BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

លទ្ធផលដំណើរទស្សនកិច្ចការងាររបស់សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន

2022/05/15 11:16:23 am        515
ភ្នំពេញ៖ នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងនាមជាប្រធានអាស៊ាន បានបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋ អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងអាហារថ្ងៃត្រង់ការងារជាមួយ លោកជំទាវ កាម៉ាឡា ហារីស អនុប្រធានាធិបតីសហរដ្ឋអាមេរិក​

2022/05/14 08:19:54 am        691
ភ្នំពេញ៖ នៅវេលាថ្ងៃត្រង់ ថ្ងៃទី១៣ឧសភា ឆ្នាំ២០២២(នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុង អាហារការងារថ្ងៃត្រង់ជាមួយ លោកជំទាវ កាម៉ាឡា ហារីស អនុប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងកិច្ចប្រជុំកំពូលស្តីពីបញ្ហាអាកាសធាតុ ការអភិវឌ្ឍថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងកិច្ចប្រជុំកំពូលរវាងមេដឹកនាំអាស៊ាន ជាមួយឯកឧត្តម ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក។ កិច្ចប្រជុំកំពូលពិសេសដែលប្រារព្វធ្វើឡើងនៅ ទីស្តីការក្រសួងការបរទេសអាមេរិក ក្នុងរដ្ឋធានី វ៉ាស៊ីនតោន បានឯកភាពគ្នាចេញនូវសេចក្តីថ្លែងការណ៍ស្តីពីចក្ខុវិស័យរួម នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក។មេដឹកនាំនៃប្រទេសអាស៊ាន និងសហរដ្ឋអាមេរិក បានបញ្ជាក់ជាថ្មី នូវការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងនិងកសាងទំនាក់ទំនងយូរអង្វែង រវាងអាមេរិក និងអាស៊ាន ដែលជាទំនាក់ទំនងមិនអាចខ្វះបាន ឲ្យកាន់តែទូលំទូលាយ ថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន និងសហរដ្ឋអាមេរិក ក៏ដូចជាពង្រឹង និង កសាងតំបន់ និងសហគមន៍អន្តរជាតិទូលំទូលាយ ដើម្បីបន្តលើកកម្ពស់ និងរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងដើម្បីធានាថា ទំនាក់ទំនងនេះ នៅ តែអាចសម្រេចតាមគោលការណ៍ ដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីៗ នឹងចូលរួមសហការយ៉ាងសមស្រប ក្នុងវេទិកាអន្តរជាតិ និងតំបន់ ដែលមានប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាមេរិក ជាសមាជិក។ក្នុងពេលនៃការប្រារព្ធខួបលើកទី៤៥ នៃទំនាក់ ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិកនៅឆ្នាំ២០២២​ មេដឹកនាំអាស៊ានសហរដ្ឋអាមេរិក បានប្ដេជ្ញារួមគ្នាដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីបង្កើតភាពជាយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក ដែលប្រកបដោយអត្ថន័យខ្លឹមសារ និងផលប្រយោជន៍ទៅវិញទៅមក និងបង្កើតសករាជថ្មីមួយ នៅក្នុងទំនាក់ទំនងអាស៊ាន​ សហរដ្ឋ អាមេរិក។ជាមួយគ្នានេះមេដឹកនាំអាស៊ាន សហរដ្ឋអាមេរិក ក៏បានប្តេជ្ញារួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នឹងជាសះស្បើយរួមគ្នា រួមទាំងការបន្តគាំទ្រកិច្ចខិតខំប្រឹង ប្រែងស្ដារឡើងវិញ ពីវិបត្តិជំងឺរាតត្បាតនៅតំបន់អាស៊ាន ការពង្រឹងសមត្ថភាពសុខភាព ក្នុងតំបន់ និងថ្នាក់ជាតិ រួមទាំងតាមរយៈគំនិតផ្ដួចផ្ដើម សុខាភិបាលអាស៊ាន-សហរដ្ឋអាមេរិក និងប្ដេជ្ញាផ្ដល់ហិរញ្ញប្បទានសកលកាន់តែខ្លាំង និងប្រកបដោយនិរន្តភាព សម្រាប់ ការបង្ការជំងឺរាតត្បាត ការត្រៀមលក្ខណៈ និងការឆ្លើយតប ការលើកទឹកចិត្តដល់វិនិយោគ ក្នុងឧស្សាហកម្មឱសថ និងការបណ្ដាក់ទុនរួមគ្នា ព្រមទាំងការវិនិយោគ ក្នុងការពង្រឹងប្រព័ន្ធសុខភាព ឲ្យបានរឹងមាំថែមទៀត តាមរយៈ ការគ្របដណ្ដប់ សុខភាពសកល (Universal Health Converage) ជាពិសេសថែមទាំងសុខភាពបឋម និងកម្លាំងការងារ សុខាភិបាល ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សន្តិសុខសុខភាព។ការលើកកម្ពស់ទំនាក់ ទំនងសេដ្ឋកិច្ចកាន់តែរឹងមាំ មេដឹកនាំអាស៊ាន សហរដ្ឋអាមេរិក បានប្តេជ្ញារួមគ្នា ធ្វើការ ដើម្បីបំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ដែលនឹងជំរុញការវិនិយោគលើ គម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពខ្ពស់ និរន្តរភាព ហើយធន់នឹងអាកាសធាតុ ដែលនឹងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌និងនិរន្តភាព។លើកកម្ពស់កិច្ចសហការតាមសមុទ្រ មេដឹកនាំទាំងអស់ បានយល់ព្រមជំរុញកិច្ចសហការដែនសមុទ្រ តាមរយៈយន្តការដឹកនាំដោយអាស៊ាន។ ដោយយើងមានគម្រោងបង្កើតទំនាក់ទំនងថ្មី ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលក្នុងចំណោមភ្នាក់ងារពាក់ព័ន្ធ រួមទាំងភ្នាក់ងារអនុវត្តច្បាប់ដែនសមុទ្រ ដើម្បីសហការគ្នាកែលម្អការយល់ដឹង អំពីផ្នែក លំហសមុទ្រ និងដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងគ្មានការ ត្រួតពិនិត្យ តាមរយៈការចែករំលែកព័ត៌មាន ឧត្ដម្មានុវត្ត និងជំនាញដែលនឹងបំពេញ បន្ថែម និងមិនត្រួតយន្តការដែលមានស្រាប់។ក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ានសហរដ្ឋអាមេរិក បានប្ដេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីការពារស្តារ និងគ្រប់គ្រងបរិស្ថានសមុទ្រប្រកបដោយនិរន្តរភាព។ លើការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន មេដឹកនាំអាស៊ាន អាមេរិក បានសន្យារួមគ្នាក្នុងការវិនិយោគលើការអភិវឌ្ឍមូលធន មនុស្ស ការផ្តល់សិទ្ធអំណាចដល់យុវជន និងក្រុមងាយរងគ្រោះ និងការពង្រឹងទំនាក់ ទំនង រវាងប្រជាជននិងប្រជាជន រួមទាំងការគាំទ្រផ្នែកភាសាអង់គ្លេស ជំនាញឌីជីថល ការអប់រំនិងបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងវិទ្យាសាស្ត្របច្ចេកវិទ្យា វិស្វកម្ម និងការបណ្តុះបណ្តាលគណិតវិទ្យា (DTEM) ក្នុងតំបន់៕

