សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត
សម្ដេចតេជោ ជំរុញឱ្យកម្ពុជា-កូរ៉េខាងត្បូងលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងឱកាសខួប៣០ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ
ទូតកូរ៉េខាងត្បូងជម្រាបសម្ដេចតេជោថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូងនឹង​បើកការដ្ឋាន​សាង​សង់​នៅ​ឆ្នាំ២០២៦

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន៣០០នាក់ ខណៈឆ្លងក្នុងសហគមន៍អូមីក្រុងហក់ឡើងខ្ពស់​

2022/02/12 11:50:39 am        828
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៣០០នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍អូមីក្រុងហក់ឡើងខ្ពស់រហូតដល់២៩៥នាក់ ។ប៉ុន្ដែក្រសួង​ បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២៣,០៤២នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៨,៦៦០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

អាជ្ញាធរភ្នំពេញនឹងចាត់វិធានការបិទអាជីវកម្មទេសចរណ៍ណា ដែលល្មើសបម្រាម និងវិធានសុខាភិបាល

2022/02/11 02:06:31 pm        381
ភ្នំពេញ៖ មន្ត្រីជំនាញនៃរដ្ឋបាលសាលារាជធានីភ្នំពេញ បានចាប់ផ្តើមចុះត្រួតពិនិត្យតាមដានការអនុវត្តវិធានការទប់ស្កាត់ការរាតត្បាតកូវីដ-១៩ របស់​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ឬការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា SOPលើអាជីវកម្មទេសចរណ៍ ក្នុងករណីពិនិត្យឃើញថា អាជីវកម្មខកខានអនុវត្ត ល្មើសបំរាមរាជរដ្ឋាភិបាល នឹងត្រូវតម្រូវឱ្យបិទជាបណ្តោះអាសន្ន។នៅក្នុងឱកាសចុះត្រួតពិនិត្យរៀបចំ និងការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា SOP នៅភោជនីយដ្ឋាន ខេមា ឡា ប៉ុស្តិ៍ ព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះ លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍​រាជធានីភ្នំពេញ បានថ្លែងថា បន្ទាប់ពីរដ្ឋបាលសាលារាជធានីភ្នំពេញ បានចេញសេចក្តីណែនាំ ​ក្រើនរំលឹកអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់កូវីដ១៩ ជាពិសេសមេរោគបំលែងខ្លួនអូមីក្រុងមក នៅពេលនេះក្រុមមន្ត្រីជំនាញនៃរដ្ឋបាលសាលារាជធានី​បានចុះត្រួតពិនិត្យតាមដានការអនុវត្ត វិធានសុខាភិបាល និងអនុវត្តវិធានប្រតិបត្តិស្តង់ដារអប្បបរមា SOP អោយបានខ្លាំងឡើងវិញលើមូលដ្ឋានអាជីវកម្មទេសចរណ៍នានា ហើយក្នុងករណីអាជីវកម្មណា​ខកខាន អនុវត្តមិនត្រូវអាជីវកម្មនោះ នឹងរងការផាកពិន័យ ។លោក ម៉ម វាសនា បញ្ជាក់ថា សម្រាប់ការចុះត្រួតពិនិត្យនេះយើងបានណែនាំតម្រូវអោយ​មូលដ្ឋាន​អាជីវកម្មទេសចរណ៍ត្រូវពង្រឹងវិធានការការត្រួតពិនិត្យសុខភាព វ៉ាស់កំដៅ ​ពាក់មាស់ Scan QR code និងរៀបចំរក្សាគន្លាតតុភ្ញៀវអង្គុយអោយបានត្រឹមត្រូវឡើងវិញ តាមគោលការណ៍ណែនាំ ទោះក្នុងពិធីជប់លៀងអ្វីក៏ដោយ។បើតាមអ្នកគ្រប់គ្រងទូទៅនៃភោជនីយដ្ឋានខេមាឡាប៉ុស្តិ៍ លោកស្រី សុខ ខន្តី បានថ្លែងថា ដើម្បីបាន​អាជីវកម្មទេសចរណ៍បានបើកដំណើរការប្រកបដោយសុវត្ថិភាព ភោជនីយដ្ឋាន​បានខិតខំអនុវត្តតាមគោលការណ៍នានារបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរាតត្បាត​មេរោគកូវីដ១៩ និងអូមីក្រុង ដូចជា ការកំណត់អត្តសញ្ញាណភ្ញៀវ ការស្នើភ្ញៀវ​ចុះឈ្មោះប្រើប្រាស់​ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ-១៩” ការត្រួតពិនិត្យកំដៅ ​ការប្រើអាកុលសម្លាប់មេរោគ ការពាក់ម៉ាស់ និង ការរក្សាគន្លាត ជាដើម។សូមបញ្ជាក់ថា នៅក្នុងមានសារាចរណែនាំក្រសួងទេសចរណ៍​ស្ដីពីការពង្រឹង​ការអនុវត្តវិធានការនានា​របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល​ និងវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីប្រយុទ្ធ ​និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ប្រភេទអូមីក្រុង នៅថ្ងៃទី៩ ខែកុម្ភៈឆ្នាំ២០២២នេះ ​ក៏បានសរសេរថា ​គ្រប់មូលដ្ឋានអាជីវកម្ម ត្រូវអនុវត្តរាល់វិធានការជាធរ​មាននេះ ​ហើយក្នុងករណីអាជីវកម្មទេសចរណ៍ណាខកខានមិនបានអនុវត្ត​ ឬអនុវត្តមិនបានត្រឹមត្រូវ មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវស្នើសុំការសហការពីអាជ្ញាធរមូលដ្ឋានបញ្ឈប់​ប្រតិបត្តិការ​អាជីវកម្មនោះជាដាច់ខាត ​និងបន្តនីតិវិធីស្នើសុំការអនុវត្តវិធានការច្បាប់ជាធរមាន ពិសេស​ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩​ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕ អត្ថបទ ស៊ុម សុខជា

