រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានភ្នំក្រវាញ និង​ផ្លូវកៅ​ស៊ូ​ក្នុង​​ខេត្តពោធិ៍សាត់
BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់

នយោបាយ​ និង ការអភិវឌ្ឍន៍

គណបក្សខ្មែររួបរួមជាតិ ទទួលស្គាល់ការបោះឆ្នោតដំណើរការប្រកបដោយលទ្ធិប្រជាធិបតេយ្យ និងគ្មានការបង្ខិតបង្ខំ

2022/06/06 01:35:42 pm        543
ភ្នំពេញ៖ គណបក្សខ្មែររួបរួមជាតិ បានប្រកាសគាំទ្រលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានដំណើរការប្រកបដោយលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងគ្មានការបង្ខិតបង្ខំឡើយ។

គណបក្សសញ្ជាតិកម្ពុជា ប្រកាសទទួលស្គាល់ការបោះឆ្នោតថាប្រព្រឹត្តិទៅដោយរលូន គ្មានការសំឡុតគំរាមកំហែង

2022/06/06 01:26:32 pm        488
ភ្នំពេញ៖ គណបក្សសញ្ជាតិកម្ពុជា បានប្រកាសគាំទ្រការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ថា មានដំណើរការល្អប្រសើរច្រើនជាងអាណត្តិមុនៗ ប្រកបដោយសន្តិសុខ សណ្តាប់ធ្នាប់ល្អ ប្រព្រឹត្តិទៅដោយរលូន គ្មានការសំឡុតគំរាមកំហែង គ្មានអំពើ​ហិង្សា។

ពលរដ្ឋមើលឃើញពីភាពល្អប្រសើរនៃស្ថានភាពនយោបាយ និងដំណើរការបោះឆ្នោតនៅកម្ពុជា

2022/06/06 12:51:11 pm        768
ភ្នំពេញ៖ ចាប់ផ្ដើមពីយុទ្ធនាការឃោសនាបោះឆ្នោត រហូតដល់ពេលបញ្ចប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ គ្រប់យ៉ាងគឺមានដំណើរការល្អប្រសើរ ពុំមានការភិតភ័យ រឺភាពចលាចលជាអវិជ្ជមានណាមួយកើតឡើងនោះទេ។ នេះជាការបញ្ជាក់របស់ប្រជាពលរដ្ឋរស់នៅ ខណ្ឌច្បារអំពៅ។ការឃោសនាបោះឆ្នោត ក៏ដូចជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ បាន​បញ្ចប់​ដោយភាពរលូនស្ងប់ស្ងាត់ ​ពុំមានការបង្ខិតបង្ខំ រឺភាពចលាចលអវិជ្ជមានណាមួយកើតឡើង​នោះទេ។ នេះជាការបញ្ជាក់របស់ ​ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌ ​ច្បារអំពៅ ដែលធ្លាប់ចូលរួម​បោះឆ្នោត​តាំងពីឆ្នាំ១៩៩ ៣មកម្ល៉េះ។ក្រោយបញ្ចប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះ ​ពួកគាត់ក៏សប្បាយចិត្ត នៅពេល​ដែលគ្មាន​ភាព​ចលាចលណាមួយកើតឡើងបែបនេះ។ ​ពួកគាត់ពេញចិត្តដែលប្រជាពលរដ្ឋមិនថា ជាអ្នកគាំទ្រគណបក្សណា ​ក៏នៅតែមានសមាគ្គីភាព ក្នុងនាមខ្មែរតែមួយ។ ​ក្រោយការបោះឆ្នោតនេះ ពួកគាត់ក៏​សង្ឃឹមជឿជាក់ថា ​ថ្នាក់ដឹកនាំសង្កាត់ក្នុងអាណត្តិថ្មីនឹង បន្តការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន​ឱ្យកាន់តែប្រសើរ។ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០២២ ដែលដំណើរការនៅថ្ងៃទី ៥ ខែមិថុនា ចាប់ពីវេលាម៉ោង ៧.០០ ព្រឹក ដល់ម៉ោង៣.00 រសៀល ទូទាំងប្រទេស គឺបញ្ចប់ដោយស្របច្បាប់ សន្តិសុខសុវត្ថិភាព ​មានសណ្ដាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សា​ និងការគំរាមគំហែងនោះទេ។ នេះជាការបញ្ជាក់របស់​ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រោយបញ្ចប់ការបោះឆ្នោត​កាល​ពីម្សិលម៉ិញ។ក្រោយបញ្ចប់ការបោះឆ្នោតភ្លាមៗ គជប ក៏បានប្រកាសពីលទ្ធបណ្តោះអាសន្ននៃ​ចំនួនអ្នកចូលរួម​បោះឆ្នោតឆ្នាំ២០២២នេះ ដោយបានបញ្ជាក់ថា ​ចំនួនប្រជាពលរដ្ឋ ដែលបានទៅបោះឆ្នោត​គឺមានចំនួន ៧៧, ៩១% នៃចំនួនប្រជាពលរដ្ឋសរុបដែលមានឈ្មោះក្នុង​បញ្ជីបោះឆ្នោត​ចំនួនជាង ៩លាននាក់។ តួលេខនេះ អាចនឹងមានការកើនឡើងបន្ថែមទៀតផងដែរ។ នេះបើយោង​តាម​សេចក្តីប្រកាសព័ត៌មានរបស់ គជប៕ អត្ថបទ៖ គឹមហុក

