BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជា ប្តេជ្ញា​ចិត្ត​យ៉ាងម៉ុត​មាំ​ប្រកប​ដោយ​ឆន្ទៈ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ទោះ​អាមេរិក​ដាក់​ចូល​បញ្ជីខ្មៅក្តី

2022/08/10 11:30:46 am        493
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំងការជួញដូរមនុស្ស បានថ្លែង​អះអាងថា​ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាសេនាធិការ បាន​ខិតខំ​ប្រឹងប្រែង​ប្រក​បដោយ​ឆន្ទៈក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទោះ​បី​អាមេរិក​ដាក់​ចំណាត់​ថ្នាក់​បែប​ណាក៏ដោយ ក៏​កម្ពុជា​ចាត់​ទុក​ចំណាត់​ថ្នាក់​នេះ​ជា​មូលដ្ឋាន​មួយ​ក្នុង​ការ​បន្ត​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្សរបស់ខ្លួនដែរ។ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃ​អំពើ​ជួញ​ដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅទីស្ដីការក្រសួងមហាផ្ទៃ កាល​ពី​រសៀល​ម្សិល​មិញ នេះសម្តេចក្រឡាហោម ស ខេង បាន​សង្កត់​ធ្ងន់​ថា​ «យោង​តាម​ផែន​ការ​ប្រតិបត្តិការ​បង្កើន​ការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ រហូត​ដល់​បច្ចុប្បន្ន រាជរដ្ឋាភិបាលនៃកម្ពុជា បានប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ុត​មាំ​ប្រកប​ដោយ​ឆន្ទៈ​មោះមុត​ក្នុង​ការ​តស៊ូ​ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ជាពិសេស​លើ​ស្ត្រី និងកុមារ ដើម្បីការពារជោគវាសនាប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ក៏​ដូច​ជា​ជន​បរទេស ដែលរស់​នៅ​កម្ពុជា​មិន​ឱ្យ​ធ្លាក់​ទៅ​ក្នុង​គ្រោះភ័យ​អន្តរាយ​ដោយ​អំពើ​ទាសភា​ព​សម័យ​ថ្មី​នេះ​បាន​ឡើយ»។សម្តេចក្រឡាហោមប្រមុខក្រសួងមហាផ្ទៃ បានបញ្ជាក់បន្ថែមទៀតថា គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​​ប្រឆាំង​អំពើជួញដូរមនុស្ស បានដាក់ចេញនូវបណ្តាគោលការណ៍ ផែនការ និង​វិធានការ​ជា​អាទិភាព ព្រមទាំងដឹកនាំអនុវត្តកិច្ចការនេះទទួលបាននូវលទ្ធផលផ្លែផ្កាជាច្រើនគួរជាទីមោទនៈ ក្នុងនោះបានលើកកម្ពស់ការយល់ដឹងរបស់សាធារណជនគ្រប់ស្រទាប់ឲ្យបានជ្រួតជ្រាបអំពីគ្រោះថ្នាក់ នៃអំពើជួញដូរមនុស្ស កលល្បិចជនល្មើស ព្រម​ទាំង​បាន​បើក​កិច្ច​ប្រតិបត្តិការ​យ៉ាង​សកម្ម​ក្នុង​ការ​បង្ក្រាបអំពើជួញដូរមនុស្សជាច្រើនករណី រំដោះជនរងគ្រោះច្រើនពាន់នាក់ និង​បាន​ឧបត្ថម្ភ គាំទ្រក្នុងការធ្វើសមាហរណកម្មទៅក្នុងសហគមន៍ដោយជោគជ័យផងដែរ។សម្តេចក្រឡាហោម ក៏បានឲ្យដឹងផងដែរថា ផ្ដើមពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និង​ការ​ធ្វើ​ពលីកម្ម​យ៉ាងសកម្មរបស់ក្រសួង ស្ថាប័នមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងអាជីវកម្ម​ផ្លូវ​ភេទ​បាន​ញ៉ាំង​ឱ្យ​អំពើ​ល្មើស​ទាំង​នេះ​កាត់​បន្ថយ និងធ្វើឲ្យសង្គមកម្ពុជា មានសុខសុវត្ថិភាព សន្តិសុខ មានការវិវត្តរីកចម្រើន មា​ន​ភាព​ស៊ីវិល័យ​សមស្របតាមគន្លងប្រពៃណី និងទំនៀមទម្លាប់ដ៏ថ្លៃថ្នូររបស់ជាតិខ្មែរ ប្រជាពលរដ្ឋ​មាន​ជីវភាព​សមរម្យ ដោយបានចៀសផុតពីហានិភ័យ និងគ្រោះថ្នាក់​ដែល​បង្ក​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស​ ជួញ​ដូរពលកម្ម និងជួញដូរផ្លូវភេទជាបន្តបន្ទាប់នោះ។តែទោះជាយ៉ាងណាក៏ដោយសម្តេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ផងដែរថា កម្ពុជា​នៅ​មាន​សេស​សល់​បញ្ហាប្រឈមដោយអន្លើដែលបង្កឡើងដោយមហិច្ឆតារបស់ឧក្រិដ្ឋជន រួមទាំង​កត្តា​សត្យានុម័តិ អត្តនោម័តិ កត្តាសេដ្ឋកិច្ច និងកត្តានយោបាយផងដែរ ហើយបញ្ហាទាំងអស់នេះ បាន​ជះ​ឥទ្ធិពលដល់កិត្យានុភាពជាតិ ប៉ះពាល់​ដល់​គោល​នយោបាយ​ជា​យុទ្ធសាស្ត្រ​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គម ថែមទាំងបង្កឱ្យមានផលប៉ះពាល់ដល់សិទ្ធិ សុខុមាលភាព និងជីវភាព ជាក់ស្ដែង របស់ប្រជាពលរដ្ឋមួយចំនួនទៀតផង។ អាស្រ័យហេតុនេះ ដើម្បី​ជំរុញ​ឱ្យ​បាន​ខ្លាំង​ក្លា​ថែម​ទៀត​នូវសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្ម​ផ្លូវភេទ​នៅ​កម្ពុជា​ឱ្យកាន់តែមានប្រសិទ្ធភាព គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដាក់ចេញនូវផែនការប្រតិបត្តិការ មានខ្លឹមសារសំខាន់ៗពាក់ព័ន្ធនឹងការងារផ្សព្វផ្សាយអប់រំ ការអនុវត្តវិធានការរដ្ឋបាល ការអនុវត្តវិធានការច្បាប់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិជាដើម៕ អត្ថបទ៖ បាន ចក់

