កម្ពុជាមានសុទិដ្ឋិនិយមថាទោះបិទការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នពីថៃ ក៏អាចរក្សា​ការ​ផ្គត់ផ្គង់​តម្រូវ​ការ​បាន
តំបន់សេដ្ឋកិច្ចពិសេសកម្ពុជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើននាំចេញវិស័យឧស្សាហកម្ម
ឯកឧត្តម ឌិត ទីណា បន្តក្រើនរម្លឹកមន្រ្តីកសិកម្មឃុំឱ្យចុះផ្សព្វផ្សាយផែនការ "មានហូប មានប្រើ មានបាន និងមានរហូត"
ក្រសួងកសិកម្មត្រូវការមន្រ្តីកសិកម្មឃុំចំនួន ៣៥០នាក់បន្ថែមទៀត ដើម្បីលើក​ស្ទួយ​ផលិត​កម្ម​កសិករ

សេដ្ឋកិច្ច និង កសិកម្ម

ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា មានភាពធន់ទោះបីសកលលោកកំពុងស្ថិត​ក្នុងភាពមិនប្រាកដ

2025/03/14 01:23:46 pm        93
ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា បាននិងកំពុងស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវ និងអាច​សម្រេច​បាន​ស្រប​តាមស្តង់ដាអន្តរជាតិ ធានានូវប្រសិទ្ធភាព និងគណនេយ្យភាពក្នុងបរិបទកម្ពុជា ហើយ​មាន​ភាព​បត់បែន និងភាពធន់ទៅនឹងការប្រែប្រួលនៃស្ថានភាពសង្គម-សេដ្ឋកិច្ច នៃតំបន់និង​សកលលោក​។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ក្នុងកិច្ចប្រជុំត្រួត ពិនិត្យប្រចាំឆ្នាំ២០២៤ នៃកម្មវិធីកែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ​ដំណាក់​កាលទី៤ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥, ឯកឧត្តមបានគូសបញ្ជាក់ថា ក្នុង​ប​រិការណ៍ដែលសកលលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជាខ្ពស់ និងការប្រែប្រួលប្រជាចាំ, ទស្សន​វិជ្ជា «កែទម្រង់-រស់, មិនកែទម្រង់-ស្លាប់» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា, ក្នុងស្មារតី «ធ្វើបណ្ដើរ, រៀន​បណ្ដើរ​, និងកែលម្អបណ្ដើរ» នៅតែត្រឹមត្រូវ ដែលត្រូវបន្តអនុវត្តជាប្រចាំ។ ស្របតាមស្មារតីនេះ, រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, ក្រោមការដឹកនាំដ៏ស្វាហាប់ និង​ឈ្លាស​វៃ​របស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្រ្តី បន្ដចាត់ទុក​ការកែ​ទម្រង់​ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាអាទិភាពខ្ពស់ ព្រមទាំងបាននិង កំពុងខិតខំបន្តធ្វើបរិវត្តកម្មប្រព័ន្ធថវិកាបន្ថែមទៀត ឆ្ពោះទៅអនុវត្ត «ប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម» ឲ្យបានពេញលេញ និងសាប ព្រោះ «វប្បធម៌សមិទ្ធកម្ម» នៅក្នុងក្របខ័ណ្ឌអភិបាលកិច្ចនៃរាជរដ្ឋាភិបាលទាំងមូល សំដៅកែប្រែវប្បធម៌ការងារសាធារណៈជា បណ្តើរៗ ដោយផ្តោតលើសមិទ្ធផលជាចម្បងពោលគឺ ប្រព័ន្ធនេះតម្រូវឲ្យស្ថាប័នសាធារណៈបំពេញការងារ ដើម្បីសម្រេចបាន សមិទ្ធផលស្របតាមគោលបំណងគោលនយោបាយ និងបេសកកម្ម ដែលរាជរដ្ឋាភិបាលបំពាក់ជូន។ ក្នុងន័យនេះ, វប្បធម៌សមិទ្ធកម្ម ក្នុងរយៈពេល ២៥ ឆ្នាំទៅមុខ នឹងក្លាយជាឧបករណ៍ដ៏ចាំបាច់ក្នុងការសម្រេចបាននូវ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ហើយកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាតម្រូវការដ៏ចាំបាច់ ម្ខាងសម្រាប់បរិការណ៍សកលខាងក្រៅ ដែលប្រែប្រួលជាប្រចាំ; និងម្ខាងទៀតសម្រាប់ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងភាពធន់ ដើម្បីឈានទៅសម្រេចបាន នូវមហិច្ឆតាផ្ទាល់របស់កម្ពុជា។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់អំពីវឌ្ឍនភាពគន្លឹះមួយចំនួន និងបានវាយតម្លៃជារួមថា ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា បានកំពុងស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវ, មានភាពជាក់ស្តែងនិយម និងអាចសម្រេចបានស្របតាមស្តង់ដាអន្តរជាតិ ដែលធានាបាននូវប្រសិទ្ធភាព, ស័ក្តិសិទ្ធភាព, តម្លាភាព និងគណនេយ្យភាពក្នុងបរិបទកម្ពុជា ហើយមានភាពបត់ បែន និងភាពធន់ទៅនឹងការប្រែប្រួលនៃស្ថានភាពសង្គម-សេដ្ឋកិច្ច នៃតំបន់និងសកលលោក។បញ្ហានេះ, តំណាងដៃគូអភិវឌ្ឍ បានអបអរសាទរចំពោះសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក្រោមក្របខ័ណ្ឌកម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្ដេជ្ញាបន្តផ្ដល់ការគាំទ្រប្រកបដោយស្មារតីសហប្រតិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍ ដើម្បសម្រេចបានគោលដៅចុងក្រោយ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពោលគឺការផ្ដល់សេវាសាធារណៈជូន ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាស្នើដល់ហ្វាំងឡង់បង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគីលើបរិវត្តកម្មសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល

