រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានភ្នំក្រវាញ និង​ផ្លូវកៅ​ស៊ូ​ក្នុង​​ខេត្តពោធិ៍សាត់
BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់

នយោបាយ​ និង ការអភិវឌ្ឍន៍

ពលរដ្ឋថ្លែងការសប្បាយចិត្ត ខណៈបានចូលរួមហែរគណបក្សដែលខ្លួនស្រឡាញ់នៅថ្ងៃបិទបញ្ចប់យុទ្ធនាការ

2022/06/03 02:43:05 pm        603
ភ្នំពេញ៖ នៅក្នុងឱកាសការចូលរួមហែរគណបក្សឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អណត្តិទី៥ នៅថ្ងៃទី៣ ខែមិថុនា ដែលជាថ្ងៃចុងក្រោយនេះ បណ្តាពលរដ្ឋ និងបណ្តាសកម្មជនគណបក្សនយោបាយនានា នៅរាជធានីភ្នំពេញ បានថ្លែងការសប្បាយចិត្ដជាខ្លាំង ខណៈគេបានចូលរួមឃោសនាបោះឆ្នោតជូនគណបក្សដែលគេស្រឡាញ់។បើតាមពលរដ្ឋនៅសង្កាត់អូឬស្សី បានថ្លែងថា នៅថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃ យុទ្ធនាការឃោសនា​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៥ ហើយគេឃើញមានបណ្តាអ្នកគាំទ្រ និង​សកម្មជន​គណបក្សនយោបាយជាច្រើនបានធ្វើសកម្មភាពហែរគណបក្ស ​ឃោសនា​អោយពលរដ្ឋ​អញ្ជើញទៅបោះឆ្នោតជូនគណបក្សដែលខ្លួនស្រឡាញ់ពេញចិត្ត។សម្រាប់ទិដ្ឋភាពនៃ ​ការហែរគណបក្សឃោសនាបោះឆ្នោតនេះ សំគាល់ឃើញថា បណ្តា​សកម្មជន​គណបក្សនយោបាយគឺបានគោរពក្រមសីលធម៌ ​គោរព​គោលការណ៍​ណែនាំ ​និងច្បាប់ គណៈកម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោត គ.ជ.ប និង​បានធ្វើអោយសកម្មភាពនៃយុទ្ធនាការ​ឃោសនាបោះឆ្នោតនេះ ​គឺមានសន្តិសុខ ​សណ្តាប់ធ្នាប់ល្អ។សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសឃុំសង្កាត់អណត្តិទី៥នេះ គឺបានធ្វើ​ឡើង​រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ​ខែឧសភា ​រហូតដល់ថ្ងៃទី៣​ ខែមិថុនានេះ ហើយនៅ​ថ្ងៃ​អាទិត្យទី៥ ​ខែមិថុនាខានស្អែក ​សូមបណ្តាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត អញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា៕ អត្ថបទ ស៊ុម សុខជា

ឯកឧត្តម ថោង ខុន និងអ្នកគាំទ្រជាង ៣០០០នាក់​នៅស្រុកបារាយណ៍ និងតាំងគោក ហែរបក្សបិទយុទ្ធនាការ

2022/06/03 02:27:15 pm        603
កំពង់ធំ៖ ឯកឧត្តម ថោង ខុន ប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក និងសមាជិកសមាជិការបក្សជាង ៣០០០នាក់ នៅស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ បានដង្ហែក្បួន បិទយុទ្ធនាការឃោសនាបោះឆ្នោត និង​បានអំពាវនាវដល់សមាជិកបក្ស និងប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់គ្នា។ឯកឧត្តម ថោង ខុន ថ្លែងថា នៅថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតនេះ បានថ្លែងទៅកាន់​សមាជិក​គណបក្សថា ក្នុងរយៈពេល១៤ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោត បេក្ខជន​ក្រុមប្រឹក្សា​ឃុំរបស់​គណបក្សប្រជាជនកម្ពុជា រួមជាមួយក្រុមការងារគ្រប់លំដាប់ថ្នាក់បាន​អនុវត្តការងារ​យ៉ាង​សកម្ម និងទទួលបានលទ្ធផលល្អប្រសើរ ក្នុងនោះសមាជិកសមាជិកគណបក្ស បានជួបសំណេះ​សំណាល និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ ​និងសមាជិកបក្សនៅតាមភូមិ តាមខ្នងផ្ទះ ពិសេស​គឺបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីគោលនយោបាយនៃការអភិវឌ្ឍឃុំ-សង្កាត់ អាណត្តិទី៥ ។ឯកឧត្តម ថោង ខុន បានថ្លែងអំណរគុណចំពោះក្រុមការងារ មន្រ្តីបក្ស និងសមាជិកគណបក្ស​ប្រជាជន​នៃឃុំទាំង ១០របស់ស្រុកបារាយណ៍​ និងឃុំទាំង៨របស់ស្រុកតាំងគោក ដែលបានចូលរួម​ក្នុងការឃោសនារកសំឡេងឆ្នោតរយៈពេល១៤ថ្ងៃនេះ ​និងដង្ហែក្បួនបិទយុទ្ធនាការឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។ ឯកឧត្តម ក៏បានផ្ញើដល់សមាជិក-សមាជិកាគណបក្ស និងប្រជាពលរដ្ឋគ្រប់គ្នាថែរក្សាសុខភាព កុំ​ពិសារគ្រឿងស្រវឹង កុំចេញទៅណាឆ្ងាយៗ​ និងសូមត្រៀមខ្លួនទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ហើយ​ត្រូវត្រៀមឱ្យបានស្រេចបាច់នូវអត្តសញ្ញាណប័ណ្ណ ឬឯកបញ្ជាក់​អត្តសញ្ញាណ​បម្រើឱ្យការបោះឆ្នោត (ឯ.អ)។សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ​ ពោលគឺចាប់ពីថ្ងៃទី២១ ខែឧសភា ​ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២​ តាមការកំណត់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃ ​គឺនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២៕ អត្ថបទ ស៊ុម សុខជា

សារសំឡេងពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ផ្ញើជនរួមជាតិអំពាវនាវឲ្យប្រជាពលរដ្ឋបន្តការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩ ពិសេសក្នុងអំឡុងពេលទៅចូលរួមបោះឆ្នោត

2022/06/03 02:11:10 pm        699
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានក្រើនរំលឹកដល់បងប្អូនជនរួមជាតិទាំងអស់ ពេលទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ គប្បីបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួនជានិច្ច ដោយត្រូវមានអាលកុល និងពាក់ម៉ាក់ ដើម្បីការពារមេរោគកូវីដ១៩ បើទោះបីជានាពេលបច្ចុប្បន្ននេះប្រទេសកម្ពុជាយើងពុំមានករណីឆ្លងថ្មីនូវមេរោគកូវីដនេះក៏ដោយ។

បក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរីលេចធ្លោជាងគេ ក្នុងការដង្ហែរក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត

2022/06/03 02:00:07 pm        635
មណ្ឌលគិរី៖ សម្រាប់គណបក្សប្រជាជនកកម្ពុជាខេត្តមណ្ឌលគិរី នៅថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតនេះ គេសង្កេតឃើញថា មានលក្ខណៈលេចធ្លោជាងគេនៃការហែរក្បួន ដែលមានអ្នកគាំទ្រចូលរួមច្រើនសន្ធឹកសន្ធាប់។ប្រជាពលរដ្ឋនៅក្រុងសែនមនោរម្យ ដែលបានចូលរួមក្នុងការឃោសនារកសំឡេងឆ្នោត នៅថ្ងៃបិទ​បញ្ចប់នេះ ​បាន​សម្ដែងក្ដីសប្បាយ​រីករាយ​ជាអនេក​ ត្បិតពួក​គេបាន​ទន្ទឹង​រងចាំ​ថ្ងៃបោះឆ្នោតយូរ ណាស់​មកហើយ​ នឹងអាចឲ្យពួកគេបានទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្ដដឹកនាំ​អភិវឌ្ឍន៍​ប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខទៀត។ប្រជាពលរដ្ឋ ​បានបង្ហាញអារម្មណ៍ស្រឡាញ់គាំទ្រគណបក្សប្រជាជនកម្ពុជាជាខ្លាំងដោយសារការ ដឹកនាំដ៏ត្រឹមត្រូវនៃបក្សនេះ​ នាំមកនូវសុខសន្តិភាព ​និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ឯកឧត្ដម ថង សាវុន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី បានថ្លែង​អំណរគុណ​ចំពោះអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងអស់​ដែលស្រឡាញ់ពេញចិត្ត​ចំពោះ​គោល​នយោបាយ​ដឹកនាំរបស់គណបក្សនេះ​ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ឯកឧត្ដម បានបញ្ជាក់ថា រយៈពេល៤៣ឆ្នាំមកហើយ​ ក្រោយរំដោះជាតិចេញពីភ្លើង​សង្គ្រាម​ និង របប​ប្រល័យពូជសាសន៍ ​គណបក្សប្រជាជនកម្ពុជាតែមួយគត់ បានកសាងជាតិ តាំងពីគ្មានអ្វីទាំង​អស់ រហូតមានវឌ្ឍនភាពរីកចម្រើនគ្រប់យ៉ាងដូចបច្ចុប្បន្ននេះ ។ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តមណ្ឌលគិរី ឯកឧត្ដម ងី ច័ន្ទផល បានបញ្ជាក់ថា រយៈពេល១៤ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវបាន សង្កេតឃើញថា សមាជិក-សមាជិកាទាំងអស់ ពិតជាបានផ្ដល់ភាពស្និតស្នាលឲ្យគ្នា​ទៅ​វិញទៅមក ដែលជា ទង្វើដ៏ល្អ និងបានកោតសរសើរចំពោះអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែល​មានចរិតនយោបាយចាស់ ទុំ មិនខឹងតបតទៅនឹងក្រុមជ្រុលនិយមមួយចំនួនតូច ដែលតែង​លាបពណ៌ ​ឃោសនាមិនល្អចំពោះគណ បក្សប្រជាជនកម្ពុជា។ឯកឧត្ដម បានបញ្ជាក់បន្ថែមថា ៤៣ឆ្នាំមកនេះ​ គណបក្សប្រជាជនកម្ពុជា​ ទទួលបានភារកិច្ចជា​ប្រវត្តិសាស្ត្រ​ក្នុង​ការដឹកនាំប្រទេសកម្ពុជា ​ឆ្ពោះទៅរកសន្តិភាព ​ហើយគណបក្សនេះ នឹងបន្តដឹកនាំ​ជាមួយ នឹងសន្តិភាពទៅថ្ងៃអនាគតទៀត ៕អត្ថបទ៖ អ៊ិត ភីរុណ

គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ដង្ហែរក្បួន​អធិកអធម​បិទ​យុទ្ធនាការឃោសនាបោះឆ្នោត

2022/06/03 01:29:26 pm        630
រតនគិរី៖ នៅថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត គណបក្សប្រជាជនកម្ពុជា ក្នុងខេត្តរតនគិរី បានធ្វើការដង្ហែរក្បួនដ៏អធិកអធមដោយមានការចូលរួមពីសមាជិកសមាជិកាច្រើនកុះករ។ឯកឧត្ដម ជៀង អំ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធាន ក្រុម​ការងារ​គណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តរតនគិរី លោក ញ៉ែម សំអឿន ប្រធាន​គណៈកម្មាធិការ​គណបក្សខេត្តរតនគិរី បាន​ដឹកនាំ​ការហែរក្បួន​ឃោសនា​ស្វែងរក​សំឡេងឆ្នោត។ឯកឧត្ដម ជៀង អំ បានអំពាវនាវទៅកាន់សមាជិក សមាជិកា គណបក្សថា ប្រជាជន ត្រូវគោរពឱ្យ បាន​ហ្មត់ចត់នូវច្បាប់បោះឆ្នោត ​បទបញ្ជារនិតិវិធី ​នៃការបោះឆ្នោត​រហូតការបោះឆ្នោតចប់​ជាស្ថាពរ។ កុំធ្វើទង្វើណាដែលច្បាប់ហាមឃាត់។ កុំពិសារគ្រឿងស្រវឹង និងលក់គ្រឿងស្រវឹងនៅថ្ងៃស្អែក និងថ្ងៃខានស្អែក គឺនៅថ្ងៃទី៤ និងថ្ងៃទី៥ ដូចមាននៅក្នុងសារាចរណែនាំរបស់រាជរដ្ឋាភិបាល។ឯកឧត្ដម បានរំលឹកសមាជិក សមាជិកា និងក្រុមគ្រួសារ ​និងប្រជាពលរដ្ឋគ្រប់រូប ត្រូវត្រៀមឱ្យគ្រប់ ឯកសារបម្រើ​ដល់ការបោះឆ្នោត ​និងទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ​នៅថ្ងៃទី០៥ ខែមិថុនា នេះ។សម្រាប់ថ្ងៃបិទបញ្ចប់យុទ្ធនាការរកសំឡងឆ្នោតនេះ ​គឺបានប្រព្រឹត្តទៅក្រោមការឃ្លាំមើលពីអ្នក សង្កេតការណ៍នានា​ និងក្រោមការការពារសន្តិសុខសារធារណៈ ​ពីសំណាក់កងកម្លាំងមានសមត្ថកិច្ច របស់ ខេត្ត ​ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការ​ឃោសនា​រកសំឡេងឆ្នោត​របស់គណបក្សនានា ប្រព្រឹត្ត​ទៅប្រកបដោយភាពរលូន។ខេត្តរតនគិរី មានចំនួន៥០ឃុំ/សង្កាត់ ហើយមានគណបក្សនយោបាយចំនួន៦ ​បានដាក់បេក្ខជន របស់ខ្លួន​ប្រកួតប្រជែងដណ្ដើមអសនក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ៕

