BREAKING NEWS | កម្ពុជា និងថៃឯកភាពឈប់បាញ់គ្នា និងត្រលប់ទៅអនុវត្តបទឈប់បាញ់តាមរយៈការសម្របសម្រួលរបស់ប្រធានាធិបតីអាមេរិក
តម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
វេទិកានយោបាយអាស៊ី-អឺរ៉ុប ស្នើឱ្យភាគីជម្លោះគោរពចំពោះកិច្ចព្រមព្រៀងសន្តិភាពនានា និង​ធម្មនុញ្ញ UN
ក្រសួងរៀងចំដែនដី នឹងបង្កើតសួនបន្ថែមក្នុងទីក្រុង ឆ្លើយតបនឹងកំណើនពលរដ្ឋក្នុងទីក្រុង

នយោបាយ​ និង ការអភិវឌ្ឍន៍

ទីតាំងតេស្ត និងលក់ថ្នាំព្យាបាលកូវីដ-១៩ មានសភាពស្ងប់ស្ងាត់ ខណៈចំនួនករណីឆ្លងធ្លាក់ចុះ

2022/03/16 12:25:35 pm        651
ភ្នំពេញ៖ ទិដ្ឋភាពនៅទីតាំងតេស្តកូវីដ-១៩ ដោយប្រើម៉ាស៊ីន PCR និងទីតាំងលក់ថ្នាំព្យាបាលកូវីដនៅក្រសួងប្រៃសណីយ៍ កំពុងមានសភាពស្ងប់ស្ងាត់ ក្រោយករណីឆ្លងកូវីដនៅរាជធានីភ្នំពេញមានការធ្លាក់ចុះខ្លាំង។នៅថ្ងៃទី ១៦ខែមីនាឆ្នាំ២០២២នេះ ទិដ្ឋភាពនៅមុខវិហារយេស៊ូនៅស្ទឹងមានជ័យ និងទីតាំងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាទីតាំងពិនិត្យកូវីដដោយប្រើប្រាស់ម៉ាស៊ីន PCR និងទីតាំង​ក្រសួងប្រៃសណីយ៍ ​ដែលដាក់លក់ថ្នាំព្យាបាលកូវីដ ​គឺមានសភាព​ស្ងប់ស្ងាត់ ពុំមានវត្ត​មានមនុស្ស​កុះករ​តម្រង់ជួរដូច កាលពីមុនទៀតនោះទេ។តាមការលើកឡើងរបស់ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញអះអាងថា មកពីករណីឆ្លង​នៅ​រាជធានីភ្នំពេញ​មានការធ្លាក់ចុះជាច្រើន។លោកបន្តថា ស្ថានភាពមានការល្អប្រសើរដោយតែប្រជាពលរដ្ឋមានការយលល់ដឹង​ច្រើន មាន​ការ​ចូលរួមក្នុងការទទួលចាក់វ៉ាក់សាំង ​ជាពិសេសគឺការចាក់វ៉ាក់សាំងជូនកុមារអាយុពី ​៣ឆ្នាំទៅ ៥ និងការទៅចាក់វ៉ាក់សាំងដូសជំរុញ។លោក បន្តថា សព្វថ្ងៃ អាជ្ញាធរ នៅតែបន្តសកម្មភាព ​ការអប់រំណែនាំ ​ការផ្សព្វផ្សាយ និង​មានកាប្រជុំជាប្រចាំលើការងារពាក់ព័ន្ធនឹងកូវីដ-១នេះ។ ​ទន្ទឹមនឹងស្ថានភាពល្អប្រសើរនេះ លោកអភិបាលរង ​សំណូមពរទៅកាន់ប្រជាពលរដ្ឋគ្រប់រូប ត្រូវតែបន្តអនុវត្តវិធានការការពារ ដោយមិនត្រូវធ្វេសប្រហែសនោះទេ។ពាក់ព័ន្ធនឹងករណីវិជ្ជមានកូវីដនៅរាជធានីភ្នំពេញ ​តាមការលើកឡើងរបស់ ​លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ​លើកឡើងប្រាប់ BTV​ កាលពីម្សិលម៉ិញថា អ្នកជំងឺកូវីដ-១៩​ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ​និងស្តាតអូឡាំពិក គឺមាន​ចំនួន ១៩៤នាក់ ​ចំពោះអ្នកជំងឺកំពុងព្យាបាលនៅតាមផ្ទះមានចំនួន ​៩៧៨នាក់។ជារួមសម្រាប់ករណីឆ្លងកូវីដទូទាំងប្រទេស​ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺ​ករណីវិជ្ជមានដែលចេញដោយម៉ាស៊ីន PCR ​គឺធ្លាក់មកត្រឹមជាង ​១០០ករណីប៉ុណ្ណោះ៕

កម្ពុជារំពឹងថា អាចដំណើរការរោងចក្រវេចខ្ចប់វ៉ាក់សាំងកូវីដ-១៩នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ

2022/03/16 12:17:25 pm        811
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិ បានឱ្យដឹងថា រោងចក្រសម្រាប់វេចខ្ចប់ និងច្រកវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលផលិតនៅកម្ពុជា អាចនឹងដំណើរការនៅចុងឆ្នាំនេះ ឬអាចចេញជាលទ្ធផលពេលញលេញនៅដើមឆ្នាំ២០២៣ ដែលរោងចក្រផលិតវ៉ាក់សាំងនេះ បាននឹងកំពុងដំណើរការ ទៅក្រោមកិច្ចសហការគ្នាជាមួយភាគីចិន។ក្នុងពេលទទួលវ៉ាក់សាំង AstraZeneca ចំនួនជាង៥២ម៉ឺនដូស ជាជំនួយរបស់ប្រទេសហុងគ្រី កាលពីយប់មិញ លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា បន្ទាប់ពីមានការឯកភាពពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មន្រ្តីក្រសួងសុខាភិបាល បានជួបពិភាក្សាគ្នាជាមួយភាគីចិន ជាបន្តបន្ទាប់ ទាក់ទងនឹងការធ្វើរោងចក្រវេចខ្ចប់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅប្រទេសកម្ពុជា ដោយរំពឹងថា អាចនឹងសម្រេចបាននាពេលខាងមុខឆាប់ៗនេះ។លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ទៀតថា នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា នៅសល់វ៉ាក់ សាំងចំនួនជាង ៦លានដូសទៀត ដើម្បីត្រៀមចាក់ជូនប្រជាពលរដ្ឋ ​ដើម្បីធ្វើយ៉ាង​ណាឲ្យមាន​ភាពស៊ាំ​ក្នុងសហគមន៍កាន់តែច្រើន ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលបន្ថែមទៀតនៃជំងឺកូវីដ-១៩។មកដល់ពេលនេះ ប្រទេសកម្ពុជា រកបានវ៉ាក់សាំងជាង ៤០លានដូសហើយ រាប់ទាំងជំនួយ​ពី​ប្រទេសជាមិត្ត ​និងបញ្ជាទិញដោយរាជរដ្ឋាភិបាល ​ហើយការចាក់វ៉ាក់សាំងជូនពលរដ្ឋ ក៏​សម្រេច​បានជិត ១០០ភាគរយ ​តែបើទោះជាងបែបនេះក្ដី ​រាជរដ្ឋាភិបាល ​នៅតែបន្តស្វះស្វែង​រកវ៉ាក់សំាង​មកទុក​ត្រៀមចាក់​ ជូនដល់ពលរដ្ឋខ្លួនជានិច្ច ​រហូតមានការសហការជាមួយប្រទេសជាមិត្ត ដើម្បី​ផលិតវ៉ាក់សាំងនេះក្នុងប្រទេសផង៕អត្ថបទ៖ បាន ចក់

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន ១៤០នាក់ប្រភេទអូមីក្រុងទាំងអស់

2022/03/16 12:02:02 pm        348
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ១៤០នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ១២៥នាក់ ។ក្រសួង​ បាន​បញ្ជាក់ទៀត​ថា មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ចំនួន០១ មិនបានចាក់វ៉ាក់សាំង។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០៤៩នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​ សរុប​បាន​កើន​ឡើង​ដល់ ១៣៤,៤៩២នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១៣០,០២៨នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​៕

រដ្ឋមន្រ្តីសុខាភិបាល ជំរុញមន្រី្តបន្តអនុវត្តន៍កម្មវិធីសុខាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់

2022/03/16 11:20:16 am        353
ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានស្នើមន្រី្តសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវបន្តអនុវត្តអន្តរាគមន៍សុខាភិបាលសំខាន់ៗ ដើម្បីជំរុញវឌ្ឍនភាពនៅក្នុងកម្មវិធីសុខភាពបន្តពូជមាតា ទារក និងកុមារ កម្មវិធីប្រយុទ្ធជំងឺឆ្លង កម្មវិធីប្រយុទ្ធជំងឺមិនឆ្លងរ៉ាំរ៉ៃ និងកម្មវិធីពង្រឹង និងពង្រីកប្រព័ន្ធសុខាភិបាលឲ្យកាន់តែរឹងមាំថែមទៀត។ថ្លែងក្នុងពិធីបើកកិច្ចប្រជុំពិនិត្យ និងវាយតម្លៃសមិទ្ធផលសុខាភិបាល ឆ្នាំ២០២១ និងទិសដៅ​សុខាភិបាល​ឆ្នាំ២០២២ នាទីសី្តការក្រសួងព្រឹកថ្ងៃទី១៦ ខែមីនា​ ឯកឧត្តម រដ្ឋមន្រី្ត បានលើកឡើង​ទៀត​ថា ស្ថានភាពសុខភាព​ទូទៅ​របស់ប្រជាពលរដ្ឋកម្ពុជា​ ត្រូវបានលើកស្ទួយដូចជាការធ្លាក់​ចុះ​ជា​បន្តបន្ទាប់ នៃអត្រាស្លាប់របស់មាតា ទារក និងកុមារ ​និងអត្រាឈឺ​ និងអត្រាស្លាប់ដោយជំងឺឆ្លង ដូចជា ជំងឺអេដស៍ របេង គ្រុនចាញ់ និងគ្រុនឈាមជាដើម ជាពិសេសអាចម្ចាស់ការ​គ្រប់គ្រង​បាន​ល្អនូវ​ហានិភ័យ​នៃជំងឺកូវីដ-១៩។ កម្ពុជា សម្រេចបានជោគជ័យក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩​ ទាំងដូសមូលដ្ឋាន ទាំងដូសជំរុញ ​ដើម្បីបង្កើតនូវ​ភាព​ស៊ាំ​សហគមន៍​រឹងមាំ​ពិតប្រាកដ​មួយ និងការគ្រប់គ្រង​បាន​ល្អកម្រិត​ហានិភ័យ​លើសុខភាពសាធារណៈ ទោះបីការឆ្លងរាលដាលក្នុងសហគមន៍នៅ​តែបន្តកើត​មានក៏ដោយ។ឯកឧត្តម ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានធ្វើបទបង្ហាញអំពីវឌ្ឍនភាព​នៃ​សូចនាករ​សំខាន់ៗឆ្នាំ២០២១ ​ដោយបានលើកឡើងអំពីកម្មវីធីគ្រប់គ្រងជំងឺឆ្លង ​ការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ កម្ពុជា ​សម្រេចជោគជ័យក្នុងយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ជាលទ្ធផលនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃទី១៥​ ខែមីនា ឆ្នាំ២០២២ ប្រជាជន​គោលដៅសរុប ១៦លាននាក់ ក្នុងនោះដូសទី១ បានចំនួន១៤,៧៦៣,៨២៥នាក់( ៩២.២៧%), ដូសមូលដ្ឋានពេញលេញ ​បានចំនួន១៣,៨៨៦,៨៤៥នាក់(៨៦.៧៩%), ដូសទី៣ ឬដូសជំរុញ បានចំនួន៧,៦៩៩,៩៤៣នាក់(៥៥.៤៥%) និងដូសទី៤ បានចំនួន១,០៩៧,៣១៥នាក់ ដើម្បីបង្កើតនូវភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ និងគ្រប់គ្រងបានល្អកម្រិតហានិភ័យ លើសុខភាព សាធារណៈ៕ អត្ថបទ រដ្ឋា

