BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

នៅថ្ងៃទី១២-១៣ខែកក្កដាខាងមុខនេះ អ្នកជំនាញក្រុមហ៊ុន ស៊ីណូវ៉ាក់ នឹងមកសិក្សាពីមូលដ្ឋានសំណង់ និងបច្ចេកទេសរក្សាវ៉ាក់សាំងនៅកម្ពុជា

2022/07/01 10:08:40 am        505
ភ្នំពេញ៖ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា នៅថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ ក្រុមអ្នកជំនាញរបស់ក្រុមហ៊ុន Sinovac Life Sciences Co.,Ltd នឹងមកសិក្សាពីមូលដ្ឋានសំណង់ និងបច្ចេកទេសរក្សាទុកវ៉ាក់សាំង និងវេចខ្ចប់វ៉ាក់សាំង នៅកម្ពុជា។លោកជំទាវបន្តទៀតថា ក្រុមអ្នកជំនាញរបស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ ចុះមកសិក្សានេះបន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបតិ្តការវេចខ្ចប់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ រវាងសហគ្រាសឱសថកម្ពុជា និងក្រុមហ៊ុន Sinovac Life Sciences នៃសាធារណរដ្ឋប្រជាមានិតចិន ដែលអាចឲ្យកម្ពុជា មានលទ្ធភាពវេចខ្ចប់វ៉ាក់សាំងដោយអនុលោមទៅតាមនិយាមរបស់សាធារណរដ្ឋប្រជាមានិតចិន។ ដោយពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ធ្វើឡើងកាលពីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ ក្រោមវត្តឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ជាមួយឯកឧត្តម Wang Wentian (វ៉ាង វិនធាន) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវ អ្នកឧកញ៉ា ជឹង សុភាព អគ្គនាយិកាសហគ្រាសឱសថកម្ពុជា លោក Gao Qiang (កៅ ជាំង)អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Sinovac Life Sciences Co.,Ltd។ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានបញ្ជាក់ដែរថា គម្រោងវេចខ្ចប់ដំណាក់កាលចុងក្រោយ នៃវ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ និងវីរុសបំលែងថ្មីផ្សេងៗទៀត រាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីសហគ្រាសឱសថកម្ពុជា រយៈពេល៣ឆ្នាំ(២០២៤-២០២៦) សម្រាប់ផ្គត់ផ្គង់តម្រូវការប្រើបា្រស់ក្នុងប្រទេស៕(ដោយ៖ ហួត រដ្ឋា)

សម្ដេចតេជោ ហ៊ុន សែន ៖ “បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតជូនខ្លួនឯង”

2022/07/01 09:14:59 am        420
ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរទិវាមច្ឆជាតិ១កក្កដា ឆ្នាំ២០២២ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​មាន​ប្រសាសន៍​ថ្លែង​អំណរគុណ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​បោះឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជា ដោយសម្ដេចបានគូសបញ្ជាក់ថា “បោះឆ្នោតជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺបោះឆ្នោតជូនខ្លួនឯង”។សម្តេចតេជោ ហ៊ុន សែន បាន​ប្រកាស​ថ្លែង​អំណរ​គុណ​ដ​ល់​ប្រជាពលរដ្ឋ ដែល​បាន​នាំគ្នា​អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែល​បាន​កន្លង​ទៅ​ថ្មី​ៗ​នេះ ទោះជា​បោះឱ្យគណបក្សនយោបាយណាក៏ដោយ ដែលនេះជាទម្រង់ នៃលទ្ធផល​ប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា។ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណ និងអំពាវនាវ ដល់​ពលរដ្ឋ​ឱ្យ​បន្តបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣ខាងមុខបន្តទៀត ដែល​ជា​សក្ខីភាព​បង្ហាញ​ពី​ភាពជឿជាក់ទុកចិត្ត លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរ អំពីគុណតម្លៃនៃសុខសន្តិភាព ដែលប្រទេសកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន ដោយសម្តេចបានបញ្ជាក់ថា តម្លៃសន្តិភាពនេះគឺពិតជាមិនអាចខ្វះបាននោះឡើយ ខណៈសន្តិភាពនេះបានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចំរើនស្ទើគ្រប់វិស័យនោះ៕

