សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

ការប្រឡងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់លើកទី១២ របស់សាលាភូមិន្ទរដ្ឋបាល ឈាន​ដល់​ការ​ប្រឡង​ផ្ទាល់មាត់

2022/01/17 02:28:31 pm        1202
ភ្នំពេញ៖ ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់លើកទី១២ របស់សាលាភូមិន្ទរដ្ឋបាល បានឈានដល់វិញ្ញាសាសួរផ្ទាល់មាត់ហើយ នាថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២២នេះ បន្ទាប់ពីបញ្ចប់រួចរាល់នូវការប្រឡងសម្រាប់វិញ្ញាសាសរសេរទី១ កាលពីចុងឆ្នាំកន្លងទៅ និងវិញ្ញាសាសរសេរលើកទី២ កាលពីថ្ងៃទី១០ ខែមករា។តាមការឲ្យដឹងរបស់សាលាភូមិន្ទរដ្ឋបាលបានបង្ហាញបញ្ជីរាយនាមបេក្ខជនចំនួន ១២៦នាក់ ដែលប្រឡងជាប់វិញ្ញាសាសរសេរលើកទី២ សម្រាប់ការប្រឡងប្រជែងជ្រើសរើស​សិស្ស​មន្ត្រី​ជាន់ខ្ពស់លើកទី១២ ក្នុងនោះ​ជំនាញរដ្ឋ​បាលសាធារណៈ, ជំនាញសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង​ជំនាញទំនាក់ទំនង​អន្តរជាតិ។សម្រាប់ការបើកការប្រឡងវិញ្ញាសាសួរផ្ទាល់មាត់ ​កាលពីថ្ងៃទី១៦ ខែមករាកន្លងទៅនេះ ត្រូវបាន​ធ្វើឡើង​ក្រោមអធិបតីភាពឯកឧត្តម ​យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួង​មុខងារ​សាធារណៈ នាយក​សាលាភូមិន្ទរដ្ឋបាល និងជាប្រធានមណ្ឌលប្រឡងសម្រាប់ដំណើរការ​នៃការ​ប្រឡងនេះ​ផងដែរ។មិនខុសពីការប្រឡងលើកមុនឡើយក្នុងការប្រឡងវិញ្ញាសាសួរផ្ទាល់មាត់នេះ ក្រសួងមុខងារ​សាធារណៈ ​និងសាលាភូមិន្ទរដ្ឋបាលបានយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ ​និងត្រឹមត្រូវបំផុត ក្នុងនោះ​មាន​ការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ​ និងប្រធាន-អនុប្រធាន សមាជិក-សមាជិកា​នៃអនុគណៈកម្មការនានា សម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់​ខ្ពស់លើកទី១២ នៃសាលាភូមិន្ទរដ្ឋបាល មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមកពីបណ្តាសាកលវិទ្យាល័យ​នានា​ផងដែរ៕អត្ថបទ៖ ឈិត បូរ៉ាវី 

តំណាងធុរជនជាតិ-អន្តរជាតិ៖ វិស័យទេសចរណ៍កម្ពុជា នឹងងើបឡើងវិញក្រោយATFលើកទី៤០

2022/01/17 01:42:07 pm        991
​ភ្នំពេញ៖ តំណាងធុរជនជាតិ និងអន្តរជាតិ បានសម្ដែងនូវសុទិដ្ឋិនិយមថា វិស័យទេសចរណ៍កម្ពុជា នឹងងើបឡើងវិញ ក្រោយពេលវេទិកាទេសចរណ៍អាស៊ាន (AFT) លើកទី៤០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃ ទី១៦ដល់ថ្ងៃទី២២ ខែមករានេះ។នៅថ្ងៃទី១៧ ខែមករានេះ បណ្តាក្រុមហ៊ុន ដៃគូជាតិ អន្តរជាតិ បាននឹងកំពុងរៀបចំស្តង់ និងការដាក់ តាំងផលិតផលទេសចរណ៍របស់ខ្លួន ​ចូលរួមកម្មវិធីពិព័រណ៍ទេសចរណ៍អន្តរជាតិ​ (Travel Exchang) ឬហៅថា (ត្រាវិច) (Travex) ​នៅក្នុងព្រឹត្តិការណ៍វេទិការទេសចរណ៍អាស៊ាន ​ATF លើកទី៤០ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។ ខណៈដែលក្រុមហ៊ុនទេសចរណ៍ជាតិ-អន្តរជាតិ ​កំពុងរៀបចំដាក់តាំងបង្ហាញផលិតផលទេសចរណ៍​របស់ខ្លួននោះ​ តំណាងធុរជនក្នុងស្រុក ​និងក្រៅស្រុកមួយចំនួន ​បានបង្ហាញនូវក្ដីសង្ឃឹមចំពោះការ ងើបឡើងវិញ នៃវិស័យទេសចរណ៍ ខណៈដែលកម្ពុជា ​រៀបចំព្រឹត្តិការណ៍ទេសចរណ៍អាស៊ាន ដែលវេទិកា ​នេះ ​នឹងជាការជំរុញឱ្យវិស័យទេសចរណ៍​នៅក្នុងតំបន់អាស៊ាន បើក​ដំណើរ​ការ​ឡើងផង​ដែរ។នៅក្នុងព្រឹត្តិការណ៍ATFនេះ ក៏មានការរៀបចំការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ​ ឬហៅថា Travel Exchange ឬហៅTravex(ត្រាវិច) ​ដែលមានបណ្តាក្រុមហ៊ុនធុរជនទេសចរណ៍ជាតិ-អន្តរជាតិ ចូលរួម​សរុប៣៥០នាក់ មកពីបណ្តាប្រទេសចំនួន២៧ ក្នុងនោះ អ្នកលក់​ (Sellers)​ សរុបចំនួន១៨៧ ស្តង់ អ្នកទិញ (Buyers) ចំនួន១៥០ក្រុមហ៊ុន ក្នុងនោះមកផ្ទាល់ ចំនួន៤០ និងតាមប្រព័ន្ធអនឡាញ ចំនួន១១០៕អត្ថបទ៖ ស៊ុម សុខជា

រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងភាគីពាក់ព័ន្ធបានមកដល់ក្រុងព្រះសីហនុ ដើម្បីចូលរួមATF លើកទី៤០

2022/01/17 01:31:36 pm        600
ព្រះសីហនុ៖ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងភាគីពាក់ព័ន្ធនានា បានមកដល់ក្រុងព្រះសីហនុ ដើម្បីចូលរួមវេទិកា ទេសចរណ៍អាស៊ាន (ATF) លើកទី៤០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៦-២២ ខែមករានេះ។នៅថ្ងៃនេះ រដ្ឋមន្ត្រីថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន ថ្នាក់ដឹកនាំអង្គការសមាគមទេសចរណ៍អាស៊ាន អង្គការទេសចរណ៍ពិភពលោក នៃអង្គការសហប្រជាជាតិ (UNWTO) និងអ្នកវិនិយោគ​ទុនជាតិ​អន្តរជាតិ​ បានអញ្ជើញមកដល់ខេត្តព្រះសីហនុ ជាបន្តបន្ទាប់ ដើម្បី​ត្រៀម​ខ្លួនចូលរួមការបើកវេទិកា​ទេសចរណ៍អាស៊ាន (ATF) លើកទី៤០ ឆ្នាំ២០២២ ​និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន អាស៊ានបូក ​និងកិច្ចប្រជុំជាច្រើនទៀត​ព្រមទាំងរៀបចំដំឡើង​ផលិតផលទេសចរណ៍ នៅ​តាមបណ្តាស្តង់តាំង​ពិព័រណ៍ទេសចរណ៍ ​អន្តរជាតិ (Travex) ផងដែរ។លោក ទី្រ ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា ​នៅក្នុងព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ាន​ (ATF) លើកទី៤០នេះ គឺមាន​កិច្ចប្រជុំធំៗ នៃថ្នាក់ដឹកនាំទេសចរណ៍ ​ចំនួន៤ រួមមាន៖ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍​អាស៊ាន​លើកទី២៥​ កិច្ចប្រជុំរដ្ឋ ​មន្ត្រីទេសចរណ៍អាស៊ានបូកបី​ (កូរ៉េខាងត្បូង ជប៉ុន ចិន) កិច្ចប្រជុំរដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​បូករុស្ស៊ី ​និង ​អាស៊ានបូកឥណ្ឌា​និងកិច្ចប្រជុំថ្នាក់ដឹកនាំស្ថាប័ន​ទេសចរណ៍​អាស៊ាន ​ជាមួយបណ្តាដៃគូអន្តរជាតិជាច្រើនទៀត។លោក បានឱ្យដឹងបន្ថែមថា នៅក្នុងវេទិកាATF ក៏មានកិច្ចប្រជុំថ្នាក់ប្រធានស្ថាប័នទេសចរណ៍អា ស៊ាន​ អាស៊ានបូកបី ​អាស៊ានបូករុស្ស៊ី ​អាស៊ានបូកឥណ្ឌា និងកិច្ចប្រជុំប្រធានស្ថាប័នទេសចរណ៍​ជាអាស៊ាន ​ជាមួយបណ្តាដៃគូអន្តរជាតិជាច្រើនទៀត​ ហើយក្នុងនោះ ក៏មានកិច្ចប្រជុំថ្នាក់ធុរជន​ទេសចរណ៍អាស៊ាន ​ជាមួយបណ្តាប្រទេសជាដៃគូជាច្រើនទៀត។នៅក្នុងកិច្ចប្រជុំនេះ អាស៊ាន ​បានរៀបចំរបៀបវារៈពិភាក្សាជាច្រើន ក្នុងនោះ​អាស៊ាន​ក៏នឹងធ្វើការ ពិភាក្សា ​ការអនុម័តយកឯកសារផែនទីចង្អុលផ្លូវ ​សម្រាប់ការស្ដារវិស័យទេសចរណ៍​ឡើងវិញ​ក្នុង​អំឡុង និងក្រោយវិបត្តិកូវីដ-១៩ ​ដែលរាជរដ្ឋាភិបាលកម្ពុជា​រៀបចំឡើង ដើម្បីអនុវត្ត​ទទួល​បាន​ជោគជ័យ ក្នុងអំឡុងពេល​ ដែលកម្ពុជាកំពុងជួបវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩នេះ ដើម្បី​យកឯ​កសារផែនទីនេះ រៀបចំ ធ្វើជាផែនការសម្រាប់ស្តារទេសចរណ៍អាស៊ាន​ឡើងវិញ​ក្រោយវិបត្តិកូវីដ-១៩។ដោយមានការគាំទ្រពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ និងត្រូវ បាន​កិច្ចប្រជុំកំពូល​អាស៊ានលើកទី៣៨ និង៣៩ កម្ពុជា នឹងដឹកនាំសម្របសម្រួលរៀបចំគោលកាណ៍ណែ នាំ ស្ដីពីវិធាន​សុខភាព និងអនាម័យរួមអាស៊ាន ​សម្រាប់សេវាកម្មទេសចរណ៍ចំនួន៨ ដែលនឹង​ត្រូវអនុម័ត ​ដាក់ឱ្យប្រើប្រាស់ដោយកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៥ នៅ​ក្នុងព្រឹត្តិការណ៍ATFនេះ៕ អត្ថបទ៖ ស៊ុម សុខជា