គ.ជ.ប ផ្តើមបណ្តុះបណ្តាលមន្រ្តីឲ្យស្របតាមបច្ចេកវិទ្យា ខណៈការចុះឈ្មោះបោះឆ្នោតមកដល់នៅខែតុលា

2022/08/09 12:03:55 pm        418
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា ការរៀបចំបណ្តុះបណ្តាលមន្រ្តី ពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត ជូនប្រជាពលរដ្ឋឱ្យស្របតាមបច្ចេកវិទ្យា ខណៈការពិនិត្យនិងការចុះឈ្មោះបោះឆ្នោត នឹងមកដល់នៅខែតុលា។ថ្លែងប្រាប់ BTV NEWS នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំ​ពាក្យ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គជប បានឲ្យដឹងថា យោងតាមប្រក្រីភាព​នៃការវិវឌ្ឍលើការបោះឆ្នោតនៅកម្ពជា ជារៀងរាល់ឆ្នាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានតួនាទីធ្វើបច្ចុប្បន្នភាពតាមរយៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។ ឯកឧត្តម បន្តថា គ.ជ.ប ចាប់ផ្តើមកិច្ចការ បន្ទាប់ពីប្រតិទិនត្រូវបានសម្រេចនោះ គឺការជ្រើសរើស​មន្រ្តីថ្នាក់ស្រុក រហូតដល់ជ្រើសរើសមន្រ្តីថ្នាក់ឃុំ ​ដើម្បីមានលទ្ធភាពធ្វើការការជ្រើសរើស​មន្រ្តីដែល​មាន​គុណភាព​ឱ្យបម្រើការបោះឆ្នោត។ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា គ.ជ.ប មានតួនាទីក្នុងការបណ្តុះបណ្តាលមន្រ្តីដើម្បីមាន​សមត្ថភាព​ទៅជ្រើសសរើសអ្នកមានសមត្ថភាពឱ្យមកបំពេញការងារក្នុងដំណាក់​កាល​ពិនិត្យបញ្ជី និង​ការ​ចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ សំដៅការអនុវត្តរបស់មន្រ្តីទាំងអស់ពីមួយឆ្នាំទៅមួយឆ្នាំ​ស្របតាម​បច្ចេកវិទ្យា។ឯកឧត្តម ហង្ស ពុទ្ធា សង្កត់ធ្ងន់ថា បើមិនមានការបណ្តុះបណ្តាលបែបនេះទេ នោះនឹងអាចមានផល​អវិជ្ជមាន​រហូតប៉ះពាល់ដល់ដំណើរការបោះឆ្នោត ខណៈការបោះឆ្នោតជ្រើសតាំង​តំណាង​រាស្រ្ត​នឹង​ប្រព្រឹត្ត​ទៅនាថ្ងៃទី២៣ ​ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។ឯកឧត្តម ហង្ស ពុទ្ធា បន្ថែមថា មកទល់ពេលបច្ចុប្បន្ន គ.ជ.ប មិនទាន់មានការធ្វើទំនើបកម្មនៃការ​ចុះ​ឈ្មោះបោះឆ្នោត​តាមប្រព័ន្ធ​បច្ចេកវិទ្យា ​ឬអនឡាញឡើយ លើកលែង​តែករណីបងប្អូនប្រជាពលរដ្ឋ​មាន​តម្រូវការកែតម្រូវព័ត៌មានរបស់ខ្លួនក្នុង​បញ្ជី​ឈ្មោះបោះឆ្នោតដែល​មានស្រាប់​លើ​ប្រព័ន្ធ​គ្រប់គ្រង​របស់គ.ជ.ប តែប៉ុណ្ណោះ។ ការបើកវគ្គ​បណ្តុះបណ្តាលជូនគ្រូបង្ហាត់​ និងមន្រ្តីគជបស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការ​ចុះឈ្មោះ​បោះឆ្នោតឆ្នាំ២០២២ ​មានរយៈពេល៥ថ្ងៃ ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ​ខែសីហា ឆ្នាំ២០២២ ខណៈការ​ពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ​និងការ​ចុះឈ្មោះ​បោះឆ្នោត​នឹងប្រព្រឹត្តទៅ​ នាថ្ងៃទី២០ ខែតុលា​ខាងមុខ​៕អត្ថបទ៖ សេក ឧត្តម

មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល៖ ករណីបាត់ប្រេងកាតកាលពីពេលកន្លងទៅ មិនមានជាប់ពាក់ព័ន្ធនឹងមន្ត្រីសាធារណៈណាមួយនោះទេ

2022/08/09 11:31:54 am        398
ភ្នំពេញ៖ ឯកឧត្តម ម៉េង ស័ក្តធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានថ្លែងថា ករណីបាត់ប្រេងកាតកាលពីពេលកន្លងទៅ មិនមានជាប់ពាក់ព័ន្ធនឹងមន្ត្រីសាធារណៈណាមួយនោះទេ ។ទន្ទឹមនឹងនោះ ឯកឧត្តម ជៀប សួរ អគ្គនាយក អគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានថ្លែងថា កម្ពុជាកំពុងមានចំណុចវិជ្ជមាន ក្នុងដំណើរការ នៃការនាំប្រេង ដែលបានបាត់បង់យកមកវិញ ។ការលើកឡើងនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចរយ:ពេល៥ឆ្នាំរបស់ក្រសួងរ៉ែ និងថាមពល ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នាទីស្តីការគណៈរដ្ឋមន្ត្រី រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ។

កម្ពុជាផលិតបានស៊ីម៉ងត៍ជាង ៩លានតោន ប្រមូលពន្ធសួយសារបានជិត ៧លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ

2022/08/09 11:05:04 am        586
ភ្នំពេញ៖ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានថ្លែងថា បច្ចុប្បន្នកម្ពុជា មានរោចក្រស៊ីម៉ងត៍ចំនួន៥ នៅខេត្តកំពតចំនួន៤ និងខេត្តបាត់ដំបងចំនួន១ ដែលមួយឆ្នាំៗ ផលិតបានស៊ីម៉ងត៍ជាង ៩លានតោន ដោយប្រមូលព័ន្ធសួយសារបានចំណូល ជិត៧លានដុល្លារក្នុងមួយឆ្នាំ ។ការលើកឡើងនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចរយ:ពេល៥ឆ្នាំរបស់ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នាទីស្តីការគណៈរដ្ឋមន្ត្រី៕ 

