កម្ពុជា-អូស្រ្តាលី ប្រកាសផ្លូវការនូវផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច
កម្ពុជាមានសុទិដ្ឋិនិយមថាទោះបិទការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នពីថៃ ក៏អាចរក្សា​ការ​ផ្គត់ផ្គង់​តម្រូវ​ការ​បាន
តំបន់សេដ្ឋកិច្ចពិសេសកម្ពុជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើននាំចេញវិស័យឧស្សាហកម្ម
ឯកឧត្តម ឌិត ទីណា បន្តក្រើនរម្លឹកមន្រ្តីកសិកម្មឃុំឱ្យចុះផ្សព្វផ្សាយផែនការ "មានហូប មានប្រើ មានបាន និងមានរហូត"

សេដ្ឋកិច្ច និង កសិកម្ម

ក្រុមហ៊ុនចិនចាប់អារម្មណ៍ លើការបណ្តាក់ទុនវិនិយោគក្នុងវិស័យកសិកម្ម និងថាមពលនៅកម្ពុជា

2025/02/28 03:27:10 pm        191
ប្រធានក្រុមហ៊ុន Chilwee Group មកពីខេត្តចឺជាំង នៃប្រទេសចិន បង្ហាញនូវចំណាប់អារម្មណ៍ខ្ពស់ ក្នុងការពង្រីកអាជីវកម្មរបស់ ខ្លួន លើគម្រោងបណ្តាក់ទុនវិនិយោគប្រទេសនៅកម្ពុជា នៅក្នុងវិស័យកសិកម្ម និងថាមពល។ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ទទួល ជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុន Chilwee Group មកពីខេត្តចឺជាំង សាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក លាន់ អ៊ឺនតុង (Luan Yundong) ប្រធានគណៈកម្មការមាត្រដ្ឋានអាគុយ និងជាប្រធានសមាគមឧស្សាហកម្មអាគុយ។ ក្រុម ហ៊ុន Chilwee Group គឺជាក្រុមហ៊ុនផលិតអាគុយ ដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប និងឈានមុខគេនៅប្រទេសចិន, ចំណែក តាមរយៈទស្សនកិច្ចសិក្សានេះ ក្រុមហ៊ុនមានបំណងពង្រីកអាជីវកម្មរបស់ខ្លួននៅប្រទេសកម្ពុជាក្នុងវិស័យកសិកម្ម និងថាមពល។ ក្នុងជំនួបនេះ, ឯកឧត្តមអគ្គលេខាធិការ បានមានមតិស្វាគមន៍ចំពោះគណៈប្រតិភូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកធ្វើទស្សនកិច្ចសិក្សាផ្ទាល់នៅកម្ពុជា។ ឯកឧត្ដមអគ្គលេខាធិការ បានលើកទ្បើងពីសក្តានុពលក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ជាពិសេសការកែច្នៃស្វាយចន្ទី និងខេត្តសក្តានុពលសម្រាប់ដាំដុះស្វាយចន្ទីនៅកម្ពុជា ដែលបច្ចុប្បន្នស្វាយចន្ទី គឺជាវិស័យ ដែលមានសក្តានុពលក្នុងការវិនិយោគ និងជាដំណាំកសិកម្មដែលអាចទាញយកផលប្រយោជន៍ជាអតិបរិមា។ រីឯវិស័យថាមពល ក្រុម ហ៊ុនអាចផលិតអាគុយសម្រាប់បម្រើឱ្យការបំពាក់សូទ្បា ស្តុកថាមពល និងការផ្តត់ផ្គង់ដល់ទោចក្រយានយន្តជាដើម។ បន្ថែមពីនេះ ឯកឧត្តមអគ្គលេខាធិការក៏បានធ្វើការលើកទឹកចិត្ត ឱ្យក្រុមហ៊ុនឆាប់ធ្វើការសម្រេចចិត្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។ ជាការឆ្លើយតប, លោក លាន់ អ៊ីនតុង បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការ ដែលបានឆ្លៀតពេលមមាញឹក ទទួលជួបគណៈប្រតិភូ និងបានជម្រាបជូនយ៉ាងក្បោះក្បាយពីបរិយាកាសវិនិយោគនៅកម្ពុជា។ លោកបានបង្ហាញចំណាប់អារម្មណ៍ថា តាមរយៈជំនួបលើកនេះ ក្រុមហ៊ុននឹងធ្វើការគិតគូរពិចារណា ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា តាមការចង្អុលបង្ហាញរបស់ ឯកឧត្តមអគ្គលេខាធិការ៕ អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម ឌិត ទីណា៖ ជំនាញកសិកម្មបីប្រភេទ មានតម្រូវការទីផ្សារការងារខ្ពស់នៅកម្ពុជា

