រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានភ្នំក្រវាញ និង​ផ្លូវកៅ​ស៊ូ​ក្នុង​​ខេត្តពោធិ៍សាត់
BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់

នយោបាយ​ និង ការអភិវឌ្ឍន៍

អនិកជនខ្មែរ ជាប់ឆ្នោតជាប្រធានតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅប្រទេសកាណាដា

2022/05/31 12:43:37 pm        521
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ឆ្លងកាត់ការបោះឆ្នោតយ៉ាងត្រឹមត្រូវ ជាលទ្ធផលលោក ឡេននី វង់ ជាជនជាតិខ្មែរ-កាណាដា បានជាប់ឆ្នោតជាប្រធាន និង៨រូបផ្សេងទៀត ជាប់ជាសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងតូរ៉ុនតូ ខេត្តអុនតារីយ៉ូ ប្រទេសកាណាដា សម្រាប់អាណត្តិទី១ លើកទី១។ប្រភពពីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រោយចប់ពិធី​បោះឆ្នោត​ជ្រើសរើស​ប្រធាន និងសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្ម​កម្ពុជា​នៅ​ប្រទេសកាណាដា ដែលប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ ការិយាល័យ​តំណាងនេះ ​នឹង​ដើរតួនាទីយ៉ាង​សំខាន់ នៅ​ក្នុងការ​សម្របសម្រួល​កិច្ច​ពាណិជ្ជកម្ម រវាងកម្ពុជា​ និងកាណាដា ក៏ដូចជា​ជួយជំរុញ និងទាក់ទាញវិនិយោគិនកាណាដាមកវិនិយោគនៅកម្ពុជា​ឱ្យកាន់តែច្រើនឡើង។នៅក្នុងពិធីបោះឆ្នោតនេះ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធាន​គណៈកម្មការ​រៀបចំ​ការបោះឆ្នោតបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា​នៅ​ប្រទេស​កាណាដា ​បានបញ្ជាក់ឲ្យដឹងថា ​កម្មវិធីបោះឆ្នោតនេះ គឺដើម្បីជ្រើសរើសបេក្ខភាពចំនួន ៩រូប ដែល​នឹងត្រូវក្លាយទៅជាសមាជិក ហើយក៏ជាការិយាល័យតំណាងឱ្យសភាពាណិជ្ជកម្មកម្ពុជាទី១ ដែលមានស្នាក់ការនៅក្រៅប្រទេសផងដែរ។ឯកឧត្តម បានបន្តថា ចំពោះការបោះឆ្នោតនេះដែរ​ បានដំណើការប្រកបដោយរលូន និងស្របតាម​នីតិវិធី​ដោយបានរៀបចំជា២ដំណាក់កាល ដូចជាទី១៖ ការរៀបចំបោះឆ្នោតជ្រើសរើស​សមាជិក​ការិយាល័យ​តំណាង​ចំនួន ៩រូប និងទី២៖ ការរៀបចំបោះឆ្នោតជ្រើសរើសប្រធានក្នុងចំណាម​សមាជិក​ដែលបានជាប់ឆ្នោតចំនួន ៩រូប។ សូមបញ្ជាក់បន្ថែមថា លោក ឡេននី វង់ ជាជនជាតិខ្មែរ-កាណាដា ​គឺជាអគ្គនាយកក្រុមហ៊ុន Ocean Packers Inc ( Canada), TG Fishery Holdings Corporation ( Viet Nam) និង Canson Canada Investments (Canada) Ltd៕អត្ថបទ៖ ឈិត បូរ៉ាវី

ប្រមុខការទូតកម្ពុជា៖ អាស៊ានត្រូវប្តេជ្ញាចិត្តចំពោះភាពជាកណ្តាល ដើម្បីសន្តិភាព និងសន្តិសុខ

