រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានភ្នំក្រវាញ និង​ផ្លូវកៅ​ស៊ូ​ក្នុង​​ខេត្តពោធិ៍សាត់
BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ ហ៊ុន សែន៖ មុននឹងនិយាយដល់សិទ្ធិផ្សេងៗទៀត គឺត្រូវ​និយាយ​ពី​សិទ្ធិ​រស់​រាន​មានជីវិតជាមុនសិន

2022/06/13 08:52:10 am        655
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុចJoin Channel Telegram BTV Newsភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីសិទ្ធិរស់រានមានជីវិត ក្នុងពេល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ-១៩ ដោយកម្ពុជា​បាន​អនុវត្តន៍​វិធាន​ការ​នានា​ ដើម្បី​សង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ​ពី​ការស្លាប់​ដោយ​រង្គាលពីជំងឺកូវីដ-១៩។សម្ដេចតេជោបានប្រកាសយ៉ាងដូច្នេះក្នុងឱកាសដែលសម្ដេច​បានអញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​សិស្ស​សាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ។សម្តេចតេជោ ហ៊ុន​ សែន​ បញ្ជាក់បន្ថែមថា «មុននឹងនិយាយដល់សិទ្ធិផ្សេងៗទៀត គឺត្រូវ​និយាយ​ពី​សិទ្ធិ​រស់​រាន​មានជីវិតជាមុនសិន»។ 

សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីសំណេះសំណាល និងបិទវគ្គ សិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់

2022/06/13 07:37:05 am        622
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។សិស្សសាលាភូមិន្ទរដ្ឋបាល ដែលបញ្ចប់ការសិក្សាវិជ្ជាជីវៈជាមន្ត្រី និងទទួលសញ្ញាបត្រក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី រួមមាន៖ សិស្ស កម្មសិក្សាការី និងសិក្ខាកាមសរុប ២,៣៨៨នាក់។ សិស្សកម្មសិក្សាការី និងសិក្ខាកាម ដែលបញ្ចប់ការសិក្សារួមមាន៖ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២០ ចំនួន១០៦នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២០ ចំនួន ១៦៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២០ ចំនួន ៣៩នាក់, កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២០ ចំនួន ៤៣នាក់, សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ ចំនួន ៩១នាក់, សិស្សមន្ត្រីក្រមការជំនាន់ទី៩ ចំនួន ១២១នាក់, កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២១ ចំនួន ១៥១នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២១ ចំនួន ៥៣៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២១ ចំនួន ៩០នាក់, កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២១ ចំនួន ៨៨នាក់, សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ ចំនួន ៩៣នាក់, កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២២ ចំនួន ១៦១នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២២ ចំនួន ៩៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២២ ចំនួន ២៨០នាក់, កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២២ ចំនួន ២៧នាក់, សិក្ខាកាមវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍វគ្គទី១ ចំនួន ១៤៦នាក់ និងសិក្ខាកាមវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍វគ្គទី២ ចំនួន១៦០នាក់៕

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសំណេះសំណាល និងបិទវគ្គសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់

2022/06/13 07:07:11 am        452
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ នឹងអញ្ជើញប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។សិស្សសាលាភូមិន្ទរដ្ឋបាល ដែលបញ្ចប់ការសិក្សាវិជ្ជាជីវៈជាមន្ត្រី និងទទួលសញ្ញាបត្រក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី រួមមាន៖ សិស្ស កម្មសិក្សាការី និងសិក្ខាកាមសរុប ២,៣៨៨នាក់។ សិស្សកម្មសិក្សាការី និងសិក្ខាកាម ដែលបញ្ចប់ការសិក្សារួមមាន៖ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២០ ចំនួន១០៦នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២០ ចំនួន ១៦៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២០ ចំនួន ៣៩នាក់, កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២០ ចំនួន ៤៣នាក់, សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ ចំនួន ៩១នាក់, សិស្សមន្ត្រីក្រមការជំនាន់ទី៩ ចំនួន ១២១នាក់, កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២១ ចំនួន ១៥១នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២១ ចំនួន ៥៣៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២១ ចំនួន ៩០នាក់, កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២១ ចំនួន ៨៨នាក់, សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ ចំនួន ៩៣នាក់, កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២២ ចំនួន ១៦១នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២២ ចំនួន ៩៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២២ ចំនួន ២៨០នាក់, កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២២ ចំនួន ២៧នាក់, សិក្ខាកាមវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍វគ្គទី១ ចំនួន ១៤៦នាក់ និងសិក្ខាកាមវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍វគ្គទី២ ចំនួន១៦០នាក់៕

