សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោកជំទាវ ឱ វណ្ណឌីន៖ អ្នកចាក់វ៉ាក់សាំងJohnson & Johnson រួសរាន់ទៅចាក់វ៉ាក់សាំងដូសទី៣

2021/12/25 01:33:26 pm        743
ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអំពាវនាវដល់ពលរដ្ឋ ដែលបានចាក់វ៉ាក់សាំង Jonhson&Jonhson ត្រូវរួសរាន់ទៅចាក់វ៉ាក់សាំងដូសទី៣ តាមការកំណត់របស់គ្រូពេទ្យ។លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស អមដំណើរដោយក្រុមការងារ​ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន កាលពីម្សិលមិញ បានចុះពិនិត្យទីតាំងចាក់វ៉ាក់សាំង និងជួបសំណេះសំណាលជាមួយមន្រ្តីសុខាភិបាល និងប្រជាពលរដ្ឋ នៅមណ្ឌលសុខភាពមួយចំនួន ស្ថិតនៅខេត្តកណ្តាល។ក្រោយបញ្ចប់ការចុះពិនិត្យទីតាំងចាក់វ៉ាក់សាំង លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានកោត សសើរ​ចំពោះការងាររបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរ ​ដែលរៀបចំបានល្អ ក្នុងដំណើរការចាក់​វ៉ាក់សាំង​ជូនពលរដ្ឋក្នុងមូលដ្ឋាន។ ក្រៅពីនេះ លោកជំទាវបានក្រើនរំលឹកដល់ពលរដ្ឋធ្លាប់បានចាក់វ៉ាក់សាំង ដូសមូលដ្ឋាន ឬដូសទី២រួចហើយ រាប់បញ្ជូលទាំងអ្នកធ្លាប់ចាក់វ៉ាក់សាំង Johnson & Johnson ត្រូវទៅទទួលការ ចាក់វ៉ាក់សាំងដូសទី៣តាមការកំណត់របស់ក្រុមគ្រូពេទ្យ។យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ បានចាប់ផ្តើមតាំងពីអំឡុងខែសីហា ​ចាក់ជូនក្រុមអាទិភាពមុន បន្ទាប់​មកចាក់ជូនពលរដ្ឋទូទៅ ​ដោយប្រើប្រាស់យុទ្ធសាស្រ្តផ្ការីក។ ​ការចាក់វ៉ាក់សាំងដូសទី៣ ត្រូវ​មានគម្លាតយ៉ាងតិចចាប់ពី៤ខែឡើង ក្រោយទទួលបានចាក់វ៉ាក់សាំងដូសទី២ ឬដូសមូលដ្ឋាន។នៅកម្ពុជាការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាមធ្យោបាយមួយ ក្នុងចំណោមវិធានការសុខាភិបាលចាំ បាច់ដទៃទៀត ​ដែលនឹងបង្ការការរាតត្បាត ការចម្លង​ និងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើវិស័យសេដ្ឋកិច្ចនិងសង្គម។ បច្ចុប្បន្នកម្ពុជា បានបើកដំណើរការប្រទេសឡើងវិញតាមបែបគន្លងថ្មី បន្ទាប់ ពីទទួល​បាន​ជោគជ័យ​លើ​នយោបាយចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាច្រើនលាននាក់៕ អត្ថបទ៖ ទូច សោភ័ណ

គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី គឺជាកម្លាំងក្មេងចាស់ រួមកម្លាំងសាមគ្គីគ្នាលើកកម្ពស់​សុខ​មាល​ភាពប្រជាពលរដ្ឋឲ្យបានល្អ

