ពីវេទិកាអនាគតរបស់អាស៊ាន,សម្ដេចធិបតីថ្លែងថា ព្រំដែន និងអធិបតេយ្យភាពកម្ពុជា ដាច់ខាតមិនត្រូវបានកែប្រែដោយការប្រើកម្លាំងឡើយ
​​កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ
កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង
ថ្ងៃដំបូងទស្សនកិច្ចផ្លូវការ​របស់សម្ដេច​ធិបតីនៅវៀតណាមទទួលបានការ​ស្វាគមន៍យ៉ាងកក់ក្ដៅ និងជំនួបទ្វេភាគី

នយោបាយ​ និង ការអភិវឌ្ឍន៍

ពលរដ្ឋនៅស្រុកសំឡូត សម្ដែងការសប្បាយរីករាយ ដែលផ្លូវជាតិលេខ១០ កំពុងអភិវឌ្ឍន៍​ជាផ្លូវក្រាលកៅស៊ូ

2022/04/05 09:50:02 am        722
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង បានសម្ដែងនូវការសប្បាយរីករាយ ដែលរាជរដ្ឋាភិបាលបានអភិវឌ្ឍន៍ផ្លូវជាតិលេខ១០ ទៅជាផ្លូវក្រាលកៅស៊ូ (បាត់ដំបង-ពោធិ៍សាត់-កោះកុង) ដែលផ្លូវមួយខ្សែនេះ នឹងកាន់តែធ្វើឲ្យជីវភាពរបស់ពួកគាត់ មានភាពល្អប្រសើរឡើង​ថែមទៀត ។ប្រជាពលរដ្ឋរស់នៅឃុំកំពង់ល្ពៅ ស្រុកសំឡូត បានលើកឡើងថា តំបន់​ពួកគេរស់​នៅ​ជា​អតីត​សម្បូរទៅដោយមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលក្រោយ​សមាហរណកម្ម​ពុំមាន​សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធអ្វីជាដុំកំភួននោះទេ ទាំងផ្លូវគមនាគមន៍ក៏លំបាកធ្វើដំណើរ បើចង់​ទៅ​ក្រុង​បាត់ដំបង ត្រូវចំណាយពេលយូរ ។ពលរដ្ឋបានបន្តថា បច្ចុប្បន្ននៅឃុំនេះ កាន់តែមាន​ការអភិឌ្ឍ​នូវ​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្សេងៗ​កើត​ឡើងជា​បន្តបន្ទាប់ ហើយការរគ្រោះថ្នាក់ដោយសារគ្រាប់មីន មានតិចតួចបំផុត ប្រជាពលរដ្ឋ​អាច​ប្រកបរបរ​កសិកម្មគ្មានភាពភ័យខ្លាចដូចមុន ពិសេសទៀតនេះ រាជរដ្ឋាភិបាល​កំពុង​អភិវឌ្ឍន៍​ផ្លូវ​ជាតិ​លេខ​១០ ទៅជាផ្លូវក្រាលកៅស៊ូ កាន់តែធ្វើឲ្យពួកគេធ្វើដំណើរងារយស្រួលជាងមុន ។ប្រជាពលរដ្ឋ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបានអភិវឌ្ឍតំបន់ពួកគេរស់នៅ រួម​ទាំង​សាងសង់ផ្លូវជាតិលេខ១០ ជាផ្លូវក្រាលកៅស៊ូ ហើយពួកគេក៏បានស្នើរាជរដ្ឋាភិបាល បន្ត​កសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក្នុងមូលដ្ឋាននេះ ឲ្យកាន់តែមានរីកចម្រើនជាងមុន ។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវជាតិលេខ១០នេះ ប្រវែងប្រមាណ ១៩៨គីឡូម៉ែត្រ ដោយតភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទៅដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង គ្រោងចំណាយថវិកាចំនួន ១៨៨លាន​ដុល្លារ ដែលជាហិរញ្ញប្បទានរបស់ប្រទេសចិន និងថែមថវិកាបដិភាគចំនួន៦០លានដុល្លារ ព្រោះ​មិនច​ង់​វះកាត់ភ្នំក្រវាញជា២ ហើយបច្ចុប្បន្ន ផ្លូវនេះសម្រេចការសាងសង់បានប្រមាណ ៦០​ភាគរយ​ហើយ ៕

