BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ៖ ការប្រកួតប្រជែងកាន់តែគ្រោះថ្នាក់របស់មហាអំណាច កំពុងដាក់សម្ពាធ​មក​លើ​អាស៊ាន

2022/08/03 10:14:49 am        476
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បាន​ថ្លែងថា ការប្រកួតប្រជែងកាន់តែគ្រោះថ្នាក់រវាងមហាអំណាច បាន​និងកំ​ពុង​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង មកលើប្រទេសក្នុងតំបន់អាស៊ាន ក្នុងនោះមានបញ្ហាសេដ្ឋកិច្ចជាដើម ។ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី៣ ខែ​សីហា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា បច្ចុប្បន្ន អាស៊ាន​បាន​ក្លាយ​ជា​តំបន់​មួយ​ដែលមានការរីកចម្រើន ដោយយើងបានរួមដៃគ្នា ប្រែក្លាយភាពមន្ទិលសង្ស័យ ឲ្យ​ទៅ​ជា​ការ​ជឿទុកចិត្តគ្នា និងផ្លាស់ប្តូរអរិភាព ក៏​ដូច​ជា​ការ​ប្រឈម​មុខ​ដាក់​គ្នា​ឲ្យ​ទៅ​ជា​កិច្ច​សហប្រតិបត្តិការ និងការអភិវឌ្ឍ ។ ជាមួយនឹងសន្តិភាព និងស្ថិរភាព ជាច្រើន​ទសវត្សរ៍​កន្លង​មក​នេះ​ អាស៊ានសម្រេចបាននូវវិបុលភាព លើសពីការរំពឹងទុក ជាមួយនឹងកំណើន និង​ការ​អភិវឌ្ឍ​ដ៏​ខ្ពស់​ និងការកែលម្អជាលំដាប់នៃសុខុមាលភាពរបស់ប្រជាជន ។សម្ដេចតេជោ បានបន្តថា នៅក្នុងដំណើរការរីកចម្រើន និងអភិវឌ្ឍនៃតំបន់អាស៊ាន បញ្ហា​ប្រឈម​ផ្សេង​ៗ បានកើតឡើងជាបន្តបន្ទាប់ ដោយរាប់ចាប់ពីបញ្ហាភូមិសាស្ត្រនយោបាយ រហូត​បញ្ហា​សង្គម-​សេដ្ឋកិច្ច ។ប្រធានអាស៊ានឆ្នាំ២០២២ បានបន្ថែមថា នៅខាងក្រៅតំបន់អាស៊ានវិញ សង្គ្រាមនៅអ៊ុយក្រែន ក៏បាន​និង​កំពុងបង្កឲ្យមានភាពស្មុគស្មាញ ដល់ទំនាក់ទំនងអឺរ៉ុប ក៏ដូចជាតំបន់របស់យើងផងដែរ ដោយសង្គ្រាមនេះ បានបង្កឲ្យមានការរំខានយ៉ាងធ្ងន់ធ្ងរ មកលើសេដ្ឋកិច្ច បង្ក​ជា​បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខស្បៀង និងថាមពល ហើយអាក្រក់ជាងនេះទៀតនោះ គឺ​ការ​គំរាម​កំហែង​ឲ្យ​ពិភព​លោក មានការបែកខ្ញែកជាថ្មីទៀត ៕ អត្ថបទ៖ បាន សុខរិទ្ធិ

ប្រធានអាស៊ាន៖ ស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា​កាន់តែអាក្រក់​ខ្លាំងជាងមុន​ មុនកិច្ចព្រមព្រៀង​៥ចំណុច​ទៅទៀត

