រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានភ្នំក្រវាញ និង​ផ្លូវកៅ​ស៊ូ​ក្នុង​​ខេត្តពោធិ៍សាត់
BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តម ហ៊ុន ម៉ានី បន្តជួបសមាជិកបក្សនៅឃុំចំនួន០២ទៀត ក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ

2022/05/26 03:22:48 pm        538
កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ស្ពឺ បានបន្តជួបសំណេះសំណាលជាមួយក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងឃុំមនោរម្យ និងឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ សរុបជាង ៦០០នាក់ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ។ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា គណបក្សប្រជាជនកម្ពុជា មិនមែនស្រលាញ់ប្រជាពលរដ្ឋ តែតាមរដូវកាលនោះទេ តែគណបក្សតែងមានវត្តមានគ្រប់ពេលវេលាជាមួយបងប្អូនប្រជាពលរដ្ឋ មិនថាពេលសុខសន្តិភាព ឬពេលទុក្ខលំបាកនោះទេ។ ឯកឧត្តម បានបន្ថែមទៀតថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានស្មារតីស្រលាញ់ និងគោរពដល់ប្រជាជនខ្មែរ និងស្ម័គ្រចិត្តបម្រើប្រជាជនអស់ពីចិត្ត ពីថ្លើម ប្រកបដោយគុណធម៌ សាមគ្គីភាព និងស្មារតីជួយគ្នានាគ្រាអាសន្ន ដែលនេះក៏ជាប្រពៃណីទំនៀមទម្លាប់​របស់​ប្រជាជនខ្មែរ​តាំង​ពីបុរាណកាលមកម្លេះ។ ​ មានតែគណបក្សប្រជាជនកម្ពុជាទេ​ ដែលច្បាស់លាស់ និង​អាចធានា​វឌ្ឍនភាព​យ៉ាងពិតប្រាកដរបស់ប្រជាជនកម្ពុជា។ឯកឧត្តម កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់សមាជិក សមាជិកាទាំងអស់​ក្នុងការដណ្តើមជ័យជម្នះ ជូនគណបក្សក្នុងការបោះឆ្នោតក្នុងឃុំរបស់ខ្លួន។ ក្នុងនាមជាសមាជិក សមាជិកា ការចេញទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ​គឺជាភារកិច្ចចាំបាច់ និងសំខាន់បំផុត​ ព្រោះការបោះឆ្នោត គឺជាកត្តាកំណត់សម្រាប់គណបក្សប្រជាជនកម្ពុជា​អាចបន្ត​បម្រើ​ជាតិមាតុភូមិ និងប្រជាពលរដ្ឋ។ឯកឧត្តម បានធ្វើការក្រើនរំលឹកដល់សមាជិក សមាជិកាថា ទោះបីអ្នកណានិយាយ ឬសន្យា​អ្វីក៏ដោយ​ ដែលមាន​ចេតនា​បំភ័ន្ត​ និងបន្លំមកលើទឹកចិត្តស្រលាញ់ និងគាំទ្រ​គណបក្សប្រជាជន​កម្ពុជា​ក៏ដោយ ​តែយើងត្រូវមានគោលជំហររឹងមាំ ជឿជាក់តែលើការពន្យល់​ពីមន្រ្តីគណបក្ស​តែមួយគត់បានហើយ​ ក៏សូមថ្លែងអំណរគុណចំពោះវត្តមានចូលរួមរបស់សមាជិក សមាជិកា​នៃអង្គពិធី ដែលនេះពិតជាបានបញ្ជាក់យ៉ាងច្បាស់ពីការគាំទ្រ ​ការស្រលាញ់រាប់អាន និង​ការផ្តល់នូវភាពកក់ក្តៅពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចំពោះគណបក្សប្រជាជនកម្ពុជា៕