2025/03/13 12:33:46 pm        123
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើដល់ហ្វាំងឡង់ ពិនិត្យលទ្ធភាពក្នុងការរៀបចំកិច្ចសហប្រតិបត្តិការទ្វេភាគី រវាង ប្រទេសទាំងពីរ ពាក់ព័ន្ធនឹងបរិវត្តកម្មសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល តាមរយៈការផ្ដល់ជំនួយបច្ចេកទេស ដើម្បីជំរុញអភិវឌ្ឍន៍វិស័យនេះ ឱ្យកាន់តែប្រសើរ។ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកជំទាវ Kristiina Kuvaja-Xanthopoulos ឯកអគ្គរដ្ឋទូតស្ថានទូតហ្វាំងឡង់ ប្រចាំព្រះរាជាណាចក្រថៃ នៅថ្ងៃទី ១២ ខែ មីនា ឆ្នាំ២០២៥ ម្សិលមិញនេះ, ឯកឧត្តមបានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះដំណើរទស្សនកិច្ចរបស់លោកជំទាវ ដែលបានឆ្លៀតពេល ជួបពិភាក្សាការងារអាទិភាព ពាក់ព័ន្ធនឹងការធ្វើបរិវត្តកម្មសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និង វាយតម្លៃខ្ពស់ លើបរិវត្តកម្មឌីជីថល និងការផ្តល់សេវាសាធារណៈឌីជីថលរបស់ប្រទេសហ្វាំងឡង់ផងដែរ។បញ្ហានេះ, ឯកឧត្តមបណ្ឌិត បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការសិក្សារៀនសូត្របន្ថែមពីថ្នាល X-Road Finland ដោយ សារថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange - CamDX) ត្រូវបានបង្កើតឡើងតាមយន្តការប្រើប្រាស់កូដរបស់ X-Road ផងដែរ។ ឯកឧត្តមក៏បានស្នើឱ្យមានការពិនិត្យលទ្ធភាព ក្នុងការរៀបចំកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងប្រទេសទាំងពីរ លើការងារពាក់ព័ន្ធនឹងបរិវត្តកម្មសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល តាមរយៈការផ្ដល់ជំនួយបច្ចេកទេស។ក្នុងជំនួបនេះ, លោកជំទាវ Kristina Kuvaja-Xanthopoulos បានជម្រាបជូនអំពីវឌ្ឍនភាព និងវិសាលភាពរបស់ថ្នាល X-Road Finland ដែលជាថ្នាលផ្លាស់ប្តូរទិន្នន័យរបស់សាធារណរដ្ឋហ្វាំងឡង់សម្រាប់ផ្លាស់ប្តូរទិន្នន័យ និងបានលើកឡើងនូវបទ ពិសោធន៍ ទាក់ទងនឹងដំណើរបរិវត្តកម្មឌីជីថលក្នុងប្រទេសហ្វាំងឡង់ ហើយវិស័យនេះក៏ជាកត្តាមួយយ៉ាងសំខាន់ផងដែរ ជា កម្លាំងជំរុញថ្មីមួយ ដែលធ្វើឱ្យប្រទេសហ្វាំងឡង់ ធ្វើបរិវត្តកម្មឌីជីថលប្រកបដោយភាពជោគជ័យ។ សូមបញ្ជាក់ថា ក្នុងជំនួបនេះ ភាគីទាំងពីរបានយល់ស្របលើចំណុចគោលចំនួន៣ ដែលបានលើកឡើងក្នុងកិច្ចពិភាក្សាខាងលើ រួមមាន៖ ការសិក្សាស្វែងយល់បន្ថែមអំពីថ្នាល X-Road Finland ដើម្បីពង្រីក និងពង្រឹងសេវាសាធារណៈ ពាក់ព័ន្ធនឹងធុរកិច្ច នៅប្រទេសកម្ពុជា, ការរៀបចំដំណើរទស្សនកិច្ចសិក្សាទៅប្រទេសហ្វាំងឡង់ ដើម្បីសិក្សាអំពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការប្រមូលចំណូលសារពើពន្ធ, និងការសិក្សាស្វែងយល់អំពីការកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ដើម្បីរៀបចំយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ ធុរកិច្ចថ្មី៕ អត្ថបទ៖ សុន រ៉ាឌី

សេដ្ឋកិច្ចឌីជីថល គឺជាចន្ទល់នៃសេដ្ឋកិច្ចថ្មី បានកំពុងរួមចំណែកក្នុងសេដ្ឋកិច្ចរបស់កម្ពុជា