2021/12/25 01:22:58 pm        599
ពោធិ៍សាត់៖ គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី គឺជាកម្លាំងក្មេង ចាស់ ប្រុស ស្រី រួមកម្លាំងសាមគ្គីគ្នា ដើម្បីលើកកម្ពស់សុខភាពប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងាគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ហ៊ុន ម៉ានី បាន​អះអាង​បែប​នេះ ក្នុងពិធីបុណ្យផ្កា​ប្រាក់​សាមគ្គី​ និង​ចុះ​អប់រំ​ផ្សព្វ​ផ្សាយ​ពី​វិធាន​ការការពារ​ទប់ស្កាត់​ការ​រីករាល​ដាលជំងឺកូវីដ-១៩​ កាលពីថ្ងៃទី២៣ ខែធ្នូ កន្លងមកនេះ ។ ព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចែកជូនដល់ ប្រជា​ពលរដ្ន យាយជី តាជី អាចារ្យ ព្រមទាំងព្រះសង្ឃ នៅវត្តទួលគូ ភូមិទួលគូ ឃុំកោះជ្រុំ ស្រុកកណ្តៀង ខេត្តពោធី៍សាត់។ឯកឧត្តម លេង ផាលី បានលើកឡើងទៀតថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី នៅតែបន្តផ្តល់ស្នាមញញឹម ​និងសុខុមាលភាព ដើម្បីសុភមង្គលជូនបងប្អូន​ប្រជា​ពលរដ្ឋនៅគ្រប់ទីកន្លែង​។ សកម្មភាពសប្បុរសធម៌នេះកើតឡើងទៅបាន ​គឺដោយសារតែមាន​ការ​គិតគូរ​ដល់​សុខ​ទុក្ខ​របស់​ប្រជាពលរដ្ឋពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធយុវជនកម្ពុជា និងជាតំណាង​រាស្រ្តវ័យក្មេង នៃព្រះរាជាណាចក្រកម្ពុជា ប្រធាន​គណៈកម្មការទី៧ ​នៃរដ្ឋសភា និងជាប្រធាន​កិត្តិយស​ក្រុម​ការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដោយលោកបានគាំទ្រណែនាំនិងចង្អុល​បង្ហាញ​ប្រកប​​​ដោយ​សមានធម៌​ ភាព​ឈ្លាសវៃ និង​ប្រកប​ដោយថា​មពល ​ដើម្បីអោយ​សកម្មភាព​មនុស្សធម៌នេះ​កើត​​មានក្នុង​ន័យសម្លឹងឃើញថា ជនរួមជាតិ​មានសុខភាពល្អ ក្នុងពេលដែលប្រទេស​ជាតិ​មាន​សុខ​សន្តិ​ភាព មាន​ការ​អភិវឌ្ឍ​រីកចម្រើន​ឥតឈប់ឈរ។ ជាពិសេសតប​តាមការ​​ឧទ្ទេស​នាមរបស់​គណៈ​កម្មាការ ចំពោះកិច្ចចាក់វ៉ាក់​សាំង​កូវីដ-១៩ ក្នុងក្រប​ខណ្ឌ​ទូទាំងប្រទេស និងតាមយុទ្ធសាស្ត្រ​《ផ្ការីក》​ដែលជា ចក្ខុវិស័យ​ដ៏ខ្ពង់ខ្ពស់របស់សម្តេច​តេជោ ហ៊ុន សែន កម្លាំង​ជំនាញ​ក្រុម​ការងារ​គ្រូពេទ្យស្ម័គ្រចិត្ត ចាប់តាំងពីខែមេសា រហូតមកដល់ខែធ្នូ ឆ្នាំ២០២១ យើងបានចូលរួមក្នុងយុទ្ធនា​ការ​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋបានចំនួន ​០៧រាជធានី-ខេត្ត ដោយចាប់ផ្តើម​ដំបូង​នៅក្នុង​ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តឧត្តរមានជ័យ និងខេត្តស្វាយរៀងផងដែរ។ ជាពិសេសសូមអំពាវនាវ​ដល់ប្រជាពល​រដ្ឋ​ទាំងអស់ ព្រមទាំងព្រះសង្ឃ ត្រូវយកចិត្តទុកដាក់​ទៅ​លើសុខភាព និងអានាម័យ ផឹកស្អាត ហូបស្អាត រស់នៅស្អាត ត្រូវពាក់ម៉ាស់ និង​ការលាងដៃជាមួយសាប៊ូ ឬជែល​អោយ​បាន​ត្រឹមត្រូវ និងបន្តអនុវត្ត៣កុំ ៣ការពារ អោយបានខ្ជាប់​ខ្ជួន​ដើម្បី​ការពារការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ ​តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់​របស់​សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា។ជាមួយគ្នានោះដែរអ្នកស្រី មួង សុជាតិ សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ឯក​ឧត្តម ហ៊ុន ម៉ានី បាន​មានប្រសាសន៍ដែរថា ​ក្នុងអន្តរកាលកូវីដ-១៩នេះ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ឯកឧត្តម ​ហ៊ុន ម៉ានី មិន​បានរាថយនោះទេ ​គឺរួមកម្លាំងគ្នាដើម្បីសង្គមជាតិ៕

លោកជំទាវ សុភ័គ្គ ថាវី គាំទ្រអង្គសន្និបាតដែលជ្រើសតាំងឯកឧត្តម ហ៊ុន ម៉ាណែតជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត

2021/12/25 06:05:10 am        58
ភ្នំពេញ៖ លោកជំទាវ សុភ័គ្គ ថាវី សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាសមាជិកក្រុមការងារ ចុះជួយរាជធានីភ្នំពេញ រដ្ឋលេខាធិការក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច សូមគាំទ្រយ៉ាងពេញទំហឹងចំពោះ ការសម្រេចជាឯកច្ឆន្ទរបស់អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ដែលជ្រើសតាំងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត។សារគាំទ្រនេះ បានលើកឡើងថា ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាឥស្សរជនវ័យក្មេង ជាថ្នាក់ដឹកនាំ​យុវជន និង​បញ្ញវន្ត​ខ្មែរ​ដ៏ឆ្នើម​មួយរូប​ដែលពោរពេញ​ដោយ​សមត្ថភាព​ទេពកោសល្យ និង​ភាពជា​អ្នក​ដឹកនាំដ៏ល្អប្រសើរព្រមទាំងមានគុណធម៌ សុជីវធម៌ និង​តម្កល់​ផលប្រយោជន៍​ជាតិ ​និង​ប្រជាជនជាធំ ដែលតែង​ទទួលបាននូវការគោរពកោតសរសើរ ​ការគោរពស្រលាញ់​ការជឿជាក់ពីមន្ត្រីរាជការ កង​កម្លាំងប្រដាប់អាវុធ ​និងប្រជាពលរដ្ឋខ្មែរទូទៅ ហើយ​ឯកឧត្តម​បាន​និងកំពុងចូលរួមចំណែកយ៉ាង​សកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា។សារគាំទ្រនេះ បានលើកឡើងទៀតថា យើងមានជំនឿយ៉ាងមុតមាំថា ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាឥស្សរជន​ដែល​សក្តិសម​ជា​អនាគត នាយករដ្ឋមន្ត្រី ដើម្បីបន្តវេនដឹកនាំការពារ​បូរណ​ភាព​ទឹកដី​អធិបតេយ្យភាព សុខ​សន្តិភាព សាមគ្គីភាព ​ស្ថិរភាពសង្គម និងជំរុញការអភិវឌ្ឍជាតិ​ឱ្យ​មាន​ការរីក​ច​ម្រើន​លើ​គ្រប់វិស័យ ​ដើម្បី​សេចក្តីសុខ ​សុភមង្គល និង​បំណង​ប្រាថ្នា​របស់​ប្រជាជន​កម្ពុជា​គ្រប់ៗរូបនាពេលអនាគត៕

