រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានភ្នំក្រវាញ និង​ផ្លូវកៅ​ស៊ូ​ក្នុង​​ខេត្តពោធិ៍សាត់
BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តម ស៊ុន ចាន់ថុល ជួបសំណេះសំណាលជាមួយក្រុមការងារស្ត្រី ដើម្បីពង្រឹងសតិអារម្មណ៍​ឆ្ពោះទៅការបោះឆ្នោត

2022/05/28 02:05:56 pm        861
កណ្តាល៖ ឯកឧត្តម ស៊ុន ចាន់ថុល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ ខេត្តកណ្តាល បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារស្ត្រីប្រមាណ ៤៦៨នាក់ នៅទីស្នាក់ការគណបក្សស្រុក នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ដើម្បីពង្រឹងសតិអារម្មណ៍របស់ស្ត្រីឆ្ពោះទៅកាន់ការឃោសនាបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២។ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងអំពីសមិទ្ធផលសម្រេចបាន ការងារដែលត្រូវធ្វើបន្ត និង​ការងារ​ត្រៀមធ្វើក្នុងពេលខាងមុខដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋស្រុកកោះធំដែលរួមមាន៖ សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ កីឡដ្ឋានហែលទឹកស្រុកកោះធំ ស្ពានឆ្លងទន្លេបាសាក់​ស្រុកកោះធំ គម្រោងបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវសូឡាចំនួន២៨០០ដើម ការសាងសង់​មន្ទីរពេទ្យតេជោសែនកោះធំ ​ដើម្បីធ្វើទំនើបកម្មផ្នែកវេជ្ជសាស្ត្រឱ្យមានស្តង់ដារ​ខ្ពស់ខ្នាត​អន្តរជាតិសំដៅផ្តល់ទំនុក ចិត្តលើការផ្តល់សេវាថែទាំសុខភាព សុខុមាលភាព​ជូនប្រជាពលរដ្ឋ​ស្រុកកោះធំ និងកិច្ចសហការរវាង ​មន្ទីរពេទ្យតេជោសែន កោះធំ និងមន្ទីរពេទ្យកាល់ម៉ែតជាដើម។ ឯកឧត្តម បានគូសបញ្ជាក់ពីមូលដ្ឋានគ្រឹះនៃសុខសន្តិភាព ដែលបានផ្តល់ឱកាសឱ្យរាជរដ្ឋាភិបាល​កម្ពុជា និងប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងស្តារ និងកសាងប្រទេសជាតិឡើងវិញ ព្រមទាំង​បោះជំហាន​យ៉ាងរឹងមាំលើមាគ៌ាអភិវឌ្ឍន៍ និងទទួលបានការរីកចម្រើនលើគ្រប់វិស័យ​គួរជាទីមោទនៈស្របតាមពាក្យស្លោក “មានសន្តិភាព គឺមានការអភិវឌ្ឍ និងមានអ្វីៗទាំងអស់ដូច ពេលសព្វថ្ងៃនេះ”។ជាមួយគ្នានោះផងដែរ ឯកឧត្តម បានអំពាវនាវឱ្យក្រុមការងារស្ត្រីទាំងអស់ជួយផ្សព្វផ្សាយ អំពី​ការពិតនៃសមិទ្ធផលទាំងនេះទៅកាន់មិត្តភក្កិ បងប្អូន​សាច់ញាតិ ​ក៏ដូចជាសាធារណៈជនឱ្យបាន យល់​ជ្រួតជ្រួប​អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល​ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ឯកឧត្តម បានថ្លែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅ​ដល់ក្រុមការងារ​ស្ត្រីទាំង​អស់ ដែលបានខិតខំ​ប្រឹងប្រែង​ទាក់ទាញ ​និងជំរុញលើកទឹកចិត្តសមាជិកសមាជិកា គណបក្ស​បន្ថែមទៀត​សំដៅទទួល​បានជ័យជំនះនៅក្នុងការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ ​អាណត្តិទី ៥ ឆ្នាំ២០២២ និងការបោះឆ្នោត​ជាបន្តបន្ទាប់ ​ដើម្បីអភិវឌ្ឍន៍​សមិទ្ធផលថ្មីៗបន្ថែមទៀត​នៅតាមមូលដ្ឋាន ក៏ដូចជា​នៅក្នុងក្របខណ្ឌទូទាំងផងដែរ៕