លោកជំទាវ ឱ វណ្ណឌីន ប្រាប់គណៈប្រតិភូធុរកិច្ចអូទ្រីសពីភាពជោគជ័យកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

2022/05/13 03:21:49 pm        501
ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្តម ម៉ម ប៊ុនហេង ដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Michael Schmeiser, First Secretary & Deputy Head of Mission, Austrian Embassy ដែលបានដឹកនាំគណៈប្រតិភូធុរកិច្ច ដែលមានក្រុមហ៊ុនអូទ្រីសមួយចំនួនបានចូលរួមផងដែរ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។លោកជំទាវ ឱ វណ្ណឌីន បានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូធុរកិច្ចអូទ្រីស ព្រមទាំងបានជម្រាបជូនអំពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩ និងជោគជ័យក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ជូនប្រជាពលរដ្ឋក្នុងពេលកន្លងមករហូតកម្ពុជាអាចសម្រេចបានគោលដៅបើកដំណេីរការប្រទេសឡើងវិញយ៉ាងឆាប់រហ័ស ដែលអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋបានរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មី សំដៅអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីទទួលទានអាហារពេលល្ងាច រៀបចំដោយ ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន

2022/05/13 01:14:13 pm        516
ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំជាមួយផ្នែកធុរកិច្ចអាស៊ាន និងសហរដ្ឋអាមេរិក ក៏ដូចជាពិធីពិសាហារភោជនីហារពេលល្ងាច បណ្តាមេដឹកនាំអាស៊ាន ពិសេសឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន បានចូលរួមសំដែងនូវមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានបាត់បង់បងប្រុសជាទីស្រឡាញ់របស់សម្តេច គឺសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានទទួលមរណភាពដោយសាជំងឺគាំងបេះដូង។ ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក មានប្រសាសន៍ថា កិច្ចប្រជុំរបស់យើងនៅពេលនេះ ស្របគ្នាខួបលើកទី៤៥ឆ្នាំ នៃទំនាក់ដៃគូសន្ទនារវាងអាស៊ាន និងសហរដ្ឋអាមេរិក។ ឯកឧត្តម ចូ បៃដិន គួរបញ្ជាក់ថា រយៈពេល៤៥ ឆ្នាំហើយនៃទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​ជាមួយ​អាស៊ាន ហើយកិច្ចប្រជុំកំពូលពិសេសអាមេរិកអាស៊ាន​ លើកនេះ ​គឺមានលក្ខណៈពិសេស ដែល​រៀបចំ​ឡើង​នៅរដ្ឋធានីវ៉ាស៊ីនតោន​ ហើយជាទំព័រថ្មីនិងសករាជថ្មី ក្នុង​ទំនាក់ទំនង​រវាងសហរដ្ឋ​អាមេរិក​និងអាស៊ាន។ អាស៊ាន គឺនៅក្នុងបេះដូងរបស់សហរដ្ឋអាមេរិក ក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក ហើយមិនត្រឹម​តែ​ប៉ុណ្ណោះទេ អាមេរិក ​មាន​ភាពរីករាយក្នុងការដំឡើងពីដៃគូយុទ្ធសាស្ត្រ​ទៅ​ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង​ជ្រោយរវាងសហរដ្ឋអាមេរិក និងអាស៊ានហើយការដែលឯកឧត្តមប្រធានាធិបតី​ទទួលអាហារពេលល្ងាចនេះ គឺដើម្បីអបអរសាទរនៅក្នុងការពង្រឹង ជំរុញកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងដ៏ល្អជាមួយអាស៊ាន។បន្ទាប់មកនៅក្នុងពិធីលាងសាយភោជន៍រៀបចំដោយឯកឧត្តមប្រធានាធិបតី សម្ដេចតេជោ បានមានប្រសាសន៍នៅក្នុងឱកាសនោះថា ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោសូមថ្លែងអំណរគុណចំពោះឯកឧត្តម ចូ បៃឌិន ដែលបានផ្ដល់នូវបដិសណ្ឋារកិច្ចដ៏កក់ក្ដៅដល់រូបសម្ដេច នឹងប្រមុខថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអាស៊ានដទៃទៀត នៅក្នុងអំឡុងពេលនៃការស្នាក់នៅរបស់យើងនៅសហរដ្ឋអាមេរិក និងជាពិសេសការរៀបចំនូវពិធីលាងសាយភោជន៍ដ៏ប្រពៃសម្រាប់ថ្ងៃនេះផង។ សម្តេច បានគូសបញ្ជាក់ផងដែរថា នៅឆ្នាំនេះគឺជាខួបលើកទី ៤៥ នៃទំនាក់ទំនងកិច្ចសន្ទនារវាង​អាស៊ាន​សហរដ្ឋអាមេរិក ហើយពេលនេះជាវិធីមួយដ៏សាកសមដែលថ្នាក់ដឹកនាំអាស៊ាន