រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានភ្នំក្រវាញ និង​ផ្លូវកៅ​ស៊ូ​ក្នុង​​ខេត្តពោធិ៍សាត់
BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តម ជាម យៀប ប្រកាសបិទយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ចំនួន៤ឃុំ នៅស្រុកពាមរក៍

2022/06/03 11:12:22 am        393
ព្រៃវែង៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជាស្រុកពាមរក៍​ខេត្ត​ព្រៃវែង បានប្រកាសបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិ​ទី៥ ក្រោមអធិបតីភាព ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា និង​ជា​សមាជិក​អចិន្ត្រៃយ៍គណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធាន ក្រុមការងារ ចុះមូលដ្ឋានខេត្តព្រៃវែង នៅបរិវេណសួនច្បារអតីតកំពង់ចម្លងអ្នកលឿងត្រើយខាងកើត។ក្នុងពិធីនោះក៏មានការចូលរួមពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ជាសមាជិក សមាជិកា ក្រុមការងារគណៈកម្មាធិការកណ្តាល សមាជិកគណៈកម្មាធិការ​គណបក្ស​ខេត្ត ក្រុង ស្រុក ចូលរួមយ៉ាងច្រើនកុះករ។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា ក្រោមកិច្ចដឹកនាំ​ប្រកប​ដោយ​គតិប​​ណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច​ជោគជ័យ​ដ៏​ធំធេង​លើ​គ្រប់​វិស័យនាពេលនេះ គឺដោយសារគណបក្ស ប្រជាជនកម្ពុជា មានគោលដៅ​ចម្បង​ក្នុង​ការ​បន្ត​ពង្រឹងសន្តិភាពស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ឲ្យបានរឹងមាំ និងជំរុញ​ការកសាង អភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យប្រកបដោយនិរន្តរភាព ដើមី្បថែ​រក្សា​ការពារ​រាល់​សមិទ្ធផលនៃសង្គមជាតិឲ្យបានគង់វង្ស។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានអំពាវនាវអោយ សមាជិកសមាជិកា គណបក្ស​ប្រជាជន និងប្រជាពលរដ្ឋខេត្តព្រៃវែង ដែលមានឈ្មោះបោះឆ្នោត សូមអញ្ជើញ​ទៅបោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា ដែលមានសញ្ញារូបទេវតាបាចផ្កា ទៅតាមលំដាប់​លេខរៀង​នៃ​ឃុំសង្កាត់​របស់ខ្លួន ដើមី្បគាំទ្របេក្ខភាពមេឃុំចៅសង្កាត់ក្នុងកិច្ចអភិវឌ្ឍបន្តបន្ទាប់ទៀត។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានថ្លែងអំណរគុណផងដែរ ជូនចំពោះ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្តបាត់ដំបង និងខេត្តព្រៃវែង ដែលតែងតែជួយអភិវឌ្ឍបណ្តាភូមិ ឃុំ ខេត្តទាំងពីរ​មាន​ការ​អភិវឌ្ឍ​រីក​ចម្រើនជារៀងរាល់ថ្ងៃ។សូមបញ្ជាក់ផងដែរថា ក្នុងពិធីបិទយុទ្ធនាការបោះឆ្នោត​ក៏​មានការ​ហែ​ក្បួន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥នេះ បានប្រព្រឹត្តទៅនៅតាមដែន​រដ្ឋបាល​ឃុំ សង្កាត់របស់ខ្លួនយ៉ាងអធឹកអធម តាមរថយន្តតូច ធំ ម៉ូតូ និងម៉ូតូរ៉ឺម៉ក់ ជាច្រើនគ្រឿង ដោយមាន​ការ​លាយឡំទៅនឹងសំឡេងឧឃោសនស័ព្ទ និងសម្រែក​ជ័យឃោស​ប្រកប​ទៅ​ដោយ​ខ្លឹមសារ​អត្ថន័យនៃគោលនយោបាយរបស់គណបក្ស៕

ឯកឧត្តម គន់ គីម អំពាវនាវពលរដ្ឋបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា ដើម្បីការអភិវឌ្ឍ និងជីវភាពកាន់តែប្រសើរ

