សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ​នៅ​ជាមួយ​កងទ័ព​ជួរ​មុខ​គាំទ្រ​គ្រប់​មធ្យោបាយ​ទាំង​អស់
សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុងសៀមរាប ​ជាប់ជ័យលាភី​ជាទី​ក្រុង​ទេសចរណ៍​ស្អាត​ អាស៊ាន​លើកទី៣

2022/01/18 12:41:48 pm        512
សៀមរាប៖ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ទីក្រុងសៀមរាប បានជាប់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ដោយមានសុពលភាព៣ឆ្នាំ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ដោយគ្រោងនឹងប្រគល់ជ័យលាភីរង្វាន់ទេសចរណ៍អាស៊ាន នាឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ចេញផ្សាយនៅថ្ងៃទី ១៧ខែមករា ឆ្នាំ២០២២នេះថា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ បានឱ្យដឹងថា ដោយមានការឯកភាព​ជា​គោលការណ៍​ដ៏ខ្ពង់ខ្ពស់​ពីរាជរដ្ឋាភិបាល ទីក្រុង​ទេសចរណ៍ឆ្នើម​របស់​កម្ពុជាចំនួន ៣ រួមមាន៖ ទីក្រុងបាត់ដំបង ​ទីក្រុងព្រះសីហនុ ​និងទីក្រុងសៀមរាប បាន​ចូលរួម​ប្រឡងប្រណាំង ​ហើយ​ទទួលបានជ័យលាភីជាទីក្រុងទេសចរណ៍ស្អាត​អាស៊ានលើកទី៣ សុពលភាព​ឆ្នាំ ២០២២-២០២៤ ​ហើយជ័យលាភីនេះ ​ដោយគ្រោងនឹងចែក នៅក្នុងពិធី​ប្រគល់​ជ័យលាភីរង្វាន់ទេសចរណ៍អាស៊ាន នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។សេចក្ដីជូនដំណឹង បានបន្ដថា រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន នឹងប្រគល់រង្វាន់ទីក្រុងទេសចរណ៍ស្អាត​អាស៊ាននេះ ជូនដល់ដល់ទីក្រុងទេសចរណ៍ចំនួន ​២១ នៅក្នុងំបន់អាស៊ាន។​ ជាមួយគ្នានេះ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ​បាននឹង​កំពុងជំរុញ​ចលនាប្រឡងប្រណាំងទីក្រុងស្អាត ទាំងនៅ​កម្រិតថ្នាក់ជាតិ និងកម្រិត ​តំបន់អាស៊ាន សំដៅចូលរួមដល់ការជំរុញការកសាង​ទី​ក្រុងឆ្លាតវៃ​ (Smart City)​ នៅក្នុងតំបន់អាស៊ាន។ សេចក្ដីជូនដំណឹង​ដដែល បានបន្ដថា ការណ៍នេះបាន​ឆ្លុះបញ្ចាំង​ពីតួនាទី និងការចូលរួមរបស់កម្ពុជា​ក្នុងតំបន់​ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកប ​ដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ការប្រគល់រង្វាន់នេះ ធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែង របស់​ទីក្រុង​ទេសចរណ៍​អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល ​និងសេវាកម្មទេសចរណ៍នៅតាម បណ្តា​ទីក្រុងរបស់អាស៊ាន ​ស្របតាមផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ​ឆ្នាំ២០១៦-២០២៥ សំដៅ ធ្វើឱ្យអាស៊ានក្លាយជាគោលដៅទេសចរណ៍ប្រកប​ដោយគុណភាព​ និងភាពទាក់ទាញ ផ្តល់ភាព​កក់ក្ដៅ ដល់ភ្ញៀវទេសចរ។ ប​ន្ថែមលើពីនោះ ការប្រកួតប្រជែងនេះ ​ក៏បានជំរុញដល់ការរៀបចំ​មជ្ឈដ្ឋាន​រស់នៅ​របស់​ប្រជាពលរដ្ឋ ​តាមបណ្តាទីក្រុងនៅក្នុងតំបន់អាស៊ាន​ឱ្យកាន់តែប្រសើរឡើង ព្រមទាំង​ចូលរួម​យ៉ាងមាន​ប្រសិទ្ធភាព​ដល់ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព ​សុវត្ថិភាព និងបរិយាបន្ន។សូមបញ្ជាក់ថា ស្ដង់ដា​ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ត្រូវបានដឹកនាំរៀបចំឡើងដោយក្រសួង ទេស​ចរណ៍កម្ពុជា និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត​ តាំងពីឆ្នាំ២០១១ និង​ដោយមានការ​គាំទ្រ​ ពីរដ្ឋ​មន្ត្រីទេសចរណ៍អាស៊ាន​ ហើយស្ដង់ដា​នេះត្រូវបានអនុម័ត និង​ដាក់​ឱ្យអនុវត្តន៍ជាផ្លូវការកាលពី ​វេទិកា​ទេសចរណ៍អាស៊ាន​ ឆ្នាំ២០២២ដល់ឆ្នាំ២០២៤៕

រាជ​រដ្ឋាភិបាល​ណែនាំ​ឱ្យ​ប្រារព្ធ​ទិវា​នយោបាយ​ឈ្នះ ឈ្នះ ២៩​ធ្នូ ទូទាំង​ប្រទេសដើម្បី​ចង​ចាំ​គុណូបការៈ​ស្ថាបនិក​សន្តិភាព

