BREAKING NEWS | កម្ពុជា និងថៃឯកភាពឈប់បាញ់គ្នា និងត្រលប់ទៅអនុវត្តបទឈប់បាញ់តាមរយៈការសម្របសម្រួលរបស់ប្រធានាធិបតីអាមេរិក
តម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
វេទិកានយោបាយអាស៊ី-អឺរ៉ុប ស្នើឱ្យភាគីជម្លោះគោរពចំពោះកិច្ចព្រមព្រៀងសន្តិភាពនានា និង​ធម្មនុញ្ញ UN
ក្រសួងរៀងចំដែនដី នឹងបង្កើតសួនបន្ថែមក្នុងទីក្រុង ឆ្លើយតបនឹងកំណើនពលរដ្ឋក្នុងទីក្រុង

នយោបាយ​ និង ការអភិវឌ្ឍន៍

តុលាការផ្តន្ទាទោស សម រង្ស៊ី និងគូកន២០នាក់ទៀត ទាក់ទិនរៀបចំផែនការ​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​កម្ពុជា

2022/03/17 07:11:10 am        661
ភ្នំពេញ៖ នៅថ្ងៃនេះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលោក សម រង្ស៉ី និងជនដែលរួមគំនិតចំនួន ២០នាក់ទៀត ដាក់ពន្ធនាគាររយៈពេលពី៥ឆ្នាំទៅ១០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ រួមគំនិតកក្បត់ និងបទញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម។នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោស លោក សម រង្ស៉ី និងមេខ្លោងចំនួន៦រូបផ្សេងទៀត ឲ្យជាប់ពន្ធនាគារម្នាក់ៗរយេៈពេល ១០ឆ្នាំ ព្រមទាំង​ផ្តន្ទាទោសជនរួមគំនិតចំនួន១៤នាក់ទៀត ឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ប៉ុន្តែទោសនេះ​ត្រូវបាន​អនុញ្ញាត​ឲ្យព្យួរទោសមួយចំនួន​ ក្រោមការចោទប្រកាន់ពីបទ « រួមគំនិតក្បត់ » និងបទ « ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម » តាមមាត្រា៤៥៣ មាត្រា៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។សវនាការនេះ មានសមាសភាពលោក រស់ ពិសិដ្ឋ ជាប្រធានក្រុមប្រឹក្សា លោក អ៊ឹម វណ្ណៈ និងលោកស្រី សឿង ចរិយា ជាចៅក្រមប្រឹក្សា និងខាងតំណាងអយ្យការមានលោក សេង ហៀង និងលោក សំម ឫទ្ធីវាសនា។ការចោទប្រកាន់ខាងលើនេះ ពាក់ព័ន្ធនឹងអង្គហេតុនៃសេចក្តីអំពាវនាវរបស់បុគ្គល សម រង្ស៊ី ដែលបានបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ដែលមាន ខ្លឹមសារបង្កប់នូវការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ក្រោមឧបាយកលអំពាវនាវ​ញុះញង់​កងកម្លាំងប្រដាប់អាវុធ ​និងប្រជាពលរដ្ឋឲ្យផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៃ ព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

សម្តេចតេជោ បញ្ជាក់ជាថ្មីអំពីការលើកពេលប្រជុំកំពូលអាស៊ាន-អាមេរិក ដោយសារកត្តាពេលវេលា