និង​សហរដ្ឋ​អាមេរិកបានជួបជុំគ្នានៅក្នុងសេតវិមាន ដើម្បីរំលឹកនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃភាព​ជាដៃគូដ៏យូរអង្វែងរបស់យើង ។ជាការពិតកិច្ចសហប្រតិបត្តិការរបស់យើងដែលឈរលើមូលដ្ឋានមួយដ៏រឹងមាំ និងម៉ឺងម៉ាត់នៃការ​គោរពគ្នា​ទៅវិញទៅមក​ មានការរក្សានូវឧត្តមប្រយោជន៍រួម បានឆ្លងកាត់រយៈពេលមួយដ៏វែងឆ្ងាយ​និងជាពិសេសបានជំនះនូវឧបសគ្គប្រកបដោយភាពជោគជ័យ។ នៅក្នុងឱកាសនេះដែរសម្តេចតេជោ ក៏បានរំលែកទុក្ខដោយសារសហរដ្ឋអាមេរិក បានប្រកាស​នៅក្នុងថ្ងៃនេះ ដែលអាមេរិកបានទម្លាក់ទង់ជាតិមកពាក់កណ្ដាលដង ដើម្បី​គោរព​ដល់​វិញ្ញាណក្ខន្ធ​ប្រជាពលរដ្ឋចំនួន ១លាននាក់ដែលបានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ ហើយសម្ដេច​ក៏​សូមចូល​រួម​សំដែងសាមគ្គីភាពដ៏ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋសហរដ្ឋអាមេរិកក្នុងឱកាសនេះ។ សម្ដេចតេជោ បានមានប្រសាសន៍ថា នាពេលនេះ​យើងមានឱកាសសញ្ជឹងគិតអំពីដំណើរការដ៏វែង​ឆ្ងាយ​ដែលអាស៊ានសហរដ្ឋអាមេរិកធ្វើការរួមគ្នាដោយការ​ខិតខំប្រឹងប្រែង​ដែលនឹងជួយពង្រឹងទំនាក់​ទំនងរបស់យើងលើគ្រប់វិស័យ។ សម្តេចតេជោ បានគូសបញ្ជាក់ផងដែរថា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ កម្ពុជា​បានជ្រើសរើសយកប្រធានបទអាស៊ានរួមគ្នាធ្វើការដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ដែលផ្អែកលើស្មារតីដែលអាស៊ានបាននិងកំពុងខិតខំរួមគ្នាដើម្បីរក្សាសន្តិភាព និងស្ថិរភាព ក៏ដូចជាលើកកម្ពស់ការអនុវត្តនូវវិបុលភាពប្រកបដោយចីរភាពនិងបរិយាបន្ន ជាការពិតយើង​ក៏ទទួលស្គាល់តួនាទីប្រកបដោយភាពវិជ្ជមានរបស់ដៃគូខាងក្រៅរបស់អាស៊ាន ជាពិសេស​សហរដ្ឋអាមេរិក នៅក្នុងដំណើរការទាំងមូលនេះ។សម្ដេចតេជោ បានមានប្រសាសន៍បន្តថា អាស៊ានសូមវាយតម្លៃខ្ពស់លើរាល់កិច្ចការដែល​សហរដ្ឋ​អាមេរិក បានធ្វើ​សម្រាប់តំបន់។ ក្នុងនាមខ្លួនសម្ដេចផ្ទាល់ សម្ដេចសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមប្រធានា​ធិបតី និងប្រជាពលរដ្ឋសហរដ្ឋអាមេរិក ​ដែលគាំទ្រតួនាទីរបស់កម្ពុជា ​ជាប្រធាន​អាស៊ាននៅឆ្នាំនេះ។ សម្តេចតេជោ បានបន្តទៀតថា ជាមួយនឹងសន្ទុះដែលបាននឹងកំពុងវិវឌ្ឍយ៉ាងលឿន​នៃការឈាន​ឆ្ពោះទៅរកប្រយោជន៍រួមតែមួយ ​សម្ដេចតេជោ សូមយកឱកាសនេះអញ្ជើញឯកឧត្តមប្រធានាធិបតី ដោយផ្ទាល់ ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានអាមេរិក លើកទី១០ ដែល​នឹងប្រព្រឹត្តទៅនៅ​កម្ពុជា​ក្នុងខែវិច្ឆិកា​ខាងមុខនេះ។ដោយឡែកឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី ​ក្នុងនាមជាប្រធាន​សម្របសម្រួល​កិច្ចសន្ទនា​រវាង​អាស៊ាន​អាមេរិកនេះ បានលើកឡើងថា ឥឡូវនេះ​យើងនឹងបន្តពង្រឹងទំនាក់ទំនង ក៏ដូចជាកិច្ច​សហប្រតិបត្តិការរវាងអាស៊ាន​ ជាមួយសហរដ្ឋអាមេរិក ដែលយើងនឹងដំឡើងពីដៃគូយុទ្ធសាស្ត្រ​ទៅដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ានអាមេរិកនេះ ​មានន័យថា នេះជាកម្រិតខ្ពស់បំផុត​នៅ​ក្នុងក្របខណ្ឌអាស៊ាន។សម្ដេចតេជោ ក៏បានគូសបញ្ជាក់នៅក្នុងឱកាសនោះថា សហរដ្ឋអាមេរិកគឺដើរតួនាទីសំខាន់នៅក្នុង​ពិភពលោក​ហើយតួនាទីនេះប្រសិនជាសេដ្ឋកិច្ចសហរដ្ឋអាមេរិកល្អ​នោះសេដ្ឋកិច្ចពិភពលោក​ក៏ល្អប្រសើរផងដែរ​ហើយលើសពីនេះកន្លងមក​អាមេរិកបានដើរតួនាទីសំខាន់​ក្នុងការប្រយុទ្ធប្រឆាំង​នៅកូវីដ-១៩ ក្នុងការផលិតវ៉ាក់សាំងជាដើម។នៅក្នុងឱកាសនោះសម្តេចតេជោ ក៏បានអរគុណដល់ប្រធានាធិបតីអាមេរិកដែលបានផ្ដល់វ៉ាក់សាំង​ជូនដល់ប្រទេសកម្ពុជា រួមទាំងវ៉ាក់សាំង johnson and johnson ​ចំនួន ១លានដូស ហើយ​និងមាន​វ៉ាក់សាំង​ពីរលាន​ដូសបន្ថែមទៀត​ ហើយសន្យាថា និងផ្ដល់វ៉ាក់សាំងជាង ​៥លានដូសបន្ថែមទៀត សម្រាប់​ប្រទេសកម្ពុជា ​នាពេលខាងមុខនេះ៕

ប្រមុខរដ្ឋ-រដ្ឋាភិបាលអាស៊ាន អញ្ជើញចូលរួមទទួលទានអាហារថ្ងៃត្រង់ រៀបចំដោយ ប្រធាន​សភា​សហរដ្ឋអាមេរិក