2025/03/13 12:22:59 pm        153
សេដ្ឋកិច្ចឌីជីថល គឺជាចលករ និងជាចន្ទល់នៃសេដ្ឋកិច្ចថ្មីនៃកម្ពុជា ដោយបាន​កំពុង​រួម​ចំណែក​ការ​បង្កើត​ភាព​ប្រទាក់ក្រឡា លើការ ធ្វើអាជីវកម្ម ពាណិជ្ជកម្ម ខណៈរាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ក្តោប​យក​សេដ្ឋកិច្ចថ្មីនេះ សម្រាប់បង្កើនប្រាក់ចំណូលនៅក្នុងសេដ្ឋកិច្ចជាតិ។ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើកឡើង នៅក្នុងពិធីបិទវេទិកាសេដ្ឋកិច្ចឌីជីថលឆ្នាំ២០២៥ នៅថ្ងៃម្សិលមិញ​នេះ​ថា ការធ្វើបរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាល គឺសំដៅទៅលើ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ហើយ​វិស័យនេះគឺជាកាតាលីករថ្មី ដ៏មានសារៈសំខាន់មួយរបស់កម្ពុជាផងដែរ ដែល​មាន​សក្តានុពលភាព និងកាលានុវត្តភាព ក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ច និងសង្គម ក៏ដូច​ជា​ប្រសិទ្ធភាពនៃការងាររដ្ឋបាលវិស័យសាធារណៈ និងឯកជនផងដែរ។ឯកឧត្តមបណ្ឌិត បន្តថា ជុំវិញសេដ្ឋកិច្ចនេះ វិស័យធំៗ​ចំនួន​៣​ដែល​បាន​និង​កំពុង​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជារួមមាន វិស័យឧស្សាហកម្ម, សេវាកម្ម និងវិស័យកសិកម្ម ចំណែក​សេដ្ឋកិច្ច​ឌីជីថល អាចនឹងក្លាយជាចន្ទល់នៃសេដ្ឋកិច្ចថ្មីមួយទៀត គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុ​ជា​បន្ថែម ជាក់ស្តែងនាឆ្នាំកន្លងមក ទំហំសេដ្ឋកិច្ចកម្ពុជាមានក្នុងរង្វង់ប្រមាណ ៣០ ប៊ីលាន​ដុល្លារ​អាមេរិក ក្នុងនោះយើងរកឃើញថា សេដ្ឋកិច្ចឌីជីថលមានរង្វង់ជាង ៥ ភាគរយ ត្រូវប្រមាណ ១.៧ ប៊ីលាន​ដុល្លារអាមេរិក នៃទំហំ សេដ្ឋកិច្ចសរុបផងដែរ។ទាក់ទិនសេដ្ឋកិច្ចឌីជីថលនេះ ឯកឧត្តមបណ្ឌិត តាំង ងួនលី បញ្ជាក់ថា សេដ្ឋកិច្ច​ឌីជីថល​យើង​អាច​ធ្វើ​ការវាស់វែង ឬចាត់ថ្នាក់បាន នូវរាល់សកម្មភាពអាជីវកម្មទាំងឡាយណា ដែលប្រើប្រាស់​មធ្យោបាយ​ឌីជីថល ឬអេឡិចត្រូនិច គឺត្រូវបានរាប់បញ្ចូលក្នុងសេដ្ឋកិច្ច ឌីជីថលរួមមាន វិស័យ​ពាណិជ្ជ​កម្ម​តាមប្រព័ន្ធអេឡិចត្រូនិច, ក្នុងឆ្នាំ២០២៤ កន្លងមក វិស័យនេះអាច​ចូល​រួម​ចំណែក​ក្នុង​រង្វង់ ១.៥ ប៊ីលានដុល្លារអាមេរិក ក្រៅពីនេះនៅមានវិស័យផ្សេងៗទៀតដូចជា វិស័យ​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ, វិស័យដឹកជញ្ជូនដែលបញ្ជាទិញ តាមអនឡាញ និងសេវាកម្មកម្សាន្តជាដើម។សូមបញ្ជាក់ថា យុទ្ធសាស្តបញ្ចកោណ-ដំណាក់កាលទី១, រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃ​រដ្ឋសភា បានដាក់ចេញនូវក្របខ័ណ្ឌគោល នយោបាយសេដ្ឋកិច្ច និងសង្គម​ឌីជីថល​កម្ពុជា​២០២១​-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលផ្តោតលើអាទិភាពចំនួន៥រួមមាន៖ (១). ការកសាង​រដ្ឋាភិបាល​ឌីជីថល និងពលរដ្ឋឌីជីថល, (២). ការ អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ធុរកិច្ចឌីជីថល ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និងប្រព័ន្ធនវានុវត្តឌីជីថល, (៣). ការកសាង និងការ អភិវឌ្ឍហេដ្ឋា​រចនា​សម្ព័ន្ធ​ឌីជីថល, (៤). ការកសាងភាពជឿទុកចិត្តលើប្រព័ន្ធ ឌីជីថល, និង (៥). ការអភិវឌ្ឍ​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ៕ អត្ថបទ៖ សុន រ៉ាឌី

ប្រទេសដៃគូធំរបស់កម្ពុជាធ្វើការផ្លាស់ប្ដូរលើកិច្ចសហប្រតិបត្តិការ និងជំរុញរំហូរវិនិយោគចិនមកកម្ពុជា

