សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រមុខការទូតកម្ពុជា-ថៃ ជួបពិភាក្សាការងារជុំវិញទំនាក់ទំនងទ្វេភាគី និងបញ្ហាតំបន់

2021/12/18 02:01:41 pm        338
ភ្នំពេញ៖ ដូចការគ្រោងទុក នៅថ្ងៃទី១៨ ខែធ្នូនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា មានជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ប្រមុខការទូតថៃ ជុំវិញទំនាក់ទំនងទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិ។មុនជំនួបទ្វេភាគីឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសថៃ បានកំពុង​បំពេញ​ទស្សនកិច្ចផ្លូវការនៅកម្ពុជា ស្របពេលឯកឧត្តមរដ្ឋមន្រ្តីការបរទេសថៃ​បានអញ្ជើញ​ធ្វើ​ជាសហប្រធានជាមួយ ​ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ​បានដឹកនាំកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JC) រវាងកម្ពុជា និងថៃ ចាប់ពីថ្ងៃទី១៦ ដល់ ១៨ ខែធ្នូ ឆ្នាំ២០២១។ចំពោះកិច្ចប្រជុំគណៈកម្មការចម្រុះ (JC) លើកទី១១ ក្រោមមូលបទ «សន្តិភាព វិបុលភាព ស្តារ​ឡើងវិញ​ទាំងអស់គ្នា» ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសទាំងពីរ នឹងពិនិត្យឡើងវិញនូវ​វឌ្ឍនភាព​នៃការអនុវត្តកំណត់ហេតុកិច្ចប្រជុំ JC លើកទី១០ កាលពីឆ្នាំ២០១៦ និងពិភាក្សាលើ​ទិដ្ឋភាព​នានា នៃកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរ ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ក្នុងគោលបំណងបន្តពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និង​គ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រទាំងពីរ ដើម្បីការស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស ក្រោយពីវិបតិ្តកូវីដ-១៩។បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មការចម្រុះ (JC) លើកទី១១ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការបរទេសទាំងពីរ នឹងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់-ទទួលជានិមិត្តរូបនូវឧបករណ៍​សម្រាប់​ធ្វើតេស្ត RT-PCR និង SARS-CoV-2 ពីរាជរដ្ឋាភិបាលថៃ ប្រគល់ជូនមន្ទីរពេទ្យ​បង្អែក​ប៉ោយប៉ែត ​និងមន្ទីរពេទ្យមង្គលបូរី នៃខេត្តបន្ទាយមានជ័យ និងបិទបញ្ចប់កម្មវិធីដោយការធ្វើ​សន្និសីទសារព័ត៌មានរួមគ្នា។តាមរយៈជំនួបទ្វេភាគីជាមួយរវាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ជាមួយរដ្ឋមន្រ្តី​ការ​បរទេស​ថៃ ភាគីទាំងពីរមានការពិភាក្សាអំពីចំណងទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់លើ​បញ្ហា​តំបន់ និងអន្តរជាតិដែលជាកង្វល់រួមនាពេលបច្ចុប្បន្ន ក៏ដូចជាតួនាទីរបស់កម្ពុជាជាប្រធាន​អាស៊ាន ឆ្នាំ២០២២ផងដែរ ។យ៉ាងណាមិញ មួយរយៈចុងក្រោយនេះមានបណ្តាប្រមុខការទូតនៃបណ្តាប្រទេសរបស់អាស៊ាន និងឥស្សរជនជនមកពីអឺរ៉ុប ​បានបំពេញទស្សនកិច្ចមកកាន់កម្ពុជា ​ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិខណៈកម្ពុជានឹងធ្វើជាប្រធានអាស៊ាន​ក្នុង​ឆ្នាំ​២០២២ខាងមុខ៕អត្ថបទ៖ សេក ឧត្តម 

បណ្ឌិត សុខ ទូច ទាមទារឲ្យអ្នកទន្ទ្រានដីព្រៃលិចទឹកជុំវិញបឹងទន្លេសាបត្រូវស្មោះត្រង់ ខណៈរបាយការណ៍ទន្ទ្រាន​ផ្ទុយគ្នា​