2022/01/18 12:24:04 pm        280
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ណែនាំ​ឱ្យ​ដាក់​បញ្ចូល​ទិវា​នយោបាយ​ឈ្នះ ឈ្នះ ២៩ ធ្នូ ទៅ​ក្នុង​ប្រតិទិន​ប្រចាំ​ឆ្នាំ ប៉ុន្តែមិន​មែន​ជា​ថ្ងៃ​ឈប់​សម្រាក​ជា​សាធារណៈ​នោះ​ឡើយ។ក្នុង​សារចរ​ណែនាំ​មួយសម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨ គឺ​ជា​ថ្ងៃ​បញ្ចប់​ទាំង​ស្រុង​នូវ​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​មិន​មាន​ការ​បង្ហូរ​ឈាម និង​ទទួល​បាន​សន្តិភាព​ពេញ​លេញ។សម្ដេច​តេជោ ហ៊ុន សែន ក៏​សម្រេច​ណែនាំ​ទៅ​គ្រប់​ស្ថាប័ន​រដ្ឋ និង​ឯកជន ឱ្យ​ដាក់​បញ្ចូល​ទិវា​ឈ្នះ ឈ្នះ ​២៩ ធ្នូ ក្នុង​ប្រតិទិន​ប្រចាំ​ឆ្នាំ។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ណែនាំ​ទៅ​គ្រប់​ស្ថាប័ន​រដ្ឋ និង​គ្រឹះស្ថាន​ឯកជន ឱ្យ​អបអរ​សាទរ​ទិវា​នយោបាយ​ឈ្នះ ឈ្នះ ២៩ ធ្នូ ជាមួយ​ការ​លើក​ស្លាក​ដែល​សរសេរ​ថា «អរគុណ​សន្តិភាព! អរគុណ​នយោបាយ​ឈ្នះ ឈ្នះ! ដឹង​គុណ​ស្ថាបនិក មគ្គុទ្ទេសក៍​ឯក និង​ប្រតិបត្តិករ​នយោបាយ​ឈ្នះ ឈ្នះ ដែល​នាំ​មក​នូវ​សន្តិភាព និង​ការ​ឯកភាព​ជាតិ​ពេញ​លេញ!»។សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា ការ​ណែនាំ​ឱ្យ​ដាក់​បញ្ចូល​ទិវា​នយោបាយ​ឈ្នះ ឈ្នះ ២៩ ធ្នូ ក្នុង​ប្រតិទិន​ប្រចាំ​ឆ្នាំ​នេះ គឺ​ដើម្បី​ដឹង​គុណ​កតញ្ញូ និង​ចង​ចាំ​គុណូបការៈ​ដ៏​ថ្លៃ​ថ្លា​នេះ។នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​អគារ​ថ្មី​នៃ​ទីស្ដី​ការ​ក្រសួង​ការពារជាតិកាលថ្ងៃ​ទី​២៩ ខែ​ធ្នូ​កន្លង​មក​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​​ស្នើ​ឱ្យ​មាន​ការ​ដាក់​បញ្ចូល​ថ្ងៃ​ទី​២៩ ធ្នូ ទៅ​ក្នុង​ប្រតិទិន​ប្រចាំ​ឆ្នាំ​ចាប់​ពី​ឆ្នាំ​នេះ​ត​ទៅ ប៉ុន្តែ សម្ដេច​បញ្ជាក់​ថា មិន​មែន​ជា​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ​នោះ​ឡើយ៕

រាជធានីភ្នំពេញមានករណីឆ្លងកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ចូលក្នុងសហគមន៍ចំនួន៥៩នាក់

2022/01/18 12:16:43 pm        384
ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះថា គិតត្រឹមថ្ងៃនេះ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ មានករណីឆ្លងមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង (Omicron) ចូលក្នុងសហគមន៍មានចំនួន៥៩នាក់។ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង បានឲ្យដឹងទៀតថា អ្នកឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី ប្រភេទ​អូមីក្រុងនេះ​ កំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ជាទីបំផុត​ពីក្រុមការងារ​គ្រូពេទ្យ​ជំនាញ​នៅតាមមណ្ឌលព្យាបាលជំងឺកូវីដ-១៩។បើគិតមកដល់ខែមករា ឆ្នាំ២០២២នេះ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ​មានមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ទាំងមន្ទីរពេទ្យរដ្ឋ និងឯកជន ចំនួន៧ទីតាំង ​គឺមនី្ទរពេទ្យហ្លួងម៉ែ, មនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត, មនី្ទរពេទ្យព្រះអង្គឌួង, មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង ​និងហង់សិន, ​មណ្ឌលព្យាបាលកូវីដ១៩ ស្តាតអូឡាំពិក, ​មណ្ឌលសុខភាពចាក់អង្រែ និងគ្លីនិកក្រវ៉ាន់។ដើម្បីចូលរួមកាត់ផ្តាច់ការចម្លងមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ​ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង បានអំពាវនាវដល់កុមារ យុវវ័យ​ បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមអញ្ជើញទៅទទួល​ចាក់​វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ដូសទី៣ និងដូសទី៤​ ​និងដូសមូលដ្ឋាន សម្រាប់អ្នកសេសសល់ មិនទាន់ចាក់វ៉ាក់សាំង នៅតាមទីតាំង​ដែល​បាន​កំណត់​ជូន​ក្នុងតារាង​ឧបសម្ព័ន្ធ​ស្របតាម​កាល​បរិច្ឆេទមានចំនួន ៥១ទីតាំង៕ អត្ថបទ៖ រដ្ឋា

សម្តេចតេជោ បានអញ្ជើញទៅដល់ក្រុងព្រះសីហនុ ដើម្បីបើក​វេទិកា​ទេសចរណ៍​អាស៊ាន នៅ​រសៀលថ្ងៃនេះ

