BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

គ.ជ.ប ចាប់ផ្តើមដំណើរការផ្ទៀងផ្ទាត់សន្លឹកឆ្នោត

2022/06/13 12:54:50 pm        601
ភ្នំពេញ៖ នៅថ្ងៃនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានចាប់ផ្តើមដំណើរការផ្ទៀងផ្ទាត់សន្លឹកឆ្នោត នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា បន្ទាប់​ពី​លទ្ធផល​បឋម និងការបិទផ្សាយលទ្ធផលបណ្តោះអាសន្នជាសាធារណៈ តាម​បណ្តា​គណៈកម្មការ​ឃុំ-សង្កាត់រៀបចំការបោះឆ្នោត​ នៅ​ទូទាំង​ប្រទេស ​បាន​បញ្ចប់ គ.ជ.ប កំពុង​ឈាន​ដល់ដំណាក់​កាល​ធ្វើការផ្ទៀងផ្ទាត់សន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋក្នុងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ ឯកឧត្តម បន្តថា គ.ជ.ប បានរៀបចំក្រុមការងារចំនួន៥ក្រុម ដើម្បីប្រមូលលទ្ធផលការបោះឆ្នោត ក្នុង​ការ​ផ្ទៀងផ្ទាត់សន្លឹកឆ្នោតនីមួយៗ ​សំដៅធានាអំពីភាពត្រឹមត្រូវ ក៏ដូចជាការរាប់សន្លឹកឆ្នោត​កាល​ពី​កន្លងទៅ។ឯកឧត្តម ហង្ស ពុទ្ធា អះអាងថា ការផ្ទៀងផ្ទាត់សន្លឹកឆ្នោតត្រូវបានអនុញ្ញាតឲ្យតាមដានទាំង​តំណាង​គណបក្សនយោបាយ និងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ។ដោយឡែក លោក សាខុន ប៉ូរិន តំណាង​សហព័ន្ធនិស្សិត​បញ្ញវន្ត​ប្រជាធិបតេយ្យកម្ពុជា លើកឡើងថា ការចំហររបស់ គ.ជ.ប ជុំវិញការផ្ទៀងផ្ទាត់សន្លឹកឆ្នោត​ឆ្លុះបញ្ចាំង​ថា គ.ជ.ប បាន​អនុវត្តត្រឹមត្រូវទៅតាមច្បាប់របស់ខ្លួន។គួរបញ្ជាក់ថា ​ការផ្ទៀងផ្ទាត់សន្លឹកឆ្នោត មានរយះពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ​ខណៈគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោតតាមបណ្តារាជធានី-ខេត្តកំពុង​បន្តដោះស្រាយបណ្តឹងជាបន្តបន្ទាប់។សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិ​ទី៥នេះ​ ក្នុង​ចំណោម​ប្រជាពលរដ្ឋសរុបជាង ៩លាននាក់ មាន​ប្រជាពលរដ្ឋចូលរួមបោះឆ្នោតចំនួនជាង ៧លាន៣សែន បានចូលរួមបោះឆ្នោតឃុំ-សង្កាត់ អាណត្តិ​ទី៥។​ ក្រៅពីការរៀបចំរបស់ ​គ.ជ.ប ​ដោយ​ស្របតាមនីតិវិធី ​និង​តម្លាភាព​ការបោះឆ្នោតឃុំ-សង្កាត់នេះ ​ក៏មានការចូលរួម​សង្កេតការណ៍​ដោយ​បណ្តាស្ថាប័ន អង្គការ ​សហគមន៍ចំនួន៧២ និង​សហគមន៍អន្តរជាតិចំនួន១៩​ ព្រមទាំង​មានភ្ញៀវពិសេស​ចំនួន ៥ស្ថាប័នផងដែរ ក្នុង​នោះ​មាន​ស្ថានទូតជប៉ុន​ អូស្រ្តាលី​ និងរុស្ស៉ីជាដើម ​ខណៈអ្នក​សង្កេត​ការណ៍​ដែល គ.ជ.ប អនុញ្ញាត​ចូលរួម​សរុបចំនួនជាង ៧ម៉ឺននាក់៕ អត្ថបទ សេក ឧត្តម 

សម្ដេចតេជោ ហ៊ុន​ សែន៖ វិបត្តិប្រេងសាំងឡើងថ្លៃ មិនមែនតែនៅកម្ពុជាទេ គឺកើតឡើងទូទាំងពិភពលោក

