​​កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ
កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង
ថ្ងៃដំបូងទស្សនកិច្ចផ្លូវការ​របស់សម្ដេច​ធិបតីនៅវៀតណាមទទួលបានការ​ស្វាគមន៍យ៉ាងកក់ក្ដៅ និងជំនួបទ្វេភាគី
ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីពាណិជ្ជកម្ម ណែនាំ​មន្ត្រី​បញ្ចៀស​ដាច់ខាត​ការ​ទាមទារ​កម្រៃ​សេវា​ក្រៅ​ផ្លូវការ

2022/03/30 12:50:10 pm        517
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ ​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ​បាន​ក្រើន​រម្លឹក​ដល់មន្រ្តីក្រោមឱវាទថា ត្រូវ​បញ្ចៀស​ដាច់ខាត​ការទាមទារកម្រៃសេវាក្រៅផ្លូវការពីអាជីករ​ ពាណិជ្ជករ ​ផលិតករ ​អ្នកនាំចេញ និងសេវាផេ្សងៗ ដែល​ផ្ទុយ​ពី​ខ្លឹមសារ​ប្រកាស​រួម​ស្តីពីកម្រងសេវាសាធារណៈរវាង​ក្រសួង​ពាណិជ្ជកម្ម ​និងក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ។ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម ​និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង​ និងបង្ក្រាបការក្លែងបន្លំ ​(ក.ប.ប.) ខេត្តមណ្ឌលគីរី ​កាលពីថ្ងៃទី២៨ មីនា ឆ្នាំ២០២២​កន្លងទៅ ​ឯកឧត្តមរដ្ឋ​ មន្ត្រី ​បានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង​ស្វែង​រកទីផ្សារជូន​ប្រជាពលរដ្ឋបន្ថែមទៀត ​តាមរយៈការ​សម្រួល​បរិយា​កាសធុរកិច្ចឱ្យកាន់​តែល្អ​ប្រសើរឡើង​ ការកសាងបទដ្ឋាន​គតិយុត្ត​ដើម្បីគាំពារ និងការចរចាបង្កើតកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីទ្វេភាគី ​ពហុភាគី ​និងតំបន់។ជាមួយគ្នានេះ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ ​ឯកឧត្តម​បាន​ណែនាំឱ្យមន្រ្តីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ​ក.ប.ប. ទាំងអស់ ត្រូវបន្តខិតខំពង្រឹងចំណេះដឹងខ្លួន​បន្ថែមទៀត ទាំង​ជំនាញ​បច្ចេកទេស ​និង​ភាសាបរទេស ​តាមរយៈការសិក្សាស្រាវជ្រាវ ​រៀនសូត្រ និង​ដកស្រង់បទពិសោធន៍ពីមន្រ្តីដែលមានសមត្ថភាព។ ម្យ៉ាងវិញទៀត ​ថ្នាក់គ្រប់គ្រងត្រូវចេះប្រើប្រាស់មន្រ្តីរបស់ខ្លួនឱ្យអស់លទ្ធភាព និងត្រូវចេះបណ្តុះ​បណ្តាល​មន្រ្តីដែលមានស្រាប់ ​ទៅតាមជំនាញបច្ចេកទេសដែលពួកគេមាន។ឯកឧត្តម ប៉ាន សូរស័ក្តិ បានណែនាំបន្ថែមដល់មន្រ្តីទាំងអស់ ត្រូវបន្តធ្វើសហប្រតិបត្តិការឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធី​កែទម្រង់​ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល​ ជាពិសេសកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការ​ដាក់ចេញនូវគោលនយោបាយពាណិជ្ជកម្ម ​សំដៅជួយសម្រួលដល់ការនាំចេញ និងសម្រួលដល់ការ​ផ្តល់​សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ត្រូវបន្តជំរុញពង្រឹងបន្ថែមយន្តការតាមដាន ​និងត្រួតពិនិត្យការគ្រប់គ្រងអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ថ្លៃទំនិញ ​និងសន្និធិទំនិញចាំបាច់ ស្រូវ-អង្ករ ប្រេងឥន្ធនៈ និងការធ្វើ​ពាណិជ្ជកម្ម​ទំនិញនៅតាមព្រំដែន ​ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ហើយត្រូវជំរុញ​យន្តការ​ដោះស្រាយបញ្ហាដល់កសិករ​ ផលិតករ​ ដោយផ្តោតលើផលិតផល​សក្តានុពល​ចំនួន ៥មុខ រួមមាន៖ ​មាន់ស្រែ បន្លែ ដំឡូង ស្រូវប្រណិត ​និងសូត្រ តាមរយៈការបង្កើតផ្សារចុង​សប្តាហ៍​នៅ​តាមបណ្តាខេត្តទាំង១៨ ​ព្រមទាំង​ឧបត្ថម្ភ​ទុន ​ផ្ដល់កម្ចី និងកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ​តាម​រយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ​ដែលអនុវត្តដោយក្រសួងពាណិជ្ជកម្ម៕ អត្ថបទ ឈិត បូរ៉ាវី