អ្នកសង្កេតការណ៍អន្តរជាតិថា ការបោះឆ្នោតកម្ពុជា បានអនុវត្តប្រជាធិបតេយ្យពេញលេញ

2022/06/06 12:19:37 pm        498
ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ បានមើលឃើញថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលទើបបញ្ចប់ គឺបានអនុវត្តលទ្ធិប្រជាធិបតេយ្យពេញលេញ ដោយសារគ្មានអំពើហិង្សា កើតឡើង បើប្រៀបធៀបនឹងប្រទេសដទៃ។ក្រុមអ្នកសង្កេតការណ៍អន្តរជាតិមកពីតំបន់អឺរ៉ុប ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៦ ខែមិថុ នា នេះ បានឲ្យដឹងថា បន្ទាប់ពីបានចូលរួមសង្កេតការណ៍លើដំណើរការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា ឃុំ-សង្កាត់ កាលពីម្សិលមិញ នៅតាមមណ្ឌលបោះឆ្នោតមួយចំនួន ទាំងក្នុងរាជធានី ភ្នំពេញ និងតាមបណ្តាខេត្ត គឺការបោះឆ្នោតពេញមួយថ្ងៃ ត្រូវបានរៀបចំបានយ៉ាងល្អ ប្រកបដោយ​ប្រសិទ្ធភាព និងប្រសិទ្ធផល រួមទាំង​មាន​ឥរិយាបថ​ស្ងប់ស្ងាត់ ​ធ្វើឲ្យដំណើរការទាំងមូលមាន​សុវត្ថិភាព និងសណ្តាប់ធ្នាប់។លោក រ៉ាមីន ម៉ាម៉ាឌូវ អ្នកសង្កេតការណ៍អន្តរជាតិមកពីស្ថាប័នអាយខាប់ បានបញ្ជាក់ថា ការចូល រួម​សង្កេតការណ៍របស់លោកនៅកម្ពុជា គឺដើម្បីចង់ឃើញអំពីភាព​ស្អាតស្អំ​របស់​កម្ពុជា ហើយ​ក្រោយ​ពីបាន ចុះអង្កេតការណ៍ការបោះឆ្នោតកាលពីម្សិលមិញ ​បានឃើញថា ​ការបោះឆ្នោតរបស់កម្ពុជា គ្មាន​ការប្រកាន់និន្នាការនយោបាយ ដូចប្រទេសដទៃ ​រហូតឈានដល់មានអំពើហិង្សានោះទេ។លោក ម៉ូឌ ហាតា​ អ្នកសង្កេតការណ៍អន្តរជាតិមកពីស្ថាប័នអាយប៉ា ​បានបញ្ជាក់ដែរថា ការបោះ ឆ្នោតរបស់កម្ពុជា ​មានសេរីភាព តម្លាភាព និងយុត្តិធម៌ ​ដោយសារ​មាននីតិវិធីមួយចំនួន បាន​ក្លាយ​ជាបទ ពិសោធន៍សម្រាប់ប្រទេសមួយចំនួន។សេចក្តីថ្លែងការណ៍របស់អ្នកសង្កេតការណ៍អន្តរជាតិ ​បានវាយតម្លៃថា គ.ជ.ប ​បានរៀបចំដំណើរ ការ​បោះឆ្នោត មានលក្ខណៈត្រឹមត្រូវ ​ស្របតាមការប្តេជ្ញា​ចិត្តរបស់អន្តរជាតិ ដូចជាអត្រាអ្នក​ទៅ​បោះឆ្នោត​ មានភាពល្អប្រសើរ ​ហើយមន្រ្តីរបស់គ.ជ.ប​ បានអនុវត្តត្រឹមត្រូវ ​និងភាពស្មោះត្រង់។ បន្ថែមលើសពីនេះ ​ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ​ បានកោត​សរសើរ​កម្ពុជា​ទ្វេដង ​ដែលអាច​រៀបចំ​ការបោះឆ្នោតឃុំ-សង្កាត់ ​ក្នុងអាណត្តិទី៥ របស់ខ្លួន​ប្រកប​ដោយសមធម៌៕ អត្ថបទ៖ សេក ឧត្តម

