BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

សប្បុរសជនខ្មែរជាច្រើនរូប នៅរាជធានីកង់ប៉េរ៉ា-Canberra ប្រទេសអូស្ត្រាលី ទទួលបានគ្រឿងឥស្សរិយយស ពីព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

2022/07/04 10:41:10 am        146
ភ្នំពេញ ៖ នៅថ្ងៃអាទិត្យ ទី៣ ខែកក្កដា ឆ្នាំ២០២២ សប្បុរសជនខ្មែរជាច្រើនរូប នៅរាជធានីកង់ប៉េរ៉ា ប្រទេសអូស្ត្រាលី ទទួលបានគ្រឿងឥស្សរិយយស ពីព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានជួយដល់សហគមពលរដ្ឋខ្មែរនៅរាជធានីកង់ប៉េរ៉ា-Canberra ប្រទេសអូស្ត្រាលីនាពេលកន្លងមក។  ពិធីប្រគល់គ្រឿងឥស្សរិយយស មេដាយថ្នាក់មហាសេនា, មេដាយថ្នាក់ធិបឌិន និងមេដាយថ្នាក់សេនា បានធ្វើឡើងនៅល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោមវត្តមានឯកឧត្តម ចាន់ រតនា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌៕

ទ័ពមួកខៀវកម្ពុជា ទទួលការកោតសរសើរពី UN ខណៈកំពុងបំពេញបេសកកម្មនៅស៊ូដង់ខាងត្បូង

2022/07/02 02:35:21 pm        893
ភ្នំពេញ៖ នៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ​កងទ័ពមួកខៀវកម្ពុជាដែលកំពុងឈរជើងបំពេញ​បេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិUN​ នៅប្រទេសស៊ូដង់ខាងត្បូង បាននិងកំពុង​ទទួល​ការគាំទ្រ ​ការកោតសរសើរពីមេបញ្ជាការUN ​និងបណ្តាពលរដ្ឋនៅក្នុងតំបន់បេសកកម្ម​នៅ​តាមទីក្រុងរដ្ឋធានីសំខាន់ៗចំនួន៦ រួមមាន រដ្ឋធានី Juba ទីក្រុងBor , Malakal, Wau, Bentiu, និងទីក្រុងទីRumbekនៅក្នុងប្រទេស​ស៊ូដង់ខាងត្បូង។បើតាមលោកវរសេនីយ៍ឯក ទេស សីហា មេបញ្ជាការកងអនុសេនាធំអាវុធហត្ថមួកខៀវកម្ពុជា ក្នុងបេសកកម្មអង្គការ​សហប្រជាជាតិ UNនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង អោយBTV នឹង​នៅថ្ងៃទី២​ ខែ​កក្កដា​នេះ ថា នៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ​ កម្លាំង​អាវុធ​ហត្ថមួកខៀវកម្ពុជា ត្រូវបាន​ដាក់​ពង្រាយកងកម្លាំងឈរបំពេញបេសកកម្មថែរក្សាសន្តិភាពUN ​នៅ​ប្រទេសស៊ូដង់​ខាងត្បូងចំនួន ៦ទីតាំង និងឈរជើងនៅ៧គោលដៅ ។លោកមេបញ្ជាការ ​បានឱ្យដឹងថា​ ភារៈកិច្ចសំខាន់​ដែលកម្លាំងអាវុធហត្ថត្រូវធ្វើ គឺ​មាន​ការការ​ពារអម​ដំណើរ​ឥស្សរជន UN និងដំណើរទស្សនកិច្ច បណ្ដាថ្នាក់ដឹកនាំប្រទេស ​បរិច្ចាគកងកម្លាំង ចុះត្រួត​ពិនិត្យសន្តិសុខ តាមច្រកចេញ-ចូល ក្នុងបន្ទាយUN ត្រួតពិនិត្យសម្ភារៈកងកម្លាំងប្ដូរវេន ត្រួតពិនិត្យ​សណ្ដាប់ធ្នាប់​ចរាចរណ៍ ​ត្រួតពិនិត្យការធ្វើចត្តាឡីស័ក ត្រួត​ពិនិត្យ​តាម​រថយន្ដពង្រឹង​​ការការ​ពារជម្ងឺកូវីដ-១៩ បានជាង៧០០០លើក ជាដើម។លោកវរសេនីយ៍ឯក ​ទេស សីហា ​បន្តថា ​ការងារបេសកកម្មសំខាន់ៗក្រៅពីនេះ គឺកងកម្លាំងអាវុធ​ហត្ថ​កម្ពុជាយើង ​បានចុះ ត្រួតពិនិត្យប័ណ្ណបើកបរ​ និងមិនពាក់មិនពាក់ខ្សែក្រវ៉ាត់ ត្រួតពិនិត្យល្បឿន​រថយន្ត អាកុល ល្បាតថ្មើរជើង​ និងចុះល្បាតនៅក្នុងបន្ទាយ​UN ល្បាតក្នុងទីក្រុង ត្រួតពិនិត្យ​កងកម្លាំងប្តូរវេន​ ត្រួតពិនិត្យសម្ភារៈកងប្តូរវេន ​សម្រួល​ចរាចរណ៍​ឱ្យ​ក្បួន​រថយន្ត​ព្រលាន​យន្តហោះ (Movcon) ​សហការត្រួតពិនិត្យស៊ើបអង្កេតឧប្បត្តិវហេតុនានា ​ជាច្រើនករណីទៀត ទទួល​ភាព​ជោគជ័យ​លើគ្រប់ភារកិច្ច។លោក បញ្ជាក់ថា បច្ចុប្បន្ន កងអនុសេនាធំអាវុធហត្ថមួកខៀវកម្ពុជា ក្នុងបេសកកម្មអង្គការ​សហប្រជាជាតិ​ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង មានចំនួន៧៣នាក់ ​ហើយក្រៅពីនេះកម្ពុជា​យើង​ក៏​មានមន្ត្រីទ័ពមួកខៀវជាអ្នក​សង្កេតការណ៍​ម្នាក់​ធ្វើការ​ជាមួយមេបញ្ជា​UN​នៅក្នុងប្រទេសស៊ូដង់​ផងដែរ។សូមបញ្ជាក់ឱ្យដឹងដែរថា ចាប់តាំងពិឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន កម្ពុជា​បាន​បញ្ជូនកងទ័ព​រក្សាសន្តិភាព សរុបចំនួន៨៣០២នាក់ ​ក្នុងនោះ​កម្លាំងនារីមានចំនួន៥៨០នាក់ ទៅចូលរួមបំពេញ​បេសកកម្មចំនួន១១ នៅប្រទេសចំនួន៩ រួមមាន​ ស៊ូសង់ ស៊ូដង់ខាងត្បូង ឆាដ ស៊ីរី សាយប្រឹស ម៉ាលី លីបង់ អាហ្វ្រិកកណ្តាល និងយេម៉ែន។ បច្ចុប្បន្ន ​កងទ័ពរក្សាសន្តិភាពរបស់កម្ពុជា មានចំនួនជាង ៨០០នាក់​ កំពុងបំពេញបេសកកម្មនៅប្រទេស ​ចំនួន៥ មានស៊ូដង់ ស៊ូដង់ខាងត្បួង ម៉ាលី លីបង់ និងអាហ្វ្រិកកណ្តាល៕ អត្ថបទ ស៊ុម សុខជា

ឯកឧត្តម លី ធុជ អញ្ជើញចូលរួមពិធីអបអរសាទរជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាក្រុងបាវិត