2025/02/26 01:20:11 pm        140
ភ្នំពេញ៖ នាឱកាសអញ្ជើញជាអធិបតីពិធីបើកបវេសនកាល សាកលវិទ្យាល័យភូមិន្ទកសិកម្ម ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានតម្រង់ទិសលើមុខជំនាញវិស្វកម្មកសិកម្ម សេដ្ឋកិច្ចកសិកម្ម និងសារគមនាគមន៍កសិកម្ម ដែលមានតម្រូវការទីផ្សារការងារល្អ។ក្នុងពិធីបើកបវេសនកាល ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំសិក្សា២០២៤-២០២៥ របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម កាពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈកន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សិស្ស-និស្សិត យកចិត្តទុកដាក់រៀនសូត្រ និងមានភាពប្រាកដនិយម ដែលជាគុណាធិបតេយ្យចេញពីការខិតខំរៀនសូត្រប្រកបដោយគុណភាព។ ឯកឧត្តម បានសង្កត់ធ្ងន់អំពីភាពចាំបាច់ដែលសិស្ស-និស្សិតត្រូវមានភាពជាអ្នកដឹកនាំ មានមូលដ្ឋានភាសាបរទេស មានគំនិតច្នៃប្រឌិត និងយល់ដឹងពីការធ្វើជំនួញ ធុរកិច្ច និងអាចរៀបចំដឹកនាំសហគមន៍កសិកម្មទំនើប សម្របសម្រួលឱ្យប្រជាកសិករចេះធ្វើការរួមគ្នា និងមានភាពម្ចាស់ការពិតប្រាកដ។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី ធនធានមនុស្ស គឺជាតម្រូវការចាំបាច់ក្នុងវិស័យកសិកម្ម ដូចនេះក្នុងនាមបញ្ញវន្ត ត្រូវមានការយល់ដឹង ពិចារណាច្បាស់លាស់ មានការសិក្សាស្រាវជ្រាវត្រឹមត្រូវ មានការគិតគូរផ្អែកលើភាពពិតប្រាកដ ចូលរួមការងារសង្គម និងផ្សព្វផ្សាយព័ត៌មានពិតជាក់ស្តែង ជាជាងការផ្តល់ព័ត៌មានមិនពិត និងមិនមានប្រភពច្បាស់លាស់ ដែលធ្វើឱ្យមានផលប៉ះពាល់ជាច្រើនក្នុងសង្គមជាតិ។នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏មិនភ្លេងសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត បណ្តុះបណ្តាលកសាងធនធានមនុស្ស ប្រកបដោយគុណភាព និងពេញសមត្ថភាពក្នុងវិស័យកសិកម្ម និងសូមជូនពរដល់អង្គពិធី ទទួលបានសុខសុភមង្គលក្រោមម្លប់សុខសន្តិភាព៕ 

កម្ពុជា និងភាគីហ្វីលីពីន គ្រោងចុះហត្ថលេខាជាមួយគ្នាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការវិស័យ សាយតេស(CITES)

2025/02/26 11:31:36 am        136
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមប្រជុំ​ពិភាក្សា​ការងារ​លើ​ការ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ការ​ទ្វេភាគីជា​មួយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម នៃសាធារណរដ្ឋហ្វីលីពីន តាមប្រព័ន្ធវីដេអូហ្សូម (Zoom) ដើម្បីពិភាក្សាការងារក្នុងស័យកសិកម្ម ព្រមទាំង​បន្ត​ពង្រឹងកិ​ច្ច​សហ​ប្រតិបត្តិការ​កាន់​តែ​ជិត​ស្និទ្ធ​ថែម​ទៀត។ប្រភាពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសសេរឲ្យដឹងថា នៅក្នុងជំនួបនេះ ឯកឧត្តម​រដ្ឋ​មន្ត្រី បានលើកឡើ ងពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរក្នុងវិស័យកសិកម្ម ព្រមទាំង​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​នេះ​ឱ្យ​កាន់​តែជិ​ត​ស្និទ្ធ​ជាមួយ​ប្រទេស​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន។ តាមរយៈកិច្ចប្រជុំនេះ ក្រសួងកសិកម្ម នៃប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីន បាន​ព្រម​ព្រៀងគ្នាធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីលើការងារសាយតេស (CITES) និងត្រៀម​រៀប​ចំ​ធ្វើ​អនុស្សារណៈនៃការយោគយល់គ្នា(MoU) នាពេលឆាប់ៗខាងមុខនេះ។បើតាម ឯកឧត្តមរដ្ឋមន្ត្រី កម្ពុជានឹងរៀបចំធ្វើលិខិតជាផ្លូវការមួយ ផ្ញើទៅតាមរយៈស្ថានទូតហ្វីលីពីន ក្នុងគោលបំណងធ្វើកិច្ចសហប្រតិបត្តិការលើការងារសាយតេសរវាងប្រទេសទាំងពីរ ដើម្បីអនុវត្តអនុសញ្ញាសាយតេសនេះប្រកបដោយប្រសិទ្ធភាព សំដៅការពារ និងអភិរក្សប្រភេទសត្វ និងរុក្ខជាតិព្រៃកំពុងរងគ្រោះថ្នាក់នៃប្រទេសទាំងពីរ។សូមបញ្ជាក់ថា សាយតេស (CITES) គឺជាអនុសញ្ញា ស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃកំពុងរងគ្រោះថ្នាក់។ អនុសញ្ញានេះ មានគោលបំណងកំណត់នូវនីតិវិធី និងយន្តការក្នុងការគ្រប់គ្រងការនាំចេញ នាំចូល ការនាំចេញបន្ត និងការនាំមកពីសមុទ្រអន្តរជាតិនូវសំណាកប្រភេទសត្វ និងរុក្ខជាតិព្រៃ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