2022/03/17 01:01:02 pm        467
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើ​ការ​ពន្យល់​ជូន​ជនរួមជាតិ ជាពិសេសសារទៅកាន់ក្រុមអ្នកវិភាគមួយចំនួនដែលសម្តេចបានហៅថា ជាល្ងង់ទូ ​តែង​តែ​បាន​លើក​ឡើង​ថា ប្រធានអាស៊ានលើកពេលវេលាដោយសារមិនចង់ប្រជុំជាមួយ នឹង​អាមេរិកនោះ, សម្តេចថា​៖ ដូ​ចសម្តេច​ធ្លាប់​បាន​​ផ្ញើ​សារទៅរួចហើយថា៖ សម្រាប់ខែ៥ខាងមុខនេះ សម្តេច មាន​កិច្ច​ការជាច្រើ​ននៅក្នុងប្រទេសដែលត្រូវធ្វើ​ជាពិសេស​​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំសង្កាត់បានមកដល់។ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវភូមិកុមារSOS ខេត្ត​ព្រៃ​វែង ​នា​​ព្រឹកថ្ងៃទី១៧មីនានេះ សម្តេច​បានមានប្រសាសន៍​ថា៖ សម្ដេចធ្លាប់បាន​មាន​ប្រសាសន៍​ហើយថា​ ឆ្នាំនេះ​ សម្ដេច​រវល់​ណាស់​ទាំង​នៅក្នុងប្រទេស និងក្រៅប្រទេស ទោះបី​ជា​មានការកាត់ចោលនូវកម្មវិធី ​ក្រៅប្រទេសខ្លះ​ដោយ​សារ​មាន​កម្ម​វិធី​នៅក្នុងប្រទេស ប៉ុន្តែ​កន្លងទៅនេះ ​គឺមា​នការ​បកស្រា​យដោយបំភ្លៃការពិត​ទៅលើការ​ប្រជុំកំពូល​ពិសេស ​អាស៊ាន​-អាមេរិក ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ និង​២៩មីនា​។​ចំណុចនេះ ត្រូវ​បានបកស្រាយ​ខុសដោយ​មនុស្ស​មួយ​ចំនួនថា​ប្រធានអាស៊ានមិនយល់ស្របក្នុងការប្រជុំរវាង​អាស៊ាន​និង​អាមេរិចទេ។សម្ដេចតេជោ បានបន្តថា បើ​តាម​កម្មវិធីឃើញថា ​ប្រធានាធិបតីអា​មេរិក​មា​ន​កម្មវិ​ធី​ជាប់​រវល់​ចេញ​ក្រៅប្រទេស​នៅ​ថ្ងៃ២៤​ ដែលមិនអាចលើកពេល​បាន​ដោយមានការសម្របសម្រួល​ជាមួយ​នឹង​ក្រុមណាតូនៅអឺរ៉ុបរួចស្រេចទៅហើយ។ ឯចំពោះមេដឹកនាំអាស៊ានគឺប្រទេសនីមួយៗ​មាន​កម្មវិធី​រៀងរៀងខ្លួន។​អ៊ីចឹងទេ ​សម្ដេច​ក៏បានពន្យល់ចំពោះប្រជាពល​រ​ដ្ឋរបស់យើងសូមឲ្យយល់អំពីការ​ដែល​កម្ពុជា​ជាសមាជិកអាស៊ានម្នាក់ ​ប៉ុន្តែជាប្រធានអាស៊ាននេះ​ គ្មានសិទ្ធិ​ក្នុង​ការ​កំណត់កាល​បរិច្ឆេទ​ទេ។ ប្រធានអាស៊ានមានសិទ្ធិ​ត្រឹម​តែបញ្ចេញយោបល់​លើការសម្រប​សម្រួល​អំពី​ពេលវេលា​ដើម្បី​ឱ្យ​មានការ​ឯកភាពគ្នា(កុងសង់ស៊ីស)ក្នុងអាស៊ាន១០ ​ហើយអ្នកដែល​ត្រូវ​សម្របសម្រួល​គឺ​ឥណ្ឌូនេស៊ី ឯនោះទេ។ដូច្នេះ​សូម​កុំយល់​ច្រឡំ​ហើយសូមអ្នកដែលមិនយល់​ឲ្យ​ទៅ​រៀនពីការងា​រអាស៊ាន​ឡើងវិញ​ហើយសម្ដេ​ចសង្ឃឹម​ថា អស់លោក​ជាបណ្ឌិត​ ឬសាស្ត្រាចារ្យកិច្ចការអន្តរជាតិជាដើម។ល។ សូមរៀនសូត្រ ​ឲ្យ​ចេះ​ដឹ​ងច្រើនជាងនេះ​ កុំឱ្យគេហៅថាល្ងង់ទូ​ព្រោះ​ប្រទេស​របស់យើង​មានសេតវិទូ ទស្សនវិទូ​ ប៉ុន្តែ​ក៏មានល្ងង់ទូដែរ ។ សម្ដេចក៏បានបន្តថា កា​រ​ដែល​មិន​មាន​ការ​ចេះ​ដឹង​គ្រប់គ្រាន់​បែបនេះហើយ​ គឺធ្វើ​ឱ្យចេញទៅជា​មនុស្ស​បែប​បោកប្រាស់,ឧទាហរណ៍​ដូចជា​ការ​ទម្លាក់​កំហុស​មក​ឲ្យ​ប្រធាន​អាស៊ាន​ដែលថា​ប្រធានអាស៊ាន ​អត់ចង់ប្រជុំ ​រវាងអាស៊ាននិងអាមេរិកជាដើមនោះ៕ អត្ថបទ៖ មុត សុទ្ធ

កម្ពុជាលែងតម្រូវឱ្យអ្នកដំណើរមកពីបរទេសបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន និងការធ្វើតេស្តរហ័ស