អង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី ផ្តោតលើការអភិវឌ្ឍន៍សមត្ថភាពសហគ្រិនស្រ្តីនៅកម្ពុជា

2022/03/30 11:57:03 am        358
ភ្នំពេញ៖ អគ្គលេខាធិការអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី (OIF) នឹងបញ្ចូលកិច្ចសន្ទនាស្រ្តីកម្ពុជា នៅក្នុងផ្នែកអាជីវកម្ម ការជួយបណ្តុះបណ្តាលស្រ្តីដែលជាអាជីវករ ក្នុងការប្រើប្រាស់ភាសារបារាំង និងផ្នែកបច្ចេកវិទ្យា ដើម្បីទទួលបានផលពីកម្មវិធីអភិវឌ្ឍន៍សមត្ថភាពរបស់ស្រ្តី ជាសហគ្រិននៅក្នុងអាជីវកម្ម។នៅក្នុងជំនួបពិភាក្សាការងារ​ ជាមួយប្រតិភូនៃអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី (OIF) ដឹកនាំដោយលោកជំទាវ Louise MUSIKAVABO អគ្គលេខាធិការអង្កការអន្តរជាតិ ហ្វ្រង់កូហ្វូនី (OIF) នៅថ្ងៃទី ២៩ ខែមីនាឆ្នាំ២០២២នេះ, ឯកឧត្តម ថេរ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋាន​សមភាព​យេនឌ័រ ​និងអភិវឌ្ឍន៍សេដ្ឋកិច្ច ​នៃក្រសួងកិច្ចការនារី ​ថ្លែងថា កិច្ចប្រជុំ បានលើកឡើងពី​សក្តានុពល​របស់ស្រ្តីសហគ្រិនកម្ពុជា​ ដែលក្នុងនោះ​កម្ពុជាមានស្រ្តីប្រមាណ ​៦០% ដែលជាម្ចាស់ ដែលបាន​ដឹកនាំ​សហគ្រាសធុនតូច ​និងមធ្យម ​ដែលវិស័យនេះ​គឺជាចំណែកមួយដ៏សំខាន់​នៅ​ក្នុង​សេដ្ឋកិច្ចជាតិ ​និងជួយផ្តល់ឱកាសការងារដល់ប្រជាជនកម្ពុជា ​ហើយអ្វីដែលសំខាន់ ​ក្រោយពី​កម្ពុជា​បើកប្រទេសឡើងវិញ ​ស្រ្តីសហគ្រិនក៏បានចូលរួមយ៉ាងសកម្មផងដែរ ​នៅក្នុងចរន្តសេដ្ឋកិច្ច ។ក្នុងជំនួបនេះ ​លោកជំទាវ Louise MUSIKAVABO ​អគ្គលេខាធិការអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី បាន​លើកឡើងថា នៅក្នុងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ​គឺមានកម្មវិធីចំនួនពីរ ក្នុងនោះមាន​កម្មវិធីជួយ​អប់រំស្រ្តី ​និងមួយទៀតពាក់ព័ន្ធការចូលរួមស្រ្តីនៅក្នុងវិស័យធុរកិច្ច, ​ចំពោះសហគ្រិនស្រី្តនៅកម្ពុជា លោកជំទាវបានចាប់អារម្មណ៍យ៉ាងខ្លាំង ​ហើយក្នុងនោះអ្វីដែលលោកជំទាវ ​បានឯកភាព គឺការ​ដាក់​បញ្ចូល​ឲ្យមានកិច្ចសន្ទនាស្រ្តីនៅក្នុងផ្នែកអាជីវកម្ម ​ដែលអង្គការហ្វ្រង់កូហ្វូនី​ នឹងរៀបចំនៅក្នុងខែ កក្កដា ខាងមុខនេះ​ នឹងមួយផ្នែកទៀត ​គឺការជួយបណ្តុះបណ្តាលស្រ្តី​ដែល​ជា​អាជីវករ ក្នុងការ​ប្រើប្រាស់​ភាសារបារាំង ដើម្បីទទួលបានផលពីកម្មវិធីអភិវឌ្ឍន៍សមត្ថភាព​របស់ស្រ្តី​ជា​សហគ្រិន​ផងដែរ។លោកជំទាវ កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តី ​លើកឡើងថា នៅក្នុងជំនួបជាមួយ​អគ្គ​លេខា​ធិការ​អង្គការ​អន្តរជាតិ ហ្វ្រង់កូហ្វូនី (OIF) នេះ ​សមាគម​សហគ្រិនស្រ្តី ​និង​សមាគមដ៏ទៃ បាន​បង្ហាញអំពី​សក្តានុពល​នៃការអភិវឌ្ឍន៍របស់សមាគមជាស្រ្តី ​ដោយក្នុងនោះ ​លោកជំទាវ Louise MUSIKAVABO ​មានការចាប់អារម្ភណ៍យ៉ាងខ្លាំង​អំពីកម្ពុជា, ហើយតាមរយៈនេះលោកជំទាវ កែវ មុំ រំពឹងថា អង្គការអន្តរជាតិ ​ហ្វ្រង់កូហ្វូនី ​នឹងពាំនាំរាល់បញ្ហារបស់ស្រ្តីនៅកម្ពុជា នឹងជួយរក​ដំណោះ​ស្រាយ​ដែលសមគមស្រ្តីកំពុងជួបប្រទះ ​ជាពិសេសបញ្ហាទីផ្សារ​សម្រាប់ការនាំចេញ។ជំនួបជាមួយប្រតិភូអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី (OIF) ​ត្រូវបានគេមើលឃើញថា ជាឱកាស​ដ៏ល្អ​របស់​សហគ្រិនជាស្រ្តី ដើម្បីបង្ហាញរាល់​បញ្ហា​សហគ្រិនជាស្រ្តីកំពុង​ជួបប្រទះ និងការ​ស្វែង​រកទីផ្សារថ្មីៗ​បន្ថែមទៀតផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

