BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រសួងអប់រំ ប្រកាសលទ្ធផលជ័យលាភីសិស្សពូកែទូទាំងប្រទេស សម្រាប់បេក្ខជនសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២

2022/06/19 01:10:43 pm        724
សៀមរាប៖ ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២នេះ បាន​ប្រកាស​លទ្ធផល​ប្រឡង​​សិស្សពូកែទូទាំងប្រទេស សម្រាប់បេក្ខជនសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ បន្ទាប់​បាន​បើក​ការប្រឡងអស់រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នេះ ។ ការប្រកាសលទ្ធផលនេះ ធ្វើឡើងនៅវិទ្យាល័យ១០មករា១៩៧៩ នាខេត្ដសៀមរាប ។ឯកឧត្ដម ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំយុវជន និងកីឡា មានប្រសាសន៍ថា ការ​ប្រឡង​ជ្រើស​រើស​សិស្សពូកែទូទាំងប្រទេសនេះ គឺជាការប្រគួតដ៍ត្រឹមត្រូវបំផុត ដោយមាន​បេក្ខជន​ប្រឡង​ជាប់​ជ័យលាភីចំនួន ៦០នាក់ ក្នុងនោះមានចំណាត់ពីថ្នាក់លេខ១ដល់លេខ១០ សម្រាប់​ថ្នាក់​ទី១២ និងពីលេខ១ដល់លេខ១០ សម្រាប់ថ្នាក់ទី៩ លើវិញ្ញាសារមុខវិជ្ជាអក្សសិល្ប៍ រូបវិទ្យា និង​គណិតវិទ្យា។​ ឯកឧត្ដម​បាន​កោត​សរសើរ​ដល់​បេក្ខជន​ដែល​បាន​ខិតខំ​យក​ចិត្ដ​ទុក​ដាក់​ព្យាយាម​សិក្សារៀនសូត្ររហូតទទួលបានជ័យលាភីសិស្សពូកែទូទាំងប្រទេស ។ ឯកឧត្ដម​បាន​បញ្ជាក់​ថា បើទោះបីក្លាយខ្លួនជាសិស្សពូកែហើយក្ដី ​ក្មួយៗ​ដែល​ជាប់​ជាជ័យ​លាភី​សិស្ស​ពូកែ​ទូទាំង​ប្រទេស​មិនត្រូវភ្លេចខ្លួននោះទេ ត្រូវខិតខំសិក្សាឈ្វេងយល់រៀន​​សូត្រ​បន្ថែម​ទៀត​ទើប​សម្រេច​បាន​នូវជោគជ័យក្នុងជីវិត។ ទន្ទឹមគ្នានេះ ចំពោះសិស្សដែលបានមកប្រឡងហើយមិនជាប់ជាជ័យលាភី ក៏មិន​ត្រូវ​បាក់​ទឹក​ចិត្ត​នោះ​ដែរ ព្រោះថា ការប្រឡង​នេះមិនមែនជាការកំណត់អ្នកណាជាអ្នកជោគជ័យ អ្នក​ណា​បរាជ័យ​នោះ​ដែរ​។ ឯកឧត្ដម ក៏បានក្រើនរំឭកដល់សិស្សានុសិស្សទាំងអស់ ត្រូវ​បន្ថែម​នូវ​ការ​ខិតខំ​រៀន​សូត្រ​របស់​ខ្លួនបន្តទៀត