2022/08/03 10:03:30 am        561
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជា​ប្រធានអាស៊ាន​ឆ្នាំ​២០២២ បានសម្តែងការខកចិត្ត និង​មាន​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​ស្ថាន​ការណ៍​ដ៏​អាក្រក់​នៅ​ប្រទេសមីយ៉ាន់ម៉ា ខណៈបច្ចុប្បន្នប្រទេសជាសមាជិកអាស៊ានមួយនេះ បាន​ធ្លាក់​ដុនដាប់​ខ្លាំង​ជាង​មុន​កិច្ច​ព្រម​ព្រៀង​ ៥ចំណុច​ទៅទៀត​ បន្ទាប់​ពី​អនុវត្ត​ទោស​ប្រហារ​ជីវិត​សកម្ម​ជន​គណបក្ស​ប្រឆាំងចំនួន ៤រូប។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និង​កិច្ចប្រជុំពាក់ព័ន្ធនានា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ​២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជា​ក៏​ដូច​ជា​រដ្ឋ​សមាជិក​អាស៊ាន​ទាំង​អស់​ខកចិត្ត និងរន្ធត់យ៉ាង​ក្រៃលែង​ចំពោះ​ការ​ប្រហារ​ជីវិត​សកម្មជន​បក្ស​ប្រឆាំង​ ៤រូប​នៅ​ប្រទេស​មីយ៉ាន់ម៉ា បើទោះ​បី​ជា​ថ្នាក់​ដឹក​នាំ​ប្រទេស​ដទៃ​ទៀត​មាន​ការ​អំពាវ​នាវ​យ៉ាង​ណាក៏​ដោយ​។សម្តេចតេជោ ក៏បានលើកឡើងផងដែរថា វិបត្តិនយោបាយ និងសន្តិសុខ បូករួមវិបត្តិសេដ្ឋកិច្ច និង​មនុស្ស​ធម៌ ដែលទើបកើតមានឡើងនៅមីយ៉ាន់ម៉ា ដែលជាសមាជិករបស់អាស៊ាននេះ បាន​ប​ង្ក​ជា​បញ្ហា​ប្រឈម​ដល់មជ្ឈភាព និង​ឯកភាព​អាស៊ាន​ព្រម​ទាំង​បាន​បង្ក​ឲ្យ​មាន​ការ​រង្គោះ​រង្គើ​ដល់​ស្ថិរភាព​តំបន់​ផងដែរ៕ អត្ថបទ៖ បាន ចក់ 

សម្ដេចតេជោ ហ៊ុន សែន​៖ ពេលនេះអាស៊ានបានក្លាយជាតំបន់សន្តិសុខ និងការអភិវឌ្ឍ

2022/08/03 09:11:21 am        516
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានថ្លែងថា អាស៊ានធ្លាប់ជាតំបន់ប្រឈមនឹងបញ្ហាសន្តិសុខ ការអភិវឌ្ឍ តែពេលនេះអាស៊ានបានក្លាយទៅជាតំបន់សន្តិសុខ និង​ការ​អភិវឌ្ឍ​កើន​ឡើង​ជា​បន្ត​បន្ទាប់​។សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលសម្ដេចបាន​អញ្ជើញ​ជា​អធិបតី​បើក​​កិច្ច​ប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅសណ្ឋាគារសុខា ភ្នំពេញ។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺ​ជា​វេទិកា​ដ៏​មាន​សារៈ​សំខាន់​សម្រាប់​អាស៊ាន ក៏ដូចជាដៃគូសន្ទនា ដើម្បីពិនិត្យ និងពិភាក្សាលើបញ្ហាទាំងឡាយ ហើយ​ដាក់​ចេញ​ជា​សេចក្តី​សម្រេច​ចិត្ត​នានា​សម្រាប់មេដឹកនាំកំពូលរបស់អាស៊ាន និងប្រទេសដៃគូសន្ទនា សម្រេច​ក្នុង​កិច្ចប្រជុំកំពូលរបស់អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានានោះ៕ 

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាសន្តិភាព សូម​ស្វាគមន៍ដ៏កក់ក្តៅ​ដល់​រដ្ឋមន្រ្តីការបរទេស​ទាំងអស់ដែលបានអញ្ជើញមកដល់កម្ពុជា

