សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

ឆ្នាំ២០២២កម្ពុជា-ជប៉ុននឹងប្រារព្ធខួប៣០ឆ្នាំនៃប្រតិបត្តិការរក្សាសន្តិភាព

2021/12/28 08:57:45 am        591
ភ្នំពេញ ៖ នៅក្នុងខណៈដែលត្រូវបានសម្តេចតេជោ អនុញ្ញាតឱ្យចូលជួបសំដែងការគួរសមនៅភូមិគ្រឹះក្រុងតាខ្មៅនាព្រឹកថ្ងៃទី២៨ធ្នូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានគោរពជំរាបជូនសម្តេចថាឆ្នាំ២០២២ភាគីទាំង២កម្ពុជា-ជប៉ុននឹងប្រារព្ធខួប៣០ឆ្នាំនៃប្រតិបត្តិការរក្សាសន្តិភាពដែលពេលនោះជប៉ុននឹងបញ្ជូននាវាស្វ័យការពារជើងទឹកចូលចតនៅខេត្តព្រះសីហនុ។​នៅក្នុងឱកាសជំនួបនោះដែរ ឯកឧត្ដម ម៉ាសាហ៊ីរ៉ូ មិកាមី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាក៏ បានគោរពរាយការណ៍ជូនសម្ដេចតេជោអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ជប៉ុន ដែលក្នុងនោះមានវិស័យសុខាភិបាលដែលជប៉ុនបានផ្ដល់វ៉ាក់សាំង អាស្ត្រាហ្សេនីកាចំនួន៣០លានដូសជូនកម្ពុជាហើយឯកឧត្តមក៏គោរពជម្រាបជូនសម្ដេចថាឆ្នាំ២០២២គឺជាខួប ៣០ឆ្នាំនៃប្រតិបត្តិការរក្សាសន្តិភាព (PKO)ដែលពេលនោះជប៉ុនត្រៀមនឹងបញ្ជូននាវាស្វ័យការពារជើងទឹកមកចុះចតនៅកម្ពុជា។ជប៉ុនក៏នឹងអញ្ជើញឯកឧត្តមហ៊ុនម៉ាណែតដើម្បីទៅធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុនលើវិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យអាស៊ាន។ឯកឧត្តមមីកាមិក៏បានគោរពជម្រាបជូនសម្ដេចតេជោថាជប៉ុនបានផ្ដល់រថយន្តមួយចំនួនជូនដល់ក្រសួងការបរទេសក៏ដូចជាសម្ភារៈមួយចំនួនផងដែរហើយត្រៀមនឹងផ្តល់កិច្ចសហប្រតិបត្តិការគាំទ្រដល់កម្ពុជាធ្វើយ៉ាងណាឱ្យកម្ពុជាទទួលបានជោគជ័យក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២។ជប៉ុនមានក្រុមហ៊ុនមួយចំនួនគ្រោងបង្កើតរោងចក្រផលិតអគ្គិសនីដោយឧស្ម័នធម្មជាតិនិងពន្លឺព្រះអាទិត្យនៅកម្ពុជាផងដែរ។ជាមួយគ្នានោះ ឯកឧត្តមឯកអគ្គរាជទូតបានគោរពជម្រាបជូនសម្ដេចតេជោនូវការគាំទ្ររបស់ជប៉ុនធ្វើយ៉ាងណាជំរុញកំពង់ផែខេត្តព្រះសីហនុឱ្យក្លាយទៅជាកំពង់ផែស្នូលរបស់ប្រទេសកម្ពុជា។ជាការឆ្លើយតប សម្តេចតេជោបានអរគុណដល់រដ្ឋាភិបាលនិងប្រជាជនជប៉ុនដែលបានជួយដល់កម្ពុជានូវវ៉ាក់សាំងក៏ដូចជាជំនួយដទៃទៀតដូចជាបរិក្ខារផ្សេងៗដើម្បីជួយកម្ពុជាក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងក្នុងការរាតត្បាតជំងឺកូវីដ-១៩ ហើយសម្ដេចក៏បានថ្លែងអំណរគុណផងដែរចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុននានានិងអរគុណការផ្ដល់រថយន្តក៏ដូចជាការផ្ដល់ជាសម្ភារៈនិងកិច្ចសហប្រតិបត្តិការនិងការគាំទ្រដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាទទួលបានជោគជ័យក្នុងការដឹកនាំជាប្រធានអាស៊ាននៅពេលខាងមុខ។ចំពោះការអញ្ជើញឯកឧត្តមហ៊ុនម៉ាណែតទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុននិងដំណើរចុះចតនាវានៅកំពង់ផែខេត្តព្រះសីហនុនៅកម្ពុជាសម្ដេចក៏បានស្វាគមន៍និងមានប្រសាសន៍ថាក្នុងខួប៣០ឆ្នាំនៃPKOនៅឆ្នាំ ២០២២ខាងមុខនេះ គប្បីណារៀបចំធ្វើខួបនេះឲ្យក្លាយទៅជាការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការពារជាតិ៕ អត្ថបទ មុត សុទ្ធ

សម្ដេចក្រឡាហោម បញ្ជាទប់ស្កាត់ការលួចនាំទូរស័ព្ទ​ចូល​ពន្ធនាគារ ​អាច​បង្កជា​បទល្មើសបន្ថែម