2022/03/17 12:42:26 pm        296
​ព្រៃវែង៖ ប្រទេសកម្ពុជា បានសម្រេចលុបចោល​លក្ខខណ្ឌ​តម្រូវឱ្យអ្នកដំណើរមកពីបរទេស​បង្ហាញ​លទ្ធផលតេស្ត PCR អវិជ្ជមាន ៧២ម៉ោង និងការធ្វើតេស្តរហ័សពេលមកដល់ ដើម្បីបើកឱ្យ​កាន់តែ​ទូលាយ និងសម្រួលឱ្យកាន់តែមានភាពងាយ ​ស្រួលសម្រាប់អ្នកដំណើរក្នុងការចេញ-ចូលក្នុង និងក្រៅ​ប្រទេស។សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានបញ្ជាក់ថា យោងចំណារ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា គណៈកម្មការអន្តរក្រសួងដើម្បី​ប្រយុទ្ធ​នឹងជំងឺកូវីដ-១៩ បានសម្រចលុបចោល​លក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេសត្រូវបង្ហាញ​លទ្ធផល​តេស្ត PCR អវិជ្ជមាន ក្នុងរយៈពេល៧២ម៉ោង ​មុនពេលមកដល់កម្ពុជា។លុបចោលការតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា។ ​អនុញ្ញាតឱ្យបើកដំណើរការ ឡើងវិញ​នូវការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) ​សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាម ផ្លូវអាកាស ​ផ្លូវគោក និងផ្លូវទឹក។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកនេះ ​នៅក្នុងពិធីសម្ពោធភូមិកុមារ SOS ក្នុងខេត្តព្រៃវែង បានបញ្ជាក់ថា ប្រៀបធៀប​ដោយ​មោទនភាព​ រវាងកម្ពុជា និងប្រទេស​អភិវឌ្ឍន៍​មួយចំនួន ​ដែលមានអ្នកឆ្លង​ និងស្លាប់ ដោយសារជំងឺកូវីដ-១៩​យ៉ាងច្រើននោះ​ គឺកម្ពុជា ដែលជា​ប្រទេសតូច និងក្រ​ តែបាន​អនុ​វត្ត​បាន​ដោយ​ជោគ​ជ័យលើការ គ្រប់គ្រង និងចាក់ស្រោចវ៉ាក់សាំង​ជូនដល់ប្រជាពលរដ្ឋរបស់ខ្លួនបាន​រហូតដល់ជាង៩២ភាគរយ នៃប្រជា​ពល​រដ្ឋទូទាំងប្រទេស និងកំពុងដំណើរការចាក់ឱ្យកុមារអាយុ៣ដល់៤ឆ្នាំ បានជិត៥០ភាគរយហើយដែរ។សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ​បានបញ្ជាក់ដែរ ​ទោះបី​មាន​ការលុ​ប​ចោ​ល​ល​ក្ខ​ខណ្ឌតម្រូវ​ទាំងពីរក៏ ​ដោយ ក៏អ្នកដំណើរទាំងអស់ ​គប្បីធ្វើតេស្ត​រហ័ស​ដោយខ្លួនឯង។​ អ្នកដំណើរទាំងអស់ ត្រូវបង្ហាញវិញ្ញាបនបត្រ​បញ្ជាក់ការ ចាក់វ៉ាក់សាំងកូវីដ-១៩​ នៅពេល​មក​ដល់កម្ពុជា។ ចំពោះអ្នក​ដំណើរដែលពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមទីតាំង ​ដែលកំណត់ដោយក្រសួងសុខាភិបាល​ ឬអាជ្ញាធរមានសមត្ថកិច្ច៕ អត្ថបទ៖ មុត សុទ្ធ

