BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ស្នើឱ្យអាម៉េរិកពន្យល់ថា តើការគប់ស្បែកជើង​ដាក់​សម្ដេច​ជា​សិទ្ធិបញ្ចេញ​មតិ​ ឬ​អំពើ​ហិង្សា

2022/05/17 11:51:50 am        908
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យអាមេរិក ពន្យល់អំពីថា តើការគប់ស្បែកជើងដាក់សម្ដេច ពេលសម្ដេចនៅអាម៉េរិក ជាសកម្មភាពនៃសិទ្ធិបញ្ចេញមតិ ឬក៏ជាអំពើហិង្សា បើទោះបីជាសម្ដេច បានបញ្ជាឲ្យអ្នកគាំទ្រសម្តេចទាំងអស់ មិនត្រូវធ្វើសកម្មភាពហិង្សា ឬបាតុកម្មអ្វី ដើម្បីឆ្លើយតបចំពោះជននោះក្ដី។នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) នៅព្រឹកថ្ងៃទី១៧ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន​ បានសម្ដែងការហួសចិត្ត​ចំពោះ​ជនព្រហើនម្នាក់ ដែលយកស្បែកជើងគប់មកលើសម្តេច ហើយត្រូវបានជន​មួយ​ក្តាប់​តូច ចាត់​ទុក​ជាវីរបុរស​ និងបានកើតឡើងនៅលើទឹកដីអាម៉េរិក ដែលជាបិតាលទ្ធិប្រជាធិបតេយ្យទៅទៀត។តែទោះជាយ៉ាងណាក៏ដោយសម្តេចតេជោ មិនទាមទារឲ្យដាក់ទោសដល់ជនព្រហើននេះទេ គ្រាន់តែចង់ដឹងថា រដ្ឋបាលអាម៉េរិក នឹងធ្វើការស៊ើបអង្កេតយ៉ាងម៉េច ​ខណៈកងការពារអាមេរិក ត្រូវបានចាត់ទុកថា ​ខ្លាំង​ជាងគេនៅលើពិភពលោកនោះ។សម្តេចតេជោ បានបញ្ជាក់ទៅកាន់រដ្ឋបាលអាម៉េរិកផងដែរថា ការ​គប់គេ​នឹងស្បែកជើងនេះ​ គឺជា សិទ្ធិសេរីភាពបញ្ចេញមតិ ឬជាអំពើហិង្សា ​ខណៈបុគ្គលព្រហើនមួយនេះ បាន​ព្យាយាមចង់​ធ្វើបែប​នេះមកលើសម្តេច នៅប្រទេសកូរ៉េខាងត្បូងម្តងហើយនោះ៕ អត្ថបទ៖ បាន ចក់

សម្តេចតេជោ ហ៊ុន សែន ប្រកាសតម្រូវឱ្យជនបរទេសចូលមកកម្ពុជាមិនបានចាក់វ៉ាក់សាំង ធ្វើចត្តាឡីស័កតាមដានសុខភាព ៧ថ្ងៃជាកំហិត

2022/05/17 11:31:51 am        388
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កុំយកវិធានការខ្លះពាក់ព័ន្ធបញ្ហាកូវីដ-១៩ នៅប្រទេសជិតខាងមកអនុវត្តន៍បន្តនៅប្រទេសកម្ពុជា។ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ជនបរទេសទាំងឡាយណាចូលមកកម្ពុជា ដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ចាំបាច់ត្រូវតែឃាត់ទុករយៈពេល៧ថ្ងៃ ដើម្បីពិនិត្យ និងតាមដានសុខភាព»។ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា បើជនបរទេសទាំងឡាយ ចង់ចូលកម្ពុជា តែមិនទាន់បានទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ តាមថេរវេលាកំណត់ណាមួយ មិនគួរបោះទិដ្ឋាការឱ្យពួកគេទេ។សម្តេចបញ្ជាក់ថា «កុំស្រលាញ់លុយពីពួកគេទាំងនោះ ដោយមិនគិតគូរពីសុខុមាលភាព និងអាយុជីវិតប្រជាជនយើងឱ្យសោះ»៕

សម្តេចតេជោ ហ៊ុន សែន រំលឹកគ្រាលំបាកលំបិនក្នុងពេលកូវីដ-១៩ផ្ទុះខ្លាំង នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