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រគល់សញ្ញាបត្រជូនសិស្ស​សាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់

2022/06/12 04:43:38 pm        523
នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។សិស្សសាលាភូមិន្ទរដ្ឋបាល ដែលបញ្ចប់ការសិក្សាវិជ្ជាជីវៈជាមន្ត្រី និងទទួលសញ្ញាបត្រក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី នាថ្ងៃស្អែកនេះ រួមមាន៖ សិស្ស កម្មសិក្សាការី និងសិក្ខាកាមសរុប ២,៣៨៨នាក់។ សិស្ស កម្មសិក្សាការី និងសិក្ខាកាម ដែលបញ្ចប់ការសិក្សារួមមាន៖ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២០ ចំនួន១០៦នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២០ ចំនួន ១៦៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២០ ចំនួន ៣៩នាក់, កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២០ ចំនួន ៤៣នាក់, សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ ចំនួន ៩១នាក់, សិស្សមន្ត្រីក្រមការជំនាន់ទី៩ ចំនួន ១២១នាក់, កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២១ ចំនួន ១៥១នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២១ ចំនួន ៥៣៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២១ ចំនួន ៩០នាក់, កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២១ ចំនួន ៨៨នាក់, សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ ចំនួន ៩៣នាក់, កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២២ ចំនួន ១៦១នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២២ ចំនួន ៩៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២២ ចំនួន ២៨០នាក់, កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២២ ចំនួន ២៧នាក់, សិក្ខាកាមវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍វគ្គទី១ ចំនួន ១៤៦នាក់ និងសិក្ខាកាមវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍វគ្គទី២ ចំនួន១៦០នាក់។ 