កម្ពុជានៅតែរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទោះបីសេដ្ឋកិច្ចខាងក្រៅនៅប្រឈមក៏ដោយ

2025/02/25 02:23:30 pm        311
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ថ្លែងថា បើទោះបីសេដ្ឋកិច្ចសកលនៅបន្តមានបញ្ហាប្រឈមខ្ពស់យ៉ាងណាក្តី សេដ្ឋកិច្ចកម្ពុជានៅតែ អាចរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការទាក់ទាញការវិនិយោគ និងការបង្កើតរោងចក្រសហគ្រាសថ្មីៗជាបន្តបន្ទាប់ បានគាំទ្រដល់ កំណើននៃការនាំចេញទំនិញរបស់កម្ពុជា។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា ជុំវិញបញ្ហាសេដ្ឋកិច្ច នៅកម្ពុជា បើទោះបីសេដ្ឋកិច្ចសកលនៅបន្តមានបញ្ហាប្រឈមខ្ពស់ កម្ពុជានៅតែអាចរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាការដល់ ការងារក្នុងស្រុក ទាក់ទាញការវិនិយោគ និងបង្កើតរោងចក្រសហគ្រាសជាបន្តបន្ទាប់ គាំទ្រដល់កំណើននៃការនាំចេញ ជាពិសេសការ ដាក់ចេញនូវវិធានការដ៏មុតស្រួចជាបន្តបន្ទាប់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការជួយដល់សហគ្រាធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចជាតិ ដើម្បីរក្សាបានដំណើរការផលិតកម្ម ធុរកិច្ច និងការវិនិយោគនានា។ឯកឧត្តម បន្តថា ជាក់ស្តែនៅក្នុងឆ្នាំ២០២៤ កន្លងមកនេះ សេដ្ឋកិច្ចកម្ពុជាសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦% និងត្រូវ បានព្យាករថា នឹងមានកំណើន ៦,៣% នៅឆ្នាំ២០២៥ ដោយក្នុងនោះវិស័យឧស្សាកម្មបានរួមចំណែកប្រមាណ ៨,៥% នៅឆ្នាំ ២០២៤ នឹងអាចបន្តមានកំណើនប្រមាណ ៨,៦% នៅក្នុងឆ្នាំ ២០២៥ ដែលនេះបានបង្ហាញឱ្យឃើញ អំពីការខិតខំរបស់ក្រសួង ដើម្បីរួមចំណែកធានាចីរភាពនៃកំណើនសេដ្ឋកិច្ច និងការបង្កើនតម្លៃបន្ថែមក្នុងសេដ្ឋកិច្ចជាដើម។សូមបញ្ជាក់ថា នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារនេះ នៅក្នុងថ្ងៃទី១, អង្គសន្និបាតតំណាងក្រសួង-ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ បានពិភាក្សាលើប្រធានបទរួម ស្តីពីការគាំទ្រឧស្សាហូបនីយកម្ម ពិសេសការពង្រីកមូលដ្ឋានឧស្សាកម្ម មិនប្រពៃណៃបន្ថែមលើឧស្សាហវាយនភ័ណ្ឌ និងសំលៀកបំពាក់ ដោយផ្តោតលើការត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសមានការ អភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩ និងការកសាងមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ ដើម្បីចៀសឱ្យផុតពី “អន្ទាក់ប្រទេសចំណូលមធ្យម”។ ក្រៅពី នេះ អង្គសន្និបាតក៏បានចូលពិភាក្សាលើប្រធានបទជាយុទ្ធសាស្ត្រគន្លឹះចំនួន៦រួមមាន ការជំរុញការកែច្នៃ និងឧស្សាហកម្មប្រតិគមន៍, របៀបវារៈអាទិភាពនៃវិស័យទឹកស្អាតសម្រាប់គោលដៅឆ្នាំ២០៣០, ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងផលិតភាពជាតិ, ការគាំទ្រការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងការកសាងសហគ្រិនភាព, ការកែទម្រង់សេវាសាធារណៈ ឌីជីថលូបនីយកម្ម និងការងារកសាងស្ថិតិនិងទិន្នន័យ, និងការជំរុញវិទ្យាសាស្រ្តបច្ចេកវិទ្យានិងនវានុវត្តន៍និងកម្មសិទ្ធិបញ្ញា។ ចំណែក ថ្ងៃទី២, ពិធីបិទសន្និបាត ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី ប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតីនាយករដ្ឋមន្ត្រី៕ អត្ថបទ៖ សុន រ៉ាឌី