វិធានការសំខាន់ៗតាមមន្ទីរពេទ្យថ្នាក់ជាតិ ក្នុងការឆ្លើយតបបន្ទាន់នៃមេរោគកូវីដ-១៩បំប្លែងថ្មី

2022/02/11 01:58:12 pm        566
ភ្នំពេញ៖ ក្នុងវិបត្តិកូវីដ-១៩ រយៈពេលជាង០២ឆ្នាំមកនេះ បណ្តាមន្ទីរពេទ្យថ្នាក់ជាតិទាំងអស់ បានផ្តល់ សេវាសុខភាពសាធារណៈជូនប្រជាពលរដ្ឋ ដោយអនុវត្តវិធានការសំខាន់ៗ ដើម្បីឆ្លើយតបបន្ទាន់ នៃមេរោគកូវីដ-១៩ បំប្លែងថ្មីនិងបន្តបន្ទាប់។បើតាមលោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ ប្រាប់BTVNEWS នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ស្ថានភាពជំងឺកូវីដ-១៩ បន្តរីករាលដាល និងបំប្លែងថ្មី ប្រភេទអូមីក្រុង មិនថាតែនៅប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល។ ថ្វីត្បិតថាមេរោគកូវីដ-១៩ ប្រភេទអូមីក្រុងនេះ ស្រាលជាងប្រភេទដែលតា ពីមុនមក ក៏ប៉ុន្តែវានៅតែជាទម្ងន់ និងផល​លំបាក​ចំពោះសុខភាពប្រជាជនកម្ពុជា។ ទាក់ទងនឹងការងារខាងលើនេះ មន្ទីរពេទ្យមានវិធានការ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះ​អ្នកជំងឺ និងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ​នៅពេល​មក​ទទួល​សេវាពិនិត្យ ​សម្រាកព្យាបាល និង​ការ​ផ្តល់សេវា ​ដោយអនុវត្តនូវវិធានការណ៍សំខាន់ៗ ​បង្ការការ​ឆ្លង​ជាយ​ថា​ហេតុនូវជំងឺកូវីដ-១៩ និងដើម្បីកាត់ផ្តាច់ការចម្លងចូលក្នុងសហគមន៍។លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានបញ្ជាក់ទៀតថា ស្របពេលដែលជំងឺកូវីដ-១៩ បន្តរីករាលដាល ស្នើឲ្យក្រុមដែលងាយរងគ្រោះ ដូចជាស្រី្តមានផ្ទៃពោះ ស្រី្តកំពុងតែបំបៅកូន​ដោយទឹកដោះ ជនចាស់ជរា ​ដែលមានជំងឺប្រចាំកាយ ​កុមារតូចមានអាយុចាប់ពី៥ឆ្នាំឡើង ចាំបាច់ ត្រូវតែមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ ប្រសិនបើពួកគាត់មិនបានចាក់វ៉ាក់សាំងនោះទេ​ នៅពេលជំងឺឆ្លងចូលមក អត្រាឈឺ ​និងស្លាប់ គឺខ្ពស់ជាង​ ក្រុមអ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ​និងមានសុខភាពមាំមួន នេះជាបទពិសោធន៍​ដែលមនី្ទរពេទ្យបានជួបប្រទះក្នុងរយៈពេលកន្លងមកនេះ ​ជាពិសេសការឆ្លងជំងឺកូវីដ-១៩ នាឆ្នាំ២០២១មកនេះ។ ដូច្នេះសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ មកចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ​យ៉ាងតិចបំផុត២ដូស និង​ដូសជំរុញលើកទី៣ ​ប្រសិនបើអ្នកបាន​ចាក់វ៉ាក់សាំងដូសទី៣​ រួចហើយ សូមអញ្ជើញ​មកចាក់វ៉ាក់សាំងដូសទី៤ ​ដើម្បី​ជួយ​ការពារសុខ​ភាព​បងប្អូន​ប្រជាពលរដ្ឋ ឲ្យចាកផុត​ពី​ជំងឺកាចសាហាវមួយនេះ៕ អត្ថបទ រដ្ឋា