2022/07/02 01:08:34 pm        185
ស្វាយរៀង៖ ឯកឧត្តម លី ធុជ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានអញ្ជើញចូលរួមពិធីអបអរសាទរជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាក្រុងបាវិត ដែលបានទទួលជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ កន្លងមកនេះ។ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្តម លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ជូនក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ទាំង៥ និងសមាជិកគណបក្សក្នុងក្រុងបាវិតទាំងអស់ ចំពោះការលះបង់គ្រប់បែបយ៉ាងទាំងពេលវេលា និងធនធានផ្ទាល់ខ្លួន ដើម្បីឧត្តមប្រយោជន៍ប្រទេសជាតិ និងគណបក្សប្រជាជនកម្ពុជា ជាពិសេសលើកកម្ពុជាជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ឯកឧត្តម លី ធុជ បានលើកឡើងថា “ឆ្នោតមួយសន្លឹករបស់បងប្អូនប្រជាពលរដ្ឋជូនគណបក្សប្រជាជនកម្ពុជា គឺបានឆ្លុះបញ្ចាំងអំពីការសម្រេចចិត្តដ៏ត្រឹមត្រូវក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ។ឯកឧត្តមបញ្ជាក់ថា “គណបក្សប្រជាជនកម្ពុជាឈ្នះ សន្តិភាពឈ្នះ និងការអភិវឌ្ឍឈ្នះ”៕

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណសប្បុរសជននានា ដែលបរិច្ចាគថវិកាគាំទ្រសកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌនៅកម្ពុជា

2022/07/02 11:23:19 am        1068
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្ញើសារលិខិតថ្លែងអំណរគុណជាបន្តបន្ទាប់ដល់សប្បុរសជន ព្រមទាំងអង្គភាពក្រុមហ៊ុន អាជីវកម្មនានា ដែលបានចូលរួមចំណែកបរិច្ចាគថវិកាជូនដល់រាជរដ្ឋាភិបាល ដើម្បីគាំទ្រសកម្មភាពបោសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះកម្ពុជា ។យោងតាមទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថា អ្វីដែលសំខាន់ គឺការឈានទៅបញ្ចប់នៅសោកនាដកម្មលើប្រជាជនកម្ពុជាដែលស្លាប់ និងរបួសដោយគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះដែលជាឃាតកលាក់មុខនៅសេសសល់លើទឹកដីកម្ពុជា។ដើម្បីសម្រួលដល់ការចូលរួមទាំងនេះ សម្តេចតេជោ ហ៊ុន សេន សូមឲ្យសប្បុរសជនធ្វើទំនាក់ទំនងទៅឯកឧត្ដម សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីតាមលេខទូរស័ព្ទ ០១២ ៩៦១៩៧១ ដែលនឹងប្រមូលថវិកានេះបញ្ចូលទៅគណនេយ្យរបស់អាជ្ញាធរមីនកម្ពុជា៕ខាងក្រោមនេះ ជាខ្លឹមសារលិខិតថ្លែងអំណរគុណរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៖

ប្រេសិតពិសេសប្រធាអាស៊ាន ជួបជាមួយក្រុមប្រដាប់អាវុធភាគតិចមីយ៉ានម៉ាចំនួន៧ ពិភាក្សាស្វែងរកការចចារសន្តិភាព