2021/12/28 11:50:40 am        639
កណ្ដាល៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាយ៉ាងម៉ឺងម៉ាត់ ទៅអគ្គនាយកដ្ឋានពន្ធនាគារ ត្រូវទប់ស្កាត់ឲ្យបានតឹងរឹង ចំពោះបញ្ហាការលួចនាំយកទូរស័ព្ធឲ្យអ្នកជាប់ពន្ធនាគារ ដែលអាចបង្កើតឱកាសឲ្យពួកគេ ប្រព្រឹត្តិបទល្មើសបន្ថែម ។ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ​ជាផ្លូវការមណ្ឌលយុវនីតិសម្បទា ​ស្ថិតក្នុង ស្រុកកណ្តាលស្ទឹង ​ខេត្តកណ្តាល ​នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ​សម្ដេចក្រឡាហោម បាន​មាន​ប្រសាសន៍ថា បញ្ហាអ្នកជាប់ពន្ធនាគារនេះ​ ត្រូវ​ត្រួត​ពិនិត្យទប់ស្កាត់​ ឲ្យ​បាន​តឹងរឹង​បំផុស ការ​លួចនាំ​យកទូរស័ព្ទដៃពីខាងក្រៅឲ្យទណ្ឌិត ​ព្រោះកន្លងមកមានករណីអ្នកទោស ​ប្រើប្រាស់ទូរស័ព្ទតេ ទាក់ទងទៅខាងក្រៅ ប្រព្រឹត្តិបទល្មើសផ្សេងៗ ។សម្ដេចបានន្ថែមថា អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវត្រួតពិនិត្យឡើងវិញ ​មិន​អនុញ្ញាតឲ្យ មាន​ទូរស័ព្ទក្នុងពន្ធនាគារឡើយ ​ប៉ុន្ដែឲ្យពួកគាត់ប្រើបាន តែត្រូវតាមដានយ៉ាងយកចិត្តទុកដាក់ ព្រមទាំង ថតសំឡេង ​ដើម្បីធានាសុវត្ថិភាពនាពេលក្រោយ ដោយមន្រ្តីពន្ធនាគារត្រូវរៀបចំយ៉ាង​ណា​ធ្វើ​ទៅ​តាមច្បាប់​ ព្រោះមានក្រុមគ្រួសារបស់អ្នកជាប់ពន្ធនាគារ ​មកសួរសុខទុក្ខ ដូច្នេះត្រូវតាមដាន​យ៉ាង​យកចិត្តទុកដាក់បំផុត ។ ជាមួយគ្នានេះសម្ដេចក្រឡាហោម ក៏បានសម្ដែងនូវការព្រួយបារម្ភផងដែរ​ ចំពោះការកើនឡើង នៃ​យុវជនជាទំពាំងស្នងឫស្សី ពិសេសអនីតិជន​ បានប្រព្រឹត្តិបទល្មើសផ្សេងៗជាបន្តបន្ទាប់ ក្នុងនោះដូចជាបទល្មើសគ្រឿងញៀនជាដើម​ ដោយសម្ដេចបានជំរុញដល់ភាគីពាក់ព័ន្ធ បន្ត​ដោះស្រាយបញ្ហានេះ ។គួរបញ្ជាក់ថា បច្ចុប្បន្នអ្នកជាប់ពន្ធនាគារ នៅក្នុងប្រទេសកម្ពុជាមានជិត ៤ម៉ឺននាក់ ​ក្នុងនោះអ្នកទោសពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន មានរហូតដល់ជាង ​៥១ភាគរយ ហើយ​ក្នុងចំណោមអ្នកទោសទាំងអស់នោះ ​ក៏មានអនីតិជនផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ

សម្តេច សាយ ឈុំ ស្នើឲ្យទូតខ្មែរថ្មីបំពេញការងារនៅក្រៅប្រទេស​ខិតខំ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែល្អថែមទៀត