វិស័យឧស្សាហកម្មឆ្នាំ២០២៤ មានតម្លៃបរិមាណផលិតផលសរុបជាង ១៥ ពាន់លានដុល្លារអាមេរិក

2025/02/25 02:09:28 pm        167
តម្លៃបរិមាណផលិតផលសរុបក្នុងវិស័យឧស្សាហកម្មឆ្នាំ២០២៤ មានចំនួនជាង ១៥ ពាន់លានដុល្លារអាមេរិក ក្នុងនោះតម្លៃ បរិមាណផលិតផលបម្រើទីផ្សារក្នុងស្រុក មានជិត ៤ ពាន់លានដុល្លារអាមេរិក និងតម្លៃបរិមាណផលិតផលការនាំចេញមានចំនួនជាង ១១ ពាន់លានដុល្លារអាមេរិក។តាមរបាយការណ៍លទ្ធផលឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានបង្ហាញឱ្យដឹងថា ជុំវិញការអភិវឌ្ឍន៍វិស័យឧស្សាកម្មនៅក្នុងឆ្នាំ២០២៤ កន្លងមកនេះ កម្ពុជាមានរោងចក្រធុនធំ ដំណើរ ការមានចំនួន ២,៤២៥ រោងចក្រ ក្នុងនោះមានរោងចក្រធុនធំកើតថ្មី មានចំនួន ៣២៦ រោងចក្រ និងរោងចក្រធុនធំបិទទ្វារ មាន ២៦ រោងចក្រ, ចំណែកកម្លាំងពលកម្មនៅក្នុងឆ្នាំ២០២៤ នេះដែរ មានសរុបជាង ១,១ លាននាក់ ស្រ្តីមានចំនួន ៨៥ ម៉ឺននាក់ ស្មើ ៧៣ ភាគរយ កើនឡើង ១១ ពាន់នាក់ បើធៀបទៅនឹងឆ្នាំ២០២៣។ចំពោះតំបន់សេដ្ឋកិច្ចពិសេសក្នុងឆ្នាំ២០២៤, តំបន់សេដ្ឋកិច្ចពិសេសមានរោងចក្រដំណើរការសរុបចំនួន ៣០ ស្ថិតនៅក្នុង ១២ រាជធានី-ខេត្ត កើនឡើងចំនួន ៤ តំបន់ ស្មើជាង ១៥ ភាគរយ ក្នុងនោះសួនឧស្សាហកម្មមានរោងចក្រដំណើរការសរុប ២០ សួន ស្ថិតនៅក្នុង ៥ រាជធានី-ខេត្ត កើនឡើងចំនួន ៣ សួន ស្មើ ១៧ ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៣។ ចំណែកប្រភពវិនិយោគ ក្នុង ឆ្នាំ២០២៤នេះដែរ ប្រភពវិនិយោគក្នុងនិងក្រៅស្រុកសរុបមានចំនួន ៣២ ប្រភព មានការកើនឡើងចំនួន ២ ប្រភព ស្មើជាង ៦ ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៣។ចំណែកទុនវិនិយោគក្នុងឆ្នាំ២០២៤, ទុនវិនិយោគសរុបនៅលើកវិស័យឧស្សាហកម្មធុនធំ មានចំនួនជាង ២០ ពាន់លាន ដុល្លារអាមេរិក កើនឡើងចំនួនជិត ១,៩០០ លានដុល្លារអាមេរិក ស្មើ ១០ ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៣ ក្នុងនោះទុនវិនិយោគ ក្នុងស្រុក មានចំនួនជិត ៤ ពាន់លានដុល្លារអាមេរិក ស្មើជាង ១៩ ភាគរយ នៃទុនវិនិយោគសរុប។ នៅក្នុងឆ្នាំ២០២៤ នេះដែរ វិស័យ នេះមានតម្លៃបរិមាណផលិតផលសរុប ចំនួនជាង ១៥ ពាន់លានដុល្លារអាមេរិក ថយចុះជាង ១,២០០ លានដុល្លារអាមេរិក ស្មើ ៧ ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៣ ក្នុងនោះតម្លៃបរិមាណផលិតផលបម្រើទីផ្សារក្នុងស្រុក មានចំនួនជិត ៤ ពាន់លានដុល្លារអាមេរិក ថយចុះ ២៣៣ លានដុល្លារអាមេរិក ស្មើជាង ៥ ភាគរយ ខណៈការនាំចេញ មានចំនួនជាង ១១ ពាន់លានដុល្លារអាមេរិក មានការ ថយចុះ ៩៨២ លានដុល្លារអាមេរិក ស្មើ ៨ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣៕ អត្ថបទ៖ សុន រ៉ាឌី