លោកឧកញ៉ា ឡូវ ហ៊ឹង មិនភ្លេចគុណពលរដ្ឋដែលនៅតែបន្តគាំទ្របក្សប្រជាជនកម្ពុជា

2022/06/12 09:37:23 am        512
កំពង់ចាម៖ លោកឧកញ៉ា ឡូវ ហ៊ឹង ប្រធានក្រុមការងារចុះជួយឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានបន្តចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋនៅឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជាថ្មីម្តងទៀត ដើម្បីលើកទឹកចិត្ត និងថ្លែងអំណរគុណដល់​ប្រជាពលរដ្ឋ​ដែលនៅតែមានជំនឿជឿជាក់មកលើគោល នយោបាយ និងការដឹកនាំ​របស់​គណបក្ស​ប្រជាជនកម្ពុជា ។ដើម្បីឆ្លើយតបទៅនិងការសន្យារបស់ខ្លួន លោកឧកញ៉ា ក៏បានសម្រេចសាងសង់ផ្ទះចំនួន៨ខ្នង​ជូន​អ្នកភូមិជន្លត់ដៃ នៃឃុំទងត្រឡាចដែលជាអ្នកក្រីក្រ ព្រមជាមួយនឹងការសន្យាបន្តកសាង​សមិទ្ធផល​ដទៃទៀត​សម្រាប់អ្នកឃុំទងត្រឡាចទាំងមូល។ការថ្លែងអំណរគុណឆ្លើយតបតាមរយៈ ផ្តល់ការសាងសង់ផ្ទះនិងបន្តកសាងសមិទ្ធផល​សាធារណៈ​របស់​លោកឧកញ៉ា ឡូវ ហ៊ឹង ​ជូនអ្នកឃុំទងត្រឡាចខាងលើនេះ ត្រូវបានធ្វើឡើងក្នុង​ពេល​លោកឧកញ៉ា អញ្ជើញចុះជួបសំណេះសំណាលជាមួយ​ប្រជាពលរដ្ឋឃុំទងត្រឡាច​ជាថ្មីម្តងទៀត​ នៅព្រឹកថ្ងៃអាទិត្យទី១២ មិថុនានេះ។លោកឧកញ៉ា បានបញ្ជាក់ថា លទ្ធផលដែលអ្នកឃុំទងត្រឡាច បោះឆ្នោត ជូនគណបក្សប្រជាជន​កម្ពុជា ជាចំនួនដ៏ខ្ពស់ស្ទើរ តែ១០០% ដែលបងប្អូនអ្នកទងត្រឡាចនៅតែស្មោះត្រង់ ស្រលាញ់ គាំទ្រមកលើគណបក្សប្រជាជនកម្ពុជា។ដោយជោគជ័យនៃការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ឆ្នាំ ២០២២​ដែលកើត​ចេញពីទឹកចិត្តជំនឿជឿជាក់មកលើគណបក្សប្រជាជនជាបន្តទៀតនេះ លោកឧកញ៉ាក៏បានប្រកាស​បន្តសាងសង់​ផ្ទះជូនអ្នកភូមិជន្លត់ដៃ នៃឃុំទងត្រឡាចដែលមានជីវភាពក្រីក្រចំនួន៨ខ្នង​ផ្ទះបន្ថែម​ទៀត​ ដែលមានតម្លៃប្រមាណជា៤ម៉ឺនដុល្លារ រួមជាមួយនឹងកិច្ចការចំពោះមុខជាច្រើនទៀត​ដែល​អាជ្ញាធរឃុំទងត្រឡាចក្រោមការជួយគាំទ្រពីថ្នាក់ដឹកនាំនៃក្រុមការងារចុះជួយមូលដ្ឋានបន្តអភិវឌ្ឍន៍​ដើម្បីបំរើនូវសេចក្តីត្រូវការចំពោះមុខជូនពលរដ្ឋជាបន្ត។ពលរដ្ឋឃុំទងត្រឡាចបាន បង្ហាញការរីករាយចំពោះជោគជ័យនៃគណបក្សប្រជាជនកម្ពុជា​លើការ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ឆ្នាំ២០២២។អភិបាលរងស្រុកស្រីសន្ធរ លោក ម៉ម ណាំ បានលើកឡើងដោយមោទនភាពថា ឃុំទងត្រឡាច ឥឡូវនេះ មានការកែប្រែខ្លាំង​ដោយ​សមិទ្ធផល​ទាំងឡាយ ដូចជា ផ្លូវ ប្រឡាយ បង្គោលភ្លើង​បំភ្លឺផ្លូវ​ជាដើម សុទ្ធ សឹង​បានកើតឡើងដោយការជួយជ្រោមជ្រែងពីលោកឧកញ៉ា ឡូវ ហ៊ឹង ប្រធានក្រុម​ការងារ​ចុះជួយឃុំទងត្រឡាចដែលបានខិតខំ និងអូសទាញ​គៀគរ យកមកជួយដល់ប្រជាពលរដ្ឋ​នៅទីនេះដោយបានយកសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទីនេះដូចគ្រួសារតែមួយដោយបានធ្វើឱ្យលទ្ធផលនៃការបោះឆ្នោតឈានខ្ពស់លើសគេលើសឯង។ជាមួយនឹងជោគជ័យនេះ លោកក៏បានបញ្ជាក់ថា ទោះជាបែបនេះក្តី អ្នកទងត្រឡាចនៅមានបញ្ហា​ប្រឈម២​ចំពោះមុខដែលត្រូវបន្តដោះស្រាយទី១ គឺបញ្ហាប្រឡាយទឹក​ដែលនៅស្ទះក្នុងការដោះទឹក​មិនទាន់សម្រាប់ផលដំណាំស្រូវនិងកសិកម្មដទៃទៀតដោយសារប្រឡាយមិនទាន់ធ្វើហើយជាស្ថាពរ និងទី២បន្តយកចិត្តទុកដាក់ទៅលើវិវាទបញ្ហាទំនាស់ដីធ្លី ខិតខំ​សម្របសម្រួលឱ្យបានសមស្រប​ដែលពលរដ្ឋអាចទទួលយកបានទាំងអស់គ្នា។ឆ្លៀតក្នុងឱកាសនោះដែរ ពលរដ្ឋឃុំទងត្រឡាចក៏បានសំណូមពរ​ដល់រាជរដ្ឋាភិបាល​ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីបន្តធ្វើផ្លូវបេតុងចម្ងាយ ៤.៥០០ ម៉ែត្របន្ថែមទៀត ៕