ហើយកំណត់​គោល​ដៅ​ជីវិត​ក្នុង​ការ​ចាប់​យក​ចំណេះជំ​នាញ​ឲ្យ​ច្បាស់​លាស់ ដើម្បីងាយស្រួលក្នុងពេលដែលបញ្ចប់ការសិក្សានៅសាលាចំណេះទូទៅ យើងអាច​ស្វែង​រក​សាលា​បណ្តុះបណ្តាលនៅឧត្តមសិក្សាត្រូវតាមក្តីស្រមៃរបស់យើង។បេក្ខជន​ជាប់ជ័យលាភី បានសម្ដែងការសប្បាយចិត្ដ ក្រោយពី​ទទួល​បាន​ជោគជ័យ​លើ​ការប្រឡងនេះ ។ បេក្ខជនជ័យលាភីបន្ដថា ការប្រលងសិស្សពូកែនេះមានការលំបាកខ្លះៗ ប៉ុន្ដែពួក​គាត់​អាចធ្វើបានដូចការរំពឹងទុក ដោយការប្រឡងនេះ មាន​ភាព​សុក្រិត្យ​ និង​យុត្ដិធម៌​ត្រឹម​ត្រូវ​ក្នុង​រយៈ​ពេល ៣ថ្ងៃកន្លងមកនេះ។យោងតាមសេចក្តីប្រកាសរបស់គណៈកម្មការរៀបចំការប្រឡងនេះ បង្ហាញថា សម្រាប់​លទ្ធផល​ប្រឡង​សម្រាប់សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ នាពេលនេះ មានបេក្ខជន បេក្ខនារីចំនួន ៦០នាក់ ដែលទទួលបានជ័យលាភី។ ក្នុងនោះសម្រាបថ្នាក់ទី៩ ចំនួន ៣០នាក់ រួមមាន៖ ភ្នំពេញ ៧នាក់, សៀមរាប ៤នាក់, ព្រៃវែង ៦នាក់, កណ្ដាល ៤នាក់, កំពត ៣នាក់, កំពង់ចាម ២នាក់, កំពង់ឆ្នាំង ២នាក់ បន្ទាយមានជ័យ ១នាក់, ត្បូងឃ្មុំ ១នាក់ ដោយឡែកថ្នាក់ទី១២ ចំនួន ៣០នាក់ រួមមាន៖ ភ្នំពេញ ៥នាក់, ព្រៃវែង ៥នាក់, កំពង់ចាម ៤នាក់, តាកែវ ៤នាក់, សៀមរាប ៣នាក់, កំពង់ឆ្នាំង ៣នាក់, កណ្ដាល់ ២នាក់, កំពង់ ២នាក់, ពោធិ៍សាត់ ១នាក់ និង បន្ទាយមានជ័យ ១នាក់។សិស្សកម្រិតថ្នាក់ទី៩ ជ័យលាភីផ្នែកអក្សរសិល្បិ៍ខ្មែរ មានចំនួន ១០នាក់ ផ្នែករូបវិទ្យា ១០នាក់ និង ផ្នែកគណិតវិទ្យា១០នាក់ និងសិស្សកម្រិតថ្នាក់ទី១២ ជ័យលាភីផ្នែកអក្សរសិល្ប៍ខ្មែរចំនួន ១០នាក់ ផ្នែករូបវិទ្យា ១០នាក់ និងផ្នែកគណិតវិទ្យា ១០នាក់។សូមបញ្ជាក់ថា មុខវិជ្ជាដែល​បាន​ប្រឡងរួមមាន អក្សសិល្ប៍ រូបវិទ្យា និងគណិតវិទ្យា ដែល​បេក្ខជន​ដែល​មក​ចូលរួម​ប្រឡងនៅពេលនេះ មានចំនួន ៤៨០នាក់ មកពី២៩៤សាលា លើចំនួន​គ្រឹះ​ស្ថាន​មធ្យម​សិក្សា​សរុប ១៨១២នៅទូទាំងប្រទេស៕