បក្សនយោបាយពីរ បានទទួលស្គាល់ការបោះឆ្នោតថា ប្រកបដោយភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌

2022/06/06 12:06:39 pm        714
ភ្នំពេញ៖ គណបក្សនយោបាយចំនួនពីរ គឺគណបក្សយុវជនកម្ពុជា និងគណបក្សខ្មែរតែមួយ បានប្រកាសទទួលស្គាល់ថា ដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានប្រព្រឹត្តិទៅដោយសេរី និងយុត្តិធម៌ គ្មានរូបភាព​គំរាមកំហែង ។ក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ក្នុងនោះ​គណបក្ស​យុវជនកម្ពុជា បានឲ្យដឹងថា នៅកម្ពុជាកាលពីថ្ងៃទី៥​ ខែមិថុនាកន្លងទៅថ្មីៗនេះ បានរៀបចំ​ការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់​ ដែល​មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែង​ចំនួន ១៧គណបក្ស ។សេចក្តីថ្លែងការណ៍ដដែល បានបន្តថា​ គណបក្សយុវជនកម្ពុជា បានចូលរួមប្រកួតប្រជែង​ផងដែ​រនោះ បានកត់សម្គាល់ឃើញថា ​ដំណើរការនៃការបោះឆ្នោត ​បានប្រព្រឹត្តិទៅដោយរលូន ក្នុង​ស្ថាន​ភាព​សន្តិសុខល្អ ​សណ្ដាប់ធ្នាប់ល្អ និងក្នុងបរិយាកាសសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានរូបភាព​គំរាម​កំហែង​កើតឡើងនោះទេ ជាពិសេសប្រជាពលរដ្ឋ ​បានទៅបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់ ​អាណត្តិទី៥នេះ យ៉ាងច្រើនកុះករផងដែរ ។ដោយឡែក​សេចក្តីថ្លែងការណ៍របស់គណបក្សខ្មែរតែមួយ​ បានឲ្យដឹងថា ​គណបក្សខ្មែរតែមួយ បាន​សង្កេតឃើញថា ​បរិយាកាសនៅក្នុងអំឡុងពេល ​ធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ចាប់​ពីថ្ងៃទី២១ ខែឧសភា ​ដល់ថ្ងៃទី៣ ​ខែមិថុនា ឆ្នាំ២០២២ ​និងការបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា​កន្លងទៅ​ថ្មីៗនេះ គឺមានភាពល្អប្រសើរ ​ដោយសារ​គ្រប់ភាគីពាក់ព័ន្ធ​មានភាព​ចាស់ទុំខាង​នយោបាយ​ ធ្វើឲ្យមានការរលូន ​គ្មានការរំខាន ​និងគ្មានអំពើហិង្សាណាមួយ បានកើនឡើងនោះទេ ហើយការបោះឆ្នោតអាណត្តិទី៥នេះ​ មានភាពល្អប្រសើរជាងអាណត្តិមុនៗ ។គណបក្សខ្មែរតែមួយ ថ្លែងអំណរគុណ ​ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បាន​រៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ​អាណត្តិទី៥នេះ ដែលប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌​ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ​សេរី ពហុបក្ស និងទទួលយកបាន ។គួរបញ្ជាក់ថា ក្នុងលទ្ធផលបណ្ដោះអាសន្នរបស់ គ.ជ.ប បានឲ្យដឹងថា ការបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានពលរដ្ឋចេញទៅបោះឆ្នោតបានប្រមាណ ៨០ភាគរយ ៕ អត្ថបទ៖ បាន សុខរិទ្ធិ 