បេក្ខភាពឈរបោះឆ្នោតឃុំនៅស្រុកបារាយណ៍ ទទួលស្គាល់លទ្ធផលបោះឆ្នោត និងត្រៀមចូលបម្រើការងារឃុំអាណត្តិថ្មី

2022/06/11 01:22:39 pm        1121
កំពង់ធំ៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនានេះ ឯកឧត្តម ថោង ខុន ប្រធានក្រុមការងារចុះជួយ​ស្រុកបារាយណ៍ ​និងស្រុកតាំងគោក ខេត្តកំពង់ធំ បានជួបសំណេះសំណាលជាមួយបណ្តាបេក្ខភាព​ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៥ ​នៅស្រុកបារាយណ៍។ បណ្តាបេក្ខភាពក្រុមប្រឹក្សាឃុំ ប្រកាសទទួលស្គាល់លទ្ធផលការបោះឆ្នោត និងបានប្តេជ្ញាចិត្ត​ធ្វើការ​ងារ​រួមគ្នាជាមួយបេក្ខភាពមកពីបណ្តាគណបក្សនានា ដើម្បីជម្រុញ​មូលដ្ឋាន​បន្តការអភិវឌ្ឍបន្ថែមទៀត។បណ្តាបេក្ខភាពឈរឈ្មោះបោះឆ្នោត បានលើកឡើងថា នៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ​សង្កាត់អណត្តិទី៥ ថ្ងៃទី៥ ខែមិថុនានេះ ​ដំណើរការបោះឆ្នោតបានប្រព្រឹត្តិទៅ​មានសន្តិសុខ សណ្តាប់​ធ្នាប់​ ពលរដ្ឋទៅបោះឆ្នោតគ្មានការ​បង្ខិតបង្ខំ ការរាប់សន្លឹកឆ្នោតធ្វើបានឡើង​ក្រោមការ​ឃ្លាំមើល​យ៉ាងដិតដល់ពីគ្រប់តំណាងគណបក្សនយោបាយ និងបណ្តាអ្នកសង្កេតការណ៍​មកពី​បណ្តាគណបក្ស រហូតមានការចុះហត្ថលេខាព្រមព្រៀងទទួលស្គាល់លទ្ធផល​ការបោះឆ្នោត​នោះថែមទៀតផង។សម្រាប់បេក្ខភាពត្រៀមចូលកាន់ដំណែងជាប្រធានក្រុមប្រឹក្សាឃុំអាណត្តិថ្មី មកពីមកពីឃុំចើងដើង ឃុំបល្ល័ង្គ ក៏ដូចឃុំបារាយណ៍ជាដើម បានថ្លែងការប្តេជ្ញាចិត្តធ្វើការងារជាមួយបណ្តាសមាជិក​ក្រុម​ប្រឹក្សា​ឃុំមកពីគណបក្សនានា ដើម្បីបង្កើនការផ្តល់សេវាល្អជូនបណ្តាប្រជាពលរដ្ឋអោយ​បាន​ល្អប្រសើរ ជាពិសេសការខិតខំជម្រុញមូលដ្ឋានបន្តការអភិវឌ្ឍជាដើម។ទោះយ៉ាងណាក៏ដោយ ឯកឧត្តម ថោង ខុន នៅក្នុងជំនួបសំណេះសំណាលនេះ បានថ្លែងការកោត​សរសើរប្រធានក្រុមប្រឹក្សាឃុំអាណត្តិចាស់ ដែលបានបំពេញការងារផ្តល់សេវាថ្នាក់មូលដ្ឋាន​ជូន​បណ្តាពលរដ្ឋបានល្អប្រសើរ រហូតធ្វើអោយពលរដ្ឋផ្តល់ការស្រឡាញ់ ទុកចិត្ត និងបន្តគាំទ្រ​បោះឆ្នោតជូនមេឃុំក្នុងជួរគណបក្សប្រជាជនកម្ពុជា ហើយឯកឧត្តម ក៏បានស្នើសុំក្រុមប្រឹក្សា​ឃុំអាណត្តិ បន្តប្រពៃណីល្អផ្តល់សេវាល្អជូនពលរដ្ឋនៅក្នុងមូលដ្ឋាន អោយបានល្អប្រសើរថែមទៀត៕ អត្ថបទ៖ ស៊ុម សុខជា