2022/07/02 10:55:52 am        515
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានបន្តជួបជាមួយតំណាងអង្គការប្រដាប់អាវុធជនជាតិភាគតិចចំនួន៧ ពិភាក្សាលើបញ្ហាកំពុងកើតឡើង នៅក្នុងប្រទេសមួយនេះ ។ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា សម្រាប់តំណាងអង្គការប្រដាប់អាវុធជនជាតិភាគតិចចំនួន៧ គឺបានចុះហត្ថលេខាកិច្ចព្រមព្រៀងបទឈប់បាញ់ ជាមួយក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) ដោយកិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈលើស្ថានភាពនយោបាយនៅក្នុងប្រទេស ជាពិសេសលើវិធី ដែលមីយ៉ាន់ម៉ាអាចជំរុញការចរចាសន្តិភាពទៅមុខ ដើម្បីជាប្រយោជន៍ដល់ប្រជាជនទាំងអស់នៅក្នុងប្រទេស ។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានឆ្លៀតឱកាសពន្យល់អំពីការអនុវត្តដ៏ជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ ផ្តួចផ្តើមដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបាននាំកម្ពុជាឲ្យទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ ។ក្នុងថ្ងៃដដែលនេះ ឯកឧត្តម ប្រាក់សុខុន បានជួបពិភាក្សាការងារជាមួយឯកឧត្តម យ៉ា ព្យេ ប្រធានគណៈកម្មាធិការសាមគ្គីភាពជាតិ និងការបង្កើតសន្តិភាព (NSPNC) កិច្ចប្រជុំបានផ្តោតលើប្រធានបទសំខាន់ៗមួយចំនួន ទី១. ពិភាក្សាពីវឌ្ឍនភាពការងារ និងការចូលរួមចំណែករបស់អង្គការប្រដាប់អាវុធជនជាតិភាគតិច (EAOs) ក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ថ្នាក់ជាតិ (NCA), ទី២. ការចែករំលែកនូវបទពិសោធន៍របស់កម្ពុជា ក្នុងដំណើរអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន និងទី៣. តួនាទីរបស់គណៈកម្មាធិការសាមគ្គីភាពជាតិ និងការបង្កើតសន្តិភាព (NSPNC) ក្នុងដំណើរការផ្តល់ជំនួយមនុស្សធម៌ និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជនមីយ៉ាន់ម៉ា នៅតំបន់ដែលពិបាកទៅដល់ ៕(អត្ថបទ៖បាន សុខរិទ្ធិ)

ប្រេសិតពិសេសអាស៊ាន ជួបមេដឹកនាំមីយ៉ាន់ម៉ា ដើម្បីជំរុញកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច

2022/07/01 03:49:20 pm        519
ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចការងារលើកទី២នៅមីយ៉ាន់ម៉ា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បាន​អញ្ជើញ​ជួប​ពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋសហភាពមីយ៉ាន់ម៉ា ​ដើម្បីជំរុញកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច។ ក្នុងដំណើរទស្សនកិច្ចលើកទី២របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា និងក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន​ស្ដីពីមីយ៉ាន់ម៉ា ​អមដំណើរដោយឯកឧត្តម ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន កាលពីថ្ងៃទី៣០ ខែមិថុនា ម្សិលមិញ ​បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម​នាយឧត្តម​សេនីយ៍​ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) ដើម្បីផ្លាស់ប្តូរ​យោបល់​ពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ​ប្រាំចំណុច​របស់អាស៊ាន​ និងស្ថានភាពនយោបាយ និងមនុស្សធម៌​នៅមីយ៉ាន់ម៉ា។បន្ទាប់ពីនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបពិភាក្សាការងារជាមួយ​ឯកឧត្តម វ៉ុនណា ម៉ោងល្វីន និងឯកឧត្តម កូ កូ ឡាំង ប្រធានក្រុមការងារមីយ៉ាន់ម៉ា​ទទួល​បន្ទុកជំនួយ​មនុស្សធម៌ ដោយកិច្ចប្រជុំទាំងពីរបានផ្តោតលើប្រធានបទសំខាន់ៗជាច្រើន រួមមាន៖ (១) សារៈសំខាន់​នៃការបេ្តជ្ញាចិត្តរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) ក្នុងការជំរុញការអនុវត្តកិច្ច​ព្រមព្រៀង​ជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ានទៅមុខបន្ថែមទៀត (២) ស្ថានការណ៍នយោបាយ​នៅ​មីយ៉ាន់ម៉ា (៣) ការតាមដាន​លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយ​មនុស្សធម៌​អាស៊ាន​ជូនមីយ៉ាន់ម៉ា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ នៅភ្នំពេញ ជាពិសេសភាពចាំបាច់​ក្នុងការបង្ហាញ​ប្រទេសសមាជិកអាស៊ាន ​និងសហគមន៍​អន្តរជាតិនូវវឌ្ឍនភាពដែលសកម្ម ​និងជាក់ស្តែង​បន្ថែមទៀត ​នៅក្នុងការអនុវត្តក្របខ័ណ្ឌ ដែលសម្រេចបានក្នុងកិច្ចប្រជុំពិគ្រោះ​យោបល់នោះ និង (៤) វិធីសាស្រ្តដែលទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាល​អន្តរជាតិ ​អាចចូលរួមក្នុងការងារមនុស្សធម៌ដែលដឹកនាំ​ដោយមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមាន​ការវាយតម្លៃតម្រូវការរួមនៅក្នុងតំបន់ដែលពិបាកទៅដល់ផងដែរ។ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចការងារលើកទី២នេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បញ្ជាក់ជាថ្មីថា​ គោលបំណងនៃដំណើរទស្សនកិច្ចនាពេលនេះ ​មានគោលដៅចំនួន៣ រួមមាន កាត់បន្ថយអំពើហិង្សា ​ឬគោរពដល់ការអនុវត្តបទឈប់បាញ់, បញ្ហាជំនួសមនុស្សធម៌ និងការកសាងទំនុកចិត្តគ្នា​ ដើម្បីឆ្ពោះទៅរកការចចារថ្នាក់ជាតិ។យ៉ាងណាមិញ មុនការបំពេញទស្សនកិច្ចការងារលើកទី២ នៅមីយ៉ាន់ម៉ានាពេលនេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិត​ពិសេស​របស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា​ បាន​ផ្ញើលិខិត​ទៅកាន់ក្រសួងការបរទេសមីយ៉ាន់ម៉ា ដោយ​បាន​ទទូចឱ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា ​បញ្ជូន​លោកស្រី អោងសាន ស៊ូជី ត្រឡប់ទៅកាន់​លំនៅដ្ឋានវិញ​ ខណៈបច្ចុប្បន្នលោកស្រីត្រូវបានស្ថិតនៅក្នុង​ពន្ធនាគារ​ទីក្រុងណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា៕ អត្ថបទ សេក ឧត្តម

