​​កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ
កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង
ថ្ងៃដំបូងទស្សនកិច្ចផ្លូវការ​របស់សម្ដេច​ធិបតីនៅវៀតណាមទទួលបានការ​ស្វាគមន៍យ៉ាងកក់ក្ដៅ និងជំនួបទ្វេភាគី
ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ជួបភាគីពាក់ព័ន្ធ និងមន្ត្រីសំខាន់ៗនៅសហភាពមីយ៉ាន់ម៉ា

2022/03/22 10:56:42 am        745
ភ្នំពេញ៖​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានជួបភាគីពាក់ព័ន្ធ និងមន្ត្រីសំខាន់ៗ នៅសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២២។ប្រេសិតពិសេសប្រធានអាស៊ាន បានជួបជាមួយឯកឧត្តម វុនណា ម៉ោង ល្វីន រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា, ឯកឧត្តម កូ កូ ឡាំង រដ្ឋមន្រ្តីសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងារស្តីពីជំនួយមនុស្សធម៌អាស៊ាន, និងឯកឧត្តមឧត្តមសេនីយ៍ យ៉ា ព្យេ រដ្ឋមន្ត្រីការិយាល័យរដ្ឋាភិបាលសហព័ន្ធ និងជាប្រធានគណៈកម្មាធិការសាមគ្គីភាពជាតិ និងកសាងសន្តិភាព។គួរបញ្ជាក់ថា កាលព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅមីយ៉ាន់ម៉ា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចូលជួបសវនាការចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈស្តីពីការអនុវត្ត និងវឌ្ឍនភាពនៃការព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុចរបស់អាស៊ាន ក្រោយពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែមករាឆ្នាំនេះ៕

ទ័ពមួកខៀវកម្ពុជាជាង២០០នាក់ ហ្វឹកហ្វឺន​ត្រៀម​ចេញបេសកកម្ម​រក្សា​សន្តិភាព Unនៅ​អាហ្វ្រិក​កណ្តាល

2022/03/21 08:55:57 am        809
ភ្នំពេញ៖ មកដល់ថ្ងៃពេលនេះកម្ពុជា បានត្រៀមលក្ខណៈរួចរាល់ ក្នុងការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពអង្គការសហប្រជាជាតិពីកម្ពុជាប្រមាណជាង២០០នាក់ និងគ្រឿងយន្តសម្ភារៈបំរើអោយការងារសាងសង់សំណង់ និងការដោះមីនជាច្រើនគ្រឿងទៀត បញ្ជូនទៅបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅអាហ្វឹ្រកកណ្តាល នៅក្នុងអំឡុងខែក្រោយនេះ។បើតាមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិរក្សាសន្តិភាព ​បានថ្លែងប្រាប់ BTV នៅថ្ងៃទី២០ ​ខែមីនានេះថា ​នៅពេលនេះ យើង​បានត្រៀមលក្ខណៈសម្បត្តិរួចជាស្រេចក្នុងការចាត់​បញ្ជូន​កងយោធាមួកខៀវព្រមទាំងគ្រឿង​សម្ភារៈ​បំពាក់​សម្រាប់បេសកកម្មប្តូរវេនតាមអាណត្តិរបស់អង្គការ​សហប្រជាជាតិ​ដែល​តែងធ្វើឡើង​ក្នុងរយៈពេលមួយឆ្នាំម្តងនោះទៅកាន់តំបន់បេសកកម្មរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលដែលហៅកាត់ថា MINUSCA ។ក្នុងដំណើរចុះពិនិត្យការបង្ហាញសមត្ថភាពជំនាញកងទ័ព​មួកខៀវ នៅសាលាហ្វឹកហ្វឺនកងកម្លាំង​រក្សា​សន្តិភាពពហុជាតិក្នុងស្រុកភ្នំស្រួច ​ខេត្តកំពង់ស្ពឺ ​ ឯកឧត្តម សែម សុវណ្ណនី ​បានវាយតំលៃថា កងកម្លាំងយើងគឺមានសមត្ថភាពចំណេះដឹង ​ជំនាញសកម្មភាព​រុករក​គ្រឿងផ្ទុះថ្មីៗ ការ​ប្រើកង​សុនខ​ហិត​មីន​ពី​ភាព​ប៉ិនប្រសប់ ​ចេះ​ប្រើប្រាស់​គ្រឿង​យុទ្ធោបករណ៍​សម្រាប់​ការងារបេសកកម្ម​របស់​កងកម្ទេចគ្រឿងផ្ទុះថ្មី (EOD) ​តាម​កម្រិត​ស្តង់ដារ​កំណត់ដោយUN ។នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ថ្លែងថា ​នៅក្នុងដំណើរ​បញ្ជូន​កងកម្លាំងប្តូរវេន​នៅ​បំពេញ​បេសកកម្ម​នៅអាហ្វឹ្រកកណ្តាលនេះដែ​រ យើងក៏នឹង​បញ្ជូនគ្រឿង​បំពាក់ជាច្រើន​ទៀតដូចជា រថយន្ត​ធុនធំ​មានប្រសិទ្ធការពារគ្រាប់កាំភ្លើង​និងការបំផ្ទុះ​ដោយគ្រាប់មីន រ៉ូបូតដែលមានសមត្ថភាពចាប់​និង​បន្សាបគ្រាប់មីនព្រមទាំងគ្រឿង​ឧបករណ៍ជាច្រើនប្រភេទទៀតផងដែរ ​ហើយ​គ្រឿងបំពាក់​ទាំងនោះ គ្រោង​នឹងបញ្ជូននៅដើមសប្តាហ៍ក្រោយនេះ។សូមបញ្ជាក់ថា​ នៅដើមសប្តាហ៍ក្រោយនេះដែរ ​ក្រុមការងារ​មកពីអង្គការសហប្រជាជាតិ នឹង​អញ្ជើញ​ចុះត្រួតពិនិត្យកងយោធាមួកខៀវកម្ពុជា ​និង​គ្រឿង​សម្ភារៈបំពាក់​ដែល​នឹង​ត្រូវបញ្ជូន​ទៅ​បេសកកម្ម​នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល នៅវិទ្យាស្ថានឧដុង្គផងដែរ៕ អត្ថបទ ស៊ុម សុខជា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២

