BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

យុវជនជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ន និងអនាគត

2022/06/28 04:04:02 pm        715
ភ្នំពេញ៖ យុវជនកម្ពុជាក្នុងសង្គមបច្ចុប្បន្ន លើកឡើងថា ពួកគាត់ពេញចិត្តចំពោះការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា។ ភាពពេញចិត្តដោយសារមើលឃើញពីសមិទ្ធផលជាច្រើន ដែលសង្គមជាតិទទួលបាន។ ភ្ជាប់នឹងភាពពេញចិត្ត ពួកគាត់ក៏ជឿជាក់ចំពោះថ្នាក់ដឹកនាំបន្តវេន របស់គណបក្សមួយនេះផងដែរ។២៨ មិថុនាឆ្នាំ ២០២២ ជាគម្រប់ខួប ៧១ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា។ ក្នុងឱកាសគម្រប់ខួបនេះ យុវជនបង្ហាញភាពពេញចិត្ត ចំពោះការដឹកនាំរបស់គណបក្ស​ប្រជាជនកម្ពុជា ដែលមានសម្ដេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។ ភាពពេញចិត្តដោយពួកគាត់មើលឃើញជាក់ស្ដែង ពីសមិទ្ធផលជាច្រើនដែល គណបក្សមួយនេះ បានផ្ដល់ជូនសង្គមជាតិ ជាពិសេសសុខសន្តិភាព ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋគ្រប់រូប អាចរស់នៅ​បានសុខសាន្ត មានសិទ្ធិសេរីភាព ពុំមានការភ័យខ្លាច។ក្រៅពីសុខសន្តិភាព ​គឺការអភិវឌ្ឍលើគ្រប់វិស័យជាជំហ៊ានៗដែលសង្គមជាតិសម្រេចបាន និង​ការគិតគូពីប្រជាពលរដ្ឋគ្រប់ការលទេសៈ។ ​ជាក់ស្ដែងគឺមាន​ភស្តុតាង​បង្ហាញជាច្រើន ​ហើយថ្មីៗនេះ គឺក្នុងវិបត្តិកូវីដផ្ទាល់តែម្ដង ដោយផ្ដល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋគ្រប់រូប។ ទន្ទឹមនឹងការពេញចិត្ត ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន ពួកគាត់​ជាយុវជន ក៏បង្ហាញការជឿជាក់ ​ចំពោះថ្នាក់ដឹកនាំដែលត្រូវ​បន្តវេន ​របស់គណបក្ស​ប្រជាជនកម្ពុជា​ផងដែរ។បច្ចុប្បន្ននេះ គណបក្សប្រជាជនកម្ពុជា គឺមាន​សម្ដេចតេជោ ហ៊ុន សែន ជា​ប្រធាន​គណបក្សនិង​ជា​នាយករដ្ឋមន្រ្តីផងដែរ។ ចំពោះថ្ងៃអនាគត ​គណបក្សដែលមានអ្នកគាំទ្រច្រើនបំផុតមួយនេះ ក៏បាន​ជ្រើសរើស បេក្ខភាពឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេនផងដែរ។ សមិទ្ធផលជាច្រើន ​ដែលគណបក្សនេះ​សម្រេចបាន​ ជាមូលហេតុសំខាន់​ដែលទទួលបានការគាំទ្រ​ច្រើនលើសលប់ពីប្រជាពលរដ្ឋ ​តាមរយៈការបោះឆ្នោតជាច្រើនអាណត្តិមកនេះ៕ អត្ថបទ៖ គឹមហុក 

ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា នឹងបំពេញទស្សនកិច្ចការងារលើកទីពីរ នៅមីយ៉ាន់ម៉ា