2022/06/03 11:08:24 am        476
ឧត្តរមានជ័យ៖ ឯកឧត្តម គន់ គីម សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានអំពាវនាវទៅប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីការអភិវឌ្ឍ និងធ្វើឲ្យជីវភាពកាន់តែល្អប្រសើរ។ក្នុងឱកាសអញ្ជើញបិទយុទ្ធនាការឃោសនារកសំឡេង សម្រាប់ការបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ក្នុងខេត្តឧត្តរមានជ័យ ឯកឧត្តម គន់ គីម បានថ្លែងអំណរគុណដល់សមាជិកសមាជិកា កម្លាំងយុវជន និងសកម្មជនទាំងអស់នៅក្នុង​ខេត្តឧត្តរមានជ័យ ​ដែលបានធ្វើសកម្មភាពឃោសនា និងចុះជួបប្រជាពលរដ្ឋដោយផ្ទាល់នៅ​តាម​ខ្នងផ្ទះ​បង្រៀនពលរដ្ឋពីរបៀបគូសសន្លឹកឆ្នោត ព្រមទាំងបង្ហាញនូវគុណតម្លៃ និង​កិច្ចប្រឹងប្រែង​កសាងអភិវឌ្ឍន៍ជាតិ ​និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ​របស់គណបក្សប្រជាជនកម្ពុជា។ឯកឧត្តម បន្តថា បើទោះបីខេត្តឧត្តរមានជ័យ ​ជាទឹកដីទទួលបានសុខសន្តិភាពក្រោយគេ ទឹកដី​ទទួលបានកិច្ចអភិវឌ្ឍន៍ ក្រោយគេយ៉ាងណាក្តី តែក្រោមគោលនយោបាយប្រែក្លាយ​ទឹកដីអតីត​សមរភូមិសង្គ្រាមទៅជាតំបន់អភិវឌ្ឍន៍​ និងតំបន់ពាណិជ្ជកម្ម របស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យខេត្តនេះ ​មានការរីកចម្រើនលូតលាស់លើគ្រប់វិស័យ ។ឯកឧត្តម គន់ គីម សង្កត់ធ្ងន់ថា ទឹកដីឧត្តរមានជ័យ មិនខុសពីខេត្តដទៃនៅទូទាំងប្រទេស​កម្ពុជា​នោះឡើយ ទោះបីខេត្តបិទបញ្ចប់ភ្លើងសង្គ្រាមក្រោយគេក្តី ដោយហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ ស្ពាន សាលារៀន ការសិក្សាអប់រំ សុខភាពសាធារណៈ ប្រព័ន្ធទឹកស្អាត អគ្គិសនី ​ការធ្វើកសិកម្មជាដើម បាន​រីកចម្រើន និងផុសឡើងជាបន្តបន្ទាប់ ​ដើម្បីបម្រើផលប្រយោជន៍​របស់ប្រជាពលរដ្ឋ ។ជាមួយគ្នានេះ ឯកឧត្តម ប្រធានក្រុមការងារ ​បានអំពាវនាវប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបាន​គ្រប់គ្នា​នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ដោយបោះជូនគណបក្សប្រជាជនកម្ពុជា​មានរូប​សញ្ញា​ទេវតា​បាចផ្កា ​ដើម្បីផ្តល់ឱកាសឱ្យមេឃុំ/ចៅសង្កាត់ ​របស់គណបក្សប្រជាជនកម្ពុជា បាន​បម្រើ​ប្រជាពលរដ្ឋ ​កសាងអភិវឌ្ឍន៍ ឃុំ/សង្កាត់ឱ្យកាន់តែរីកចម្រើន និងធ្វើឱ្យជីវភាព​កាន់​តែ​ល្អប្រសើរ ៕