ជប៉ុន​នឹង​ធ្វើការ​ជាមួយ​កម្ពុជា​ជានិច្ច ​ដើម្បី​នាំ​មកនូវ​សន្តិភាពស្ថិរភាព ​និង​វិបុល​ភាពក្នុងតំបន់​ទាំងមូល

2022/03/15 08:29:15 am        596
ភ្នំពេញ៖ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ អគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងថា ប្រទេសជប៉ុន នឹងធ្វើការជាមួយប្រទេសកម្ពុជាជានិច្ច ដើម្បីធានានាំមកនូវសន្តិភាព ស្ថិរភាព និងវិបុលភាពដល់តំបន់ទាំងមូល ខណៈកិច្ចការដែលធ្វើរួមគ្នានេះ និងប្រកបដោយតម្លាភាព ស្របតាមការឯកភាពរបស់អាស៊ានទាំងមូលផងដែរ។នៅក្នុងពិធីទទួលស្វាគមន៍កងកម្លាំងស្វ័យការពារជើងទឹកជប៉ុន (JMSDF) ដែលបំពេញ​ទស្សនកិច្ច​នៅកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ នៅខេត្តព្រះសហនុ លោកឯកអគ្គរាជទូត បាន​លើកឡើងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន មានការរីកចំរើន អស់រយៈពេល​មួយ​យ៉ាងវែង យើងមានជំនឿថា ប្រទេសជប៉ុននឹងធ្វើកិច្ចសហប្រតិបត្តិការ និងការ​សម្រប​សម្រួល​កាន់​តែ​ជិតស្និត​ថែមទៀត ​ជាមួយ​ប្រទេស​កម្ពុជា​ លើ​បញ្ហាក្នុងតំបន់ ​និងអន្តរជាតិ។ ក្នុងចំណោមនោះ ប្រទេសទាំងពីរបានព្រមព្រៀងធ្វើការរួមគ្នា ​ដើម្បី​សម្រេច​បាននូវ«ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និង​បើកចំហ (FOIP) ​»។ប្រទេសជប៉ុននឹងធ្វើការជាមួយប្រទេសកម្ពុជា ​ដើម្បីនាំមកនូវសន្តិភាព ស្ថិរភាព ​និង​វិបុលភាព​ដល់​តំបន់​ទាំងមូល ដោយធានាឲ្យបាននូវសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើ​គោលការណ៍ច្បាប់​ប្រកប​ដោយ​តម្លាភាព ​និង​ភាព​គ្រប់ជ្រុងជ្រោយ ​ដោយ​សង្កត់ធ្ងន់​ទៅលើ​មជ្ឈភាព និងការឯកភាព​របស់​អាស៊ាន»។នៅក្នុងពិធីទទួលស្វាគមន៍កងកម្លាំងស្វ័យការពារ​ជើងទឹកជប៉ុន​ ដើម្បីមកចូលរួមអបអរសាទរ​ខួប​៣០ឆ្នាំ ​នៃការ​បញ្ជូនកងកម្លាំង​រក្សាសន្តិភាពជប៉ុន ​PKO ​ជាលើកដំបូង​មកកាន់​ប្រទេសកម្ពុជា​នេះដែរ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ក៏បាន​សម្តែង​ការ​ស្ងើច​សរសើរ​យ៉ាង​ខ្លាំង​ចំពោះប្រទេសកម្ពុជា ​ដែល​ជំនះ​បាន​នូវ​អតីតកាល​ប្រកប​ដោយ​សោកនាដកម្ម ​ថែមទាំង​បាន​ចូលរួម​ចំណែក​ជួយ​សហគមន៍​អន្តរជាតិ​យ៉ាង​សកម្មផងដែរ ​ដែល​សកម្មភាពជួយនេះ​គឺ​បាន​កើតឡើង​រហូត​ដល់​បច្ចុប្បន្ន។លោកឯកអគ្គរាជទូត ក៏បានលើកឡើងផងដែរថា ប្រទេសកម្ពុជា​ធ្លាប់​តែ​ទទួល​យក​កង​កម្លាំង​រក្សា​សន្តិភាព​ពី​ប្រទេសនៅ​លើពិភពលោក ​ប៉ុន្តែរយៈពេល៣០ឆ្នាំ​ក្រោយមក ​ប្រទេស​កម្ពុជា​បាន​ប្រែ​ក្លាយ​ពី​ប្រទេស​ទទួល​យក​កង​រក្សា​សន្តិភាព ​ទៅ​ជា​ប្រទេស​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​របស់​ខ្លួន​ទៅ​កាន់ពិភពលោកផងដែរ ​ខណៈដល់​សព្វថ្ងៃនេះ ​គឺ​មាន​រហូតដល់ ៩ប្រទេស ហើយ​បាន​បញ្ជូន​កង​កម្លាំងរបស់ខ្លួនជាង ៨ពាន់នាក់ផងដែរ៕អត្ថបទ៖ បាន ចក់