សម្ដេចតេជោ៖ ពីឆ្នាំ២០១៩ ម្ដាយនិងកុមារជាង២៥ម៉ឺននាក់ ទទួលប្រាក់ឧបត្ថម្ភ

2022/03/17 11:58:33 am        448
ព្រែវែង៖ សម្ដចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ចាប់ពីឆ្នាំ២០២១៩មក មានម្ដាយដែលជាស្ត្រីក្រីក្រ និងកុមារប្រមាណជាង ២៥ម៉ឺននាក់ បានទទួលនូវសេវាឧបត្ថម្ភសាច់​ប្រាក់​ពីរាជរដ្ឋាភិបាល​ ចាប់ពីមានផ្ទៃពោះ​ រហូតដល់កូនអាយុ២ឆ្នាំ ។ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ “ភូមិកុមារ SOS” ក្នុងខេត្តព្រៃវែង នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនត្រឹម​តែយកចិត្តទុកដាក់​លើ​កុមារ​ដែលបានកើតឡើង ​និងត្រូវគេបោះបង់ចោលយកទៅថែទាំប៉ុណ្ណោះទេ ​ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលបាន​យកចិត្តទុកដាក់ទៅលើស្ត្រីក្រីក្រ នៅពេលចាប់ផ្ដើមមាន​ផ្ទៃពោះ ដោយ​មាន​ការ​ជួយឧបត្ថម្ភ ​ដែលនេះ​ជាកម្មវិធីអចិន្ត្រៃយ៍​ និងខិតខំធ្វើបន្ត ។សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ការឧបត្ថម្ភនេះ គឺអនុវត្តនៅមុនពេលឆ្លងទន្លេត្រូវ​ឧបត្ថម្ភ​ចំនួន៤ដង ដើម្បីឲ្យពួកគេទៅទទួលយកនូវសេវានៃការទៅ​ពិនិត្យផ្ទៃពោះ ខណៈដែលការ​ឧបត្ថម្ភបែបនេះ​ នៅតាមផ្សេងៗជាច្រើនទៀត ​នៅមិនទាន់មាននៅឡើយ ។សម្ដេចតេជោ បានបន្ថែមថា រាជរដ្ឋាភិបាលនឹងបង្កើនប្រាក់ឧបត្ថម្ភបន្ថែមទៀត ​ដល់កម្មវិធីនេះ នៅ​ពេលសេដ្ឋកិច្ចកាន់តែមានភាពរីកចម្រើន ​ដើម្បីឲ្យម្ដាយ​ និងកុមារ បានទទួលការថែទាំពីរាជរដ្ឋាភិបាល ។ គួរបញ្ជាក់ថា រាជរដ្ឋាភិបាលចាប់ផ្ដើមអនុវត្តកម្មវិធីឧបត្ថម្ភសាចប្រាក់ដំបូង​ ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ លើគ្រួសារក្រីក្រ ​ក្នុងក្របខ័ណ្ឌគោលនយោបាយ​គាំពា​សង្គម ចាប់​តាំងពីថ្ងៃមិថុនា ឆ្នាំ២០១៩ ៕អត្ថបទ៖ បាន​ សុខ​រិទ្ធ​

សម្ដេចតេជោ៖ ទោះកម្ពុជាក្រ តែបានចាក់វ៉ាក់សាំងជូនពលរដ្ឋជាង ៩២ភាគរយ ទូទាំងប្រទេស

2022/03/17 11:54:31 am        144
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា បើទោះបីជាកម្ពុជាក្រ ប៉ុន្តែបានចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ពលរដ្ឋបានជាង ៩២ភាគរយ និងអត្រាអ្នកឆ្លងកូវីដ-១៩ ទាប ជាងប្រទេសមួយចំនួន ដែលអួតថា ខ្លួនមានវិស័យសុខាភិបាលជឿនលឿន និងទំនើប តែមានអ្នកឆ្លងជាច្រើនម៉ឺនករណី ក្នុងមួយថ្ងៃនោះ ។ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ (ភូមិកុមារ SOS) ក្នុងខេត្តព្រៃវែង នៅថ្ងៃទី១៧ ខែមីនា នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ម្សិលមិញកម្ពុជា បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ប្រភេទអូមីក្រុង ជាង១៣០ករណី ខណៈនៅប្រទេសខ្លះ មានអ្នកឆ្លងជាច្រើនម៉ឺននាក់ និង​ស្លាប់រាប់រយនាក់ ​ដោយសម្ដេច បានដាក់ជាសំណួរថា​ តើបញ្ហានេះ ត្រូវវាយតម្លៃលើបច្ចេកវិទ្យា ឬការទទួលខុសត្រូវ ។សម្ដេចតេជោ បានបន្តថា បើវាយតម្លៃលើការទទួលខុសត្រូវ ទោះបីអ្នកកើតក្នុងប្រទេស ឬដឹកនាំ ប្រទេស ដោយមានបច្ចេកវិទ្យាទាន់សម័យ សុខាភិបាលទាន់សម័យ ​ក៏ប៉ុន្តែការគិតរបស់អ្នក អាចនឹងមានកម្រិត បើប្រៀបធៀបជាមួយនឹងសកម្មភាព ដែលកម្ពុជាប្រកាន់យក។ជាមួយគ្នានេះ សម្ដេចតេ ហ៊ុន សែន បានបន្តអំពាវនាវដល់ពលរដ្ឋ ត្រូវអនុវត្តនូវវិធានការ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន និងទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ​ឲ្យបានគ្រប់គ្នា ដើម្បី​ទប់ស្កាត់ការឆ្លង រាលដាល នៃជំងឺដ៏កាច់សាហាវនេះបន្ថែមទៀត ៕អត្ថបទ៖ បាន សុខរិទ្ធ