2022/01/18 11:39:45 am        223
ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានអញ្ជើញទៅដល់ក្រុងព្រះសីហនុហើយ នៅព្រឹកថ្ងៃទី១៨ ខែមករានេះ ដើម្បីអញ្ជើញជាអធិបតីបើក វេទិកាទេសចរណ៍អាស៊ាន លើកទី៤០ (ATF 2022) នៅរសៀលថ្ងៃនេះ។វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានរៀបចំចាប់ពីថ្ងៃទី១៦-២២ ខែមករានេះ។ វេទិកានេះ មានសារសំខាន់ ក្នុងការជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍របស់ប្រទេស ទាំង១០ ដែលជាសមាជិកអាស៊ាន។ វេទិកាទេសចរណ៍អាស៊ានឆ្នាំនេះ ដែលត្រូវរៀបចំឡើងនៅកម្ពុជា គឺជាការបង្ហាញឱ្យឃើញនូវកិច្ច​ខិតខំ​ប្រឹងប្រែង​របស់កម្ពុជា​ ក៏ដូចជា​ប្រទេសសមាជិកអាស៊ាន​ដទៃទៀត ក្នុងការធ្វើឱ្យវិស័យ​ទេសចរណ៍​មានដង្ហើមឡើងវិញ ​ក្រោយរងការវាយប្រហារយ៉ាងខ្លាំង​ពីវិបត្តិជំងឺកូវីដ-១៩ រយៈពេលប្រមាណ ២ឆ្នាំកន្លងទៅនេះ។មុនពេលមកដល់នៃវិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០១៩ ប្រទេសសមាជិកអាស៊ាន ​គឺជាទីតាំងសម្រាប់ លម្ហែកាយ​ និងដំណើរកម្សាន្តដ៏ទាក់ទាញមួយ។ ​អ្នកទេសចរអន្តរជាតិចូលមកអាស៊ាន ចំនួនជាង ១៣៦ លាននាក់ និងបង្កើតការងារផ្ទាល់ប្រមាណ ៣០លាននាក់។ វិស័យទេសចរណ៍នេះ បានផ្តល់ចំណូលប្រមាណ ១០ភាគរយ នៃផលិតផល​សរុប​របស់អាស៊ាន។ ​តែនៅឆ្នាំ២០២០ ទេសចរ​អន្តរជាតិ ចូលមក ទស្សនាអាស៊ាន មានត្រឹមប្រមាណជាង ២៥លាននាក់ប៉ុណ្ណោះ ធ្លាក់ចុះប្រមាណជាង៨០ភាគរយ។ ចំណូលពីទេសចរណ៍ ធ្លាក់ចុះរហូតដល់ជាង៧៥ភាគរយ។វេទិកាទេសចរណ៍អាស៊ានលើកទី៤០ នឹងភ្ជាប់ជាមួយកិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ាន (ASEAN NTO) កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ព្រឹត្តិការណ៍អម និងការតាំង ពិព័រណ៍ទេសចរណ៍ (Travel Exchange/ Travex) ខ្នាតតូចល្មម។ ព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពី ដៃគូសន្ទនា ដូចជា អង្គការទេសចរណ៍ពិភពលោក (UNWTO), សមាគម​ទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA)​ និងសមាគមទេសចរណ៍អាស៊ាន (ASEANTA) ។ វេទិកានេះ ក៏មានការដាក់លក់ទំនិញ ផ្សេងៗរហូតដល់ទៅ១៨៧ស្តង់​ ក្នុងនោះស្តង់អន្តរជាតិ ចំនួន៦១​ និងស្តង់ក្នុងស្រុក ​ចំនួន១២៦ មកពី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភូមា ហ្វីលីពីន និងថៃ ។ល។ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញក្តីសង្ឃឹមថា ​វេទិកាទេសចរណ៍អាស៊ាន ឆ្នាំនេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើង វិញជាផ្លូវការ។ ព្រឹត្តិការណ៍អន្តរជាតិនេះ នឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជា​ ជាគោលដៅទេសចរណ៍ សុវត្ថិភាព​មួយក្នុងតំបន់អាស៊ាន៕ អត្ថបទ៖ មុត សុទ្ធ 