អ្នកជំនាញចាត់ទុកយុទ្ធសាស្រ្តអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាឱកាសប្រជាពលរដ្ឋ​ពង្រីកអាជីវកម្ម

2025/02/25 01:58:28 pm        119
អ្នកជំនាញ ចាត់ទុកយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាឱកាស​សម្រាប់​ប្រជា​ពលរដ្ឋ​នៃការផ្លាស់ប្តូរអាជីវកម្ម ពីតូចទៅធំ, ពីការទទួលបានប្រាក់ចំណូលតិចតួច ឈានទៅ​រក​ប្រាក់​ចំណូលកាន់តែច្រើន ការចូលរួមបង្កើតការងារ និងការចូលរួមក្នុង សេដ្ឋកិច្ចជាតិ។លោក នួន រស្មី ទីប្រឹក្សាបច្ចេកទេស នៃសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ BTV អំពី យុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​របស់​រាជ​រដ្ឋាភិបាល​នេះថា ប្រទេសដែលមានលំហូរសេដ្ឋកិច្ចល្អ ប្រជាពលរដ្ឋ មានជីវភាពធូរធារ មិនមែន​ពឹង​ផ្អែក​ទៅ​លើ​សហគ្រាស ឬឧស្សាហកម្មធំៗទាំងស្រុងនោះទេ ពោលគឺការចូលរួម​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រ​ព័ន្ធ ឈានចូលទៅក្នុងប្រព័ន្ធ ដើម្បីរួមគ្នា​ក្លាយ​ជា​កំលាំង​ចលករ​ដ៏​សំខាន់​នៅ​ក្នុង​ចំណូល​សេដ្ឋកិច្ច ដែលអាចកែលម្អដល់ជីវភាពរស់នៅ របស់ប្រជាជន តាមរយៈការ​ទទួល​បាន​ប្រាក់​ចំណូល​កាន់​តែសមរម្យ ជាសង្គមមួយដែលរីកចម្រើន និងស៊ីវីល័យ។លោក បន្តថា ជុំវិញបញ្ហានេះ សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា តែងតែយកចិត្តទុកដាក់ ជាពិសេសមូលដ្ឋានអាជីវកម្ម ទេសចរណ៍ ក្នុងកម្រិតមីក្រូ និងតូច ដើម្បីជំរុញលើក​ទឹក​ចិត្ត​ឱ្យ​ពួក​គាត់​ផ្លាស់​ប្តូរអាជីវកម្ម ពោលគឺការអភិវឌ្ឍអាជីកម្មពីលក្ខណៈគ្រួសារ ឬពីអាជីវកម្ម​តូច​ទៅ​ជា​អាជីវ​កម្ម​ធំ ជាក់ស្តែងយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់រាជរដ្ឋាភិបាល នេះ​គឺ​ជា​ឱកាស ក្នុងការពង្រឹងនិងពង្រីកវិសាលភាពអាជីវកម្មរបស់ពួកគាត់ ដើម្បី​ការ​ឈាន​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង​ជា​ប្រធាន​គណៈកម្មាធិការ សម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក) លើក​ឡើង​ថា បច្ចុប្បន្នសកលោកមានការប្រែប្រួលលឿន និងភាព ប្រាកដប្រជាកាន់តែខ្ពស់ ដែលបញ្ហា​នេះ​ទើបរាជរដ្ឋាភិបាលកែលម្អរចនាសម្ព័ន្ធ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឱ្យមានសម្ទុះលឿន ធ្វើ យ៉ាង​ណាឱ្យធននិងវិបត្តិ, ដូច្នេះសូមបងបងប្អូនចុះឈ្មោះឱ្យបានទាំងអស់គ្នា ការចុះ​ឈ្មោះគឺ​ការ​កំណត់​នូវ​អត្តសញ្ញាណ ដែលធ្វើឱ្យ បងប្អូនមានលទ្ធភាពទទួលបានអត្ថប្រយោជន៍ ព្រោះ​បច្ចុប្បន្ន​គឺ​យើង​នូវខ្វះទិន្នន័យនេះនៅឡើយ។ ឯកឧត្តមបញ្ជាក់ថា ចំពោះការងារ ចុះឈ្មោះ​នេះ​គឺ​មិន​ពាក់​ព័ន្ធ​និងពន្ធដារ ដូចការចុះបញ្ជីការរបស់ក្រុមហ៊ុន សហគ្រាសផ្សេងៗនោះទេ ពោលគឺ​ការ​ចុះ​ឈ្មោះ​ដោ​យស្មោះ ចិត្ត គ្មានការបង់ថ្លៃ ឬការចាប់បង្ខំនោះឡើយ។សូមបញ្ជាក់ថា ជុំវិញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គិតមកដល់ថ្ងៃទី២២ ខែកុម្ភៈ នេះ គណៈ​កម្មាធិការ ទទួលបានការចុះ ឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅទូទាំងប្រទេស បាន​ចំនួន​ជាង ១៨,៥០០ នាក់ ក្នុងនោះបងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជានិយោជិត មានចំនួនជាង ១,២០០ នាក់, សហគ្រាសធុនមីក្រូ ៨៦៤ នាក់ និងស្វ័យនិយោជន៍ មានចំនួនជាង ១៦,៣០០ នាក់៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-ម៉ាឡេស៊ី ឯកភាពគ្នាលើកកម្ពស់កសិ-ពាណិជ្ជកម្ម ដើម្បីប្រយោជន៍ប្រជាពលរដ្ឋទាំងពីរ