2021/12/28 11:44:35 am        888
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញដល់ឯកអគ្គរាជទូតខ្មែរថ្មី ដែលបំពេញការងារនៅក្រៅប្រទេស ខិតខំប្រឹងប្រែងកិច្ចការងាររបស់ខ្លួន ឲ្យបានល្អប្រសើរបន្ថែមទៀត ជាមួយប្រទេសដែលពួកផងខ្លួន ត្រូវព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងឲ្យបំពេញបេសកកម្មនោះ។ថ្លែងក្នុងឱកាស អនុញ្ញាតឱ្យឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា​ទើបតែងតាំងថ្មីប្រចំាប្រទេសនានាចំនួន០៣រូប ​ចូលជួបសម្តែងការគួរសម និងទទួល​អនុសាសន៍​ណែនាំ​មុននឹងចេញដំណើរទៅបំពេញភារកិច្ចនោះ ​សម្តេច វិបុលសេនាភក្តី សាយ ឈុំ បាន​លើក​ឡើងថា «សូមយកចិត្តទុកដាក់ខិតខំប្រឹងប្រែងខិតខំពង្រឹងពង្រីកនូវទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​លើគ្រប់វិស័យ​រវាងប្រទេសកម្ពុជា ​និងប្រទេស​សាមី ​ឱ្យបានរឹងមាំ ​និងខ្លាំងក្លា ដើម្បី​ជា​គុណ​ប្រយោជន៍​ដ៏​ឧត្ដុង្គឧត្ដម​សម្រាប់ប្រជាជន ​និងប្រទេសទាំងពីរ ​ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត»។ក្តាប់ជាប់គ្រប់សភាពការណ៍របស់ប្រទេសជាតិយើង ក៏ដូជាសភាពការណ៍អន្តរជាតិ ដែលមានការ​ពាក់ព័ន្ធ​នឹងប្រទេសជាតិយើងសំដៅ ​និងបង្កលក្ខណងាយស្រួលសម្រាប់យើងក្នុង​ការ​ផ្សព្វផ្សាយ​ជូនប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា​ ដែលបាននឹងកំពុងរស់នៅ ធ្វើការងារនៅប្រទេស​ដែល​ឯកឧត្តម​ធ្វើជាឯកអគ្គរាជទូតជាដើមនោះ ។សម្តេចជាមួយគ្នានោះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការ​អបអរសាទរ​ចំពោះ​ឯកឧត្តម ទាំង០៣រូប ដែលត្រូវបាន​ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង​ជា​ឯកអគ្គរាជទូតថ្មី​ប្រចាំ​ប្រទេសទាំង០៣ ​មានដូចជា​ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតប្រចាំប្រទេសជប៉ុន ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ីកូ និងឯកឧត្តម ផន ពៅ ឯកអគ្គរាជទូតប្រចាំ​សាធារណរដ្ឋ​ហ្វីលីពីន។សម្តេចប្រធានព្រឹទ្ធសភាក៏បាន​ផ្ដាំផ្ញើ ​ឲ្យយកចិត្តទុកដាក់ក្តាប់គ្រប់សភាពការណ៍ ដែលកើតមាន​ឡើង​នៅ​ប្រទេសដែលឯកឧត្តម​ធ្វើ​ជាឯកអគ្គរាជទូត ហើយជូនព័ត៌មានទាំងអស់​នោះមក​ដល់​ប្រទេសជាតិយើងវិញ ​ដើម្បីជ្រាប​ ឬក៏ដើម្បីយើងមានគោលការណ៍ និងវិធានការជា​ការ​រឹតចំណង​មិត្តភាព សាមគ្គីភាព ​និងកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាប្រទេសទាំងអស់នោះ។សូមខិតខំប្រឹងប្រែងឱ្យមានការផ្លាស់ប្តូរ ទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីជំនាញតាមស្ថាប័ននានា ​និងខិតខំឱ្យមានកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ វប្បធម៌ បច្ចេកទេស...។ ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ​ក៏ដូចជាគុណប្រយោជន៍ប្រទេសកម្ពុជា។ក្នុងនាម​ឯកអគ្គរាជទូតទាំង០៣រូប​ ឯកឧត្តម ទុយ រី ​បានសន្យាថា នឹងខិតខំអនុវត្តតាម​អនុសាសន៍​ណែនាំ​ដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រធានព្រឹទ្ធសភា​ និងខិតខំផ្សព្វផ្សាយនូវកិត្យានុភាពប្រទេសជាតិ ពង្រឹង​ពង្រីកទំនាក់ទំនង​សហប្រតិបត្តិការជាមួយ​នឹងប្រទេសម្ចាស់ផ្ទះ​ និងឯកអគ្គរាជទូត រដ្ឋទូត​ប្រទេស​ផ្សេងៗទៀត ​និងខិតខំទាក់ទាញជំនួយនៃប្រទេសជាមិត្ត វិនិយោគិន អ្នកទេសចរ​ឱ្យ​មកកម្ពុជា​កាន់តែច្រើន ​ដើម្បីលើកកម្ពស់សេដ្ឋកិច្ច សង្គមនៃព្រះរាជាណាចក្រកម្ពុជា​ឱ្យកាន់​តែរីក​ចម្រើន​ឡើងថែមទៀត៕អត្ថបទ៖ បាន ចក់

អភិបាលខេត្តឧត្តរមានជ័យ ជំរុញបេក្ខជនឱ្យប្រើប្រាស់សមត្ថភាពក្នុងការប្រឡង

2021/12/27 04:52:01 pm        675
ឧត្ដរមានជ័យ៖ អភិបាលខេត្តឧត្ដរមានជ័យ បានជំរុញឱ្យបេក្ខជនទាំងអស់ ប្រើប្រាស់សមត្ថភាពក្នុងការប្រឡងយក សញ្ញាបត្រ ដើម្បីវាស់ស្ទង់ពីកម្រិតចំណេះដឹង ដែលបានសិក្សាអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ។ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ពេលបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ ​នៅវិឡាល័យតេជោ សែន សំរោង ​នៅព្រឹកថ្ងៃទី២៧ ខែធ្នូនេះ បានក្រើន​រំលឹក​បេក្ខជន ប្រឡងទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការទប់ស្កាត់​ការ​ឆ្លងកូវីដ-១៩។លោក ប៊ិច រតនា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា សម័យ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០/២០២១នេះ ក្នុងខេត្តនេះ មាន​បេក្ខ​ជនដាក់ ពាក្យប្រឡង ចំនួន១៤៧៩ ចែកចេញជាបីមណ្ឌល ចំនួន៦០បន្ទប់ ១- មណ្ឌលប្រឡង​វិឡាល័យ​តេជោ សែន សំរោង ២- មណ្ឌលប្រឡងវិឡាល័យហ៊ុន សែន ​ឧត្តរមានជ័យនិង៣- មណ្ឌល​សាលាបឋមសិក្សាក៥ ។លោកបានបញ្ជាក់ថា ដំណើរការប្រឡង​ ថ្ងៃទី១នេះ ប្រព្រឹត្តទៅល្អ ​សិស្សគោរពតាមលក្ខខណ្ឌ នៃ ការប្រឡង ​បើទោះជាសិស្សពីរនាក់ ​ត្រូវបានពិនិត្យរកឃើញវិជ្ជមានកូវីដ-១៩ក្ដី៕ អត្ថបទ៖ ឃិន សារិទ្ធ 

ក្រសួងការពារជាតិ​នឹង​ប្រារព្ធ​ពិធី​យ៉ាង​អធិកអធម​នៅ​ក្នុង​បរិវេណ​វិមាន​ឈ្នះឈ្នះ​ នៅ​ថ្ងៃឆ្លង​ឆ្នាំ២០២១ចូលឆ្នាំ២០២២