2022/05/13 12:26:37 pm        619
ភ្នំពេញ៖ សហរដ្ឋអាមេរិក បណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានយាង និងអញ្ជើញចូលរួមក្នុងពិធីទទួលទានអាហារថ្ងៃត្រង់ រៀបចំដោយលោកជំទាវ ណានស៊ី ភេឡូស៊ី ប្រធានសភាសហរដ្ឋអាមេរិក ។នៅក្នុងពិធីទទួលទានអាហារការងារប្រកបដោយខ្លឹមសារ និងអត្ថន័យដ៏ជ្រាលមេដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក បានធ្វើការពិភាក្សា និងការផ្លាស់ប្ដូរមតិ អំពីចំណុចសំខាន់ៗ នៅក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ ក៏ដូចជាភាពជាដៃគូទ្វេភាគី​ ជាមួយអាស៊ាន និងសហរដ្ឋអាមេរិករួមទាំង​ការ​ផ្លាស់ប្ដូរមតិ យោបល់ ជុំវិញបញ្ហាតំបន់ ​និងអន្តរជាតិ។ប្រជាពលរដ្ឋអាមេរិក-អាស៊ាន មានប្រមាណជាង ១០០០លាននាក់ ហើយអាមេរិកបច្ចុប្បន្នជា​ប្រទេស ​ដែលអាស៊ានធ្វើពាណិជ្ជកម្មធំជាងគេ ​ហើយជាប្រភព​នៃវិនិយោគធំជាងគេ សម្រាប់អាស៊ានផងដែរ។កិច្ចពិភាក្សាក៏បានលើកឡើងពីបញ្ហាសំខាន់ៗពាក់ព័ន្ធនឹងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី គឺធ្វើយ៉ាងណាឲ្យសហរដ្ឋអាមេរិក និងអាស៊ាន បន្តជំរុញកិច្ចសហប្រតិបត្តិការ ក៏ដូចជាភាព​ជា​ដៃគូបន្ថែមទៀត ក្រោយពីកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអាមេរិក រយៈពេល ៤៥ឆ្នាំមកនេះ ដែលមានការរីកចម្រើនគួរឲ្យកត់សំគាល់។ជារួមប្រមុខរដ្ឋាភិបាលអាស៊ាន និង​ប្រធានសភាអាមេរិកក៏ដូចជាសមាជិក​សភាដែលមកពី​គណបក្ស​ទាំងពីរ មានគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ បាន​សំដែង​នូវ​ការ​កោត​សរសើរ​បំផុត។​ នៅក្នុងជំនួបអាហារការងារនោះដែរ ប្រមុខរដ្ឋាភិបាលអាស៊ាន ចង់ឃើញអាមេរិក​បន្ត​ដើរតួនាទីសំខាន់នៅក្នុងការចូលរួមទៅលើចំណុចអាទិភាព​ ដូចជាការងារពាក់ព័ន្ធនិងបរិស្ថាន ការប្រែប្រួល​អាកាសធាតុ ​ការជួយទៅដល់វិស័យសុខាភិបាល ជាពិសេសបញ្ហាកូវីដ១៩កន្លងមក​នេះ ដែលសហរដ្ឋអាមេរិក បានផ្ដល់ជំនួយវ៉ាក់សាំង ​ក៏ដូចជាជំនួយផ្សេងទៀត ដល់បណ្ដាប្រទេស​សមាជិកអាស៊ាន។ជាមួយគ្នានេះក៏មានការពង្រឹងពង្រីកសេដ្ឋកិច្ច រវាងសហរដ្ឋអាមេរិក​និងអាស៊ាន ដោយ​សារកន្លងមកនេះអាស៊ាន-សហរដ្ឋអាមេរិក មានអ្វីដែលគេហៅថា​ កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម និងវិនិយោគ​ ដែលជាកិច្ចព្រមព្រៀងក្នុងការសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងអាស៊ាន និងសហរដ្ឋអាមេរិក។លើសពីនេះទៀត ការពិភាក្សាក៏ផ្ដល់ទៅលើបញ្ហាសន្តិសុខ​ និងផ្នែកពាក់ព័ន្ធដទៃទៀត ក្នុងនោះ លោកជំទាវ​ប្រធានសភាសភាសហរដ្ឋអាមេរិក ក៏ដូចជាសមាជិកសភាសហរដ្ឋអាមេរិក​បាន​ស្វាគមន៍ចំពោះវត្តមានរបស់ប្រមុខរដ្ឋាភិបាលអាស៊ាន ​ដែលអញ្ជើញ​មករដ្ឋធានីវ៉ាស៊ីនតោន ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន សហរដ្ឋអាមេរិក៕