2022/06/28 03:05:14 pm        561
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា និង ជាប្រេសិតពិសេស​របស់​ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា នឹងដឹកនាំគណៈប្រតិភូអញ្ជើញ​ទៅបំពេញទស្សនកិច្ច​ការងារ​លើកទីពីរ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា​ ពីថ្ងៃទី២៩ ខែមិថុនា​ ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២។សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិប្រកាសថា ដំណើរ​ទស្សនកិច្ចនោះក៏មានការចូលពីឯកឧត្តម ឯកផាប់ ផាន់ថាវង់ អគ្គលេខាធិការរងអាស៊ាន​ទទួល​បន្ទុកសហគមន៍សង្គមវប្បធម៌អាស៊ាន​ និងមន្ត្រីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលមួយចំនួន ព្រមទាំង​បុគ្គលិករបស់លេខាធិការដ្ឋានអាស៊ានផងដែរ ។គួរបញ្ជាលក់ថា ដំណើរទស្សនកិច្ចលើកទីពីររបស់ប្រេសិតពិសេសទៅកាន់មីយ៉ាន់ម៉ា មាន​គោលបំណង តាមដានវឌ្ឍនភាពនៃការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច និងលទ្ធផល​នៃកិច្ចប្រជុំពិគ្រោះ ​យោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ាន​សម្រាប់មីយ៉ាន់ម៉ា ដែល​បាន​ប្រព្រឹត្តិទៅកាលពីថ្ងៃទី៦ ​ខែឧសភា ឆ្នាំ២០២២ ​នៅរាជធានីភ្នំពេញ និងដើម្បីរួមចំណែកដល់​ការ​បង្កើតបរិយាកាសអំណោយ​ ផលសម្រាប់ដំណើរការសន្ទនានយោបាយប្រកបដោយបរិយាប័ន្ន តាមរយៈការជួបពិភាក្សាជាមួយ គ្រប់ភាគីពាក់ព័ន្ធ៕

សម្តេចតេជោ៖ ជ័យជម្នះបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតឃុំ-សង្កាត់បង្ហាញថាពលរដ្ឋ ត្រូវការបក្សនេះជានិច្ច

2022/06/28 12:26:40 pm        331
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥កន្លងទៅថ្មីៗនេះ បានបង្ហាញឲ្យឃើញកាន់តែច្បាស់បន្ថែមទៀតថា ប្រជាជនកម្ពុជានៅទូទាំងប្រទេស ត្រូវការចាំបាច់នូវតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានឃុំ-សង្កាត់រហូតដល់ភូមិ។ក្នុងឱកាសចូលរួមជាអធិបតីភាព នៅក្នុងពិធី​ប្រារព្ធ​ខួបអបអរសាទរលើកទី៧១ឆ្នាំ​នៃថ្ងៃ​បង្កើត​គណបក្សប្រជាជនកម្ពុជា ​នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា​ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ ​សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ជ័យជម្នះដ៏ត្រចះត្រចង់​របស់​គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសរើស​ ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ កាន់តែ​បានបង្ហាញឲ្យឃើញច្បាស់ថា ប្រជាជនកម្ពុជា ត្រូវការចាំបាច់នូវតួនាទីដឹកនាំរបស់​គណបក្ស​ប្រជាជនកម្ពុជាទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ មូលដ្ឋាន ឃុំ ភូមិ សង្កាត់»។សម្ដេចតេជោ ហ៊ុន សែន បានបន្ដទៀតថា ​តាមរយៈជ័យជម្នះនេះ នឹងធ្វើឲ្យគណបក្ស​ប្រជាជន​កម្ពុជា​មានមូលដ្ឋានកាន់តែរឹងមាំសម្រាប់ឈានទៅ​ដណ្ដើម​ជ័យជម្នះ​ក្នុងការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ នីតិកាលទី៧ នៅឆ្នាំ២០២៣ខាងមុខ​ ហើយ​បាន​ធ្វើឲ្យ​បរាជ័យ​នូវ​ឧបាយកល ​និង សកម្មភាព​ប្រទូសរ៉ាយទាំងឡាយរបស់ពួកប្រឆាំងជ្រុលនិយម​ និងពួកអគតិដែលដើរផ្ទុយពីឆន្ទៈ និង​ផលប្រយោជន៍របស់ប្រជាជន។ថ្លែងនៅក្នុងឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា ក៏សូម​សម្ដែង​ការគោរព និង​អំណរគុណយ៉ាងជ្រាល​ជ្រៅបំផុតជូនសមាជិក-សមាជិកា​គណបក្ស យុវជន យុវនារី ​បងប្អូន​ជនរួមជាតិនៅគ្រប់ទិសទី​ ដែលមានជំនឿមុតមាំលើការដឹកនាំរបស់​គណបក្ស​ប្រជាជនកម្ពុជា ​ហើយបានបោះ​ ឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាង​ច្រើនលើសលប់​ផងដែរ។ ជាការឆ្លើយតបទៅនឹងជំនឿទុកចិត្តនេះ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ​គណបក្សសូម​ប្ដេជ្ញា​ខិតខំប្រឹងប្រែងពេញទំហឹង ដើម្បីអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ ​សង្កាត់ ឆ្នាំ២០២២-២០២៧ ដែលបានប្រកាសជូនបងប្អូនជនរួមជាតិរួចហើយនោះ ​ឲ្យបានសម្រេចជោគជ័យ ធ្វើឲ្យឃុំសង្កាត់នៅទូទាំងប្រទេស ​កាន់តែមានការរីកចម្រើនឡើងបន្ថែមទៀតលើគ្រប់វិស័យ ប្រជាជន​មានជីវភាពកាន់តែ​ធូរធារ ​ហើយបន្តរស់នៅ​យ៉ាង​សុខដុមរមនា​ទាំងក្នុង​ គ្រួសារ ក្នុង​សហគមន៍ ​ក៏ដូច​សង្គមជាតិទាំងមូល៕

