​កិច្ច​ព្រម​ព្រៀងជា​ឯកច្ឆន្ទទាំង៥ចំណុច ខណៈស្ថានភាពកាន់តែអាក្រក់ជាងមុន បន្ទាប់ពីមាន​ការ​ប្រហារ​ជីវិត​សមាជិកប្រឆាំង ៤រូប ។គួរបញ្ជាក់ថា កាលពីដើមឆ្នាំនេះ ក្រសួងការបរទេសកម្ពុជា ក៏បានធ្វើ​លិខិត​ទៅ​រដ្ឋមន្ត្រីការ​បរទេស​មីយ៉ាន់ម៉ា ក្នុងការបញ្ជូនតំណាងអ្នកមិននយោបាយ ក្នុងប្រទេសមួយនេះ មកចូល​រួម​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការបរទេស ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ ប៉ុន្តែពុំមាន​តំណាង​របស់​មីយ៉ាន់ម៉ា​មក​ចូល​រួម​នោះ​ទេ ដោយកៅអីនៅទទេ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

សម្ដេចតេជោ ហ៊ុន​ សែន​ អនុញ្ញាតឲ្យរដ្ឋមន្ត្រីការបរទេសជប៉ុនចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2022/08/06 10:43:05 am        372
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦សីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអនុញ្ញាតឱ្យរដ្ឋមន្ត្រីការបរទេសជប៉ុន ឯកឧត្តម ហាយ៉ាហ្ស៊ី យ៉ូហ៊ីម៉ាសា (HAYASHI Yoshimasa)ចូលជួបសំដែងការគួរសម និង​ពិភាក្សា​ការងារ និង​បន្ទាប់​មក​មាន​ការ​ចុះហ​ត្ថ​លេខា​ក្រោម​អធិប​តីភាព​សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី នៃ​ព្រះរាជា​ណាចក្រកម្ពុជា លើ៖ ១- លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនដែល មានទឹកប្រាក់ចំនួន៤១៣៨៨០០០០០០ យ៉េន សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍ ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែក្រុងព្រះសីហនុជំហានទី១ រវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រ កម្ពុជា និងឯកឧត្តម ហាយ៉ាហ្ស៊ី យ៉ូហ៊ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេស ជប៉ុន។២- កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងខាងលើ រវាងឯកឧត្ដម ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី កាមេ ហាវឺ ប្រធាន តំណាង JICA ប្រចាំកម្ពុជា។ឥណទានសម្បទាននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីក និងធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ និង​ដើម្បី​ប្រែក្លាយ​កំពង់​ផែ​នេះ​ទៅ​ជាកំ​ពង់​ផែ​ទឹក​ជ្រៅស្នូ​ល​សម្រាប់​ប្រទេស កម្ពុជា និងក្នុងតំបន់ ស្របតាម​ការ​ប្តេជ្ញា​ចិត្ត​របស់​នាយករដ្ឋ​មន្ត្រី​ នៃ​ប្រទេស​ទាំង​ពីរ​កាល​ពី​ដើម​ឆ្នាំនេះ៕

ប្រទេសមហាអំណាចធំៗ កំពុងចូលរួមវេទិការតំបន់អាស៊ានលើកទី២៩ នៅរាជធានីភ្នំពេញ

2022/08/05 02:57:45 pm        1123
ភ្នំពេញ៖ នៅសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចាប់ផ្តើមដឹកនាំកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៩ និងមានប្រទេសជាដៃគូចូលរួមចំនួន១៥ រួមមាន ប្រទេសមហាអំណាចដូចជា៖ អាមេរិក រុស្សី ចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកជាច្រើនទៀត។ វេទិកាតំបន់អាស៊ាន មានគោលបំណងបង្កើតជំនឿទុកចិត្តលើគ្នាទៅវិញទៅមក និងបង្ហាញឲ្យបានច្បាស់អំពីជំហរលើបញ្ហាសន្តិសុខតាមរយៈការពិគ្រោះយោបល់ជាមួយគ្នានៅក្នុងកម្រិតថ្នាក់រដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់ និងសម្រាប់ពិភាក្សាពីបញ្ហាសន្តិសុខ សេដ្ឋកិច្ច នយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិច ជាមួយដៃគូសន្ទនាផ្សេងៗទៀត៕