2022/05/17 11:20:29 am        538
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីដំណើរការ នៃការស្វះស្វែងជួយដល់ប្រជាពលរដ្ឋកើតជំងឺកូវីដ-១៩ ក្នុងគ្រារលំបាកលំបិនខ្លាំង នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន គ្រានោះ មានការបង្កើតឱ្យមានមណ្ឌលព្យាបាលជាច្រើននៅរាជធានីភ្នំពេញ ដូចជា៖ សណ្ឋាគារ, អគារតាំងពិព័រណ៌ និងទីកន្លែងផ្សេងៗទៀត ដើម្បីធានាការសម្រាលព្យាបាលប្រជាពលរដ្ឋកើតជំងឺកូវីដ-១៩មានប្រសិទ្ធភាពខ្ពស់ និងបំពេញតម្រូវការជាក់ស្តែងនាពេលនោះ។សម្តេចតេជោ ហ៊ុន សែន បញ្ចាក់ថា ដោយកិច្ចខិតខំប្រឹងប្រែងរួមគ្នា យើងបានទទួលជោគជ័យរហូតដល់ករណីឆ្លងកូវីដ-១៩ថ្មីប្រចាំថ្ងៃ ធ្លាក់ដល់កម្រិតសូន្យ(០)នារយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ។សម្តេចបញ្ជាក់ថា «យើងមិនទាន់អាចឈ្នះសង្គ្រាមប្រឆាំងកូវីដ-១៩ ទាំងស្រុងបាននៅឡើយទេ យើងគ្រាន់តែឈ្នះលើសមរភូមិខ្លះតែប៉ុណ្ណោះ»។បន្ថែមលើកបញ្ហានោះ -សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានរំលឹកពីការរិះគន់មួយថា គ្រូពេទ្យ៩០ភាគរយអាក្រក់ គឹជាការរិះគន់មួយ ដែលមិនបានស្វែងយល់ឱ្យបានដិតដល់ ពីទិដ្ឋភាពរួម នៃស្ថានភាពកម្ពុជា។សម្តេចមានប្រសាសន៍ថា ពេលនេះយើងយល់កាន់តែច្បាស់ពីតម្លៃ នៃការលះលង់របស់គ្រូពេទ្យ ជាពិសេសដំណាក់កាល នៃការរាតត្បាតជំងឺកូវីដ-១៩ រហូតដល់មានការប្រសិទ្ធនាមថា «ជាកងទ័ពអាវស»ទៀតផង៕

សម្តេចតេជោ ហ៊ុន សែន ប្រកាសគ្រោងជួបក្រុមគ្រូពេទ្យជួរមុខប្រឆាំងកូវីដ-១៩ នាពេលបន្តបន្ទាប់ទៀត

2022/05/17 11:05:54 am        380
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មិនត្រឹមតែTYDAទេ សម្តេចគ្រោងនឹងជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យផ្សេងៗទៀត តាមពេលវេលាជាបន្តបន្ទាប់នាពេលក្រោយ ដើម្បីលើកទឹកចិត្ត និងអរគុណពួកគេ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងកិច្ចខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីប្រយុទ្ធនឹងសត្រូវឥតប្រមោល គឺកូវីដ-១៩។ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន  បញ្ជាក់ថា វាមិនមែនជារឿងចៃដន្យទេ ដែលសម្តេចគិតគូរសេនារីយ៉ូច្រើនក្នុងពេលតែមួយ ហើយក៏មិនមែនជារឿងចៃដន្យដែរ ដែលសម្តេចបង្កើតក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ ដែលភាគច្រើនជាក្រុមគ្រូពេទ្យរបស់TYDA បានចូលសកម្មភាពដ៏លំបាក និងគ្រោះថ្នាក់នាពេលកន្លងមក រហូតដល់ទទួលបានជោគជ័យគាប់ប្រសើរនៅថ្ងៃនេះ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងគ្រាដ៏លំបាកនោះ សម្តេច ក្នុងនាមជាអ្នកទទួលខុសត្រូវចំពោះជាតិ និងប្រជាជនកម្ពុជា រួមទាំងក្រុមគ្រូពេទ្យTYDA និងគ្រូពេទ្យទូទាំងប្រទេស បានរួមគ្នាជំនះរាល់ការលំបាក បែកគ្រួសារ ប្តី ប្រពន្ធ កូន និងឪពុកម្តាយ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានស្ម័គ្រចិត្តជួយដល់អាយុជីវិតប្រជាជនកម្ពុជា ក្នុងគ្រាដ៏លំបាកដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​ ក្នុងពិធីសំណេះសំណាលជាមួយ​ក្រុម​គ្រូពេទ្រ​ស្ម័គ្រចិត្ត​យុវជនសម្តេចតេជោ(TYDA)