អ្នកសង្កេតការណ៍៖ បក្សនយោបាយចំនួន៩ទទួលអាសនៈ ជាការឆ្លុះបញ្ចាំងពី​លទ្ធិប្រជាធិបតេយ្យ​របស់កម្ពុជា

2022/06/28 12:10:14 pm        308
ភ្នំពេញ៖ បណ្តាក្រុមអ្នកសង្កេតការណ៍មកពីស្ថាប័ននានា លើកឡើងថា ការទទួលបានអាសនៈរបស់គណបក្សនយោបាយចំនួន ៩ គឺជាការឆ្លុះបញ្ចាំងពីលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា។ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ កាលពីថ្ងៃទី២៧ ខែមិថុនា លោក សាខុន ប៉ូរិន អនុប្រធានសហព័ន្ធនិស្សិតបញ្ញាវ័ន្តប្រជាធិបតេយ្យកម្ពុជា ដែលជា​ស្ថាប័ន​ចូលរួម​សង្កេតការណ៍​បោះឆ្នោតឃុំ-សង្កាត់កន្លងទៅ ថ្លែងថា ក្នុងនាមសហព័ន្ធនិស្សិត បញ្ញាវ័ន្ត ប្រជាធិបតេយ្យកម្ពុជា «កែវភ្នែកយុត្តិធម៌» ប្រកាសគាំទ្រលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបាន​ប្រកាស​លទ្ធលទ្ធផលផ្លូវការ ​កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។ លោក សាខុន ប៉ូរិន បន្តថា គ្រប់នីតិវិធីនីមួយៗសម្រាប់ដំណើរការនៃការបោះឆ្នោតបានប្រព្រឹត្តទៅ យ៉ាង​ត្រឹមត្រូវ តម្លាភាព យុត្តិធម៌​ និងស្របតាមច្បាប់ ជាពិសេស​គឺការប្រកាន់ខ្ជាប់នូវគោល​ការណ៍​ប្រជាធិបតេយ្យសេរីពហុបក្ស ដូចមានចែងនៅក្នុង​រដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមគ្នា លោកស្រី តាន់ ផល្លី ជាសមាជិកអចិន្រ្តៃយ៍នៃសមាគមនារីកម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ និងជាអ្នកដែលចូលរួមសង្កេតការណ៍ ​លើកឡើងថា ការណ៍ដែលកម្ពុជា​មាន​គណបក្ស​នយោបាយច្រើននោះ​ បង្ហាញថា ​កម្ពុជាគោរពលទ្ធិប្រជាធិបតេយ្យ។គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ បាន​ប្រកាស​លទ្ធផលផ្លូវការ ​នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ​អាណត្តិទី៥ ឆ្នាំ២០២២ ដោយ​មានគណបក្សចំនួន ៩ប៉ុណ្ណោះ ​ដែល​ទទួល​បានអាសនៈ ក្នុងចំណោមគណបក្ស​សរុប​ចំនួន១៧ ​ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ ក្នុងចំណោម​ គណបក្សចំនួន៩​ដែលទទួលបានអាសនៈនោះ គឺគណបក្សប្រជាជន​កម្ពុជា​ទទួល​បានអាសនៈសរុប ៩,៣៧៦​ ដោយទទួលបានតំណែង ​មេឃុំចៅសង្កាត់ចំនួន​ ១៦៤៨នាក់ ជំទប់ទី១ ចំនួន១៦១៨ ជំទប់ទី២ ចំនួន ២៦១៕អត្ថបទ សេក ឧត្តម