2021/12/27 02:17:46 pm        422
ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា នឹងប្រារព្ធពិធីយ៉ាងអធិកអធម នៅក្នុងបរិវេណវិមាន ឈ្នះ ឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ រហូតដល់យប់រំលងអាធ្រាតថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីអបអរសាទរខួប២៣ឆ្នាំ នៃទិវានយោបាយ ឈ្នះ ឈ្នះ និងខួបលើកទី៣ នៃការដាក់ឲ្យដំណើរការជាសាធារណៈនៃវិមាន ឈ្នះ ឈ្នះ។ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីចុះត្រួតពិនិត្យ នូវការរៀបចំស្តង់តាំង​ពិព័រណ៍ សម្រាប់​សមិទ្ធផល​តាមបណ្តាអង្គភាពនានាចំណុះឲ្យក្រសួងការពារជាតិ ​នៅវិមាន ឈ្នះ ឈ្នះ ​នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ​នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ​ទីប្រឹក្សា​ពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ និង​ជាអគ្គនាយកអគ្គនាយកដ្ឋាននយោបាយកិច្ចការបរទេស ​និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវ និងសាងសង់ វិមានឈ្នះ ឈ្នះ បានឲ្យដឹងថា​ នៅក្នុងឱកាសប្រារព្ធ​ពិធីខាងលើនេះ ​នឹងមានការ​ប្រគំតន្ត្រី ​បាញ់កាំជ្រួច និងពិធីកំសាន្តនានាជាច្រើនទៀត​ ដើម្បីអបអរសាទរខួបខាងលើនេះ បន្ទាប់​ពី​អាក់ខាន​មួយឆ្នាំកន្លងទៅ ដោយសារបញ្ហានៃការរីករាលដាលនូវមេរោគកូវីដ១៩នោះ។ក្នុងសន្និសីទសារព័ត៌មាននោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ​ក៏បានរំលឹកអំពីអត្ថន័យ នៃសំណង់វិមានឈ្នះ ឈ្នះផងដែរថា វិមាននេះគឺជាកំពូលវិមានដែលមានជ្រុងបី​តំណាង​ឲ្យ​នយោបាយ​គន្លឹះសំខាន់ៗចំនួន ៣នាំឲ្យនយោបាយឈ្នះ-ឈ្នះ​ទទួលបាន​ជោគជ័យ (ទី១.ការធានារូបកាយ និងអាយុជីវិត, ទី២. ធានាអាជីព និងមុខរបរ និងទី៣. ការធានាកម្មសិទ្ធិ និង​ទ្រព្យ​សម្បត្តិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ), ទី ២. តួវិមានដែលមានជ្រុង ៥ តំណាងឲ្យយុទ្ធ​សាស្ដ្រ DIFID (បំបែក ឯកោបញ្ចប់ ធ្វើសមាហរណកម្ម និង អភិវឌ្ឍ) ដែលជាយុទ្ធសាស្ដ្ររំលាយ​អង្គការ​ចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម និងសារសំខាន់ ទី៣. តួវិមានមានជ្រុង ប្រាំពីរ តំណាងកត្តា​នាំឲ្យនយោបាយ ឈ្នះ-ឈ្នះ ទទួលបានជោគជ័យ ។នៅជាប់លើវិមានមានឆ្លាក់សិលាចារឹក​ចំនួន២ផ្ទាំង គឺសិលាចរឹកផ្ទាំងទី១ បង្ហាញពីជោគជ័យ​នៃ​នយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើ​ឱ្យ​ប្រទេស​ជាតិ​ទាំងមូល​ ទទួលបានសុខ​សន្តិភាព​ពេញលេញ​ មានឯកភាពជាតិ និងឯកភាពទឹកដី​ទាំងស្រុង​ចាប់ពីចុងឆ្នាំ១៩៩៨មក។ ​អត្ថន័យនៃការកសាងវិមាន​ ឈ្នះ-ឈ្នះ​ គឺដើម្បីចារឹក និងតម្កល់និមិត្តរូប វត្ថុតាង ​និងសមិទ្ធផលទាំង​អស់ដែលពាក់ព័ន្ធទុកជាការចងចាំ និងជាមេរៀន​សម្រាប់មនុស្សជំនាន់​ក្រោយតរៀងទៅ។ សិលាចរឹកផ្ទាំងទី២​ បង្ហាញអំពីការបញ្ចុះបឋមសិលាសាង​សង់វិមានឈ្នះ-ឈ្នះ នាម​សប្បុរសជនដែលកសាងថែទាំ​ ការពាររួមទាំងការអំពាវនាវរបស់​សប្បុរសជន​ទាំងឡាយ ដែល​មានបំណងល្អចំពោះសំណង់ប្រវត្តិសាស្ត្រ។យ៉ាងណាក៏ដោយ នៅក្នុងឱកាស​ប្រារព្ធ​ពិធី​យ៉ាង​អធិកអធម ខួប២៣ឆ្នាំនៃទិវានយោបាយ ឈ្នះ ឈ្នះ និងខួបលើកទី៣នៃការដាក់ឲ្យដំណើរ​ការជាសាធារណៈនៃវិមាន ឈ្នះ ឈ្នះនេះដែរនាយ​ឧត្តមសេនីយ៍​ ណឹម សុវត្ថិ ​ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិ ដែលនឹងចូលទស្សនាកំសាន្ត​គប្បី​ត្រូវធ្វើជា​ ម្ចាស់ការដោយខ្លួនឯង ​ពោលគឺត្រូវបន្តគោរពឲ្យបានខ្ជាប់ខ្ជួននូវវិធាន​ការរបស់​រាជ​រដ្ឋាភិបាល ​និងក្រសួង សុខាភិបាលក្នុងកិច្ចការពារ​ និងទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩ ជាពិសេសគឺមេរោគកូវីដ១៩ ​បំប្លែងថ្មី ប្រភេទអូមីក្រុងនេះតែម្តង។សូមបញ្ជាក់ថា នៅក្នុងពិធីខួប២៣ឆ្នាំនៃទិវានយោបាយ ឈ្នះ ឈ្នះ និងខួបលើកទី៣​នៃការដាក់ឲ្យ​ដំណើរការជាសាធារណៈនៃវិមាន ឈ្នះ ​ឈ្នះនេះដែរ ​នឹងប្រារព្ធធ្វើឡើងក្រោមអធិបតីភាពពី សម្តេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ​និងជាប្រធានក្រុមការងារ សាងសង់វិមានឈ្នះ ឈ្នះ៕ អត្ថបទ បាន ចក់