ទូកតូច ធំជាង១០០គ្រឿង ត្រូវបានដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅឃុំកោះជីវាំង ស្រុកឯកភ្នំ

2022/06/03 01:15:33 pm        644
បាត់ដំបង៖ លោក លឹម ផាន់ភារៈ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងជាប្រធានក្រុមការងារគណបក្ស ឃុំកោះជីវាំង តំណាងលោក សេង យូអ៊ាន់ ប្រធានក្រុមការងារគណបក្សស្រុកឯកភ្នំ ខេត្តបាត់ដំបង បានដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា បិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅឃុំកោះជីវាំង នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ដែលមានសមាជិក សមាជិកា ចូលរួម ៩៨៩នាក់ប្រើប្រាស់ទូកតូច ធំ ចំនួន ១៣៨ទូក។លោក លឹម ផាន់ភារៈ បានបង្ហាញពីសមិទ្ធផលសំខាន់ៗ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាំងពីការរំដោះប្រជាជនចេញពីរបបប៉ុលពត រហូតដល់ការជួយសង្រ្គោះជីវិតពលរដ្ឋចេញពីវិបត្តិកូវីដ១៩ ឈានដល់ការបើកដំណើរ​ការ​ប្រទេស​ឡើងវិញ ដែលបច្ចុប្បន្នប្រជាពលរដ្ឋទូទាំងប្រទេសរស់នៅក្រោមដំបូលនៃសន្តិភាព និង ការអភិវឌ្ឍ ។ ជាមួយគ្នានោះដែរ ក្រុមការងារ​គណបក្ស​ប្រជាជន​ឃុំកោះជីវាំង​ក៏​បាន​ផ្សព្វផ្សាយ​ពី​គោលនយោយបាយ​សំខាន់ៗក្នុងការប្រកួតប្រជែងការបោះឆ្នោតនៅទី០៥ ខែមិថុនា ឆ្នាំ២០២២​ខាង​មុខ​នេះ ដោយផ្តោតទៅការពង្រឹងវិស័យសុខាភិបាល ការអប់រំ អនុវត្តនូវភូមិឃុំមានសុត្ថិភាព ដល់​ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមួយនេះ ។ដោយហេតុថា ប្រជាពលរដ្ឋ​ភាគ​ច្រើន​នៅ​ឃុំ​កោះ​ជីវំាង រស់នៅលើទឹក ដូច្នេះការគិតគូរពីសុខភាពរបស់ពួកគាត់គឺជាកត្តាអាទិភាពបំផុត ជាក់​ស្តែង​កាល​អំឡុងវិបត្តិកូវីដ១៩កន្លង ប្រជាពលរដ្ឋពលរដ្ឋនៅក្នុងឃុំកោះជីវាំង បានទទួល​វ៉ាក់សាំង​គ្រប់​គ្នា​ដោយក្រុមកាងារបានដឹកជញ្ជូនវ៉ាក់សាំងទៅចាក់ជូនពួកគាត់ដល់ខ្នងផ្ទះ ។ក្រៅពីនេះ ជាគោលនយោបាយសំខាន់មួយទៀត គឺក្រុមការងារគណបក្សប្រជាជនកម្ពុជា បានផ្តោត​សំខាន់​ផង​ដែរ​ទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋដោយជម្រុញលើវិស័យទេសចរណ៍មូលដ្ឋាន។ ដោយហេតុថាឃុំកោះជីវំាងមានសក្តានុពលលើវិស័យទេសចរណ៍បែបធម្មជាតិ ដូច្នេះហើយ ក្រុម​ការងារគណបក្សប្រជាជនកម្ពុជាបានសន្យាក្នុងការរៀបចំផែនការ បណ្តុះបណ្តាល​អប់រំ​ពលរដ្ឋ​អោយ​ពួកគាត់រៀបចំភូមិឋាន ការរស់នៅប្រកបដោយអនាម័យ បរិស្ថានល្អ បដិសណ្ឋារកិច្ចល្អ ជូន​ទៅ​ដល់ភ្ញៀវដែលទៅទស្សនាសត្វស្លាប និង ស្នាក់នៅ​កម្សាន្ត​នៅមូលដ្ឋានមួយនេះដែលនឹងផ្តល់​នូវ​ប្រាក់​ចំនូលសម្រាប់លើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃ។ សូមបញ្ជក់ថា ឃុំកោះជីវាំង មានភូមិ​ចំនួន៥ គឺភូមិថ្វាង ភូមិកំពង់ប្រហុក ភូមិអន្លង់តាអួរ ភូមិព្រែកទាល់ និង ភូមិក្បាលតោល៕ អត្ថបទ៖ ដាវណ្ណ 