2022/06/13 11:24:39 am        504
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុចJoin Channel Telegram BTV Newsភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​បញ្ជាក់ទៅអ្នកដែលរិះគន់រឿងប្រេងឥន្ធនៈឡើងថ្លៃនៅកម្ពុជា ថា វា​គឺ​ជា​វិបត្តិ​កើត​ឡើង​នៅ​ទូទាំង​ពិភពលោក ដោយសារសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន។ សម្ដេចបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈ​នៅ​បារាំង​មាន​តម្លៃប្រមាណជា ១ម៉ឺនរៀលក្នុងមួយលីត្រ ហើយ​នៅ​អាមេរិកក៏មានតម្លៃកើនខ្ពស់​ជាង​នៅប្រទេសកម្ពុជាផងដែរ និយាយជា​រួម​តម្លៃ​ប្រេង​ឥន្ធនៈ​នេះ បានកើតឡើងទូទាំងពិភពលោក មិនមែនតែកម្ពុជាទេ។សម្ដេចតេជោ ហ៊ុន​ សែន​ បានបញ្ជាក់យ៉ាងដូច្នេះក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងប្រគល់​សញ្ញាបត្រ​ជូន​សិស្ស​សាលា​ភូមិន្ទរដ្ឋបាល​ជាង ២​ពាន់​នាក់​ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ ។សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វិបត្តិស្បៀង និងថាមពល ដោយសារជម្លោះប្រដាប់ អាវុធ រវាងរុស្ស៊ី និងអ៊ុយក្រែន ដែលជាវិបត្តិដ៏ធំ មានវិសាលភាពទូទាំងពិភពលោក ហើយកម្ពុជា ក៏បានត្រៀមទប់ទល់នឹងវិបត្តិនេះផងដែរ។ជាមួយគ្នានេះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាស​ត្រៀម​កញ្ចប់​ថវិកា​មួយចំ​​នួនធំបន្ថែមទៀត ដើម្បីគាំពារសង្គមពីវិបត្តិសកលលោកនានា រួម​ទាំង​វិបត្តិ​ចាស់​ដោយ​សារ​កូវីដ-១៩ និងវិបត្តិសកលថ្មី ដែល​បណ្តាលមកពីសង្គ្រាមអូសបន្ទាយរវាងរុស្ស៊ី និងអ៊ុយក្រែន។

កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន លើគម្រោង អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស

2022/06/13 11:12:30 am        346
ភ្នំពេញ៖ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន និងឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមិថុនានេះ បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន៣,៣៦ លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោង«អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស»៕

កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

2022/06/13 11:09:41 am        384
ភ្នំពេញ៖ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២២ ដែលមានទឹកប្រាក់ជាង ៤លានដុល្លារអាមេរិក៕

សម្ដេចតេជោ ហ៊ុន​ សែន​៖ «បើមិនអាចដាក់គោលដៅដើម្បីបម្រើប្រជាពលរដ្ឋបាន នោះមិនគួរធ្វើជាមន្ត្រីឡើយ»

2022/06/13 10:58:04 am        1151
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុចJoin Channel Telegram BTV Newsភ្នំពេញ៖ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់មន្ត្រី សូម​ប្រកាន់ខ្លួនជាមន្ត្រីរបស់រដ្ឋ ជាអ្នកបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ មិនមែន​ជា​ចៅហ្វាយ​នាយ​របស់​ប្រជាពលរដ្ឋនោះទេ។ សម្តេចបញ្ជាក់ថា «បើមិនអាចដាក់គោលដៅ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​បាន​ទេ នោះមិនគួរធ្វើជាមន្ត្រីឡើយ»។សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវសូមកុំឱ្យមានការប្រែធាតុ ពេលក្លាយខ្លួនជាមន្ត្រីរបស់រដ្ឋ បម្រើប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «សូមកុំឱ្យមានវប្បធម៌ ប្តីសក្តិ៣ ប្រពន្ធសក្តិ៤ កូនសក្តិ៥ ហើយនាំគ្នាលូកដៃចូលកិច្ចការនានារបស់មន្ត្រីឱ្យសោះ... »។ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា មន្ត្រីមិន​បាន​ការ​ គឺ​តែង​ធ្វើ​រឿង​ពីរ ដោយទី១ បន្ទោសមន្ត្រីថ្នាក់ក្រោម និងទី២ រាយការណ៍ទៅថ្នាក់លើ ដែលមន្ត្រីទាំងនោះ មិន​អាច​ដឹកនាំ​ស្ថាប័នឱ្យមានការរីកចម្រើន និងធ្វើឱ្យមាន​សុខុដុមនីយកម្ម​ផ្ទៃក្នុងបានឡើយ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់មន្ត្រីទាំងឡាយ សូមធ្វើខ្លួនជា«មន្ត្រីគ្រាប់ល្ពៅ» សូម​ធ្វើ​ខ្លួន​ជា​មន្ត្រី​បម្រើប្រជាពលរដ្ឋដោយស្មោះត្រង់។ 