2022/03/21 09:24:30 am        719
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ។ គួរបញ្ជាក់ថា កម្មវិធីកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានចាប់ផ្តើមក្នុងដំណាក់កាលដំបូងជាប្រវត្តិសាស្រ្តតាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងប្រទេស និងការដាក់ឱ្យដំណើរការនូវប្រព័ន្ធគ្រប់គ្រងតាមបែបវិមជ្ឈការនៅថ្នាក់ឃុំ សង្កាត់នាឆ្នាំ២០០២ ស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។ផ្អែកតាមបទពិសោធន៍ និងភាពជោគជ័យនៃការអនុវត្តកំណែទម្រង់នៅថ្នាក់ឃុំ សង្កាត់ រាជរដ្ឋាភិបាលបានពង្រីកវិសាលភាពនៃកំណែទម្រង់នេះទៅគ្រប់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការបោះឆ្នោតអសកលជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេស និងការដាក់ឱ្យដំណើរការនូវប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិតាមបែបវិមជ្ឈការ និងវិសហមជ្ឈការនាឆ្នាំ២០០៩ ស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។កម្មវិធីកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងដំណាក់កាលនៃការពង្រីកនេះ គឺមានវិសាលភាពកាន់តែទូលំទូលាយពាក់ព័ន្ធគ្រប់ក្រសួង ស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងមានលក្ខណៈសាំញ៉ាំស្មុគស្មាញ ដែលទាមទារឱ្យរាជរដ្ឋាភិបាលត្រូវរៀបចំ និងដាក់ឱ្យអនុវត្តនូវកម្មវិធីជាតិសម្រាប់អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ គឺចាប់ពីឆ្នាំ២០១០-២០២០ ដើម្បីផ្តល់ជាផែនទីបង្ហាញផ្លូវសម្រាប់អនុវត្តច្បាប់រៀបចំអង្គការពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ៕

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍបែបប្រជាប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ​ ដំណាក់កាលទី២ នៅរសៀលនេះ

