BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តម អ៊ុន ចាន់ដា ៖ ដើម្បីលុបបំបាត់គ្រឿងញៀន យេីងត្រូវសហការគ្នាពីអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ច

2022/06/30 10:57:21 am        93
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម បានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ "ដោះស្រាយ បញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌ “ ធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នាស្រុកបាធាយ ខេត្តកំពង់ចាម ។ ឯកឧត្តម អ៊ុន ចាន់ដា បានបង្កើតគណៈកម្មការបង្រ្កាប ការជួញដូរ ចែកចាយ និងការប្រើប្រាស់គ្រឿងញៀន នៅតាមក្លឹបកម្សាន្តត និងសប្បាយដ្ឋាន នៅក្នុងខេត្តកំពង់ចាម និងដើម្បីលុបបំបាត់ឲ្យអស់នូវការចែកចាយ ការប្រើប្រាស់គ្រឿងពីគ្រប់មជ្ឈដ្ឋាន និងគ្រប់រូបភាពទូទាំងខេត្ត។ឯកឧត្ដម អភិបាលខេត្ត ស្នើសុំដល់ម្ចាស់អាជីវកម្មទាំងអស់ចូលរួម សហការទប់ស្កាត់ ការជួញដូរ សារធាតុញៀន ត្រូវរាយការណ៍មកសមត្ថកិច្ចជំនាញ ឲ្យបាន ដោយសមត្ថកិច្ចមានភារកិច្ច គោរពតាមគោលការណ៍ដោយរក្សាសិទ្ធិមិនឲ្យដឹងប្រភពដែលបានសហការរាយការណ៍មកសមត្ថកិច្ចឡើយ ៕

ឯកឧត្តម ជិន ម៉ាលីន ៖ ឲ្យតែឃាត់ខ្លួនសកម្មជន តែងថាជារឿងនយោបាយ តែមិនលើកច្បាប់មកនិយាយ

2022/06/29 03:04:55 pm        722
ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើងថា ឲ្យតែមានការឃាត់ខ្លួន ឬឃុំខ្លួនសកម្មជន (គណបក្សប្រឆាំង) អង្គការសង្គមស៊ីវិល និងមេធាវីរបស់ពួកគេ តែងភ្ជាប់ទៅនឹងរឿងនយោបាយ ប៉ុន្តែមិនលើកយកសក្ខីកម្មផ្លូវច្បាប់មកនិយាយ ។ក្នុងវេទិកាពិភាក្សាស្តីពី វឌ្ឍនភាពនៃវិស័យសិទ្ធិមនុស្ស និងយុត្តិធម៌នៅកម្ពុជា នាទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ជិន ម៉ាលីន មានប្រសាសន៍ថា អង្គការសង្គមស៊ីវិល កុំភ្ជាប់បញ្ហាសិទ្ធិមនុស្ស និងរឿងនយោបាយ ក្នុងការធ្វើសកម្មភាពរបស់ខ្លួន ដោយរឿងសិទ្ធិមនុស្ស ជាបច្ចេកទេសគិតទៅលើទិដ្ឋភាពសិទ្ធិមនុស្ស ហើយការអនុវត្តច្បាប់ ជារឿងបច្ចេកទេសច្បាប់ ត្រូវគិតផ្ដោតយកចិត្តទុកដាក់លើទិដ្ឋភាពច្បាប់ អង្គហេតុ និងអង្គច្បាប់ ហើយរឿងនយោបាយ គឺជារឿងផ្សេង កុំព្យាយាមយកមកភ្ជាប់គ្នា ។ ឯកឧត្តមបន្តថា នៅពេលសកម្មជនមួយប្រព្រឹត្តិល្មើសច្បាប់ ត្រូវបានផ្ដន្ទាទោសតាមនីតិវិធីតុលាការ ដោយមានមូលដ្ឋានផ្លូវច្បាប់ ផ្អែកលើអង្គហេតុ អង្គច្បាប់ បែរជាអង្គការសង្គមស៊ីវិល រួមទាំងមេធាវី មិននាំគ្នាទៅការពារតាមផ្លូវច្បាប់ ផ្ដល់អំណះអំណាងជាសក្ខីកម្ម ដើម្បីដោះបន្ទុកទេ តែចោទថាជារឿងនយោបាយ ត្រូវដោះនយោបាយសិនបានជួយបាន ។នៅក្នុងវេទិកានេះដែរ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានបង្ហាញ ពីការបន្តជួបជាមួយក្រុមអង្គការសង្គមស៊ីវិល ដើម្បីពិភាក្សា និងដើម្បីយល់ចិត្តគ្នាកាន់តែច្រើនពាក់ព័ន្ធនឹងការចេញរបាយការណ៍ណាមួយ រួមទាំងពិភាក្សាលើសេចក្តីព្រាងច្បាប់ផ្សេងៗ ខណៈក្នុងវេទិកានេះ ក៏មានការចូលរួមពីមន្ត្រីអង្គការលីកាដូ សមាគមអាដហុក អង្គការខុមហ្វ្រែល និងអង្គការតម្លាភាព ជជែកពិភាក្សាគ្នា ក្នុងបញ្ហាសិទ្ធិមនុស្ស តុលាការ រួមទាំងការអនុវត្តច្បាប់ជាដើម ៕(ដោយ៖ បាន សុខរិទ្ធិ)