ឯកឧត្ដម លី ធុជ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត ដឹកនាំកិច្ចប្រជុំក្រុមការងារគណបក្សនៅតាមសង្កាត់ទាំង៥ នៅក្រុងបាវិត

2022/05/28 12:52:04 pm        66
ស្វាយរៀង៖ ឯកឧត្ដម លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង​ បានដឹកនាំកិច្ចប្រជុំក្រុមការងារគណបក្សនៅតាមសង្កាត់ទាំង៥ ក្នុងក្រុងបាវិត ដេីម្បី ក្តាប់នូវស្ថានការណ៍ទូទៅ នៃដំណើរការយុទ្ធការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា មូលដ្ឋានក្រុងបាវិត។ ឯកឧត្ដម លី ធុជ បានជំរុញឱ្យសមាជិកគណបក្សទាំងអស់ ត្រូវបន្តផ្សព្វផ្សាយអំពីនយោបាយ និងកម្មវិធីអភិវឌ្ឍន៍ ឃុំ-សង្កាត់ របស់គណបក្សសម្រាប់អាណត្តិទី៥ ជាពិសេសត្រូវបន្តចុះឱ្យគ្រប់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត៕

លោក ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ក្រុមការងារ និងក្រុមសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

2022/05/27 03:38:21 pm        373
កំពង់ចាម៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ក្រុមការងារ និងក្រុមសកម្មជនយុវជនគណបក្សក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ភាពសកម្មរស់រវើករបស់សមាជិក សមាជិកា និងអ្នកគាំទ្ររបស់គណបក្សប្រជាជនកម្ពុជានៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅក្នុងស្រុកស្រីសន្ធរ ក៏ដូចជានៅទូទាំងប្រទេស ពិតជាបានបង្ហាញឱ្យឃើញនូវកម្លាំងថាមពលដ៏ខ្លាំងក្លារបស់គណបក្សយើង ជាពិសេសការគាំទ្រប្រកបដោយការជឿជាក់មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សគ្រប់អាណត្តិកន្លងមកនេះ ដោយបាននាំមកភាពសុខសាន្តសម្រាប់ជាតិ និងប្រជាជន។ ពិតណាស់ នៅក្នុងសង្គមប្រជាធិបតេយ្យ យើងអាចមានជម្រើសច្រើន ប៉ុន្តែយើងមិនត្រូវបោះឆ្នោតដើម្បីតែប្រយោជន៍របស់គណបក្សណាមួយនោះឡើយ។គណបក្សនយោបាយ គ្រាន់តែជាបេក្ខភាពដើម្បីបម្រើរាស្ត្រតែប៉ុណ្ណោះ។ ដូច្នេះ គឺជាការចាំបាច់ណាស់ ដែលយើងត្រូវបោះឆ្នោតដើម្បីខ្លួនឯង ដើម្បីគ្រួសារ និងដើម្បីសង្គមជាតិយើង។ លោក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា គណបក្សដែលល្អបំផុត គឺគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែងបានផ្តល់នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋដោយគ្មានការរើសអើងបែងចែក និងជាគណបក្សដែលមានស្នាដៃបទពិសោធន៍ក្នុងអតីតកាល, មានសមត្ថភាពថែរក្សាលំនឹងស្ថិរភាពក្នុងបច្ចុប្បន្នកាល និងអាចធានាបាននូវទំនុកចិត្តសម្រាប់អនាគតមួយដ៏ភ្លឺស្វាង។ ជាក់ស្តែង ក្នុងរយៈពេល ៤៣ ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា បានងើបចេញពីវាលពិឃាត និងគំនរផេះផង់ រហូតក្លាយខ្លួនជាកោះសន្តិភាព, ជាគោលដៅទេសចរណ៍លំដាប់ពិភពលោក, ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាប់ចំណាត់ថ្នាក់, ជាប្រទេសប្តូរពីមានចំណូលទាបមកជាចំណូលមធ្យម, ជាប្រទេសជាប់ចំណាត់ថ្នាក់លើការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងអ្វីដែលសំខាន់ជាប្រទេសដែលផ្តល់ឱកាស និងលំហរសេរីភាពគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ ជាពិសេសឱកាសសម្រាប់ការអភិវឌ្ឍខ្លួនដល់យុវជន