កម្ពុជានឹងចាប់ផ្តើមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានពីថ្ងៃទី២១-២២ ខាងមុខនេះ

2022/06/17 02:35:42 pm        591
ភ្នំពេញ៖ កម្ពុជានឹងចាប់ផ្តើមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី១៦ (16thADMM) និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូក ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ ខណៈកិច្ចប្រជុំនេះ នឹងមានប្រតិភូតំណាង និងរដ្ឋមន្រ្តីការពារជាតិអាស៊ានទាំង ១០ប្រទេស និងរដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុនចូលរួមផងដែរ។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងថា នៅក្នុងកិច្ចប្រជុំADMM នាពេលខាងមុខនេះ នឹងពិភាក្សាគ្នាជាច្រើនទាក់ទងបញ្ហាសន្តិសុខ ក្នុងតំបន់ក៏ដូចជាពិភពលោក រួមទាំងពិភាក្សាលើ​ឯកសារទស្សនទាន ជាច្រើនទៀត ដែលរដ្ឋមន្រ្តីការពារជាតិអាស៊ាន បាន ចេញនាពេលកន្លងទៅ។សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន​បូក​លើកទី១៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះ នឹងពិភាក្សា និងពិនិត្យសម្រេចលើសំណើរ​របស់ឥណ្ឌាសុំរៀបចំលំហាត់លម្ហសមុទ្រអាស៊ាន-ឥណ្ឌា និងសម្រេចលើការរៀបចំកិច្ចប្រជុំក្រៅ​ផ្លូវការ ​រវាងរដ្ឋមន្រ្តីការពារជាតិអាស៊ាន ​ជាមួយប្រទេសបូកមួយចំនួននៅខែវិច្ឆិកា ឆ្នាំ២០២២ផងដែរ។ក្នុងអំឡុងនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន ក៏នឹងមានការរៀបចំកិច្ចប្រជុំក្រៅផ្លូវការរវាង​រដ្ឋមន្រ្តីការពារជាតិអាស៊ាន-ជប៉ុនជា​រូបវន្ត​ និងកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្រ្តីការពារជាតិអាស៊ាន-ចិន តាម ទម្រង់ប្រព័ន្ធវិដេអូផងដែរ។ ជាមួយកិច្ចប្រជុំនេះរដ្ឋមន្រ្តីការពារជាតិអាស៊ាន​ ប្រតិភូបណ្តាសមាជិកអាស៊ាន និងអគ្គលេខាធិការដ្ឋាន​អាស៊ានទាំងអស់ក៏នឹងចូលជួបសម្តែងការគួរសម ជាមួយសម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕ អត្ថបទ បាន ចក់