គ.ជ.ប៖ លទ្ធផលបណ្ដោះអាសន្ន ពលរដ្ឋប្រមាណ ៨០ភាគរយ បានទៅបោះឆ្នោត

2022/06/06 12:00:31 pm        668
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានប្រកាសឲ្យដឹងថា លទ្ធផលជាបណ្ដោះអាសន្ន មានប្រជាពលរដ្ឋប្រមាណ ៨០ភាគរយ បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បើទោះបីមានការរំខានខ្លះៗដោយសារបញ្ហាអាកាសធាតុ។ក្នុងសេចក្តីជូនដំណឹងរបស់ គ.ជ.ប ចេញនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា តាមតួ លេខបណ្ដោះអាសន្ន ដែល គ.ជ.ប ទទួលបាន មានអ្នកបោះឆ្នោតចំនួនជាង៧លាន១សែននាក់ នៃអ្នក មានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត ចំនួនជាង៩លាន២សែននាក់ ស្មើនឹង៧៧.៩១ភាគរយ។ តួលេខនេះ អាចនឹងកើនឡើងបន្ថែមទៀត ។គ.ជ.ប បានឱ្យដឹងទៀតថា ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស ​ដែលមានចំនួនសរុបជាង ២៣០០០ការិយាល័យ បានបើកបម្រើឲ្យការបោះឆ្នោតចាប់ពីម៉ោង៧ព្រឹក ហើយទោះបី​មាន​ការរំខានខ្លះ បង្កឡើងដោយកត្តាអាកាសធាតុយ៉ាងណាក៏ដោយ ​ក៏ដំណើរការនៃការបោះឆ្នោត បានប្រព្រឹត្តិទៅជាប្រក្រតី តាមការគ្រោងទុក ក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព​និង​សណ្ដាប់ធ្នាប់​សាធារណៈ។គ.ជ.ប បានបញ្ជាក់ថា តួលេខបណ្ដោះអាសន្ន ​ដែលមានជិត៨០ភាគរយនេះ​ គឺជាតួលេខខ្ពស់ បើ ធៀប​ទៅនឹងបណ្ដាប្រទេសមួយចំនួនលើសកលលោក។ គ.ជ.ប ទទួលបានជោគជ័យក្នុងការ​ទប់ស្កាត់ ​ផែនការបំផ្លាញការបោះឆ្នោត។ ពលរដ្ឋមួយចំនួន មិនបានទៅបោះឆ្នោត ដោយសារពួកគេនៅក្រៅប្រទេស និងដោយសារ​កត្តា​អាកាស​ធាតុផងដែរ ​ហើយចំពោះការមិនចូលរួមសង្កេតការណ៍បោះឆ្នោត ​របស់សហ ​ភាពអឺរ៉ុប ជា​សិទ្ធិរបស់គេ ដោយ គ.ជ.ប បានជូនដំណឹង ​និងអំពាវនាវរួចហើយ ​ហើយទោះបីមិនមានអ្នក សង្កេត​ការណ៍​មក​ពីសហភាពអឺរ៉ុប ​ក៏ការបោះឆ្នោតឃុំសង្កាត់នៅកម្ពុជាប្រព្រឹត្តិ​ទៅស្រប​តាមច្បាប់ដែរ។គ.ជ.ប បានថ្លែងអំណរគុណដល់ពលរដ្ឋ ​ដែលបានចូលរួមបោះឆ្នោត ​និងអរគុណដល់សមត្ថកិច្ច គ្រប់​លំដាប់ថ្នាក់ ​គណបក្សនយោបាយ ​និងភាគីពាក់ព័ន្ធទាំងអស់ ​ដែលបានចូលរួម និង​សហការអនុវត្ត តាមភារកិច្ចរៀងៗខ្លួន ធ្វើឲ្យការបោះឆ្នោតប្រព្រឹត្តិទៅដោយជោគជ័យ និង​ប្រកប​ដោយសន្តិសុខ ​សុវត្ថិភាព ​និងសណ្ដាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សា។ចំពោះការប្រកាសលទ្ធផលផ្លូវការ ​នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ​អាណត្តិទី៥ នេះ ​គឺនៅថ្ងៃទី២៦ ខែមិថុនា នេះ ៕ អត្ថបទ៖ បាន សុខរិទ្ធិ 