2021/12/18 06:19:07 am        294
ភ្នំពេញ៖ ក្នុងពិធីបិទសន្និសីទអន្តរជាតិលើកទី១៦ កាលពីថ្ងៃទី១៧ ខែធ្នូម្សិលមិញនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានផ្ញើសារទាមទារឲ្យអ្នកទន្រ្ទានដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប ទាំងអស់ត្រូវមានភាពស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល និងប្រជាជន ខណៈរបាយការណ៍ទន្ទ្រានបែរជាមានភាពផ្ទុយគ្នា។ក្នុងពេលគណៈកម្មការអន្តរក្រសួងដឹកនាំដោយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋ​មន្រ្តី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្រាវជ្រាវការទន្ទ្រានកាន់កាប់ខុសច្បាប់​ព្រៃលិច​ទឹកជុំវិញ​បឹងទន្លេសាបនោះ ​ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច​ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងក្នុងនាមជាអ្នកស្រាវជ្រាវដែលបានបញ្ជូនរបាយការណ៍ជូនសម្តេចតេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី បាន​សម្តែងការហួសចិត្តចំពោះរបាយការណ៍ចេញពី​ខេត្តមួយចំនួន​ជុំវិញបឹង​ទន្លេសាប ក្រោយពីទំហំនៃការកាប់​ទន្ទ្រាន​បែរជាមានភាពផ្ទុយគ្នាទៅវិញ។ឯកឧត្តម បានបញ្ជាក់ថា​ ជាក់ស្តែងការកាប់ទន្ទ្រានព្រៃលិចទឹកក្នុងខេត្តកំពង់ធំ​ មាន​ទំហំ​ជាង ១០​ម៉ឺនហិកតា ​ខណៈការស្រាវជ្រាវរកឃើញការទន្ទ្រានត្រឹមទំហំជាង ៣ពាន់ហិកតាប៉ុណ្ណោះ។ ជុំវិញបញ្ហានេះ ​ឯកឧត្តម បានទាមទារឲ្យអ្នកដែលកាន់កាប់ព្រៃលិចទឹកមាន​ភាពស្មោះត្រង់​ចំពោះ​ប្រជាជនកម្ពុជា ​និងរាជរដ្ឋាភិបាល។គិតមកទល់ពេលនេះ តាមរយៈអង្គភាពប្រឆាំងអំពើពុករលួយបានស្រាវជ្រាវ និងចាប់ខ្លួន​ទៅ​លើ​បុគ្គល​ចំនួនចំនួន៣រូប ដូចជា លោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង​ លោក ស៊ុ សុជាតិ ស្នងការរងខេត្តកំពង់ឆ្នាំង និងលោក កែវ ណារុន នាយការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាន​ខេត្តកំពង់ឆ្នាំង ​ខណៈអាជ្ញាធរតាមបណ្តាខេត្តជុំវិញបឹងទន្លេសាបបានឃាត់ខ្លួនជាបន្តបន្ទាប់។សូមរំលឹកថា ​កាលពីថ្ងៃទី២៨ ខែវិច្ឆិកាកន្លងទៅ ​សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី បានបញ្ជា​ឲ្យ​រដ្ឋមន្រ្តីពាក់ព័ន្ធ ​និងអភិបាលខេត្តក្នុងភូមិសាស្រ្តបឹងទន្លេសាបត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាប​ជា​បន្ទាន់ ​ចំពោះជនខិលខូចមួយចំនួន​ ដែលលួចកាប់ព្រៃលិចទឹក ​និងវាទទីយកដីមួយចំនួន ដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។បន្ទាប់ពីនោះ​ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយស្តីពី ការកំណត់ដែនព្រៃលិចទឹកប្រមាណ​ ៦៥ម៉ឺនហិកតា ​ស្ថិតក្នុងខេត្តចំនួន៦ជុំវិញបឹងទន្លេសាប រួមមាន ​ខេត្តកំពង់ឆ្នាំង ​ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប​ និង​កំពង់ធំ៕អត្ថបទ៖ សេក ឧត្តម 

សម្ដេចតេជោ៖ ជំនួយរបស់មិត្តចិន បាន​ជួយដល់​ការ​ពង្រឹង​ឯករាជ្យ​អធិបតេយ្យភាព​នយោបាយ​កម្ពុជា