គ.ជ.ប ពន្លឿនការដោះស្រាយបណ្តឹងសេសសល់ ខណៈការទទួលបណ្តឹងបញ្ចប់នៅថ្ងៃនេះ

2022/06/17 01:23:30 pm        321
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំពុងពន្លឿនការដោះស្រាយបណ្តឹង​សេសសល់ ខណៈការទទួលពាក្យបណ្តឹងនឹងបញ្ចប់នៅថ្ងៃនេះ។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យ (គ.ជ.ប) ។ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃនេះ បានប្រាប់ ថ្លែងប្រាប់BTVថា ក្រោយពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ដូចជាដំណាក់កាលបិទផ្សាយ​លទ្ធផលបណ្តោះអាសន្នបានបញ្ចប់ គជប បានទទួលបណ្តឹងសរុបនៅទូទាំងប្រទេសចំនួនជាង ២០០បណ្តឹង ក្នុង នោះមានបណ្តឹងពាក់ព័ន្ធដំណាក់កាលឃោសនាបោះឆ្នោត ចំនួនប្រមាណ ១០០បណ្តឹង និងបណ្តឹងពាក់ ព័ន្ធនឹងលទ្ធផលបោះឆ្នោត ចំនួនជាង១០០បណ្តឹង។ស្របពេលថ្ងៃនេះ ជាថ្ងៃចុងក្រោយ នៃការដាក់ពាក្យបណ្តឹងពាក់ព័ន្ធនឹងការបោះឆ្នោត ឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់ថា ប្រសិនក្នុងករណីមានការដាក់ពាក្យបណ្តឹងបន្ថែម គ.ជ.ប នឹងពន្យាពេលចំនួន ៤ថ្ងៃ ដើម្បីពិចារណាលើបណ្តឹងទាំងនោះ។ជុំវិញបណ្តឹងសេសសល់ចំនួន៦ ដែលពុំទាន់បញ្ចប់ការដោះស្រាយ ឯកឧត្តម ហង្ស ពុទ្ធា បាន លើកឡើងថា ក្នុងសេចក្តីចែងនីតិវិធីរបស់ គ.ជ.ប មានសិទ្ធិដោះស្រាយក្នុងពេលវេលាសមស្រប និងពន្យា ពេលដោះស្រាយបណ្តឹងទាំងនេះផងដែរ។គួរបញ្ជាក់ថា គ.ជ.ប គ្រោងប្រកាសលទ្ធផលផ្លូវការបោះក្រុមប្រឹក្សាឆ្នោតឃុំ-សង្កាត់ នៅថ្ងៃទី២៦ ខែមិថុនានេះ ខណៈលទ្ធផលផ្លូវការ ​អាចនឹងប្រកាសមុន​កាលបរិច្ឆេទ ប្រសិនការដោះស្រាយ​បាន​បញ្ចប់ កំឡុងសប្តាហ៍ក្រោយ៕អត្ថបទ៖ សេក ឧត្តម