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាល និងបិទវគ្គ ជូនសិស្ស​សាលាភូមិន្ទ​រដ្ឋបាលជាង ២ពាន់នាក់

2022/06/13 10:14:33 am        690
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុចJoin Channel Telegram BTV Newsភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​សំណេះសំណាល និងបិទវគ្គ ជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ ។ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​៖- សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីបន្ថែមថា កម្ពុជានៅតែមានភាពចាំបាច់ក្នុងការពារ និងអនុវត្តន៍វិធានការ ការពារ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទោះករណីឆ្លងថ្មីមានអត្រាកម្រិតសូន្យក៏ពិតមែន តែជំងឺនេះនៅមិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ។- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា យើងទើបតែអាចឈ្នះសមរភួមិកូវីដ-១៩ តែប៉ុណ្ណោះ តែយើងមិនទាន់អាចយកឈ្នះសង្គ្រាមកូវីដ-១៩នេះទាំងស្រុងនៅឡើយទេ ដែលទាមទារឱ្យយើងបន្តអនុវិធានការដែលមានស្រាប់ជាចាំបាច់។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងការកោតសរសើរដល់មន្ត្រីកម្ពុជា ដែលបានទទួលវគ្កបណ្តុះបណ្តាលជានិច្ចនិរន្ត ដែលជាដំណើរការលើក​កម្ពស់សមត្ថភាពមន្ត្រីឱ្យមានកម្រិតកាន់តែខ្ពស់ ដោយសម្តេចបានគូសបញ្ជាក់ថា «ការរីកចម្រើនទាំងឡាយ មិនអាចកាត់ផ្តាច់ចេញពីធនធានមនុស្សបានឡើយ»។- សម្តចេតេជោ ហ៊ុន សែន បានបញ្ជាក់ថា សាលាភូមិន្ទរដ្ឋបាលបានផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​គ្រប់គ្រងជាបន្តបន្ទាប់ ក្នុងនោះរួមមាន៖ ក្រសួងមហាផ្ទៃ ,ទីស្តីការគណៈរដ្ឋមន្ត្រី ចុងក្រោយ គឺក្រសួងមុខងារសាធារណៈ ដែលការផ្លាស់ប្តូរនេះ គឺដើម្បីដាក់ឱ្យចំគោលដៅ ធានាប្រសិទ្ធភាព​ខ្ពស់ នៃការបណ្តុះបណ្តាលដល់មន្ត្រីរាជការ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេច ធ្លាប់ជាគ្រូឧទ្ទេសកិត្តិយស​សម្រាប់​សាលាភូមិន្ទរដ្ឋបាលនេះ ដែលសម្តេចក៏ធ្លាប់ទទួលបានប្រាក់ខែម្តងផងដែរ។ វត្តមានដ៏ខ្ពង់ខ្ពស់របស់​សម្តេច​ជាគ្រូឧទ្ទេសកិត្តិយសនេះ គឺសម្តេចត្រូវមកបង្រៀនថ្ងៃបើកវគ្គ និងបិទវគ្គ នៃវគ្គបណ្តុះបណ្តាលនីមួយៗ។ - សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វ៉ាក់សាំងកូវីដ-១៩ គឺជាវត្ថុចាំបាច់បំផុតនៅពេលនេះ សម្រាប់សង្គ្រោះប្រជាពលរដ្ឋ ពីជំងឺកាចសាហាវកូវីដ-១៩ ហើយសម្តេចក៏បានរំលឹក ពីគ្រាដ៏លំបាកបំផុតក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍កុម្ភៈ ឆ្នាំ២០២១។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីសិទ្ធិរស់រានមានជីវិត ក្នុងពេលប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩ ដោយកម្ពុជាបានអនុវត្តន៍វិធានការនានា ដើម្បីសង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋពីការស្លាប់ ដោយរង្គាលពីជំងឺកូវីដ-១៩។ សម្តេចបញ្ជាក់បន្ថែមថា «មុននឹងនិយាយដល់សិទ្ធិផ្សេងៗទៀត គឺត្រូវនិយាយពីសិទ្ធិរស់រានមានជីវិតជាមុនសិន»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា គឺជាវ៉ាក់សាំងមនុស្សធម៌ សប្បុរសធម៌ ដែលប្រជាជនណាក៏ដោយ ,មាននិន្នាការនយោបាយអ្វីក៏ដោយ, មានជំនឿសាសនាណាក៏ដោយ សុទ្ធតែអាចទទួលបានវ៉ាក់សាំងកូវីដ-១៩ ដោយស្មើភាព និងគ្មានការរើសអើង។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីដំណើរការដំបូង នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលកាលណោះមានការបំផុស បំពុលព័ត៌មាន និងសភាពការណ៍ពាក់ព័ន្ធ នឹងដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩នេះ។ ទោះជាបែបណាក៏ដោយ អ្នកដែលប្រឹងបំផុស បំពុលព័ត៌មានទាំងនោះ បាននាំគ្នាមកចាក់វ៉ាក់សាំង និងបណ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ទៅវិញ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា យើងមានវ៉ាក់សាំងកូវីដ-១៩ហើយ បើគ្មានសិល្បៈ ក្នុងការចាក់វ៉ាក់សាំងទេ យើងក៏មិនអាចធ្វើឱ្យមានភាពស៊ាំសហគមន៍បានដែរ។ សម្តេចបញ្ជាក់ថា យុទ្ធសាស្ត្រ និងសិល្បៈចាក់វ៉ាក់សាំងកូវីដ-១៩របស់កម្ពុជា គឺចាក់ស្រោចនៅភ្នំពេញ និងខេត្តកណ្តាល តាមរបៀប«ផ្ការីក»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាបានប្រើអស់សមត្ថភាព កម្លាំងកាយចិត្ត និងលទ្ធភាព ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងកូវីដ-១៩។ សម្តេចបញ្ជាក់ថា បើយើងពឹងតែទៅលើ​ក្រសួងសុខាភិបាល តែម្នាក់ឯង យើងមិនអាចទ្រទ្រង់សភាពការណ៍នេះបានឡើយ។- សម្តេចតេជោ ហ៊ុន សែន បានចង្អុលបង្ហាញដល់លោកជំទាវ​ឯកអគ្គរដ្ឋទូត​សហភាពអឺរ៉ុប​ប្រចាំប្រទេសកម្ពុជា ឱ្យមើលឃើញពីភាពពិត នៃកម្ពុជា ដែលក្រុមម្ខាងកំពុងរត់ចោលស្រុក បានបំពុលយ៉ាងខ្លាំងពីភាពពិត នៃកម្ពុជា។ សម្តេចបញ្ជាក់ថា កម្ពុជាមានមានពីរ, កម្ពុជា១ គឺភាពពិតជាក់ស្តែង ដែលយើងទាំងអស់គ្នាបានឃើញ ហើយកម្ពុជាមួយទៀត គឺកម្ពុជាលើទំព័រសារព័ត៌មាន ដែលក្រុមម្ខាងកំពុងកំពុលយ៉ាងខ្លាំង។- សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ ដល់បរទេសទាំងឡាយ មុននឹងជឿលើអត្ថបទចុះផ្សាយនានានៅបរទេសពីកម្ពុជា ដែលផ្តល់ដោយក្រុមម្ខាង សូមធ្វើការពិនិត្យពិចារណា និងវិនិច្ឆ័យឱ្យបានដិតដល់ មុននឹងសម្រេច ឬផ្តល់ទស្សនទានផ្សេងៗមកដល់កម្ពុជា។ កម្ពុជា បើកចំហសម្រាប់ការផ្តល់ព័ត៌មានពីភាពពិតជាក់ស្តែង នៃការកម្ពុជា។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីថា កម្ពុជាមិនខ្វះវ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាជនទេ ហើយកម្ពុជាបន្ត និងបង្កើតដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋដោយមិនគិតថ្លៃ ទោះជាតម្រូវការចាក់រហូតដល់ដូសទី២០ ក៏នៅតែមិនយកលុយដែរ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសពីវិបត្តិស្បៀង និងថាមពល ដោយសារជម្លោះប្រដាប់​អាវុធ​រវាងរុស្ស៊ី និងអ៊ុយក្រែន ដែលជាវិបត្តិដ៏ធំ មានវិសាលភាពទូទាំងពិភពលោក ហើយកម្ពុជា​ក៏បាន​ត្រៀម​ទប់ទល់នឹងវិបត្តិនេះផងដែរ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅឆ្នាំ២០២២ តាមការសន្យា។ សម្តេចបញ្ជាក់ថាការឡើងនោះ គឺផ្តល់អាទិភាពដល់គ្រូបង្រៀន និងគ្រូពេទ្យ យ៉ាងហោចណាស់បានចំនួន ១.៥០០.០០០ រៀលក្នុងមួយខែ ហើយការដំឡើងផ្សេងៗទៀតនោះ គឺធ្វើដំណើរតាមរបៀបផ្សេង ដោយអ្នកប្រើខែច្រើនឡើងកម្រិតណាមួយ, អ្នកប្រាក់ខែតិច ឡើងកម្រិតណាមួយ ដើម្បីឱ្យសមតុល្យនឹងគ្នា។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់អ្នកទាំងឡាយដែលរិះគន់រឿងប្រេងសាំង​ឡើងថ្លៃ​នៅកម្ពុជា ខណៈដែលតម្លៃប្រេងឥន្ធនៈនៅបារាំងមានតម្លៃប្រមាណជា ១ម៉ឺនរៀលក្នុងមួយលីត្រ, នៅអាមេរិកក៏មានតម្លៃកើនខ្ពស់ជាងនៅប្រទេសកម្ពុជាផងដែរ និយាយរួមតម្លៃប្រេងឥន្ធនៈនេះ​បានកើតឡើងទូទាំងពិភពលោក មិនមែនតែកម្ពុជាទេ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបាននាំគ្នាទៅ​ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តិទៅ​ដោយរលូន ត្រឹមត្រូវ តម្លាភាព និងទទួលបាន ការកោតសរសើរ​ពីអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងបក្សនយោយបាយនានា ដែលចូលរួមក្នុងដំណើរការបោះឆ្នោត។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាបានដំណើរបោះឆ្នោតជាទៀតទាត់ តាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ សម្តេចបញ្ជាក់ថា បក្សនយោបាយទាំងអស់ ដែលចូលរួមក្នុងដំណើររៀបចំការបោះឆ្នោតនីមួយៗ សុទ្ធតែដឹងពីដំណើរជាទៀតទាត់នេះ និងបានត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែង។ - សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់​គណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោត (គ.ជ.