សម្ដេចតេជោ ហ៊ុន​ សែន​ រំលឹកពីគ្រាដែល​​​ឯកជនកាន់កាប់ឡូតិ៍នេសាទ ដោយបង្កការលំបាកបំផុតដល់ពលរដ្ឋ និងប្រជានេសាទ

2022/07/01 09:01:05 am        390
បន្ទាយមានជ័យ៖ សម្ដេចតេជោ​ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី បាន​ប្រកាស​រំលឹក​ពី​គ្រាដែ​ល​ឯក​ជន​កាន់​កាប់​ឡូតិ៍នេសាទ ដោយបង្កការលំបាកលំបិតបំផុតដល់ប្រជាពលរដ្ឋ និងប្រជានេសាទ រហូត​ដល់​មាន​អំពើហិង្សាក្នុងទម្រង់ធ្ងន់ធ្ងរ និងជម្រោះរ៉ាំរ៉ៃផ្សេងៗរាប់មិនអស់។សម្ដេចតេជោបានប្រកាសយ៉ាងដូច្នេះក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតី​ក្នុង​ពិធី​អបអរ​សាទរ​ទិវា​មច្ឆជាតិ១កក្កដា ឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅទីតាំងអាងទឹក ត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសជំរុញចរន្ត នៃការចិញ្ចឹមត្រី ដើម្បី​ធានា​ការ​ផ្គត់ផ្គង់​ដល់​តម្រូវការប្រជាពលរដ្ឋ។ សម្តេចបន្តថា ពេលនេះ តម្លៃត្រីមានកើនឡើង ខណៈ​សាច់មាន់ សាច់ជ្រូក និងសាច់ផ្សេងៗ បែរជាមានការធ្លាក់ខ្លះទៅវិញ ដែល​នេះ​ផ្អែក​លើ​តម្រូវ​ការ​ជាក់​ស្តែង​របស់​អ្នកទទួលទានប៉ុណ្ណោះ។  

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីអបអរសាទរទិវាមច្ឆជាតិ១កក្កដា ឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅទីតាំងអាងទឹក ត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ

2022/07/01 07:50:24 am        161
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ១កក្កដា ឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅទីតាំងអាងទឹក ត្រពាំងថ្ម ភូមិ ត្រពាំងថ្ម ឃុំ ប៉ោយចារ ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ជារៀងរាល់ឆ្នាំ ថ្ងៃទី ១ ខែកក្កដា គឺជា ទិវា ដែល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ តែងតែ ប្រារព្ធទិវា មច្ឆជាតិ ដែល រៀបចំឡើង ក្នុង ស្មារតី ចូលរួម ផ្សព្វផ្សាយ គ្រប់គ្រង ការពារ និងអភិរក្ស ធនធានធម្មជាតិអោយបានគង់វង្ស។ ទិវាមច្ឆជាតិ១កក្កដា បង្កើតឡើងក៏ដើម្បីបំផុសចលនាប្រជាពលរដ្ឋចូលរួមក្នុងការថែរក្សាពូជត្រីឱ្យមានក្នុងដែនទឹកធម្មជាតិបង្កើនផលត្រី នៅតំបន់ឆ្ងាយពីដែននេសាទផងជាពិសេសតាម តំបន់សមស្រប នៃវាលទំនាប និងវាលស្រែក្នុងទូទាំងប្រទេស ៕

គ.ជ.ប ប្រកាសពីកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

2022/06/30 03:34:51 pm        895
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) ប្រកាសដល់ជូនក្រសួង-ស្ថាប័នពាក់ព័ន្ធ គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យបានជ្រាបថា កាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។គ.ជ.ប ប្រកាសថា ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ គឺជាអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣៕

ប្រេសិតពិសេសប្រធានអាស៊ាន ប្រគល់អំណោយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់អាស៊ានសម្រាប់មីយ៉ាន់ម៉ា

2022/06/30 03:25:42 pm        783
ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅក្រោមផ្នែកមួយ នៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន ដែលបានអនុម័តក្នុងកិច្ចប្រជុំប្រមុខដឹកនាំអាស៊ានកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាប្រេសិតពិសេសប្រធានអាស៊ាន និងឯកឧត្តម ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) ក្នុងនាមជាតំណាងរបស់ ឯកឧត្តម ដាតុ លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន និងអ្នកសម្របសម្រួលជំនួយមនុស្សធម៌របស់អាស៊ាន (SG-AHAC) ព្រមទាំងឯកឧត្តម ឆិន ហៃ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំមីយ៉ាន់ម៉ា បានចូលរួមក្នុងពិធីប្រគល់អំណោយវ៉ាក់សាំងកូវីដ-១៩ របស់រដ្ឋាភិបាលចិនជូនដល់អាស៊ានសម្រាប់មីយ៉ាន់ម៉ា នៅទីក្រុងយ៉ាងហ្គូន។

បទវិភាគនយោបាយ៖ តើវាសនារបស់លោក សុន ឆ័យ នឹងបញ្ចប់ដូចមេរបស់លោក ឬយ៉ាងណា?

2022/06/30 02:19:57 pm        880
ភ្នំពេញ៖ ការបោះឆ្នោតក្រុមជ្រើសរើសប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ មិនទាន់បានបញ្ចប់ទៅបានប៉ុន្មានផងអនុប្រធានបក្សភ្លើងទាន លោក សុន ឆ័យ កំពុងជាប់បណ្ដឹងចំនួនពីរ ពោលបណ្ដឹងពីគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) ពាក់ព័ន្ធទៅនឹងការប្រើប្រាស់​ពាក្យពេចន៍​មិនសមរម្យរបស់លោកក្នុងនាមជាអ្នកនយោបាយ និងជាមនុស្សរបស់មហាជនដែលអាចបណ្ដាលឱ្យមានការប៉ះពាល់ដល់កិត្តយសជាតិទាំងមូល។ ជាក់ស្ដែងលោក សុន ឆ័យ បានលើកឡើងដដែលៗតាមរយៈកិច្ចសម្ភាសន៍ជាមួយ Cambodia Daily កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ នេះថា «ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់មិនមានភាពត្រឹមត្រូវ និងមិនយុត្តិធម៌» ព្រមទាំងចោទថា គ.ជ.ប បានលួចសន្លឹកឆ្នោត​ដែលធ្វើ​ឱ្យប៉ះពាល់ដល់យ៉ាងធ្ងន់ធ្ងរដល់ស្ថាប័ននេះ។ ផ្ទុយទៅវិញលោកបានលើកឡើងទៀតថា គណបក្សភ្លើងទានរបស់លោកទទួលយកអាសនៈដែលទទួលបានព្រោះវាបានបង្ហាញពីឆន្ទៈរបស់រាស្រ្ត។ តើការបដិសេដរបស់លោកដោយចោទថា ការបោះឆ្នោតមិនត្រឹមត្រូវនេះ គឺជាឆន្ទៈផ្ទាល់ខ្លួន​របស់​លោកដោយមិនបានគោរពដល់សិទ្ធិម្ចាស់ឆ្នោតដែលជាប្រជាជននៃកម្ពុជាទេឬ?លោកសុន ឆ័យ នៅក្នុងកិច្ចសម្ភាសន៍ជាមួយ Cambodia Dailyជាការឆ្លើយតបនឹងទង្វើមិនសមរម្យរបស់លោកសុន ឆ័យ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​ពាក្យ​ប្ដឹង​ កាល​ពី​ថ្ងៃទី​១៤ ខែមិថុនា តាមរយៈលោក​មេធាវី គី តិច តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ប្តឹង លោក សុន ឆ័យ ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ទាមទារ​ឱ្យ​តុលាការ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​ច្បាប់និង​ទាមទារ​ឱ្យ​លោក សុន ឆ័យ បង់ប្រាក់​សំណង​ជំងឺ​ចិត្ត​ចំនួន ១ ​លាន​ដុល្លា ឬ​ស្មើ ៤​ពាន់​លាន​រៀល​។ ស្របពេលជាមួយគ្នានេះដែរ កាលពី​ថ្ងៃទី​១៧ ខែ​មិថុនា គ.ជ.ប បានដាក់ពាក្យបណ្ដឹងមួយដាច់ដោយឡែកដោយអះអាងថា ការលើកឡើងរបស់លោក សុន ឆ័យបានប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ស្ថាប័ន គ.ជ.ប ពាក់ព័ន្ធទៅនឹង ការបំពេញភារកិច្ច​ការងារ ដោយ​ឯករាជ្យ និង​អព្យាក្រឹត ដើម្បី​ធានា​ឱ្យ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាម​គោលការណ៍​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​សេរី ពហុបក្ស។ស្របពេលដែលកំពុងមានពាក្យបណ្ដឹងពីរជាប់ខ្លួនបែបនេះ លោក សុន ឆ័យ បានអះអាងតាមវិទ្យុ​អាស៊ីសេរីថា កាលពីថ្ងៃទី២២ ​ខែមិថុនាថា ​លោកមិនគេចវេស​នៅក្រៅប្រទេសនោះឡើយ ដោយ​លោក​ បានលើកឡើងថា «ខ្ញុំ​សូម​ជំរាប ខ្ញុំ​បាន​សម្រេច និង​ទិញ​សំបុត្រ​យន្តហោះ​រួចហើយ ខ្ញុំ​នឹង​ត្រលប់​ទៅ​កម្ពុជា​វិញ នៅសល់​៩​ថ្ងៃ​ទៀត គឺ​នៅ​ថ្ងៃទី​១ ខែ​កក្កដា»។គួររំលឹកដែរថា រឿងប្រហាក់ប្រហែលគ្នានេះ បានកើតមានឡើងរួចមកហើយជាក់ស្ដែង គឺលោក សម រង្សី ដែលជាអតីតប្រធានគណៈបក្សសង្រ្គោះជាតិ​ដែលត្រូវបានរំលាយចោលដោយ​តុលាការ​កំពូល និងអតីតមេរបស់លោកសុន ឆ័យនេះផ្ទាល់តែម្ដង។ ​កំឡុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ លោកសម រង្សីដែលតែងតែប្រកាសក្ដែងៗ​ថា​ខ្លួននឹងត្រលប់មកប្រទេសកម្ពុជា​ដោយមិនខ្លាច​រអា​នឹងការដាក់ទោសនោះឡើយ។ជាលទ្ធផលវាបានត្រឹមតែជាការខកចិត្តសម្រាប់អ្នកគាំទ្ររបស់លោកម្ដងហើយម្ដងទៀត ដោយការសន្យារបស់លោកបានបញ្ចប់ត្រឹមតែជាសន្យាខ្យល់តែប៉ុណ្ណោះ។ តើអាចទេដែលមេ និងកូនចៅប្រើប្រាស់ឥរិយាបថតែមួយ?លោក សុន ឆ័យ និងលោក សម រង្សីតើលោកសុន ឆ័យ នឹងវិលត្រលប់មកក្នុងស្រុកវិញដោយហ៊ានប្រឈមមុខចំពោះមុខច្បាប់ឬយ៉ាងណា? យើងមិនមានលទ្ធភាពអាចព្យាករណ៍ដឹងមុននោះឡើយចំពោះរឿងរ៉ាវនៅក្នុងឆាកនយោបាយប៉ុន្តែយើងអាចទាញចេញជាសេណារីយ៉ូចំនួនពីរដូចខាងក្រោមនេះ។សេណារីយ៉ូទី ១​ លោកសុន ឆ័យធ្វើសេចក្ដីថ្លែងការណ៍ក្លែងក្លាយ វាមិនមែនជារឿង​ដែល​ថ្មី​នោះ​ទេ​សម្រាប់អ្នកនយោបាយក្រុមនេះ​ដែលបានត្រឹមតែនិយាយ​ ដោយគ្មានសកម្មភាព។ ការលើកឡើងបែបនេះ​ គឺដើម្បីឱ្យអ្នកគាំទ្ររបស់ខ្លួនស្ងប់ចិត្តមួយពេល រួចនឹងរកឧបាយកលផ្សេងទៀតដែលជាលេសដោះសារគេចវេះចំពោះបញ្ហាមួយនេះដូចទៅនឹងអតីតមេរបស់ខ្លួន។សរណារីយ៉ូទី ២ លោកនឹងត្រលប់មកវិញដោយមានលក្ខ័ណ្ឌច្បាស់លាស់ណាមួយដូច​ដែល​បានលើកឡើងខាងលើ ​យើងមិនអាចដឹងនោះទេថា នឹងមានអ្វីកើតឡើង ខ្លួនលោកផ្ទាល់អាច​នឹងដឹងកំហុសរបស់ខ្លួនរួចសុំចរចាដោយមានការសន្យាណាមួយដើម្បីឱ្យម្ចាស់បណ្ដឹង ដកពាក្យបណ្ដឹងវិញក៏ថាបាន។ ដូចសព្វដង គណបក្សប្រជាជនតែងព្យាយាមសម្រុះសម្រួល និងផ្សះផ្សាជាតិ ប៉ុន្តែតែងតែមានជនមួយចំនួនមិនចូលរួម ថែមទាំងបំផ្លាញជាតិឯងទៅវិញ។ ដូច្នេះសេណារីយ៉ូនេះអាចនឹងកើតឡើងប៉ុន្តែមានភាគរយតិចមែនទែន បើប្រៀបធៀបនឹងសេណារីយ៉ូទី១។ជារួមទៅ យើងសង្ឃឹមថាលោកមានភាពក្លាហាន ហ៊ានប្រឈមមុខនឹងការពិតមិនដូចទៅ​អតីត​មេរបស់ខ្លួននោះឡើយ ដោយហ៊ានទទួលកំហុសរបស់ដើម្បីជាគំរូល្អដល់យុវជនខ្មែរជំនាន់​ក្រោយ​ឱ្យហ៊ានទទួលនូវអ្វីដែលជាទង្វើរបស់ខ្លួនទាំងខុស​ និងត្រូវ។ ខណៈពេលនេះដែរ​ វាមិនមែនជារឿង​សំខាន់នោះឡើយថាលោកនឹងវិលត្រលប់មកវិញឬយ៉ាងណានោះទេ​ ប៉ុន្តែលោក សុន ឆ័យ ក្នុងនាមជាអ្នកនយោបាយ និងជាមនុស្សរបស់មហាជន រូបលោកគួរណាតែប្រើប្រាស់​ពាក្យពេចន៍​ឱ្យបានសមរម្យ និងមានភាពប្រសើរជាងនេះដែលមិន​មានការប៉ះពាល់ធ្ងន់ធ្ងរ​ដល់ភាគីណា​មួយ​នោះឡើយ។ ការធ្វើនយោបាយគប្បីធ្វើដោយភាពស្មោះត្រង់ ​គោរពសិទ្ធិអ្នកដទៃ និងគិតដល់​ប្រយោជន៍​ជាតិជាធំ ​មិនមែនយកវាធ្វើជាឈ្នាន់ដើម្បីប្រយោជន៍ខ្លួននោះឡើយ៕