CMAC និងអង្គការ APOPO ចុះMOUគាំទ្រសកម្មភាពសម្អាតមីំនដោយសត្វកណ្តុរ និងសុនខ

2022/05/26 01:24:20 pm        273
ភ្នំពេញ៖ អង្គការ APOPO និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នៅថ្ងៃទី២៦ ខែឧសភានេះ បានចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការគាំទ្រការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមដោយក្រុមកណ្តុរហិតមីន និងក្រុមសុនខ ស្រាវជ្រាវបច្ចេកទេស នៅខេត្តព្រះវិហារ។  ឯកឧត្តមហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលហៅកាត់ CMAC បញ្ជាក់ថា ពិធីចុះហត្ថលេខាបោសសម្អាតមីននៅខេត្តព្រះវិហារនេះ គាំទ្រថវិការដោយ ប្រទេសបែលហ្ស៉ិក ដែលមានទំហំទឹកប្រាក់ជាង២៨ម៉ឺនដុល្លាអាមេរិក ក្នុងរយៈពេលពីរឆ្នាំ គិតចាប់ពីថ្ងៃទី០១​ ខែឧសភា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ លើសពីនេះ ឯកឧត្តម បានលើកឡើងពីគុណសម្បត្តិរបស់សត្វកណ្តុរ និងសុនខ ក្នុងសកម្មភាពបោសសម្អាតគ្រាប់មីនផងដែរ។បើតាមរបាយការណ៍ពីអាជ្ញាធរមីនកម្ពុជា បានបង្ហាញថា ក្នុងរយៈពេល ២៩ឆ្នាំកន្លងទៅ ពោលគិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២១ ផ្ទៃដីទំហំជាង២ពាន់គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតគ្រាប់មីន និងសំណលល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាម ដោយក្រុមប្រតិបត្តិករ។ បច្ចុប្បន្នផ្ទៃដីទាំងអស់នេះ មានប្រជាពលរដ្ឋជាង៧លាននាក់ កំពុងប្រើប្រាស់សង់ជាលំនៅដ្ឋាន សាលារៀន មន្ទីពេទ្យ និងដាំដំណាំជាដើម៕

អ្នកនាំពាក្យ គ.ជ.ប៖ ៦ថ្ងៃនៃដំណើរការឃោសនាបោះឆ្នោតមានបណ្តឹងចំនួន២៥ ករណី

2022/05/26 12:44:44 pm        757
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់​ គ.ជ.ប បានឲ្យដឹងថា រយៈពេល៦ថ្ងៃនៃដំណើរការឃោសនាបោះឆ្នោតមានបណ្តឹងចំនួន២៥ ករណី ពាក់ព័ន្ធនឹងការដង្ហែក្បួនឃោសនា និងការអនុវត្តផ្ទុយពីនីតិវិធី និងការណែនាំ។ថ្លែងប្រាប់ BTV News នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និង​ជាអ្នកនាំពាក្យគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានឲ្យដឹងថា រយៈពេល៦ថ្ងៃ នៃដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គណបក្សនយោបាយនានា បាន​ធ្វើសកម្មភាពតាមរូបភាពផ្សេងៗគ្នា ដោយក្នុងចំណោមគណបក្សនយោបាយមួយ​ចំនួនបាន​ដង្ហែក្បួនទ្រង់ទ្រាយធំ និងគណបក្សនយោបាយមួយចំនួនទៀត​បាន​រៀបចំ​ចាក់ផ្សាយ​គោល​នយោបាយ​របស់ខ្លួន​តាមរយៈឃោសនស័ព្ទនៅតាមទីស្នាក់ការរបស់ខ្លួន ​ក៏ដូចជា​ចុះចែក​ខិតប័ណ្ណតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ។ឯកឧត្តម បន្តថា អំឡុងដំណើរការឃោសនា៦ថ្ងៃនេះមិនមានបញ្ហាប៉ះទង្គិច ឬអំពើហិង្សានោះទេ ប៉ុន្តែ​មានពាក្យបណ្តឹងប្តឹងចូលទៅតាមគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត។ឯកឧត្តម​ហង្ស ពុទ្ធា បញ្ជាក់ថា ក្នុងពេលដំណើរការឃោសនាបោះឆ្នោតនេះ មានបណ្តឹងចំនួន២៥ ករណី ក្នុងនោះបណ្តឹងដែលបានប្តឹងច្រើនជាងគេ គឺប្តឹងដោយគណបក្សប្រជាជននកម្ពុជា។អ្នកនាំពាក្យ គ.ជ.ប រូបនេះ បានអះអាងថា អំឡុងពេលឃោសនាបោះឆ្នោតមាន​សកម្មភាពខ្លះ​ត្រូវ​បាន​អាជ្ញាធរសម្របសម្រួល និង​ពង្វាង​ក្បួនឃោសនារបស់គណបក្សនយោបាយ ពិសេស​តាមទីផ្សារ ដើម្បី​បញ្ចៀស​ការ​រំខានដល់ប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារ។ក្នុងដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានគណបក្សចំនួន១៧ បានធ្វើសកម្មភាពដង្ហែក្បួន និងចាក់ផ្សាយគោលនយោបាយរបស់ខ្លួនតាមទីតាំង​ដែលបាន​កំណត់​ដោយអាជ្ញាធរ ដោយការឃោសនាបោះឆ្នោតមានរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ខណៈការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនាខាងមុខ៕ អត្ថបទ៖ សេក ឧត្តម 