សម្តេចតេជោ ហ៊ុន សែន ស្នើអោយមីយ៉ាន់ម៉ាពិចារណាឡើងវិញ នូវការផ្តន្ទាទោស និងជៀសវាងការអនុវត្តការកាត់ទោសប្រហារជីវិតដល់អ្នកប្រឆាំង

2022/06/11 08:34:12 am        927
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន បានស្នើអោយមីយ៉ាន់ម៉ាពិចារណាឡើងវិញ នូវការផ្តន្ទាទោស និងជៀសវាងការអនុវត្តការកាត់ទោសប្រហារជីវិតដល់អ្នកប្រឆាំង។យោងតាមសារសម្តេចតេជោ ហ៊ុន សែន ផ្ញើជូនឯកឧត្តម មីន អោងលាំង មេដឹកនាំប្រទេសមីយ៉ាន់ម៉ា មានខ្លឹមសារថា ការផ្តន្ទាទោស​ និងផែនការ​ប្រហារជីវិតលើបុគ្គលមួយចំនួនដែល​ប្រឆាំងនឹង​ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ​ បានបង្ក​ឱ្យ​មាន​ការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមរដ្ឋសមាជិកអាស៊ាន ក៏ដូចជាដៃគូខាងក្រៅរបស់អាស៊ាន។ កម្ពុជាជឿជាក់ថា ផែន​ការប្រហារជីវិតនេះ ប្រសិនបើត្រូវបាន​អនុវត្ត ប្រាកដជា​នឹងបង្កឱ្យមានប្រតិកម្មអវិជ្ជមានរីករាលដាលពេញ​​សហគមន៍អន្តរជាតិ។ នេះក៏នឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន និងកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន ដើម្បីគាំទ្រមីយ៉ាន់ម៉ាឱ្យវិលទៅរកភាពប្រក្រតីឡើងវិញ និងស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ន តាមរយៈដំណើរការសន្ទនាដែលមានបរិយាប័ន្ន​ ស្របតាមកិច្ចព្រមព្រៀងជា​ឯកច្ឆ័ន្ទប្រាំចំណុចរបស់អាស៊ាន។