និងកុមារ ក្នុងនាមជាអ្នកជំនាន់ក្រោយនៃសម័យកាលសង្គ្រាម។លោកបានបញ្ជាក់ថា ជារួម គឺគ្មានគណបក្សណាក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលមានបទពិសោធន៍ដឹកនាំប្រទេសជាក់ស្តែង ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ហើយក៏បានចូលរួមនៅក្នុងការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ ដោយមានការប្តេជ្ញាចិត្ត និងទំនុកចិត្តខ្ពស់បំផុត។ សូមឆ្លៀតឱកាសថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ ដែលតែងបានផ្តល់ការគាំទ្រយ៉ាងលើសលប់ និងបានបោះឆ្នោតជូនគណបក្សប្រជាជនក្នុងគ្រប់អាណត្តិកន្លងមក ពីព្រោះមានតែអ្នកស្រុកស្រីសន្ធរផ្ទាល់ ជាអ្នកបានឆ្លងកាត់ផ្ទាល់ និងស្គាល់ច្បាស់អំពីការអភិវឌ្ឍរីកចម្រើនជាក់ស្តែងនៅក្នុងមូលដ្ឋានរបស់ខ្លួន និងសូមបន្តគាំទ្រសំដៅធ្វើយ៉ាងណារក្សាប្រៀបឈ្នះ និងទទួលបានជោគជ័យឱ្យបានលើសលប់បន្តទៀត។ ការអភិវឌ្ឍរីកចម្រើន នៅក្នុងមូលដ្ឋាននេះ ទាំងក្នុងផ្នែកពុទ្ធចក្រ និងអាណាចក្រ រួមមាន វត្តអារាម ផ្លូវបេតុង ស្ពាន សាលារៀន មណ្ឌលសុខភាព ជាដើម ដែលទាំងអស់នេះ បានកើតឡើងពីការដឹកនាំ និងការបង្កលក្ខណៈរបស់រាជរដ្ឋាភិបាល ជាពិសេសការរួមកម្លាំងញើសឈើសឈាម និងកិច្ចខិតខំប្រឹងប្រែងដ៏យូរឆ្នាំរបស់អាជ្ញាធរដែនដី, ក្រុមការងារគ្រប់យន្តការ, សប្បុរសជន និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់ រហូតសម្រេចបាននូវវឌ្ឍនភាពសម្រាប់ភូមិឃុំយើងក្រោមម្លប់និរន្តរភាពនៃសន្តិភាព ស្ថិរភាព ដូចពេលនេះ ដោយមិនអាចកើតឡើងក្នុងត្រឹមមួយប៉ប្រិចភ្នែកបានឡើយ។ទន្ទឹមនឹងនោះលោក ហ៊ុន ម៉ាណែត បានបន្តថា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ដែលនឹងឈានមកដល់ឆាប់ៗនេះ សូមបន្តរួមរស់នៅក្នុងភាពកក់ក្តៅ និងបន្តជឿទុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា តាមរយៈយុទ្ធការ “សមាជិកបក្សម្នាក់ អ្នកគាំទ្របក្សម្នាក់ មានសន្លឹកឆ្នោតមួយសន្លឹកជូនបក្ស” ដើម្បីប្រើប្រាស់សិទ្ធិក្នុងនាមជាពលរដ្ឋម្ចាស់ប្រទេស ដោយសម្រេចជ្រើសរើសបក្ស ដែលមានការប្តេជ្ញាចិត្ត និងឆន្ទៈក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងអភិវឌ្ឍមូលដ្ឋាន ដូចដែលបានធ្វើកន្លងមក ហើយក៏នឹងខិតខំបន្តជំរុញប្រសិទ្ធភាពការងារទៅមុខទៀត តាមរយៈការពង្រឹងចំណុចខ្លាំង និងកែលម្អចំណុចខ្វះខាតដែលមាន ពីព្រោះនៅលើពិភពលោក មិនអាចមានរដ្ឋាភិបាលណាដែលអាចឆ្លើយតបនឹងសំណូមពរប្រជាពលរដ្ឋឱ្យគ្រប់ ១០០% នោះទេ។ រដ្ឋាភិបាលណាក៏ដោយ ទោះបីអាចដោះស្រាយបញ្ហាបានទាំងអស់ ក៏នឹងត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឱ្យទាន់សំណូមពររបស់ប្រជាពលរដ្ឋដែលបន្តកើនឡើង។ ចំពោះជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលដឹកនាំដោយគណបក្សប្រជាជនវិញ គឺតែងបានធ្វើការបូកសរុប និងវាយតម្លៃលទ្ធផលការងារជាប្រចាំក្នុងគ្រប់អាណត្តិនីមួយៗ ដើម្បីដកពិសោធន៍ចំណុចខ្លាំង ចំណុចខ្សោយ កែលម្អបញ្ហាអវិជ្ជមាន បំពេញបន្ថែមចំណុចខ្វះខាត សំដៅធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរពីមួយអាណត្តិទៅមួយអាណត្តិ “បេះដូង និងឆន្ទៈរបស់មន្ត្រីបក្ស មានតែមួយប៉ុណ្ណោះ គឺបម្រើជាតិ និងប្រជាជន ដោយឥតរុញរាក្នុងគ្រប់កាលៈទេសៈទាំងអស់”៕