2022/08/03 08:32:20 am        827
ភ្នំពេញ៖ តាមរយៈហ្វេសប៊ុក នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅបំផុតដល់រដ្ឋមន្ត្រីការបរទេសទាំង​អស់​ដែលបានអញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ( 55th ASEAN Foreign Ministers’ Meeting- AMM) និង​កិច្ចប្រជុំ​ពាក់​ព័ន្ធ​នានា​នៅ​ព្រះរាជា​ណា​ចក្រកម្ពុជា។ ​រដ្ឋមន្រ្តីការបរទេសដែលបានមកដល់កម្ពុជា ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​លើក​ទី​៥៥ និង​កិច្ច​ប្រជុំពាក់ព័ន្ធនានានោះ រួមមាន៖ ១- Dr. Adaljiza Albertina Xavier Reis Magno រដ្ឋមន្រ្តីក្រសួងការបរទេសទីម័រខាងកើត២- Nikos Dendias រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសក្រិក៣- H.E Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន៤- H.E Erywan Yusof រដ្ឋមន្រ្តីក្រសួងការបរទេសទី២ នៃប្រទេសព្រុយណេ និងលោកជំទាវ៥- H.E Bui Thanh Son រដ្ឋមន្រ្តីការបរទេស សាធារណរដ្ឋសង្គមនិយមវៀតណាម៦- H.E Retno L.P. Marsudi រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋ ឥណ្ឌូនេស៊ី៧- H.E Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសឹង្ហបូរី៨- H.E Don Pramudwinai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃរាជាណាចក្រថៃឡងដ៏ និងលោកជំទាវ៩-H.E Saleumxay Kommasith រដ្ឋមន្ត្រីការបរទេសឡាវ និងលោកជំទាវ១០-H.E Dato' Sri Saifuddin Abdullah រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី១១- H.E Wang Yi រដ្ឋមន្រ្តីការបរទេសចិន សម្ដេចតេជោបានបញ្ជាក់ដែរថា នៅមាន​រដ្ឋ​មន្រ្តី​ការបរទេស​ នៃ​ប្រទេស​មួយ​ចំនួន​ទៀត​នឹង​មក​ដល់​កម្ពុជា​ជា​បន្ត​បន្ទាប់​។ សម្ដេចតេជោ​ ជូនពរ​ឯកឧត្តម​ លោកជំទាវ និង​គណៈ​ប្រតិភូ​ទាំង​អស់​បាន​សប្បាយ​រីក​រាយក្នុងការស្នាក់នៅ និងទទួលបានលទ្ធផលល្អនៅក្នុងកិច្ចប្រជុំ 55th AMM នៅ​កម្ពុជា​៕

ប្រមុខការទូតជប៉ុនមកកម្ពុជា ប្រាថ្នាចង់ភ្លក់រសជាតិហហ្មុក (អាម៉ុក) រសជាតិដើមកំណើតម្ហូបខ្មែរ

2022/08/02 02:08:35 pm        623
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនលោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា នឹងមកបំពេញទស្សនកិច្ច​នៅកម្ពុជា នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ស្អែកនេះ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន​លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀត ។​ក្នុងអំឡុងពេល​​មកកម្ពុជា​ជាលើកដំបូងនេះ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនរូបនេះ ប្រាថ្នាចង់ភ្លក់រសជាតិដើមហហ្មុក(អាម៉ុក) ដែលជាម្ហូបខ្មែរដ៏ល្បីផងដែរ។យោងតាមសាររបស់លោក ដែលស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានបង្ហោះលើផេក​ហ្វេសបុក​នាថ្ងៃនេះ​ លោកហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា បានបញ្ជាក់ថា« លោក លោកស្រី ក្មួយៗជាទីមេត្រី តើជ្រាបទេថា ខ្ញុំបានចង់សាកល្បងអ្វី