គ.ជ.ប គ្រោងរៀបចំការពិនិត្យបញ្ជី និងចុះឈ្មោះសម្រាប់បោះឆ្នោតតំណាងរាស្រ្តនាខែតុលា ឆ្នាំ២០២២

2022/06/30 12:21:29 pm        359
ភ្នំពេញ៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលប្រកាសកំណត់កាលបរិចេ្ឆទបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងនឹងដំណើរការរពិនិត្យបញ្ជី ឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ នាខែតុលាខាងមុខ។ថ្លែងប្រាប់BTV News នៅថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំ​ពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា បន្ទាប់ពី គ.ជ.ប បានទទួល​នូវ​លិខិត​អំពីការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលជុំវិញការកំណត់​កាលបរិច្ឆេទ​អំពីការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គ.ជ.ប នឹងសិក្សា​អំពី​ការ​រៀបចំ​ប្រតិទិន​សំខាន់ៗ​សម្រាប់បម្រើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ។ឯកឧត្តម បន្តថា មុនឈានទៅរកការរៀបចំប្រតិទិននោះ គ.ជ.ប ត្រូវ​រៀបចំ​សន្និបាត​ដែលនឹងប្រពឹត្ត​ទៅ​នាដើមខែកក្កដានេះ ដើម្បីទទួលយកអនុសាសន៍ និងបទពិសោធនទាំងឡាយ សម្រាប់​ជា​ការពិចារណារៀបចំនីតិវិធីក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ។ ឯកឧត្តម ហង្ស ពុទ្ធា ក្នុងចំណោមដំណាក់កាលសំខាន់ៗសម្រាប់ការបោះឆ្នោតជ្រើស​តាំង​តំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងចាបផ្តើមមុនគេនោះ គឺការរៀបចំពិនិត្យ បញ្ជី ឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២។ឯកឧត្តម បញ្ជាក់ថា ក្រៅពីនេះ គ.ជ.ប មានផែនការពិនិត្យអំពីគុណភាពទៅលើហិប ឆ្នោត និង​សម្ភារៈទាំងឡាយដើម្បីធានាអំពីគុណភាពត្រៀមសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាង​រាស្រ្តនាឆ្នាំ២០២៣ខាងមុខ។ឯកឧត្តម ហង្ស ពុទ្ធា បន្តថា ពីមួយឆ្នាំទៅមួយឆ្នាំ គ.ជ.ប បានរិះរកនូវបច្ចេកវិទ្យានានា​ដែលបង្ក​លក្ខណៈងាយ​ស្រួល​ជូនប្រជាពលរដ្ឋក្នុងដំណាក់​កាលពិនិត្យ​បញ្ជី​ឈ្មោះរបស់ខ្លួន ក្នុង​បញ្ជីបោះឆ្នោត។ ឯកឧត្តម រំពឹងថា តាមរយៈបទពិសោធនកន្លងមក និងភាពជោគជ័យនៃការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥កន្លងទៅ គឺ​គ.ជ.ប អាចរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនា​ឆ្នាំ២០២៣​ខាងមុខ ប្រកបដោយភាពត្រឹមត្រូវ តម្លាភាព និងទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំង​គណបក្សនយោបាយ និងប្រជាពលរដ្ឋជាម្ចាស់ឆ្នោត៕ អត្ថបទ៖ សេក ឧត្តម  