បក្សនយោបាយ គាំទ្រការចាត់វិធានការច្បាប់ចំពោះបុគ្គលបំភ្លៃការពិតជុំវិញការបោះឆ្នោត

2022/06/16 01:36:17 pm        447
ភ្នំពេញ៖ គណបក្សនយោបាយនានា បានសម្តែងការគាំទ្រចំពោះ គ.ជ.ប ជុំវិញការចាត់វិធានការច្បាប់លើបុគ្គលបំភ្លៃការពិតពាក់ព័ន្ធ នឹងការបោះឆ្នោតឃុំ-សង្កាត់ កាលពីដើមខែមិថុនានេះ។បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីថ្លែងការណ៍​ចាត់ទុក​ការ​បំភ្លៃរបស់​លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពាក់ព័ន្ធនឹងការ​បោះឆ្នោត​ជ្រើស​រើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ជាអំពើខុសច្បាប់ ​ដែលប្រឈមនឹងការផាកពិន័យនោះ មាន​បណ្តាគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែង ​បានលើកឡើងថា​ ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិ​ទី៥ បាន​បញ្ចប់ទៅ​ដោយ​ការពេញចិត្ត និង​ទទួលយកអំពីលទ្ធផលបណ្តោះអាសន្ន​ដែល​បិទផ្សាយជាសាធារណៈ។ក្នុងកិច្ចសម្ភាសន៍ជាមួយBTV លោក ញឹក ប៊ុនឆៃ ​ប្រធាន​គណបក្ស​ខ្មែររួបរួមជាតិ បានឲ្យដឹង​នៅ​ថ្ងៃទី១៦ ខែមិថុនានេះថា​ ការបោះឆ្នោតឃុំ-សង្កាត់ បានប្រព្រឹត្តទៅ​ដោយភាពត្រឹមត្រូវ និង​មាន​ការចូលរួម​ពីភាគីពាក់ព័ន្ធគ្រប់ដំណាក់កាលទាំងអស់។ លោក បន្តថា ការចោទ​ប្រកាន់ទៅ​លើ គ.ជ.ប គឺជាការពុំត្រឹមត្រូវឡើយ ដោយសារការបោះឆ្នោត​ទូទាំងសកលលោក​ក៏មិនមានប្រទេសបានរៀបចំ​ល្អ​ឥតខ្ចោះឡើយ។ជុំវិញ គ.ជ.ប ប្រកាសអំពីការអនុវត្តផ្លូវច្បាប់ចំពោះបុគ្គលបំភ្លៃការពិត​ លោក ញឹក ប៊ុនឆៃ បាន​គាំទ្រចំណាត់ការផ្លូវច្បាប់ ​ដើម្បី​បញ្ឈប់​បុគ្គលដែលបំបោង ​និងបំភ្លៃបែបនេះបន្តទៀត។លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ ​ក៏បានគាំទ្រការចាត់វិធានច្បាប់​ដូចគ្នាចំពោះបុគ្គល លោក សុន ឆ័យ ដើម្បីបញ្ឈប់ទង្វើបំផ្លាញ ​និង​ជាន់​ពន្លិច​ជាតិសាសន៍។គួរបញ្ជាក់ថា ការព្រមានចាត់វិធានការច្បាប់ របស់ គ.ជ.ប ទៅលើលោក សុន ឆ័យ បន្ទាប់ពីបាន​ចោទ​ប្រកាន់ និងរិះគន់ គ.ជ.ប ​ដោយគ្មានមូលដ្ឋាន​ តាមរយៈដោយករលើកឡើងដដែល ក្នុង​កិច្ច​សម្ភាសន៍​ជាមួយសារព័ត៌មានអនឡាញនៅបរទេស ​កាលពីថ្ងៃទី៨ ខែមិថុនា​ ឆ្នាំ២០២២ ដោយដៃ​ទទួល​យកអាសនៈ រីឯមាត់ចោទថា​ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះ មិនត្រឹមត្រូវ និងមិនយុត្តិធម៌ ហើយអះអាងទៀតថា​ ការដែលគណបក្សភ្លើងទៀន ទទួលយកអាសនៈ គឺជាការគោរពឆន្ទៈអ្នកបោះឆ្នោត។ជាមួយគ្នានេះ គ.ជ.ប ​មិនអាចទទួលយកបានទេ​ និងចាត់ទុកជាការមាក់ងាយ ​និងប៉ះពាល់ ដល់​តម្លៃ​របស់ម្ចាស់ឆ្នោត​ដែល​បាន​អញ្ជើញទៅបោះឆ្នោត​យ៉ាង​ច្រើនកុះករ និង​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស និងសេចក្តី​ថ្លៃថ្នូរ​របស់ គ.ជ.ប ដែលជាស្ថាប័ន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ​ព្រមទាំងធ្វើឱ្យ​មានការ​ភាន់ច្រឡំ ​និងបាត់ទំនុកចិត្តលើការបោះឆ្នោត ​ដែលបាន​ចែងក្នុងមាត្រា ១៧១ នៃច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ​ដែល​នឹង​ត្រូវ​ផាក​ពិន័យជាប្រាក់ពី ១០លានរៀល ដល់ ២០លានរៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត៕ អត្ថបទ៖ សេក ឧត្តម 