ក្រុមការងារគណបក្សប្រជាជនឃុំតាសាល បន្តជួបសំណេះសំណាល និងបង្រៀនពលរដ្ឋគូសសន្លឹកឆ្នោតជាងបីរយនាក់

2022/05/26 09:00:19 am        261
ភ្នំពេញ៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជា នៅឃុំតាសាល ស្រុកឱរ៉ាល់ តំណាងឯកឧត្តម យឿន យឿត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានបន្តចុះសំណេះសំណាល និងបង្រៀនអំពីរបៀបគូសន្លឹកឆ្នោតដល់សមាជិក-សមាជិកា និងបងប្អូនប្រជាពលរដ្ឋនៅភូមិដូង ឃុំតាសាលជាងបីរយនាក់ទៀត។នៅក្នុងពិធីសំណេះសំណាលនេះដែរ ក្រុមការងារគណបក្សក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅភូមិដូង និងភូមិផ្សេងៗទៀតស្ថិតនៅក្នុងឃុំតាសាល ទៅបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់នាថ្ងៃទី០៥ ខែមិថុនា ឲ្យបានគ្រប់ៗគ្នាផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាព

2022/05/26 07:35:55 am        534
ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាត្រឡប់មកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាពហើយ បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក(WEF) នៅទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីស រយៈពេល៥ថ្ងៃ។ ជាលទ្ធផលនៃកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីស គឺទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់ ដោយក្នុងនោះសម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញថ្លែងសុន្ទរកថា ប្រកបដោយអត្ថន័យខ្លឹមសារនៅក្នុងពិធីបិទកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធក្រោមប្រធានបទ “ទស្សនវិស័យយុទ្ធសាស្ត្រលើអាស៊ាន” និងប្រធានបទ «ការស្តារសន្តិភាព និងសណ្តាប់ធ្នាប់ឡើងវិញ»។ក្រៅពីអញ្ជើញចូលរួមក្នុងវេទិកានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំវេទិកាសេដ្ឋកិច្ចពិភពលោក ឥស្សរជននយោបាយ និងធុរជនពិភពលោកជាច្រើនទៀតផងដែរ។ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជួបសំណេះសំណាលជាមួយបងប្អូនជនរួមជាតិខ្មែរ ដែលរស់នៅប្រទេសស្វីស និងបណ្តាប្រទេសក្នុងតំបន់អឺរ៉ុបជាច្រើននាក់ផងដែរ ដែលនេះបង្ហាញពីទឹកចិត្តគោរពស្រឡាញ់រាប់អានចំពោះសម្ដេចតេជោ ចំពោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព៕

ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ ធ្វើសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច(LDCs) នៃអង្គសន្និបាតប្រចាំឆ្នាំលើកទី៧៨ របស់ UN ESCAP

2022/05/25 03:28:13 pm        553
ភ្នំពេញ៖ នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់បានអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ក្នុង​កិច្ច​ប្រជុំ​បណ្តា​ប្រទេស​ដែលមាន​ការ​អភិវឌ្ឍតិចតួច(LDCs) ក្នុងតំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​អង្គសន្និ​បាតប្រចាំឆ្នាំលើកទី៧៨របស់ UN ESCAP ​។សេចក្តីថ្លែងការណ៍ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងអំពីតម្រូវការចំាំបាច់នៃហិរញ្ញប្បទានដើម្បីជំរុញដល់ការស្តារឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចពីវិបត្តិនៃជំងឺកូវីដ-១៩ នៅកម្ពុជា។ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ខណៈប្រឈមនឹងវិបត្តិដ៏ធំនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តោតលើការបង្កើនប្រសិទ្ធភាពការប្រើប្រាស់ធនធានដែលមានកំណត់របស់ខ្លួន និងធានាឱ្យបាននូវចីរភាពនៃហិរញ្ញវត្ថុសាធារណៈ ដោយស្របទៅតាមយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ​ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល។ ឯកឧត្តម បានបន្ថែមថាការប្រមូលចំណូលពន្ធនៅក្នុងត្រីមាសទី១ ក្នុងឆ្នាំ២០២២ បានកើនឡើងប្រមាណ ២២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ ដែលកត្តានេះអាចបណ្តាលមកពីការពង្រឹងអភិបាលកិច្ចល្អ ជាពិសេសការសម្រួលដល់ការប្រមូលពន្ធតាមរយៈប្រព័ន្ធឌីជីថល ដែលលទ្ធផលនេះបង្ហាញថា កម្ពុជានឹងត្រូវបន្តធ្វើទំនើបកម្មក្នុងប្រព័ន្ធគ្រប់គ្រងពន្ធដារ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពសង្គម-សេដ្ឋកិច្ចបច្ចុប្បន្ន។ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជំរុញឱ្យដៃគូអភិវឌ្ឍន៍ បង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសដែលមានការភិវឌ្ឍតិចតួច ដែលរួមទាំងកម្ពុជាផងដែរ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការកៀរគរធនធាន ដោយពិចារណាប្រើប្រាស់គំនិតផ្តួចផ្តើមក្រខ័ណ្ឌហិរញ្ញប្បទានជាតិដែលមានលក្ខណៈបញ្ចូលគ្នា ដាក់ចេញដោយអង្គការសហប្រជាជាតិ៕ 

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចាកចេញ ពី Zurich ប្រទេសស្វីស មកកាន់កម្ពុជាវិញហើយ

2022/05/25 03:01:59 pm        708
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់កម្ពុជាចាកចេញពី Zurich ប្រទេសស្វីស មកកាន់កម្ពុជាវិញហើយ នៅវេលាម៉ោង ៩.២០នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២(ម៉ោងនៅប្រទេសស្វីស) ត្រូវនឹងម៉ោង១៤.២០នាទី(ម៉ោងនៅកម្ពុជា) បន្ទាប់ពីបានបចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក(WEF) និងកិច្ចប្រជុំនានា ដែលបានធ្វើឡើងនៅក្នុងប្រទេសស្វីស ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ៕