បេក្ខជនប្រឡងមួយចំនួននៅរាជធានី មានសង្ឃឹមជាប់បន្ទាប់ពីបញ្ចប់ការប្រឡងព្រឹកនេះ

2021/12/27 01:33:41 pm        874
ភ្នំពេញ៖ បេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូម (បាក់ឌុប) ក្នុងមណ្ឌលវិទ្យាល័យបាក់ទូក នៅថ្ងៃទី២៧ ខែធ្នូនេះ បានប្រាប់BTVថា វិញ្ញាសារប្រឡងនៅព្រឹកនេះ គឺពួកគេធ្វើបានច្រើន និងមានសង្ឃឹមជាប់ ខណៈការប្រឡងមានការរឹតបន្តឹងដូចឆ្នាំមុនៗដដែល។វិញ្ញាសារប្រឡងនៅព្រឹកនេះ ផ្នែកវិទ្យាសាស្រ្ត មានពីរមុខវិជ្ជា គឺប្រវិត្តវិទ្យា និងជីវៈវិទ្យា ផ្នែកវិទ្យា សាស្រ្តសង្គម មានពីរមុខវិជ្ជាដែរ គឺផែនដី បរិស្ថានវិទ្យា និងប្រវត្តិវិទ្យា។ នៅពេលរសៀល មានមុខវិជ្ជាគីមី វិទ្យា ភាសាបរទេស និងសម្រាប់ផ្នែកវិទ្យាសាស្រ្ត និងផ្នែកវិទ្យាសាស្រ្តសង្គម មានមុខវិជ្ជា ភូមិវិទ្យា និង ភាសាបរទេស។ដើម្បីធានាការប្រឡងបាក់ឌុបប្រព្រឹត្តទៅដោយរលូន ក្រសួងអប់រំ បានពង្រឹងកិច្ចសហការយ៉ាង ស្អិតរមួតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន៧។ បន្ថែមលើនេះ ក្រសួងអប់រំ ក៏បានដាក់​ចេញ​វិធានការ ផ្សេងៗមួយចំនួនទៀត ​ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ ​ជូនបេក្ខជនផងដែរ។ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ ​ប្រព្រឹត្តទៅនៅថ្ងៃទី២៧ និង២៨ ខែធ្នូ ដោយ​មានបេក្ខជនចុះឈ្មោះប្រឡងសរុបប្រមាណជាង ១១ម៉ឺននាក់ ​ខណៈគណៈមេប្រយោគ​ និង​គណៈកម្មការនានា​ចូលរួម​ក្នុងដំណើរការប្រឡង ​មានចំនួនជាង៣ម៉ឺននាក់។ លទ្ធផលនៃការប្រឡង នឹងត្រូវប្រកាសនៅថ្ងៃទី១៨ ​ខែមករា ឆ្នាំ២០២២​ នៅរាជធានីភ្នំពេញ និង​ខេត្តកណ្ដាល និងថ្ងៃទី១៩ ខែមករា ​នឹង ប្រកាស​នៅតាមបណ្តាខេត្តផ្សេងៗ នៅទូទាំង​ប្រទេស​កម្ពុជា៕អត្ថបទ៖ ទូច សោភ័ណ