ក្រសួងការបរទេសកម្ពុជា-អាមេរិក ឯកភាពរក្សាឱ្យមានទំនាក់ទំនងល្អជាមួយគ្នាលើគ្រប់វិស័យ

2022/05/13 10:11:43 am        611
ភ្នំពេញ៖ នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជួបពិភាក្សាការងារទ្វេភាគីជាមួយលោកជំទាវ Wendy Sherman អនុរដ្ឋមន្ត្រី ការបរទេស នៃសហរដ្ឋអាមេរិក នៅក្រសួងការបរទេសអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន នៅអំឡុងពេលមុនកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានទទួលស្គាល់ថា ក្នុងរយៈពេលជាង៧០ឆ្នាំនៃទំនាក់ទំនង ទោះបីជាមាន ទស្សនៈខុសគ្នាខ្លះក៏ដោយ ក៏មានការខិតខំប្រឹងប្រែងយ៉ាងពិតប្រាកដ និងជាប់លាប់ក្នុងការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។ ពាណិជ្ជកម្ម​ គឺជាគំរូដ៏ល្អបំផុតនៃកិច្ចសហប្រតិបត្តិការដ៏ល្អដែលផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ ជាពិសេសកម្មករស្ត្រីដ៏ច្រើនលើសលុប នៅក្នុងវិស័យវាយនភណ្ឌ ស្បែកជើង និងទំនិញធ្វើដំណើរ។  វិស័យសំខាន់ៗផ្សេងទៀតរួមមានការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩, ការស្វែងរក អដ្ឋិធាតុទាហានអាមេរិក, ការប្រឆាំងភេរវកម្ម, ការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ , ប្រតិបត្តិការរក្សាសន្តិភាព, កិច្ចសហប្រតិបត្តិការវប្បធម៌ ជាពិសេសការអភិរក្ស និងការពារបេតិកភណ្ឌវប្បធម៌ ជាដើម ។លោកជំទាវអនុរដ្ឋមន្ត្រី បានគោរពកោតសរសើរ កម្ពុជាចំពោះយុទ្ធនាការចាក់វ៉ាក់សាំងដែល ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងបានសម្តែងអំណរគុណ ចំពោះសកម្មភាពឈរលើ គោលការណ៍របស់កម្ពុជា ក្នុងការគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីអ៊ុយក្រែន ដោយគិតគូរពីគោលការណ៍នៃការគោរពបូរណភាពទឹកដី និងការជៀសវាងការប្រើកម្លាំងប្រឆាំងនឹងរដ្ឋសមាជិកទាំងអស់ នៃ អង្គការសហប្រជាជាតិ។ លោកជំទាវ បានសម្តែងការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ភាពជាប្រធាន អាស៊ាន របស់កម្ពុជាក្នុងឆ្នាំនេះ និងបានថ្លែងអំណរគុណកម្ពុជាសម្រាប់ការគាំទ្រដល់ការសម្របសម្រួលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកនាពេលខាងមុខ។ លោកជំទាវក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានបំពេញតួនាទីជាប្រេសិត ពិសេសនៃប្រធានអាស៊ានលើបញ្ហាមីយ៉ាន់ម៉ា និងបានជំរុញឱ្យមានការប្រាស្រ័យទាក់ទង ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ។ លោកជំទាវ ក៏បានលើកឡើងពីកង្វល់មួយចំនួនទាក់ទងនឹងការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម និងស្ថានភាព លទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា។ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា តាមរយៈបទពិសោធន៍ដ៏ឈឺចាប់ពីជម្លោះ និងអំពើប្រល័យពូជសាសន៍អស់រយៈកាល ៣០ឆ្នាំកន្លងមក  កម្ពុជាតែងតែ ប្រកាន់យកនូវវិធីសាស្រ្តប្រកប ដោយសង្គតិភាព ក្នុងការ ការពារសន្តិភាព  និង គោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ នៅក្នុងការអនុវត្ត នយោបាយការបរទេសរបស់ខ្លួន ជាពិសេសនៅក្នុងបរិបទនៃបញ្ហាមីយ៉ាន់ម៉ា និង ជម្លោះនៅអ៊ុយក្រែន។ចំពោះ ការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអះអាង សាជាថ្មី អំពីការប្រកាន់ខ្ជាប់របស់កម្ពុជាចំពោះគោលការណ៍ រដ្ឋធម្មនុញ្ញរបស់ខ្លួន ដែល ហាមឃាត់វត្តមានយោធាបរទេស។ កាយវិការដែលកម្ពុជាបាន ធ្វើឡើង ក្នុងការអនុញ្ញាតឱ្យមានដំណើរទស្សនកិច្ចនានា ទៅកាន់មូលដ្ឋាននេះជាច្រើនលើកច្រើនសា រ គឺជាកាយវិការ ដែល មិនធ្លាប់មានសម្រាប់ ប្រទេសនានា បើពិនិត្យ មើល ពី ទិដ្ឋភាព ក្នុង វិស័យយោធា។អំពីស្ថានភាពលទ្ធិប្រជាធិបតេយ្យ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពន្យល់ថា ទោះបីលទ្ធិប្រជាធិប-តេយ្យ នៅកម្ពុជាមាន ភាពក្មេងខ្ចី ក៏ប្រទេសកម្ពុជាបានរៀបចំ ការ បោះឆ្នោតយ៉ាង ទៀងទាត់ចាប់ តាំងពីឆ្នាំ១៩៩៣ ហើយការបោះឆ្នោតទាំងនោះត្រូវបានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ទទួលស្គាល់ថា មាន ភាព សេរី យុត្តិធម៌ តម្លាភាព សន្តិភាព និងសណ្តាប់ធ្នាប់ល្អ។ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សតែងតែត្រូវបានរំលេច នៅក្នុងការបោះឆ្នោតទាំងនោះ ហើយការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខនឹង ផ្តល់វេទិកាសម្រាប់គណបក្សចំនួន ១៧ ចូលរួមប្រកួតប្រជែង។ ស្ថាប័នសារព័ត៌មាន ក្នុងទម្រង់ បោះពុម្ព និងឌីជីថល មានជាង២០០០, អង្គការក្រៅរដ្ឋាភិបាលជាង ៦០០០, សហជីពជាង ៦០០០ មានន័យថា រោងចក្រខ្លះមាន សហជីព៥ ក្នុងរោងចក្រតែមួយ គឺជាតថភាព ជាក់ស្តែងនៃលំហសេរីភាព និងវប្បធម៌ប្រជាធិបតេយ្យរបស់កម្ពុជា។ យ៉ាង ណា ក៏ ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាន លើក ឡើង ថា សិទ្ធិ និង សេរីភាព មិន មែនជាការគេចវេសពី កាតព្វកិច្ច គោរព ច្បាប់ នោះ ទេ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះការងាររបស់ប្រេសិត ពិសេសស្តីពី បញ្ហា មីយ៉ាន់ម៉ា ហើយបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការស្នើសុំឱ្យមានកិច្ចប្រជុំជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសតួអង្គ ដែលកំពុងស្ថិតនៅក្នុង ប្រទេសមីយ៉ាន់ម៉ា ដូចជា លោកស្រី អោង សាន់ស៊ូជី  និង លោក អតីតប្រធានាធិបតី វីន មីន ដើម្បីជំរុញ វឌ្ឍនភាពនៃ អាទិភាពក្នុង ការបញ្ឈប់អំពើហឹង្សា ការផ្តល់ជំនួយមនុស្សធម៌ និងកិច្ចសន្ទនានយោបាយប្រកបដោយបរិយាប័ន្ន ។ កម្ពុជានឹងបន្តការប្ដេជ្ញាចិត្តរបស់ខ្លួន ចំពោះវិធីសាស្រ្តដែលដើរ មួយជំហានម្តងៗ និងការ ផ្តោតលើសកម្ម ភាពជាក់ស្តែង តាមរយៈការអនុវត្តយន្តការ កសាងទំនុកចិត្ត និងភាពជឿជាក់ ក្នុងចំណោមភាគីពាក់ព័ន្ធផ្សេងៗ៕

ប្រធានាធិបតីអាមេរិក និងឥស្សរជនជាន់ខ្ពស់អាស៊ាន-អាមេរិក សុទ្ធតែសម្តែងសមាណទុក្ខជូនសម្តេចតេជោ ហ៊ុន សែន ចំពោះមរណភាពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង

2022/05/13 09:39:21 am        924
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសរសេរលើបណ្តាញសង្គម Facebookផ្លូវការសម្តេចនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះថា ប្រធានាធិបតីអាមេរិក ចូ បៃដិន និងឥស្សរជនជាន់ខ្ពស់អន្តរជាតិអាស៊ាន-អាមេរិក បានសម្តែងសមាណទុក្ខជូនសម្តេចតេជោ ហ៊ុន សែន ចំពោះមរណភាពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលជាបងប្រុសបង្កើតរបស់សម្តេច។យោងតាមខ្លឹមសារទាំងស្រុងសម្តេចតេជោ ហ៊ុន​ សែន បានបញ្ជាក់ថា៖ បងប្រុសបន្ទាប់ពីបងចែកឋានដោយមិនបានលា ឬផ្តាំផ្ញើប្រពន្ធកូន ចៅ និងបងប្អូនញាតិមិត្តក៏ដោយចុះ តែមរណភាពរបស់បងត្រូវបានព្រះមហាក្សត្រ​ និងព្រះមាតាជាតិព្រះប្រទានព្រះរាជសាររំលែកទុក្ខ។ព្រះមហាក្សត្រជាទីសក្ការៈបានប្រោសប្រទានគោរម្យងារជូនបងជាសម្តេចថែមទៀតផង។ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិព្រមទាំងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងគ្រប់ជាន់ថ្នាក់បានផ្ញើសាររំលែកទុក្ខនិងចូលរួមគោរពវិញាណក្ខន្ធ ក៏ដូចជាចូលរួមបុណ្យសពបង។ព្រះសង្ឃ និងប្រជាជន ក៏បង្ហាញសមាណចិត្តអាណិតស្រឡាញ់បងនិងក្រុមគ្រួសារ។ពេលប្អូនមកកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមប្រជុំអាស៊ាន-អាមេរិកថ្នាក់ដឹកនាំអាស៊ានចូលរួមមរណទុក្ខជាថ្មីម្តងទៀតបន្ទាប់ពីបញ្ជូនសារលិខិតរំលែទុក្ខលើកមុន។ ពេលជំនួបរវាងថ្នាក់ដឹកនាំអាស៊ាន ជាមួយថ្នាក់ដឹកនាំធុរកិច្ចអាមេរិក អ្នកសម្របសម្រួលកម្មវិធីឆ្លៀតសំដែងនូវមរណទុក្ខក្នុងអង្គប្រជុំផ្លូវការ។ លើសពីនេះ អ្វីដែលខ្ញុំភ្ញាក់ផ្អើលនិងរំភើបនោះប្រធានាធិបតីសហអាមេរិកចូ បៃដិន(Joe Biden)តែម្តង ដែលនិយាយមកកាន់ខ្ញុំថា (សូមចូលរួមរណទុក្ខចំពោះបងប្រុសរបស់ឯកឧត្តម)។នេះជាពាក្សដែលគាត់និយាយមុនគេបន្ទាប់ពីគាត់អានសុន្ទរកថាក្នុងនាមប្រធានាធិបតីអាមេរិក ឯខ្ញុំអានសុន្ទរកថាក្នុងនាមជាប្រធានអាស៊ាន និងប្រធានាធិបតីឥណ្ឌូនេសុីអានសុន្ទរកថា ក្នុងនាមប្រទេសសម្របសម្រួលអាស៊ាន-អាមេរិក។ គាត់ជាមនុស្សពោពេញដោយមនោសញ្ចេតនា គួរឱ្យគោរពដោយសារគាត់ធ្លាប់បាត់បង់កូនប្រពន្ធ និងបងប្អូនដែរ ។ ដូចនេះគាត់យល់ពីអារម្មណ៍សោកសៅរបស់ខ្ញុំនៅពេលនេះ ហើយដែលគាត់បាននិយាយរឿងទាំងនេះមកកាន់ខ្ញុំ។ខាងភាគីសហរដ្ឋអាមេរិកដែលបានបញ្ចេញយោបល់សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ខ្ញុំមកសហរដ្ឋអាមេរិក ដើម្បីរួមចំណែកសម្រាប់ការសម្រេចបានលទ្ធផលនៃការប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។ សូមវិញាណក្ខន្ធបងប្រុសទៅឱ្យបានស្ងប់ចុះ៕

សម្តេចតេជោ ហ៊ុន សែន និងប្រមុខដឹកនាំប្រទេសអាស៊ាន ត្រូវបានទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅបំផុតពីលោក Joh Biden

2022/05/13 08:10:54 am        1478
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាសហប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក រួមនឹងប្រមុខដឹកនាំអាស៊ាន ទាំងអស់ ត្រូវបានទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅបំផុតដោយលោក ប្រធានាធិបតីសហរដ្ឋអាមេរិក Joh Biden នៅសេតវិមាន(White House) នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៉ី សហរដ្ឋអាមេរិក, ថ្ងៃទី១២ ឧសភា ឆ្នាំ២០២២។

ក្រុមហ៊ុនទំនាក់ទំនងសាធារណៈអាមេរិក សន្យាជំរុញដល់ការផ្សព្វផ្សាយឱ្យផ្សាយនូវអ្វីដែលជាការពិតពីកម្ពុជា ជាពិសេសពាក់ព័ន្ធការអភិវឌ្ឍ និងភាពរីកចម្រើននៅកម្ពុជា