សម្តេចប្រធានរដ្ឋសភា អំពាវនាវពលរដ្ឋ ទៅចាក់វ៉ាក់សាំងដូសជំរុញទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍

2022/01/17 01:04:15 pm        292
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ បំប្លែងថ្មីអូមីក្រុងក្នុងសហគមន៍។ការអំពាវនាវរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាធ្វើឡើង​ក្នុងពេលអញ្ជើញ​ទទួលការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៤ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ នៅវិមានរដ្ឋសភា ដែលមានការអញ្ជើញចូលរួមពីសមាជិក-សមាជិកានៃរដ្ឋសភា។ សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍ថា ការផ្អាកសង្គម ​និងសេដ្ឋកិច្ចរបស់សកលលោក ក៏ដូចជា​ប្រទេសកម្ពុជា​នាពេលកន្លងមក ​ពិតជាបានបង្កការលំបាកទំាងក្នុងការរស់នៅ ​និងជីវភាព ដូចនេះ​ដើម្បីជៀស​ផុតពី​ការលំបាកទំាងនោះម្តងទៀត​ សូមជនរួមជាតិចូលរួមចាក់វ៉ាក់សំាង​និង​អនុវត្តវិធានការសុខាភិបាលឱ្យបានហ្មត់ចត់ ​និងគ្រប់ៗគ្នា ​មិនត្រូវធ្វេសប្រហែសឡើយ។ សម្តេចប្រធានរដ្ឋសភា ​បន្តថា មានតែការចូលរួមរបស់បងប្អូនជនជាតិគ្រប់គ្នាប៉ុណ្ណោះទើបគ្រួសារ និង​សង្គមជាតិអាចឈ្នះ​នឹងជំងឺកូវីដ-១៩បាន។នាឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ទៅចាក់វ៉ាក់សំាង​ដូសជំរុញឱ្យបានគ្រប់ៗគ្នា ​និងបន្តអនុវត្តវិធានការសុខាភិបាលឱ្យបាន​ខ្ជាប់ខ្ជួន​ដើម្បីការពារជំងឺកូវីដ-១៩ ​ពិសេស​ទប់ស្កាត់​វីរុស​បំប្លែង​ថ្មីអូមីក្រុង​បញ្ចៀស​ពី​កាឆ្លងរីករាលដាល​ក្នុងសង្គមជាតិ។បន្ថែមលើសពីនេះ​ សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា ទោះបីបងប្អូនប្រជាពលរដ្ឋបានចាក់​វ៉ាក់សំាង​ដូស​ជំរុញ ឬដូសទី៣ និងទី៤ហើយយ៉ាងណាក្តី ​សូមបន្តអនុវត្តវិធានការសុខាភិបាល “៣ការពារ ៣កុំ” ឱ្យបានខ្ជាប់ខ្ជួន​ជាប្រចាំ ​ទើបអាចទប់ស្កាត់កុំឱ្យជំងឺកូវីដ-១៩នេះមិនឲ្យរីករាលដាល​នៅក្នុងសង្គមជាតិបានសារជាថ្មីបាន។ឯកឧត្តម ម៉ា ឈឿន និងឯកឧត្តម ឈាង វុន សមាជិករដ្ឋសភា បានចាត់ទុកវ៉ាក់សាំងដូសជំរុញនេះ​ជាមធ្យោបាយសំខាន់ ​ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ និងធានាសេដ្ឋកិច្ចជាតិ​ផងដែរ។នាឱកាសនោះដែរ សម្តេចប្រធានរដ្ឋសភា បានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាល ដែល​បានខិតខំប្រឹងប្រែងការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺ​ដ៏កាចសាហាវនេះ ជា​ពិសេស​ការ​អនុវត្ត​គោល​នយោបាយវ៉ាក់សំាង​បាន​យ៉ាង​ជោគជ័យ​រហូតអាច​ឈានដល់ការបើកសង្គម និង​សេដ្ឋកិច្ច​បានឡើងវិញ៕ អត្ថបទ៖ សេក ឧត្តម 