ក្នុងដំណើរទស្សនកិច្ចនេះ? ខ្ញុំជាអ្នកគាំទ្រម្ហូបខ្មែរ ដែលខ្ញុំបាន​ទៅ​ភោជនីយដ្ឋានខ្មែរក្នុងទីក្រុងតូក្យូជាញឹកញាប់។ពេលនេះ​ខ្ញុំ​ទន្ទឹងរង់ចាំភ្លក់រសជាតិដើម​កំណើត​នៃម្ហូបខ្មែរដូចជាហហ្មុក(អាម៉ុក)។ផេកហ្វេសបុកបានលើកថាលោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា ​បានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ​ចំពោះ​រដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា​ដែលបានចូលរួមរំលែកទុក្ខចំពោះ​មរណភាព​របស់​អតីតនាយករដ្ឋមន្ត្រីអាបេ តាមរយៈការបង្ហូតទង់ជាតិពាក់កណ្តាលដងនៅក្នុងទូទាំង​ប្រទេសកម្ពុជា ហើយការ​ផ្ញើ​លិខិត និងសាររំលែកទុក្ខជាច្រើន។ ​កាយវិការដ៏កក់ក្ដៅទាំងនេះ បានលើកទឹកចិត្តដល់​លោកផ្ទាល់ ​ហើយធ្វើឲ្យលោករំភើបដោយដឹងថា​មានមិត្តជាច្រើននាក់នៅប្រទេសកម្ពុជា។ប្រមុខការទូតជប៉ុនរូបនេះ បានបញ្ជាក់បន្ថែមទៀតថា« ក្នុងទស្សនកិច្ចលើកនេះ ខ្ញុំមានបំណង​បញ្ជាក់​ឡើងវិញនូវទំនាក់ទំនង​ដ៏រឹងមាំរវាងប្រទេសកម្ពុជា​ និងជប៉ុន។ ​នាខែមីនាកន្លងទៅនេះ នាយករដ្ឋមន្ត្រី គិស៊ិដា បានធ្វើទស្សនកិច្ចនៅកម្ពុជា ​ហើយ​នាយករដ្ឋមន្ត្រី​នៃប្រទេសទាំងពីរ​បាន​ចេញសេចក្តីថ្លែងការណ៍រួមដោយបង្ហាញពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត។ ប្រទេសជប៉ុន នឹងបន្តខិតខំធ្វើការ ​ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍រួម​ឲ្យចេញជាសហប្រតិបត្តិការ​ជាក់ស្តែង​ជាមួយប្រជាជនកម្ពុជា។ លោក បានឲ្យដឹងទៀតថា ក្នុងដំណើរទស្សនកិច្ចលើកនេះ ​លោកនឹងជួបពិភាក្សាជាមួយឯកឧត្ដម ប្រាក់ សុខុន ​ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ ដែលជា​សមភាគីរបស់លោក ជាពិសេសអំពីវិវត្តន៍នៃគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័ត​ក្រុង​ព្រះសីហនុ ដែលជាកំពង់ផែស្នូលរបស់កម្ពុជា​ និងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ។ ក្រៅពីនេះលោក ក៏នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសដែល​ពាក់ព័ន្ធ​ក្នុងក្របខណ្ឌ​អាស៊ាន​ផងដែរ។ជាមួយគ្នានេះលោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា ក៏បានសម្តែងនូវការគោរពចំពោះឯកឧត្តម ប្រាក់ សុខុន រួមទាំងមន្ត្រីក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា​ ដែលបានខិតខំប្រឹងប្រែង​រៀបចំ​និងសម្របសម្រួល​កិច្ចប្រជុំទាំងនេះ​ក្នុងនាមជាប្រធានអាស៊ាន​។ សហគមន៍​អន្តរជាតិកំពុង​ប្រឈមបញ្ហា​ស្មុគស្មាញ​ ដូចជា​បញ្ហា​នៅ​អ៊ុយក្រែន កូរ៉េខាងជើង​ មីយ៉ាន់ម៉ា និងសមុទ្រចិន​ខាងត្បូងជាដើម។កិច្ចប្រជុំនានាដែលធ្វើឡើងក្នុងស្ថានភាពបែបនេះ​មានសារសំខាន់ជាវេទិកាមួយដើម្បីបញ្ជាក់ និង​ផ្សព្វផ្សាយពីតម្លៃ​ និងគោលការណ៍ដែលសហគមន៍​អន្តរជាតិគួរតែប្រកាន់ខ្ជាប់»។ តាមរយៈសារនេះ លោករដ្ឋមន្រ្តី​ ក៏បានជូនពរឱ្យកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និង​កិច្ចប្រជុំពាក់ព័ន្ធ​ទាំងអស់ប្រព្រឹត្តិទៅដោយជោគជ័យ​ និងចំណងមិត្តភាពរវាងប្រទេសជប៉ុន និង​កម្ពុជាកាន់តែរីកចម្រើនផងដែរ៕អត្ថបទ៖ បាន ចក់ 