រដ្ឋបាលខណ្ឌបឹងកេងកង បន្តចែកអំណោយជូនពលរដ្ឋដែលខ្វះខាតចំនួន ៩០គ្រួសារ

2022/03/30 10:42:26 am        193
ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែមីនានេះ រដ្ឋបាលខណ្ឌបឹងកេងកង លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង រួមទាំងមន្ត្រីក្រោមឱវាទ បានបន្តចុះចែកអំណោយជូន ដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតចំនួន ៩០គ្រួសារ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ក្នុងពិធីចែកអំណោយនោះ លោក ធឹម សំអាន ​ក៏បាន​ណែនាំ​អោយ​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩ ​បំប្លែងថ្មី អូមីក្រុង ទាំងអស់គ្នា ​ដោយត្រូវអនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួន​ នូវ​វិធានរបស់​ក្រសួងសុខាភិបាល ​និងអនុវត្តន៍ ៣កុំនិង៣ការពារ ដូច្នេះយើង​ត្រូវ​ចូលរួម​ទប់ស្កាត់​ទាំង​អស់គ្នា ​ដើម្បី​កាត់ផ្តាច់​អោយ​បាននូវការរីករាលដាលជំងឺ​កូវីដ-១៩ អូមីក្រុង។អំណោយ​ដែល​ត្រូវ​ប្រគល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ ​នាពេលនេះ ​ក្នុងមួយគ្រួសារទទួលបាន​ អង្ករ ១០គីឡូ មី ចំនួន ១៥កញ្ចប់ ទឹកស៊ីអ៊ីវ ២ដប ជែល១ដប និងម៉ាស់១កញ្ចប់៕ អត្ថបទ៖ កុម្ភះ