អាជ្ញាធរចុះដាក់ស្លាកសម្គាល់ផ្ទះអ្នកឆ្លងកូវីដ និងបន្តតាមដានបញ្ហាសុខភាពជាប់ជាប្រចាំ

2022/02/11 01:46:34 pm        739
ភ្នំពេញ៖ អាជ្ញាធរមូលដ្ឋានក្នុងរាជធានីភ្នំពេញ ដើម្បីបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ ពិសេសប្រភេទបំប្លែងថ្មីអូមីក្រុង បានចុះដាក់ស្លាកសម្គាល់នៅតាមផ្ទះរបស់ពលរដ្ឋណាដែលមានវិជ្ជមានកូវីដ និងបន្តទំនាក់ទំនងតាមដានសុខភាពរបស់ពួកគាត់ជាប់ជាប្រចាំ។ក្នុងកាលទេសៈបច្ចុប្បន្នដែលករណីវិជ្ជមានកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី អូមីក្រុង មានការឡើង​ជា​បន្តបន្ទាប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ​ អាជ្ញាធរមូលដ្ឋានតាមភូមិ សង្កាត់ ខណ្ឌ កំពុង​មមាញឹកចាត់ចែង​ការងារនេះ​យ៉ាងយកចិត្តទុកដាក់។ ជាក់ស្ដែងសម្រាប់សង្កាត់ ដង្កោ ខណ្ឌដង្កោ ក៏មានករណីឆ្លងចំនួន២០ករណីផងដែរ គិតត្រឹមចុងខែ មករា មកទល់ពេលនេះ។ នេះជាការលើកឡើងរបស់លោកស្រី សឿង សេរី ជាចៅសង្កាត់ ខណៈដែលលោកស្រី នាំយកអំណោយ​មួយចំនួន​ជូនគ្រួសារដែលបានឆ្លង។លោកស្រីបន្តថា បច្ចុប្បន្ននេះអាជ្ញាធរគឺបន្តចុះដាក់ស្លាកសម្គាល់តាមទីផ្ទះដែលបានរាយការណ៍ថា វិជ្ជមានកូវីដ-១៩ និងអប់រំណែនាំមិនឱ្យចេញមកក្រៅ និងមិនអនុញ្ញាត​ឱ្យអ្នកជិតខាង ចូលទៅ​ពាក់ព័ន្ធ​កំឡុងពេលព្យាបាលនេះ។ ​លោកស្រីចៅសង្កាត់បន្តថា កំឡុងពេលព្យាបាលក៏អាជ្ញាធរ​សង្កាត់ ខណ្ឌ បន្តទំនាក់ទំនងជាមួយអ្នកជំងឺជាប្រចាំ​ ដើម្បីតាមដានស្ថានភាពសុខភាព និង​ផ្ដល់ប្រឹក្សានានាលើបញ្ហានេះ ។ពាក់ព័ន្ធនឹងការទប់ស្កាត់កូវីដ-១៩ ជាពិសេសកំឡុងពេលមានការកើនឡើងវីរុសបំប្លែងថ្មី អូមីក្រុង​នេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញ សេចក្ដីណែនាំបន្ថែម ស្ដីពី ការពង្រឹងប្រសិទ្ធភាព​នៃការ​គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ​នៅតាមផ្ទះក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ សេចក្ដីណែនាំនោះ ​បានបញ្ជាក់ពីការផាកពិន័យ ​តាមមាត្រា២ នៃប្រកាសអន្តរក្រសួង ចុះថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១របស់ក្រសួងសេដ្ឋកិច្ច និងក្រសួងសុខាភិបាល ស្ដីពីការពិន័យជាប្រាក់​ចំពោះ​បុគ្គល ឬនីតិបុគ្គលដែលប្រព្រឹត្តិអំពើល្មើស​នឹងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់​ការឆ្លង​រាលដាល​នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ លើសពីនេះគឺការដាក់ពន្ធនាគារ​ ស្របតាមមាត្រា ១០មាត្រា ១១ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់​ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយ​គ្រោះថ្នាក់ធ្ងន់ធ្ងរ​ផ្សេងទៀត៕ អត្ថបទ៖ គឹមហុក