សិស្សជាប់បាក់ឌុប កំពុងស្វែងរកព័ត៌មាន និងចុះឈ្មោះចូលរៀននៅតាមបណ្តាសាកលវិទ្យាល័យ

2022/01/18 11:20:35 am        428
ភ្នំពេញ៖ សិស្សដែលទើបប្រឡងជាប់បាក់ឌុបក្នុងឆ្នាំសិក្សា ២០២០-២០២១ ថ្មីនេះៗ បាននិងកំពុងស្វះស្វែងរកព័ត៌មានពីកម្មវិធីសិក្សា និងចុះឈ្មោះចូលរៀននៅតាមសាកលវិទ្យាល័យនានា ក្នុងរាជធានីភ្នំពេញ។ ក្រោយពីប្រកាសលទ្ធផលប្រឡងបាក់ឌុប ទូទាំងប្រទេសកាលពីសប្ដាហ៍មុននេះ សិស្សមធ្យមសិក្សាទុតិយភូមិដែលបានប្រឡងជាប់បានធ្វើដំណើរចាកចេញពីស្រុកកំណើត មក​កាន់រាជធានីភ្នំពេញ ដើម្បីសាកសួរព័ត៌មាន និងចុះឈ្មោះចូលរៀននៅតាមសាកលវិទ្យាល័យ។ ជាក់ស្ដែងនៅថ្ងៃនេះ មានវត្តមានសិស្សជាច្រើនបានចុះឈ្មោះចូលរៀន នៅសាកលវិទ្យាល័យ​ជាតិគ្រប់គ្រង។ សម្រាប់ការមកចុះឈ្មោះចូលរៀននៅថ្ងៃនេះ ពួកគាត់លើកឡើងថា ពួកគាត់​មានការ​ពិចារណា​ច្រើន និងមាន​គោលដៅ​ច្បាស់លាស់​ ក្នុងជ្រើសរើសមុខជំនាញសិក្សា និង​សាកលវិទ្យាល័យ​ដែលត្រូវសិក្សាក្នុងរយៈពេល ៤ឆ្នាំ។ពាក់ព័ន្ធនឹងការជ្រើសរើសមុខវិជ្ជា និងសាកលវិទ្យាល័យដែលត្រូវសិក្សា​ ក្នុងថ្នាក់ឧត្តមសិក្សា គឺ​ជារឿងសំខាន់សម្រាប់​អនាគត​។ នេះជាការលើកឡើងរបស់ លោកបណ្ឌិត លី សុខហេង សាកលវិទ្យាធិការរង ​នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។ លោកបណ្ឌិតណែនាំថា ការជ្រើសរើសមុខវិជ្ជាសិក្សា ត្រូវស្របតាមចំណង់ចំណូលចិត្តរបស់ខ្លួន និង​សមស្របទៅតាមទីផ្សារការងារ ជាពិសេស ការជ្រើសរើសសាកលវិទ្យាល័យសិក្សា ក៏ត្រូវ​ជ្រើសរើស​សាកលវិទ្យាល័យដែលមានគុណភាព​ និងមាននិរន្តរភាព។លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ ចាប់រាប់ពី ដំណើរការសំណេរ, កំណែ, ស្រង់ បូកពិន្ទុដោយកុំព្យូទ័រ, និងផ្ទៀងផ្ទាត់ពិន្ទុ បានប្រព្រឹត្តទៅប្រកប​ដោយ​ជោគជ័យ ​និងពុំមាន​ឧបទ្ទវហេតុអ្វីគួរឱ្យកត់សម្គាល់ឡើយ។ ការប្រឡងនេះ​ មានសិស្សប្រឡងជាប់ចំនួន ​៧២០១៦ នាក់ ត្រូវជា ​៦៥.៦៥% (បើប្រៀបធៀប​នឹងឆ្នាំ២០១៩ចំនួន ៦៨.៦២%) ​ក្នុងនោះ​បេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន ១ ៧៥៣ នាក់ (ឆ្នាំ២០១៩ ចំនួន ៤៤៣ នាក់)៕ អត្ថបទ៖ គឹមហុក 

ឯកឧត្តម ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា បានជួយសង្រ្គោះជីវិតប្រជាជន៤ដងធំៗ