ប្រេសិតពិសេសប្រធានអាស៊ាន ជួបជាមួយឯកឧត្តម មីន អោងឡាំង

2022/07/01 12:20:48 pm        572
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដើម្បីផ្លាស់ប្តូរយោបល់ពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន និងស្ថានភាពនយោបាយ និងមនុស្សធម៌នៅមីយ៉ាន់ម៉ា។ 

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព និងក្រុមការងារ ចូលថ្វាយបង្គំ និងនាំយកទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តធម្មរង្សី ក្រុងដាវីន -Darwin ប្រទេសអូស្ត្រាលី

2022/07/01 12:20:33 pm        207
ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និង ឯកឧត្តម ចាន់ រតនា ប្រធានគណៈកម្មាធិការគណបក្សប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ បានអញ្ជើញទៅថ្វាយបង្គំ និងបាននាំយកទេយ្យទាន រួមទាំងថវិកាមួយចំនួន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តធម្មរង្សី (ហៅវត្តខ្មែរដាវីន) ប្រចាំទីក្រុងដាវីន-Darwin ប្រទេសអូស្ត្រាលី ។សកម្មភាពនេះមានការចូលរួមពី ឯកឧត្តម សុខ វាសនា អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងជាប្រធានតំបន់៧ និងឯកឧត្តម លោកជំទាវ លោក លោកស្រី កញ្ញា ដែលជាអនុប្រធាន សមាជិក-សមាជិកានៃក្រុមការងាររៀបចំអង្គការចាត់តាំង គណៈកម្មាធិការសាខាគណបក្ស និងក្រុមការងារយុវជន៕

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យចាប់ផ្ដើមប្រកាសខេត្ត-ស្រុក-ឃុំ ជាបណ្ដើរៗអំពីការអស់មីន