សម្តេចតេជោ ហ៊ុន សែន៖​ បើកូនខ្ញុំមិនល្អ ,មិនកើត ក៏គ្មានការឯកភាពផ្ទៃក្នុងបក្ស ឱ្យក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនដែរ

2022/05/27 12:23:23 pm        1323
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មី ឆ្លើយតបនឹងសំនួរអ្នកកាសែតអំពីបេក្ខភាពនាយករដ្ឋមន្ត្រីអនាគតសម្រាប់គណបក្សប្រជាជនកម្ពុជា ដោយសម្តេចបានបញ្ជាក់ថា អាចប្រព្រឹត្តិទៅនៅពេលណានោះ នៅមិនទាន់ច្បាស់នៅឡើយទេ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបោះឆ្នោតនាពេលខាងមុខនេះគឺនៅឆ្នាំ២០២៣ សម្តេចនៅតែបន្តជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់គណបក្សប្រជាជនកម្ពុជាដដែល។សម្តេចតេជោ ហ៊ុ ន សែន ប្រកាសទៅអ្នកតិះទានរឿងបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនសម្រាប់គណបក្សប្រជាជនកម្ពុជា គឺលោក ហ៊ុន ម៉ាណែត សូមអញ្ជើញបន្តតិះទានបន្តទៅទៀតចុះ តែសម្រាប់កម្ពុជា គឺអ្វីៗត្រូវធ្វើឡើងតាមរយៈការបោះឆ្នោតដ៏ត្រឹមត្រូវ និងទៀតទាត់ តាមបែបប្រជាធិបតេយ្យ សេរី ពហុបក្ស។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បើ ហ៊ុន ម៉ាណែត មិនល្អ ឬមិនស័ក្តិសមសម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន ក៏គ្មានការឯកភាពផ្ទៃក្នុងបក្សដែរ។ សម្តេចបញ្ជាក់ថា «បើកូនខ្ញុំមិនល្អ ក៏គ្មានការសម្រេចឯកភាពសម្រាប់បេក្ខភាពបន្តវេនដែរ...។ បើកូនខ្ញុំមិនកើត ខ្ញុំមិនអនុញ្ញាតឱ្យកូនគាត់មកបំផ្លាញគណបក្សប្រជាជនកម្ពុជា ដែលមានភាពចាស់ទុំ និងពលីកម្មគ្រប់បែបយ៉ាងដើម្បីជាតិ ប្រជាជន និងទឹកដីកម្ពុជានោះទេ»។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា «ទោះហ៊ុន ម៉ាណែត ឬមិន ហ៊ុន ម៉ាណែត ជាបេក្ខភាពបន្តវេនក៏ដោយ វាអាស្រ័យលើការបោះឆ្នោតរបស់ប្រជាជនឯណោះទៅវិញទេ។...បើបក្សប្រជាជនកម្ពុជាចាញ់ឆ្នោត វាមិនត្រឹមតែបាត់ ហ៊ុន ម៉ាណែត ម្នាក់ឯងឡើយ ហ៊ុន សែន ក៏បាត់ដូចគ្នា ដូច្នេះមុននឹងមានការតិះទានលើបញ្ហានេះ សូមមើលឱ្យបានច្បាស់ពីទិដ្ឋភាពជាក់ស្តែង និងការប្រព្រឹត្តិទៅរបស់កម្ពុជាជាមុនសិន»។៕

សម្តេចតេជោ ហ៊ុន សែន ថ្លែងសារក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្តីពីអនាគតរបស់អាស៊ីក្រោមមូលបទ«ការកំណត់ឡើងវិញនូវតួនាទីរបស់ទ្វីបអាស៊ី នៅក្នុងពិភពលោកដែលបែកខ្ញែក»