2022/03/21 12:49:24 pm        74
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២(២០២១-២០៣០)។សូមរង់ចាំទស្សនាការផ្សាយព័ត៌មានជាបន្តបន្ទាប់នាពេលក្រោយ៕

CHRCជួបអង្គភាពជនមានពិការភាព ពិគ្រោះលើសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើនស្ថាប័ន​សិទ្ធិ​មនុស្ស​កម្ពុជា

2022/03/21 12:02:50 pm        765
ភ្នំពេញ៖ គណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា (CHRC) បានជួបជាមួយអង្គភាពជនមានពិការភាព ដើម្បីពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ក្នុងការទទួលមតិយោបល់នានា ដើម្បីឲ្យសេក្តីព្រាងច្បាប់នេះ កាន់តែល្អប្រសើរ ។ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្សកម្ពុជា ​មានប្រសាសន៍ថា ​កិច្ចពិគ្រោះយោបល់ជាបន្តបន្ទាប់ ដើម្បី​ធ្វើ​ឲ្យសេចក្តីព្រាងច្បាប់នេះ​ ពេលដាក់ចេញទៅឲ្យមានតម្លាភាព និងទទួលយកពីគ្រប់ស្ថាប័ន​ទាំងអស់ ​ខណៈកិច្ចពិគ្រោះយោបល់នេះ ​ស្ថិតក្នុងគោលការនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ។ ឯកឧត្តម បន្តថា នៅពេលកម្ពុជាបង្កើនស្ថាប័នសិទ្ធិមនុស្សជាតិនេះហើយ មិនមែន​ត្រូវ​ជិះ​សេះលែងដៃនោះទេ ​គឺមានការវាយតម្លៃពីអង្គការសមាគម ​នៃស្ថាប័នសិទ្ធិមនុស្សជាតិនេះទៀត ហើយ​បើគេវាយតម្លៃឃើញល្អ ​នឹងឈរលើគោលការណ៍ទីក្រុងប៉ារីស សំដៅទៅលើពហុនិយម។ឯកឧត្តម កែវ រ៉េមី បានបញ្ជាក់ថា​ នេះលើកទី៦ ដែល CHRC ​បានជួបពិគ្រោះយោបល់ជាមួយ ដោយ​មានពិគ្រោះយោបល់ទាំងថ្នាក់តំបន់​ និងស្ថាប័នជាច្រើនទៀត ហើយនឹងមាន​ការចុះទៅ​ដល់​មូលដ្ឋាន​ជួប​ជាមួយពលរដ្ឋតាមបណ្ដាខេត្ត ​រួមទាំងជួបគណបក្សនយោបាយ ដែលមិនមាន​អាសនៈនៅ​ក្នុងរដ្ឋសភា​ ក្នុងការទទួលយកនូវទស្សនៈ ​មតិយោបល់ ​និងធាតុចូលផ្សេងៗ ដើម្បី​ឲ្យ​សេចក្តីព្រាងច្បាប់នេះ​ កាន់តែល្អប្រសើរ ។គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ​ មានចំនួន៨ជំពូក និង៣២មាត្រា ​បង្កើតឡើងក្នុងគោលដៅ និង​កំណត់អំពីការរៀបចំ ​និងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ស្របតាម​គោលការណ៍ទីក្រុងប៉ារីស ​ក្នុងគោលបំណង ដើម្បីលើកកម្ពស់ ​និងការពារសិទ្ធិមនុស្ស ដោយ​អនុលោម​តាម​បទប្បញ្ញត្តិ ​ដូចមាន​ចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ធម្មនុញ្ញអង្គការ​សហប្រជាតិ ​សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ​កតិកាសញ្ញា​ អនុសញ្ញា និង​លិខិតុបករណ៍អន្តរជាតិទាក់ទងនឹងសិទ្ធិមនុស្ស ៕អត្ថបទ បាន សុខរិទ្ធិ

នាយករដ្ឋមន្ត្រីជប៉ុន បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា និងធ្វើដំណើរទៅជប៉ុនវិញហើយ