2022/05/31 12:22:41 pm        420
ភ្នំពេញ៖ ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពីការរួមចំណែករបស់កម្ពុជាចំពោះអាស៊ាន ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ថ្លែងថា អាស៊ានត្រូវប្តេជ្ញាចិត្តរួមគ្នាចំពោះភាពជាកណ្តាល ដើម្បីសន្តិភាព និងសន្តិសុខ។នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខា​សាលា​ស្តីពី​ការរួមចំណែករបស់កម្ពុជាចំពោះអាស៊ាន រៀបចំដោយក្រសួងការបរទេសកម្ពុជា សហការ​ជាមួយ​វិទ្យាស្ថានចក្ខុវិស័យអាស៊ី និងមានការអញ្ជើញចូលរួមពីតំណាងថ្នាក់ដឹកនាំក្រសួងស្ថាប័ន រួមជាមួយ​តំណាងឯកអគ្គរដ្ឋ និងរាជទូតនានាប្រចាំកម្ពុជា។ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន មានប្រសាសន៍ថា គោលបំណង​នៃសិក្ខាសាលានា​ពេលនេះ គឺដើម្បីជំរុញការយល់ដឹងជាសាធារណៈកាន់តែច្រើនអំពីអាស៊ាន រួមទាំងបង្ហាញពីការរួម​ចំណែករបស់កម្ពុជា​ចំពោះសមាហរណកម្មអាស៊ាន និងការកសាងសហគមន៍ សំដៅ​ជាប្រយោជន៍​សម្រាប់ប្រជាជន​ដើម្បីស្ថិរភាព និងសន្តិភាពក្នុងតំបន់។ឯកឧត្តម ប្រាក់ សុខុន ថ្លែងថា សិក្ខាសាលាក្រោមប្រធានបទ ​ការរួមចំណែករបស់​កម្ពុជា​ចំពោះ​អាស៊ាន កម្ពុជាមានទស្សនៈថា បរិបទក្នុងតំបន់ និងអន្តរជាតិបច្ចុប្បន្ន ត្រូវពង្រឹងការប្តេជ្ញាចិត្តរួមគ្នា​ចំពោះភាពជាកណ្តាល ឯកភាព​ និងសាមគ្គីភាពរបស់អាស៊ាន ដោយសារការពង្រឹងស្មារតី “រួមគ្នា” គឺសំដៅដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ​ដើម្បីធានាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកប​ដោយ​ចីរភាពក្នុងតំបន់ ​និងពិភពលោក។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជំរុញឲ្យមានការប្តេជ្ញាចិត្តរបស់អាស៊ាន និងសមត្ថភាព ដើម្បីពង្រឹង និងលើកកម្ពស់​បន្ថែមទៀតនូវសន្តិភាព ស្ថិរភាព សន្តិសុខ ​និងវិបុលភាពក្នុងតំបន់ ដើម្បី​សុខុមាលភាព​របស់ប្រជាជន។សិក្ខាសាលាស្តីពី "ការចូលរួមចំណែករបស់កម្ពុជាទៅកាន់អាស៊ាន ​មានគោលបំណង លើកឡើងពី​ការ​ចូលរួម​ចំណែករបស់កម្ពុជាទៅអាស៊ាន​ កាលពីឆ្នាំ១៩៩៩ និង ការពិភាក្សាអំពីមធ្យោបាយ​ឆ្ពោះទៅ​មុខក្នុងការកសាងសហគមន៍អាស៊ាន​ និងសមាហរណកម្មតំបន់ ដោយមាន​អនុសាសន៍​គោលនយោបាយ ​និងបញ្ហាប្រឈមតំបន់។នាឱកាសនោះ ដែរ ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងពីផែនការរៀបចំព្រឹត្តិការណ៍​នាពេល​ខាងមុខនោះ ទី១ កិច្ចសន្ទនាសកលអាស៊ានលើកទី២ ស្តីពីការស្តារឡើងវិញ​ក្រោយកូវីដ១៩ និងទី២ កិច្ចប្រជុំកំពូលស្ត្រីមេដឹកនាំអាស៊ាន​លើកទី២​ ក្រោមប្រធានបទ “ការកសាង​អនាគត​ប្រកប​ដោយចីរភាព រួមបញ្ចូល និងធន់ជាងមុន៖ ការដោះសោភាពជាសហគ្រិនរបស់ស្ត្រីក្នុងអាស៊ាន” ដើម្បី​លើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងកិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចក្រោយកូវីដ-១៩ របស់អាស៊ាន៕ អត្ថបទ សេក ឧត្តម