សម្តេចតេជោ បើកការប្រកួតវាយកូនគោលពានរង្វាន់សម្តេចតេជោ លើកទី៥ ឆ្នាំ២០២១

2021/12/25 11:08:55 am        1089
កណ្ដាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៥ធ្នូ បានអញ្ជើញបើកការប្រកួតវាយកូនគោលពានរង្វាន់សម្តេចតេជោ នាយករដ្ឋមន្រ្តីលើកទី៥ ឆ្នាំ២០២១ ដែលការប្រកួតនេះ បានធ្វើឡើងនៅទីលានវាយកូនគោលវឌ្ឍនៈ ស្ថិតនៅក្នុងឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ការរៀបចំកម្មវិធីប្រកួតកីឡាវាយកូនគោលនេះ ត្រូវបានសហព័ន្ធកីឡាវាយកូនគោលកម្ពុជា​រៀបចំ​ឡើងដើម្បី ចូលរួមអបអរសាទរទិវានយោបាយ​ឈ្នះឈ្នះខួបទី២៣ នៃការបញ្ចប់​សង្គ្រាម​ស៊ីវិលកម្ពុជា (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២១) ។ការប្រកួតកីឡាវាយកូន គោលរង្វាន់សម្ដេចតេជោ លើកទី៥នេះក្រោមវត្តមានដ៏ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​និង​ត្រូវបាន​ចូលរួម​ដោយ​កីឡាករកីឡា​ការិនីជាតិ ​អន្តរជាតិ និងបណ្ដាអង្គទូតប្រចាំនៅកម្ពុជាផងដែរ។សម្ដេចពិជ័យសេនាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ​និងជាប្រធានសហព័ន្ធកីឡាវាយ​កូនគោល​កម្ពុជា​បញ្ជាក់ថា៖ ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលពានរង្វាន់​សម្ដេចតេ​ជោ​នាយករដ្ឋមន្ត្រីលើកទី៥ ​នៅថ្ងៃនេះ​ ដើម្បីចូលរួមអបអរសាទរទិវានយោបាយឈ្នះឈ្នះ ខួប​ទី២៣ឆ្នាំ ​នៃ​ការ​បញ្ចប់សង្គ្រាមស៊ីវិលកម្ពុជា (២៩ ធ្នូ ឆ្នាំ ១៩៩៨ – ២៩ ធ្នូ ឆ្នាំ ២០២១) ស្របនឹង​សភាពការណ៍​នៅកម្ពុជាមានសន្តិភាព សន្តិសុខ និង សណ្ដាប់ធ្នាប់សង្គម ពិសេសការទប់ស្កាត់ការ​រីករាលដាលនៃជំងឺកូវីដ-១៩ មានលក្ខណៈល្អប្រសើរតាមរយៈការដាក់​ចេញ​យុទ្ធសាស្ត្រ​និង​វិធាន​ការនានា​ក្រោមការដឹកនាំដ៏ឈ្លាសវៃ​ប្រកប​ដោយគតិបណ្ឌិតរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី​និងបានសម្រេចបើកប្រទេសឡើងវិញ ដើម្បីស្ដារសេដ្ឋកិច្ចជាតិតាមរយៈការរស់នៅតាមកន្លងប្រក្រតីភាពថ្មី។សម្ដេចពិជ័យសេនា ទៀ បាញ់បន្តថា តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ បានធ្វើ​ឱ្យប្រទេស​ជាតិមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យក្នុងនោះវិស័យកីឡារាជរដ្ឋាភិបាល​បាន​ខិតខំយកចិត្តទុកដាក់ធ្វើការវិនិយោគកាន់តែច្រើនឡើងជាលំដាប់ទាំងហេដ្ឋារចនាសម្ព័ន្ធទន់ រឹង ការហ្វឹកហ្វឺន,ការបណ្ដុះ បណ្ដាលធនធានមនុស្សទាំងក្នុងនិងក្រៅប្រទេស ,ការជួយគាំទ្រ​ឧបត្ថម្ភ​គ្រប់​ពេលវេលា គ្រប់ទីកន្លែងនិងលើកទឹកចិត្តដល់កីឡាករកីឡាការិនី ​ដែលដណ្ដើមបានពានរង្វាន់ មេដាយមាស ប្រាក់ សំរឹទ្ធិ នៅក្នុងថ្នាក់តំបន់និងថ្នាក់អន្តរជាតិទៀតផង។ជាក់ស្ដែងកាលពីថ្ងៃទី ១៨ធ្នូ កន្លងមកនេះ រាជរដ្ឋាភិបាលបានរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់​ជា​ផ្លូវការវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោបង្ហាញពីកិច្ចខិតខំ ប្រឹងប្រែងក្នុងការអភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធកីឡាសម្រាប់ឈានឆ្ពោះទៅកាន់ការរៀបចំព្រឹត្តិការណ៍​ប្រកួតកីឡាស៊ីហ្គេម​និង​អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ នឹងទុកជាមត៌កមនុស្សជាតិ និងយុវជនគ្រប់ជំនាន់ព្រមទាំងក្លាយ​ជា​ប្រទេសមានសក្ដានុពលកីឡា,ទេសចរណ៍ វប្បធម៌ នយោបាយ និងសេដ្ឋកិច្ចក្នុងតំបន់និង​ពិភព​លោក«កីឡារស់ក្នុងសន្តិភាព!» ។សម្ដេចពិជ័យ ​ក៏បានចាត់ទុកថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលថ្ងៃនេះ ក៏ដើម្បីបង្កើន​សមត្ថភាព​កីឡាវាយកូន​គោលកម្ពុជា ឲ្យមានសមត្ថភាព និងគុណ​ ផលកីឡាកម្រិតខ្ពស់ រឹងមាំ សម្រាប់​ឆ្ពោះ​ទៅដណ្ដើមជោគជ័យ ក្នុងការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំ ២០២៣ ខាងមុខនេះផងដែរ ៕ អត្ថបទ មុត សុទ្ធ