សម្តេចតេជោ ហ៊ុន សែន ៖ វេទិកាតាមភ្លឺស្រែដោះស្រាយបញ្ហា​ជូនដល់ប្រជាកសិករ​បានដោយជោគជ័យ

2022/08/02 11:24:28 am        736
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃកម្ពុជា​បាន​ថ្លែងថា កា​រ​ធ្វើ​វេទិកា​តាម​ភ្លឺ​ស្រែ​កាល​ពី​ជាង​២០​ឆ្នាំ​មុន​សម្តេច​បាន​ដោះ​ស្រាយ​បញ្ហា​ជូន​ដល់​បងប្អូនប្រជាកសិករបានយ៉ាងច្រើន ហើយ​តាម​រយៈ​វេទិកា​នេះ ​មិន​ត្រឹម​តែ​ដោះ​ស្រាយ​សំណូមពរ​របស់​ប្រជាកសិករ​ប៉ុណ្ណោះទេ​ ថែម​ទាំង​បាន​ដោះ​ស្រាយ​សាលា​រៀន ផ្លូវ ស្ពាន ស្រះទឹក អណ្តូងទឹកវត្តអារាមផងដែរ។ថ្លែង​តាម​រយៈផេក​ហ្វេសប៊ុក​របស់​សម្តេច​ដោយ​បាន​ភ្ជាប់​នូវ​រូប​ថត​មួយ​សន្លឹក​ ដែ​ល​កំពុង​ធ្វើ​វេទិកា​ដោះស្រាយ​បញ្ហា​ជូន​ដល់​បងប្អូន​ប្រជាកសិករ​តាមភ្លឺ​ស្រែ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួ​ន​នោះ​ សម្តេច​តេជោ ហ៊ុន សែន បានលើកឡើងថា ដើម្បី​មាន​ស្បៀង​គ្រប់​គ្រាន់​ សម្រាប់​ចិញ្ចឹម​ប្រជាជន​យើង​ត្រូវ​ធ្វើ​វេទិកា​តាម​ភ្លឺ​ស្រែ​ជា​មួយ​ប្រជាជន​។ ពេល​នោះការ​ពិភាក្សា​ផ្តោត​សំខាន់​លើ​ការ​ដោះ​ស្រាយ​ទឹក​ ការ​ប្រើប្រាស់​ពូជ​ការ​ប្រើប្រា​ស់​ដី ជី ថ្នាំ​សម្លាប់​សត្វ​ល្អិត​ការ​បែង​ចែក​តំបន់​ដាំដុះ​ ការ​ចិញ្ចឹម​ត្រី​ និង​សត្វ ។ល។សម្តេច​បាន​បន្ថែម​ថា «ការ​ឆ្លង​ឆ្លើយ​រវាង​ប្រជាជន និង​នាយក​រដ្ឋ​មន្ត្រី​បាន​ធ្វើ​ឲ្យ​វេទិកា​មាន​ជោគ​ជ័យ​ដែល​យើង​បាន​ដោះ​ស្រាយ​សំណូមពរ​របស់​ប្រជាជន​មិន​ត្រឹម​តែ​វិស័យ​កសិកម្ម​ប៉ុណ្ណោះ​ទេ​ តែយើង​បាន​ដោះ​ស្រាយ​សាលា​រៀន ផ្លូវ ស្ពាន ស្រះទឹក អណ្តូងទឹកវត្តអារាម។ល។ បាន​យ៉ាង​ច្រើន​ទៀត​ផង​។​ ពី​ប្រទេស​ដែល​ខ្វះស្រូ​វ​ប្រមាណ ១​លាន​តោន​ នាទសវត្សរ៍ ១៩៩០​ និង​ដើម​ឆ្នាំ​២០០០​ពេល​នេះ​យើង​សល់​ស្រូវ​ជាង​៦​លាន​តោន​ជា​មួយ​ដំណាំ​កសិកម្ម​ផ្សេង​ទៀត​ មាន​ការ​រីក​ចំរើន​យ៉ាង​ខ្លាំង​ដែល​ធ្វើឲ្យ​យើង​ដោះ​ស្រាយ​បាន​តម្រូវ​ការ​ក្នុង​ស្រុក និង​ការ​នាំ​ចេញ​ផង​ដែរ​។ វេទិកា​តាម​វាល​ស្រែ​​ធ្វើ​មិន​តិច​ជាង​ ១០​ដង​នោះ​ទេ​ដែល​មាន​នៅ​ខេត្ត​កណ្តាល​ កំពង់ស្ពឺ ​តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់​ កំពង់ធំ​»។ជាមួយ​គ្នានោះ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា «កូន​ស្រី​ច្បង​របស់​ខ្ញុំ​មាន​ទម្លាប់​ដើរ​តាម​ឪពុក​តាំង​ពីតូច​ គេធ្លាប់​ទៅ​តាម​ខ្ញុំ​បាន​ប៉ុន្មាន​កន្លែង​ដែរ​ក្នុង​វេទិកា​តាម​ភ្លឺ​ស្រែនេះ​។ ស្តាប់​ប្រជាជន​និយាយ​ ទទួល ​ដោះ​ស្រាយ ​សំណូមពរ​សមហេតុ​ សមផល​របស់​ប្រជាជន​ទើប​យើង​រៀប​ចំ​គោល​នយោបាយ​បាន​ត្រឹមត្រូវ​។​ ត្រូវ​ធ្វើ​មន្ត្រី​ជើង​ពីរ​មិន​ត្រូវ​ធ្វើ​មន្ត្រី​ជើង​១០​នោះ​ឡើយ​ និង​ត្រូវ​រត់​ទៅ​រក​ការងារ​ធ្វើ​កុំ​រង់ចាំ​ការងារ​រត់​មក​រក​យើង​នោះ​ទេ​»៕ អត្ថបទ៖ បាន ចក់

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសំដែង​ការគួរសម

2022/08/02 10:08:02 am        665
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២សីហានេះ បាន​អនុញ្ញាត​ឱ្យ​ប្រតិភូ​វៀតណាម​ដឹកនាំដោយលោកជំទាវ ង្វៀន ធីថាញ់ Nguyen Thi Thanh សមាជិក​គណៈកម្មាធិការ​កណ្តាលមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម សមាជិក​គណៈកម្មាធិការអចិន្ត្រៃយ៍ នៃ​រដ្ឋសភា និងជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសំដែង​ការគួរសម​នៅ​វិមាន​សន្តិភាព​។