2025/02/25 12:26:23 pm        153
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Datuk Seri Haji Mohamad bin Sabu រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងនៃសាធារណរដ្ឋម៉ាឡេស៊ី ដែលផ្តោតលើកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្រោយចប់ជំនួបការងារនេះ បានឲ្យដឹងថា នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីកសិកម្មនៃប្រទេសម៉ាឡេស៊ី បានជជែកពិភាក្សាលើកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ ក្នុងនោះ បញ្ហាសន្តិសុខស្បៀងរបស់ប្រទេសម៉ាឡេស៊ី ជាគោលដៅសំខាន់ ដោយភាគីម៉ាឡេស៊ីមានបំណងចង់ទិញអង្ករ និងត្រីរ៉ស់កម្ពុជា ទៅបំពេញតម្រូវការរបស់ប្រទេសម៉ាឡេស៊ី ដែលមានការខ្វះខាត។ ជាមួយគ្នានេះ ភាគីម៉ាឡេស៊ី បានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគផលិតទឹកដោះគោស្រស់ ក្នុងប្រទេសកម្ពុជាផងដែរ។ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានចំនុចបំពេញឱ្យគ្នាច្រើនទៅវិញទៅមក ដោយប្រទេសកម្ពុជាមានសក្ដានុពលលើការដាំដុះស្រូវនិងផលិតកម្មអង្ករមានគុណភាព ព្រមទាំងសំបូរត្រី ស្របពេលដែលប្រទេសម៉ាឡេស៊ី មានតម្រូវការ។ ដូចនេះប្រទេសទាំងពីរនឹងសហការគ្នា ដោយកម្ពុជាស្នើឱ្យភាគីម៉ាឡេស៊ីបន្ធូរបន្ថយរបាំងបច្ចេកទេស ដូជា របាំងអនាម័យ ភូតគាមអនាម័យ ដើម្បីសម្រួលដល់ការនាំចេញកសិផលកម្ពុជាទៅប្រទេលម៉ាឡេស៊ី។ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានសាទរដល់ប្រទេសម៉ាឡេស៊ី ដែលចង់បានអង្ករប្រណិតប្រកបដោយគុណភាពខ្ពស់ ខណៈដែលស្រូវអង្ករកម្ពុជា ជាផលិតផលប្រណិត មានគុណភាពល្អ និងរសជាតិឆ្ងាញ់។បើតាម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួបខាងលើនេះបានបញ្ចប់ទៅដោយលទ្ធផលផ្លែផ្កា ដោយ ឯកឧត្តមរដ្ឋមន្ដ្រីកសិកម្មនៃប្រទេសទាំងពីរ បានឯកភាពលើកកម្ពស់កសិ-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ សំដៅដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋឱ្យទទួលបានផលប្រយោជន៍ទៅវិញទៅមក ដោយប្រទេសកម្ពុជាមានទីផ្សារស្រូវអង្ករ ហើយប្រទេសម៉ាឡេស៊ីទទួលបានសន្តិសុខស្បៀង មានហូបគ្រប់គ្រាន់ ទាំងអង្ករ និងត្រី៕ អត្ថបទ៖ ឈិត បូរ៉ាវី

ក្រសួងកសិកម្មបើកកិច្ចប្រជុំជាមួយសម្ព័ន្ធភាពបណ្តុំសមាគមអង្គការស៊ីវិល ដើម្បីពិភាក្សាការចងក្រងសហគមន៍កសិកម្មទំនើប