ប្រមុខការទូតកម្ពុជា៖ មីយ៉ាន់ម៉ាអាចដកពិសោធន៍សន្តិភាពពីកម្ពុជា ដើម្បីអនុវត្តការបង្រួបបង្រួម និងស្ថិរភាព

2022/06/29 12:06:08 pm        555
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា អញ្ជើញដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារលើកទីពីរ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ថ្លែងប្រាប់BTV New មុនអញ្ជើញបំពេញទស្សនកិច្ចកិច្ចការងារលើកទីពីរ នៅសាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា និង ជាប្រេសិត​ពិសេស​របស់​ប្រធានអាស៊ាន​ស្តីពីមីយ៉ាន់ម៉ា ​ថ្លែងថា ដំណើរទស្សនកិច្ចលើកទីពីររបស់ប្រេសិត​ពិសេស​ទៅ​កាន់មីយ៉ាន់ម៉ា មានគោលបំណង តាមដានវឌ្ឍនភាពនៃការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច និង​លទ្ធផលនៃកិច្ចប្រជុំពិគ្រោះ​ យោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ាន​សម្រាប់មីយ៉ាន់ម៉ា ដែល​បានប្រព្រឹត្តិ ទៅកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងដើម្បីរួមចំណែក​ដល់​ការបង្កើតបរិយាកាសអំណោយផលសម្រាប់ដំណើរការសន្ទនានយោបាយប្រកបដោយ​បរិយាប័ន្ន ​តាមរយៈការជួបពិភាក្សាជាមួយ ​គ្រប់ភាគីពាក់ព័ន្ធ។ក្នុងនោះ​ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បញ្ជាក់ថា ក្នុងនាម​ប្រេសិត​ពិសេស​របស់​ប្រធាន​មិន​អាច​បង្គាប់​បញ្ជា​ទៅមីយ៉ាន់ម៉ា​ឲ្យអនុវត្តតាម​កម្ពុជាឡើយ ប៉ុន្តែមីយ៉ាន់ម៉ា​អាច​ដកបទពិសោធន៍​សន្តិភាពពីកម្ពុជា ដើម្បីអនុវត្តការ​បង្រួបបង្រួម ​និង​ស្ថិរភាព​ក្នុងប្រទេសរបស់ខ្លួន។ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចការងារលើកទី២នេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បញ្ជាក់​ជាថ្មីថា ​គោលបំណង​នៃដំណើរទស្សនកិច្ចនាពេលនេះ ​មានគោលដៅចំនួន៣ រួមមាន កាត់​បន្ថយអំពើហិង្សា ឬគោរព​ដល់ការអនុវត្តបទឈប់បាញ់, បញ្ហាជំនួយមនុស្សធម៌ និងការកសាង​ទំនុក​ចិត្តគ្នា ដើម្បីឆ្ពោះទៅរកការចចារថ្នាក់ជាតិ។យ៉ាងណាមិញ ២ថ្ងៃមុនការបំពេញទស្សនកិច្ចការងារលើកទី២ នៅមីយ៉ាន់ម៉ា នាពេលនេះ ​ឯកឧត្តម ប្រាក់ សុខុន ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ​និង​សហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិត​ពិសេស​របស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា​ បាន​ផ្ញើលិខិត​ទៅកាន់ក្រសួងការបរទេសមីយ៉ាន់ម៉ា ដោយ​បានទទូចឱ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា ​បញ្ជូនលោកស្រី អោងសាន ស៊ូជី ត្រឡប់ទៅកាន់លំនៅដ្ឋានវិញ​ ខណៈបច្ចុប្បន្នលោកស្រីត្រូវ​បាន​ស្ថិតនៅក្នុង​ពន្ធនាគារ​ទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា។ការបំពេញទស្សនកិច្ចការងារលើកទីពីររបស់ប្រេសិតពិសេសប្រធានអាស៊ាន​ស្តីពីមីយ៉ាន់ម៉ា មានរយះពេល៥ថ្ងៃ​ ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៣ ​ខែកក្កដា ឆ្នាំ២០២២ ខណៈដំណើរ​ទស្សនកិច្ច​នេះ មានការចូលពីឯកឧត្តម ឯកផាប់ ផាន់ថាវង់ ​អគ្គលេខាធិការរងអាស៊ានទទួលបន្ទុក​សហគមន៍​សង្គមវប្បធម៌អាស៊ាន​ និងមន្ត្រីជាន់ខ្ពស់ ​របស់រាជរដ្ឋាភិបាលមួយចំនួន ព្រមទាំង​បុគ្គលិក​របស់​លេខាធិការដ្ឋានអាស៊ានផងដែរ៕