ពលរដ្ឋបន្តទៅធ្វើប័ណ្ណ ឯ.អ ត្រៀមចូលរួមការបោះឆ្នោតនាពេលខាងមុខ

2022/05/31 12:02:21 pm        603
ភ្នំពេញ៖ ខណៈនេះ ប្រជាពលរដ្ឋនៅតែបន្តទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត សម្រាប់ចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។ ចំពោះការចេញឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ក៏នឹងបិទបញ្ចប់នៅថ្ងៃទី ៣ខែ មិថុនា ទូទាំងប្រទេសផងដែរ។បច្ចុប្បន្នប្រជាពលរដ្ឋ ដែលមានបញ្ហាបាត់អត្តសញ្ញាណប័ណ្ណ រឺអត្តសញ្ញាណប័ណ្ណមានការកែតម្រូវ រឺហួសសុពលភាព នៅតែបន្តទៅទីស្នាក់ការគណៈកម្មការរៀបចំការបោះឆ្នោត តាមឃុំសង្កាត់ ដើម្បីស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត។ជាក់ស្ដែងសម្រាប់ព្រឹកថ្ងៃទី ៣១ ខែឧសភា នេះ ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងសង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ ដែលបានស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត លើក​ឡើងថា នេះជាឯកសារសំខាន់ សម្រាប់បំពេញកាតព្វកិច្ចជាពលរដ្ឋចូលរួមការបោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ សង្កាត់ដែលខ្លួនពេញចិត្ត ​និងជឿជាក់ថាអាចអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន។ពាក់ព័ន្ធនឹងការចេញឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ជូនប្រជាពលរដ្ឋនេះ លោក លឹម សារិន ជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោត នៅសង្កាត់ព្រែកកំពឹស លើកឡើងថា ការចេញឯកសារជូនប្រជាពលរដ្ឋ ដែលត្រូវស្នើសុំឯកសារ បញ្ជាក់​អត្តសញ្ញាណ​បម្រើឱ្យការបោះឆ្នោត សម្រេចបានជាង ​៩០ភាគរយហើយ។លោកក៏អំពាវដល់ពលរដ្ឋដែលនៅសល់ ត្រូវរួសរាន់មកធ្វើឯកសារបញ្ជាក់ ព្រោះការចេញ​ឯកសារ​ជូន នឹងបិទបញ្ចប់ថ្ងៃទី ៣ មិថុនាខាងមុខ។សម្រាប់ការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ​ក្នុងក្របខណ្ឌ ​ទូទាំងប្រទេស គឺ គជប ​បានចេញឯកសារជូនប្រជាពលរដ្ឋ ​បានចំនួនជាង១៦ម៉ឺននាក់។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គជប៕ អត្ថបទ៖ គឹមហុក 

ដំណឹងល្អ..! ថ្ងៃនេះ កម្ពុជាមានអ្នកជាសះស្បើយ ៣នាក់ និងមិនមានករណីស្លាប់ថ្មី និងករណីឆ្លងថ្មីជំងឺកូវីដ-១៩ទេ

2022/05/31 11:40:54 am        449
(រូបភាព៖ ឯកសារ)ភ្នំពេញ៖ ក្រសួងុសខាភិបាលប្រកាសថា អ្នកជំងឺកូវីដ-១៩ ចំនួន ៣នាក់បានជាសះស្បើយ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ ខណៈដែលនៅថ្ងៃនេះផងដែរ មិនមានអ្នកឆ្លងថ្មី និងមិនមានករណីស្លាប់ថ្មី ដោយជំងឺកូវីដ-១៩ទេ។គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១៣៦.២៦២នាក់ ,ជាសះស្បើយសរុបចំនួន ១៣៣.២០៤នាក់ និងករណីស្លាប់សរុបចំនួន ៣.០៥៦នាក់។

TYDA យកចិត្តទុកដាក់ថែទាំអ្នកជំងឺជាយោធិន មានបញ្ហាស្ទះសរសៃឈាមខួរក្បាល ស្ពឹកដៃ និងពិបាកដើរ

2022/05/31 11:13:09 am        729
ភ្នំពេញ៖ ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) និងលោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) អ្នកជំងឺឈ្មោះ ឆាយ គឹមអាន ភេទប្រុស អាយុ ៦៤ ឆ្នាំមានបញ្ហាស្ទះសរសៃឈាមខួរក្បាល ស្ពឹកដៃ និងពិបាកដើរ មានទីលំនៅ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោយពីសម្រាកព្យាបាល និងតាមដានដោយយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យ TYDA អ្នកជំងឺបានធូរស្រាល និងចេញទៅផ្ទះវិញ ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លាលោកប្រុស ហ៊ុន ម៉ាណែត និលោកស្រីពេជ ចន្ទមុន្នី ។ សូមបញ្ជាក់ថា អ្នកជំងឺ ឆាយ គឹមអាន បានជួបលោក ហ៊ុន ម៉ាណែត​ ក្នុងពិធីសម្ពោធអគារទីបញ្ជាការបញ្ជាការដ្ឋាន រថក្រោះ កងទ័ពជើងគោក និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញរថក្រោះ រថពាសដែក ប្រចាំឆ្នាំ២០២២៕