2022/07/01 10:58:30 am        628
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានជំរុញទៅអាជ្ញាធរមីន និងអាជ្ញាធរតាមបណ្ដារាជធានី-ខេត្ត ចាប់ផ្ដើមប្រកាសខេត្ត ស្រុក និងឃុំ-សង្កាត់ ជាបណ្ដើៗអំពីការបោសសម្អាតមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រួចរាល់ ដើម្បីផ្តល់សុវត្ថិភាព ហើយពលរដ្ឋរស់នៅដោយគ្មានការព្រួយបារម្ភ ។ ក្នុងឱកាសអញ្ជើញអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ២០២២ ដែលប្រារព្ធនៅទីតាំងអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន​ សែន បានស្នើទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិចារណាដាក់ចូលទៅក្នុងថវិកាជាតិសម្រាប់ឆ្នាំ ២០២៣-២០២៤ខាងមុខ ជាដំណាក់ៗ ដើម្បីបង្ហើយនូវការដោះមីន ដោយបញ្ចប់ខេត្ត បញ្ចប់ស្រុក ឬបញ្ចប់ឃុំ ប្រកាសថាគ្មានមីន ។ សម្ដេចតេជោ បានបន្ថែមថា នៅខេត្តកែប បានប្រកាសរួចហើយថាគ្មានមីន ដោយកន្លែងខ្លះទៀត ត្រូវការប្រាក់ត្រឹម ៥ម៉ឺនដុល្លារ ទៅរកសុំបរទេសពិបាកណាស់ ហើយឥឡូវត្រូវដាក់ចូលក្នុងថវិកាជាតិ ដើម្បីបញ្ចប់នូវទីកន្លែងមួយចំនួនជិតបោសសម្អាតមីនអស់ ប៉ុន្តែខ្វះលុយដោះ ។ សម្ដេចតេជោ ហ៊ុន សែន ជំរុញទៅអាជ្ញាធរមីន សហការជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ បញ្ជូនកម្លាំងបោសសំអាតមីនដែលនៅសេសសល់ ដើម្បីធានាសុវត្ថិភាព ហើយប្រកាសឃុំប៉ោយចារ ស្រុកភ្នំស្រុក ក៏ដូចជាអាងត្រពាំងថ្ម ជាតំបន់គ្មានមីន ទោះបីដោយតម្លៃណាក៏ដោយ ត្រូវតែដោះមីននៅតំបន់នោះ នៅចុងឆ្នាំនេះយ៉ាងយូរ ត្រូវប្រកាសជាតំបន់គ្មានមីន ។ ជាមួយនេះ នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញទៅក្រសួងធនធានទឹក និងឧតុនិយម ត្រូវធ្វើការជួសជុល ធ្វើផ្លូវនៅលើខ្នងអាងត្រពាំងថ្ម ប្រមាណ១០គីឡូម៉ែត្រ ដើម្បីជាប្រយោជន៍ដល់ពលរដ្ឋក្នុងការធ្វើដំណើរ និងដឹកកសិផលកាន់តែងាយស្រួល ខណៈអាងនេះមិនត្រឹមជាប្រភពទឹកសម្រាប់ស្រោចស្រពដំណាំកសិកម្ម វាក៏ជាទីតាំងទេសចរណ៍ និងពលរដ្ឋអាចនេសាទបានទៀតផងដែរ ៕ (អត្ថបទ បាន សុខរិទ្ធិ)

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដាក់ឲ្យប្រើប្រាស់ផ្លូវការនូវកម្រងព័ត៌មានជាតិលើកទី២ ស្តីពីសុវត្ថិភាពនិងសុខភាពការងារ