ឯកឧត្តម ហ៊ុន ម៉ានី៖ យើងទាំងអស់គ្នាម្នាក់ៗ គឺជាតំណាងជូនគណបក្សប្រជាជនកម្ពុជា

2022/06/03 12:13:30 pm        413
កំពង់ស្ពឺ៖ ថ្លែងក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ​២០២២ នៅក្រុងច្បារមក ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ជូនសមាជិក សមាជិកាបក្សថា “វត្តមានយើងទាំងអស់គ្នាម្នាក់ៗនៅទីនេះ គឺជាតំណាង​ជូន​គណបក្ស​ប្រជាជន​កម្ពុជា។” ការថ្លែងបែបនេះ គឺជាបន្ថែមទំនុកចិត្តក្នុងការ​នាំយកជ័យ​ជម្នះជូន​គណបក្ស​ប្រជាជន​កម្ពុជា​កាន់តែខ្ពស់ និងពង្រឹងស្មារតី​នៃក្រុមគ្រួសារ​គណបក្សប្រជាជន​កម្ពុជា​ឲ្យ​កាន់​តែ​ក្លៀវក្លា​បន្ថែម​ទៀត មុនពេលចាប់ផ្តើមក្បួនដង្ហែឃោសនាសម្រាប់ថ្ងៃចុងក្រោយ។ ឯកឧត្តម​តំណាងរាស្ត្រខេត្តកំពង់ស្ពឺរូបនេះ បានបន្ថែមទៀតថា “ថ្នាក់ដឹកនាំទាំង​អស់របស់​គណបក្ស​ប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់បានជ្រាប និងដឹងច្បាស់ពីការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​សស្រាក់​សស្រាំជាមួយការលះបង់ដ៏ធំធេងរបស់សមាជិក សមាជិកាបក្សយើងគ្រប់ៗគ្នា។ ដ្បិតថា ថ្ងៃនេះមិនមានវត្តមានថ្នាក់ដឹកនាំគ្រប់ៗគ្នានៅជាមួយគ្នាកន្លែងតែមួយ តែយើងទាំងអស់គ្នា មានបេះដូងតែមួយដូចគ្នា មានគោលដៅរួមគ្នា ហើយយើងម្នាក់ៗ ដែលមានវត្តមាននៅទីនេះ គឺជាតំណាងជូនគណបក្សប្រជាជនកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព នាំមកនូវការអភិវឌ្ឍ នាំមកនូវឱកាសការងារ នាំមកនូវបរិយាកាសអប់រំ រៀនសូត្រឆ្ពោះទៅរក​ភាព​ជោគ​ជ័យ​រៀង​ៗ​ខ្លួន​។”រយៈពេល១៤ថ្ងៃ នៃយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កន្លងមកនេះ ឯកឧត្តម​តំណាង​រាស្ត្របានចុះ ជួបជាមួយក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា នៅទូទាំង៨ ក្រុង ស្រុក នៃ​ខេត្តកំពង់ស្ពឺ ដោយបាននាំយកការសួរសុខទុក្ខរបស់សម្តេចប្រធានបក្ស និងថ្នាក់​ដឹកនាំ​គ្រប់​ជាន់ថ្នាក់​ជូន​ប្រជាពលរដ្ឋ និងសមាជិកបក្ស រួមជាមួយការបង្ហាញ​នូវយន្ត​ការ​នានា​ឆ្ពោះ​ទៅកាន់​ការ​បោះឆ្នោត​នាពេលខាងមុខនេះ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ នឹងត្រូវបានប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង ៣រសៀល។ ជាមួយគ្នានេះ គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានអំពាវនាវ​សូមឲ្យប្រជាពលរដ្ឋ​អញ្ជើញទៅបោះឆ្នោត​ជ្រើសរើស​បេក្ខភាពថ្នាក់ដឹកនាំឃុំ សង្កាត់រៀងៗខ្លួនឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញភារកិច្ច និង​ទំនួល​ខុសត្រូវជាពលរដ្ឋល្អ៕