ក្រុមយុវជននៅខេត្តតាកែវ ត្រៀមខ្លួនរួចរាល់ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់

2022/05/30 04:47:55 pm        762
តាកែវ៖ ខណៈពេលដែលយុទ្ធនាការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ កំពុងតែធ្វើឡើងហើយការបោះឆ្នោត កាន់តែខិតជិតមកដល់នោះ ក្រុមយុវជននៅក្នុងខេត្តតាកែវ ដែលគ្រប់អាយុបោះឆ្នោតបានរៀបចំខ្លួនរួចរាល់ហើយ ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់។ក្រុមយុវជនក្នុងខេត្តតាកែវ បាននិយាយថា ពួកគេ នឹងបោះឆ្នោតជូនគណបក្សដែលខ្លួនពេញចិត្ត និងមើលឃើញពីការដឹកនាំឱ្យមានការរីកចម្រើនស្ទើរគ្រប់មូលដ្ឋានក្នុងខេត្តនេះ។ ពួកគេ បានមើលឃើញ ថាតើគណបក្សណាដែលបម្រើ ​និងនៅរួមសុខរួមទុក្ខជាមួយ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា។ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នឹងត្រូវធ្វើឡើង នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ហើយសម្រាប់ខេត្តតាកែវ ​ដែលមានឃុំសង្កាត់ចំនួន១០០ ​មានគណបក្សចំនួន១៣ បាន​ចូលរួមប្រកួតប្រជែងនៅក្នុងបោះឆ្នោតនេះ ៕ អត្ថបទ៖ គុជ វិភាគ 

អ្នកនាំពាក្យ គ.ជ.ប៖ ពលរដ្ឋជាង ១៦ម៉ឺននាក់​បាន​ស្នើ​ឯក​សារ​បញ្ជាក់អត្តសញ្ញាណ​បម្រើការបោះឆ្នោត

2022/05/30 11:50:37 am        551
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា គិតមកដល់ពេលនេះ មានប្រជាពលរដ្ឋស្នើធ្វើឯកសារបញ្ជាក់​អត្តសញ្ញាណ​សម្រាប់​បម្រើការបោះឆ្នោតឃុំ-សង្កាត់ ជាង ១៦ម៉ឺននាក់។ថ្លែងប្រាប់ BTV News ឯកឧត្តម ហង្ស ពុទ្ធា បានឲ្យដឹងថា ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត​កំពុងតែដំណើរការ គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ក៏កំពុងតែ​មានសកម្មភាព​មមាញឹក​ដូចគ្នា ដើម្បីរៀបចំចេញជា​ឯកសារបញ្ជាក់​អត្តសញ្ញាណ​ជូនប្រជាពលរដ្ឋ​ដែលមាន​បញ្ហាបាត់ ​ឬខូចអត្តសញ្ញាណបណ្ណ និងមិនអាចប្រើប្រាស់បានសម្រាប់ការបោះឆ្នោត។ ឯកឧត្តម បន្តថា ដើម្បីឲ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ប៉ុន្តែឯកសារ ដូចជា​អត្តសញ្ញាណប័ណ្ណ​បម្រើការបោះឆ្នោតខូច​ ឬបាត់ដែលមិនអាចទៅបោះឆ្នោតបាន គណៈកម្មការ​ឃុំ-សង្កាត់រៀបចំការបោះឆ្នោត បានបន្តផ្តល់ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ជូន​ប្រជាពលរដ្ឋ​បម្រើដល់ការបោះឆ្នោត ដែលមកទល់ពេលនេះប្រជាពលរដ្ឋនៅទូទាំងប្រទេស​ចំនួនជាង ១៦ម៉ឺននាក់ ​បានទទួលឯកសារបញ្ជាក់អត្តសញ្ញាណ ​ដើម្បីប្រើប្រាស់សម្រាប់ការ​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់​នាពេលខាងមុខ។ដោយឡែកជុំវិញស្ថានភាពទូទៅនៃការឃោសនាបោះឆ្នោត ឯកឧត្តម ហង្ស ពុទ្ធា ឲ្យដឹងដែរថា ការឃោសនាបោះឆ្នោតមានដំណើរល្អប្រសើរ ​ទាំងសន្តិសុខ ​សណ្តាប់ធ្នាប់មានរបៀបរៀបរយ ខណៈបណ្តឹង​ក្នុងពេលឃោសនាបោះឆ្នោតឃុំ-សង្កាត់ ក្នុងអាណត្តិនេះមានចំនួនតិចជាង​អាណត្តិកន្លងទៅ។គួរបញ្ជាក់ថា ដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានគណបក្ស​ចំនួន១៧ បានធ្វើសកម្មភាពដង្ហែក្បួន និង​ចាក់ផ្សាយគោលនយោបាយរបស់ខ្លួនតាមទីតាំងដែល​បានកំណត់ដោយអាជ្ញាធរ ដោយការឃោសនាបោះឆ្នោត​មានរយះពេល២សប្តាហ៍ ​ចាប់ពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ខណៈការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនាខាងមុខ៕ អត្ថបទ សេក ឧត្តម 