គណបក្សប្រជាជនខេត្តឧត្ដរមានជ័យ បិទបញ្ចប់យុទ្ធនាការបោះឆ្នោតថ្ងៃចុងក្រោយ

2022/06/03 10:55:34 am        420
ឧត្តរមានជ័យ៖ នៅថ្ងៃនេះ គណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ បានដឹកនាំសមាជិកសមាជិកាបក្ស ដង្ហែរក្បួនយ៉ាងច្រើនកុះករ នៅថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ សំរាប់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី៥ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។ក្នុងឱកាសបិទយុទ្ធនាការឃោសនានាពេលនោះដែរ ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណបក្ស​ប្រជាជនកម្ពុជា​ខេត្តឧត្តរមានជ័យ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ដែលមាន​សម្ដេចតេជោ ហ៊ុន សែន ជាប្រធាន​គណបក្សប្រជាជនកម្ពុជា​បានគ្រប់គ្រង​អស់រយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ គឺដោយសារតែ​មាន​ការ​ជឿទុកចិត្ត និងការ​គាំទ្រ​ខ្ពស់​ពីសំណាក់​ប្រជាជនកម្ពុជា​ទូទាំង​ប្រទេស បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតដល់ពេលបច្ចុប្បន្ននេះ​ ធ្វើឱ្យ​ប្រទេស​ជាតិ​មាន​ការរីកចម្រើនបានយ៉ាងឆាប់រហ័ស ​និង​មាន​ការអភិវឌ្ឃលើគ្រប់វិស័យ។ ក្នុងឱកាសនោះដែរឯកឧត្តម ប្រធានគណបក្សប្រជាជនខេត្ត​ បានធ្វើការអំពាវនាវ​ដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់​ត្រូវមាន​ឆន្ទៈ​ នឹង​មាន​ការជឿជាក់មកលើ ​គណបក្សប្រជាជនកម្ពុជា​ដើម្បី​យើងទាំងអស់គ្នា​បន្តធ្វើការ​អភិវឌ្ឍ​នៅតាមមូលដ្ឋាន​របស់បងប្អូន ​នៅអាណត្តិទី៥ថ្មីនេះ​ឲ្យមានការរីកចំរើនបន្តទៅមុខទៀត៕អត្ថបទ៖ ឃិន សារិទ្ធ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ធ្វើការឃោសនាទ្រង់ទ្រាយធំនៅថ្ងៃចុងក្រោយ

2022/06/03 10:35:28 am        590
កំពង់ធំ៖ នៅថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានធ្វើការដង្ហែរក្បួនឃោសនាទ្រង់ទ្រាយធំ ដែលមានសមាជិកចូលជិត១ម៉ឺននាក់។ឯកឧត្តមបណ្ឌិត ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានធ្វើជាអធិបតីដឹកនាំក្បួន ឃោសនារកសំឡេងឆ្នោតនាថ្ងៃចុងក្រោយនេះ។តាមការឱ្យដឹង ក្បួនដង្ហែរឃោសនារបស់បក្សប្រជាជនកម្ពុជា គឺធ្វើឡើងនៅគ្រប់ឃុំ-សង្កាត់ទាំង ៨១ ទូទាំងខេត្ត ដោយចេញដំណើរពីទីរួមខេត្តកំពង់ធំ ឆ្ពោះទៅកាន់ទីតាំងផ្សេងៗ។ឯកឧត្តម ជា ចាន់តូ បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្ស នយោបាយធំ ជាងនៅកម្ពុជា ដែលនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ មិនរើសអើង​ពូជសាសន៍ មិនរើសអើងសិទ្ធិជ្រើសរើសនយោបាយរបស់ប្រជាពលរដ្ឋ។ គណបក្សប្រជាជន ត្រូវបាន​ប្រជាពលរដ្ឋផ្តល់ សេចក្តីជឿទុកចិត្តឲ្យដឹកនាំប្រទេសជាតិ តាមរយៈការបោះឆ្នោត​ដោយ​សេរី អព្យាក្រឹត្យ​ និងយុត្តិធម៌ អស់រយៈពេលជាង៣០ឆ្នាំកន្លងមកហើយ។ដំណើរការដឹកនាំប្រទេសជាតិច្រើនឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ​ធ្វើឲ្យប្រទេសជាតិរក្សាបានសុខ សន្តិភាព និងស្ថិរភាព​នយោបាយ​ធ្វើឱ្យមានការអភិវឌ្ឍទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ​និងធនធានមនុស្ស។ឯកឧត្តម បានបញ្ជាក់ថា ប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិជ្រើសរើសគណបក្សនយោបាយដែលខ្លួន ស្រឡាញ់ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺការជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋាន ដែលយល់ និងដឹងពីសុខ​ទុក្ខរបស់ខ្លួនបម្រើសេវាសាធារណៈ ទាំងសេវាចាំបាច់ និងសេវាតម្រូវការ បានទាន់ពេលវេលា។ ដូច្នេះនៅថ្ងៃទី៥ ខែមិថុនានេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋទាំងអស់ នឹងត្រូវបំពេញកាតព្វកិច្ច​ជា​ពលរដ្ឋល្អ ទៅបោះឆ្នោតឲ្យបានគ្រប់គ្នា និងបានអំពាវនាវឱ្យប្រជាពលរដ្ឋ បោះឆ្នោតជូនគណបក្ស​ជនកម្ពុជា មានរូបសញ្ញាទេវតាបាចផ្កា ដើម្បីប្រជាជន និងការអភិវឌ្ឍជារៀងរហូត។គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ បានឱ្យដឹងថា សម្រាប់ខេត្តនេះ មានគណបក្ស នយោបាយ​សរុបចំនួន១៣ ​ក្នុងចំណោមគណបក្សនយោបាយចំនួន១៧ បានដាក់បេក្ខជនចូលរួម​ប្រកួតប្រជែងក្នុងការបោះឆ្នោត​ ដែលបេក្ខជនពេញសិទ្ធិ ​មានចំនួនជាសង៦ពាន់នាក់ ស្រីជាង២ពាន់នាក់។ ចំនួនការិយាល័យបោះឆ្នោតអាណត្តិទី៥ ក្នុងខេត្តកំពង់ធំ មានសរុប១,១៤១។ ប្រជាពលរដ្ឋគ្រប់អាយុ១៨ ឆ្នាំឡើង​ មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សរុបចំនួនជាង ៤៨ម៉ឺននាក់៕ អត្ថបទ៖ លី សាងស៊ីន