ម្ចាស់ពិធីមង្គលការអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានី កំណត់ចំនួនមនុស្សមួយតុត្រឹម ៧នាក់

2022/02/11 12:38:12 pm        733
​ភ្នំពេញ ៖ដើម្បីចូលរួមទប់ស្កាត់ការចម្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង កាន់តែខ្លាំងឡើងចូលក្នុង សហគមន៍នោះ ម្ចាស់ពិធីមង្គលការ បានអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ កំណត់អ្នកចូលរួម គឺមួយតុអង្គុយតែមនុស្ស៧នាក់ និងវិធានការផ្សេងៗ មួយចំនួនទៀត។មួយថ្ងៃបន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីក្រើនរំលឹក ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល​មេរោគបំប្លែងថ្មី អូមីក្រុង នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយក្នុងនោះត្រូវកំណត់អ្នកចូលរួមក្នុង ពិធីមង្គលការ និងកម្មវិធីជួបជុំផ្សេងៗទៀត ត្រូវកំណត់ចំនួនមនុស្សត្រឹម ៧នាក់ចុះក្រោមនោះ ម្ចាស់ពិធី មង្គលការ និងកម្មពិធីជួបជុំផ្សេងៗ ប្រកាន់ភ្ជាប់ការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។លោក តូច ពុទ្ធានី ម្ចាស់ពិធីមង្គលការ នៅថ្ងៃទី១១ ខែកុម្ភៈនេះ បានប្រាប់BTVឱ្យដឹងថា នៅក្នុង ពិធីមង្គលការប្អូនប្រុសលោក គឺបានប្រកាន់ភ្ជាប់តាមការណែនាំរបស់រដ្ឋបាលរាជរដ្ឋរាជធានីភ្នំពេញ ដោយ មានម៉ាស៊ីនវ៉ាស់កំដៅ ទឹកអាល់កុល និងការកំណត់​ចំនួនភ្ញៀវចូលរួមមួយតុត្រឹម ៧នាក់​ជាដើម។លោក បានបន្តថា ក្នុងបរិបទជំងឺកូវីដ-១៩ គឺត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា ដើម្បីការពារកុំឱ្យឆ្លងជំងឺ កូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង។លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឱ្យដឹងដែរថា បន្ទាប់ពីទទួលបានសេចក្តីក្រើនរំលឹករបស់រដ្ឋបាលរាជធានីភ្នំពេញ ​អាជ្ញាធរ បានផ្សព្វផ្សាយ​នៅ​តាមភូមិ និងសង្កាត់ ជំរុញពលរដ្ឋយល់ដឹងបន្ថែមពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។ ​ក្រៅពីនេះ លោក បានព្រមានថា ប្រសិនពលរដ្ឋមិនគោរពតាមការណែនាំនោះទេ អាជ្ញាធរ នឹង​ចាត់វិធាន​ការតាមផ្លូវច្បាប់។យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការក្រើនរំលឹកដល់ប្រជាពលរដ្ឋ ​បាន លើក​ឡើងថា ចាប់ពីពេលនេះតទៅចំពោះទីតាំងដែលប្រមូលផ្តុំមនុស្សច្រើនដូចជា កន្លែង​រៀបចំពិធីមង្គល​ការ​ ភោជនីយដ្ឋាន ពិធីបុណ្យទាន ​កន្លែងកម្សាន្ត ​និងការជួបជុំ​ ប្រមូលផ្តុំផ្សេងៗ ដែលមាន​មនុស្សច្រើន ត្រូវឲ្យរៀបចំកៅអី អង្គុយមានគម្លាតសុវត្ថិភាព ដោយមិនឲ្យលើសពី៧នាក់ ក្នុងមួយតុ ​និងត្រូវប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល។ ក្រៅពីនេះ ក៏ត្រូវពិនិត្យប័ណ្ណចាក់វ៉ាក់សាំងបើបុគ្គលណាមួយមិនបានចាក់វ៉ាក់សាំង ឬហួស​រយៈពេល​៤ខែហើយ ​មិនបានទៅចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញដោយគ្មានមូលហេតុត្រឹមត្រូវ បុគ្គលនោះ ​មិនអនុញ្ញាតឲ្យចូលទីតាំង ​ឬកន្លែងប្រារព្ធពិធីនោះឡើយ៕អត្ថបទ៖ ទូច សោភ័ណ