2022/07/01 10:37:21 am        184
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ រៀបចំពិធីផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់កម្រងព័ត៌មានជាតិលើកទី២ ស្តីពីសុវត្ថិភាព និងសុខភាពការងារ និងគោលការណ៍ណែនាំ ស្តីពីសុវត្ថិភាពសារធាតុគីមីនៅកន្លែងធ្វើការ។កម្រងព័ត៌មានជាតិលើកទី២ ស្តីពីសុវត្ថិភាព និងសុខភាពការងារ សម្រាប់ប្រទេសកម្ពុជារួមបញ្ចូលព័ត៌មានថ្មីៗ និងអាចរកបានស្ដីពី រចនាសម្ព័ន្ធមូលដ្ឋាននៃសុវត្ថិភាព និងសុខភាពការងារ (OSH) ច្បាប់ ការអនុវត្តច្បាប់ ប្រព័ន្ធសំណងគ្រោះថ្នាក់ការងារ ស្ថិតិ និងសកម្មភាពផ្សព្វផ្សាយស្តីពីសុវត្ថិភាព និងសុខភាពការងារ។គោលបំណងនៃកម្រងព័ត៌មាននេះ គឺផ្តល់នូវមូលដ្ឋានសម្រាប់ពិនិត្យមើលភាពខ្លាំង និងបញ្ហាប្រឈមដែលកំពុងកើតមានបច្ចុប្បន្នលើផ្នែកសុវត្ថិភាព និងសុខភាពការងារនៅក្នុងប្រទេស និងជ្រើសរើសអាទិភាពសម្រាប់សកម្មភាពសុវត្ថិភាព និងសុខភាពការងារនាពេលអនាគត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោ ហ៊ុន សែន៖ «ម្សិលមិញជាខួប២ឆ្នាំដែលខ្ញុំចាកចេញ​ពីតំណែង​នាយករដ្ឋមន្ត្រី​ជំនួស​ដោយ ហ៊ុន ម៉ាណែត, ២ឆ្នាំគ្រប់គ្រាន់និងយល់បានពីការដឹកនាំនិងគ្រប់គ្រងបានល្អពី សំណាក់ថ្នាក់ដឹកនាំជំនាន់ថ្មី»
08/23/2025 11:08 AM
បំណាក់ដីនៅប្រទេសហ្គីណេ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៥នាក់ស្លាប់ នៅជិតរដ្ឋធានី Conakry
08/23/2025 11:08 AM
លោក Donald Trump និយាយថា ស្ថានភាពនៅតំបន់ហ្កាហ្សា ត្រូវតែបញ្ចប់
08/23/2025 11:08 AM
ពិភពលោកប្រតិកម្ម ខណៈស្ថាប័នគាំទ្រដោយអង្គការសហប្រជាជាតិ ប្រកាសទុរ្ភិក្សនៅហ្កាហ្សា
08/23/2025 11:08 AM
ប្រទេសកាណាដា នឹងបន្ធូរបន្ថយការដំឡើងពន្ធសងសឹកភាគច្រើនប្រឆាំងនឹងសហរដ្ឋអាមេរិក
08/23/2025 11:08 AM
សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និង​សម្តេចម៉ែ យាងទៅទីក្រុងប៉េកាំង ប្រទេសចិន
08/23/2025 10:08 AM
ថៃនៅតែព្រងើយកន្តើយក្នុងការដោះលែងទាហានកម្ពុជា១៨នាក់ដែលខ្លួនចាប់ទៅបើទោះបីជាមាន​កិច្ច​អន្តរាគមន៍ពីអន្តរជាតិ
08/23/2025 09:08 AM
ប្រទេសហុងគ្រី និងស្លូវ៉ាគី ព្រួយបារម្ភពីកង្វះប្រេង ក្រោយការវាយប្រហាររបស់អ៊ុយក្រែនលើបំពង់បង្ហូរប្រេងរុស្ស៊ី
08/23/2025 09:08 AM
កូរ៉េខាងជើង ចោទទាហានកូរ៉េខាងត្បូងថាបានបាញ់ព្រមាននៅជិតព្រំដែន
08/23/2025 09:08 AM
លោក Zelenskiy៖ រុស្ស៊ីកំពុងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបញ្ឈប់ជំនួបរបស់លោក ជាមួយលោក Putin
08/23/2025 09:08 AM