2022/05/27 11:36:09 am        202
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងសារក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្តីពីអនាគតរបស់អាស៊ីក្រោមមូលបទ«ការកំណត់ឡើងវិញនូវតួនាទីរបស់ទ្វីបអាស៊ី នៅក្នុងពិភពលោកដែលបែកខ្ញែក»។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ក្នុងបរិការណ៍ ដែលពិភពលោកបាន និង កំពុងទទួលរងនូវសម្ពាធពីបញ្ហាអស្ថិរភាព, ភាពមិនប្រាកដ-ប្រជា និង ជាពិសេសការបែកខ្ញែក, អាស៊ីមានសក្តានុពលខ្ពស់ និង អាចដើរតួនាទីជាតួអង្គស្នូល ក្នុងការ-សម្របសម្រួល, តភ្ជាប់ និង ផ្តួចផ្តើមដោះស្រាយបញ្ហាប្រឈមផ្សេងៗ ។ ក្នុងទិដ្ឋភាពសង្គម និង នយោបាយ, អាស៊ីធ្លាប់បានឆ្លងកាត់បញ្ហាប្រឈមជាច្រើនរហូតដល់ចុងសតវត្សរ៍ទី ២០ ។ នៅក្នុងសតវត្សរ៍ទី ២១ នេះ, ទោះបីជាបញ្ហាសង្គម និង នយោបាយនៅបន្តកើតមាន នៅក្នុងប្រទេសមួយចំនួន, អាស៊ីជារួម បានក្លាយជាទ្វីបមួយ ដែលមានសន្តិសុខ, សន្តិភាព និង ស្ថិរភាព ហើយក៏កំពុងស្ថិតនៅក្នុងដំណើរយ៉ាងលឿនឆ្ពោះទៅរកវិបុលភាពរួម ។ អ្វីដែលគួរឱ្យស្ញប់ស្ញែងបំផុតនោះ គឺសមិទ្ធផលទាំងនេះសម្រេចបាន​នៅក្នុងទ្វីបមួយ ដែលមានភាពខុសគ្នា និង ភាពចម្រុះនៃពូជសាសន៍, វប្បធម៌, សាសនា, និន្នាការនយោបាយ និង ប្រព័ន្ធសេដ្ឋកិច្ច។ 

ឯកឧត្តម ស៊ុយ ជីហ៊ាង ដឹកនាំក្រុមការងារគណបក្សចុះតាមខ្នងផ្ទះ និងបង្រៀនពលរដ្ឋពីរបៀបគូសសន្លឹកឆ្នោតនៅសង្កាត់ច្រកម្ទេស

2022/05/27 11:06:36 am        380
ស្វាយរៀង៖ ឯកឧត្តម ស៊ុយ ជីហ៊ាង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារគណបក្ស ចុះតាមខ្នងផ្ទះ និងបង្រៀនពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងអំឡុង នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។ឯកឧត្តម ស៊ុយ ជីហ៊ាង បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម លី ធុជ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង ជូនដល់ប្រជាពលរដ្ឋ និងបានជំរុញដល់ក្រុមការងារគណបក្សចុះមូលដ្ឋាន និងក្រុមការងារគណបក្សនៅមូលដ្ឋាន បន្តចុះជួបប្រជាពលរដ្ឋ និងសមាជិកបក្ស ដើម្បីបន្តយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ តាមការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)។ឯកឧត្តម ស៊ុយ ជីហ៊ាង បានលើកឡើងអំពីការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ចាប់ពីការរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧ មករា ១៩៧៩ ,ការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេស, ការបង្រួបបង្រួមជាតិ តាមរយៈការដាក់ចេញនយោបាយឈ្នះ-ឈ្នះ ,ការស្វែងរកសុខសន្តិភាព ,ការរក្សាការពារសន្តិភាព-ស្ថិរភាព និងខិតខំអភិវឌ្ឍប្រទេសជាតិ ធ្វើឱ្យប្រជាជនរស់នៅក្នុងក្ដីសុខក្សេមក្សាន្តរហូតដល់ពេលបច្ចុប្បន្ន។ឯកឧត្តមបានអំពាវនាវដល់សកម្មជន សមាជិក-សមាជិកាគណបក្ស ក៏ដូចជាប្រជាពលរដ្ឋ សូមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា»៕