អតីតអគ្គលេខាធិការUNគាំទ្រសម្តេចតេជោជាប្រធានអាស៊ាន ជាពិសេសការយកចិត្តទុកដាក់ជួយមីយ៉ាន់ម៉ា

2022/02/11 12:19:28 pm        640
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមបាន គីមូន (Ban Ki-moon) អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២។ នៅក្នុងកិច្ចពិភាក្សាលក្ខណៈទ្វេភាគីនេះ សម្ដេចតេជោ បានសម្តែងនូវក្តីរីករាយដែលបានជួប ឯកឧត្តម បាន គីមូន សារជាថ្មីម្ដងទៀត ក្រោយពីឯកឧត្តមបានចប់តួនាទីជាអគ្គលេខាធិកាអង្គការ​សហប្រជាជាតិ។ក្នុងជំនួបនេះ ឯកឧត្តម Ban Ki-moon បានមានប្រសាសន៍ថា ឯកឧត្តមសង្ឃឹមថា សម្ដេចនឹងមាន​ជំនួប​ល្អប្រសើរជាមួយ នឹងឯកឧត្តមប្រធានាធិបតី Moon Jae-In នៅថ្ងៃរសៀលនេះ ​ជាពិសេស ឯកឧត្តម សង្ឃឹមថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េ ​នឹងមានភាពល្អប្រសើរ ​និងរីកចម្រើន និងទំនាក់ទំនង​កាន់តែល្អប្រសើរបន្ថែមទៀតរវាងកូរ៉េ ​និងអាស៊ាន។សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអរគុណចំពោះការលើកឡើងរបស់ឯកឧត្តម ​បាន គីមូន និងពិតជារីករាយ​ដែលបានធ្វើជាសហប្រធាន ជាមួយ ឯកឧត្តម នៅក្នុងកិច្ចប្រជុំកំពូល​សន្តិភាព​ពិភពលោកឆ្នាំ២០២២ នេះ។ សម្ដេចតេជោ បានមានប្រសាសន៍ថា អង្គការ UPF ពិតជាបាន​ធ្វើការ​ងារ​នេះដ៏ល្អ​ និងសំខាន់ ​ដែលជាយន្តការមួយសម្រាប់ការស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េ។ សម្ដេចតេជោ ក៏បានមានប្រសាសន៍ទៀតថា​ អង្គការ UPF បានយកចិត្តទុកដាក់ ក្នុងការប្រមូល​យក​ថ្នាក់ដឹកនាំពិភពលោក បច្ចុប្បន្ននិងអតីតមេដឹកនាំ​ មកជួបជុំនាពេលនេះគឺជារឿងដែលប្រសើរបំផុត ។ សម្ដេចតេជោ បានមានប្រសាសន៍ទៀតថា ​យើងគួរតែបន្តធ្វើការរួមគ្នាដើម្បីគាំទ្រ ក្នុងការពង្រឹង​សកម្មភាព​របស់អង្គការ UPF នេះ​ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកសន្តិភាពនេះ។ នៅក្នុងជំនួបនេះផងដែរ ឯកឧត្តម បាន គីមូន ​ក៏មានការផ្លាស់ប្ដូរមតិយោបល់ ក៏ដូចជា​ការ​រួមចំណែក​ក្នុង​ការស្វែងរកដំណោះស្រាយក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ ។ឯកឧត្តម បានមានប្រសាសន៍ថា​ ឯកឧត្តមពិតជាមានការគាំទ្រ ​នូវតួនាទីដ៏សំខាន់សម្រាប់អាស៊ាន ជាពិសេស​ការឯកភាពរបស់អាស៊ាន ហើយឯកឧត្តម ក៏បានគាំទ្រចំពោះសម្តេចតេជោ​ជាប្រធាន​អាស៊ាន​ក្នុងឆ្នាំ២០២២ នេះ ។ ឯកឧត្តម បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេ​ជោ​ទៅកាន់ប្រទេសមីយ៉ាម៉ា​ កន្លងទៅនេះ​ គឺជារឿងដ៏សំខាន់​ ក្នុងការស្វែងរកដំណោះស្រាយ ​បញ្ចប់ជម្លោះនៅ​ប្រទេសមីយ៉ាន់ម៉ា ជាពិសេស ឯកឧត្តមគាំទ្រ ចំពោះការបង្កើតឲ្យមានប្រេសិតពិសេស​របស់ប្រធាន​អាស៊ាន​ក្នុង​ការរក​ដំណោះស្រាយនៅមីយ៉ាន់ម៉ានេះ៕