2022/05/13 08:07:01 am        653
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ (ម៉ោងនៅក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក មីសែល ភីទ្រុសហ្សិលឡូ (Michael Petruzzello)ប្រធាន ក្រុមហ៊ុន ទំនាក់ទំនងសាធារណៈ (PR Firm-Qorvis Communication) ។ នៅក្នុងជំនួបនេះ ប្រធានក្រុមហ៊ុនទំនាក់ទំនងរបស់អាមេរិក បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន សម្រាប់ការផ្តល់ឱកាសឱ្យរូបលោកបានជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។ លោក មីសែល ភីទ្រុសហ្សិលឡូ បានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចតេជោនៅលើទឹកដីអាមេរិកនាពេលនេះ ជាដំណើរទស្សនកិច្ចដ៏ល្អបំផុត។លោក មីសែល ភីទ្រុសហ្សិលឡូ បានជម្រាបសម្តេចតេជោថា បច្ចុប្បន្នប្រព័ន្ធផ្សព្វផ្សាយមានភាពទូលំទូលាយ ហើយតែមានការចង់ដឹងព័ត៌មាននានាពាក់ព័ន្ធនឹងប្រទេសកម្ពុជា។ លោកបានលើកឡើងថា ក្រុមការងាររបស់លោកធ្លាប់បានមកកាន់កម្ពុជាដោយផ្ទាល់ ហើយបានឃើញពីវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជា។ ភាពរីកចម្រើននេះ ក៏ត្រូវបានបង្ហាញតាមរយៈបណ្តាញផ្សព្វផ្សាយផងដែរ។ លោកបានលើកឡើងថា កម្ពុជា គួរបន្តផ្សព្វផ្សាយឱ្យបានកាន់តែច្រើនថែមទៀត នូវការរីកចម្រើនរបស់កម្ពុជា។ លោកក៏ចង់ឃើញកម្ពុជា បង្កើនការបណ្តុះបណ្តាលអ្នកនាំពាក្យ និងតំណាងរបស់កម្ពុជានៅគ្រប់វិស័យទាំងអស់ ដើម្បីបង្កើនសមត្ថភាពក្នុងការបង្ហាញ និងឆ្លើយតបបញ្ហាពាក់ព័ន្ធរបស់កម្ពុជាទៅកាន់ពិភពលោក។ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៅកាន់ លោក មីសែល ភីទ្រុសហ្សិលឡូ ថា កម្ពុជានាពេលបច្ចុប្បន្ន មានវឌ្ឍនភាព រីកចម្រើន និងទទួលបានជោគជ័យជាច្រើនក្នុងកិច្ចការអភិវឌ្ឍន៍។ សម្តេចតេជោ បានបញ្ជាក់ថា ជារឿងសំខាន់ណាស់ចំពោះការងារផ្សព្វផ្សាយនូវអ្វីដែលជាតថភាពជាក់ស្តែងរបស់កម្ពុជា។សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ស្ថានភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន មិនដូចអ្វីដែលលើកឡើងនៅទំព័រសារព័ត៌មានប្រឆាំងនឹងកម្ពុជានោះទេ។ សម្តេចតេជោ ក៏បានជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកទស្សនកិច្ច និងសរសេរការពិតរបស់កម្ពុជា។ ពាក់ព័ន្ធការបណ្តុះបណ្តាលអ្នកនាំពាក្យវិញ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាកំពុងជំរុញការបណ្តុះបណ្តាលមន្ត្រីអ្នកនាំពាក្យឱ្យមានសមត្ថភាពកាន់តែខ្ពស់ ក្នុងការផ្តល់ព័ត៌មានជាក់ស្តែងស្តីពីការរីកចម្រើនរបស់កម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាមិនចង់ឱ្យផ្សព្វផ្សាយនូវអ្វីដែលហួសពីការពិតរបស់កម្ពុជានោះដែរ ពោលគឺផ្សាយត្រឹមស្ថានភាពជាក់ស្តែងរបស់កម្ពុជាតែប៉ុណ្ណោះ។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាបានរងនូវអយុត្តិធម៌ច្រើនណាស់ កើតចេញពីការផ្សព្វផ្សាយព័ត៌មានមិនពិត ប្រាស់ចាកពីសភាពពិតនៅកម្ពុជា។ សម្តេចតេជោ បានលើកឡើងថា ការបណ្តុះបណ្តាលមន្ត្រីអ្នកនាំពាក្យជារឿងសំខាន់ណាស់សម្រាប់កម្ពុជា ដើម្បីពាំនាំការពិតរបស់កម្ពុជាទៅកាន់ពិភពលោក។ពាក់ព័ន្ធការផ្សព្វផ្សាយនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា មានស្ថាប័នអន្តរជាតិមួយចំនួនតែងតែយកការផ្សព្វផ្សាយព័ត៌មានជាមូលដ្ឋានក្នុងការវាយតម្លៃរបស់ខ្លួន ហើយនាំឱ្យការវាយតម្លៃមិនបានត្រឹមត្រូវ ព្រោះព័ត៌មានដែលគេយកជាមូលដ្ឋាន ជាប្រភពផ្សព្វផ្សាយមិនបានឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជា។តបនឹងអ្វីដែលសម្តេចតេជោ បានលើកឡើងនេះ លោក មីសែល ភីទ្រុសហ្សិលឡូ បានសន្យាជួយជំរុញដល់ការផ្សព្វផ្សាយឱ្យផ្សាយនូវអ្វីដែលជាការពិតពីកម្ពុជា ជាពិសេសពាក់ព័ន្ធការអភិវឌ្ឍ និងភាពរីកចម្រើននៅកម្ពុជា។លោក បានលើកឡើងថា តាមរយៈដំណើរទស្សនកិច្ចរបស់ក្រុមការងារលោកនៅកម្ពុជា គឺបានមើលឃើញថា កម្ពុជាពិតជាមានសន្តិភាព ហើយមានការរីកចម្រើន។ ចំណុចល្អទាំងនេះ ចាំបាច់ត្រូវឱ្យពិភពលោកបានដឹង។ក្នុងជំនួបសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជម្រាបលោក មីសែល ភីទ្រុសហ្សិលឡូ ពីភាពជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋ។ សម្តេចតេជោ ក៏បានបញ្ជាក់នូវគោលជំហររបស់កម្ពុជា ពាក់ព័ន្ធដំណើរការប្រជាធិបតេយ្យ និងការងារបោះឆ្នោតនៅកម្ពុជា, គោលជំហរពាក់ព័ន្ធសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ក៏ដូចជាជំហរក្នុងការធ្វើជាប្រធានអាស៊ាន និងការប្រឹងប្រែងដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា ផងដែរ៕

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនប្រឹក្សាយោបល់ និងបញ្ចុះបញ្ចូលផ្នែកច្បាប់