ឯកឧត្តម ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយក្រុមជំនួយការលេខាធិការដ្ឋាន និងបណ្តាផ្នែកចំណុះ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល

2022/05/30 08:48:20 am        747
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញសំណេះសំណាលជាមួយក្រុមជំនួយការលេខាធិការដ្ឋាន និងបណ្តាផ្នែកចំណុះ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។ឯកឧត្តម ហ៊ុន ម៉ាណែត បានអោយដឹងងថា ការជួបជុំនាពេលនេះ បញ្ជាក់អំពីការគោរពស្រលាញ់ និងជំនឿទុកចិត្តរបស់គណបក្សប្រជាជនកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ក្រុមជំនួយការ នៃលេខាធិការដ្ឋាន និងបណ្តាផ្នែកចំណុះ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលបានខិតខំបម្រើស្ថាប័នប្រកបដោយមោទកភាព ភាពស្មោះត្រង់ ព្រមជាមួយនឹងឆន្ទៈប្តូរផ្តាច់បម្រើជាតិ និងប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់គណបក្ស និងមាគ៌ាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ឯកឧត្តមបានអោយដឹងថា ទន្ទឹមនឹងនេះ ក៏បានបង្ហាញឱ្យឃើញអំពីភាពរឹងមាំ និងដំណើរការប្រកបដោយប្រសិទ្ធភាព នៃរចនាសម្ព័ន្ធអង្គការចាត់តាំងរបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ព្រមទាំងជាការបង្ហាញនូវកិត្តិយស និងមោទកភាពរបស់យុវជនក្នុងការឈានជើងចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដ៏មានឧត្តមភាព និងប្រកបដោយស្នាដៃ និងគុណបំណាច់ធំធេងជាប្រវត្តិសាស្ត្រជាច្រើនមក។ ជាពិសេស គណបក្សយើង គឺជាមហាគ្រួសារដ៏ធំ ដែលតែងបានប្តេជ្ញាបំពេញភារកិច្ចក្នុងបុព្វហេតុរួម គឺការរក្សាការពារសុខសន្តិភាព សិ្ថរភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ដើម្បីភាពសុខសាន្ត និងសេចក្តីចម្រុងចម្រើនជូនប្រជាពលរដ្ឋ។ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា យុវជនគណបក្សប្រជាជនកម្ពុជាមានតួនាទីមិនប្រួលប្រែ ជាមួយបុព្វហេតុឥតងាករេ ក្នុងការបម្រើគណបក្សអស់រយៈពេលជាង៧០ឆ្នាំ កន្លងមកនេះ ហើយក៏នឹងបន្តធានាប្រសិទ្ធភាពក្នុងការបំពេញការងាររបស់ខ្លួន ជាពិសេសក្នុងបរិបទនៃការវិវឌ្ឍប្រែប្រួលរបស់សង្គមជាតិ ក្នុងនាមជាកោសិកាបន្តវេន ដែលគណបក្សបានយកចិត្តទុកដាក់រៀបចំថ្នាល ថែទាំ និងកសាងសមត្ថភាពជាប់ជាប្រចាំតាំងពីដើមរៀងមក។ឯកឧត្តមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានខិតខំយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋតាមមូលដ្ឋានជាប់ប្រចាំដូចជាភ្លៀងរលឹម ហើយក៏នឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតឱ្យស័ក្តិសមទៅនឹងទំនុកទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ យុវជនត្រូវចងចាំថា មូលដ្ឋានគឺជាកម្លាំងពិត ដែលតែងបានគាំទ្រគណបក្សយើងនៅគ្រប់ការបោះឆ្នោត ព្រោះប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ជាអ្នកដែលរស់នៅ និងបានឃើញជាក់ស្តែងនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, បរិយាកាសភូមិ-ឃុំមានសុវត្ថីភាព និងសណ្តាប់ធ្នាប់របៀបរៀបរយ ព្រមទាំងការយកចិត្តផ្តល់សេវាសាធារណៈកាន់តែកៀកជិតនឹងប្រជាពលរដ្ឋ៕