អនុប្រធានទី១ ​នៃរដ្ឋសភាកម្ពុជា​នឹងបំពេញទស្សនកិច្ច​នៅឥណ្ឌា​៦ថ្ងៃចាប់ពីថ្ងៃទី១០ដល់ទី១៥ខែនេះ

2022/08/09 10:35:26 am        330
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា តំណាង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ​ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធាន​អន្តរ​សភា​អាស៊ាន(AIPA) លើកទី៤៣ នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​អន្តរ​សភា​អាស៊ាន ​ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវការ​ និង​មិត្តភាព​នៅ​សាធារណ​រដ្ឋ​ឥណ្ឌា ​ចាប់​ពី​ថ្ងៃ​ទី១០​ដល់​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ២០២២ តាម​ការ​អញ្ជើញ​របស់​ប្រធាន​ព្រឹទ្ធសភា​ និង​ប្រធាន​រដ្ឋសភា ​នៃ​សាធារណរដ្ឋ-​ឥណ្ឌា។​យោង​តាម​សេច​ក្តី​ជូន​ដំណឹង​របស់​រដ្ឋសភា ដែលបានចេញនៅព្រឹកថ្ងៃ​ទី៩ ខែសីហា ឆ្នាំ២០២២នេះ​បាន​ឲ្យដឹង​ថា ​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ចជា​ផ្លូវការ​ និង​មិត្តភាព​នៅ​សាធារណរដ្ឋ​ឥណ្ឌា ​ក្នុង​នាម​ជា​ប្រធាន​អន្តរ​សភា​អាស៊ាន​(AIPA) លើកទី៤៣ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា នឹង​ដឹក​នាំ​សមាជិក​អន្តរសភា​អាស៊ាន​ដទៃ​ទៀត​ ចូលរួម​កម្ម​វិធី​សំខាន់​ៗ​មួយចំនួន ដូចជា​ ជួបសវនាការ និងសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃសាធារណរដ្ឋឥណ្ឌា ដែលមានជាអាទិ៍ ឯកឧត្តមអនុប្រធានាធិបតី និងជាប្រធានព្រឹទ្ធសភា (Rajya Sabha) ឯកឧត្តមរដ្ឋមន្ត្រីកិច្ចការបរទេស ឯកឧត្តមប្រធានរដ្ឋសភា(Lok Sabha) និងជួបពិភាក្សាការងារទ្វេរភាគី(Bilateral Talk) ជាមួយឯកឧត្តមអនុប្រធានព្រឹទ្ធសភា។ ជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងវិទ្យាស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាលសភាសម្រាប់លទ្ធិប្រជាធិបតេយ្យ (PRIDE) ចូលរួមកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ SANSAD ។ គោរពវិញ្ញាណក្ខន្ធ នៅវិមានបញ្ចុះសព Humayun និងទស្សនាទីកន្លែង និងប្រាសាទសំខាន់មួយចំនួនដូចជា: វិមានជ័យជំនះ Qutab Minar សម័យប្រជុំរដ្ឋសភា និងព្រឹទ្ធសភា មជ្ឈមណ្ឌល និងសាលអានរបស់សមាជិកសភា បណ្ណាល័យសភា និងសារមន្ទីរសភា ប្រាសាទតាជីម៉ាហាល់ (Taj Mahal) និងប្រាសាទបន្ទាយអាហ្ក្រា (Agra Fort)។ សូមជម្រាបថា អន្តរសភាអាស៊ាន ហៅកាត់ថា អាយប៉ា(AIPA) មិនត្រឹមតែជាដៃគូយ៉ាង​សំខាន់​របស់​អាស៊ាន​ប៉ុណ្ណោះទេ​ ពោលគឺជាដៃគូនៃសភាប្រទេសសង្កេតការណ៍ចំនួន១៦ទៀត ដែល​ដំណើរ​ទស្សនកិច្ច​របស់​អាយប៉ានៅសាធារណរដ្ឋឥណ្ឌានៅពេលនេះ ក៏ដូចនៅពេលកន្លងមក ពិត​ជា​ទទួល​កិត្តិយស ជាមួយនឹងអត្ថន័យ​ជា​ប្រវត្តិសាស្រ្ត​សម្រាប់​សភា​ប្រទេស​សមាជិក​អាយ​ប៉ា​ទាំង​មូល​ និងបន្តធ្វើឱ្យទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ឥណ្ឌា ក៏ដូចជា អាយប៉ា និងសភាឥណ្ឌា កាន់តែរឹងមាំខ្លាំងក្លាថែមទៀត ជាពិសេសក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​៣០​ឆ្នាំអាស៊ាន-ឥណ្ឌា ក្នុងជំហានឆ្ពោះទៅកាន់វឌ្ឍនភាព នៃកិច្ច​សហប្រតិបត្តិការ​នៅ​លើ​វេទិកាអន្តរសភា នៅក្នុងតំបន់ និងសកលលោក៕ អត្ថបទ៖ បាន ចក់ 