សម្តេច ហេង សំរិន ជួបពិភាក្សាការងារជាមួយប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា

2022/08/02 10:00:30 am        598
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារមួយចំនួនជាមួយអ្នកស្រី ង្វៀន ធីថាញ់ ប្រធាន​សមាគម​មិត្ត​ភាព​វៀត​ណាម​-កម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ខណៈ​កិច្ច​ជំនួ​ប​នេះ​បាន​លើក​ឡើង​អំពីវឌ្ឍនភាព នៃទំនាក់ទំនងកាន់តែល្អប្រសើរវាងកម្ពុជា និងវៀតណាម។ថ្លែងនៅក្នុងកិច្ចជំនួបនោះ អ្នកស្រី ង្វៀន ធីថាញ់ ចូលរួមអបអរសារទរ​ចំពោះ​ការ​អភិវឌ្ឍ​ឥត​ឈរ​របស់​កម្ពុជា​លើគ្រប់វិស័យ ទោះបីនៅក្នុងកាលៈទេសៈនៃការរាតត្បាតជំងឺកូវីដ-១៩យ៉ាងណា​ក្តី​។ អ្នកស្រី​បាន​លើកឡើងទៀតថា វៀតណាមមិនខុសពី​កម្ពុជា និង​បណ្តា​ប្រទេស​នានាទូ​ទំាង​ពិភ​ពលោកនោះទេ បានទទួលរងនូវការរាតត្បាតពីជំងឺកូវីដ-១៩ តែទោះជាយ៉ាងណាបក្ស រដ្ឋ និងប្រជាជនវៀតណាម បានខិតខំប្រយុទ្ធប្រឆំាងជំងឺនេះនៅក្នុងការស្តារសេដ្ឋកិច្ចនិងសង្គមវៀតណាមឡើងវិញ ដែលជាលទ្ធផលនៅឆ្នាំ២០២១ ស្ថានភាពGDP របស់វៀតណាមមានកំណើតចំនួន៣% ហើយនៅក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២០នេះ កើនបាន៧%។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចាត់ទុកដំណើរទស្សនកិច្ចរបស់អ្នកស្រីង្វៀន ធីថាញ់ នាពេលនេះ ស្របពេលដែលអង្គភាព និងស្ថាប័នផេ្សងៗនៃប្រទេសទាំងពីរ បាននិងកំពុងធ្វើកម្មវិធីផ្សេងៗ ក្នុងការអបអរសាទរខួបទី៥៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម។សម្តេចបានគូសបញ្ជាក់ថា សមាគមមិត្តភាពវៀតណាម-កម្ពុជា ជាតួអង្គដ៏មានសារៈសំខាន់មួយ នៃការរួមចំ ណែកផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរអោយកាន់តែរឹងមាំ និងស្ថិតស្ថិរយូរអង្វែង តាមបំណងប្រាថ្នានៃថ្នាក់ដឹកនាំប្រទេសទាំងពីរ។សម្តេចប្រធានរដ្ឋសភា បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេង ដែលបក្ស រដ្ឋ និងប្រជាជនវៀតណាម សម្រេចបាន ក្នុងការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមមានការអភិវឌ្ឍជឿនលឿនយ៉ាងឆាប់រហ័ស។ ក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់បក្សកម្មុយនីស្តវៀតណាម ប្រជាជនវៀតណាម នឹងបន្តទទួលបានជោគជ័យថ្មីៗថែមទៀត ក្នុងការអភិវឌ្ឍប្រទេសជាតិ កាន់តែរុងរឿងថែមទៀត ហើយកិត្យានុភាព ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ នៅលើឆាកអន្តរជាតិ។នៅក្នុងឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជំរុញលើកទឹកចិត្តដល់សមាគមមិត្តភាពនៃប្រទេសទាំងពីរ បន្តពង្រឹងនិងពង្រីកសកម្មភាព និងកិច្ចសហប្រតិបត្តិការរបស់ខ្លួនលើវិស័យសំខាន់ៗ ក្រៅពីសង្គម និងមនុស្សធម៌ រួមមានវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ និងវិទ្យាសាស្ត្រជាដើម៕ អត្ថបទ៖ បាន ចក់

រដ្ឋមន្រ្តីក្រសួងការបរទេសអាស៊ាន និង​ប្រទេសជាដៃគូ​មួយចំនួនបានមកដល់កម្ពុជា​ជាបណ្តើរៗ​ហើយ