មេបញ្ជាការកងទ័ពជើងគោក សម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់នៅកងទ័ព និងសមិទ្ធផលនានា នៅតំបន់ប្រតិបត្តិការសឹករងកណ្តាល

2022/04/04 02:01:50 pm        814
កណ្តាល៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់នៅទ័ព (កម្ពស់ ២ជាន់ ចំនួន២ខ្នង) អគារផ្ទះបាយ អគារបន្ទប់ទឹក និងសមិទ្ធផលនានា របស់តំបន់ប្រតិបត្តិការសឹករងកណ្តាល អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងអគារទីបញ្ជាការ អំណោយរបស់យោធាខេត្តប៊ិញយឿង យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២។លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមអបអរសាទរចំពោះការទទួលបាននូវសមិទ្ធផលជាច្រើនរបស់តំបន់ប្រតិបត្តិការសឹករងកណ្តាល ដោយសមិទ្ធផលថ្មីទាំងនេះ នឹងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងដោយជួយសម្រួលការងារប្រចាំថ្ងៃរបស់អង្គភាពបានមួយកម្រិតធំ និងធានាបាននូវប្រសិទ្ធភាពការងារបន្ថែមទៀត។លោកសូមគោរពថ្លែងអំណរគុណ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជានិច្ចជាកាល សម្តេច តែងបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់យោធិន និងគ្រួសារយោធិននៅគ្រប់បណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ហើយតែងបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងទាំងផ្នែកស្មារតី ថវិកា និងសម្ភារៈ ដើម្បីជួយសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃ, ការហ្វឹកហ្វឺនរៀនសូត្រ, ការបំពាក់សម្ភារៈបរិក្ខារផ្សេងៗ, ការលើកស្ទួយជីវភាពសុខមាលភាពកងទ័ព និងគ្រួសារកងទ័ព តាមរយៈការកសាងជំរុំជម្រកស្នាក់នៅ និងការដោះស្រាយប្រាក់ហូបប្រចាំថ្ងៃ ជាដើម។លោកសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត និងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងយោធិនតំបន់ប្រតិបត្តិការសឹករងកណ្តាលទាំងអស់ ដែលបានខិតខំពុះពារបំពេញភារកិច្ច រហូតសម្រេចបាននូវស្នាដៃ និងគុណបំណាច់ជាច្រើនទាំងលើការបំពេញភារកិច្ចស្នូល, ការកសាងអង្គភាព, ការងារហ្វឹកហ្វឺន និងអប់រំចិត្តសាស្ត្រ, ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ សំដៅធានាលើកកម្ពស់ជីវភាពយោធិន គ្រួសារយោធិន ព្រមទាំងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយភាគីមិត្ត។ ជាពិសេស ក្នុងដំណាក់កាលនៃការរាតត្បាតសាកលនៃជំងឺកូវីដ-១៩ អង្គភាពក៏បានខិតខំយកចិត្តទុកដាក់ការពារសុខភាពរបស់យោធិន និងគ្រួសារយោធិន តាមរយៈការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការ “៣កុំ ៣ការពារ” រួមជាមួយនឹងវិធានការសុខាភិបាល និងគោលការណ៍ណែនាំផ្សេងៗ ហើយក៏បានទទួលការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជម្រុញបាន ១០០%។ មួយវិញទៀត អង្គភាពក៏បានសកម្មចូលរួមសហការបំពេញភារកិច្ចផ្សេងៗទៀតដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩៕

អនុប្រធានក្រុមការងារចុះជួយស្រុកឱរ៉ាល់ដឹកនាំបេក្ខជនឃុំចុះសួរសុខទុក្ខ និងណែនាំពលរដ្ឋដល់ខ្នងផ្ទះ

2022/04/04 11:30:39 am        268
កំពង់ស្ពឺ៖ ឯកឧត្តម យឿន យឿត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកឱរ៉ាល និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ បានដឹកនាំបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំទាំងពេញសិទ្ធ និងបម្រុង ចុះសួរសុខទុក្ខ និងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ខណៈសកម្មភាពដើរតាមខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋនេះនឹងធ្វើគ្រប់ផ្ទះទាំងអស់ស្ថិតនៅក្នុងឃុំតាសាលតែម្តង។ ឯកឧត្តមយឿន យឿត បានថ្លែងថា សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា ស្ថិតនៅក្នុងឃុំតាសាល គឺមានចំនួន៣៩៩៨នាក់ និងក្រុមគណបក្សមានចំនួន១៦៤៦ក្រុម ហើយបងប្អូនទាំងអស់ នឹងដើរតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋដើម្បីស្វែងយល់អំពីជីវភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តមបានបន្តថា ការដែលដឹកនាំបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នេះ គឺដើម្បីបង្ហាញមុខដល់បេក្ខជនឲ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសមាជិក-សមាជិកាគណបក្ស បានស្គាល់ពួកគាត់ឲ្យកាន់ច្បាស់បន្ថែមទៀត ហើយមួយវិញទៀតក៏ដើម្បីយល់ដឹងអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមភូមិផងដែរ៕

អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់អំពីការលុបបញ្ជីបេក្ខជនមួយចំនួនរបស់គណបក្សភ្លើងទៀន

2022/04/04 11:09:38 am        297
ភ្នំពេញៈ ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ពាក់ព័ន្ធការលុបបញ្ជីបេក្ខជនមួយចំនួនរបស់គណបក្សភ្លើងទៀន គឺពាក់ព័ន្ធនឹងបណ្តឹងរបស់ប្រជាពលរដ្ឋទៅលើបញ្ជីបេក្ខជនដំបូង។ នៅក្នុងពាក្យបណ្តឹងប្តឹងសុំលុបបញ្ជីបេក្ខជន នៃគណបក្សភ្លើងទៀន គឺគ.ជ.ប បានរកឃើញនៅអង្គហេតុ ដែលវាមានលក្ខណៈផ្ទុយនឹងអង្គច្បាប់។ករណីខ្លះបេក្ខជនបានផ្តិតមេដៃ និងមួយចំនួនទៀត មានក្រុមការងារគណបក្សភ្លើងទៀនជួយផ្តិមមេដៃជំនួស។ចំណុចនេះហើយ គឺជាការក្លែងឯសារដែលគណបក្សភ្លើងទៀនបានប្រព្រឹត្ត៕

សម្តេចតេជោ ហ៊ុន សែន ៖ ថ្ងៃទី៤មេសា ជាថ្ងៃកំណើតផ្លូវការរបស់សម្ដេច ហើយជាការចាប់ផ្ដើមចលនាតស៊ូរំដោះប្រទេសជាតិ

2022/04/04 10:52:16 am        551
សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រកាសថា ថ្ងៃទី៤ ខែមេសានេះ ជាថ្ងៃខួបកំណើតផ្លូវការរបស់សម្ដេច ហើយជាការចាប់ផ្ដើមចលនាតស៊ូរំដោះប្រទេសជាតិ។ថ្លែងក្នុងពិធីសំណេះសំណាល និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ និងសមិទ្ធផលនៃការស្តារ កែលម្អដងស្ទឹងសៀមរាប នៅក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៤ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាហ្លួងម៉ែ ,ព្រះមហាក្សត្រ និងព្រះសង្ឃ ដែលបានប្រទានពរ និងជូនពរដល់សម្តេច។សម្តេចគូសបញ្ជាក់ថា ថ្ងៃនេះសម្ដេចរើសជាថ្ងៃកំណើតរបស់សម្ដេច ប៉ុន្តែថ្ងៃកំណើតពិតប្រាកដគឺថ្ងៃទី៥ ខែសីហាឯណោះទៅវិញទេ ប៉ុន្តែមូលហេតុដែលមកធ្វើបុណ្យកំណើតនៅថ្ងៃទី៤មេសា ១៩៥១នៅថ្ងៃនេះ ព្រោះថ្ងៃនេះ ហើយបើពិនិត្យថយក្រោយកាលពី៥២ឆ្នាំមុន គឺជាថ្ងៃដែលសម្ដេច បានចុះចូលទៅព្រៃតាមការអំពាវនាវរបស់សម្ដេច ព្រះនរោត្តម សីហនុ៕

សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យពលរដ្ឋកម្សាន្តសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ

2022/04/04 09:36:27 am        612
សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅតែអះអាងឱ្យប្រជាពលរដ្ឋរាំលេងកម្សាន្តសប្បាយរីករាល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខណៈការការឆ្លងកូវីដ-១៩ ត្រូវបានគ្រប់គ្រងយ៉ាងល្អ។ថ្លែងក្នុងពិធីសំណេះសំណាល និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ និងសមិទ្ធផលនៃការស្តារ កែលម្អដងស្ទឹងសៀមរាប នៅក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៤ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវឲ្យប្រជាពលរដ្ឋ ឱ្យបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ និងនាំគ្នាចាក់វ៉ាក់សាំងទាំងដូសទី១ ទី២ ទី៣ និងដុសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីធានាភាពស៊ាំក្នុងសហគមន៍៕

សម្តេចតេជោ ហ៊ុន សែន ព្រមានជាថ្មីមិនអត់ឱនដល់បុគ្គលណាដែលចង់បំផ្លាញសន្តិភាព

2022/04/04 09:17:22 am        536
សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានព្រមានមិនអត់ឱន និងចាត់វិធានការយ៉ាងតឹងរឹងបំផុត ចំពោះបុគ្គលណាដែលមានចេតនាចង់បំផ្លិចបំផ្លាញសុខសន្តិភាព ដែលប្រទេសកម្ពុជាកំពុងមានសព្វថ្ងៃនេះ។ការព្រមានជាថ្មីនេះធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែប្រវែងសរុប ១០៨,៧៥ គីឡូម៉ែត្រ និងសមិទ្ធផលនៃការស្តារ កែលម្អដងស្ទឹងសៀមរាប នៅក្រុងសៀមរាប ខេត្តសៀមរាប។សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា បុគ្គលដែលមកពីគណបក្សនយោបាយណាក៏ដោយ អាចថែរក្សានូវសុខសន្តិភាពបានដូចគ្នា ប៉ុន្តែបើបុគ្គលណាដែលប្រាថ្នាចង់បំផ្លិចបំផ្លាញនូវសុខសន្តិភាព គឺមិនបាននោះឡើយមិនថាអ្នកឯងមកពីណាទេ គឺត្រូវតែកម្ទេចចោលភ្លាមៗតែម្តង៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ៣៨ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតនៅក្រុងសៀមរាប