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យមានការកំណត់ជាថ្មីព្រំប្រទល់តំបន់៣ និងតំបន់២ បឹងទន្លេសាប ដោយផ្អែកលើភាពចាំបាច់ និងជាក់ស្តែង

2022/05/27 10:39:06 am        403
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងសារពិសេសជូនជនរួមជាតិ ស្តីពីបឹងទន្លេសាប នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ដោយបញ្ជាឱ្យមានការកំណត់ជាថ្មីព្រំប្រទល់តំបន់៣ និងតំបន់២ បឹងទន្លេសាប ដោយផ្អែកលើភាពចាំបាច់ និងជាក់ស្តែង។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បឹងទន្លេសាប មានវិសាលភាពធំទូលាយគ្របដណ្តប់លើខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង,បន្ទាយមានជ័យ,សៀមរាប និងកំពង់ធំ ដែលមានការលំបាកក្នុងគ្រប់គ្រង ទាមទារឱ្យមានកិច្ចសហការខ្ពស់ ដើម្បីរក្សាផ្ទៃដីព្រៃលិចទឹកបឹងទន្លេសាបធានានិរន្តរភាពជីវចម្រុះ។សម្តេចតេជោ ហ៊ុន សែន បន្តថា ដើម្បីការពារផ្ទៃដីព្រៃលិចទឹកបឹងទន្លេសាប ទាមទារឱ្យមានការបែងចែកជាតំបន់៣,តំបន់២ និងតំបន់១ ដែលតំបន់ទាំងនោះមានកម្រិត នៃការគ្រប់គ្រងដាច់ដោយឡែកពីគ្នា តែមានគោលដៅរួម គឺការពារការទន្ទ្រានកាន់កាប់តំបន់ហាមឃាត់ព្រៃលិចទឹកដោយខុសច្បាប់។សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឱ្យឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយអាជ្ញាធរដែនដី ធ្វើការកែសម្រួលព្រំប្រទល់ តំបន់៣ និងតំបន់២ ដើម្បីធានាការរស់នៅ និងអាស្រ័យផលរបស់ប្រជាពលរដ្ឋ ដែលតាំងទីលំនៅជាច្រើនឆ្នាំមកហើយនៅតំបន់នោះ។សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញបទបញ្ជាដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ពិនិត្យស្រាវជ្រាវបន្ថែមទៀតពីការកំណត់ព្រំប្រទល់តំបន់៣ និងតំបន់២ ដោយឈរលើគោការណ៍ចំនួន៣ ក្នុងនោះរួមមាន៖ ១/ ពិនិត្យ និងពិចារណា លើភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ នៃភូមិសាស្ត្រនីមួយៗ ដូចជា ភូមិដ្ឋាន, សាលារៀន,អគាររដ្ឋបាលឃុំ ឬវត្តអារាមជាដើម ២/ ត្រូវមានការកែសម្រួលតំបន់២ និងតំបន់៣ឡើងវិញ លើស្ថានភាពជាក់ស្តែង និងភាពសមហេតុសមផលដើម្បីការពារតំបន់ព្រៃលិចទឹក ៣/ អាជ្ញាធរបឹងទន្លេសាបត្រូវសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម ,ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងខេត្តទាំង៦ជុំវិញបឹងទន្លេសាប អំពីភាពចាំបាច់ដែលត្រូវបូមស្តារតំបន់ដែលមានការគោករាក់។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទន្ទឹមនឹងការស្រាវជ្រាវជាក់ស្តែងលើការកំណត់ព្រំប្រទល់តំបន់៣ និងតំបន់២ រាជរដ្ឋាភិបាលបានធ្វើការកែសម្រួល ដោយកាត់ចេញក្បាលដីជាច្រើនហិកតាពីតំបន់៣ មកកាន់តំបន់២ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ,បន្ទាយមានជ័យ និងពោធិ៍សាត់ ជូនដល់ប្រជាពលរដ្ឋអាស្រ័យផល៕