លោកជំទាវ ឱ វណ្ណឌីន ក្រើនរំលឹកក្រុមគោលដៅអាទិភាពទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ចាប់ពីថ្ងៃទី០៩ ខែមិថុនាតទៅ

2022/06/06 11:45:36 am        458
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ក្រុមជួរមុខ​ និងក្រុមគោលដៅ​អាទិភាព ត្រូវទៅចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះតទៅ ដើម្បីបន្តចូលរួមទប់ស្កាត់ការចម្លងនៃជំងឺកូវីដ-១៩ ។លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌ​ទូទាំង​ប្រទេស បានអំពាវនាវឲ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មន្ត្រីជួរមុខ និងក្រុមគោលដៅអាទិភាព ដែល​មានអាយុចាប់ពី១២ឆ្នាំឡើងទៅ ហើយបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ រួចហើយ មាន​គម្លាត​យ៉ាងតិច ៣ខែឡើងទៅ​ សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ​ឲ្យបាន​គ្រប់ៗគ្នា ចាប់​ពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ តទៅ នៅតាមទីតាំងដែលក្រសួងសុខាភិបាលបានកំណត់។លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា ការទៅទទួលយកវ៉ាក់សាំងកូវីដ-១៩ ដូសទី៥ គឺ​ដើម្បី​ជួយ​បង្កើននូវភាពស៊ាំក្នុងរាង្គកាយរបស់បុគ្គលផង និងរក្សាបានភាពស៊ាំយ៉ាងរឹងមាំក្នុង​សហគមន៍​កម្ពុជា​ផងដែរ។ លោកជំទាវថា ការចាក់វ៉ាក់សាំងដូសទី៥ ក៏ដើម្បីបន្តចូលរួមទប់ស្កាត់ការវាយលុកពីវីរុសកូវីដ១៩ ជា​ពិសេស​វីរុសបំប្លែងថ្មីៗ ​ខណៈស្ថានភាពឆ្លងនៃជំងឺរាតត្បាតនេះនៅលើពិភពលោក​មិន​ធូរស្រាល​នៅឡើយ៕