ខេត្តកោះកុង បិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ទ្រង់ទ្រាយធំ

2022/06/03 12:11:51 pm        540
កោះកុង៖ នៅតាមបណ្តាស្រុកនីមួយៗខេត្តកោះកុង ព្រឹកថ្ងៃទី៣ ខែមិថុនា មានប្រមូលផ្តុំគ្នា ដង្ហែរក្បួនបិទបញ្ចប់ការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិ៥ លុះដល់ពេលរសៀល នឹងមានឃោសនាទ្រង់ទ្រាយធំនៅទីរួមខេត្ត។ដោយឡែកនៅមូលដ្ឋានឃុំភ្ញីមាស ស្រុកគិរីសាគរ ឯណោះវិញ ឯកឧត្តម ដុំ យុហៀន អនុប្រធាន ក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកោះកុង ​អញ្ជើញ​បិទយុទ្ធនាការ​ឃោសនា​រកសំឡេង ក្នុងឃុំចំនួន៣ គឺឃុំភ្ញីមាស ឃុំកោះស្តេច និងឃុំព្រែកខ្សាច់។ឯកឧត្តម ដុំ យុហៀន បានក្រើនរម្លឹកដល់សមាជិកសមាជិកា​គណបក្សប្រជាជនកម្ពុជា​ស្រុក​គិរីសាគរ ​ចាំបាច់ថែរក្សាសុខភាព​ឱ្យបានល្អ ​ខណៈដំណើរការបោះឆ្នោត នៅថ្ងៃទី៥ ខែមិថុនា ខិតជិត​មក​ដល់ទៅហើយ។ ​សូមពិនិត្យមើលអត្តសញ្ញាណប័ណ្ណ និងឯកសារបញ្ជាក់ផ្សេងៗ បម្រើការ​បោះឆ្នោតឱ្យបានត្រឹមត្រូវ ​ចៀសវាង​ខកខាន​ពុំបាន​ទៅ​បំពេញកាតព្វកិច្ចរបស់ខ្លួន ចំពោះការបោះឆ្នោត។ឯកឧត្តម បានសង្កត់ធ្ងន់ដែរថា ការអភិវឌ្ឍរីកចម្រើនរុងរឿងស្ទើរតែគ្រប់វិស័យដូចពេលបច្ចុប្បន្ន នេះ គឺដោយសារតែប្រទេសជាតិមាន​សុខសន្តិភាពពេញលេញ​ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មគ្គុទ្ទេសក៍​ឯក​ដ៏ឆ្នើម។ឯកឧត្តម បាន​អំពាវនាវ​ដល់​សមាជិកសមាជិក ​និងប្រជាពលរដ្ឋ ​មេត្តាបន្តបោះឆ្នោត​ជ្រើសរើស ក្រុម​ប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ ​ដែល​មកពីគណបក្សប្រជាជនកម្ពុជា​ជាប់ឆ្នោត ​ច្បាស់ជាមិនខក បំណង​នោះឡើយ​សម្រាប់អភិវឌ្ឍន៍​មូលដ្ឋានឥតឈប់ឈរ។តំណាងសមាជិកសមាជិកាគាំទ្រស្រឡាញ់គណបក្សប្រជាជនកម្ពុជា ​បានលើកឡើងថា ការដែល​ពួកគេមក​ចូលរួមឃោសនារកសំឡេងឆ្នោត ព្រោះតែក្តីស្រឡាញ់ពេញចិត្តចំពោះការដឹកនាំ​របស់​មេឃុំ ​មកពីគណបក្សប្រជាជនកម្ពុជា ​ដែលធ្វើឱ្យមានមូលដ្ឋានមានផ្លូវបេតុង ​អណ្តូងទឹក សាលារៀន មណ្ឌល សុខភាព ស្ថិរភាពនយោបាយ និងសន្តិសុខ​សណ្តាប់ធ្នាប់ល្អ។នៅថ្ងៃទី៥ ខែមិថុនា នេះ ពួកគេនឹងទៅចូលរួមបោះឆ្នោត​ បន្តគាំទ្រឱ្យបក្សប្រជាជនកម្ពុជា​ដឹកនាំ​អភិវឌ្ឍន៍​ទៅ​មុខថែមទៀត៕ អត្ថបទ៖ ឈឹម មករា

ឯកឧត្តម វេង សាខុន ដឹកនាំសមាជិកជាង ២ពាន់នាក់ ធ្វើយុទ្ធនាការបោះឆ្នោតឃុំសង្កាត់ នៅស្រុកតំបែរ