2022/08/01 10:53:42 am        556
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការបរទេស នៃ​បណ្តា​ប្រទេស​អាស៊ាន​ និង​ប្រទេស​ជាដៃគូ​មួយចំនួន​បាន​មក​ដល់​ប្រទេសកម្ពុជា ជា​បណ្តើរៗ​ហើយ​ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​រដ្ឋមន្រ្តីក្រសួង​ការ​បរទេស​អាស៊ាន​លើក​ទី​៥៥ និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូក ដែលប្រទេស​កម្ពុជា​ធ្វើ​ជាម្ចាស់​ផ្ទះ​នៅក្នុង​ឆ្នាំ​២០២២នេះ។ យោងតាមកម្មវិធី​របស់​ក្រសួង​ការ​បរទេស​កម្ពុជា បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ​២០២២​នេះ រដ្ឋមន្រ្តីក្រសួងការបរទេសរបស់ប្រទេសមហាអំណាច និងប្រទេស​អ្នក​មាន​មួយ​ចំនួន​នឹង​មក​ដល់​កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥។ កម្មវិធីបានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេសចិន អាមេរិក កូរ៉េ ជប៉ុន កាណាដា អង់គ្លេស រុស្ស៊ី ឥណ្ឌា អូស្រ្តាលី ញូហ្សឺឡែន និងសហគមន៍អឺរ៉ុប នឹងមកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តី ក្រសួង​ការ​បរទេស​អាស៊ាន និងអាស៊ានបូក ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់ឆ្នាំ២០២២នេះ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១ ខែសីហានេះ រដ្ឋមន្រ្តីការបរទេសនៃប្រទេសឥណ្ឌា ប្រទេស​សហភាព​អឺរ៉ុប និងប្រទេសទីម៉ឡេស បានមកដល់ប្រទេសកម្ពុជាដោយសុវត្ថិភាព និងមានការ​ទទួល​រាក់ទាក់ និងការពារបានយ៉ាងល្អពីសំណាក់មន្រ្តី និងអាជ្ញាធររបស់កម្ពុជា។ ដោយឡែកសម្រាប់ថ្ងៃទី៣ ខែសីហានេះរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Antony J. Blinken នឹងមកដល់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ៣ ដើម្បីចូលរួម​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​សហរដ្ឋ​អាមេរិក អាស៊ាន ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីសហរដ្ឋអាមេរិក អាស៊ាន កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស ជាផ្នែកមួយ នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាន ដែល​លោក​នឹង​ធ្វើ​ការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះមជ្ឈភាពអាស៊ាន និងការអនុវត្ត​ប្រកប​ដោយ​ជោគជ័យ​ នៃទស្សនវិស័យអាស៊ាន ស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។លោករដ្ឋមន្ត្រីក៏នឹង​ជួប​ទ្វេភាគីផងដែរជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងការបរទេស ឯកឧត្តម ប្រាក់ សុខុន ដើម្បីពិភាក្សា​ពី​ការ​គាំទ្រ​របស់​សហរដ្ឋអាមេរិក ចំពោះអាស៊ាន និង កិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងនូវទំនាក់ទំនង ទ្វេភាគី​របស់​យើងជាមួយកម្ពុជា។សូមបញ្ជាក់ថា ក្នុងពេញមួយឆ្នាំ២០២២នេះកម្ពុជា បាននិងកំពុងធ្វើជាប្រធានអាស៊ានប្តូរវេន ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ាន សម្រាប់​ឆ្នាំ​២០២២​នេះ បានថ្លែងកាលពីកន្លងទៅថា «ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២, កម្ពុជានឹង​ដឹក​នាំ​កិច្ច​ខិតខំ​ប្រឹង​ប្រែងរួមរបស់អាស៊ាន ដើម្បី ឈានទៅសម្រេចបាននូវ​សមិទ្ធផល​សំខាន់ៗ​ថែម​ទៀត​ ជាពិសេសជំរុញសម្នះនៃដំណើរការកសាងសហគមន៍ អាស៊ានប្រកបដោយសមធម៌, រឹងមាំ និងបរិយាបន្ន ស្របតាមស្មារតីស្នូលរបស់អាស៊ាន គឺចក្ខុវិស័យមួយ,អត្តសញ្ញាណមួយ និងសហគមន៍​មួយ​»។ សម្តេចនាយករដ្ឋមន្រ្តីបានរំលេខនូវអាទិភាពការងារមួយចំនួនសម្រាប់ឆ្នាំ ២០២២ មាន សសរស្តម្ភនយោបាយនិងសន្តិសុខ, សសរស្តម្ភសេដ្ឋកិច្ច និងសសរស្តម្ភសង្គម-វប្បធម៌៕ អត្ថបទ៖ បាន ចក់