ឯកឧត្តម យឿន យឿត ៖គណបក្សប្រជាជនកម្ពុជានៅតែស្ថិតស្ថេររុងរឿងជាអមតៈសម្រាប់កម្ពុជាជានិច្ច

2022/06/28 10:07:12 am        587
ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ឆ្នាំ១៩៥១ ដល់ ២៨ មិថុនា ឆ្នាំ២០២២) ឯកឧត្តម យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា គណបក្សប្រជាជនកម្ពុជានៅតែស្ថិតស្ថេរ រុងរឿងជាអមតៈសម្រាប់ប្រទេសកម្ពុជា ជានិច្ចខណៈគណបក្សដ៏ធំជាងគេនៅកម្ពុជានេះ បានធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់បែបយ៉ាង។ឯកឧត្តមបានថ្លែងថា«សូមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ឆ្នាំ១៩៥១ ដល់ ២៨ មិថុនា ឆ្នាំ២០២២)។ តាំងពីបង្កើតគណបក្សមក រហូតមកដល់ពេលនេះ និងតទៅអនាគត គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស នឹងបន្តនៅតែជាជម្រើសដ៏ល្អបំផុត និងតែមួយគត់ សម្រាប់ប្រជាជនកម្ពុជា ពោលប្រជាជនម្នាក់គឺផ្តល់សំឡេងដល់គណបក្សប្រជាជនម្នាក់។ នេះដោយសារតែគណបក្សប្រជាជនជារបស់ប្រជាជន និងដើម្បីតែប្រជាជន ទោះក្នុងកាលៈទេសៈណាក៏ដោយ។  ជាមួយគ្នានោះឯកឧត្តម យឿន យឿត ក៏បានគាំទ្រអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ ដោយសម្តេចបានលើកឡើងថា គណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាព នយោបាយ និងសន្តិសុខរបស់ជាតិ ដែលជាលក្ខខណ្ឌជាសារវន្តដើម្បីធានានូវជីវភាពដ៏សុខសាន្តរបស់ ប្រជាជនប្រកបដោយសេរីភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូរ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយ ចីរភាព មិនឱ្យអនុភាពប្រតិកិរិយាណា ទោះបីជាអសិរពិសយ៉ាងណាក៏ដោយមកបំផ្លាញបានឡើយ៕ 

សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជាកំពុងខិតខំពុះពារធ្វើឲ្យសម្រេចចក្ខុវិស័យ ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

2022/06/28 09:34:34 am        369
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា កម្ពុជាកំពុងខិតខំពុះពារសម្រេចនូវចក្ខុវិស័យរបស់ខ្លួន ឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ហើយអត្រាភាពក្រីក្ររបស់ពលរដ្ឋ ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ខណៈកម្ពុជាកំពុងដោះខ្លួនចេញ ពីបញ្ហាវិបត្តិនៃជំងឺកូវីដ-១៩ ។នៅក្នុងមីទ្ធីងរំឭកខួបទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦ ២០២២) នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្រោមពន្លឺនៃសន្តិភាព ប្រជាជនកម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរធំៗជាវិជ្ជមាន ប្រកបដោយមោទនភាពបំផុត ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ។ សម្ដេចតេជោ បានបន្តថា ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ជីវភាពរបស់ប្រជាជនត្រូវបានលើកកម្ពស់ជាលំដាប់ សន្តិសុខ សណ្ដាប់ធ្នាប់ សុខសុវត្ថិភាពក្នុងសង្គមមានភាពល្អប្រសើរ លទ្ធិប្រជាធិបតេយ្យចាក់ឫសកាន់តែរឹងមាំក្នុងសង្គមកម្ពុជា ខណៈនៅពេលបច្ចុប្បន្នកម្ពុជាមានចំណូលមធ្យមកម្រិតទាប និងកំពុងខិតខំឲ្យសម្រេចបាន នូវចក្ខុវិស័យ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ខាងមុខ ។ គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់នូវចក្ខុវិស័យរបស់ខ្លួន ឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។ បើតាមធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២ នឹងកើនឡើង ៥,៣ភាគរយ និងនៅឆ្នាំ២០២៣ កើនដល់ ៦,៥ភាគរយ ដោយសារកំណើននៃការនាំចេញទំនិញ និងលំហូរវិនិយោគផ្ទាល់ពីបរទេស ៕ អត្ថបទ បាន សុខរិទ្ធិ