2022/06/03 11:42:08 am        548
ត្បូងឃ្មុំ៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉ក់ ស៊ីថា បានដឹកនាំសមាជិកបក្សជាង២ពាន់នាក់ ធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ក្នុងថ្ងៃបិទបញ្ចប់ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅក្នុងស្រុកតំបែរ ។ក្នុងពិធីជួបជុំសមាជិកសមាជិកា ទូទាំងស្រុកតំបែរ ឯកឧត្តមប្រធានក្រុមការងារ មានប្រសាសន៍ថា ប្រជាពលរដ្ឋត្រូវបន្តអនុវត្តឲ្យបាន​ខ្ជាប់ខ្ជួន​ នូវច្បាប់បោះឆ្នោត ព្រមជាមួយ​គោលការណ៍​ណែ​នាំ​នានារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប), មិនត្រូវពិសារគ្រឿងស្រវឹងនៅថ្ងៃទី៤ និងទី៥ ខែមិថុនា ជាដាច់ខាត, ត្រូវត្រៀម​ឯកសារទាក់ទងការបោះឆ្នោត​ឲ្យបាន​គ្រប់គ្រាន់​មុនទៅ​បោះឆ្នោត, ត្រូវរក្សា​សណ្តាប់ធ្នាប់​សាធារណៈ ធ្វើចរាចរឲ្យបានល្អ ​រក្សាភាពថ្លៃថ្នូរ ​មានវិន័យ និង​សីលធម៌ ក្នងអំឡុងពេលដង្ហែរក្បួន និង​បោះឆ្នោត និងសូមនាំគ្នាទៅ​បោះឆ្នោត​ជូនគណបក្ស​ប្រជាជន​កម្ពុជា ​ដើម្បីសន្តិភាព និងការអភិវឌ្ឍ ។ឯកឧត្តម បានលើកទឹកចិត្ត ​និងជូនពរឲ្យសមាជិកបក្សគ្រប់ៗរូប ​ទទួលបានសុខសុវត្ថិភាព និង​ដណ្តើម​បានជ័យជំនះមកជូនគណបក្សប្រជាជនកម្ពុជា ​ដែលជាគណបក្សដ៏ធំ ដែលនៅរួមសុខ​រួមទុក្ខជាមួយប្រជាពលរដ្ឋ ​យកប្រជាពលរដ្ឋជាធំ ​បម្រើប្រជាពលរដ្ឋ ។ជាមួយគ្នានេះ ឯកឧត្តម វេង សាខុន បានកោតសរសើរ​ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និង​ការលះបង់គ្រប់បែបយ៉ាងក្រុមការងារ ​សមាជិក ​សមាជិកាគណបក្សទាំងថ្នាក់ជាតិ និងថ្នាក់​មូលដ្ឋាន ក្នុងការចូលរួមយុទ្ធនាការឃោសនារកសំឡេងឆ្នោត ​កន្លងមកទទួលបានជោគជ័យ និង​ថ្លែងអំណរ​គុណជូនដល់អាជ្ញាធរខេត្ត​ ស្រុក ឃុំ ភូមិ​ កងកម្លាំងគ្រប់លំដាប់ថ្នាក់ដែលបានយក​ចិត្តទុក​ដាក់​បង្ក​លក្ខណងាយស្រួលដល់យុទ្ធនាការនេះ ៕

សមាជិកបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ច្រើនកុះករនាំគ្នាដង្ហែរក្បួនឃោសនាថ្ងៃចុងក្រោយ