សម្ដេចតេជោ សម្ដែងការសាទរចំពោះកីឡាករតេក្វាន់ដូ WT កម្ពុជា ២រូប ទទួលបានមេដាយមាស ពីការប្រកួត World Police & Fire Games 2022 នៅហូឡង់

2022/07/30 07:24:19 pm        33
ភ្នំពេញ : តាមរយៈហ្វេសប៊ុកនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្ដែងនូវការអបអរសាទរ និងកោតសរសើរចំពោះកីឡាករតេក្វាន់ដូ WTកម្ពុជា ២រូប រួមមានកីឡាករ សំ យូដេត និងកីឡាករ វ៉ា មិថុនា ដែលទទួលបានមេដាយមាស ពីការប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់។ សម្ដេចតេជោបានគូសបញ្ជាក់ផងដែរថា នេះគឺជាមោទនភាពរបស់ប្រទេសជាតិយើងទាំងមូល ដែលកីឡាករតេក្វាន់ដូ WT ចំនួន ០៣ រូប បានទៅចូលរូមកម្មវិធីប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ទទួលបានមេដាយចំនួន០២នាក់ ដោយឡែក កីឡាករ ផល សុវណ្ណាត់ នឹងប្រកួតនៅថ្ងៃស្អែកជាបន្តទៀត។ជាមួយគ្នានេះសម្ដេចតេជោ ក៏បានជូនពរ ដល់កីឡាករ កីឡាការិនី និងប្រតិភូកីឡាទាំងអស់ ដែលបានទៅចូលរូមកម្មវិធីប្រកួត World Police & Fire Games 2022 សូមទទួលបានសុខភាពល្អ និងនាំជោគជ័យដល់កម្ពុជាយើងទាំងមូល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរខួបលើកទី៨០ឆ្នាំ ទិវាឯករាជ្យរបស់វៀតណាម
08/21/2025 08:08 PM
បេឡារុស៖ របៀបបំពាក់ប្រព័ន្ធមីស៊ីលជាមួយនឹងក្បាលគ្រាប់នុយក្លេអ៊ែរ កំពុងត្រូវបានស្វែងយល់
08/21/2025 08:08 PM
រដ្ឋមន្ត្រីការបរទេស៖ ចិនសម្លឹងដល់កិច្ចសហប្រតិបត្តិការផ្នែកកសិកម្ម និងជីករ៉ែ ជាមួយប៉ាគីស្ថាន
08/21/2025 08:08 PM
រដ្ឋាភិបាល៖ អង្គការណាតូនឹងបង្កើតមូលដ្ឋានភស្តុភារ នៅស៊ុយអែត
08/21/2025 08:08 PM
​ការថែទាំផ្លូវមានសារៈសំខាន់ណាស់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅជនបទ
08/21/2025 08:08 PM
រុស្ស៊ីធ្វើសមយុទ្ធបាញ់មីស៊ីល នៅសមុទ្រជប៉ុន
08/21/2025 07:08 PM
​ ផ្នែកខ្លះរបស់រុស្ស៊ី ប្រឈមនឹងកង្វះប្រេងសាំង បន្ទាប់ពីអ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេង
08/21/2025 07:08 PM
សរទរដូវជិតមកដល់ ប៉ុន្តែកូរ៉េខាងត្បូង នៅតែស្ថិតក្នុងអាកាសធាតុក្តៅហួតហែង
08/21/2025 07:08 PM
អតីតពលការិនីត្រឡប់មកពីប្រទេសថៃ បីនាក់បងប្អូន ទទួលបានការងារធ្វើភ្លាមៗ នៅក្នុងខេត្តស្វាយរៀង ដោយម្នាក់ៗទទួលបានប្រាក់ឈ្នួលប្រចាំខែជិត ៥០០ដុល្លាអាមេរិក
08/21/2025 06:08 PM
ឯកឧត្តម ឃឹម ហ្វីណង់៖ទោះបីជាថ្លៃស្រូវបច្ចុប្បន្ននៅតែបន្តជាបញ្ហាប្រឈមតែការចូលរួមប្រមូលទិញស្រូវពីរោងម៉ាស៊ីនដៃគូពិតជាបានជួយកាត់បន្ថយយ៉ាងច្រើនដល់ការកកស្ទះនៅតាមទីវាល
08/21/2025 06:08 PM