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដ​ចំនួន២៧៤នាក់ ​ជា​ប្រភេទអូមីក្រុងទាំងអស់

2022/02/11 12:09:49 pm        333
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ២៧៤នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍អូមីក្រុងហក់ឡើងខ្ពស់រហូតដល់២៦៦នាក់ ។ប៉ុន្ដែក្រសួង​ បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២២,៧៤២នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៨,៥២៥នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

សម្តេចតេជោ ថ្លែងប្រាប់ពិភពលោកថា សង្គ្រាមមិនអាចបញ្ចប់សង្គ្រាម និងនាំ​មកនូវ​សន្តិភាព​នោះទេ

2022/02/11 12:00:22 pm        153
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងទៅកាន់ពិភពលោកថា សង្គ្រាមមិនអាចបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាពនោះទេ ។សម្ដេចតេជោ ហ៊ុន សែន ពេលអញ្ជើញថ្លែងសន្ទររកថា បើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ ២០២២ ក្រោមមូលបទ "ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ" ដែលមានការចូលរួមពីសំណាក់​មេ​ដឹកនាំ និង​អតីត​អ្នកដឹកនាំ ​ដែលជាវាគ្មិន​ មកពីជាង១០០ប្រទេស នៅលើពិភពលោកនោះ បាន​ចែក​រំលែកបទ ​ពិសោធន៍របស់សម្តេច ​ដែលបានឆ្លងកាត់ជាងពាក់កណ្ដាលជីវិតមកហើយ គឺការ​ចរចារ​ស្វែង​រកការបញ្ចប់ សង្គ្រាមស៊ីវិល ​តាមរយៈនយោបាយឈ្នះ-ឈ្នះ ​ដោយសម្ដេចបានបញ្ជាក់ថា សន្តិភាព ​គឺមិនអាចយក សង្គ្រាម ដើម្បីបញ្ចប់សង្គ្រាមបានទេ។សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ​បានបង្ហាញមោទកភាព ​និងសេចក្តីរីករាយ ដែល សម្តេច​មានកិត្តិយសធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ស្ដីពី សន្តិភាព​នៅឧបទ្វីបកូរ៉េ ​និងអរគុណដោយស្មោះចំពោះសហព័ន្ធសន្តិភាពសកល សម្រាប់ការ​ផ្ដល់​បដិសណ្ឋារ​កិច្ចដ៏កក់​ ក្តៅចំពោះ​សម្ដេច និងគណៈប្រតិភូ។ កិច្ចប្រជុំកំពូលពិភពលោកនេះ ​ពិតជាតំណាងឲ្យកិច្ចខិតខំប្រឹងប្រែង រួមគ្នា ក្នុងការស្វែងរក​បុព្វហេតុ​ដ៏មានតម្លៃ ​ដែលនោះ ​គឺជាបុព្វហេតុ ​នៃ​សន្តិភាព៕អត្ថបទ៖ មុត សុទ្ធ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាសហប្រធានបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២