គ.ជ.ប អំពាវនាវវិស័យឯកជន បង្កលក្ខណៈងាយស្រួលដល់កម្មករ បានបោះឆ្នោតឃុំសង្កាត់

2022/05/27 09:58:44 am        524
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានអំពាវនាវ​ទៅ​កាន់​វិស័យ​ឯក​ជន​នានា ជួយសម្រួល និងបង្កលក្ខណៈងាយស្រួល អនុញ្ញាតឲ្យនិយោជិត កម្មករ កម្មការិនី បាន​ធ្វើ​ដំណើរ​ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅតាម​ឃុំ​-សង្កាត់​របស់​ពួកគេ ដែលបានចុះឈ្មោះបោះឆ្នោត ។យោងតាមសេចក្តីអំពាវនាវរបស់ គ.ជ.ប កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា អនុលោម​តាមច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ បទបញ្ជា និងនីតិ​វិធី​សម្រាប់​ការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះក្នុ​ងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ មានសិទ្ធិបោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​របស់ខ្លួន ។សេចក្តីអំពាវនាវ បន្តថា ដើម្បីឲ្យប្រជាពលរដ្ឋ ប្រើសិទ្ធិរបស់ខ្លួនស្របតាមច្បាប់ គ.ជ.ប សូម​គ្រប់​ម្ចាស់​សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់ ក្នុង​ប្រទេស​កម្ពុជា ជួយសម្រួល និងបង្កលក្ខណៈងាយស្រួលអនុញ្ញាតឲ្យនិយោជិក កម្មករ កម្មការិនី បាន​ធ្វើ​ដំណើរទៅបោះឆ្នោត នៅក្នុងឃុំសង្កាត់ ដែលពួកគាត់បានចុះឈ្មោះបោះឆ្នោត ។គ.ជ.ប សង្ឃឹមយ៉ាងមុតមាំថា គ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ ភោជនីយដ្ឋាន គ្រឹះស្ថាន​ទាំងអស់ នឹងបង្កលក្ខណៈងាយស្រួលដល់និយោជិត កម្មករ កម្មការិនី បាន​ទៅ​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នៅតាមឃុំសង្កាត់ ជា​កំណត់​។គួរបញ្ជាក់ថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់និយោជិត កម្មករ កម្មការិនី បា​ន​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ បានអនុញ្ញាតឱ្យកម្មករនិយោជិត ឈប់សម្រាក១ថ្ងៃ មុនថ្ងៃបោះឆ្នោត និង​១​ថ្ងៃ​ក្រោយ​ថ្ងៃ​បោះឆ្នោត ​ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល ៕ អត្ថបទ បាន សុខរិទ្ធ

ប្រធានក្រុមការងារចុះមូលដ្ឋានឃុំម្សាក្រង ស្រុកស្ទោង ដឹកនាំសមាជិកជិត ៦០០នាក់ ធ្វើយុទ្ធនាការឃោសនាបោះឆ្នោត

2022/05/27 09:41:44 am        353
កំពង់ធំ៖ លោក ឃុន ប៊ុនហូ ប្រធានក្រុមការងារបក្ស ចុះមូលដ្ឋានឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារបក្សជិត៦០០នាក់ ចុះយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ព្រមទាំងបន្តជួបសំណេះសំណាលជាមួយសមាជិក សមាជិកaនៅតាមមូលដ្ឋានផងដែរ។នាឱកាសនោះលោក ឃុន ប៊ុនហូ ក៏បានអំពាវនាវដល់សមាជិកទាំងអស់ ដែលគ្រប់អាយុ​បោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតត្រូវទៅចូលរួមបោះឆ្នោត នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នាព្រោះការបោះឆ្នោតនេះមានសារៈសំខាន់ណាស់ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលពេញចិត្តដែលអាចថែរក្សាសុខសន្តិភាព និងអភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យមានភាពជឿនលឿនបន្តទៀត និងបានផ្សព្វផ្សាយនៅស្នាដៃធំៗជាច្រើនទៀត ដែលជាសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជា បានកសាងកន្លងមក​ឱ្យសមាជិក​សមាជិកា បានយល់កាន់តែច្បាស់នៅស្នាដៃជាប្រវត្តិសាស្ត្រ និងសមិទ្ធផលធំៗ ដែល​គណបក្សប្រជាជន​កម្ពុជា សម្រេចបានជូនជាតិនិងប្រជាជនកម្ពុជាព្រមទាំងផ្សព្វផ្សាយអំពីផែនការអភិវឌ្ឍន៍ឃុំ។លោកបានផ្តាំផ្ញើដល់ក្រុមគ្រួសារសមាជិកគណបក្សប្រជាជនកម្ពុជា នៅឃុំម្សាក្រងទាំងមូល សូមអញ្ជើញទៅបោះឆ្នោតគាំទ្រ បេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលមានលេខរៀងទី៣ នៅលើសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា៕