2022/05/17 10:21:03 am        675
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្រស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) នៅ​សាល​សន្និសីទ និងពិព័រណ៍ជ្រោយចង្វារ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។ ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV Newsខាងក្រោមនេះជាប្រសាសន៍សំខាន់ៗ សម្ដេចតេជោ ហ៊ុន​ សែន៖- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មិនត្រឹមតែTYDAទេ សម្តេចគ្រោងនឹងជួប​សំណេះ​សំណាល​ជាមួយក្រុមគ្រូពេទ្យផ្សេងៗទៀត តាមពេលវេលាជាបន្តបន្ទាប់នាពេលក្រោយ ដើម្បី​លើក​ទឹកចិត្ត និងអរគុណពួកគេ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងកិច្ចខិត​ខំប្រឹងប្រែង​គ្រប់​បែប​យ៉ាង ដើម្បីប្រយុទ្ធនឹងសត្រូវឥតប្រមោល គឺកូវីដ-១៩។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វាមិនមែនជារឿងចៃដន្យទេ ដែល​សម្តេច​គិតគូរ​សេនា​រី​យ៉ូ​ច្រើន​ក្នុងពេលតែមួយ ហើយក៏មិនមែនជារឿងចៃដន្យដែរ ដែលសម្តេច​បង្កើត​ក្រុម​គ្រូពេទ្យ​សម្តេចតេជោប្រឆាំងកូវីដ-១៩ ដែលភាគច្រើនជាក្រុមគ្រូពេទ្យរបស់TYDA បានចូល​សកម្មភាព​ដ៏​លំបាក និងគ្រោះថ្នាក់នាពេលកន្លងមក រហូតដល់ទទួលបានជោគជ័យគាប់ប្រសើរនៅថ្ងៃនេះ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងគ្រាដ៏លំបាកនោះ សម្តេច ក្នុង​នាម​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះជាតិ និងប្រជាជនកម្ពុជា រួមទាំងក្រុមគ្រូពេទ្យTYDA និងគ្រូពេទ្យទូទាំងប្រទេស បាន​រួមគ្នាជំនះរាល់ការលំបាក បែកគ្រួសារ ប្តី ប្រពន្ធ កូន និងឪពុកម្តាយ ដើម្បីបុព្វហេតុជាតិ និង​ប្រជាជនកម្ពុជា។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ ដែល​បាន​ស្ម័គ្រ​ចិត្ត​ជួយដល់អាយុជីវិតប្រជាជនកម្ពុជា ក្នុងគ្រាដ៏លំបាកដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។- សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីដំណើរការ នៃ​ការ​ស្វះស្វែង​ជួយ​ដល់​ប្រជាពលរដ្ឋ​កើត​ជំងឺ​កូវីដ​-១៩ ក្នុងនោះមានការបង្កើតឱ្យមានមណ្ឌលព្យាបាលជាច្រើននៅរាជធានីភ្នំពេញ ដូចជា៖ សណ្ឋាគារ, អគារតាំងពិព័រណ៌ និងទីកន្លែងផ្សេងៗទៀត ដើម្បីធានា​ការ​សម្រាល​ព្យាបាល​ប្រជាពលរដ្ឋ​កើត​ជំងឺកូវីដ-១៩មានប្រសិទ្ធភាពខ្ពស់ និងបំពេញតម្រូវការជាក់ស្តែងនាពេលនោះ។- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីពិតជាអរគុណយ៉ាងខ្លាំងចំពោះក្រុមគ្រូពេទ្យ TYDA និង​លោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ ដែលបានខិតខំ​សហការ​យ៉ាង​ខ្លាំង​ជា​មួយ​រាជ​រដ្ឋាភិបាល​ក្នុង​ការព្យាបាល​អ្នកជំងឺ និង​ទប់ស្កាត់​នៃ​ការរីករាលដាល​នៃ​មេរោគកូវីដ១៩ នា​ពេល​កន្លង​មក​រហូត​ទទួល​បាន​ជោគជ័យ។- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានរំលឹកការរិះគន់មួយថា គ្រូពេទ្យ៩០ភាគរយអាក្រក់ គឹជាការរិះគន់មួយដែលមិនបានស្វែងយល់ឱ្យបានដិតដល់ ដល់ទិដ្ឋភាពរួម នៃស្ថានភាពកម្ពុជា។ សម្តេចមានប្រសាសន៍ថា ពេលនេះយើងយល់កាន់តែច្បាស់ពីតម្លៃ នៃការលះលង់របស់គ្រូពេទ្យ ជាពិសេសដំណាក់កាល នៃការរាតត្បាតជំងឺកូវីដ-១៩ រហូតដល់មានការប្រសិទ្ធនាមថា «ជាកងទ័ពអាវស» ទៀតផង។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា យើងបានទទួលជោគជ័យរហូតដល់ករណីឆ្លងកូវីដ-១៩ ធ្លាក់ដល់កម្រិតសូន្យ(០)នារយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ។ សម្តេចបញ្ជាក់ថា «យើង​មិនទាន់​អាច​ឈ្នះសង្គ្រាមប្រឆាំងកូវីដ-១៩ ទាំងស្រុងបាននៅឡើយទេ យើងគ្រាន់តែ​ឈ្នះ​លើ​សមរភូមិ​ខ្លះ​តែ​ប៉ុណ្ណោះ»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន កុំ​យក​វិធាន​ការ​ខ្លះពាក់ព័ន្ធបញ្ហាកូវីដ-១៩នៅប្រទេសជិតខាងមកអនុវត្តន៍បន្តនៅប្រទេសកម្ពុជា ក្នុង​នោះ​មាន​ការស្នើសុំឱ្យទេសចរប្រទេសនានា ចូលកម្ពុជាដោយមិនបានចាក់វ៉ាក់សាំងកូវីដ-១៩។ សម្តេច​ប្រកាសថា ជនបរទេសទាំងឡាយចូលមកកម្ពុជាដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ចាំ​បាច់​ត្រូវតែឃាត់ទុករយៈពេល៧ថ្ងៃ ដើម្បីពិនិត្យ និងតាមដានសុខភាព។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា បរទេសទាំងឡាយ ដែល​មាន​បំណង​ចូល​កម្ពុជា​ដោយ​មិនទាន់​បាន​ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ តាមថេរវេលាកំណត់ណាមួយ មិនគួរ​បោះទិដ្ឋាការ​ឱ្យ​ពួកគេទេ។ សម្តេចបញ្ជាក់ថា «កុំស្រលាញ់លុយពីពួកគេទាំងនោះ ដោយមិន​គិតគូរ​ពី​សុខុមាលភាព និងអាយុជីវិតប្រជាជនយើងឱ្យសោះ»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការលះបង់របស់កម្ពុជា ក្នុងការទទួលឱ្យចូលចតកប៉ាល់ វេស្ទ័ដាំ ដែលមានទេសចរចម្រុះជាតិសាសន៍កំពុងស្រែកដង្ហើយហៅការជួយសង្គ្រោះ តែបែរ​ជាទទួល​បានការរិះគន់ពីក្រុមមនុស្សមួយចំនួន និងបរទេសខ្លះទៅវិញ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសអរគុណដល់ប្រជាពលរដ្ឋកម្ពុជា ដែល​បាន​ស្តាប់​បង្គាប់​រាជ​រដ្ឋាភិបាល និងអនុវត្តន៍បទបញ្ជាអាជ្ញាធរ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩ រហូត​ដល់​ទទួល​បាន​លទ្ធផលគាប់ប្រសើរនាពេលនេះ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មិនមែនជារឿងងាយស្រួលទេ ក្នុងប្រយុទ្ធប្រឆាំង និងគ្រប់គ្រងការឆ្លងរីករាលដាលជំកូវីដ-១៩ ដែល​សម្តេច​ប្រៀបប្រដូច​ទៅ​នឹង​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​ជាមួយស​ត្រូវ​លាក់មុខ ដែលមិនដឹងថា «សត្រូវរបស់យើងនៅទីកន្លែងណានោះទេ»។ សម្តេចបញ្ជាក់ថា វានឹងកើតក្តីមហន្តរាយធ្ងន់បំផុត បើយើងគ្មានវ៉ាក់សាំងទេនោះ។- សម្តេចតេជោ ហ៊ុ ន សែន បានប្រកាសពីការសម្តេចចិត្តដ៏ត្រឹមត្រូវ ក្នុងដំណើរ​ការ​ចាក់វ៉ាក់​សាំង​ស្រោច​លើប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ដើម្បីធានាភាព​ស៊ាំសហគមន៍​ចេញ​ពីតំបន់ដែលមានហានិភ័យបំផុត។ សម្តេចបញ្ជាក់ថា «ទោះយើង​មាន​វ៉ាក់សាំង​ច្រើន​ប៉ុន្មាន​ក៏ដោយ បើយើងមិនដឹង និងមិនបានស្វែងយល់ពីរបៀបចាក់ទេ នោះភាពស៊ាំ​សហគមន៍​ក៏​មិន​មាន ហើយករណីឆ្លងក៏មិនមានការថមថយដែរ»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មកទល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំងកូវីដ-១៩ ជាង៥០លានដូលហើយ ខណៈដែលជិត៣០លានដូល គឺជាវ៉ាក់សាំងដែល​កម្ពុជា​បាន​ទិញ​ដោយ​ប្រើប្រាស់​លុយ​ខ្លួនឯង។ សម្តេចក៏បានប្រកាសដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា «ការបញ្ជា​ទិញ​វ៉ាក់​សាំងពីចិនបានពេលណា ត្រូវបញ្ជូនលុយឱ្យគេភ្លាម រួមទាំងសេវាដឹកជញ្ជូនផងដែរ»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា វ៉ាក់សាំងកូវីដ-១៩ នឹងដឹកជញ្ជូនមកដល់កម្ពុជា ជា​បន្ត​បន្ទាប់ ដោយយើងអាចធានាអះអាងថា «កម្ពុជា​មិនខ្វះវ៉ាក់​សាំង​ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​នោះ​ទេ ហើយកម្ពុជាក៏មានស្តុកបម្រុងយុទ្ធសាស្ត្រទាំងនៅកម្ពុជា និងនៅប្រទេស​ចិន​ផង​ដែរ ដើម្បីធានាការផ្គត់ផ្គង់ស្ថានភាពយូរអង្វែង»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្តីសន្ទោសដល់ដំណើរការយឺតយ៉ាវក្នុងការសាងសង់ និងដំណើរការរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា ដែលខាងភាគីចិនក៏បានស្តីបន្ទោស និងដាស់តឿនចំពោះករណីនេះដែរ។ សម្តេចបញ្ជាក់ថា «មិនអាចយក លីសង់ទៅ​ដេក​ឱបទុ​ក​នោះ​ទេ បើឯកជនមិនធ្វើ រដ្ឋត្រូវបញ្ចេញលុយដើម្បីដំណើរការរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩នេះឱ្យបាន»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសបន្ថែមថា ពេលមុនយ៉ាងម៉េច ពេលនេះ និងពេល​អនាគត​ក៏​ដូច​គ្នាដែរ គឺការចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា មិនយកលុយទេ ទោះជាតម្រូវការ​ចាក់​ដល់​ដូស​ទី​១០​ ក៏ដោយ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ផ្នែកពាក់ព័ន្ធត្រូវពិភាក្សាគ្នាឡើងវិញ ពីដំណើរ​ការ​បង្កើត​រោងចក្រ​ផលិតវ៉ាក់សាំងកូវីដ-១៩ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន ដែល​កិច្ចការ​មួយ​នេះ សម្តេចជំនះធ្វើឱ្យទាល់តែបាន។ សម្តេចបញ្ជាក់ថា «ក្នុងករណីកូវីដ-១៩ រលាយរលត់​ពីផែនដីនេះ យើងក៏អាចយករោងចក្រនោះទៅផលិតវ៉ាក់សាំងផ្សេងៗទៀត ដើម្បី​បំពេញ​តម្រូវការ​សង្គមផងដែរ»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យពិនិត្យឡើងវិញចំពោះមន្ទីរពេទ្យហ្លួងម៉ែ ដែល​ពេល​នេះ​មិន​មានអ្នកជំងឺកូវីដ-១៩សម្រាកព្យាបាលទៀតនោះទេ ត្រូវប្រែងក្លាយមន្ទីពេទ្យហ្លួងម៉ែ ជាមន្ទីរពេទ្យ​ឯកទេស«ជំងឺមហារីក» ដើម្បីសម្រួលដល់ការព្យាបាលប្រជាពលរដ្ឋ កាត់បន្ថយការ​ចេញ​ទៅ​រកសេវាព្យាបាលនៅក្រៅប្រទេស។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចាប់ផ្តើមដំណើរការសង្គមឡើងវិញ គឺជា​ពេល​ដែល​សេដ្ឋកិច្ច​ងើប​ឡើងវិញផងដែរ តែការងើបឡើងវិញនោះ មានភាពរាំងស្ទះ​ដោយ​សារ​វិបត្តិ​សង្គ្រាម​រុស្ស៊ី​-អ៊ុយក្រែន ហើយការព្យាករណ៍ពីកំណើនសេដ្ឋកិច្ច ក៏បានធ្លាក់ចុះផងដែរ ដែ​ល​នៅ​ឆ្នាំ​២០២៣​ខាងមុខ នឹងមានវិបត្តិស្បៀងអាហារទូទាំងពិភពលោក ខណៈដែល​វិប​ត្តិ​ថាមពល​យើង​កំពុងតែជួបប្រទះ។- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង ៥២លានដូស ហើយបានប្រើប្រាស់អស់ជិត៤៣លានដូស ដូច្នេះបច្ចុប្បន្នកម្ពុជា នៅសល់​វ៉ាក់សាំង​ក្នុង​ឃ្លាំង​ជិត១០លានដូស ហើយក្នុងចំណោមវ៉ាក់សាំងទាំងអស់ វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន​២៨,៥លានដូស ជាវ៉ាក់សាំងដែលកម្ពុជាទិញដោយខ្លួនឯង ហើយវ៉ាក់​សាំង​ដែល​មិន​ទាន់​ដឹក​មក​កម្ពុជា​មាន​ជាង២០លានដូសបន្ថែមទៀត។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ក្រុមគ្រូពេទ្យ TYDA ត្រូវបង្កើនប្រសិទ្ធភាពការងារ និង​ប្រឹងប្រែង​ពង្រឹង​ខ្លួនធ្វើជាគំរូ ដើម្បផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋ ក្រៅពីក្រុមគ្រូពេទ្យ​ដែល​មាន​ស្រាប់ ​ឱ្យសមនឹងការប្រសិទ្ធនាមរបស់ប្រជាពលរដ្ឋថា «ជាកងទ័ពអាវ-ស»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ក្រសួង​សុខាភិបាល​ឱ្យ​ផ្តល់​កិច្ចការ​បន្ថែម​ទៀត​ដល់​ក្រុម​គ្រូពេទ្យ TYDA លើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីបង្កើន​ភាព​ស៊ាំសហគមន៍​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដោយអួលដើមក ពីមរណភាពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលជារឿងមួយគួរឱ្យសោកសង្រេងជាទីបំផុត ។ សម្តេចបញ្ជាក់ថា មកទល់​ពេល​នេះ ​ឯកឧត្តម ហ៊ុន សាន ដែលជាបងប្រុសធំរបស់សម្តេច មិនទាន់​ដឹង​ពី​មរណភាព​សម្តេច​ឧត្ត​ម​ទេពញាណ ដែលជាប្អូនប្រុសរបស់គាត់នៅឡើយទេ។ សម្តេចបញ្ជាក់ថា «ខ្ញុំមិនដឹង​ថា​មាន​ពាក្យ​អ្វី​នឹង​និយាយ​ប្រាប់គាត់នោះទេ....»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលជាកិច្ចប្រជុំ​កំពូល​ពិសេសអបអរសាទរខួប ៤០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-អាមេរិក គឺបាន​ធ្វើ​ឡើង​ដោយ​ផ្លែផ្កា​ធំធេង។ សម្តេចបញ្ជាក់ថា នៅចុងឆ្នាំនេះ កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន បូក​អាមេរិក ដែលសម្តេចក៏បានអញ្ជើញឯកឧត្តម ចូ បៃដិន ប្រធានាធិបតីអាមេរិក ចូលរួម​ប្រជុំ​នៅពេល​នោះផងដែរ តែលទ្ធភាពគាត់អាចមកប្រជុំបាន ឬយ៉ាងណានោះ យើងក៏មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។- សម្តេចតេជោ ហ៊ុន សែន បាននិយាយ​ដល់ជន​គប់ស្បែក​ជើង​ដាក់​សម្តេច​ក្នុងពេល​សម្តេច​ជួប​ជាមួយ​ប្រជាពលរដ្ឋខ្មែរនៅអាមេរិក-កាណាដា ដោយក្រុមម្ខាងហៅជននោះថា ជា«វីរបុរស»។ សម្តេច​បញ្ជាក់ថា គឺជារឿងមួយ ដ៏ហួសចិត្តបំផុត ដោយសម្តេច​ស្នើ​ឱ្យអាមេរិក​គិត​គូរ​រឿង​នេះ​ឱ្យបាន​ដិតដល់ ព្រោះវា «មិនមែនជាសិទ្ធិបញ្ជេ្មតិនោះទេ គឺជាការប៉ុនប៉ង»។- សម្តេចតេជោ ហ៊ុន  សែន បានប្រកាសថា សម្តេច​មិន​ស្នើ​អាមេរិក​មាន​វិធាន​ការចំ​ពោះជ​នគ​ប់​ស្បែកជើ​ង​ដាក់សម្តេចនោះទេ តែសម្តេចចង់ឃើញវិធានការរបស់អាមេរិកចំពោះករណីនោះ តាម​ច្បាប់​អាមេរិក។ សម្តេចបញ្ជាក់ថា «បើអាមេរិកចាត់ទុករឿងនោះជាសិទ្ធិបញ្ចេញមតិ ឬជារឿង​ធម្មតា​​នោះ រឿងដដែលនោះវានឹងកើតឡើងនៅប្រទេសដទៃ ទូទាំងពិភពលោក»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ស្ថាប័នរបស់រាជរដ្ឋាភិបាល ហាម​ធ្វើ​កំណត់​ទូត​ទៅ​កាន់​ស្ថានទូត​អាមេរិកប្រចាំកម្ពុជាពីករណីជនម្នាក់គប់ស្បែកជើងលើសម្តេចក្នុងទឹកដីអាមេរិក ហើយ​ក៏​អំពាវនាវសូមកុំមានហិង្សា ឬបាតុកម្មប្រឆាំងតបតនឹងករណីនេះ។ សម្តេចបញ្ជាក់ថា «យើង​មិនស្នើអាមេរិកឱ្យមានវិធានការចំពោះករណីនេះទេ តែបើច្បាប់អាមេរិកកំណត់យ៉ាងណា នោះ យើងក៏មិនបានដឹងដែរ...»។- សម្តេចតេជោ ហ៊ុន សែន បន្តប្រកាសអំពាវនាវដល់ប្រជពលរដ្ឋឱ្យមានវិធានាការផ្ទាល់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាជំងឺកូវីដ-១៩ តាមរយៈវិធានការ៣កុំ និង៣ការពារ ព្រមទាំងត្រូវពាក់ម៉ាសនៅទីកន្លែងប្រមូលផ្តុំ ដែលមានហានិភ័យខ្ពស់ ទោះជាករណីពាក់ម៉ាស មិនស្ថិតជាកាតព្វកិច្ចក៏ដោយ។- សម្តេចតេជោ ហ៊ុន សែន បានបន្តកាសអំពាវនាវដល់ប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ទាំងដូលមូលដ្ឋាន និងដូសជំរុញ តាមទីកន្លែង ដែលរៀបចំដោយឱ្យអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យ។សង្កថាសម្តេចចប់នៅវេលាម៉ោង១០ និង១៤នាទី