2022/03/21 10:56:10 am        530
ភ្នំពេញ៖ ឯកឧត្តម គីស៊ីដា ហ្វូមិអុគីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន ទើបបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា និងបានអញ្ជើញមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសជប៉ុនវិញ ហើយនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ។គួរបញ្ជាក់ថា ឯកឧត្តម គីស៊ីដា ហ្វូមិអុគីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២២ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញទទួលស្វាគមន៍​ជា​ផ្លូវការនៅវិមានសន្តិភាព រាជធានីភ្នំពេញ ដោយ​មាន​ការអញ្ជើញចូលរួមពីតំណាងអង្គទូតនានានៅ​កម្ពុជា ​មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ​និងមន្ត្រីប្រតិភូសំខាន់ៗ​នៃប្រទេសជប៉ុន។ តាមរយៈដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីជប៉ុន​នៅពេលនេះ គឺដើម្បីពង្រឹង​បន្ថែមទៀត​នូវទំនាក់ទំនង ​និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ​រួមមាន៖ ក្នុងវិស័យ​ពាណិជ្ជកម្ម និងការវិនិយោគ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ​ការពារជាតិ​ និងសន្តិសុខ​ និងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ​ក្រោយវិបត្តិនៃជំងឺកូវីដ-១៩​ ព្រមទាំងវិស័យផ្សេងៗទៀត៕

សម្តេចតេជោ ជំរុញឱ្យក្រសួងសុខាភិបាលផ្សព្វផ្សាយសេវាពិនិត្យ និងព្យាបាលជំងឺដល់​ពលរដ្ឋឱ្យទូលំទូលាយ

2022/03/21 10:24:52 am        774
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឱ្យផ្សព្វផ្សាយសេវាកម្មពិនិត្យ និងព្យាបាលជំងឺឱ្យបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋ។ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ(ពេទ្យលោកសង្ឃ) នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពាក់ព័ន្ធការពិនិត្យ ព្យាបាលជំងឺធំៗ និងធ្ងន់ៗ ប្រជាពលរដ្ឋខ្លះមិនបានដឹងនោះទេ បែរជា​ទៅ​រក​សេវាពិនិត្យ និងព្យាបាលជំងឺទាំងនោះ នៅក្រៅប្រទេសទៅវិញ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រកាសថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ កាន់​តែធ្វើទំនើបកម្ម ​ដោយមាន​សមត្ថភាពអាចពិនិត្យ ​និងព្យាបាលជំងឺកម្រិតធ្ងន់ៗ ក្នុងនោះ​មានការ​វះកាត់​ផ្លាស់ប្តូរ​ក្រលៀន ​និង​ប្តូរថ្លើមផងដែរ៕

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋខ្មែររស់នៅអ៊ុយក្រែន កុំរត់ចោលពេលគេលំបាក

2022/03/21 10:12:17 am        657
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា កំពុងស្នាក់នៅប្រទេសអ៊ុយក្រែន សូមបន្តរស់នៅទីនោះ រួមសុខ រួមទុក្ខ ជាមួយប្រជាជនអ៊ុយក្រែន។ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ដែលជាមន្ទីរពេទ្យបំពាក់បរិក្ខាវេជ្ជសាស្ត្របម្រើការព្យាបាលដ៏ទំនើប នៅព្រឹកថ្ងៃទី២១ ខែមិនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ប្រជាជនអ៊ុយក្រែន រស់នៅយ៉ាងម៉េច សូមរស់នៅរបៀបនោះជាមួយគេ«កុំរត់គេចពេលគេលំបាល»៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ

2022/03/21 02:31:49 am        783
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ(ពេទ្យលោកសង្ឃ) ដែលជាមន្ទីរពេទ្យបំពាក់បរិក្ខារវេជ្ជសាស្ត្របម្រើការព្យាបាលដ៏ទំនើប ដែលបានសាងសង់រួចរាល់ជាស្ថាពរ។មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ត្រូវបានសាងសង់ ដោយចំណាយថវិកាជាង ៨០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។ មន្ទីរពេទ្យនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ដោយចំណាយពេល ៣៩ខែ។ អគារមន្ទីរពេទ្យថ្មីនេះ ត្រូវបានសាងសង់លើទំហំដីជាង ១៣ពាន់ម៉ែត្រក្រឡា មានកម្ពស់ ១១ជាន់ ជាមួយប្រវែង ៥៣ម៉ែត្រ។ ចែកចេញជាផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ត្រ ផ្នែកជំងឺទូទៅ ជំងឺវះកាត់ ផ្នែកសម្ភព រោគស្ត្រី ព្រមទាំងសេវាជំនួយផ្សេងៗទៀត។ នៅលើដំបូលអគារមានចំណតឧត្ថម្ភាគចក្រចុះចត ទម្ងន់ពី ៣តោន ទៅ ៥តោនថែមទៀតផង។មន្ទីរពេទ្យនេះមានគ្រែសម្រាប់ព្យាបាលអ្នកជំងឺរហូតដល់ទៅ ៤០០គ្រែ។ មន្ទីរពេទ្យថ្មីនេះ ជាមន្ទីរពេទ្យដ៏ធំមួយក្នុងប្រទេសកម្ពុជា ដែលអាចផ្តល់សេវាថែទាំជូនប្រជាជននៅទូទាំងប្រទេស ដែលមានអាការៈជំងឺធ្ងន់ៗ ហើយក៏ជាកន្លែងបណ្តុះបណ្តាលធនធានមនុស្សមួយដ៏សំខាន់ផងដែរ៕

សេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន

2022/03/20 02:11:05 pm        566
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គីស៊ីដា ហ្វឹមីអូ (KISHIDA Fumio) នាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុនបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន៖

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ភ្ញៀវទេសចរចិននៅព្រំដែនកូរ៉េខាងជើង សង្ឃឹមថានឹងមានទំនាក់ទំនងប្រកបដោយស្ថិតស្ថេរ
06/08/2026 08:06 PM
របាយការណ៍៖ មន្ត្រីហេសបូឡា បញ្ជាក់​ថា ក្រុមមិនមានទំនាក់ទំនងផ្ទាល់ជាមួយលោក Trump ទេ
06/08/2026 08:06 PM
EU ដាក់ទណ្ឌកម្មលើអ្នកនាំពាក្យអង្គភាពកងទ័ព​ជើង​ទឹក IRGC និងបញ្ជាការតំបន់របស់​អ៊ីរ៉ង់
06/08/2026 08:06 PM
រលកយក្សស៊ូណាមិទៅ​ដល់ជប៉ុន ក្រោយ​មាន​រញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ នៅហ្វីលីពីន
06/08/2026 08:06 PM
មនុស្ស ៣២នាក់ស្លាប់ ជាង ២០នាក់បាត់ខ្លួន ក្រោយការរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ អង្រួនតំបន់ភាគខាងត្បូងហ្វីលីពីន
06/08/2026 08:06 PM
ចិននិយាយថា គោលជំហរឧបទ្វីបកូរ៉េមិនផ្លាស់ប្តូរ ខណៈលោក Xi បំពេញទស្សនកិច្ចនៅកូរ៉េខាងជើង
06/08/2026 07:06 PM
អ៊ីរ៉ង់បន្ទោសសហរដ្ឋ​អាមេរិក អំឡុងពេល​មាន​​ការ​វាយ​ប្រហារទៅ​វិញ​ទៅមក​ថ្មីៗជាមួយអ៊ីស្រាអែល
06/08/2026 07:06 PM
នាវា ១គ្រឿង កើត​អគ្គិភ័យ​ នៅឯសមុទ្រអូម៉ង់ តែ​នាវិកជនជាតិ​ឥណ្ឌា ២៤នាក់ «មានសុវត្ថិភាព»
06/08/2026 07:06 PM
សម្តេចប៉ាបជំរុញឲ្យក្រុមមេដឹកនាំបញ្ឈប់ការបែងចែក ខណៈទ្រង់ជួបជនអន្តោប្រវេសន៍ និងអ្នកគ្មានផ្ទះសម្បែងនៅអេស្ប៉ាញ
06/08/2026 07:06 PM
នគរបាលសូម៉ាលី បង្ហាញអាវុធរឹបអូសបាន ក្រោយការប៉ះទង្គិចគ្នានៅទីក្រុង Mogadishu
06/08/2026 07:06 PM