2022/04/04 12:35:08 am        921
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV Newsភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ។គម្រោងស្ថាបនាផ្លូវទាំង ៣៨ខ្សែ ដែលមានប្រវែងសរុប ១០៨.៧៤គីឡូម៉ែត្រ ត្រូវបានបានសាងសង ់ដោយអនុលោមទៅតាមប្រភេទខ្សែផ្លូវនីមួយ៖- ផ្លូវប្រភេទទី១៖ ជាផ្លូវស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវល្អ ត្រូវបានជួសជុលឡើងវិញ ដោយអ៊ុតក្រាលបេតុងកៅស៊ូAC កម្រាស់ពី ៥សង់ទីម៉ែត្រទៅ ៧សង់ទីម៉ែត្រ។- ផ្លូវប្រភេទទី២៖ ជាផ្លូវស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវមិនល្អ ត្រូវបានសាងសង់ថ្មីឡើងវិញ ដោយចាក់ក្រាលបេតុងសរសៃដែក កម្រាស់២០សង់ទីម៉ែត្រ រួចក្រាលបេតុងកៅស៊ូ AC កម្រាស់ ៧សង់ទីម៉ែត្រពីលើ។- ផ្លូវប្រភេទទី៣៖ ជាផ្លូវមិនស្ថិតនៅតំបន់មានភ្ញៀវទេសចរធ្វើដំណើរច្រើន ត្រូវបានសាងសង់ថ្មីឡើងវិញ ដោយចាក់ក្រាលបេតុងសរសៃដែកកម្រាស់ ២០សង់ទីម៉ែត្រ។- ផ្លូវប្រភេទទី៤៖ ជាផ្លូវវាងក្រុង ដោយកំណាត់ផ្លូវដែលមានតួផ្លូវល្អ ត្រូវបានជួសជុលអ៊ុតក្រាលបេតុងកៅស៊ូ AC ឡើងវិញ ចំណែកកំណាត់ផ្លូវដែលមានតួផ្លូវមិនល្អ ត្រូវបានសាងសង់ថ្មីឡើងវិញ ដោយចាក់ក្រាលបេតុងសរសៃដែក កម្រាស់ ២៥សង់ទីម៉ែត្រ។ការសាងសង់ផ្លូវទាំង៣៨ខ្សែនេះ ត្រូវបានអនុវត្តដោយអង្គភាពរដ្ឋចំនួន ៨ក្រុម រួមមាន៖ កងវិស្វកម្មលេខ១៧៨ ស្ពាន ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ, កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប, កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប, អគ្គនាយកដ្ឋានសាធារណការ, អគ្គនាយកដ្ឋានប្រព័ន្ធចម្រុះទឹកកខ្វក់, នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ, នាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់, និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប។ គម្រោងនេះ ត្រូវបានត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដោយក្រុមការងារអន្តរក្រសួងសម្រាប់ត្រួតពិនិត្យ និងវាយតម្លៃការងារ និងក្រុមការងារបច្ចេកទេសអន្តរក្រសួងចំនួន៩ក្រុមទៀត ដែលប្រចាំការនៅតាមការដ្ឋានផ្ទាល់។ គម្រោងនេះ បានចំណាយថវិកាអស់ជិត ១៥០លានដុល្លារអាមេរិក ជាកញ្ចប់ថវិកាជាតិ ដែលបានអនុម័តផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា។ខ្សែផ្លូវទាំង៣៨ខ្សែនេះ គឺជាខ្សែផ្លូវដែលបានសាងសង់ឡើងដោយគិតគូរយ៉ាងល្អិតល្អន់អំពីបទដ្ឋានលក្ខណៈបច្ចេកទេស និងគំនូសប្លង់នគរូបនីយកម្មផ្លូវ ការបែងចែកខ្សែផ្លូវអាទិភាពស្របទៅតាមរូបសាស្ដ្រទីក្រុង ដែលមានសង្គតិភាពនគរូបនីយកម្ម មានមេត្រីភាពនឹងទឹក ព្រៃឈើនិងប្រាសាទបុរាណ និងស្របជាមួយប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប និងផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាបចក្ខុវិស័យឆ្នាំ២០៣៥។ ជាមួយគ្នានេះ គម្រោងស្ថាបនាផ្លូវទាំង ៣៨ខ្សែ ក៏មានការរៀបចំនូវបណ្តាញលូទឹកភ្លៀង លូទឹកកខ្វក់នៅតាមបណ្តោយខ្សែផ្លូវ និងបានតភ្ជាប់ប្រព័ន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់ចេញពីលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋចំនួន ១២,២៩៩ទីតាំង មកបណ្តាញលូមេនៃខ្សែផ្លូវទាំង៣៨ខ្សែ រួមជាមួយការងារស្ថាបនាចំណតរថយន្តសងខាងផ្លូវជាតិលេខ៦ ប្រវែង ២១៩០ម៉ែត្រ ដែលបានចំណាយថវិកាបន្ថែមអស់ជិត ៤លានដុល្លារអាមេរិក ជាការផ្ដល់ជូនដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីបញ្ចប់គម្រោងនេះ និងជាពិសេស គឺជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ នៅក្នុងចន្លោះអន្តរកាលនៃវិបត្តិជំងឺកូវីដ-១៩។ក្រៅពីនោះ គម្រោងនេះ ក៏បានរៀបចំបន្ថែមនូវប្រព័ន្ធការពារទឹកជំនន់ បញ្ចៀសការជន់លិចទីក្រុង រៀបចំខឿនចិញ្ចើមផ្លូវ បង្គោលភ្លើងបំភ្លឺផ្លូវ ភ្លើងសញ្ញាចរាចរណ៍ បណ្តាញខ្សែកាប ប្រព័ន្ធបញ្ជូនអគ្គិសនី ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនពិការ ផ្លូវជិះកង់ ចំណតរថយន្ត ផ្លាកសញ្ញា គំនូសសញ្ញាចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព សួនច្បារ និងការដាំដើមឈើលម្អតាមដងផ្លូវ៕