ទេសរដ្ឋមន្រ្តី លី ធុជ ស្នើឱ្យចក្រភពអង់គ្លេសបន្តជួយគាំទ្រ​ដល់រាជ​រដ្ឋាភិបាល​កម្ពុជា ​លើ​វិស័យ​សកម្មភាពមីន

2022/08/05 02:42:20 pm        649
ភ្នំពេញ៖ ព្រឹកថ្ងៃទី០៥ខែសីហា ឆ្នាំ២០២២ នៅនិវេសនដ្ឋានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ក្នុងជំនួបកិច្ច ពិភាក្សាការងារជាមួយលោកជំទាវ Amanda Milling, Minister of State for Asia and the Middle East នៃចក្រភពអង់គ្លេសឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានលើកលើកអំពី​ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធ និងវិស័យសកម្មភាពមីនរវាងប្រទេសទាំងពីរ ។ជាមួយគ្នានេះ ឯកឧត្ដមទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យចក្រភពអង់គ្លេសបន្តជួយគាំទ្រ​ដល់រាជ​រដ្ឋាភិបាល​កម្ពុជា ​លើវិស័យសកម្មភាពមីន​រហូត​ដល់កម្ពុជា​សម្រេច​បាននូវគោលដៅគ្មាន​មីនឆ្នាំ២០២៥។លោកជំទាវAmanda Milling បានវាយតម្លៃខ្ពស់ដល់ការងារបោសសម្អាតមីននៅកម្ពុជាដែល​ជា​តម្រូវការចាំបាច់ក្នុងការចូលរួមជួយដល់ប្រជាជនកម្ពុជាកាត់បន្ថយគ្រោះថ្នាក់និងការអភិវឌ្ឍប្រទេសជាតិ ។ ចក្រភពអង់គ្លេសនឹងបន្តគិតគូរចូលរួមគាំទ្រជួយដល់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យ​មីននេះ បន្ថែមទៀត ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរខួបលើកទី៨០ឆ្នាំ ទិវាឯករាជ្យរបស់វៀតណាម
08/21/2025 08:08 PM
បេឡារុស៖ របៀបបំពាក់ប្រព័ន្ធមីស៊ីលជាមួយនឹងក្បាលគ្រាប់នុយក្លេអ៊ែរ កំពុងត្រូវបានស្វែងយល់
08/21/2025 08:08 PM
រដ្ឋមន្ត្រីការបរទេស៖ ចិនសម្លឹងដល់កិច្ចសហប្រតិបត្តិការផ្នែកកសិកម្ម និងជីករ៉ែ ជាមួយប៉ាគីស្ថាន
08/21/2025 08:08 PM
រដ្ឋាភិបាល៖ អង្គការណាតូនឹងបង្កើតមូលដ្ឋានភស្តុភារ នៅស៊ុយអែត
08/21/2025 08:08 PM
​ការថែទាំផ្លូវមានសារៈសំខាន់ណាស់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅជនបទ
08/21/2025 08:08 PM
រុស្ស៊ីធ្វើសមយុទ្ធបាញ់មីស៊ីល នៅសមុទ្រជប៉ុន
08/21/2025 07:08 PM
​ ផ្នែកខ្លះរបស់រុស្ស៊ី ប្រឈមនឹងកង្វះប្រេងសាំង បន្ទាប់ពីអ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេង
08/21/2025 07:08 PM
សរទរដូវជិតមកដល់ ប៉ុន្តែកូរ៉េខាងត្បូង នៅតែស្ថិតក្នុងអាកាសធាតុក្តៅហួតហែង
08/21/2025 07:08 PM
អតីតពលការិនីត្រឡប់មកពីប្រទេសថៃ បីនាក់បងប្អូន ទទួលបានការងារធ្វើភ្លាមៗ នៅក្នុងខេត្តស្វាយរៀង ដោយម្នាក់ៗទទួលបានប្រាក់ឈ្នួលប្រចាំខែជិត ៥០០ដុល្លាអាមេរិក
08/21/2025 06:08 PM
ឯកឧត្តម ឃឹម ហ្វីណង់៖ទោះបីជាថ្លៃស្រូវបច្ចុប្បន្ននៅតែបន្តជាបញ្ហាប្រឈមតែការចូលរួមប្រមូលទិញស្រូវពីរោងម៉ាស៊ីនដៃគូពិតជាបានជួយកាត់បន្ថយយ៉ាងច្រើនដល់ការកកស្ទះនៅតាមទីវាល
08/21/2025 06:08 PM