ប) ដែលបានរៀបចំការបោះឆ្នោតបានយ៉ាងល្អ ទៀតទាត់ និងត្រឹមត្រូវ ហើយ​សម្តេចក៏បានថ្លែងអំណរគុណដល់ផ្នែកពាក់ព័ន្ធនានា ដែលបានចូលរួមក្នុង​ដំណើរការ​រៀបចំ​ការ​បោះឆ្នោតនៅកម្ពុជា។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ក្រុមមួយក្តាប់តូចដែលនិយាយ និងចោទប្រកាន់​ពីដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ តែបែរជា​ទទួលយកកៅអីដែលខ្លួនបានឈ្នះទៅវិញ។- សម្តចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅកាន់ក្រុមរិះគន់ទាំងឡាយដែលនិយាយថា ការស្បថជារឿងតូចតាច លេងសើច និងទាល់ច្រក ។ សម្តេចបញ្ជាក់ថា ការស្បថ ត្រូវបានធ្វើឡើងទូទាំងពិភពលោក រាប់ទាំងអាមេរិក និងអឺរ៉ុបផងដែរ ។ នៅកម្ពុជា បើមិនបាននស្បថ គឺមិនមានសុពលភាពនៅឡើយទេ ហើយការស្បថនេះ មិនមែនជារឿងតូចតាច ឬលេងសើចនោះដែរ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសបន្ថែមទៀតថា ចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា ជាដំណើរការដោយមិនប្រកាន់ពណ៌សំបុរ ជំនឿសាសា ឬនិន្នាការនយោបាយឡើយ។ សម្តេចបញ្ជាក់ថា «វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា គឺជាវ៉ាក់សាំងគ្មានពណ៌សំបុរ»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ក្រុមប្រឆាំងមួយក្តាប់តូច ដែលនិយាយរិះគន់ថា មានការលួចបន្លំសន្លឹកឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ តើនរណាជាអ្នកលួច? លួចដោយរបៀបយ៉ាងម៉េច? សូមធ្វើការពន្យល់ឱ្យដឹងផង។- សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ដល់មន្ត្រី សូមប្រកាន់ខ្លួនជាមន្ត្រីរបស់រដ្ឋ ជាអ្នកបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ មិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋនោះទេ។ សម្តេចបញ្ជាក់ថា «បើមិនអាចដាក់គោលដៅ ដើម្បីបម្រើប្រជាពលរដ្ឋបាននោះទេ មិនគួរធ្វើជាមន្ត្រីឡើយ»។- សម្តេចតេជោ ហ៊ុន សែន អំពាវនាវសូមកុំឱ្យមានការប្រែធាតុ ពេលក្លាយខ្លួនជាមន្ត្រីរបស់រដ្ឋ បម្រើប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «សូមកុំឱ្យមានវប្បធម៌ ប្តីសក្តិ៣ ប្រពន្ធសក្តិ៤ កូនសក្តិ៥ ហើយនាំគ្នាលូកដៃចូលកិច្ចការនានារបស់មន្ត្រីឱ្យសោះ... »។- សម្តេចតេជោ ហ៊ុន សែន បន្តប្រកាសទស្សនវិស័យរបស់កម្ពុជា ដោយដាក់ចេញនូវ​នយោបាយ​គាំពារសង្គម និងសេដ្ឋកិច្ចឱ្យបានសម្រេច ដោយឆ្នាំ២០៣០ ក្លាយជាប្រទេស មានចំណូល​មធ្យម​កម្រិត​ខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលកម្រិតខ្ពស់។- សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ដល់មន្ត្រីមិនបានការទាំងឡាយទាំងពួង គឺតែងធ្វើរឿងចំនួនពីរ ដោយទី១ បន្ទោសមន្ត្រីថ្នាក់ក្រោម និងទី២ រាយការណ៍ទៅថ្នាក់លើ ដែលមន្ត្រីទាំងនោះ មិនអាចដឹកនាំស្ថាប័នឱ្យមានការរីកចម្រើន និងធ្វើឱ្យមាន​សុខុដុមនីយកម្ម​ផ្ទៃក្នុងបានឡើយ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសត្រៀមកញ្ចប់ថវិកាមួយចំនួនធំបន្ថែមទៀត ដើម្បីគាំពារសង្គមពីវិបត្តិសកលលោកនានា រួមទាំងវិបត្តិចាស់ដោយសារកូវីដ-១៩ និងវិបត្តិសកលថ្មី ដែលបណ្តាលមកពីសង្គ្រាមអូសបន្ទាយរវាងរុស្ស៊ី និងអ៊ុយក្រែន។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់មន្ត្រីទាំងឡាយ សូមធ្វើខ្លួនជា«មន្ត្រីគ្រាប់ល្ពៅ» សូមធ្វើខ្លួនជាមន្ត្រីបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដោយធ្វើការស្មើភាពជាមួយមិត្តបរទេស និងឈរលើគោលការណ៍ផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក។ សម្តេចបញ្ជាក់ថា «យើងធ្វើការ និងផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក តែយើងមិនធ្វើការដោយសម្អាងលើអត្ថបទសារព័ត៌មាននោះទេ»។- សម្តេតេជោ ហ៊ុន សែន បានប្រកាសថា យើងមិនដែលអួតថាយើងធ្វើអ្វីល្អឥតខ្ចោះនោះឡើយ ដូច្នេះហើយបានជាយើងធ្វើការកែលម្អជាបន្តបន្ទាប់ តែមិត្តបរទេសក៏មិនត្រូវ​វាយតម្លៃ​ខុសពីសភាពការណ៍ និងភាពពិតជាក់ស្តែង នៃកម្ពុជានោះដែរ។- សម្តេចតេជោ ហ៊ុន សែន ចោទជាសំនួរថា តើកម្ពុជាមិនអាចកសាង​កំពង់ផែសមុទ្រ ដើម្បីបំពេញតម្រូវលការប្រើប្រាស់របស់ខ្លួន? មិនអាចធ្វើទំនើបកម្មវិស័យកងទ័ពរបស់ខ្លួន ឬយ៉ាងណា? សូមធ្វើកាតផ្តល់យោបល់ដោយសេចក្តីថ្លៃថ្នូរ និងភាពទទួលខុសត្រូវចំពោះកម្ពុជា។សង្កថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានចប់នៅវេលាម៉ោង ១០ និង០៤នាទី