2021/12/18 12:25:38 pm        807
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ជំនួយដ៏ធំរបស់មិត្តចិន បានជួយដល់ការពង្រឹងឯករាជ្យអធិបតេយ្យភាពខាងនយោបាយរបស់កម្ពុជាផងដែរ ហើយ សម្តេចសង្ឃឹមថា ទំនាក់ទំនងនេះ មិនមានអ្នកណាផ្សេងតម្រង់ឆ្ពោះ មកដាក់ទណ្ឌកម្មលើកម្ពុជាឡើយ។ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងពិធីរាប់ថយក្រោយ៥០២ថ្ងៃដំណើរឆ្ពោះទៅស៊ីហ្គេម២០២៣ នាព្រឹកថ្ងៃទី១៨ ខែធ្នូនេះ សម្តេចតេជោ បានបង្ហាញមោទនភាពយ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយមិត្តចិន ដែលមានប្រវត្តិតាំងពីអតីតព្រះមហាក្សត្រព្រះបរមរតនកោដ្ឋ បន្តរហូតមកដល់សព្វថ្ងៃ ​កាន់តែរឹងមាំ ដូចប្រធានាធិបតីចិន ស៊ី ជិនពីង បានលើកឡើងថា​ ជាមិត្តដែកថែប​ និងគ្មានអ្នកណាបំបែកបាន។វិមានកីឡដ្ឋាននេះ គឺជាសំណង់ធំជាងគេក្នុងចំណោមសំណង់នានា ​នៅក្នុងពហុកីឡដ្ឋានជាតិ មរតកតេជោ ​ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ វិមានកីឡដ្ឋាននេះ ត្រូវបានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧។ វិមានកីឡដ្ឋាននេះ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ក្នុងទំហំទឹកប្រាក់ប្រមាណ ១៦០លានដុល្លារ ដោយបានសាងសង់លើទំហំផ្ទៃដីប្រមាណជាង​១៦​ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ ជាកីឡដ្ឋានខ្នាតធំ ដែលអាចផ្ទុកអ្នក​ទស្សនា​បានរហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និង​អន្តរជាតិធំៗ​កម្រិតពិភពលោក ​ពិសេសនឹងក្លាយជាកីឡដ្ឋានដ៏សំ ខាន់ សម្រាប់ត្រៀមស្វាគមន៍​ការ​ប្រកួតកីឡាស៊ីហ្គេម ​និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជានាឆ្នាំ២០២៣៕អត្ថបទ៖ មុត សុទ្ធ

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ទូទាំង​ប្រទេស​មក​នៅ​ត្រឹម ០៥នាក់​នៅ​ថ្ងៃ​នេះ

2021/12/18 12:11:59 pm        395
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ០៥នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា មនុស្ស​ចំនួន ២នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ អ្នកស្លាប់ទាំងពីរ ​គឺមិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០០៣នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៤១០​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៧៨២នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ចុះសំណេះសំណាលជាលើកដំបូងជាមួយសកម្មជនបក្សនៅខេត្តកណ្តាល

2021/12/18 11:32:05 am        1276
កណ្ដាល៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធាន ស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច បានយាងចុះជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំដែលជារចនាសម្ព័ន្ធ ថ្នាក់ខេត្ត និងស្រុក ទូទាំងខេត្តកណ្តាល នៅទីស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិចក្រុងតាខ្មៅ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ខណៈការចុះសួរសុខ និងសំណេះសំណាលនេះគឺជាលើកដំបូងបំផុតក្រោយពីព្រះអង្គត្រូវបានទទួលតំណែងជាប្រធាន ស្តីទីគណបក្សនេះ។ជាមួយនឹងការយាងចុះសួរសុខទុក្ខ ដល់សកម្មជនរបស់ព្រអង្គនេះ ព្រះអង្គម្ចាស់ក៏ណែនាំដល់ សហជីវិន សហជីវិនី របស់ព្រះអង្គឲ្យមានការខិតខំធ្វើការបំរើប្រជារាស្រ្ត និងប្រទេសជាតិបន្ថែមទៀត ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានការរីកចំរើនបន្ថែមទៀតនោះ។ចំពោះមុខព្រះភ័ក្ររបស់ព្រះអង្គក្រុមការងារបោះឆ្នោត និងគណៈកម្មាធិការប្រតិបត្តិ នៃគណបក្សហ៊្វុនស៊ិនប៉ិចខេត្តកណ្តាល និងសមាជិកសមាជិកាគ្រប់លំដាប់ជាន់ថ្នាក់ទូទាំងខេត្ត ប្តេជ្ញាគាំទ្រ ដង្ហែតាមការដឹកនាំ ព្រះអង្គ នរោត្តម ចក្រាវុធ ជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីដឹកនាំបន្តពី ព្រះបិតារបស់ព្រះអង្គ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ឱ្យគង់វង្សជាអមតៈ ក្នុងការចូលរួមបោះឆ្នោតប្រកបដោយសក្កានុពល ជោគជ័យនាពេលអនាគត់ខាងមុខផងដែរ៕ អត្ថបទ៖ បាន ចក់​