កំពង់ផែទេសចរណ៍ខេត្តកំពត សម្រេចការងារសាងសង់បាន ៩៣,៤១ ភាគរយហើយ

2022/03/30 10:30:10 am        798
កំពត៖ គម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពត សម្រេចវឌ្ឍនភាពការងារសាងសង់បាន ៩៣,៤១ ភាគរយហើយ គិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិប្រចាំខេត្តកំពតនេះ មានទីតាំងស្ថិតនៅស្រុកទឹកឈូ កំពុងសាងសង់នៅលើផ្ទៃដីទំហំ ៤ហិកតាមានជម្រៅ៤,៥ម៉ែត្រ ជា​ហិរញ្ញប្បទាន​របស់ធនាគារ​អភិវឌ្ឍន៍​អាស៊ី ប្រមាណជិត ១០លានដុល្លារអាមេរិក។ក្រោយពី​បញ្ចប់ការសាងសង់ជាស្ថាពរ ​កំពង់ផែទេសចរណ៍អន្តរជាតិនេះ​នឹងក្លាយ​ជា​ច្រកទ្វារ​ដ៏សំខាន់ ​សម្រាប់​ទទួលភ្ញៀវទេសចរណ៍ជាតិ ​និងអន្តរជាតិធ្វើដំណើរកម្សាន្តតាមផ្លូវទឹក ជា​ពិសេស​ទេសចរណ៍មកពីប្រទេសថៃ​ និងវៀតណាម​ចូលមកកាន់កម្ពុជា ជាកំពង់ផែសម្រាប់អ្នក​ដំណើរ​មិនមែនជាកំពង់ផែទំនិញឡើយ។ ជាងនេះទៅទៀត ​កំពង់ផែនេះ ​ចូលរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តកំពត ជួយ​បង្កើត​ឱកាសការងារ បង្កើនប្រាក់ចំណូល​ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ កំពង់ផែនេះ ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើន​ប្រកប​ដោយ​បរិយាបន្ន​ក្នុងមហាអនុតំបន់មេគង្គ៕

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២

2022/03/30 09:35:55 am        423
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង នៅសណ្ឋាគារសុខាភ្នំពេញ។ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង, ឯកអគ្គរដ្ឋទូត ប្រទេសជាមិត្ត, ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ព្រមទាំងអភិបាលរាជធានី-ខេត្ត ស្នងការរាជធានី-ខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត និងបណ្តាអង្គការដៃគូរពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕

វ៉ាក់សាំងកូវីដ-១៩ ជំនួយរដ្ឋាភិបាល និងប្រជាជនចិនប្រមាណ ៣.៥លានដូសទៀតបានដឹកមកដល់ប្រទេសកម្ពុជា

2022/03/30 03:03:28 am        293
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិនចំនួន ៣.៥លានដូសបន្ថែមទៀត(២យន្តហោះ)បានដឹកមកដល់ប្រទេសកម្ពុជាហើយ។គួរបញ្ជាក់ថា វ៉ាក់សាំងកូវីដ-១៩ ដែលបានដឹកមកដល់ប្រទេសកាលពីព្រឹកថ្ងៃទី២៩ ខែមីនា ប្រមាណ ១.៥លានដូស និងដឹកមកដល់ថ្ងៃទី៣០ ខែមីនានេះ ប្រមាណ ៣.៥លានដូសទៀត ដើម្បីបង្គ្រប់ចំនួន ៥លានដូស។មកទល់ពេលនេះ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៦៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,១៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៧,៧២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់-លើកុមារអាយុ ០៥ឆ្នាំ មាន ១២៣,៤៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៤៩,៧៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩២,៦២% ៕

សិទ្ធិជនពិការ និងបញ្ហាមួយចំនួនទៀត ត្រូវបានលើកមកពិភាក្សាក្នុងកិច្ចប្រជុំអាយឆា (AICHAR)