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលចេញសេចក្តីសម្រេចកំណត់យកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា

2022/06/29 11:29:42 am        880
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចកំណត់យកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា។នេះបើ យោងតាមសេចក្តី សម្រេចចុះថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០២២ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ថ្ងៃនេះ កម្ពុជារកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន១០នាក់ (៨នាក់ឆ្លងក្នុងសហគមន៍)

2022/06/29 11:15:22 am        189
ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសពីការរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន១០នាក់(៨នាក់ឆ្លងក្នុងសហគមន៍) និងគ្មានអ្នកជាសះស្បើយថ្មី និងករណីស្លាប់ថ្មីទេ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ។គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានករណីឆ្លងថ្មីសរុបចំនួន ១៣៦.២៧២នាក់, ករណីជាសះស្បើយចំនួន ១៣៣.២០៦ និងករណីស្លាប់សរុបចំនួន ៣.០៥៦នាក់។

ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ចាប់ផ្តើមបំពេញទស្សនកិច្ចការងារជាលើកទីពីរទៅកាន់មីយ៉ាន់ម៉ា

2022/06/29 10:41:19 am        238
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា បានដឹកនាំប្រតិភូអញ្ជើញបំពេញទស្សនកិច្ចការងារលើកទីពីរ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២។ដំណើរទស្សនកិច្ចនេះ មានការចូលពីឯកឧត្តម ឯកផាប់ ផាន់ថាវង់ អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គមវប្បធម៌អាស៊ាន និងមន្ត្រីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលមួយចំនួន ព្រមទាំងបុគ្គលិករបស់លេខាធិការដ្ឋានអាស៊ានផងដែរ ។គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកទីពីររបស់ប្រេសិតពិសេសទៅកាន់មីយ៉ាន់ម៉ា មានគោលបំណង តាមដានវឌ្ឍនភាពនៃការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច និងលទ្ធផលនៃកិច្ចប្រជុំពិគ្រោះ យោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងដើម្បីរួមចំណែកដល់ការបង្កើតបរិយាកាសអំណោយ ផលសម្រាប់ដំណើរការសន្ទនានយោបាយប្រកបដោយបរិយាប័ន្ន តាមរយៈការជួបពិភាក្សាជាមួយ គ្រប់ភាគីពាក់ព័ន្ធ។រយៈពេល២ថ្ងៃមុនការបំពេញទស្សនកិច្ចការងារលើកទី២នៅមីយ៉ាន់ម៉ានាពេលនេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានផ្ញើលិខិតទៅកាន់ក្រសួងការបរទេសមីយ៉ាន់ម៉ា ដោយបានទទូចឱ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា បញ្ជូនលោកស្រី អោងសាន ស៊ូជី ត្រឡប់ទៅកាន់លំនៅដ្ឋានវិញ ខណៈបច្ចុប្បន្នលោកស្រីត្រូវបានស្ថិតនៅក្នុងពន្ធនាគារទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា៕(ដោយ៖ សេក ឧត្តម )