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប នៅព្រឹកស្អែកនេះ

2022/04/03 07:55:56 pm        677
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០២២ស្អែកនេះ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប។គម្រោងស្ថាបនាផ្លូវទាំង ៣៨ខ្សែ ដែលមានប្រវែងសរុប ១០៨.៧៤គីឡូម៉ែត្រ ត្រូវបានបានសាងសង ់ដោយអនុលោមទៅតាមប្រភេទខ្សែផ្លូវនីមួយ៖- ផ្លូវប្រភេទទី១៖ ជាផ្លូវស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវល្អ ត្រូវបានជួសជុលឡើងវិញ ដោយអ៊ុតក្រាលបេតុងកៅស៊ូAC កម្រាស់ពី ៥សង់ទីម៉ែត្រទៅ ៧សង់ទីម៉ែត្រ។- ផ្លូវប្រភេទទី២៖ ជាផ្លូវស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវមិនល្អ ត្រូវបានសាងសង់ថ្មីឡើងវិញ ដោយចាក់ក្រាលបេតុងសរសៃដែក កម្រាស់២០សង់ទីម៉ែត្រ រួចក្រាលបេតុងកៅស៊ូ AC កម្រាស់ ៧សង់ទីម៉ែត្រពីលើ។- ផ្លូវប្រភេទទី៣៖ ជាផ្លូវមិនស្ថិតនៅតំបន់មានភ្ញៀវទេសចរធ្វើដំណើរច្រើន ត្រូវបានសាងសង់ថ្មីឡើងវិញ ដោយចាក់ក្រាលបេតុងសរសៃដែកកម្រាស់ ២០សង់ទីម៉ែត្រ។- ផ្លូវប្រភេទទី៤៖ ជាផ្លូវវាងក្រុង ដោយកំណាត់ផ្លូវដែលមានតួផ្លូវល្អ ត្រូវបានជួសជុលអ៊ុតក្រាលបេតុងកៅស៊ូ AC ឡើងវិញ ចំណែកកំណាត់ផ្លូវដែលមានតួផ្លូវមិនល្អ ត្រូវបានសាងសង់ថ្មីឡើងវិញ ដោយចាក់ក្រាលបេតុងសរសៃដែក កម្រាស់ ២៥សង់ទីម៉ែត្រ។ការសាងសង់ផ្លូវទាំង៣៨ខ្សែនេះ ត្រូវបានអនុវត្តដោយអង្គភាពរដ្ឋចំនួន ៨ក្រុម រួមមាន៖ កងវិស្វកម្មលេខ១៧៨ ស្ពាន ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ, កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប, កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប, អគ្គនាយកដ្ឋានសាធារណការ, អគ្គនាយកដ្ឋានប្រព័ន្ធចម្រុះទឹកកខ្វក់, នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ, នាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់, និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប។ គម្រោងនេះ ត្រូវបានត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដោយក្រុមការងារអន្តរក្រសួងសម្រាប់ត្រួតពិនិត្យ និងវាយតម្លៃការងារ និងក្រុមការងារបច្ចេកទេសអន្តរក្រសួងចំនួន៩ក្រុមទៀត ដែលប្រចាំការនៅតាមការដ្ឋានផ្ទាល់។ គម្រោងនេះ បានចំណាយថវិកាអស់ជិត ១៥០លានដុល្លារអាមេរិក ជាកញ្ចប់ថវិកាជាតិ ដែលបានអនុម័តផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា។ខ្សែផ្លូវទាំង៣៨ខ្សែនេះ គឺជាខ្សែផ្លូវដែលបានសាងសង់ឡើងដោយគិតគូរយ៉ាងល្អិតល្អន់អំពីបទដ្ឋានលក្ខណៈបច្ចេកទេស និងគំនូសប្លង់នគរូបនីយកម្មផ្លូវ ការបែងចែកខ្សែផ្លូវអាទិភាពស្របទៅតាមរូបសាស្ដ្រទីក្រុង ដែលមានសង្គតិភាពនគរូបនីយកម្ម មានមេត្រីភាពនឹងទឹក ព្រៃឈើនិងប្រាសាទបុរាណ និងស្របជាមួយប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប និងផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាបចក្ខុវិស័យឆ្នាំ២០៣៥។ ជាមួយគ្នានេះ គម្រោងស្ថាបនាផ្លូវទាំង ៣៨ខ្សែ ក៏មានការរៀបចំនូវបណ្តាញលូទឹកភ្លៀង លូទឹកកខ្វក់នៅតាមបណ្តោយខ្សែផ្លូវ និងបានតភ្ជាប់ប្រព័ន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់ចេញពីលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋចំនួន ១២,២៩៩ទីតាំង មកបណ្តាញលូមេនៃខ្សែផ្លូវទាំង៣៨ខ្សែ រួមជាមួយការងារស្ថាបនាចំណតរថយន្តសងខាងផ្លូវជាតិលេខ៦ ប្រវែង ២១៩០ម៉ែត្រ ដែលបានចំណាយថវិកាបន្ថែមអស់ជិត ៤លានដុល្លារអាមេរិក ជាការផ្ដល់ជូនដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីបញ្ចប់គម្រោងនេះ និងជាពិសេស គឺជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ នៅក្នុងចន្លោះអន្តរកាលនៃវិបត្តិជំងឺកូវីដ-១៩។ក្រៅពីនោះ គម្រោងនេះ ក៏បានរៀបចំបន្ថែមនូវប្រព័ន្ធការពារទឹកជំនន់ បញ្ចៀសការជន់លិចទីក្រុង រៀបចំខឿនចិញ្ចើមផ្លូវ បង្គោលភ្លើងបំភ្លឺផ្លូវ ភ្លើងសញ្ញាចរាចរណ៍ បណ្តាញខ្សែកាប ប្រព័ន្ធបញ្ជូនអគ្គិសនី ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនពិការ ផ្លូវជិះកង់ ចំណតរថយន្ត ផ្លាកសញ្ញា គំនូសសញ្ញាចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព សួនច្បារ និងការដាំដើមឈើលម្អតាមដងផ្លូវ៕