ការប្រឡងបាក់ឌុបនៅទូទាំងខេត្តកណ្តាលនៅថ្ងៃដំបូងនេះ ប្រព្រឹត្តទៅដោយរលូន

2021/12/27 01:15:50 pm        541
កណ្ដាល៖ តាមការឱ្យដឹងពីមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល បានឱ្យដឹងថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ នៅព្រឹកថ្ងៃដំបូង នៅខេត្តកណ្តាលមានដំណើរការល្អ ក្រោមការត្រួតពិនិត្យតាមដានយ៉ាងហ្មត់ចត់ពីក្រុមគ្រូអនុរក្ស ហើយសិស្សមានសុខភាពល្អ ពុំមានសិស្សណាមានផ្ទុកវិជ្ជមានកូវីដ១៩នោះទេ ប៉ុន្តែក្នុងចំណោមបេក្ខជនសិស្សមានសិទ្ធប្រឡងចំនួន ៩០២២នាក់ គឺមានអវត្តមានមិនបានប្រឡងចំនួន ៣៣៣នាក់។តាមការឱ្យដឹងពីលោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៧ខែធ្នូនេះ ​សិស្សថ្នាក់ទី១២ ​ដែលមានសិទ្ធចូលរួមប្រឡងសញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ​ឆ្នាំសិក្សា​២០២១នេះ មានចំនួន ៩០២២នាក់ ក្នុងនោះសិស្សស្រី​មាន​ចំនួន ៥០០៨​នាក់ ដោយបានបែងចែកមណ្ឌលប្រឡងចំនួន ១៨មណ្ឌល ក្នុងនោះផ្នែកវិទ្យាសាស្ត្រមានចំនួន​៥មណ្ឌល​ និងផ្នែកវិទ្យាសាស្ត្រសង្គមមាន ១៣មណ្ឌល។បើតាមលោក អ៊ូ វុឌ្ឈី ប្រធានមណ្ឌលប្រឡងប្រចាំវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ក្រុងតាខ្មៅ​ខេត្ត​កណ្តាល បញ្ជាក់ថា​សម្រាប់ការប្រឡងបាក់ឌុបនៅថ្ងៃដំបូងនេះ គ្រប់បេក្ខជនសិស្ស​ចូលរួម​ប្រឡង​ទាំងអស់ ​គឺបានអនុវត្តបានល្អ ​តាមគោលការណ៍របស់ក្រសួងអប់រំយុវជន និងកីឡា និងតាម​បទបញ្ជា​វិន័យការប្រលង​ ខណៈក្រុមគ្រូអនុរក្សបានធ្វើការវាស់កំដៅ​ ឆែករកសំណៅឯកសារ យ៉ាង​ប្រុងប្រយ័ត្នបំផុត និងក្រោមការតាមដានពិនិត្យ អង្គភាពប្រឆាំងអំពើពុករលួយផងដែរ។បើតាមអាណាព្យាបាលសិស្សប្រឡងបាក់ឌុប ថ្លែងថា​ យើងមានការពេញចិត្ត នឹងការរៀបចំការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ​ ខណៈទិដ្ឋភាពការប្រឡងគឺមានការរឹតបន្តឹងល្អ និង​មានការប្រុងប្រយ័ត្នល្អ ​ខណៈកូវីដ១៩ មិនទាន់ផុតពីទឹកដីកម្ពុជា ហើយការរៀនសូត្រថ្នាក់ទី១២​របស់កូនចៅគាត់នៅក្នុងឆ្នាំនេះ ​គឺបានធ្វើតាមប្រព័ន្ធអនឡាញផង និងរៀនផ្ទាល់នៅក្នុងថ្នាក់​ក្នុង​រយៈពេលខ្លីផង និងបានខិតខំប្រឹងប្រែងរៀនយ៉ាងយកចិត្តទុកដាក់ទៅតាមបរិបទកូវីដ១៩។សូមបញ្ជាក់ថា ក្នុងឆ្នាំសិក្សា២០២១ ​ទូទាំងខេត្តកណ្តាល មានសិស្សបានសិក្សាថ្នាក់ទី១២​មាន​ប្រមាណជាង ៩២០០នាក់ ​ត្រូវបានមន្ទីរអប់រំខេត្តកណ្តាល បាន​សម្រេច​ដកសិទ្ធ​សិស្ស​មិន​អនុញ្ញាត​ចូលប្រឡងមានប្រមាណ ១៨០នាក់ដោយសារ​ គាត់អវត្តមានការសិក្សាច្រើន និងរៀនធ្លាក់ពិន្ទុ​ក្រោម​មធ្យម​ភាគជាដើម ដោយឡែកក្នុងចំណោមសិស្សមានសិទ្ធប្រឡងចំនួន ៩០២២នាក់ នៅព្រឹកថ្ងៃដំបូងនេះ មានសិស្សអវត្តមានមិនបានចូលប្រឡងចំនួន ៣៣៣នាក់ ក្នុងនោះ​សិស្សស្រី ១៣៧នាក់៕ អត្ថបទ ស៊ុម សុខជា

ក្រសួងអប់រំ សម្របសម្រួលឱ្យបេក្ខជនឆ្លងកូវីដ-១៩ទាំងអស់អាចទទួលបានការប្រឡងបាក់ឌុបបាន

2021/12/27 12:38:32 pm        679
ភ្នំពេញ៖ ការប្រឡងសញ្ញាបត្របាក់ឌុប បានចាប់ផ្ដើមដំណើរការ តាមកាលបរិច្ឆេទ ថ្ងៃទី ២៧-២៨ ធ្នូឆ្នាំ ២០២១នេះ។ បេក្ខជនពុំមានឆ្លងកូវីដ-១៩ តម្រូវឱ្យមកប្រឡងនៅមណ្ឌលប្រឡង ខណៈពេលដែលបេក្ខជន ដែលវិជ្ជមានកូវីដ-១៩ ក្រសួងអប់រំ ក៏សម្របសម្រួលឱ្យទទួលការប្រឡង ដោយមិនធ្លាក់ដោយស្វ័យប្រវត្តិនោះទេ។ការប្រឡងសញ្ញាបត្របាក់ឌុប បានចាប់ផ្ដើមដំណើរការទូទាំងប្រទេសនាព្រឹកនេះ ដោយនៅតែរក្សា​ភាព​តឹងរឹង ​និងប្រកាន់ខ្ជាប់វិធានការ ​ពាក់ម៉ាសជាចជាចាំបាច់។ពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសក្សាទុតិយភូមិ(បាក់ឌុប)នេះ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ក្នុងឱកាសចុះត្រួតពិនិត្យ ​កាត់វិញ្ញាសារនៅមណ្ឌលប្រឡងវិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ លើកឡើងថា ​ការប្រឡងនៅតែរក្សាស្តង់ដារវិញ្ញាសារដដែល ​ពុំមាន​ការ​បន្ធូរបន្ថយ ដោយ​សារកូវីដ-១៩នោះទេ។ ឯកឧត្តម បន្តថា ករណីបេក្ខជនប្រឡងមានវិជ្ជមានកូវីដ-១៩​ ក្រសួងក៏រៀបចំសម្របសម្រួល ឱ្យ​បេក្ខជន​នោះ​ទទួលបានការប្រឡង ​ដោយមិនធ្លាក់ដោយស្វ័យប្រវត្តិនោះទេ។ ​ការប្រឡងសម្រាប់​អ្នក​វិជ្ជមានកូវីដ-១៩ ត្រូវធ្វើឡើងដោយភាពប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារកុំឱ្យមានការឆ្លង​រីក​រាលដាល​ និងមិន​អនុញ្ញាតឱ្យប្រឡងនៅមណ្ឌលប្រឡងជាមួយសិស្សមានសុខភាពល្អនោះទេ។​ក្នុងការចុះត្រួតពិនិត្យ កាត់វិញ្ញាសារថ្ងៃចាប់ផ្ដើមដំបូងនេះ ​ឯកឧត្តម សាយ សំអាល់ តំណាង​សហភាព​សហព័ន្ធយុវជនកម្ពុជា​ និងមានតំណាងពីអង្គភាពប្រឆាំងអំពើពុករលួយ ក៏បានវាយ​តម្លៃថា ​ការប្រឡងនេះរៀបចំបានល្អប្រសើរ​ ពុំទាន់មានភាពមិនប្រក្រតីណាមួយកើតឡើងនោះទេ។ជុំវិញការប្រឡងនេះ​ អាណាព្យាបាលមួយរូបដែលបានជូនកូនមកប្រឡង ​ក៏លើកឡើងជាការគាំទ្រ ដែល​ក្រសួងអប់រំ​ អាចរៀបចំឱ្យមានការប្រឡងកើតឡើង។ គាត់បន្តថា ការប្រឡងនេះមានភាព​ចាំ​បាច់ណាស់ ​សម្រាប់សិស្សទាំងអស់ ​ហើយក៏ចាំបាច់ក្នុងការបង្កើតធនធានមនុស្ស។ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ ហៅកាត់ថា​ការប្រឡងបាក់ឌុប នឹងធ្វើឡើង​រយៈពេល​ពីរថ្ងៃ ​គឺថ្ងៃទី ២៧ -២៨ ខែធ្នូឆ្នាំ ២០២១។ ​ការប្រឡងឆ្នាំនេះ ​មានបេក្ខជនសរុបចំនួន ១១៤ ១៨៣ នាក់នឹង​មានមណ្ឌលប្រឡងចំនួន ​២០៤មណ្ឌល ​និងមាន ៤៦១៦​ បន្ទប់ទូទាំងប្រទេស។ បន្ទាប់ពីបញ្ចប់ដំណើរការសំណេរ ​ក្រសួងនឹងចាប់ផ្ដើមដំណើរការកំណែ ​ដំណើរការស្រង់ បូក​ពិន្ទុ​ដោយកំព្យូទ័រ និងឈានដល់ការប្រកាសលទ្ធផល ​នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ ពេលរសៀល សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល។ ខេត្តដទៃទៀត នឹងប្រកាសលទ្ធផល ថ្ងៃទី ១៩ ខែមករា។ ​ពិន្ទុជាប់ដែលក្រសួងកំណត់សម្រាប់ការប្រឡង​ គឺ២៣៧ ពិន្ទុ នៃពិន្ទុសរុប ៥០០៕អត្ថបទ៖ គឹមហុក