គណៈពង្រឹងចុះមូលដ្ឋានឃុំចំណោម ជំរុញឲ្យក្រុមការងារបក្ស ត្រូវ​បន្ត​យក​ចិត្ត​ទុកដាក់​ឲ្យ​បាន​ខ្ពស់​ក្នុងការ​បម្រើ​ដល់ពលរដ្ឋ

2022/03/15 02:51:09 pm        525
បន្ទាយមានជ័យ៖ គណៈពង្រឹងចុះមូលដ្ឋានឃុំចំណោម ជំរុញឲ្យក្រុមការងារបក្សប្រជាជន ចុះមូលដ្ឋានភូមិទាំង១៨ ក្នុងឃុំចំណោម ត្រូវយកចិត្តទុកដាក់ឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដោយចិញ្ចឹមចលនាជាប្រចាំ ចុះជាប់តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីដឹងពីសុខទុក្ខ និងដោះ￸ស្រាយនូវសំណូមពរផ្សេងៗរបស់ពួកគាត់។ឯកឧត្តម បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារ ចុះមូលដ្ឋាន​ស្រុក​មង្គលបូរី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណោម ថ្លែង​ក្នុង​ពិធី​សំណេះ￸សំណាល និង​ផ្សព្វផ្សាយ​សេចក្ដីណែនាំ​ដំណើរ​ឆ្ពោះ​￸ទៅកាន់​ការបោះ￸ឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំអាណត្តិទី៥ នាពេល​ខាងមុខ ក្នុងឃុំចំណោម ស្រុកមង្គលបុរី ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម បោន ប៊ិន បន្តទៀតថា ក្រុមការងារគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី និងថវិកា​ដល់សមាជិករបស់បក្ស​ដើម្បីធ្វើសកម្មភាពឲ្យ​ទទួល​បាន​លទ្ធផលល្អប្រសើរជោគជ័យ នាពេលបោះ￸ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ￸ ឲ្យផុសផុល។ក្នុងនោះដែរ ឯកឧត្ដម ក៏បាន​កោតសរសើរ​ដល់ប្រធាន​ អនុប្រធាន ​និង​ក្រុមការងារ​បក្សចុះជួយ​មូលដ្ឋាន​ទាំងអស់​ដែលកន្លងមកបាន​ខិតខំ​យកអស់កម្លាំង​កាយចិត្ត ​ជួយដោះ￸ស្រាយ​រាល់​បញ្ហា​ប្រឈម​នានា​របស់ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន​របស់​ខ្លួន ​តបតាម​សំណូមពរ​ពលរដ្ឋ​បាន​រហ័សទាន់​ចិត្តផងដែរ ។ឯកឧត្ដម បន្ថែមទៀតថា ​នៅថ្ងៃបោះឆ្នោតខាងមុខ សមាជិកបក្សចុះមូលដ្ឋានទាំងអស់គ្នា​សង្ឃឹមថា នឹង​ទទួលបានជ័យ​ជំនះជាក់​ជាមិនខាន នាពេលបោះ￸ឆ្នោតឃុំ សង្កាត់នាពេលខាងមុខ ៕អត្ថបទ៖ ឃិនសារិទ្ធ

ស្ថាប័នរដ្ឋឯកជន​ គ្រោង​ធ្វើ​យុទ្ធនាការ​សំអាត​ទន្លេ​មេគង្គ ​ដើម្បី​គាំទ្រ​ចលនា​ទីក្រុងស្អាត

2022/03/15 01:45:45 pm        698
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ក្រុមហ៊ុន Everwave និងអង្គការ River Ocean Cleanup គ្រោងធ្វើយុទ្ធនាការសម្អាតទន្លេទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ដើម្បីជួយទ្រទ្រង់ ដល់ចលនាទីក្រុងស្អាត ដែលយុទ្ធនាការនេះ នឹងប្រើប្រាស់ទូកបច្ចេកវិទ្យាទំនើបថ្មីចុងក្រោយ ប្រមូលសំរាមចេញពីក្នុងទឹក និងមានការប្រមូលសំរាមនៅតាមបណ្តោយច្រាំងទន្លេចាប់ពី ខែមីនា ដល់ខែមិថុនា ឆ្នាំ២០២២។នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ លោក Clemens Nepomuk Feigl ស្ថាបនិក​ក្រុមហ៊ុន Everwave បានថ្លែងថា យុទ្ធនាការសម្អាតទន្លេ ​គឺមានគោលដៅអនុវត្តតែនៅតាមដងទន្លេមេគង្គ ទន្លេសាប​ និងទន្លេបាសាក់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ​ដើម្បីជួយ​ជម្រុញ​ចលនា​ទីក្រុងស្អាត និង​មានភាព​ទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនា។លោក បន្តថា ​នៅក្នុងយុទ្ធនាការនេះ ​នឹងប្រើប្រាស់​ទូកប្រមូល​សំរាមបំពាក់​បច្ចេកវិទ្យាថ្មី​របស់​អាល្លឺម៉ង់​ ដែលមានសមត្ថភាព​សមត្ថភាពអាចប្រមូល​ទិន្នន័យ​ទីតាំង​ដែលមាន​សំរាម​បានរហ័ស តាមរយៈដ្រូន និង​កាមេរ៉ា ​និងមាន​សមត្ថភាព​ប្រមូល​សំរាមក្នុង​ទឹក​បានប្រមាណ ២០តោន​ក្នុងមួយថ្ងៃ។លោក ថ្លែងថា យុទ្ធនាការប្រមូលតាមទន្លេចតុមុខនេះដែរ ​នឹងប្រើប្រាស់​ទូក CollectiX ប្រមូល​សំរាមចេញពីក្នុងទឹក ​ហើយសំរាមតាមមាត់ច្រាំងទន្លេ ​និងប្រើប្រាស់​កម្លាំង​មនុស្សដើរប្រមូល ហើយ​សំរាមដែលប្រមូលបាននោះ​ នឹងយកទៅបែងចែកនៅទីតាំងបែងចែក​សំរាម​នៅក្នុងរាជធានីភ្នំពេញ ដែលបានរៀបចំដោយ Everwave ​និងអង្គការ River Ocean Cleanup រួចសំរាម​ដែល​ពុំអាច​កែច្នៃ​បាន​នឹងត្រូវបញ្ជូន​ទៅក្រុមហ៊ុន ជីប ម៉ុង Ecocycle ​យកទៅបម្លែងទៅជាថាមពលក្នុងរោងចក្រស៊ីម៉ង់ដ៍។ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ថ្លែងថា ​តាមរយៈការអនុវត្តយុទ្ធនាការ​សម្អាត​ទន្លេនេះ នឹងចូលរួមអប់រំ​អំពីការរស់នៅ​ប្រកប​ដោយចីរភាព​ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅ​តាម​បណ្តោយ​មាត់ទន្លេ និង​សិស្សានុសិស្ស ជាពិសេសការ​ជម្រុញ​លើកទឹកចិត្តឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់​ក្នុងការរស់​នៅ​ប្រកបដោយចីរភាព ​ជាមួយនឹងបរិស្ថានស្អាត គ្មានសំរាម។ឯកឧត្តម ថោង ខុន ថ្លែងថា ការសម្អាតសំរាមក្នុងទឹកទន្លេ ​និងតាមច្រាំងទន្លេនេះ ក៏ជាយុទ្ធនាការ​ចូលរួមប្រឡងប្រណាំង ​ទីក្រុងស្អាតនៅរាជធានីភ្នំពេញ ​ជាមួយបណ្តាខេត្តនានាទៀត ខណៈយន្ត​ការ​ប្រឡងប្រណាំងទីក្រុងស្អាតទូទាំងប្រទេសនេះ ​គឺបានបង្កើត​ និងដាក់ឲ្យអនុវត្តចាប់ពីឆ្នាំ២០១១ មកដល់​បច្ចុប្បន្នទទួលបានការគាំទ្រ និងមានភាពរីកចម្រើនច្រើនគួរជាទីមោទនៈ៕ អត្ថបទ៖ ស៊ុម សុខជា