ស្រុកកំពង់លែងប្រារព្ធពិធីអបអរសាទរ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ខួបលើកទី៧១

2022/06/28 09:14:52 am        402
កំពង់ឆ្នាំង៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ គឺជាថ្ងៃខួបលើកទី៧១ ជាថ្ងៃកំណើត​គណបក្ស​ប្រជាជន​កម្ពុជា (២៨ មិថុនា ១៩៩៥១-២៨ មិថុនា ២០២២)។ ឯកឧត្តម សឹង សំណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង​ជា​ប្រប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់លែង បានថ្លែងថា ចាប់តាំង​ពី​ថ្ងៃ​បដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និង​ឧត្តមគតិ​របស់​ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើ​ពលិកម្មឥតរួញរា ដើម្បីកម្ពុជាមានឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។ កម្ពុជាបានប្រែក្លាយ ពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិ នៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងគំនរផះផង់ ទៅជាទឹកដីសន្តិភាព ឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិឌ្ឍន៍លើគ្រប់វិស័យ ។គណបក្សប្រជាជនកម្ពុជា បានអនុវត្ត​ដោយជោគជ័យ​នូវ​ដំណើរ​ការ​សន្ដិភាវូបនីយកម្ម​ប្រទេសជាតិ តាមរយៈគោលនយោបាយ ឈ្នះ ឈ្នះ ដែល​បាន​បញ្ចប់​ទាំងស្រុង​នូវ​សង្គ្រាម​ដ៏រ៉ាំរ៉ៃ​បង្កើត​បាន​សន្ដិភាពពេញលេញ នៅទូទាំងប្រទេសជាលើកដំបូងចាប់ពីចុងឆ្នាំ១៩៩៨ មក។ គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ខិតខំជំរុញការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឲ្យមា​ន​កំណើនខ្ពស់ប្រកបដោយចីរភាព ផ្សាភ្ជាប់នឹងការបែងចែកធនធានប្រកបដោយសមធម៌ និងការគ្រប់​គ្រង​បរិស្ថាន និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព៕ អត្ថបទ៖ ហុង វាស្នា

សម្តេចតេជោ៖ បក្សប្រជាជនកម្ពុជាការពារដាច់ខាតមិនឱ្យអនុភាពប្រតិកិរិយាណា អសិរពិសយ៉ាងណាមកបំផ្លាញបានឡើយ