2025/03/11 10:51:16 am        104
ប្រទេសដែលជាដៃគូធំរបស់កម្ពុជា បានធ្វើការផ្លាស់ប្ដូរទស្សនស្ដីពីកិច្ចសហការវិនិយោគ និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស កម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការពង្រឹង និងជំរុញរំហូរវិនិយោគចិនមកកម្ពុជា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងការវិនិយោគទ្វេទិសរវាងប្រទេសទាំងពីរ។ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី ១០ ខែ មីនា ម្សិលមិញនេះ បានដឹកនាំ ក្រុមការងារទទួលជួបពិភាក្សាការងារជាមួយ លោក Li Yongjun អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងវិនិយោគក្រៅប្រទេសរបស់ក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងផ្លាស់ប្ដូរទស្សន ស្ដីពីកិច្ចសហការ វិនិយោគ និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ចិន។ក្នុងឱកាសនោះ ឯកឧត្តម បានលើកឡើងថា ក្រោមការជួយជ្រោមជ្រែងពីភាគីមិត្ត តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បានក្លាយទៅ ជាមជ្ឈមណ្ឌលទាក់ទាញវិនិយោគដ៏មានសក្ដានុពល និងបានបង្កើនទំហំពាណិជ្ជកម្ម និងជំរុញរំហូរវិនិយោគនៅកម្ពុជា តាមរយៈការ ស្រូបទាញនូវគម្រោងវិនិយោគ និងបង្កើតកន្លែងការងារបានជាអតិបរមា។ បន្ថែមពីនេះ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បានរួម ចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ តាមរយៈគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ ដោយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។ ស្របគ្នានេះភាគីទាំងពីរ បានពិភាក្សាយ៉ាងផុលផុសប្រកបដោយផ្លែផ្កា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ តាមរយៈ យន្ដការការងារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នា សំដៅអនុវត្តនូវគម្រោងកិច្ចសហប្រតិបត្តិការ វិនិយោគទ្វេភាគីក្នុងវិស័យ សេដ្ឋកិច្ចបៃតង និងឌីជីថល សំដៅធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា មានភាពទាក់ទាញដល់ការវិនិយោគ ដែលផ្ដល់តម្លៃ បន្ថែមខ្ពស់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីប្រកបដោយ គុណភាពខ្ពស់៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងកសិកម្ម៖ បច្ចុប្បន្នគ្រាប់ស្វាយចន្ទីសើមមានតម្លៃល្អជាងឆ្នាំកន្លងទៅប្រមាណ ៥ ០០០រៀល ក្នុងមួយគីឡូក្រាម

2025/03/10 03:45:15 pm        196
ភ្នំពេញ៖ ខណៈមានការបង្ហោះព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ធ្វើឲ្យមានការភ័ន្តច្រឡំពីសាធារណជនទូទៅ ក៏ដូចជាប្រជាកសិករអំពីតម្លៃគ្រាប់ស្វាយចន្ទីរ។ មន្រ្តីអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់យ៉ាងច្បាស់ថា បច្ចុប្បន្ននេះ ថ្លៃគ្រាប់ស្វាយចន្ទីសើមស្ថិតក្នុងចន្លោះ ៤ ៥០០រៀល ទៅ៥ ០០០រៀល ក្នុងមួយគីឡូក្រាម។ ផេកផ្លូវការរបស់ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសសេរឲ្យដឹងថា “ខ្ញុំសូមអនុញ្ញាតថតយកប្រតិកម្មរបស់បងប្អូនកសិករយើងផ្ទាល់ ដើម្បីធ្វើជាចម្លើយបំភ្លឺតបទៅដល់ក្រុម អិមអិមអូ (MMO) វិញតែម្តង។ ឯកឧត្តម បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ថ្លៃគ្រាប់ស្វាយចន្ទីសើមស្ថិតក្នុងចន្លោះ ៤៥០០៛-៥០០០៛/គីឡូក្រាម ដែលជាថ្លៃល្អមួយបើធៀបទៅនឹងឆ្នាំកន្លងទៅ សម្រាប់ស្តង់ដារដូវកាលប្រមូលផលធំខែមីនា និងអាចផ្តល់ផលចំណេញក្នុងរង្វង់ ៣-៤លានរៀល ក្នុងមួយហិកតា អាស្រ័យលើទិន្នផលទាបឬខ្ពស់។”ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងបន្ថែមថា ចំពោះការងារ សូមផ្សព្វផ្សាយព័ត៌មានដែលត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ជៀសវាងបង្កឱ្យមានការភ្ញាក់ផ្អើល និងភ័ន្តច្រលំដល់ប្រជាកសិករ។ ការចង់បាន Likes និង Shares តាមមធ្យោបាយបែបនេះ កំពុងធ្វើបាបដល់កសិករដោយផ្ទាល់ផង និងប្រយោលផងទៅវិញទេ។ ចង់មិនចង់ នឹងធ្វើឱ្យមានការព្រួយបារម្ភដល់កសិករអ្នកដាំស្វាយចន្ទី និងអាចរឹតតែពិបាកដល់ពួកគាត់ក្នុងការចរចាថ្លៃជាមួយអ្នកទិញ៕

NBC និង UPI ការដាក់ឱ្យដំណើរការជាផ្លូវការ នៃការទូទាត់ឆ្លងដែនតាមឃ្យូអរកូត​ដំណាក់កាលទី២