សមាជិកព្រឹទ្ធសភាបាននាំយកគ្រឿងឧបភោគបរិភោគផ្ដល់ជូនប្រជាពលរដ្ឋចាស់ជរា

2021/12/24 01:46:21 pm        432
កំពង់ធំ ៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ផ្តល់អំណោយដល់ចាស់ជរាចំនួន ៣០គ្រួសារនៅ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។ក្នុងឱកាសនោះលោកជំទាវ ឃួន ឃុនឌី បានផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់ប្រមុខថ្នាក់ដឹកនាំ និងបានកោតសរសើរដល់អាជ្ញាធរមូលដ្ឋានដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋជួបការលំបាក ។លោកជំទាវ បានលើកឡើងថា​ការផ្តល់ស្បៀងអាហារ​និងសម្ភារៈប្រើប្រាស់ថ្ងៃនេះ គឺមិនបាន​បែង​ចែក​វណ្ណៈ ​ពណ៌សម្បុរ ឬប្រកាន់បក្សនយោបាយអ្វីឡើយ គឺផ្តល់ជូនគ្រួសារជួបការ​លំបាកពិត​ប្រាកដជាក់ស្តែង ទោះបីការផ្តល់ជាអំណោយមនុស្សធម៌ថ្ងៃនេះ មាន​តិចតួចមិនបានជួយ​ដល់​ពលរដ្ឋយូរអង្វែងក៏ដោយ ប៉ុន្តែវាអាចជួយដោះស្រាយពលរដ្ឋនៅពេលលំបាកបានមួយគ្រាដែរ។លោកជំទាវ បានផ្តាំផ្ញើដល់លោកយាយលោកតា​សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់​ទៅ​លើផ្នែក​អនាម័យ ដូចការបរិភោគសាច់ឆៅ ​បន្លែឆៅ ទឹកឆៅដែលបណ្តាលឱ្យមាន​ការ​រាគរុះ​បង្កជា​ជំងឺឆ្លងផ្សេងៗ ធ្វើឱ្យប៉ះពាលដល់សុខភាពដោយផឹកស្អាត​ ហូបស្អាត​ រស់នៅស្អាត ស្របពេល​សកលលោកក៍ដូចជាកម្ពុជាកំពុងជួបវិបត្តិនូវការរាតត្បាតជំងឺកូវីដ១៩ ជាពិសេសវីរុសបំប្លែងថ្មី អូមីក្រុង។លោកជំទាវ បានក្រើនរំលឹកដល់មន្ដ្រីក្រោមឱវាទ និងប្រជាពលរដ្ឋទាំងអស់​ត្រូវបន្ដបង្កើន​ការប្រុង​ប្រយ័ត្ន​និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន​នូវវិធានការណែនាំនានារបស់ក្រសួងសុខាភិបាល ក៏ដូចជា​វិធានការណែនាំ​របស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ និងការពារ ឲ្យបានខ្ជាប់ខ្ជួនជានិច្ចផងដែរ។អំណោយដែលចែកជូននាពេលនោះក្នុង១គ្រួសារៗ រួមមាន អង្ករ២០គីឡូក្រាម ត្រីខ១យួរ ភួយ១ ក្រមា១ និងថវិកា៣ម៉ឺនរៀល និងបានផ្តល់ជូនដល់អាជ្ញាធរនូវថវិកាមួយចំនួនផងដែរ ៕

កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងកម្ពុជា-ចិន និង RCEP នឹងចូលជាធរមាននៅដើមឆ្នាំក្រោយ