សមាជិកសមាជិកាគណបក្សប្រជាជនខេត្តកំពង់ឆ្នាំងជាង ៥ម៉ឺននាក់ ចូលរួមដង្ហែក្បួនឃោសនាបោះឆ្នោតនៅថ្ងៃបញ្ចប់

2022/06/03 10:17:55 am        585
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានបន្តយុទ្ធនាការឃោសនារកសំឡេងឆ្នោតទ្រង់ទ្រាយធំនៅថ្ងៃបិទបញ្ចប់នេះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដោយមានសមាជិកសមាជិកាចូលរួមដង្ហែក្បួនជាង ៥ម៉ឺននាក់។លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា​ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានរៀបចំពិធីដង្ហែក្បួនបិទយុទ្ធនាការ​ឃោសនា​បោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារ​គណបក្ស​ចុះមូលដ្ឋានខេត្ត​ រួមជាមួយក្រុមការងារចុះមូលដ្ឋានខេត្តក្រុងស្រុក ព្រមទាំងមាន​សមាជិក​គណបក្សមកពីតាឃុំសង្កាត់មួយចំនួនទៀតប្រមាណ ៥ម៉ឺននាក់ រថយន្ត៤៤៨គ្រឿង, គោយន្ត៩២គ្រឿង, ម៉ូតូ៩២៤២គ្រឿង, ម៉ូតូកង់បីចំនួន៧០គ្រឿង។សម្តេចចៅហ្វាវាំង គង់ សំអុល មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបាននាំមកនូវសុខសន្តិភាពពេញលេញ ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ នៅតាមមូលដ្ឋានឃុំសង្កាត់សុទ្ធតែមានការប្រែមុខមាត់ថ្មីពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយ​អាណត្តិ​ទៅ​មួយអាណត្តិ ​ដែលមិនមានគណបក្សណាអាចធ្វើបាននោះឡើយ ក្រៅពីគណបក្ស​ប្រជាជន​ដែលជា​គណបក្សចាស់ទុំ និងមានបទពិសោធន៍ច្បាស់លាស់ក្នុងការដឹកនាំប្រទេស។ ក៏ប៉ុន្តែ បើក្រឡេក​មើល​ទៅអតីតកាលពីជាង៤០ឆ្នាំមុន ​ដែលយើងទាំងអស់គ្នានៅតែចងចាំជានិច្ចនោះ គឺភាពឈឺចាប់​ខ្លោចផ្សាមិនអាចបំភ្លេចបាន​ ដែលសង្គមជាតិទទួលរងវិនាសកម្មដោយសារសង្គ្រាម និងការកាប់​សម្លាប់​ប្រជាជន​ឯងអស់ជាងបីលាននាក់ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ​ខ្ទេចខ្ទី​គ្មានសល់ពីពួកបន​ប្រល័យ​ពូជសាសន៍ ប៉ុល ពត។សម្តេច បានអំពាវនាវដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ​សូមកៀរគរបងប្អូនមិត្តភ័ក្រ ឪពុកម្ដាយទៅចូលរួមបោះឆ្នោតនៅថ្ងៃទី០៥​ ខែមិថុនា ឆ្នាំ២០២២ ទាំងអស់គ្នា ដើម្បីគាំទ្របេក្ខជន​ក្រុមប្រឹក្សាឃុំ សង្កាត់កូតាគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា ដើម្បីបន្តការអភិវឌ្ឍមូលដ្ឋាន​ឲ្យកាន់​តែរីកចម្រើនថែមទៀត។ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ត្រូវបានចាប់ផ្តើមនៅថ្ងៃសៅរ៍ទី២១ ខែឧសភា រហូតដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។ ការ​ឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ មានបំណងឲ្យគណបក្សនយោបាយ​ដែល​បានអនុញ្ញាតឲ្យចុះបញ្ជីបេក្ខជន ​ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយ​របស់ខ្លួន ក្នុងការអភិវឌ្ឍឃុំ សង្កាត់ ដល់អ្នកបោះឆ្នោតផងដែរ៕ ហុង វាស្នា