ក្រសួងសុខាភិបាល ទទួលអំណោយឱសថប្រឆាំងកូវីដ-១៩ ពីក្រុមហ៊ុន VIATRISចំនួន ១០០០ប្រអប់

2021/12/27 11:58:35 am        296
ភ្នំពេញ៖ ក្រសួងសុខាភិបាល ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ បានទទួលជំនួយរបស់ក្រុមហ៊ុន VIATRIS ជូនរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួង ដើម្បីប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបការរាលដាលជំងឺកូវីដ-១៩ ចំនួន១០០០ប្រអប់។ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានគូសបញ្ជាក់ពីទឹកចិត្ត​សប្បុរសធម៌​ដ៏ថ្លៃថ្លារបស់លោក Tejasvi Sharma ​ប្រធានក្រុមហ៊ុន ZP Therapeutics, Zuelling Pharma Cambodia តំណាងក្រុមហ៊ុន VIATRIS ត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាលកម្ពុជា និង​មន្រី្ត​សុខាភិបាល ព្រមទាំងអ្នករងគ្រោះដោយជំងឺកូវីដ-១៩។ទន្ទឹមគ្នានោះដែរ លោក Tejasvi Sharma ប្រធានក្រុមហ៊ុន ZP Therapeutics, Zuelling Pharma Cambodia តំណាងក្រុមហ៊ុន​ VIATRIS បានសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ​ដែលបានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការទប់ស្កាត់ ការ​រាលដាលជំងឺកូវីដ-១៩ ក៏ដូចជាការពារសុខភាពរបស់ប្រជាជនកម្ពុជាទាំងមូល។ លោក ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែល​បាន​ចាក់​វ៉ាក់សាំងកូវីដ-១៩ ​ដល់ជនបរទេសទាំងអស់ដែលរស់នៅលើទឹកដីកម្ពុជា ដោយមិនគិតថ្លៃរួមទាំង​បុគ្គលិករបស់ក្រុមហ៊ុនផងដែរ។ជាចុងក្រោយឯកឧត្តម រដ្ឋមន្រី្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយ​មនុស្សធម៌​ដ៏ថ្លៃថ្លា​របស់ក្រុមហ៊ុន​ គឺជាកាយវិការនៃវប្បធម៌ចែករំលែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការ​ដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជា ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលយើងបាននិងកំពុងខិតខំប្រឹង​ប្រែង​រួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាលដាលនៃជំងឺកូវីដ-១៩ និងបាន​ប្រកាស​បិទ​បញ្ចប់​ព្រឹតិ្តការណ៍សហគមន៍ ២០ កុម្ភះ ដោយសម្តេចតេជោ នាយករដ្ឋមន្រី្ត កាល​ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ។សូមបញ្ជាក់ផងដែរថា​ ឱសថដែលផ្តល់ដោយក្រុមហ៊ុន VIATRIS ជាប្រភេទឱសថគ្រាប់ Favipiravir (200mg) ចំនួន១០០០ប្រអប់ ជូនក្រសួងសុខាភិបាល ហើយក្រសួង បែងចែកជូនមនី្ទរពេទ្យ​មិត្តភាពខ្មែរ-សូវៀត ចំនួន៤០០ប្រអប់ ​មនី្ទរពេទ្យព្រះអង្គឌួង ចំនួន៣០០ប្រអប់ និង​មនី្ទរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ចំនួន៣០០ប្រអប់៕អត្ថបទ រដ្ឋា 