កម្ពុជាបង្ហូតទង់អាស៊ាន ដើម្បីអបអរសាទរខួបលើកទី៥៥

2022/08/08 12:20:31 pm        436
ភ្នំពេញ៖ ដើម្បីអបអរសាទរខួបអាស៊ានលើកទី៥៥ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅថ្ងៃទី៨ ខែសីហានេះ បានបង្ហូតទង់អាស៊ាន។ ពិធីនេះ ត្រូវបានប្រារព្ធេធ្វើឡើង​នៅ​ក្រសួងការបទេស ដែលមានការចូលរួមពីតំណាងក្រុមប្រឹក្សាសហគមន៍អាស៊ាន និងប្រមុខ​បេសកកម្មការ​ទូត​បរទេសនៅភ្នំពេញ​ ជាច្រើនរូបទៀតផងដែរ។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបង្ហូតទង់អាស៊ាន ​ដើម្បីអបអរសាទរខួបទិវាអាស៊ាន លើកទី៥៥ បានថ្លែងថា​ កិច្ចសហប្រតិបត្តិការអាស៊ាន បានផ្តល់ផលវិជ្ជមានជាច្រើនដល់​រដ្ឋ​ជា​សមាជិក​ ហើយនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំបន្ថែមទៀត។សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ​ឬហៅកាត់ថា​ អាស៊ាន (ASEAN)​ គឺជាអង្គការថ្នាក់តំបន់មួយ រួម​មាន​ប្រទេស​នៅអាស៊ីអាគ្នេយ៍ទាំងដប់ជាសមាជិក ​ត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយ​ជំរុញកិច្ច សហប្រតិបត្តិការអន្តររដ្ឋាភិបាល ​និងជួយសម្រួលការធ្វើសមាហរណកម្មក្នុង​ចំណោម​សមាជិកទាំងអស់។អាស៊ាន បង្កើតឡើងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ ​ដែលមានប្រទេសចំនួន០៥ រួមមាន ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី និងប្រទេសថៃ។ លុះចាប់ពីឆ្នាំ១៩៨៤មក ប្រទេសចំនួន ៥ទៀត បានចូលជាសមាជិកជាបន្តបន្ទាប់ រួមមាន​ ប្រទេសប៊្រុយណេ វៀតណាម ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា ​ដែលជាកូនពៅគេ ​បានក្លាយជាសមាជិក នៃសមាគមនេះ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។បើតាមមាត្រា៣១ នៃធម្មនុញ្ញអាស៊ាន ចែងថា «ប្រធានអាស៊ាន ​ត្រូវប្ដូរវេនជារៀងរាល់ឆ្នាំ តាមលំ ដាប់​អក្ខរក្រម នៃឈ្មោះជាភាសាអង់គ្លេសរបស់រដ្ឋសមាជិក» ​ហើយរដ្ឋសមាជិក ដែលទទួល​បាន​ឋានៈជា ប្រធានអាស៊ាននោះ ត្រូវធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំមួយ​ចំនួន​ទៀត។ ចាប់តាំងពីចូលជាសមាជិកអាស៊ាន កម្ពុជា បានធ្វើជាប្រធានអាស៊ានចំនួន ៣លើកហើយ ដោយ ​លើកទី១ នៅឆ្នាំ២០០២ ​លើកទីពីរ ​នៅឆ្នាំ២០១២ ​និងលើកទី៣​ នៅឆ្នាំ២០២២៕អត្ថបទ៖ ទូច សោភ័ណ