2025/03/10 03:34:46 pm        222
ធនាគារជាតិនៃកម្ពុជា NBC និងក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ UPI ការដាក់ឱ្យដំណើរការជាផ្លូវការ នៃការទូទាត់ ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២ (បាគងស្កេន UnionPay) ដើម្បីផ្ដល់លទ្ធភាពឱ្យប្រជាជនកម្ពុជាអាចធ្វើការទូទាត់ឆ្លងដែន ដោយស្កេនឃ្យូអរកូតនៅក្នុងប្រទេសចិន និងបណ្ដាប្រទេសផ្សេងទៀត តាមរយៈបណ្ដាញប្រតិបត្តិការ UPI។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការ នៃការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២ ក្នុងក្របខ័ណ្ឌនៃកិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International លើការអភិវឌ្ឍការទូទាត់ឆ្លងដែន ដោយបាន បង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ចាប់តាំងពីការដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី១, UnionPay ស្កេន KHQR Codes កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៣។ ចំណែកការដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែនតាម ឃ្យូអរកូតដំណាក់ កាលទី២នេះ, (បាគងស្កេន UnionPay) ជាការធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនតាមប្រព័ន្ធបាគង ដែលបានផ្ដល់លទ្ធភាពឱ្យប្រជាជន កម្ពុជា អាចធ្វើការទូទាត់ឆ្លងដែនដោយស្កេនឃ្យូអរកូតនៅក្នុងប្រទេសចិន និងបណ្ដាប្រទេសផ្សេងទៀត តាមរយៈ បណ្ដាញប្រតិបត្តិ- ការរបស់ក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International។គំនិតផ្ដួចផ្ដើមក្នុងការអភិវឌ្ឍការទូទាត់ឆ្លងដែននេះ នឹងផ្ដល់នូវកាលានុវត្តភាព ក្នុងការពង្រីកសកម្មភាពពាណិជ្ជកម្ម លើក កម្ពស់វិស័យទេសចរណ៍ និងបង្កើនការទូទាត់ឆ្លងដែន ព្រមទាំងប្រតិបត្តិការផ្ទេរប្រាក់។ ការណ៍នេះ, រួមចំណែកជំរុញការប្រើប្រាស់ រូបិយវត្ថុ ព្រមទាំងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ សំដៅរក្សាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។លោក Larry Wang នាយកប្រតិបត្តិនៃក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International លើកឡើងថា ចំពោះកិច្ចសហការរវាងប្រព័ន្ធបាគង និង UnionPay នៅថ្ងៃនេះ បានសបញ្ជាក់ពីការសម្រេចបាននូវជោគជ័យ ក្នុងការធ្វើសមាហរណ កម្មប្រព័ន្ធបាគង សម្រាប់ការទូទាត់ឆ្លងដែន ក្រោយពីដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី១។ ជាមួយគ្នានេះដែរ ការដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២នេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្ម វិធីទូទាត់បាគង ឬកម្មវិធីធនាគារចល័តអាចធ្វើប្រតិបត្តិការស្កេនទូទាត់តាមឃ្យូអរកូតនៅក្នុងប្រទេសចិន និងនៅតាមបណ្ដាប្រទេសជា ដៃគូផ្សេងទៀត បានយ៉ាងពិលាស ដែលនឹងបង្កើនលទ្ធភាពក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុបានកាន់តែសម្បូរបែប ព្រមទាំងរួម ចំណែកក្នុងការជំរុញការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជាផងដែរ។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងផងដែរថា ដើម្បីគាំទ្រដល់ខ្លឹមសារនៃសេចក្ដី ប្រកាសព័ត៌មានថា ឆ្នាំ២០២៥ ជា “ឆ្នាំទេសចរណ៍កម្ពុជា-ចិន” ធនាគារជាតិនៃកម្ពុជា បានរៀបចំពិធីដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២ បាគងស្កេន UnionPay ។ ជាមួយនឹងការរីកចម្រើននេះ ប្រជាជនកម្ពុជាអាចប្រើ ប្រាស់កម្មវិធីទូទាត់បាគង និងកម្មវិធីធនាគារចល័តរបស់ខ្លួន ដើម្បីស្កេនទូទាត់តាមឃ្យូអរកូតរបស់ពាណិជ្ជករដែលទទួលការទូទាត់ UnionPay នៅប្រទេសចិន និងនៅតាមបណ្ដាប្រទេសផ្សេងទៀតដែលជាដៃគូ។ កិច្ចសហការនេះ រួមចំណែកយ៉ាងសំខាន់ ក្នុងការ ពង្រឹងបទពិសោធន៍នៃការទូទាត់របស់ប្រជាជនកម្ពុជាឱ្យកាន់តែងាយស្រួល និងឆាប់រហ័ស នៅពេលធ្វើប្រតិបត្តិការទូទាត់អន្តរជាតិ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិក្នុងរយៈពេល២ខែ មានទំហំទឹកប្រាក់ជាង ៩,៤ ពាន់លានដុល្លារ