បណ្តឹងចំនួន៩៩ ពាក់ព័ន្ធនឹងលទ្ធផលបោះឆ្នោត កំពុងដោះស្រាយតាមគណៈកម្មការឃុំ-សង្កាត់

2022/06/10 01:08:16 pm        705
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គិតមកទល់ពេលនេះ មានបណ្តឹងចំនួន៩៩ ដែលប្តឹងពាក់ព័ន្ធ នឹងលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ បានកំពុងដោះស្រាយតាមគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត។ថ្លែងប្រាប់BTV News ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ហង្ស ពុទ្ធា បានឱ្យដឹងថា បន្ទាប់​ពី​លទ្ធផលបឋមបានផ្សព្វផ្សាយ ​រហូតបន្តដល់ការបិទផ្សាយ​លទ្ធផល​បណ្តោះអាសន្ន​ជា​សាធារណៈតាមបណ្តាគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ​នៅទូទាំងប្រទេស មាន​ប្រជាពលរដ្ឋ និងតំណាងគណបក្សនយោបាយនានា បានប្តឹងទាស់នឹងលទ្ធផលបោះឆ្នោត ។ ឯកឧត្តម​ ហង្ស ពុទ្ធា បន្តថា ក្នុងចំណោមពាក្យបណ្តឹងដែលប្តឹងទាស់នឹងលទ្ធផលចំនួន៩៩ មាន​បណ្តឹងចំនួន៥៥ ប្តឹងទាស់អំឡុងពេលប្រកាសលទ្ធផលបឋម ខណៈបណ្តឹង​ចំនួន៤៤ផ្សេងទៀត បានប្តឹង​ក្នុង​ដំណាក់កាលបិទផ្សាយលទ្ធផលបណ្តោះអាសន្នតាមគណៈកម្មការឃុំ-សង្កាត់​កាលពីប៉ុន្មានថ្ងៃមុននេះ។ ឯកឧត្តមសង្កត់ធ្ងន់ថា បណ្តឹងដែលបានប្តឹងសរុបជិត១០០បណ្តឹងនេះ មិនប៉ះពាល់​ដល់​ដំណើរការ​ប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឡើយ។ ក្នុងចំណោមប្រជាពលរដ្ឋសរុបជាង៩លាននាក់ មានប្រជាពលរដ្ឋចូលរួមបោះឆ្នោត​ចំនួនជាង ៧លាន៣សែន បានចូលរួមបោះឆ្នោតឃុំ-សង្កាត់ អាណត្តិ​ទី៥។ ក្រៅពីការរៀបចំរបស់ គ.ជ.ប ដោយ​ស្របតាមនីតិវិធី និងតម្លាភាព ការបោះឆ្នោតឃុំ-សង្កាត់នេះ ក៏មានការចូលរួមសង្កេតការណ៍​ដោយបណ្តាស្ថាប័ន អង្គការ សហគមន៍ចំនួន៧២​ និងសហគមន៍អន្តរជាតិចំនួន១៩ ព្រមទាំង​មានភ្ញៀវពិសេសចំនួន៥ស្ថាប័នផងដែរ ក្នុងនោះ​មាន​ស្ថានទូតជប៉ុន អូស្រ្តាលី និងរុស្ស៉ីជាដើម ខណៈអ្នកសង្កេតការណ៍ដែល គ.ជ.ប អនុញ្ញាតចូលរួមសរុបចំនួនជាង ៧ម៉ឺននាក់៕អត្ថបទ៖ សេក ឧត្តម 

សម្ដេចពិជ័យសេនាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៩

2022/06/10 11:49:21 am        400