2022/01/17 02:55:47 pm        864
កំពង់ចាម៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានស្រោចស្រង់ជីវិតប្រជាជនពីសោដនាធកម្មធំៗចំនួន ៤ដង។ឯកឧត្តមបណ្ឌិត បានថ្លែងបែបនេះ នៅក្នុងពិធីប្រកាសទទួលស្គាល់ ឯកឧត្តម ហេង សួរ ជាប្រធានក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្តាលចុះជួយស្រុកបាធាយ និងលោក ឡូញ សារ៉ូ ជាប្រធានក្រុមការងារយុវជនស្រុកបាធាយ។ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សមាជិកគណបក្សប្រជាជនកម្ពុជា​ត្រូវមាន​មោទនភាព​ចំពោះគណបក្សប្រជាជនកម្ពុជា ​ពីព្រោះក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គណបក្សប្រជាជនបាន ទី១.ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយបញ្ចប់ភ្លាមៗនូវការ​កាប់​សម្លាប់ជីវិតប្រជាជនខ្លួនឯងយ៉ាងរង្គាល ​នាថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩។ ប្រសិនជារបបនេះបន្តបាន១ថ្ងៃនោះប្រជាជនកម្ពុជារាប់ម៉ឺននាក់នឹងត្រូវពួក​ឃាតករនេះ​យក​ទៅ​សម្លាប់​ចោលដោយមិនរើសមុខ។ ទី២.ក្រោយការផ្តួលរំលំរបបប៉ុលពតភ្លាម គណបក្សបាន​ខិតខំក​សាងប្រទេសជាតិពីបាតដៃទទេ​ ពីសេសបានកសាងឡើងវិញ នូវខឿនសេដ្ឋកិច្ច​ និងកសិកម្ម ដោយ​សង្រ្គោះប្រជាជនឱ្យរួចផុតពី​គ្រោះធម្មជាតិ និងស្លាប់ដោយការខ្វះស្បៀងអាហារ។ ទី៣. បានសង្រ្គោះជីវិតខ្មែរ ពីការច្បាំងសម្លាប់ខ្មែរគ្នាឯង តាមរយៈនយោបាយឈ្នះ-ឈ្នះ នាំមកនូវខុស​សន្តិភាព១០០% ពេញផ្ទៃប្រទេស នាឆ្នាំ១៩៩៨។ និងទី៤. បាន​ជួយ​សង្រ្គោះជីវិត​ប្រជាជន​ពី​ការ​ស្លាប់ដោយសារជំងឺកូវីដ-១៩ ដ៏កាច​សាហាវ​ប្រចាំ​សតវត្ស តាមរយៈការសម្រេចចិត្តយ៉ាងត្រឹមត្រូវ​ក្នុងការស្វែករកវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ​យ៉ាងសំបូរបែប និង​ទាន់ពេលវេលា ព្រមទាំងបាន​ទិញថ្នាំ សម្ភារៈ ​បរិក្ខា​រ​ពេទ្យសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ប្រកប​ដោយប្រសិទ្ធភាព។ ប្រសិនជាគ្មានវ៉ាក់សាំង ថ្នាំព្យបាល​ និងការចាត់វិធានការទាន់ពេលវេលា​ក្នុងការគ្រប់គ្រង និង​ទប់ស្កាត់​ការរីក​រាលដាលជំងឺកូវីដ-១៩ នោះជីវិតប្រជាពលរដ្ឋច្រើន​ម៉ឺន​នាក់​ថែមទៀត​អាចនឹង​ត្រូវបាត់បង់ ហើយក៏គ្មានទេ ការបើកនិងស្តាសេដ្ឋកិច្ច មុខរបរ ​និងការងារឡើងវិញ។ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ​ សម្តេចតេជោ ​បានយកជីវិតកូន ​និងចៅរបស់ខ្លួនធ្វើជាគំរូ ដើម្បី​បង្ហាញអំពីភាពជឿជាក់​ទៅលើវ៉ាក់សាំងនានា ​និងវិធីសាស្ត្រ​ព្យាបាលនានាដល់មហាជន។ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានស្នើសុំឱ្យប្រជាជន​កត់សំគាល់​ផងដែរថា ​ក្នុងអំឡុងពេល កូវីដ-១៩ នេះ មានអ្នកនយោបាយមួយចំនួនមិនត្រឹមតែមិនបាន​ស្នើសុំឱ្យបរទេសជួយផ្តល់​វ៉ាក់សាំង​កូវីដ-១៩ ដើម្បីចាក់ជូនប្រជាជនខ្លួនឯងនោះទេ ​គឺថែមទាំងបានស្នើសុំឱ្យបរទេសផ្តាច់ជំនួយ ឬដាក់​ទណ្ឌកម្មលើកម្ពុជា ​ក្នុងគោលបំណងធ្វើឱ្យប្រជាជនដែលកំពុងតែរងផល​ប៉ះពាល់ខ្លាំង ដោយ​សារកូវីដ-១៩ហើយនោះ ​កាន់តែរងផលប៉ះពាល់បន្ថែម។ ​អ្នកនយោបាយបែបនេះ គឺជាអ្នក​នយោបាយ​ដែលគ្មានគុណធម៌​ និងសុជីវធម៌ចំពោះប្រជាជន ​និងជាតិខ្លួនឯង ដោយស្រេកឃ្លានចង់​ឃើញ​តែប្រជាជនខ្លួនឯងរងទុក្ខវេទនា។ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានណែនាំឱ្យក្រុមការងារយុវជនគ្រប់ជាន់ថ្នាក់ ត្រូវចូលរួមជួយ​ការ​ងារ​គណបក្សថ្នាក់ខ្លួនឱ្យបានល្អ ​ជាពិសេសគឺត្រូវខិតខំជួយបំរើប្រជាជនឱ្យបានល្អ ពីព្រោះ​គណបក្ស​ប្រជាជនកម្ពុជា​យើងរក្សាបានប្រៀបឈ្នះកន្លងមកនេះ​ គឺដោយសារតែមន្ត្រីគណបក្ស​យើង​មានគុណធម៌ សុជីវធម៌ ​កសាងអំពើល្អ ​មានសាមគ្គីភាព ​និងតែងតែចាត់ទុកប្រយោជន៍​ប្រជាជនជាធំ។ សូមមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់​ចូលរួមយ៉ាង​សកម្មជាមួយអាជ្ញាធរមាន សមត្ថកិច្ច​សហការរៀបចំការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានទាន់ពេល ​និង​សូមរួមគ្នា​បំផុស និង​បន្តអនុវត្តឱ្យបាន ​នូវវិធានការ ៣កុំ ៣ការពារ ​របស់រាជរដ្ឋាភិបាល៕

ការប្រឡងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់លើកទី១២ របស់សាលាភូមិន្ទរដ្ឋបាល ឈាន​ដល់​ការ​ប្រឡង​ផ្ទាល់មាត់

2022/01/17 02:28:31 pm        1090
ភ្នំពេញ៖ ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់លើកទី១២ របស់សាលាភូមិន្ទរដ្ឋបាល បានឈានដល់វិញ្ញាសាសួរផ្ទាល់មាត់ហើយ នាថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២២នេះ បន្ទាប់ពីបញ្ចប់រួចរាល់នូវការប្រឡងសម្រាប់វិញ្ញាសាសរសេរទី១ កាលពីចុងឆ្នាំកន្លងទៅ និងវិញ្ញាសាសរសេរលើកទី២ កាលពីថ្ងៃទី១០ ខែមករា។តាមការឲ្យដឹងរបស់សាលាភូមិន្ទរដ្ឋបាលបានបង្ហាញបញ្ជីរាយនាមបេក្ខជនចំនួន ១២៦នាក់ ដែលប្រឡងជាប់វិញ្ញាសាសរសេរលើកទី២ សម្រាប់ការប្រឡងប្រជែងជ្រើសរើស​សិស្ស​មន្ត្រី​ជាន់ខ្ពស់លើកទី១២ ក្នុងនោះ​ជំនាញរដ្ឋ​បាលសាធារណៈ, ជំនាញសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង​ជំនាញទំនាក់ទំនង​អន្តរជាតិ។សម្រាប់ការបើកការប្រឡងវិញ្ញាសាសួរផ្ទាល់មាត់ ​កាលពីថ្ងៃទី១៦ ខែមករាកន្លងទៅនេះ ត្រូវបាន​ធ្វើឡើង​ក្រោមអធិបតីភាពឯកឧត្តម ​យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួង​មុខងារ​សាធារណៈ នាយក​សាលាភូមិន្ទរដ្ឋបាល និងជាប្រធានមណ្ឌលប្រឡងសម្រាប់ដំណើរការ​នៃការ​ប្រឡងនេះ​ផងដែរ។មិនខុសពីការប្រឡងលើកមុនឡើយក្នុងការប្រឡងវិញ្ញាសាសួរផ្ទាល់មាត់នេះ ក្រសួងមុខងារ​សាធារណៈ ​និងសាលាភូមិន្ទរដ្ឋបាលបានយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ ​និងត្រឹមត្រូវបំផុត ក្នុងនោះ​មាន​ការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ​ និងប្រធាន-អនុប្រធាន សមាជិក-សមាជិកា​នៃអនុគណៈកម្មការនានា សម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់​ខ្ពស់លើកទី១២ នៃសាលាភូមិន្ទរដ្ឋបាល មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមកពីបណ្តាសាកលវិទ្យាល័យ​នានា​ផងដែរ៕អត្ថបទ៖ ឈិត បូរ៉ាវី 