គ.ជ.ប បញ្ចប់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

2022/06/16 10:39:19 am        411
ភ្នំពេញ ៖ ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ.ជ.ប )បានបញ្ជាក់ថា គ.ជ.ប បានបញ្ចប់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញនូវលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយគណបក្សប្រជាជនកម្ពុជា នៅតែទទួលបានសំឡេងគាំទ្រដ៏ច្រើនលើសលប់ ដោយនាំមុខគណបក្សនយោបាយចំនួន ១៦ផ្សេងទៀត។

គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ ប្រកាសអុជកាំជ្រួចអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចម៉ែ នៅរាត្រីថ្ងៃទី១៨ ខែមិថុនា

2022/06/16 09:55:51 am        413
ភ្នំពេញ៖ គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ ប្រកាសអុជកាំជ្រួចអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងគម្រប់ព្រះជន្ម ៨៦ យាងចូល ៨៧ព្រះវស្សា នៅរាត្រីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ នៅទន្លេចតុមុខ ព្រះបរមរាជវាំង។

គ.ជ.ប បានដោះស្រាយបណ្តឹងជាង ២០០ ខណៈការទទួលបណ្តឹងបញ្ចប់នៅថ្ងៃទី១៧

2022/06/15 12:22:28 pm        457
ភ្នំពេញ៖ ថ្លែងប្រាប់BTV នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ក្រោយពី​ការ​បោះឆ្នោតឃុំ-សង្កាត់ ក៏ដូចជាដំណាក់កាលបិទផ្សាយលទ្ធផលបណ្តោះអាសន្នបានបញ្ចប់ មាន​បណ្តឹងសរុបនៅទូទាំងប្រទេសចំនួនជាង ២០០បណ្តឹង បានប្តឹងទៅគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត និងមួយចំនួនបន្តប្តឹងទៅកាន់ គ.ជ.ប។ឯកឧត្តម ហង្ស ពុទ្ធា បន្តថា ក្នុងចំណោមបណ្តឹងសរុបចំនួនជាង២០០បណ្តឹង មានបណ្តឹង​ពាក់ព័ន្ធ​ដំណាក់កាល​ឃោសនាបោះឆ្នោតប្រមាណ ១០០បណ្តឹង ​និង​បណ្តឹងពាក់ព័ន្ធ​នឹងលទ្ធបោះឆ្នោត​ចំនួនជាង ១០០បណ្តឹង។ឯកឧត្តម បន្ថែមថា បន្ទាប់ពីដោះស្រាយបណ្តឹងបិទបញ្ចប់ គ.ជ.ប នឹងឈាន​ទៅរកការប្រកាស​លទ្ធផល​ផ្លូវការនៃការបោះឆ្នោតឃុំ-សង្កាត់​ នៅថ្ងៃទី២៦ ​ខែមិថុនាខាងមុខ។ ការបោះឆ្នោតឃុំ-សង្កាត់ អាណ្ណត្តិទី៥ ក្នុងចំណោមប្រជាពលរដ្ឋសរុបជាង ៩លាននាក់ មាន​ប្រជាពលរដ្ឋ​ចូលរួមបោះឆ្នោតចំនួនជាង ៧លាន៣សែន ​បានចូលរួមបោះឆ្នោតឃុំ-សង្កាត់។ ការបោះឆ្នោតឃុំ-សង្កាត់នេះ​ ក៏មានការចូលរួមសង្កេតការណ៍​ដោយ​បណ្តា​ស្ថាប័ន អង្គការ សហគមន៍​ចំនួន៧២ ​និងសហគមន៍អន្តរជាតិចំនួន១៩ ព្រមទាំងមានភ្ញៀវពិសេសចំនួន៥ស្ថាប័ន​ផងដែរ ក្នុងនោះ​មានស្ថាន​ទូតជប៉ុន អូស្រ្តាលី និងរុស្ស៉ីជាដើម ខណៈអ្នកសង្កេតការណ៍ដែល គ.ជ.ប អនុញ្ញាត​ចូលរួមសរុបចំនួនជាង ៧ម៉ឺននាក់៕អត្ថបទ សេក ឧត្តម

សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP)នៅកម្ពុជា

2022/06/15 11:20:16 am        591
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃពុធទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP) ដែលមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ដែលពិធីនេះត្រូវធ្វើឡើងដោយផ្ទាល់នៅវិមានសន្តិភាព។ខាងក្រោមនេះជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP)នៅកម្ពុជា៖ 

កម្រងរូបភាពព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP)នៅកម្ពុជា

2022/06/15 10:52:48 am        2990
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃពុធទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP) ដែលមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ដែលពិធីនេះត្រូវធ្វើឡើងដោយផ្ទាល់នៅវិមានសន្តិភាព។ខាងក្រោមនេះ ជាកម្រងរូបភាពព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP)នៅកម្ពុជា៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP)