ទិដ្ឋភាពទូទៅថ្ងៃបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សប្រជាជនកម្ពុជា

2022/06/03 09:29:58 am        602
ភ្នំពេញ៖ ទិដ្ឋភាពទូទៅថ្ងៃបញ្ចប់ ការធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២របស់គណបក្សប្រជាជនកម្ពុជា នៅទូទាំងប្រទេស ។

គណៈកម្មការបោះឆោ្នតខេត្តកណ្តាល ស្នើពលរដ្ឋរួសរាន់ធ្វើប័ណ្ណឯ.អ ខណៈការធ្វើនឹងបិទបញ្ចប់ល្ងាចសែ្អកនេះ

2022/06/02 03:23:21 pm        764
កណ្ដាល៖ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្តាល បានអំពាវនាវទៅ​ដល់​បណ្តា​ប្រជាពលរដ្ឋ​បានបាត់ ,គ្មាន ឬមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរហួសសុពលការប្រើប្រាស់ សូម​អញ្ជើញ​រូតរះទៅទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបំរើឲ្យការបោះឆ្នោត នៅ​តាម​គណៈកម្មការ​រៀបចំការបោះឆ្នោតឃុំសង្កាត់ និងតាមសាលាឃុំសង្កាត់ ខណៈការធ្វើ ឯ.អ នេះ នឹងបិទបញ្ចប់​ឈប់​ធ្វើ នៅល្ងាចវេលាម៉ោង៥ ថ្ងៃទី៣ ខែមិថុនាស្អែកនេះ។លោក ផាន់ រិទ្ធិពល ប្រធាន លេខាធិការដ្ឋានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្តាល បាន​ថ្លែង​ប្រាប់BTV នៅថ្ងៃទី២ ខែមិថុនានេះថា ប្រជាពលរដ្ឋគ្រប់រូបមាន​សិទ្ធទៅចូលរួមការ​បោះឆ្នោត​លុះត្រាពលរដ្ឋនៅមានឈ្មោះនៅបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២១ ហើយនៅពេលបោះឆ្នោតពលរដ្ឋ ត្រូវយកអត្តសញ្ញាណសញ្ជាតិខ្មែរដែលមិនទាន់សុពលភាពការប្រើប្រាស់ទៅអោយមន្ត្រីការិយាល័យបោះឆ្នោតផ្ទៀងផ្ទាត់ឈ្មោះចូលបោះឆ្នោត ប៉ុន្តែសម្រាប់ពលរដ្ឋដែលបានបាត់​អត្តសញ្ញាណ ឬ​មាន​អត្តសញ្ញាណ​ប័ណ្ណ​ហួសសុពលភាព​ការប្រើប្រាស់​ ត្រូវមាន​ប័ណ្ណ ​ឯកសារបញ្ជាក់​អត្តសញ្ញាណ​បំរើអោយការ​បោះឆ្នោត ​ឬហៅប័ណ្ណ ឯ.អ ទៅ​ឲ្យមន្ត្រីការិយាល័យបោះឆ្នោត​ដើម្បី​ផ្ទៀងផ្ទាត់​ឈ្មោះ​ចូលបោះឆ្នោត។នៅក្នុងដំណើរការបោះឆ្នោតនេះ លោក ផាន់ រិទ្ធិពល​ ក៏បានអំពាវនាវ​អោយពលរដ្ឋដែល​បានបាត់​អត្តសញ្ញាណ ឬមាន​អត្តសញ្ញាប័ណ្ណ​ហួសសុពលភាពការប្រើប្រាស់​ហើយមិនទាន់ទៅធ្វើប័ណ្ណ ឯ.អ នេះសូមរូតរះទៅធ្វើប័ណ្ណ ឯ.អ ខណៈការធ្វើប័ណ្ណ ឯ. អ ដើម្បី​ទទួលបានសិទ្ធបោះឆ្នោតនេះ នឹង​ត្រូវបិទបញ្ចប់ឈប់ធ្វើនៅល្ងាចស្អែកនេះ។លោក ផាន់ រិទ្ធិពល បាន​ប៉ាន់ប្រមាណ​ថា ​នៅទូទាំងខេត្តកណ្តាល​ មានពលរដ្ឋត្រូវធ្វើប័ណ្ណ ឯ.អ ប្រមាណ ២ម៉ឺន៨៤៤៨នាក់ ​ហើយចាប់ពីថ្ងៃទី៥ ​ខែឧសភា រហូតមកដល់ថ្ងៃទី២ ​ខែមិថុនានេះ មានពលរដ្ឋបានទៅធ្វើប័ណ្ណ ឯ.អ មានប្រមាណជាង ១ម៉ឺន៦០០០នាក់ ដែលស្មើ ជាង ៦០%​នៃចំនួនអ្នកធ្វើសរុប ខណៈ នៅទូទាំងខេត្តកណ្តាល​ មានពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីឈ្មោះ​បោះឆ្នោត​ចំនួន​សរុប ៧៧ម៉ឺន៥៨០៤នាក់៕ អត្ថបទ៖ ស៊ុម សុខជា 