សម្តេចតេជោ ហ៊ុន សែន ស្នើពលរដ្ឋកុំស្តីបន្ទោស​រាជរដ្ឋាភិបាល​ចំពោះបញ្ហា​ប្រេងឡើង​ថ្លៃ​នាពេលនេះ

2022/03/17 11:47:44 am        497
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ កាត់បន្ថយការធ្វើដំណើរ ខណៈប្រេងសាំងកំពុងហក់ឡើងខ្លាំង ហើយសម្តេច ក៏បានស្នើសុំកុំឲ្យជេររាជរដ្ឋាភិបាលដែរ ព្រោះមូលហេតុ ដែលប្រេងឡើងថ្លៃនេះ គឺកើតចេញពីបញ្ហាសកល ពិសេសគឺសង្រ្គាមរុស្ស៊ី និងអ៊ុយគ្រែន។ក្នុងពេលអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» នៅក្នុងខេត្តព្រៃវែង នា ព្រឹកថ្ងៃទី១៧ ខែមីនា នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រសិនបើមិនមានករណី​ចាំបាច់ទេ ប្រជាពលរដ្ឋទាំងអស់គប្បីកាត់បន្ថយការធ្វើដំណើរ ​ដោយសារតែពេលនេះប្រេង សាំង​បានឡើងថ្លៃ ហើយការឡើងថ្លៃនេះ គឺបានកើតឡើងចេញពីបញ្ហាសកល ដោយមានការដាក់​ទណ្ឌកម្ម​ចំពោះប្រទេសរុស្ស៊ី ពីសំណាក់សភាពអឺរ៉ុប និងអាមេរិកជាដើម។នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសជាថ្មីម្តងទៀតថា ​សម្តេច ​នឹងមិន​អនុញ្ញាត​ជាដាច់ខាតចំពោះប្រជាពលរដ្ឋខ្មែរណា ​ដែលចង់ទៅធ្វើសង្រ្គាមនៅប្រទេសអ៊ុយគ្រែន ដោយ សម្តេចបានបញ្ជាក់ថា ការធ្វើបែបនេះ គឺប្រៀបដូចជាការយកសាំងទៅចាក់​លើភ្លើងយ៉ាង​ដូច្នោះ​ដែរ។ពាក់ព័ន្ធនឹងបញ្ហាសាំងឡើងថ្លៃវិញ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេច ​នៅតែបន្ត សង្កេត​ឃើញរថយន្ត ​បន្តធ្វើចរាចរពាសពេញផ្លូវដដែល​ ទាំងរថយន្តធុនតូច​ ធុនធំ ​និងម៉ូតូ ជាដើម៕ អត្ថបទ៖ បាន ចក់ 