2022/05/13 07:56:31 am        541
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០២២(នៅរដ្ឋធានី វ៉ាស៊ីនតោនសហរដ្ឋអាមេរិក) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក ស្កុត ដេវីដ ផាវិន (Scott David Parven) តំណាងក្រុមហ៊ុនប្រឹក្សាយោបល់ និងបញ្ចុះបញ្ចូលផ្នែកច្បាប់របស់អាមេរិក ។ នៅក្នុងជំនួបនេះ លោក ស្កុត ដេវីដ ផាវិន បានជម្រាបសម្តេចតេជោនាយករដ្ឋមន្ត្រីថា កន្លងមកក្រុមការងាររបស់លោកបានធ្វើការងារជាច្រើនជាមួយស្ថានទូតកម្ពុជាប្រចាំនៅអាមេរិក ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក មានភាពល្អប្រសើរ។ បន្ថែមពីលើនោះ ក្រុមហ៊ុនរបស់លោក បានទាក់ទងជាមួយថ្នាក់ដឹកនាំរបស់អាមេរិក នៅស្ថាប័នសភា ក៏ដូចជារដ្ឋាភិបាល ធ្វើយ៉ាងណាឱ្យអាមេរិកយល់ពីជំហររបស់កម្ពុជាទាំងទំនាក់ទំនងទ្វេភាគី ការងារអាស៊ាន ការងារអន្តរជាតិ។ ជាពិសេសគោលជំហររបស់កម្ពុជាពាក់ព័ន្ធការឈ្លានពានរបស់រុស្ស៉ី លើអ៊ុយក្រែន ការបម្រែបម្រួលអាកាសធាតុ ពាណិជ្ជកម្ម និងការខិតខំរបស់កម្ពុជាខាងផ្នែកមនុស្សធម៌។ លោក ស្កុត បានឲ្យដឹងទៀតថា តាមរយៈជំនួបជាមួយថ្នាក់ដឹកនាំស្ថាប័នសភា និងរដ្ឋាភិបាលអាមេរិកនោះ លោកបានគូសរំលេចថា អ្វីដែលកម្ពុជាបានធ្វើនាពេលកន្លងមកនេះ ជារឿងដ៏ល្អ ដែលគួរតែអបអរសាទរ និងផ្តល់តម្លៃសម្រាប់កម្ពុជា។នៅចំពោះថ្នាក់ដឹកនាំ និងសហការីក្រុមហ៊ុនបញ្ចុះបញ្ចូលរបស់អាមេរិកនេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក នាពេលបច្ចុប្បន្ន បានឈានដល់កម្រិតល្អប្រសើរមួយមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្តេចតេជោ បានបញ្ជាក់ថា អ្វីដែលអាមេរិកមិនធ្លាប់មានពីមុនមកក្នុងទំនាក់ទំនងជាមួយកម្ពុជា គឺបានមានក្នុងពេលធ្វើទំនាក់ទំនងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេច ដូចជាការជួយឱ្យមានទីតាំងស្ថានទូតជាក់លាក់ ការរីកចម្រើនផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ កាន់តែកត់សម្គាល់ទៀតនោះ ក្នុងរយៈពេល ៤ខែឆ្នាំ២០២២ ទំហំ ពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក មានកំណើនគួរឱ្យសម្គាល់ទោះបីស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩។ ក្នុងនោះកម្ពុជា បាននាំទំនិញទៅកាន់សហរដ្ឋអាមេរិក កើនឡើងដល់ទៅ ៤៤ភាគរយ។សម្តេចតេជោ បានណែនាំទៅក្រុមហ៊ុនប្រឹក្សាយោបល់ និងបញ្ចុះបញ្ចូលរបស់អាមេរិកថា មានកិច្ចការមួយចំនួនទៀត ដែលត្រូវធ្វើបន្ត គឺធ្វើយ៉ាងណាកុំឱ្យមានការភ័ន្តច្រឡំលើទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ដូចជាកន្លងមកអាមេរិក មានការចោទប្រកាន់លើកំពង់ផែរាមថា មានវត្តមានយោធាចិន ដែលជារឿងមិនត្រឹមត្រូវ និងមិនពិត ព្រោះកម្ពុជាមានគោលជំហរច្បាស់លាស់ ដោយប្រកាន់នយោបាយអព្យាក្រឹតអចិន្ត្រៃយ៍ មានចែងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ ហើយកម្ពុជាគ្មាននយោបាយជ្រើសរើសរវាងចិន និងអាមេរិកនោះទេ។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ពីគោលជំហរនយោបាយការបរទេសកម្ពុជាផងដែរ។ ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីការផ្អាកធ្វើសមយុទ្ធជាមួយអាមេរិកកាលពីឆ្នាំ២០១៧ផងដែរ។ ការផ្អាកនោះ គឺដោយសារកម្ពុជា ត្រូវរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ មិនមានបំណងបង្អាក់ទំនាក់ទំនងផ្នែកយោធាជាមួយអាមេរិកនោះឡើយ។ សម្តេចតេជោ ក៏បានបញ្ជាក់ពីការអនុញ្ញាតឱ្យនាវាប្រទេសនានាចូលចតនៅកំពង់ផែរបស់កម្ពុជា ដែលជាការបង្ហាញឱ្យឃើញនូវការធ្វើទំនាក់ទំនងដោយបើកចំហររបស់កម្ពុជាជាមួយបណ្តាប្រទេសជាមិត្ត។ សម្តេចតេជោ បានលើកឡើងដែរថា សហរដ្ឋអាមេរិក បានជួយការអភិវឌ្ឍជាច្រើននៅកម្ពុជា ដូចជាជំរុញពាណិជ្ជកម្ម វិនិយោគ ការដោះមីន ការបណ្តុះបណ្តាល និងការផ្តល់វ៉ាក់សាំងសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូដ១៩ជាដើម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវលីម ដារ៉ែន ជួន ណារិន្ទ ផ្តល់ម៉ូតូ២០គ្រឿង និងអំណោយមួយចំនួន ទៅកាន់វរៈនគរបាល និងកងទ័ពការពារព្រំដែន
08/16/2025 06:08 PM
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកណ្តឹងស្រុកបាទី ខេត្តតាកែវនិងរដ្ឋបាលឃុំកណ្តឹងប្រារព្វពិធីផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និង ពិធីបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវិរះកងទ័ពកម្ពុជាដែលបានពលីជីវិតក្នុងសមរភូមិ
08/16/2025 06:08 PM
ហ្វីលីពីន និងអូស្ត្រាលី ចាប់ផ្តើមសមយុទ្ធដ៏ធំបំផុតមិនធ្លាប់មាន នៅជិតសមុទ្រចិនខាងត្បូង
08/16/2025 05:08 PM
ទីក្រុងគីវ៖ រុស្ស៊ីបាញ់យាន ៨៥គ្រឿង និងមីស៊ីល ១គ្រាប់ លើអ៊ុយក្រែន ប៉ុន្មានម៉ោងក្រោយមានជំនួប Trump-Putin
08/16/2025 05:08 PM
ផ្ទុះរោងចក្រ នៅតំបន់ Ryazan របស់រុស្ស៊ី បណ្ដាលឲ្យមនុស្ស ១១នាក់ស្លាប់ និង ១៣០នាក់របួស
08/16/2025 05:08 PM
នាយករដ្ឋមន្ត្រីដាណឺម៉ាក និយាយថា លោក Netanyahu បានប្រែទៅជាបង្ក «បញ្ហាដោយខ្លួនលោកផ្ទាល់»
08/16/2025 05:08 PM
ឯកឧត្តមសាស្ត្រាចារ្យ ប៉ិច សុធី អញ្ជើញបើកសន្និសីទប្រចាំឆ្នាំលើកទី១ របស់សមាគមគ្រូពេទ្យបង្កកំណើតកម្ពុជា
08/16/2025 04:08 PM
មេដឹកនាំអឺរ៉ុបស្វាគមន៍កិច្ចប្រឹងប្រែងរបស់លោក Trump ប៉ុន្តែបញ្ជាក់ថា សម្ពាធលើរុស្ស៊ី ត្រូវតែមានបន្ត
08/16/2025 04:08 PM
មេភូមិភាគ៣កម្ពុជាស្នើថៃជៀសវាងសកម្មភាពទាំងឡាយដែលនាំឲ្យមានភាពតានតឹងនៅតាមព្រំដែនជាយថាហេតុ
08/16/2025 04:08 PM
[UPDATE] ក្រុមអ្នកជួយសង្គ្រោះប៉ាគីស្ថាន ពិបាកស្រង់សាកសព ក្រោយភ្លៀងរដូវមូសុង សម្លាប់មនុស្សយ៉ាងតិច ៣២០នាក់
08/16/2025 03:08 PM