2021/12/24 01:30:40 pm        417
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា នៅខែមករា ឆ្នាំ២០២២ ខាងមុខនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) កម្ពុជា-ចិន និងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ហៅកាត់ អាសិប (RCEP) នឹងត្រូវដាក់ចូលជាធរមាន។ក្នុងពិធីបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០២១ និងលើកទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២២ កាល​ពីរសៀលថ្ងៃទី២៣ ខែធ្នូកន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ​ មានប្រសាសន៍ថា កិច្ចព្រមព្រៀងទាំងនេះ នឹង​ក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនពាណិជ្ជកម្ម​ទំនិញ សេវាកម្ម និងវិនិយោគ ​កាន់តែធំជាងមុន ជា​ពិសេស​ផ្តល់ទីផ្សារបន្ថែមលើមុខទំនិញថ្មីៗជាច្រើនមុខ​បន្ថែមទៀត សម្រាប់ការនាំចេញពីកម្ពុជាបន្ថែមពី​លើការផ្ទេរ​បច្ចេក​វិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគបរទេសផ្ទាល់ និងការងារ ថ្មីៗជូនប្រជាពលរដ្ឋផងដែរ។ឯកឧត្តម បានបន្តថា ទោះបីជាកម្ពុជាជួបបញ្ហាប្រឈមនឹងជំងឺរាតត្បាតកូវីដ១៩ក៏ដោយ ក៏ក្រសួង​បាន​ខិតខំ​បំពេញការងារយ៉ាងសកម្ម ក្នុងការជំរុញកំណើនវិស័យពាណិជ្ជកម្មកម្ពុជា ទាំងក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី តំបន់ និងសកលលោក ដោយសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ជា​ពិសេសការ​ចរចាបើកច្រកទីផ្សារសម្រាប់ទំនិញកម្ពុជា។ឯកឧត្តម រដ្ឋមន្រ្តីលើកឡើងបន្តថា ក្រសួងនៅមានបេសកកម្មចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីថ្មីៗបន្ថែម​ទៀត​ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ​មួយចំនួន ​មានដូចជា ជាមួយសហភាព​សេដ្ឋកិច្ច​អឺរ៉ុប អាស៊ី ឥណ្ឌា រុស្ស៊ី ជប៉ុន ម៉ុងហ្គោលីជាដើម។ឯកឧត្តម បានឲ្យដឹងទៀតថា ក្នុងរយៈពេលខាងមុខក្រសួងក៏បានខិតខំចរចាផងដែរ ដើម្បី​កម្ពុជា​អាចចុះ​ហត្ថ​លេខា ​លើអនុស្សរណៈយោគយល់គ្នាជាច្រើន ​ជាមួយប្រទេសជាដៃគូមួយចំនួនដូចជា បេឡារុស ហុងគ្រី គុយវែត និង​ម៉ូរីស​ជាដើម ​ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ​វិនិយោគកសិកម្ម ​ទេសចរណ៍​ ឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រជាដើម។យោងតាមសន្ទរកថារបស់ឯកឧត្តម ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា ថ្វីត្បិតតែតម្លៃនាំចេញ​ក្នុង​រយៈពេល ១១ខែ ឆ្នាំ២០២១ មាន​ចំនួន ១៥ ៧២៩លានដុល្លារអាម៉េរិក ​ដែល​មានការធ្លាក់ចុះចំនួន ០.១២ភាគរយ ​បើធៀបនឹង​ រយៈ​ពេល​ដូច​គ្នា​នឹងឆ្នាំ២០២០ក៏ដោយ ប៉ុន្តែបើតាមការព្យាករណ៍​របស់​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកំណើនសេដ្ឋកិច្ចនៅ​ក្នុង​ឆ្នាំ​២០២១​នេះ​ នឹងមានប្រមាណ ២,៤ភាគរយ។ ​ដោយឡែក សម្រាប់ឆ្នាំ២០២២ ​កំណើនដែលបានធ្វើការព្យាករណ៍ គឺមានរហូតដល់ ៤,៨ភាគរយ ​ក្នុងករណីការអនុវត្តគោលនយោបាយបានល្អប្រសើរតាមការគ្រោងទុក៕អត្ថបទ៖ ឈិត បូរ៉ាវី 

រដ្ឋមន្រ្តីការងារ ចង់ឃើញវិស័យឯកជនចាប់ដៃគូជាមួយរដ្ឋ អភិវឌ្ឍន៍ទីផ្សារការងារសម្រាប់យុវជន