2022/02/11 11:50:46 am        162
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញជាសហប្រធាន បើករួមបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ពិធីនេះប្រារពឡើងនៅសណ្ឋាគារឡូតេវើល សាលឡូតេគ្រីស្តាល់ ក្នុងរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ ។ នៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ គឺបណ្តាមេដឹកនាំពិភពលោកនានា រួមទាំង​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនេះ។ នៅក្នុងពិធីជួបជុំមុនពិធីបើកជាផ្លូវការ សម្តេចតេជោ ត្រូវបានបាន ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាងកក់ក្តៅបំផុត ពីបណ្តាមេដឹកនាំពិភពលោកនានា ក្នុងនោះរួមមានឯកឧត្តម នាយករដ្ឋមន្រ្តីកូសូវ៉ូ ឯកឧត្តម មេក ប៉ែន (Mike Pence) អតីតអនុប្រធានាធិបតី សហរដ្ឋអាមេរិក ឯកឧត្តម បាន គីមីន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧតត្តម អតីតនាយករដ្ឋមន្រ្តី ព័រទុយហ្កាល់ និងជាអតីតប្រធានគណៈកម្មកាសហគមន៍អឺរ៉ុប ឯកឧត្តមអតីតនាយករដ្ឋមន្រ្តីអីស្រាអ៊ែល រួមទាំងឥស្សរជនជាន់ខ្ពស់ពិភពលោកជាច្រើនរូបទៀត។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើរបៀបវារៈ នៃ​កិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ​ឆ្នាំ២០២២ សន្តិភាពនៅឧបទ្វីបកូរ៉េ។ បន្ទាប់មកបណ្តាមេដឹកនាំ​ឥស្សរជនជាន់ខ្ពស់ពិភពលោក បានអញ្ជើញចូលរួមក្នុង​ពិធីបើកកិច្ច​ប្រជុំកំពូល​សន្តិភាពពិភពលោក ឆ្នាំ២០២២​ ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ ដោយនៅក្នុងពិធីបើក​ជា​ផ្លូវការនេះ ​បណ្តាមេដឹកនាំសាសនាពិភពលោក បានអញ្ជើញបូងសួងសុំសន្តិភាពសម្រាប់​ឧបទ្វីបកូរ៉េ ​ពិសេសការថ្លែងសារសន្តិភាព ​និងការ​បួងសួង​របស់​តំណាងសាសនាទាំងបួន រួមទាំង​ព្រះសង្ឃ​និមន្តទៅពីព្រះរាជាណាចក្រកម្ពុជាផងដែរ ។ ឯកឧត្តមបណ្ឌិត យុន យ៉ុងហូ អគ្គនាយកអង្គការសន្តិភាពសកល មានប្រសាសន៍សំដែងនូវការ​ស្វាគមន៍​យ៉ាងកក់ក្តៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ​និងបណ្តាមេដឹកនាំនានា ដែល​បាន​ចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញចូលរួមដោយផ្ទាល់ក្នុងពិធីបើកកិច្ចប្រជុំ​កំពូល​សន្តិភាពពិភពលោក ឆ្នាំ២០២២​ ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ នៅលើទឹកដីរដ្ឋធានីសេអ៊ូល ដ៏ស្រស់បំព្រងនេះ។ ឯកឧត្តមបណ្ឌិតមានប្រសាសន៍បន្តថា វត្តមានរបស់សម្តេចតេជោ និងបណ្តាមេដឹកនាំពិភពលោក​ទាំងអស់​នៅពេលនេះ​ ក៏ដូចជាការថ្លែងសាតាមប្រព័ន្ធវីដេអូ គឺជាការចូលរួមចំណែកដល់​បុព្វហេតុ​សន្តិភាព​នៅឧបទ្វីបកូរ៉េ​ ក្នុងពេលអនាគតដ៏ខ្លីខាងមុខ៕អត្ថបទ៖ រក្សា

សម្តេចតេជោ ស្នើឱ្យកូរ៉េទាំងពីរ និងភាគីពាក់ព័ន្ធនានា​សម្រេច​សន្ធិសញ្ញា​សន្តិភាព​នៅឧបទ្វីបកូរ៉េ