2022/03/29 05:10:48 pm        743
ភ្នំពេញ៖ កិច្ចប្រជុំនៃគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស អាយឆា (AICHR) នៅថ្ងៃទី២៩ ខែមីនានេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ បានពិភាក្សាទៅលើបញ្ហាសិទ្ធិជនពិការ រួមទាំងបញ្ហាមួយចំនួន។ឯកឧត្តម ស្រ៊ាង ចិន្តា សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំបាន​ពិភាក្សា​ទៅលើ​លិខិត​បទដ្ឋានរបស់អាយឆា ​ក៏ដូចជាការចែករំលែកនូវឯកសារផ្សេងៗរបស់អាស៊ាន ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ​ដែលមានដូចជាធម្មនុញ្ញរបស់អាស៊ាន ​សេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន និងលក្ខន្តិកៈរបស់អាយឆា ទាក់ទងនឹងសិទ្ធិមនុស្សដែលអាយឆា ត្រូវធ្វើ ។ឯកឧត្តម បានបន្តថា កិច្ចប្រជុំបន្តពិភាក្សាទៅលើគម្រោងត្រូវធ្វើ លើបញ្ហាសិទ្ធិមនុស្ស ហើយ​ក៏​មានផ្ដោតសំខាន់ទៅលើសិទ្ធិរបស់ជនមានពិការភាព​ តើបានធ្វើការងារអ្វីខ្លះ ដើម្បី​លើក​កម្ពស់​ជនមានពិការភាព​ និងការពារសិទ្ធិរបស់ពួកគេ ។ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំអាយឆា ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ​បានសម្ដែងនូវការស្វាគមន៍ចំពោះតំណាងនៃប្រទេសនីមួយៗ ​ចូលរួមក្នុងកិច្ចប្រជុំនេះ រួម​ទាំង​ការថ្លែងអំណរគុណ​ ចំពោះការចែករំលែកនូវបទពិសោធន៍នានា ពាក់ព័ន្ធនឹងបញ្ហា​សិទ្ធិ​មនុស្ស។កិច្ចប្រជុំឆាយលើកទី៣៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ៕អត្ថបទ៖ បាន សុខរិទ្ធ

ប្រជានេសាទរំពឹងថា ផលត្រីនៅបឹងទន្លេសាបនឹងកើនឡើងវិញ បើលែងមានបទល្មើសនេសាទ

2022/03/29 02:41:27 pm        1023
បាត់ដំបង៖ បន្ទាប់ពីសម្ដេច តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញបទបញ្ជាឱ្យក្រសួងពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរខេត្តជុំវិញបឹងទន្លេសាប បង្រ្កាបបទល្មើសនេសាទ ប្រជានេសាទក្នុងភូមិ សាស្រ្តខេត្តបាត់ដំបង បានបង្ហាញការសាទរ និងគាំទ្រយ៉ាងពេញទំហឹង ជាមួយនឹងការរំពឹងថា ផលត្រីនឹងកើនឡើងវិញបើសិនជាគ្មានបទល្មើសនេសាទ។ប្រជានេសាទ បានរំពឹងថា ការនេសាទត្រីរបស់ពួកគេ នៅពេលខាងមុខ នឹងទទួលបានផលច្រើន ដើម្បី​ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ​និងបង្កើនសេដ្ឋកិច្ចគ្រួសារ ​ក្រោយពីបទល្មើសនេសាទ​នៅ​ជុំវិញបឹងទន្លេសាបត្រូវបានបង្ក្រាបជាបន្តបន្ទាប់។អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានណែនាំឱ្យមន្រ្តីជំនាញស្រង់បញ្ជីឈ្មោះអ្នកប្រព្រឹត្ត បទល្មើសនេសាទបញ្ជូនទៅតុលាការ ​ដើម្បីចេញដីកាចាប់ខ្លួនយកទៅផ្ដន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ ខណៈជនល្មើសទាំងនោះ ត្រូវបានកំណត់​មុខ​សញ្ញា​រួចរាល់ហើយ។ចាប់ពីពេលនេះ តទៅគ្មានទៀតឡើយការអប់រំ ​និងលើកលែងទោសដល់អ្នកប្រព្រឹត្ត​បទល្មើស​នេសាទ ​ត្រូវតែអនុវត្តវិធានការច្បាប់ជាដាច់ខាត។ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អភិបាលស្រុកសហការជាមួយនាយខណ្ឌរដ្ឋ ​បាលជលផល ភូមិឃុំ សហគមន៍ទាំងអស់ ចុះធ្វើជំរឿនឧបករណ៍នេសាទ របស់ប្រជាពលរដ្ឋនៅតាមផ្ទះបើ មាន ឧបករណ៍​ខុសច្បាប់​ត្រូវដកហូតយកទាំងអស់៕អត្ថបទ៖ នឿត សុភក្ត្រ