2025/03/10 02:49:03 pm        229
ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល២ខែ ដើមឆ្នាំ ២០២៥ នេះ មានទំហំទឹកប្រាក់សរុបជាង ៩,៤ ពាន់លាន ដុល្លារ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ៤,៤ ពាន់លានដុល្លារ ខណៈការនាំចូលមានចំនួនជិត ៥ ពាន់លានដុល្លារ។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះសម្រាប់រយៈពេល ២ ខែ ក្នុងដើមឆ្នាំ២០២៥ នេះ ការធ្វើពាណិជ្ជកម្មជាមួយប្រទេសដៃគូរសំខាន់ៗរបស់កម្ពុជា មានចំនួនប្រមាណ ២០ ប្រទេស និងបណ្តាប្រទេសមួយចំនួនផ្សេងទៀត គិតជាទឹកប្រាក់សរុបមានចំនួនជាង ៩,៤ ពាន់លានដុល្លារ កើនឡើងជាង ១៦ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២៤ ។ចំពោះការនាំចេញទំនិញរបស់កម្ពុជា, ក្នុងរយៈពេល២ខែដើមឆ្នាំនេះ មានទឹកប្រាក់ជាង ៤,៤ ពាន់លានដុល្លារ បានកើនឡើងប្រមាណ ជិត ១២ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា២០២៤ ក្នុងនោះកម្ពុជាបាននាំទៅកាន់ប្រទេសសំខាន់ៗរួមមាន៖ ប្រទេសចិន ជាង ២១៧ លានដុល្លារ, សហរដ្ឋអាមេរិកជាង ១,៦០០ លានដុល្លារ, វៀតណាម ៦៤៨ លានដុល្លារ, ថៃជាង ១៦០ លានដុល្លារ, ជប៉ុនជាង ៣០០ លានដុល្លារ, អាល្លឺម៉ង់ជាង ១៥៣ លានដុល្លារ, អេស្ប៉ាញ ១៩៣ លានដុល្លារ, កាណាដា ១៩៧ លានដុល្លារ, អង់គ្លេស ១៥៧ លានដុល្លារ, និងការនាំចេញទៅកាន់ប្រទេសផ្សេងៗជាច្រើនទៀត។ចំណែកការនាំចូលវិញ នៅក្នុងរយៈពេលនេះដែរ កម្ពុជាបាននាំចូលទំនិញ មានទំហំទឹកប្រាក់សរុបប្រមាណជិត ៥ ពាន់លានដុល្លារ កើនឡើងប្រមាណជាង ២០ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា២០២៤ ក្នុងនោះការនាំចូលពីប្រទេសចិនមានទឹកប្រាក់ជិត ២,៤ ពាន់លាន ដុល្លារ, វៀតណាមជាង ៧១២ លានដុល្លារ, ថៃ ៥៨៧ លានដុល្លារ, សឹង្ហបុរីជាង ១០០ លានដុល្លារ, ឥណ្ឌូនស៊ី ១៨៦ លានដុល្លារ, តៃវ៉ាន់ ១២៦ លានដុល្លារ, កូរ៉េខាងត្បូង ៨៨ លានដុល្លារ, ម៉ាឡេស៊ីជិត ១៥០ លានដុល្លារ, ហុងកុង ៥១ លានដុល្លារ, ក្រៅពីនេះកម្ពុជាក៏បាន នាំចូលទំនិញផ្សេងៗពីប្រទេសជាច្រើនទៀតផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

និយ័តករមូលបត្រកម្ពុជា ចងក្រងនូវទិន្នន័យស្ថិតិទីផ្សារមូលបត្រ សម្រាប់ជាប្រយោជន៍​សាធារណជន

2025/03/07 03:18:14 pm        269
និយ័តករមូលបត្រកម្ពុជា បានចងក្រងនូវទិន្នន័យស្ថិតិទីផ្សារមូលបត្រនៅកម្ពុជា សម្រាប់វិនិយោគិន សិស្ស-និស្សិត សាធារណជន ស្ថាប័នស្រាវជ្រាវ អ្នកវិភាគឯករាជ្យ និងតួអង្គពាក់ព័ន្ធផ្សេងៗទៀត យកទិន្នន័យដែលមាននៅក្នុងរបាយការណ៍ ទៅប្រើប្រាស់លើការ សិក្សារៀនសូត្រ ស្រាវជ្រាវ ឬការវិភាគប្រកបដោយវិជ្ជាជីវៈ។ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលកកម្ពុជា ចេញសារលិខិតក្នុងទិសដៅ គ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) អនុវត្តនូវតួនាទីគ្រប់ផ្នែករបស់ខ្លួន ដើម្បីធានាឱ្យបាននូវទីផ្សារមួយដែលមានតម្លាភាព យុត្តិធម៌ និងសណ្តាប់ធ្នាប់។ក្នុងន័យនេះ ដើម្បីជំរុញនូវការអភិវឌ្ឍទីផ្សារ ក៏ដូចជាការឆ្លើយតបទៅនឹងតម្រូវការ ការផ្ដល់នូវទិន្នន័យដែលមានភាពច្បាស់ លាស់ គ្រប់ជ្រុងជ្រោយ ត្រឹមត្រូវ និងអាចទុកចិត្តបាន គឺមានសារៈសំខាន់។ ដោយមើលឃើញពីតម្រូវការនេះ ន.ម.ក. បានចងក្រងនូវ ទិន្នន័យស្ថិតិទីផ្សារមូលបត្រនៅកម្ពុជា ជារបាយការណ៍ដែលលោក/លោកស្រី អ្នកនាង កញ្ញាកំពុងអាននេះស្រាប់។ របាយការណ៍ទិន្ន- ន័យស្ថិតិទីផ្សារមូលបត្រនេះ ត្រូវបានរៀបរៀង និងផ្សព្វផ្សាយជាទៀងទាត់រៀងរាល់មួយត្រីមាសម្តង ដោយផ្អែកលើមូលដ្ឋានទិន្នន័យ ជាក់ស្តែងនៃខែនីមួយៗ ដោយផ្តល់ជូននូវទិន្នន័យស្ថិតិអំពីក្រុមហ៊ុនបោះផ្សាយ វិនិយោគិន អន្តរការីមូលបត្រ និងក្រុមហ៊ុនដែលផ្តល់ សេវា និងធ្វើអាជីវកម្មក្នុងវិស័យមូលបត្រ ព្រមទាំងឧបករណ៍មូលបត្រផ្សេងៗផងដែរ។របាយការណ៍នេះ អាចជួយដល់វិនិយោគិន សិស្ស-និស្សិត សាធារណជន និងអ្នកសិក្សាស្រាវជ្រាវដើម្បីស្វែងយល់ បន្ថែម ពីទីផ្សារមូលបត្រនៅកម្ពុជា ដោយបានចែកចេញជា៥ផ្នែកគឺ៖ ផ្នែកទី១ ទី២ និងទី៣ គូសបង្ហាញពីទិន្នន័យនៃទីផ្សារមូលបត្រកម្មសិទ្ធិ សញ្ញាបណ្ណសាជីវកម្ម និងឧបករណ៍និស្សន្ទ, ផ្នែកទី៤ បង្ហាញពីទិន្នន័យតួអង្គចូលរួមក្នុងទីផ្សារ ការបណ្តុះបណ្តាល និងចំណុច សំខាន់ៗដទៃទៀត, និងផ្នែកទី៥ បង្ហាញពីកិច្ចសហប្រតិបត្តិការរវាង ន.ម.ក. ជាមួយស្ថាប័នជាតិ និងអន្តរជាតិ។ជុំវិញទិន្នន័យនេះ ឯកឧត្តមរំពឹងថា វិនិយោគិន សិស្ស-និស្សិត សាធារណជន ស្ថាប័នស្រាវជ្រាវ អ្នកវិភាគឯករាជ្យ និងតួអង្គពាក់ព័ន្ធ ផ្សេងៗទៀត អាចយកទិន្នន័យដែលមាននៅក្នុងរបាយការណ៍ស្ថិតិទីផ្សារមូលបត្រនេះ ទៅប្រើប្រាស់លើការសិក្សារៀនសូត្រ ស្រាវជ្រាវ ឬការវិភាគប្រកបដោយវិជ្ជាជីវៈ និងមានក្រមសីលធម៌ខ្ពស់ ចៀសវាងការបកស្រាយខុសពីខ្លឹមសារពិត ដែលអាចនាំឱ្យសាធារណជន មានការភាន់ច្រឡំ និងធ្វើឱ្យមានការប៉ះពាល់ដល់ទំនុកចិត្តក្នុងទីផ្សារ ឬខាតបង់ដោយប្រការណាមួយ៕ អត្ថបទ៖ សុន រ៉ាឌី