ថ្ងៃនេះ កម្ពុជារកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន៧នាក់ សុទ្ធតែជាករណីឆ្លងក្នុងសហគមន៍

2022/06/30 11:42:31 am        428
ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសពីការរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន៧នាក់ ដែលសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ និងគ្មានអ្នកជាសះស្បើយថ្មី និងករណីស្លាប់ថ្មីទេ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ។គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានករណីឆ្លងថ្មីសរុបចំនួន ១៣៦.២៧៩នាក់, ករណីជាសះស្បើយចំនួន ១៣៣.២០៦ និងករណីស្លាប់សរុបចំនួន ៣.០៥៦នាក់។

អាជីវកម្មលក់បន្លែសុវត្ថិភាពកើនឡើង ខណៈការផ្គត់ផ្គង់ពីកសិករមិនគ្រប់គ្រាន់

2022/06/30 11:35:35 am        437
ភ្នំពេញ៖ ក្រុមអាជីវករ បានលើកឡើងថា ការបើកអាជីវកម្មលក់បន្លែសុវត្ថិភាព ដែលដាំនៅក្នុងរោងសំណាញ់ ជាពិសេសនៅក្នុងរាជធានីភ្នំពេញ មានការកើនឡើង នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែកសិករមិនទាន់មានផលិតផលផ្គត់ផ្គង់គ្រប់គ្រាន់នៅឡើយទេ ខណៈការគាំទ្រពីសំណាក់ប្រជាពលរដ្ឋកំពុងមានសន្ទុះ។លោក ម៉េង សុងហោរ ម្ចាស់ផ្សារខ្មែរបន្លែធម្មជាតិ នៅសំណង់១២ បានលើកឡើងថា កាលពី៥ឆ្នាំមុន ការលក់បន្លែសុវត្ថិភាពមានមិនដល់១០ប្រេននោះទេ ប៉ុន្តែរយៈពេលចុងក្រោយនេះបានកើនឡើងជាច្រើនទៀត ហើយតម្លៃបន្លែក៏មិនខ្ពស់ប៉ុន្មាន ពីបន្លែដាំនៅតាមទីវាល និងមានការគាំទ្រច្រើន ព្រោះមានប្រភពច្បាស់លាស់ ការវេចខ្ចប់ក៏ល្អ រួមទាំងផ្ដល់អត្ថប្រយោជន៍ច្រើនទៀត ។ លោកបន្តថា បន្លែសុវត្ថិភាពដែលលក់នេះ ត្រូវបាននាំមកពីសហភាពសហគមន៍កសិកម្ម បន្លែសុវត្ថិភាពកម្ពុជា ជាទីតាំងប្រមូលផ្ដុំបន្លែដាំក្នុងរោងសំណាញ់ និងតំបន់មួយចំនួនទៀត ប៉ុន្តែមិនទាន់ឆ្លើយតបនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។ ចំណែកលោក សាន ស អ្នកគ្រប់គ្រងហាងសួនធម្មជាតិ នៅខណ្ឌសែនសុខ ដែលនាំយកបន្លែសុវត្ថិភាពីសហភាពសហគមន៍បន្លែសុវត្ថិភាពដែរនោះបានឲ្យដឹងថា កសិករយល់ដឹងច្រើនពីការដាំដុះបន្លែសុវត្ថិភាព ការដឹកជញ្ជូន ការវេចខ្ចប់បានល្អនៅស្រស់ និងសូមឲ្យពួកគាត់បន្តដាំបន្លែប្រភេទនេះឲ្យមាននិរន្តរភាព