ដំរីស្រុកញីតែមួយគត់របស់ខេត្តមណ្ឌលគិរី ទើបបង្កើតបានកូនញីមួយក្បាល បន្ទាប់​ពី​ពពោះ​រយៈពេល​២ឆ្នាំ

2022/03/29 03:43:30 pm        1438
មណ្ឌលគិរី៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា «ជីប៉ាល់» ជាដំរីស្រុកញីតែមួយគត់នៅខេត្តមណ្ឌលគិរី ដែលទើបបង្កើតបានកូនញីមួយក្បាលឈ្មោះនាង «ជីពេជ្រ» កាលពីព្រឹកថ្ងៃច័ន្ទទី២២ ខែ មីនា ឆ្នាំ២០២២។ «ជីពេជ្រ» ជាកូនដំរីស្រុកកាត់ព្រៃមួយក្បាល ដែលទើបនឹងកើតលើទឹកដីខេត្តមណ្ឌលគិរី បន្ទាប់​ពី​ពពោះ​រយៈពេល​២ឆ្នាំ។ ប្រធានអង្គការ ELIE បានលើកឡើងថា ពិតជាមាន​សេចក្ដី​រំភើប​រីករាយ​បំផុតព្រោះ​ជា​លើកទីមួយ​ហើយដែលមានកូនដំរីស្រុកកាត់ដំរីព្រៃ នៅលើទឹកដីនៃខេត្តមណ្ឌលគិរី។ កញ្ញា បានពន្យល់ថា មូលហេតុដែលដាក់ឈ្មោះ «ជីពេជ្រ» គឺដោយសារកូនដំរីញីនេះ មានតម្លៃស្មើគ្រាប់ពេជ្រ​មួយគ្រាប់​ដែល​បានចាប់កំណើត នៅខេត្តមណ្ឌលគិរី។កញ្ញា បានបន្តទៀតថា អ្នកទាំងអស់គ្នាប្រហែលជាអាចចាំបានថា ២ឆ្នាំមុន មានដំរីព្រៃឈ្មោល​មួយក្បាល​បានចេញពីតំបន់ការពារនៃដែនជម្រកសត្វព្រៃកែវសីមា ហើយ​បាន​ដើរឆ្លងកាត់ ព្រៃ​សហគមន៍ពូត្រំ រហូតបានមកដល់ Elephant Valley Project របស់យើង បន្ទាប់មកបាននាំ​ជីប៉ាល់​ទៅក្នុងព្រៃជាមួយរយៈពេល២សប្តាហ៍ ដែលជាលទ្ធផលធ្វើឱ្យនាង (ជីប៉ាល) មានផ្ទៃពោះដោយ​មិនបានព្រៀងទុក ។ កញ្ញា បានបន្តទៀតថា ម្តាយ​នឹងកូនមានសុខភាពល្អបន្ទាប់ពី​បាន​សម្រាលកូនបានបីថ្ងៃ ​ដែលជីប៉ាល់បានអស់កម្លាំងខ្លាំងបន្ទាប់ពីសម្រាល ជីពេជ្រ ។ កញ្ញា បានបន្តទៀតថា មុនដំបូងយើងមានការ​ព្រួយបារម្ភ​ខ្លាំងខ្លាចមេដំរីខឹង នឹង​ខ្លាចកូនដំរី​ហើយ​រត់ទៅឆ្ងាយ ប៉ុន្តែអ្វីដែលយើងគិតគឺខុសស្រឡះ​ ព្រោះនាង​បាន​បង្ហាញក្តីស្រលាញ់ ការពារ​យកចិត្តទុកដាក់ចំពោះកូន​ បំបៅដោះកូន​ ធ្វើអោយកូន​រឹងមាំ​នឹង​សុខភាពល្អ។បច្ចុប្បន្ន ជីពេជ្រ ​មានសុខភាពល្អ ​ក្រោមការមើលថែរបស់ក្រុមការងារ​អភិរក្សសត្វដំរី នឹង​ម្តាយ​របស់​នាងផងដែរ។ ក្នុងនាមមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ​ជានិច្ចកាល​តែងតែ​គាំទ្រ​ទៅ​លើ​សកម្មភាព​អភិរក្ស ​ធនធានធម្មជាតិ វប្បធម៌ ​ប្រពៃណី​ទំនៀមទម្លាប់​របស់​បង​ប្អូនជន​ជាតិដើម​ភាគតិច​ព្នង​នៅក្នុងខេត្តមណ្ឌលគិរី៕