តំណាងធុរជនជាតិ-អន្តរជាតិ៖ វិស័យទេសចរណ៍កម្ពុជា នឹងងើបឡើងវិញក្រោយATFលើកទី៤០

2022/01/17 01:42:07 pm        911
​ភ្នំពេញ៖ តំណាងធុរជនជាតិ និងអន្តរជាតិ បានសម្ដែងនូវសុទិដ្ឋិនិយមថា វិស័យទេសចរណ៍កម្ពុជា នឹងងើបឡើងវិញ ក្រោយពេលវេទិកាទេសចរណ៍អាស៊ាន (AFT) លើកទី៤០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃ ទី១៦ដល់ថ្ងៃទី២២ ខែមករានេះ។នៅថ្ងៃទី១៧ ខែមករានេះ បណ្តាក្រុមហ៊ុន ដៃគូជាតិ អន្តរជាតិ បាននឹងកំពុងរៀបចំស្តង់ និងការដាក់ តាំងផលិតផលទេសចរណ៍របស់ខ្លួន ​ចូលរួមកម្មវិធីពិព័រណ៍ទេសចរណ៍អន្តរជាតិ​ (Travel Exchang) ឬហៅថា (ត្រាវិច) (Travex) ​នៅក្នុងព្រឹត្តិការណ៍វេទិការទេសចរណ៍អាស៊ាន ​ATF លើកទី៤០ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។ ខណៈដែលក្រុមហ៊ុនទេសចរណ៍ជាតិ-អន្តរជាតិ ​កំពុងរៀបចំដាក់តាំងបង្ហាញផលិតផលទេសចរណ៍​របស់ខ្លួននោះ​ តំណាងធុរជនក្នុងស្រុក ​និងក្រៅស្រុកមួយចំនួន ​បានបង្ហាញនូវក្ដីសង្ឃឹមចំពោះការ ងើបឡើងវិញ នៃវិស័យទេសចរណ៍ ខណៈដែលកម្ពុជា ​រៀបចំព្រឹត្តិការណ៍ទេសចរណ៍អាស៊ាន ដែលវេទិកា ​នេះ ​នឹងជាការជំរុញឱ្យវិស័យទេសចរណ៍​នៅក្នុងតំបន់អាស៊ាន បើក​ដំណើរ​ការ​ឡើងផង​ដែរ។នៅក្នុងព្រឹត្តិការណ៍ATFនេះ ក៏មានការរៀបចំការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ​ ឬហៅថា Travel Exchange ឬហៅTravex(ត្រាវិច) ​ដែលមានបណ្តាក្រុមហ៊ុនធុរជនទេសចរណ៍ជាតិ-អន្តរជាតិ ចូលរួម​សរុប៣៥០នាក់ មកពីបណ្តាប្រទេសចំនួន២៧ ក្នុងនោះ អ្នកលក់​ (Sellers)​ សរុបចំនួន១៨៧ ស្តង់ អ្នកទិញ (Buyers) ចំនួន១៥០ក្រុមហ៊ុន ក្នុងនោះមកផ្ទាល់ ចំនួន៤០ និងតាមប្រព័ន្ធអនឡាញ ចំនួន១១០៕អត្ថបទ៖ ស៊ុម សុខជា

រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងភាគីពាក់ព័ន្ធបានមកដល់ក្រុងព្រះសីហនុ ដើម្បីចូលរួមATF លើកទី៤០