ប្រជាពលរដ្ឋ​​​ ទៅចាក់វ៉ាក់សាំងដូសទី៤ ដោយភាពសប្បាយរីករាយ

2022/01/17 12:48:30 pm        692
ភ្នំពេញ៖ ចាប់ពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២មកន វត្តមានមន្រ្តីរាជការ និងប្រជាពលរដ្ឋជាច្រើន បានទៅទទួលការ ចាក់វ៉ាក់សាំងដូសទី៤ ដោយបង្ហាញនូវភាពសប្បាយរីករាយ ដែលអាចទទួលបានវ៉ាក់សាំងបន្ថែមដើម្បី ការពារខ្លួនពីកូវីដ-១៩។ចាប់ពីថ្ងៃទី ១៤ខែមករាមកនេះ មន្ទីរពេទ្យរដ្ឋ និងមណ្ឌលសុខភាពដែលផ្ដល់ការចាក់វ៉ាក់សាំង គឺកំពុងមានភាពមមាញឹកជាខ្លាំង ដោយមានកំណើនការចាក់វ៉ាក់សាំងដូសទី៤ ជាច្រើន។ ជាក់ស្ដែងមន្ទីរពេទ្យបង្អែកដង្កោនៅថ្ងៃច័ន្ទនេះ គឺមានវត្តមាន មន្រ្តីរាជការ ជាពិសេសវត្តមាន ប្រជាពលរដ្ឋជាច្រើនកំពុងអង្គុយរង់ចាំ ការចាក់វ៉ាក់សាំងដូសទី៤ និង ប្រជាជនជាច្រើនផ្សេងទៀត រង់ចាំការចាក់វ៉ាក់សាំងដូសទី១ ដូសទី២ និងដូសទី ៣។សម្រាប់ប្រជាពលរដ្ឋដែលទទួលបានការចាក់វ៉ាក់សាំងដូសទី៤នាថ្ងៃនេះ លើកឡើងថា ពួកគាត់​មាន​ភាពរីករាយជាខ្លាំង ​ដែលអាចទទួលបានការចាក់វ៉ាក់សាំងជាបន្តបន្ទាប់​ដើម្បីការពារខ្លួន។ ពួកគាត់​​ ថ្លែងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ​ដែល​បាន​ស្វះស្វែង​រកវ៉ាក់សាំងចាក់ជូន​ប្រជា​ពលរដ្ឋគ្រប់រូប ​រហូតដល់ដូសទី ៤នាពេលនេះ។សម្រាប់ការចាក់វ៉ាក់សាំងដូសទី ៤នាពេលនេះ ប្រជាពលរដ្ឋ ​គឺគ្រាន់តែបង្ហាញកាតចាក់វ៉ាក់សាំង​ ដោយ​កំណត់ថា​ មាន​គម្លាតរយៈពេល ​៤ខែបន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី ៣។ កម្ពុជា​ជាប្រទេស​ដែលមានការឈានមុខ​ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដែលអាចមានលទ្ធផលចាក់​វ៉ាក់សាំង​ដូសទី ៤ជូនប្រជាពលរដ្ឋ ខណៈពេលដែលប្រទេសជាច្រើនមិនទាន់​មាន​លទ្ធភាពចាក់​វ៉ាក់សាំង​ដូសទី ៤ ជូនប្រជាពលរដ្ឋនៅឡើយ។ផ្អែកតាមទិន្នន័យក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២២ម្សិលម៉ិញនេះ កម្ពុជា​សម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន ​៨៩,៤៣% នៃ​ចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់ ៕ អត្ថបទ៖ គឹមហុក

ពលករខ្មែរជាង ២០០នាក់បានវិលត្រឡប់ពីប្រទេសថៃ ចូលតាមច្រកខេត្តបាត់ដំបង នៅថ្ងៃនេះ

2022/01/17 12:12:36 pm        490
បាត់ដំបង៖ ពលករខ្មែរចំនួន ២៣០នាក់បានវិលត្រឡប់មកពីប្រទេសថៃចូលតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២២នេះ។ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្ត​បាត់ដំបង ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន​កម្ពុជា-ថៃ ត្រួតពិនិត្យ​ពលរដ្ឋឆ្លងដែន ​និងស្រាវជ្រាវ​រកមុខសញ្ញា ​មេខ្យល់​នាំ​ពលករចេញ​ដោយ​មិនស្របច្បាប់​ក្នុង​ភូមិសាស្រ្ត ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរៈ៨១៩ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ បាន​ទទួលពលករវិលត្រឡប់មកស្រុកវិញ ​ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ។បន្ទាប់ពីសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុនិងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ ក្រុមគ្រូពេទ្យធ្វើតេស្តរហ័សលើពលករ ​ជាលទ្ធផលអវិជ្ជមានកូវីដ១៩ទាំងអស់។ពលករចំនួន ៤៤នាក់ ស្រី២២នាក់ និងក្មេង ៥នាក់ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក​នៅ​មណ្ឌលគីឡូ៩ ស្រុកសំពៅលូន​។ ចំណែកពលករដែលមានកាតចាក់វ៉ាក់សាំង ​ចំនួន ១៨៦នាក់ ក្រុមគ្រូពេទ្យអនុញ្ញាត​ឱ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ៕

សម្ដេចតេជោ ស្នើអគ្គលេខាធិការអាស៊ាន ចូលរួម​សហការ​ពាក់ព័ន្ធ​បញ្ហា​មីយ៉ាន់ម៉ា​ និង​សមុទ្រ​ចិន​ខាងត្បូង