សម្តេចតេជោ សមិទ្ធផលពហុកីឡដ្ឋានមរតកតេជោ គឺធំហើយប៉ុន្តែអ្វីដែលធំជាងនេះគឺទឹកចិត្តដ៏សប្បុរសរបស់មិត្តចិន

2021/12/18 04:15:28 am        360
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា ការទទួលបាននូវវិមានកីឡដ្ឋានដ៏ស្កឹមស្កៃនៃពហុកីឡដ្ឋានមរតកតេជោនៅសង្កាត់ព្រែកតាសេក សមិទ្ធផលនេះគឺវាធំហើយ ប៉ុន្តែអ្វីដែលធំជាងនេះទៀតនោះគឺទឹកចិត្តរបស់មិត្តចិន។សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញនូវការខិតខំធ្វើការជាមួយមិត្តចិនដើម្បីទទួលបាននូវសមិទ្ធផលដ៏ធំនេះដែលជាតម្រូវការសម្រាប់កម្ពុជាទទួលធ្វើម្ចាស់ផ្ទះការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ហើយសម្ដេចថាវិមាននេះវាធំហើយប៉ុន្តែអ្វីដែលធំជាងនេះទៀតគឺទឹកចិត្តដ៏សប្បុសរបស់មិត្តចិន។តាមរយៈជំនួយដ៏សប្បុរសនេះសម្ដេចក៏បានផ្ដាំផ្ញើតាមរយៈឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជានូវការថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់រដ្ឋាភិបាលនិងប្រជាជនចិនដែលបានផ្ដល់ជំនួយសម្រាប់កម្ពុជាហើយដែលជាការ ទន្ទឹងរង់ចាំរបស់កម្ពុជា។គួរបញ្ជាក់ថាវិមានកីឡដ្ឋាន នេះបានសាងសង់លើទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ គឺជាកីឡដ្ឋានខ្នាតធំដែលអាចផ្ទុកអ្នកទស្សនាបាន រហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក។ ពិសេសនឹងក្លាយជាកីឡដ្ឋានដ៏សំខាន់ សម្រាប់ត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា នាឆ្នាំ២០២៣ខាងមុខ។វិមានកីឡដ្ឋាននេះ ត្រូវបានសាងសង់ឡើងដោយ ក្រុមហ៊ុន China State Construction Engineering Co. Ltd ស្ថិតក្រោមការគ្រប់គ្រង និងត្រួតពិនិត្យរបស់ក្រសួងពាណិជ្ជកម្មចិន។ ការសាងសង់វិមានកីឡដ្ឋាន ដ៏មហាអស្ចារ្យនេះបានប្រើប្រាស់រយៈពេល៤៨ខែ គិតចាប់ពីថ្ងៃសាងសង់ រហូតដល់ពេលបិទបញ្ចប់ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១៕