សម្តេចក្រឡាហោម ស ខេង អញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង

2022/05/25 02:38:11 pm        735
ព្រៃវែង៖ សម្តេចក្រឡាហោម ស ខេង ប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ជាថ្មីទៀតអំពីគុណតម្លៃ នៃសន្តិភាពដែលទាំងអស់គ្នាប្រើពាក្យថា«អរគុណសន្តិភាព!»។សម្ដេចបានអះអាងថា សន្តិភាពដែលកម្ពុជាដណ្ដើមបានមកនេះ គឺបានមកពីការធ្វើពលីកម្មបង្ហូរឈាមស្រស់ សាច់ស្រស់របស់ប្រជាពលរដ្ឋកម្ពុជា ឥស្សរជន ជាពិសេសថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងជាសុខសន្តិភាពដែលកម្ពុជាកម្របានជួបប្រទះ ដូច្នេះទាំងអស់គ្នាត្រូវរួមគ្នាអរគុណសន្តិភាព និងការពារសន្តិភាពឱ្យបានដាច់ខាត។សម្ដេចក្រឡាហោមក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខេត្តព្រៃវែង ដែលតែងគាំទ្រ និងចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា កើតចេញគណបក្សប្រជាជនកម្ពជា ដោយសម្ដេចចាត់ទុកថាជោគជ័យ និងស្នាដៃដែលកម្ពុជាសម្រេចបានមកនេះគឺមិនអាចកាត់ផ្ដាច់បានឡើយ។សម្ដេចសង្ឃឹមជឿជាក់ថា ជាមួយគ្នានេះសម្ដេចក៏បានអំពាវនាវជាថ្មីទៀតឱ្យអាជ្ញាធរមូលដ្ឋានទាំងអស់ខិតខំរួមចំណែកឱ្យការបោះឆ្នោតនេះបានប្រព្រឹត្តិទៅក្នុងបរិយាកាសសុខសន្តិភាព គ្មានអំពើហិង្សានិងការគំរាមកំហែង ដើម្បីពង្រឹង និងលើកស្ទួយដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្ដីពី «អនាគតរបស់អាស៊ី» តាមប្រព័ន្ធវីដេអូ

2022/05/25 01:39:19 pm        539
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក ហាសិបេ ត្សឺយ៉ូហ្ស៊ី ប្រធាន និងជានាយកប្រតិបត្តិ​ក្រុមហ៊ុននីកកេ (Nikkei Inc.) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងចូលរួម​ជាមួយប្រមុខរដ្ឋ/រដ្ឋាភិបាល និងឥស្សរជនជាន់ខ្ពស់​មកពីបណ្ដា​ប្រទេសអាស៊ី​ដទៃទៀត ថ្លែង​សុន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី២៧ស្ដីពី «អនាគតរបស់អាស៊ី» ក្រោមមូលបទ «ការកំណត់​ឡើងវិញនូវតួនាទីរបស់ទ្វីបអាស៊ីនៅក្នុងពិភពលោកដែលបែកខ្ញែក» ដែលនឹង​ប្រព្រឹត្ត​ទៅក្នុងទម្រង់រូបវ័ន្តផង និងតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី២៦-២៧ ខែ ឧសភា ឆ្នាំ២០២២ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។នៅក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងផ្តោតលើចំណុចសំខាន់ៗ រួមមាន៖ ការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយពីវិបត្តិជំងឺកូវីដ-១៩ ការបន្តដាក់សម្ពាធ​លើបរិយាកាស សន្តិសុខសកល ការប្រកួតប្រជែងភូមិសាស្រ្ដនយោបាយរវាងមហាអំណាច និងសារសំខាន់នៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិដោយផ្អែកលើវិធានច្បាប់។ សម្តេចតេជោ នឹងគូសបញ្ជាក់ផងដែរអំពី ផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងអំពើ​ភេរវកម្ម​ឆ្លងដែន និងតួនាទីរបស់អាស៊ាន រួមទាំងកម្ពុជាក្នុងការកសាង​អនាគត​ដ៏​ត្រចះត្រចង់​សម្រាប់​ទ្វីបអាស៊ី និងពិភពលោក។ការអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងសន្និសីទ​អន្តរជាតិ​ខាងលើ នឹងឆ្លុះបញ្ចាំង​អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា​ក្នុងការដើរតួនាទីដ៏សកម្ម​នៅក្នុងការកសាង​អនាគតប្រកបដោយនិរន្តរភាពមួយសម្រាប់អាស៊ី និងពិភពលោក ជាពិសេស​នៅក្នុងបុព្វហេតុ​ស្តារឡើងវិញ​ក្រោយវិបត្តិជំងឺកូវីដ-១៩៕