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមិថុនានេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមភូមិន្ទ ទៅចូលរួមកិច្ចប្រជុំកំពូល សន្តិសុខអាស៊ី លើកទី១៩ (កិច្ចសន្ទនាសាំងហ្រ្គីឡា) នៅប្រទេសសិង្ហបុរី ហើយក្រៅពីចូលរួមកិច្ចប្រជុំនេះ សម្តេចនឹងជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្រ្តីការពារជាតិអាមេរិក ចិន អូស្រ្តាលី និងសិង្ហបូរីផងដែរ។សេចក្តីប្រកាសព័ត៌មាន ដែលក្រសួងការពារជាតិបានចេញនាពេលកន្លងទៅនេះ បានឲ្យដឹងថា កិច្ចប្រជុំកំពូល សន្តិសុខអាស៊ី លើកទី១៩ (កិច្ចសន្ទនាសាំងហ្រ្គីឡា) សម្រាប់ឆ្នាំ២០២២នេះ ដែល​នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែមិថុនានេះ​ នឹងលើកយកវិធានបទ​ជាច្រើន​មកពិភាក្សា ដោយក្នុង ​នោះនិយាយអំពីជំហានបន្ទាប់នៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក-សហរដ្ឋអាមេរិក ការ​គ្រប់គ្រង​ការប្រកួតប្រ ជែងភូមិសាស្ត្រនយោបាយក្នុងតំបន់ពហុប៉ូល ​ការបង្កើតទម្រង់ថ្មី នៃ​កិច្ច​សហប្រតិបត្តិការសន្តិសុខ ទំនើប កម្មយោធា ​និងសមត្ថភាពការពារជាតិថ្មីៗ ​ចក្ខុវិស័យរបស់​ប្រទេសចិន​ទៅលើសណ្តាប់ធ្នាប់តំបន់ បញ្ហាប្រ ឈមតាមអ៊ីនធឺណិត និងការវិវត្តនៃបច្ចេកវិទ្យា​ការពារជាតិ និងគំនិតថ្មីសម្រាប់ការធានាស្ថិរភាពក្នុងតំបន់ជាដើម។សេចក្តីប្រកាស បានបញ្ជាក់ទៀតថា កិច្ចប្រជុំកំពូល ក៏នឹងមានក្រុមពិភាក្សាតូចៗ នៅក្នុងសម័យ ប្រជុំពិសេសចំនួន៤ផងដែរ ​ដែលរួមមាន (១) សន្តិសុខអាកាសធាតុ និងវិស័យការពារជាតិបៃតង (២) តួនាទីអាវុធនុយក្លេអ៊ែរក្នុងសន្តិសុខតំបន់, (៣) បញ្ហាមីយ៉ាន់ម៉ា៖ ការស្វែងរកវិធី​សាស្រ្ត​ឆ្ពោះ​ទៅមុខ និង (៤) សន្តិសុខលម្ហសមុទ្រ៖ ពីក្រមសីលធម៌ឈានទៅទំនាក់ទំនង​នៅពេលមានវិបត្តិ។សេចក្តីប្រកាសព័ត៌មានដដែលនេះ បានឱ្យដឹងដែរថា នៅក្នុងកិច្ចប្រជុំកំពូលនេះ សម្តេចពិជ័យសេ នា ទៀ បាញ់ នឹងអញ្ជើញថ្លែងការណ៍នៅក្នុងសម័យប្រជុំពេញអង្គ ទី៤ ស្តីពី «ទំនើបកម្មយោធា និងសមត្ថ ភាពការពារជាតិថ្មីៗ» ដោយផ្តោតលើទស្សនៈលើបញ្ហាប្រឈមនានា ដែលអាច​បង្កឡើង​ដោយការអភិវឌ្ឍ វិស័យយោធាយ៉ាងលឿននៅក្នុងតំបន់ និងមុខងារ ដែលសមត្ថភាពថ្មីៗទាំងនោះ អាចដើរតួនាទីក្នុងការ រក្សាតុល្យភាពស្ថិរភាពតំបន់។ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំនេះ សម្តេច​ពិជ័យសេនា ក៏នឹងថ្លែង​គូសបញ្ជាក់​អំពីគោលជំហររបស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ តួនាទី និងសាមគ្គីភាពអាស៊ាន រួមគ្នាដោះស្រាយបញ្ហាប្រឈម​សន្តិសុខនានា ស្របតាម​មូល​បទកិច្ចប្រជុំ ​រដ្ឋមន្រ្តីការពារជាតិអាស៊ាន «សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម»៕អត្ថបទ៖ បាន ចក់ 