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ

2021/12/18 03:30:24 am        666
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ វិមានកីឡដ្ឋាន ដែលជាសំណង់ធំជាងគេ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកើតឡើងពីចំណងមិត្តភាព កម្ពុជា-ចិន ជាជំនួយឥតសំណងពីមិត្តចិន ដែលស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ដើម្បីទទួលបានព័ត៌មានថ្មីៗ លឿនរហ័ស សូមចុច Join Channel Telegram BTV Newsខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​៖- ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលបានកើតឡើងនាពេលនេះ គឺមិនមែនជាការយល់សុបិននោះទេ ពោលគឺជាការខិតខំប្រឹងប្រែងរួមគ្នារបស់ពលរដ្ឋខ្មែរទាំងអស់គ្នា ក្រោមជំនួយឧបត្ថម្ភរបស់ប្រជាជន និងរដ្ឋាភិបាលចិន។- សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ជំនួយឥតសំណងរបស់មិត្តចិនក្នុងការកសាងពហុកីឡដ្ឋានជាតិមរតកតេជោនាពេលនេះ គឺជាជំនួយធំជាងគេបំផុតបើប្រៀបធៀបជាមួយនឹងជំនួយផ្សេងៗទៀត ដែលប្រជាជន និងរដ្ឋាភិបាលចិនបានផ្តល់ឲ្យកម្ពុជា។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ជំនួយរបស់មិត្តចិន មិនគ្រាន់តែជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជានោះទេ វាក៏ជាផ្នែកមួយដ៏ធំ ដើម្បីពង្រឹងឯករាជ្យភាពកម្ពុជា ហើយសម្តេចក៏សង្ឃឹមថា ព្រឹត្តិការណ៍ថ្ងៃនេះ មិនមែនជាប្រធានបទ ដែលត្រូវវែកញែកនូវរឿងដ៏ហួសហេតុនោះទេ។- សម្តេចតេជោប្រកាសថា តំបន់កសាងពហុកីឡដ្ឋានមរតកតេជោ មិនត្រឹមតែជាកន្លែងនៃពិភពកីឡាប៉ុណ្ណោះទេ តែនៅមិនឆ្ងាយពីកន្លែងនេះគឺជាវិមានអនុស្សាវរីយ៍ឈ្នះ ឈ្នះ ដែលជាភស្តុតាង នៃសុខសន្តិភាពនៃកម្ពុជា ដែលនាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ។- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការនិមន្ត និង យាងព្រះសង្ឃចំនួន ៦៨ អង្គ គឺតំណាងឱ្យខួបលើកទី ៦៨ ឆ្នាំ ដែលចេញពីអាណានិគមបារាំង និង រំលឹកដល់ព្រះបរមរតកោដ្ឋ។- សម្តេចតេជោ ថ្លែងអំណរគុណដល់បក្ស រដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយដល់កម្ពុជា ក្នុងនោះមានសមិទ្ធផលមហាសាលដែលត្រូវដាក់សម្ពោធនៅថ្ងៃនេះ ហើយមិត្តចិនក៏បានផ្តល់សេរីភាពការជ្រើសរើសគំរូប្លង់ដល់កម្ពុជាផងដែរ ដែលជាការឲ្យតម្លៃគ្នា និងជាភាពជាដៃគូនៃយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។- សម្តេចតេជោបានថ្លែងថា ការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ «គឺមានរូបរាងជាសំពៅ» ដោយបញ្ជាក់អំពីទំនាក់ទំនងយូរអង្វែងរវាងកម្ពុជា និងចិន តាំងពីដើមមកដែលបានធ្វើដំណើរតាមសំពៅ និងការភ្ជាប់ទំនាក់ទំនងតាមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ និងផ្លូវសូត្រសតវត្សទី២១។-សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាលនឹងជំរុញការចាក់វ៉ាក់សាំងនូវដូសទី៣ ជូនដល់មនុស្សចាស់ និងកុមារ ខណៈបុគ្គលម្នាក់ៗបន្តរួមគ្នាទប់ស្កាត់ និងការពារដោយខ្លួនបន្ថែមទៀត ដោយមិនអាចឲ្យប្រទេសវិលត្រឡប់ទៅក្រោយវិញ នៃការបិទខ្ទប់ ដោយសារបញ្ហាកូវីដ១៩នោះទេ បើទោះបីជាបញ្ហាមេរោគកូវីដ១៩នេះ នៅតែបន្តវត្តមានដដែលនោះ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវសូមកុំមានស្លន់ស្លោររឿងមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មី អូមីក្រុង ព្រោះរហូតមកទល់ពេលនេះ មិនទាន់មានករណីស្លាប់ដោយសារវានៅឡើយ តែក៏សូមកុំមានការប្រហែសភ្លេចខ្លួនផងដែរ។- សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋ នាំគ្នាមកមើលការបាញ់កាំជ្រួច និងភ្លើងលម្អ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានមរតកតេជោ នៅរាត្រីនេះ តែត្រូវរក្សាគម្លាត និងវិធានការអនាម័យ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងមេរោគបំប្លែងថ្មី "អូមីក្រុង"។ **ប្រសាសន៍សម្ដេចតេជោ ចប់នៅម៉ោង ១០ និង០១នាទី 

ពលរដ្ឋគ្រោងដើរកម្សាន្តថ្ងៃឆ្លងឆ្នាំ ខណៈបន្ទប់សណ្ឋាគារផ្ទះសំណាក់ត្រូវបានកក់ស្ទើរពេញ