2022/01/17 11:57:17 am        344
ភ្នំពេញ៖ នៅវិមានសន្តិភាពព្រឹកថ្ងៃទី១៧មករា សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុង ជំនួប​ព្រឹកនេះ សម្តេចតេជោ បានលើកនូវចំណុច​មួយចំនួន​ដោយ​បានស្វាគមន៍វត្តមាន​អញ្ជើញ​មកចូលរួម​របស់​ឯកឧត្តម អគ្គលេខាធិការអគ្គលេខាធិការរងអាស៊ាន ដែលមកចូលរួមវេទិកា​ទេសចរណ៍​អាស៊ានផង​នឹងមានជំនួបជាមួយសហគមន៍ផ្សេងទៀត នៃសសរស្ដម្ភទាំង៣ របស់អាស៊ានគឺនយោបាយ​សន្តិសុខ​អាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គមវប្បធម៌អាស៊ាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។សម្ដេចតេជោ បាន​បញ្ជាក់អំពីការងារ​សំខាន់ៗ​ដូចជាការងារ​ប្រឈមមួយចំនួន​ដែល​អាស៊ាន​កំពុង​តែមាននៅពេលនេះ ហើយសម្ដេច មានប្រសាសន៍ថា ការប្រឈមមួយចំនួនគឺមិនធម្មតាទេដូច្នេះគឺ​ត្រូវ​ការ​ការ​ខិតខំ​ដើម្បី​ជំរុញការងារនេះ ជាពិសេសការតភ្ជាប់អាស៊ានដោយសារការតភ្ជាប់​បាន​រំខានដោយកូវីដ-១៩នៅឆ្នាំ ២០២១ និង២០២២ដូចដែលយើងបានឃើញ ជាក់ស្ដែង​ហើយ​អំពី​វិធានការដែលសមាជិក​អាស៊ាននីមួយៗ មានចំណាត់ការពាក់ព័ន្ធនឹងការឆ្លើយតបទៅ នឹង​ការរាតត្បាត​ជំងឺកូវីដ-១៩នេះ។សម្ដេចថា យើងត្រូវខិតខំធ្វើយ៉ាងណាជំរុញរៀបចំការអនុវត្តរបាំងការធ្វើដំណើរ​ទេសចរណ៍​អាស៊ាន​នេះ​ ដើម្បីឱ្យក្របខណ្ឌអាស៊ានអាចជំរុញជាពិសេសប្រជាពលរដ្ឋ​អាចធ្វើដំណើរទៅវិញ​ទៅមកនៅ​ក្នុងតំបន់អាស៊ានក៏ដូចជាធុរកិច្ចពាណិជ្ជកម្មនៅក្នុងអាស៊ានផងដែរ ហើយសម្ដេចមានប្រសាសន៍ថា នៅដើមឆ្នាំខែមករានេះ សំខាន់ណាស់គឺកិច្ច​ព្រមព្រៀង​ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង​ជ្រោយនៅក្នុងតំបន់​នេះ​ត្រូវបានចូលជាធរមានដូច្នេះធ្វើយ៉ាងម៉េចត្រូវខិតខំ​ជាមួយការងារនេះ។សម្ដេច បានមានប្រសាសន៍ផងដែរអំពីកូវីដ-១៩ នៅប្រទេសកម្ពុជា​ដែលមានការធូរស្រាល​បើ​ទោះបី​មានការនាំចូលអូមីក្រុងក៏ពិតមែន ​ប៉ុន្តែទោះ​ជាយ៉ាងណាក៏ដោយនឹងខិតខំតទៅទៀត។សម្តេច បានគូសបញ្ជាក់អំពីចំណុចក្តៅ​ដែលពាក់ព័ន្ធស្ថានភាពនៅមីយ៉ាន់ម៉ា​ដោយ​បានមាន​ប្រសាសន៍​អំពីលទ្ធផលនៃទស្សនកិច្ចរបស់សម្តេច​ទៅកាន់មីយ៉ាន់ម៉ាដែលមានគោលបំណង​គឺជួយប្រទេសមីយ៉ាន់ម៉ាជាពិសេសគោលបំណងបីសំខាន់ៗ គឺធ្វើយ៉ាងណាឲ្យ​មានបទឈប់បាញ់​បញ្ឈប់ហិង្សា និងផ្ដល់ជំនួយមនុស្សធម៌ឱ្យដល់មានណាដែលត្រូវការជាចាំបាច់​និងបើកច្រកទ្វារនៃ​ការធ្វើការសម្រាប់ប្រេសិតពិសេសរបស់ប្រធានអាស៊ានដែលនេះជាគោលបំណងសុទ្ធរបស់កម្ពុជា។សម្ដេច ក៏បាន​គួរ​បញ្ជាក់ផង​ដែរអំពីគំនិត​ផ្ដួចផ្ដើម​របស់​សម្ដេចក្នុងការជំរុញ​តទៅមុខទៀត​ជាពិសេស​ជំរុញ​យន្តការក្នុងការជួយដល់មីយ៉ាន់ម៉ា ទី១.គឺអាស៊ានត្រយការ.ទី២យន្តការធ្វើ​យ៉ាងណា​ដើម្បីផ្ដល់ជំនួយដល់មីយ៉ាន់ម៉ា​ក្នុង​ស្ថានភាពដ៏លំបាកនេះ។យន្តការអាស៊ានត្រយកានេះ ចាំបាច់ត្រូវតែមានប្រធានអាស៊ានបច្ចុប្បន្នប្រធានអាស៊ានកាលពីឆ្នាំ​មុន​និងប្រធានអាស៊ានដែល​នឹងចូលមកកាន់តំណែងនៅឆ្នាំបន្ទាប់ពីកម្ពុជា​បូកនិងអគ្គលេខាធិការ​អាស៊ាន​ដើម្បីធ្វើការជាមួយគ្នាសំដៅធ្វើយ៉ាងណាជំរុញតាមដាន​បទឈប់បាញ់​នៅមីយ៉ាន់ម៉ា​ នៅ​ពេលខាងមុខជាបន្តទៀត​ជាពិសេសវាយតម្លៃអំពីវឌ្ឍនភាពនៃការវិវត្តតាមកុង​សុងស៊ីស​ទាំង៥​ចំណុច​ដែលប្រមុខរដ្ឋាភិបាលអាស៊ានបានឯកភាពគ្នាតាំងពីខែ ​មេសាឆ្នាំ ២០២១។ឆ្លៀតឱកាសនេះ សម្ដេចក៏បានលើកឡើងអំពីសមុទ្រចិនខាងត្បូងដោយសារឆ្នាំនេះជាខួបលើកទី ២០ នៃDOCទោះបីជាមាន កូវីដ-១៩ក៏ដោយ ​គឺមិនត្រូវភ្លេចអំពីការងារនេះឡើយ ត្រូវបង្កើនល្បឿន​នៃ​ការចរចាដោយសារការងារនេះ​ជាការងារចាំបាច់សម្រាប់​តំបន់​ហើយឆ្នាំនេះសម្ដេចតេជោ​ក៏​បាន​អរគុណអគ្គលេខាធិការអាស៊ាន និងភាគីពាក់ព័ន្ធទាំងអស់​ដែលបានឯកភាពគ្នាក្នុងការរៀបចំឲ្យ​មាន​ការប្រារព្ធខួបលើកទី ២០នៃ DOC។សម្ដេចបានស្នើសុំឲ្យអគ្គលេខាធិការអាស៊ានជួយចូលរួមចំណែកក្នុងការលើកទឹកចិត្ត​ក្នុងការ​ចរចា ​បញ្ហាសមុទ្រចិនខាងត្បូងបានដំណើរការទៅមុខ។សម្តេចក៏មានប្រសាសន៍ពាក់ព័ន្ធទៅនឹងឥណ្ឌូប៉ាស៊ីហ្វិកដោយសារនៅក្នុងតំបន់យើងមានគំនិតផ្ដួចផ្ដើមច្រើន និងចូលរួមដូចជាអាមេរិក អឺរ៉ុប ជប៉ុន អូស្រ្តាលី ឥណ្ឌា កូរ៉េចិនជាដើម ដូច្នេះ​ចំណុច​សំខាន់​សម្ដេច​បានស្នើធ្វើយ៉ាងណាឲ្យអគ្គលេខាធិការអាស៊ានជួយ​ជំរុញការរៀបចំផែនការ​សកម្មភាព​នៃការអនុវត្តនូវអ្វីដែលជាទស្សនទានរបស់អាស៊ានស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក ហើយកន្លងមក​យើង​មានគំនិត​ផ្តួចផ្តើម​ច្រើនប៉ុន្តែ។សម្ដេច បាន​ជំរាប​អគ្គលេខាធិការអាស៊ានថា យើងធ្វើយ៉ាងណាឱ្យគំនិតផ្ដើមពីបណ្ដាប្រទេសគាំទ្រ​នូវសន្តិភាព​និងការអភិវឌ្ឍក្នុងតំបន់ដោយមិនប្រើប្រាស់ឥណ្ឌូប៉ាស៊ីហ្វិក​ប្រឆាំង​នឹង​ប្រទេសណា​មួយឡើយ​និងទី៣ ធ្វើយ៉ាងណាឲ្យសកម្មភាពទាំងឡាយ​នៃឥណ្ឌូប៉ាស៊ីហ្វិកគាំទ្រដល់​មជ្ឈភាព​អាស៊ាន​​ក៏ដូច​ជាទស្សនៈវិស័យរបស់អាស៊ាន​ស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក៕

មនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បង្កើនការចាក់វ៉ាក់សាំងដូសទី៤ និងដូសជំរុញ ជូនកុមារ យុវវ័យ ប្រជាពលរដ្ឋ

2022/01/17 11:40:00 am        494
ភ្នំពេញ៖ មនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ខណ្ឌ៧មករា រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ បានបង្កើនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ដូសជំរុញ ឬដូសទី៣ និងដូសមូលដ្ឋានជូនកុមារ យុវវ័យ ប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការចម្លងមេរោគកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង។បើតាមលោកវេជ្ជបណ្ឌិត ឃុន ទ្រី អនុប្រធានមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានឲ្យដឹងថា ថ្ងៃនេះមនី្ទរពេទ្យ បានបន្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ យុវវ័យ ប្រជាពលរដ្ឋ តាមរយៈការចាក់វ៉ាក់សាំងដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការ​ចម្លងមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង។ជាពិសេសការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ៧មករា បានដំណើរការទៅយ៉ាង​ល្អប្រសើរ ដោយមានការសហការជាមួយអាជ្ញាធរភូមិ​ សង្កាត់ ខណ្ឌ ព្រមទាំងមានការចូលរួមពី​សំណាក់​របស់ប្រជាពលរដ្ឋ ​ស្វែងយល់បន្ថែមពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បី​ជៀសផុត​ពីមេរោគរាតត្បាតដ៏កាចសាហាវនេះ។ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីក្រុមការងារគ្រូពេទ្យ នៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ​បានបង្ហាញកី្តរំភើបសប្បាយរីករាយ ដែលពួកគាត់បានមកទទួល​វ៉ាក់សាំង​ការពារជំងឺកូវីដ-១៩ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតក្នុ​ង​កាលៈទេសៈដ៏លំបាក​នេះ​ សម្តេចបានស្វះស្វែងរកជំនួយវ៉ាក់សាំង ​និងការបញ្ជាទិញវ៉ាក់សាំង មកចាក់​ជូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនគិតថ្លៃថវិកា។ជាមួយគ្នានោះដែរ ក្នុងនាមលោកវេជ្ជបណ្ឌិត តំណាងឲ្យលោកវេជ្ជបណ្ឌិត នេត សុវិរៈ ប្រធានមនី្ទរ​ពេទ្យ​បង្អែករាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋ​ដែលរស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សូមអញ្ជើញមកទទួលសេវានៅក្នុង​មនី្ទរពេទ្យ​បង្អែករាជធានីភ្នំពេញ ដោយយើងមានរៀបចំចាត់ចែងកម្លាំងក្រុមការងារគ្រូពេទ្យ​ចំនួន​០៨ក្រុម ​ដើម្បីផ្តល់ការចាក់វ៉ាក់សាំង​ ជូនបងប្អូនប្រជាពលរដ្ឋ។ក្រៅពីនោះ មនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ក៏ដំណើរការជាធម្មតា ក្នុងការពិនិត្យព្យាបាលជំងឺជូន​ប្រជាពលរដ្ឋ ដូចជាផ្នែកសង្រ្គោះបន្ទាន់ សេវាសម្រាលកូន សេវារោគស្រី្ត សេវាវៈកាត់ សេវាពិនិត្យ ព្យាបាលជំងឺទូទៅ ​ត្រចៀក ច្រមុះ បំពង់ក សើស្បែក ​ជំងឺកុមារ ភ្នែក ជំងឺផ្លូវចិត្ត និងសេវា​អមវេជ្ជសាស្រ្ត​ផ្សេងៗទៀត (ពិនិត្យឈាម អ៊ិចសារ៉េ វិទ្យុសាស្រ្ត និងអេកូសាស្រ្ត)ផងដែរ៕ អត្ថបទ រដ្ឋា