ឯកឧត្តម លី ធុជ៖ កម្ពុជាធ្លាប់​ញាំញី​ដោយសង្រ្គាមបានក្លាយជាប្រទេសមានកំណើន សេដ្ឋកិច្ចលឿនបំផុត

2022/03/29 03:16:13 pm        601
ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី លី ធុជ មានប្រសាសន៍ថា ប្រទេសកម្ពុជា ជាប្រទេសមួយ ដែលធ្លាប់​ញាំញី​ដោយសង្គ្រាមស៊ីវិល ឥឡូវនេះ បានក្លាយជាប្រទេសមួយមានការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចលឿនបំផុត។ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពមីន និង​សង្គ្រោះ​ជន​ពិការ​ដោយសារមីន បានលើកឡើងយ៉ាងដូច្នេះ ក្នុងពេលចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់គ្នា​រវាងអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន​និង​សង្គ្រោះជនពិការ​ដោយ​សារមីន​និងអង្គការPlatinum East តំណាងដោយលោក ព្រំ សុភមង្គល អគ្គលេខាធិការ និង​អង្គការមនុស្សធម៌ Platinum East ​ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី២៩ មីនា ។ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ក្នុងគោលបំណងពង្រឹងភាពជាដៃគូរ និងកិច្ចសហប្រតិបត្តិការគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យា និវានុវត្តន៍ ការបណ្តុះបណ្តាល និង​បច្ចេកទេសគាំទ្រ​ដល់ការបោសសម្អាតមីន ​ដើម្បីបង្កើនប្រសិទ្ធភាពក្នុងតំបន់ និងជា​សាកល​នៃសហគមន៍សកម្មភាពមីនមនុស្សធម៌។ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកឡើងថា បញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះសល់ពីសង្រ្គាម​នៅ​កម្ពុជា ​បាន​បង្កនូវបញ្ហាយ៉ាងធ្ងន់ធ្ងរ ​និងរារាំង​ដល់ការអភិវឌ្ឍជាតិ ដែលយើងបានឃើញយ៉ាងច្បាស់​នូវជីវិតមនុស្សស្លូតត្រង់រាប់ពាន់នាក់ បានបាត់បង់នៅលើដី ដែលពួកគាត់ចាត់ទុកថា​មាន​សុវត្ថិភាព​ក្នុងការចាប់​ផ្តើមជីវិតថ្មី ​និង​អនាគតថ្មី បន្ទាប់ពីសង្រ្គាម ​និង​ការផ្លាស់​ទីលំនៅ​អស់​ជាច្រើន​ទសវត្សរ៍។ ជីវិតពួកគាត់នឹងមិនបាត់បង់ទេ​ ប្រសិនបើប្រទេសកម្ពុជា​មានជំនាញបច្ចេកទេស ​បរិក្ខារ និង​ឧបករណ៍​​ចម្រុះ ​និង​បច្ចេកវិជ្ជា​ជឿនលឿន​ជាងមុន ​ដើម្បីធ្វើសកម្មភាពដោះមីនឱ្យ​បានលឿន​នៅ​ទូទាំង​ប្រទេស។ឯកឧត្តម បានបញ្ជាក់ថា ប្រទេសមួយដែល​ធ្លាប់ញាំញី​ដោយសង្រ្គាមស៊ីវិល កម្ពុជាបានក្លាយជា​ប្រទេស​មួយ​ក្នុងចំណោមប្រទេស​ ដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុត​នៅលើពិភពលោក ជាមួយ​នឹងកំណើន​សេដ្ឋកិច្ច ៧.