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្រស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ក្នុងបេសកកម្មប្រឆាំងកូវីដ-១៩

2022/05/17 07:39:12 am        969
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។ ពិធីសំណេះសំណាលនេះ នឹងធ្វើឡើងនៅសាលពិព័រណ៍ជ្រោយចង្វា។ ការសំណេះសំណាលនេះ ធ្វើឡើងដើម្បីជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមចំណែកប្រកបដោយការទទួលខុសត្រូវ ដោយមិនខ្លាចនឿយហត់ មិនខ្លាចការឆ្លងជំងឺ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២ ក្រោមការផ្តួចផ្តើមគំនិតផ្ទាល់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដឹកនាំផ្ទាល់ដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងគោលបំណងផ្តល់សេវាព្យាបាលដល់ប្រជាពលរដ្ឋក្រីក្រនានាទូទាំងប្រទេស ដោយមិនប្រកាន់និន្នាការនយោបាយ។ចាប់តាំងពីបង្កើតឡើងមក សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលប្រមូលផ្តុំដោយក្រុមគ្រូពេទ្យគ្រប់ជំនាញ គ្រប់ឯកទេស ទាំងស្ថាប័នរដ្ឋ និងឯកជន បានចូលរួមសកម្មភាពក្នុងការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជាពិសេសនៅតាមទីជនបទ។ បច្ចុប្បន្ន ក្រុមគ្រូពេទ្យមកពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានព្យាបាលជូនប្រជាពលរដ្ឋក្រីក្រនៅទូទាំងប្រទេសបានជាង ៣៣ម៉ឺននាក់។ក្នុងនោះអ្នកជំងឺធ្ងន់ជាង ៦ពាន់នាក់ ត្រូវបានបញ្ជូនព្យាបាលនៅរាជធានីភ្នំពេញ និងជាមួយដៃគូសហការនានា។ក្នុងចំណោមអ្នកជំងឺធ្ងន់នេះ ក៏មានអ្នកជំងឺបេះដូងធ្ងន់ធ្ងរ ៥៦នាក់ផងដែរ។ក្នុងពេលដែលកម្ពុជា រងនូវការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ជិត ៨០០នាក់ បានស្ម័គ្រចិត្តចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលដោយឥតរួញរាផងដែរ៕