ទិដ្ឋភាពនៃដំណើរការរាប់សន្លឹកឆ្នោតនៅខេត្តក្រចេះ

2022/06/05 04:13:15 pm        574
ក្រចេះ៖ ខណៈពេលនេះការិយាល័យទាំង ៥៨៧ការិយាល័យ នៅទូទាំងខេត្តក្រចេះ បានបញ្ចប់ដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ នៅវេលាម៉ោង ៣និង០០នាទី រសៀលថ្ងៃដដែល។ជាក់ស្ដែងនៅវិទ្យាល័យសម្តេច ហ៊ុន សែន ក្រុងក្រចេះ ស្ថិតក្នុងក្រុងក្រចេះ មាន ២ការិយាល័យ គឺការិយាល័យ លេខ ០១៩១ និង ០១៩២ ក៏ដូចជាការិយាល័យទាំង ៥៨៧ការិយាល័យផងដែរ បានបិទហិបឆ្នោតដើម្បីធ្វើការរាប់សន្លឹកឆ្នោត។ចំពោះវិទ្យាល័យសម្តេច ហ៊ុន សែន ក្រុងក្រចេះ មានអ្នកបោះឆ្នោតនៅក្នុងបញ្ជីបោះឆ្នោតផ្លូវការ​សរុបចំនួន ១១០៨នាក់ ​អ្នកបានមកបោះឆ្នោតសរុបមានចំនួន ​៨៧៤នាក់​ ស្មើនឹង ៨០%។គួរបញ្ជាក់ផងដែរថា លទ្ធផលបឋម គណបក្សប្រជាជកម្ពុជា ឈរនៅលេខរៀងទី១ នៅគ្រប់ការិយាល័យទូទាំងខេត្តក្រចេះ៕

អភិបាលខេត្តប៉ៃលិន រួមជាមួយពលរដ្ឋទូទៅ អញ្ជើញទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី០៥

2022/06/05 02:38:23 pm        793
ប៉ៃលិន៖ ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន រួមជាមួយប្រជាពលរដ្ឋ បានអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី០៥ នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន ក្រុងទេព្យនិម្មិត ប៉ៃលិន ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ ។ក្នុងឱកាសនោះ ឯកឧត្តម អ៊ី ឈាន បានសម្តែងនូវក្តីសប្បាយរីករាយ ដែលបាន​បំពេញ​កាតព្វកិច្ច​រួចរាល់ ក្នុងនាមជាពលរដ្ឋមួយរូបសម្រាប់ឃុំ-សង្កាត់ និងរាជរដ្ឋាភិបាលកម្ពុជា។ចំណែកលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៏បានអំពាវនាវ​ឲ្យប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតទាំងអស់ ​សូមអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា និង​សម្រេច​ចិត្តឲ្យច្បាស់​ដើម្បីជ្រើសរើសមេឃុំ-ចៅសង្កាត់ ​ដែលបងប្អូនស្រលាញ់គាំទ្រពេញចិត្តពេញថ្លើម ពិសេសបន្តអភិវឌ្ឍន៍ភូមិ ឃុំ សង្កាត់ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។បើតាម លោក គង់ ជឺ អនុប្រធាន គ.ជ.ប ខេត្តប៉ៃលិន ឱ្យដឹងថា នៅទូទាំងខេត្តប៉ៃលិន ​មានគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោតសរុបចំនួន ៥គណបក្ស ​មានពលរដ្ឋមានឈ្មោះ ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោត សរុបចំនួន​ ៤២២៦៤ ​និងមានការិយាល័យបោះឆ្នោតសរុប​ ១១៨ ការិយាល័យផងដែរ៕