សម្ដេចតេជោ​ ហ៊ុន សែន ប្រាប់ទៅអ្នករិះគន់ថាមានការលួចបន្លំសន្លឹកឆ្នោត ឲ្យធ្វើការពន្យល់ថា តើលួចដោយរបៀបណា?

2022/06/13 09:47:44 am        179
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុចJoin Channel Telegram BTV Newsភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ដល់ក្រុមប្រឆាំងមួយក្តាប់តូច ដែល​និយាយ​រិះ​គន់​ថា មាន​ការលួចបន្លំសន្លឹកឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ សម្ដេចបានចោទជាសំនួរថា តើនរណាជាអ្នកលួច? ហើយ​លួច​ដោយ​របៀប​យ៉ាងម៉េច? សូមធ្វើការពន្យល់ឱ្យដឹងផង។សម្ដេចតេជោបានមានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសដែលសម្ដេច​បានអញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​សិស្ស​សាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ។សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ក្រុមមួយក្តាប់តូចដែលនិយាយ និងចោទ​ប្រកាន់​ពីដំណើរ​ការ​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ តែ​បែរ​ជា​ទទួល​យក​កៅ​អី​ដែល​ខ្លួន​បាន​ឈ្នះទៅវិញ។ ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែល​បាន​នាំគ្នា​ទៅ​ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ពិសេស​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានរៀបចំការបោះឆ្នោត ប្រព្រឹត្តិ​​ទៅ​ដោយ​រលូន ត្រឹមត្រូវ តម្លាភាព និងទទួលបានការកោតសរសើរពីអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងបក្សនយោយបាយនានា ដែលចូលរួមក្នុងដំណើរការបោះឆ្នោត។សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាបានដំណើរបោះឆ្នោតជាទៀតទាត់ តាម​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយបក្សនយោបាយទាំងអស់ ដែល​ចូលរួម​ក្នុង​ដំណើរ​រៀបចំ​ការ​បោះឆ្នោត​នីមួយៗ សុទ្ធតែដឹងពីដំណើរជាទៀតទាត់នេះ និង​បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រ​កួត​ប្រជែងនេះដែរ៕ 

សម្ដេចតេជោ ហ៊ុន​ សែន ប្រកាសដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅឆ្នាំ២០២២​នេះ

2022/06/13 09:35:14 am        4220
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុចJoin Channel Telegram BTV Newsភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រកាសដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅឆ្នាំ២០២២​នេះតាមការសន្យា។សម្ដេចតេជោបានប្រកាសយ៉ាងដូច្នេះក្នុងឱកាសដែលសម្ដេច​បានអញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​សិស្ស​សាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ។សម្តេចតេជោ​បញ្ជាក់​ថា ​ការ​ឡើង​នោះ គឺផ្តល់អាទិភាពដល់គ្រូបង្រៀន និងគ្រូពេទ្យ យ៉ាង​ហោច​ណាស់​បាន​ចំនួន ១.៥០០.០០០ រៀល​ក្នុង​មួយខែ ហើយការដំឡើងផ្សេងៗទៀតនោះ គឺ​ធ្វើ​តាម​របៀប​ផ្សេង ដោយ​អ្នក​ប្រើ​ខែ​ច្រើន​ឡើង​កម្រិត​ណាមួ​យ, អ្នកប្រាក់ខែតិច ឡើងកម្រិតណាមួយ ដើម្បីឱ្យសមតុល្យនឹងគ្នា។ 

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាប្រើអស់សមត្ថភាព កម្លាំងកាយចិត្ត និងលទ្ធភាព ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងកូវីដ-១៩

2022/06/13 09:05:23 am        439
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថា កម្ពុជាបានប្រើអស់សមត្ថភាព កម្លាំងកាយចិត្ត និងលទ្ធភាព ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងកូវីដ-១៩។ សម្តេចបញ្ជាក់ថា បើយើង​ពឹង​តែ​ទៅ​លើក្រសួងសុខាភិបាល តែម្នាក់ឯង យើង​មិន​អាច​ទ្រទ្រង់​សភាពការណ៍​នេះ​បាន​ឡើយ​។​ សម្ដេចតេជោបានមានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសដែលសម្ដេច​បានអញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​សិស្ស​សាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គឺ​ជា​វ៉ាក់សាំង​មនុស្សធម៌ សប្បុរសធម៌ ដែលប្រជាជនណាក៏ដោយ ,មាននិន្នាការនយោបាយអ្វីក៏ដោយ, មាន​ជំនឿសាសនាណាក៏ដោយ សុទ្ធតែអាចទទួលបានវ៉ាក់សាំងកូវីដ-១៩ ដោយ​ស្មើភាព និង​គ្មាន​ការ​រើស​អើង។សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដែរថា យើងមានវ៉ាក់សាំងកូវីដ-១៩ ហើយ បើ​គ្មាន​សិល្បៈ ក្នុងការចាក់វ៉ាក់សាំងទេ យើងក៏មិនអាចធ្វើឱ្យមានភាពស៊ាំសហគមន៍បានដែរ។ សម្តេច​តេជោ​បន្តថា យុទ្ធសាស្ត្រ និងសិល្បៈចាក់វ៉ាក់សាំងកូវីដ-១៩ របស់កម្ពុជា គឺ​ចាក់​ស្រោច​នៅ​ភ្នំពេញ​ និងខេត្តកណ្តាល តាមរបៀប«ផ្ការីក»។ជាមួយគ្នានេះដែរ​សម្តេចតេជោ ហ៊ុន សែន បានរម្លឹកពីដំណើរការដំបូង នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលកាលណោះមានការបំផុស​ បំពុលព័ត៌មាន និងសភាពការណ៍ពាក់ព័ន្ធ នឹង​ដំណើរ​ការ​ចាក់​វ៉ាក់សាំងកូវីដ-១៩នេះ។ ទោះជាបែបណាក៏ដោយ អ្នកដែលប្រឹងបំផុស បំពុល​ព័ត៌មាន​ទាំង​នោះ បាន​នាំ​គ្នាមកចាក់វ៉ាក់សាំង និងបណ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ទៅវិញ៕     