៥ % និង​ជាអ្នកចូលរួមចំណែកកងទ័ព​យ៉ាងសកម្ម​នៅក្នុង​បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ទោះបីជាទទួលបានភាពជោគជ័យ និង​កេរ្តិ៍ឈ្មោះ​ល្អក៏ដោយ ​កម្ពុជា​នៅតែត្រូវការជំនួយអន្តរជាតិ ដើម្បីធ្វើទំនើបកម្មបន្ថែមទៀតនូវជំនាញបច្ចេកទេស​ ការបង្កើតថ្មីនៃការដោះមីន ​ការ​រាវរក ឧបករណ៍​បច្ចេកវិជ្ជា ​និងធ្វើស្តង់ដារប្រតិបត្តិកររបស់ខ្លួនទាក់ទងនឹងចំណេះដឹង ​និងវិជ្ជាជីវៈ ដែល​ក្នុងនោះអាជ្ញាធរមីន ​ដើរតួនាទីយ៉ាងសំខាន់រវាងរាជរដ្ឋាភិបាលកម្ពុជា ​និងម្ចាស់ជំនួយ។ឯកឧត្តម ទេសរដ្ឋមន្ត្រី ជឿជាក់ថា អង្គការ Platinum East ដែលជាស្ថាប័នជំនាញផ្នែកដោះមីន​តាម​បច្ចេកវិទ្យាច្នៃប្រឌិត ​នឹងធ្វើឲ្យប្រតិបត្តិការបោសសម្អាតមីននៅទីវាលកាន់តែមានសុវត្ថិភាព និង​អាចរំដោះផ្ទៃដីបានលឿនសម្រាប់ប្រជាជនកម្ពុជា៕ អត្ថបទ មុត សុទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោ ដាក់ឈ្មោះភូមិបណ្ដោះអាសន្នសម្រាប់ជនភៀសសឹក ក្នុងស្រុកស្វាយចេក ថា «ភូមិរង់ចាំ»
06/09/2026 01:06 PM
សម្ដេចតេជោ មិនចង់ឃើញជម្លោះព្រំដែនកម្ពុជា-ថៃ ប្រែក្លាយជាជម្លោះតពូជដូចអ៊ីស្រាអែលនិងកាហ្សា
06/09/2026 01:06 PM
កោះតៃវ៉ាន់ប្រដូចទៅនឹងការបំផ្លាញកម្លាំង ចូលលុកលុយរបស់ចិន ក្រសោបយកកោះនេះ ក្នុងសមយុទ្ធនៅឆ្នេរសមុទ្រ
06/09/2026 12:06 PM
យន្តហោះចម្បាំងបារាំងមួយគ្រឿងក្នុងបេសកកម្មណាតូ បាញ់ទម្លាក់យានដ្រូនក្នុងដែនអាកាសឡាតវី
06/09/2026 12:06 PM
ឧត្តមស្នងការសិទ្ធិមនុស្សរបស់UN អំពាវនាវឱ្យមានការ «ដកទណ្ឌកម្មលើគុយបា ជាបន្ទាន់»
06/09/2026 12:06 PM
ក្រុមហេសបូឡា អះអាងការវាយប្រហារ១៦លើកលើកងកម្លាំងអ៊ីស្រាអែលនៅភាគខាងត្បូងលីបង់
06/09/2026 12:06 PM
សម្តេចធិបតីអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកវេទិកាអនាគតរបស់អាស៊ានលើកទី៣ នៅហាណូយ
06/09/2026 12:06 PM
បេសកជនអ៊ីរ៉ង់ប្រចាំUN សង្ឃឹមថាកិច្ចចរចារវាងអាមេរិក និងអ៊ីរ៉ង់ «ឈានដល់ចំណុចបញ្ចប់» នៅចុងខែមិថុនា
06/09/2026 11:06 AM
ប្រទេសចំនួន២០ រិះគន់ច្បាប់អ៊ីស្រាអែល ហាមឃាត់ក្រុមជំនួយដែលមិនបានបញ្ជូនបញ្ជីឈ្មោះបុគ្គលិក
06/09/2026 11:06 AM
មេដឹកនាំអ៊ុយក្រែនថារូបលោកមានការសន្ទនាប្រកបដោយវិជ្ជមានជាមួយប្រេសិតពិសេសអាមេរិក
06/09/2026 11:06 AM