2022/06/28 08:40:36 am        523
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា​បាន​មានសាសន៍ថា គណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ការពារ​ដាច់​ខាត​នូវ​សន្តិភាព ស្ថិរភាព នយោបាយ និងសន្តិសុខរបស់ជាតិ ដែល​ជា​លក្ខ​ខណ្ឌ​ជា​សារវន្ត​ ដើម្បី​ធានា​នូវ​ជីវភាព​ដ៏​សុខសាន្តរបស់ ប្រជាជនប្រកបដោយសេរីភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូរ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គមប្រកបដោយ ចីរភាព មិនឱ្យអនុភាពប្រតិកិរិយាណា ទោះ​បី​ជា​អសិរពិស​យ៉ាង​ណា​ក៏​ដោយ​មកបំផ្លាញបានឡើយ។ អញ្ជើញថ្លែងនៅក្នុង អង្គមិទ្ទីងរំលឹកខួប៧១ នៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨មិថុនា១៩៥១-២៨មិថុនា២០២២ ដែលប្រារព្ធយ៉ាងអធិកអធម នៅវិមាន៧មករា ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងខណ្ឌចំការមនព្រឹកថ្ងៃទី២៨មិថុនានេះ សម្តេចបានថ្លែងថាគណបក្ស ប្រជាជនកម្ពុជា បន្តដើរទៅមុខឥតងាករេលើមាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្ស និង នីតិរដ្ឋដែលស្របទៅនឹងបរិបទនៃសង្គមកម្ពុជា និងឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ ប្រជាជន។ ព្រមជាមួយនេះ គណបក្សបដិសេធនូវរាល់សកម្មភាពទាំងឡាយទោះចេញពីប្រភពណាក្តី ដែលប៉ុនប៉ងនាំកម្ពុជាឱ្យឃ្លាតចេញពីម៉ាគានេះ ឬកៀបសង្កត់មកលើអធិបតេយ្យរបស់កម្ពុជា។សម្តេចបានបន្តថា រយៈពេលជាងពីរឆ្នាំមកនេះ វិបត្តិនៃការផ្ទុះឡើងជំងឺកូវីដ-១៩ បានជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរដល់ ពិភពលោកទាំងមូល ដោយពុំមានប្រទេសណាមួយអាចគេចផុតបានឡើយ ក្នុងនោះ ព្រះរាជាណាចក្រកម្ពុជាយើងក៏ទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែរ។ ប៉ុន្តែដោយមានការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ មានការចូលរួមដ៏សកម្មពីប្រជាជន និងពីគ្រប់កម្លាំងក្នុងសង្គម ព្រមទាំងការជួយឧបត្ថម្ភគាំទ្រពីសហគមន៍ អន្តរជាតិ យើងអាចគ្រប់គ្រង និងដោះស្រាយវិបត្តិនេះបានយ៉ាងល្អប្រសើរ ការពារអាយុជីវិតប្រជាជនមិន ឱ្យធ្លាក់ក្នុងជ្រោះមរណៈ រក្សាបានលំនឹងសេដ្ឋកិច្ច និងជីវភាពរស់នៅ ហើយបង្កភាពអនុគ្រោះឱ្យយើង អាចដំណើរការបើកប្រទេសឡើង​វិញលើគ្រប់វិស័យបានចាប់ពីចុងឆ្នាំ ២០២១ មក។ ដោយហេតុនេះ ទើបនៅថ្ងៃនេះយើងអាចធ្វើមីខ្ទីងរំឭកខួបទី ៧១ របស់គណបក្សបានយ៉ាងឧឡារិកក្នុងបរិវេណនៃវិមាន ៧មករា នេះប្រកបដោយសុវត្ថិភាព។ យើងមានជំនឿយ៉ាងមុតមាំថា យើងនឹងអាចជម្នះនូវផលវិបាក ផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ដែលបង្កឡើងដោយជំងឺកូវីដ-១៩ ទោះបីជំងឺនេះមិនទាន់រលាយសាបសូន្យពី ផែនដីនេះក៏ដោយ។ ជាក់ស្តែង កំណើនសេដ្ឋកិច្ចកម្ពុជាបានវិលមកកាន់កំណើនវិជ្ជមានវិញ ហើយរំពឹង ថានឹងកាន់តែមានភាពប្រសើរឡើងថែមទៀតនៅឆ្នាំ ២០២២ នេះ និងឆ្នាំ ២០២៣ ខាងមុខ។ ប៉ុន្តែ ដើម្បី បន្តយកឈ្នះលើការរាតត្បាតនៃជំងឺកូវីដ-១៩ . សូមបងប្អូនជនរួមជាតិយកចិត្តទុកដាក់បន្តការពារខ្លួនតាម វិធានការសុវត្ថិភាពដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានដាក់ចេញ ជាពិសេសសូមអញ្ជើញទៅ ចាក់វ៉ាក់សាំងដូសទី៣ ដូសទី៤ និងបន្តទៅដូសទី៥ឱ្យបានគ្រប់ៗគ្នា៕ អត្ថបទ៖ មុត សុទ្ធ

សុន្ទរកថាទាំងស្រុងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងមិទ្ទិញអបអរសាទរខួប៧១ឆ្នាំថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២)

2022/06/28 08:17:56 am        825
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងអង្គមិទ្ទិញអបអរសាទរខួប៧១ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២) នៅវិមាន៧មករា រាចជធានីភ្នំពេញ។ពិធីនេះ មានការចូលរួមពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជា និងសមាជិក សមាជិកា ជាច្រើនរូបទៀត។ខាងក្រោមនេះ ជាសុន្ទរកថាទាំងស្រុងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងមិទ្ទិញអបអរសាទរខួប៧១ឆ្នាំថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២)៖