គ.ជ.ប ពន្យាពេលដាក់ និងទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ការបោះឆ្នោតឃុំសង្កាត់

2022/05/27 09:18:28 am        333
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (.គជ.ប) ប្រកាសពន្យាពេលដាក់ និងទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ព្រោះមានសំណូមពរពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនស្នើសុំ ។ក្នុងសេចក្តីជូនដំណឹងរបស់ គ.ជ.ប កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា យោងតាមប្រតិទិន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ត្រូវបញ្ចប់នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ។សេចក្តីជូនដំណឹងបន្តថា អាស្រ័យដោយហេតុថា មានសំណូមពរពីសមាគម និងអង្គការមិនមែន​រដ្ឋាភិបាល​មួយចំនួនស្នើសុំទៅ គ.ជ.ប ឲ្យពន្យាពេល នៃការដាក់ពាក្យសុំចុះឈ្មោះអ្នក​សង្កេត​ការណ៍ជាតិ ដោយមូលហេតុសាមីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល រៀបចំអ្នកសង្កេតការណ៍​របស់ខ្លួន មិនបានទាន់ពេលវេលា ។ប្រភពខាងលើ បានបញ្ជាក់ថា ក្នុងគោលបំណងឲ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមាន​ឱកាស​បានដាក់អ្នកសង្កេតការណ៍របស់ខ្លួន ចូលរួមសង្កេតការណ៍មើលដំណើរការនៃការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ គ.ជ.ប បានសម្រេចពន្យាពេលនៃការដាក់ និងការ​ទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៥កន្លះល្ងាច ។អាស្រ័យហេតុនេះ សូមសមាគម អង្គការមិនមែនរដ្ឋាភិបាលជ្រាប និងយកចិត្តទុកដាក់​អនុវត្ត​ឲ្យបានទាន់ពេលវេលា ដើម្បីជំរុញឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ បានប្រព្រឹត្តិ​ទៅប្រកបដោយជោគជ័យ និងមានតម្លាភាព ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ដាណឺម៉ាក បញ្ជាក់ថា ខ្លួនមិនច្រានចោលលទ្ធភាពនៃការទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីនឡើយ
08/26/2025 09:08 PM
ប្រធានាធិបតីងហ្វាំងឡង់ រំពឹងថា លោក Trump នឹងអស់ការអត់ធ្មត់ជាមួយរុស្ស៊ី
08/26/2025 09:08 PM
អ៊ីរ៉ង់ប្តេជ្ញាចាត់វិធានការតបតវិញ បន្ទាប់ពីអូស្ត្រាលីបណ្តេញបេសកជន
08/26/2025 09:08 PM
គ្រោះទុរ្ភិក្សត្រូវបានប្រកាសនៅទីក្រុងហ្កាហ្សា ខណៈភាពអត់ឃ្លានកើតមានឡើង
08/26/2025 08:08 PM
កសិករប៉ាគីស្ថានជាប់បំណុល និងប្រឈមវិបត្តិទឹកជំនន់បង្កឡើងដោយបម្រែបម្រួលអាកាសធាតុ
08/26/2025 08:08 PM
អេស្ប៉ាញប្រកាសតំបន់អាសន្នដែលរងការឆាបឆេះដោយសារភ្លើងឆេះព្រៃ
08/26/2025 08:08 PM
UN៖ មនុស្សម្នាក់ក្នុងចំណោម ៤នាក់ ជួបកង្វះទឹកផឹកស្អាតសុវត្ថិភាពនៅទូទាំងពិភពលោក
08/26/2025 08:08 PM
ជនប៉ាឡេស្ទីនប៉ះទង្គិចជាមួយកងទ័ពអ៊ីស្រាអែល អំឡុងការវាយឆ្មក់ទីក្រុង Ramallah តំបន់វ៉េសប៊ែង
08/26/2025 08:08 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់អនុសាសន៍ ចំនួន៤ ជូនដល់សិក្ខាសាលាឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ
08/26/2025 08:08 PM
យុទ្ធនាការថ្ងៃទី៩ ដើម្បីជំរុញ​ការផ្តល់​ឱកាស​ការងារ​ជូនដល់​ពលករខ្មែរ​ទើប​ត្រឡប់​មក​ពីប្រទេសថៃ ក្រុមការងារក្រសួងការងារបានចុះ​ទៅដល់រោងចក្រ សហគ្រាសចំនួន ១៤៣៥
08/26/2025 08:08 PM