2025/02/25 12:20:27 pm        147
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២៥ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្ព័ន្ធភាពបណ្តុំសមាគមអង្គការស៊ីវិល ដែលមានគោលបំណងចង់ស្វែងយល់ពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម។យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងក្រោយចប់កិច្ចប្រជុំនេះថា សមាគមអង្គការស៊ីវិល មានគោលបំណងស្នើសុំគោលការណ៍ណែនាំ និងស្វែងយល់បន្ថែមពីសំណាក់ ឯកឧត្តមរដ្ឋមន្រ្តី ទាក់ទងនឹងគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម ជាពិសេសការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីជាធាតុចូលសំខាន់សម្រាប់ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានយល់ដឹងកាន់តែច្បាស់ និងផលប្រយោជន៍ផ្សេងៗ។ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ដ្រី បានពន្យល់បកស្រាយ និងលើកឡើងអំពីកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល គឺយន្តការរក្សាស្ថិរភាពថ្លៃ ការចងក្រងសហគមន៍កសិកម្មទំនើប ធ្វើយ៉ាងណាថែរក្សានិរន្តរភាពស្បៀង និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានលើកទឹកចិត្តដល់បណ្តាអង្គការ សមាគមក្រៅរដ្ឋាភិបាលនានា ចូលរួមក្នុងវិស័យកសិកម្ម ការពារធនធានធម្មជាតិ ផ្តល់ព័ត៌មានពិតក្នុងសង្គមឱ្យបានទូលំទូលាយ និងចូលរួមទប់ស្កាត់ព័ត៌មានដែលមិនពិត និងមិនមានប្រភពច្បាស់លាស់ ដែលជាផលលំបាកដល់ប្រជាកសិករ និងអាចប៉ះពាល់ដល់បញ្ហាថ្លៃកសិផលផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អតិផរណាសូចនាករម៉ាក្រូសេដ្ឋកិច្ចលើមុខទំនិញសំខាន់ៗ បានហក់ឡើងនៅដើមឆ្នាំនេះ

2025/02/24 03:31:11 pm        184
ធនាគារជាតិនៃកម្ពុជា បង្ហាញពីអតិផរណាសូចនាករម៉ាក្រូសេដ្ឋកិច្ចលើមុខទំនិញសំខាន់ៗ ក្នុងខែមករា ឆ្នាំ២០២៥ មានកម្រិត ៦ ភាគរយ ដែលជាការកើនខ្ពស់ បណ្ដាលមកពីការកើនឡើងថ្លៃក្រុមម្ហូបអាហារ និងភេសជ្ជៈមិនមែនជាតិស្រវឹង និងភោជនីយដ្ឋាន។ធនាគារជាតិនៃកម្ពុជា បានបង្ហាញរបាយការណ៍ពីអតិផរណាជាសូចនាករម៉ាក្រូសេដ្ឋកិច្ចដ៏សំខាន់ៗ លើការតាមដានពីការប្រែ ប្រួលថ្លៃទំនិញ ដែលមានឥទ្ធិពលទៅលើអំណាចទិញរបស់អ្នកប្រើប្រាស់ និងអង្គភាពសេដ្ឋកិច្ចដទៃទៀត ជាក់ស្តេងក្នុងខែ មករា ឆ្នាំ២០២៥ អតិផរណាមានកម្រិត ៦ ភាគរយ ដែលការកើនឡើងនេះបណ្ដាលមកពី ការកើនឡើងថ្លៃក្រុមម្ហូបអាហារ និងភេសជ្ជៈ មិនមែនជាតិស្រវឹង និងភោជនីយដ្ឋាន។ចំពោះមុខទំនិញនៅក្នុងរយៈពេលនេះ ប្រភេទមុខទំនិញមួយចំនួនតូចបានបន្តធ្លាក់ចុះ តែមួយចំនួនផ្សេងទៀតបានបន្តហក់ ឡើងដូចជា៖ ភេសជ្ជៈមានគ្រឿងស្រវឹង និងថ្នាំជក់ ៤ ភាគរយ, ទំនិញ និងសេវាផ្សេងៗ ៤,២ ភាគរយ, ភោជ្ជនីយដ្ឋាន ៥ ភាគរយ, អាហារ និងភេសជ្ជៈមិនមែនជាតិស្រវឹង ៧,៨ ភាគរយ, ការសិក្សា ៤,៨ ភាគរយ, សម្លៀកបំពាក់និងស្បែកជើង ១០,៤ ភាគរយ, ផ្ទះសម្បែង អគ្គិសនី ឧស្ម័ន និងឥន្ធនៈដ៏ទៃទៀត ៣,៩ ភាគរយ, គ្រឿងសង្ហារឹម និងសម្ភារៈប្រើប្រាស់ ៣,៤ ភាគរយ និងក្រៅពីនេះ មុខទំនិញមួយចំនួនមានអតិផរណាទាបសមរម្យ។សូមបញ្ចាក់ថា ទាក់ទិនអតិផរណានេះ នៅក្នុងឆ្នាំ២០២៤ កន្លងមក មានកម្រិត ០,៨ ភាគរយ ខណៈនៅក្នុងឆ្នាំ២០២៣ មាន ២,១ ភាគរយ ដែលជាអត្រាទាបបំផុត ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ។ អតិផរណាទាបនេះ បណ្តាលមកពីការធ្លាក់ថ្លៃប្រេង ឥន្ធនៈ ការថមថយកំណើនថ្លៃម្ហូបអាហារ និងកម្រិតទាបនៃអតិផរណាស្នូល។ ជាមួយគ្នានេះវិធានការបន្ធូរបន្ថយថ្លៃម្ហូបអាហារ និង ប្រេងសាំងរបស់រាជរដ្ឋាភិបាល គួបផ្សំនឹងការឡើងថ្លៃប្រាក់រៀល ក៏ជាការចូលរួមបន្ថយសម្ពាធអតិផរណាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងពាណិជ្ជកម្មនឹងរៀបចំ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៨» នៅខេត្តសៀមរាបចុងខែកុម្ភៈនេះ