2021/12/17 05:47:43 pm        422
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានឲ្យដឹងនៅថ្ងៃទី១៧ខែធ្នូនេះថា ភ្ញៀវទេសចរក្នុងស្រុក នឹងចេញដើរកម្សាន្តកាន់តែកើនឡើងថែមទៀត នៅក្នុងឱកាសថ្ងៃបុណ្យឆ្លងឆ្នាំសកល ២០២១ឈានចូលឆ្នាំ២០២២ ហើយបន្ទប់ស្នាក់នៅជាច្រើននៅតាមបណ្តាសណ្ឋាគារ ផ្ទះសំណាក់ ផ្ទះស្នាក់នានា ត្រូវបានគេកក់ទុកច្រើនជាពិសេសគោលដៅទេសចរណ៍តាមតំបន់ឆ្នេរ ។ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់BTVថា នៅ​ក្នុងអំឡុងខែធ្នូ ដែលជាខែចុងក្រោយនៃឆ្នាំ២០២១នេះ ការចេញដើរកម្សាន្តនៅក្នុងឱកាសថ្ងៃ​ឈប់​សម្រាក​ចុងសប្តាហ៍ គឺមានកំណើនឡើងជាលំដាប់ ​ជាពិសេសគោលដៅសំខាន់តាមតំបន់ឆ្នេរ តំបន់ភូមិភាគពាយ័ព្យ ឥសាន្ត ខេត្តសៀមរាប និងខេត្តមណ្ឌលគិរីជាដើមនោះ។ ជាមួយគ្នានេះ ការកក់បន្ទប់ស្នាក់ដើម្បីដើរកម្សាន្តនៅកម្សាន្តនៅថ្ងៃឆ្លងឆ្នាំ បើគិតជារួមនៅទូទាំង​ប្រទេស​គឺចាប់ផ្តើមមានភ្ញៀវទៅកក់ខ្លះៗ ដើម្បីស្នាក់នៅដើរកម្សាន្ត តែមិនទាន់មានច្រើននោះទេ។ទោះយ៉ាងណាក៏ដោយ ​ឯកឧត្តម ក៏បានស្នើរសុំអោយបណ្តាអាជីវកម្មទេសចរណ៍ទាំងអស់ សូម​កុំដំឡើងថ្លៃសេវា ​និងត្រូវចៀសវាងការដំឡើងថ្លៃសេវា លើសពីតំលៃសេវារបស់ខ្លួន​ដែល​បាន​កំណត់​បង្ហាញភ្ញៀវនៅលើ មីនណុយ។លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានថ្លែងថា ចាប់តាំងពីរាជ​រដ្ឋាភិបាល​ប្រកាសបើកប្រទេសវិញមក មានសណ្ឋាគារ និងផ្ទះសំណាក់មួយចំនួន​ប្រមាណ​ជាង ៦០០០បន្ទប់ នៅខេត្តព្រះសីហនុ គឺដែលបានបើកដំណើរការវិញ គឺមានបន្ទប់ស្នាក់​ប្រមាណពី ៦០% ទៅ៧០% ត្រូវបានភ្ញៀវកក់ទុក ដោយឡែកសម្រាប់បន្ទប់ស្នាក់នៅនៅតាមកោះនានា ​គឺត្រូវបានភ្ញៀវ​កក់ទុកអស់ហើយ​ ដើម្បីត្រៀមទៅស្នាក់នៅកម្សាន្តនៅថ្ងៃឆ្លងឆ្នាំ ហើយគេមិនមានការដំឡើង​ថ្លៃ​សេវា​នោះទេ។ចំណែកលោកប្រធានមន្ទីរទេសចរណ៍ខេត្តកែបវិញ ថ្លែងថា នៅខេត្តកែប នៅក្នុងឱកាសថ្ងៃឆ្លងឆ្នាំ​ជិត​ឈានចូលមកដល់នេះ មានភ្ញៀវជាច្រើនបានទូរសព្ទមកកក់បន្ទប់ស្នាក់ ហើយ​ក៏​មាន​បណ្តា​ម្ចាស់​អាជីវកម្មសណ្ឋាគារ​ និងផ្ទះសំណាក់មួយចំនួនបានប្រកាស​មិន​ទទួលកក់នោះទេ ប៉ុន្តែទោះ​យ៉ាងណា នៅក្នុងចំណោមបន្ទប់ស្នាក់លំដាប់ផ្កាយ ​និងបន្ទប់​ស្នាក់ធម្មតា ​ប្រមាណជាង ១៣០០០​បន្ទប់ គឺត្រូវបានភ្ញៀវកក់អស់ប្រមាណ៨០% ​ហើយនៅសល់ប្រមាណ ១០ទៅ ២០%ទៀត គឺទុក​ត្រៀម​ជួលថ្ងៃឆ្លងឆ្នាំតែម្តង៕អត្ថបទ ស៊ុម សុខជា