ឯកឧត្តម​ គន់​ គីម​៖ សម្តេចតេជោ​ត្រៀមជួយគ្រប់សព្វបែបយ៉ាងជូនអតីតយុទ្ធជន

2022/04/03 03:32:36 pm        789
បន្ទាយមានជ័យ:​ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញសំណេះសំណាលជាមួយអតូតយុទ្ធជនខេត្តបន្ទាយមានជ័យចំនួនជាង ៤០០នាក់ ជាប្រភេទក១ និងក២។ក្នុងឱកាសនោះ​ ឯកឧត្តម គន់ គីម មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តែងតែបន្តយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនគ្រប់រូបជាប្រចាំ។ឯកឧត្តមបញ្ជាក់ថា ការយកចិត្តទុកដាក់ចំពោះមុខរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី​ សំខាន់បំផុតជូនអតីតយុទ្ធជននោះគឺ​ការបង្កេីនប្រាក់​ ឬបៀវត្សរ៍ជូនអតីតយុទ្ធជនដែលមានថវិកាទាប​ ឲ្យទទួលបានថវិកាច្រើនជាងមុន​ ក្រោយពីរាជរដ្ឋាភិបាលបានផ្អាកការដំឡេីងប្រាក់បៀវត្សរ៍រយៈពេល២ឆ្នាំកន្លងទៅ​ ដោយសារវិបត្តិកូវីដ-១៩។ ឯកឧត្តម​ គន់​ គីម​ បានផ្តាំផ្ញើដល់អតីតយុទ្ធជនទាំងអស់បន្តអនុវត្តវិធានការសុខាភិបាល និងការចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា។ អត្ថបទ​ សេក​ ឧត្តម​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពីវេទិកាអនាគតរបស់អាស៊ាន,សម្ដេចធិបតីថ្លែងថា ព្រំដែន និងអធិបតេយ្យភាពកម្ពុជា ដាច់ខាតមិនត្រូវបានកែប្រែដោយការប្រើកម្លាំងឡើយ
06/09/2026 07:06 PM
ក្រុម​ហេសបូឡាជំរុញឲ្យ​អាជ្ញាធរលីបង់ផ្សះ​ផ្សាទំនាក់ទំនងជាមួយអ៊ីរ៉ង់
06/09/2026 06:06 PM
ប្រភព៖ ការឈាន​ដល់​កិច្ចព្រមព្រៀង រវាង​អាមេរិក និងអ៊ីរ៉ង់ ក្នុងរយៈពេល ២ ឬ ៣ថ្ងៃ គឺមិនទំនងសោះឡើយ​
06/09/2026 06:06 PM
អាជ្ញាធរឈីលីរឹបអូសបានគ្រឿងញៀនប្រហែលជាង ១០០តោនដែលខ្លែងបន្លំធ្វើជាឈើ
06/09/2026 06:06 PM
វិមានក្រឹមឡាំង៖ មិនមានផែនការ សម្រាប់ការសន្ទនាតាម​​ទូរស័ព្ទ រវាងលោក Putin និង​លោក Trump ទេ​
06/09/2026 06:06 PM
លោក Netanyahu ៖ អ៊ីស្រាអែលនឹងឆ្លើយតបដោយកម្លាំង បើសិនជាអ៊ីរ៉ង់ហ៊ានវាយប្រហារម្តងទៀត
06/09/2026 06:06 PM
របាយការណ៍៖ ជម្លោះពិភពលោក បាន​ឡើង​ដល់កម្រិតខ្ពស់​បំផុត នៅឆ្នាំ២០២៥
06/09/2026 06:06 PM
ប្រមុខ WHO ស្នើសុំឲ្យអ៊ូហ្គង់ដា ពិចារណាឡើងវិញការបិទព្រំដែន ដោយសារជំងឺអេបូឡា
06/09/2026 06:06 PM
មនុស្សយ៉ាងហោច ១១នាក់ ស្លាប់ ក្រោយទូកអន្តោប្រវេសន៍លិចនៅជិតប្រទេសម៉ាល់តា
06/09/2026 06:06 PM
ចិន៖ បម្រាម​នាំចេញទំនិញ​ប្រើប្រាស់​បាន ២ផ្លូវ​ គឺ​ចង់​​បញ្ឈប់បំណង​​​ធ្វើយោធូនីយកម្ម​ឡើងវិញរបស់ជប៉ុន
06/09/2026 05:06 PM