2025/02/24 02:47:05 pm        66
ក្រសួងពាណិជ្ជកម្ម នឹងរៀបចំ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» នៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ក្រោមមូលបទ «បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ»។ព្រឹត្តិការណ៍ពិព័រណ៍នេះ គឺជាឱកាសដ៏ល្អសម្រាប់កសិករ អាជីវករ និងសហគ្រិន ដើម្បី ផ្សព្វផ្សាយ ផលិតផល និងស្វែងរកឱកាសធ្វើអាជីវកម្មថ្មី និងកិច្ចសហការពាណិជ្ជកម្ម។ក្រសួងពាណិជ្ជកម្ម បានគោរពអញ្ជើញ លោក-លោកស្រី ជាអាជីវករ ផលិតករ អ្នកផ្គត់ផ្គង់ អ្នកកែច្នៃ សហគមន៍កសិកម្ម ម្ចាស់កសិដ្ឋាន អ្នកដាំដុះបន្លែផ្លែឈើ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តសៀមរាប ចូលរួមទស្សនាពិព័រណ៍ឱ្យបានច្រើនកុះករ និងស្វែងរកឱកាសបង្កើតដៃគូពាណិជ្ជកម្មរវាងសហគមន៍កសិកម្ម ម្ចាស់កសិដ្ឋាន អ្នកដាំដុះបន្លែផ្លែឈើ ជាមួយនឹងអ្នកចែកចាយ អ្នកលក់ដុំ-រាយ អ្នកកែច្នៃ និងម្ចាស់អាជីវកម្មនានា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កិច្ចសន្ទនារវាងកម្ពុជា-កូរ៉េ ឆ្លុះបញ្ចាំងពីការយកចិត្តទុកលើការថែទាំគាំទ្រវិនិយោគបរទេសនៅកម្ពុជា
06/25/2025 09:06 PM
ក្រុមហ៊ុននេប៉ាល់ ប្រើប្រាស់យានដ្រូន ដើម្បីដឹកជញ្ជូនសម្ភារៈ និងកាកសំណល់នៅលើភ្នំ Everest
06/25/2025 08:06 PM
លោក Macron ៖ អឺរ៉ុបនឹងចំណាយបន្ថែមទៀតលើថ្លៃការពារ ដើម្បីប្រឈមការគំរាមកំហែងពីរុស្ស៊ី
06/25/2025 08:06 PM
ពលរដ្ឋហ្កាហ្សាចូលរួមពិធីបុណ្យសពអ្នកកាសែតដែលត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល
06/25/2025 07:06 PM
អាកាសយានដ្ឋានក្រុងតែល អាវីវ ចាប់ផ្តើមជើងហោះហើរអន្តរជាតិឡើងវិញ ក្រោយមានបទឈប់បាញ់ជាមួយអ៊ីរ៉ង់
06/25/2025 07:06 PM
លោក Medvedev របស់រុស្ស៊ី ហៅ EU ថា ជា «ការគំរាមដោយផ្ទាល់» និងថា ភាពជាសមាជិករបស់អ៊ុយក្រែន នឹងបង្កគ្រោះថ្នាក់
06/25/2025 07:06 PM
សមាជិកសភារុស្ស៊ី ព្រមានថា ទីក្រុងមូស្គូ នឹងស្វែងរកការឆ្លើយតបចំពោះការគំរាមកំហែងណាមួយពី ណាតូ
06/25/2025 07:06 PM
លោក Grossi៖ឱកាសសម្រាប់ដំណោះស្រាយការទូតចំពោះបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់បច្ចុប្បន្ន បានបើកចំហ
06/25/2025 07:06 PM
សង្រ្គាមច្រកអាកាសអ៊ីស្រាអែល-អ៊ីរ៉ង់ធ្វើឲ្យក្រុមវិនយោគព្រួយបារម្ភពីច្រកសមុទ្រ Hormuz
06/25/2025 07:06 PM
សារព័ត៌មាន Yonhap៖ តុលាការកូរ៉េខាងត្បូងបដិសេធមិនចេញដីកាចាប់ខ្លួនអតីតប្រធានាធិបតី
06/25/2025 07:06 PM