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អំពាវនាវដល់ម្ចាស់រោងចក្រចូលជាសមាជិកសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ដើម្បីទទួលបានអត្ថប្រយោជន៍ និងភាពរីកចម្រើន

2022/08/08 12:13:58 pm        323
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្នមន្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច នៅរាត្រីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធបតីភាពក្នុងពិធីចុះអនុស្សរណៈការយោគយល់គ្នា (MoU) លើកិច្ចសហប្រតិបត្តិការជំរុញនិងលើកកម្ពស់ជាមួយសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា។ ពិធីចុះអនុស្សរណៈការយោគយល់គ្នា(MoU)នេះ ធ្វើឡើងដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា មានការចូលរួមពីលោកជំទាវ ខា ឡេង តំណាងឯកឧត្តម ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តមបណ្ឌិត សាត សាមី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ឯកឧត្តម ទា ជុប រដ្ឋលេខាធិការ ក្រសួងបរិស្ថាន, ឯកឧត្តម ហួត ហាក់ រដ្ឋលេខាធិការក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច, ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ,ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ,លោកឧកញ៉ា ជា សឿន អនុប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា លោកស្រី Jenny Anne Hickey អនុប្រធានកម្មវិធី ILO-BFC និងវត្តមានអ្នកតំណាងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប រួមទាំងសមាគមអាជីវកម្ម និងក្រុមហ៊ុនដៃគូផ្សេងៗជាច្រើនទៀត។លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា ការសម្ពោធសមាគមនេះ ពិតជាបង្ហាញពីជំនឿទុកចិត្តយ៉ាងមុតមាំពីធុរជន និងវិនិយោគិន ចំពោះរាជរដ្ឋាភិបាល ដែលតែងតែលើកទឹកចិត្ត និងជួយសម្របសម្រួលគ្រប់បែបយ៉ាងដល់ វិស័យឯកជន និងវិនិយោគិន ដែលមានបំណងបណ្តាក់ទុន រួមចំណែកអភិវឌ្ឍប្រទេសជាតិ។លោកជំទាវបានបង្ហាញការគាំទ្រចំពោះការបង្កើតសមាគមនេះឡើង ព្រោះសមាគមនេះ ដើរតួជាអន្តរការី ដែលដឹកនាំ សម្របសម្រួល ជួយឧបត្ថម្ភគាំទ្រ និងសហការជាមួយរាជរដ្ឋាភិបាល និងស្ថាប័ន ឯកជនដែលពាក់ព័ន្ធនានាទាំងក្នុង និងក្រៅប្រទេស បម្រើផលប្រយោជន៍ដល់សមាជិក និងជួយជំរុញវិស័យផលិតកាបូប ផលិតផលធ្វើដំណើរ និងស្បែកឱ្យរីកចម្រើនថែមទៀត រួមចំណែកក្នុងការលើកស្ទួយ និងអភិវឌ្ឍវិស័យឧស្សាហកម្ម ផលិតផលធ្វើដំណើរ និងស្បែកនៅក្នុងប្រទេសកម្ពុជាទាំងការផលិត ការលក់ក្នុងស្រុក និងនាំចេញទៅបរទេស។លោកឧកញ៉ា លី ឃុនថៃ ប្រធានកិត្តិយសអចិន្ត្រៃយ៍ សមាគមផលិតផលធ្វើដំណើរ និងស្បែកជើងនៅកម្ពុជា បានមានប្រសាសន៍ថា រោងចក្រតូចធំ បានរីកដុះដាលជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងប្រទេសកម្ពុជា ហើយតម្រូវការនៃការបង្កើតឲ្យមានឯករាជ្យភាព ក្នុងវិស័យផលិតនៃផលិតផលនីមួយៗ កាន់តែកើនឡើង ដែលជាហេតុធ្វើឲ្យមានភាពចាំបាច់ ក្នុងការបង្កើតសមាគមដាច់ដោយឡែកផ្សេងៗគ្នា ដើម្បីផ្ដោតលើផលិតផលនីមួយៗ ប្រកបដោយប្រសិទ្ធភាពខ្ពស់។លោកថា ដោយវិស័យផលិតកាបូបមានការកើនឡើង គួរឲ្យកត់សម្គាល់បែបនេះហើយ ជាហេតុនាំឲ្យមានការគាំទ្រ ក្នុងការបង្កើតសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជានេះឡើង ដែលនឹងដើរតួនាទីជាវេទិការួម ក្នុងការប្រមូលផ្ដុំរោងចក្រ-សហគ្រាស ដែលផ្ដោតលើការផលិតកាបូបផលិតផលធ្វើដំណើរ។គួរបញ្ជាក់ថា ការវិនិយោគនៅប្រទេសកម្ពុជា នៅមានស្ថិរភាព និងកំណើនគួរឲ្យកត់សម្គាល់ ទោះមានផលរំខានខ្លះដោយកូវីដ-១៩ក៏ដោយ ។លទ្ធផលវិជ្ជមានទាំងនេះ បានសរបញ្ជាក់ឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងទំនុកចិត្ត ជូនអ្នកវិនិយោគបរទេសនិងក្នុងស្រុក ដោយបានផ្តល់ការងារជូនកម្មករកម្មការិនី ក្នុងប្រទេសកម្ពុជារាប់សែននាក់៕ 