សកម្មជនបក្សភ្លើងទៀន និងបក្ស២ទៀតក្នុងរាជធានីភ្នំពេញសរុបជិត២០០នាក់ ប្រកាសចូលរួមជាមួយបក្សប្រជាជន

2022/05/29 12:41:28 pm        811
ភ្នំពេញ ៖ បេក្ខជនក្រុមប្រឹក្សាសង្កាត់ពេញសិទ្ធិ និងបម្រុងមកពីគណបក្សភ្លើងទៀន គណបក្ស​ខ្មែររួបរួមជាតិ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋានសរុប១៩៣នាក់ ក្នុងរាជធានីភ្នំពេញ បានប្រកាសចូលរួមរស់ និងធ្វើសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២នេះតទៅ។ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជាជនកម្ពុជា និង​ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ បានឱ្យដឹងថា នាព្រឹកនេះ បេក្ខជនពេញសិទ្ធិ និងបម្រុងមកពីគណបក្សភ្លើងទៀន គណបក្សខ្មែររួបរួមជាតិ និងគណបក្ស​ប្រជាធិបតេយ្យមូលដ្ឋានចំនួន៦១រូប ហើយសកម្មជនមកពីគណបក្ស​ទាំង៣ មាន​ចំនួន១៣២នាក់ ក្នុងនោះខណ្ឌដូនពេញ៧៣នាក់ ខណ្ឌច្បារអំពៅចំនួន៣៨នាក់ ខណ្ឌបឹងកេងកងចំនួន១១នាក់ ខណ្ឌ៧មករាចំនួន៤នាក់ ខណ្ឌមានជ័យចំនួន៥នាក់ ខណ្ឌពោធិ៍សែនជ័យចំនួន៤៣នាក់ ខណ្ឌជ្រោយចង្វារចំនួន១៨នាក់ និងខណ្ឌកំបូលចំនួន៣នាក់។បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ពេញសិទ្ធិ និងបម្រុង ព្រមទាំងសកម្មជនដែលសម្រេចមកចូលរួម​ជាមួយ​បក្សប្រជាជនកម្ពុជា បានលើកបង្ហាញថា ហេតុផលដែលនាំឱ្យពួកគេសម្រេចចូលរួម​ជីវភាព​នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារបានមើលឃើញច្បាស់ពីគុណតម្លៃ និង​គោល​នយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំកសាង និងអភិវឌ្ឍន៍​ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។ បន្ថែមពីលើនោះ ពួកគេបានយល់ឃើញថាគណបក្សភ្លើងទៀននៅតែបន្ត​នយោបាយ​ប្រជាភិថុតិ​ដែល​ជា​សំណល់​មកពីអតីត​គណបក្សសមរង្ស៉ី ហើយ​គ្មាន​គោលនយោបាយល្អណាមួយក្នុង​ការធ្វើ​​ឱ្យចម្រើន​ដល់សង្គមជាតិនោះឡើយ។ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា គណបក្សប្រជាជាជនកម្ពុជា ក្រោមការដឹកនាំ​របស់​សម្តេចតេជោ ហ៊ុន សែន ជាប្រធាន​បានលះបង់គ្រប់បែបយ៉ាង ដើម្បីស្វែងរកសន្តិភាព​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ការពារអាយុជីវិត និងមិនទុកឱ្យមានប្រជាពលរដ្ឋណាម្នាក់ ស្លាប់​ដោយ​ការ​អត់បាយ។ឯកឧត្តម បានថ្លែងរលឹកជាប់ជាប្រចាំថា ប្រទេសជាតិមានសន្តិភាពមានការអភិវឌ្ឍ​រហូតដល់​បច្ចុប្បន្ននេះ ក៏ដោយសារការប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយ​បញ្ញាញាណ​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែល​សម្តេចធ្លាប់​បានយកជីវិតធ្វើដើមទុនឆ្ពោះទៅរកការរំដោះជាតិ ហើយសម្តេចបានដាក់ចេញនូវនយោបាយ​ឈ្នះឈ្នះ​រំលាយបានទាំងស្រុងនូវអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម​នាំយកនូវ​សន្តិភាព​ពេញលេញជូនជាតិមាតុភូមិកម្ពុជា ​ក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេស ជាពិសេស​សម្តេច​មានទស្សនវិស័យវែងឆ្ងាយក្នុងការប្រឆាំងជាមួយការរីករាលដាលនូវជំងឺកូវីដ-១៩ បានសង្គ្រោះ​ប្រជាពលរដ្ឋកម្ពុជា​ទូទាំងប្រទេសឱ្យរួចចាកផុតពី​គ្រោះមហន្តរាយ​ដ៏អាក្រក់ត្រឡប់​មកស្ថានភាព​ល្អប្រក្រតីប្រកបដោយជោគជ័យ ខណៈដែលប្រទេសដទៃទូទាំងពិភពលោកកំពុងឆ្លងរីករាលដាល និងស្លាប់ពលរដ្ឋខ្លួនរាប់រយពាន់ម៉ឺននាក់នៅឡើយ។ឯកឧត្តម ឃួង ស្រេង បានថ្លែងបន្តថា ជានិច្ចកាលគណបក្សប្រជាជនកម្ពុជាតែងតែរួមសុខរួមទុក្ខ​ជាមួយប្រជាជនគ្រប់កាលៈទេសៈ ដូច្នេះ​ត្រូវជឿជាក់និងបោះឆ្នោតជូនគណបក្សប្រជាជន​ទាំង​អស់គ្នា ដើម្បីបន្តថែរក្សាសន្តិភាព ស្ថិរភាព សុវត្ថិភាព ប្រទេសជាតិ និងប្រជាជន និងរួមគ្នាកសាង​អភិវឌ្ឍន៍​កម្ពុជាឲ្យកាន់តែរីកចម្រើនរុងរឿងតរៀងទៅ។សូមជម្រាបថា បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងសកម្មជនរបស់គណបក្សភ្លើងទៀនជាច្រើនរូប បាន​សម្រេចដើរចេញពីបក្សប្រឆាំងមួយនេះជាបន្តបន្ទាប់ ហើយមករួមរស់ជាមួយគណបក្ស​ប្រជាជន​កម្ពុជា ដែលជាគណបក្សដ៏ធំ និងចាស់ទុំជាងគេនៅកម្ពុជា៕អត្ថបទ៖ ​កុម្ភៈ

ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ ជំរុញ​ដល់​សមាជិក​បក្ស​​បន្ត​ពង្រឹង​សាមគ្គីភាព​ក្នុង​មូលដ្ឋាន​ឱ្យ​បាន​ល្អ​​

2022/05/28 02:37:21 pm        892
កណ្ដាល៖ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្ដាលនិង ជាប្រធានក្រុមការងារទទួលបន្ទុកចុះជួយស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម និងកៀនស្វាយ ជំរុញទៅសមាជិកសមាជិកការគណបក្សក្នុងខេត្តត្រូវបន្តពង្រឹងសមាគ្គីភាព ឆ្ពោះទៅការទទួលបាននូវជ័យជំនះ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។ក្នុងពិធីសំណេះសំណាលជាមួយសមាជិកបក្សក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ​នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា សមាជិករបស់គណបក្ស​ដែលមាន​តួនាទីជា​អាជ្ញាធរមូលដ្ឋាន ​ត្រូវពិនិត្យមើលនូវចំណុចខ្លាំង​ ចំណុចខ្សោយរបស់ខ្លួន រួមទាំង​បញ្ហាប្រឈមផ្សេងៗ។ ឯកឧត្តម បានបន្តថា មួយវិញទៀតត្រូវពិនិត្យមើលបញ្ហា ​ឬសំណូមពររបស់ប្រជាពលរដ្ឋអ្វីខ្លះ ដែល​មិនទាន់បានដោះស្រាយជូនពួកគាត់ ​ក្នុងរយៈពេល៥ឆ្នាំមកនេះ ហើយអ្វីខ្លះដែលបាន​ដោះស្រាយ​ហើយ​ ក៏ត្រូវបង្ហាញ​ដល់ពលរដ្ឋឲ្យបានដឹង ។ឯកឧត្តម ប្រធានក្រុមការងារ បន្ថែមថា ចំពោះការងាបក្ស ទាំងក្រុមការងារថ្នាក់ជាតិ ក្រុមការងារ​គណបក្សចុះជួយមូលដ្ឋាន​ រួមទាំងបេក្ខជនឈ្មោះបោះឆ្នោតទាំងពេញសិទ្ធិ និងបម្រុង​ត្រូវតែ​សាមគ្គីគ្នា ឯកភាព ​កិច្ចសហការល្អ ជួយគ្នា ​ដើម្បីពង្រឹងសកម្មភាពផែនការ ៥ឆ្នាំ ​នៃការបោះឆ្នោត និងការឃោសនា ព្រោះដំណាក់កាលនេះ ​ជាការប្រកួតប្រជែង​គ្នារវាងគណបក្សនយោបាយផ្សេងៗ តាមបែប​លទ្ធិប្រជាធិបតេយ្យ ​ដោយសមាជិកបក្ស​ត្រូវ​ផ្សព្វផ្សាយ​ពីគោលនយោបាយ​អភិវឌ្ឍន៍​ឃុំសង្កាត់ ដល់ប្រជាពលរដ្ឋឲ្យបាន​ជ្រួតជ្រាប​ ដើម្បី​ឲ្យពួកគាត់​បន្តគាំទ្រ​គណបក្សប្រជាជនកម្ពុជា ។ឯកឧត្តម បានបន្ថែមទៀតថា ភាពជោគជ័យនៃការបង្ការ​ និងទប់ស្កាត់​ការឆ្លងរីករាលដាល​ជំងឺកូវីដ-១៩ ក្នុងសហគមន៍នេះ​ក៏បាន​ឆ្លុះបញ្ចាំង​ឲ្យឃើញពីប្រសិទ្ធភាពនៃការចូលរួម​របស់រដ្ឋបាលថ្នាក់​ក្រោមជាតិ ​ដែលបានខិតខំ​អនុវត្ត​យ៉ាងម៉ឺងម៉ាត់ ​នឹងល្អប្រសើរ​ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាល​ដាលនៃ​ជម្ងឺកូវីត-១៩ នឹងបញ្ជាក់​ឲ្យឃើញថា​ ការប្រគល់សិទ្ធិអំណាចពីរាជរដ្ឋាភិបាល​ក្នុង​ការ​ចាត់ចែង​មុខងារមួយចំនួនចាំបាច់ទៅឲ្យថ្នាក់ក្រោមជាតិគឺ​មានប្រសិទ្ធភាពខ្ពស់៕ អត្ថបទ៖ សៅ យ៉ាម៉ង់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ដាណឺម៉ាក បញ្ជាក់ថា ខ្លួនមិនច្រានចោលលទ្ធភាពនៃការទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីនឡើយ
08/26/2025 09:08 PM
ប្រធានាធិបតីងហ្វាំងឡង់ រំពឹងថា លោក Trump នឹងអស់ការអត់ធ្មត់ជាមួយរុស្ស៊ី
08/26/2025 09:08 PM
អ៊ីរ៉ង់ប្តេជ្ញាចាត់វិធានការតបតវិញ បន្ទាប់ពីអូស្ត្រាលីបណ្តេញបេសកជន
08/26/2025 09:08 PM
គ្រោះទុរ្ភិក្សត្រូវបានប្រកាសនៅទីក្រុងហ្កាហ្សា ខណៈភាពអត់ឃ្លានកើតមានឡើង
08/26/2025 08:08 PM
កសិករប៉ាគីស្ថានជាប់បំណុល និងប្រឈមវិបត្តិទឹកជំនន់បង្កឡើងដោយបម្រែបម្រួលអាកាសធាតុ
08/26/2025 08:08 PM
អេស្ប៉ាញប្រកាសតំបន់អាសន្នដែលរងការឆាបឆេះដោយសារភ្លើងឆេះព្រៃ
08/26/2025 08:08 PM
UN៖ មនុស្សម្នាក់ក្នុងចំណោម ៤នាក់ ជួបកង្វះទឹកផឹកស្អាតសុវត្ថិភាពនៅទូទាំងពិភពលោក
08/26/2025 08:08 PM
ជនប៉ាឡេស្ទីនប៉ះទង្គិចជាមួយកងទ័ពអ៊ីស្រាអែល អំឡុងការវាយឆ្មក់ទីក្រុង Ramallah តំបន់វ៉េសប៊ែង
08/26/2025 08:08 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់អនុសាសន៍ ចំនួន៤ ជូនដល់សិក្ខាសាលាឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ
08/26/2025 08:08 PM
យុទ្ធនាការថ្ងៃទី៩ ដើម្បីជំរុញ​ការផ្តល់​ឱកាស​ការងារ​ជូនដល់​ពលករខ្មែរ​ទើប​ត្រឡប់​មក​ពីប្រទេសថៃ ក្រុមការងារក្រសួងការងារបានចុះ​ទៅដល់រោងចក្រ សហគ្រាសចំនួន ១៤៣៥
08/26/2025 08:08 PM