ការចាក់វ៉ាក់សាំងជូនពលរដ្ឋក្នុងខណ្ឌដង្កោ សម្រេចស្ទើរតែ១០០ភាគរយ

2022/03/16 03:09:11 pm        799
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ស្ទើរតែ១០០ភាគរយ បានទទួលវ៉ាក់សាំងកូវីដ-១៩ ហើយអាជ្ញាធរនៅតែបន្តអំពាវនាវ និងផ្សព្វផ្សាយបន្ថែមទៅដល់អ្នកមិនទាន់បានចាក់ ឱ្យទៅទទួលឲ្យបានគ្រប់គ្នា ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។លោកវេជ្ជបណ្ឌិត ផេង ផល្លីន ប្រធានមន្ទីរពេទ្យដង្កោ បានឱ្យដឹងថា ដើម្បីបង្កការងាយស្រួលដល់ ប្រជាពលរដ្ឋ អាជ្ញាធរខណ្ឌដង្កោ និងមន្ត្រីជំនាញ បានរៀបចំមណ្ឌលចាក់វ៉ាក់សាំងជូនពលរដ្ឋ ចំនួន ៨កន្លែង ហើយការចាក់ គឺអនុវត្តចាប់ពីកុមារអាយុ៣ឆ្នាំឡើងទៅ និងចាប់ពីដូសទី១ រហូតដល់ដូសទី៤។លោកវេជ្ជបណ្ឌិត បានបន្តថា ពលរដ្ឋនៅក្នុងខណ្ឌដង្កោ ដែលគ្រប់អាយុត្រូវចាក់វ៉ាក់សាំង មាន ប្រមាណជាង ១៣ម៉ឺននាក់ ហើយពួកគេស្ទើរតែទាំងអស់បានមកចាក់វ៉ាក់សាំង ប៉ុន្តែ​តាមមណ្ឌល​នីមួយៗ មិនត្រឹមតែមានពលរដ្ឋរស់នៅក្នុងខណ្ឌផ្ទាល់ទេមកចាក់ ​សូម្បីតែនៅខណ្ឌផ្សេងៗ ក្នុងរាជធានីភ្នំពេញ ​និងពលរដ្ឋនៅបណ្ដាខេត្តមួយចំនួនក៏មកចាក់ផងដែរ ។លោកវេជ្ជបណ្ឌិត ផេង ផល្លីន បានបញ្ជាក់ថា នៅក្នុងខណ្ឌដង្កោ ​កុមារចាប់ពីអាយុ៣ឆ្នាំ រហូត​ដល់​មនុស្សពេញវ័យក្រោម ​១៨ឆ្នាំ ត្រូវចាក់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ​និងមានវ៉ាក់សាំង៣ប្រភេទទៀត គឺ Moderna AstraZeneca និង Pfizer ​សម្រាប់ចាក់ដូសជំរុញដល់ពលរដ្ឋចាប់ពីអាយុ ១៨ឆ្នាំឡើង ហើយ​នៅក្នុងខណ្ឌមាន​វ៉ាក់សាំង​គ្រប់គ្រាន់​ សម្រាប់ចាក់ជូនពលរដ្ឋ ។យោងតាមរបាយការណ៍ក្រសួងសុខាភិបាល​ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ អត្រា​ចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា លើពលរដ្ឋអាយុពី១៨ឆ្នាំឡើង ​មាន១០២,៥៦% ធៀប​ជាមួយចំនួនប្រជាជនគោលដៅ ​១០លាននាក់, លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,០៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ​១ ៨២៧ ៣៤៨នាក់, លើកុមារអាយុពី០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ​មាន១០៧,៤៨% ធៀប​ជាមួយនឹងប្រជាជនគោលដៅ ​១ ៨៩៧ ៣៨២នាក់, លើ​កុមារអាយុ ០៥ឆ្នាំ មាន ១២១,២៧% ធៀបជាមួយ​នឹងប្រជាជនគោលដៅ ​៣០៤ ៣១៧នាក់, លើកុមារអាយុ ​០៣ឆ្នាំដល់ក្រោម០៥ឆ្នាំ មាន៤៤,៣៩% ធៀបជាមួយនឹងប្រជាជន​គោលដៅ ៦១០ ៧៣០នាក់ ​ហើយលទ្ធផលចាក់វ៉ាក់សាំងធៀប​នឹងចំនួនប្រជាជនសរុប ​១៦លាននាក់ មាន៩២,២៧% ៕ អត្ថបទ បាន សុខរិទ្ធិ

មួយរយៈក្រោយនេះ ពលករខ្មែរមកថៃ ត្រូវបានរកឃើញផ្ទុកអូមីក្រុង ប្រមាណ២០នាក់ក្នុងមួយថ្ងៃ

2022/03/16 03:02:49 pm        875
ឧត្ដរមានជ័យ៖ មួយរយៈពេលចុងក្រោយនេះ ដែលជិតដល់ពេលចូលឆ្នាំខ្មែរផងនោះ ពលករខ្មែររាប់រយនាក់ ក្នុងមួយថ្ងៃៗ បានវិលត្រឡប់មកពីប្រទេសថៃ ហើយត្រូវបានរកឃើញផ្ទុកជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី អូមីក្រុង ប្រមាណ២០នាក់ដែរ។ ការវិលត្រឡប់របស់ពលករខ្មែរនេះ គឺតាមច្រកព្រំដែនអន្តរជាតិអូរស្មាច់ ក្នុងខេត្តឧត្ដរមានជ័យ។លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា កាលពី ម្សិលមិញពលករខ្មែរ ចំចួនជិត៣០០នាក់ បានវិលមកពីប្រទេសថៃ ដែលក្នុងចំនួននេះ ត្រូវបាន​រកឃើញ មានវិជ្ជមានកូវីដ-១៩ អូមីក្រុង ចំនួន២១នាក់ ខណៈកំពុងសម្រាកព្យាបាល ៣០០នាក់ និងធ្វើចត្តាឡីស័ក ៤០០នាក់។លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ខណៈពេលមានរំហូរពលករខ្មែរដូច្នេះ វិធានការសុខាភិបាល កាន់តែត្រូវបានរឹតបន្តឹង ពិសេសគឺការធ្វើតេស្តរកជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់កុំឱ្យមាន​ការនាំ​ចូលមក ចម្លងក្នុងសហគមន៍បន្ថែមទៀត។លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ក្រុមការងារសុខាភិបាលជួរមុខ ​តែងតែពិនិត្យរកឃើញអ្នកវិជ្ជ មានកូវីដ-១៩ លើពលករមកពីថៃ ក្នុងរយៈពេលចុងក្រោយនេះ ហើយក្នុងចំណោមអ្នកទាំងអស់​នោះ អ្នកខ្លះបានចាក់វ៉ាក់សាំងរួច ឯខ្លះទៀត ក៏ពុំទាន់បានចាក់វ៉ាក់សាំងនៅឡើយ។ ចំពោះអ្នកដែលពុំទាន់បានចាក់វ៉ាក់សាំង ក្រុមការងារ តម្រូវឲ្យស្នាក់នៅមណ្ឌលធ្វើចត្តាឡីស័ក​ជា​បណ្តោះអាសន្នសិន ​ដើម្បី​តាម​ដាន​សុខភាព ទោះបីជាពួកគេពុំមានវិជ្ជមានកូវីដ-១៩ យ៉ាងណាក្តី។លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ​បានបញ្ជាក់ថា ​ការវិលត្រលប់ពលករខ្មែរមកពីថៃ មានការកើនឡើង ច្រើនជារៀងរាល់​ថ្ងៃ​យ៉ាងដូច្នេះ ​គឺ​ដោយ​សារ​កត្តា​ភាគ​ច្រើនពួកគេពុំសូវមាន​ការងារធ្វើឲ្យ​បាន​ទៀងទាត់ ព្រមជាមួយនឹងពិធីបុណ្សចូលឆ្នាំខ្មែរ ​ក៏បានខិតជិតមកដល់ផង៕អត្ថបទ៖ ឃិន សារិទ្ធ