កម្ពុជាស្នើដល់យោធាអាស៊ានរួមគ្នា​ពង្រឹងបញ្ហាសន្តិសុខ និង​ឧក្រិដ្ឋ​កម្មឆ្លង​ដែន

2022/03/15 12:31:41 pm        302
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំប្រតិបត្តិការយោធាអាស៊ានលើកទី១២ នៅថ្ងៃនេះ លោកឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹតវិទ្យា ដែលជាប្រធានកិច្ចប្រជុំ បានស្នើដល់យោធាអាស៊ានរួមគ្នាពង្រឹងបញ្ហាសន្តិសុខ និងឧក្រិដ្ឋកម្មឆ្លងដែន។កម្ពុជានៅថ្ងៃនេះ បានធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំប្រតិបត្តិការយោធាអាស៊ានលើកទី១២ ដើម្បី ឈានទៅរកកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន នាពេលខាងមុខ ក្រោមមូលបទ «សាមគ្គី ដើម្បីសេចក្តីសុខប្រកបដោយភាពសុខដុម» ដោយកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងកងទ័ព​របស់បណ្តា ​ប្រទេសជា​សមាជិកអាស៊ាន។ឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹតវិទ្យា នាយលេខាធិការដ្ឋានសេនាធិការចម្រុះ និងជាប្រធានដឹកនាំ​កិច្ចប្រជុំ បាន​បង្ហាញពីសាមគ្គីភាព ​និងសុឆន្ទៈរបស់កម្ពុជា​ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការកាន់​តែខ្លាំង ​ក្នុងចំណោមរដ្ឋសមាជិកអាស៊ាន ​ក្នុងការដោះស្រាយ និងឆ្លើយតបទៅនឹងបញ្ហាសន្តិសុខ​សំខាន់ៗនៅក្នុងតំបន់។ ក្នុងនោះសុច្ឆន្ទៈក្នុងសាមគ្គីភាពនេះ ​គឺស្របតាមគោលការណ៍​មជ្ឈិម​អាស៊ាន ​និងអាស៊ាន ដឹកនាំ ក្នុង​ស្ថាបត្យកម្មក្នុងតំបន់។ ​ជាក់ស្តែង «សាមគ្គីភាព» ​មានគោលបំណងបំផុសគំនិត និងលើកទឹក​ចិត្តដល់​ រដ្ឋសមាជិកអាស៊ានទាំងអស់ ​ដោះស្រាយបញ្ហាប្រឈមមុខ ​ដែល​កំពុងការ​គំរាមកំហែង ជា​ពិសេសនៅ ​ក្នុង​កាលៈទេសៈដែល​មាន​ហានិភ័យ​ខ្ពស់​ ដូចជា​ជំងឺ​រាតត្បាត​កូវីដ-១៩។ឧត្តមសេនីយ៍ទោ បានបង្ហាញពីបញ្ហាមួយចំនួន ​ដែលនៅតែជាក្តីកង្វល់ ​និងស្នើដល់យោធាអាស៊ាន ត្រូ​វរួមគ្នា​ពង្រឹង​នោះ ​គឺបញ្ហាសន្តិសុខ ​និង​ឧក្រិដ្ឋកម្មឆ្លងដែន។ដោយឡែក​ពាក់ព័ន្ធ​បញ្ហាវិបត្តិកូវីដ-១៩ ​ឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹតវិទ្យា ​បានបន្តថា​ ក្នុងជួរកង កម្លាំង​ប្រដាប់អាវុធ​ នៃបណ្តាប្រទេស​អាស៊ាន ​មានកាតព្វកិច្ចពង្រឹងកិច្ច​សហប្រតិបត្តិការ និង​ការ​ជួយគ្នា​ទៅវិញទៅមក​ ក្នុងការដោះស្រាយបញ្ហាការរីក​រាលដាល​នៃជំងឺកូវីដ-១៩​ នៅតាមព្រំដែន​រួមគ្នា​ ដើម្បីស៊ើបអង្កេត និង​ទប់ស្កាត់​ការរីក​រាលដាល​បន្ថែមទៀត ​តាមរយៈការ​ចែករំលែក​ព័ត៌មាន ជំនួយ​សម្ភារៈ និងធ្វើបច្ចុប្បន្នភាពចំពោះរបាយការណ៍​អំពី​នីតិវិធី​ នៃ​ការ​ធ្វើ​ចត្តាឡឺស័ក​តាម​ព្រំដែន ជាពិសេស​សម្រាប់ប្រទេស​ ជាប់ព្រំដែនជាប់គ្នា។តាង​នាម​កង​យោធពល​ខេមរភូមិន្ទ ​នាយឧត្ដមសេនីយ៍ ​បានប្តេជ្ញាចិត្តយ៉ាងមុតមាំ​ចំពោះកិច្ច​សហប្រតិបត្តិការ​របស់​កងកម្លាំងការពារជាតិ ​ក្រោម​វេទិកា​អាស៊ាន ​ដើម្បី​ប្រមូលផ្ដុំគ្នា​ប្រយុទ្ធប្រឆាំង​នឹងជំងឺរាតត្បាតកូវីដ-១៩ ​នៅក្នុងប្រទេស ​និងរដ្ឋនានា ​តាម​រយៈការ​អនុវត្តវិធាន​ការ​សុខាភិបាល និង​ការចែករំលែក ​វ៉ាក់សាំង​ដោយផ្អែក​លើមូលដ្ឋាន​ស្មើគ្នា៕អត្ថបទ៖ សេក ឧត្តម

សម្ដេច សាយ ឈុំ រំពឹងថា ទូតថ្មីឡាវ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ បញ្ហានយោបាយ ការពារជាតិ ជាមួយកម្ពុជា