2022/01/17 01:31:36 pm        504
ព្រះសីហនុ៖ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងភាគីពាក់ព័ន្ធនានា បានមកដល់ក្រុងព្រះសីហនុ ដើម្បីចូលរួមវេទិកា ទេសចរណ៍អាស៊ាន (ATF) លើកទី៤០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៦-២២ ខែមករានេះ។នៅថ្ងៃនេះ រដ្ឋមន្ត្រីថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន ថ្នាក់ដឹកនាំអង្គការសមាគមទេសចរណ៍អាស៊ាន អង្គការទេសចរណ៍ពិភពលោក នៃអង្គការសហប្រជាជាតិ (UNWTO) និងអ្នកវិនិយោគ​ទុនជាតិ​អន្តរជាតិ​ បានអញ្ជើញមកដល់ខេត្តព្រះសីហនុ ជាបន្តបន្ទាប់ ដើម្បី​ត្រៀម​ខ្លួនចូលរួមការបើកវេទិកា​ទេសចរណ៍អាស៊ាន (ATF) លើកទី៤០ ឆ្នាំ២០២២ ​និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន អាស៊ានបូក ​និងកិច្ចប្រជុំជាច្រើនទៀត​ព្រមទាំងរៀបចំដំឡើង​ផលិតផលទេសចរណ៍ នៅ​តាមបណ្តាស្តង់តាំង​ពិព័រណ៍ទេសចរណ៍ ​អន្តរជាតិ (Travex) ផងដែរ។លោក ទី្រ ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា ​នៅក្នុងព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ាន​ (ATF) លើកទី៤០នេះ គឺមាន​កិច្ចប្រជុំធំៗ នៃថ្នាក់ដឹកនាំទេសចរណ៍ ​ចំនួន៤ រួមមាន៖ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍​អាស៊ាន​លើកទី២៥​ កិច្ចប្រជុំរដ្ឋ ​មន្ត្រីទេសចរណ៍អាស៊ានបូកបី​ (កូរ៉េខាងត្បូង ជប៉ុន ចិន) កិច្ចប្រជុំរដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​បូករុស្ស៊ី ​និង ​អាស៊ានបូកឥណ្ឌា​និងកិច្ចប្រជុំថ្នាក់ដឹកនាំស្ថាប័ន​ទេសចរណ៍​អាស៊ាន ​ជាមួយបណ្តាដៃគូអន្តរជាតិជាច្រើនទៀត។លោក បានឱ្យដឹងបន្ថែមថា នៅក្នុងវេទិកាATF ក៏មានកិច្ចប្រជុំថ្នាក់ប្រធានស្ថាប័នទេសចរណ៍អា ស៊ាន​ អាស៊ានបូកបី ​អាស៊ានបូករុស្ស៊ី ​អាស៊ានបូកឥណ្ឌា និងកិច្ចប្រជុំប្រធានស្ថាប័នទេសចរណ៍​ជាអាស៊ាន ​ជាមួយបណ្តាដៃគូអន្តរជាតិជាច្រើនទៀត​ ហើយក្នុងនោះ ក៏មានកិច្ចប្រជុំថ្នាក់ធុរជន​ទេសចរណ៍អាស៊ាន ​ជាមួយបណ្តាប្រទេសជាដៃគូជាច្រើនទៀត។នៅក្នុងកិច្ចប្រជុំនេះ អាស៊ាន ​បានរៀបចំរបៀបវារៈពិភាក្សាជាច្រើន ក្នុងនោះ​អាស៊ាន​ក៏នឹងធ្វើការ ពិភាក្សា ​ការអនុម័តយកឯកសារផែនទីចង្អុលផ្លូវ ​សម្រាប់ការស្ដារវិស័យទេសចរណ៍​ឡើងវិញ​ក្នុង​អំឡុង និងក្រោយវិបត្តិកូវីដ-១៩ ​ដែលរាជរដ្ឋាភិបាលកម្ពុជា​រៀបចំឡើង ដើម្បីអនុវត្ត​ទទួល​បាន​ជោគជ័យ ក្នុងអំឡុងពេល​ ដែលកម្ពុជាកំពុងជួបវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩នេះ ដើម្បី​យកឯ​កសារផែនទីនេះ រៀបចំ ធ្វើជាផែនការសម្រាប់ស្តារទេសចរណ៍អាស៊ាន​ឡើងវិញ​ក្រោយវិបត្តិកូវីដ-១៩។ដោយមានការគាំទ្រពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ និងត្រូវ បាន​កិច្ចប្រជុំកំពូល​អាស៊ានលើកទី៣៨ និង៣៩ កម្ពុជា នឹងដឹកនាំសម្របសម្រួលរៀបចំគោលកាណ៍ណែ នាំ ស្ដីពីវិធាន​សុខភាព និងអនាម័យរួមអាស៊ាន ​សម្រាប់សេវាកម្មទេសចរណ៍ចំនួន៨ ដែលនឹង​ត្រូវអនុម័ត ​ដាក់ឱ្យប្រើប្រាស់ដោយកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៥ នៅ​ក្នុងព្រឹត្តិការណ៍ATFនេះ៕ អត្ថបទ៖ ស៊ុម សុខជា

សម្តេចប្រធានរដ្ឋសភា អំពាវនាវពលរដ្ឋ ទៅចាក់វ៉ាក់សាំងដូសជំរុញទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍

2022/01/17 01:04:15 pm        199
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ បំប្លែងថ្មីអូមីក្រុងក្នុងសហគមន៍។ការអំពាវនាវរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាធ្វើឡើង​ក្នុងពេលអញ្ជើញ​ទទួលការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៤ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ នៅវិមានរដ្ឋសភា ដែលមានការអញ្ជើញចូលរួមពីសមាជិក-សមាជិកានៃរដ្ឋសភា។ សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍ថា ការផ្អាកសង្គម ​និងសេដ្ឋកិច្ចរបស់សកលលោក ក៏ដូចជា​ប្រទេសកម្ពុជា​នាពេលកន្លងមក ​ពិតជាបានបង្កការលំបាកទំាងក្នុងការរស់នៅ ​និងជីវភាព ដូចនេះ​ដើម្បីជៀស​ផុតពី​ការលំបាកទំាងនោះម្តងទៀត​ សូមជនរួមជាតិចូលរួមចាក់វ៉ាក់សំាង​និង​អនុវត្តវិធានការសុខាភិបាលឱ្យបានហ្មត់ចត់ ​និងគ្រប់ៗគ្នា ​មិនត្រូវធ្វេសប្រហែសឡើយ។ សម្តេចប្រធានរដ្ឋសភា ​បន្តថា មានតែការចូលរួមរបស់បងប្អូនជនជាតិគ្រប់គ្នាប៉ុណ្ណោះទើបគ្រួសារ និង​សង្គមជាតិអាចឈ្នះ​នឹងជំងឺកូវីដ-១៩បាន។នាឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ទៅចាក់វ៉ាក់សំាង​ដូសជំរុញឱ្យបានគ្រប់ៗគ្នា ​និងបន្តអនុវត្តវិធានការសុខាភិបាលឱ្យបាន​ខ្ជាប់ខ្ជួន​ដើម្បីការពារជំងឺកូវីដ-១៩ ​ពិសេស​ទប់ស្កាត់​វីរុស​បំប្លែង​ថ្មីអូមីក្រុង​បញ្ចៀស​ពី​កាឆ្លងរីករាលដាល​ក្នុងសង្គមជាតិ។បន្ថែមលើសពីនេះ​ សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា ទោះបីបងប្អូនប្រជាពលរដ្ឋបានចាក់​វ៉ាក់សំាង​ដូស​ជំរុញ ឬដូសទី៣ និងទី៤ហើយយ៉ាងណាក្តី ​សូមបន្តអនុវត្តវិធានការសុខាភិបាល “៣ការពារ ៣កុំ” ឱ្យបានខ្ជាប់ខ្ជួន​ជាប្រចាំ ​ទើបអាចទប់ស្កាត់កុំឱ្យជំងឺកូវីដ-១៩នេះមិនឲ្យរីករាលដាល​នៅក្នុងសង្គមជាតិបានសារជាថ្មីបាន។ឯកឧត្តម ម៉ា ឈឿន និងឯកឧត្តម ឈាង វុន សមាជិករដ្ឋសភា បានចាត់ទុកវ៉ាក់សាំងដូសជំរុញនេះ​ជាមធ្យោបាយសំខាន់ ​ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ និងធានាសេដ្ឋកិច្ចជាតិ​ផងដែរ។នាឱកាសនោះដែរ សម្តេចប្រធានរដ្ឋសភា បានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាល ដែល​បានខិតខំប្រឹងប្រែងការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺ​ដ៏កាចសាហាវនេះ ជា​ពិសេស​ការ​អនុវត្ត​គោល​នយោបាយវ៉ាក់សំាង​បាន​យ៉ាង​ជោគជ័យ​រហូតអាច​ឈានដល់ការបើកសង្គម និង​សេដ្ឋកិច្ច​បានឡើងវិញ៕ អត្ថបទ៖ សេក ឧត្តម 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមបាតុករអាមេរិក អំពាវនាវឱ្យបក្សប្រជាធិបតេយ្យក្រោកឡើងតតាំងនឹងលោក Trump
07/22/2025 01:07 PM
ទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅហ្វីលីពីន បង្ខំឱ្យមនុស្សរាប់ម៉ឺននាក់ត្រូវជម្លៀសខ្លួននៅក្នុងទីក្រុងម៉ានីល
07/22/2025 01:07 PM
អ៊ុយក្រែន ត្រូវការប្រាក់ ៦ពាន់លានដុល្លារ ដើម្បីបិទចន្លោះប្រហោងផលិតកម្មអាវុធក្នុងឆ្នាំនេះ
07/22/2025 01:07 PM
សម្តេច ម៉ែន សំអន ៖ អតីតនិស្សិតកម្ពុជា ដែលបានបណ្តុះបណ្តាល ពីប្រទេសនានា​បានចូលរួមអភិវឌ្ឍន៍ធនធានមនុស្សដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការឈានឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់ខ្លួននៅត្រឹមឆ្នាំ ២០៣០ និងឆ្នាំ ២០៥០
07/22/2025 12:07 PM
វិនិយោគិនមកពីប្រទេសកាតា ជម្រាបសម្ដេចតេជោ ពីការចាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្ម និងទេសចរណ៍នៅកម្ពុជា
07/22/2025 12:07 PM
ខណៈការវិនិយោគរីកចម្រើនក្រុមហ៊ុនមីនេបៀ ជម្រាបសម្ដេច​តេជោថា នឹង​បើករោងចក្រថ្មីបន្ថែមទៀតនៅខេត្តពោធិ៍សាត់ចុងឆ្នាំនេះ
07/22/2025 12:07 PM
ក្រសួងមុខងារសាធារណៈពង្រឹងនីតិវិធីការដំឡើងឋានន្តរស័ក្តិ និងថ្នាក់មុនចូលនិវត្តន៍ និង​ការ​ដាក់​មន្រ្តី​រាជការស៊ីវិលឱ្យចូលនិវត្តន៍
07/22/2025 12:07 PM
រលកកម្ដៅ បានហ៊ុមព័ទ្ធនៅកោះ Sicily ក្នុងពេលដែលសីតុណ្ហភាពរដូវក្តៅកើនឡើងខ្លាំង
07/22/2025 12:07 PM
រដ្ឋមន្ត្រីមហាផ្ទៃអាល្លឺម៉ង់៖ គោលនយោបាយព្រំដែនរួមកំពុងកាត់បន្ថយការធ្វើអន្តោប្រវេសន៍ខុសច្បាប់
07/22/2025 12:07 PM
កម្ពុជា និងកូរ៉េ រួមគ្នាជំរុញការកាត់បន្ថយឧស្ម័ន​ផ្ទះកញ្ចក់​តាមរយៈ​ការ​វិនិយោគ​មធ្យោបាយ​ដឹកជញ្ជូន​-អគ្គិសនី ឆ្ពោះទៅគោលដៅអព្យាក្រឹតកាបូនឆ្នាំ២០៥០
07/22/2025 12:07 PM