ដំណាក់កាលចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំ-សង្កាត់ បណ្តឹងភាគច្រើនប្តឹងបដិសេធមិនឈរឈ្មោះជាបេក្ខជន

2022/03/16 12:57:33 pm        769
ភ្នំពេញ៖ ក្នុងដំណាក់កាលចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) ទាំង២៥ រាជធានី ខេត្តបានទទួលពាក្យបណ្តឹងសរុបចំនួន ១៥២ បណ្តឹង។ ក្នុងចំណោមពាក្យបណ្តឹងទាំង ១៥២បណ្តឹងននេះ គឺមានបណ្តឹងភាគច្រើនប្តឹងបដិសេធមិនឈរឈ្មោះជាបេក្ខជន។ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ថា ផ្អែកតាមសេចក្តីរាយការណ៍ពីគណៈកម្មការរាជធានី ខេត្តរៀបចំការ​បោះឆ្នោត (គធ.ខប) ទាំង ២៥ រាជធានី ខេត្ត ដែលនាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម ទទួល​បានពាក់ព័ន្ធនឹងការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងក្នុងដំណាក់កាលចុះបញ្ជី បេក្ខជន ​នៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានទទួលពាក្យបណ្តឹងសរុបចំនួន ១៥២បណ្តឹង។ឯកឧត្តម បានបញ្ជាក់ថា ក្នុងចំណោមពាក្យបណ្តឹងទាំង ១៥២ នោះ មាន ១៤៦ បណ្ដឹង ត្រូវបាន​ប្ដឹង​ទៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ​(គឃ.សប) គឺករណីប្ដឹងសុំ​បដិសេធ​មិន​ឈរ​ឈ្មោះជាបេក្ខជន។