និងស្វែងរកប្រភេទដំណាំថ្មីៗមកធ្វើការដាំដុះ ។ បើតាមលោក ជួ មករា ប្រធានសហភាពសហគមន៍ បន្លែសុវត្ថិភាពកម្ពុជា បានលើកឡើងថា រហូតមកដល់ពេលនេះ មានទីតាំងធ្វើអាជីវកម្មលក់បន្លែសុវត្ថិភាព ចំនួនប្រមាណ ៣០កន្លែងហើយ នាំយកបន្លែពីសភាពរបស់លោក ទៅចែកចាយបន្ត ។ លោកបញ្ជាក់ថា ចំពោះសន្ទុះនៃការគាំទ្របន្លែសុវត្ថិភាព ដែលដាំក្នុងរោងសំណាញ់កំពុងគាំទ្របន្ថែមពីពលរដ្ឋ ព្រោះបានយល់ដឹងពីអត្ថប្រយោជន៍របស់បន្លែសុវត្ថិភាព ខណៈសហភាពនេះ ក៏ជួយបង្រៀនពីបច្ចេកទេស ការផ្គត់ផ្គង់សម្ភារធ្វើរោងផ្ទះសំណាញ់ និងរកទីផ្សារជូនកសិករ ដែលមានបំណងដំបន្លែប្រភេទនេះផងដែរ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ភ្នំភ្លើងនៅរដ្ឋហាវ៉ៃ របស់អាមេរិក ផ្ទុះឡើងជាលើកទី៣១ ដោយព្រួសកម្អែភ្នំភ្លើងរាប់សិបម៉ែត្រឡើងលើមេឃ
08/23/2025 02:08 PM
អ៊ីស្រាអែល បដិសេធការប្រកាសគ្រោះទុរ្ភិក្សនៅតំបន់ហ្កាហ្សា ថាជារឿងកុហកបោកប្រាស់
08/23/2025 02:08 PM
ប៉ាគីស្ថាន ព្រមានពីភ្លៀង និងទឹកជំនន់ថែមទៀតដល់ចុងខែសីហា ខណៈអ្នកស្លាប់កើនលើសពី ៧៨០នាក់
08/23/2025 02:08 PM
លោក Trump គំរាមដាក់ទណ្ឌកម្មរុស្ស៊ីទៀតហើយ ខណៈកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន នៅតែមិនច្បាស់លាស់
08/23/2025 02:08 PM
អ៊ីរ៉ង់ និងមហាអំណាចអឺរ៉ុប ឯកភាពបន្តកិច្ចចរចាស្តីពីនុយក្លេអ៊ែរ និងទណ្ឌកម្មឡើងវិញនៅសប្តាហ៍ក្រោយ
08/23/2025 02:08 PM
អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសអាហ្សង់ទីន ធ្វើកូដកម្មបណ្តាលឱ្យមានការពន្យារពេលជើងហោះហើរ
08/23/2025 12:08 PM
សម្ដេចតេជោ ហ៊ុន សែន៖ «ម្សិលមិញជាខួប២ឆ្នាំដែលខ្ញុំចាកចេញ​ពីតំណែង​នាយករដ្ឋមន្ត្រី​ជំនួស​ដោយ ហ៊ុន ម៉ាណែត, ២ឆ្នាំគ្រប់គ្រាន់និងយល់បានពីការដឹកនាំនិងគ្រប់គ្រងបានល្អពី សំណាក់ថ្នាក់ដឹកនាំជំនាន់ថ្មី»
08/23/2025 11:08 AM
បំណាក់ដីនៅប្រទេសហ្គីណេ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៥នាក់ស្លាប់ នៅជិតរដ្ឋធានី Conakry
08/23/2025 11:08 AM
លោក Donald Trump និយាយថា ស្ថានភាពនៅតំបន់ហ្កាហ្សា ត្រូវតែបញ្ចប់
08/23/2025 11:08 AM
ពិភពលោកប្រតិកម្ម ខណៈស្ថាប័នគាំទ្រដោយអង្គការសហប្រជាជាតិ ប្រកាសទុរ្ភិក្សនៅហ្កាហ្សា
08/23/2025 11:08 AM