ក្រុមការងារគណបក្សប្រជាជនឃុំតាសាល បន្តចុះជួបសំណេះសំណាល និងបង្រៀនប្រជាជនគូសសន្លឹកឆ្នោត

2022/05/25 01:25:32 pm        234
កំពង់ស្ពឺ៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជា នៅឃុំតាសាល ស្រុកឱរ៉ាល់ តំណាងឯកឧត្តម យឿន យឿត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានបន្តចុះសំណេះសំណាល និងបង្រៀនអំពីរបៀបគូសន្លឹកឆ្នោតដល់សមាជិក-សមាជិកា និងបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិដូនជន ឃុំតាសាលចំនួន២២១នាក់។នៅក្នុងពិធីសំណេះសំណាលនេះដែរ ក្រុមការងារគណបក្សក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅភូមិដូនជន និងភូមិផ្សេងៗទៀតស្ថិតនៅក្នុងឃុំតាសាល ទៅបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នាផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ដាណឺម៉ាក បញ្ជាក់ថា ខ្លួនមិនច្រានចោលលទ្ធភាពនៃការទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីនឡើយ
08/26/2025 09:08 PM
ប្រធានាធិបតីងហ្វាំងឡង់ រំពឹងថា លោក Trump នឹងអស់ការអត់ធ្មត់ជាមួយរុស្ស៊ី
08/26/2025 09:08 PM
អ៊ីរ៉ង់ប្តេជ្ញាចាត់វិធានការតបតវិញ បន្ទាប់ពីអូស្ត្រាលីបណ្តេញបេសកជន
08/26/2025 09:08 PM
គ្រោះទុរ្ភិក្សត្រូវបានប្រកាសនៅទីក្រុងហ្កាហ្សា ខណៈភាពអត់ឃ្លានកើតមានឡើង
08/26/2025 08:08 PM
កសិករប៉ាគីស្ថានជាប់បំណុល និងប្រឈមវិបត្តិទឹកជំនន់បង្កឡើងដោយបម្រែបម្រួលអាកាសធាតុ
08/26/2025 08:08 PM
អេស្ប៉ាញប្រកាសតំបន់អាសន្នដែលរងការឆាបឆេះដោយសារភ្លើងឆេះព្រៃ
08/26/2025 08:08 PM
UN៖ មនុស្សម្នាក់ក្នុងចំណោម ៤នាក់ ជួបកង្វះទឹកផឹកស្អាតសុវត្ថិភាពនៅទូទាំងពិភពលោក
08/26/2025 08:08 PM
ជនប៉ាឡេស្ទីនប៉ះទង្គិចជាមួយកងទ័ពអ៊ីស្រាអែល អំឡុងការវាយឆ្មក់ទីក្រុង Ramallah តំបន់វ៉េសប៊ែង
08/26/2025 08:08 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់អនុសាសន៍ ចំនួន៤ ជូនដល់សិក្ខាសាលាឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ
08/26/2025 08:08 PM
យុទ្ធនាការថ្ងៃទី៩ ដើម្បីជំរុញ​ការផ្តល់​ឱកាស​ការងារ​ជូនដល់​ពលករខ្មែរ​ទើប​ត្រឡប់​មក​ពីប្រទេសថៃ ក្រុមការងារក្រសួងការងារបានចុះ​ទៅដល់រោងចក្រ សហគ្រាសចំនួន ១៤៣៥
08/26/2025 08:08 PM