2022/02/11 11:43:52 am        162
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានស្នើឱ្យកូរ៉េទាំងពីរ និងភាគីពាក់ព័ន្ធនានា សម្រេចសន្ធិសញ្ញាសន្តិភាពឱ្យបានឆាប់រហ័ស ដើម្បីធានាបាននូវសន្តិភាពអចិន្ត្រៃយ៍នៅឧបទ្វីបកូរ៉េ។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ពេលថ្លែងបើកកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២២ ស្តីពី «សន្តិភាពនៅ ឧបទ្វីបកូរ៉េ» នៅថ្ងៃទី១១ ខែកុម្ភៈ នេះ នៅទីក្រុងសេអ៊ូល បានស្នើឱ្យកូរ៉េទាំងពីរ និងភាគីពាក់ព័ន្ធនានា សម្រេចសន្ធិសញ្ញាសន្តិភាពឱ្យបានឆាប់រហ័ស ដើម្បីធានាបាននូវសន្តិភាព អចិន្ត្រៃយ៍នៅលើឧបទ្វីបកូរ៉េ។សម្ដេច បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ បន្តជំរុញកិច្ចសហប្រតិបត្តិ ការផ្អែកលើទំនុកចិត្ត និងភាពជាដៃគូ ដោយយកប្រជាជនជាស្នូល ដើម្បីកសាងដំណើរឆ្ពោះទៅរកការ បង្រួបបង្រួម​កូរ៉េទាំងពីរ​ដោយសន្តិភាព» ។សម្តេចតេជោ បានបញ្ជាក់ទៀតថា ស្ថិរភាពនៅឧបទ្វីបកូរ៉េ គឺជាបញ្ហាចោទមួយផងដែរ នៅក្នុង បញ្ហាពិភពលោកដ៏តានតឹង និង​ស្មុគស្មាញ ​ដែលត្រូវការដំណោះស្រាយ ​ខណៈដែលពិភពលោក កំពុងតភ្ជាប់គ្នាទៅវិញទៅមក និងពឹងផ្អែកគ្នាទៅវិញទៅមកកាន់តែខ្លាំង ដូច្នេះហើយការធ្វើការ​ជា​មួយគ្នា ដើម្បីសម្របសម្រួលការឆ្លើយតបជាសកលចំពោះបញ្ហាសកល ​ដែលកំពុងតែកើតឡើង គឺជាតម្រូវការចាំបាច់។សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា​ កិច្ចប្រជុំកំពូលនេះ ​នឹងដាក់ចេញនូវឯកសារសំខាន់ៗចំនួនពីរ គឺសេចក្តីសម្រេចចិត្តទីក្រុងសេអ៊ូឆ្នាំ២០២២ ​ស្ដីពីដំណើរឆ្ពោះទៅរកសន្តិភាព និង​វិបុលភាព​ប្រកប​ដោយ ចីរភាព និងឧបទ្វីបកូរ៉េ​ និងគំនិត​ផ្តួចផ្តើម​ ស្ដីពីរដ្ឋពីរ​ ឆ្ពោះទៅជាតិតែមួយ ឧបសគ្គតែមួយ ប្រជាជនតែមួយ ​និងវប្បធម៌តែមួយ។ គេកំពុងទន្ទឹងរង់ចាំធាតុចូលរបស់​ប្រតិភូ​ថែមទៀត​លើ​ឯកសារ​ទាំងពីរនេះ៕អត្ថបទ៖ មុត សុទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មួយឆ្នាំកន្លងមកមន្រ្តីឧទ្យានុរក្សប្រើប្រាស់ប្រព័ន្ធផ្កាយរណប និងDrone ល្បាត ទប់ស្កាត់ និង​បង្រ្កាប​បទ​ល្មើសធនធានធម្មជាតិបាន ៧៧ករណី
07/16/2025 02:07 PM
សមាជិកសភាតួកគី៖ កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា-តួកគី​នឹង​ជួយ​ជំរុញ​ទំនាក់​ទំនង​ប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ
07/16/2025 01:07 PM
ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ​កងទ័ព​នៅ​ទី​បញ្ជាការ​ជួរមុខ សមរភូមិទិសទី៣ យោធាភូមិភាគទី៤ ខេត្តឧត្តរមានជ័យ
07/16/2025 12:07 PM
សេចក្ដីរាយការណ៍៖ លោក Trump គ្រោងជួបនាយករដ្ឋមន្រ្តីកាតា ដើម្បីពិភាក្សាបទឈប់បាញ់ហ្កាហ្សា
07/16/2025 12:07 PM
ភ្នំភ្លើងនៅប្រទេសអ៊ីស្លង់ បានផ្ទុះឡើងជាលើកទី១២ ចាប់តាំងពីឆ្នាំ២០២១ មក
07/16/2025 12:07 PM
សម្ដេចតេជោ ប្រាប់សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ប្រធានាធិបតីឥណ្ឌូណេស៊ីថា កម្ពុជាប្រកាន់យកគោលជំហរប្តឹងទៅ ICJ គឺជាជម្រើសសន្តិវិធី
07/16/2025 12:07 PM
រដ្ឋមន្រ្តីពាណិជ្ជកម្ម ស្នើក្រុមហ៊ុន VISA បន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត ដើម្បីលើកកម្ពស់ពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក
07/16/2025 12:07 PM
តវ៉ាចំពោះការធ្វើអន្តោប្រវេសន៍ខុសច្បាប់ក្នុងពេលមានភាពវឹកវរនៅភាគខាងត្បូងអេស្ប៉ាញ
07/16/2025 12:07 PM
ពលរដ្ឋសហគមន៍ Druze ប្រមូលផ្តុំគ្នានៅជិតរបងតំបន់ខ្ពង់រាប Golan កាន់កាប់ដោយអ៊ីស្រាអែលDruze gather
07/16/2025 12:07 PM
កងទ័ពអាមេរិក និងប៉ាណាម៉ា ធ្វើសមយុទ្ធយោធានៅជុំវិញតំបន់ព្រែកជីក
07/16/2025 12:07 PM