2022/06/15 10:31:01 am        705
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃពុធទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP) ដែលមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ដែលពិធីនេះត្រូវធ្វើឡើងដោយផ្ទាល់នៅវិមានសន្តិភាព។ពានបាល់ទាត់ពិភពលោកធ្វើពីមាសសុទ្ធទម្ងន់ជាង ៦គីឡូក្រាម ដឹកតាមជើងហោះហើរឯកជនពិសេស (Private Jet)។ការមកដល់ពានរង្វាន់បាល់ទាត់ពិភពលោក ដែលមានតម្លៃប្រមាណ ២០លានដុល្លារនេះ ធ្វើឡើងក្រោមកម្មវិធីដំណើរគោចរពានរង្វាន់បាល់ទាត់ពិភពលោក ដើម្បីអបអរសាទរការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ពិភពលោក នាខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងដូហា ប្រទេសកាតា។ការមកដល់នៃពានរង្វាន់បាល់ទាត់ពិភពលោកនាថ្ងៃនេះ គឺជាការបង្ហាញវត្តមានលើកដំបូងនៅលើទឹកដីកម្ពុជា ចាប់តាំងពីពាននេះត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៧៤។ កម្ពុជានឹងរៀបចំនូវព្រឹត្តិការណ៍មួយចំនួនជាការស្វាគមន៍នៃការមកដល់ពានបាល់ទាត់ពិភពលោកនេះ។ព្រឹត្តិការណ៍នោះរួមមាន៖ ក្បួនដង្ហែពានរង្វាន់ពីព្រលាន យន្តហោះអន្តរជាតិភ្នំពេញ មកកាន់វិមានសន្តិភាព, ពិធីទទួលស្វាគមន៍ និងលើកពានរង្វាន់ពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏នឹងរៀបចំពិធីស្វាគមន៍ភ្ញៀវចូលទស្សនា និងថតរូបជាមួយពានរង្វាន់បាល់ទាត់ពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោងប្រហែល ១រសៀល រហូតដល់ម៉ោង ១០យប់ អមដោយតន្ត្រីសម័យកំដរផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) បានសហការជាមួយក្រុមហ៊ុនចំនួន៥ ដើម្បីផ្ដល់​ឱកាស​ការ​ងារ​ចំនួន ២៤៦៣​កន្លែង​ដល់​ពលករខ្មែ​រ​ដែល​ទើប​វិល​ត្រឡប់​មក​ពីប្រទេ​ស​ថៃ
08/24/2025 05:08 PM
ខេត្តជាប់សមុទ្រនៃប្រទេសចិនខាងត្បូង កំពុងចាត់វិធានការទប់ស្កាត់ផលប៉ះពាល់ពីព្យុះទីហ្វុង Kajiki
08/24/2025 05:08 PM
អ៊ុយក្រែន ប្រារព្ធទិវាឯករាជ្យ ជាមួយនឹងការវាយប្រហារដោយយានដ្រូន ទៅលើប្រទេសរុស្ស៊ី
08/24/2025 05:08 PM
អភិបាលខេត្តព្រះវិហារ រៀបចំកម្មវិធីកីឡារត់ម៉ារ៉ាតុង ក្រោមប្រធានបទ "រត់ដើម្បីសន្តិភាព" ដើម្បីលើកកម្ពស់សុខភាពផ្លូវកាយ និងផ្លូវចិត្តជនភៀសសឹក
08/24/2025 05:08 PM
ឯកឧត្តម គួច ចំរើន អញ្ជើញកាត់វិញ្ញាសារប្រឡងចូលក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ
08/24/2025 04:08 PM
ន័រវែសនឹងបរិច្ចាគថវិកាប្រហែល ៧០០ លានដុល្លារ ដើម្បីទិញប្រព័ន្ធការពារដែនអាកាស Patriot ឲ្យអ៊ុយក្រែន
08/24/2025 04:08 PM
អភិបាលខេត្តព្រះវិហារ រៀបចំព្យុះហយាត្រា "ដើរដើម្បីសន្តិភាព"
08/24/2025 04:08 PM
ប្រជាជនហ្កាហ្សា កំពុងតស៊ូដើម្បីរស់យ៉ាងលំបាកបំផុត ខណៈដែលការបិទផ្លូវ ធ្វើឲ្យវិបត្តិទុរ្ភិក្សកាន់តែធ្ងន់ធ្ងរឡើងៗ
08/24/2025 04:08 PM
ប្រជាជនអូស្ត្រាលី ធ្វើការតវ៉ានៅទូទាំងប្រទេស ដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន
08/24/2025 03:08 PM
ឥណ្ឌាគ្រោងនឹងផលិតម៉ាស៊ីនយន្តហោះចម្បាំង ជាមួយក្រុមហ៊ុនបារាំង បន្ទាប់ពីមានជម្លោះជាមួយប៉ាគីស្ថាន
08/24/2025 03:08 PM