កម្ពុជា-ចិនជម្រុញលើកកម្ពស់ការ​វិនិយោគ កិច្ចសហប្រតិបត្តិសេដ្ឋកិច្ចនិងពាណិជ្ជកម្ម

2021/12/17 05:32:34 pm        461
ភ្នំពេញ៖ ប្រទេសកម្ពុជានិងប្រទេសចិន សម្រេចបង្កើតក្រុមការងារកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ច ជម្រុញរួមគ្នាលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី, ពង្រឹងការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងវិស័យផ្សេងៗ ។ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឯកឧត្តម រឺន ហុងពីង អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន និង ឯកឧត្តម សុខ សុភ័ក្ត្រ ​រដ្ឋលេខាធិការក្រស្នងពាណិជ្ជកម្មកម្ពុជា ​នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នេះ បាន​ចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ​ដើម្បីបង្កើតក្រុមការងារកិច្ចសហប្រតិបត្តិ ការវិនិយោគ និងសេដ្ឋកិច្ចសំដៅជម្រុញប្រតិបត្តិការឲ្យកាន់តែទូលាយ ​និងងាយស្រួល ដើម្បីលើក​កម្ពស់​ដល់ធុរកិច្ច និងវិនិយោគិន ក្នុងការវិនិយោគ ​និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ក្នុងពិធីចុះហត្ថលេខានេះ ឯកឧត្តម សុខ ចិន្តាសោភា បានធ្វើការវាយតម្លៃខ្ពស់ ចំពោះ​អនុស្សារណៈយោគយល់នេះ​ និងសម្តែង​នូវសុទិដ្ឋិនិយម ​យ៉ាងមុតមាំថា ​នឹងជំរុញរំហូរវិនិយោគ និង​ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ​ស្របតាមស្មារតីនៃជំនួបកំពូល រវាង ប្រមុខរដ្ឋាភិបាល​តាមប្រព័ន្ធវីដេអូ​កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ។បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បញ្ជាក់​អំពីការប្រកាសឱ្យប្រើច្បាប់ថ្មី ស្តីពីវិនិយោគ​នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា កាលពីថ្ងៃទី ១៥ ខែ តុលា ឆ្នាំ២០២១ កន្លងទៅ ស្របពេលដែល កម្ពុជាកំពុងស្ថិត​ក្នុង​ដំណើរ​ការបើកសកម្មភាពធុរកិច្ច និងកិច្ចប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិ​នៃ​ជំងឺកូវី៧-១៩ ដែលឆ្លុះបញ្ចាំង តាមរយៈសមិទ្ធផលនៃអត្រាចាក់វ៉ាក់សាំងខ្ពស់ជូនប្រជាជន និង​ជំនឿទុកចិត្តពីវិនិយោគិន ​និងភ្ញៀវទេសចរស្ថិតក្នុងដំណាក់ ​កាលនៃជំងឺរាតត្បាតនេះ។ ក្រៅពីគោលការណ៍ខាងលើ, ឯកឧត្តម បានលើកឡើង ចំពោះសមិទ្ធផលជាទីមោទនៈ នៃ​កិច្ច​សហប្រតិបត្តិការវិនិយោគរវាងប្រទេស ទាំងពីរ តាមរយៈទំហំទុនវិនិយោគ​ដ៏ច្រើនរបស់​វិនិយោគិន​ចិន​នៅកម្ពុជា ដែលធ្វើឱ្យការវិនិយោគចិនឈរនៅចំណាត់ថ្នាក់ទី១ និងបានជួយជំរុញ និងពនឿន​សមត្ថភាព​កម្ពុជា ក្នុងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវី ៥-១៩ ផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

អាមេរិកនឹងផ្តល់ហិរញ្ញប្បទានឥតសំណង ៣០០លានដុល្លារសម្រាប់អភិវឌ្ឍន៍​វិស័យ​អាទិភាព​នៅ​កម្ពុជា