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើក១៩ នៅថ្ងៃស្អែក

2022/03/16 12:36:41 pm        466
ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមីនាស្អែកនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នឹងធ្វើជាម្ចាស់ដឹកនាំកិច្ចប្រជុំអគ្គមេបញ្ជាកងទ័ពអាស៊ានលើកទី១៩ ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម»។ក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន និងការឈានទៅរកកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន នា​ពេល​ខាងមុខ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គ​មេ​បញ្ជា​ការ​កងយោធពលខេមរភូមិន្ទ អញ្ជើញធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំអគ្គមេបញ្ជាការ​កងទ័ព​អាស៊ាន​លើកទី១៩ ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម»។កិច្ចប្រជុំនេះ ​នឹងប្រព្រឹត្តទៅដោយមានការ​អញ្ជើញ​ចូលរួម​ពីអគ្គ​មេបញ្ជាការកងទ័ព​នៃ​បណ្តាប្រទេស​ជាសមាជិកអាស៊ាន។ក្នុងនាមធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំនៅថ្ងៃស្អែក ​នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គ​មេ​បញ្ជា​ការរង ​នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ​និងប្រធានគណៈកម្មការរៀបចំ​កិច្ច​ប្រជុំ​អគ្គមេបញ្ជាការ​កងទ័ពអាស៊ាន ​ធ្លាប់បានបញ្ជាក់ថា​ នេះជាព្រឹត្តិការណ៍ដ៏ប្រវត្តិសាស្រ្តសម្រាប់ផ្តល់​ឱកាស​ដល់ក្រសួងការពារជាតិ ​ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងមូល​ ក្នុងការបង្ហាញ​កិត្យានុភាព ​និងសមត្ថភាព​នៃការត្រួសត្រាយផ្លូវ ​ដើម្បីរក្សាបាននូវឯកភាព ​សាមគ្គីភាព​ ភាពធន់ និងមជ្ឈភាពអាស៊ាន ​ជាដើម។នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ទៀតថា ​សម្រាប់កិច្ចប្រជុំអគ្គមេបញ្ជាការអាស៊ាន​លើក​ទី១៩ ដែលកម្ពុជាធ្វើជាម្ចាស់ ​គឺបង្ហាញពីមោទនភាពរបស់ជាតិ ​កងយោធពលខេមរភូមិន្ទ និង​ជា​ប្រវត្តិសាស្ត្ររបស់ជាតិ ​ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា ជាពិសេសនាដំណាក់កាលពិភពលោកកំពុងតែរាតត្បាតនៃជំងឺកូវីដ១៩ ដែលបង្ហាញឱ្យ​អន្តរជាតិ​មើលឃើញថា​កម្ពុជា ​មាន​លទ្ធភាព​គ្រប់គ្រាន់ក្នុងទប់ស្កាត់​ជំងឺឆ្លងជាសកលនេះ។គួរបញ្ជាក់ថា ​កិច្ចប្រជុំខាងលើ គឺជាខ្លឹមសារនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ​ដែលកម្ពុជាធ្វើជាប្រធានរួមមាន៖​ មូលបទអាទិភាព ពិនិត្យមើល​ឯកសារ ទស្សនៈទាន, ឯកសារ​ពិភាក្សា​ និងតារាង​ប្រតិទិន សម្រាប់​កា​រប្រុងប្រៀប​កិច្ចប្រជុំ​រដ្ឋ​មន្ត្រីការពារជាតិអាស៊ានលើកទី១៦​ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២១​ ខែមិថុនាខាងមុខ៕អត្ថបទ៖ សេក ឧត្តម 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

BREAKING NEWS | ព្រឹកនេះយោធាថៃបានបាញ់ផ្សែងពុលចូលក្នុងភូមិសាស្ត្រ ប្រាសាទព្រះវិហារ ភ្នំខ្មោច និង៥មករា
12/18/2025 10:12 AM
BREAKING NEWS | ព្រឹកនេះយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រ ភ្នំខ្មោច និងទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រ ពាក់ស្បែក
12/18/2025 10:12 AM
អូស្ត្រាលី ប្ដេជ្ញាបង្ក្រាបភាពស្អប់ខ្ពើមជាតិសាសន៍ ក្រោយការបាញ់ប្រហារនៅដ៏ធំនៅឆ្នេរស៊ីដនី
12/18/2025 10:12 AM
សហរដ្ឋអាមេរិក អនុម័តកញ្ចប់សព្វាវុធដ៏ធំបំផុតតម្លៃ ១១,១ពាន់លានដុល្លារ ទៅឱ្យកោះតៃវ៉ាន់
12/18/2025 10:12 AM
ប្រមុខការពារជាតិរុស្ស៊ី ព្រមានបន្តសកម្មភាពយោធាដល់ឆ្នាំ២០២៦ និងចោទអឺរ៉ុបថា អូសបន្លាយជម្លោះ
12/18/2025 09:12 AM
អ៊ុយក្រែនអះអាងថា ខ្លួនគ្រប់គ្រង ៩០% នៃទីក្រុងយុទ្ធសាស្រ្ត Kupiansk ប៉ុន្តែរុស្ស៊ីបដិសេធ
12/18/2025 09:12 AM
កញ្ចប់ថវិកាការពារជាតិឆ្នាំ២០២៦ តម្លៃជាង ៩០០ពាន់លានដុល្លារ របស់សហរដ្ឋអាមេរិក ឆ្លងផុតព្រឹទ្ធសភា
12/18/2025 09:12 AM
ប្រមុខអង្គការសហប្រជាជាតិអំពាវនាវឱ្យមានការអត់ធ្មត់ និងកាត់បន្ថយភាពតានតឹងជាបន្ទាន់នៅក្នុងតំបន់ការ៉ាអ៊ីប
12/18/2025 09:12 AM
វ៉េណេស៊ុយអេឡា ស្នើឱ្យកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ជុំវិញភាពតានតឹងជាមួយសហរដ្ឋអាមេរិក
12/18/2025 09:12 AM
មកដល់ម៉ោងនេះ វីរកងទ័ពកម្ពុជា បានកំពុងបន្តឈរជើងយ៉ាងរឹងមាំបំផុត ប្រឆាំងសត្រូវឈ្លានពានគ្រប់គោលដៅទាំងអស់
12/18/2025 09:12 AM