សម្ដេចតេជោ ហ៊ុន សែន៖ មុននឹងនិយាយដល់សិទ្ធិផ្សេងៗទៀត គឺត្រូវ​និយាយ​ពី​សិទ្ធិ​រស់​រាន​មានជីវិតជាមុនសិន

2022/06/13 08:52:10 am        655
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុចJoin Channel Telegram BTV Newsភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីសិទ្ធិរស់រានមានជីវិត ក្នុងពេល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ-១៩ ដោយកម្ពុជា​បាន​អនុវត្តន៍​វិធាន​ការ​នានា​ ដើម្បី​សង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ​ពី​ការស្លាប់​ដោយ​រង្គាលពីជំងឺកូវីដ-១៩។សម្ដេចតេជោបានប្រកាសយ៉ាងដូច្នេះក្នុងឱកាសដែលសម្ដេច​បានអញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​សិស្ស​សាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ។សម្តេចតេជោ ហ៊ុន​ សែន​ បញ្ជាក់បន្ថែមថា «មុននឹងនិយាយដល់សិទ្ធិផ្សេងៗទៀត គឺត្រូវ​និយាយ​ពី​សិទ្ធិ​រស់​រាន​មានជីវិតជាមុនសិន»។ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៥ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥០០គ្រួសារ នៅខេត្តស្វាយរៀង
08/24/2025 08:08 PM
ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានបំផ្លាញយានដ្រូនអ៊ុយក្រែនជាង ៩០គ្រឿង កាលពីយប់ថ្ងៃសៅរ៍
08/24/2025 06:08 PM
រុស្ស៊ី គ្រោងជួលជនជាតិឥណ្ឌាមកបម្រើការ នៅក្នុងវិស័យគ្រឿងយន្ត និងគ្រឿងអេឡិចត្រូនិច
08/24/2025 06:08 PM
ជនជាតិឃើដនៅប្រទេសស៊ីរី និយាយថា ដំណើរការជ្រើសរើសសមាជិកសភា គឺពុំមានលក្ខណៈប្រជាធិបតេយ្យ
08/24/2025 05:08 PM
គោលជំហរសន្ដិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាគោលជំហរច្បាស់លាស់ ដាច់ខាត និងឥតប្រែប្រួល
08/24/2025 05:08 PM
សភាពការណ៍ជួរមុខតាមបន្ទាត់ព្រំដែនខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យមានសភាពស្ងប់ស្ងាត់
08/24/2025 05:08 PM
ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចតេជោ ជូនប្រជាពលរដ្ឋ និងកុមារភៀសសឹក នៅខេត្តឧត្តរមានជ័យ
08/24/2025 05:08 PM
វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) បានសហការជាមួយក្រុមហ៊ុនចំនួន៥ ដើម្បីផ្ដល់​ឱកាស​ការ​ងារ​ចំនួន ២៤៦៣​កន្លែង​ដល់​ពលករខ្មែ​រ​ដែល​ទើប​វិល​ត្រឡប់​មក​ពីប្រទេ​ស​ថៃ
08/24/2025 05:08 PM
ខេត្តជាប់សមុទ្រនៃប្រទេសចិនខាងត្បូង កំពុងចាត់វិធានការទប់ស្កាត់ផលប៉ះពាល់ពីព្យុះទីហ្វុង Kajiki
08/24/2025 05:08 PM
អ៊ុយក្រែន ប្រារព្ធទិវាឯករាជ្យ ជាមួយនឹងការវាយប្រហារដោយយានដ្រូន ទៅលើប្រទេសរុស្ស៊ី
08/24/2025 05:08 PM