2021/12/24 01:22:25 pm        442
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី២៣ ធ្នូ ឆ្នាំ២០២១នេះ បានអនុញ្ញាតឲ្យលោក Patrice Vignes នាយកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ (ខេមបូឌា) (foodpanda) ចូលជួបសម្តែងការគួរ និងពិភាក្សាអំពីការអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជា និងទីផ្សារការងារសម្រាប់យុវជន។ នៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្រ្តី អ៊ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានធ្វើការ​វិនិយោគ ​បង្កើតសេវាដឹកជញ្ជូននៅកម្ពុជា។ ចំពោះការវិនិយោគនេះទៀតសោត ពិតជាបានចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច ការផ្តល់ការងារដល់យុវជន និងជាការនាំមកនូវសេវាថ្មីមួយទៀត​ចូលមក​កម្ពុជា​ផងដែរ។ឯកឧត្តម បាន​លើកឡើងថា នៅក្នុងដំណាក់កាលកូវីដ-១៩ ក្រុមហ៊ុនបានផ្តល់ការផ្គត់ផ្គង់​អាហារ​មកដល់ពលរដ្ឋ ​កម្ពុជាបានយ៉ាងល្អ។ ​ជាមួយគ្នានេះ ​ឯកឧត្តមចង់ឲ្យខាង Foodpanda បង្កើតភាព​ជា​ដៃគូ​តាមរយៈការអភិវឌ្ឍធនធានមនុស្ស ​ដោយក្រសួងមានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ អាច​បង្កើតជាមេរៀនបង្រៀនក្នុងរយៈពេលទាំងខ្លី និងមធ្យម។ និងឲ្យមានការបណ្តុះ​បណ្តាល​ជំនាញ​ទន់ថែមទៀត​ ដើម្បីធ្វើការទំនាក់ទំនង​ជាមួយអតិថិជនរបស់ខ្លួន។ឯកឧត្តម គូសបញ្ជាក់ថា យើងអាចធ្វើកិច្ចព្រមព្រៀងលើ​អនុស្សរណៈរួមគ្នា ថាតើក្រសួងអាច​ជួយ​អ្វីខ្លះ​ទៅដល់​ក្រុមហ៊ុនបាន​នឹងក្លាយ​ជាដៃគូសហការដ៏​ជិតស្និត​ជាមួយគ្នានាពេលអនាគត។ ជាការឆ្លើយត​លោកនាយគ្រប់គ្រង ​បានបង្ហាញក្តីរីករាយ ដែលបានធ្វើការជាដៃគូជាមួយ​ក្រសួង​ការងារ លើកិច្ចការអាទិភាពមួយចំនួននេះ ​ដែលអាចនិយាយបានថា ​កិច្ចសហការនេះ នឹងផ្តល់ផល​ប្រយោជន៍ដល់បុគ្គលិករបស់ ​ក្រុមហ៊ុនផង​ និងភាពរីកចម្រើនរបស់ក្រុមហ៊ុនថែមទៀត និងពេញចិត្ត​ចុះកិច្ចព្រមព្រៀងលើអនុស្សរណៈជាមួយក្រសួង ដើម្បីធានាបាននូវកិច្ចសហការដ៏យូរអង្វែង និងកាន់តែមានប្រសិទ្ធភាព។ លោកបានឲ្យដឹងទៀតថា ក្រុមហ៊ុននឹងប្តេជ្ញាចិត្តធ្វើការវិនិយោគកាន់តែធំជាងនេះបន្ថែមទៀត នៅ​កម្ពុជាដោយមានផែនទីបង្ហាញផ្លូវបង្កើតជាប្រព័ន្ធស្តង់ដារមួយ ឲ្យមានការគាំទ្រពីអ្នកប្រើប្រាស់​សេវា​នេះ​ឲ្យកាន់តែច្រើនបន្ថែមទៀ ខណៈដែលក្រុមហ៊ុនលោកចាប់ផ្តើមសេវាដឹកជញ្ជូន​គ្រឿងទេស និង​ដឹកជញ្ជូនម្ហូបអាហារទូទៅ ​ដោយមានបុគ្គលិក​៨ពាន់នាក់ ​និងត្រូវ​ការ​កម្លាំងពលកម្មបន្ថែម​ទៀត​នា​ពេលខាងមុខ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ក្រសួងទេសចរណ៍បង្កើនការថតវីដេអូខ្លី ផ្សព្វផ្សាយការដើរកម្សាន្តតាមគោលដៅទេសចរណ៍ថ្មីៗ

2021/12/24 12:35:16 pm        434
ភ្នំពេញ៖ ស្ថាប័នចំនួន៣រួមមាន៖ ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងក្រុមហ៊ុន នរៈ ស្ទីឌីយូ នៅល្ងាចថ្ងៃទី២៣ ខែធ្នូនេះ បានព្រមព្រៀងគ្នា បង្កើនការចុះថតបង្កើតជាវីដេអូខ្លីជាច្រើន ដើម្បីធ្វើការផ្សព្វផ្សាយ និងបង្ហាញពីការត្រៀមលក្ខណៈ និងរបៀបនៃការទៅដើរកម្សាន្តនៅតាមបណ្តាគោលដៅទេសចរណ៍សំខាន់ ជាពិសេសតំបន់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នានារបស់កម្ពុជា។បើតាមលោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍​បានថ្លែងប្រាប់BTVថា នៅពេលពេលនេះ ក្រសួងទេសចរណ៍បានចុះហត្ថលេខាលើ MOUព្រមព្រៀមជាមួយក្រុមហ៊ុន នរៈស្ទីឌីយ៉ូ ធ្វើជាដៃគូមួយបន្ថែមទៀត ក្នុងរយៈពេលបីឆ្នាំ ដើម្បីផលិតជាវីដេអូទេសចរណ៍ថ្មី និងការផ្សព្វផ្សាយផលិតផលទេសចរណ៍ ព្រមទំាងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍អោយមានភាពទាក់ទាញភ្ញៀវជាតិអន្តរជាតិទៅទស្សនាកម្សាន្ត។លោក ឡោ វុឌ្ឍី ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន នរៈស្ទីឌីយ៉ូ ថ្លែងថា អស់រយៈពេលជាង ៥ឆ្នាំមកហើយ ដែលក្រុមហ៊ុនបានធ្វើកិច្ចការងារនេះជាមួយក្រសួងទេសចរណ៍ ហើយតាមរយៈ MOUថ្ងៃនេះ ក្រុមការងារលោកនឹងបង្កើនការប្តេជ្ញាចិត្តចូលរួមជាមួយក្រសួងទេសចរណ៍ និង​គណៈកម្មាធិការជាតិ ក្នុងការផលិតវីដេអូ ដើម្បីចូលរួមកម្មវិធីប្រលងប្រណាំង​នៅក្នុង​ព្រឹត្តិការណ៍​នានា ​ដើម្បីធ្វើការផ្សព្វផ្សាយគោលដៅទេសចរណ៍ថ្មីៗ ​ពិសេសគោលដៅសហគមន៍ អេកូទេស​ចរណ៍ និងទេសចរណ៍ផ្សេងព្រេង ​ដែលកំពុងក្លាយជានិន្នាការថ្មីនៃដំណើរ​កម្សាន្ត​របស់​ភ្ញៀវទេសចរ។ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ ថ្លែងថា នៅទូទាំងប្រទេសកម្ពុជា មាន​តំបន់​ទេសចរណ៍ ទេសចរណ៍វប្បធម៌ អេកូទេសចរណ៍ជាច្រើនកន្លែង ខណៈបច្ចុប្បន្នក្រសួង​ទេសចរណ៍​បានរៀបចំសៀវភៅបញ្ជីសារពើភណ្ឌតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជាឡើងវិញ ដោយបាន​បង្ហាញ​គោល​ដៅ​ទេសចរណ៍ប្រមាណជិត ១១០០កន្លែង អាចទៅលេងកម្សាន្ត ហើយនៅក្នុង​គោលដៅ​ទេសចរណ៍នីមួយៗ មានកន្លែងដើរកម្សាន្តដែលមានទាក់ទាញរាប់ពាន់កន្លែងទៀត។ឯកឧត្តម តុប សុភ័ក បន្ត បន្តថា តាមរយៈកិច្ចព្រមព្រៀង និងការបង្កើនផលិតវីដេអូខ្លីស្តីពីដំណើរ​កម្សាន្តតាមគោលដៅទេសចរណ៍ថ្មីនៅកម្ពុជា នឹងជម្រុញចលនាទេសចរ​ជាតិ​ អន្តរជាតិ​មានកំណើនឡើង ជា​ពិសេសជម្រុញ​ពលរដ្ឋខ្មែរទូទៅ ទៅលេង​កម្សាន្ត​ស្គាល់ទឹកដីជាតិខ្មែរខ្លួនឯង​អោយ​បានច្បាស់​ មុននឹងដើរកម្សាន្តទៅក្រៅប្រទេស៕អត្ថបទ ស៊ុម សុខជា