2021/12/17 05:14:27 pm        566
ភ្នំពេញ៖ កម្ពុជា-អាមេរិកគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ ខាងមុខនេះ លើគម្រោងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៣០០ លានដុល្លារអាមេរិក សម្រាប់គាំទ្រដល់វិស័យសុខាភិបាល, អប់រំ, កសិកម្ម និងបរិស្ថាន ក្នុងរយៈពេល ៥ឆ្នាំ។គម្រោងហិរញ្ញប្បទាននេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយកាលពីថ្ងៃទី១៦ ខែធ្នូ រវាងឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ​គណៈកម្មាធិការ​នីតិសម្បទា ​និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម w. Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំកម្ពុជា។ ភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើប្រធានបទពាក់ព័ន្ធមួយចំនួនរួមមាន ៖ ផល​ប៉ះពាល់នៃជំងឺកូវី៩-១៩, ការជំរុញវិស័យពាណិជ្ជកម្ម និងការនាំចេញ-នាំចូលរវាងប្រទេសទាំងពីរ បរិស្ថាន,កសិកម្ម,សន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងការធ្វើជាប្រធានប្តូរវេនអាស៊ាន​របស់​កម្ពុជា​ក្នុងឆ្នាំ២០២២ ។ក្នុងជំនួបនេះ, ឯកឧត្តម w. Patrick Murphy ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ ចំពោះកិច្ច​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាលកម្ពុជា ​និង​វឌ្ឍនភាព​សម្រេចបានក្នុងកិច្ចអភិវឌ្ឍន៍កម្ពុជា ពិសេសការគ្រប់គ្រង​បាន​ល្អប្រសើរ​នៃការឆ្លងរាលដាលជំងឺកូវីដ-១៩នៅកម្ពុជា និងការសម្រេចតាមផែន​ការក្នុង​ការ​ចាក់​វ៉ាក់​សាំងកូវីដ-១៩ ជូនដល់ប្រជាជនកម្ពុជា និងជនបរទេសដែលកំពុងរស់នៅ និង​ធ្វើការ​ងារ​ក្នុង​ប្រទេសកម្ពុជា ។ជាការឆ្លើយតបឯកឧត្តម ឈៀង យ៉ាណារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់​ចំពោះ​រដ្ឋាភិបាល និងប្រជាជនអាមេរិក ​ដែលបានផ្តល់ ​និងបន្តផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ​សម្រាប់វិស័យសុខាភិបាល, អប់រំ, កសិកម្ម, បរិស្ថាន ​និងអភិបាលកិច្ច និងអន្តរវិស័យ ជាពិសេសការផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ១៥ លានដុល្លារអាមេរិក ​និងវ៉ាក់សាំងកូវីដ-១៩ (Johnson & Johnson) ចំនួនប្រមាណ ១,០៦ លានដូស ដល់កម្ពុជា សម្រាប់គាំទ្រដល់វិធាន​ការ​ឆ្លើយតប​​នឹងជំងឺកូវី៥-១៩ ​និងវិធានការស្តារសង្គម-សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម គីម សុផារុន អញ្ជើញដឹកនាំប្រជុំបច្ចេកទេសនៃគណៈកម្មការការងារលើកទី៧ VECONAC តាមប្រព័ន្ធវីដេអូ
06/20/2026 06:06 PM
បង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ៣ទីតាំង​ នៅ​ក្រុង​បាវិត ឃាត់ខ្លួជនបរទេស៣២នាក់
06/20/2026 06:06 PM
មន្ត្រីជំនាញ៖ ឧក្រិដ្ឋជនប្រើប្រាស់ប្រព័ន្ធអនឡាញធ្វើជាឧបករណ៍ឆបោក លួចទិន្នន័យ បង្កវិនាសកម្មផ្នែកសេដ្ឋកិច្ច
06/20/2026 06:06 PM
ប្រធានក្រុមការងារចុះមូលដ្ឋាន៖ គណបក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
06/20/2026 06:06 PM
ទេសាភិបាលធនាគារជាតិ៖ រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់បំផុតដល់ការអភិវឌ្ឍធនធានមនុស្ស
06/20/2026 06:06 PM
នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ សមាគមធុរកិច្ចអតីតយុទ្ធជនវៀតណាម
06/20/2026 06:06 PM
លោក Merz ៖ អ៊ុយក្រែនមិនអាចក្លាយជាសមាជិកសហភាពអឺរ៉ុបបានទេ ខណៈខ្លួនកំពុងស្ថិតក្នុង សង្គ្រាមបែបនេះ
06/20/2026 06:06 PM
អ្នកការទូតបេឡារុស៖ លោក ហ្សេឡិនស្គី កំពុងព្យាយាមធ្វើឲ្យអឺរ៉ុបទាំងមូលធ្លាក់ចូលទៅក្នុងជម្លោះប្រដាប់អាវុធ
06/20/2026 05:06 PM
លោក TRUMP និយាយថា ប្រតិបត្តិការដើម្បីផ្លាស់ប្តូរថ្នាក់ដឹកនាំគុយបា នៅតែអាចធ្វើទៅបាន
06/20/2026 05:06 PM
មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ធ្វើដំណើរទៅទស្សនកិច្ចសហរដ្ឋអាមេរិក បន្ទាប់ពីពិភាក្សាជាមួយរដ្ឋាភិបាលបណ្ដោះអាសន្ន
06/20/2026 03:06 PM