ឯកឧត្តម ជិន ម៉ាលីន៖ សិទ្ធិមនុស្សនៅកម្ពុជាមិនល្អឥតខ្ចោះនោះទេ ប៉ុន្តែមានវឌ្ឍនភាពជាវិជ្ជមានជាបន្តបន្ទាប់

2022/06/29 10:33:24 am        247
ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជាមិនល្អឥតខ្ចោះនោះទេ ប៉ុន្តែមានវឌ្ឍនភាពជាវិជ្ជមានជាបន្តបន្ទាប់ ព្រោះបានប្រែក្លាយពីប្រទេសធ្លាប់ច្បាំងគ្នា មកជាប្រទេសមានការបោះឆ្នោត ពហុបក្ស មានអង្គការសិទ្ធិមនុស្សជាដើម ។ការលើកឡើងនេះ នៅក្នុងវេទិកាពិភាក្សា ស្ដីពី “វឌ្ឍនភាពនៃវិស័យសិទ្ធិមនុស្ស និងយុតិ្តធម៌នៅកម្ពុជា” នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាទីស្ដីការគណៈរដ្ឋមន្ត្រី ៕

សិស្សសាលារងគ្រោះដោយសាររន្ទះបាញ់ចំនួន៦នាក់ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

2022/06/29 10:03:36 am        228
បាត់ដំបង៖ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចាត់ឲ្យមន្រ្តីប្រតិបត្តិសាខាខេត្តចុះជួបសំណេះ សំណាល សាកសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់សិស្សានុសិស្សចំនួន៦នាក់ ដែលរងគ្រោះដោយសាររន្ទះបាញ់ នៅក្នុងបរិវេណសាលាអនុវិទ្យាល័យរតនមណ្ឌល។ក្នុងឱកាសនោះដែរ មន្រ្តីប្រតិបត្តិសាខា បាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកអាណិតអាសូរក្រៃលែងពីសំណាក់ ឯកឧត្ដម សុខ លូ ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចប្រធាន ជាមាតាមនុស្សធម៌កម្ពុជា តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗនៅទូទាំងប្រទេសគ្រប់ពេលវេលា ដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សំបុរ ឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេសមិនបណ្តោយឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ និងមិនបានជួយដោះស្រាយនោះទេ។មន្រ្ដីប្រតិបត្តិ សាខាបានបន្តទៀតថា គ្រោះថ្នាក់ធម្មជាតិ គឺតែងតែកើតមានឡើងជាយថាហេតុ ជាក់ស្តែងកាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ មានភ្លៀងធ្លាក់យ៉ាងខ្លាំងលាយឡំខ្យល់ និងរន្ទះបាញ់ បានបណ្តាលឱ្យសិស្សានុសិស្សចំនួន៦នាក់របួស ខណៈពួកគេចេញលេងនៅសំយ៉ាបសាលា ក្នុងនោះរបួសស្រាល៥នាក់ព្យាបាលនៅមណ្ឌលសុខភាពស្តៅ និងរបួសធ្ងន់១នាក់បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង៕