អ្នកនាំពាក្យ គ.ជ.ប ៖ ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ- សង្កាត់ អាណត្តិទី៥ ពុំមានភាពមិនប្រក្រតីកើតឡើងនោះទេ

2022/06/05 01:35:00 pm        462
ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឯកឧត្តម សោម សូរីដា បានបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ- សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ នៅតាមបណ្តាការិយាល័យបោះឆ្នោតទាំង ២៣.៦០២ ការិយាល័យ ពុំទាន់មានបញ្ហា នៃភាពមិនប្រក្រតីកើតឡើងនោះទេ។គ.ជ.ប បានបញ្ជាក់ថា នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានអ្នកបោះឆ្នោត ៩.២០៥.៦៨១នាក់ និងមានការិយាល័យបោះឆ្នោតសរុប ២៣.៦០២ការិយាល័យ។ សន្លឹកឆ្នោតដែលត្រូវប្រើប្រាស់មានចំនួន ១១.៦១១.៤០០សន្លឹក និងសន្លឹកឆ្នោតបម្រុងជាង ១លាន ២សែនសន្លឹក (១.២៣៩.០០០សន្លឹក)។ ទឹកខ្មៅលុបលាងមិនជ្រះមានចំនួន ៥២០០០ដប៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្របពេលកើតគ្រោះទុរ្ភិក្ស ក្មេងស្រីស្បែកដណ្តប់ឆ្អឹងប៉ាឡេស្ទីនពិបាកស៊ូ ដើម្បីអាចរស់រានបាន
08/25/2025 08:08 PM
រដ្ឋមន្រ្តីការបរទេសអាជ្ញាធរប៉ាឡេស្ទីនអះអាងថា ចំនួនមនុស្សស្លាប់នៅតំបន់ហ្កាហ្សា កើនឡើងដល់ ៦២.០០០នាក់
08/25/2025 08:08 PM
ក្រុមអ្នកសារព័ត៌មានគ្មានព្រំដែនអំពាវនាវឲ្យមានការឆ្លើយតបខ្លំាងក្លាចំពោះការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់អ្នកកាសែត
08/25/2025 08:08 PM
ជនអន្តោប្រវេសន៍ទៅដល់ចក្រភពអង់គ្លេសតាមទូកតូចៗ ឡើងដល់កម្រិតខ្ពស់បំផុតថ្មី
08/25/2025 08:08 PM
លោក Putin និងលោក Pezeshkian ពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាក្នុងតំបន់ អំឡុងពេលសន្ទនាតាមទូរសព្ទ
08/25/2025 08:08 PM
លោក Yunus ព្រមានថា បង់ក្លាដែសអស់ធនធានសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទៀតហើយ
08/25/2025 07:08 PM
នគរបាលឥណ្ឌូនេស៊ីប៉ះទង្គិចជាមួយបាតុករតវ៉ាប្រឆាំងនឹងប្រាក់ខែរបស់សមាជិកសភាតំណាងរាស្ត្រ
08/25/2025 07:08 PM
ហ្វាំងឡង់លើកឡើងថា អ៊ីស្រាអែលបំពានច្បាប់អន្តរជាតិ នៅតំបន់ហ្កាហ្សា
08/25/2025 07:08 PM
អ្នកនាំពាក្យក្រសួងការពារជាតិ៖រសៀលនេះ កងកម្លាំងយោធាថៃបានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ប៉ុន្តែត្រូវបានពលរដ្ឋ និងសមត្ថកិច្ចទីនោះទប់ស្កាត់យ៉ាងខ្លាំងទើបយកបន្លាលួសនោះត្រឡប់ទៅវិញ
08/25/2025 07:08 PM
ឧទ្ធម្ភាគចក្រធ្លាក់នៅកូនកោះ Isle of Wight របស់ចក្រភពអង់គ្លេស ខណៈមានមនុស្សម្នាក់រងរបួស
08/25/2025 07:08 PM