សារលិខិតសម្ដេចតេជោ ហ៊ុន សែន​ ក្នុងឱកាសអបអរសាទរទិវាអាស៊ាន លើកទី៥៥

2022/08/08 08:41:14 am        378
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារលិខិតអបអរសាទរទិវាអាស៊ាន ០៨សីហា លើកទី៥៥។  សារលិខិតសម្ដេចតេជោ ហ៊ុន សែន​ មានខ្លឹមសារដូចខាងក្រោម៖ 

សម្ដេចតេជោ នាយករដ្ឋមន្ដ្រីបញ្ជាឱ្យបញ្ឈប់សកម្មភាពឈូសឆាយដីព្រៃភ្នំតាម៉ៅ និងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ

2022/08/07 10:32:02 am        1525
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យបញ្ឈប់សកម្មភាពក្រុមហ៊ុនឈូសឆាយដីព្រៃភ្នំតាម៉ៅជាបន្ទាន់ និងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។យោងតាមហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ដែលបានចេញផ្សាយ​នៅ​ព្រឹកថ្ងៃទី០៧ ខែសីហានេះ សម្ដេចតេជោ បានសរសេរថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ប៉ុន្មានថ្ងៃមកនេះ មានសំណូមពរជាច្រើន ​មករាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វ​ភ្នំតាម៉ៅ​ទោះបីក្រសួងកសិកម្ម បានពន្យល់ថា សួនសត្វភ្នំតាម៉ៅមិនមានប៉ះពាល់ក៏ដោយ។ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖១.លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរ និងអភិវឌ្ឍន៍។២.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារ និងអភិរក្ស​ដោយ​ក្រសួងកសិកម្ម។៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាព និងត្រូវដាំដើមឈើ​ឡើងវិញ​លើដីដែលបានឈូសឆាយ។សូមអរគុណចំពោះបងប្អូនជនរួមជាតិដែល​បានចូលរួមផ្តល់​យោបល់​ប្រកប​ដោយការស្ថាបនា៕