2022/06/03 11:30:53 am        352
បាត់ដំបង៖ នាថ្ងៃទី៣ ខែមិថុនានេះ ដែលជាថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាច្រើនកុះករ បាននាំគ្នាដង្ហែរក្បួនឃោសនារកសំឡេងឆ្នោត។ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតនេះ ក្រោមការដឹកនាំឯកឧត្តម ស សុខា សមាជិក​គណៈកម្មាធិការ​កណ្ដាល​និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា​ចុះមូលដ្ឋាន​ខេត្តបាត់ដំបង ​បានលើកឡើងថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥នេះ ប្រព្រឹត្តទៅក្នុងបរិយាកាសប្រទេស មានសុខសន្តិភាព ​ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ​និងសុវត្ថិភាព​សង្គមយ៉ាងល្អប្រសើរ ​បរិយាកាស​សង្គម​ប្រជាធិបតេយ្យ សេរីពហុបក្សដ៏ជាក់ស្ដែងពិតប្រាកដ ​និងរស់រវើកនៅកម្ពុជា ក្រោមគោល​នយោបាយ ​និងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ស្ថានភាពសង្គមដ៏ពិតប្រាកដនេះ ​កើតមានឡើងអាស្រ័យដោយការខិតខំប្រឹងប្រែង និងការ​ប្ដេជ្ញាចិត្ត​របស់គណបក្សប្រជាជនកម្ពុជា ដែលបាននឹងកំពុងដឹកនាំគ្រប់គ្រងប្រទេសជាតិ។ឯកឧត្តម បានសង្កត់ធ្ងន់ថា​ មានតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ដែលមានលទ្ធភាព សមត្ថភាព ​បទពិសោធន៍ ​និងភាពចាស់ទុំខាងនយោបាយក្នុងការបន្តដឹកនាំអភិវឌ្ឍន៍ឃុំ-សង្កាត់ និងបន្ត ដឹកនាំអភិវឌ្ឍប្រទេសជាតិឱ្យឆ្ពោះទៅកាន់ភាព​សម្បូរសប្បាយ​រុងរឿង​ដ៏ពិតប្រាកដ ស្របតាមបំណង ប្រាថ្នារបស់ប្រជាជនកម្ពុជាគ្រប់រូប។ឯកឧត្តម បានបញ្ជាក់បន្ថែមថា គណបក្សប្រជាជនកម្ពុជា ​ប្ដេជ្ញាបន្តពង្រឹងសន្តិភាព​ ស្ថិរភាពនយោបាយ ការឯកភាពជាតិ និងឯកភាពទឹកដី​ ដែលជា​សមិទ្ធផល​ប្រវត្តិសាស្រ្តជូនជាតិ មាតុភូមិ កើតចេញពី ​ស្នាដៃខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា។គណបក្សប្រជាជនកម្ពុជា​ប្រកាន់ខ្ជាប់​ឥតប្រួលប្រែ ​នូវគោលបំណង​ និងឧត្តមគតិរបស់ខ្លួន គឺឈរនៅ​ខាងប្រជាជន​ រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់ ​កាលៈទេសៈ ពុះពារជម្នះ​គ្រប់​ឧបសគ្គ ហ៊ានធ្វើពលីកម្មឥតរុញរា ​ដើម្បីប្រទេសកម្ពុជាមួយ​ឯករាជ្យ ​សន្តិភាព​ សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ​ និង​វឌ្ឍនភាពសង្គម។សម្រាប់ខេត្តបាត់ដំបង មានគណបក្សនយោបាយចំនួន១០ ​បានចុះឈ្មោះប្រកួតប្រជែងក្នុងការ បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នេះ។ ​ការិយាល័យបោះឆ្នោត មានចំនួន ១៦៨៥ លើ១០៣ឃុំ-សង្កាត់។ ប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើង ​ដែលមានឈ្មោះក្នុង​បញ្ជី​បោះឆ្នោតផ្លូវការ មានចំនួនជាង ៦៣ម៉ឺននាក់៕ អត្ថបទ៖ នឿត សុភក្ត្រ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាលកំពុងតាមដាន និងត្រៀមដាក់ចេញវិធានការ អំពីផលប៉ះពាល់នានាដែលកំពុងកើតឡើង
08/26/2025 06:08 PM
បេសកជនអាមេរិក៖ លីបង់នឹងរៀបចំផែនរំសាយអាវុធរបស់ក្រុមហេសបូឡា នៅថ្ងៃទី៣១ ខែសីហា
08/26/2025 06:08 PM
រដ្ឋមន្ត្រីបារាំងនឹងមិនច្រានចោលការមានការបោះឆ្នោតមុនអាណត្តិ ក្រោយការឆ្នោតផ្ដល់ទំនុកចិត្ត ចំពោះនាយករដ្ឋមន្ត្រី ស្ថិតក្នុងហានិភ័យ
08/26/2025 06:08 PM
អ្នករៀបចំ៖ ប្រទេសជាង ៧០ បញ្ជាក់ពីការចូលរួមក្នុងវេទិកាសេដ្ឋកិច្ចបូព៌ា ឆ្នាំ ២០២៥
08/26/2025 06:08 PM
កងទ័ពហ្ស៊កដានីស្ទាក់ចាប់បានបាឡុងជាច្រើនគ្រាប់ដែលផ្ទុកគ្រឿងញៀន នៅព្រំដែនភាគខាងកើតប្រទេសនេះ
08/26/2025 06:08 PM
ការជម្លៀសខ្លួនទ្រង់ទ្រាយធំធ្វើឡើងនៅភាគខាងកើតប៉ាគីស្ថាន ពេលដែលឥណ្ឌាបញ្ចេញទឹកពីទន្លេ
08/26/2025 06:08 PM
លោកអភិបាលខណ្ឌ៧មករា ដឹកនាំមន្រ្តីចុះសម្អាតបរិស្ថានអនាម័យ ក្នុងបរិវេណវិទ្យាល័យបាក់ទូក ត្រៀមជាមណ្ឌលប្រឡងទុតិយភូមិរបស់សិស្សានុសិស្ស
08/26/2025 06:08 PM
អធិការបតី៖ អាល្លឺម៉ង់នឹងមិនទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅឯមហាសន្និបាត UN
08/26/2025 06:08 PM
សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត ផ្តល់ក្ដីសង្ឃឹមថ្មីដល់ក្មួយស្រី “សុខ រក្សា” ក្នុងការព្យាបាលជំងឺដុំសរសៃឈាម (Hemangioma) នៅរដ្ឋធានីតៃវ៉ាន់
08/26/2025 06:08 PM
ផ្សែងហុយពីលើទីក្រុងហ្កាហ្សា ស្របពេលប្រតិបត្តិការយោធាអ៊ីស្រាអែលនៅតែបន្ត
08/26/2025 05:08 PM