កម្ពុជា គ្រោងនឹងរៀបចំលំហាត់នាគមាស នៅមូលដ្ឋានសមុទ្ររាម

2022/06/08 04:29:51 pm        1174
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឱ្យដឹងថា ក្រោយបញ្ចប់ការធ្វើទំនើបកម្ម មូលដ្ឋានសមុទ្ររាម អាចនឹងត្រូវយកធ្វើជាទីតាំងរៀបចំលំហាត់សមយុទ្ធនាគមាស ដែលខកខានអស់រយៈពេលប៉ុន្មានឆ្នាំ មកហើយនោះ ។ក្នុងពិធីបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវាផែសំចត និងស្ដារឃ្លង ក្នុងមូលដ្ឋានសមុទ្ររាម នៅថ្ងៃទី៨ ខែមិថុនានេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ​បើ​អំណោយ​ផលនឹងរៀបចំ​ឡើងវិញ​នូវលំហាត់នាគមាស ​ដែលធ្លាប់ធ្វើច្រើនដងមកហើយ ​តែត្រូវខកខាន​ដោយសារបញ្ហាកូវីដ-១៩។ សមយុទ្ធមហារំអិល​ ដែលពាក់ព័ន្ធនឹងសមុទ្ររបស់កម្ពុជា​ ក៏ធ្លាប់ធ្វើម្ដងដែរ ជាការធ្វើសមយុទ្ធ​សង្គ្រោះគ្រោះ​មហន្តរាយ​ ឬសង្គ្រោះនាវា ។សម្ដេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញពីឆន្ទៈក្នុងការធ្វើលំហាត់រួមគ្នា ​ឲ្យទូលំទូលាយ និង​ធំជាងមុន ហើយបើមូលដ្ឋានរាម ​ដំណើរការទៅមុខបានលឿនឆាប់រហ័ស គឺច្បាស់ជា​នឹង​ប្រើមូលដ្ឋាន​នេះផងដែរ ​ដើម្បីអនុវត្តនូវកិច្ចការដ៏មានសារសំខាន់នេះ ​ដែលជាលំហាត់ចម្រុះ មានជើងគោក ​ជើងអាកាស ​និងជើងទឹក ​ដែលយ៉ាងណាក៏ដោយ​ ត្រូវពង្រឹងឡើងវិញ ។រដ្ឋមន្ត្រីការពារជាតិកម្ពុជា​ បានបញ្ជាក់ថា ​ការហ្វឹកហ្វឺនលំហាត់ចម្រុះនេះ ​មានសារសំខាន់ ត្រូវមាន​ការប្រុងប្រៀប ដើម្បីដំណើរការនៅពេលខាងមុខ ប៉ុន្តែនៅរដូវវស្សានេះ ​មិនអាចទាន់ធ្វើបានទេ និងរដូវប្រាំង ក៏មានការ​មមាញឹក​ច្រើន ​ដោយសារត្រូវរៀបចំកិច្ចការងារព្រឹត្តិការណ៍ស៊ីហ្គេម តែនេះជាការពិចារណា ​ប្រសិនអាចធ្វើបាននៅពេលណាមួយ ។កន្លងមកកម្ពុជា ធ្លាប់​បានធ្វើលំហាត់​នាគមាស​ជាមួយចិន ​ចំនួន៤ដងរួចមកហើយ ក្រោមប្រធាន​បទផ្សេងៗ ខណៈការធ្វើឡើងជាលើកដំបូង នៅឆ្នាំ២០១៦ ​លើកទី២ ​នៅឆ្នាំ២០១៨ លើកទី៣ នៅឆ្នាំ២០២១៩ និងលើកទី៤ នៅឆ្នាំ២០២០ ៕អត្ថបទ៖ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីនិយាយថា កងទ័ពអាកាសនីហ្សេរីយ៉ា ជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានចាប់ពង្រត់ជាង ៧០នាក់
08/25/2025 02:08 PM
UNICEF៖ គ្រោះទុរ្ភិក្សនៅហ្កាហ្សា កើតចេញពីបរាជ័យក្នុងការផ្តល់ជំនួយ មិនមែនមកពីកង្វះស្បៀងទេ
08/25/2025 02:08 PM
WSJ រាយការណ៍ថា មន្ទីរបញ្ចកោណដាក់កំហិតលើអ៊ុយក្រែន ក្នុងការប្រើមីស៊ីលអាមេរិក ប្រឆាំងនឹងរុស្ស៊ី
08/25/2025 02:08 PM
ការស្ទង់មតិ៖ អត្រាគាំទ្ររបស់នាយករដ្ឋមន្ត្រីជប៉ុន Ishiba កើនឡើង ទោះជាចាញ់ឆ្នោតក៏ដោយ
08/25/2025 02:08 PM
របបសឹកមីយ៉ាន់ម៉ា និយាយថា ស្ពានផ្លូវរថភ្លើងដ៏ប្រវត្តិសាស្ត្ររបស់ប្រទេស «ត្រូវបានបំផ្ទុះ និងបំផ្លាញ»
08/25/2025 02:08 PM
សហរដ្ឋអាមេរិក បញ្ជាក់ករណីដង្កូវស៊ីសាច់ក្នុងខ្លួនមនុស្ស ស្របពេលការផ្ទុះឡើងនៅអាមេរិកកណ្តាល
08/25/2025 01:08 PM
លោកជំទាវ ចម និម្មល អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ
08/25/2025 01:08 PM
ឧត្តមសេនីយ៍ឯក ឯក សំអូន៖ កម្ពុជា-ថៃ នឹងខិតខំដោះស្រាយបញ្ហាដោយសន្តិវិធីជៀសវាងការប៉ះទង្គិចគ្នា
08/25/2025 01:08 PM
កិច្ចប្រជុំ RBC ព្រឹកនេះ កម្ពុជា និងថៃ បានប្តេជ្ញាចិត្តធ្វើការរួមគ្នាឆ្ពោះទៅស្តារប្រក្រតីភាពឡើងវិញ នៅតាមតំបន់ព្រំដែន
08/25/2025 01:08 PM
មណ្ឌលសុខភាពទូទាំងប្រទេស ទទួលការបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ
08/25/2025 01:08 PM