គណនីFacebook តាទុំ បង្ហោះសារប្រដៅ និងខោកក្បាលទណ្ឌិត សម រង្ស៊ី

2022/08/06 10:06:30 pm        1098
ភ្នំពេញ៖ គណនីហ្វេសប៊ុកមួយមាន ឈ្មោះ « តាទុំ» បានបង្ហោះសារក្នុងន័យប្រដៅទៅអ្នកនយោបាយចាស់វស្សា ដែលជាទណ្ឌិតរត់ចោលស្រុក សំដៅលើ សម រង្ស៊ី ជាមួយនឹងខ្លឹមសារដូចខាងក្រោមនេះ៖តើអាមួយនេះវាឡប់ឬអី?២ថ្ងៃមុនវាជេរហ៊ុន សែនផង ជេរហ៊ុន ម៉ាណែតផង តែថ្ងៃនេះវាបែរជាជូនពរហ៊ុន សែនទៅវិញ។ អ្វីដែលគួរឱ្យអស់សំណើចវាបែរជាបបួលហ៊ុន សែនធ្វើច្បាប់មានចរិតកាត់សិទ្ធិធ្វើនយោបាយសម្រាប់មនុស្សដែលមានអាយុលើសពី៧០ឆ្នាំដោយប្រើពាក្យចូលនិវត្តន៍។រង្សុីគិតស្មានថាហ៊ុន សែនល្ងង់មែនទេ? រង្សុីមិនត្រឹមតែអត់មានអំណាចទេថែមទាំងជាអ្នកទោសទៀតផងតែបែរជាមកបបួលហ៊ុន សែនធ្វើច្បាប់ដើម្បីបញ្ចប់អំណាចហ៊ុន សែនទៅវិញ។ វាមិនខុសការភ្នាល់មួយដែលមិនចាំចាច់ដាក់ដើមទុន។ រង្សុីប្រហែលជាគិតថាបើអញ់អត់មានអ្នកផ្សេងទៀតត្រូវតែអត់ដូចគ្នា។រង្សុីវាក្រឡាខុសនៅត្រង់ចង់យកចិត្តក្រុមយុវជនតែបែរជាកាត់សិទ្ធិនយោបាយមនុស្សចាស់ដែលជាឳពុកម្តាយយុវជនទៅវិញ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រុស្ស៊ីធ្វើសមយុទ្ធបាញ់មីស៊ីល នៅសមុទ្រជប៉ុន
08/21/2025 07:08 PM
​ ផ្នែកខ្លះរបស់រុស្ស៊ី ប្រឈមនឹងកង្វះប្រេងសាំង បន្ទាប់ពីអ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេង
08/21/2025 07:08 PM
សរទរដូវជិតមកដល់ ប៉ុន្តែកូរ៉េខាងត្បូង នៅតែស្ថិតក្នុងអាកាសធាតុក្តៅហួតហែង
08/21/2025 07:08 PM
អតីតពលការិនីត្រឡប់មកពីប្រទេសថៃ បីនាក់បងប្អូន ទទួលបានការងារធ្វើភ្លាមៗ នៅក្នុងខេត្តស្វាយរៀង ដោយម្នាក់ៗទទួលបានប្រាក់ឈ្នួលប្រចាំខែជិត ៥០០ដុល្លាអាមេរិក
08/21/2025 06:08 PM
ឯកឧត្តម ឃឹម ហ្វីណង់៖ទោះបីជាថ្លៃស្រូវបច្ចុប្បន្ននៅតែបន្តជាបញ្ហាប្រឈមតែការចូលរួមប្រមូលទិញស្រូវពីរោងម៉ាស៊ីនដៃគូពិតជាបានជួយកាត់បន្ថយយ៉ាងច្រើនដល់ការកកស្ទះនៅតាមទីវាល
08/21/2025 06:08 PM
រដ្ឋមន្ត្រីការបរទេស៖ ហុងគ្រីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចាសន្តិភាពអ៊ុយក្រែន-រុស្ស៊ី
08/21/2025 06:08 PM
អ៊ូហ្គង់ដា ប្រាប់ថា ខ្លួនបានព្រមព្រៀងជាមួយអាមេរិក ដើម្បីយកអ្នកដែលមិនអាចទទួលបានសិទ្ធិជ្រកកោន
08/21/2025 06:08 PM
មេដឹកនាំប្រទេសយេម៉ែន ជួបពិភាក្សាជាមួយប្រេសិតUN អំពីការស្តារដំណើរការសន្តិភាពឡើងវិញ
08/21/2025 06:08 PM
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំប្រតិភូក្រសួងយុត្តិធម៌ចូលរួមវេទិកាច្បាប់អាស៊ាន ២០២៥ (ASEAN LAW FORUM 2025) និងការគាំទ្រសេចក្តីថ្លែងការណ៍រួមដោយរដ្ឋមន្រ្តីច្បាប់ និងយុត្តិធម៌អាស៊ាន
08/21/2025 06:08 PM
កម្ពុជាបន្តកោតសរសើរចំពោះតួនាទីចម្បងរបស់ប្រធានាធិបតី Donald J. Trump ក្នុងការសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេនី និងអាស៊ែបៃហ្សង់
08/21/2025 06:08 PM