មន្ត្រីជាន់ខ្ពស់សុខាភិបាល ប្រកាសពីការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព

2022/05/16 12:46:50 pm        490
កែប៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែឧសភានេះ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលា ស្តីពីការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព ដោយមានការចូលរួម ធ្វើបទបង្ហាញពីមន្រ្តីនគរបាលយុត្តិធម៌នៃក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងអយ្យការអមសាលាដំបូងខេត្តកណ្តាល ព្រមទាំងអង្គការដៃគូពាក់ព័ន្ធអន្តរជាតិ ដូចជាអន្តការសុខភាពពិភពជាដើម។សិក្ខាសាលានេះ ប្រព្រឹត្តទៅ នៅសណ្ឋាគាររ៉ក់រ៉ូយ៉ាល់ ខេត្តកែប ចាប់ពីថ្ងៃទី១៦-១៨ ខែឧសភាឆ្នាំ២០២២ ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងសមត្ថភាព មន្រ្តីភ្នាក់ងារត្រួតពិនិត្យឱសថក្នុងការបង្ការ ទប់ស្កាត់ ស្រាវជ្រាវ និងចាត់វិធានការផ្លូវច្បាប់ការប្រយុទ្ធប្រឆាំងឱសថ ក្លែងក្លាយ និងអន់គុណភាព៕

ការចេញឯកសារបញ្ជាក់អត្តសញ្ញាណជូនពលរដ្ឋបម្រើឱ្យការបោះឆ្នោតនឹងបិទបញ្ចប់ត្រឹមថ្ងៃទី៣ ខែមិថុនា

2022/05/16 11:54:28 am        914
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅព្រឹកថ្ងៃទី១៦ ខែឧសភានេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ ២០២១ ត្រូវត្រៀមខ្លួន ត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ដែលមានសុពលភាព។ ក្នុងសេចក្ដីអំពាវនេះ ក៏បានបញ្ជាក់ដែរថា ការចេញឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត គឺនឹងបិទបញ្ចប់ត្រឹមថ្ងៃទី ៣ខែមិថុនា ខាងមុខ។គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាន់តែខិតជិតមកដល់នេះ បានអំពាវនាវឱ្យពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវ​ត្រៀមខ្លួន ត្រៀម​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឱ្យការ​បោះឆ្នោត ដែលមានសុពលភាព។ករណីពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ ដែលបានប្រើឯកសារបញ្ជាក់​អត្ត​សញ្ញាណ​បម្រើឱ្យការចុះឈ្មោះបោះឆ្នោត ​ហើយមិនទាន់​មាន​អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ រឺ​អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបានអស់សុពលភាព ​ឬមិនទាន់ទទួលបាន ​ឬបាត់ ឬខូច ​ឬកែតម្រូវ ត្រូវរួសរាន់ទៅស្នើសុំ ​ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត​ ពីគណៈកម្មការឃុំ ​សង្កាត់ រៀបចំការបោះឆ្នោត ​និងអាជ្ញាធរឃុំ សង្កាត់នៃឃុំ សង្កាត់ ដែលខ្លួនត្រូវទៅបោះឆ្នោត។ចំពោះការស្នើសុំ ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតនេះគឺ មានពេលវេលាកំណត់ ដោយនឹងបិទបញ្ចប់នៅថ្ងៃសុក្រ ទី០៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៥:៣០ នាទីល្ងាច។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ​ក៏បានបញ្ជាក់ឱ្យ ​ប្រធានគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត មេឃុំ ចៅសង្កាត់ និង​មេភូមិត្រូវធ្វើការផ្សព្វផ្សាយ​សេចក្តីអំពាវនាវនេះ​ឱ្យ​បាន​ទូលំទូលាយ​ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋមកស្នើសុំ ​ឯកសារបញ្ជាក់​អត្តសញ្ញាណបម្រើឱ្យការ​បោះឆ្នោត​ ឱ្យបានទាន់ពេលវេលា ដោយឥតបង់ថ្លៃ។គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ សង្ឃឹមយ៉ាងមុតមាំថា ​គណៈកម្មការឃុំ សង្កាត់រៀបចំការ​បោះឆ្នោត​ និងមេឃុំ ចៅសង្កាត់​ នឹងយកចិត្តទុកដាក់ជំរុញ ​និងពង្រឹងការចេញ ឯកសារបញ្ជាក់​អត្ត​សញ្ញាណបម្រើឱ្យការបោះឆ្នោត ​ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំ ​សង្កាត់របស់ខ្លួន។ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ​នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ខែមិថុនា​ ឆ្នាំ២០២២ ចាប់ផ្តើមពីម៉ោង ​៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០រសៀល ៕អត្ថបទ៖ គឹមហុក

ប្រធាន ស.ស.យ.ក ប្រកាសសាទររាជរដ្ឋាភិបាលកម្ពុជាក្នុងនាមប្រធានអាស៊ានទទួលបានលទ្ធផលគាប់ប្រសើរកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក

2022/05/15 06:39:44 pm        783
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) បានប្រកាសពីការតាមដានយ៉ាងយកចិត្តទុកដាក់ ជាមួយកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលទើបតែត្រូវបានបញ្ចប់។ជាមួយលទ្ធផលដ៏គួរជាទីគាប់ប្រសើរ ឯកឧត្តម ហ៊ុន ម៉ានី ប្រកាសចូលរួមអបអរសាទរ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានបំពេញបេសកកម្មមិនត្រឹមតែបានលើកមុខមាត់កិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះទេ តែថែមទាំងបង្កបរិយាកាសក្នុងនាមជាប្រធានអាស៊ាន ប្រមូលផ្តុំបណ្តាប្រទេសសមាជិកទាំងអស់ជាមួយគ្នា។ ប្រធាន ស.ស.យ.ក បញ្ជាក់ថា “អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀតនោះ ក្រៅពីអ្វីដែលជាលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំនានា កិច្ចប្រជុំបានដាក់ចេញនូវសេចក្តីថ្លែងការណ៍រួមដោយមានការយកចិត្តទុកដាក់សង្កត់ធ្ងន់លើសារសំខាន់នៃការបង្កើតបរិយាកាសសន្តិភាពសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការបន្តរឹតចំណងមិត្តភាពដែលមានស្រាប់ រួមទាំងការបន្តពង្រឹងតំបន់សន្តិភាពក្នុងបណ្តាប្រទេសនិមួយៗជាដើម។ ទាំងនេះបានបង្ហាញថាពាក្យថា «សន្តិភាព» ពិតជាមានតម្លៃ ហើយកត្តានៃ «សុខសន្តិភាព» ដែលមានក្នុងសង្គមជាក់ស្តែងរឹតតែមានតម្លៃមិនអាចកាត់ថ្លៃបាន ដើម្បីយើងមានលទ្ធភាពផ្តោតការយកចិត្តទុកដាក់លើការបន្តអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែប្រសើរឡើង និងបន្តកិច្ចសហប្រតិបត្តិការអន្តរជាតិឲ្យកាន់តែស្អិតរមួត”៕

ពុទ្ធបរិស័ទខ្មែររៀបចំពិធីបុណ្យវិសាពបូជា នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ

2022/05/15 11:39:35 am        641
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ នៅថ្ងៃទី១៥ ខែឧសភានេះ បានរៀបចំពិធីបុណ្យវិសាពបូជា នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ដោយមានការអញ្ចើញចូលរួមពីសម្តេចវិបុលសេនាភក្តីសាយ ឈុំប្រធានព្រឹទ្ឋសភា និងសម្តេចកត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំសមាជិក សមាជិកា ព្រឹទ្ឋសភា រដ្ឋសភា រាជរដ្ឋាភិបាល តំណាងស្ថានទូតអ្នកកាន់ព្រះពុទ្ឋសាសនានិងប្រជាពលរដ្ឋជាដើម។បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់«វិសាខបូជា»ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការ និងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវលីម ដារ៉ែន ជួន ណារិន្ទ ផ្តល់ម៉ូតូ២០គ្រឿង និងអំណោយមួយចំនួន ទៅកាន់វរៈនគរបាល និងកងទ័ពការពារព្រំដែន
08/16/2025 06:08 PM
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកណ្តឹងស្រុកបាទី ខេត្តតាកែវនិងរដ្ឋបាលឃុំកណ្តឹងប្រារព្វពិធីផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និង ពិធីបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវិរះកងទ័ពកម្ពុជាដែលបានពលីជីវិតក្នុងសមរភូមិ
08/16/2025 06:08 PM
ហ្វីលីពីន និងអូស្ត្រាលី ចាប់ផ្តើមសមយុទ្ធដ៏ធំបំផុតមិនធ្លាប់មាន នៅជិតសមុទ្រចិនខាងត្បូង
08/16/2025 05:08 PM
ទីក្រុងគីវ៖ រុស្ស៊ីបាញ់យាន ៨៥គ្រឿង និងមីស៊ីល ១គ្រាប់ លើអ៊ុយក្រែន ប៉ុន្មានម៉ោងក្រោយមានជំនួប Trump-Putin
08/16/2025 05:08 PM
ផ្ទុះរោងចក្រ នៅតំបន់ Ryazan របស់រុស្ស៊ី បណ្ដាលឲ្យមនុស្ស ១១នាក់ស្លាប់ និង ១៣០នាក់របួស
08/16/2025 05:08 PM
នាយករដ្ឋមន្ត្រីដាណឺម៉ាក និយាយថា លោក Netanyahu បានប្រែទៅជាបង្ក «បញ្ហាដោយខ្លួនលោកផ្ទាល់»
08/16/2025 05:08 PM
ឯកឧត្តមសាស្ត្រាចារ្យ ប៉ិច សុធី អញ្ជើញបើកសន្និសីទប្រចាំឆ្នាំលើកទី១ របស់សមាគមគ្រូពេទ្យបង្កកំណើតកម្ពុជា
08/16/2025 04:08 PM
មេដឹកនាំអឺរ៉ុបស្វាគមន៍កិច្ចប្រឹងប្រែងរបស់លោក Trump ប៉ុន្តែបញ្ជាក់ថា សម្ពាធលើរុស្ស៊ី ត្រូវតែមានបន្ត
08/16/2025 04:08 PM
មេភូមិភាគ៣កម្ពុជាស្នើថៃជៀសវាងសកម្មភាពទាំងឡាយដែលនាំឲ្យមានភាពតានតឹងនៅតាមព្រំដែនជាយថាហេតុ
08/16/2025 04:08 PM
[UPDATE] ក្រុមអ្នកជួយសង្គ្រោះប៉ាគីស្ថាន ពិបាកស្រង់សាកសព ក្រោយភ្លៀងរដូវមូសុង សម្លាប់មនុស្សយ៉ាងតិច ៣២០នាក់
08/16/2025 03:08 PM