ក្រសួងពាណិជ្ជកម្មបេីកសិក្ខាសាលាថ្នាក់ជាតិមួយស្តីពីការយល់ដឹងអំពីកិច្ចព្រមព្រៀង អាសិប(RCEP)

2022/06/29 09:40:43 am        311
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនានេះក្រសួងពាណិជ្ជកម្មបានបើកសិក្ខាសាលាថ្នាក់ជាតិជាស៊េរីលើកទីមួយស្តីពី “ការយល់ដឹងអំពីកិច្ចព្រមព្រៀងអាសិប និងនីតិវិធីសម្រាប់ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ​​ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម” ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីវិស័យឯកជនតាមវិស័យ ដែលពាក់ព័ន្ធ។  សិក្ខាសាលានេះមានគោលបំណងលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយអំពីនីតិវិធីនៃការនាំចេញដល់វិស័យឯកជន ដើម្បីជំរុញការនាំចេញ និងបញ្ជ្រាបការយល់ដឹងអំពីនីតិវិធីនៃការស្នើសុំវិញ្ញាបនបត្រដើមកំណើតទំនិញ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ព្រមទាំងនីតិវិធីប្រតិបត្តិនៃការបញ្ជាក់ដើមកំណើតទំនិញ (Operational Certification Procedures។ សូមបញ្ជាក់ថា ក្រោយការចរចាអស់រយៈពេល១០ឆ្នាំ កិច្ចព្រមព្រៀង អាសិប បានចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដែលគ្របដណ្ដប់លើ ២០ជំពូក រួមមាន៖ពាណិជ្ជកម្មទំនិញ វិធានដើមកំណើតទំនិញ ពាណិជ្ជកម្មសេវា វិធានអនាម័យនិងភូត្តគាមអនាម័យ ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព (STRACAP) ពាណិជ្ជកម្មអេឡិចត្រូនិកជាដើម។កិច្ចព្រមព្រៀងអាសិបនេះ មានសមាជិកចំនួន១៥ប្រទេសរួមមាន ប្រទេសទាំង១០ដែលជាសមាជិកអាស៊ាន បូករួម ជាមួយប្រទេសសេដ្ឋកិច្ចជឿនលឿនចំនួន៥ប្រទេសគឺ អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និង នូវែលហ្សេឡង់ ដែលតំណាងឱ្យ ៣០% នៃផលិតផលក្នុងស្រុកសរុបពិភពលោក និង ២៨% នៃពាណិជ្ជកម្មពិភពលោក (គិតត្រឹមឆ្នាំ២០១៩)៕

សម្តេចតេជោ ហ៊ុន សែន ប្រកាសពីការផ្ទុះឡើងវិញជំងឺកូវីដ-១៩ បន្ទាប់ពីអត្រាឆ្លងកម្រិតសូន្យជាង៥០ថ្ងៃមកនេះ