អ្នកដំណើរអន្តរជាតិចូលកម្ពុជាកើនឡើងជាង ៦០ភាគរយ ខណៈមន្រ្តីរឹងបន្តឹងបង្ការការឆ្លងអូមីក្រុង

2021/12/24 05:17:17 am        668
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ថោង សុផាត នាយរងប៉ុស្ត៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឲ្យដឹងថា រយះពេល៣សប្តាហ៍ក្នុងខែធ្នូនេះ អ្នកដំណើរអន្តរជាតិចូលកម្ពុជា បានកើនឡើងចំនួនជាង ៦០ភាគរយ ខណៈមន្រ្តីទាំងអស់រឹតបន្តឹងខ្ពស់បង្ការការឆ្លងជំងឺកូវីដ១៩ប្រភេទអូមីក្រុង មុនអនុញ្ញាតអ្នកដំណើរទាំងអស់ចូលកម្ពុជា។ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយBTV នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ថោង សុផាត នាយរងប៉ុស្ត៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីទទួល​បាន​សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល​ បានប្រកាសបើកប្រទេស ក៏ដូចជាអនុញ្ញាត​ឲ្យអ្នកដំណើរ​ទាំងជនជាតិខ្មែរ ​និងជនជាតិបរទេសទាំងអស់ដែលធ្វើដំណើរចូលកម្ពុជា ហើយបាន​ចាក់វ៉ាក់សាំងពេញលេញ (២ដូស) គឺមិនតម្រូវឲ្យធ្វើចត្តាឡីស័កនោះ មកទល់ពេលនេះ កំណើនអ្នក​ដំណើរអន្តរជាតិចូលកម្ពុជាបានកើនឡើងគួរឲ្យកត់សម្គាល់។ការកើនឡើងនេះ ឧត្តមសេនីយ៍ត្រី ថោង សុផាត បន្តថា បើប្រៀបធៀបរយះពេល៣សប្តាហ៍​ក្រោយ​បើកប្រទេសភ្លាម និងរយះពេល៣សប្តាហ៍មុនបំណាច់ខែធ្នូនេះ អ្នកដំណើរចូលកម្ពុជាក្នុងមួយថ្ងៃ​ចំនួន​ប្រមាណ៨០០នាក់ និងកើនឡើងជាង៦០ភាគរយ។ឧត្តមសេនីយ៍ត្រី ថោង សុផាត បានបញ្ជាក់ថា តាមរយៈកំណើននេះបានធ្វើឲ្យមន្រ្តីអន្តោប្រវេសន៍​សហការជាមួយមន្រ្តីសុខាភិបាល ​និងក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានរៀបចំ​ការ​ទទួលអ្នកដំណើរបន្ថែម​ ដើម្បីឲ្យការមកដល់របស់អ្នកដំណើរមិនមានការកកស្ទះ។ក្នុងពេលកម្ពុជារកឃើញអ្នកដំណើរចូលកម្ពុជា​តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ឆ្លង​ជំងឺកូវីដ១៩​ប្រភេទអូមីក្រុង ​ចំនួន៨ករណី ឧត្តមសេនីយ៍ត្រី ថោង សុផាត បានសង្កត់ធ្ងន់ថា គ្រប់អ្នក​ដំណើរ​ចូលទាំងអស់ត្រូវបំពេញដាច់ខាតទៅតាម​លក្ខខណ្ឌ​របស់កម្ពុជា ខណៈមន្រ្តីអន្តោប្រវេសន៍​ទាំងអស់​ក៏បានអនុវត្តយ៉ាងម៉ត់ច្មត់បង្ការការឆ្លងជំងឺកូវីដ១៩ ប្រភេទអូមីក្រុង។គួរបញ្ជាក់ថា រាល់អ្នកដំណើរចូលកម្ពុជាទាំងខ្មែរ និងបរទេស មិនតម្រូវឲ្យធ្វើចត្តាឡីស័កឡើយ ប៉ុន្តែការ​មិនធ្វើចត្តាឡីស័កនេះ ​សម្រាប់តែអ្នកដែលបានចាក់វ៉ាក់សាំងគ្រប់​ចំនួនរួចរាល់ប៉ុណ្ណោះ។ ក្នុងនោះ ​បើទោះបីមិនតម្រូវឲ្យធ្វើចត្តាឡីស័ក ​សម្រាប់អ្នកចាក់វ៉ាក់សាំង​ហើយក៏ពិតមែន ប៉ុន្ដែអ្នក​ដំណើរទាំងអស់​ត្រូវបំពេញកាតព្វកិច្ចមួយទៀត គឺការយកសំណាកដោយប្រើប្រាស់ឧបករណ៍​តេស្ដ​រហ័ស ឬហៅថា Rapid Test ខណៈសម្រាប់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង គឺតម្រូវឲ្យធ្វើចត្តា​ឡីស័ក ចំនួន១៤ថ្ងៃ និងយកសំណាកដោយម៉ាស៊ីន PCR ដដែល៕ អត្ថបទ សេក ឧត្តម