ធុរកិច្ចគ្រប់ទិសទីនឹងបានឈ្វេងយល់បន្ថែម អំពីបច្ចុប្បនភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា

2025/03/07 12:02:24 pm        109
មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា ធុរជន វិនិយោគិនគ្រប់ទិសទី នឹងបានឈ្វេងយល់បន្ថែម អំពីបច្ចុប្បនភាពនៃ បរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងស្របទៅនឹងគោលបំណង សេដ្ឋកិច្ចរួមរបស់អាស៊ានផងដែរ។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្តល់កិត្តិយសអញ្ជើញ ថ្លែងសុន្ទរកថាគន្លឹះ បើកកិច្ចពិភាក្សា និងអញ្ជើញជាវាគ្មិនកិត្តិយស ចូលរួមក្នុងវេទិកាពិភាក្សាផ្លាស់ប្តូរយោបល់ ក្រោមប្រធានបទ «ការលើកកម្ពស់វិបុលភាព តាមរយៈវិស័យពាណិជ្ជកម្ម និងការវិនិយោគ» ដែលជារបៀបវារៈមួយ នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន-កម្ពុជាឆ្នាំ២០២៥ ក្រោមមូលបទ «ជំរុញការតភ្ជាប់អាស៊ាន៖ មនុស្ស, ហេដ្ឋារចនាសម្ព័ន្ធ, និងពាណិជ្ជកម្ម» ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីបច្ច័យវិជ្ជមាននានា ជាហេតុនាំឱ្យកម្ពុជាគឺជាទីតាំងដែលគួរពិចារណា ក្នុងការមកដាក់ទុនវិនិយោគ និងមុខសញ្ញាវិនិយោគជាអាទិភាពរបស់កម្ពុជា ដែលមានរបត់ផ្លាស់ប្តូរស្របតាមនិន្នាការជាសកល។ បន្ថែមពីនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីកំណើននៃគម្រោងវិនិយោគ ដែលគួរឱ្យកត់សម្គាល់ក្នុងកំណត់ត្រា គម្រោងវិនិយោគដែលបានអនុម័ត គឹជាសក្ខីភាពជាក់ស្តែង បង្ហាញឱ្យឃើញពីប្រសិទ្ធភាពនៃច្បាប់ស្តីពីការវិនិយោគ ក៏ដូចជា គោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងថែទាំគាំទ្រកិច្ចការវិនិយោគនៅកម្ពុជា និងបានបង្ហាញពីការយកចិត្តដាក់ខ្ពស់របស់ រាជរដ្ឋាភិបាលចំពោះវិស័យឯកជន ដោយបានចាត់ទុកវិស័យនេះជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រំពឹងថា ធុរជន វិនិយោគិន និងអ្នកចូលរួមចម្រុះជាតិសាសន៍ ពិសេសនៅក្នុងសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) នឹងបានឈ្វេងយល់បន្ថែមមួយកម្រិតទៀតអំពីបច្ចុប្បនភាព នៃបរិយាកាសវិនិយោគ និងការ ធ្វើធុរកិច្ចនៅកម្ពុជា ជាមួយនឹងការប្តេជ្ញាចិត្តរបស់កម្ពុជាផ្ទាល់ ក្នុងការជំរុញកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន ដូចដែល បានបង្ហាញនៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងស្របទៅនឹងគោលបំណងសេដ្ឋកិច្ចរួមរបស់អាស៊ានផងដែរ។សូមបញ្ជាក់ថា វេទិកាខាងលើនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បី ពិនិត្យពិភាក្សាពាក់ព័ន្ធ នឹងបែបផែនដែលសមាគម អាស៊ានទាំងមូល កំពុងចាប់យកវិស័យពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅទូទាំងតំបន់។ វេទិកាពិភាក្សានេះដែរ នឹងផ្តល់ឱកាសឱ្យអ្នកចូលរួមស្តាប់បានស្វែងយល់បន្ថែមអំពីយុទ្ធសាស្ត្រគន្លឹះ គំនិតផ្តួចផ្តើម និងភាពជា ដៃគូ ដែលកំពុងពូនជ្រំបរិយាកាសសេដ្ឋកិច្ច និងរួមចំណែកជំរុញឱ្យសមាគមអាស៊ានកាន់តែមានភាពលេចធ្លោ នៅលើឆាកនៃ វិស័យសេដ្ឋកិច្ចរបស់សកលលោក៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្រ្តីកសិកម្មលើកទឹកចិត្តសហគមន៍កសាងទំនុកចិត្ត ដើម្បីផ្តល់ភាពស្មោះត្រង់រវាងអ្នកផលិត និងអ្នកទិញ