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា

2022/06/28 08:03:55 am        669
នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាន​អញ្ជើញជាអធិបតីក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើត​បក្ស​ប្រជាជន​កម្ពុជា(២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២)។ពិធីនេះប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅវិមាន៧មករា ដែលនឹងមានការចូលរួមពីថ្នាក់​ដឹកនាំ​សំខាន់ៗ​របស់គណបក្សប្រជាជនកម្ពុជា និងសមាជិក សមាជិកា ជាច្រើនរូបទៀត។ជារៀងរាល់ឆ្នាំគណបក្សប្រជាជនកម្ពុជា តែងតែប្រារព្ធពិធីអបអរសាទរ​ថ្ងៃកំណើត​របស់​យ៉ាង​មហោឡារឹកអធិកអធមជាទីបំផុត។ ប៉ុន្តែរយៈពេល២ឆ្នាំមកហើយ គណបក្សនយោបាយដ៏ធំ និង​មាន​ការគាំទ្រយ៉ាងច្រើនលើសលប់ពីប្រជាពលរដ្ឋកម្ពុជាមួយនេះ មិនបាន​ប្រារព្ធ​ពិធី​អបអរ​សាទរ​ខួប​កំណើត​របស់ខ្លួននោះទេ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ចាប់ពីថ្ងៃបានបដិសន្ធិឡើងនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១មក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលបំណងដើមរបស់ខ្លួន គឺប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែល​មាន​ឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ដើមកំណើតជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នា​រំដោះ​ប្រជាជាតិ​ឱ្យរួចផុតពីការ ឈ្លានពាន ការត្រួតត្រា ការជិះជាន់ធ្វើបាបគ្រប់បែបយ៉ាង ការពារ​សមិទ្ធផលសង្គមជាតិ និងកសាង អភិវឌ្ឍប្រទេសជាតិជាបន្តបន្ទាប់។ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់ សម្រេចបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រយ៉ាងច្រើន។ តាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឱ្យប្រជាជាតិរស់ឡើងវិញ រហូតទទួលបានសន្តិភាពពេញលេញ មានឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ហើយកំពុងបន្តឈានទៅមុខប្រកបដោយភាពជឿជាក់ លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ទីរ សុរិយោដី រាជធានី និងអាជ្ញាធរ ចុះបិទផ្សាយឯកសារក្បាលដី ត្រៀមចេញ ប្លង់ជូនពលរដ្ឋ៤ភូមិ នៅខណ្ឌ ដង្កោ​
08/23/2025 09:08 PM
កម្ពុជា-វៀតណាមនឹងរៀបចំពិព័រណ៍អន្តរជាតិ លើកទី២ ដើម្បីជំរុញ​ទីផ្សារ​ពាណិជ្ជកម្ម និង​កសិកម្ម​នៅកម្ពុជា
08/23/2025 04:08 PM
អ៊ុយក្រែន ព្រមានបេឡារុស ប្រឆាំងនឹងការបង្កហេតុ អំឡុងសមយុទ្ធយោធាជាមួយរុស្ស៊ី នៅខែកញ្ញា
08/23/2025 04:08 PM
ឥណ្ឌា កំពុងប្រឹងប្រែងចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ខណៈពន្ធថ្មីខិតជិតមកដល់
08/23/2025 04:08 PM
ព័រទុយហ្គាល់ កំពុងស៊ូទ្រាំនឹងរលកកម្ដៅដ៏កំណាច ដែលឆក់យកជីវិតមនុស្សជាង ១ពាន់នាក់ នៅឆ្នាំ២០២៥នេះ
08/23/2025 04:08 PM
ការិយាល័យថវិកាសភាអាមេរិក៖ ពន្ធរបស់លោក Trump អាចបន្ថយឱនភាពបាន ៤សែនកោដិដុល្លារ
08/23/2025 04:08 PM
ទីភ្នាក់ងារសិទ្ធិមនុស្ស UN៖ ការស្លាប់ដោយសារភាពអត់ឃ្លាននៅហ្កាហ្សា អាចជាឧក្រិដ្ឋកម្មសង្គ្រាម
08/23/2025 04:08 PM
UN៖ កងកម្លាំងប្រដាប់អាវុធ RSF របស់ស៊ូដង់ សម្លាប់ជនស៊ីវិលជិត ៩០នាក់ ក្នុងការវាយប្រហារ ១០ថ្ងៃ
08/23/2025 04:08 PM
ភ្នំភ្លើងនៅរដ្ឋហាវ៉ៃ របស់អាមេរិក ផ្ទុះឡើងជាលើកទី៣១ ដោយព្រួសកម្អែភ្នំភ្លើងរាប់សិបម៉ែត្រឡើងលើមេឃ
08/23/2025 02:08 PM
អ៊ីស្រាអែល បដិសេធការប្រកាសគ្រោះទុរ្ភិក្សនៅតំបន់ហ្កាហ្សា ថាជារឿងកុហកបោកប្រាស់
08/23/2025 02:08 PM