សម្តេច ទៀ បាញ់ និងលោកជំទាវ ម៉ែន សំអន ត្រូវបានជ្រើសតាំងជាអនុប្រធានបក្សប្រជាជនកម្ពុជា

2021/12/24 11:59:23 am        249
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលជា​សមាជិក​អចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា ត្រូវបានជ្រើសតាំងជាអនុប្រធាន​គណបក្សប្រជាជន​កម្ពុជា​បន្ថែមទៀត ដែលធ្វើឱ្យចំនួនអនុប្រធានបក្សនេះ មកដល់ពេលនេះកើនដល់ចំនួនបួននាក់។ក្នុងសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤៣ នៅវិមាន៧មករា (ចំការមន) បានបោះឆ្នោតផ្តល់ការគាំទ្រជ្រើសតាំងបន្ថែមអនុប្រធានបក្សពីររូបទៀត​ គឺសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលធ្វើឱ្យ​គណបក្សនេះ​រហូតមកដល់ពេលនេះ មានអនុប្រធានចំនួន៤រូបហើយ ​គឺសម្តេចវិបុលសេនាភក្តី សាយ ឈុំ សម្តេចក្រឡាហោម ស ខេង សម្តេចពិជ័យសេនា ទៀ បាញ់ និង​លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ។គណបក្សប្រជាជនកម្ពុជា បានរៀបចំសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តីទី៥ នៅព្រឹកថ្ងៃទី២៤ ខែធ្នូនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ​ ហ៊ុន សែន ប្រធានគណបក្ស សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយស សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធាន ​និងងថ្នាក់ដឹកនាំថ្នាក់កណ្ដាល សរុប៣៥រូប ​ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការ នៃគណៈកម្មាធិការកណ្ដាល ចំនួន៧៧៥រូប ។គណបក្សប្រជាជនកម្ពុជា មកដល់ពេលនេះ ​មានសមាជិកគណៈកម្មាធិការកណ្តាល ​សរុបចំនួន ៨៣៧នាក់ ​ក្នុងនោះ​មានសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ចំនួន៣៧នាក់ ៕អត្ថបទ៖ មុត សុទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ធ្វើដំណើរទៅទស្សនកិច្ចសហរដ្ឋអាមេរិក បន្ទាប់ពីពិភាក្សាជាមួយរដ្ឋាភិបាលបណ្ដោះអាសន្ន
06/20/2026 03:06 PM
ប្រទេសន័រវែសស្វែងរកការហាមឃាត់ការធ្វើពាណិជ្ជកម្មជាមួយនឹងអ្នកតាំងលំនៅឋានអ៊ីស្រា អែលខុសច្បាប់
06/20/2026 03:06 PM
ជនអន្តោប្រវេសន៍នីហ្សេរីយ៉ាដែលវិលត្រឡប់មកពីអាហ្វ្រិកខាងត្បូង កំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច
06/20/2026 03:06 PM
សម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
06/20/2026 02:06 PM
មេដឹកនាំសហភាពអឺរ៉ុបឯកភាពគ្នាបន្តទណ្ឌកម្មលើប្រទេសរុស្ស៊ីរយៈពេលមួយឆ្នាំទៀត
06/20/2026 02:06 PM
មន្ត្រីជាន់ខ្ពស់៖ អ៊ីរ៉ង់មិនដកពីការចរចាអំពីបទឈប់បាញ់នៅប្រទេសលីបង់ជាមួយអាមេរិកទេ
06/20/2026 02:06 PM
WHOនិយាយថា ការផ្ទុះឡើងនៃជំងឺអេបូឡានៅកុងហ្គោបានឆ្លងដល់គ្រូពេទ្យចំនួន ៧៥នាក់ ចាប់តាំងពីខែឧសភាមក
06/20/2026 02:06 PM
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតី ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧) នៅខេត្តត្បូងឃ្មុំ
06/20/2026 01:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងលីបង់បណ្តាលឲ្យមនុស្សយ៉ាងតិច ៤៧នាក់ ស្លាប់ និង ៩៧នាក់រងរបួស
06/20/2026 01:06 PM
ជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
06/20/2026 01:06 PM