2022/03/15 12:06:29 pm        506
ភ្នំពេញ៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា សម្ដែងនូវការស្វាគមន៍ ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា ហើយរំពឹងថា ទូតថ្មីឡាវរូបនេះ នឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការលើបញ្ហានយោបាយ និងការពារជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើង ក្នុងនាមជាប្រទេសភូមិផងរបងជាមួយ ។ ក្នុងឱកាសអនុញ្ញាតឲ្យឯកឧត្តម បូរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋឡាវប្រចាំនៅកម្ពុជា ទើបតែងតាំងថ្មី ចូលជួប​សម្ដែង​ការគួរសម នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តីប្រមុខរដ្ឋស្តីទី បានមានសេចក្តីសោមនស្សរីករាយ និងពេញចិត្តជាខ្លាំងដោយបានមើលឃើញចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន ​និងប្រទេសទាំងពីរ ​មាន​ការរីកចម្រើន​ជា​បន្ត​បន្ទាប់​ឥតឈប់​ឈរលើគ្រប់វិស័យ ​ហើយ​ទំនាក់ទំនងនេះ​ ត្រូវបាន​លើក​កម្ពស់​ជាដៃគូ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុងជ្រោយ​ និងយូរអង្វែង ។សម្តេច បានរំពឹងថា ឯកអគ្គរដ្ឋទូតថ្មី នឹងខិតខំពង្រឹងពង្រីកនូវចំណងមិត្តភាព ​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ ​ស៊ីជម្រៅបន្ថែមទៀត​លើបញ្ហានយោបាយ​ សន្តិសុខ ការពារ​ជាតិ អប់រំ សុខាភិបាល និងខិតខំជំរុញឱ្យមានការផ្លាស់ប្តូរពាណិជ្ជកម្ម ​សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ វប្បធម៌ និង​ការ​ផ្លាស់ប្តូរ​រវាងប្រជាជន ​និងប្រជាជនឱ្យកាន់តែទូលំទូលាយ ដើម្បី​ជាគុណប្រយោជន៍​សម្រាប់ប្រទេស ​និង​ប្រជាជនទាំងពីរ ។សម្តេចវិបុលសេនាភក្តី បានបញ្ជាក់ថា ​ព្រឹទ្ធសភា​ រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួងស្ថាប័នជាតិ​នៃ​ព្រះរាណា​ចក្រកម្ពុជា ​ត្រៀមខ្លួនជានិច្ច ​ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏​ជិតស្និទ្ធ​ជាមួយ​នឹង​ឯកអគ្គរដ្ឋទូតឡាវ ​ក៏ដូចជា​ស្ថានទូត​នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំកម្ពុជា ដើម្បី​នាំ​មកនូវផលប្រយោជន៍សម្រាប់ប្រជាជន ​និងប្រទេសទាំងពីរទៅវិញទៅមក។ក្នុងឱកាសនោះ ឯកឧត្តម បូរកែវ ភូមិវង្សសៃ បានសម្តែងនូវសេចក្តីរីករាយចំពោះទំនាក់ទំនង សាមគ្គីភាព ​និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាល ​និងប្រជាជននៃប្រទេសទាំងពីរ ហើយ​បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព​ និងការរីកចម្រើនរបស់កម្ពុជា ។ឯកឧត្តម ​ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល ​និងពលរដ្ឋកម្ពុជា ដែល​បាន​ជួយឧបត្ថម្ភគាំទ្រដល់ប្រទេសឡាវនាពេលកន្លងទៅ ​ជាពិសេសការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ វ៉ាក់សាំង ​រថយន្តដឹកវ៉ាក់សាំង​ និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួន ។ ឯកឧត្តម បានបញ្ជាក់ថា ​ប្រទេសឡាវ​សូមគាំទ្រចំពោះតួនាទីរបស់ប្រទេសកម្ពុជា​ជាប្រធានអាស៊ាន ។តាមរយៈឯកឧត្តម ឯកអគ្គរដ្ឋទូត ​សម្តេចវិបុលសេនាភក្តីប្រមុខរដ្ឋស្តីទី បាន​ផ្តាំផ្ញើ​នូវ​ព្រះរាជ​បណ្តាំ​សួរសុខទុក្ខ​ដោយសេចក្តីគោរព ​និងសេចក្តី​នឹករលឹក​ពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ​នរោត្តម មុនីនាថ សីហនុ និងថ្នាក់ដឹកនាំកំពូលជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ​ឯកឧត្តម​ប្រធានរដ្ឋ ​និងថ្នាក់ដឹក​នាំ​ជាន់ខ្ពស់​គ្រប់​លំដាប់ថ្នាក់​ នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ ៕

រាល់ការចូលចតនាវាជប៉ុន នៅដែនសមុទ្រកម្ពុជា បានចូលរួមសកម្មភាពមនុស្សធម៌ ជាច្រើន​ដល់​ប្រជាជន