លោកជំទាវ ឱ វណ្ណឌីន៖ អ្នកចាក់វ៉ាក់សាំងJohnson & Johnson រួសរាន់ទៅចាក់វ៉ាក់សាំងដូសទី៣

2021/12/25 01:33:26 pm        743
ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអំពាវនាវដល់ពលរដ្ឋ ដែលបានចាក់វ៉ាក់សាំង Jonhson&Jonhson ត្រូវរួសរាន់ទៅចាក់វ៉ាក់សាំងដូសទី៣ តាមការកំណត់របស់គ្រូពេទ្យ។លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស អមដំណើរដោយក្រុមការងារ​ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន កាលពីម្សិលមិញ បានចុះពិនិត្យទីតាំងចាក់វ៉ាក់សាំង និងជួបសំណេះសំណាលជាមួយមន្រ្តីសុខាភិបាល និងប្រជាពលរដ្ឋ នៅមណ្ឌលសុខភាពមួយចំនួន ស្ថិតនៅខេត្តកណ្តាល។ក្រោយបញ្ចប់ការចុះពិនិត្យទីតាំងចាក់វ៉ាក់សាំង លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានកោត សសើរ​ចំពោះការងាររបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរ ​ដែលរៀបចំបានល្អ ក្នុងដំណើរការចាក់​វ៉ាក់សាំង​ជូនពលរដ្ឋក្នុងមូលដ្ឋាន។ ក្រៅពីនេះ លោកជំទាវបានក្រើនរំលឹកដល់ពលរដ្ឋធ្លាប់បានចាក់វ៉ាក់សាំង ដូសមូលដ្ឋាន ឬដូសទី២រួចហើយ រាប់បញ្ជូលទាំងអ្នកធ្លាប់ចាក់វ៉ាក់សាំង Johnson & Johnson ត្រូវទៅទទួលការ ចាក់វ៉ាក់សាំងដូសទី៣តាមការកំណត់របស់ក្រុមគ្រូពេទ្យ។យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ បានចាប់ផ្តើមតាំងពីអំឡុងខែសីហា ​ចាក់ជូនក្រុមអាទិភាពមុន បន្ទាប់​មកចាក់ជូនពលរដ្ឋទូទៅ ​ដោយប្រើប្រាស់យុទ្ធសាស្រ្តផ្ការីក។ ​ការចាក់វ៉ាក់សាំងដូសទី៣ ត្រូវ​មានគម្លាតយ៉ាងតិចចាប់ពី៤ខែឡើង ក្រោយទទួលបានចាក់វ៉ាក់សាំងដូសទី២ ឬដូសមូលដ្ឋាន។នៅកម្ពុជាការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាមធ្យោបាយមួយ ក្នុងចំណោមវិធានការសុខាភិបាលចាំ បាច់ដទៃទៀត ​ដែលនឹងបង្ការការរាតត្បាត ការចម្លង​ និងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើវិស័យសេដ្ឋកិច្ចនិងសង្គម។ បច្ចុប្បន្នកម្ពុជា បានបើកដំណើរការប្រទេសឡើងវិញតាមបែបគន្លងថ្មី បន្ទាប់ ពីទទួល​បាន​ជោគជ័យ​លើ​នយោបាយចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាច្រើនលាននាក់៕ អត្ថបទ៖ ទូច សោភ័ណ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កីឡាករ-កីឡាការិនីតេក្វាន់ដូ WT កម្ពុជា ២រូប ទទួលបានសិទ្ធចូលរួមការប្រកួតកីឡាអាស៊ី លើកទី២០ នៅជប៉ុន
06/18/2026 12:06 PM
ប្រទេសចិនសន្យាចាត់វិធានការឆ្លើយតប ក្រោយកោះតៃវ៉ាន់បើកដំណើរការគេហទំព័រស៊ើបការណ៍សម្ងាត់
06/18/2026 12:06 PM
លីគនារី៖ ភ្នំពេញក្រោន ជាក្រុមតែមួយគត់មិនស្គាល់ចាញ់ ខណៈព្រះខ័នរាជ ឡើងមកឈរលេខ៣
06/18/2026 12:06 PM
រុស្ស៊ី ចោទប្រកាន់អ៊ុយក្រែនថាបានវាយប្រហាររថយន្តក្រុងដឹកសិស្ស ខណៈទីក្រុងគីវបដិសេធ
06/18/2026 12:06 PM
ព័រទុយហ្គាល់ចាប់ផ្តើម World Cup ដោយស្មើ DR Congo ១-១ ខណៈ Ronaldo បង្ហាញខ្លួនជាលើកទី៦
06/18/2026 12:06 PM
ក្រុមនិស្សិតរិះគន់ការបិទកម្មវិធី Telegram របស់ប្រទេសឥណ្ឌា ជុំវិញការក្លែងបន្លំការប្រឡងផ្នែកពេទ្យ
06/18/2026 12:06 PM
សម្ដេចធិបតី កំពុងដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី
06/18/2026 12:06 PM
អង់គ្លេសឈ្នះក្រូអាស៊ី ៤-២ ក្នុងការប្រកួតដ៏ជក់ចិត្ត បើកឆាក World Cup 2026
06/18/2026 12:06 PM
អ៊ីស្រាអែល អនុម័តផែនការសាងសង់សាលារៀនសម្រាប់អ្នកតាំងលំនៅឋាននៅតំបន់ West Bank របស់ប៉ាឡេស្ទីន
06/18/2026 11:06 AM
លោកTrump៖ អយុត្តិធម៌ណាស់សម្រាប់អ៊ីរ៉ង់ក្នុងការខ្វះមីស៊ីលបាលីស្ទីក ប្រសិនបើប្រទេសដទៃទៀតមាន
06/18/2026 11:06 AM