2025/03/07 10:55:10 am        160
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ ត្រូវកសាងទំនុកចិត្តជាមួយគ្នាដើម្បីធានាដល់តម្លៃ និងការផ្គត់ផ្គង់ទំនិញនៅលើទីផ្សារ។ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ចំនួន ១៨២ គ្រួសារ លើផ្ទៃដី ៥២ ហិកតា និងអញ្ជើញជាគណៈអធិបតីក្នុងពិធីចុះកិច្ចសន្យាទិញលក់ "ម្ទេសស្តង់ដាសុវត្ថិភាព" រវាងកសិដ្ឋានគីរីទេស និងសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំពង្រិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី៦ មីនា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានលើកឡើងថា ការរៀបចំសហគមន៍កសិកម្មទំនើបនេះ គឺដើម្បីឱ្យប្រជាកសិករទាំងអស់ទទួលបានជីវភាពល្អក្នុងវិស័យកសិកម្ម ស្របពេលដែលទីតាំងភូមិសាស្ត្រទីនេះអំណោយផលដល់ដំណាំម្ទេស ប្រការសំខាន់ត្រូវអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ និងការអនុវត្តកសិកម្មល្អ តាមរយៈការធានាទាំងទីផ្សារនិងតម្លៃ ចំពោះដំណាំម្ទេសដែលសហគមន៍ដាំបាន។ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា ក្រសួងកសិកម្ម បានរៀបចំគិតគូរច្បាស់លាស់ និងមានការគាំទ្រផ្នែកទុនតាមរយៈកម្ចីមានការប្រាក់ទាប ផ្នែកបច្ចេកទេស និងមានទីផ្សារពិតប្រាកដ។ ដោយឡែក បងប្អូនក្នុងសហគមន៍ត្រូវកសាងទំនុកចិត្តជាមួយគ្នា មានភាពស្មោះត្រង់រវាងអ្នកផលិត និងអ្នកទិញ និងគិតគូរផលប្រយោជន៍រួមជាធំ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកស្រី von der Leyen៖ វិស័យការពារជាតិអឺរ៉ុប នៅទីបំផុតបានងើបឡើងហើយ
06/24/2025 08:06 PM
ពលរដ្ឋហ្កាហ្សារងរបួសដោយសារបាញ់ប្រហាររបស់អ៊ីស្រាអែលនិយាយថា នេះគឺជាអាហារមានរសជាតិឈាម
06/24/2025 08:06 PM
រដ្ឋមន្ត្រីការពារជាតិឥណ្ឌា នឹងធ្វើដំណើរទៅចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូល ក្នុងតំបន់
06/24/2025 08:06 PM
រដ្ឋអាជ្ញាពិសេសកូរ៉េខាងត្បូង ស្វែងរកដីកាចាប់ខ្លួនអតីតប្រធានាធិបតី លោក Yoon
06/24/2025 08:06 PM
ការវាយប្រហារមីស៊ីលរុស្ស៊ីសម្លាប់មនុស្ស ៩នាក់ បណ្តាលឲ្យខូចខាតវិហារ និងសាលារៀនៅតំបន់ Dnipropetrovsk
06/24/2025 08:06 PM
ឯកឧត្តម គួច ចំរើន៖ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីគាំទ្រយ៉ាងខ្លាំងក្លាចំពោះវីរៈភាពរបស់កងកម្លាំងជួរមុខ
06/24/2025 07:06 PM
[UPDATE] លោក Trump ពុំសប្បាយចិត្តជាមួយអ៊ីស្រាអែល និងអ៊ីរ៉ង់ ប៉ុន្តែជំរុញកុំឲ្យមានការសងសឹកពីរដ្ឋជ្វីហ្វ
06/24/2025 07:06 PM
រុស្ស៊ីប្រាប់ថា NATO ត្រូវការយកខ្លួនជាគូអរិ ដើម្បីសម្រេចគោលដៅចំណាយលើវិស័យការពារជាតិ ៥%
06/24/2025 07:06 PM
BREAKING NEWS លោក Trump មិនសប្បាយចិត្តពេលអ៊ីស្រាអែល និងអ៊ីរ៉ង់ប្រកាសបំពានបទឈប់បាញ់ដូចគ្នាបែបនេះ
06/24/2025 07:06 PM
ក្រុមគាំទ្រជីវពលអ៊ីរ៉ាក់នៅទីក្រុង Basra អបអរសាទរការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅកាតា
06/24/2025 07:06 PM