2022/06/28 10:04:50 pm        3880
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនរួមជាតិពីករណីឆ្លងរីករាលដាលជំងឺជំងឺកូវីដ-១៩ឡើងវិញ ដែលជាករណីឆ្លងក្នុងសហគមន៍ និងត្រូវបានរកឃើញដោយម៉ាស៊ីនPCR រួមមាន៖ អ្នកធ្វើតេស្តពេលចេញទៅក្រៅប្រទេស និងអ្នកចូលមកក្នុងប្រទេសវិញ។យោងតាមសារបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន នៅរាត្រីថ្ងៃទី២៨ ខែមិថុនានេះ សម្តេចតេជោបានប្រកាសថា ការធ្វើតេស្តរហ័សតាមទីកន្លែងនានារួមមាន៖ អង្គភាពអាជីវកម្ម ក្រសួងស្ថាប័ននានា ក៏រកឃើញមានករណីវិជ្ជមានកូវីដ-១៩ខ្លះផងដែរ ដែលនេះយើងអាចសន្មត់ថា ជំងឺកូវីដ-១៩ ចាប់ផ្តើមឆ្លងឡើងវិញ ទោះវាស្ថិតនៅក្នុងចំនួនតិចក៏ដោយចុះ និងធ្លាក់ដល់កម្រិតធ្វើឲ្យអ្នកជំងឺធ្ងន់ធ្ងរក៏ដោយ។សម្តេចតេជោ ហ៊ុន សែន បានប្រកាអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ទៅលើការការពារខ្លួនពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ជាថ្មីនេះ តាមរយៈវិធានការ ៣កុំ និង៣ការពារ ហើយមន្ត្រីសុខាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះករណីនេះផងដែរ។សម្តេចតេជោ ហ៊ុន សែន បន្តប្រកាសអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់ទទួលបានវ៉ាក់សាំងកូវីដ-១៩ សូមអញ្ជើញទៅទទួលយកការចាក់វ៉ាក់សាំងនេះដោយមិនគិតថ្លៃ ទាំងដូសមូលដ្ឋាន និងដូសជំរុញ តាមការកំណត់របស់សុខាភិបាល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-វៀតណាមនឹងរៀបចំពិព័រណ៍អន្តរជាតិ លើកទី២ ដើម្បីជំរុញ​ទីផ្សារ​ពាណិជ្ជកម្ម និង​កសិកម្ម​នៅកម្ពុជា
08/23/2025 04:08 PM
អ៊ុយក្រែន ព្រមានបេឡារុស ប្រឆាំងនឹងការបង្កហេតុ អំឡុងសមយុទ្ធយោធាជាមួយរុស្ស៊ី នៅខែកញ្ញា
08/23/2025 04:08 PM
ឥណ្ឌា កំពុងប្រឹងប្រែងចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ខណៈពន្ធថ្មីខិតជិតមកដល់
08/23/2025 04:08 PM
ព័រទុយហ្គាល់ កំពុងស៊ូទ្រាំនឹងរលកកម្ដៅដ៏កំណាច ដែលឆក់យកជីវិតមនុស្សជាង ១ពាន់នាក់ នៅឆ្នាំ២០២៥នេះ
08/23/2025 04:08 PM
ការិយាល័យថវិកាសភាអាមេរិក៖ ពន្ធរបស់លោក Trump អាចបន្ថយឱនភាពបាន ៤សែនកោដិដុល្លារ
08/23/2025 04:08 PM
ទីភ្នាក់ងារសិទ្ធិមនុស្ស UN៖ ការស្លាប់ដោយសារភាពអត់ឃ្លាននៅហ្កាហ្សា អាចជាឧក្រិដ្ឋកម្មសង្គ្រាម
08/23/2025 04:08 PM
UN៖ កងកម្លាំងប្រដាប់អាវុធ RSF របស់ស៊ូដង់ សម្លាប់ជនស៊ីវិលជិត ៩០នាក់ ក្នុងការវាយប្រហារ ១០ថ្ងៃ
08/23/2025 04:08 PM
ភ្នំភ្លើងនៅរដ្ឋហាវ៉ៃ របស់អាមេរិក ផ្ទុះឡើងជាលើកទី៣១ ដោយព្រួសកម្អែភ្នំភ្លើងរាប់សិបម៉ែត្រឡើងលើមេឃ
08/23/2025 02:08 PM
អ៊ីស្រាអែល បដិសេធការប្រកាសគ្រោះទុរ្ភិក្សនៅតំបន់ហ្កាហ្សា ថាជារឿងកុហកបោកប្រាស់
08/23/2025 02:08 PM
ប៉ាគីស្ថាន ព្រមានពីភ្លៀង និងទឹកជំនន់ថែមទៀតដល់ចុងខែសីហា ខណៈអ្នកស្លាប់កើនលើសពី ៧៨០នាក់
08/23/2025 02:08 PM