ឯកឧត្តម ថោង ខុន៖ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតដើម្បីអភិវឌ្ឍន៍មូលដ្ឋាន

2022/06/02 03:10:25 pm        494
កំពង់ធំ៖ ថ្លែងទៅកាន់សមាជិកគណបក្ស និងអ្នកគាំទ្រជាង៤០០នាក់ ក្នុងភូមិស្វាយម្សៅ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នៅថ្ងៃទី២ ខែមិថុនានេះ ឯកឧត្តម ថោង ខុន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបារាយណ៍ និងតាំងគោក ថ្លែងថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតអោយមូលដ្ឋានខ្លួនបន្តការអភិវឌ្ឍ រីកចំរើន ។ឯកឧត្តម ថោង ខុន ថ្លែងថា ជានិច្ចកាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង​ក្នុងនាម​ជាប្រធានគណបក្សប្រជាជនកម្ពុជា ​ដែលបានជាប់ឆ្នោតពីមួយ​អាណត្តិ​ទៅមួយអាណត្តិ គឺបានគិតគូខ្លាំងការរៀបចំផ្ទេរធនធាន និងថវិកាពីរដ្ឋបាលថ្នាក់ជាតិទៅឲ្យថ្នាក់រដ្ឋបាលឃុំសង្កាត់ ដើម្បីជម្រុញអោយឃុំសង្កាត់ធ្វើការអភិវឌ្ឍ ស្ថាបនាសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និងការផ្តល់សេវាល្អ ជម្រុញជីវភាពពលរដ្ឋមានការរីកចំរើន។ឯកឧត្តម បន្តថា ក្រៅពីការងារជម្រុញឃុំសង្កាត់មានការអភិវឌ្ឍនេះ សម្តេចតេជោក៏បានផ្តោត​យកចិត្ត​ទុកដាក់ខ្លាំងណាស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងទូទាំងប្រទេស ក្នុងនោះសម្រាប់​ខេត្តកំពង់ធំ ​ក៏ដូចខេត្តផ្សេងៗ​ទៀតជុំវិញបឹងទន្លេសាប ទទួល​ទទួលការ​គិតគូរ​ជាខ្លាំង ការ​សម្រេច​កាត់​ឆ្វៀល​ដីតំបន់ទន្លេសាប ដើម្បីជូនប្រជាពលរដ្ឋអាស្រ័យផល ទៅតាមតម្រូវការ ​និងសំណូមពរ ចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដល់ប្រជាពលរដ្ឋមូលដ្ឋានដាច់ស្រយាល។ឯកឧត្តម បន្តថា ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាជា​បន្តបន្ទាប់មកនេះគឺជាការបង្ហាញ​នូវ​សិទ្ធិរបស់ប្រជាពលរដ្ឋក្នុង​ប្រទេស​ដែល​មាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ហើយគ្មាន​ការ​បង្ខិតបង្ខំ​នោះទ្បើយ​ តែជាឆន្ទៈរបស់ប្រជាពលរដ្ឋពិតៗ ហើយការបោះឆ្នោតជូនគណបក្ស​ប្រជាជន​កម្ពុជា​គឺបោះឆ្នោតឲ្យខ្លួនឯង ​បោះឆ្នោតដើម្បីទទួលបាន​សន្តិភាព និងការអភិវឌ្ឍ៕ អត្ថបទ ស៊ុម សុខជា

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ទទួលជួបជាមួយប្រធានសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា លើការគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា

2022/06/02 02:40:33 pm        767
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ធមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោក Paul Clements ប្រធានសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ដើម្បីសិក្សាស្វែងយល់អំពីវឌ្ឍនាភាពនៃវិស័យសកម្មភាពមីននៅកម្ពុជា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន។ឯកឧត្តម លី ធុជ បានថ្លែងអំណរគុណជូនចំពោះ លោក Paul Clements ដែលបានបង្ហាញពីបំណង និងចំណាប់អារម្មណ៍ក្នុងការស្វែងយល់ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារសកម្មភាពមីនមនុស្សធម៌ ដើម្បីឲ្យកម្ពុជាសម្រេចបាននូវគោលដៅគ្មានមីនឆ្នាំ២០២៥។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីសមិទ្ធផល និងការសម្រេចបានជាប្រវិត្តសាស្ត្ររយៈពេល៣០ ឆ្នាំ នៃការងារសកម្មភាពមីននៅកម្ពុជា ក្រោមការយកចិត្តទុកដាក់របស់ពីរាជរដ្ឋាភិបាល និងមានការចូលរួមពីប្រទេសជាមិត្ត ដៃគូរអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធដទៃទៀត។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា សមិទ្ធផលទាំងនេះសម្រេចបានដោយសារកម្ពុជា មានរចនាសម្ព័ន្ធគ្រប់គ្រងវិស័យសកម្មភាពមីនច្បាស់លាស់ ចាប់ពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ក្រោមការដឹកនាំអាជ្ញាធរមីន ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាល និងជាស្ថាប័នសាធារណៈរបស់រដ្ឋ ក្នុងការគ្រប់គ្រង ត្រួតពិនិត្យ ដឹកនាំ និងសម្របសម្រួលវិស័យសកម្មភាពទូទាំងប្រទេស។ឯកឧត្តមបានបន្តទៀតថា បច្ចុប្បន្ននេះ ក្រៅពីការគាំទ្រពីប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ វិស័យសកម្មភាពមីន ចាប់ផ្តើមមានការយកចិត្តទុកដាក់ និងជួយគាំទ្រពីវិស័យឯកជន និងសប្បុរសជននានា ដែលកំពុងរកស៊ីទទួលទាន និងបំពេញការងារនៅក្នុងប្រទេសកម្ពុជា ក្នុងការចូលរួមដល់ការអនុវត្តយន្តការភូមិអស់មីនរបស់អាជ្ញាធរមីនតាមធនធានរបស់ខ្លួន។លោក Paul Clements បានមានប្រសាសន៍ថា លោកបានមករស់នៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០០៨ ហើយរយៈពេល ១៤ឆ្នាំ នេះ លោកមានការពេញចិត្ត និងកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាឲ្យបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ ដោយបានផ្តល់នូវឱកាសនិងអំណោយផលយ៉ាងច្រើនដល់អ្នកវិនិយោគទុន ជាពិសេសការគោរពស្រឡាញ់វប្បធម៌ ប្រពៃណី និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា។ជាមួយគ្នានេះ លោកប្រធានសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានយ៉ាងធំធេង ក្នុងការងារបោសសម្អាតមីន/គ្រាប់ ដើម្បីជួយសង្រ្គោះអាយុជីវិត និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីជនបទ។ក្នុងឱកាសនោះ លោក Paul Clements បានបង្ហាញពីបំណងកៀរគរធនធានពីវិស័យឯកជននានា គាំទ្រដល់ការងារបោសសម្អាតមីន កិច្ចសង្រ្គោះជនពិការ និងការងារយេនឌ័រសកម្មភាពមីននៅកម្ពុជា ជាពិសេសចូលរួមផ្តល់ឱកាសការងារជាអាទិភាព និងលើកកម្ពស់ដល់ជនមានពិការភាព និងក្រុមគ្រួសារ ដែលបានរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។លោកនឹងជម្រុញ និងពិភាក្សាការងារបន្ថែមជាមួយសមាជិកសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា សភាពាណិជ្ជកម្មដទៃទៀត វិស័យឯកជនទាំងក្នុងនិងក្រៅប្រទេស និងមូលនិធិនៅក្រៅប្រទេស ដើម្បីឲ្យចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ក្នុងការងារបោសសម្អាតមីន និងសង្រ្គោះជនពិការដោយសារមីននៅកម្ពុជាផងដែរ៕

គ.ជ.ប បើកសវនាការជាសាធារណៈដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿងចំនួនពីរ

2022/06/02 02:34:49 pm        712
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី២ខែមិថុនា នេះ បានបើកសវនាការជាសាធារណៈ ដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿង ចំនួន២ មានលេខ ១៤៨ និងលេខ ១៤៩ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។សមាសភាពក្រុមប្រឹក្សាជំនុំជម្រះរួមមាន៖ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធាន ,ឯកឧត្ដម នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន ៧ រូបទៀត ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ។គ.ជ.ប បានបញ្ជាក់ថា ពាក្យបណ្ដឹងទាំង ២ខាងលើនេះ មានកម្មវត្ថុប្ដឹងតវ៉ា និងប្ដឹងជំទាស់​នឹង​សេចក្ដី​សម្រេចរបស់គណៈកម្មការរៀបចំការ​បោះឆ្នោតខេត្តកំពង់ចាម ពាក់ព័ន្ធនឹងសកម្មភាព​របស់​បេក្ខជន​នៃគណបក្ស ភ្លើងទៀន ក្នុងអំឡុងពេលនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកកងមាស ខេត្តកំពង់ចាម។សំណុំរឿងចំនួន ២ ដែលគ.ជ.ប យកមកជំនុំជម្រះនេះ គឺពាក់ព័ន្ធបណ្តឹងរបស់មេធាវី គា អ៊ាវ តំណាង​ដោយ​អាណត្តិឲ្យឈ្មោះ ជិន ដាវី សកម្មជនគណបក្សប្រជាជនកម្ពុជា ប្តឹងតវ៉ា​នឹង​សេចក្តី​សម្រេចលេខ ០០៦ ចុះថ្ងៃទី២៨ ​ខែឧសភា ឆ្នាំ២០២២​ របស់គណៈកម្មាការរៀបចំការ​បោះឆ្នោត​ខេត្តកំពង់ចាម ដែលមិនបានលុបឈ្មោះបេក្ខជនទាំង ​១៥នាក់​ ចេញពីបញ្ជីបេក្ខជន​គណបក្ស​ភ្លើងទៀន ​និងមិនបានដកសិទ្ធិបោះឆ្នោតចេញពីស្រុកកងមាស ព្រមទាំងមិនបានផាកពិន័យ​លើ​គណបក្សភ្លើងទៀន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ដាណឺម៉ាក បញ្ជាក់ថា ខ្លួនមិនច្រានចោលលទ្ធភាពនៃការទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីនឡើយ
08/26/2025 09:08 PM
ប្រធានាធិបតីងហ្វាំងឡង់ រំពឹងថា លោក Trump នឹងអស់ការអត់ធ្មត់ជាមួយរុស្ស៊ី
08/26/2025 09:08 PM
អ៊ីរ៉ង់ប្តេជ្ញាចាត់វិធានការតបតវិញ បន្ទាប់ពីអូស្ត្រាលីបណ្តេញបេសកជន
08/26/2025 09:08 PM
គ្រោះទុរ្ភិក្សត្រូវបានប្រកាសនៅទីក្រុងហ្កាហ្សា ខណៈភាពអត់ឃ្លានកើតមានឡើង
08/26/2025 08:08 PM
កសិករប៉ាគីស្ថានជាប់បំណុល និងប្រឈមវិបត្តិទឹកជំនន់បង្កឡើងដោយបម្រែបម្រួលអាកាសធាតុ
08/26/2025 08:08 PM
អេស្ប៉ាញប្រកាសតំបន់អាសន្នដែលរងការឆាបឆេះដោយសារភ្លើងឆេះព្រៃ
08/26/2025 08:08 PM
UN៖ មនុស្សម្នាក់ក្នុងចំណោម ៤នាក់ ជួបកង្វះទឹកផឹកស្អាតសុវត្ថិភាពនៅទូទាំងពិភពលោក
08/26/2025 08:08 PM
ជនប៉ាឡេស្ទីនប៉ះទង្គិចជាមួយកងទ័ពអ៊ីស្រាអែល អំឡុងការវាយឆ្មក់ទីក្រុង Ramallah តំបន់វ៉េសប៊ែង
08/26/2025 08:08 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់អនុសាសន៍ ចំនួន៤ ជូនដល់សិក្ខាសាលាឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ
08/26/2025 08:08 PM
យុទ្ធនាការថ្ងៃទី៩ ដើម្បីជំរុញ​ការផ្តល់​ឱកាស​ការងារ​ជូនដល់​ពលករខ្មែរ​ទើប​ត្រឡប់​មក​ពីប្រទេសថៃ ក្រុមការងារក្រសួងការងារបានចុះ​ទៅដល់រោងចក្រ សហគ្រាសចំនួន ១៤៣៥
08/26/2025 08:08 PM