អាជ្ញាធរជាតិអប្សរា និងវិស័យឯកជនបន្តសហការរួមគ្នាលើកតម្លៃបរិវេណប្រាសាទតាកែវ

2022/01/16 01:13:25 pm        891
សៀមរាប៖ អាជ្ញាធរជាតិអប្សា បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៦ ខែមករានេះថា អាជ្ញាធរជាតិអប្សរា បាននឹងកំពុងអនុវត្តគម្រោង ដើម្បីលើកតម្លៃបរិវេណប្រាសាទតាកែវ ។ឯកឧត្ដម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សា បានបន្ថែមថា ដោយ​ពិនិត្យ​ឃើញថា ផ្លូវដែលភ្ជាប់ពីប៉ែកខាងត្បូងទៅខាងលិចនៅប្រាសាទតាកែវ ​បាន​សាងសង់លើកសិន្ធុនៃប្រាសាទ ដែល​ធ្វើឱ្យបាត់បង់តម្លៃបុរាណវិទ្យា ប្រវត្តិសាស្រ្ត និងភាពអស្ចារ្យនៃបរិវេណនោះ និង​ក្នុង​គោលបំណងផ្ដល់ឱ្យភ្ញៀវទេសចរ ​មានឱកាសទស្សនាប្រាសាទផ្សេងៗ នៅក្បែរនោះដូចជា ប្រាសាទរមាស់ ប្រាសាទតានៃ និងអ័ក្សផ្លូវបុរាណដ៏សំខាន់មួយ ដែលភ្ជាប់ពីខ្លោងទ្វារជ័យ​នៃ​អតីតរាជធានីអង្គរធំ ​មកកាន់កំពង់ទឹកបុរាណនៃបារាយណ៍ខាងកើតជាដើម។អាជ្ញាធរជាតិអប្សរា ​បាននិងកំពុងរៀបចំអនុវត្តផ្លូវទស្សនា ស្ថិតនៅប៉ែកខាងកើតភ្ជាប់ទៅ​ខាងជើង​នៃប្រាសាទតាកែវជំនួសវិញ។ដោយសារ​លទ្ធភាព​ថវិការបស់​អាជ្ញាធរជាតិអប្សរា​មានត្រឹមតែ​អ៊ុតបេតុងកៅស៊ូ(AC)ពីលើប៉ុណ្ណោះ ​ទើបលោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ បាន​ចំណាយធនធានផ្ទាល់ខ្លួន​រួមចំណែក​ជាមួយ​អាជ្ញាធរជាតិអប្សរាក្នុងការធ្វើគ្រឹះផ្លូវថ្មីនេះ ​ដែលមានប្រវែងជាង ៧០០ម៉ែត្រនិងទទឹង៦ម៉ែត្រ។បច្ចុប្បន្នការងារខាងលើនេះ ​សម្រេចបានប្រហែល ៨០%ហើយ។ឯកឧត្ដម បានបញ្ជាក់ថា សមិទ្ធផល​កសាង​កន្លងមក រួមមាន ​ការជួសជុលរហាត់ទឹក ប្រាសាទស្រះស្រង់ ​ខ្លោងទ្វារតាកាវ ព្រះពុទ្ធបដិមាលើរួតបាកាណលើកំពូលប្រាសាទអង្គរវត្ត ផ្តល់ថ្មបាយក្រៀមចំនួនមួយម៉ឺនដុំ ​ចូលរួមរៀបចំបរិវេណមុខភ្នំបាខែង ​ស្តារពើកនៅកសិន្ធុអង្គរធំ ចូលរួមដាំ ​និងចែកដើមឈើ។ល៕

ឯកឧត្តម ហ៊ុន ម៉ាណែត៖ យុវជនបន្តវេនរបស់គណបក្សប្រជាជន ត្រូវមាន​ជំហរ​រឹងមាំ ក្នុងការ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ

2022/01/16 12:55:58 pm        715
កំពង់ឆ្នាំង៖ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា យុវជនបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា ត្រូវមានជំហររឹងមាំ ក្នុងការតម្កល់ផលប្រយោជន៍ជាតិជាធំ ពង្រឹងការឯកភាពផ្ទៃក្នុង ព្រមទាំងបង្កើនការយល់ដឹងឱ្យបានច្បាស់លាស់នូវរបត់ នៃភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកលលោក ដើម្បីធានាបាននូវការ ថែរក្សា ការពារសុខសន្តិភាពលើទឹកដីកម្ពុជា នាពេលបច្ចុប្បន្ន ។ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការកណ្តាល និងជា​ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ថ្លែងក្នុងពិធីប្រកាស សមាសភាព​ក្រុមការងារ​យុវជន​គណបក្ស​ខេត្តកំពង់ឆ្នាំង ​កាលពីថ្ងៃទី១៥ ​ខែមករា ​ម្សិលមិញនេះ។ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានធ្វើការរំលឹកថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ រួមជាមួយថ្នាក់ដឹកនាំ សមាជិក​សមាជិកា បាន​ស្រោចស្រង់​ជីវិតរបស់ពលរដ្ឋកម្ពុជា បានចំនួនបីដងធំៗរួចមកហើយរួមមាន៖ ទី១.ការរំដោះប្រជាពលរដ្ឋ​ចេញពីការ​សម្លាប់​រង្គាល​របស់​របបប៉ុលពត​ ទី២.ការជួយ​ពលរដ្ឋឱ្យចាកចេញពី​សង្គ្រាម​បង្ហូរឈាម​រវាង​ខ្មែរ និងខែ្មរ តាមរយៈការបង្កើតនូវនយោបាយឈ្នះ ឈ្នះ បញ្ចប់សង្គ្រាមផ្ទៃក្នុងទូទាំងប្រទេស ដោយ​នាំមកនូវសន្តិភាពពេញលេញពាសពេញផ្ទៃប្រទេស និងទី៣.ការយកឈ្នះ​លើ​សមរភូមិកូវីដ-១៩​ ដែលបានឆក់យកជីវិតប្រជាពលរដ្ឋជាច្រើនក្នុងរយៈពេលដ៏ខ្លី ដោយសម្តេចតេជោ​បានធ្វើ​ការ​សម្រច​ចិត្តជាយុទ្ធសាស្ត្រត្រឹមត្រូវ តាមរយៈការ​ពិចារណា​វិនិច្ឆ័យ​ និង​សម្រេច​អារកាត់​រហ័ស ​ ទាន់ ពេលវេលា ​ទាំងក្នុងការទិញ​វ៉ាក់សាំង​ និងការចំណាយថវិកា​ព្យាបាលប្រជាពលរដ្ឋ រហូតបង្ក​លក្ខណៈឱ្យមានការបើកដំណើ​ការប្រទេសឡើងវិញ​លើ​គ្រប់​វិស័យ​ព្រម​ទាំង​បន្តស្រោចស្រព​ វ៉ាក់សាំងដូសជំរុញទីបី និងទីបួន ដើម្បីធានាការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺដ៏កាច សាហាវនេះ។ ទាំង​នេះ​គឺជា​សមិទ្ធផល​ដ៏មិនអាចកាត់ថ្លៃពុំបាន​ដែលប្រមុខដឹកនាំ​គណបក្សប្រជាជន​និងសមាជិក សមាជិកាបានខិតខំប្រឹងប្រែងលើសពីការងារ​ស្នូលរបស់ខ្លួន​ក្នុងបុព្វហេតុការពារអាយុជីវិត ពលរដ្ឋ ធានាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋនិងសង្គមជាតិ។ឯកឧត្តម ប្រធានយុវជនថ្នាក់កណ្តាល បានគោរព និងកោតសរសើរនូវគំរូវីរភាពរបស់យុវជន ជំនាន់មុនដែលជាគំរូពោរពេញដោយភាពអំណត់អត់ធន់ព្យាយាម និងក្តីសង្ឃឹម ព្រមទាំង​មានចក្ខុវិស័យ និងការ​ផ្តួចផ្តើម​ខ្ពស់​ក្នុងការតស៊ូរំដោះជាតិ ចេញពីរបបខ្មៅងងឹត​បែកបាក់​ខ្ទេចខ្ទាំ ឱ្យមក​ជា​មានការរៀបចំ​ដឹកនាំគ្រប់គ្រងលើគ្រប់វិស័យ និងមានការអភិវឌ្ឍជាតិគួរជាទីមោទនៈ ដូច្នេះ ជាយុវជនជំនាន់ក្រោយត្រូវចង់ចាំ និងអនុវត្តតាមគំរូវីរភាពដ៏ប្រពៃថ្លៃថ្លាល្អផូរផង់នៃអ្នកដឹកនាំ ជំនាន់មុនដើម្បីពង្រឹងនិងពង្រីកចក្ខុវិស័យក្នុងការលើកកម្ពស់នូវសមត្ថភាពប្រកាន់ខ្ជាប់នូវគុណតម្លៃ ជាបុគ្គល ស្មោះត្រង់ មានគុណធម៌ សីលធម៌ និងការតស៊ូប្តូរផ្តាច់ក្នុងបុព្វហេតុរបស់គណបក្ស បម្រើជាតិ និងប្រជាជនព្រមទាំងការពារនិងថែរក្សាឱ្យបាននូវតម្លៃសុខសន្តិភាព ដែល​ជា​មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រប់វិស័យ ជូនជាតិមាតុភូមិ និងប្រជាជន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សង្រ្គាមបានលួចពហុកីឡដ្ឋានតំបន់ហ្កាហ្សា ប៉ុន្តែមិនអាចលួចក្តីស្រលាញ់ការប្រកួតបាល់ទាត់បានទេ
06/17/2026 09:06 PM
ក្រុមមេដឹកនាំ G7ជួបជុំគ្នានៅថ្ងៃចុងក្រោយកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង
06/17/2026 09:06 PM
មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង
06/17/2026 08:06 PM
លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល
06/17/2026 08:06 PM
មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន
06/17/2026 08:06 PM
បារាំងប្រកាសហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងសាលាវិទ្យាល័យ ចាប់ពីខែកញ្ញា
06/17/2026 08:06 PM
លោក Trump ៖ គ្មាននរណាម្នាក់ រួមទាំងលោក Obama មិនអាចបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បានទេ
06/17/2026 08:06 PM
ក្រុមឧទ្ទាមកូឡុំប៊ីស្វាគមន៍កិច្ចប្រជុំជាមួយប្រធានាធិបតីថ្មី តែពួកគេក៏អាចរស់រានពីការវាយប្រហារយោធាដែរ
06/17/2026 08:06 PM
កោះតៃវ៉ាន់អះអាងថា កេនយ៉ាងរារាំងខ្លួនមិនឲ្យចូលរួមសន្និសីទដោយសារសម្ពាធពីចិន
06/17/2026 08:06 PM
សំណុំផ្សែងនៅតែបន្តឃើញមាននៅតំបន់ភាគខាងត្បូងលីបង់ បើទោះបីជាមានកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់
06/17/2026 08:06 PM