2022/03/15 11:47:38 am        239
ព្រះសីហនុ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០២២ នាវារបស់កងទ័ពជប៉ុន បានចូលមកចតនៅដែនទឹកកម្ពុជា ចំនួន ១២លើក (ចំនួន២៧គ្រឿង) ដែលការចូលមកចតនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយកងទ័ពជើងទឹកកម្ពុជា និងចូលរួមសកម្មភាពមនុស្សធម៌ជាច្រើន ដល់ប្រជាជនកម្ពុជាផងដែរ។នៅក្នុងពិធីទទួលស្វាគមន៍កងនាវាស្វ័យការពារជើងទឹកជប៉ុន នាព្រឹកថ្ងៃទី១៥ ខែមីនានេះ នៅកំពង់ផែ​ស្វយ័ត ខេត្តព្រះសីហនុ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា រាល់​នាវា​ដែលកងទ័ពជើងទឹកជប៉ុនមកកម្ពុជានេះ គឺដើម្បីចូលរួមហ្វឹកហ្វឺន​ជាមួយកងទ័ព​ជើងទឹកកម្ពុជា​ទាក់ទង​នឹងការសង្រ្គោះគ្រោះ​មហន្តរាយ ​និងជំនាញផ្សេងៗទៀត ។ ដោយឡែកនាវាជើងទឹកជប៉ុន​ចំនួន២គ្រឿង​ ដែលបានមកសំចតនៅដែនទឹកកម្ពុជា នាពេលនេះ គឺដើម្បីអបអរសាទរខួប៣០ឆ្នាំ ​នៃការ​បញ្ជូន​កងកម្លាំង​រក្សាសន្តិភាព​ជប៉ុន PKO ជាលើកដំបូង​មកកាន់​ប្រទេសកម្ពុជា។សូមបញ្ជាក់ថា នាវាស្វ័យការពារកងទ័ពជើងទឹករបស់ជប៉ុនចំនួនពីរគ្រឿង ​ដែលមានឈ្មោះថា URAGA និង HIRADO បានចូលចតកំពង់ផែស្វយ័តខេត្តព្រះសីហនុហើយ នៅព្រឹកថ្ងៃទី ១៥ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ ក្នុងគោលបំណងអបអរសាទរខួប៣០ឆ្នាំ នៃការ​បញ្ជូន​កងកម្លាំង​រក្សាសន្តិភាពជប៉ុន មកកាន់ប្រទេសកម្ពុជា។ នាវាURAGA លេខ៤៦៣ មានបណ្ដោយ ១៤១ម៉ែត្រ ទទឹង ២២ម៉ែត្រ ជម្រៅនាវា ​១៤ម៉ែត្រ ជម្រៅ​ទឹក ៥.៤ម៉ែត្រ មានទម្ងន់ផ្ទុក៥៦៥០តោន និង​ផ្ទុកនាវិកចំនួន ​១២៦នាក់ ។ នាវាHIRADO លេខ៣០៥ មាន​បណ្ដោយ ៦៧ម៉ែត្រ ទទឹង ១១ម៉ែត្រ ជម្រៅនាវា៥,២ម៉ែត្រ ជម្រៅទឹក ២.៧ម៉ែត្រ មានទម្ងន់ផ្ទុក ៦៩០តោន និងមាននាវិកចំនួន ៥៤នាក់។តាមការគ្រោងទុកនៅល្ងាចនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា នឹង​អញ្ជើញជួបសំណេះសំណាលជាមួយនាយនាវី ​និងពលនាវឹកស្វ័យការពារជើងទឹកជប៉ុន ដែល​បានកំពុងចូលសំចត​នៅកំពង់ផែរកម្ពុជាផងដែរ ​ដោយការ​សំណេះសំណាលនេះ​គឺដើម្បី​អបអរ​សាទរ​ខួបលើកទី៣០ នៃការបញ្ជូន​កង​កម្លាំងរក្សា​សន្តិភាព​ជប៉ុន​មក​កាន់​ប្រទេស​កម្ពុជា​និង​ដើម្បី​ថ្លែងអំណរគុណដល់កង​ទ័ពជប៉ុន​ដែល​ បាន​ជួយដល់​ប្រទេស​កម្ពុជា ​នាពេលកន្លងមកផងដែរ។លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ​ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងផងដែរថានាវាកងកម្លាំង​ស្វ័យការ​ពារជើងទឹកជប៉ុន បានមកធ្វើទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃ១៥ ​ដល់១៧ ខែមីនានេះ គឺចូលរួមខួបលើកទី៣០ នៃការបញ្ជូនកងរក្សាសន្តិភាព​របស់ប្រទេសជប៉ុន មកបំពេញ​បេសកកម្ម​នៅកម្ពុជា ដែលនោះ​ជាការបញ្ជូនកងរក្សាសន្តិភាពរបស់ជប៉ុន ​ចេញក្រៅ​ប្រទេស​ជាលើកដំបូង​បំផុត​។ លោកទូត បានបន្តថា តាមរយៈខួប៣០ឆ្នាំនេះ ​លោកសង្ឃឹមថា ​កងទ័ពកម្ពុជា ​និងជប៉ុន នឹង​បន្តអភិវឌ្ឍន៍​នូវទំនាក់ទំនង​ក្នុងវិស័យសហប្រតិបត្តិការការពារជាតិ​រវាងប្រទេសទាំងពីរ​ផងដែរ៕ អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្រ្តីអាមេរិក៖ អ៊ុយក្រែន អាចនឹងទទួលបានការធានាសន្តិសុខដូចអង្គការណាតូ ក្នុងកិច្ចព្រមព្រៀងសន្តិភាព
12/16/2025 10:12 AM
បេឡារុស នឹងស្វាគមន៍មេដឹកនាំវ៉េណេស៊ុយអេឡា លោក Maduro ប្រសិនបើលោកចុះពីតំណែង
12/16/2025 10:12 AM
អនាគតការងារនៅកម្ពុជា ដោយផ្អែកលើជំនាញ មុខរបរនិងការងារ និងការគាំពារសង្គម សំដៅបង្កើតទីផ្សារការងារដែលមានភាពធន់ ត្រូវបានកំណត់ជាប្រធានបទ នៃសន្និសីទថ្នាក់ជាតិ ស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៥
12/16/2025 09:12 AM
អ៊ីស្រាអែល ស្តីបន្ទោសរដ្ឋាភិបាលអូស្ត្រាលីចំពោះការវាយប្រហារសម្លាប់មនុស្ស១៥នាក់អំឡុងបុណ្យសាសនា
12/16/2025 09:12 AM
ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត បន្តទទួលអំណោយពីសប្បុរសជនដើម្បីឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខ និង​ជួយដល់ជនភៀសសឹក
12/16/2025 09:12 AM
ថ្ងៃនេះ ទាហានឈ្លានពានថៃបាញ់កំាំភ្លើងធំចេញពីនាវាចម្បាំងខ្លួន ចូលតំបន់អូរភ្លុកដំរី និងបន្តផ្លោងចូលកម្ពុជាជាច្រើនកន្លែងទៀត
12/16/2025 09:12 AM
ប្រធានាធិបតី ដូណាល់ ត្រាំ បង្ហាញការប្ដេជ្ញាចិត្តក្នុងការដោះស្រាយសង្រ្គាមកម្ពុជា និងថៃ ខណៈ​បច្ចុប្បន្ន​កំពុងមានមនុស្សស្លាប់ ដែលជារឿងមិនគួរកើតឡើងទេ ហើយលោកបញ្ជាក់ថា​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ
12/16/2025 09:12 AM
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ UN ជម្រាបជូនកិច្ចប្រជុំគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ អំពីការឈ្លានពានទ្រង់ទ្រាយធំដោយខុសច្បាប់ ពីសំណាក់កងកម្លាំងថៃ មកលើកម្ពុជា
12/16/2025 08:12 AM
អាមេរិកស្តីបន្ទោសលោក Netanyahu ចំពោះការរំលោភលើបទឈប់បាញ់នៅហ្កាហ្សា សម្លាប់មេបញ្ជាការយោធាហាម៉ាស
12/16/2025 08:12 AM
អឺរ៉ុប នឹងបង្កើតគណៈកម្មការអន្តរជាតិសម្រាប់ទាមទារសំណងពីសង្គ្រាមរបស់រុស្ស៊ី ឱ្យអ៊ុយក្រែន
12/16/2025 08:12 AM